27.5 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រសួង​នៅ​តែ​មិន​ច្បាស់​លាស់​​ជុំវិញ​អ្នក​ដែល​ចាំបាច់​ត្រូវ​មាន​លិខិត​អនុញ្ញាត​បម្រើ​ការងារ​

ប្រហែល​បី​សប្ដាហ៍​បន្ទាប់ពី​ក្រសួង​មហាផ្ទៃ និង​ក្រសួង​ការ​ងារ​បាន​ប្រកាស​បង្ក្រាប​​ជន​បរទេស​ដែល​គ្មាន​លិខិង​អនុញ្ញាត​បម្រើ​ការ​ងារ ​នៅ​សប្ដាហ៍​នេះ​​មន្ត្រី​អាច​ផ្ដល់​ចម្លើយ​បាន​តិច​តួច​ប៉ុណ្ណោះ​ស្ដីពី​វិធី​ដែល​ជនបរទេស​អាច​អនុវត្ត​​តាម​ច្បាប់​ការ​ងារ​របស់​ប្រទេស​កម្ពុជា​។ យោង​តាម​ច្បាប់​ការ​ងារ​ឆ្នាំ​១៩៩៧ ជនបរទេស​ទាំង​អស់​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​តម្រូវ​ឲ្យ​មាន​លិខិត​​អនុញ្ញាត​បម្រើ​ការ​ងារ​ ប៉ុន្តែច្បាប់​នេះ​មិន​ត្រូវ​បាន​​អនុវត្ត​​រហូត​មក​ទល់នឹង​ពេល​ថ្មីៗ​នេះ។ ច្បាប់​នេះ​​មិន​​​​មាន​ចែង​អំពី​​​និវត្តន៍​ជន​ ឬ​ជនបរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ ប៉ុន្តែ​ដែល​ទទួល​បាន​ប្រាក់​ចំណូល​ពី​បរទេស​ឡើយ​។ ឧត្ដមសេនីយ៍ឯក​​...

គ្រួសារ​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ផ្ទះ​​​ព្រោះ​​​ព្រួយ​​​បារម្ភ​​​ពី​​​សុវត្ថិភាព​​​ផ្ទាល់​​​ខ្លួន​​​

នៅ​​​ពេល​​​ភាព​​​ហ្មង​​​សៅ​​​នៅ​​​តែ​​​បន្ត​​​កើត​​​មាន​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ដែល​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​​ឃើញ​​​ថា​​​មាន​​​ផ្ទុក​​​មេរោគ​​​អេដស៍​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ ខេត្ត​​​បាត់​​​ដំបង​​​ គ្រួសារ​​​របស់​​​គ្រូ​​​ពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ធ្វើ​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដា​​ល​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ផ្ទះ​​​ ព្រោះ​​​ព្រួយបារម្ភ​​​អំពី​​​សុវត្ថិភាព​​​របស់​​​ខ្លួន​​​។ អ្នក​​​ភូមិ​​​ជាង​​​២០០​​​នាក់​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ស្រុក​​​សង្កែ បាន​​​ធ្វើ​​​តេស្ត​​​ឈាម​​​រក​​ឃើញ​​​ថា​​​មាន​​​ផ្ទុ​​​ក​​​មេរោគ​​​អេដស៍ ចាប់​​​តាំង​​​ពី​​​ការ​​​ធ្វើ​​​តេស្ត​​​ឈាម​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ដើម​​​ខែ​​​ធ្នូ​​​មក​​​។ មូល​​​ហេតុ​​​ដែល​​​បណ្តាល​​​ឲ្យ​​​មេរោគ​​​អេដស៍​​​ឆ្លង​​​រាល​​​ដាល​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ​​​ ប៉ុន្តែ​​​ ការសិក្សា​​​ដឹក​​​នាំ​​​ដោយ​​​រដ្ឋាភិបាល​​​ ដែល​​​ត្រូវ​​​បាន​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ សន្និដ្ឋាន​​​ថា មេរោគ​​​​​​អេដស៍​​​នេះ ភាគច្រើន​​​ទំនង​​​ជា​​​ឆ្លង​​​តាម​​​រយៈ​​​​​​​​​​​​​​​ការ​​​ចាក់​​​ឆ្នាំ​​​ ឬការ​​​ព្យួរ​​​សេរ៉ូម។ លោក យ៉ែម ជ្រិន គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​ដែល​​​ព្យាបាល​​​អ្នក​​​ភូមិ​​​អស់​​​ជា​​​ច្រើន​​​នាក់​​​តាម​​​រយៈ​​​​​​ការ​​​ចាក់​​​ថ្នាំ​​​ និង​​​ដែល​​​សារភាព​​​ថា បាន​​​ប្រើ​​​សឺរ៉ាំង​​​ឡើង​​​វិញ​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សា​​​​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​ធ្នូ​​​។ អ្នកស្រី ជ្រិន រក្សា  កូន​​​ស្រី​​​របស់​​​លោក យ៉ែម ជ្រិន បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពីម្សិលមិញ​​​ថា អ្នក​​​ភូមិ​​​ដែល​​​ពោរ​​​ពេញ​​​ដោយ​​​កំហឹង​​​មួយ​​​ក្រុម​​​បាន​​​គំរាម​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​គ្រួសារ​​​របស់​​​គាត់​​​​​​​​​​​​​​​កាល​​​ពី​​​ចុង​​​សប្តាហ៍​​​មុន​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "បុរស​​​ប្រហែល​​​ប្រាំ​​​ពីរ​​​នាក់​​​ប្រដាប់​​​ដោយ​​​កាំបិត​​​ និង​​​ពូថៅ​​​បាន​​​មក​​​ផ្ទះ​​​របស់​​​យើង​​​។ ពួក​​​គេ​​​បាន​​​ស្រែក​​​ ហើយ​​​ទាត់​​​បាវ​​​អង្ករ​​​ទាល់​​​តែ​​​រហែក​​​​​​អស់​​​មួ​​​យ​​​បាវ​​​។ ខ្ញុំ​​​នៅ​​​​​​​​​ផ្ទះ​​​តែ​​​ម្នាក់​​​ឯង​​​ជា​​​មួយ​​​កូន​​​អាយុ​​​៣​​​ឆ្នាំ ខណៈ​​​ប្តី​​​របស់​​​ខ្ញុំ​​​ចេញ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ខាង​​​ក្រៅ​​​"។ អ្នក​​​ស្រី រក្សា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា បន្ទាប់មក​​​អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​​​​បាន​​​រៀប​​​ចំ​​​ការ​​​ជួប​​​ប្រជុំ​​​មួយ​​​កាល​​​ពីថ្ងៃ​​​ច័ន្ទ ដើម្បី​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​បិទ​​​កន្លែង​​​លក់​​​គ្រឿង​​​ទេស​​​​​​នៅ​​​ផ្ទះ​​​របស់​​​អ្នកស្រី​​​។ លោក​​​ ជិន រ៉ាំង​​​ នាយប៉ុស្តិ៍​​​ឃុំ​​​បាន​​​បញ្ជាក់​​​ថា ពិត​​​ជា​​​មាន​​​ការ​​​ជួប​​​ប្រជុំ​​​គ្នា​​​បែប​​​នេះ​​​មែន ប៉ុន្តែ ថា លោក​​​មិន​​​ដឹង​​​ថា អ្នក​​​ភូមិ​​​បាន​​​ប៉ុន​​​ប៉ង​​​បំភិត​​​បំភ័យ​​​កូនស្រី​​​របស់​​​គ្រូពេទ្យ​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​រូប​​​នេះ​​​ឡើយ​​​។ លោក​​​ ជិន រ៉ាំង​​​ ដែល​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ការជួប​​​ប្រជុំ​​​គ្នា​​​នេះ​​​​​​ ដើម្បី​​​ប្រាប់​​​​​​​​​​​​​​​ឲ្យ​​​អ្នក​​​ភូមិ​​ស្ងប់​​​ចិត្ត​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គាត់​​​ បាន​​​រៀប​​​ចំ​​​ការ​​​ជួប​​​ប្រជុំ​​​មួយ​​​ ហើយ​​​បាន​​​ពិភាក្សា​​​ជា​​​មួយ​​​អាជ្ញាធរ​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​បិទ​​​ផ្ទះ​​​ និង​​​កន្លែង​​​លក់​​​ដូរ​​​របស់​​​អ្នក​​​ស្រី រក្សា ​​​"។ លោក ជិន រ៉ាំង​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ចុះ​​​ទៅ​​​​​​សួរ​​​សុខ​​​ទុក្ខ​​​អ្នកស្រី រក្សា បន្ទាប់​​​ពី​​​ការ​​​ជួប​​​ប្រជុំ​​​រួច​​​​​​ ហើយ​​​បាន​​​ណែ​​​នាំ​​​ឲ្យ​​​គាត់​​​បិទ​​​កន្លែង​​​រក​​​ស៊ី​​​ជា​​​បណ្តោះអាសន្ន​​​ ហើយ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​សិន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​បាន​​​ស្នើ​​​ឲ្យ​​​ម្ចាស់​​​ផ្ទះ​​​បិទ​​​ផ្ទះរបស់​​​ខ្លួន​​​ដើម្បី​​​សុវត្ថិភាព​​​របស់​​​ពួកគេ​​​។ ប្រសិន​​​បើ​​​ខ្ញុំ​​​មិន​​​ស្នើ​​​ឲ្យ​​​មានការ​​​បិទ​​​ផ្ទះ​​​នោះ​​​ទេ​​​ អ្នក​​​ភូមិ​​​នឹង​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ទី​​​នោះ​​​"។ អ្នកស្រី រក្សា បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​ពី​​​ចាក់​​​សោ​​​ផ្ទះ​​​រួច​​​ ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ អ្នក​​​ស្រី​​​បាន​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​ទាំង​​​គ្រួសារ​​​ទៅ​​​រស់​​​នៅ​​​​​​ក្នុង​​​ផ្ទះ​​​ម្តាយ​​​ក្មេក​​​របស់​​​អ្នកស្រី។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​អំពី​​​សុវត្ថិភាព​​​របស់​​​គ្រួសារ​​​ខ្ញុំ​​​។ ខ្ញុំ​​​មិន​​​ឲ្យ​​​កូន​​​ស្រី​​​របស់​​ខ្ញុំ​​​ចេញ​​​ក្រៅ​​​តែ​​​ម្នាក់​​​ឯង​​​ដូច​​​ពី​​​មុន​​​ឡើយ ព្រោះ​​​ខ្ញុំ​​​ខ្លាច​​​គេ​​​ចាប់​​​ធ្វើ​​​បាប​​​នាង​​​​​​។ ខ្ញុំ​​​ពិបាក​​​រស់​​​នៅ​​​​​​កន្លែង​​​នេះខ្លាំង​​​ណាស់​​​ឥឡូវ​​​នេះ​​​។ ខ្ញុំ​​​ធុញ​​​ទ្រាន់​​​នឹង​​​ជីវិត​​​ណាស់​​​"៕ស៊ុយឈាង​​​  

តុលាការ​ផ្តន្ទា​ទោស​ក្រុម​ភេរវជន ហើយ​បញ្ជូនទៅ​តុលាការ​

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​លោក សួន សេរីរដ្ឋា អ្នក​​​ប្រឆាំង​​​​​​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​ពីបទ​​​ញុះ​​​ញង់ឲ្យ​​​​មាន​​​​​​ផែន​​​ការផ្តួលរំលំរដ្ឋាភិបាល​​​​ និង​​រារាំង​​​ការ​​​បោះ​​​ឆ្នោត ​​​ចំណែក​​​អ្នក​​​ឃុប​​​ឃិត​​​បី​​​នាក់​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​កាត់​​​ឲ្យ​​​ជាប់​​​ទោ​​ស​​​ពីបទ​​​មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​ និង​​​រារាំង​​​ការ​​​បោះ​​​ឆ្នោត​​​ផង​​​ដែរ​​​។ អ្នក​​​ទាំង​​​បួន​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ពី​​​ប្រាំ​​​ឆ្នាំដល់​​ប្រាំពីរឆ្នាំ​​​ពីបទ​​​ចោទ​​​ប្រកាន់​​​មួយ​​​ចំនួន​​​ដែល​កើត​​ចេញពី​​​ពី​​​ការ​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែងរបស់ខ្លួន​​​ក្នុង​​​ការ​​​ចែក​​​ផ្កា​​​ និង​​​​​​អាវ​​​យឺត​​​​​​​​​ចំ​​​ពេល​​​ដែលមាន​​​ភាព​​​ចលាចលនៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​។ អង្គការ​​​សិទ្ធិមនុស្ស​​​លីកា​​​ដូ​​​បាន​​​លើក​​​ឡើង​​​ថា ករណី​​​ប្រឆាំង​​​បុរស​​​ទាំង​​​នេះ​​​ដែ​​​ល​​​ព្រះរាជ​​​អាជ្ញា​​​បាន​​​លើក​​​ឡើង​​​ថា ជា​​​សមាជិក​​​ក្រុម​​​ប្រឆាំង​​​ដែល​​​ហៅ​​​ថា