34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ជនសង្ស័យ​​ក្នុង​ករណី​ជួញដូរ​គ្រឿង​ញៀន​នៅ​ព្រះវិហារ​គ្រិស្ត​ត្រូវ​បាន​សាក​សួរ​ និង​ឃុំខ្លួន​

បុរស​ជនជាតិ​នីហ្សេរីយា៉​ប្រាំបី​នាក់ និង​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​​​ដែល​​​ជួញដូរ​គ្រឿង​ញៀន​​បាន​​ពី​ព្រះវិហារ​គ្រិស្ត​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ម្សិលមិញ បន្ទាប់ពី​​សាកសួរ​រួច​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​ជនសង្ស័យទាំង​ប្រាំបួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​គ្រឿង​ញៀន​​កាលពី​ថ្ងៃច័ន្ទ បន្ទាប់​ពី​នគរ​បាល​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ក្នុង​ប្រតិបត្តិការ​បន្លំ​ខ្លួន​ដាក់​អន្ទាក់​មួយ​​កាលពី​សប្ដាហ៍​មុន​។ នគរ​បាល​ជឿ​ថា ពួកគេ​​បាន​ជួញដូរ​​គ្រឿង​ញៀន​មេតំហ្វេតាមីន​ចេញ​ពី​ព្រះវិហារ​...

មន្ត្រី​តុលាការ​មួយ​រូប​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​សាកសួរ​អតីត​សាមណេរ​​​អាយុ​១៨​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ចាក់​សម្លាប់​ភិក្ខុ​សង្ឃ​មួយ​អង្គ​ឲ្យ​សុគត​នៅ​វត្ត​សាមគ្គីរង្សី កាលពី​ថ្ងៃ​ច័ន្ទ​។ អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ធ្វើ​គតព្រះតេជគុណ ​ថាច់ ខាន់...

ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​មន្ត្រី​នគរ​បាល​​ និង​ទាហាន​​ដែល​មាន​ឋានន្តរសក្តិ​ទាប ​ត្រូវ​បាន​ប្រកាស​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​នគរ​បាល និង​ទាហាន​ដែល​មាន​ឋានន្តរសក្តិ​ទាប​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​មុន​​​ចូល​ឆ្នាំ​ខ្មែរ នៅ​ពាក់​កណ្ដាល​ខែ​មេសា។ នៅឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង លោក...

មេតុង​​​ទីន​​​ម្នាក់​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ ពីបទ​​​ឆបោក​​​

