Monday, August 10, 2020

ព័ត៌មាន

របាយការណ៍​ថ្មីបាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប់​ចំ​ណាត់​ថ្នាក់ខ្ពស់​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស

យោង​តា​ម​​របាយ​កា​រណ៍​ថ្មី​មួ​យ​របស់​​អង​្គការ​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​(IOM)បា​ន​ឲ្យ​ដឹង​ថា​ ​បុរស​ ស្ត្រី និង​កុមា​រ​កម្ពុជា​​​ជា​​ច្រើននាក់​ នៅ​តែ​ត្រូ​​​​វ​​​បាន​​​​​ជួ​ញ​​ដូរ​ទៅ​ប្រទេ​ស​​ជិតខាងរៀង​​រាល់​ឆ្នាំ​ ដោយ​​​ភាគ​ច្រើ​ន​​​ត្រូវ​​​បាន​​​គេ​​​​​​​ឲ្យ​​​​​ធ្វើ​កា​រ​​​ជា​​អ្ន​ក​​នេសាទ​ និង​​​​អ្នក​​​បម្រើ​​​ការតាមផ្ទះ​ ​ដែល​​​នៅ​​​ទីនោះ​​​​ពួ​ក​គេ​តែ​ងតែ​​ប្រឈម​នឹង​​សា្ថាន​ភាព​កា​រ​​ងារ​​​​អមនុស្ស​ធម៌។ យោង​តា​ម​របាយការណ៍​​​ ដែល​​ចេញ​កា​ល​​ពី​ដើ​ម​ខែ​នេះ ​បា​ន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ប្រទេ​ស​​ចំ​នួ​ន​​១៥០ ​ដែល​ត្រូ​វ​បាន​​ត្រួ​ត​​ពិនិត្យ​​​​​នោះ​​​​​ ​​ប្រទេ​ស​កម្ពុជា​ស្ថិត​​ក្នុង​​​ចំ​ណាត់​​ថ្នាក់​ទី​៦ បន្ទាប់​​ពី​​ប្រទេ​ស​​អ៊ុយ​ក្រែន ​ហៃ​ទី យេម៉ែន ​ឡាវ និង​ប្រទេ​ស​​អ៊ូ​សបេគី​ស្ថាន។ ដោយប្រើ​ទិន្ន​ន័យថ្មី​នេះ​​ អង​្គការ​​​​អន្តរ​ជាតិ​​​​ទេស​ន្តរប្រវេសន៍​បា​ន​លើក​ឡើង​ថា ​ជន​ជាតិ​​​​ខ្មែរ​​​​​​ចំនួន២៥៨​នាក់​ ជា​ជន​រង​គ្រោះ​ ដែល​ទទួ​ល​បា​ន​ជំ​នួយ​​ពី​​អង្គការ​​ ដែល​មា​ន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​នេះ​គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​​២០១១​។ ​ក្នុង​ករណី​មួយក្នុង​ចំ​ណោ​ម​​ករណី​​ធ​ំ​ៗបំ​ផុត អង​្គការ​​​នេះបា​ន​ជួ​យ​ធ្វើ​មាតុ​ភូមិនិវត្ត​​បុរស​ចំ​នួន​​៦៣នាក់​​ពី​ទូក​​នេសាទ​មួ​យ​គ្រឿង​​នៅ​ក្នុង​ប្រទេ​ស​​ឥណ្ឌូ​ណេ​ស៊ី​។ ​របា​យ​ការណ៍​នេះ​​បា​នឲ្យ​ដឹង​ទៀត​ថា “​ករណី​នេះ​​​​បង្ហាញ​​​ពី​​​និន្នាការ​​ដ៏​ធំ​មួ​យ​​នៅ​អា​ស៊ី​អា​គ្នេយ៍ ដោ​យ​មា​ន​​សេចក្តី​​រាយ​កា​រណ៍​កាន់​តែ​ច្រើ​ន​ឡើ​ង​អំ​ពី​កា​រ​​​កើន​​​ឡើង​​​​​​នៃ​​​​កា​រ​ជួ​ញ​ដូរ​មនុស្ស​​​​​​យក​​​ទៅ​​​កេង​ប្រវ័ញ្ចកម្លាំងពល​កម្ម” ជា​ពិសេសនៅ​លើ​ទូ​ក​នេសាទ​។ ក្នុង​ករណី​ទាំង​អស់​​​​ ដែល​​​អង​្គការ​​​​​អន្តរ​ជាតិ​​​ទេស​ន្តរប្រវេសន៍​​​បា​នជួយ ​មាន​​​ជន​រង​គ្រោះ​​​ជា​បុរស​ចំ​នួន​​១១៤​នាក់​ក្នុងឆ្នាំ​​២០១១។ ​បុរស​ចំនួន​៦៩នាក់​ ត្រូ​វបា​ន​បញ្ជូន​​​មក​​​ពី​ប្រទេ​ស​ឥណ្ឌូ​ណេស៊ី​២៦នាក់​ពី​ប្រទេ​ស​​ម៉ា​ឡេស៊ី និង​២៤នាក់ពី​ប្រទេ​ស​ម៉ូរីស​។ ​របាយ​ការណ៍នេះ​​បា​ន​លើកឡើង​ថា “ជ​ន​​រង​គ្រោះ​ភាគ​ច្រើ​ន​​បា​ន​វិល​ត្រឡប់​​​មក​​​​វិញ​ដោ​យ​មា​ន​ជំ​នួយ​ពី​​អង​្គការ​​​​​អន្តរ​​​ជាតិ​​​ទេស​​ន្តរ​​ប្រ​វេសន៍​តា​ម​រយៈក្រសួ​ងកា​រ​បរទេ​សកម្ពុជានិងភាគ​ច្រើ​ន​បា​ន​ទទួល​​ជំ​នួយ​​ពី​អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​ និងអង្គ ការក្រៅ​រដ្ឋាភិ​បាល​​​នានា​​​នៅ​ពេល​មក​ដល់។ ​លោក ប្រ៊ូណូ ម៉ាល់​តូនី ប្រធា​ន​ផ្នែក​បេស​ក​កម្ម​របស់អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​ប្រវេសន៍​ប្រចាំ​នៅ​កម្ពុជា ​​​​មាន​​​ប្រសាសន៍​​​​ថា ​​​ប្រទេស​​​​ជា​​​គោល​ដៅ ​ដែល​​ទទួល​​ជ​ន​ចំ​ណាក​ស្រុក​​ពី​ប្រទេ​ស​កម្ពុជា ជា​រឿយៗ​​​ម​​​ិន​​​សូវ​​​​មា​ន​​​​ការ​​​​​​កា​រ​ពា​រ​​​មនុស្ស​​​ដែល​​​ចូល​​​ទៅ​​​​​ស្វែ​ង​រកកា​រ​​ងារ​ធ្វើ​​​​នោះ​​​ទេ​​​។ លោក​បា​ន​មាន​ប្រសាសន៍​បន្ថែម​ថា​ “គ្មាន​យន្តកា​រ​​កា​រ​ពារ​​ច្បាស់​លាស់​​​ជាមួ​យ​នឹង​ប្រទេស​​ដែល​ទទួល​ជន​ចំ​ណាក​ស្រុក​​​​​​នោះទេ​​​​ ហើយ​មា​ន​ការ​លំបាក​​​​​​ណាស់​​​ក្នុង​​​ការ​​​​​​ស្វែង​​​រក​​​​អត្ត​សញ្ញាណ​ជន​​រង​គ្រោ​ះ​​។​​​​​​កម្មករ​​​ចំណាកស្រុក​ជា​​​ច្រើន​​​​​មិន​​​​​​ហ៊ាន​​​​ទាក់​ទង​នគរបាល​ ឬ​អាជ្ញាធរ​មូល​​ដ្ឋានទេ។ ​​​បន្ទាប់​​​ពី​​​មាន​​​​​​សេចក្តី​​​រាយ​​​ការណ៍​​​ជា​​​ច្រើន​​​អំពី​​​​ស្ថានភាព​កា​រ​ងារឃោរ​​​ឃៅ​​​របស់​​​​​​អ្ន​ក​នេសាទ​​​​ខ្មែរ​​​​​​​​នៅ​​​​តាម​​​ទូក​​​​នេសាទ​​​ថៃ​​​នោះ​​​​ ​​​របាយការណ៍​​​អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​​ ក៏​​បា​ន​ផ្តោតលើ​កា​រ​ជួញ​​ដូរ​កុ​មា​រ​​​ទៅ​ប្រទេ​ស​ថៃ​​ដែរ​ ​​ដែល​​​នៅទី​​​នោះ ​​ពួក​គេ​ត្រូ​វ​បា​ន​​​​​​សាច់​​​ញាតិ​​​របស់​​​ពួក​​​គេ​​​ប្រើ​​​​​ឲ្យ​​​​ធ្វើ​​​ជា​អ្នក​សុំ​ទាន​ ឬ​បង្ខំ​ឲ្យ​លក់​បង្អែម ​លក់​ផ្កា...

ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​​​​ នរោត្ដម សីហនុ នឹង​​​មាន​​​​​​អ្នក​​​ចូល​​​រួម​​​រាប់​​​ពាន់​​​នាក់

យោង​​​តាម​​​គណៈកម្មា​​​ធិកា​​​រ​​​រៀប​​​ចំ​​​​​​​​​ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​​​​ថ្វាយ​​​ព្រះ​​​​​​ភ្លើង​​​ព្រះ​​​បរម​​​​សព​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នឹង​​​មាន​​​អ្នក​​​ចូល​​​រួម​​​​​​ជាង​​​៣.០០០​​​នាក់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​ នរោត្តម​​​ សីហនុ ពី​​​ព្រះ​​​បរម​​​រាជវាំង​​​​​ទៅ​​​​​​កាន់​​​ព្រះ​​​​​​មេរុ​​​​​​នៅ​​​ខាងមុខ​​​សារ​​​មន្ទីរ​​​​​​ជាតិ​​​ នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ។ លោក កឹម គុណវឌ្ឍន៍ អគ្គនាយក​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា ​​​និងជា​​​សមាជិក​​​គណៈកម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​ផ្សាយ​​​​​​ពី​​​​​​ព្រះ​​​រាជពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្បួន​​​ដង្ហែ​​​នេះ​​​នឹង​​​មាន​​​ការ​​​អញ្ជើញ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​​​​ជាន់​​​ខ្ពស់​​​​​​​​​​រាជវង្សានុវង្ស ព្រះ​​​សង្ឃ ​​​សមាជិក​​​អង្គកា​​រ​​​ជន​​​ជាតិ​​​ភាគ​​​តិច មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ ​​​មន្ត្រី​​​​​​ក្រសួង​​​ និង​​​តំណាង​​​យុវ​​​ជន​​​ជា​​​ច្រើននាក់​​​ទៀត។​​​ ​​​លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈ​​​ប្រតិភូ​​​​​​បរទេស​​​​​​ក៏​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​​​​​​​​​​ពិធី​​​​​​ដង្ហែ​​​នេះ​​​ដែរ ​​​ហើយ​​​លោក​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​ពិធី​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​នឹង​​​ចាក​​​ចេញ​​​ពី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅ​​​ម៉ោង​​​​​​៧​​​ព្រឹក ថ្ងៃទី១ ខែ​​​កុម្ភៈ​​​ក្នុង​​​​​​ចម្ងាយ​​​ប្រាំ​​​មួយ​​​គីឡូ​​​ម៉ែត្រ​​​​​​តាម​​​មហា​​​វិថី​​​ព្រះ​​​សុធារស​​​មហាវិថីព្រះ​​​សីហនុ និង មហា​​​វិថី​​​ព្រះ​​​រោត្តម​​​មុន​​​ពេល​​​ដង្ហែទៅ​​​កាន់​​វាល​​​ព្រះ​​​មេរុ​​​នៅ​​​​​​មុខ​​​សារមន្ទីរ​​​ជាតិ។ ព្រះ​​​អង្គ​​​ម្ចាស់ សីុសុវត្ថិ ធម្មិកោ អ្នក​​​នាំពាក្យ​​​ខុទ្ទកាល័យ​​​ព្រះ​​​បរម​​​រាជវាំង​​​បាន​​​មានព្រះ​​​បន្ទូល​​​ថា រាជវង្សានុវង្ស រួម​​​ទាំង​​​ព្រះ​​​មហា​​​ក្សត្រ  សីហមុនី និង​​​ព្រះ​​​វររាជ​​​មាតា​​​ មុនី​​​នាថ នឹង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ដង្ហែ​​​...

​​អូស្ត្រាលី​សើុប​​​អង្កេត​​​​ករណី​​​​ស៊ីសំណូក​​​​របស់​​​​ក្រុមហ៊ុន ​OZ ឡើង​វិញ​

ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ​​​​អូស្ត្រាលី​​ បាន​រាយ​ការណ៍​​កាល​ពី​ម្សិលមិញ​ថា ​​នគរបាល​អូស្ត្រាលី​បាន​​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​​ដើម្បី​ពិនិត្យ​មើល​ថា​​​ តើ​ក្រុម​ហ៊ុន​រុក​រករ៉ែ​អូ​ហ្សិត​(OZ)​បាន​បង់​ប្រាក់​​សំណូក​​​​​រាប់​​​​សែន​​​ដុល្លារ​​​ទៅ​ឲ្យ​សមាជិក​គ្រួសារ​​​របស់​​​​​មន្ត្រី​​​​នៅ​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ទិញ​ភាគ​ហ៊ុន​ពី​ដៃគូ​រកស៊ី​របស់​ខ្លួន​​កាល​ពី​ឆ្នាំ​២០០៩​​​ពិត​​​មែន​​​ឬ​​​អត់​​​។ ការ​បើក​ការស៊ើបអង្កេត​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​នេះ​​កើត​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​ចេញ​ដោយ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​​ការអភិវឌ្ឍន៍​(OECD)កាលពី​ខែ​តុលា​ ដែល​បាន​រិះគន់​ការ​ស៊ើបអង្កេត​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​​អំពី​ករណី​សូក​ប៉ាន់​​មន្ត្រី​បរទេស​​​​នៅ​​​ក្រុមហ៊ុន​អូស្ត្រាលី​។ ទោះ​បី​ជា​ក្នុង​របាយការណ៍​នោះ​មិន​បាន​ប​ញ្ចេញ​ឈ្មោះ​​ក្រុម​ហ៊ុន​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុងករណីនេះក៏​ដោយ​​ ក៏​របាយការណ៍​នោះ​បាន​លើកឡើង​អំពីករណី​ស្រដៀង​គ្នាមួយ ​ដែល​​​បាន​​​លាត​​​ត្រដាងអំពី​​​ប្រតិបត្តិការ​​​​រុក​រករ៉ែ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​​​ក្រុម​​​ហ៊ុន​​​​អូហ្សិត ដែល​​​ត្រូវ​​​បាន​​​បោះ​​​បង់​​​ចោល​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​​។ កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១១​របាយ​ការណ៍​​​​នេះ​​​បាន​បញ្ជាក់​ថា​​ ក្រុមហ៊ុន​រុករក​រ៉ែ​អូ​ហ្សិត​បាន​​បង់​ប្រាក់​សំណូក​ចំនួន​១,១៥​លានដុល្លារ​ទៅ​ឲ្យ​សាច់​ញាតិ​របស់​មន្ត្រី​​​​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​​ ដែល​មាន​ភា​គហ៊ុន​ក្នុង​ក្រុមហ៊ុន​​ស៊ីនហា​ម៉ាញនីង​ខូ​(Shin Ha Mining Co)ជា​ក្រុម​ហ៊ុនក្នុង​​​ស្រុក​​​មួយ​​​ដែល​​​ក្រុមហ៊ុន​​​​អូ​ហ្សិត​​បាន​ទិញ​ភាគ​​​ហ៊ុន​​​យក ​​​ដើម្បី​ទទួល​បាន​គម្រោង​រុក​រករ៉ែ​មាស​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។ អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ន៍​​បាន​​​​បញ្ជាក់​​​​​ថា​ ការ​ស៊ើប​អង្កេត​នេះ​ជា​ “ ​ករណី​ទិញ​​​ហ៊ុន​​​​​​ ដើម្បី​​​រក​ស៊ី​រួម​គ្នា​”។ លោក អាន​ឌ្រូ​ ហ្គោដុន​(Andrew Gordon)​អ្នក​នាំ​ពាក្យនគរបាល​សហព័ន្ធ​អូស្ត្រាលី​​បាន​លើក​ឡើង​តាម​​អីុ​ម៉េល​កាល​ពី​ម្សិល​មិញ​ថា​​ “នគរបាល​សហព័ន្ធ​អូស្ត្រាលី​​​​អាច​បញ្ជាក់​ថា​​​​​កំពុង​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ឡើង​​​វិញ​​​លើ​​​ករណី​​​​​ទាំង​​​​ពីរ​ដែលអង្គការ​សហ​ប្រតិ​បត្តិការ​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍន៍​​​​បាន​​​លើក​​​ឡើង​​​”។ លោក ហ្គោដុន បាន​​មាន​ប្រសាសន៍​បន្ត​ថា​​នគរបាល​សហព័ន្ធ​អូស្ត្រាលី​មិន​អាច​អត្ថា​ធិប្បាយ​ពីការ​ស៊ើប​អង្កេត​ជាក់់លាក់​​​​ណា​​​មួយ​​​បាន​ទេ​​ហើយ​កាល​ពី​ម្សិ​​​ល​មិញ​នៅ​មិន​ទាន់​ច្បាស់​ថា​​ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំង​ពីរ​ ដែល​បាន​លើក​ឡើង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​​​ពី​​​​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេសកម្ពុជា​​ចំពោះ​ក្រុម​ហ៊ុន​រុករក​រ៉ែ BHP Billiton ជា​​​ក្រុម​​​ហ៊ុន​​​រ៉ែ​​​ដ៏​​​ធំ​បំផុត​​​​​​នៅ​​​​លើ​ពិភព​លោក​ឬយ៉ាង​ណានោះ​ទេ។ កាសែត​ ស៊ីដនី ម៉នីង ហ៊ឺរ៉ាល (Sydney Morning Herald) កាល​ពី​ម្សិលមិញ បាន​ដក​ស្រង់​សម្តី​លោក អេរ៉ូល រ៉ាយសឺ (Errol Raiser) ប្រធាន​ អង្គ​​​ភាព​​​ព័ត៌មាន​​​ពិសេស​​​របស់​​​នគរ​បាល​សហព័ន្ធអូស្ត្រាលី​ ​ថា នគរបាល​សហ​ព័ន្ធ​អូស្ត្រាលី​ “ ​​នឹង​​​​ពិនិត្យ​ឧបករណ៍​ពេទ្យ ​​​និង​​​អ្វី​​​ដែល​អង្គការ​សហ​ប្រតិបត្តិការសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍន៍​បាន​ហៅថា ជា​​​ករណី​​​ទិញ​​​ភាគ​​​ហ៊ុន​​​រួម​គ្នា​”។ កាលពីឆ្នាំ​២០០៩ ក្រុម​ហ៊ុន​រុក​​​រក​រ៉ែ អូហ្សិត បាន​ទិញ​ភាគ​ហ៊ុន​របស់​ខ្លួន​ ដើម្បី​ចូល​រួម​ជា​ដៃគូ​រក​ស៊ី​នៅ​ក្នុង​គម្រោង​រក​រ៉ែ​នៅ​តំបន់​អូរខ្វាវ ​​​របស់​​​ក្រុម​ហ៊ុន​ស៊ីនហា ដែល​បានបង្កើត​ឡើង​ កាលពីឆ្នាំ​២០០៥...

ការ​​​តវ៉ា​​​របស់​​​កម្មករ​​​រោង​​​ចក្រ​​​កាត់ដេរ Kingsland នៅ​​​ខណ្ឌ​​​មាន​​​ជ័យចូល​​​ដល់​​​សប្ដាហ៍​​​​ទី៣

