Wednesday, October 21, 2020

ព័ត៌មាន

តុលាការ​ចោទ​ប្រ​កាន់​មន្ត្រី​​ពីរ​នាក់​ពី​បទ​ពុករលួយ​ក្នុង​សំណុំ​រឿង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

​សាលាដំបូង​ខេត្ត​ពោធិ៍​សាត់​កាល​ពីថ្ងៃ​សៅរ៍​បាន​ចោទ​ប្រកាន់​អតី​ត​មន្ត្រី​ក្រសួង​សង្គម​កិច្ច​​ និង​អតី​ត​យុទ្ធ​ជន​​ពីរ​នាក់​ថា បាន​ប្រព្រឹត្ត​អំពើ​​ពុក​រលួយ​ ព្រោះ​បាន​ទារ​សំណូក​ពេល​បើក​ប្រាក់​ឧប​ត្ថម្ភ​ដល់​គ្រួសារ​សព​អតី​ត​យុទ្ធ​ជន​ដែល​រដ្ឋ​ផ្តល់​ឲ្យ​​សម្រាប់​រៀប​ចំ​បុណ្យ​សព។ លោក ប៉ិច​ ចិន្ដា ​​​ ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​ខេត្ត​បាន​មានប្រសាសន៍​ថា ជន​សង្ស័យ​​ឈ្មោះ យឹម ដេត ប្រធាន​ការិយាល័យ​មន្ទីរ​សង្គម​កិច្ច​និង​​អតីត​យុទ្ធ​ជន​​ខេត្ត និង​ ​មន្ត្រី​មន្ទីរ​នេះ​ម្នាក់​ទៀត​ឈ្មោះ គង់​ វិសាល​ ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ឯ​ពន្ធ​នាគារ​ខេត្ត។​ លោក​ ប៉ិច ចិន្ដា បាន​មានប្រសាសន៍​​កាល​ពិ​ម្សិល​មិញ​ថា “ យើ​ងបាន​សម្រេច​ចាប់​​ខ្លួន​មន្ត្រី​ទាំង​ពីរ​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​អំពេើ​ពុក​រលួយ​ដាក់​​​ពន្ធនាគារ​”។លោក​​បន្ថែម​ថា សំណុំ​រឿង​នេះ​ត្រូវ​បា​នប្តឹង​ដោយ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ហើយ​ថា ជន​សង្ស័យ​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៥៩២​ និង​៥៩៣​នៃ​​ក្រម​​ព្រហ្មទណ្ឌ។​ មាត្រា​៥៩២​ចែង​​ពី​ការ​គ្រប់​គ្រង​​មិន​ត្រឹមត្រូវ​លើ​​មូល​និធិ​សាធារណៈ​​ពី​សំណាក់​​មន្ត្រី​សាធារណៈ​ ហើយ​មាត្រា៥៩៣​ចែង​អំពី​ទោ​ស​ ​ជាប​់​ពន្ធ​នាគារ​ចន្លោះ​ពី​ពីរ​ឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​រហូត​ដល់​១០​លាន​រៀល។ លោក ប៉ិច ចិន្ដា បាន​មានប្រសាសន៍​ថា...

គណបក្ស​សង្គ្រោះជាតិ​និយាយពី​គោលនយោបាយ​បក្សរបស់ខ្លួន​

អ្នកនយោបាយ​​មកពី​គណបក្ស​ប្រឆាំង និង​អ្នកគាំទ្រ​រាប់ពាន់នាក់​ កាល​ពី​ម្សិលមិញ​ បាន​មកប្រ​មូលផ្តុំគ្នា​នៅក្នុង​សមាជ​​​របស់​គណ​បក្ស​សង្គ្រោះជាតិ​លើក​ទី​១​​ ដើម្បី​ដាក់​ចេញ​នូវ​​​គោល​នយោបាយ​​របស់បក្ស​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ពេល​ខាង​មុខ​នេះ​​ ​និង​​​ជ្រើស​តាំង​ មន្ត្រី​នយោបាយ​សំខាន់ៗ​​មួយ​​​ចំនួន​​​ផង​​​ដែរ​​​។​ ថ្លែងនៅក្នុង​សមាជ​នេះ​ ដែលធ្វើ​ឡើង​នៅទីវាលមួយដែលមាន​រោង​ចក្រកាត់ដេរ​​​នៅ​ព័ទ្ធ​ជំុវិញ​​​នៅជាយរាជ​ធានី​ភ្នំពេញ​ លោកកឹម សុខា​ អនុប្រធាន​គណបក្សសង្គ្រោះជាតិ​ មានប្រសាសន៍ថា​ ស្ថិត​ក្រោមការ​ដឹក​នាំា​របស់​​គណបក្សកាន់អំណាច​ គឺ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ធនធាន​ជាច្រើន​របស់ប្រទេស​កម្ពុជា​ ត្រូវអ្នកមានទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​មួយ​ចំនួន​បំផ្លិច​បំផ្លាញ​ ហើយ​លោក​​បាន​សន្យាថា ​នឹង​យកដីធ្លី​ពី​អ្នកជំនួញ​​ស្តុក​ស្តម្ភ​មកវិញ ​ប្រសិន​បើ​គណ​បក្ស​សង្គ្រោះ​ជាតិ​​ឈ្នះនៅក្នុង​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា។​ លោកថ្លែងថា “ ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ប្រទេស​កម្ពុជា​បាន​ទទួលរង​ការ​ឈឺចាប់​ ហើយ​ធន​ធាន​ ដីស្រែ​ ព្រៃឈើ​បឹងបួ​ ត្រូវធ្លាក់​ចូល​ក្នុង​កណ្តាប់​​ដៃ​របស់​​វិនិយោគិន​ និង​ឧកញ៉ា​មួយ​​​ក្រុមតូច​”។​ ​លោកបាន​មាន​ប្រសាសន៍​បន្តថា​“ នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ ឈ្នះ​ឆ្នោត​ និង​ដឹកនាំ​រដ្ឋា​ភិបាល​ យើង​នឹង​ត្រួត​ពិនិត្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ប៉ះពាល់​ដល់ជាតិ​និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ឡើង​វិញ​។​ យើងនឹង​យក ​ ប្រគល់​​ឲ្យ​ប្រជា​ពលរដ្ឋខ្មែរ​វិញ”។​ លោក កឹម​ សុខា ក៏លើកឡើង​ពី​គោល​នយោបាយ​ប្រាំពីរ​​​ចំណុច​​​​ របស់គណ​បក្ស​សង្គ្រោះ​ដែលបាន​បង្កើត​ឡើង​ពេល​គណ​​​បក្ស​ ​​​សម​ រង្ស៊ី​ និង​គណ​បក្ស​សិទ្ធិ​មនុស្ស​...