ចល​​​នា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរនោះ​​​​ គឺ​​​ជា​​​ហេតុ​​​ផល​​​នយោបាយ​​​។ លោក តុប ឈុន​​​ហេង​​​ ចៅ​​​ក្រុម​​​ប្រធាន​​​ក្រម​​​ប្រឹក្សា​​​​​​ជំនុំ​​​ជម្រះ​​​បាន​​​ប្រកាស​​​ប្រាប់​​​តុលាការ​​​ថា "យើង​​​សម្រេច​​​ផ្តន្ទាទោស​​​​​​លោក សួន សេរីរដ្ឋា ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ប្រាំពីរ​​​ឆ្នាំ​​​ ពីបទ​​​ញុះញង់​​​ឲ្យ​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​រារាំង​​​ប្រជា​​​ជន​​​កុំ​​​ឲ្យ​​​ទៅ​​​បោះ​​​ឆ្នោត​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​២៥​​​លាន​​​រៀល​​​"។ លោក សួន សេរីរដ្ឋា ដែល​​​រស់​​​នៅ​​​សហរដ្ឋ​​អាមេរិក​​​ និង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ប្រទេស​​​ថៃ​​​ជា​​​ញឹក​​​ញាប់​​​នោះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​កំបាំង​​​មុខ​​​ ហើយ​​​លោក​​​កំពុង​​​ស្ថិតនៅ​​​ក្រៅប្រទេស​​​នៅ​​​ឡើយ​​​។ បុរស​​​បី​​​នាក់​​​ទៀត​​​កំពុងត្រូវ​​​​​​​​​ឃុំ​​​ខ្លួន​​​ ហើយ​​​នឹង​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ទោស​​​របស់ខ​​​្លួន។ លោក សេង សុខ​​​ម៉េង ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ឆ្នាំ​​​។ លោក សេរី ប៊ុនឡុង និង​​​លោក អ៊ំុ ភារុណ ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ក្នុង​ម្នាក់​​​ៗប្រាំ​​​ឆ្នាំ។ បុរស​​​ទាំង​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់ ពន្ធនាគារ​​​នេះ ពាក់​​​ព័ន្ធ​​​អាវ​​​យឺត​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ ដែល​​​ពួក​​​គេ​​​បាន​​​ដឹក​​​យក​​​ទៅ​​​ចែក​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​កាល​​​ពីឆ្នាំ​​​២០១៣ ដោយ​​​​​​មាន​​​រូប​​​សញ្ញា​​​របស់​​​ក្រុម​​​នេះ​​​ និង​​​សារជំរុញ​​​ឲ្យ​​​ប្រជា​​​ជន​​​កុំ​​​ទៅ​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ការ​​​បោះឆ្នោត​​​ជាតិ​​​នា​​​ពេល​​​ខាង​​​មុខ។ ពួក​​​គេ​​​ក៏​​​មាន​​របស់​របរ​​ម៉ាក​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ផ្សេង​​​ទៀត​​​​​​ រួម​​​មាន​​​នាឡិកា​​​ដៃ និង​​​វិទ្យុ​​​ផង​​​ដែរ។ លោក សួន សេរីរដ្ឋា ដែល​​​បាន​​​រៀប​​​ចំ​​​បោះ​​​ពុម្ពអាវ​​យឺត​​​និង​​​របស់​​​របរផ្សេង​​​ៗ​​​ទៀត​​​ក៏​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ពីបទ ញុះញង់​​​ចំពោះ​​​ការ​​​ប៉ុនប៉ង​​​ចែក​​​ផ្កា​​​កុលាប​​​ពណ៌​​​លឿង​​​ចំនួន​​​១.