កម្មករ​​​និង​​​តំណាង​​​សហជីព បាន​​​ឲ្យ​​​ដឹង​​​ថាកម្មករ​​​​​​ប្រហែល​​​៨០​​​នាក់​​​មក​​​ពីរោង​​​ចក្រ​​​មួយ​​​នៅ​​​ខណ្ឌ​​​មាន​​​ជ័យរាជ​​​ធានី​​​ភ្នំពេញ ដែល​​​ផ្គត់​​ផ្គង់​​​ខោ​​​អាវ​​​ទ្រនាប់​​​របស់​​​ស្ត្រី​​​ទៅ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​ចែកចាយ​ វ៉លម៉ាត់( Wal-Mart)ដ៏​​​ធំ​​​របស់​​​អាមេរិក​​​នោះ ​បាន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ម្ចាស់​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​ប្រាក់​​​ដំណា​​​ច់​​​ការងារ​​​របស់​​​​​​​ខ្លួន។ ​​​ឈ្មោះ​​​ ភួង ភារម្យ អាយុ​​​២៣​​​ឆ្នាំ ជា​​​កម្មករ​​​ម្នាក់​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ថា កម្មករ​​នៅ​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីងលែន(​​​Kingsland ) នៅ​​​ខណ្ឌ​​​មាន​​​ជ័យ ត្រូវ​​​បាន​​​គេ​​​​​​ប្រាប់​​​កាល​​​ពី ខែ​​​កញ្ញាថាពួក​​​គេ​​​មិន​​​ចាំ​​​បាច់​​​មក​​​ធ្វើ​​​ការ​​​​​ទេ​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បញ្ជា​​​ទិញ ប៉ុន្តែ ពួក​​​គេ​​​​​​នៅ​​​តែ​​​ទទួលបានប្រាក់​​​​​​ខែ​​​៥០​​​ភាគ​​​រយ​​​​​ជា​​​រៀង​​​រាល់​​​ខែ​រហូត​​​ដល់​​​ការ​​​ងារ​​​ចាប់​​​ផ្ដើម​​​បន្ត​​​នៅ​​​ខែ​​​មករា​​​នេះ។ ប៉ុន្តែ​​​ កម្មករ​​​ទាំង​​​នោះ មិនបាន​​​ទទួល​​​ប្រាក់​​​​ចាប់​​​តាំង​​​ពី​​​ខែ​​​ធ្នូ​​​មក ហើយ​​​តំណាង​​​សហជីព​​​នៅ​​​រោង​​​ចក្រ​​​នេះ បាន​​​និយាយ​​​ប្រាប់​​​ពួក​​​គេ​​​ថាម្ចាស់​​​រោង​​​ចក្រ​​​នេះ បាន​​​ប្រកាស​​​​​​ពីការ​​​ក្ស័យ​​​ធន ហើយបាន​​​​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​​​​​បាត់ហើយ​​​ដែរ​​​។ ​​​ដូច្នេះ​​​ហើយ ​​​កម្មករ​​​ប្រហែល​​​២០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​នេះ​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ទី១ខែ​​​មករា​​​មក។ ​​​កម្មករ​​​​​​ប្រហែល​​​២០​​​នាក់ក្នុង​​​ចំណោម​​​កម្មករ​​​ទាំង​​​នោះ បាន​​​ដេក​​​ចាំ​​​នៅ​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពេល​​​​យប់ ​​​បន្ទាប់​​​ពី​​​​​​ពួក​​​គេ​​​ចាប់​​​បាន​​បុគ្គលិក​​​របស់​​​រោង​​​ចក្រ​​​នេះ កាល​​​ពី​​​ថ្ងៃ​​​ទី៤ ខែ​​​មករា ដែល ប៉ុន​​​ប​​​៉ង​​​ដឹក​​​ជញ្ជូន​​​ម៉ាសុីន​​​ដេរ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​នេះ​​​នៅ​​​ពាក់​​​កណ្ដាល​​​អធ្រាត្រ។ លោក ភួង ភារម្យ ​​​​និយាយ​​​ថា“ យើងកំពុង​​​ទាមទារ​​​​​​​​​ឲ្យ​​​ម្ចាស់រោង​​​ចក្រ​​​បើក​​​​​​ប្រាក់​​ដំណាច់​​​ការ​​​ងារ​​​ ប្រាក់​​​​​ឧបត្ថម្ភ​​​ប្រចាំឆ្នាំ ប្រាក់​​​បញ្ឈប់​​​ពី​​​​ការងារ និងប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​របស់​​​យើង”​​​។ “យើង​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​រោង​​​ចក្រ​​​នេះ​​​​​​បើក​​​​​​ប្រាក់​​​​​ខែ​​​របស់​​​​​​​​​យើង​​​​​តាម​​​ច្បាប់ការងារ​​​ ហើយ​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​យើង​​​ទទួល​​​បាន​​​ដំណោះ​​​ស្រាយ”។គាត់បាន​​​និយាយ​​​ថា  ​គាត់បាន​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​​​​នេះ​​​អស់​​​រយៈ​​​ពេល​​​៥​​​ឆ្នាំ​​​មក​​​ហើយ ហើយ​​​ត្រូវ​​​ទទួល​​​បាន​​​ប្រាក់​​​ដំណាច់​​​ជាង​​​១.០០០​​​ដុល្លារ​​​។ គាត់​​​ក៏​​​បាន​​​និយាយ​​​ថា កម្មករ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​ទៅ​​​ក្រសួងការងារ​​​​​​ និង​​​ក្រសួង​​​​​​​​​​​​សង្គម​​​កិច្ច​​​រួច​​​​​​​​​ហើយ។ លោក មឿន តុលា ប្រធាន​​​​​​​​​កម្ម​​​វិធី​​​ការ​​​ងារ​​​នៅ​​​មណ្ឌល​​​​​​អប់​​​រំ​​​ច្បាប់​​​​​សម្រាប់​​​សហគមន៍​​​ដែល​​​កំពុង​​​ផ្ដល់​​​ជំនួយ​​​ផ្នែក​​​ច្បាប់​​​ និង​​​ជំនួយ​​​បច្ចេក​​​ទេស​​​​​​ដល់​​​​​​កម្មករ​​​ ដែល​​​​​​ធ្វើ​​​ការ​​​​​​តវ៉ា​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​របស់​​​លោកកំពុង​​​ជំរុញ​​​​​​ឲ្យ​​​ក្រុម​​​ប្រឹក្សា​​​អាជ្ញាកណ្ដាល ជួយ​​​​​​ដោះ​ស្រាយ​​​​​​ករណី​​​នេះ។លោកបាន​​​បន្ថែម​​​​ថា “ប្រសិន​​​បើ​​​​​​ក្រុមហ៊ុន​​​នេះ​​​បិទ​​​ទ្វារ ​​​ទោះ​​​បី​​​ជា​​​ក្រុម​​​ហ៊ុន​​​នេះ​​​ក្ស័យ​​​ធន​​​ក៏​​​ដោយ ក៏​​​ច្បាប់ បាន​​​តម្រូវ​​​ឲ្យ​​​​​​និយោ​​​ជក​​​ ​​​បើក​​​​​​ប្រាក់​​​​​ដំណាច់​​​ ប្រាក់​​​សំណង​​​​​​ជំងឺ​​​ចិត្ត​​ និង​​​ប្រកាស​​​អំពី​​​ការ​​​​​បញ្ចប់​​​កិច្ច​​​សន្យា​​​ការងារដែរ​​​​”។ លោក និក រ៉ូឌីខូហ្វ (Nick Rudikoff) ជា​​​អ្នក​​​សម្រប​​​សម្រួល​​​ កិច្ចការ​​​​​​សកល​​​រ​​​បស់​​​សម្ពន្ធ​​​សហជីព​​​កម្មករ (Warehouse Workers United ) ​ជា​​​សហជីព​​​មួយ​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​រដ្ឋ​អាមេរិក ដែល​​​តំណាង​​​ឲ្យ​​​កម្មករ​​​ចំនួន​​​៥,៥​​​លាន​​​នាក់ នៅ​​​តាម​​​ផ្នែក​​​ផ្សេងៗ​​​នោះ បាន​​​មាន​​​​ប្រសាសន៍​​​ថា ការ​​​ខក​​​ខាន​​​របស់​​​រោង​​​ចក្រ​​​ឃីងលែន ​​​ក្នុង​​​ការ​​​មិន​​​បាន​​​ផ្ដល់​​​ព័ត៌​​​មាន​​​​​​អំពី​​​ស្ថាន​​​ភាព​​​របស់​​​ខ្លួន គឺ​​​ជា​​​គំរូ​​​មួយ​​​របស់​​​​​​ក្រុម​​​ហ៊ុន​​​ចែក​​​ចាយ​​​វ៉លម៉ាត ដែល​​​មិន​​​បាន​​​ធ្វើ​​​្ឲ្យ​​​​សមាជិក​​​​​នៅ​​​ក្នុង​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង​​​់​​​របស់​​​ខ្លួន​​​ប្រព្រឹត្ត​​​ចំពោះ​​​​​​កម្មករ​​​ដោយ​​​​​​ត្រឹម​​​ត្រូវ​​។​​​ លោក និក រ៉ូឌីខូហ្វ ដែល​​​បាន​​​មក​​​ដល់​​​​​​ប្រទេស​​​កម្ពុជា​​​ កាល​​​ពី ថ្ងៃ​​​ព្រហស្បតិ៍ ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​អំពី​​​ស្ថាន​​​ភាព​​​នេះ បាន​​​មាន​​​ប្រសាសន៍​​ថា “ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ ឃីញលេន​​​ នេះ​​​ គឺ​​​ជា​​​គំរូ​​​នៃ​​​ភាព​​​អយុត្តិធម៌​​​នៅ​​​ក្នុង​​​​​​ខ្សែ​​​សង្វាក់​​​​​​ផ្គត់​​​ផ្គង់​​​​ទូ​​​ទាំង​​​ពិភព​​​​​​របស់​​​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត។​ក្រុម​​​ហ៊ុន​​​ចែកចាយ វ័លម៉ាត ត្រូវ​​​​​​ធានាថា​​​ ​​​​​​អ្នក​​​ផ្គត់​​​ផ្គត់​​​របស់​​​ខ្លួន​​​​​​គោរព​​​​​​ច្បាប់​​​និង​​​កម្មករ ​ដែល​​​​​​បាន​​​បាត់​​​បង​​​់​​​ការ​​​ងារ​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ និង​​​ខាត​​​បង់​​​ពេល​​​វេលា​​ធ្វើ​​​ការងារចាំ​​​បាច់​​​ត្រូវ​​​ទទួល​​​បាន​​​សំណង​​​​​​សម​​​រម្យ”។ “យើង​​​​​​កំពុង​​​​​​​​​មាន​​​សាមគ្គីភាព​​​ជា​​​មួយ​​​​​​​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ឃីញ​​​លេន និង​​​ជា​​​មួយ​​​កម្មករ​​​ផ្សេង​​​ៗ​​​ទៀត​​​នៅជុំ​​​វិញ​​​ពិភព​​​លោក ដែល​​​ផលិត​​​និង​​​ដឹក​​​ជញ្ជូន​​​ទំនិញ​​​​​ឲ្យ​​​ក្រុម​ហ៊ុន​​​ចែកចាយវ័លម៉ាត”។ លោក ហួន សឿ អនុប្រធាន​​​នាយក​​​ដ្ឋាន​​​ដោះ​​​ស្រាយ​​​​​​វិវាទ​​​ការងារ​​​របស់​​​ក្រសួង​​​ការ​ងារបាន​​​បញ្ជាក់​​​ថា លោកបាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​កម្មករ​​​ទាំង​​​នេះ​​​រួច​​ហើយ ប៉ុន្តែ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​​​​។ តំណាង​​​​​រោង​​​ចក្រ​​​កាត់ដេរ ឃីង​​​លេន មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ កាល​​​ពី​​​ម្សិល​​​​មិញ​​​ ហើយ​​​​​​តំណាង​​​​ក្រុម​​​ហ៊ុនចែក​ចាយ​វ័លម៉ាត មិន​​​បាន​​​ឆ្លើយ​​​សំណួរ​​​ភ្លាម​​​ៗ​​​នោះ​​​ដែរ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

គណ​បក្ស សម រង្ស៊ី ស្នើឲ្យ​លោក​ ហ៊ុន​ សែន ដក​លោក ចម ប្រសិទ្ធ រដ្ឋ​មន្រ្តី​​ក្រសួង​ពាណិជ្ជ​កម្ម​ចេញ​

គណ​បក្ស សម រង្ស៊ី បាន​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន ​ចេញ​បញ្ជា​​ឲ្យ​​លោក ​ចម ប្រសិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​លា​លែង​ពី​តំណែង​ដោយ​សារ​លោក​ខក​ខាន​មិន​បាន​នាំ​ផលិតផល​​ថែម​ទៀត​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ទី​ផ្សារអន្តរជាតិ​។ យោង​តាម​លិខិត​មួយ​ច្បាប់​​ចុះ​ថ្ងៃ​ទី​១០​ខែ​មករា​​ ដែល​​ចុះ​ហត្ថ​លេខា​ដោយ​​សមា​ជិក​សភា​មកពីគណ​បក្ស   សម រង្ស៊ី​ លោក ជា ប៉ូច លោក ឡុង រី លោក គង់ បូរ៉ា និងលោក ឃឹម ឡាក់គី ដែល​បាន​ផ្ញើ​ជូន​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​បាន​បញ្ជាក់​ថា លោក ចម ប្រសិទ្ធ មិន​បាន​បំពេញ​ការងាររបស់ខ្លួនឲ្យ​​បាន​ល្អ​ ដើម្បី​ជួយ​​ដល់ប្រ​ជា​កសិករ​ខ្មែរឲ្យ​បាននាំ​ផលិត​ផល​របស់​ខ្លួន​ និង​​ជួយ​រកទី​ផ្សារ​ឲ្យ​​​ពួក​គាត់​​​សម្រាប់​លក់ផលិត​ផល​នៅ​បរទេស​​ទេ។ នៅ​ក្នុង​លិខិត​នោះ​បាន​លើក​ឡើង​ថា“គណបក្ស​ សម...

មេ​​​បញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​ស្រុក​ឈូក​ ត្រូវ​គេ​បាញ់​សម្លាប់​​​

