38.1 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ព្រមាន​សកម្មជន​ជុំវិញ​បញ្ហា​អារ៉ែង​

មួយ​ថ្ងៃ​បន្ទាប់ពី​​រដ្ឋាភិបាល​​​បាន​និរទេស​សកម្មជន​​បរទេស​ម្នាក់​ ដែល​​ប្រឆាំង​នឹង​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ក្នុង​តំបន់​​អារ៉ែង ខេត្ត​កោះកុង កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ បាន​​ជំរុញឲ្យសកម្មជន​នៅ​តំបន់​អារ៉ែង​​​ផ្ដាច់​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា ប៉ុន្តែលោក​បាន​ព្រមាន​ថា...

ការ​​​សាកសួរមន្ត្រី​​​ជាន់​​​ខ្ពស់​​​នៅ​​​រដ្ឋ​​​សភា​​​ជុំ​​​វិញ​​​ការ​​​ចំណាយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ បាន​​​រារាំង​​​

កាល​​​ពី​​​ម្សិលមិញ លោក សុន ឆ័យ អនុ​​​ប្រធាន​​​គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ចោទ​​​ប្រកាន់​​​​​​​​​លោក ជាម​​​ យៀប ប្រធាន​​​គណៈកម្មការ​​​នេះ​​​ថា ​​​មាន​​​ចេតនា​​​គេច​​​វេះ​​​មិន​​​កោះ​​​ហៅ​​​ប្រធាន​​​រដ្ឋ​​​បាល​​​នៃ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ភាព​​​មិន​​​ប្រក្រតី​​​នៃ​​​ការ​​​ចំណាយ​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែ​​​កុម្ភៈ​​​ លោក សុន ឆ័យ បាន​​​ចោទ​​​ប្រកាន់​​​លោក ឡេង ប៉េង​​​ឡុង អគ្គលេខាធិការ​​​នៃ​​​រដ្ឋសភា​​​​​​ថា ជា​​​អ្នក​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ថវិកា​​​​​​ជាតិ​​​ឆ្នាំ​​​២០១៥ ដែល​​​រួម​​​មាន​​​ការ​​​ចំណាយ​​​២៥.០០០​​​ដុល្លារ​​​សម្រាប់​​​បង្គោល​​​ដង​​​ទង់​​​ជាតិ​​​មួយ​​​ដើម​​​​​​ និង​​​ការ​​​ទិញ​​​រថយន្ត​​​ថ្មី​​​ៗ​​​ចំនួន​​​៣០ គ្រឿង​​​ ដែល​​​ក្នុង​​​មួ​​​យ​​​គ្រឿង​​​ៗ​​​មាន​​​តម្លៃ​​​២០០.០០០ដុល្លារ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សមាជិក​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​នៃ​​​គណៈកម្មការ​​​នេះ​​​​​​ បាន​​​យល់​​​ព្រម​​​កោះ​​​ហៅ​​​លោក ឡេង ប៉េង​​​ឡុង​​​ ឲ្យ​​​ចូល​​​ខ្លួន​​​ដើម្បី​​​ធ្វើ​​​ការ​​​បក​​​ស្រាយ​​​។ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​រូប​​​នេះ​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ លោក​​​បាន​​​ជំរុញ​​​ឲ្យ​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ ប៉ុន្តែ ថា លោក ជាម យៀប ​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ និង​​​ដែល​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​លើ​​​លិខិត​​​កោះ​​​ហៅ​​​លោក​​​ ឡេង ប៉េង​​​ឡុង​​​ មិន​​​បាន​​​ធ្វើ​​​តាម​​​ទេ​​​។ លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា "លោក ជាម យៀប ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​គោរព​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈកម្មការ​​​។ បន្ទាប់ពី​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​សប្តាហ៍​​​មុន គាត់​​​បាន​​​ចាត់​​​តាំង​​​ខ្ញុំ​​​ឲ្យ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ដើម្បី​​​ជួប​​​ជា​​​មួយ​​​លោក ឡេង ប៉េង​​​ឡុង​​​ ប៉ុន្តែ នៅ​​​ពេល​​​ខ្ញុំ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​រួច​​​ហើយ បែរ​​​ជា​​​គ្មាន​​​ការ​​​ឆ្លើយ​​​តប​​​។ ខ្ញុំ​​​បាន​​​សួរ​​​គាត់​​​អំពី​​​រឿង​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​គាត់​​​ហាក់​​​ដូច​​​ជា​​​មួម៉ៅ​​​ ហើយ​​​ធ្វើ​​​ដូច​​​ជា​​​គាត់​​​មិន​​​សប្បាយ​​​ចិត្ត​​​ជាមួយ​​​ខ្ញុំ។ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បែប​​​នេះ​​​បាន​​​ទេ ពីព្រោះ​​​​​​​​​​​​​​​​​​​​​ជា​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈកម្មការ​​​ដែល​​​សម្រេច​​​ថា ត្រូវ​​​នាំ​​​ខ្លួន​​​លោក ឡេ​​​ង​​​ ប៉េង​​​​​​ឡុង​​​ មកចំពោ​​​ះ​​​មុខ​​​គណៈកម្មការ​​​ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ"។ លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​សរសេរ​​​លិខិត​​​ផ្ញើ​​​ជូន​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា ដើម្បី​​​ស្នើ​​​សុំ​​​ឲ្យលោក​​​ជួយ​​​អន្តរាគមន៍​​​ ហើយ​​​បង្ខំ​​​ឲ្យ​​​គោរព​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​គណៈកម្មការ​​​ ប្រសិន​​​បើ​​​មិន​​​ចេញ​​​លិខិត​​​​​​កោះ​​​ហៅ​​​ត្រឹម​​​សប្តាហ៍​​​ក្រោយ​​​​​​ទេ​​​នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ប្រហែល​​​ជា​​​ត្រូវ​​​​​​ឡើង​​​ទៅ​​​ហួស​​​គណៈកម្មការ​​​នេះ​​​​​​ហើយ​​​មើល​​​ទៅ​​​ ពីព្រោ​​​ះ​​​លោក​​​​​​ ជាម យៀប​​​ កំពុង​​​រារាំង​​​វា​​​ គាត់​​​បាន​​​ប្រាប់​​​យើង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​គណៈកម្មការ​​​ថា គាត់​​​យល់​​​ថា វិធាន​​​ការ​​​នេះ​​​​​​មិន​​​សូវ​​​ស្រួល​​​ ពីព្រោះ​​​គាត់​​​មិន​​​ចង់​​​ប្រឆាំង​​​អ្នក​​​ដែល​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​បក្ស​​​។ យើង​​​ប្រហែល​​​ជា​​​ត្រូវ​​​ឡើង​​​ទៅ​​​ដល់​​​លោក ហេង សំរិន ឬថ្នាក់​​​កំពូល​​​ គឺ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។ យើង​​​ត្រូវ​​​តែ​​​ដោះ​​​ស្រាយ​​​រឿង​​​នេះ"។ លោក ជាម យៀប មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​ ប៉ុន្តែ លោក​​​ស្រី​​​ លី​​​ គឹម​​​ឡេង​​​ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​ទៀត​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​បដិសេធ​​​ថា លោក ជាម​​ យៀប មិន​​​​​​ខ្លាច​​​លោក ឡេង​​​ ប៉េង​​​ឡុង​​​ ទេ​​​ ហើយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈកម្មការ​​​កំពុង​​​រង់​​​ចាំ​​​ឲ្យ​​​លោក សុន ឆ័យ​​​ ជ្រើស​​​រើស​​​កាល​​​បរិច្ឆេទ​​​។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា "ទេ​​​ វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​។ បញ្ហា​​​គឺ​​​នៅ​​​ត្រង់​​​កាល​​​បរិច្ឆេទ​​​។នោះ​​​គឺ​​​ដោយសារ​​​តែ​​​លោក​​​​​​អគ្គលេខាធិការ​​​ ​​​ មមា​​​ញឹកខ្លាំង​​​ពេក​​​​​​ជាមួយ​​​នឹង​​​កិច្ច​​​ប្រជុំ​​​ជា​​​ច្រើន​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​។ ដូច្នេះ​​​ប្រធាន​​​គណៈកម្មការ​​​ចង់​​​ឲ្យ​​​គាត់​​​ ​​​ កំណត់​​​កាល​​​បរិច្ឆេទ​​​ច្បាស់​​​លាស់​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​។ នៅ​​​ពេល​​​ណា​​​គាត់​​​ផ្តល់​​​កាល​​​បរិច្ឆេទ​​​ជាក់​​​លាក់​​​ហើយ​​​នោះ ពេល​​​នោះ​​​យើង​​​អាច​​​ជូន​​​ដំណឹង​​​ទៅ​​​អគ្គលេខា​​​អំពី​​​​​​កិច្ច​​​ប្រជុំ​​​នេះ​​​។ ខ្ញុំ​​​គិត​​​ថា  លោក សុន ឆ័យ​​​ អនុប្រធាន​​​គណៈកម្មការ​​​​​​មាន​​​ការ​​​​​​គោរព​​​គ្នា​​​ទៅ​​​វិញ​​​ទៅ​​​​មក​​​ចំពោះ​​​លោក​​​ប្រធាន​​​គណៈកម្មការ​​​ ដូច្នេះ​​​ហើយ​​​គាត់​​​ចង់​​​ឲ្យ​​​លោក​​​ប្រធាន​​​ជា​​​អ្នក​​​អ្នក​​​​​​សម្រេច​​​កាល​​​បរិច្ឆេទ​​​នេះ​​​​​​"។ លោក មិត្ត​​​ ការ៉េន អនុ​​​ប្រធាន​​​របស់​​​លោក ឡេង ប៉េង​​​ឡុង​​​ បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​​​​ប្រកាន់​​​​​​លើ​​​លោក​​​ ឡេង ប៉េង​​​ឡុង ហើយ​​​បាន​​​មានប្រសាសន៍​​​ថា ប្រធាន​​​របស់​​​លោក​​​នឹង​​​ចូល​​​ខ្លួន​​​ឆ្លើយ​​​បំភ្លឺ​​​ ប្រសិន​​​បើ​​​មាន​​​ការ​​​កោះ​​​ហៅ​​​៕សុខុម​​​  

