Friday, September 25, 2020

ព័ត៌មាន

ឥ​ណ​ទាន​ឥត​ដំណើរការ​នៅ​​​​ទាប ​ទោះ​បីជា​​​​កម្ចី​កើនឡើង​ក៏​ដោយ​

យោង​តាម​តួលេខ​ចេញ​ពី​ធនាគារ​ជា​តិ​នៃកម្ពុជា បាន​បង្ហាញថា អត្រា​ប្រាក់​កម្ចី​ឥត​ដំណើរការ​នៅក្នុង​ប្រ​ទេស​កម្ពុជា​ ​ស្ថិត​នៅ​កម្រិ​ត​ថេរ​ ​នៅ​ដំណាច់​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ​ទោះបីជា​សកម្មភាព​បញ្ចេញ​ប្រា​ក់​កម្ចី​កើន​ឡើង​លឿន ​និងមានការ​ព្រមាន​ពី​អង្គការ​មូល​និធិ​រូបិយ​វត្ថុ​អន្តរ​ជាតិ ​(Inter​n​a​ti​onal​ Mone​tary​ Fund​, IMF​) ថា ​កម្រិត​ប​ញ្ចេញ​ប្រាក​់កម្ចី​នេះ​ អា​ច​នាំ​ឲ្យអតិផរណា​កើនឡើង។​ ​អំឡុង​ពេល​វិស័យ​សំណង់​មាន​សន្ទុះ​កំណើន​ ​ហើយ​គម្រោង​វិនិយោគ​ក្នុង​វិស័​យ​កសិកម្ម​កើន​ឡើង​នោះ​ បរិមាណ​ឥណ​ទា​ន​ដែល​ធនាគារ​នានា​ក្នុង​ប្រទេស​កម្ពុជា​​​បញ្ចេញ​ ​​បាន​កើន​ឡើងដល់​៥,៨៩​ពាន់​លា​ន​ដុល្លារ​ក្នុងឆ្នាំ​២០១២​ ​ឬ​ក៏​កើនឡើង​៣៤,២​ភាគរយ​ បើ​ធៀប​នឹង​អត្រា​កំណើន​កាលពី​ឆ្នាំ​មុន​។ លោកស្រី ​​ងួន​ សុខា​​​​ អគ្គនាយិកា​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ ​បាន​មាន​ប្រសាសន៍​ថា គិត​ត្រឹម​​ខែ​កុម្ភៈ​ឆ្នាំ​នេះ ​អត្រា​ប្រាក់​កម្ចីឥ​ត​ដំណើរ​ការ​នៅ​ក្នុងធនាគារ​ទាំង​ឡាយ​ ដែ​កំពុង​តែ​ធ្វើ​សកម​្មភាព​ នៅ​ក្នុង​ប្រទេស​កម្ពុ​ជា​ ​មានតែ​២,៥​ភាគរយ​ប៉ុណ្ណោះ​ បើ​ធៀប​នឹង​អត្រា​២,៥​ភាគរយ​ កាលពី​ខែ​ធ្នូ​ ឆ្នាំ​២០​១២​។ ​លោក​​ស្រី​បាន​មាន​ប្រសាសន៍ថា​"​ប្រសិន​បើ​មិន​មាន​អ្វី​កើត​ឡើង​នៅ​​ក្រៅ​ទេ ដូចជា វិបត្តិ​ជា​ដើម ​នោះ​ខ្ញុំយល់​ថា ​ពួក​គេ  ​នឹងមាន​និ​ន្នា​ការ​កែ​លម្អ​អត្រា​ឥណ​ទាន​ឥត​ដំណើរ​កា​រនេះ​”។​ ​លោក​ ហ្គ្រេន​ ​នុក​ឃី...

មន្ត្រី​​​នគរបាល​​ផ្តល់​​ប្រាក់​សំណង​ដល់​ជន​រង​គ្រោះ​ដោយ​​ការ​បាញ់​

​ដោយ​​មន្រ្តី​នគរបាល​ម្នាក់​​ ដែល​ជាប់​សង្ស័យ​​​ថា​បាន​បាញ់​សម្លាប់​​ស្រ្តី​អាយុ ២៨ ឆ្នាំ​ម្នាក់​យ៉ាង​កៀក​បំផុត​​នៅ​ខេត្ត​ស្វាយ​រៀង​កាល​ពី​សប្ដាហ៍​មុន​នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​​នោះ​ កាលពី​ម្សិល​មិញ​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​និយាយ​ថា មន្ត្រី​នគរ​បាល​​បាន​ទៅ​ជួប​ពួក​គាត់​ ដើម្បី​ចរចា​ផ្ដល់​ប្រាក់​សំណង​ចំនួន​២.៨០០​​​ដុល្លារ​ដើម្បី​​កុំឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ប្តឹង​​មន្ត្រី​​នគរបាល​រូប​នេះ​​។ លោក នុច ភក្ត្រា ជា​មន្រ្តី​នគរបាល​ឃុំ​មេស​រថ្ងក​ ក្នុង​ស្រុក​ចន្ទ្រា ​ដែល​តាម​ចោទ​ថា បាន​​​បាញ់​​​​ អ្នក​ស្រី​ រ័ត្ន សាម៉ក់ ​ចំ​​ទ្រូង​​ដោយ​កាំ​ភ្លើង​អាកា-​៤៧​​កាល​ពី​យប់​ថ្ងៃ​ទី​២​ខែ​មេសា​ បន្ទាប់​​ពី​មាន​ជម្លោះ​​រវាង​មនុស្ស​ពីរ​ក្រុម​នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​។ បន្ទាប់​ពី​ការ​បាញ់​ប្រហារ​នោះ​ មន្ត្រី​នគរ​បាល​រូប​នេះ​​​បាន​គេច​ខ្លួន​បាត់​​ ទោះ​បី​ជា​មាន​វត្តមាន​មន្ត្រី​​នគរបាល​​ដែល​គេ​មិន​ស្គាល់​ឈ្មោះ​​​ម្នាក់​​​​ទៀត​នៅ​ទី​នោះ​ក៏​ដោយ​។នគរ​បាល​បាន​និយាយ​ កាល​ពី​ម្សិល​មិញ​ថា​ ខ្លួន​មិន​ទាន់​មាន​តម្រុយ​ណាមួយ​អំពី​កន្លែង​លាក់​ខ្លួន​របស់​ជនសង្ស័យ​រូប​នេះ​ទេ​។ អ្នក​ស្រី គឿត សាម៉ន អាយុ​៥០​ឆ្នាំ​ជា​ម្តាយ​ជន​រង​គ្រោះ​​ឈ្មោះ រ័ត្ន សាម៉ក់​ ​និយាយ​ថា​សមាជិក​គ្រួសារ​របស់​លោក ភក្ត្រា​ និង​អធិការ​​នគរបាល​​ស្រុក​ លោក...