មន្ត្រី​​​នគរ​​​បាល​​​ខេត្តកំពត​​​បាន​​​ឲ្យដឹង​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក អ៊ូ ចន មេ​​​បញ្ជាការ​កង​​​រាជអា វុធហត្ថ​​​​​​ស្រុក​​​ឈូក​​​ ខេត្ត​​​កំពត មានឋានៈ​វរសេនីយ៍​​​ត្រី ​​​​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​សម្លាប់​​​កាល​​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បន្ទាប់​​​ពី​​​បុរស​​​ម្នាក់​​​​​​ជិះ​​​ម៉ូតូ​​​មក​​​បាញ់​​​រះ​​​លើ​​​រថយន្ដ​​​មេ​​​បញ្ជា​​​ការ​​​រូប​​​នេះ​​​ រួច​​​គេច​​​ខ្លួន​​​បាត់។ លោក គង់ សុខន នាយការិយាល័យ​​​នគរ​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ខេត្ត​​​កំពត​​​ ​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក  វរសេនីយ៍​​​ត្រី អ៊ូ ចន អាយុ​​​៤៤​​​ឆ្នាំ​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​ត្រូវ​​​ត្រង់​​​ពោះ​​​ចំនួន​​​ប្រាំ​​​គ្រាប់​​​ខណៈ​​​ពេល​​​កំពុង​​​អង្គុយ​​​ក្នុង​​​​​​រថយន្ដ​​​ម៉ាក​​​តូយ៉ូតា ហ្វរ៉ាន់ណឺរ​​​របស់លោក នៅ​​​វេលា​ម៉ោង​​​ប្រហែល​​​៧​​​ល្ងាច​​​ នៅ​​​ខាង​​​ក្រៅ​​​ផ្សារ​​​ឈូកពេល​​​គាត់​​​​ជិះ​​​ម៉ូតូឌុប​​​​​​មក​​​យក​​រថយន្ដ​​​ដែល​​​គាត់​​​បាន​​ចត​​​​​នៅ​​​​ទី​​​នោះ។ លោក សុខន​​​​​​​​​ ​​​មាន​​​ប្រសាសន៍ថា “ជំហាន​​​ទី​​​១ យើង​​​​​​សន្និដ្ឋានថា នេះ​​​មិន​​​មែន​​​ជា​​​ករណី​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ទេ ព្រោះ​​ទ្រព្យសម្បត្តិ​​​​​​របស់​​​លោកមិន​​​ត្រូវ​​​បាន​​​ចោរ​​​លួច​​​យក​​​ទៅ​​​នោះ​​​ទេ។ ដូច្នេះ​​​ យើង​​​សន្និ​​​ដ្ឋាន​​​ថា នេះ​​​អាច​​​ជា​​​ករណី​​​សង​​​សឹក​​​”។​​​ នៅ​​​ពេល​​​​​​លោក​​​វរសេនីយ៍​​​ត្រី អ៊ូ ​ជន ​ចូល​​​​ក្នុង​​​រថ​​​យន្ដភ្លាម ខ្មាន់​​​កាំ​​​ភ្លើង​​​ក៏​​​មក​​​ដល់​​​ ហើយ​​​បាន​​​បាញ់​​​រះ​​ទៅ​​​លើ​​​រថយន្ដ​​​ជា​​​ច្រើនគ្រាប់​​​។​​​អំឡុង​​​ការ​​​បាញ់​​​ប្រហារ​​​នោះ អ្នករត់​​​​​​ម៉ូតូឌុប​​​ដឹក លោក​​ ​​​​វរសេនីយ៍​​​ត្រី អ៊ូ ជន ក៏​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ឲ្យសន្លប់​​​ដែរ ហើយ​​​ក្រោយ​​​មក​​​ត្រូវគេ​​​​​​បញ្ជូន​​​ទៅ​​​មន្ទី​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ទាំង​​​​​​សន្លប់។ លោក សុខន បាន​​​ឲ្យ​​​ដឹង​​​ថា សាក្សី​​​ដែល​​​បាន​ឃើញ​​​ហេតុ​​​ការណ៍​​​នេះ​​​បាន​​​និយាយ​​​ថា​លោក​​​វរសេ នីយ៍​​​ត្រី អ៊ូ ជន ដែល​ធ្លាប់​បម្រើ​ការ​​​​​​ជា​​​មេ​​​បញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ស្រុក​ឈូក ជាង​​​១០​​​ឆ្នាំ​​​មក​​​ហើ យ​​​នោះ បាន​​​ចត​​​រថយន្ដ​​​របស់​​​គាត់​​​នៅជាប់​​​ផ្សារ​​​នេះ​​​ជាច្រើន​​​ឆ្នាំ​​​មក​​​ហើយ។ បន្ទាប់​​​ពី​​​បាន​​​បាញ់​​​ប្រហារ​​​មក​លើ​រថ​យន្ត​រួច​​​ខ្មាន់​​​កាំ​​​ភ្លើងបាន​​​គេចខ្លួន​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​បាត់ ហើយ​​​ពេល​​​​នេះ​​​កម្លាំង​​​នគរ​​​បាល​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន។​​​ លោក សុខន​​​ បាន​​​មានប្រសាសន៍​​​បន្ដ​​​ថា​លោក ថោង តេរ៉ូ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ឈូក បាន​​​មាន​​​ប្រសាសន៍ថា អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែល​​​ត្រូវ​​​គេ​​​វាយ​​​ឲ្យ​​​សន្លប់​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​ មានឈ្មោះ  លី ឃាង អាយុ​​​៤៥​​​ឆ្នាំ​​​។គាត់​​​បាន​​​មក​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​ដោយ​​​មាន​​​របួស​​​​​​ក្បាល​​​និង​​​ទ្រូង​​​ តែ​​​ឥឡូវ​​​នេះ​​​គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ហើយ​​​។ លោក ទេព វណ្ណា មេ​​​បញ្ជាការ​​​កង​​​រាជ​អាវុធ​ហត្ថ​​​ខេត្ត​​​កំពត​​​ ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​​​វរសេនីយ៍​​​ត្រី​​​ អ៊ូ ជន កាន់​​តំណែង​​​នេះ​ជាង​​​មួយ​​​ទសវត្សរ៍​​​មក​​​ហើយ ហើយ​​​ថា បើ​​​តាម​​​លោក​​​ដឹង លោក អ៊ូ ជន ពុំ​​​ដែល​​​មាន​​​ជម្លោះ​​​ជាមួយ​​​នរណាម្នាក់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ទេ។​​​ លោកបាន​​​​​​​មានប្រសាសន៍​​​ថា “លោក​វរសេនីយ៍​​​​ត្រី​​​ អ៊ូ ជន ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ម្នាក់​​​។ យើង​​​នៅ​​​តែ​​​មិន​​​អាច​​​សន្និ​​​ដ្ឋាន​​​ថា តើ​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​គេ​​​សម្លាប់ដោយ​​​សារមូលហេតុ​​​អ្វី​​​នោះ​​​ទេ។ យើង​​​កំពុង​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​ពាក់​​​ព័ន្ធ​​​ករណី​​​នេះ​​”។ លោក កែវ សុផល បាន​​​ឲ្យ​​​ដឹង​​​ថា ​មេ​បញ្ជា​កា​​​ររង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខេត្តកំពត​​​បាន​​​មាន​​​ប្រសាសន៍ ថា គេ​​​បាន​​​បញ្ជូន​​​សាកសព​​​របស់ ​​​លោក​​​វរសេនីយ៍​​​ត្រី​​​ អ៊ូ ជន ទៅ​​​ឲ្យ​​​គ្រួសារ​​​របស់​​​គាត់​​​​​​ក្នុង​​​ស្រុក​​​កង​​​មាស ខេត្ត​​​កំពង់​​​ចាម​​​រួច​​​រាល់​​​ហើយ។ លោក កែវ សុផល បាន​​​មាន​ប្រសាសន៍​ថា​“ យើង​​​នៅ​​​តែ​​​មិន​​​ដឹង​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​គេ​​សម្លាប់​​​នោះទេ”៕ប្រែ​​​សម្រួល​​​ដោយ ហម សផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​  

រដ្ឋាភិបាលនឹង​ដោះ​​លែងអ្នក​​ទោស​រាប់​រយ​នាក់​ អំឡុង​ព្រះ​រាជ​​ ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព

ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ កាល​ពី​ថ្ងៃសុក្រ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ដោះ​លែង​អ្នក​ទោស​រហូត​ទៅ​ដល់​៥០០នាក់​ រួម​ទាំង​លេខា​របស់​លោក វីរ៉ា ស៊ុំខ្វាមឃីត ដែលជា​អ្នក​ជាតិថៃ​និយម​ជ្រុលឲ្យបាន​ចេញ​ពី​ពន្ធ​នាគារមុនពេលកំណត់​រួមជា​មួយអ្នក​ទោស​ដទៃទៀតនៅ​ទូ​ទាំង​ប្រទេស​នៅ​ដើម​ខែកុម្ភៈ ក្នុងឱកាស​ថ្វាយ​​ព្រះ​ភ្លើង​​ព្រះ​បរម​សព​សម្តេចឪ ​នៅ​រាជ​ធា​នីភ្នំេពញ។ អំឡុង​កិច្ច​ប្រជុំគណៈមេធាវីកម្ពុជា ក្នុង​រាជធានីភ្នំពេញ លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា លោក វីរ៉ា ស៊ុំខ្វាមឃីត ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​​ឲ្យ​​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ប្រាំបី​ឆ្នាំពីបទ​ចារកម្ម​ និង​ត្រូវ​បន្ទូ​របន្ថយ​ទោសជាប់​ពន្ធនា​គារចំនួន​ប្រាំមួយ​ខែ ហើយ​លេខារបស់​លោក គឺលោកស្រី​ រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និង​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី១​ខែកុម្ភៈ។ លោក វង្សវឌ្ឍានា បាន​មាន​ប្រសាសន៍ថា “យើង​បាន​រៀប​ចំ​រួច​រាល​់​ហើយ​សម្រាប់​ជន​ជាតិ​ថៃទាំង​ពីរនាក់​នេះ។ សម្តេចតេជោ ហ៊ុន​ សែន បាន​ស្នើ​ឲ្យ​ដោះលែង​អ្នកស្រី រ៉ាទ្រី ពីប៉ាតាណា​ប៉ៃប៊ូន ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ...

