31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

មនុស្ស​​​ជាង​​​៦០​​​នាក់​​​នាំ​​​គ្នា​​​ប្រើ​​​អំពើ​​​ហិង្សា​​​នៅ​​​ខាងក្រៅ​​​ផែ​​​ស្ងួត​​​មួយ បន្ទាប់​​​ពី​​​​​​មនុស្ស​​​ម្នាក់​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​

នគរ​​​បាល​​​បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពីម្សិលមិញ​​​ថា មនុស្ស​​​ជាង​​​៦០​​​នាក់​​​បាន​​​នាំ​​​គ្នា​​​បង្ក​​​អំពើ​​​ហិង្សា​​​នៅ​​​ខាង​​​មុខ​​​ផែ​​​ស្ងួត​​​របស់​​​ក្រុមហ៊ុន​​​ដឹក​​​ជញ្ជូន​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​ពុធ បន្ទាប់​​​ពី​​​រថយន្ត​​​កុងទឺន័រ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​គ្រោះថ្នាក់​​​ចរាចរណ៍ ដែល​​​បណ្តាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​។ ​​​លោក ហេង កុសល នាយ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​សង្កាត់​​​ចោម​​​ចៅ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៥ល្ងាច​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ ក្បាល​​​កុង​​​ទឺន័រ​​​ដែល​​​បើក​​​បរ​​​ដោយ​​​បុគ្គលិក​​​ម្នាក់​​​របស់​​​ក្រុមហ៊ុន​​​ អាហរ័ណនីហរ័ណ​​​ តិច ស្រ៊ុន និង​​​ផែស្ងួត នៅ​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​បាន​​​បទ​​​ស្តាំ​​​សំដៅ​​​ចូល​​​ទៅ​​​ក្នុង​​​ផែ​​​ស្ងួតដែលស្ថិត​​​នៅ​​​​​​តាម​បណ្តោយ​​​​​ផ្លូវ​​​ជាតិ​​​លេខ​​​៤។ ​​​​​​​​​លោក​​​ ហេង កុសល បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​ក្បាល​​​កុងទឺន័រ​​​បត់​​​ស្តាំ​​​ ម៉ូតូ​​​មួយ​​​គ្រឿង​​​បាន​​​បុក​​​ទៅ​​​នឹង​​​ផ្នែក​​​ខាង​​​ស្តាំ​​​របស់​​​ក្បាល​​​កុងទឺន័រ​​​នេះ​​​"។ អ្នកស្រី ទឹម សុលក្ខិណា អា​​យុ​​​២០​​​ឆ្នាំ ជា​​​អ្នក​​​បើក​​​បរ​​​ម៉ូត​​ូ​​​បាន​​​ខ្ទាត​​​ទៅ​​​ចិញ្ចើម​​​ផ្លូវ​​​ ហើយ​​​បោក​​​ក្បាល​​​នឹង​​​ថ្ម​​​រួច​​​ស្លាប់​​​ភ្លាមៗ។ លោក ហេង កុសល បាន​​​លើក​​​ឡើង​​​បន្ត​​​ថា កូន​​​ប្រុស​​​អាយុ​​​២​​​ឆ្នាំ​​​របស់​​​អ្នកស្រី សុលក្ខិណា និង​​​​​​ស្ត្រី​​​អ្នក​​​ដំណើរ​​​ម្នាក់​​​ទៀត​​​អាយុ​​​២០​​​ឆ្នាំ ដែល​​​គេ​​​មិន​​​ស្គាល់​​​អត្ត​​​សញ្ញាណ ក៏​​​រង​​​របួស​​​ដែរ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​ជា​​​កម្មការិនី​​​កាត់​​​ដេរ​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​​​​។ បន្ទាប់​​​មក​​​ អ្នក​​​បើក​​​បរ​​​កុងទឺន័រ​​​បាន​​​ចត​​​ក្បាល​​​កុង​​​ទឺន័រ​​​នេះ​​​នៅ​​​ក្នុង​​​បរិវេណ​​​ផែ​​​ស្ងួត​​​ រួច​​​គេច​​​ខ្លួន​​​បាត់​​​។ លោក​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា នៅ​​​ម៉ោង​​​ប្រហែល​​​៧ល្ងាច​​​ មនុស្ស​​​ជាង​​​៦០​​​នាក់​​​បាន​​​នាំ​​​គ្នាយក​​​សព្វ​​​របស់​​​អ្នក​​​ស្រី សុលក្ខិណា ដាក់​​​នៅ​​​ខាង​​​មុខ​​​ខ្លោង​​​ទ្វារ​​​ចូល​​​​​​​​​ផែ​​​ស្ងួត​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​តំណាង​​​ក្រុមហ៊ុន​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុ​​​ការ​​​ណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ ខណៈ​​​ក្មេង​​​ប្រុស​​​ និង​​​ស្ត្រី​​​ដែល​​​រង​​​របួស​​​ត្រូវ​​​បាន​​បញ្ជូន​​​ទៅ​​​មន្ទីរ​​​ពេទ្យ​​​ព្រះ​​​កុសមៈ។ នៅ​​​ពេល​​​គ្មាន​​​នរណា​​​ចេញ​​​មក​​​ ក្រុម​​​មនុស្ស​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​គប់​​​ដុំ​​​​​​ថ្ម