និស្សិត​ស្ម័គ្រ​ចិត្តវាស់វែង​ដី​ធ្លី​ឲ្យ​ពាណិជ្ជ​ករ​ស្តុកស្តម្ភ​ ដោយ​មិន គោរពសាលដីកាតុលាការ​កំពូល

ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីន​តោន​នៅ​ថ្ងៃ​នេះ អ្នក​ចូល​រួម​​ក្នុង​សន្និសីទ​ប្រ​ចាំ​ឆ្នាំរបស់​ធនា​គារ​ពិភពលោក​ស្តី​ពីបញ្ហាដី​ធ្លី និង​ភាព​ក្រី​ក្រ​នឹង​បាន​ស្តាប់ការ​រៀប​រាប់ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​អំពី​គម្រោងប្រកប​ដោយ​មហិច្ឆ​តា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​​ថ្មី​ជូន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា ជិត​កន្លះ​លាន​នាក់ឲ្យ​ទាន់​ពេល​រៀប​ចំការ​បោះ​ឆ្នោត​ជាតិ​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នា​ខែ​កក្កដា​។ ប៉ុន្តែ​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​តូច​មួយ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង ប្រ​ជា​កសិករ​ក្នុង​មូល​ដ្ឋាន​ស្ថិត​ក្នុង​ចំណោម​សហ​គមន៍​​កាន់​តែ​មាន​​ចំនួន​កើន​ឡើង ដែល​ព្រួយ​បារម្ភ​ថា គម្រោង​នេះ​កំពុង​បោក​ប្រាស​ដណ្តើម​សិទ្ធ​ិទទួល​​បាន​ដី​ធ្លី​របស់​ពួកគេ។ យោងតាម​អ្នក​ភូមិ​ និង​មន្ត្រី​ក្នុង​ស្រុក​រលា​ប្អៀរបាន​ឲ្យ​ដឹង​ថា អ្នកស្ទាប​ស្ទង់​មតិ​ពីរ​ក្រុម​ដាច់ដោយ​ឡែក​ពីគ្នា​​បាន​ទៅដល់​ភូមិ​ក្រាំង​លាវ កាល​ពី​ដើម​ខែ​​នេះ ដើម្បី​វាស់​វែង​ដី​ស្រែ​ទំហំ​៤៥​ហិកតា​ដដែល​នេះ​ ដែល​ប្រ​ជា​ពល​រដ្ឋ​ចំនួន​៧៦​គ្រួសារ​កំពុង​ប្រើ​ប្រាស់​សម្រាប់​បង្ក​បង្កើន​ផល។ ក្រុម​ដំបូង​របស់មន្ត្រី​សុរិយោដី​ខេត្ត​បាន​ទៅ​ដល់​កន្លែ​នោះ​កាល​ពីថ្ងៃ​ទី​២ និង​ថ្ងៃទី​៣​ខែ​មេសា​ ដើម្បី​វាស់​វែង​ដី​ធ្លីជួស​មុខ​ឲ្យ​គ្រួសារ​ ​ទាំង​នោះ។ នៅ​ថ្ងៃ​បន្ទាប់​ មន្ត្រី​សុរិយោ​ដី​មួយក្រុម​ទៀត​បានទៅដល់ទីនោះជា​មួយ​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត ដែល​ជាអ្នកអនុវត្ត​គម្រោង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ដើម្បី​វាស់​វែងដី​ធ្លី​ជួស​មុខ​ឲ្យ​លោក មូល អេងលី ​ពាណិជ្ជ​ករ​​​ក្នុង​មូលដ្ឋាន​ម្នាក់​ ដែល​អ្នក​ភូមិចោទ​ប្រ​កាន់​ថា​បាន​ព្យាយាម​លួច​យក​ដី​នោះ។ អ្នក​ភូមិ​និយាយថា ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​​បាន​វាស់​វែង​ដីឲ្យ​លោក មូល អេងលី ថ្វី​បើ​តុលាការ​កំពូល​​បាន​ចេញ​សាលដីកា​សម្រេច​ប្រ​គល់​ដី​នោះ​ឲ្យទៅ​អ្នក​ភូមិ​កាល​ពី​ខែ​វិច្ឆិ​កា​ឆ្នាំ​២០១០ក៏ដោយ។ អ្នក​ស្រី សោម យ៉ូត តំណាង​ឲ្យប្រ​ជា​ពល​រដ្ឋ​ចំនួន​៧៦​គ្រួសារ​នេះ​ ​និយាយ​ថា កសិករ​​ទាំង​នេះ​ព្រួយ​​បារម្ភខ្លាចក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​ និង​មន្ត្រី​សុរិយោដី​នេះ​កំពុង​​រៀប​ចំ​ផ្តល់​ដី​ធ្លី​ឲ្យ​ទៅ​លោក មូល អេងលី។ អ្នក​ស្រី​​និយាយ​ថា “ វា​គួរ​ឲ្យ​អស់​សំណើច​​ណាស់​ ដែល​ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ទាំង​នេះ​ សូម្បី​តែ​យើង​ឈ្នះ​ក្តី​ក្តាំ​នៅ​តុលា​ការ​ហើយ នៅ​តែ​ប្រ​ឈម​នឹង​គ្រោះ​ថ្នាក់​ត្រូវ​អ្នក​មាន​ម្នាក់ចាប់​យក​ដី​ធ្លី​របស់​ពួកគាត់ ដោយសារ​គាត់​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយនិស្សិត​ស្ម័គ្រចិត្តទាំង​នោះ”។ លោក ឌួង...