គណបក្ស​ហ្វុ៊នស៊ិន​ប៉ិច​ខ្វែង​គំនិត​គ្នា​ជុំវិញ​ការ​តែងតាំង​អគ្គ​លេខា​ធិការ​

ព្រះអង្គម្ចាស់​ នរោត្ដម រណឫទ្ធិ ​​ជា​ប្រធាន​គណបក្ស​បក្ស​រាជានិយម​ហ្វុ៊នស៊ិនប៉ិច​ដែល​ត្រូវបាន​តែង​តាំង​តែង​តាំង​ថ្មីៗ និង​លោក ញឹក ប៊ុនឆៃ ​អនុប្រធាន​ទី២​គណបក្ស​បាន​ខ្វែង​គំនិត​គ្នា​កាល​ពី​ម្សិល​មិញជុំ​វិញ​សុពល​ភាព​នៃ​ការ​តែង​តាំង​លោក សាយ...

អាជ្ញាធរ​ឃាត់​រថយន្ត​ផ្ទុក​លើសទម្ងន់របស់ក្រុមហ៊ុនលោក​ ទ្រី ភាព ក្នុង​ខេត្ត​ក្រចេះ​

មន្ត្រី​​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​​ងាក​ទៅ​ឃាត់​ក្បួន​រថយន្ត​ជា​ច្រើន​គ្រឿង​របស់​ឧកញ៉ា ទ្រី ភាព ដែល​ដឹក​ឈើ​ប្រភេទ​លេខ​១​លើស​ទម្ងន់​​កាលពី​ថ្ងៃ​អាទិត្យ ប៉ុន្តែ​អាច​ឃាត់​បាន​តែ​រថយន្ត​ប្រាំគ្រឿង​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​រក​ឃើញ​ ដឹក​​លើស​ទម្ងន់​ជិត​ពីរ​ដង​ ដែល​អនុញ្ញាត​ដោយ​ច្បាប់​។ លោក...