ហើយ​​​មន្ត្រី​​​​​​នគរ​​​បាល​​​ត្រូវ​​​បាន​​​​​​ហៅ​​​ឲ្យ​​​មក​​​កន្លែង​​​កើត​​​ហេតុ​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មាន​​​មន្ត្រី​​​នគរ​​​បាល​​​ពីរ​​​បី​​​នាក់​​​មក​​​ ប៉ុន្តែ ក្រុម​​​មនុស្ស​​​ពោរ​​​ពេញ​​​ទៅ​​​ដោយ​​​កំហឹង​​​មាន​​​ដល់​​​ទៅ​​​៦០​​​នាក់​​​ឯណោះ​​​ ហេតុ​​​ដូច្នេះ​​​យើង​​​មិន​​​អាច​​​រារាំង​​​ពួក​​​គេ​​​កុំ ឲ្យ​​​ប្រើ​​​​​​អំពើ​​​ហិង្សា​​​បាន​​​នោះ​​​​​​ទេ​​​​​​"។ លោក តាំង​​​ អាន នាយការិយាល័យ​​​នគរ​​​បាល​​​ចរាចរ​​​រាជធានី​​​ដែល​​​បាន​​​មក​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​ដើម្បី ត្រួត​​​ពិនិត្យ​​ហេតុការណ៍​​​គ្រោះ​​​​​​ថ្នាក់​​​ចរាចរណ៍​​​​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​នគរ​​​បាល​​​ខណ្ឌ​​​ម្នាក់​​​បាន​​​រង​​​របួសស្រាល​​​ ហើយ​​​ថា​​​ រថយន្ត​​​នគរ​​​បាល​​​ចំនួន​​​ពីរ​​​គ្រឿង​​​បាន​​​រង​​​ការ​​​ខូច​​​ខាត​​​ដោយសារ​​​ការ​​​គប់ដុំ​​​ថ្ម។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ព្រោះ​​​​​​គ្មាន​​​នរណា​​​ស្តាប់​​​យើង​​​"។ លោក​​​បាន​​​បន្ថែម​​​ថា គ្មាន​​​ការ​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ឡើយ​​​។ លោក តាំង អាន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា នគរ​​​បាល​​​នៅ​​​តែ​​​ព្យាយាម​​​​​​ដើម្បី​​​កំណត់​​​ថា តើ​​​នរណា​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុការណ៍​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​នេះ​​​។ លោក​​​បាន​​​មានប្រសាសន៍​​​ថា "យើង​​​មិន​​​ច្បាស់​​​ទេ​​​ថា តើ​​​នរណា​​​ខុស​​​ នរណា​​​ត្រូវ​​​"។ លោក​​​ ប៊ុន សុធា អ្នក​​​គ្រប់​​​គ្រង​​​ផែ​​​ស្ងួត​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​យល់​​​ព្រម​​​ផ្តល់​​​ប្រាក់​​​សំណង​​​ដល់​​​គ្រួសារ​​​របស់​​​អ្នកស្រី សុលក្ខិណា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​"យើង​​​នឹង​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ហេតុ​​​ការណ៍​​​នេះ។ ក្រុមហ៊ុន​​​ធានា​​​រ៉ាប់រង​​​កំពុង​​​ចរចា​​​ប្រាក់​​​សំណង​​​ជាមួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​​​​ហើយ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក សុធា បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ពីអត្តសញ្ញាណ​​​របស់​​​អ្នក​​​បើក​​​បរ​​​កុងទឺន័រ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "បន្ទាប់​​​ពី​​​កើត​​​ហេតុ​​​រួច​​​ គាត់​​​បាន​​​បើក​​​រថយន្ត​​​ចូល​​​ក្នុង​​​ផែ​​​ស្ងួត​​​មុន​​​ពេល​​​រត់​​​គេ​​ច​​​ខ្លួន​​​បាត់​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​រត់​​​ទៅ​​​ទី​​​ណា​​​នោះ​​​ទេ​​​"។ លោក សុធា បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ក្រុម​​​មនុស្ស​​​នៅ​​​ខាង​​​ក្រៅ​​​ផែ​​​ស្ងួត​​​បាន​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិក្រុម​​​ហ៊ុន​​​ដោយ​​​គប់​​​ដុំ​​​ថ្ម និង​​​យក​​​សាំង​​​ដុត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​តវ៉ា​​​បាន​​​ដុត​​​ប៉ុស្តិ៍​​​យាម​​​របស់​​​យើង​​​ ហើយ​​​បាន​​​បំផ្លាញ​​​ប្រអប់​​​ភ្លើង​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ក្រុមហ៊ុន​​​របស់​​​យើង​​​ងងឹត​​​ពេញ​​​មួយ​​​យប់។ យើង​​​នឹង​​​មិន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ពួកគេ​​​ឡើយ​​​ ព្រោះ​​​យើង​​​មិន​​​ចង់​​​មាន​​​​​​បញ្ហា​​​ណា​​​មួយ​​​បន្ថែម​​​ទៀត​​​​​​ឡើយ​​​"៕ស៊ុយ​​​ឈាង​​​ ​​​  

