38.1 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

តុលាការ​ក្រុង​ភ្នំពេញ​លើក​ពេល​​សវនាការ​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​​នៅ​ទីលាន​ប្រជាធិបតេយ្យ

តុលាការ​ក្រុង​ភ្នំពេញ​​​បាន​លើក​ពេល​សវនាការ​មនុស្ស​​១១​នាក់ ​​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​នេះ ក្នុង​នោះ​មាន​​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក មាជ សុវណ្ណារ៉ា ដែល​ជាប់​ចោទ​ពីបទ​កុបកម្ម​ និង​បទ​ល្មើស​ផ្សេង​ទៀត​ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នា​ដ៏​បង្ហូរ​ឈាម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ក្រុង​ភ្នំពេញ​​កាលពី​ខែ​កក្កដា។ ការ​លើក​ពេល​នេះ​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ក្នុង​លិខិត​មួយ​ពី​ព្រះរាជអាជ្ញារង​​ លោក...

បុរស​ជនជាតិ​ដើមភាគតិច​ម្នាក់​​​រត់​គេច​ខ្លួន​បន្ទាប់ពី​ចាក់​គេ​ឲ្យ​របួស​ពីរ​នាក់​នៅ​មន្ទីរពេទ្យ​

នគរ​បាល​​ និង​សាក្សី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​​ដែល​មកដេក​កំដរ​​ប្អូន​ប្រុស​​របស់​ខ្លួន​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​រាជធានី​ភ្នំពេញ បាន​ចាក​មនុស្ស​ពីរ​នាក់​​នៅ​ក្នុង​បន្ទប់​ផ្នែក​ក្រពះពោះវៀន កាលពី​រសៀល​ថ្ងៃសុក្រ មុន​ពេល​គេច​ខ្លួន​ចេញពី​អគារ​មន្ទីរ​ពេទ្យ​នេះ​។ យោង​តាម​លោក ផន អូន...

ភាព​ស្ទាក់​ស្ទើរ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​និរទេស​សកម្មជន​​​​អង្គការ​មាតា​ធម្មជាតិ​

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​​កាលពី​ម្សិលមិញ​ថា នាយកដ្ឋាន​របស់​លោក​​រង់ចាំ​បទ​បញ្ជា​ពី​ប្រធាន​នាយកដ្ឋាន​របស់​ខ្លួន​មុន​ឈាន​ដល់​ការ​បណ្ដេញ​សកម្មជន​បរិស្ថាន​លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន(Alex Gonzalez-Davidson) ដែល​ទិដ្ឋាការ​របស់​លោក​​​ត្រូវ​រដ្ឋាភិបាល​បដិសេធ​មិន​បន្ត​ឲ្យ​ទេ បន្ទាប់ពី​វា​បាន​​អស់​សុពលភាព​កាលពី​ថ្ងៃសុក្រ។ រដ្ឋាភិបាល​​និយាយ​ថា ខ្លួន​មិន​​បន្ត​ទិដ្ឋាការ​របស់​ជនជាតិ​អេស្ប៉ាញ​រូប​នេះ​ទេ...

ក្រុម​​​អ្នក​​​ភូមិមាន​​​កំហឹង​​​នឹង​​​ការ​​​ជីក​​​ដី​​​ស្រែ​​​របស់​​​ពួក​​​គាត់​​​​​​ពី​​​សំណាក់​​​ក្រុមហ៊ុន​​​

កាលពី​​​ថ្ងៃសៅរ៍ ក្រុម​​​អ្នកភូមិ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​​​​បាន​​​ធ្វើការ​​​តវ៉ា​​​ជំទាស់​​​នឹង​​​ផែនការ​​​របស់​​​មន្ត្រី​​​យោធា​​​ក្នុង​​​មូល​​​ដ្ឋាន​​​ម្នាក់​​​ក្នុង​​​ការ​​​សាងសង់​​​​​​អាង​​​ស្តុក​​​ទឹក​​​លើ​​​ដី​​​របស់​​​ពួកគាត់​​​ បន្ទាប់មក​​​លក់​​​អាចម៍​​​​​​ដី​​​នោះ​​​យក​​​ចំណេញ។ អាងស្តុកទឹក​​​នេះ​​​នឹង​​​​​​ជីក​​​លើ​​​ផ្ទៃដី​​​ទំហំ​​​ជាង​​​​​​៥២ហិកតា​​​ក្នុង​​​សង្កាត់​​​កំពង់​​​ស្វាយ​​​ ក្រុង​​​​​​សេរី​​​សោភ័ណ​​​ដោយ​​​ឧត្តម​​​សេនីយ៍​​​ត្រី ​​​ផ្លុន តារា មេបញ្ជាការ​​​កង​​​យោធពល​​​ខេមរ​​​ភូមិន្ទ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ។ យោង​​​តាម​​​អ្នក​​​ភូមិ​​​ឈ្មោះ ណែម ឈុន អាយុ​​​៣៩ឆ្នាំបាន​​​ឲ្យ​​​ដឹង​​​ថា ​​​អ្នកភូមិ​​​១២០នាក់​​​មកពី​​​​​​៨៥គ្រួសារ​​​​​​ដែល​​​ប្រឈម​​​នឹង​​​ការ​​​បាត់​​​បង់​​​ដីស្រែ​​​របស់​​​ខ្លួន​​​​​​ទៅលើ​​​អាង​​​ស្តុក​​​ទឹក​​​នេះ​​​បាន​​​ធ្វើការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​​​​សាលាខេត្ត​​​​​​កាលពី​​​ថ្ងៃសៅរ៍​​​​​​បន្ទាប់ពី​​​គេ​​​បាន​​​យក​​​ត្រាក់ទ័រ​​​​​​មក​​​ដល់ ​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ជីក​​​ដី។

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​ដែល​​រឹបអូស​បាន​ទៅកូន​ប្រុស​របស់​ខ្លួន​

នគរ​បាល​ជាតិ​​បានលើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍មួយ​កាលពី​ម្សិលមិញ​​​ថា អតីត​ប្រធាន​សាលា​ដំបូង​រាជធានី​ដែល​ត្រូវ​បាន​ដក​តំណែង​​កាលពី​សប្ដាហ៍​មុន ជុំវិញ​ការ​ចោទ​ប្រកាន់​ពីបទ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ដ៏ធំ​បាន​ឲ្យ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ទៅ​កូន​ប្រុស​របស់​ខ្លួន ដែល​ជា​មន្ត្រី​នគរ​បាល​មូលដ្ឋាន​ម្នាក់​ បន្ទាប់ពី​រថយន្ត​មួយ​គ្រឿង​នេះ​ត្រូវ​បាន​រឹប​អូស​ពី​ជន​សង្ស័យ​​ជួញដូរ​គ្រឿង​ញៀន​ម្នាក់។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​នេះ​ ដែល​​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​នគរ​បាល​ជាតិ​បាន​លើក​ឡើង​ថា នគរ​បាល​​ប្រឆាំង​​ការ​ជួញដូរ​​គ្រឿង​ញៀន​រាជធានី​ភ្នំពេញ​ បាន​ចាប់​ខ្លួន​លោក ថាវ...

កម្មករ​​​៥០​​​នាក់​​​ដួល​​​សន្លប់​​​បន្ទាប់​​​ពី​​​ឆេះ​​​ម៉ាស៊ីន​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង

មន្ត្រី​​​សហជីព​​​ម្នាក់​​​បាន​​​និយាយ​​​កាលពី​​​ម្សិលមិញ​​​ថា កម្មការិនី​​​ប្រហែល​​​​​​៥០នាក់​​​​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​រោងចក្រ​​​ស្បែក​​​ជើង​​​មួយ​​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​​​​កាលពី​​​ថ្ងៃសៅរ៍​​​នៅ​​​ពេល​​​​​​ឆេះ​​​ម៉ាស៊ីន​​​​​​​​​​​​បណ្តាល​​​ឲ្យ​​​​​​មាន​​​ផ្សែង​​​ពេញ​​​រោង​​​ចក្រ​​​។ លោក យិន សុខុម​​​ អនុប្រធាន​​​​​​សហជីព​​​សេរី​​​កម្មករ​​​​​​នៅ​​​រោង​​​ចក្រ​​​ Long Lead ក្នុង​​​ឃុំ​​​សេដ្ឋី ស្រុក​​​​​​សាមគ្គី​​​មាន​​​ជ័យ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ម៉ាស៊ីន​​​បាន​​​ឆេះ​​​នៅ​​​ម៉ោង​​​ប្រហែល​​​១រសៀល ថ្ងៃសៅរ៍។ លោក សុខុម បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "​​​វា​​​បាន​​​បង្ក​​​ឲ្យ​​​មាន​​​ផ្សែង​​​ជាច្រើន... ហើយ​​​​​​កម្មករ​​​បាន​​​ឈ្លក់​​​ផ្សែង​​​​​​លាយ​​​ឡំ​​​នឹង​​​ក្លិន​​​អាក្រក់​​​នៃ​​​ក្រណាត់​​​ដែល​​​ឆេះ"។ លោក​​​បាន​​​បន្ថែម​​​ថា កម្មករ​​​២៩នាក់​​​បាន​​​ដួល​​​សន្លប់​​​​​​បន្ទាប់ពី​​​ពន្លត់​​​ភ្លើង​​​រួច ហើយ​​​កម្មករ​​​ប្រហែល​​​​​​២០នាក់ទៀត​​​​​​បាន​​​សន្លប់​​​​​​ប្រហែល​​​១៥នាទី​​​ក្រោយ​​​មក​​​។ មេដឹកនាំ​​​សហជីព​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា កម្មការិនី​​​ភាគច្រើន​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ ឬ​​​គ្លី​​​និក​​​ក្នុង​​​មូលដ្ឋាន​​​កាលពី​​​ថ្ងៃសៅរ៍ ប៉ុន្តែ​​​​​​នឹង​​​ត្រឡប់​​​ទៅ​​​កន្លែង​​​របស់​​​ខ្លួន​​​​​​វិញ​​​នៅ​​​ថ្ងៃ​​​នេះ។ ​​​លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "យើង​​​បាន​​​ប្តូរ​​​​​​ម៉ា​​​ស៊ីន​​​ថ្មី​​​ហើយ ហើយ​​​កម្មករ​​​នឹង​​​ធ្វើការ​​​ដូច​​​ធម្មតា។ យើង​​​បាន​​​សម្អាត​​​រោង​​​ចក្រ​​​រួច​​​ហើយ"។ តំណាង​​​រោង​​​ចក្រ​​​​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​មួយ​​​ដែល​​​កាន់​​​កាប់​​​ដោយ​​​ចិន​​​តៃ​​​វ៉ាន់​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​បាន​​​បិទ​​​ជា​​​បណ្តោះ​​​អាសន្ន​​​កាលពី​​​សប្តាហ៍​​​មុន​​​ បន្ទាប់ពី​​​កម្មករ​​​ជាង​​​១០០នាក់​​​​​​បាន​​​ដួល​​​សន្លប់​​​​​​ក្នុង​​​ចំនួន​​​ដ៏​​​ច្រើន​​​ពីរ​​​លើក​​​ផ្សេង​​​គ្នា​​​កាលពី​​​ចុង​​​សប្តាហ៍​​​​​​មុន៕សារុន   

គណៈ​​​កម្មា​​​ធិ​​​ការ​​​សុរិយោដី​​​ជំទាស់​​​ទៅ​​​នឹង​​​តួលេខ​​​វិវាទ​​​ដីធ្លី​​​ របស់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិបាល

កាល​​​ពី​​​ថ្ងៃសុក្រ​​​ ក្រសួង​​​រៀប​​​ចំ​​​ដែនដី នគ​​​រូប​​​នី​​​យ​​​កម្ម​​​និង​​​សំណង​​​​​​បាន​​​ច្រាន​​​ចោល​​​តួលេខ​​​ថ្មី​​​របស់​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​​​ដូ ដែល​​​បង្ហាញ​​​ពី​​​​​​ការ​​​កើន​​​ឡើង​​​យ៉ាង​​​ខ្លាំង​​​អំពី​​​ចំនួន​​​គ្រួសារ​​​​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំមុន ដោយ​​​អះ​​​អាង​​​ថា តាម​​​ពិត​​​វិវាទ​​​ដីធ្លី​​​​​​បាន​​​ថយ​​​ចុះ​​​។ នៅ​​​ក្នុង​​​របាយ​​​ការណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន អង្គការ​​​លី​​​កាដូ បាន​​​លើក​​​ឡើង​​​ថា បុគ្គលិក​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​ខេត្ត​​​ភាគ​​​កណ្តាល​​​និង​​​ខេត្ត​​​ភាគ​​​ខាងលិច​​​​​​ចំនួន​​​១៣ ដែល​​​ខ្លួន​​​បាន​​​ឃ្លាំមើល​​​​​​បាន​​​រាប់​​​ចំនួន​​​អ្នកភូមិ​​​១០.៦២៥គ្រួសារ​​​​​​ដែល​​​បាន​​​ជាប់​​​ពាក់ព័ន្ធ​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ថ្មីៗ​​​និង​​​វិវាទ​​​ដីធ្លី​​​ដែល​​​មាន​​​ស្រាប់​​​​​​កាលពី​​​ឆ្នាំ​​​២០១៤ គឺ​​​កើន​​​ឡើង​​​បី​​​ដង​​​​​​កាលពី​​​ឆ្នាំមុន។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋមន្ត្រី​​​​​​​​​បាន​​​ចោទ​​​ប្រកាន់​​​​​​អង្គ​​​ការ​​​មិនមែន​​​រដ្ឋា​​​​​​ភិបាល​​​នេះ​​​​​​ថា​​​បាន​​​បំប៉ោង​​​​​​តួលេខ​​​របស់​​​ខ្លួន​​​ដោយ​​​ចេត​​​នា​​​ដើម្បី​​​ទាក់ទាញ​​​​​​លទ្ធ​​​ផល។ លោក​​​បាន​​​ជំទាស់​​​នឹង​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​ដោយ​​​ធ្វើ​​​ការ​​​ប្រៀប​​​ធៀប​​​​​​ចំនួន​​​គ្រួសារ​​​ថ្មី​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​ក្នុង​​​ឆ្នាំ​​​២០១៤ជាមួយ​​​​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​​​​ ១.៧៦៦បណ្តឹង​​​ដែល​​​អាជ្ញាធរ​​​ជាតិ​​​ដោះស្រាយ​​​វិវាទ​​​ដីធ្លី​​​របស់​​​រដ្ឋាភិបាល​​​​​​បាន​​​ដោះ​​​ស្រាយ​​​​​​ក្នុង​​​រយៈពេល​​​ប្រាំបី​​​ខែ​​​ដំបូង​​​​​​នៃ​​​ឆ្នាំ​​ដដែល​​​នោះ។ ជា​​​ធម្មតា គ្រួសារ​​​ជាច្រើន​​​​​​ជាប់ពាក់ព័ន្ធ​​​ក្នុង​​​​​​ពាក្យ​​​បណ្តឹង​​​តែមួយ​​​ ឬ​​​​​​វិវាទ​​​ដីធ្លី​​​តែមួយ​​​ ជា​​​ការ​​​ខុស​​​គ្នា​​​ដែល​​​លោក​​​ ផៃ ស៊ីផាន មិន​​​បាន​​​លើកឡើង។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​កាលពី​​​ថ្ងៃសុក្រ​​​​​​ គណៈកម្មាធិការ​​​​​​សុរិយោដី​​​​​​របស់​​​ក្រសួង​​​រៀប​​​ចំ ដែន​​​ដី​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​​​​របាយការណ៍​​​របស់​​​អង្គការ​​​លីកាដូ​​​ផង​​​ដែរ ដោយ​​​មិន​​​បាន​​​បែងចែក​​​​​​ឲ្យ​​​ដាច់​​​ស្រឡះ​​​រវាង​​​​​​គ្រួសារ​​​អ្នកភូមិ និង​​​ករណី​​​ទាំងនោះ។ សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​ដដែល​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា "​​​គណៈកម្មាធិការ​​​សុរិយោដី ​​​បាន​​​ដោះស្រាយ​​​​​​វិវាទ​​​ដីធ្លី​​​ជា​​​បន្ត​​​បន្ទាប់​​​ចាប់តាំង​​​ពី​​​ឆ្នាំ​​​២០០២​​​មក ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​វិវាទ​​​ដីធ្លី​​​ថយ​​​ចុះ​​​មួយ​​​ចំនួន​​​ពី​​​មួួយ​​​ឆ្នាំទៅមួយ​​​ឆ្នាំ ផ្ទុយគ្នា​​​ស្រឡះ​​​ទៅ​​​នឹង​​​សេចក្តី​​​ប្រកាស​​​របស់​​​អង្គការ​​​លីកាដូ"។ គណៈកម្មាធិការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ខ្លួន​​​ដោះស្រាយ​​​បាន​​​ ៦.៥៥៦ ករណី​​​ចាប់​​​តាំងពី​​​ឆ្នាំ​​​២០០២ ហើយ​​​នៅ​​​សល់​​​​​​៧៥០ករណី​​​កាលពី​​​ចុង​​​ឆ្នាំមុន បើ​​​ប្រៀប​​​ធៀប​​​​​​ទៅ​​​នឹង​​​​​​៩៩០​​​ករណី​​​ដែល​​​ខ្លួន​​​កំពុង​​​ប្រឈម​​​មុខ​​​​​​កាលពី​​​ចុង​​​ឆ្នាំ​​​២០១៣។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិល​​​មិញ ​​​លោក វុទ្ធី វណ្ណារ៉ា ប្រធាន​​​គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​បាន​​​បដិសេធ​​​មិន​​​ផ្តល់​​​​​ព័ត៌មាន​​​លម្អិត​​​ណាមួយ​​​ស្តី​​​ពី​​​ថា​​​តើ​​​ករណី​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​ដូច​​​ម្តេច​​​នោះ​​​ឡើយ។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ដដែល​​​ៗ​​​ថា តើ​​​មាន​​​អ្នក​​​ភូមិ​​​ប៉ុន្មាន​​​គ្រួសារ​​​​​​ជាប់ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ករណី​​​ដែល​​​នៅ​​​សេស​​​សល់​​​ចំនួន​​​​​​៧៥០​​​ករណី លោក​​​បាន​​​គេច​​​វេះ​​​មិន​​​ឆ្លើយ​​​សំណួរ​​​នេះ​​​ទេ។ លោក វណ្ណារ៉ា បាន​​​មាន​​​ប្រសាសន៍​​​ថា គណៈកម្មាធិការ​​​របស់​​​លោក​​​​​​បាន​​​ស្នើ​​​សុំ​​​ច្បាប់​​​ចម្លង​​​នៃ​​​ទិន្ន​​​ន័យ​​​ថ្មី​​​បំផុត​​​របស់​​​​អង្គការ​​​លី​​​កាដូ​​​ដើម្បី​​​យក​​​ទៅ​​​សិក្សា​​​ឲ្យ​​​បាន​​​ល្អិត​​​ល្អន់​​​បន្ថែម​​​ទៀត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​សុំ​​​ឲ្យ​​​អង្គការ​​​លី​​​កា​​​ដូ​​​​​​ផ្តល់​​​តួលេខ​​​លម្អិត​​​ស្តី​​​ពី​​​វិវាទ​​​ដីធ្លី​​​បន្ថែម​​​ទៀត​​​រួច​​​ហើយ ដើម្បី​​​យើង​​​អាច​​​​​​ប្រៀប​​​ធៀប​​​​​​ជាមួយ​​​តួលេខ​​​ដែល​​​ក្រសួង​​​​​​ត្រូវ​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​តើ ​​​តួលេខ​​​របស់​​​អង្គការ​​​នេះ​​​​​​នៅ​​​ក្នុង​​​របាយការណ៍​​​ត្រូវ​​​ឬ​​​ខុស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់មក​​​ យើ​​​ង​​​នឹង​​​បញ្ជូន​​​លទ្ធផល​​​ទៅ​​​អ្នកនាំពាក្យ​​​​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​"។ អង្គការ​​​លីកាដូ បាន​​​លើកឡើង​​​កាលពី​​​ម្សិល​​​មិញ​​​ថា ខ្លួន​​​នឹង​​​ផ្តល់​​​ទិន្នន័យ​​​តាម​​​កា​​​រ​​​ស្នើ​​​សុំ​​​ដល់​​​​​​ក្រសួង​​​នេះ​​​នៅ​​​សប្តាហ៍​​​នេះ៕សារុន​​​  