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​ស្ត្រី​​​អាយុ​​​៤២​​​ឆ្នា​​​ំ​​​ម្នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ ពី​​​បទ​​​ឆបោក​​​ប្រាក់​​​ចំនួន​​​៣៦៦​​​.៩០៦​​​ដុល្លារ​​​ពី​​​មនុស្ស​​​ចំនួន​​​៣៥​​​នាក់​​​ដែល​​​លេង​​​តុង​​​ទីន​​​ជាមួយ​​​ស្ត្រី​​​រូប​​​នេះ​​​។ អ្នកស្រី លឹម ច័ន្ទវីតា ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ពីបទ​​​ឆបោក​​​ និង​​​រំលោភ​​​លើ​​​សេចក្តី​​​ទុក​​​ចិត្ត​​​ បន្ទាប់​​​ពី​​​​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​មុន​​​ពីបទ​​​សង្ស័យ​​​ថា បាន​​​ឆ​​​បោក​​​អ្នក​​​ដែល​​​​​​លេង​​​តុង​​​ទីន​​​ជា​​​មួយ​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​មាន​​​ជ័យ។ បន្ទាប់​​​ពី​​​ផ្តន្ទាទោស​​​រួច​​​ ចៅ​​​ក្រម ឆែ វីរៈ បាន​​​បង្គាប់​​​ឲ្យ​​​អ្នកស្រី ច័ន្ទវីតា ដែល​​​ជា​​​មេតុង​​​ទីន​​​នៅ​​​ក្នុង​​​សង្កាត់​​​បឹង​​​ទំពុន​​​សង​​​ប្រាក់​​​​​​លេង​​​តុង​​​ទីន​​​ និង​​​សំណង​​​ជំងឺ​​​ចិត្ត​​​ទៅ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​បី​​​នាក់ ​​​​​​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​ជិត​​​២០១.៥០០​​​ដុល្លារ​​​។ អ្នក​​​លេង​​​តុង​​​ទីន​​​ចំនួន​​​៣២​​​នាក់​​​ដែល​​​នៅ​​​សេស​​​សល់​​​ផ្សេង​​​ទៀត ត្រូវ​​​តែ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ទទួល​​​ប្រាក់​​​របស់​​​ខ្លួន​​​មក​​​វិញ​​​។ អ្នក​​​ស្រី ចិន សុគន្ធា ជន​​​រងគ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជ​​ន​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី ច័ន្ទ​​​វីតា គឺ​​​ជាអ្នកជិត​​​ខាង​​​របស់​​​គាត់ ហើយ​​​បាន​​​ប្រើ​​​សម្តី​​​ផ្អែម​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យគាត់​​​​​​លេង​​​តុងទីន​​​ជាមួយ​​​។ អ្នកស្រី​​​ សុគន្ធា បាន​​​និយាយ​​​ថា "គាត់​​​បាន​​​ធានា​​​ថា នឹង​​​មិន​​​ឲ្យ​​​​​​បាត់​​​លុ​​​យ​​​របស់​​​ខ្ញុំ​​​នោះទេ​​​ដោយ​​​ហ៊ាន​​​ដាក់​​​ជីវិត​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើប​​​ខ្ញុំ​​​ហ៊ាន​​​លេង​​​តុង​​​ទីន​​​ជាមួយ​​​គាត់​​​"៕ស៊ុយឈាង​​​​​​  

ក្រុម​មន្ត្រី​កម្ពុជា​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ណូរូ​​ ដើម្បីសួរសុខទុក្ខ​​​ជន​​​ភៀស​​​ខ្លួន

អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ និង​​​អង្គការ​​​សិទ្ធិ​​​ជន​​​ភៀស​​​ខ្លួន​​​អូស្ត្រាល​​​ី​​​បាន​​​លើក​​​ឡើង​​​ថា គណៈ​​​ប្រតិភូ​​​នៃមន្ត្រី​​កម្ពុជា​​​ បាន​​​មក​​​​​​ដល់​​​​​​ប្រទេស​​​ណូរូ ជា​​​ប្រទេស​​​ដែន​​​កោះ​​​ប៉ាស៊ីហ្វិក​​​ខាង​​​ត្បូង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ទី​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​បាន​​​ឃុំ​​​ខ្លួន​​​អ្នក​​​​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​រាប់​​​រយ​​​នាក់​​​ ហើយ​​​សង្ឃឹម​​​ថា យ៉ាងហោចណាស់​នឹង​​​បញ្ចុះ​​​បញ្ចូល​​​ពួក​​​​​​គេ​​​មួយ​​​ចំនួន​​​ឲ្យ​​​មក​​​តាំង​​​ទី​​​លំនៅ​​​​​ក្នុង​​​ប្រទេស​​​​កម្ពុជា។ កាល​​​ពី​​​ខែ​​​កញ្ញា​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដល់​​​ជន​​​ភៀស​​​ខ្លួន​​​មួយ​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​ជា​​​ថ្នូរ​​​នឹងប្រាក់​​​​ជំនួយ​​​៣៥​​​លាន​​​ដុល្លារ​​​បន្ថែម​​​​​​​សម្រាប់​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្រោយ​​​។ នេះ​​​ជា​​​ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​មន្ត្រី​​​កម្ពុជា​​​លើក​​​ទី​​​១​​​ហើយ​​​​​​ទៅ​​​ប្រទេស​​​ដែន​​​កោះ​​​នេះ ដើម្បី​ត្រៀមខ្លួន​សម្រាប់​អ្វី​​​ដែល​​​អាច​​​ជា​​​ក្រុម​​​អ្នកស្ម័គ្រ​​​ចិត្ត​​​លើក​​​ដំបូង​​​។ លោក Ian Rintoul អ្នក​​​នាំ​​​ពាក្យ​​​សម្ព័ន្ធ​​​សកម្មភាព​​​ជន​​​ភៀសខ្លួន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​មន្ត្រី​​​កម្ពុជា​​​បាន​​​មក​​​ដល់​​​ប្រទេស​​​ណូរូ​​​ហើយ។ ពួក​​​​​​គាត់​​​បាន​​​មក​​​ដល់​​​កាល​​​ពី​​​ម្សិល​មិញ"។ អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរ​ប្រវេសន៍​​​របស់​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​បាន​​​អះ​​​អាង​​​ថា តំណាង​​​របស់​​​ខ្លួន​​​ក៏​​​បាន​​​មក​​​ដល់​​​ប្រទេស​​​ណូរូ​​​ជាមួយ​​​មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាលី​​​ផង​​​ដែរ​​​។ លោក ចូ ឡូរី អ្នក​​​នាំពាក្យ​​​អង្គការ​​​អន្តរជាតិ​​​ទេសន្តរប្រវេសន៍​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ពី​​​ទី​​​ក្រុង​​​បាង​​​កក​​​ថា "យើង​​​ទៅ​​​ទី​​​នោះ​​​ក្នុង​​​នាម​​​ជា​​​អ្នក​​​សង្កេត​​​ការណ៍​​​នៃ​​​ជំនួប​​​រវាង​​​រដ្ឋាភិបាល​​​កម្ពុជា​ អូស្ត្រាលី និង​ ណូរូ"។ លោក ឡូរី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក Leul Mekonnen ដែល​​​ជា​​​ប្រធាន​​​អង្គការ​​​អន្តរ​​​ជាតិ​​​ទេសន្តរប្រវេសន៍​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ដឹក​​​នាំ​​​គណៈ​​​ប្រតិភូ​​​របស់​​​អង្គការ​​​នេះ​​​។ បច្ចុប្បន្ន​​​នេះ​​​​​​អង្គការ​​​អន្ត​រជាតិទេសន្តរប្រវេសន៍​​​កំពុង​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​​ចូលរួម​​​​​​​ក្នុង​​​កម្មវិធី​​​​​​​​​​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដែល​​​បាន​​​ពិភាក្សា​​រវាង​​​ប្រទេសកម្ពុជា​​​និង​​​ប្រទេស​​​អូស្ត្រាលី​​​ជា​​​សម្ងាត់​​​ និង​​​ដោយ​​​មិន​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​ទីភ្នាក់​​​ងារ​​​ជំនួយ​​​ណាមួយ ឬអង្គការ​​​មិន​​​​​​មែន​​​រដ្ឋាភិបាល​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​។​ មន្ត្រី​​​កម្ពុជា និង​​​អូស្ត្រាល​​​ី ដែល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពីម្សិល​​​មិញ មិន​​​បាន​បញ្ជាក់​​​ ឬ​​​ក៏​​​បដិសេធ​​​ពី​​​ការ​​​ធ្វើ​​​ដំណើរ​​​នោះ​​​ឡើយ​​​។ លោក សុខ ផល មន្ត្រី​​​អន្តោប្រវេសន៍​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ ហើយ​​​បាន​​​បង្វែរ​​​សំណួរ​​​ទៅ​​​លោក​​​ អ៊ុក គឹមឡេក អនុរដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​បាន​​​​​​បង្វែរ​​​សំណួរ​​​ទៅ​​​ឧត្តម​​​សេនីយ៍​​​ សុខ ផល វិញ។ លោក កុយ គួង អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​​​​ដឹង​​​​​​ពីការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ណូរូ​​​ទេ​​​។ អ្នក​​​នាំពាក្យ​​​ក្រសួង​​​អន្តោប្រវេសន៍​​​អូស្ត្រាលី​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ។ ស្ថាន​​​ទូត​​​អូស្ត្រាលី​​​ប្រចាំ​​​រាជធានី​​​ភ្នំពេញ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​​ចំពោះ​​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ទេ។ កាសែត​​​ The Age របស់​​​អូស្ត្រាលី​​​បាន​​​រាយការណ៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា មន្ត្រី​​​អូស្ត្រា​លី ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​ការ​ធ្វើដំណើរ​​​នោះ​​​រួម​​​មាន​​​ ឧត្តមសេនីយ៍​​​ឯក Angus...