លោក​​​នាយក​រដ្ឋមន្ត្រី​​​លើក​ឡើង​​​ពី​​​គ្រោះ​ថ្នាក់​ដោយ​​​សារ​​​យុទ្ធ​ភណ្ឌ​មិន​​​ទាន់​​​ផ្ទុះ ក្នុង​ទិវា​ដល់​ដឹង​​​ពី​​​គ្រាប់​មីន

នៅ​ក្នុង​​​សេចក្តី​ថ្លែង​ការណ៍​មួយ​​​ដែល​បាន​​​ចេញ​​​កាល​ពី​​ម្សិល​មិញ​​​ដើម្បី​​​រំឭក​​​ដល់​​​ទិវា​​​ជាតិ​​យល់​ដឹង​​​ពី​​​គ្រាប់​មីន​​​ លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ក្រើន​​​រំឭក​​​ដល់​​​ប្រជា​​​ជន​​​កម្ពុជា​​​ទាំង​អស់​​​ឲ្យ​​​ប្រុង​​​ប្រយ័ត​​​្ន​​​ចំពោះ​​​ការ​​​កើន​​​ឡើង​​​ចំនួនគ្រោះ​ថ្នាក់ដោយ​​​សារ​​​គ្រាប់​មីន​​​ប្រឆាំង​​​រថ​ក្រោះ។ សេចក្ត​ីថ្លែង​ការ​​​ណ៍​ដដែលនេះ​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "​​​គ្រាប់មីន​​​និង​​​យុទ្ធភណ្ឌមិន​​​ទាន់​​​ផ្ទុះ​​​​​​ដែល​បន្សល់ទុក​​​ពី​​​សង្គ្រាម​​​ឥណ្ឌូចិន និង​​​ជម្លោះ​​​ផ្ទៃក្នុង​​​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រយៈពេល​​​បី​​​ទសវត្សរ៍ មិន​​​ត្រឹម​​​តែ​​​បង្ក​​​ឲ្យ​​​មាន​​​សោកនាដកម្ម​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​អាយុ​​​ជីវិត​​​ប្រជា​​​ជន​​​របស់យើង​​​ប៉ុណ្ណោះទេ ថែម​​​ទាំង​​​​​​បង្ក​​​ជា​​​ឧបសគ្គ​​​​​​ក្នុងការ​​​ស្តារ​​​ និង​​​អភិវឌ្ឍ​​​ជីវភាព​​​រស់​នៅ​​​​​​របស់​​​ប្រជា​​​ជន​​ទៀតផង"។ លោក​​​នាយក​​​រដ្ឋមន្ត្រី​​​បាន​​​កត់​​​សម្គាល់​​​ថា ក្នុងរយៈពេល​​​២៣ឆ្នាំ​​​ចុងក្រោយ​​​នេះ គ្រាប់មីន​​​ប្រឆាំង​​​មនុស្ស​​​ជាង​​​១លានគ្រាប់  គ្រាប់មីនប្រឆាំង​​​រថក្រោះ​​​ និង​​​យុទ្ធភណ្ឌ​​​មិនទាន់ផ្ទុះ​​​ជាង​​​​​​២.៥០០.០០០គ្រាប់​​​ត្រូវ​​​បាន​​​បំផ្លាញ​។ លោក ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ថា ប៉ុន្តែ​​​​​​ក្នុង​​​រយៈពេល​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ គ្រោះ​​​ថ្នាក់​​​ដោយ​សារ​​​គ្រាប់មីន​​​ប្រឆាំង​​​រថក្រោះ​​​​​​បាន​​​កើន​​​ឡើង​​​ដោយ​​​សារ​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​កាន់​តែ​​​ច្រើន​​​ឡើង​​​។ លោក ហេង រតនា អគ្គនាយក​​​មជ្ឈមណ្ឌល​​​សកម្មភាព​​​កំចាត់មីន​​​កម្ពុជា​​​​​​បាន​​​មាន​​​ប្រសា​សន៍​ថា គ្រោះ​​​ថ្នាក់ដោយ​​​សារ​​​គ្រាប់មីន និង​​​យុទ្ធភណ្ឌមិន​​​ទាន់ផ្ទុះ​​​បាន​​​កើន​​​ឡើង​​​ពី​​​​​​១១១​ករណី​ក្នុង​​​ឆ្នាំ​​​២០១៣ដល់​​​១៥៤ករណី​ក្នុង​​​ឆ្នាំ​​​២០១៤។ លោក​​​បាន​មាន​​​ប្រសាសន៍ថា "យើង​​​បាន​​​កត់សម្គាល់ឃើញ​​​ថា គ្រោះថ្នាក់​​​បាន​​​កើន​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​២០១៤ ជាពិសេស​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង បន្ទាយ​​​មានជ័យ ឧត្តរ​​​មាន​​​ជ័យ និង​​​ខេត្ត​​​ពោធិ៍សាត់​​​ ពីព្រោះ​​​ប្រជាជន​​​​​​បាន​​​ងាក​​​ទៅ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ចក្រ​​​ធុន​​​ធ្ងន់​​​​​​សម្រាប់​​​ការ​​​ងារ​​​កសិកម្ម​​​របស់ខ្លួន"៕សារុន​​​  

ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​សៀម​​​រាប​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​យក​​​ដី​​​ធ្វើ​​​​​​តំបន់​​​ទេសចរណ៍​​​

មន្ត្រី​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​៤០​​​នាក់​​​ដែល​​​អាជ្ញាធរ​​​អះ​​​អាង​​​ថា រស់​​​នៅ​​​លើ​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​​​​របស់​​​ខ្លួន​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​តំបន់​​​វប្បធម៌​​​ក្នុង​​​ក្រុង​​​សៀម​​​រាប​​​។ លោក ខូយ គឹម​​​ទួ ប្រធាន​​​ក្រុម​​​ការ​​​ងារ​​​គណៈកម្មការ​​​អន្តរក្រសួង​​​ដោះ​​​ស្រាយ​​​គោ​​​ល​​​នយោបាយ​​​ដី​​​ធ្លី​​​នៃ​​​អាជ្ញាធរ​​​អប្សរា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អនុក្រឹត្យ​​​មួយ​​​របស់​​​រដ្ឋាភិបាល​​​ចេញ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ២០១៣​​​ បាន​​​​​​ប្រគល់​​​ដី​​​ទំហំ​​​១.០០៧​​​ហិកតា​​​នៅ​​​ក្នុង​​​សង្កាត់​​​នគរ​​​ធំ​​​ ឲ្យទៅ​​​អាជ្ញាធរ​​​​​​​​​នេះ​​​សម្រាប់​​​ធ្វើ​​​ជា​​​ "ទីតាំង​​​ទេសចរណ៍​​​វប្បធម៌​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ មន្ត្រី​​​ និង​​​នគរ​​​បាល​​​ប្រហែល​​​៥០​​​នាក់​​​បាន​​​ចុះ​​​ទៅ​​​​​​ដល់​​​កន្លែង​​​តាំង​​​លំនៅ​​​ដ្ឋាន​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ខាង​​​លើ​​​នេះ​​​ដែល​​​មាន​​​​​​ផ្ទះ​​​ចំនួន​​​២៦ដែល​​​ភាគ​​​ច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​ត្រូវ​​​បាន​​​កាន់​​​កាប់​​​តិច​​​ជាង​​​ពីរ​​​ឆ្នាំ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "នៅ​​​ពេល​​​នគ​​​របាល​​​បណ្តេញ​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ​​​ចេញ​​​ពួក​​​គេ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​ពីរ​​​បី​​​នាទី ប៉ុន្តែ មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​នរណា​​​ម្នាក់​​​រង​​​របួស​​​ទេ"។ លោក ឈុយ វណ្ណថា អ្នក​​​ឃ្លាំ​​​មើល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំ​​​ខេត្ត​​​សៀម​​​រាប​​​បាន​​​ទទួល​​​ស្គាល់​​​ថា អ្នកភូមិ​​​ភាគ​​​ច្រើន​​​ជា​​​ "អ្នក​​​ចំណូល​​​ថ្មី" ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា បី​​​គ្រួសារ​​​បាន​​​រស់​​​នៅ​​​លើ​​​ទីតាំង​​​េនះ​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៧​​​មក​​​ម្លេ៉ះ។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "ពួក​​​គាត់​​​បាន​​​មើល​​​ថែ​​​ដី​​​នេះ ពួក​​​គាត់​​​គួរ​​​តែ​​​ទទួល​​​បាន​​​សំណង"។ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ​​​ ភៀង​​​ ទូច អាយុ​​​៥៨ឆ្នាំ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ចំណោម​​​គ្រួសារ​​​ទាំង​​​បី​​​នេះ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​នឹង​​​ចាក​​​ចេញ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​គម្រោង​​​របស់​​​ពួកគេ ប៉ុន្តែ​​​តើ​​​ខ្ញុំ​​​អាច​​​ទៅ​​​រស់​​​នៅ​​​កន្លែង​​​ណា​​​បាន​​​ បើ​​​ខ្ញុំ​​​គ្មាន​​​លុយ​​​ផង​​​នោះ​​​?”៕សុខុម​​​​​​​​​​​​    