អង្គការ​លីកាដូ​រក​ឃើញ​ថា វិវាទ​ដីធ្លី​មាន​ការ​កើន​ឡើង​ខ្លាំង​ក្នុង​ឆ្នាំ​២០១៤

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​លើក​ឡើង​កាលពី​ម្សិលមិញថា ចំនួន​នៃ​គ្រួសារ​​ដែល​រង​ផលប៉ះពាល់​ដោយ​វិវាទ​ដីធ្លី​​ថ្មីកាលពី​ឆ្នាំ​មុនបាន​កើន​ឡើង​ដល់​ជាង​១០.០០០គ្រួសារ នៅ​ក្នុង​ខេត្ត​ចំនួន​១៣​​ដែល​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​ឃ្លាំមើល​ ពោល​គឺ​កើន​ឡើង​​៣ដង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៣​ ដែល​វិវាទ​ដីធ្លីមានភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​ ដោយ​សារ​​េហតុ​ផល​នយោបាយ​។ យោង​តាម​សេចក្ដី​ថ្លែងការណ៍​មួយ​ចេញ​ដោយ​​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​បាន​លើក​ឡើង​ថា អ្នក​ឃ្លាំមើល​របស់​ខ្លួន​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាង​លិច​នៃ​ប្រទេស​កម្ពុជា​​បាន​សិក្សា​រក​ឃើញ​ថា មាន​អ្នកភូមិ​ចំនួន​១០.៦២៥គ្រួសារ​បាន​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​វិវាទ​ដីធ្លី​ថ្មី...