កំ​ណើន​វិស័យ​ទេស​ចរណ៍នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ប្រ​យោ​ជន៍ មួយ​​សម្រាប់​កុមា​រ​កំ​ព្រាទាំង​ឡាយ

ក្រុ​ង​​សៀម​រា​ប​-​​ខណៈ​​​ដែលភ្ញៀវ​​ទេស​​ចរ​ឆ្លង​កា​​ត់​ច្រក​រប​ង​​ដែក​របស់​អ​ង​្គការ​​​កុមា​រ​និង​កា​រ​អភិ​វឌ្ឍ​ន៍​នៅ​ពេល​រសៀល​មួយ​​ពួ​ក​​គេ​​ត្រូ​វ​​​អប​​​អរ​សាទរ​ដោ​យ​សំឡេង​​​ខ្ញៀ​វ​​ខ្ញា​​​រ​​​ពី​កុ​មា​រប្រហែល​២០​នាក់​ ដោ​យ​​ស្រែកថា​ “ ជំ​​រាប​សួរ” ព្រម​គ្នា។ ​កុមារី​ម្នាក់​ឈ្មោះ ​គន្ធី ​ស្លៀក​សម្លៀក​បំ​ពាក់កម្ញី​ក្រហម​​​ដោយ​មា​ន​​ពាក់​​បូ​ពណ៍ស​នៅ​ជុំ​វិញ​ក​​​​​អាវ​ បា​ន​សួរ​​ភ្ញៀវ​ទេ​ស​​ចរ​​ថា​ តើ​​​ពួ​ក​​គាត់​​ចង់​​​ដើរ​ទស្ស​​នា​ក្នុង​​មណ្ឌល​កុមា​រ​​កំ​ព្រា​របស់​​នា​ង​ឬ​ទេ​​។ គន្ធី មាន​​អា​យុ​៨​ឆ្នាំ​​យល់ថា នា​ង​​​ជា​ផ្នែក​​មួយ​នៃកា​រ​ប្រ​កប​មុខ​របរ​រក​ស៊ី​ដ៏​ជោគ​​ជ័យ​​ប​ំ​ផុត​។ យោងតា​ម​​តួ​លេខ​​ចុ​ង​ក្រោយ​​​ពី​ក្រសួង​​សង្គម​កិច្ច​​បា​ន​ឲ្យ​ដឹងថា​ ​បើ​ទោះ​ជា​ចំ​នួ​ន​​កុមា​រ​​កំ​ព្រា​ គឺ​កុមា​រ​កំ​ព្រា​ឪពុ​ក​ឬ​ម្តាយ​ និង​កុមា​រ ​កំ​ព្រា​ឪ​ពុ​ក​ម្តាយធ្លាក់ចុះ​ក៏​ដោ​យ ក៏​​ចំ​នួន​​មណ្ឌល​កុមា​រ​កំព្រា​នៅ​ក្នុ​ង​ប្រទេ​ស​កម្ពុជា​បា​ន​កើន​ឡើង​​​៧៥​ភាគ​​រយ​ ស្មើ​​នឹ​ង​​២៧០​កន្លែ​ង ​​ចា​ប់​ពី​​ឆ្នាំ​​២០០៥​ដល់​ឆ្នាំ​២០១០​​។ យោង​តា​ម​ក្រ​សួ​ង​នេះ​​បា​ន​ឲ្យ​ដឹង​ថា តួ​លេខ​​​ដូ​ច​គ្នានេះ​​បង្ហាញ​​ថា ​កុមារ​​​​ក្នុង​​មណ្ឌល​កុ​មា​រ​​កំ​ព្រា​នៅ​ទូ​ទាំង​ប្រ​ទេសមាន​​ចំ​នួន​​១២.០០០នាក់​។ ក្នុង​ចំណោម​នោះ​មា​ន​ចំនួ​ន​​បី​ពាន់​នាក់​កំ​ព្រា​​ទាំង​ឪពុក ​​និង​ម្តាយ​។ ក្រៅ​ពី​កុ​មា​រ​​​ទាំង​នោះ ​​អ្វី​​​ដែល​គេ​មើល​​ឃើញ​​ដំបូង​នៅ​ពេល​ចូ​ល​​​អង​្គ​កា​រ​កុមារ​​និង​កា​រ​អភិ​វឌ្ឍន៍​នោះ គឺ​ក្តារ​ខៀនដ៏​ធំ​មួ​យ​​​ដែល​​​រៀប​រាប់​ពី​កា​រ​​ចំ​ណា​យ​ប្រ​ចាំ​​ខែ​ និង​ស្នើ​សុ​ំ​ជំ​នួ​យ។​សម្រាប់​កុ​មា​រ​​​២០​នាក់​​នៅ​ក្នុ​ង​អង​្គការ នេះ​ ​ត្រូវ​ចំណាយ​ប្រាក់​ចំ​នួន​​២៥០​ដុល្លារ​​​សម្រាប់​ទិ​ញ​​អង​្ករ ១៧៥​ដុល្លារ​​សម្រាប់​បោះ​​ពុម្ព​​​​​​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ និង​៣៥​ដុល្លារ​សម្រាប់​ ទិញ​ស្ក​រជា​រៀង​រាល់​​ខែ​។ ប្រាក់​ជំ​នួ​យ​​​ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ ​​ជា​រឿង​​ធម្មតា​ទេ​សម្រាប់​ភ្ញៀវ​ទេស​ចរ ប៉ុន្តែ​កាន់​តែពេញ​​និយមនោះ​គឺ ​អ​ំ​ណោយ​សម្រាប់​​ កុ​មា​រ​ ដូច​​ជា​សៀវ​ភៅ​សរសេរ និ​ង​ស្ករគ្រាប់​។ ភ្ញៀវ​ទេ​ស​ចរ​​ ដែ​ល​នាំ​​​មក​នូ​វប្រ​ដាប់​ប្រដា​ក្មេង​លេង​ នឹង​​ឃើញ​កុ​មា​រ​ទាំង​នោះ​លេង​​​ជាមួ​យ​​អំ​ណោយ​​​របស់​ខ្លួ​នរយ​ៈ​ពេល​ពីរ​បី​នា​ទី​ ប៉ុន្តែ​នៅ​ពេល​​ពួ​ក​គេ​​ចាក​ចេញ​ អ្នក​ស្រីម៉ន សា​វឿន នាយិ​កា និង​ជា​ស្ថាប​និក​មណ្ឌល​កុមា​រ​កំ​ព្រា​នេះ​ មា​ន​ប្រ​សាស​ន៍​ថា​ អ្នក​ស្រី​យក​​របស់​នោះ​ចេញ​ ហើយ​ច្រក​​ក្នុង​​ថង់​ប្លា​ស្ទិក​ និ​ង​ព្យួរ​នៅលើ​​ពិ​ដាន។ អ្នក​ស្រី​ពន្យល់​​ថា ​កុមា​រ​​ទាំ​ង​នេះ​​មាន​ប្រ​ដាប់​ប្រ​ដា​ក្មេង​​លេ​ងគ្រប់​គ្រាន់​ហើយ​ ហើយ​អ្នក​ស្រី​​រក្សា​​ទុក​ឲ្យ​ពួ​ក​​លេង​នៅ​ពេល​ក្រោ​យ។ នៅ​ខេត្ត​សៀម​រា​ប​ មា​ន​​ភ្ញៀវ​ទេស​ចរ​កំ​ពុ​ង​ប្តូរ​​គំ​និត​​ទៅ​ទស្សនា​​​ប្រា​សាទ​ ហើយ​​ភាគ​​ច្រើន​ក្នុង​ចំ​ណោ​ម​នោះ ត្រូ​វ​បា​ន​លើក​ទឹក​ចិត្ត​​ឲ្យ​ទៅ​ទស្សនា​​មណ្ឌល​កុមា​រ​​កំព្រា ​ដូ​ច​មណ្ឌល​កុមា​រ​កំ​ព្រា​មួយ​នេះ​ដែរ។ នៅ​ក្នុង​​មណ្ឌល​កុមា​រ​កំ​ព្រា​​ភាគ​ច្រើន​​ គ្មាន​កា​រ​​​កា​រ​​​ពារគ្មាន​កា​រ​​​​ពិនិត្យ​ប្រវត្តិ​សាវ​តា​រ ឬ​សូម្បី​តែ​​អត្ត​សញ្ញាណ​​ប័ណ្ណ​​របស់​​ភ្ញៀវ​​​ទេស​ចរ​ក៏​គ្មាន​​ផ​ង​។ ​​អ្នក​ស្រី ម៉ន...