សារទូរ​លេខ​​របស់​លោក​ ហិនរី ឃីស្ស៊ីង​ហ្គឺ​ បង្ហាញ​អំពី​សម័យ​កាល​ខ្មៅ​ងងឹត​នៃ​ប្រវត្តិ​សាស្ត្រ​កម្ពុជា

សារទូរលេខ​ការទូត​អាមេរិក​រាប់​សែន​​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៧០ដែល​គេ​ហទំព័រ​ វីគីលីក (Wikileak)​​​ បាន​ផ្សព្វ​ផ្សាយ​ជា​សាធា​រ​ណៈ​កាល​ពី​ម្សិល​មិញ បង្ហាញ​ពី​​ភាព​ខ្មៅ​ងងឹត​​នៅ​​ត្រង់​ចំណុច​​ប្រែប្រួល​​​នៃ​ប្រវត្តិ​សាស្ត្រ​​ទំនើប​របស់​​ខ្មែរ​។​ អង្គការ​ប្រឆាំង​ការ​សម្ងាត់​ពិ​ភព​លោក​​នេះ​បាន​បង្ហោះ​ទិន្នន័យ​មួយ​ដែល​មាន​ទូរ​លេខ​ការទូត​អាមេរិកជាង​១,៧​លានពាក់​​ព័ន្ធ​នឹង​ផល​ប្រយោជន៍​​របស់​អាមេរិក​នៅ​គ្រប់​​កន្លែង​លើ​​ពិភព​លោក​ ចន្លោះ​​ពីឆ្នាំ​១៩៧៣​ ដល់​ឆា្នំ​១៩៧៦​។​ឯក​សារ​ទាំង​នោះ​ត្រូវ​បាន​កត់​ត្រា​កាល​ពី​សម័យ​​លោក ហិនរី ឃីស្ស៊ីង​ហ្គឺ ​(Henry Kissinger) ​​​​កាន់​តំណែង​ជា​​រដ្ឋ​មន្ត្រី​​ការ​ពារ​ប្រទេស​​ ដែល​នៅ​ក្នុង​អំឡុង​ពេល​នោះ​សង្គ្រាម​ស៊ីវិល​នៅ​ក្នុង​ប្រទេសកម្ពុជា​បាន​បញ្ចប់​ ដោយ​កង​កម្លាំង​ខ្មែរ​ក្រហម​បាន​​ចូល​កាន់​កាប់​​ទី​ក្រុង​​ភ្នំពេញ​។ សារ​ទូរលេខ​ដែល​​ត្រូវ​បាន​បញ្ចេញ​ជា​សាធារណៈ​​​​មួយ​រយៈ​មក​ហើយ​ ​ប៉ុន្តែ​ទើប​តែ​ទទួល​បាន​​​​នៅ​​ពេល​នេះក្នុង​ទម្រង់​​​មិន​រៀប​រយ​នោះ បង្ហាញពី​​ការ​ចាប់​អារម្មណ៍​របស់​​ក្រសួង​ការ​បរទេស​​និង​​លោក ហិនរី ឃីស្ស៊ីង​ហ្គឺចំពោះ​ប្រទេស​កម្ពុជា​នា​ពេល​នោះ។​ សារ​ទូរលេខ​​​​ទាំង​នោះ​មាន​តាំង​ពី​ពេល​​បញ្ចប់​យុទ្ធ​នាការ​ទម្លាក់​គ្រាប់​បែក​សម្ងាត់​របស់​អាមេរិក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​​បង្ហាញ​ពី​​ លោក លន់​ នល់​ ដែល​បាន​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​​សម្ដេចឪ​ នរោត្តម សីហនុ ក្នុង​ឆ្នាំ​១៩៧០ តស៊ូ​គ្រប់​គ្រង​ចលនា​បះបោរ​ដោយ​ហិង្សា​នៅ​​តាម​ជន​បទ​នៃ​ប្រទេស​កម្ពុជា​។​ នៅ​ក្នុងសារ​​ទូរ​លេខ​ចុះ​កាល​បរិច្ឆេទ​ខែ​មីនា ឆ្នាំ​១៩៧៣​ លោក​ឯក​អគ្គរដ្ឋ​ទូត​ អេម៉ូរី ស្វេង (Emory Swank) បាន​ប្រាប់​ទី​ក្រុង​វ៉ាស៊ីន​តោន​​ឲ្យ​ណែ​នាំ​អ្នក​កាសែត​អាមេរិក​​អំពី​សម្ដេច​ឪ​ នរោត្តម​...

