28 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា ទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​អ្នក​​​កាប់​​​ឈើ​​​ចំនួន​​​បី​​​នាក់​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ទាហាន​​​ថៃ​​​បាន​​​បាញ់​​​សម្លាប់​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​ខ្មែរ​​​បី​​​នាក់​​​ និង​ធ្វើ​​​​ឲ្យ​​​អ្នក​​​ទី​​​៤​​​រង​​​របួស​​​ធ្ងន់​​​កាល​​​ពី​​​សប្តាហ៍​​​មុន បន្ទាប់ពី​​​ក្រុម​​​អ្នក​​​កាប​​​់ឈើ​​​នេះ​បាន​​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​ខេត្ត​​​ព្រះ​​​វិហារ​​​ចូល​​​ទៅ​​​ក្នុង​​​ទឹក​​​ដី​ថៃ​​​​​​​​​​​​ដើម្បី​​​រក​​​កាប់​​​ឈើ​​​មាន​​​តម្លៃ​​​។ លោក ជួ ប៊ុន​​​សុង មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នៅ​​​ក្នុង​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ​​​ដែល​​​មាន​​​ព្រំដែន​​​ជាប់​​​ខេត្ត​​​ អ៊ូប៊ុន​​​ រ៉ាត​ថានី​​​ របស់​​​ប្រទេស​​​ថៃ​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ភូមិ​​​ឈើ​​​ទាល​​​គង​​​ក្នុង​​​ឃុំ​​​ជាំ​​​ក្សាន្ត​​​ បាន​​​រាយការណ៍​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​សុក្រ​​​។ លោក ប៊ុន​​​សុង បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​ទទួល​​​ដំណឹង​​​ថា ពួក​​​គេ​​​ត្រូវ​​​បាន​​​បាញ់​​​​​​​​​សម្លាប់​​​ដោយ​​​ទាហាន​​​ថៃ​​​នៅ​​​​​ថ្ងៃ​​​ទី​​​៥​​​យប់​​​ថ្ងៃ​​​សុក្រ ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​បាន​​​បញ្ជូន​​​មន្ត្រី​​​ឲ្យទៅ​​​កាន់​​​ភូមិ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដើម្បី​​​​​ប្រមូល​ព័ត៌​​​​មាន​​​លម្អិត​​​បន្ថែម​​​។ លោក​​​ ជា គឹម​​​សេង អភិបាល​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​​​​បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ថា បុរស​​​ដែល​​​រង​​​របួស​​​ធ្ងន​​​់​​​មាន​​​ឈ្មោះ​​​ ឈូ បៀ អាយុ​​​៣៣​​​​​​ឆ្នាំ​​​ជា​​​អ្នក​​​ភូមិ​​​ឈើ​​​ទាល​​​គង​​​។ លោក គឹម​​​សេង បាន​​​លើក​​​ឡើង​​​ថា លោក ឈូ បៀ កំពុង​​​ស្ថិត​​​ក្នុង​​​ស្ថានភាព​​​ធ្ងន់​​​នៅ​​​ឡើយ នៅ​​​មន្ទីរ​​​ពេទ្យអង្អែក​​​ក្រុង​​​សៀម​​​រាប ប៉ុន្តែ ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពី​​​ទំហំ​​​នៃ​​​ការ​​​រង​​​របួស​​​របស់​​​បុរស​​​រូប​​​នេះ​​​ឡើយ​​​។ លោក គឹមសេង បាន​​​កំណត់​​​អត្ត​​​សញ្ញាណ​​​បុរស​​​ពីរ​​​នាក់​​​ដែល​​​ត្រូវ​​​ទាហាន​​​​​​ថៃ​​​បាញ់​​​សម្លាប់​​​ថា មាន​​​​​​ឈ្មោះ​​​ គិត​​​ យ៉េត អាយុ​​​៣៩​​​ឆ្នាំ​​​ដែល​​​ក៏​​​មក​​​ពី​​​ភូមិ​​​ឈើ​​​ទាល​គង​​​​​ដែរ​​​​​​ និង​​​​​ឈ្មោះ គឿ ឌីណា​​​ អាយុ​​​២៨​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ស្ពឺ។ រីឯ​​​ជន​​​រង​​​គ្រោះ​​​ទី​​​៣​​ត្រូវ​​​បាន​​​គេ​​​ស្គាល់​​​ត្រឹម​​​តែ​​​ថា មាន​​​ឈ្មោះ​​​ ថា អាយុ​​​៣២​​​ឆ្នាំ​​​ មក​​​ពីខេត្ត​​​កំពត​​​។ អភិបាល​​​ស្រុក​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ឈ្មួញ​​​កណ្តាល​​​ម្នាក់​​​បាន​​​ឲ្យ​​​លុយ​​​ទៅ​​​បុរស​​​ទាំង​​​នេះ​​​ដើម្បី​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ ហើយ​​​កាប់​​​ឈើ​​​គ្រញូង​​​​​​យក​​​មក​​​ឲ្យ​​​ខ្លួន​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "ប៉ុន្តែ ពួកគេ​​​ត្រូវទាហាន​​​ថៃ​​​បាញ់​​​សម្លាប់​​​។ ឥឡូវ​​​នេះ​​​ខ្ញុំ​​​កំពុង​​​តែ​​​សុំ​​​ការ​​​អនុញ្ញាត​​​ពី​​​ទាហាន​​​ថៃ​​​នៅ​​​ព្រំដែន​​​​​​ដើម្បី​​​ចូល​​​ទៅ​​​យក​​​សព​​​ពួក​​​គេ​​​មក​​​ប្រគល់​​​ឲ្យ​​​ក្រុម​​​គ្រួសារ​​​​វិញ​"។ លោក ឆន សំអុល​​​នាយ​​​រង​​​ការិយាល័យ​​​បូក​​​សរុប​​​ព័ត៌​​​មាន​​​នៃ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​កុម្ភៈ​​​ ទាហាន​​​​​​ថៃ​​​នៅ​​​ច្រក​​​ព្រំដែន​​​​​​អន្តរ​​​ជាតិ​​​អាន​​​សេះ​​​​​​​​​បាន​​​ដោះ​​​លែង​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ចំនួន​​​១០​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៨​​​ ខែ​​​មករា ពី​​​បទ​​​ឆ្លង​​​កាត់​​ព្រំ​ដែន​​​ទៅ​​​ប្រទេស​​​ថៃ​​​ដោយ​​​ខុស​​​ច្បាប់។ លោក​​​ សំអុល បាន​​​មាន​​​ប្រសាសន៍​​​ថា "ប៉ុន្តែ នៅម៉ោង​​​ប្រហែល​​​១និង​​​៣០​​​នាទី​​​រសៀល​​​នៅ​​​ថ្ងៃ​​​ដដែល​​​នោះ​​​មាន​​​អ្នក​​​​​​ភូមិ​​​ចំនួន​​​១៣​​​នាក់​​​ផ្សេង​​​ទៀត​​​​​​បាន​​​លួច​​​ឆ្លង​​​កាត់​​​ព្រំដែន​​​ចូល​​​ទៅ​​​កាប់​​​ឈើ​​​គ្រញូង​​​ក្នុង​​​ព្រៃ​​​ទឹក​​​ដីថៃ​​​។ បន្ទាប់​​​មក​​​ទាហាន​​​ថៃ​​​បាន​​​បាញ់​​​ប្រហារ​​​លើ​​​ពួកគេ​​​ ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​បុរស​​​បី​​​នាក់​​​ស្លាប់​​​ និង​​​ម្នាក់​​​ផ្សេង​​​ទៀត​​​របួស​​​។  រីឯអ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​រត់​​​ត្រឡប់​​​ចូល​​​មក​​​ទឹក​​​ដី​​​កម្ពុជា​​​វិញ​​​"។ លោក ឡោ ចាន់ អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ទទួល​​​បាន​​​ដំណឹង​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​នេះ​​​ ប៉ុន្តែ លោក​​​នៅ​​​មិន​​​ទាន់​​​ទៅ​​​ដល់​​​ភូមិ​​​ឈើ​​​ទាល​​​គង​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តំបន់​​​នោះ​​​នៅ​​​ដាច់​​​ស្រយាល​​​ខ្លាំង​​​ណាស់​​​។ គ្មាន​​​សេវា​​​ទូរស័ព្ទ​​​ឡើយ​​​។ ​​​ប្រសិន​​​បើ​​​អ្នក​​​ភូមិ​​​ចង់​​​ទាក់​​​ទង​​​នរណា​​​ម្នាក់​​​ ពួក​​​គាត់​​​ត្រូវ​​​ឡើង​​​ដើម​​​ឈើ​​​ដើម្បី​​​ហៅ​​​​​​គ្នា​​​"។ គេ​​​មិន​​​អាច​​​ទាក់ទង លោក កុយ គួង អ្នកនាំពាក្យ​​​ក្រសួង​​​ការបរទេស​​​បាន​​​ឡើង​​យ។ ក្រសួង​​​មហាផ្ទៃ​​​បាន​​​ធ្វើ​​​សេចក្តីរាយការណ៍​​​កាល​​​ពីខែ​​​មុន​​​ថា មនុស្ស​​​ចំនួន​​​១១នាក់​​​ត្រូវ​​​បាន​​​សម្លាប់​​​ និង​​​៣៤នាក់​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​បាញ់​​​ប្រហារ​​​ចំនួន​​​១៦​​​លើក​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​តាម​​​បណ្តោយ​​​ព្រំដែន​​​ថៃ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។ អង្គការ​​​អាដ​​​ហុក​​​ ដែល​​​ក៏​​​ឃ្លាំ​​​មើល​​​​​​ការ​​​បាញ់​​​ប្រហារ​​​តាម​​ព្រំដែន​​​ដែរ​​​នោះ​​​​​​បាន​​​កត់​​ត្រា​​​ថា មាន​​​មនុស្ស​​​ចំនួន​​​២៦​​​នាក់​​​បាន​​​ស្លាប់ និង​​​១៨​​​នាក់​​​បាន​​​រង​​​របួស​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤។ នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​ការ​​​ទូត​​​ជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ មន្ត្រី​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ទទូច​​​​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​ឲ្យ​​​សម​​​ភាគី​​​ថៃ​​​​​​ធានា​​​ថា ទាហាន​​​ថៃ​​​គ្រាន់តែ​​​ធ្វើការ​​​ចាប់​​​ខ្លួន​​​អ្នក​​​កាប់​​​ឈើ​​​បាន​​​ហើយ​​​ ជា​​​ជាង​​​ការ​​​បាញ់​​​ប្រហារ​​​។ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​គណៈកម្មការ​​​ព្រំដែនទូទៅ​​​របស់​​​ប្រទេស​​​ទាំង​​​ពីរ​​​កាល​​​ពីខែ​​​ធ្នូ​​​ លោក ប្រាវីត វង្សសុវណ្ណ (Prawit Wongsuwan) រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ថៃ​​​បាន​​​លើក​​​ឡើង​​​ថា ដើម្បី​​​ជៀស​​​វាង​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​បាញ់​​​សម្លាប់​​​តាម​​​ព្រំដែន ​​​ប្រទេស​​​ទាំង​​​ពីរ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​មាន​​​ការ​​​សហការ​​​គ្នា​​​ឲ្យ​​​បាន​​​ខ្លាំង​​​​​ជាង​​​មុន​​​។ ឧត្តម​​​សេនីយ៍ ប្រាវីត បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា "ថៃ​​​មិន​​​មែន​​​មាន​​​ចេតនា​​​បាញ់​​​ប្រហារ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ឡើយ​​​ ប៉ុន្តែ វា​​​មាន​​​ការ​​​យល់​​​ច្រឡំ​​​ ហើយ​​​យើង​​​ចាំ​​​បាច់​​​​​​ត្រូវ​​​ការ​​​ធ្វើ​​​ការ​​​ជាមួយ​​​គ្នា​​​ដើម្បី​​​ដោះស្រាយ​​​បញ្ហា​​​នេះ​​​"៕ស៊ុយ​​​ឈាង​​​​​​​​​ ​​​​​​​​​    