សមាជិក​សភា​គណបក្ស​ប្រឆាំង​សុំ​ឲ្យ​រដ្ឋ​មន្ត្រី​​ជួយ​ការ​ពារ​អ្នក​ភូមិ​ដែល​មាន​វិវាទ ​ដីធ្លី​​ក្នុង​ខេត្ត​កោះ​កុង

កាល​​​ពី​​​ម្សិលមិញ លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណបក្ស​​​ប្រឆាំង​​​បាន​​​សរសេរ​​​លិខិតមួយ​ច្បាប់​​​​ផ្ញើ​​​ជូន​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ជំរុញ​​​ឲ្យ​​​រូប​​​លោក​​​ធានា​​​ថា សន្តិសុខ​​​ក្រុមហ៊ុន​​​ចិន​​​ដែល​​​សាង​​​សង់​​តំបន់​​​​ទេស​​​ចរណ៍​​​ដែល​​​ចំណាយ​​​ទឹក​​​ប្រាក់​​​៣,៨ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​មិន​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ប្រហែល​​​៣០​​​គ្រួសារ​​​ចេញ​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ពួកគាត់​​​នៅ​​​ក្នុង​​​តំបន់​​​នោះ​​​។ ក្រុម​​​ហ៊ុន Union Development Group (UDG) របស់​​​ចិន​​​បាន​​​បណ្តេញ​​​អ្នក​​​ភូមិ​​​ប្រហែល​​​១.០០០គ្រួសាររួច​​​​មក​​​ហើយ​​​ ចាប់​​​តាំង​​​ពី​​​ក្រុមហ៊ុននេះ​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើការ​សាង​​​សង់​​​កាល​​​ពី​​​​​ឆ្នាំ​​​២០១០​​​។ នៅ​​​ពេល​​​ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​ចាក់ដីលើ​ផ្លូវ​​​ធំ​​​ឆ្ពោះ​​​ទៅ​​​កាន់​ភូមិ​​​របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ជា​​​ការ​​​ព្យាយាម​​​ច្បាស់​​​ក្រឡែត​​​ដើម្បី​​​បង្ខំ​​​ឲ្យ​​​ពួក​​​គាត់​​​ចាក​​​ចេញមក ​​​​​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ដាក់​​​របាំង​​​ផ្លូវ​​​បិទ​​​ផ្លូវ​​​សាធារណៈ​​​នៅក្បែរ​​​នោះ​​​ដើម្បីដាក់​​​សម្ពាធ​​​ឲ្យ​រដ្ឋាភិបាល​​រារាំង​​​​ក្រុមហ៊ុន​​​នេះ។ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ប៉ះ​​​ទង្គិច​​​គ្នា​រយៈ​​​ពេល​​​​​​ខ្លី​​​ជា​​​មួយ​​​សន្តិសុខ​​​ក្រុមហ៊ុន​​​ UDG កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​គប់​​​គ្រាប់​​​បែក​​​សាំង​​​ដាក់​​​រថយន្ត​របស់​ក្រុម​​​ហ៊ុន​​​នេះ ហើយ​​​សន្តិសុខ​​​ទាំង​​​នោះ​​​បាន​​​គប់​​​ដំ​​​ុថ្ម។ កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ លោក អេង ឆៃ​​​អ៊ាង ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​សិទ្ធិ​​​​​​មនុស្ស​​​រដ្ឋសភា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​នឹង​ផ្ញើ​​​លិខិត​​​ទៅ​​​លោក សាយ​​​ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​នៅ​​​រសៀល​​​នោះ​ ដោយ​​​ជំរុញ​​​ឲ្យ​​​រូប​​​លោក​​​ការ​​​ពារ​​​ក្រុម​​​អ្នក​​​ភូមិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ល្ងាច​​​នេះ​​​ខ្ញុំ​​​នឹង​​​ផ្ញើ​​​លិខិត​​​ទៅ ប្រធាន​​​រដ្ឋ​​​សភា ហើយ​​​លិខិត​​​នេះ​នឹង​​​ត្រូវ​​​បញ្ជូនបន្ត​​​​ទៅ​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ សាយ សំអាល់ នៅ​​​សប្តាហ៍​​​ក្រោយ​​​។ ទី១ លិខិត​​​នេះ​​​នឹង​​​សុំឲ្យ​​​លោក សាយ​​​ សំអាល់ ពិនិត្យ​​​មើល​​​សកម្មភាព​​​របស់​​​ក្រុម​​​ហ៊ុននេះ​​​​​​ក្នុង​ការ​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ដោយ​​​​​​សន្តិវិធី​​​ ហើយ​​​ទី​​​២​​​ រារាំងក្រុមហ៊ុន​​​កុំ​​​ឲ្យ​​​ប្រើ​​​កម្លាំង​​​សន្តិសុខ​​​គាប​​​​សង្កត់​​​ និង​​​បណ្តេញ​​​ក្រុម​​​អ្នក​ភូមិ​ចេញ។ លោក អេង ឆៃអ៊ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បញ្ជាក់​​​បាន​​​ទេ​​​កាល​​​ពីល្ងាច​​​ម្សិលមិញ ប៉ុន្តែ លោក ជា​​​ ប៉ូច សមាជិក​​​សភា​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ជា​​​សមាជិក​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លិខិត​​​នេះ​​​ត្រូវ​​​បាន​​​ផ្ញើ​​​ទៅហើយ​​​។ កាល​​​ពី​​​ថ្ងៃ​​​ពុធ លោក សាយ សំអាល់ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​បញ្ជូន​​​គណៈប្រតិភូ​​​ទៅ​​​ខេត្ត​​​កោះ​​​កុង​​​ដើម្បី​​​សើុប​​​អង្កេត​​​វិវាទ​​​នេះ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​និយាយ​​​ថា តើ​​​ក្រុម​​​នេះ​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​នៅ​​​ពេល​​​ណា​​​នោះ​​​ឡើយ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ។ លោក សៅ សុភាព ប្រធាន​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មិន​​​ទាន់​​​មាន​​​ការ​​​កំណត់​​​កាល​​​បរិច្ឆេទ​​​ធ្វើ​​​ដំណើរ​​​សម្រាប់​​​ក្រុម​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក​​​រដ្ឋ​​​មន្ត្រី​​​មិន​​​ទាន់​​​បាន​​​សម្រេច​​​នៅ​​​ឡើយទេ ពីព្រោះ​​​យើង​រង់​​​ចាំ​​​សាក​សួរ​អ្នក​​​ជំនាញ​​​របស់​ក្រសួង​​​​​​ថា តើ​​​ក្រុម​​​ហ៊ុន​​​នេះបាន​​​​យក​​​ដី​​​ទៅ​​​ចាក់​​​បិទ​​​ផ្លូវ​​​ដោយ​​​ចេតនាមែន​​​​ឬយ៉ាង​​​ណា"។ លោក សុភាព បាន​​​មាន​​​ប្រសាសន៍​​​ថា ប្រសិនបើ​​​ក្រសួង​​​រក​​​ឃើញ​​​ថា ក្រុម​​​ហ៊ុន​​​...