ក្រុម​ហ៊ុន ព្រូ​ដិ​ន​ស្យល ​ចាប់​ផ្តើម​ផ្តល់​សេវា​កម្ម​ធានា​រ៉ាប់​រង​អាយុ​ជីវិត​នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​

បុគ្គ​លិក​ក្រុម​ហ៊ុន​ ​ព្រូ​ដិន​ស្យល​ ខេម​បូ​ឌា (Prud​ential C​ambodia​)​ ​ជា​បុ​ត្រ​ស​ម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​​ផ្តល់​សេវា​កម្ម​ហិ​រ​ញ្ញ​វត្ថុ​ចក្រ​ភព​អង់គ្លេស​ ​ដែល​មានឈ្មោះ​ថា ​ព្រូ​ដិន​ស្យល​ ភីអិល​ស៊ី ​(Prude​ntial Plc) បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន​នេះ​បា​ន​ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​៣ ដែល​ផ្ត​ល់​​សេវា​កម្មធា​នា​​រ៉ាប់​រង​អាយុ​ជីវិត​ នៅ​លើ​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា​។ ​អាជីវកម្ម​រ​បស់​ក្រុម​ហ៊ុន ​ព្រូ​ដិន​ស្យ​ល ​ខេម​បូឌា បាន​ចាប់​ផ្តើមដំណើរ​ការ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​ធានារ៉ាប់​រង​អាយុ​ជីវត​ក​ម្ពុជា ​(Cam-​b​odian​ Life ​Insur​ance ​Com​pany)​ ​ដែល​ជា​ក្រុម​ហ៊ុនរដ្ឋ​​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​របស់​ខ្លួន ​កាល​ពី​ខែ​ឧសភា ​និង​ក្រុម​ហ៊ុ​ន​ មេនូឡៃ​ហ្វ ​(Manu ​​Life​) ​​ជា​ក្រុ​មហ៊ុន​មក​ពី​ប្រទេស​កាណាដា ​បាន​​ចាប់​ផ្តើ​ម​ប្រតិ​បត្តិ​សេវា​កម្ម​ កាល​ពីខែ​មិថុនា​។​ លោក ប៉ាន់​កាច ​បានើ​ជី (Pa​nkaj ​Ban​e​rjee​) ​​ប្រធាន​នាយក​ប្រតិ​បត្តិ​ក្រុមហ​៊ុន ​ព្រូ​ដិន​ស្យល​ ​ខេម​បូឌា ​បាន​មានប្រសាស​ន៍​កាលពីម្សិល​មិញ​​ថា ក្រុម​ហ៊ុន​នេះ​បាន​បោះ​ទុន​វិនិយោគ​ក្នុង​ដំណាក់​កាល​ដំបូង​ក្នុ​ង​ទំហំ​ទឹក​ប្រាក់​ចំនួន​៧លាន​ដុល្លារ​ នៅលើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​ ​ដែល​ជា​ទំហំ​វិនិ​យោគ​អប្បបរមា​ដែល​ច្បាប់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​អាយុ​ជីវិត​តម្រូវ​ ហើយ​​រំពឹងថា នឹង​ផ្តល់​សេវា​កម្ម​ដល់​អតិ​ថិជន​ភាគ​ច្រើន...

អង្គការឃ្លាំ​មើល​សកម្ម​​ជន​​​ការ​ពារសិទ្ធិ​មនុស្ស​​​ ថ្កោល​ទោស​ប្រព័ន្ធ​តុ​លា​កា​រក្នុង​ប្រទេស​​​​កម្ពុជា

អង្គការ​ឃ្លាំ​មើល​​​សកម្ម​ជន​ការ​ពា​រ​​​សិទ្ធិ​មនុស្ស​ ​​​(Observatory for the Protection of Human Rights Defenders)​ មា​ន​មូ​ល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ា​​រីស ​និង​​ទី​ក្រុង​ហ្សឺណែ​វ ​​ បា​នលើក​ឡើង​​​នៅ​សប្តាហ៍​នេះ​ថា ប្រព័ន្ធ​តុលា​កា​រ​​កម្ពុជា​ត្រូ​វ​​ តែ​បញ្ចប់​ការ​​​ផ្តន្ទា​​ទោស​​​​​មិន​ត្រឹម​ត្រូវ​​ និ​ង​ការ​យាយី​​អ្នក​កា​រ​​ពា​រ​សិទ្ធិ​ម​នុស្ស​។ ​នៅ​ក្នុង​លិខិត​​ចំ​ហ​មួ​យ​​​​ផ្ញើ​​​ជូន​​លោក​នាយក ​​រដ្ឋ​មន្ត្រី​​កា​ល​​ពី​ថ្ងៃ​អង្គារ ​អង្គ​ការ​​ឃ្លាំ​មើល​ ដែល​​ជា​ សម្ពន្ធ​​​​នៃ​អង្គការ​​​​ការពារ​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​បា​ន​អះ​អា​ង​ ថា កា​រ​​​ដាក់​ពន្ធនាគា​រ​អ្នក​ស្រី ​យ៉ម​ បុប្ផា​ សកម្ម​ជ​ន​បឹង​កក់​​រយៈ​ពេល​បីឆ្នាំ​ពី​បទ​ “ ប្រើ​អំ​ពើ​ហិង្សា​ដោយ​ចេត​ នា” និង​បុរស​​ពីរ​នាក់​ទៀត​ឲ្យជាប់​ពន្ធនា​គា​ររយៈ​ពេល​២០​ឆ្នាំ​ ពី​បទ​ធ្វើ​ឃាត​លោក ជា​ វិជ្ជា ត្រូវ​បា​ន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​​ធ្នូ​ អំឡុង​​​ពេល​បុណ្យ​ណូអែល​  “ ដើម្បី​​ចៀស​វាង​ពី​កា​រ​ពិនិត្យ​ពិច័យ​​ពី​សំណាក់​សហគមន៍​អន្តរ​ជាតិ​​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ”។ ​អង្គ​ការ​ឃ្លាំ​មើល​នេះ​ក៏បា​ន​សម្តែង​​ កង្វល់​ផង​ដែរ ​​អំ​ពី​កា​រ​​ដាក់​ពន្ធ​នា​គា​រ​​លោក​ ម៉ម...