តុលាការ​សាកសួរ​មនុស្ស​​បួន​នាក់​ពាក់​ព័ន្ធ​នឹង​ការនាំ​​​ស្ត្រី​ខ្មែរ​ទៅ​​​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន

​ព្រះ​រាជអាជ្ញារង​ លោក ​មាស ច័ន្ទ​ពិសិដ្ឋ បាន​ថ្លែង​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​សុក្រ​បាន​សាក​សួរ​បុរស​ជន​ជាតិ​ចិន​ម្នាក់ និង​ខ្មែរ​បី​នាក់​ដែល​ត្រូវ​បាន​​សង្ស័យ​​​ថា បាន​នាំ​​ស្ត្រី​ខ្មែរចំនួន​​ប្រាំ​បី​នាក់​ទៅ​រៀប​ការ​ជា​មួយ​​ជន​ជាតិចិន និង​បាន​ក្លែង​បន្លំ​លិខិត​ឆ្លង​ដែន​អនីតិជន​ទៀត​ផង។ លោក មាស ច័ន្ទ​ពិសិដ្ឋ ថ្លែង​​ថា “ យើង​មិនទាន់​ចោទ​ប្រកាន់​ពួកគេ​នៅ​ឡើយ​ទេ ពី​ព្រោះ​យើង​ត្រូវ​សាក​សួរ​ពួកគេ​ម្ដង​ទៀត”​។​ជន​សង្ស័យ​ទាំង​បួន​នាក់​នោះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ កាល​ពី​រសៀល​ថ្ងៃ​សុក្រ​វិញ​ហើយ។​ នគរ​បាល​បាន​​​ឆ្មក់​ចូល​ចាប់​ជន​សង្ស័យ​ទាំង​នេះ​កាល​ពី​ថ្ងៃ​ពុធ គឺ​មួយថ្ងៃ​មុន​ពេល​ពួកគេ​នាំ​ស្ត្រី​ទាំង​ប្រាំ​បី​នាក់​នោះឡើង​​ជិះ​យន្ត​​ហោះ​ទៅ​កាន់​ប្រទេស​ចិន ដែល​នៅ​ទី​នោះ​អនាគត​ប្ដី​របស់​ពួកគេ​បាន​ចំណាយ​ប្រាក់​​ប្រហែល​​​៥.០០០​ដុល្លារ​ក្នុង​ម្នាក់​ដើម្បី​រៀប​ការ​ជាមួយ​នឹង​ស្ត្រី​ខ្មែរទាំង​នេះ​។​ លោក កែវ ធា នាយ​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បានថ្លែង​​ថា ស្ត្រី​ខ្មែរ​ទាំង​ប្រាំ​បី​នាក់​នោះ​បាន​យល់​ព្រម​រៀប​ការ​ ពីព្រោះ​ពួកគេត្រូវ​បាន​ប្រាប់​ថា ប្ដី​ជន​ជាតិ​ចិន​របស់​ពួកគេ​គឺ​ជា​អ្នក​មាន​។“ យើង​បាន​អន​​ុញ្ញាត​ឲ្យ​ពួកគេ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​កាល​​ពី​ ”។​​យើង​បាន​ប្រាប់​ពួកគេ​​​​អំពី​គ្រោះ​ថ្នាក់ ​​និង​​ការ​ធ្លាក់​ខ្លួន​​​ជា​ជន​រង​គ្រោះ​​ដោយ​ការ​បង្ខំ​ឲ្យ​ធ្វើ​ការហួស​កម្រិត​ និង​ការ​ជួញ​ដូរ​មនុស្សផង​ដែរ​។ ក្នុង​ឆ្នាំ​២០០៨ រដ្ឋាភិបាល​បាន​ហាម​មិន​ឲ្យ​ស្ត្រី​ខ្មែរ​រៀប​ការ​ទៅ​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ទេ បន្ទាប់​ពី​ទទួល​បាន​របាយ​ការណ៍​ច្រើន​ឡើង​ពាក់​ព័ន្ធ​នឹង​​ការ​រំលោភ​ផ្លូវ​ភេទ ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្រិត និង​ការ​​រស់នៅ​ក្នុង​ស្ថាន​ភាព​ស្រដៀង​នឹង​​​​​ទាសករ​៕​​​ ​​​​​ប្រែ​សម្រួល​ដោយ ហម សុផាណ្ណា​