០០០ទង​​​ដល់​​​ប្រជា​​​ជន​​​ និង​​​ទាហាន​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញផងដែរ​​​​ បន្ទាប់ ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស។ ផ្កា​​​កុលាប​​​ទាំង​​​នោះ​​​ មាន​​​ទាំង​​​ស្ទីកគ័រ​​​ ជំរុញ​​​ឲ្យ​​​កម្លាំង​​​សន្តិសុខ​​​ "បែរកាណុង​​​កាំ​​​ភ្លើង​​​របស់​​​ខ្លួន​​​​​​ដាក់​​​ជន​​​ផ្តាច់​​​ការ​​​" ដោយ​​​សំដៅ​​​ដល់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។ ក្រុម​​​ប្រឆាំង​​​នេះ​​​បាន​​​សារភាព​​​ជា​​​ចំហ​​ចំពោះការចង់​​ជំរុញឲ្យ​​​មាន​​​ការ​​​ប៉ះបោរ​​​បែប​​​អារ៉ាប់​​​ស្ព្រីង ដើម្បីបណ្តេញ​​​លោក ហ៊ុន សែន ចេញ​​​ពី​​​អំណាច ប៉ុន្តែ បាន​​​ច្រាន​​​ចោល​​​​​​ការ​​​ប្រើ​​​ប្រាស់​​​អំពើ​​​ហិង្សា។ លោក​​​​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​អំពាវ​​​នាវ​​​ដល់​​​ទាហាន​​​ និង​​​នគរ​​​បាល​​​គឺ​​​ដើម្បី​​​ជំរុញ​ឲ្យ​ពួកគេ​​​ការពារ​​​សាធារណជន​​​កុំ​​​ឲ្យ​​​មាន​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិ​​​មនុស្ស​​​ពី​​​សំណាក់​​​លោក​​​នាយក​​​រដ្ឋមន្ត្រីតែប៉ុណ្ណោះ។ មាន​​​ប្រសាសន៍​​​ពី​​​ទីក្រុង​​​បាង​​​កក​​​ បន្ទាប់ពី​​​ការ​​​ប្រកាស​​​សាល​​​ក្រម លោក សួន សេរីរដ្ឋា ​​​​​​បាន​​​អះ​​​អាង​​​ម្តង​​​ទៀត​​​ពី​​​​​​ភាពគ្មាន​​​ទោស​​​របស់​​​លោក​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ដែល​​​ប្រព្រឹត្ត​​​បទ​​​ឧក្រិដ្ឋ​​​ណា​​​មួយ​​​ឡើយ​​​...។ សាល​​​ក្រម​​​ផ្តន្ទាទោស​​​នេះ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​។ សវនាការ​​​ជំនុំ​​​ជម្រះនេះ មិន​​​យុត្តិធម៌​​​សម្រាប់​​​រូប​​ខ្ញុំទេ​​ មិនត្រឹមតែ​​​សម្រាប់​​​រូប​​​ខ្ញុំ​​​ប៉ុណ្ណោះ​​​ទេ  ថែមទាំង​​សម្រាប់​​​សកម្មជន​​​របស់​​​ខ្ញុំ​​​​​​នៅក្នុង​​​ពន្ធនាគារ​​​​​​ទៀត​​​ផង​​​"។ នៅពេល​​​ចាក​​ចេញ​​​ពី​​​តុលាការ​​​ បន្ទាប់​​​ពី​​​ការ​​​ផ្តន្ទាទោស​​​ លោក ប៊ុន​​​ឡុង​​​ បាន​​​និយាយ​​​ថា លោក​​​ក៏​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សេចក្តី​​​សម្រេច​​​េនះ​​​មិន​​​សម​​​ហេតុ​​​ផល​​ និង​​​មិន​​​យុត្តិធម៌​​​ឡើយ​​​ ពីព្រោះខ្ញុំ​​​​​​គ្រាន់​​​តែ​​​ចែក​​​អាវយឺត និង​​​វិទ្យុ​​​តែ​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ទេ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ អំឡុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ លោក ប៊ុនឡុង​​​ និង​​​លោក សុខ​​​ម៉េង បាន​​​ទទួល​​​ស្គាល់ថា បាន​​​ដឹក​​​របស់​របរ​​​របស់​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​កញ្ចប់​​​​​​មែន​​​ ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​ដឹង​​​ថា នៅ​​​ក្នុង​​​កញ្ចប់​​​នោះមាន​​​អ្វី​​​នោះ​​​ឡើយ​​​ ហើយ​​​បាន​​​បដិសេធ​​​ថា លោក​​​មិន​​​បាន​​​ចូល​​​រួម​​​​​ក្នុង​​​ក្រុម​​​របស់​​​លោក សួន សេរីរដ្ឋា ឡើយ។ លោក ភារុណ បាន​​​បដិសេធ​​​ថា លោក​មិន​បាន​​​ចែក​​​កញ្ចប់​​​ណា​​​មួយ​​​ ឬ​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ចលនា​​​អំណាច​​​ពល​​​រដ្ឋខ្មែរ​​​ឡើយ​​​។ លោក សុក សំអឿន