អ្នក​ភូមិ​ឡ​ពាង​​​អំពាវ​នាវ​ឲ្យ​ប្រធាន​គណៈ​កម្មការ​សិទ្ធិមនុស្ស​រដ្ឋ​សភា​ លាលែង​ពី​តំណែង

រយៈ​​​ពេល​​​ជាង​​​បួន​​​ខែ​​​មក​​​ហើយ​​​ បន្ទាប់​​​ពីនាំយក​ការ​​​តវ៉ា​​​របស់​​​ពួក​​​គាត់​​​លើក​​​ដំបូង​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​ដ៏អូស​​​បន្លាយដាក់់ជូន​​​ទៅ​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​រដ្ឋសភាមក  អ្នក​​​ភូមិ​​​៥០​​​នាក់​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាល​​​ពីម្សិល​​​មិញ បាន​​​តវ៉ា​​​នៅ​​​មុខ​​​រដ្ឋ​​​សភា​​​ អំពាវ​​​នាវ​​​ឲ្យ​​​គណៈ​កម្មការ​​​នេះ​​​លា​​​លែង​​​ដោយ​​​សារ​​​មិន​​​បាន​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​​​​ធ្លីនេះ។ អ្នក​​​ភូមិ​​​៨៣​​​គ្រួសារ​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ជុ​​​ំវិញ​​​ដី​​​ទំហំ​​​១៨៣ហិកតា នៅ​​​ក្នុង​​​ភូមិ​​​ឡពាង ស្រុក​​​កំពង់​​​ត្រឡាច​​​ ជា​​​មួយ​​​ក្រុមហ៊ុន KDC International ជា​​​ក្រុមហ៊ុន​​​របស់​​​លោក​​​ស្រី ជា​​​ ខេង ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៧​​​មក​​​។ លោក រាជ សីមា តំណាង​​​គ្រួសារ​​​ទាំង​​​នោះ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក អេង ឆៃអ៊ាង សមាជិក​​​សភា​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​ប្រធាន​​​គណៈ​កម្មការ​​​នេះ​​​ថា មិន​​​​​​អើ​ពើ​​​នឹង​​​កង្វល់​​​របស់​​​អ្នក​​​ភូមិ​​​ឡើយ​​​។ លោក រាជ សីមា បាន​​​និយាយ​​​ថា "ប្រសិន​បើ​​​ប្រធាន​​​គណៈ​កម្មការ​​​សិទ្ធិ​​​មនុស្ស​​​ដំបូង​​​នេះ​​​មិន​​​អាច​​​រក​​​ដំណោះ​​​ស្រាយ​​​ជូន​​​ប្រជា​​​ជន​​​ភូមិ​​​ឡពាង​​​បានទេនោះ ​​​ យក​​​ល្អ​​​លោក​​​គួរ​​​លា​​​ឈប់​​​ទៅ​​​ ហើយ​​​ឲ្យ​​​សម្តេច​​​ ហ៊ុន សែន ឬលោក សម រង្ស៊ី ជំនួស​​​តំណែង​លោកវិញ​​​"។ រយៈ​​​ពេល​​​កន្លះ​​​ម៉ោង​​​បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​របស់ពួក​​​​គាត់​​​ លោក ជា​​​ ប៉ូច សមាជិក​​​សភា​​​គណ​បក្ស​​​ប្រឆាំង និង​​​ជា​​​សមាជិក​​​គណៈ​កម្មការ​​​នេះ​​​បាន​​​អញ្ជើញ​​​តំណាង​​​​​​អ្នក​​​ភូមិ​​​ប្រាំ​​​មួយ​​​នាក់​​​ទៅ​​​ជួប​​​ជា​​​មួយ​​​លោក អេង ឆៃ​​​អ៊ាង​​​។ អំឡុង​​​ជំនួប​​​នោះ លោក អេង ឆៃ​​​អ៊ាង បាន​​​បដិសេធ​​​ថា លោក​​​មិន​មែន​​​មិន​​​អើ​​​ពើ​​​នឹង​​​ពាក្យ​​​បណ្តឹង​​​នេះទេ ប៉ុន្តែ លោក​​​បាន​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​គ្មាន​​​តួនាទី​​​ដោះ​​​ស្រាយ​​​វិវាទ​​​នេះ​​​ទេ ហើយ​​​​​​​អាច​​​ជួយ​​​សើុប​​​អង្កេត​​​ករណី​​​បែប​​​នេះ ឬ​​​ដើរ​​​តួជា​​​អាជ្ញា​​​កណ្តាល​​​តែ​​​ប៉ុណ្ណោះ​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​សូម​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ថា ស្ថាប័ន​​​រដ្ឋសភា​​​មិន​​​​​​មែន​​​ជា​ស្ថាប័ន​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ជូន​អ្នក​​​ភូមិ​​​​​ទេ ប៉ុន្តែ វា​​​ជា​​​កាតព្វកិច្ច​​​របស់​​​ស្ថាប័ន​​​ពីរ​​​ទៀត​​​គឺ​​​ស្ថាប័ន​​​នីតិប្រតិបត្តិ​​​ និ​​​ងតុលាការ​​​"។ ក្រុម​​​អ្នក​​​ភូម​​​ិ​​​បាន​​​យល់​​​ព្រម​​​រំសាយ​​​ការ​​​តវ៉ា​​​របស់​​​ខ្លួន បន្ទាប់​​​ពី​​​លោក អេង ឆៃ​​​អ៊ាង បាន​​​សន្យា​​​រៀប​​​ចំ​​​ជំនួប​​​ជា​​​មួយ​​​ក្រុមហ៊ុន KDC នៅ​​​ពេល​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ផ្តល់​​​ការ​​​បង្ហាញ​ច្បាស់​​​លាស់ប្រាប់​​​លោក​​​អំពី​​​សំណង​​​ដែល​ពួក​​​គាត់​​​សុខ​​​ចិត្ត​​​ទទួល​​​សំណង​​​ពី​​​ក្រុមហ៊ុន​​​នេះ៕សារុន​​​​​​​​​​​​  