រដ្ឋា​ភិ​បាល​ធ្វើ​វិសោធនកម្ម​ច្បាប់​​ប្រឆាំង​ការ​លាង​​លុយ​​ និង​​ហិរញ្ញប្បទាន​​ភេរវកម្ម​នៅ​កម្ពុជា​

ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​សុក្រ​បាន​​អនុ​ម័ត​​សេចក្ដី​ព្រាង​ច្បាប់ដោយ​ធ្វើ​​វិសោធន​កម្ម​លើ​មាត្រា​ចំនួន​បី​ ស្ដី​ពី​ការ​ប្រ​​ឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ ដើម្បី​​ធ្វើ​ឲ្យ​ការ​វិនិយោគ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ប្រសើរ។​ សេចក្ដី​ថ្លែង​ការ​ណ៍​មួយ​ចេញ​ផ្សាយដោយ​ទី​ស្ដី​ការ​គណៈរដ្ឋ​មន្ត្រី​មាន​ខ្លឹម​សារ​ថា “ ដោយ​យល់​ឃើញ​ថា រូប​ភាព​​នៃ​ការ​បំផ្លិច​បំផ្លាញ​ដែល​បណ្ដា​ល​មក​ពី​ការ​សម្អាត​ប្រាក់​​ និង​ហិរញ្ញប្បទាន​​ភេរវកម្ម​មាន​លក្ខណៈ​​ធ្ងន់​​ ដូច្នេះ​​យើង​បាន​រៀប​ចំ​សេចក្ដី​ព្រាង​ច្បាប់​មួយ​ដើម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាមួយ​បណ្ដា​ប្រទេសនានា​​ក្នុង​តំបន់​ និង​ពិភព​លោក”។​​ ទី​ស្ដីការគណៈរដ្ឋ​មន្ត្រី​​លើក​ឡើង​បន្ដ​ថា “ សេចក្ដី​ព្រាង​​ច្បាប់ថ្មី​នេះ​​នឹង​បង្ហាញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​កន្លែង​មាន​សុវត្ថិ​ភាព​សម្រាប់​ការ​ធ្វើ​វិនិយោគ​។ ហើយ​​ច្បាប់​ថ្មី​នេះ​នឹង​ចូល​ជា​ធរមាន​ជាបន្ទាន់​”។​ ​សេចក្ដី​ថ្លែង​ការណ៍នោះ​​​បាន​លើកឡើង​ថា សេចក្ដ​ីព្រាង​​ច្បាប់​នេះ​រួម​មាន​ការ​ធ្វើ​វិសោធន​កម្ម​​ច្បាប់​បច្ចុប្បន្នស្ដី​ពី​​និយម​​ន័យ​នៃ​ពាក្យ​បច្ចេក​ទេស ការដាក់​ទណ្ឌកម្ម​និង​ “ ការ​ឃាត់​ទុក និង​ការរឹបអូស​​ទ្រព្យ​សម្បត្តិ”។​ កាល​ពី​ខែ​មុន​ អង្គ​ភាព​ស៊ើប​អង្កេត​ផ្នែក​​​ហិរញ្ញវត្ថុ​​របស់​​ធនាគារ​ជាតិ​កម្ពុជា ​មន្ត្រី​ភ្នាក់​ងារ​​អនុវត្តច្បាប់​ និង​ធ​នាគារ​ឯក​ជន​ បាន​បើក​​​វគ្គ​បណ្ដុះ​បណ្ដាល​រយៈ​ពេល​មួយ​សប្ដាហ៍​ ក្រោម​ការ​ឧបត្ថម្ភ​របស់​ស្ថាន​ទូត​ចក្រ​ភព​អង់​គ្លេស​ ក្នុង​គោល​បំណង​ឲ្យ​អាជ្ញាធរកម្ពុជា​​ទទួល​បាន​ចំណេះ​ដឹង​ចាំ​បាច់​ដើម្បី​​ទប់​ស្កាត់​​សកម្មភាព​កេង​ប្រវ័ញ្ច​​លើ​​បទ​ប្បញ្ញត្ដិ​ដែល​នៅ​ខ្សោយ​​​ស្ដី​អំពី​បទ​ឧ​ក្រិដ្ឋ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​។ ទោះ​បី​ជា​បាន​អនុម័ត​ច្បាប់​មួយ​កាល​ពី​ឆ្នាំ​២០០៧​ស្ដី​ពី​ការ​សម្អាត​ប្រាក់​​ និង​​ហិរញ្ញ​ប្បទាន​​ភេរវកម្ម ហើយ​​ក្នុង​ឆ្នាំ​២០០៨​បាន​បង្កើត​អង្គភាព​ស៊ើប​អង្កេត​​ផ្នែក​​​ហិរញ្ញវត្ថុ​ក៏​ដោយ ក៏​មាន​មនុស្ស​តិច​តួច​ណាស់​ត្រូវ​បាន​ផ្ដន្ទាទោស​ពី​បទ​សម្អាត​ប្រាក់​នៅកម្ពុជា។​ នៅ​ក្នុង​​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​នោះ​ដែរ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ណែនាំ​​ឲ្យ​ក្រសួង​ហិរញ្ញវត្ថុ​ពិចារណា​គិត​គូ​ររៀប​ចំ​បៀវត្សរ៍​ជូន​កង​យោធ​ពល​ខេមរភូមិន្ទ​​​និង​នគរ​បាល​ជាតិ​​ឲ្យ​បាន​សម​ស្រប​ទៅ​នឹង​​ឋាន​ន្ដរស័ក្ដិ របស់​ពួក​គេ​។​ នៅ​ពេល​សួរ​ថា តើ​នគរ​បាល​ និង​មន្ត្រី​យោធិន ទាំង​នោះ​ទទួល​បាន​ប្រាក់​ខែ​មិន​ត្រឹម​​ត្រូវ​ឬ​យ៉ាង​ណា​​ ​​​​​​​​ លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​មាន​ប្រសាសន៍​ថា នេះ​​គ្រាន់​តែ​ជា​បញ្ហារដ្ឋាភិបាល​ប៉ុណ្ណោះ។​ លោក...