ជន​ជាត​ិ​ដើម​ ភាគតិច​ម៉ុង​តាញ៉ា​៩នាក់​ទៀត​​​ឆ្លង​ព្រំដែន​ចូលក្នុង​ខេត្ត​រតនគិរី​

មន្ត្រី​​​នគ​​​របាល​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នកស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​​តិច​​​ម៉ុង​​​តាញ៉ា​​​ប្រាំ​​​បួន​​​នាក់​​​ទៀត​​​ បាន​​​ឆ្លង​​​ព្រំដែន​ចូល​​​ខេត្ត​​​រតនគិរី​​​កាល​​​ពីថ្ងៃ​​​អង្គារ ធ្វើ​​​ឲ្យ​​​ចំនួន​​ពួកគេ​​សរុប​​​ដែល​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ស្រុក​​​អូរយ៉ាដាវ ក្នុង​​​ខេត្ត​​​នេះ​​​ឡើង​​​ដល់​​​៣២​​​នាក់។ លោក ហេង​​​ រតនា ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​អំពី​​​ការ​​​មក​​​ដល់​​​នៃ​​​ក្រុម​​​ថ្មី​​​នេះ ប៉ុន្តែ យើង​​​មិន​​​មាន​​​ព័ត៌មា​​​ន​​​ណា​​​មួយ​​​ជាក់​​​លាក់​​​អំពី​​​អ្នក​​​ទាំង​​​នេះ​​​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ថ្ងៃ​អង្គារ។ ដោយ​​​បន្ទរតាមកា​​​រលើក​​​ឡើង​​​ដដែល​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋាភិបាល​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​ លោក រតនា បាន​​​មានប្រសាសន៍​​​ថា លោក​​​មិន​​​គិត​​​ថា ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ទាំង​​​ប្រាំបួន​​​នាក់​​​​​​នេះ​​​ ជាក្រុម​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​រស់​​​នៅ​​​ក្នុងតំបន់​​​​ខ្ពង់​​​រាប​​​កណ្តាល​​​ប្រទេស​​​វៀតណាមនោះ​ ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ស្រប​ច្បាប់​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​គឺ​​​ជា​​​ជន​​​បរទេស​​​ដែល​​​បាន​​​ឆ្លង​​​ព្រំ​​​ដែន​​​​​​ខុស​​​ច្បាប់​​​មក​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​នៅ​​​លើ​​​ដី​​​របស់​​​ខ្មែរ​​​យើង​​​ដើម្បី​​​កាន់​​​កាប់​​​ដី​​​នេះ​​​ជា​​​រៀង​​​រហូត​​​។ យើង​​​ត្រូវ​​​ចាត់​​​វិធាន​​​ការ​​​ដើម្បី​​​រារាំង​​​អ្នក​​​ទាំង​​​នេះ​​​កុំ​​​ឲ្យ​​​ឆ្លង​​​ដែល​​​ខុស​​​ច្បាប់​​​"។ លោក រតនា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​ខេត្ត​រតនគិរី​​​មិន​​​បាន​​​ស្វែងរក​​​អ្នក​​​​​​មក​​​ដល់​​​ថ្មី​​​ទេ​​​ ពី​​​ព្រោះ​​​លោក នួន គឿន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ បច្ចុប្បន្ន​​​នេះ​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​ឯណោះ​។ អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ចារ៉ាយ​​​ម្នាក់​​​ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​បារម្ភ​​​ខ្លាច​​​ការ​​​រក​​​រឿង​​​ពី​​​សំណាក់​​​អាជ្ញាធរ​​​បាន​​​និយាយ​​​ថា ពួក​​​គេ​​​ទាំង​ប្រាំបួន​​​នាក់​​​ គឺ​​​ប្រុស​​​ប្រាំបី​​​នាក់ និង​​​ស្រី​​​ម្នាក់ បាន​​​លាក់​​​​​ខ្លួន​​​ក្នុង​​​ព្រៃ ក្នុង​​​ស្រុក​​​អូរ​​​យ៉ាដាវ។ អ្នក​​​ភូមិ​​​រូប​​​នេះ ដែល​​​បាន​​​ជួយ​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​​​​ជាង​​​៥០​​​នាក់​​​ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​តុលា​​​មក​​​បាន​​​និយាយ​​​ថា ក្រុមថ្មី​​​បំផុតនេះ​​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ដោយ​​​ស្ត្រី​​​ម្នាក់​​​ដែល​​​គាត់​​ទៅ​​​ដ​​​ង​​​ទឹក​​​។ គាត់​​​បាន​​​និយាយ​​​ថា រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​គាត់​​​មិន​​​អាច​​​ផ្តល់​​​ជំនួយ​​​ដល់​​​ពួក​​​គាត់​​បាន​​​ទេ ដោយ​​​សារ​​​តែ​​​មាន​​​នគរ​​​បាល​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​។ គាត់​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​​​​ថា មនុស្ស​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ប្រាំបួន​​​នាក់​​​នេះ​​​នឹង​​​ម​​​ិន​​​អាចរត់​​​គេច​​​ពី​​​ការ​​​ចាប់​​​ខ្លួន​​​ឡើយ​​​ ពីព្រោះ​​​អាជ្ញាធរ​​​បានស្គាល់​កន្លែង​របស់​​​​ពួក​​​គេ​​​ហើយ​​ ហើយ​ឥឡូវ​នេះ​ពួកគេ​កំពុង​ស្វែងរក​អ្នក​ទាំងនោះ។ ចាប់​​​តាំង​​​ពី​​​ចុង​​​ខែ​​​តុលា​​​មក​​​ អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​៥៧​​​នាក់​​​ដែល​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​បាន​​​រត់​​​គេច​​​ពី​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ខាង​​​សាសនា និង​​​នយោបាយ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​នោះ ​​​បាន​​​រត់​​​ភៀសខ្លួន​មក​​​ប្រទេសកម្ពុជា​​​។ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​មាន​​​មនុស្ស​​​២០​​​នាក់​​​បាន​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កន្លែង​ដែល​​​ពួក​​​គេ​​​កំពុង​ត្រូវបាន​ដំណើរ​​​ការ​​​ដោយ​​​​នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​ក្រសួង​​​មហាផ្ទៃ​​​​​​ ចំណែក​​​ប្រាំ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ។ គេ​​​មិន​​​ដឹង​​​ពី​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​អ្នក​​​ទាំង​​​ប្រាំ​​​ឡើយ​​​។ លោក ខៀវ សុភ័គ អ្នកនាំពាក្យ​​​ក្រសួង​​​មហាផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​របស់​​​លោក​​​មិនទាន់​​​សម្រេច​​​ថា តើ​​​ជន​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​​​​ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​នោះ​ គឺជា​​​អ្នកស្វែង​​​រក​​​សិទ្ធិជ្រក​​​កោន​​​ ឬ​​​យ៉ាង​​​ណា​​​​​ឡើយ​​​។ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​មុនពេល​​​យើង​​​​​​សម្រេច​​​ថា តើ​​​ពួក​​​គេ​​​ជា​​​​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់ ឬ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​នោះ យើង​​​ត្រូវ​​​ជួប​​​ជាមួយ​​​ពួក​​​គេ​​​សិន​​​"។ លោក​​​បាន​​​បន្ថែមថា នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះការ​​​ទាក់​​​ទង​​​ពួក​​​គេ​​​ជា​​​មុន​​​។ នៅពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ក្រសួង​​​របស់​​​លោក​​​នឹង​​​អនុញ្ញាត​​​ឲ្យអង្គការ​​​សហប្រជា​​​ជាតិ​​​ជួប​​​ជាមួយ​​​អ្នក​​​ស្វែង​​​រក​​​សិទិ្ធ​​​ជ្រក​​​​​​កោន​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ​​​ បាន​​​ដាក់​​​ទូរស័ព្ទ​​​ចុះ​ពេល​អ្នក​​​យក​​​ព័ត​៌មាន​​​ទាក់ទង​​​។ លោកស្រី វ៉ាន់ ហ៊ាលី តំណាង​​​ប្រចាំ​​​ប្រទេស​​​នៃ​​​ការិយាល័យ​​​ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​ប្រជាជាតិ​​​ទទួល​​​​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា ការិយាល័យ​​​របស់​​​លោកស្រី​​​បាន​​​ដឹង​​​ពី​​​អ្នក​​​មក​​​ដល់​​​ថ្មី​​​ក្នុង​​​ខេត្ត​​​រតន​​​គិរី​​​ ហើយ​​​កំពុង​​​ទាក់​​​ទង​​​ក្រសួង​​​មហាផ្ទៃ អំពី​​​ការ​​​ជួយដល់​​​ជនជាតិ​​​ដើម​​​ភាគ​​​តិច​​​ម៉ុង​​​តាញ៉ា​​​​​​ដែល​​​កំពុង​​​លាក់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​នេះ​​​នៅ​​​ឡើយ​​​៕សារុន​​​​​​​​​​​​​​​  