គណ​ៈប្រតិ​ភូ​កម្ពុ​ជានឹង​​ចេញទៅ​​​ក្រុង​ឡា​​អេ​​ ដើម្បីការ​ពារ​រឿង​ក្តី​​ប្រាសាទព្រះ​វិ​ហា​រ​ ជាមួយ​ប្រទេស​ថៃ

​​លោក ហោ ​ណា​ំ​​ហុ​ង ​រដ្ឋ​មន្ត្រី​​ក្រសួ​ង​កា​រ​​បរទេស​ នឹ​ង​​​អ​ញ្ជើញ​​​​​ទៅ​​​ប្រទេ​ស​ហូ​ឡង់​​នៅ​ថ្ងៃ​នេះ​​ដើម្បី​​ត្រៀម​ខ្លួន​ចូល​រួម​​​សវនាការ​​រឿ​ង​ក្តី​​​​របស់​​ប្រ​​​ទេស​កម្ពុជា​​ នៅ​​​​តុ​លា​កា​រ​​យុត្តិ​ធម៌​អន្តរ​​ជាតិ​​​សម្រាប់​​កាន់​កាប់​​​​​ដី​​មាន​ជម្លោះ​ដ៏​ក្តៅ​គគុក​នៅ​តា​ម​ព្រំដែន​​​ជា​មួយ​ប្រទេស​ថៃ​​។ សវនាការ​រយៈ​ពេល​បួន​ថ្ងៃ​នេះ​គ្រោង​នឹង​​​ចាប់​ផ្តើ​ម​​​​នៅ​ថ្ងៃ​​ច័ន្ទ​​​​ដើម្បី​ជួ​យ​​តុលា​កា​រ​​​​ដែល​​គាំ​ទ្រ​​ដោ​យ​​​អ​ង​្គ​កា​រ​សហ​ប្រ​ជា​ជាតិនៅ​​​ទី​ក្រុ​ង​ឡា​អេ សម្រេច​​ថា ​តើ​​កម្ពុជា​ ឬ​ប្រទេ​ស​​​​ថៃ​ ​​ជា​​ម្ចាស់​​ដី​ទំ​ហំ​​៤,៦​គី​ឡូម៉ែត្រ​ក្រ​ឡា នៅ​តាម​​ព្រំ​ដែន​ ក្បែរ​ប្រា​សាទ​ព្រះ​វិ​ហា​រ​ ​ហើយ​ដោយ​សារ​តំបន់​នេះ​ដែល​​ធ្វើ​ឲ្យ​ប្រទេ​ស​​​​ជិត​​ខាង​ទាំង​ពីរ​ប៉ះ​​​ទង​្គិច​​គ្នា​​​ជា​បន្ត​បន្ទាប់​​ចាប់​តាំង​ពីឆ្នាំ​​២០០៨​មក​។ លោក កុយ​ គួង ​​អ្នក​នាំ​​ពាក្យ​ក្រ​សួ​ងកា​រ​​បរ​ទេស​​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា លោក ហោ ណាំហុង នឹង​ចេញ​ដំណើរ​នៅ​ថ្ងៃ​នេះ​ដើម្បី​ត្រៀម​លក្ខណៈ​ជា​ចុង​ក្រោយ​សម្រាប់​រឿង​ក្តី​របស់​កម្ពុជា។ លោក​ កុយ គួង បាន​មានប្រសាសន៍​បន្ថែម​ទៀត​ថា “ ឯក​​​ឧត្ត​មឧបនា​យក​រដ្ឋ​មន្ត្រី ​នឹ​ង​​​ដឹក​នា​ំ​​គណៈ​ប្រ​តិ​ភូ​​កម្ពុជា​ទៅ​ចូល​​រួ​ម​សវ​នា​កា​រ​​ជំនុំ​ជម្រះ​​នៅ​​តុ​លា​កា​រ​​យុត្តិ​ធម៌​អន្តរ​ជាតិ​​នៅ​​ទីក្រុង​ឡា​​​អេ ថ្ងៃ​នេះ​។ យើង​នឹង​ប្រើឯក​សារ និង​ផែ​ន​ទី​ ដែល​ទទួល​ស្គាល់​​​ពី​អន្តរ​ជាតិ​​”។ ​លោក កុយ គួង មិ​ន​ប្រាប់​ពី​​មន្ត្រី​ផ្សេងទៀត​​ដែល​ចូល​រួមក្នុង​​​​គណ​ៈ​ប្រតិ​ភូ​​​នេះ​ទេ​។ ប៉ុន្តែ​ កាល​​ពី​សប្តាហ៍​មុន ​លោក ឡុងវីសាលោ​ រដ្ឋ​លេ​ខា​​ធិ​កា​រ​​ក្រ​ស​​ួ​ង​កា​រ​ប​រទេស​​​មា​ន​​ប្រ​សាស​ន៍​ថា លោក និង​​លោក វ៉ា គឹម​ហុងសហប្រធា​ន​​គណៈ​កម្មាធិ​ការ​​ព្រំ​​ដែន​រួម​កម្ពុជា-ថៃ នឹ​ង​ចូ​ល​រួ​ម​​ជាមួ​យ​លោក ហោ...

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ជួប​ជា​មួ​យ​លោក សីុ​ ជីន​ភីង ហើយ​សន្យា​​គាំ​ទ្រ​​ផលប្រយោជន៍​ចិន