គណៈមេ​ធាវី​ចេញក្រម​សីលធម៌ថ្មី ហើយ​វាយ​បក​អ្នក​រិះគន់​

ប្រធាន​គណៈមេធាវី​កម្ពុជា បាន​ឆ្លើយ​តប​​នឹង​គណៈកម្មការ​ក្រុមអ្នកច្បាប់​អន្តរជាតិ​ ដែល​​អំពាវ​នាវ​សុំឲ្យមាន​ការធានាថា​ ក្រម​សីលធម៌​ទើបតែ​ចេញថ្មី​របស់គណៈ​មេធាវី​ ដែល​ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ នឹង​អនុញ្ញាត​មេធាវីកម្ពុជា​បញ្ចេញ​មតិ​ដោយ​សេរី និងដោយ​គ្មាន​​ទោស​ទណ្ឌ​​អ្វី​ឡើយ​។​​​​ ​ ថ្លែង​ក្នុងរាជធានីភ្នំពេញ​នៅពេល​ចេញ​ក្រមសីលធម៌​ថ្មី​ ដែល​ជំនួស​ឲ្យ​ក្រម​សីលធម៌​ឆ្នាំ​១៩៩៥ លោក​ ប៊ុន​ ហុន​ ប្រធាន​គណៈ​មេធាវី​ បាន​សំដៅទៅលើ​សេច​ក្តី​ថ្លែង​ការណ៍មួយ​​ ដែល​ចេញ​កាលពី​ព្រឹក​ថ្ងៃសុក្រ​ ដោយ​ លោកស្រី​ អុីមឺ​លីនណេ​ ហ្គីល (Emerlynne Gil)​ អ្នកផ្តល់​ប្រឹក្សា​ផ្នែកច្បាប់អន្តរជាតិ​ប្រចាំ​តំបន់អាស៊ី​អាគ្នេយ៍​របស់​គណៈកម្មការ​ក្រុម​អ្នកច្បាប់​អន្តរ​ជាតិ​ ដែលមាន​មូលដ្ឋា​ន​ក្នុង​ប្រទេស​ថៃ។ លោកស្រី  អុីមឺ​លីនណេ ហ្គីល បាន​លើក​ឡើង​នៅក្នុង​សេចក្តីថ្លែង​ការ​ណ៍នោះថា​ “ គណៈ​មេធាវី​កម្ពុជា​ ត្រូវតែ​បញ្ជាក់​ឲ្យបាន​ច្បាស់ថា​ តាម​មាត្រា​១៧​ មេធាវី​ ក៏​ដូច​អ្នក​ផ្សេងៗ​ទៀត​ដែរ​ អាច​និយាយពី​បញ្ហា​គោល​នយោបាយ​និងបញ្ហាច្បាប់សំខាន់ៗ​ជាសាធារ​ណៈ ​និង​បើកចំហបាន”។​ លោកស្រី​បាន​មាន​ប្រសាសន៍​ថា  “ ខ្លឹមសារ​​​នៃមាត្រា​១៧ថ្មី​ គឺវាប្រសើរ​ជាង​ក្រម​សីល​ធម៌​ចាស់​​ ប៉ុន្តែ​វាមិនសូវ​ច្បាស់​លាស់​ ហើយ​ធ្វើ​ឲ្យកើតមាន​ក្តីព្រួយ​បារម្ភថា​ មេធាវី​នឹង​មិន​អាច​ប្រើសិទ្ធិ​របស់ខ្លួន​ដើម្បី​បញ្ចេញ​មតិ​ដោយ​សេរីបាន​ឡើយ”។​ តាមមាត្រា​១៧នៃក្រមសីលធម៌​របស់​មេធាវីកម្ពុជា​ចែង​ថា “ គ្រប់​អន្តរាគមន៍​សាធារណៈ​ ឬតាម​ប្រព័ន្ធផ្សាយព័ត៌មាន​ជា​សា​ធារណៈ​របស់មេធាវី​ក្នុងឋានៈខ្លួនជា​មេធាវី​ អាចអនុញ្ញាត​ឲ្យ​ធ្វើបាន​តែក្នុង​ក្រប​ខណ្ឌ​នៃ​ការ​គោរព​ដោយម៉ឺង​ម៉ាត់​នូវ​កាតព្វ​កិច្ច​នៃវិជ្ជា​ជីវៈ។​ អន្តរាគមន៍បែបនេះ​ទាម​ទារ​​ឲ្យមាន​ការ​ប្រុង​ប្រ​យ័ត្ន​​”។ ខ្លឹមសារ​នៃមាត្រា​​១៧ ទំនងជា​មិនសូវ​តឹងរឹុងជាងក្រមសីលធម៌​ចាស់​ក្នុង​មាត្រា​១៥ឡើយ​ ដែលចែងថា មេធាវី​ចំាបាច់​ត្រូវ​ពិភា​ក្សា​​​ ជាមួយ​ប្រធាន​គណៈមេធាវី​មុនពេល​និយាយ​ជាមួយ​ប្រព័ន្ធផ្សព្វ​ផ្សាយ​។​  តែទោះជាយ៉ាង​ណា​ ក្នុង​សុន្ទរ​កថារបស់លោក​​​អំឡុងពេល​ចេញ​ក្រមសីលធម៌ថ្មីលោក ប៊ុន ហុន បាន​សំដៅ​​ទៅលើ​គណៈ​កម្មការក្រុម​​អ្នក​ច្បាប់​អន្តរជាតិ ហើយ​បាន​ចោទសួរ​ពី​គោល​បំណង​របស់​​គណៈកម្មការនេះ។​ លោក ប៊ុន​ ហុន បានប្រាប់ទៅកាន់​អ្នក​ចូល​រួម​ ដែលរួម​មាន​មេធាវី​កម្ម​សិក្សា​ចំនួន​៥៩រូបថា​ “ អង្គការ​នេះ​មាន​ទីស្នាក់ការ​កណ្តាល​ក្នុង​ប្រទេស​ថៃ​ ហើយ​ខ្ញុំមិនដឹង​ថា​តើ​គេបាន​យល់ពី​របៀប​ធ្វើការ​របស់​មេធាវី​ក្នុង​ប្រទេស​កម្ពុជា​ឬក៏អត់នោះទេ​”។​  លោកបាន​ថ្លែង​ថា​ “ ពួកគេ​មិនដែល​សហ​ការ​ទេ ហើយមានតែ​​រិះគន់​ក្នុងន័យជាន់ពន្លិច​ប៉ុណ្ណោះ។​ ទង្វើនេះ មិនស្រប​តាម​បទ​ដ្ឋាន​​អន្តរជាតិ​ទាល់តែសោះ​ ហើយ​យើង​ ​ចំាបាច់​ត្រូវតែ​ប្រុងប្រយ័ត្ន​ ហេតុដូច្នេះ​ហើយ​​យើងមិនអាច​ធ្វើតាម​គោល​បំណង​របស់​អង្គការ​នេះបានទេ​”។​ លោក...