អគ្គ​​​រដ្ឋលេខាធិការ​​​នៃ​​​រដ្ឋ​​​សភា​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បំប៉ោង​​​ការ​​​ចំណាយ​​​ហួស​​​ហេតុ​​​

កាល​​​ពីម្សិលមិញ គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋសភា បាន​​​សម្រេច​​​កោះ​​​ហៅ​​​លោក​​​ ឡេង ប៉េង​​​ឡុង​​​ ប្រធាន​​​រដ្ឋបាល​​​នៅ​​​រដ្ឋ​​​សភា​​​ដើម្បី​​​ធ្វើ​​​ការ​​​សាកសួរ​​​ជំុវ​​​ិញ​​​ការ​​​អះអាង​​​ពាក់​​​ព័ន្ធ​​​នឹង​​​បក្ខ​​​ពួក​​​និយម និង​​​ភាព​​​មិន​​​ប្រក្រតី​​​ក្នុង​​​ការ​​​ចំណាយ ដែល​​​​​​រួម​​​មាន​​​ទាំង​​​ ២៥.០០០ដុល្លារ​​​សម្រាប់​​​បង្គោល​​​ដង​​​ទង់​​​ជាតិ​​​មួយ​​​ផង​​​ដែរ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​បាន​​​លើក​​​​​​ឡើង​​​។ អនុ​​​ប្រធាន​​​របស់​​​លោក ឡេង ប៉េង​​​ឡុង ដែល​​​ជា​​​អគ្គលេខាធិការ​​​នៃ​​​រដ្ឋសភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​មិន​​​ពិត​​​ទេ​​​ ប៉ុន្តែ ថា ប្រធាន​​​​​​​​​របស់​​​លោក​​​នឹង​​​ឆ្លើយ​​​រាល់​​​សំណួរ​​​​​​ ប្រសិន​​​បើ​​​ត្រូវ​​​បាន​​​​​​កោះ​​​ហៅ​​​។ លោក​​​ សុន ឆ័យ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​ជា​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​ធនាគារ និង​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​មក​​​ពី​​​​​​គណបក្ស​​​កាន់​​​អំណាច និង​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​មាន​​​សមាសភាព​​​នៅ​​​ក្នុង​​​គណៈកម្មការ​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ឲ្យ​​​កោះ​​​ហៅ​​​លោក ឡេង ប៉េង​​​ឡុង ដើម្បី​​​ធ្វើ​​​ការ​​​សាក​​​សួរ​​​ឲ្យ​​​បាន​​​ឆាប់​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​មាន​​​​​​កិច្ច​​​ប្រជុំ​​​ថ្នាក់​​​​​​គណៈកម្មការ​​​មួយ​​​​​​នៅ​​​ព្រឹក​​​នេះ។ គណៈកម្មការ​​​​​​​​​បាន​​​យល់​​​ស្រប​​​ឲ្យ​​​យើង​​​អញ្ជើញ​​​លោក ឡេង ប៉េង​​​ឡុង​​​ អគ្គលេខាធិការ​​​ មក​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មការ។ វា​​​មិន​​​ត្រឹម​​​តែ​​​និយាយ​​​អំពី​​​​​​បក្ខ​​​ពួក​​​និយម​​​នៅ​​​ក្នុង​​​សភា​​​ប៉ុណ្ណោះ​​​ទេ​​​ ប៉ុន្តែ ក៏​​​នឹង​​​និយាយ​​​អំពី​​​របៀប​​​ដែល​​​សភា​​​កំពុង​​​អនុវត្ត​​​ការ​​​ចំណាយ​​​របស់​​​ខ្លួន​​​​​​ផង​​​ដែរ​​​។ យើង​​​​​​ចង់​​​ធ្វើ​​​ឲ្យ​​​វា​​​​​​មាន​​​តម្លាភាព​​​ជាង​​​មុន​​​។ កាល​​​ពី​​​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​យើង​​​បាន​​​បញ្ជូន​​​តំណាង​​​គណៈកម្មការ​​​មួយ​​​រូប​​​ឲ្យ​​​ទៅ​​​ពិនិត្យ​​​មើល​​​នីតិវិធី​​​សម្រាប់​​​ទិញ​​​​​​បង្គោល​​​ដង​​​ទង​់​​ជាតិ​​​  ហើយ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ការ​​​ភាន់​​​ច្រឡំ​​​ជា​​​ច្រើន​​​។ គ្រាន់​​​តែបង្គោល​​​​​​ដង​​​ទង់​​​ជាតិ​​​មួយ​​​​​​ថ្លៃ​​​ដល់​​​ទៅ​​​២៥.០០០ដុល្លារ​​​ គួរ​​​ឲ្យអស់​​​សំណើច​​​ណាស់​​​​​​។ ក៏​​​មាន​​ការ​​​សាង​​​សង់ ការទិញ​​​រថយន្ត​​​​​​​​​ ការ​​​ដឹកជញ្ជូន​​​រថយន្ត​​​មួយ​​​គ្រឿង​​​ៗ  ចំណាយ​​​អស់​​​២៥.០០០ដុល្លារ គឺ​​​គួរ​​​ឲ្យអស់​​​សំណើច​​​ណាស់​​​។​​​ នៅ​​​ក្នុង​​​ថវិកា​​​របស់​​​ពួក​​​គេ ពួក​​​គេ​​​​​​បាន​​​ទិញ​​​រថយន្ត​​​ថ្មី​​​ចំនួន​​​​​​៣០​​​គ្រឿង​​​ដែល​​​មាន​​​តម្លៃ​​​ប្រហែល​​​២០​​​០.០០០ដុល្លារ​​​ក្នុង​​​មួយ​​​គ្រឿងៗ ហើយ​​​គ្រាន់​​​តែ​​​ដឹក​​​ជញ្ជូន​​​វា​​​មក​​​កម្ពុជា​​​ ថ្លៃ​​​ប្រហែល​​​២៥.០០០ដុលា្លរ​​​ក្នុង​​​មួយ​​​គ្រឿងៗ"។ លោក​​​បាន​​​មានប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា លោក ជាម យៀប តំណាង​​​រាស្ត្រ​​​មក​​​ពី​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​ នឹង​​​ជ្រើស​​​រើស​​​កាល​​​បរិច្ឆេទ​​​សម្រាប់​​​ការ​​​សាក​​​សួរ​​​។ លោក​​​បាន​​​បន្ត​​​ថា "យើង​​​ត្រូវ​​​តែ​​​ដោះ​​​ស្រាយ​​​វាជាមួយ​​​ប្រធាន​​​គណៈកម្មការ​​​  ប៉ុន្តែ យើង​​​នឹង​​​ដោះ​​​ស្រាយ​​​វា។ វា​​​ពិបាក​​​ណាស់​​​សម្រាប់​​​គាត់​​​។ យើង​​​យល់​​​ថា ពេល​​​ខ្លះ​​​ប្រព័ន្ធ​​​ទាំង​​​មូល​​​ផ្អែក​​​​​​លើ​​​ការ​​​ការ​​​ពារ​​​បក្ស​​​ ដូច្នេះ​​​រឿង​​​នេះ​​​គឺ​​​លំបាក​​​សម្រាប់​​​គាត់​​​"។ លោក ជាម​​​ យៀប និង​​​លោក​​​ ឡេង ប៉េង​​​ឡុង​​​ មិនអាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី ម្សិលមិញ ។ទោះជា​​​យ៉ាង​​​ណា​​​លោក មិត​​​្ត ការ៉េន អគ្គលេខាធិការ​​​រង​​​នៃ​​​រដ្ឋសភា​​​ដែល​​​បាន​​​ក្លាយ​​​ជា​​​ផ្ទាំង​​​សីុប​​នៃ​​​ការ​​​អះ​​​អាង​​​របស់​​​លោក សុន ឆ័យ អំពី​​​បក្ខ​​​ពួក​​​និយម​​​ក្នុង​​​រដ្ឋសភា​​​កាល​​​ពី​​​ឆ្នាំមុន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​អះអាង​​​ទាំង​​​នេះ​​​​​​មិន​​​ពិត​​​ទេ​​​ ហើយ​​​ថា ការ​​​ចំណាយ​​​គឺ​​​ត្រូវ​​​ឆ្លង​​​កាត់​​​ការ​​​ត្រួត​​​ពិនិត្យ​​​ត្រឹម​​​ត្រូវ​​​។ លោក​​​បានលើក​​​ឡើង​​​ថា "ពេល​​​នេះ​​​ខ្ញុំ​​​កំពុង​​​​​​រៀប​​​ច​​​ំ​​​ឯកសារ​​​ទាំង​​​នេះ ហើយ​​​ការ​​​អនុវត្ត​​​ជាក់​​​ស្តែង​​​​​​មិន​​​ទាន់​​​កើត​​​ឡើង​​​ទេ។ ខ្ញុំ​​​ចង់​​​និយាយ​​​ថា យើង​​កំពុង​​​ព្រៀង​​​​​​ផែន​​​ការ​​​ឆ្នាំ​​​២០១៥​​​សម្រាប់​​​ទិញ​​​សម្ភារ​​​ទាំង​​​អស់​​​នេះ​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​ដែល​​​ថា​​​យើង​​​គ្រោង​​​ចំណាយ​​​២៥.០០០ដុល្លារ​​​ គ្រាន់​​​តែ​​​សម្រាប់​​​បង្គោល​​​ដងទង់​​​ជាតិ​​​មួយ​​​។ ប៉ុន្តែ ចំនួន​​​នេះ​​​ត្រូវ​​​បាន​​​គ្រោងទុក​​​​​​សម្រាប់​​​គម្រោង​​​ទាំង​​​មូល​​​ដូច​​​ជា​​​ការ​​​ធ្វើសួន ​​​ធ្វើ​​​ចិញ្ចើម​​​ផ្លូវ និង​​​បង្គោល​​​​​​ដង​​​ទង់​​​ជាតិ​​​ជា​​​ដើម​​​ ពី​​​ព្រោះ​​​វា​​​ជា​​​ផ្នែក​​​មួយ​​​នៃ​​​ការ​​​ធ្វើ​​​ផែន​​​ការ​​​​​​​​​​​​​​​ឆ្នាំ​​​២០១៥។ ជាក់​​​ស្តែង​​​មិន​​​ទាន់មាន​​​ការ​​​អនុម័ត​​​ផ្លូវ​​​ការ​​​នៅ​​​ឡើយ​​​ទេ ពីព្រោះ​​​យើង​​​ទើប​​​តែ​​​បង្ហាញ​​​ផែន​​​ការ​​​ទាំង​​​នេះទៅ​​​គណៈកម្មការ​​​  ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប៉ុណ្ណោះ​​​​​​ជាមួយ​​​នឹង​​​មន្ត្រី​​​​​​៣៦​​​រូប​​​មក​​​ពី​​​  លទ្ធកម្ម​​​ ហិរញ្ញវត្ថុ សវនកម្ម​​​ និង​​​អគ្គលេខាធិការដ្ឋាន​​​ដែល​​​ចូល​​​រួម​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​។ យើង​​​មិន​​​សម្រេច​​​រឿង​​​អ្វី​​​មួយ​​​នៅ​​​ក្នុង​​​អគ្គលេខាធិការដ្ឋាន​​​តែ​​​ឯង​​​ទេ​​​។ ​​យើង​​​មិន​​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​នោះ​​​ទេ​​​"។ លោក​​​បាន​​​​​​មានប្រសាសន៍​​​ទៀត​​​ថា "ហើយ​​​វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​ដែល​​​ថា យើង​​​ទិញ​​​រថយន្ត​​​៣០​​​គ្រឿង​​​ដូច​​​ការ​​​ចោទ​​​ប្រកាន់​​​។ ជា​​​មូលដ្ឋាន​​​ យើង​​​គ្រោង​​​ទិញ​​​រថយន្ត​​​ត្រឹម​​​តែ​​​ប្រាំ​​​បួន​​​គ្រឿង​​​ប៉ុណ្ណោះ​​​សម្រាប់​​​ថ្នាក់​​​ដឹក​​​នាំ​​​​​​រដ្ឋ​​​សភា​​​ ដោយ​​​សារ​​​រថយន្ត​​​របស់​​​ពួក​​​គាត់​​​ប្រើ​​​ប្រាស់​​​១២​​​ឆ្នាំ​​​មក​​​ហើយ​​​។ រថយន្ត​​​ទាំង​​​នោះ​​​ចាស់​​​ណាស់​​​ទៅ​​​ហើយ ហើយ​​​ខូច​​​ច្រើន​​​"។ លោក​​​បានបញ្ជាក់​​​​​​ថា ការ​​​ទិញ​​​នោះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ លោក​​​លើក​​​ឡើង​​​ថា   "តម្លៃ​​​រថយន្ត​​​មិន​​​ទាន់​​​កំណត់​​​នៅ​​​ឡើយ​​​ទេ វា​​​ស្រេច​​​តែ​​​លើ​​​អ្នក​​​លក់​​​ មិន​​​មែន​​​យើង​​​ទេ​​​"។​​​ មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​ខ្លួន​​​កាល​​​ពី​​​​​​សីហា លោក សុន ឆ័យ បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​យុទ្ធនាការ​​​ប្រឆាំង​​​បក្ខពួក​​​និយម​​​នៅ​​​ក្នុង​​​រដ្ឋបាល​​​របស់​​​រដ្ឋសភា​​​ដោយប្រកាស​​​ជា​​​សាធារណៈ​​​ថា លោក​​​ មិត្ត ការ៉េន បាន​​​នាំ​​​​​​សមាជិក​​​គ្រួសារ​​​លោក​​​​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំពីរ​​​នាក់​​​​​​​​​ឲ្យ​​​ចូល​​​ធ្វើ​​​ការ​​​នៅក្នុង​​​សភា​​​ក្នុង​​​រយៈ​​​ពេល​​​ជាង​​​២០​​​ឆ្នាំ​​​មក​​​នេះ​​​ ក្នុង​​​នោះ​​​រួម​​​មាន​​ទាំង​​​កូន​​​ស្រី​​​ និង​​​​​​កូន​​​ប្រសា​​​ប្រុស​​​​​​របស់​​​លោក​​​ផង​​​ដែរ។ មុខ​​​តំណែង​​​ទាំង​​​នោះ​​​រួ​​​ម​​​មាន​​​មុខ​​​តំណែង​​​រដ្ឋបាល​​​សំខាន់​​​ៗ​​​ដូចជា ប្រធាន​​​នាយក​​​ដ្ឋាន​​​ហិរញ្ញវត្ថុ​​​នៃ​​​រដ្ឋសភា​​​ ដែល​​​កាន់​​​ដោយ​​​​​​កូន​​​ប្រសា​​​ប្រុស​​​ និង​​​នាយកដ្ឋាន​​​សវនកម្ម​​​​​​​​​ដែល​​​កាន់​​​ដោយ​​​កូន​​​ស្រី​​​របស់​​​លោក មិត្ត​​​ ការ៉េន ។ អគ្គលេខាធិការ​​​រង​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​ទាំង​​​អស់​​​នោះ​​​សុទ្ធ​​​តែ​​​ទទួល​​​​​បាន​​​​​​ការ​​​ងារ​​​ដោយ​​​ស្រប​​​ច្បាប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិលមិញ​​​ថា ទាំង​​​រូប​​​លោក​​​ និង​​​លោក ឡេង ប៉េង​​​ឡុង​​​ នឹង​​​ចូល​​​ខ្លួន​​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មការ​​​ធនាគារ​​​ និង​​​ហិរញ្ញវត្ថុ​​​ ប្រសិន​​​បើត្រូវ​​​បាន​​​កោះ​​​ហៅ​​​ដោយ​​​មាន​​​លិខិត​​​ស្នាម​​​ផ្លូវ​​​ការ​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ជាម យៀប​​​៕សុខុម​​​