ប្រវត្តិ​អតីតកាល​របស់​ចៅក្រម​ផ្តល់​នូវ​សេចក្តី​សង្ឃឹម​តិចតួច​ដល់​កំណែ​ទម្រង់​ពិត​ប្រាកដ

ក្នុង​ការ​បណ្តេញ​ចេញ​ពី​មុខ​តំណែង​ដ៏​លេច​ធ្លោ​បំផុត​ចាប់តាំងពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សន្យា​កម្ចាត់​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​សំឡេង​ឆ្នោត​ដ៏​ច្រើន​របស់​ខ្លួន ក្នុង​ការ​បោះ​ឆ្នោត​ខែ​កក្កដា​ឆ្នាំ​២០១៣​មក​នោះ​ ប្រធាន​តុលាការ​ក្រុង​ភ្នំពេញ​ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​នៅ​សប្តាហ៍​នេះ ចំពេល​មាន​ការ​អះអាង​ថា ប្រាក់​រាប់​លាន​ដុល្លារ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែក្រឡាស់​សាលក្រម​សុំ​នៅ​ក្រៅ​ឃុំ។ សេចក្តី​សម្រេច​កាលពី​ថ្ងៃ​អង្គារ...

ឧត្តមសេនីយ៍​​​​​​​​​ត្រី​​​​​​​​មួយ​​​រូប​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​ករណី​​​ពុក​​​រលួយ​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​