មេធាវី​​​តំណាង​​​បុរស​​​ទាំង​​​បួននាក់​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​គ្រាន់តែ​​​ចង់ប្រើ​​​ប្រាស់​​​សិទ្្ធិរបស់​​​ខ្លួន​​​តាម​​​រដ្ឋ​​​ធម្មនុញ្ញតែ​​​ប៉ុណ្ណោះ។ លោក​​​បាន​​​មានប្រសាសន៍​​​ដល់​​​សាល​​​ក្រមនេះ​​​​ថា វា​​​បង្ហាញ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មិន​​​​​​មាន​​​សេរីភាព​​​ក្នុង​​​ការ​​​បញ្ចេញ​​​មតិ​​​ឡើយ​​​​​​ ពីព្រោះ​​​ការ​​​បញ្ចេញ​​​មតិ​​​បាន​​​ក្លាយ​​​ជា​​​ការ​​​រៀប​​​ចំ​​​ផែនការ​​​អាក្រក់ទៅ​​​វិញ​​​"។ លោក អំ សំអាត អ្នក​​​​​​គ្រប់​​​គ្រង​​​ផ្នែក​​​បច្ចេកទេស​​​នៅ​​​អង្គការ​​​លីកាដូ​​​ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​នោះ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​​​​មិន​​​បាន​​​បង្ហាញ​​​ភ័ស្តុ​​​តាង​​​គួរ​​​ឲ្យ​​​ទុក​​​ចិត្ត​​​ទាក់​​​ទង​​​បទ​​​ឧក្រិដ្ឋ​​​​​​មក​​​លើ​​​បុរស​​​ទាំង​​​នោះឡើយ​ ហើយ​​​ថា ករណី​​នេះ​​​គឺ​​​ជា​​​ហេតុ​​​ផល​​​នយោ​បាយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អ្នក​​​ដែល​​​ត្រូវ​​​ចាប់​​​ដាក់​​​ពន្ធនាគារ​​​ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ ។ 'សូម​​​បញ្ឈប់​​​ការ​​​ប្រើ​​​ប្រាស់​​​ប្រជា​​​ជន​​​ជា​​​ឧបករណ៍​​​នយោបាយ​​​ទៀត​​​ទៅ​​​'”។ គេមិន​​​ទាន់​​​ច្បាស់​​​ភ្លាម​​​ៗ​​​ទេ​​​​​​ថា តើ​​​ប្រទេស​​​​​​កម្ពុជា​​​មាន​​​គម្រោង​​​សុំ​​​ឲ្យ​​​ប្រទេស​​​ថៃ​​​ឃាត់​​​ខ្លួន​​​ និង​​​ធ្វើ​​​បត្យា​​​ប័ណ្ណ​​​លោក សួន សេរីរដ្ឋា  ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ​​​។ ក្រុម​​​មន្ត្រី​​​នៅក្រសួង​​​មហាផ្ទៃ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ ឬ​អាច​​​ទាក់​​​ទង​​​បាន​​​ឡើយ។ បើ​​​ទោះ​​​ជា​​​ករណី​​​នេះប្រឆាំង​​​រូប​​​លោក​​​ក៏​​​ដោយ​​​ ក៏​​​លោក សួន សេរីរដ្ឋា ​​​កំពុង​​​ព្យាយាម​​​ចុះ​​​ឈ្មោះ​​​គណបក្ស​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ គឺ​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ផង​​​ដែរ​​​​​​៕សារុន(រាយការណ៍​​​បន្ថែម​​​ដោយ​​​ Zsombor Peter)​​​  

តុលាការ​កោះហៅ​អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធវិវាទដីធ្លី​មក​សាកសួរ​

អ្នកភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​៧នាក់​​ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូដែលកាន់កាប់ដោយ​វៀត​​ណាម​​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ ត្រូវ​សាលាដំបូង​ខេត្ត​កោះ​ហៅ​មក​សាកសួរ​​បន្ទាប់ពី​​ក្រុមហ៊ុន​នេះ​បាន​ចោ​ទ​ប្រកាន់​ពួកគាត់​ថា បាន​កាន់កាប់​ដី​របស់​ខ្លួន​ដោយ​ខុស​ច្បាប់នៅក្នុង​​ស្រុក​កែវ សីមា។ អ្នកភូមិ​ជន​ជាត​ិ​ដើម​ភាគ​ត​ិច​ព្នង​ប្រហែល​២០០គ្រួសារ​​នៅក្នុង​ឃុំ ស្រែ​ឈូក ​អះ​អាង​ថា ក្រុមហ៊ុនចម្ការ​កៅស៊ូ Binh Phuoc...