អ្នក​ទោស​​បដិសេធ​ថា មិន​បាន​ជួញ​ដូរ​ថ្នាំ​ញៀន​នៅក្នុង​ពន្ធនាគារ​ព្រៃស

បុរស​ពីរនាក់​ក្នុង​ចំណោម​បីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ប្រើ​ប្រាស់​និង​ជួញ​ដូរ​ថ្នាំ​មេ​តំហ្វេ​តាមីន​​នៅក្នុង​ពន្ធនាគារ​ព្រៃស​ដែល​មាន​ការ​យាម​កាមតឹង​រ៉ឹង​នោះ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ពីបទ​ជួញ​ដូរ​ថ្នាំញៀន អំឡុង​សវនាការ​ជំនុំជម្រះ​នៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ។ អ្នកទោស​ឈ្មោះ​ នុត កែវ​រចនា និង​ ទូច សុវណ្ណ ដែល​មានអាយុ​៣២ឆ្នាំដូចគ្នា​...

កសិករ​​​នៅ​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ប្រទះឃើញ​​​គ្រាប់​​​កាំភ្លើង​​​អាកា-៤៧​​​ជាច្រើនកេះ​​​កប់​​​ក្នុង​​​ដី​​​

អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា  កសិករ​​​ម្នាក់​​​ដែល​​​កំពុង​​​តែ​​​ឆ្ការ​​​រាន​​​ដី​​​មួយ​​​កន្លែង​​​នៅ​​​ក្នុង​​ស្រុក​​​បាកាន​​​ ខេត្ត​​​ពោធិ៍​​​សាត់​​​កាល​​​ពី​​​​សប្តាហ៍​​​​មុន​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ជាង​​​១០០​កេះ​​​​នៅ​​​កប់​​​ក្នុង​​​ដី​​​។ ​កេះ​គ្រាប់​​​​ទាំង​​​នេះ​​​មាន​​​​ផ្ទុក​​​គ្រាប់​​​​​​កាំភ្លើង​​​អាកា​​​-៤៧​​​រាប់​​​​​​មឺុន​​​គ្រាប់​​​​​​ហើយ​ត្រូវ​​​បាន​​​គេ​​​កប់​​​ក្នុង​​​សម័យ​​​​ប៉ុល​​​ពត​​​។ លោក ផង់ អ៊ន មេភូមិ​​​ប្រហាល​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោក ឆន ចំណាប់​​​ អាយុ​​​២៤​​​ឆ្នាំ​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ទាំង​​​​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ខណៈ​កំពុង​​​ប្រើ​​​ត្រាក់​​​ទ័រ​​​​ទៅឈូស​​​ឆាយ​​​ពំនូក​​​តូច​​​មួយនៅក្នុង​​​តំបន់​​​ដែល​​​ធ្លាប់គ្រប់​​​គ្រង​​​ដោយ​​​ទាហាន​​​ ប៉ុល ពត​​​ ចម្ងាយ​ប្រហែល​​​​​​​​៥០០ម៉ែត្រ​​​​​​ពីភូមិ​​​​ ប្រហាល​​​ ឃុំ​​​តាលោ ។ លោក​​​បាន​​​លើក​​​ឡើ​​​ង​​​ទៀត​​​ថា កសិករ​​​រូប​​​េនះ​​​​​​បាន​​​ប្រទះ​​​ឃើញ​​​កេះ​​​គ្រាប់​​​ចំនួន​​​១០៤​​​កេះ​​​ ដែល​​​ក្នុង​​​កេះ​​​នីមួយ​​​ៗ​​​មាន​​​គ្រាប់​​​កាំភ្លើង​​​ចំនួន​​​៦០០គ្រាប់។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​មាន​​​សំណាង​​​ណាស់​​​ដែលគ្រាប់​​​ទាំង​​​នេះ​​​ជា​​​គ្រាប់កាំភ្លើង​​​ធម្មតា។ ប្រសិនបើ​​​វា​​​ជា​​​គ្រាប់​​​មីន ឬ​​​គ្រាប់​​​កាំភ្លើង​​​ធំ​​​វិញ​​​វាអាច​​​នឹង​​មាន​​​គ្រោះ​​​ថ្នាក់​​​ក៏​​​ថា​​​បាន"។ លោក ព្រំ សារុន ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​​​​ទៅ​​​ទទួល​​​យក​​​គ្រាប់​​​កាំភ្លើង​​​ដែល​​​ផលិត​​​នៅ​​​ប្រទេស​​​ចិន​​​ទាំង​​​នេះ​​​ ហើយ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​នគរ​​​បាល​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្រាប់កាំភ្លើង​​​អាកា​​​ទាំង​​​អស់​​​នេះ​​​នៅ​​​ល្អ​​​នៅ​​​ឡើយ​​​"។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា គ្រាប់​​​ទាំង​​​នេះ​​​នឹង​​​យក​​​ទៅ​​​រក្សា​​​ទុក​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគ​​​របាល​​​ខេត្ត​​​។ ហើយ​​​វា​​​អាច​​​នឹង​​​ត្រូវ​​​យក​​​មក​​​ប្រើ​​​ប្រាស់​​​ប្រសិនបើ​​​ចាំ​​​បាច់​​​៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

ក្រុម​អ្នក​ត​វ៉ា​ទាម​ទារ​ឲ្យ​ដោះ​លែង​សកម្មជន​ និង​ឲ្យ​បញ្ចប់​ការ​ប្រើ​អំពើ​ហិង្សា​