ក្នុង​ជំ​នួ​ប​មួ​យ​​ជាមួ​យ​លោក​ប្រធានា​​ធិ​ប​តី​ចិន សីុ ជី​​ន​ភី​ង ​កា​ល​​ពី​ម្សិល​មិញ លោក​នា​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​​បា​ន​មា​ន​ប្រ​សាស​ន៍​ថា​ ​​ប្រទេ​ស​កម្ពុជា​​ប្តេជ្ញា​​ពង្រឹង​​កិច្ច​ស​ហ​ប្រតិ​បត្តិ​កា​រ​​របស់​​​ខ្លួ​ន​​​​​ជា​មួ​យ​​​ម​​ហា​​អ​ំ​​ណា​ច​​អា​​សីុនេះ​​​ ​ហើយ​នឹង​​បន្ត​ការ​គាំ​​ទ្រ​​ផល​​ប្រ​យោជន៍​​និង​​​កង្វល់​​​ដ៏​​​សំខាន់​​​​​​របស់​ប្រទេ​ស​​​ចិ​ន​ ​នៅ​ក្នុ​ង ​តំ​បន់​​​នេះ។ ទីភ្នាក់​​​ងារ​​ព័ត៌មា​ន​​ ស៊ីន​ហួ ​របស់​រដ្ឋ​​ចិន​បា​ន​​​រា​យ​កា​រ​​ណ៍​ថា​ បន្ទាប់​​​ពី​​វេទិ​កា​បូ៉អាវ (​Boao Forum) ប្រចាំ​​​​​តំបន់​អា​ស៊ី​ នៅ​ក្នុង​ខេត្ត​​ ​ៃហណានប្រទេ​ស​ចិន ​លោក ហ៊ុន សែនបា​ន​ប្រាប់​​លោក ​សីុ​​​ ជីនភីង​​​ ​ថា​ “ នេះ​ជា​ជម្រើស​​នយោបា​យ​​របស់​ប្រទេ​ស​កម្ពុជា” ​ក្នុង​​​ការ​​​គាំទ្រ​​​ផលប្រ​យោជន៍​យុទ្ធ​សាស្ត្រ​​​​របស់​ប្រទេ​ស​​ចិន​។ លោក កុយ គួង ​អ្នក​នា​ំ​​​ពា​ក្យ​​ក្រ​សួ​ង​​កា​រ​បរទេស​ បា​ន​មា​ន​​ប្រ​សាស​ន៍​ថា នៅ​ក្នុ​ង​ទី​ក្រុង​ប៉េកាំ​ង​កា​ល​​ពី​ម្សិល​មិញ​ ​លោក ហ៊ុន សែន ក៏​មា​ន​​ផែន​កា​រ​​ចុ​ះ​​ហត្ថ​លេ​​​ខា​​ផង​​ដែរលើ​កិច្ច​​ព្រម​​ព្រៀង​​ចំ​នួន​​ប្រាំ​​បី​​សម្រាប់​​កា​រ​វ​ិ​និ​យោគ​​​របស់​​ចិន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​ ។ ក្នុ​ង​ចំ​ណោមកិច្ច​​​ព្រ​ម​ព្រៀង​​នោះ ​គឺគម្រោ​ង​​ចម្រាញ់ប្រេង​មួ​យដែល​​​មា​ន​​ទឹក​ប្រាក់​​ប្រ​មាណ​១,៦៧ពាន់​លា​ន​​ដុល្លារ​ ​កម្ចី​សម្បទាន សម្រាប់​គម្រោង​​ធា​រា​សាស្ត្រ​​ក្នុង​ខេត្ត​​កំ​ពង់​ធំ​ និង​ស្ពាន​មួ​យ​​​នៅ​​ខេត្ត​កណ្តាល​។ យោងតា​ម​ទី​ភ្នាក់​ងារព័ត៌មាន​​ ស៊ី​ន​​ហួ ​​បា​ន​ឲ្យ​​ដឹង​ថា ​​​អំ​ឡុង​​​ជំ​នួ​ប​​កា​ល​ពី​ម្សិល​មិញ លោក សីុ​​​ បា​ន​ប្រាប់​លោក ហ៊ុន សែន ​ថា ប្រ​ទេ​ស​​ចិន​នឹ​ង​បន្ត​​កា​​រគាំ​​ទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​​​​​គម្រោ​ង​​​​ហេដ្ឋា​​រចនា​សម្ព័ន្ធ​ និ​ង​សន្យា​​រក្សា​​ទ​ំ​នា​​ក់​​ទំ​នង​​​​កម្រិត​​​​​ខ្ពស់​ និង​ជិត​ស្និទ្ធ​​រវា​ង​សមា​​ជិក​គណបក្ស​កុម្មុយ​នីស្ត​​ចិន​ និ​ង​គ​ណ​បក្ស​ប្រជា​​​ជន​កម្ពុជា​។ យោងតា​ម​របា​យ​​កា​រណ៍​មួ​យ​​របស់​​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍កម្ពុជា ​​ដែល​​ចេញ​កា​ល​​​ពី​ក្នុ​ង​ខែ​​មករា បា​ន​ឲ្យ​ដឹង​ថា​ ​​វ​ិ​និ​យោគ​ទុន​​​របស់​ចិន គឺប្រទេ​ស​​កម្ពុជា ​​​កំ​ពុង​​​តែ​កើន​ឡើង​យ៉ាង​​លឿន​​​​។...

នគរ​បាល​​ចាប់​ខ្លួន​ជនជាតិ​ចិន​ជា​ច្រើន​នាក់​ ដែល​ពាក់​ព័ន្ធ​នឹង​បណ្ដាញ​ជំរិត​ទារ​ប្រាក់​តាម​អុីន​ធើ​ណិត​​