គណៈកម្មាធិការ​​​សិទិ្ធ​​​មនុស្ស​​​របស់​​​រដ្ឋា​​​ភិបាល ចុះ​​​សើុប​​​អង្កេត​​​​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​​​​ក្នុង​ខេត្ត​​​បាត់​​​ដំបង

អាជ្ញាធរ​​​មូលដ្ឋាន និង​​​ក្រុម​​​អ្នក​​​ភូមិ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញថា គណៈកម្មាធិការ​​​សិទ្ិ្ធ​មនុស្សរបស់​​​រដ្ឋាភិបាល បាន​​​ទៅ​​​ជួប​​​អ្នក​​​ភូមិ ​ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​យូរ​​​មក​​​ហើយ​​​ នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​ តើបណ្ដា​​​​សមាជិក​​​​​​សហគម​​​ន៍​របស់​​​​ពួក​​​គេ ត្រូវ​​​​​បាន​ចាប់​ដាក់​ពន្ធ​នាគារ​​​​​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ កាល​​​ពី​​​ប៉ុន្មាន​​​​ឆ្នាំ​​​​​​ថ្មីៗ​​​នេះ ​ពីបទ​​ទន្ទ្រាន​យក​​​​ដី​​ធ្លី​​​ ឬ​យ៉ាង​​​ណា​​​នោះ។ លោក ឡាំ វា៉ន់នី មេឃុំខ្នាច​​​រមាស ​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​មក​​​ពី​​​​​​គណៈ​​​កម្មា​ធិការ​​​​នេះ ដែល​​​ដឹកនាំ​​​ដោយ​​​លោក ឱម យុិន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ បាន​​​សម្ភាស​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​នាក់នៅក្នុង​​​​ឃុំ​​​ខ្នាច​​​រមាស ស្រុកបវេល កាល​​​ពី​​​ម្សិល​​​មិញ និង​កាល​ពី​​​​ថ្ងៃ​​​ពុធ ជំុវិញ​ការ​​​ទាម​ទារ​សិទ្ធិ​កាន់​កាប់​​​​របស់​​​ពួក​​​គេ​​​​លើ​ដី​​​មាន​​​ជម្លោះ​​​ទំហំ​​​១៦១​​​ហិកតា ជា​​​មួយ​​​នឹង​​​អ្នក​​​ជំនួញ​​​​​ក្នុង​​​ស្រុក​​​ឈ្មោះ​​​អ៊ាង​ អឿន។ លោកបានបន្ដ​​​​​​ថា “នេះជា​​​លើក​​​ដំបូង​​​ហើយ​​​ ដែល​​​គណៈ​​​កម្មា​​​ធិការ​​​សិទិ្ធមនុស្ស​​​របស់​​​រដ្ឋា​ភិបាលបាន​​​មក​​​​​​កាន់​​​កន្លែង​​​​​​មាន​​​ជម្លោះ​​​នេះ និង​​​បាន​​​ប្រមូល​​​ព័ត៌មាន​​​ទាំងអស់​​​ពី​​​អាជ្ញាធរ​មូល​ដ្ឋាន​​​​និង​​​​អ្នក​ភូមិ”។ អ្នក​​​ភូមិ​​​ចំនួន​​​១២​​​នាក់​​​នៅ​​​ភូមិ ជ្រោយ​​​ស្នាត្រូវ​​​បាន​​​​​​ឃុំ​​ខ្លួន​​ចន្លោះ​​ពី​​​​ប្រាំ​​​ពីរ​​​ខែ ទៅ​​​មួយ​​​ឆ្នាំចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៤​​​មក បន្ទាប់​​​ពី​​​លោក អ៊ាងអឿន បាន​​​ចោទ​​​ប្រកាន់​​​​​​ក្រុម​​​អ្នក​​​ភូមិ​​​ថា បាន​​​រំលោភ​​​យក​​​ដី​​​​​គាត់​ដោយ​​​ខុស​​​ច្បាប់។​លោក ​សំ អាត ​​​និយា យ​​​ថា មាន​​​អ្នក​​​ភូមិ​​​ចំនួន​​​ប្រាំបួន​​​នាក់​​​ផ្សេង​​​ទៀត កំពុង​​​​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ឡើយ ហើយ​​ថា ស ហគមន៍​​​មូលដ្ឋាន​​​នេះ ធ្លាប់​​​បាន​​​ធ្វើ​​​ស្រែ​​​លើ​​​ដី​​​នេះ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៨៣​​​ មក។ លោក គង់ ចាន់មូនី ​​​តំណាង​​​អ្នក​​​ភូមិ​មួយ​​​រូប ដែលបច្ចុប្បន្ន​​​នេះ កំពុង​​​លាក់​​​ខ្លួន ដោយសារ​​​​ប្រឈម​​​​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​នោះ ​និយាយ​ថាលោក អ៊ាង អឿន បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ប្ដឹង​​​ក្រុម​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​​​​ ដើម្បី​ទាម​ទារ​យក​ដី​​​ទំហំ១៥​​​ហិកតា ​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ ​សាលា​​​ដំបូងខេត្ត បាន​​​ប្រគល់​​​ប័ណ​​​្ណ​កម្ម​សិទិ្ធ​​​ដី​​​ចំនួន​​​២២​​​ មាន​​​​​​ទំហំ​​​១១០​​​ហិកតា។ លោក គង់ ចាន់មុនី បាន​​​និយាយ​​​ទៀត​​​​ថា “យើង​​​គិត​​​ថា វាជា​​​ការ​​​រំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​ធ្ងន់​​​ធ្ងរ ពី​​​ព្រោះ​​​យើង​​​ជា​​​ម្ចាស់​​​ដី​​​នេះ​​​​​​ស្រប​​​ច្បាប់ ប៉ុន្តែ យើង​​​ត្រូវ​​​ប្រឈម​​​​​នឹង​​​ការ​​​ជាប់​​​ទោស​​​ទៅ​​​វិញ”។ លោកនិយាយ​​​បន្ថែម​​​ថា ​ពួក​​​គាត់ បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​គណៈ​​​កម្មា​ធិការ​​​សិទិ្ធ​​​មនុស្ស កាល​​​ពី ខែ​​​កញ្ញា។ លោក អ៊ាង អឿន និង​​​ក្រុម មន្ត្រី​​​សាលា​​​ដំបូង​​​ខេត្តមិន​​​អាច​​​​ទាក់​ទង​​​បានទេ​ ប៉ុន្តែ ​លោក ​ម៉ក់ សម្បតិ្ត អនុ​​​ប្រធាន​​​​​​គណៈ​​​កម្មាធិការ​​​សិទិ្ធ​​​មនុស្ស​នេះ​ បាន​​​មាន​​​ប្រសាសន៍​​​​ថា ក្រុម​​​មន្ត្រី ​នឹង​​​វិល​​​មក​​​តំបន់​​​នេះ​​​នៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ប្រមូល​​​​លទ្ធផលនៃ​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​មូល​​​ដ្ឋាន​​​របស់​​​ពួក​​​គេ។ លោក ចាន់ សុវេ៉ត អនុ​​​ប្រធានផ្នែក​​​​សើុប​អង្កេត​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក  ​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ភ័ស្ដុតាង ​ដើម្បី​ចេញ​ដីកា​​​​​​ចាប់​​​ខ្លួន​​​​អ្នក​​​ភូមិ​​​​​​ទេ។ លោក ចាន់ សុវ៉េត បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ភាគី​​​​ខាង​អ្នក​​​ជំនួញ​​​មាន​​​​ប្លង់​ទន់​ដើម្បី​​​បង្ហាញ​​ពី​​​​ការ​​​ទិញ​​​ដី​​​ស្រប​​​ច្បាប់​​​របស់​​​គាត់ ប៉ុន្តែ បញ្ហា​​​​​​វិវាទ​​​ដ៏​​​ចម្រូង​​​ចម្រាសនេះ គឺ​​​​ដោយ​សារ​ការ​​​ចេញ​​​ប័ណ្ណ​​​កម្មសិទិ្ធ​​​ដី​​​ធ្លី និង​​​ព្រំដី​​​​ជាក់​ស្តែង​របស់​​​គាត់​​​”៕ សុខភុំ

MEDIA FEEDS

Popular

video

IDEA Talk៖ តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?