កាលពី​ម្សិលមិញ តំណាង​​​សហគមន៍​ចំ​នួន​១៦​ប្រហែល​​​២០០​នាក់មកពី​​​ទូទាំង​​​ប្រទេស​​​បាន​​​ហែ​​​ក្បួន​​​កាត់​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ដោយ​​​បាន​​​បាច​​​ញត្តិ​​​ដែល​​​ថត​​​ចម្លង​​​​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះលែង​​​សកម្ម​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​១១នាក់​​​ដែល​​​បាន​​​ជាប់​ពន្ធនាគារ​​​ ហើយ​​​ឲ្យ​​​បញ្ចប់​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ពីសំណាក់​​​រដ្ឋា​ភិបាល​​​មក​​​លើ​​​អ្នក​​​ភូមិ​​​ដែល​​​បាន​​​ជាប់ពាក់ព័ន្ធ​​​​​​វិវាទ​​​ដីធ្លី។ ដំបូង​​​អ្នក​​​តវ៉ា​​​ បានដាក់​ញត្តិ​​​​​​ទៅ​​​ក្រសួង​​​មហាផ្ទៃនៅ​​​ម៉ោង​​​ប្រហែល​​​​​​១១និង​​​៣០នាទីព្រឹក មុន​ពេល​​​ដើរ​​តាម​​​មហាវិថី​​​ព្រះ​​​នរោត្តម និង​​​មហាវិថីសុធារស​​​​​​ទៅ​​​ក្រសួង​​​យុត្តិធម៌ សាលាឧទ្ធរណ៍ និង​​​តុលាការ​​​កំពូល។ លោក ខៀវ សុភ័គ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ទទួល​​​យក​​​ញត្តិ​​​​​​នៅខាង​​​ក្រៅក្រសួង​​​​​​របស់​​​លោក ដោយ​​​សរសើរ​​​អ្នក​​​ហែក្បួន​​​ថា មាន​​​វិន័យ។ ឧត្តម​​​សេនីយ៍​​​ ខៀវ សុភ័គ បាន​​​និយា​​​យ​​​ទៅ​​​កាន់​ក្រុម​​​មនុស្ស​​​ថា "សូម​​​រក្សា​​​វប្បធម៌​​​នៃ​​​ការ​​​តវ៉ា​​​ដោយ​​​សន្ត​ិវិធីនេះ​​​"។ អ្នក​​​ស្រី បូវ សោភា អ្នក​​​តវ៉ា​​​មក​​ពី​​​តំបន់​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មានប្រសាសន៍​​​ថា អ្នក​​​ស្រី​​​មាន​​​សង្ឃឹម​​​តិច​​​តួចដែល​​​ថា ញត្តិ​​​នេះ​​​នឹង​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរនោះ​​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​បិទ​​​ក្រសួង​​​យុត្តិធម៌​​​​​​។​​ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ជាក់ស្តែង​ ​​​យើង​​​ឃើញ​​​ថា ក្រសួង​​​យុត្តិធម៌​​​គ្មាន​​​យុត្តិធម៌​​​ឡើយ ដូច្នេះ​​​សូម​​​បិទ​​​ក្រសួង​​​នេះ​​​ទៅ។ អ្នកស្រី សោភា បាន​ប្រៀបធៀប​ពីការ​​​ប្រព្រឹត្ត​​​មក​​​លើ​​​សកម្ម​​​ជន​​​១១​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ តាមការ​ចោទ​​​ប្រកាន់​​​ទាក់​​​ទង​​​នឹង​​​ការ​​​តវ៉ា​​​ ជាមួយ​ការ​ប្រព្រឹត្តមក​លើ​ឪពុក​​​ម្តាយ​​​លោក ថោង សារ៉ាត់ មន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​ដែល​​​រត់​​​គេច​​​ខ្លួន​​​​​​ ដែល​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ត្រូវ​​​បាន​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ ដោយ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​ឃុំខ្លួន​ដោយ​ចោទ​ប្រកាន់​​​ពី​​​បទ​​​ មាន​​​អាវុធ​​​។ អ្នក​​​ស្រី សោភា បាន​​​និយាយ​​​ថា "ខ្ញុំ​​​គិត​​​ថា វា​​​ជា​​​ការ​​​គួរ​​​ឲ្យ​​​ខ្មាស​​​អៀន​​​ ដែល​​​លឪពុក​​​ម្តាយ​​​លោក ថោង សារ៉ាត់ ត្រូវ​​​បាន​តុលាការ​ដោះ​​​លែង​​​...ប៉ុន្តែ ប្រជាជន​​របស់ខ្លួន​​​​ឯង​វិញ ​ពួក​​​គេ​​​ប្រព្រឹត្ត​​​​ដូច​​​ឆ្កែ​​​និង​​​ឆ្មា​​​អ៊ីចឹង"។ អ្នកស្រី​​​បាន​​​បន្ថែម​​​ថា ប្រសិនបើ​​​ក្រសួង​​​យុត្តិធម៌​​​​​បន្ត​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​​​​នឹង​​​សំណើ​​​​របស់​អ្នក​​​តវ៉ា​​​​​​​​​​​​​​​ដែល​​​អន្តរាគមន៍​​​ឲ្យ​ដោះ​​​លែង​​​សកម្មជន​​​ដែល​​​ជាប់​​​ពន្ធនាគារ​​​​​​ពួកគាត់​​​នឹង​​​ងាក​​​ទៅ​​​រក​​​វិធី​​​ការទូតដែលមិន​សូវជាមាន​សង្ឃឹម​​​​។ កាល​​​ពី​​​ខែ​​​មុន​​​ សាលា​​​ឧទ្ធរណ៍​​​បាន​​​តម្កល់​​​ការ​​​ផ្តន្ទា​​​ទោស​​​​​លើ​​​សកម្ម​​​ជន​​​ទាំង​​​១១​​​នាក់​​​រួម​​​មាន​​​​​មនុស្ស​​​ប្រាំ​​​ពីរ​​​នាក់​​​មក​​​ពី​​​តំបន់​​​បឹង​​​កក់​​​ ដែល​​​ត្រូវ​​​បាន​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​បិទ​​​ចរាចរណ៍​​​នៅ​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ ខណៈ​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា ពី​​​ការ​​​ដែល​​​អាជ្ញាធរ​​​រាជ​​​ធានី​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​ការ​​​ជន់​​​លិច​​​តំបន់​​​របស់ពួក​​​គាត់ជា​ប្រចាំនោះ​​​៕សារុន​​​

ទោះជា​មាន​ការ​បង្ហាញ​កងកម្លាំង ការ​ចុះ​ពិនិត្យ​វត្ត​ប្រព្រឹត្ត​ទៅ​ដោយ​ស្ងប់ស្ងាត់

អភិបាលរង​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង កាលពី​ថ្ងៃ​អង្គារ​បាន​បង្វែរ​ទិសដៅ​ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​របស់​សាលា​ក្រុង​ដែល​ថា ខ្លួន​នឹង​ចុះ​អង្កេត​វត្ត​សាមគ្គី​រង្សី ទាក់ទិន​នឹង​ឥរិយាបទ​ប្រឆាំង​រដ្ឋាភិបាល និង​បំណង​អបគមន៍ ជា​ការ​អធិប្បាយ​ដែល​បង្ក​ឲ្យ​មាន​ការ​បារម្ភ​ក្នុង​ចំណោម​ព្រះសង្ឃ...

ម៉ុង​​​តាញ៉ា​​​ប្រាំបួន​​​នាក់​​​កំពុង​​​គេច​​​ខ្លួន​​​ពី​​​សមត្ថកិច្ច​​​ខេត្ត​​​រតនគិរី​​​

មន្ត្រី​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​និង​​​អ្នកភូមិ​​​ម្នាក់​​​ នៅ​​​ខេត្ត​​​រតនគិរី បាន​​​និយាយ​​​នៅ​​​ថ្ងៃ​​​នេះថាមាន ​​​ម៉ុង​​​តាញ៉ា ​​​ប្រាំបួន​​​នាក់​​​កំពុងលាក់​​​ខ្លួន​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​សមត្ថកិច្ច​​​ខេត្ត​​​ ក្រោយ​​​ពីពួក​​​គេ​​​បាន​​​គេច​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​ កាលពី​​​ម្សិលមិញ។ ​​​​​​ លោក ឆាយ ​​​ធី មន្ត្រី​​​សម្រប​​​សម្រួល​​​អង្គការ​​​អាដហុក ប្រ​​​ចាំ​​​ខេត្ត​​​រតនគិរី បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា លោក​​​កំពុង​​​ព្រួយ​​​បារម​​​្ភ​​​ពី​​​សុវត្ថិភាព​​​របស់​​​មុ៉ងតាញ៉ាប្រាំបួន​​​នាក់​​​ ដែល​​​បាន​​​គេច​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀត​​ណាម​​​ កាលពី​​​ថ្ងៃ​​​អង្គារ​​​ កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ក្នុង​​​ព្រៃ​​​ស្រុក​​​អូយ៉ាដាវ​​​។ លោក ធី បាន​​​និយាយា​​​ថា "យើង​​​បារម្ភ​​​ពីសុវត្ថិភាពអ្នក​​​ទាំង​​​ប្រាំបួន​​​នាក់​​​នោះ ព្រោះ​​​សមត្ថកិច្ច​​​កំពុង​​​តែ​​​រុក​​​រក​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ព្រៃ"។ ​​​​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ចារ៉ាយ​​​ម្នាក់​​​ ដែល​​​សុំមិន​​​បញ្ចេញ​​​ឈ្មោះ​​​បាន​​​និយាយ​​​ថា ម៉ុង​​​តាញ៉ា​​​ នោះ​​​មាន​​​ប្រុស​​​ប្រាំបី​​​នាក់​​​និង​​​ស្ត្រី​​​ម្នាក់​​​ កំពុង​​​តែ​​​លាក់​​​ខ្លួន​​​ក្នុង​​​ព្រៃ​​​ ដើម្បី​​​គេច​​​ចេញ​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​សមត្ថកិច្ច​​​ខេត្ត​​​។ "ខ្ញុំ​​​គិត​​​ថា អ្នក​​​ទាំង​​​​​​ប្រាំបួន​​​នាក់​​​នោះ​​​មិន​​​អាច​​​រួច​​​ខ្លួន​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​ប៉ូលិសបាន​​​ទេ​​​ ព្រោះ​​​ពួក​​​គេ​​​បាន​​​ដឹង​​​ពីការ​​​គេច​​​ខ្លួន​​​របស់​​​អ្នក​​​ទាំង​​​នោះ​​​"។ កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ មាន​​​ម៉ុង​​​តាញ៉ា​​​បួន​​​នាក់​​​ ដែល​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ពីការ​​​តាម​​​ចាប់​​​របស់​​​ប៉ូលិស​​​ខេត្ត​​​រតនគិរីនៅ​​​ដើម​​​ខែ​​​នេះ បាន​​​មក​​​ដល់​​​ក្រុង​​​ភ្នំពេញ​​​ ដើម្បី​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​។​  