​មន្ត្រី​បាន​ឲ្យ​ដឹង​​កាល​ពី​ម្សិល​មិញ​ថា នគរ​បាល​រាជធានី​ភ្នំពេញ​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន​ចំនួន​៣៩​នាក់​កាល​ពី​ថ្ងៃ​សុក្រ​ និង​ថ្ងៃ​សៅរ៍​ដោយ​សង្ស័យ​ថា ​ពួក​គេ​បាន​ពាក់​ព័ន្ធ​នឹង​ក្រុម​ជំរិត​ទារ​ប្រាក់​តាម​អីុនធើ​ណិត​។ ឧត្តម​សេនីយ៍​ទោ​​ ឃុន សំបូរ ប្រធាន​នាយក​​ដ្ឋានស៊ើប​ការណ៍នៃ​ក្រសួង​មហា​ផ្ទៃ បាន​មាន​ប្រ​សាសន៍​ថា ជនជាតិ​ចិន​ចំនួន​២៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​ចំការមន​ កាល​ពី​ថ្ងៃ​សុក្រ និង​១០​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្នុង​ខណ្ឌ​មាន​ជ័យ  ខណ្ឌ ឫស្សី​កែវ និង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។​ ឧត្តម​សេនីយ៍ទោ​ ឃុន សំបូរ បាន​មាន​ប្រ​សាសន៍​ថា “ ជន​សង្ស័យ​ទាំង​អស់​នេះ​គឺ​ជា​ក្រុម​ថ្មី ហើយ​ពួកគេ​មាន​អាយុ​ចន្លោះ​ពី​១៨​​ឆ្នាំ​ទៅ​៣២​ឆ្នាំ​។ ពួកគេ​ពូ​កែ​ណាស់​ គឺ​ស្ដេច​​តែ​ម្ដង​បើ​និយាយ​ពី​ជំនាញ​បច្ចេក​វិទ្យា​ព័ត៌មាន​និង​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ VOIP ”។ លោក​បាន​មានប្រសាសន៍​បន្ដ​ថា “ ពេល​នេះ​យើង​កំពុង​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​អស់​នៅ​នាយក​ដ្ឋាន​ស៊ើប​ការ​ណ៍នៃ​ក្រសួង​មហាផ្ទៃ ដើម្បី​សាក​សួរ​អំពី​ប្រភេទ​​បច្ចេក​វិទ្យា​ ដែល​​ពួក​គេ​បាន​ប្រើ​ប្រាស់​ដើម្បី​បោក​យក​ប្រាក់​ ពី​ជន​រង​គ្រោះ​ជន​ជាតិ​ចិន​នៅ​ក្នុង​ប្រទេស​របស់​​ ពួកគេ”។​​​លោក​បាន​បន្ថែម​ថា នគរ​បាល​បាន​សហការ​ជាមួយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរ​គ​មនាគមន៍​ និង​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង ​រាជធានី​ភ្នំពេញ​ ដើម្បី​ស្វែង​រក​ទី​តាំង​ ដែល​ក្រុម​របស់​ពួកគេ​លួច​លាក់​ធ្វើ​ការ​។​ ​ផែន​ការ​របស់​ក្រុម​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​ប្រព័ន្ធ...

ជន​​​ជាតិ​​​អង់គ្លេស ប្រធានក្រុមហ៊ុនជីវឥន្ធនៈ ដែល​​​ជាប់ពន្ធនាគារ​​​អះអាង​​​ពី​ភាព​គ្មាន​​​​ទោស