យុវជន​មួយ​ក្រុម​ប្រើ​កាំបិត​​កាប់​ភ្ញៀវ​​អំឡុង​ពិធី​មង្គល​ការ​ ដោយ​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​

នគរ​បាល​នៅ​ក្នុង​ខេត្ត​មណ្ឌល​​គិរី​​បាន​ចាប់​ខ្លួន​​យុវជន​បី​នាក់ បន្ទាប់ពី​ពួកគេ​​បាន​សម្រុក​ចូល​​​ក្នុង​ពិធី​មង្គល​ការ​មួយ​​ក្នុង​ស្រុក​កែវ​សីមា​​កាលពី​ម្សិលមិញ ហើយ​បាន​​យក​កាំបិត​កាប់​ភ្ញៀវ​​ដោយ​បណ្ដាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់។ ​លោក ស៊ុន ប៊ុនធឿន អធិការ​នគរ​បាល​ស្រុក​​នេះ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា យុវជន​អាយុ​១៩​ឆ្នាំ​ចំនួន​បី​នាក់ និង​បុរស​ទី៤​ម្នាក់​ទៀត​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពិធី​មង្គល​ការ​​ ក្នុង​ឃុំ​មេមង់នៅ​ពេល​ពាក់​កណ្ដាល​អធ្រាត្រ។ លោក​បានមាន​ប្រសាសន៍​ថា...

ចំណុច​មិន​ដាច់​ស្រេច​នៃ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ត្រូវ​បាន​បញ្ជូន​ទៅ​ថ្នាក់​ដឹក​នាំ

ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ថ្ងៃ​ច័ន្ទ​បាន​បញ្ជូន​ការ​មិន​ព្រមព្រៀង​គ្នា​១០​ចំណុច​ក្នុង​ការ​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ទៅ​ថ្នាក់​ដឹកនាំ​បក្ស​របស់​ខ្លួន​ដើម្បី​ពិភាក្សា។ កាលពី​ឆ្នាំ​មុន​ ក្រុម​នេះ​បាន​ព្រាង​ច្បាប់​ថ្មី​មួយ​ដែល​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេបក្ស​ថ្មី ហើយ​តាំងពី​ពេល​នោះ​មក​បាន​និង​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជាតិ ក្នុង​បំណង​បញ្ជូន​ច្បាប់​ទាំងពីរ​សុំ​ការ​យល់ព្រម​ពី​សភា​រួម​គ្នា។ លោក​​​ គួយ ប៊ុនរឿន មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ការ​ចរចា បាន​មាន​ប្រសាសន៍​ថា គោល​ដៅ​ខែ​កុម្ភៈ​សម្រាប់​ដាក់​ទៅ​សភា​នឹង​មិន​អាច​សម្រេច​បាន​ទេ...

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស្វែងរក​ភ័ស្តុតាង​ទទួល​សំណូក​នៅ​តុលាការ

ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល (ACU) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ខ្លួន​នឹង​ស៊ើប​អង្កេត​ថាតើ អតីត​ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ដែល​របូត​តំណែង​យ៉ាង​ទាន់ហន់​កាលពី​សប្តាហ៍​មុន​នោះ បាន​ទទួល​សំណូក​ទាក់ទិន​នឹង​រឿងក្តី​ឃាតកម្ម​ដ៏​ធំ​មួយ​ឬ​យ៉ាង​ណា។ លោក អាំង មាលតី ត្រូវ​បាន​ដក​ចេញ​ជាផ្លូវការ​ពី​តំណែង​ប្រធាន​តុលាការ​ក្រុង​កាលពី​ថ្ងៃ​ទី​១៧​ខែ​កុម្ភៈ...