អ្នក​ភូមិ​នៅ​ក្នុង​សហ​គមន៍​ការពារ​ព្រៃ​ឈើ​បាន​រក​ឃើញ​ឈើ​គ្រញូង​លាក់​ទុក​នៅ​ក្នុង​ព្រៃ​ជា​ច្រើន​ម៉ែត្រ​គូប

សកម្មជន​អ្នក​​ការ​ពារ​ព្រៃ​ឈើ​ម្នាក់​ក្នុង​សហ​គមន៍​​មក​ពី​ខេត្ត​ក្រ​ចេះ​​​ ដែល​​​បាន​ល្បាត​នៅ​ក្នុង​​ព្រៃ​នៅ​​ក្នុង​ឃុំ​ឃ្សឹម​​ក្នុង​ស្រុក​ស្នួល​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៥​ខែ​មីនា ​​ដើម្បី​ស្វែង​រក​អ្នក​កាប់​​ឈើ​ខុស​ច្បាប់​នោះ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ពួក​គាត់​បាន​រក​ឃើញ​ឈើ​​ប្រណីត​​ចំនួន​ប្រាំ​​ពី​រ​ម៉ែត្រ​គូប​​លាក់​ទុក​នៅ​ក្នុង​ព្រៃ​។ អ្នកស្រី​​ មុំ សុគីម តំណាង​ ​សកម្ម​ជន​​ការ​ពារព្រៃ​ឈើ​ក្នុង​តំបន់​នោះ​​ដែល​ហៅ​ថា​ សហ​គមន៍​សម្រាប់​កសាង​សន្តិភាព​​បាន​និយាយ​ថា សមាជិក​សមាគម​ចំនួន​​​៧០​នាក់​បាន​ចូលរួម​ក្នុង​ការ​ដើ​រល្បាត​នេះ​​បាន​រក​ឃើញ​ការ​កាប់​រាន​ព្រៃ​មួយ​កន្លែង​នៅ​ក្នុង​ព្រៃ​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​មាន​​ឈើ​ធ្នង់​ប្រ​ហែល​ចំនួន​១៤​កំណាត់​​។ ​​ប្រ​ជា​សហ​គម​​ន៍បាន​រាយ​ការ​ណ៍​អំពី​ការ​រក​ឃើញ​ឈើ​នេះ​ទៅ​រដ្ឋបាល​ព្រៃ​ឈើ​ក្នុង​តំបន់​​នោះ​ដែរ​​ ប៉ុន្តែ​មន្ត្រី​ទាំង​នោះ​បាន​ប្រាប់​ថា ​ខ្លួន​កំពុង​ជាប់​រវល់​នៅ​កន្លែង​ផ្សេង​។ អ្នក​ស្រី សុគីម ​និយាយ​បន្ត​ថា “ ​នៅម៉ោង៣​រសៀល​ យើង​បាន​ដុត​ឈើ​​ដែល​បានរឹប​​អូស​ទាំង​នោះ​ចោល ​ដោយសារ​មិន​មាន​មន្រ្តី​​រដ្ឋបាល​ព្រៃ​ឈើ​ណា​ម្នាក់​មក​អន្តរាគមន៍​ដោយ​ពួក​គេ​ជាប់​រវល់​ក្នុង​ពិធី​ដាំ​កូន​ឈើ​”​។ លោក ទូច  ម៉ានី​ នាយខណ្ឌ​រដ្ឋបាលព្រៃ​ឈើ​ ក្នុង​ស្រុកឆ្លូង​​​ខេត្ត​ក្រចេះ​ បាន​បញ្ជាក់​ថា​ មន្រ្តី​របស់​លោក​បាន​ដឹង​អំពី​ការ​រក​ឃើញ​ឈើ​របស់​ក្រុម​ល្បាត​នេះ ប៉ុន្តែ​មិន​អាច​ធ្វើ​ដំណើរ​​ទៅ​ទី​នោះ​បាន​ទេ​ដោយសារ​ជាប់​​រវល់​នៅ​កន្លែង​ផ្សេង​។ ដោយ​ធុញ​ថប់​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ដ៏​រាល​ដាល​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់​ ​ពួក​អ្នកភូមិ​នៅ​តំបន់​នោះ​ដូច​ជា​នៅ​សហ​គម​​​ន៍​កសាង​​សន្តិភាព និងបណ្ដាញ​ការ​ងារ​ព្រៃ​ឡង់​​បាន​ចាប់​ផ្ដើម​​ល្បាត​ដោយ​ខ្លួន​ឯង​ផ្ទាល់​នៅ​ក្នុង​ព្រៃ​នៅ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ថ្មី​ៗ​នេះ៕​ ប្រែសម្រួល​ដោយ ឃិន ណ

ម្ចាស់ម៉ូតូ​ថ្មី​ចង់បានរបៀបចាស់ ក្នុងការ​ធ្វើ​ស្លាកលេខ ទោះ​ជា មាន​អំពើពុករលួយខ្លះក៏​ដោយ