ជនជាតិ​​​អង់គ្លេស​​អតីតប្រធាន​​​ក្រុម​ហ៊ុន​ជីវឥន្ធនៈមាន​​​បញ្ហា ដែល​​​ជាប់​​​​​​ឃុំ​​​នៅ​​​ពន្ធនា​គារ​​​ព្រៃ​​​សក្នុងរាជ​​​ធានី​​​ភ្នំពេញ ពីបទប្រើ​​​ប្រាស់​​​ឯកសារ​​​ក្លែង​​​ក្លាយ​​​នោះ បាន​​​អះអាង​​​ថា ​គាត់​គឺជាជន​​​រង​​​គ្រោះ​​​នៅ​​​ក្នុង​​​​រឿង​ក្តី​ ដែលគាត់​កំពុង​​​​រង់​​​ចាំសវនាការ​នេះ​។ លោក ក្រេក ហ្វ្រាយ៉េត (Gregg Fryett) ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​រាជធានី​​ភ្នំពេញ​​​ កាលពី​​​ថ្ងៃ​​​ទី​​​២៣ ខែ​​​មីនា និង​​​ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​ខេត្ត​​​បន្ទាយ​​​មានជ័យ​​​ចោទ​​​ប្រកាន់ បន្ទាប់​​​ពី​​​​​​ការ​​​សើុប​​​អង្កេ​​​ត​​​​​​របស់អង្គភាព​​​ប្រឆាំង​​​អំពើ​ពុក​​​រលួយ​​​។ តុលាការ​​​បាន​​​បង្គាប់​​​ឲ្យ​​​បង្កក​​​ទ្រព្យ​​​សម្បតិ្ត​​​របស់ក្រុមហ៊ុន Sustainable Agro Energy​ របស់លោក​​​ ក្រេក ហ្វ្រាយ៉េត ដែលមាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្រុង​​​ឡុងដ៍ ​​​កាលពី​​​ខែ​​​កុម្ភៈ ឆ្នាំ​​​២០១២ ខណៈ​​​​​​ការិយា​​​ល័យ​​​ប្រឆាំង​​​​​​​​​​​​ការ​​​ក្លែង​​​បន្លំកម្រិត​​​​ធ្ងន់​​​របស់​​​ប្រទេស​​​អង់​​​គ្លេស បាន​​​​​​បើក​​​ការសើុប​អង្កេ​​​ត​​​លើ​​​​គម្រោង​ជាប់​ចោទ​របស់​​​​លោក ​​​​​​ក្រេក ហ្វ្រាយ៉េត និង​​​នាយ​​​ក​​​ផ្សេង​​​ទៀត​​​​​​។ លោក ក្រេក ហ្វ្រាយ៉េត និង​​​និយោជិត​​​​​ក្រុម​​​ហ៊ុន​​​​​​ក្នុង​​​ស្រុក​​​របស់​​​គាត់​​​ឈ្មោះ ​International Green Energy ដែល​​​មាន​​​លោក អឿម ​សំណាង​​​​ ជា​​​​ប្រធាន​ និង​​​លោក សឿន ដេននី ជា​​​មេការ​​​​ទទួល​​​បន្ទុក​​​​គ្រឿង​ចក្រ​ ត្រូវបាន​​​ចោទ​​​​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯកសារ​​​សាធារណៈ និង​​​ការ​​​ប្រើ​​​ ប្រាស់ឯកសារក្លែង​​​បន្លំ។ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​​នេះ ពាក់ព័ន្ធ​​​ទៅ​​​នឹង​​​កិច្ចសន្យា​​​មាន​​​ទឹក​​​ប្រាក់​​​រាប់លាន​​​ដុល្លារ ដែល​​​ជាប់​​​គាំង​​​ដើម្បី​​​ទិញ​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ពីរ​​​កន្លែង​​​នៅក្នុង​​​ខេត្ត​​​បន្ទាយ​​​​​​​​​​​​មាន​​​ជ័យ។ នៅ​​​ក្នុង​​​សេច​​​ក្ដី​​​ថ្លែង​​​​​​​​​ការណ៍​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដែល​​​ធ្វើ​​​ឡើង​​​​​​​ពី​​ពន្ធនាគារ​​​ព្រៃស​​​​តាមរយៈក្រុម​​​ហ៊ុន​​​ច្បាប់ Bark & Co ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​ក្រុង​​​ឡុងដ៍នោះ ​​លោក ក្រេក ​ហ្វ្រាយ៉េត បាន​និយាយ​ថា មុន​​​ពេល​​​​​​មក​​​ដល់​​​ប្រទេស​​​កម្ពុជា​​​​​​កាល​​​ពីខែ​​​មុន អង្គភាព​​​ប្រឆាំង​​​​អំពើ​​​ពុក​​​រលួយ និង​​​​​​ចៅ​​​ក្រម​​​​​​ជំនុំជម្រះ​​​ “ បាន​ផ្ដល់​​​ការធានា​​​ដ៏​​​ច្បាស់​​​លាស់​​​មួយ​​​ដល់​​​រូប​​​គាត់​​​ថា គាត់​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ជា​​​ជន​​​រង​​​គ្រោះ ​​និង​ទទួល​​​បាន​​ការ​ការពារ​​ដោយ​​​សុវត្តិភាព”។​ “ ខ្ញុំមាន​​​ជំនឿថា ទាំង​​​លោក ​អឿម ​សំណាងនិង​​​លោក សឿន ដេននី យើង​​​ត្រូវ​​​បាន​​​ឃុំ​ខ្លួន​​​​បន្ថែម​ទៀត​ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​ឲ្យ​​ច្បាស់​​​​​​ថា ​យើង​​​ជា​ភាគី​​​ជន​​​រង​​​គ្រោះ និង​​​ជា​​​ភាគី​​​ទទួល​​​ការ​​​បង់ខាត​​​។ ប៉ុន្តែ ខ្ញុំ​​​យល់ថា យើង​​​ជា​​​មនុស្ស​​​គ្មាន​​​សំណាង ដែល​​​យើង​​​ត្រូវ​​​​បាន​​​ឃុំ​​​ខ្លួន។​មាន​​​ប្រព័ន្ធ​​​រដ្ឋបាល និងយុត្តិធម៌​​​​​នៅ​កម្ពុជា​ ដែល​​​ខ្ញុំ​​​គោរព”។ ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​បន្លំ​​​ឯក​​​សារ​នេះ​ពាក់ព័ន្ធ​​​នឹង​​​កិច្ចសន្យា​​​ទិញ​​​ដី​​​នៅ​​​ស្រុក​​​ស្វាយ​​​ចេក​​​​សម្រាប់​ធ្វើ​ចម្ការ​ល្ហុង​ខ្វង​​​​។​​​​លោក  ក្រេក ហ្វ្រាយ៉េត បាន​​​អះអាង​​​ថា ​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ ត្រូវ​​​បាន​​​ប្រគល់​​​ឲ្យ​​​​លោកឧត្ដម​​​សេនីយ៍កង​​​យោធពល​​​ខេមរភូមិន្ទ​​​ ហាន់ ចំរ៉ុង ក្នុង​នាម​ជា​​​ភ្នាក់ងារ​​​​​​​​​ម្នាក់​ ​​​ដើម្បី​​​ទិញ​​​ដី​​​ពី​​​ក្រុម​ហ៊ុន​​​របស់លោក​​​ស្រី ម៉ៅ ម៉ាឡៃ ភរិយា ​​​របស់​​​លោក កែ គឹមយ៉ាន អតីត​​​អគ្គ​មេបញ្ជា​ការ​​​​កង​​​យោ​​​ធពល​​​ខេមរភូមិន្ទ។ ប៉ុន្តែ ដី​​​​នោះ​មិន​​​ដែល​​​ត្រូវ​​​បាន​​​ផ្ទេរ​​​មក​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​លោក​​​...

