31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

តុលាការ​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ពី​បទ​​បើករថយន្ត​បុក ហើយរត់

កាល​ពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​​អាយុ​២៨​ឆ្នាំ​ម្នាក់ ពីបទ​បង្ក​របួស​ស្នាម​​ ខណៈ​ពេល​បើក​បរ​រថយន្ត​បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​បើក​រថយន្ត​ទំនើប​មួយ​គ្រឿង​បុក​រ៉ឺម៉កម៉ូតូ​កង់​បី​ដែល​ដឹក​មនុស្ស​ពេញ ហើយ​បើក​រត់​គេច​ពី​កន្លែង​កើត​ហេតុ។ យោង​តាម​នគរ​បាល​ចរាចរ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ឈ្មោះ Edrea Chua Ning...

សាលាឧទ្ធរណ៍​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​

កាល​​​ពីម្សិលមិញ សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​ផ្តន្ទាទោស​​​សកម្ម​​​ជន​​​១១រូប​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​តវ៉ាកាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ប៉ុន្តែ បាន​​​កាត់​​​សម្រាល​​​​​​ទោស​​​សម្រាប់​​​ពួក​​​គាត់​​​ទាំង​​​អស់​​​លើក​​​លេង​​​តែ​​​សមាជិក​​​លេច​​​ធ្លោ​​​បំផុត​​​នៃ​​​ក្រុម​​​នេះប៉ុណ្ណោះ​​​។​​​ ចុង​​​ចោទ​​​ប្រាំ​​​​​​ពីរ​​​រូប​​​ក្នុង​​​ចំណោម​​​ចុង​​​ចោទ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ពាក់​​​កណ្តាល​​​ខែ​​​វិច្ឆិកា​​​ ពី​​​បទ​​​បិទចរាចរណ៍​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ប្រឆាំង​​​នឹង​​​​​​សាលា​​​រាជ​​​ធានី​​​ដែល​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជន់​​​លិច​​​នៅ​​​តំបន់​​​បឹង​​​កក់​​​ ដែល​​​ពួក​​​គាត់​​​រស់​​​នៅ​​​។ ចុង​​​ចោទ​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ពីបទ​​​ "រារាំង​​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​" ខណៈ​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ប្រឆាំង​​​នឹង​​​ការ​​​ចាប់ខ្លួន​​​​​​ចុង​​​ចោទ​​​​​​ប្រាំ​​​ពីរ​​​រូប​​​ខាង​​​លើ​​​។ សាលាដំបូង​​​រាជ​​​ធានី​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ទាំង​​​១១​​​នាក់​​​ជា​​​បន្ត​​​បន្ទាប់​​​យ៉ាង​​​ប្រញាប់​​​ប្រញាល់​​​ ហើយ​​​បាន​​​ផ្តន្ទាទោស​​​ពួក​​​គាត់​​​ឲ្យជាប់​​​ពន្ធនាគារ​​​ក្នុង​​​ម្នាក់​​​ៗ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​។ បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​ថ្កោល​​​ទោស​​​​​​ការ​​​កាត់​​​ក្តី​​​ទាំង​​​នេះ​​​ដែល​​​ខ្លួន​​​​​​និយាយ​​​ថា ជំរុញ​​​ដោយ​​​ហេតុផល​​​នយោបាយ និង​​​មាន​​​បំណង​​​បំបិទ​​​មាត់​​​អ្នក​​​ដែល​​​ប្រឆាំង​​​​​​រដ្ឋាភិបាល​​​។ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ សាលាឧទ្ធរណ៍​​​​​​បាន​​​​​​តម្កល់​​​សាល​​​ក្រម​​​​​​ផ្តន្ទាទោស​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​នេះ​​​ និង​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​សម្រាប់​​​ចុង​​​ចោទ​​​លេច​​​ធ្លោ​​​បំផុត​​​ពីរ​​​រូប​​គឺ​​​អ្នកស្រី ទេព វន្នី សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ និង​​​អតីត​​​ព្រះ​​​សង្ឃ សឹង ហៃ ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ផ្សឹក​​​ដោយ​​​សារ​​​ករណី​​​នេះ​​​។ តុលាការ​​​​​​បាន​​​កាត់​​​សម្រាល​​​ទោស​​​សម្រាប់​​​ចុង​​​ចោទ​​​ទាំង​​​ប្រាំ​​​បួន​​​រូប​​​ទៀត​​​ចន្លោះ​​​ពី​​​ពីរ​​​ខែ​​​ទៅ​​​ប្រាំ​​​មួយ​​​ខែ​​​ដោយ​​​ហេតុ​​​ថា ពួក​​​គាត់​​​មាន​​​ជំងឺ​​​ ចាស់​​​ជរា ឬ​​​មាន​​​កូន​​​តូច​​​ៗ​​​ដែល​​​ត្រូវ​​​មើល​​​ថែ​​​។ លើក​​​លេង​​​តែ​​​អតីត​​​ព្រះ​​​សង្ឃ​​​ សឹង ហៃ ចេញ​​​ តុលាការ​​​ក៏​​​បាន​​​កាត់​​​បន្ថយ​​​ប្រាក់​​​ពិន័យ​​​ពី​​​២លាន​​​រៀល​​​សម្រាប់​​​សកម្ម​​​ជន​​​​​​ទាំង​​​នេះ​​​មក​​​នៅ​​​​​​ចន្លោះ​​​ពី​​​១លាន​​​រៀល​​​ទៅ​​​១,៥លាន​​​រៀល​​​ផង​​​ដែរ​​​។ ចៅ​​​ក្រម​​​ជំនុំជម្រះ​​​ ងួន អីុម បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​បាន​​​សម្រេច​​​ "តម្កល់​​​សាលក្រម​​​ផ្តន្ទាទោស​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទុក​​​ជា​​​បាន​​​ការ​​​"។ អំឡុង​​​សវនាការ​​​ឧទ្ធរណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ សកម្ម​​​ជន​​​ទាំង​​​ប្រាំ​​​ពីរ​​​រូប​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានីភ្នំពេញ​​​ បាន​​​សារភាព​​​ថា ខ្លួន​​​ពិត​​​ជា​​​បាន​​​អូស​​​គ្រែ​​​មួយ​​​ដាក់​​​​​​លើ​​​មហាវិថី​​​ព្រះ​​​មុនីវង្ស​​​ ប្រាក​​​ដ​​​មែន​​​ដើម្បី​​​បង្ហាញ​​​ពី​​​ស្ថានភាព​​​ពិត​​​ដែល​​​ផ្ទះ​​​សំបែង​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​ជន់​​​លិច​​​ក្នុង​​​ទឹក​​​កខ្វក់​​​ ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​មិន​​​បាន​​​ដាក់​​​ប្រព័ន្ធ​​​លូ​​​ឲ្យ​​​បាន​​​គ្រប់​​​គ្រាន់​​​។ ប៉ុន្តែ ចៅ​​​ក្រម​​​​​​ ងួន អីុម បានមាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ជឿ​​​ការ​​​អះអាង​​​របស់​​​ពួក​​​គាត់​​​ដែល​​​​​លើក​​​ឡើង​​​ថា ​​​សកម្មភាព​​​របស់​​​ពួក​​​គាត់​​​​​​មិន​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ចរាចរណ៍​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​ត្រឹម​​​ត្រូវទេ​​​ដែល​​​ពួក​​​គាត់​​​មក​​​ឈរ​​​នៅ​​​កណ្តាល​​​ផ្លូវ​​​ ពួក​​​គាត់​​​អាច​​​ឈរ​​​នៅ​​​កន្លែង​​​ផ្សេង​​​បាន​​​។ ការ​​​ឈរ​​​នៅ​​​កណ្តាល​​​ផ្លូវ​​​បង្ក​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​"។ អំឡុង​​​សវនាការ​​​ឧទ្ធរណ៍​​​របស់​​​ខ្លួន​​​កាល​​​ពី​​​សប្តាហ៍​​​មុន សកម្មជន​​​បួន​​​រូប​​​ផ្សេង​​​ទៀត​​​សុទ្ធ​​​តែ​​​បដិសេធ​​​ថា ខ្លួន​​​មិន​​​បាន​​​រារាំង​​មន្ត្រី​​​រាជ​​​ការ​​​សាធារណៈ​​​នៅ​​​ខាង​​​មុខ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​នោះ​​​ទេ​​​។ អតីត​​​ព្រះ​​​សង្ឃ សឹង ហៃ និយាយ​​​ថា គាត់​​​ត្រូវ​​​បាន​​​​​​ក្រុម​​​សន្តិសុខ​​​របស់​​​រដ្ឋាភិបាល​​​វាយ​​​ដំ ខណៈ​​​គាត់​​​កំពុង​​​ថត​​​រូប​​​​​​​​​ផ្តិត​​​យក​​​ទិដ្ឋ​​​ភាព​​​នៃ​​​ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​ដែល​​​បាន​​​ផ្ទុះ​​​ឡើង​​​រវាង​​​សន្តិសុខ និង​​​អ្នក​​​តវ៉ា​​​។ ចៅ​​​ក្រម ងួន​​​ អីុម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​គ្មាន​​​អារម្មណ៍​​​អាណិត​​​អាសូរ​​​ចុង​​​ចោទ​​​​​​ឡើយ​​​។ លោក​​​បាន​​​បន្ត​​​ថា "ព្រះ​​​សង្ឃ សឹង ហៃ ដែល​​​ប្រជា​​​ពល​​​ជឿ​​​ជាក់ និង​​​គោរព​​​ បាន​​​ប្រព្រឹត្តបទល្មើស​​​ ហើយ​​​បាន​​​ប្រព្រឹត្ត​​​ផ្ទុយ​​​ពី​​​គោល​​​ការណ៍​​​ព្រះ​​​ពុទ្ធ​​​សាសនា ដូច្នេះ​​​ហើយ យើង​​​មិន​​​អាចសម្រាល​​​ទោស​​​របស់​​​គាត់​​​បាន​​​ទេ​​​"។ ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​​​មួយ​​​ប្រាវ​​​បា​​​ន​​​ផ្ទុះ​​​ឡើង​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​សវនាការ​​​ បន្ទាប់​​​ពី​​​ចៅ​​​ក្រម​​​ប្រកាស​​​សេចក្តី​​​សម្រេច​​​របស់ខ​​​្លួន​​​ ហើយ​​​សកម្មជន​​​​​​មិន​​​ព្រម​​​រក្សា​​​ភាព​​​ស្ងាត់​​​ស្ងៀម​​​តាមការ​​​បញ្ជា​​​របស់​​​ពួក​​​គេ​​​។ សន្តិសុខ​​​បាន​​​ចាប់​​​ពួក​​​គាត់​​​​អូស​​​ចេញ​​​ទៅខាង​​​ក្រៅ​​​​​​សាល​​​សវនាការ​​​ ដោយ​​​ខ្លះ​​​ចាប់​​​ជើង​​​ ខ្លះ​​​ចាប់​​​ដៃ។ អំឡុង​​​ពេល​​​ប្រកាស​​​សាល​​​ដីកា​​​ ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅខាង​​​ក្រៅ​​​តុលាការ​​​ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​ចៅ​​​ក្រម​​​សម្រេច​​​ឲ្យ​​​សកម្មជន​​​ទាំង​​​១១​​​រូប​​​​​​រួច​​​ខ្លួន​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​​​​។ បន្ទាប់​​​ពី​​​ស្តាប់​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​រួច​​​ លោក អ៊ុក​​​ វិជ្ជា ប្តី​​​របស់​​​អ្នក​​​ស្រី ទេព វន្នី និយាយ​​​ថា ចៅ​​​ក្រម​​​ធ្វើ​​​តាម​​​បញ្ជា​​​របស់​​​រដ្ឋាភិបាល​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "តុលាការ​​​​​​ស្ថិត​​​ក្រោម​​​ឥទ្ធិពល​​​របស់​​​រដ្ឋាភិបាល​​​។ ​​​បើ​​​តុលាការ​​​អនុវត្ត​​​តាម​​​ច្បាប់​​​ មេ្ល៉ះ​​​តុលាការ​​​ដោះ​​​លេង​​​ពួក​​​គាត់​​បាត់​​​ទៅ​​​ហើយ។ តុលាការ​​​ចង់​​​បំបាក់​​​ស្មារតី​​​ប្រពន្ធ​​​ខ្ញុំ ដើម្បី​​​កុំ​​​ឲ្យ​​​គាត់​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​តទៅ​​​ទៀត​​​ ប៉ុន្តែ គ្មាន​​​ប្រយោជន៍​​​ទេ ពីព្រោ​​​ះ​​​គាត់​​​រឹងមាំ ហើយ​​​ក្លាហាន​​​ណាស់​​​"។ អ្នក​​​ស្រី ទេព វន្នី តែង​​​តែ​​​ស្ថិត​​​នៅជួរ​​​មុខ​​​គេ​​​ពេល​​​មាន​​​ការ​​​តវ៉ា​​​​​​​​​​​​​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ទាំង​​​បង្ខំ​​​នៅ​​​តំបន់​​​បឹង​​​កក​​​់​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​មក​​​នេះ​​​។ រដ្ឋាភិបាល​​​បាន​​​បណ្តេញ​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រមាណ​​​៣០០គ្រួសារ​​​ចេញ​​​ពី​​​តំបន់បឹង​​​កក់​​​​​​ដើម្បី​​​បើក​​​ផ្លូវ​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​​​​អចលនទ្រព្យ​​​ប្រណីត​​​មួយរបស់​​​លោក ឡាវ ម៉េង​​​ឃិន សមាជិក​​​ព្រឹទ្ធសភា​​​របស់​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​។ នៅក្នុងសេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ សមាគម និង​​​​​​សហគមន៍​​​សរុប​​​ចំនួន​​​៣៦​​​ បាន​​​ថ្កោល​​​ទោស​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​ហើយ​​​បាន​​​លើក​​​ឡើ​​​ងថា​​​ រដ្ឋាភិបាល​​​​​​​​​​​​​​​​​​​​​មិន​​​ដែល​​​មាន​​​ហេតុផល​​​សម​​​រម្យ​​​មក​​​​​​បញ្ជាក់​​​​​​សម្រាប់​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​សកម្ម​​​ជន​​​ទាំង​​​នេះ​​​ឡើយ​​​។ លោក មឿន​​​ តុលាការ​​​ ប្រធាន​​​​​​កម្ម​​​វិធី​​​ការងារ​​​នៃ​​​មជ្ឈមណ្ឌល​​​អប់រំ​​​ច្បាប់សម្រាប់​​​​​​សហគមន៍ បាន​​​លើក​​​ឡើង​​​​​​​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា "សាលាឧទ្ធរណ៍​​​​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​បាន​​​លើក​​​ឡើង​​​ថា