កាល​​​ពី​​​យប់​​​មិញ ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ខេត្ត​​​តាកែវ បាន​​​ចាប់​​​ខ្លួន​​​ឧត្តមសេនីយ៍​​​មួួយ​​​រូប​​​ដែល​​​ជា​​​មនុស្ស​​​ជំនិត​​​របស់​​​លោក អាំង មាល​​​តី ប្រធាន​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដែល​​​ត្រូវ​​​​​​បាន​​​ដក​​​ចេញ​​​ពី​​​តំណែង​​​​​​ជា​​​ផ្លូវ​​​ការ​​​កាល​​​ពី​​​​​​​​ថ្ងៃ​​​ពុធ ​​​​​​ចំពេល​​​មាន​​​​​​ការ​​​ចោទ​​​ប្រកាន់​​​​​​​​ពី​​​បទ​​​អំពើ​​​ពុក​​​រលួយ ​​​ដ៏​​​ធំ​​​។ ឧត្តមសេនីយ៍​​​ត្រី ឡា ឡាយ មេបញ្ជាការ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​តាកែវ​​​ បាន​​​មាន​​​​​​ប្រសាសន៍​​​​​​ថា កូន​​​ចៅ​​​​​របស់​​​លោក​​​​​​បាន​​​សហការ​​​ជា​​​មួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ឧត្តមសេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី នាយ​​​សេនាធិការ​​​រង​​​នៃ​​​កង​​​ក​​​ង​​​ទ័ព​​​ជើង​​​គោក។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សហការ​​​ជាមួយ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​​​​ផ្ទៃ​​​​​​ប្រទេស​​​ដើម្បី​​​ចាប់​​​ខ្លួន ពេជ្រ ព្រហ្មមុន្នី នៅ​​​ឃុំ​​​រវៀង​​​ ស្រុក​​​សំរោង​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ពី​​​មូល​​​ហេតុ​​​ទេ​​​ អស់​​​លោក​​​អាច​​​​​​សួរ​​​ទៅ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​"។ លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​ បាន​​​​​​មាន​​​ប្រសាសន៍​​​​​​កាល​​​ពី​​​យប់​​​មិញ​​​​​​ថា ឧត្តម​​​សេនីយ៍ ពេជ្រ ព្រហ្មមុន្នី ​​​ត្រូវបាន​​​ឃាត់​​​ខ្លួន​​​​​​ក្រោយ​​​ពី​​​​​​មាន​​​ដីកា​​​ឃាត់​​​ខ្លួន​​​ចេញ​​​ដោយ​​​​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​​​​ចាប់​​​ខ្លួន​​​គាត់​​​​​​នៅ​​​​​​ម៉ោង​​​ប្រហែល៦​​​ល្ងាច ហើយ​​​យើង​​​​​​បាន​​​​​​នាំ​​​​​ខ្លួន​​​គាត់​​​​​​ទៅ​​​​​​កាន់​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ ​​​គាត់​​​ត្រូវបាន​​​​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​​​​រារាំង​​​​ការងារ​​​​​​មន្ត្រី​​​​​​សាធារណៈ​​​"​​​។ លោក អាំង មាលតី ​​​ត្រូវ​​​បាន​​​ដក​​​ចេញ​​​ពី​​​​​​​​​តំណែង​​​​​​ជា​​​ផ្លូវ​​​ការ​​​​​​​ក្នុង​​​​​​ថ្ងៃ​​​​​​ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​​​បាន​​​លើក​​​ឡើង​​​​​នៅ​​​ក្នុង​​​សុន្ទរក​​​ថា​​​ជា​​​សាធារណៈ​​​ថា ​​​ការ​​​សូក​​​ប៉ាន់​​​ប្រាក់​​​ចំនួន​​​៥​​​លាន​​​ដុល្លារ​​​ប្រហែល​​​ជា​​​​​​បាន​​​​​​បណ្តាល​​​ឲ្យ​​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​កែ​​​ប្រែ​​​សេច​​​ក្តី​​​​​​របស់​​​ខ្លួន​​​​​​​​​​​ក្នុង​​​ការ​​​ច្រាន​​​ចោល​​​​​​សំណើ​​​សុំ​​​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តមសេនីយ៍​​​ទោ ថោង សារ៉ាត់ ​​​ដែល​​​ជាប់​​​ចោទ​​​​​​​​​ថា​​​ជា​​​​​​មេខ្លោង​​​​​​នៅ​​​ពី​​​ក្រោយ​​​​​​​​ការ​​​ធ្វើ​​​ឃាត​​​ឧកញ៉ា អឹុង ម៉េងជឺ ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា។​​​ លោក ខេង ទីតូ បាន​​​លើក​​​ឡើង​​​បន្ថែម​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេសប៊ុក​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​ថា ឧត្តមសេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី  ត្រូវ​​​បាន​​​ចាប់​​​ខ្លួន ខណៈ​​​កំពុង​​​បួង​​​សួង​​​នៅ​​​វត្ត​​​ប្រាសាទ​​​នាង​​​ខ្មៅ​​​ក្នុង​​​ស្រុក​​​សំរោង​​​  ហើយ​​​ក៏​​​បាន​​​បង្ហោះ​​​វីដេអូ​​​​​​រូប​​​ឧត្តមសេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី  ដែល​​​ពាក់​​​អាវ​​​ក​​​បើក​​​ពណ៌​​​ស​​​​​​ និង​​​មួក​​​កាតិប​​​ ពណ៌​​​ក្រហម​​​ពេល​​​ទៅ​​​ដល់​​​សាលា​​​ដំបូង​​​រា​​​ជ​​​ធានី​​​ភ្នំពេញ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា "គាត់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​រារាំង​​​ការ​​​ងារ​​​មន្ត្រី​​​សាធារណៈ​​​ និង​​​ពី​​​បទ​​​ប្រើ​​​ប្រាស់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​​​​មិន​​ត្រឹម​​​ត្រូវ​​​"។ នៅ​​​ពេល​​​សាក​​​សួរ​​​ថា តើ​​​ការ​​​ចាប់​​​ខ្លួន​​​នេះ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ដោះ​​​លែង​​​ឪពុក​​​ម្តាយ​​​របស់​​​ ថោង​​​ សារ៉ាត់ ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ លោក ខេង ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា "មែន" ។ ឧត្តម​​​ក្រុមប្រឹក្សា​​​នៃ​​​អង្គ​​​ចៅ​​​ក្រម​​​បាន​​​ដក​​​ អាំង មាលតី ចេញ​​​ពី​​​ត​​​ំណែង​​​ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​ ពោល​​​គឺ​​​តែ​​​ប៉ុន្មាន​​​​​​ម៉ោង​​​ប៉ុណ្ណោះ​​​បន្ទាប់​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន ពាន​​​រិះ​​​គន់​​​លោក​​​​​​ខ្លាំង​​​ៗ​​​ចំពោះ​​​ការ​​​ដោះ​​​ស្រាយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​សំណុំ​​​រឿង​​​ដ៏​​​ក្រក្រើក​​​មួយ​​​ប្រឆាំង ថោង សារ៉ាត់ ដែល​​​ជាប់​​​ចោទ​​​ថា​​​ ជា​​​មេខ្លោង​​​នៅ​​​ពីក្រោយ​​​ករណី​​​ធ្វើ​​​ឃាត​​​ឧកញ៉ា អឹុង​​​ ម៉េង​​​ជឺ។ ​​​នៅ​​​ពេល​​​​​​សាក​​​សួរ​​​​​​ថា តើ​​​ការ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិលមិញ​​​ពាក់​​​ព័ន្ធ​​​​​​​​​​​​នឹង​​​ការ​​​​​​ដោះ​​​​​​ខ្លួន​​​ឪពុក​​​ម្តាយ​​​របស់​​​ ថោង សារ៉ាត់ ដែល​​​ជាប់​​​ចោទ​​​​​​ពី​​​បទ​​​រក្សា​​​ទុក​​​អាវុធ​​​ខុស​​​ច្បាប់​​​ និង​​​ដែល​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​​​​ឡើង​​​វិញ​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ខណៈ​​​​​​កំពុង​​​ព្យាយាម​​​​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​​​​​​​កាន់​​​ប្រទេស​​​វៀតណាម ​​​ក្រោយ​​​ពី​​ទទួល​​​បាន​​​​​​ការ​​​ដោះ​​​លែង​​​​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ ​​​លោក ខេង ទីតូ ​​​​​​បាន​​ឆ្លើយ​​​​​​ថា "មែន"។ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​​​​អាវុធ​​​ហត្ថ​​​រូប​​​នេះ​​​បាន​​​សរសេរ​​​នៅ​​​​​​ទំព័រ​​​ហ្វេសប៊ុក​​​ផ្ទាល់​​​ខ្លួន​​​របស់​​​លោក​​​​​​កាល​​​ពី​​​យប់​​​មិញ​​​ថា ​​​ឧត្តម​​​សេនីយ៍​​​ ពេជ្រ ព្រហ្មមុន្នី ​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​​ខណៈ​​​​​​​​​កំពុង​​​បួង​​​សួង​​​​​​នៅ​​​​​​វត្ត​​​​​​ប្រាសាទ​​​នាង​​​ខ្មៅ​​​ ក្នុង​​​ស្រុក​​​សំរោង ហើយ​​​ក៏​​​បាន​​​បង្ហោះ​​​​​​វីដេអូ​​​​​​​មួយ​​​បង្ហាញ​​​ពី​​​សកម្ម​​​ភាព​​​​​​​​​​​​​​ឧត្តមសនីយ៍ ពេជ្រ ព្រហ្មមុន្នី ​​​ពាក់​​​អាវ​ក​​​បើក និង​​​មួក​​​​​​កាតឹប​​ពណ៌​​ក្រហម​​ទៅ​​​ដល់​​​សាលា​​​​​ដំបូង​​​រាជ​​​ធានី​​​ផង​​​ដែរ។ លោក អាំង មាលតី ​​​ដែលបាន​​​ឡើង​​​កាន់​​​តំណែង​​​ជា​​​​​​ប្រធាន​​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​កាល​​​ពី​​​ខែ​​​មេសា ​​​បាន​​​​​ស្នើ​​​​​​​​សុំឧត្តម​​​សេនីយ៍​​​ត្រី ពេជ្រ ព្រហ្មមុន្នី កាល​​​ពី​​​ខែ​​​កក្កដាឲ្យ​​​មក​​​ ​​​"ជួយ​​​​​​ផ្តល់​​​សន្តិសុខ​​​ និង​​​រក្សា​​​សណ្តាប់​​​ធ្លាប់​​​សាធារណៈ​​​​​​នៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​​​​ភ្នំ​​​ពេញ​​​" ​​​នេះ​​​បើ​​​យោង​​​តាម​​​​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​លោក​​​បាន​​​ផ្ញើ​​​ជូន​​​​​​លោក​​​ មាស សុភា ​​​អគ្គ​​​មេបញ្ជា​​​ការ​​​រង​​​​នៃ​​​កង​​​យោធពល​​​ខេរភូមិន្ទ​​​។​​​​​ ​​​​​​​​​កាល​​​ពី​​​យប់​​​មិញ ឧត្តមសេនីយ៍ត្រី ពេជ្រ ព្រហ្មមុន្នី ​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​នៅឡើយ​​​ ហើយ​​​ឧត្តមសេនីយ៍​​​ត្រី ខេង ទីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក ពេជ្រ ព្រហ្មមុន្នី  នឹង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​ទី​​​បញ្ជាការ​​​កង​​​រាជ​​​អាវុធហត្ថ​​​លើ​​ផ្ទៃ​​​ប្រទេស​​​ នៅ​​​ពេល​​​ព្រះរាជ​​​អាជ្ញារង​​​ លី​​​ សុ​​​ផាណា បញ្ចប់​​​ការ​​​សាក​​​សួរ​​​គាត់។  ចំណែក​ឯ​​លោក លី សុផាណា មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​​​​បញ្ហា​​​នេះ​​​៕សុខុម​​​  

ព័ត៌មានថ្មីៗ