អ្នកភូមិ​ និង​ក្រុមហ៊ុន​​ដែលជាប់ពាក់ព័ន្ធ​វិវាទ​ដីធ្លី​ដាក់ពាក្យ​បណ្តឹង​តបត​គ្នា

អ្នកភូមិ​ក្នុង​​ខេត្ត​កោះកុង ​និង​បុគ្គលិក​ក្រុម​ហ៊ុន​ចិន ដែល​ពួកគាត់​​ចោទ​ប្រកាន់​ថា បាន​ប៉ុនប៉ង​បណ្ដេញ​ពួកគាត់​ចេញ​​​ពីដីធ្លី​ បានដាក់ពាក្យ​បណ្ត​ឹង​តបត​គ្នា​ទៅវិញ​ទៅ​មក​ទៅ​​​នគរ​បាល​មូលដ្ឋាន​ជុំវិញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​​កាលពី​សប្ដាហ៍​មុន ដែល​អំឡុង​ពេល​នោះ​ភាគី​ទាំង​ពីរ​បាន​គប់​ដុំថ្ម និង​គ្រាប់​បែក​​សាំង​ដាក់​គ្នា​។ ការ​ប៉ះទង្គិច​គ្នា​នោះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​ក្រុម​ហ៊ុន​ Union...

តុលាការ​បើក​សវនា​ការ​ជំនុំជម្រះ​រឿង​ក្តី​មនុស្ស​ប្រាំ​នាក់​មាន​គម្រោង​ជួញដូរ​ស្ត្រី​ខ្មែរ ទៅ​ប្រទេស​ចិន

សាលា​ដំបូង​រាជធានី​​ភ្នំពេញ​បាន​បើក​សវនាការ​ជំនុំជម្រះ​រឿងក្តី​​ជនជាតិ​ចិន​ពី​រនាក់​​ និង​​ស្ត្រី​ជនជាតិ​ខ្មែរ​បី​នាក់ ដែល​ជាប់​ចោទ​ពីបទ​ជួញដូរ​មនុស្ស​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន​​កាលពី​ខែ​ឧសភា ពីបទ​សម្រប​សម្រួល​ឲ្យ​មាន​ការ​រៀប​ការ​រវាង​ស្ត្រី​ខ្មែរ និង​កូន​កម្លោះ​ក្នុង​ប្រទេស​ចិន​។ ចុង​ចោទ​ទាំង​នេះ​គឺ​ឈ្មោះ លី ស៊ីគីង អាយុ​៣២​ឆ្នាំ...

ស្ថានីយ​វិទ្យុ​ដែល​ផ្ដោត​លើ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​​ត្រូវ​បាន​បើក​ដំណើរ​ការ​​

ស្ថានីយ​វិទ្យុ​ឯកជន​ថ្មីមួយ​​ដែល​​មាន​គោលដៅ​លើ​សហគមន៍​ជនជាតិ​ភាគតិច​​នៅ​តំបន់​ភាគឦសាន​​ប្រទេស ត្រូវ​បាន​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ក្នុង​ក្រុង​បានលុង ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​អាទិត្យ​ បន្ទាប់ពី​ការ​ផ្សាយ​សាកល្បង​​កាលពី​ខែមុន​។ លោក​ ក្លាន ឃឿង ប្រធាន​រដ្ឋបាល និង​​គណនេយ្យ​​នៅ​ស្ថានីយ​វិទ្យុ​នេះ​​បាន​ឲ្យ​ដឹង​ថា...