​​​កំណើន​​​​​​នាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​បង្អង់​​​ល្បឿន​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤

​​​​​​ការ​​​​​​នាំ​​​ចេញ​​​​​​សម្លៀក​​​​​​បំពាក់​​​របស់​​​ប្រទេស​​​កម្ពុជា ​​​បាន​​​កើន​​​ឡើង​​​​​​ប្រមាណ​​​៤ភាគ​​​រយ​​​​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​២០១៤​​​ដល់​​​៥,៧៥​​​ពាន់​​​លាន​​​ដុល្លារ​​​ ពោល​​​គឺ​​​តិច​​​ជាង​​​ឆ្ងាយ​​​ណាស់​​​​​​បើ​​​ប្រៀប​​​ធៀប​​​នឹង​​​​​​​​​កា​​​រ​​​កើន​​​ឡើង​​​២០​​​ភាគ​​​រយ​​​​​​នៅ​​​ក្នុង​​​​​ការ​​​នាំ​​​ចេញសម្លៀក​​​បំពាក់​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣ ប៉ុន្តែ​​​​​​​​​វា​​​ផ្ទុយ​​​ពី​​​​​​ការ​​​ព្យាករ​​​ប្រកប​​​ដោយ​​​ទុទិដ្ឋិ​​​និយម​​​បំផុត​​​​​​ដែល​​​រំពឹង​​​ថា ​​​ការ​​​នាំ​​​ចេញ​​​​​​​​​ប្រាកដ​​​ជា​​​នឹង​​​ធ្លាក់​​​ចុះ។ ​​​ការ​​​បង្អង់​​​ល្បឿន​​​​​​នៅ​​​ក្នុង​​​កម្លាំង​​​ចលករ​​​មួយក្នុង​​​ចំណោម​​​កម្លាំង​​​ចល​​​ករ​​​សេដ្ឋ​​​កិច្ច​​​​​​សំខាន់ៗ​​​របស់​​​ប្រទេស​​​កម្ពុជា ​​​​​​អម​​ជា​​​មួយ​​​វិស័យ​​​កសិកម្ម ​​​វិស័យ​​​សំណង់ និង​​​វិស័យទេស​​​ចរណ៍​​​ ប្រហែល​​​ជា​​​មាន​​​ផល​​​ប៉ះពាល់​​​​​​ខ្លាំង​​​លើ​​​​​​កំណើន​​​សរុប។ ​​​ឧស្សាហ​​​កម្ម​​​​​​​​​នេះ​​​​​​ផ្តល់​​​​​​ការងារ​​​​​ដល់​​​​​​កម្ម​​​ករ​​​ប្រមាណ​​​៦០០.០០០​​​​​​នាក់​​​ ដោយ​​​ស្មើ​​​នឹង​​​​​​៨០​​​ភាគ​​​យ​​​​​​​​​​​​​​​​នៃ​​​​​​​​ការ​​​​​​នាំ​​​ចេញ​​​សរុប​​​​​​របស់​​​កម្ពុជា ​​​និង​​រួម​​​ចំណែក​​​​​​មួយ​​​ភាគ​​​បី​​​​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប (GDP)។ តួលេខ​​​​​​ថ្មី​​​​​​បាន​​​ពី​​​​​​នាយក​​​ដ្ឋាន​​​​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​នាំ​​​ចូល​​​នាំ​​​ចេញ​​​នៃ​​​ក្រសួង​​​​​​​​​​​ពាណិជ្ជ​​​​​​កម្ម​​​នេះ​​​ មិន​​​​​​បាន​​​​​​​​​​​​បែង​​​ចែក​​​ការនាំ​​​ចេញ​​​​​​ដាច់​​​ពីគ្នា​​​តាម​​​គោល​​​​ដៅ​​​​​​ទេ។ តែ​​​ទោះ​​​​​​ជា​​​​​​យ៉ាង​ណា សម្លៀក​​​បំពាក់​​​​​​ភាគ​​​​​​ច្រើន​​​ដែល​​​កម្ពុជា ​​​នាំ​​​​​ចេញ​​​​​​ទៅ​​​បរទេស​​​ គឺ​​​ឆ្ពោះ​​​​​​ទៅ​​​កាន់​​​សហ​​​រដ្ឋ​​​អាមេរិក ​​​និង​​​អឺរ៉ុប។ ​​​តួលេខ​​​​​​នាំ​​​ចេញ​​​ប្រចាំ​​​ត្រីមាស​​​​​​​​បាន​​​បង្ហាញពី​​​កំណើន​​​រឹង​​​មាំ​​​កាល​​​ពី​​​​​​​​​​​​ឆ្នាំ​​​មុន ប៉ុន្តែ​​​​​​បាន​​​​​​បង្អង់​​​ល្បឿន​​​​​​​​​បន្តិច​​​ម្តងៗ​​​  នៅពេល​​​​​​ផល​​​ប៉ះ​​​ពាល់​​​​​​នៃ​​​ការ​​​ធ្លាក់​​​​​​ចុះ​​​​​ការ​​​បញ្ជា​​​​​ទិញ​​​​​​ពី​​​​​​ក្រុម​​​​​ហ៊ុន​​​​​​សម្លៀក​​​បំពាក់​​​​​អន្តរជាតិបាន​​​ចាប់​​​ផ្តើម​​​​​​ប៉ះ​​​ពាល់​​​ដល់​​​រោង​​​ចក្រ​​​។ អ្នក​​​​​​ទិញ​​​ជា​​​ច្រើន​​​​​​​​បាន​​​​​​ចាប់​​​ផ្តើម​​​​​​កាត់​​​បន្ថយ​​​​​​ការ​​​បញ្ជា​​​ទិញ​​​​​​​​របស់​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​​​ឆ្នាំ​​​២០១៤​​​ក្រោយ​​​ពី​​​​​​​​​កម្ម​​​ករ​​​បាន​​​ធ្វើ​​កូដកម្ម​​​​​យ៉ាង​​​ច្រើន​​​​​មិន​​​ធ្លាប់​​​​មាន​​​​​​​​​​​​ជុំ​​​វិញ​​​​​​ប្រាក់​​​ខែ​​​​​​ អត្ថ​​​ប្រយោជន៍​​​ និង​​​ការ​​​រំលោភ​​​ការងារ​​​​​​កាល​​​​​​ពី​​​​​​ឆ្នាំ​​​​​​២០១៣។ ​​ស្ថានភាព​​​ចលា​​​ចល​​​​​​នេះ​​​បាន​​​​​​កើត​​​មាន​​​ឡើង​​​​​​កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​០១៣ នៅពេល​​​​​​ក្រសួង​​​​​​ការងារ​​​បាន​​​​​​​​​​​​​ច្រាន​​​ចោល​​​​​​ការ​​​ទាម​​​ទារ​​​​​​​​​ប្រាក់​​​ខែ​​​គោល​​​​​​របស់សហ​​​ជីព​​​ និង​​​ឈានដល់​​​​​​ការ​​​បញ្ចប់​​​​​​ដោយ​​​បង្ហូរឈាម​​​​​នៅ​​​ខែ​​​​​ បន្ទាប់​​​ក្រោយ​​​ពី​​​​​​កង​​រាជ​​​អាវុធ​​​​​​ហត្ថ​​​បាន​​​​​​បាញ់ប្រហារ​​​ទៅ​​​លើ​​​​​​​​​​​​ក្រុម​​​កម្ម​​​ករ​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​តវ៉ា ​​​បណ្តាល​​​ឲ្យមនុស្ស​​​យ៉ាង​​​ហោច​​​ណាស់​​​៥​​​នាក់​​​បាត់​​​បង់​​​ជីវិត​​​។ ​​​លោក ស៊ុន​​​ ចាន់​​​ថុល ​​​រដ្ឋ​​​​​​មន្ត្រី​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​តួលេខ​​​​​​​​​​​​​​​​​​ថ្មី​​​​​​នេះ​​​ទេ ​​​​​​ពីព្រោះ​​​លោក​​​មិន​​​​​​​​​ទាន់​​​បាន​​​​​​ឃើញ​​​​​​។ លោក​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ទៅ​​​​​​​​​លោក កែន រដ្ឋា ​​​អ្នក​​​នាំ​​​ពាក្យ​​​​​​ក្រសួង​​​ពាណិជ្ជ​​​កម្ម​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន។ សមា​​​គម​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ​​​បាន​​​​​​ព្យាករ​​​​​​ថា ​​​ការ​​​នាំ​​​ចេញ​​​សរុប​​​នឹង​​​​​​ធ្លាក់ចុះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤។ លោក កែន លូ អគ្គ​លេខា​​​ធិការសមាគម​​​នេះ​ ​​​បាន​​​បដិសេធ​​​មិន​​​​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​តួលេខ​​​​​​​​​ថ្មី​​​បំផុត​​​បាន​​​ពី​​​នាយកដ្ឋាន​​​​​​ត្រួត​​​ពិនិត្យ​​​​​​ការ​​​នាំ​​​ចូល​​​នាំ​​​ចេញ​​​​​​​​​នេះ​​​ទេ ​​​ដោយ​​​​​​លោក​​​​​​សុខ​​​ចិត្ត​​​​​​រង់​​​ចាំ​​​​​​តួលេខ​​​​ដំណាច់​​​ឆ្នាំ​​​​​ពី​​​​​​នាយកដ្ឋាន​​​​​​មួយ​​​ទៀត​​​នៅ​​​ក្រសួង​​​​​​ពាណិជ្ជ​​​កម្ម​​​ដែល​​​លោក​​​រំពឹង​​​ថា​​​នឹង​​​ទទួល​​​បាន​​​​​​ក្នុង​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ទៀត​​​​​នេះ។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក​​​រំពឹង​​ថា ​​​តួលេខ​​​នឹង​​​កាន់​​​តែ​​​អាក្រក់​​​ជាង​​​នេះ​​​ទៅ​​​ទៀត​​​នៅ​​​​​ឆ្នាំ​​​នេះ​​​។ លោក​​លើក​​​ឡើង​​​ថា "​​​ខ្ញុំ​​​គិត​​​ថា ​​​នៅ​​​ក្នុង​​​​​​​​​​​ឆ្នាំ​​​២០១៥ យើង​​​​​​នឹង​​​មើល​​​ឃើញ​​​កំណើន​​​​​​អវិជ្ជ​​​មាន​​​។ ​​សំណួរ​​​សួរ​​​ថា ​​​តើ​​​មាន​​​ប៉ុន្មាន​​​"។ ខណៈ​​​​​​រោង​​​ចក្រ​​​ជា​​​ច្រើន​​​​​​បាន​​​​​​បញ្ចេញ​​​​​​ប្រតិកម្ម​​​​​​រួច​​​ទៅ​​​ហើយ​​​ចំ​​​ពោះ​​​​​​ការ​​​ធ្លាក់​​​ចុះការ​​​បញ្ជា​​​ទិញ​​​​​​​​​តាម​​​​​​រយ​ៈ​​​ការ​​​កាត់​​​បន្ថយ​​​វេន​​​​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​ លោក កែន​​​ លូ​​ បាន​​​​​​មាន​​​​​​​​ប្រសាសន៍​​​ថា ការ​​​បិទ​​​រោង​​​ចក្រ​​​ និង​​​​​​ការ​​​​​​ផ្អាក​​​ការងារ​​​​​​​​​កម្ម​​​ករ​​​​​​ជា​​​​​​បណ្តោះ​​​អាសន្ន​​​ ទំនង​​​ជា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​​​​ដល់​​​​​​វិស័យ​​​​​​នេះ​​​​​​ត្រឹម​​​ខែ​​​ឧសភា។ ខណៈ​​​កូដកម្ម​​​បាន​​​ធ្លាក់​​​ចុ​​​ះ​​​ជាង​​​មួយ​​​ភា​​​គបួន​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​តាម​​​ការ​​​គណនា​​​របស់​​​ GMAC ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោក  កែន លូ បាន​​​មានប្រសាសន៍​​​ថា អ្នកទិញ​​​ទំន​​​ង​​​ជា​​​មិន​​​សប្បាយ​​​ចិត្ត​​​ប៉ុន្មាន​​​ទេ​​​ចំពោះ​​​ការ​​​ធ្លាក់​​​ចុះ​​​នេះ​​​។ ការ​​​ដំឡើង​​​​​​២៨​​​ភាគ​​​រយ​​​​​​លើ​​​ប្រាក់​​​ខែ​​​គោល​​​ក្នុ​​​ង​​​វិស័​​​យ​​​កាត់​​​ដេរ​​​ ក៏​​​បាន​​​ចូល​​​ជា​​​ធរមាន​​​ដែរ​​​កាល​​​ពី​​​ខែ​​​មករា។ លោក​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នៅ​​​តែ​​​មើល​​​ឃើញ​​​កូដ​​​កម្ម​​​ភ្លាម​​​ៗ​​​មួយ​​​រំពេច​​​ យើង​​​នៅ​​​តែ​​​មើល​​​ឃើញ​​​បាតុកម្ម​​​ហិង្សា​​​ យើង​​​នៅ​​​តែ​​​ត្រូវ​​​ការ​​​ការ​​​អនុវត្ត​​​ច្បាប់​​​បន្ថែម​​​ទៀត"។ សហជីព​​​និយាយ​​​ថា កូដ​​​កម្ម​​​ជា​​​ច្រើន​​​ក្នុង​​​ចំណោម​​​កូដ​​​កម្ម​​​ទាំង​​​នោះ​​​ដែល​​​រោង​​​ចក្រ​​​យល់​​​ថា ខុស​​​ច្បាប់​​​ តាម​​​ពិត​​​បាន​​​គោរព​​​ច្បាប់​​​ការ​​​ងារ​​​​​​ត្រឹម​​​ត្រូវ​​​។ សហជីព​​​ចោទ​​​ប្រកាន់​​​និយោជក​​​ជា​​​ច្រើន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​បណ្ដេញ​​​តំណាង​​​​​​​​​​​​​​​របស់ខ្លួន​​​ចេញ​​​ដោយ​​​សារ​​​តែ​​​សកម្មភាព​​​សហជីព​​​ស្រប​​​ច្បាប់​​​ ហើយ​​​ចោទ​​​ពួក​​​គេថា​​​បាន​​​​​​​​​ឃុប​​​ឃិត​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​រារាំង​​ការ​​​ដាក់​​​ពាក្យសុ​​ំ​​​​​​បង្កើត​​​​​​សាខា​​​របស់​​​ខ្លួន​​​​​​៕សុខុម​​​​​​  