ក្នុង​ចំណោម​មនុស្សម្នា ដែលអ្នក​ខ្លះឈរ​ក្រោម​កម្តៅថ្ងៃក្តៅហែង​ ចំណែក​ឯអ្នកខ្លះ​ទៀតអង្គុយ​ផ្ទាល់​​​​ដីនៅ​ខាងក្រៅ​ទីស្នាក់ការធំ​របស់​ការិយា​ល័យប្រៃសណីយ៍​​ក្នុង​រាជ​ធានី​ភ្នំពេញ កាល​ពីថ្ងៃ​ពុធ លោក ណែវ ប៊ុតថេង ខឹង​សម្បា​យ៉ាងខ្លាំង បន្ទាប់​ពីបានប្រឹងប្រែ​ង​មក​​ធ្វើ​ស្លាកលេខ​ម៉ូតូថ្មី​របស់​គាត់អស់រយៈ​ពេល​បួន​ថ្ងៃមក​ហើយ​ តែ​គាត់នៅ​តែរង់ចាំ​ដដែល ដោយ​សារ​តែ​ការិយាធិបតេយ្យ គ្មាន​ប្រសិទ្ធ​ភាព ហើយ​ស្មុគ្រ​ស្មាញ​នៅក្នុងដំណើរ​ការ​ធ្វើ​ស្លាក​លេខ​របស់​រដ្ឋាភិបាល។ បុរសអាយុ៤១ឆ្នាំ​រូបនេះ បាន​ត្អូញ​ត្អែរ​ថា “ ខ្ញុំបាន​ចំណាយ​ពេល​​មក​ទីនេះ​បួន​ថ្ងៃមក​ហើយ​”។ លោក​ពន្យល់ថា ក្នុង​រយៈ​ពេល​បី​ថ្ងៃដំបូង​ ដែលលោកបាន​មក​រង់​ចាំ​គ្មាន​នរណាម្នាក់​មក​សួរ​លោក​ទេ។ លោក ប៊ុតថេង បាន​មាន​ប្រសាសន៍​ថា មាន​មនុស្ស​ច្រើន​ណាស់​ តែ​មាន​មន្ត្រី​តិច​តួច​ប៉ុណ្ណោះ​ ដែល​ធ្វើ​ការ​នៅ​ក្នុង​ការ​ិយាល័យ​គយ និងរដ្ឋាករ​នៅ​ឯការិយា​ល័យ​ប្រៃសណីយ៍ ជាកន្លែងដែល​ម្ចាស់​ម៉ូតូ​ទាំង​អស់ ត្រូវ​តែ​មកដាក់​ជូន​ឯកសារ​ ដើម្បី​បង្ហាញថា ម៉ូតូ​ថ្មី​របស់ខ្លួន​បាន​បង់​ពន្ធ​នាំ​ចូល​រួច​ហើយ។ លោក ប៊ុតថេង បាន​និយាយ​ខណៈ​ពេល​​មនុស្សម្នា​ដើរ​ទៅ​ដើរ​មក​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្រោម​កម្តៅព្រះ​អាទិត្យថា “ មាន​​មនុស្ស​តែ​ម្នាក់​​ប៉ុណ្ណោះ​ ធ្វើអ្វីៗគ្រប់​យ៉ាង​នៅ​ទីនេះ​ ហើយ​មាន​មនុស្ស​រាប់​ពាន់​នាក់​រង់ចាំ​នៅ​ខាងក្រៅ។ វាយឺតយ៉ាវមែនទែន ហើយ​ខ្ញុំ​ចំណាយ​ពេល​វេលាច្រើន​ណាស់”។ ដោយគ្មាន​បន្ទប់​រង់ចាំ ឬ​កៅអី​សម្រាប់​អង្គុយ​នោះ មន្ត្រី​គយ និង​រដ្ឋាករ​ទាក់​ទង​ជាមួ​យ​មនុស្ស​​រាប់​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ តាម​ប្រឡោះ​​ចម្រឹងដែក​បង្អួច ដែល​បែរមុខ​មក​រក​ផ្លូវ​ខាងក្រៅ​ការ​ិយាល័យ​ប្រៃសណីយ៍។ លោក ប៊ុតថេង បាន​រៀប​រាប់​ពីការ​សូក​ប៉ាន់បន្តិចបន្តួចនា​ពេលកន្លងមក​ថា តាម​រយៈ​ឲ្យ​អ្នក​រត់ការ​ជួយ​បំពេញ​បែប​បទ​ធ្វើ​ស្លាក​លេខ​ម៉ូតូ​ឲ្យ​គាត់​។ លោក​បន្ថែមថា​ ការ​សូកបា៉ាន់គឺ​វា​ស្រួលជាងដំណើរ​ការ​បច្ចុប្បន្ន ​ដែល​គួរ​ឲ្យ​រំខាន​...

លោក សុរិយា ស៊ូបេឌី នឹង​មក​​បំពេញ​ទស្សន​កិច្ច​លើកទី​៩​ ដើម្បី​វាយ​តម្លៃ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ការិយា​ល័យ​ឧត្តម​ស្នង​ការ​សហ​ប្រជា​ជាតិ​ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា រដ្ឋា​ភិបាល​​ស្វាគមន៍​ចំពោះ​ការ​​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​របស់​លោក​ សុរិយា ស៊ូបេឌី ​អ្នក​ធ្វើរបាយ​ការណ៍​​ពិ​សេស​របស់​អង្គការ​សហ​ប្រជា​ជាតិ​​ស្ដី​អំពី​សិទ្ធិ​មនុស្ស​ ដែល​នឹង​មក​ដល់កម្ពុជា​​ក្នុង​ខែ​ឧសភា​​ខាង​មុខ​នេះ​។ លោក ជែម​ ហ៊ីណាន (James Heenan)​​​តំណាង​ស្ដី​ទី​​ប្រចាំ​ប្រទេស​នៃ​​ការិយា​ល័យ​​នេះ​បាន​លើកឡើង​នៅ​ក្នុង​អុី​ម៉េល​ថា លោកសុរិយា ស៊ូបេឌី នឹង​ចំណាយ​ពេល​ប្រាំបី​ថ្ងៃ​នៅ​កម្ពុជា​ ​ក្នុង​បេស​កកម្ម​លើ​កទី​៩​របស់​លោក និង​ជា​លើក​ដំបូង​នៅ​ក្នុង​ឆ្នាំ​នេះ។ លោក ហ៊ីណាន បាន​សរសេរ​ថា “ បេសក​ម្ម​នេះ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ​ដល់​ថ្ងៃ​ទី​២៦​​ខែ​ឧសភា​ ឆ្នាំ​២០១៣។​ លោកសាស្ត្រាចារ្យ​ សុរិយា ស៊ូបេឌី បាន​បញ្ជាក់​ថា លោក​នឹង​​ផ្តោ​តលើ​ការ​តាម​ដាន​​អនុសាសន៍​​​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​លោក​ កាល​ពី​លើក​មុន ព្រម​ទាំង​កិច្ច​ពិ​ភាក្សា​​ជា​មួយ​នឹង​រដ្ឋា​ភិបាល សង្គម​ស៊ី​វិល និង​​អ្នក​ជាប់​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​​ដើម្បី​​ជំរុញ​ឲ្យ​មាន​ការ​គោរព​​ សិទ្ធិ​មនុស្ស​នៅ​កម្ពុជា”។​ នៅក្នុង​បេសកកម្មនា​ពេល​​ថ្មី​ៗ​​នេះ​របស់​លោក​...