នគរ​បាល​រឹប​អូស​ឈើ​សម្រាប់​សាង​សង់​ការិយា​ល័យ​មេ​បញ្ជា​ការ​កង​អនុ​សេនា​តូច​

កាល​ពី​ថ្ងៃ​អង្គារ នគរ​បាល​ខេត្ត​កណ្ដាល​បាន​រឹបអូស​ឈើ​មួយ​ចំនួន​ធំ​​ រួម​ទាំង​​ឈើ​គ្រញូង​​ដ៏​មាន​តម្លៃ​ជាច្រើន​ដុំផង​ដែរ ដែល​ត្រូវ​បានទាហាន​ដឹក​ដោយ​ខុស​ច្បាប់​មក​កាន់​រាជធានី​ភ្នំពេញ​​ដើម្បី​យក​មក​សាង​សង់​ការិយាល័យ​មេបញ្ជា​ការ​កង​អនុសេនាតូច​។ មេបញ្ជាការ​រូប​នេះ​បាន​​ស្នើ​ទៅ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​​កង​យោធពល​ខេមភូមិន្ទដើម្បី​សុំប្រាក់​មកបង់​​ពិន័យ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ប៉ុន្តែ​ឧត្ដម​សេនីយ៍រូប​នេះ​បាន​​បដិ​សេធមិន​ជួយ​ទេ។ ​លោក ដួង...

កម្មករ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ត្រឹម​​​២០០​​​ដុល្លារ​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់​​​ពន្ធ​​​ប្រាក់​​​ខែ​​​ឡើយ​​​

យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​មួ​​​យ​​​ចេញ​​​កាល​​​ពីម្សិលមិញ​​​ដោយ​​​អគ្គនាយក​​​ដ្ឋាន​​​ពន្ធដារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​នឹង​​​អាច​​​រកប្រាក់​​​ចំណូល​​​បាន​​​​​​ដល់​​​២០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ មុន​​​ពេល​​​ប្រាក់​​​ខែ​​​របស់​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​កាត់​​​ពន្ធ​​​យ៉ាង​​​តិច​​​៥ភាគរយ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​ពួក​​​គេ​​​នឹង​​​មិន​​​ជាប់​​​កាតព្វកិច្ច​​​បង់ពន្ធ​​​ប្រាក់​​​ខែ​​​នោះ​​​ទេ​​​ ព្រោះ​​​ថា​​​រដ្ឋាភិបាល​​​បាន​​​ដំឡើង​​​ការ​​​មិន​​​យក​​​ពន្ធ​​​ចំនួន​​​៧៥ដុល្លារ​​​បន្ថែម​​​ទៀត​​​ពីលើ​​​អត្រា​​​ប្រាក់​​​ខែ​១២៥​​​ដុល្លារ​​​ ដែល​​​ពី​​​មុន​​​ត្រូវ​​​ជាប់​​​ពន្ធ​​​​​។ យោង​​​តាម​​​សេចក្តី​​​ប្រកាស​​​នេះ​​​ មាន​​​​​​តែ​​​កម្មករ​​​ ឬបុគ្គលិក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​លើស​​​ពី​​​៨០០.០០០រៀល ឬ​​​ប្រហែល​​​ ​​​ ប៉ុណ្ណោះ​​​នឹង​​​ត្រូវ​​​យក​​​ពន្ធ​​​ប្រាក់​​​ខែ​​​​​​ដោយ​​​ចាប់​​​ផ្តើម​​​ពី​​​ខែ​​​នេះ​​​ទៅ​​​។ លោក​​​ សុខ ដារ៉ាវុធ អគ្គនាយក​​​នៃ​​​​​​អគ្គនាយកដ្ឋាន​​​ពន្ធដារ​​​​​​នៃ​​​ក្រសួង​​​សេដ្ឋ​​​កិច្ច និង​​​ហិរញ្ញវត្ថុ​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​កែប្រែ​​​ការ​​​យក​​​ពន្ធប្រាក់​​​ខែ​​​​​​​​​​​​ពីកម្មករ​​​ដែល​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ទាប​​​នេះ​​​​​​គឺ​​​មាន​​​គោល​​​បំណង​​​បង្កើត​​​ឲ្យ​​​មាន​​​គម្រោង​​​ប្រាក់​​​ឈ្នួល​​​​​​សម​​​រម្យ​​​​​​មួយ​​​ ដើម្បី​​​ជួយ​​​អ្នក​​​ដែល​​​កំពុង​​​ជួប​​​បញ្ហា​​​ហិរញ្ញវត្ថុ​​​ ខណៈ​​​ការ​​​ចំណាយ​​​ប្រចាំ​​​ថ្ងៃ​​​មាន​​​ការ​​​កើន​​​ឡើង​​​។ លោក ដារ៉ា​​​វុធ បានមាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ជួយ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​ទទួល​​​បាន​​​ប្រាក់​​​ចំណូល​​​បន្ថែម​​​ ដើម្បី​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​ចំណាយ​​​ប្រចាំថ្ងៃ ដែល​​​កើន​​​ឡើង​​​ពី​​​មួយ​​​ឆ្នាំ​​​ទៅ​​​មួយ​​​ឆ្នាំ​​​ ហើយ​​​យើង​​​ចង់​​​កាត់​​​បន្ថយ​​​គម្លាត​​​ប្រាក់​​​ចំណូល​​​រវាង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ និង​​​អ្នក​​​មាន​​​ប្រាក់​​​ខែ​​​ទាប ដើម្បី​​​បង្កើន​​​ចំនួន​​​ពល​​​រដ្ឋ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​មធ្យម​​​នៅ​​​ក្នុង​​​សង្គម​"។ របាយ​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពីខែ​​​មេសា​​​ ដោយ​​​សាកល​​​វិទ្យាល័យ Deloittle University Press បាន​​​លើក​​​ឡើង​​​ថា ឱន​​​ភាព​​​ថវិកា​​​នៅ​​​តែ​​​មិន​​​ធ្លាក់​​​ចុះ​​​របស់​​​ប្រទេសកម្ពុជា​​​ គឺ​​​ដោយ​​​សារ​​​តែ​​​ចំណូល​​​ពន្ធ​​​ទាប​​​ដែល​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​មាន​​​ត្រឹម​​​តែ​​​៥​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​ (GDP) ​​។ លោក ជេម រ៉ូបឺត (James Robert) អ្នក​​​ផ្តល់​​​ប្រឹក្សា​​​​​​ស្តី​​​អំពី​​​ពន្ធដា​​​រ​​​នៅ​​​ក្រុម​​​ហ៊ុន Sciaroni & Associates) បាន​​​លើក​​​​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​ខិត​​​ខំ​​​​​​យ៉ាង​​​ខ្លាំង​​​ដើម្បី​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ឲ្យ​​​បានកាន់​​​តែ​​​​​​ច្រើនបន្ថែម​​​ទៀត​​​​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំថ្មីៗ​​​នេះ ដូច​​​ជាបាន​​​​​​រឹត​​​បន្តឹង​​​​​​លើ​​​នីតិវិធី​​​គយ​​​ជា​​​ដើម​​​ ហើយ​​​សេចក្តី​​​សម្រេច​​​ជួយ​​​សម្រាល​​​ពន្ធ​​​ដល់​​​អ្នក​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ទាប​​​ គឺជា "ចំណាត់​​​ការ​​​ប្រថុយ​​​ប្រថាន​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុម៉េល​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ដោយ​​​សារ​​​តែ​​​ការ​​​បង្កើន​​​សកម្មភាព​​​នេះ ​​​​​​ខ្ញុំ​​​មើល​​​ឃើញ​​​ថា នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ត្រឹម​​​តែ​​​បី​​​ឆ្នាំ​​​ចុង​​​ក្រោយ​​​នេះ ​​​​​​ការ​​​ប្រមូល​​​ប្រាក់​​​ចំណូល​​​ពន្ធ​​​ប្រចាំ​​​ឆ្នាំ​​​​​​​​​មាន​​​​​​ការ​​​កើន​​​ឡើង​​​ពី​​​៦៥០​​​លាន​​​ដុល្លារ ដល់​​​ប្រមាណ១,២ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ"។ លោក​​​ ឃ្លីន អូខុន​​​ណេល...