ភ័ស្តុ​​​តាង​​​នៃ​​​បទ​​​ល្មើស​​​ គឺ​​​មិន​​​ចាំ​​​បាច់​​​សម្រាប់​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ គ្រាន់​​​តែ​​​រិះ​​​គន់​​​រដ្ឋាភិបាល​​​​​​ ក៏​​​ល្មម​​​នឹង​​​ផ្តន្ទាទោស​​​ឲ្យជាប​​​់​​​ពន្ធនាគារ​​​ទៅហើយ​​​"។ ក្រុម​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​តុលាការ​​​ថា មិន​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ដោយ​​​យុត្តិធម៌​​​ទេ ដោយ​​​រារាំង​​​មេធាវី​​​ការ​​​ពារ​​​ចុង​​​ចោទ​​​ម្តង​​​ហើយ​​​ម្តងទៀត​​​ និង​​​បដិសេធ​​​មិន​​​ឲ្យ​​​ពួក​​​គាត់​​​ចាក់​​​បញ្ចាំង​​​វីដេអូ​​​ដែល​​​បង្ហាញ​​​ថា ស្ត្រី​​​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​សាលា​​​រាជ​​​ធានី​​​ពិត​​​ជា​​​មិន​​​បាន​​​បិទ​​​ចរាចរណ៍​​​​​​នោះទេ​​​។ ពាក់​​​ព័ន្ធ​​​នឹង​​​សកម្ម​​​ជន​​​បួន​​​រូប​​​ទៀត​​​​​​​​​ ក្រុម​​​នេះ​​​និយាយ​​​ថា សាក្សី​​​ពីរ​​​នាក់​​​របស់​​​រដ្ឋាភិបាល​​​​​​មិន​​​អាច​​​ឆ្លើយ​​​ដាក់​​​បន្ទុក​​​ឲ្យ​​​ជាក់​​​លាក់​​​ថា ពួក​​​គាត់​​​ស្ថិត​​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​ទេ​​​ ហើយ​​​ថា ក្នុង​​​ចំណោម​​​សាក្សី​​​ទាំង​​​នេះ​​​ក៏​​​គ្មាន​​​នរណា​​​ម្នាក់​​​ចូល​​​ខ្លួន​​​សម្រាប់​​​ការ​​​សួរ​​​ដេញ​​​ដោល​​​នោះ​​​ដែរ​​​ អំឡុ​​​ង​​​សវនាការ​​​ឧទ្ធរណ៍។ ពួកគេ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​ថា "លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ទាំង​​​ចៅ​​​ក្រម​​​ និង​​​អយ្យ​​​ការ​​​មិន​​​បាន​​​រក​​​ឃើញ​​​ថា ចុង​​​ចោទ​​​ទាំង​​​នេះ​​​បាន​​​ប្រព្រឹត្តិអំពើ​​​ហិង្សា​​​អំឡុង​​​ពេល​​​តវ៉ា​​​ ជា​​​ធាតុ​​​ផ្សំ​​​នៃ​​​មាត្រា​​​ដែល​​​ពួកគាត់​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​"។ ក្រុម​​​នេះ​​​បាន​​​​​​ស្នើ​​​ឲ្យ​​​តុលាការ​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ ហើយ​​​ដោះ​​​លែង​​​សកម្មជន​​​ទាំង​​​នេះ​​​ជា​​​បន្ទាន់​​​។​​​ មេធាវី​​​ការ​​​ពារ​​​សកម្ម​​​ជនទាំង​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ចុង​​​ចោទ​​​ទាំង​​​១១​​​រូប​​​នេះ​​​នឹង​​​ប្តឹង​​​សាទុក្ខ​​​ទៅ​​​តុលាការ​​​កំពូល​​​។ សំណុំ​​​រឿង​​​នេះ​​​បាន​​​ទាក់​​​ទាញ​​​ការ​​​ចាប់​​​អារម្មណ៍ពី​​​​​​គណៈ​​​ប្រតិភូ​​​បរទេស​​​មួយ​​​ចំនួន​​​ដែល​​​មក​​​បំពេញ​​​ការ​​​ងារ​​​នៅ​​​កម្ពុជា​​​​​​ ដោយ​​​គណៈ​​​ប្រតិភូ​​​មួយ​​​ចំនួន​​​​​​​​​បាន​​​បញ្ជូន​​​តំណាង​​​របស់​​​ខ្លួន​​​ទៅ​​​អង្កេត​​​មើល​​​សវនាការ​​​ឧទ្ធរណ៍​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។ លោក​​​ សុរិយា ស៊ូបេឌី​​​ ប្រសិត​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​ដែល​​​បំពេញ​​​បេសកកម្ម​​​នៅ​​​កម្ពុជា ក៏​​​បាន​​​ចូល​​​រួម​​​សវនាការ​​​ឧទ្ធរណ៍​​​នេះ​​​ដែរ​​​។ នៅ​​​ឯសន្និសីទ​​​កាសែត​​​កាល​​​ពីថ្ងៃ​​​សុក្រ ថ្ងៃ​​​ក្រោយ​​​បើក​​​សវនាការ​​​ លោក សុរិយា ស៊ូបេឌី បានមាន​​​ប្រសាសន៍​​​ថា ​​​កង្វះ​​​ភាព​​​ឯករាជ្យ​​​ក្នុង​​​ប្រព័ន្ធ​​​តុលាការ​​​នៅ​​​តែ​​​ជា​​​បញ្ហា​​​មួយ​​​ក្នុង​​​ចំណោម​​​បញ្ហា​​​សិទ្ធិ​​​មនុស្ស​​​បន្ទាន់​​​បំផុត​​​ដែល​​​ត្រូវ​​​ដោះ​​​ស្រាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​៕សុខុម​​​  