សកម្ម​​​ជន​​​ព្រះ​​​សង្ឃដែល​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៃ​​​វត្ត​​​សាមគ្គីរង្សី​​​ ត្រូវ​​​សាមណេរ​​​ចាក់​​​សម្លាប់​​​

សាមណេរ​​​មួយ​​​អង្គ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​ប្រើ​​​កាំបិត​​​ចិត​​​បន្លែ​​​ចាក់​​​សម្លាប់​​​ភិក្ខុ​​​​​​​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​នគរ​​​បាល​​​ និង​​​អ្នក​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​​​​។ វត្ត​​​ដែល​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​នេះ​​​បាន​​​ក្លាយ​​​ជា​​​កន្លែង​​​ស្នាក់​​​អាស្រ័យ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ជួប​​​ការ​​​លំបាក​​​ដែល​​​ស្វែង​​​រក​​​កន្លែង​​​ជ្រក​​​កោន​​​នៅ​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ និង​​​ជា​​​កន្លែង​​​គង់​​​នៅ​​​​​​របស់​​​ព្រះ​​​សង្ឃ​​​​​​ខ្មែរ​​​ក្រោម​​​​​​ជា​​​ច្រើន​​​អង្គ ដែល​​​ធ្វើ​​​សកម្មភាព​​​នយោបាយ​​​យ៉ាង​​​សកម្ម​​​ រួ​​​ម​​​ទាំង​​​ព្រះ​​​សង្ឃ​​​​​​រងគ្រោះ​​​នៃ​​​ការ​​​ចាក់​​​សម្លាប់​​​កាល​​​ពីម្សិល​​​មិញ​​​ផង​​​។ លោក ជឹម សីុថា អធិការ​​​រង​​​នគរបាល​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាមណេរខ្មែរ​​​​​​ក្រោម​​​មួួ​​​យ​​​អង្គ​​​ព្រះ​​​នាម​​​​​​ ចាន់ សុភ័ក្រ​​​ ព្រះ​​​ជន្ម​​​១៨​​​វស្សា ហៅ​​​ លី ទឹង បាន​​​ឈ្លោះ​​គ្នា​​​ជាមួយ​​​ព្រះ​​​តេជគុណ​​​ ថាច់​​​ ខាន់ ព្រះ​​​ជន្ម​​​៣៧​​​វស្សា​​​ ដែល​​​ត្រូវ​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៃ​​​វត្ត​​​សាមគ្គីរង្សី នៅ​​​វេលា​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ម្សិលមិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គ្រាន់​​​តែ​​​ទទួល​​​បាន​​​​​​ចម្លើយសារភាព​​​​​​ពី​​​ព្រះ​សង្ឃ​​​អង្គ​​​នេះ​​​ថា ព្រះ​​​តេជ​​​គុណ​​​ ថាច់ ខាន់ បានដាល់​​​លោក​​​មុន​​​ចំ​​​ថ្គាម​​​ខាង​​​ស្ដាំ។ មាន​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​ ហើយ​​​សាមណេរ​​​អង្គ​​​នេះ​​​​​​  ក៏​​​ចាក់​​​ព្រះ​​​សង្ឃ​​​រង​​​គ្រោះ​​​​​​តែ​​​ម្តង​​​។ សាមណេរ​​​​​​អង្គ​​​នេះ​​​ថា លោក​​​​​​មិន​​​ដឹង​​​ថា លោក​​​ចាក់​​​ព្រះ​​​សង្ឃ​​​រង​​​គ្រោះទេ​​​ គឺ​​​លោក​​​​​​គ្រាន់​​​តែ​​​កាន់​​​កាំបិត​​​នៅ​​​ក្នុង​​​ដៃ​​​ប៉ុណ្ណោះ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ព្រះតេជគុណ​​​ ថាច់​​​ ខាន់ បាន​​​សុគត​​​នៅ​​​ពេល​​​បន្តិច​​​ក្រោយ​​​មក​​​​​​ដោយសារ​​​តែ​​​របួស​​​ រួម​​​ទាំង​​​របួស​​​ចាក់​​​ក​​​ផង​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​ខ្មែរ​​​-សូវៀត​​​។ សាមណេរ​​​ ចាន់​​​ សុភ័ក្រ បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពីវត្ត​​​សាមគ្គី​​​រង្សី​​​ បន្ទាប់​​​ពី​​​ការ​​​វាយ​​​តប​​​គ្នា​​​ ហើយ​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​សាមណេរ​​​អង្គ​​​នេះ​​​នៅ​​​ផ្ទះ​​​មួយ​​​ក្បែរ​​​នោះ​​​ ដែល​​​លោក​​​​​​កំពុង​​​លាក់​​​ខ្លួន​​​​​​​។ លោក​​​ ជឹម ស៊ីថា បាន​​​មាន​​​ប្រសាសន៍​​​ថា "នគរ​​​បាល​​របស់​​​យើង​​​ និង​​​មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​ធម្មការ​​​ និងសាសនា​​​បាន​​​ទៅដល់​​​ទី​​​នោះ ហើយ​​​ផ្សឹក​​​សាមណេរ​​​អង្គ​​​នេះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា នគរ​​​បាល​​​កំពុង​​សរសេរ​​​កំណត់​​​ហេតុ​​​ស្តី​​​ពី​​​ហេតុ​​​ការណ៍​​​នេះ ហើយ​​​នឹង​​​នាំ​​​ខ្លួន​​​សាមណេ​រ ចាន់ សុភ័ក្រ ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​នៅ​​​ថ្ងៃ​​​នេះ​​​។ ព្រះ​​​តេជគុណ ទីប ប៉ូលី  ព្រះ​​​ជន្ម​​​២៥​​​វស្សា​​​ ដែល​​​បាន​​​ឃើញ​​​ហេតុការណ៍​​​វាយ​​​តប​​​គ្នា​​​នេះ​​​​​​បាន​​​ច្រាន​​​ចោល​​​ការ​​​លើក​​​ឡើង​​​របស់​​​ជន​​​សង្ស័យ​​​ ដោយ​​​លោក​​​មាន​​​សង្ឃដីកា​​​ថា សាមណេរ​​​ ចាន់ សុភ័ក្រ បានដាល់​​​ព្រះ​​​សង្ឃរងគ្រោះ​​​មុន ហើយ​​​បន្ទាប់មក​​​បានដក​​​កាំបិត​​​ចេញ​​​។ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា "សាមណេរ​​​អង្គ​​​នេះ​​​បាន​​​ដាល់​​​​​​ព្រះ​​​តេជគុណ ថាច់​​​ ខាន់ ហើយ​​​ព្រះ​​​តេជគុណ ថាច់ ខាន់ បាន​​​ព្យាយាម​​​ការ​​​ពារ​​​ខ្លួន​​​។ សាមណេរ​​​អង្គ​​​នេះ​​​បានដក​​​កាំបិត​​​ចេញ​​​ពី​​​ស្បង់ចីពរ​​​ ហើយ​​​បាន​​​ចាក់​​​លោក​​​ត្រូវ​​​ដៃ​​​ និង​​​ក​​​ ហើយ​​​​​​ឈាម​​​បាន​​​បាញ់​​​គ្រប់​​​កន្លែង​​​។ លោក​​​  បាន​​​ព្យាយាម​​​រត់​​​គេច ប៉ុន្តែ បាន​​​ដួល​​​ទៅ​​​នឹង​​​ដី​​​ភ្លាមៗ​​​"។ ព្រះ​​​តេជគុណ សៀង សុវណ្ណារ៉ា ព្រះ​​​ចៅ​​​អធិការ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះតេជគុណ​​​ ថាច់ ខាន់ បាន​​​ព្យាយាម​​​ទាញ​​​សាមណេរ​​​ ចាន់ សុភ័ក្រ​​​ ចូល​​​ក្នុង​​​បន្ទប់​​​របស់​​​លោក ដើម្បី​​​អប់រំ​​​ណែ​​​នាំ​​​ចំពោះ​​​ការ​​​​​​មិន​​​ស្តាប់​​​បង្គាប់ ហើយ​​​ពេល​​​នោះ​​​ការ​​​វាយ​​​តប់​​​គ្នា​​​ក៏​​​បាន​​​ផ្ទុះ​​​ឡើង។​​​ ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​​​​ថា "ពីមុន​​​ សាមណេរ​​​អង្គ​​​នេះ​​​មិន​​​មែន​​​បែប​​​នេះ​​​ទេ​​​ លោក​​​ស្លូត​​​បូត​​​ និង​​​មិន​​​សូវ​​​មាត់​​​ក​​​ ប៉ុន្តែ ថ្មី​​​ៗ​​​នេះ​​​យើង​​​សង្កេត​​​ឃើញ​​​ថា លោក​​​ឆេវឆាវ"។ ព្រះ​​​តេជគុណ សៀង សុវណ្ណារ៉ា បាន​​​មាន​​​សង្ឃដីកា​​​បន្ត​​​ថា កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ សាមណេរ​​​ ចាន់ សុភ័ក្រ បាន​​​ហែក​​​សេចក្តី​​​ប្រកាស​​​មួយ​​​បិទ​​​នៅ​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី​​​ ដែល​​​សរសេរ​​​ដាស់​​​តឿន​​​ព្រះ​​​សង្ឃ​​​ឲ្យ​​​មាន​​​ការ​​​ប្រុង​​​ប្រយ័ត្ន​​​ចំពោះ​​​ជន​​​ស៊ីវិល​​​ម្នាក់​​​ដែល​​​​​​ដើរ​​​រៃអង្គាស​​​ដោយ​​​ប្រើ​​​ឈ្មោះ​​​វត្ត​​​នេះ​​​។ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ទៀត​​​ថា នេះ​​​ជា​​​មូល​​​ហេតុ​​​ដែល​​​ព្រះ​​​តេជគុណ ថាន់​​​ ខាន់ ហៅ​​​សាមណេរ​​​អង្គ​​​នេះ​​​ទៅ​​​ស្តី​​​ឲ្យ​​​។ ព្រះ​​​តេជគុណ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ដែល​​​សុគត​​​​​​​​​ គឺ​​​ជា​​អ្នក​​​តស៊ូ​​​មតិដើម្បីការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ ដែល​​​ចូល​​​រួម​​​ហែ​​​ក្បួន​​​ជា​​​ញឹក​​​ញាប់​​​ជា​​​មួយ​​​អ្នក​​​ភូមិ​​​​​​ដែល​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ ដូច​​​ជា​​​ការ​​​ហែ​​​ក្បូន​​​ទៅ​​​កាន់​​​ស្ថាប័ន​​​នានា​​​របស់​​​រដ្ឋាភិបាល ដើម្បី​​​តវ៉ា​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​ដើម​​​។ ព្រះ​​​តេជគុណ ថាច់ ហាសំអាង ព្រះ​​​គ្រូ​​​សូត្រ​​​ស្តាំ​​​នៅ​​​វត្ត​​​នេះ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​អង្គ​​​ជឿ​​​ថា ឃាតកម្ម​​​នេះ​​​មាន​​​ការ​​​រៀប​​​ចំ​​​ទុក​​​ជា​​​មុន​​​ គឺ​​​មិន​​​មែន​​​កើត​​​ឡើង​​​ដោយសារផ្ទុះ​​​​​​កំហឹង​​​អំឡុង​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​នោះ​​​ទេ​​​។ ព្រះ​​​អង្គ​​​មាន​​​សង្ឃដីការ​​​ថា "វា​​​ជា​​​ឃាត​​​កម្ម​​​គ្រោង​​​ទុក​​​ ពីព្រោះ​​​សាមណេរ​​​អង្គ​​​នេះ​​​មាន​​​កាំបិត​​​រួចទុក​​​​​​ជា​​​ស្រេច​​​ ហើយ​​​មាន​​​បំណង​​​សម្លាប់​​​លោក​​​"។ ព្រះ​​​អង្គ​​​បាន​​​បន្ត​​​ថា សាមណេរ​​​ ចាន់ សុភ័ក្រ ហាក់​​​ដូច​​​ជា "ស្លូត​​បូត​​​" ហើយ​​​ឃាត​​​កម្ម​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ព្រះ​​​សង្ឃ​​​ទាំង​​​អស់​​​​​​ដែល​​​គង់​​​នៅ​ក្នុង​​​​​វត្ត​​​សាមគ្គីរង្សី មាន​​​ការ​​​តក់​​​ស្លុត​​​យ៉ាង​​​ខ្លាំង​​​។ ព្រះ​​​អង្គ​​​បាន​​​បន្ត​​​ថា "​​​អាច​​​មាន​​​នរណា​​​ម្នាក់​​​​​​នៅ​​​ក្រៅ​​​វត្ត​​​​​​​​​​​​​​​ញុះញង់​​​ឲ្យ​​​សាមណេរ​​​អង្គ​​​នេះ​​​បង្ក​​​បញ្ហា​​​នៅ​​​ក្នុង​​​វត្ត​​​ ពីព្រោះ​​​បើ​​​វត្ត​​​នេះ​​​មាន​​​ឧប្បត្តិហេតុ​​​កើត​​​ឡើង​​​ ពួក​​​គេ​​​ ​​​​​​ អាច​​​បិទ​​​វត្ត​​​នេះ​​​ចោល​​​បាន​​​​​​"។ សូម​​​រំឭក​​​ថា ព្រះ​​​សង្ឃ​​​ខ្មែរ​​​ក្រោម​​​ពីរ​​​អង្គ​​​គង់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ ខណៈ​​​លោក​​​ព្យាយាម​​ដឹក​​​ជញ្ជូន​​​ទង់​​​ជាតិ​​​ទៅ​​​ចែក​​​ឲ្យ​​​អ្នក​​​ភូមិ​​​តវ៉ា​​​មក​​​ពី​​​ខេត្ត​​​ព្រះវិហារ​​​ដែល​​​ស្នាក់​​​នៅ​​​ក្នុង​​​វត្ត​​​នេះ​​​។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ សាលា​​​ឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​​​​ដោះ​​​លេង​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​ព្រះ​​​សង្ឃ​​​​​​​​​ទាំង​​​ពីរ​​​អង្គ​​​ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​​​​ក្នុង​​អង្គការ​​​ទុច្ចរិត​​​៕សុខុម​​​    

អតីត​នាយករដ្ឋមន្ត្រី​បញ្ជាក់​ពី​បម្រាម​​ដែល​ហាម​ខ្លួន​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​​

លោក ប៉ែន សុវណ្ណ អតីត​នាយក​រដ្ឋមន្ត្រី​បាន​អះអាង​កាលពី​ម្សិលមិញ​ថា ​លោក​​ត្រូវ​បាន​​ហាម​ឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​ ដោយ​សារ​តែ​ជំនួយ​ការ​ម្នាក់​​របស់​លោក​​ដែល​​បាន​ស្នាក់​នៅ​ទីនោះ​​​ជាង​១​ទសវត្សរ៍​កន្លង​មក​ហើយ​ បន្ទាប់ពី​​ទិដ្ឋាកា​ហួស​​សុពលភាព ​ហើយ​លោក​បាន​ចុះ​ទៅ​​ស្ថានទូត​អាមេរិក​ប្រចាំ​រាជធានី​ភ្នំពេញ​ ដើម្បី​​ខិត​ខំ​ដោះ​ស្រាយ​​បញ្ហា​​នេះ​។ ការ​ប្រកាស​របស់​លោក​...

ព័ត៌មានថ្មីៗ