អង្គ​​​ការ​​​​​​ទេសន្តរ​​​ប្រវេសន៍​​​នឹង​​​ជួយ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀស​​​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អង្គការ​អន្តរជាតិ​​​ទេសន្តរ​ប្រវេសន៍​​​​​​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​បាន​​​និយាយ​​​ថា​​​ ខ្លួន​​​មាន​​​គម្រោង​​​ជួយ​​​​​​ដល់​ការ​​​តាំង​​​ទី​​​លំនៅ​​​ជា​​​ថ្មីដ៏ចម្រូងចម្រាសដល់​​​ជន​​​ភៀស​​​ខ្លួនពី​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​ ពោលគឺ​​​ជា​​​លើក​​​ទី​​១ហើយ​​​​​​ ដែល​​​អង្គ​​​ការ​​​នេះ​​​ បាន​​​បញ្ជាក់​​​ពីគោលបំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​ដើរ​​​តួ​​​នាទី​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុងការ​​​ផ្លាស់​​​ប្តូរ​​​ទី​​​តាំ​​​ង​​​ជនភៀស​​​ខ្លួន។ កាល​​​ពី​​​ខែ​​​កញ្ញា​​​ រដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​ បាន​​​ទទួល​​​​​​យក​​​សំណើ​របស់​​​ក្រុង​​​កង់ប៊ឺរ៉ា​​​​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជនភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​ ដែល​​​ប្រទេស​​​អូស្ត្រាលី​​​ កំពុង​​​ឃាត់​​​ទុក​​​នៅ​​​ក្នុង​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ ជា​​​ថ្នូរ​​​នឹង​​​ជំនួយ​​​ជា​​​ទឹក​​​ប្រាក់​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​សម្រាប់​​​រយៈ​​​ពេល​​​៤​​​ឆ្នាំទៀត។ នៅ​​​ពេល​​​​​​ដែល​​​ព័ត៌មាន​​​នៃ​​​ការ​​​ចរចា​​​គ្នា​​​ បាន​​​បែក​​​ធ្លាយ​​​ខ្ចរខ្ចាយកាល​​​ពី​​​ដើម​​​ឆ្នាំ​​​ទៅ​​​មិញនោះ គម្រោង​​​នេះ​​​បាន​​​ទទួល​​​រង​​​ការ​​​រិះ​​​គន់​​​ភ្លាមៗ​​​និង​​​ចាស់​​​ដៃ​​​ពី​​​សំណាក់​​​តំណាង​​​រាស្ត្រ​គណបក្ស​​​ប្រឆាំង​​​ និង​​​ក្រុម​​​សិទ្ធិ​​​មនុស្ស​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ ដែល​​​បាន​​​ចោទ​​​ប្រទេស​​​អូស្ត្រាលី​​​ថា​​ ​គេចវេះ​​​ពី​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​របស់​​​ខ្លួន​​​ ដោយ​​​ស្វែង​​​រក​​​ការ​​​បញ្ជូនជន​​​ភៀស​​​ខ្លួន​​​ទៅ​​​កាន់​​​ប្រទេស​​​មួយដ៏​​​ក្រ​​​តោកយាក​​​ និង​​​ពុក​​​រលួយ​​​បំផុត​​​នៅ​​​ក្នុង​​​តំបន់។ ទោះ​​​បី​​​ជា​​​មាន​​​ភាព​​​ចម្រូង​​​ចម្រាស​​​ក៏​​​ដោយ​​​ ក៏​​​អង្គការ​​​អន្តរជាតិ​ទេសន្តរប្រវេសន៍​​​​​នេះ បាន​​​និយាយ​​​កាលពី​​​ខែ​​​មុន​​​ថា​​​ ខ្លួន​​​នឹង​​​ទទួល​​​យក​​​សំណើ​​​របស់​​​កម្ពុជា​​​ដើម្បី​​​ជួយ​​​ ប្រសិន​​​បើ​​​រដ្ឋាភិបាល​យល់​​​ព្រម​តាម​លក្ខខណ្ឌ​​​មួយ​​​ចំនួន​​​របស់​​​ខ្លួន ប៉ុន្តែ​​​​​​អង្គការនេះ បាន​​​បដិសេធ​​​មិន​​​បញ្ចេញ​​​ឲ្យ​​​ដឹង​​​ទេ​​​នៅ​​​ពេល​​​នោះ។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែងការណ៍​​​​​​មួយ​​​កាល​​​ពី​​​ម្សិលមិញ អង្គការ​​​អន្តរជាតិ​ទេសន្តរ​​ប្រវេសន៍​​​និយាយ​​​ថា​​​ ខ្លួន​​​​​ចាប់​​​ផ្តើម​​​គម្រោង​​​ជំនួយ​​​ បន្ទាប់​​​ពី​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​តាម​លក្ខខណ្ឌ​​​ទាំង​​​នោះ​​​ ដែល​​​រួម​​​មាន​​​ការ​ផ្តល់​​​ជូន​​​ជន​​​ភៀស​​​ខ្លួន​​​នូវ​​​ឯកសារ​​​ផ្លូវ​​​ច្បាប់​​​ ដែល​​​ពួក​​​គេ​​​ត្រូវ​​​ការ​​​ដើម្បី​​​ទទួល​​​បាន​​​ការ​គាំពារ​​​ផ្នែក​​​សុខភាព រក​​​ការងារ​​​ធ្វើ​​​ និង​​​បញ្ជូន​​​កូន​​​របស់​​​គេ​​​ទៅ​​​សាលា​​​រៀន​​​ជាដើម។ កង្វះ​​​ខាត​​​ឯកសារ​​​សម្រាប់​​​ជនភៀសខ្លួន​​​ដែល​​​រស់​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​រួច​​​ហើយ បានក្លាយ​​​ជា​​​​​​ចំណុច​​​រិះគន់​​​សំខាន់​​​ៗ ដែល​​​អ្នក​​​ប្រឆាំង​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តីពី​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ជន​​​ភៀស​​​ខ្លួន​​​ បាន​​​ប្រើ​​​ប្រឆាំង​​​តទល់នឹងគម្រោង​​​នោះ។ សេចក្តី​​​ថ្លែង​​​ការណ៍​​​និយាយ​​​ថា "អង្គការ​អន្តរជាតិ​​ទេសន្តរ​​​ប្រវេសន៍​​​​​​បាន​​​កសាង​​​បទពិសោធ​​​ជា​​​សកល​​​អស់​​​រយៈ​​​ពេល​​​ជាង​​​៦៤​​​ឆ្នាំ​​​មក​​​ហើយ ដោយ​​​បាន​​​តាំងទី​​​លំនៅជន​​​ភៀសខ្លួន​​​រាប់​​​លាន​​​នាក់​​​នៅ​​​ក្នុង​​​ប្រទេស​​​ថ្មី​​​របស់​​​គេ។​​​ អង្គការ​​​នេះ​​​នឹង​​​ផ្តល់​​​ជូន​​​សេវា​​​ដូចៗ​​​គ្នា​​​ ក្នុង​​​ពេល​​​ដែល​​​ឋានៈ​នៃ​​​ជន​​​អន្តោប្រវេសន៍​​​នៅ​​​ក្នុង​​​ប្រទេស​ណូរូ​​​ ត្រូវ​​​បាន​​​កំ​​​ណត់​​​រួចរាល់​​​ហើយ និង​​​ប្រសិន​​​បើពួកគេ​​​ជ្រើស​​​​​​យក​​​ការ​​​តាំង​​​ទី​​​លំនៅថ្មី​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា"។ ទោះ​​​បី​​​ជា​​​មន្ត្រី​​​អន្តោ​​​ប្រវេសន៍​​​ខ្មែរ​​​បាន​​​ទៅ​​​ប្រទេស​​​ណូរូ ​​​កាល​​​ពី​​​ខែ​​​មុន​​​ក៏​​​ដោយ ក៏​​​គ្មាន​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​ម្នាក់​​​នៅ​​​លើ​​​​​​កោះ​​​នេះ បាន​​​យល់​​​ព្រម​​​មក​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែរ។ រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​និយាយ​​​កាល​​​ពី​​​មុន​​​ថា ជនភៀសខ្លួន​​​មកពី​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ នឹង​​​ត្រូវ​​​តាំង​​​ទី​​​លំនៅ​​​នៅ​​​ក្រៅ​​​ក្រុង​​​ ភ្នំពេញ នៅពេល​​​ដែល​​​ពួកគេ​​​រៀន​​​ចេះ​​​ភាសា​​​ខ្មែរ និងឆ្លង​​​​​​​​​​​ការ​​​ត្រួត​​​ពិនិត្យ​​​សុខភាព​រួចរាល់៕រើន  

ព័ត៌មានថ្មីៗ