កំណែទម្រង់​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ទំនង​ជា​ពន្យារពេល ​​ដោយ​ការ​ពិភាក្សា​បាន​ជាប់គាំង​

លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណបក្ស​​​​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសា​សន៍​​​កាលពី​​​ម្សិលមិញ​​​ថា ក្រុមការងារ​​​កំណែ​​​ទម្រង់​​​ការ​​​បោះឆ្នោត​​​​​​មក​​​ពី​​​គណបក្ស​​​​​​ប្រជា​​​ជន​​​កម្ពុជា​​​និង​​​គណបក្ស​​​​​​សង្គ្រោះ​ជាតិ​​​បាន​​​លុប​​​ចោល​​​កិច្ច​​​ប្រជុំ​​​របស់ខ្លួន​​​ដែល​បាន​​​គ្រោង​​​ទុក​​​ទាំង​​​ពីរ​​​លើក​​​​​​នៅ​​​សប្តាហ៍នេះ​​​​​​ ហើយ​​​ឥឡូវ​នេះ​​​​​​ទំនង​​​ជាមិន​​​បញ្ចប់​​​​​​ការ​​​ចរចា​​​ទាន់​ពេល​​​វេលា​​​សម្រាប់​​​គណៈកម្មាធិរៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ថ្មី​​​ដែល​​​នឹង​​​បង្កើត​​​ឡើង​​​នៅ​​​ខែក្រោយនេះឡើយ។ គណៈប្រតិភូមក​​​ពី​​​គណបក្ស​​​នីមួយ​​​ៗ​​​​​​បាន​​​ជួប​​​ប្រជុំគ្នា​​​ពីរលើក​​​ក្នុង​​​មួយ​​​សប្តាហ៍​​​ដើម្បី​​​ពិភាក្សា​​​​​​លើ​​​ការ​​​កែ​ប្រែ​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​ បន្ទាប់ពី​​​មាន​​​ភាព​​​ជោគ​​​ជ័យ​​​​​​កាល​ពី​​​ឆ្នាំមុន​​​​ក្នុងការ​​​​ចរចា​​​​​​​​​​​​​​​អំពី​​​ច្បាប់​​​​​​​​​បង្កើត​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ថ្មី ដែល​​​មាន​​​ពីរ​​​គណបក្ស​​​។ គណបក្ស​​​ទាំងពីរ​​​បាន​​​លើក​​​ឡើង​​​ថា  ច្បាប់​ស្តីពី​ការ​បង្កើត​​​ គ.ជ.ប. ​​​អាច​​​ត្រូវ​​​បាន​បញ្ជូន​​​ទៅ​​​រដ្ឋសភា​​​នៅ​​​ពេល​​​​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ជាតិ​​​ដែល​​​បាន​​​​​​ធ្វើ​​​វិសោធនកម្ម​​​ត្រូវ​​​បាន​​​បញ្ចប់ ប៉ុន្តែលោក អេង ឆៃអ៊ាង ​​​អ្នក​​​ចរចា​​​មក​​​ពី​​​គណបក្ស​​​​​​សង្គ្រោះជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គោល​​​បំណង​​​ដំបូង​​​​​​​​ដែលត្រូវ​​​បញ្ចប់​​​នៅ​​​ចុង​​​ខែ​​​កុម្ភៈ​​​​​​នោះ ឥឡូវ​​​នេះ​​​​​​ហាក់​​​ដូច​​​ជា​​​មិន​​​ទាន់​​​ប្រាកដ​​​ទេ។ លោក អេង ឆៃអ៊ាង បាន​មាន​​​ប្រសាសន៍​​​ថា​​ "មិន​​​មាន​​​ការ​​​ចរចា​​​ស្ដីពី​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ទេ​​​​​​នៅ​​​សប្ដាហ៍​​​នេះ ហើយ​​​ការ​​ពន្យារពេលមាន​​​ន័យ​​​ថា ការ​​​ចរចា​​​មិន​​​អាច​​​បញ្ចប់​​​តាម​​​ការ​​គ្រោង​​​ទុក​​​ឡើយ" ដោយ​​​លោក​​ពន្យល់​​​ថា វា​​​​​ប្រហែល​​​ជា​​​​ចាំ​បាច់​​​​ត្រូវ​​​គ្រោង​​​កិច្ច​​​ប្រជុំ​​​ឲ្យ​បាន​ញឹក​ញាប់​បន្ថែម​​​ទៀត​​​។ លោក​​​បាន​​​បន្ថែម​​​ថា "ប្រសិន​​​បើ​​​យើង​​​យល់​​​ឃើញ​​​ថា ការ​​​ចរចា​​​អាច​​​យឺត​​​យ៉ាវនោះ យើង​​​អាច​​​បន្ថែម​​​ការ​​​ជួប​ប្រជុំ​​​គ្នា​បន្ថែម​​​​​​ទៀត ដូច​​​ជា​​​យើង​​​អាច​​​ជួបគ្នា​​​បី​​​ឬបួន​​​ថ្ងៃ​​​ក្នុង​​​មួយសប្ដាហ៍ ដើម្បី​​​ជំនួស​​​ឲ្យ​​​ការ​​​លុប​​​ចោល​​​កិច្ច​​​ប្រជុំពីរ​​​លើក​​​នៅ​​​សប្ដាហ៍​​​នេះ​​​"។ ក្រុម​​​នេះ​​​មិន​​​បាន​​​ជួប​​​ពិភាក្សា​​​គ្នា​​​ទេ​​​ចាប់​​​តាំង​​ពី​​​ថ្ងៃទី​​​១៩ ខែ​​​មករាមក ដោយ​​​កិច្ច​​​ប្រជុំ​​​កាលពី​​​​​​ថ្ងៃ​​​សុក្រសប្ដាហ៍​​​មុន​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ ដើម្បី​​​ទុក​​​ពេល​​​ឲ្យ​​​ក្រុម​​​នេះ​​​ជួប​​​ជាមួយ​​​គណៈប្រតិភូ​​​ជំនាញ​​​ខាង​​​បោះ​​​ឆ្នោត​​​មកពី​​​សហភាព​​​អឺរ៉ុប។ មាន​​​ប្រសាសន៍​​​បន្ទាប់​ពី​​​​​​កិច្ច​​​ប្រជុំ​​​ទាំង​​​នោះ លោក​ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ដែល​​​ដឹកនាំ​​​ក្រុម​​​ការ​​​ងារ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ពន្យារ​​​ពេល​​​គឺ​​​ជា​អ្វីដែល​មិន​​​អាច​​​ទាយ​​​ទុក​​​​ដូច​​​​ការ​​​ចរចា​​​​​​ត្រូវ​​​​​គេ​​​រំពឹង​​​​​​ទុកបាន​ឡើយ ជា​​​ពិសេស​​​នៅ​​​ពេល​​​លោក​​​ក៏​​​មាន​​​ការ​​​ងារ​​​ធ្វើ​​​ក្នុង​​​រដ្ឋាភិបាល​​​ផង​​​ដែរ។ លោក ប៊ិន ឈិន បាន​​​មាន​​​ប្រសាសន៍​​​ថា "ពិត​​​មែ​​ន​​​ហើយ ផែន​​​ការ​​​គឺ​​​ជា​​​ផែន​​​ការ​​​ ក៏​​​ប៉ុន្តែ​​​ខ្ញុំ​​​ក៏​​​ចាំបាច់​​​ត្រូវ​​​ធ្វើ​​​ការ​​​ងារ​​​របស់​​​ខ្ញុំ​​​​​​ផងដែរ។ ខ្ញុំ​​​បានប្រឹង​​​ប្រែង​​​អស់​​​ពី​​​លទ្ធភាព​​​របស់​​​ខ្ញុំ ពីព្រោះ​​​ពីមុន​​យើង​​​ជួប​​​ប្រជុំ​​​គ្នា​​​ម្ដង​​​ក្នុងមួយ​​​សប្ដាហ៍​​​ ហើយ​​​បន្ទាប់​​​មក​​​យើង​​​ពន្លឿន​​​ការ​​​ងារ​​​នេះ​ដោយ​​​​​​ជួប​​​​​​ប្រជុំគ្នា​​​ពីរ​​​ដង​​​ក្នុង​​​មួយ​​​សប្ដាហ៍"។ លោក​​​បាន​​​បន្ថែម​​​ថា ផែន​​​ការ​​​​​​អាច​​​យឺត​​​យ៉ាវ​​​មួយ​​​សប្ដាហ៍ ឬមួយ​​​ខែ​​​ ហើយ​​​ជួន​​កាល​​​បញ្ហា​​​នោះ​​​អាច​​​ធ្វើ​​​ចប់​​​មុន​​​គ្រោង​​​ទុក​​​ទៅ​​​ទៀត"។ ក្រុម​​​ការ​​​ងារ​​​មកពី​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ប្រកាស​អំពី​​ការ​លើកឡើងដ៏​​​​ចម្រូង​​​ចម្រាស​​​មួយ​​​ចំនួន​​​សម្រាប់​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ថ្មី​​​កាលពី​​​ពីរ​​​សប្ដាហ៍​​​កន្លង​​​មក​​​នេះ រួម​​​មាន​​​​​​ការ​​​កាត់​​​បន្ថយ​​​រយៈពេល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​​​​​​​បោះ​​​ឆ្នោត​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិពី​​​៣០​​​ថ្ងៃ​​​មក​​​១៤​​​ថ្ងៃ។ គណបក្ស​​​សង្គ្រោះ​ជាតិ​​​បានលើក​​​ឡើង​​​ថា ពួកគេ​​​មិន​​​​​​អាច​​​ទទួល​​​យក​​​សំណើ​​​បែប​​​នេះ​​​បាន​​​​​​ទេ។ ប៉ុន្តែ​​​គណបក្ស​​​ប្រឆាំង​​​នេះ​​​បាន​​​សង្កត់​​​ធ្ងន​់ទៅ​​​លើ​​​បញ្ហា​​​ផ្សេងៗ​​​ទៀត​​​​​​ដូច​​​ជា​​​ការ​​​ហាម​​​ឃាត់​​​ដែល​​​ស្នើ​​​ឡើ​​ងដោយ​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​មក​​​លើ​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ ដែល​​​ផ្ដល់​​​បទ​​​សម្ភាស​​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ឬ ចេញ​​​សេចក្ដី​​​ថ្លែងការ​​​ណ៍​​​បែប​​​ប្រមាថ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត។ លោក អេង ឆៃអ៊ាង​​​ បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិលមិញ​​​ថា សំណើ​​​មួយ​​​ទៀត​​​ដែលគណបក្ស​​​ប្រឆាំង​​​​​​ទំនង​​​ជា​​​បាន​​​លើ​​ក​​​ឡើង​​​ផង​​​ដែរ​​​នោះ គឺ​​​ការ​​​ហាម​​​ឃាត់​​​ជន​បរទេស​​​​​​មិន​​​ឲ្យ​​​ចូល​​​រួម ឬបញ្ចេញ​​​មតិ​​​ទាក់ទង​​​នយោបាយ​​​អំឡុង​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​នោះ គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បានទេ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​គាំទ្រ​​​សំណើ​​​នេះ​​​ទេ ពីព្រោះ​​​ប្រសិន​​​បើ​​​ប្ដី​​​ជា​​​បេក្ខជន ប្រពន្ធ​​​ដែល​​​ជា​​​ជនបរទេស​​​​​​មិនអាច​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​យុទ្ធនាការ​ឃោសនា​​​បោះ​​​ឆ្នោត​​​បាននោះ​។ យើង​​​មិន​​​​​​​​​អាច​​​ហាមឃាត់​​បញ្ហា​​ហ្នឹង​បាន​ទេ"៕ សារុន​​​​​  

ប៉ូលិស​បញ្ជូន​ម៉ុងតាញ៉ា​ប្រាំពីរ​នាក់​ពី​ខេត្ត​រតនគិរី​ទៅ​ប្រទេស​វៀតណាម​វិញ

ខណៈ​ដែល​ជនស្វែង​រក​សិទ្ធិ​ជ្រកកោន​ម៉ុងតាញ៉ា​១៤​នាក់​បន្ត​គេច​ខ្លួន​ពី​អាជ្ញាធរ​ក្នុង​ព្រៃ​ខេត្ត​រតនគិរី មន្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស​បាន​បញ្ជូន"ចារ៉ាយ​វៀតណាម"​ប្រាំពីរ​នាក់​ចេញ​ពី​ខេត្ត​ភាគ​ឦសាន​កាលពី​ថ្ងៃ​សៅរ៍។ ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក ងួន គឿន បាន​មាន​ប្រសាសន៍​ថា ប៉ូលិស​ព្រំដែន​បាន​ចាប់​ខ្លួន​​មនុស្ស​ប្រាំពីរ​នាក់​កាលពី​ថ្ងៃ​សៅរ៍​ក្នុង​ឃុំ​ប៉ក់ញ៉ៃ​ស្រុក​អូរយ៉ាដាវ...

ចាប់ខ្លួន​​​ជន​​​ជាតិ​​ស្ត្រី​​​ជន​​​ជាតិ​​​ម៉ាឡេស៊ី និង​​​បុរស​​​ជន​​​ជាតិ​​​អាមេរិក​​​ម្នាក់​​​ បន្ទាប់ពី​​​បើក​​​រថយន្ត​​​បុក ហើយ​​​រត់

នគរ​បាល​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​ជនជាតិ​ម៉ាឡេស៊ី​អាយុ​២៨​ឆ្នាំ​ម្នាក់ ​និង​មិត្ត​​​ប្រុស​របស់​នាង​ជា​ជន​​​ជាតិ​អាមេរិក​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​រំលង​​​អាធ្រាត្រ​​​ឈាន​​​ចូល​​​​ថ្ងៃ​​​សោរ៍ បន្ទាប់​​​ពីពួកគេ​បាន​​បើក​រថយន្ត​ម៉ាក​​​សឺដេស​របស់​ខ្លួន​បុក​រ៉ឺម៉ក​ម៉ូតូ​​​កង់​​​បី​ដឹក​​​អ្នក​​​​ដំណើរ​​​ពេញមួយ​គ្រឿង​ ហើយ​បន្ទាប់​មក​បាន​បង្កើន​​ល្បឿន​បើក​រត់។ លោក សែម គន្ធា នាយ​រង​នគរ​បាល​ចរាចរ​​​រាជធានី​បាន​​​មាន​ប្រសាសន៍​ថា នៅ​ម៉ោង​ប្រហែល​១១និង​៣០នាទី​យប់​ថ្ងៃសុក្រ...

អាជ្ញាធរ​​​អប្សរា​​​ថ្កោល​​​ទោស​​ចំពោះ​​​ការ​​​បង្ហាញ​​​រូប​​​ថត​​​​​​អាស​​​អាភាស​​​​​​ថត​​​​​ស្ត្រី​​​ម្នាក់​​​

កាលពី​ថ្ងៃ​សៅរ៍ អាជ្ញាធរ​អប្សរា​បាន​​​គំរាម​ចាត់​វិធានការ​លើ​បុគ្គល​ដែល​នៅ​ពីក្រោយ​ការ​បង្ហាញ​រូប​ភាព​ស្ត្រី​​​អាក្រាត​មួយ​កំណាត់​លើ​​​ម្នាក់​​​​ ដែល​បាន​​​ថត​នៅ​ឧទ្យាន​បុរាណ​វត្ថុ​អង្គរ ក្នុង​ក្រុង​សៀមរាប ដោយ​ហៅ​រូប​​ថត​នោះ​​ថា "គ្មាន​ការ​ពិចារណា និង​អាសអាភាស​"។ រូប​ថត​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្វេស​​​ប៊ុក​ជនជាតិ​ខ្មែរ​ជាច្រើន​មាន​កំហឹង ដែល​បាន​ចែក​រំលែក​ត​​​គ្នា​កាលពី​ចុង​សប្ដាហ៍ ​បង្ហាញ​ស្ត្រី​​អាស៊ី​ម្នាក់​ដែល​ឈរ​ថត​តាម​ប្រាសាទនៅក្នុង​​​ឧទ្យាន​​​បុរាណ​​​វត្ថុ​​​អង្គរ​...