ក្រុម​យុវជន​គណបក្ស​ប្រជាជន​កម្ពុជានិង​អង្គការ​មិនមែន​រដ្ឋាភិបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ធ្វើយុទ្ធនាការ​​ស្តីពីការ​ពាក់​មួក​សុវត្ថិភាព​

ក្រុមយុវជន​ដែលមាន​ទំនាក់ទំនង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​​និងអង្គការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​តំបន់ កាលពី​ម្សិលមិញ​ បាន​រៀបចំកម្ម​វិធី​សាកល្បង​រយៈពេល​ពីរឆ្នាំដែលចំណាយ​ទឹក​ប្រាក់​​១,២​លាន​ដុល្លារ​ដើម្បី​អប់រំ​ប្រជា​ជន​កម្ពុជា​​អំពី​សារៈសំខាន់នៃការ​ពាក់មួក​សុវត​្ថិភាពនៅពេល​បើក​បរ ឬ​​ជិះក្នុង​នាម​ជា​អ្នក​រួម​ដំណើរ​តាម​ម៉ូតូ។ កម្មវិធី​សាកល្បង​នៅក្នុង​រាជ​ធានី​ភ្នំពេញ​ និង​នៅ​ខេត្ត​កណ្តាល​ និង​ខេត្ត​កំពង់​ស្ពឺ នឹង​អនុវត្ត​រួមគ្នា​ដោយ​អង្គការ​មូលនិធិបង្ការ​របួស​អាស៊ី និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​...

ព័ត៌មានថ្មីៗ