ប្រទេសថៃ​​​គំរាមដើរ​​​ចេញ​​​ម្ដង​​​ទៀត ​​​ពី​​​កិច្ច​​​ប្រជុំ​​​របស់​​​គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភព​លោក

យោង​​​តាម​​​ប្រព័ន្ធផ្សព្វផ្សាយរបស់​​​ថៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រទេស​​​ថៃ បាន​​​គំរាម​​​ជា​​​ថ្មី​​​ម្ដង​​​ទៀត​​​ថា​​​នឹង​​​ដើរ​​​ចេញ​​​ពី​​​​​​​​​​​​​​​កិច​​​្ច​​​ប្រជុំ​​​ប្រចាំ​​​ឆ្នាំ​​​របស់​​​គណៈកម្មាធិការបេតិកភណ្ឌ​​​ពិភព​លោក ប្រសិន​​​បើ​​​ប្រទេស​​​កម្ពុជា​​​លើកយក​​​ផែនការ​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​ព្រះវិហារ​​មក​ពិភាក្សា​​​ក្នុង​​​កិច្ចប្រជុំ ដែលគ្រោងធ្វើឡើង​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ចុង​​​ឆ្នាំ​​​នេះ។ បន្ទាប់​​​ពី​​​បរាជ័យ​​​នៅ​​​ក្នុង​​​ការ​​​រារាំង​​​ប្រទេស​​​​​​កម្ពុជា​​​មិន​​​ឲ្យ​​​ចុះ​​​បញ្ជី​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​នៅ​​​ក្នុង​​​បញ្ជី​​​បេតិកភណ្ឌពិភពលោក​កាលពីឆ្នាំ​​​២០០៨​​​រួចមកគណៈប្រតិភូថៃ​​​ប្រចាំ​​គណៈ​​​កម្មា​​​ធិការ​​​នេះ បានអុក​​​ឡុក​​​កិច្ច​​​ប្រជុំ​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០ នាក្រុងប៉ារីស ប្រទេសបារាំង នៅ​​​ពេល​​​ផែន​​​ការ​​​គ្រប់​​​គ្រង​​​នេះត្រូវបាន​​​អនុម័ត។ ប្រទេស​​​ថៃ មានចេតនាមិន​​​ចង់​​​ឲ្យ​​​ មាន​​​ការ​​​​​ពិភាក្សាគ្នា ស្តីពីផែន​​​ការ​​​នេះទេ មុន​ពេល​​​​​​មិនទាន់​មានការដោះស្រាយ​ច្បាស់​លាស់ អំពី​​​វិវាទ​​​ជាម​​​ួយ​​​នឹង​​​​​​ប្រ​​​ទេស​​​កម្ពុជា​​​នៅ​​​តាម​​​តំបន់​​​ព្រំដែន​​ក្បែរ​​​ប្រាសាទ​​​ព្រះ​​​វិហារ ដែលជា​​​កន្លែង​​​មានការ​​​​​​ប្រយុទ្ធ​​​គ្នា​​​ និង​​​បណ្ដាល​​​​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់ ចាប់​​​តាំង​​​ពី​​​ការ​​​ចុះ​​​បញ្ជី​​​ប្រាសាទ​​​ព្រះ​​​វិហារ។ កាសែតបាង​​​កក ប៉ុស្ដិ៍​​​បាន​​​រាយ​​​​​​ការណ៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គណៈកម្មាធិការ​​ការ​ពារ​​ធនធាន​​​ធម្មជាតិ​​​​​​ និង​​​បរិស្ថាន​​​ថៃ បាន​​​សម្រេច​​​​​​នៅ​​​ក្នុង​​​កិច​​​្ច​​​​​​ប្រជុំពិសេស​​​មួយថា ប្រទេស​​​ថៃ​​​នឹង​​​ដើ​​​រ​​​ចេញ​​​ពីកិច្ចប្រជុំម្ដង​​​ទៀត ប្រសិន​​​បើ​​​ផែនការ​​​គ្រប់​​​គ្រង​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​របស់​​​ប្រទេស​​​កម្ពុជា ត្រូវបាន​​​ដាក់​​​ចូលក្នុង​​​របៀប​​​វារៈរបស់​​​គណៈកម្មាធិការ​​​បេតិកភណ្ឌ​​​ពិភពលោក​​​ម្តងទៀត នៅក្នុងកិច​​​្ច​​​​​​ប្រជុំ​​​នាថ្ងៃ​​​ទី​​​១៦ខែ​​​មិថុនា។ លោក ចូត ត្រាចូ (Chote Trachoo) អគ្គ​​​លេខា​​​ធិការរបស់គណៈកម្មាធិការ​​​​​​ទទួល​​​បន្ទុកការពារ​​​បរិស្ថាន ដែល​​​ត្រូវកាសែត​ដក​​​ស្រង់​​​សម្តី បាន​​​និយាយ​​​ថា...

MEDIA FEEDS

Popular

video

IDEA TALK៖ តើអ្វីទៅដែលជាដំណោះស្រាយជាតិរយៈពេលខ្លី និងរយៈពេលវែងលើបញ្ហាទឹកជំនន់?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ស្តីអំពី៖ តើអ្វីទៅដែលជាដំណោះស្រាយជាតិរយៈពេលខ្លី និងរយៈពេលវែងលើបញ្ហាទឹកជំនន់?