ចាំបាច់​ត្រូវ​​​ធ្វើ​ឲ្យ​ការអភិវឌ្ឍ​មាន​តុល្យភាព​ជាមួយ​នឹង​ការ​អភិរក្ស​វប្បធម៌

មានព័ត៌​​មាន​ចុះ​ផ្សាយ​ជាហូរហែ​អំពី​ចលាចល​ក្នុង​សង្គម​​ពាក់ព័ន្ធ​នឹង​ការ​ចាប់​យក​ដីធ្លី​នៅ​ក្នុង​ខេត្តព្រះវិហារភាគ​ខាង​ជើង ដោយ​ប្រជាជន​នៅ​ទីនោះ​រួម​មានទាំង​ជនជាតិ​ដើម​ភាគ​តិច​គួយ ​ផង​ដែរ​។ ជនជាតិ​ដើមភាគ​តិច​គួយ ​បាន​និង​កំពុង​ធ្វើ​ការ​តវ៉ា​ស្រប​ច្បាប់​ប្រឆាំង​​ក្រុម​ហ៊ុនឯកជន ដែល​​ទទួល​បាន​ដីសម្បទាន​​ពី​រដ្ឋាភិបាល​ក្នុង​ពេល​ថ្មីៗនេះ និង​ដែល​កំពុង​រឹប​អូស​ និង​ឈូស​ឆាយ​ដីស្រែ​ចម្ការ​ដូន​តា​របស់ពួកគាត់ ដើម្បី​ធ្វើ​ចម្ការ​​បែប​ឧស្សាហកម្ម​។ កាលពី​ថ្ងៃទី​១២ ខែធ្នូ...

មន្ត្រី​កម្ពុជា​ការពារ​ការ​ដាក់​ពន្ធនាគារ​សកម្មជន​ចំពោះមុខ​ប្រេសិត​អាមេរិក

កាលពី​ថ្ងៃ​អង្គារ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​ការពារ​រដ្ឋាភិបាល​ក្នុង​ការ​ដាក់​ពន្ធនាគារ​សកម្មជន​១១​នាក់​និង​មន្ត្រី​ក្រុម​ប្រឆាំង​ម្នាក់​ ដែល​ទង្វើ​នេះ​ត្រូវ​បាន​គេ​រិះគន់​ជា​ទូទៅ​ អំឡុង​កិច្ច​ប្រជុំ​បិទ​ទ្វារ​ជាមួយ​អ្នក​ការទូត​អាមេរិក​ដែល​កំពុង​ធ្វើ​ទស្សនកិច្ច។ លោក ដានីញ៉ែល រ៉ូស្សែល (Daniel Russel) ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក...

អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​នឹង​​​ជួប​​​ជា​​​មួយ​​​ភាគី​​​ថៃ​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ភាព​​​​​​​​​តាន​​​តឹង​​​​​នៅ​​​ព្រំ​​​ដែន​​​បាន​​​ធូរ​​​ស្រាល​​​

អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​គ្រោង​​​ជួប​​​ជា​​​មួយ​​​​​អភិបាល​​​ខេត្ត​​​អូ៊ប៊ុន​​​ រ៉ាត​​​ថានី របស់​​​ប្រទេស​​​ថៃ​​​នៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​ការ​​​បើក​​​ច្រក​​​ព្រំ​​​ដែន​​​អាន​​​សេះ​​​ឡើង​​​វិញ​​​ ដែល​​​ត្រូវ​​​បាន​​​បិទ​​​នៅ​​​ពេល​​​កង​​​ទ័ព​​​ថៃ​​​ប្រមាណ​​​២០០នាក់​​​ត្រូវ​​​បាន​​​បញ្ជូន​​​ចូល​​​មក​​​​​តំបន់​​​​ព្រំ​​​ដែននេះ​​​​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​។ លោក សុខ ហៃ អ្នក​​​នាំ​​​ពាក្យ​​​​​​សាលា​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា  លោក​​​ អ៊ុំ​​​ ម៉ារ៉ា​​​ អភិបាល​​​ខេត្ត​​​ព្រះ​​​វិហារ​​​​​​នឹង​​​ជួប​​​ជា​​​មួយ​​​​​​លោក សឺម ឆៃណារ៉ុង​​​ (Serm Chainarong) អភិបាល​​​ខេត្ត​​​អ៊ូប៊ុន រ៉ាត​​ថានី ដែល​​​ស្ថិត​​​នៅ​​​ក្បែរ​​​ខេត្ត​​​ព្រ​​ះ​​​វិហារ​​​ ក៏​​​ដូច​​​ជា​​​តំណាង​​​កង​​​ទ័ព និង​​​​​​ក្រសួង​​​ការ​​​បរទេស​​​ថៃ​​​​​​​​​ផង​​​ដែរ​​​នៅ​​​ម៉ោង​​​៩​​​ព្រឹក​​​ថ្ងៃ​​​នេះ​​​។ លោក​​​ សុខ​​​ ហៃ បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ជួប​​​ប្រជុំ​​​គ្នា​​​នឹង​​​ផ្តោត​​​លើ​​​ការ​​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ និង​​​បញ្ហា​​​ពាក់​​​ព័ន្ធ​​​ព្រំ​​​ដែន​​​ផ្សេង​​​ៗ​​​ទៀត​​​"។ លោក ជា​​​ គឹមសេង អភិបាល​​​ស្រុក​​​ជាំ​​​ក្សាន្ត​​​ ខេត្ត​​​ព្រះ​​​វិហារ​​​ដែល​​​ច្រក​​​ព្រំ​​​ដែន​​​អាន​​​សេះ​​​ស្ថិត​​​ក្នុង​​​ស្រុក​​​នេះ ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ខែ​​​មុន​​​ថា ថៃ​​​បាន​​​បិទ​​​ច្រក​​​ព្រំ​​​ដែន​​​ខាង​​​ផ្នែក​​​របស់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ទា​​​ហាន​​​ថៃ​​​ចូល​​​មក​​​ក្នុង​​​ទឹក​​​ដី​​​កម្ពុជា​​​ ហើយ​​​បញ្ជា​​​ឲ្យ​​​កម្មករ​​​សំណង់ខ្មែរ​​​បញ្ឈប់​​​ការ​​​ស្ថាបនា​​​ផ្លូវ​​​ ដែល​​​ពួក​​​គេ​​​បាន​​​អះ​​​អាង​​​ថា ស្ថិត​​​ក្នុ​​​ង​​​ដែន​​​ដី​​​មាន​​​ជម្លោះ​​​។ បន្ទាប់​​​មក​​​ប្រទេស​​​ថៃ​​​​​​បាន​​​បញ្ជូន​​​កាំ​​​ភ្លើង​​​ធន់​​​ធ្ងន់​​​ និង​​​ទាហាន​​​ប្រហែល​​​២០០នាក់​​​ ចូល​​​មក​​​តំបន់​​​ព្រំដែន​​​នេះ​​​​​​កាល​​​ពីថ្ងៃ​​​ទី​​​២៨​​​ ខែ​​ធ្នូ​​​។ លោក ជា គឹម​​​សេង បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ទាហាន​​​ការ​​​ពារ​​​ព្រំ​​​ដែន​​​ថៃ​​​នៅ​​​តែ​​​ត្រូវ​​​បាន​​​ដាក់​​​ពង្រាយ​​​នៅ​​​ច្រក​​​ព្រំដែន​​​អាន​​​សេះ​​​នៅ​​​ឡើយ​​​ ហើយ​​​ច្រក​​​ព្រំដែន​​​ក៏​​​នៅ​​​​បិទ​​​នៅ​​​ឡើយ​​​ដែរ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ទាហាន​​​កម្ពុជា​​​បាន​​​រាយការណ៍​​​ថា បាន​​​ឃើញ​​​ទាហាន​​​ថៃ​​​បន្ថែម​​​ទៀត​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃ​​​ថ្មី​​​ៗ​​​នេះ​​​៕ស៊ុយ​​​ឈាង​​​​​​  

តុលាការខេត្ត​ពោធិ៍​សាត់​​ចោទ​ប្រកាន់​​​​បុរស​បីនាក់​ពីបទ​សម្លាប់​បុរស​ម្នាក់​ នៅ​កន្លែង​រាំ​កម្សាន្ត

មន្ត្រី​តុលាការ​ម្នាក់​បាន​និយាយ​ថា កាលពី​ម្សិល​មិញ​​​​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ចោទ​ប្រកាន់​បុរស​បី​នាក់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ ដោយ​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​​វាយ​តប់​គ្នា​​រវាង​ក្រុម​បដិបក្ខ​ពីរ​ក្រុម​ ដែល​បាន​បណ្ដាល​ឲ្យ​អ្នក​ចូល​រួម​​ម្នាក់​ស្លាប់។ ជន​សង្ស័យ​ទាំង​បី​នាក់​នេះ​​​ឈ្មោះ អាន រិទ្ធ អាយុ​២០ឆ្នាំ ឡាត ឡុញ អាយុ​៣៣​ឆ្នាំ...

ភ្លុក​ដំរី​ទម្ងន់​បី​តោន​​រក្សាទុក​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ​នៅឡើយ ខណៈ​ការ​ស៊ើបអង្កេត​​ជាប់គាំង​

រយៈ​ពេល​ជាង​៧ខែ​បន្ទាប់ពី​អាជ្ញាធរ​​រឹបអូស​បាន​ភ្លុក​ដំរី​ទម្ងន់​៣តោន ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ និង​ដែល​ជា​​​ចំនួន​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​​​​របស់​កម្ពុជា​ ការ​ស៊ើបអង្កេត​នៅ​តែ​ជាប់​គាំង​​ ខណៈ​ទំនិញ​ខុស​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​រក្សាទុក​នៅ​កន្លែង​ជួស​ជុល​​​នាវា​។ លោក គិន លី ​ប្រធាន​នាយកដ្ឋាន​​គយ និង​រដ្ឋាករ​...

ព័ត៌មានថ្មីៗ