​អាជ្ញាធរ​រារាំង​អតីត​អ្នកភូមិ​ដីក្រហម​​​​មិន​ឲ្យ​ចាក់​បញ្ចាំង​​ខ្សែវីដេអូ​ដើម្បី​រំឭក​ខួប​នៃ​ការ​បណ្ដេញ​ចេញ​

អតីត​សមាជិក​សហគមន៍​ដីក្រហម​ប្រហែល​១០០​នាក់ បាន​វិល​ត្រឡប់​ទៅកន្លែង​​ដែល​មាន​ការ​បណ្ដេញ​ចេញ​យ៉ាង​ព្រៃផ្សៃ​​របស់​ខ្លួន​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ដើម្បី​រំឭក​ខួប​​​៦ឆ្នាំ​ចាប់​តាំង​ពី​ពួកគេ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ដីធ្លី​របស់​ខ្លួន​មក​ ប៉ុន្តែ​ពួកគេ​ត្រូវ​បាន​អាជ្ញាធរ​​រារាំង​​មិន​ឲ្យ​ចាក់​បញ្ចាំង​វីដេអូនានា​ជុំវិញ​ការ​បណ្ដេញ​ចេញ។ លោក ចាន់ វិចិត្រ អាយុ​៣៦​ឆ្នាំ អតីត​អ្នកភូមិ​​សហគមន៍​ដីក្រហម​ម្នាក់​ដែល​រៀបចំ​គម្រោង​ចាក់​​បញ្ចាំង​ខ្សែវីដេអូ​នេះ​បាន​លើក​ឡើង​ថា នគរ​បាល​បាន​ល្បាត​តាម​ផ្លូវ​ក្បែរ​​កន្លែង​ជួបជុំ​គ្នា​...

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​អំពី​ឱកាស​របស់​អាស៊ាន​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ទីក្រុង​ដាវ៉ូស​

កាលពី​ថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​​វេទិកា​ពិភាក្សា​មួយ​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​ថា លោក​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ចំពោះ​សមាហរណកម្ម​សេដ្ឋកិច្ច​​នៃ​ប្រទេស​សមាជិក​អាស៊ាន ដែល​គ្រោង​នឹង​​បញ្ចូល​គ្នា​នៅ​ក្នុង​ឆ្នាំ​នេះ​។ ពេល​មាន​វត្តមាន​ជាមួយ​លោក​...

កង​​​រាជ​​​អាវុធហត្ថ​​​ចាប់ខ្លួន​​​ជន​​​សង្ស័យ​​​ប៉ុនប៉ង​​​ប្លន់​​​​សម្លៀក​​​បំពាក់​​​ពី​​​កុងតឺន័រ​​​​នៅ​​​ខេត្ត​​​កំពង់ស្ពឺ

ក្រុម​មន្ត្រី​បាន​​​និយាយ​កាលពី​ម្សិលមិញ​ថា កង​រាជ​​​អាវុធ​​​ហត្ថ​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​សុក្រ បាន​ចាប់​ខ្លួន​បុរស​ប្រាំបី​នាក់​ពី​​​បទ​ប៉ុង​ប៉ង​​​ប្លន់​រថយន្ត​កុងតឺន័រ​​ចត​ចោល​មួយ​គ្រឿង​​ដឹក​សម្លៀក​​​បំពាក់​​​ឈុតក្នុង​​​​ពេញ​ពី​​​រោងចក្រ​កាត់​ដេរ​មួយ​ក្នុង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បាន​ដោះ​លែង​ជន​​​សង្ស័យ​ប្រាំមួយ​នាក់​​​វិញ​នៅ​ថ្ងៃ​ដដែល​នោះ​។ លោក ខេង ទីតូ អ្នក​នាំ​​​ពាក្យ​កង​រាជ​​​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា "កង​រាជ​​​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​ប្រាំបី​នាក់​កាលពី​យប់​ថ្ងៃសុក្រ។ ពួកគេ​ទាំង​អស់​គឺ​ជា​​​ជនសង្ស័យ...

រថយន្ត​​​ម៉ាក​​​សឺ​​​ដេស​​​ទំនើប​​​​​​ពីរ​​​គ្រឿង​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ក្នុង​​​ថ្ងៃ​​​សៅរ៍​​​ដូចគ្នា

មាន​​​គ្រោះ​ថ្នាក់​ចរា​​​ចរណ៍​​​ពីរ​លើក​កាលពី​ថ្ងៃ​​​សៅរ៍​​​ជាប់​ៗ​គ្នា​ ដែល​​​ក្នុង​នោះ​រថយន្ត​ម៉ាក​​​សឺ​​​ដេស​ពណ៌ស​មួយ​គ្រឿង​ម៉ាក SLS AMG ដែល​​មាន​តម្លៃ​ជាង​២០០.០០០​ដុល្លារ​​បាន​ជាប់​​​ពាក់ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន​ ដោយ​​​បុក​រះ​របាំង​ផ្លូវ​អស់​១៣​ផ្ទាំង​នៅ​តាម​​មហាវិថី​ព្រះសីហនុ។ លោក​ សែម គន្ធា...

ព័ត៌មានថ្មីៗ