តុលាការ​ចោទ​ប្រ​កាន់​មន្ត្រី​​ពីរ​នាក់​ពី​បទ​ពុករលួយ​ក្នុង​សំណុំ​រឿង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​សាលាដំបូង​ខេត្ត​ពោធិ៍​សាត់​កាល​ពីថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​អតី​ត​មន្ត្រី​ក្រសួង​សង្គម​កិច្ច​​ និង​អតី​ត​យុទ្ធ​ជន​​ពីរ​នាក់​ថា បាន​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​ ព្រោះ​បាន​ទារ​សំណូក​ពេល​បើក​ប្រាក់​ឧប​ត្ថម្ភ​ដល់​គ្រួសារ​សព​អតី​ត​យុទ្ធ​ជន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​​សម្រាប់​រៀប​ចំ​បុណ្យ​សព។ លោក ប៉ិច​ ចិន្ដា ​​​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​បាន​មានប្រសាសន៍​ថា ជន​សង្ស័យ​​ឈ្មោះ យឹម ដេត ប្រធាន​ការិយាល័យ​មន្ទីរ​សង្គម​កិច្ច​និង​​អតីត​យុទ្ធ​ជន​​ខេត្ត និង​ ​មន្ត្រី​មន្ទីរ​នេះ​ម្នាក់​ទៀត​ឈ្មោះ គង់​ វិសាល​ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឯ​ពន្ធ​នាគារ​ខេត្ត។​ លោក​ ប៉ិច ចិន្ដា បាន​មានប្រសាសន៍​​កាល​ពិ​ម្សិល​មិញ​ថា “ យើ​ងបាន​សម្រេច​ចាប់​​ខ្លួន​មន្ត្រី​ទាំង​ពីរ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពេើ​ពុក​រលួយ​ដាក់​​​ពន្ធនាគារ​”។លោក​​បន្ថែម​ថា សំណុំ​រឿង​នេះ​ត្រូវ​បា​នប្តឹង​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ថា ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៥៩២​ និង​៥៩៣​នៃ​​ក្រម​​ព្រហ្មទណ្ឌ។​ មាត្រា​៥៩២​ចែង​​ពី​ការ​គ្រប់​គ្រង​​មិន​ត្រឹមត្រូវ​លើ​​មូល​និធិ​សាធារណៈ​​ពី​សំណាក់​​មន្ត្រី​សាធារណៈ​ ហើយ​មាត្រា៥៩៣​ចែង​អំពី​ទោ​ស​ ​ជាប​់​ពន្ធ​នាគារ​ចន្លោះ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១០​លាន​រៀល។ លោក ប៉ិច ចិន្ដា បាន​មានប្រសាសន៍​ថា...

គណបក្ស​សង្គ្រោះជាតិ​និយាយពី​គោលនយោបាយ​បក្សរបស់ខ្លួន​

អ្នកនយោបាយ​​មកពី​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​រាប់ពាន់នាក់​ កាល​ពី​ម្សិលមិញ​ បាន​មកប្រ​មូលផ្តុំគ្នា​នៅក្នុង​សមាជ​​​របស់​គណ​បក្ស​សង្គ្រោះជាតិ​លើក​ទី​១​​ ដើម្បី​ដាក់​ចេញ​នូវ​​​គោល​នយោបាយ​​របស់បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ពេល​ខាង​មុខ​នេះ​​ ​និង​​​ជ្រើស​តាំង​ មន្ត្រី​នយោបាយ​សំខាន់ៗ​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​។​ ថ្លែងនៅក្នុង​សមាជ​នេះ​ ដែលធ្វើ​ឡើង​នៅទីវាលមួយដែលមាន​រោង​ចក្រកាត់ដេរ​​​នៅ​ព័ទ្ធ​ជំុវិញ​​​នៅជាយរាជ​ធានី​ភ្នំពេញ​ លោកកឹម សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ មានប្រសាសន៍ថា​ ស្ថិត​ក្រោមការ​ដឹក​នាំា​របស់​​គណបក្សកាន់អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ធនធាន​ជាច្រើន​របស់ប្រទេស​កម្ពុជា​ ត្រូវអ្នកមានទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ចំនួន​បំផ្លិច​បំផ្លាញ​ ហើយ​លោក​​បាន​សន្យាថា ​នឹង​យកដីធ្លី​ពី​អ្នកជំនួញ​​ស្តុក​ស្តម្ភ​មកវិញ ​ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ឈ្នះនៅក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។​ លោកថ្លែងថា “ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ប្រទេស​កម្ពុជា​បាន​ទទួលរង​ការ​ឈឺចាប់​ ហើយ​ធន​ធាន​ ដីស្រែ​ ព្រៃឈើ​បឹងបួ​ ត្រូវធ្លាក់​ចូល​ក្នុង​កណ្តាប់​​ដៃ​របស់​​វិនិយោគិន​ និង​ឧកញ៉ា​មួយ​​​ក្រុមតូច​”។​ ​លោកបាន​មាន​ប្រសាសន៍​បន្តថា​“ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្នះ​ឆ្នោត​ និង​ដឹកនាំ​រដ្ឋា​ភិបាល​ យើង​នឹង​ត្រួត​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ដល់ជាតិ​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើង​វិញ​។​ យើងនឹង​យក ​ ប្រគល់​​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​វិញ”។​ លោក កឹម​ សុខា ក៏លើកឡើង​ពី​គោល​នយោបាយ​ប្រាំពីរ​​​ចំណុច​​​​ របស់គណ​បក្ស​សង្គ្រោះ​ដែលបាន​បង្កើត​ឡើង​ពេល​គណ​​​បក្ស​ ​​​សម​ រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​...

MEDIA FEEDS

Popular

កម្ពុជាអះអាងប្រាប់អាមេរិកជាថ្មីថា មូលដ្ឋានកងទ័ពជើងទឹករាមសម្រាប់កម្ពុជាសុទ្ធសាធ

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាថា មូលដ្ឋានយោធាជើងទឹករាម គឺរៀបចំឡើងសម្រាប់ប្រើប្រាស់ឱ្យវិស័យយោធាកម្ពុជាតែប៉ុណ្ណោះ មិនមែនជា               មូលដ្ឋានកងទ័ពបរទេសនោះឡើយ។ ការអះអាងនេះ ធ្វើឡើងក្នុងជំនួបជាផ្លូវការរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក ប៉ាទ្រីក មូហ្វ៊ី (W.patrick Murphy) កាលពីរសៀលថ្ងៃទី២១...