លោក សម រង្ស៊ី អះ​អាង​ថា គណ​បក្ស​ប្រជា​ជនកម្ពុជា​​នៅពីក្រោយ​​ក្រុម​កំណែទម្រង់​ “ខ្មែរ​ដើម្បី​ខ្មែរ”

លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​ជាតិ​​​បាន​​​បន្ត​​​វាយ​​​ប្រហារ​​​ទៅ​​​លើ​​​ក្រុម​​​កំណែ​​​ទម្រង់​​​"ខ្មែរ​​​ដើម្បី​​​ខ្មែរ" របស់​​​លោក​​​ កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​ថ្លែងទៅកាន់អ្នក​​​គាំទ្រ​​​ថា ក្រុម​​​នេះ​​​គឺជាការ​​​​បង្កើត​​​ឡើង​​របស់​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ លោក កែម ឡី បាន​​​មាន​​​ប្រសា​សន៍​​​ថា ក្រុម​​​របស់​​​លោក​​​មាន​​​គម្រោង​​​ជួយ​​​អ្នក​​​ភូមិ​​​បង្កើត​​​គណបក្ស​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ឃុំ​​​សង្កាត​់​តូច​​​ៗ​​​ប្រហែល២៥​​​នៅ​​​ដើម​​​ឆ្នាំ​​​នេះ​​​ដើម្បី​​​ចូល​​​រួម​​​នៅ ក្នុង​​​ការ​​​បោះ​​​ឆ្នោត និង​​​ពង្រឹង​​​លទ្ធិ​​​ប្រជា​​​ធិបតេយ្យ​​​។ ថ្លែង​​​ទៅ​​​កាន់​​​​​​អ្នក​​​គាំទ្រ​​​ក្នុង​​​ស្រុក​​​បសេដ្ឋ ខេត្ត​​​កំពង់​​​ស្ពី លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ផែន​​​ការ​​​នេះ​​​នឹង​​​ផ្តល់​​​ប្រយោជន៍ដល់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​តែ​​​ប៉ុណ្ណោះ​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "នឹង​​មាន​ជ័យ​​​ជម្នះ​​​​​​លើ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​ ​​​ប្រសិន​​​បើ​​​អ្នក​​​ប្រជា​​​ធិបតេយ្យ​​​ និង​​​អ្នក​​​សេ្នហាជាតិ​​​រួបរួម​​​គ្នា។ រយៈ​​​ពេល​​​៣០​​​ឆ្នាំ​​​ហើយ​​​ ដែល​​​យើង​​​មិន​​​អាច​​​យក​​​ឈ្នះ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាបាន​​​​ ពីព្រោះ​​​យើង​​​បាន​​​បែក​​​បាក់​​​គ្នា ហើយ​​​មាន​​​គណបក្ស​​​នយោបាយ​​​ច្រើន​​​"។ លោក សម រង្ស៊ី បាន​​​កត់​​​សម្គាល់​​​ថា គណបក្ស​​​ហ្វុ៊ន​​​សិុន​​​បិុច គណបក្ស​​​ សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិមនុស្ស​​​បាន​​​បំបែក​​​សំឡេង​​​ប្រឆាំង​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ដែល​​​ធ្វើ​​​ឲ្យ​​​គណបក្ស​​​នេះ​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​។ ទោះ​​​ជា​​​​​​យ៉ាង​​​ណា​​ គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ប្រឈម​​​ការ​​​គំរាម​​​កំហែង​​​ធ្ងន់​​​ធ្ងរ​​​ចំពោះ​​​ភាព​​​លើស​​​លប់​​​របស់​​​ខ្លួន​​​ចាប់​​​តាំង​​​ពី​​​គណបក្ស​​​ សម រង្ស៊ី និង​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​​​​បាន​​​ច្របាច់​​​បញ្ចូល​​​គ្នា​​​ បង្កើត​​​ជា​​​គណបក្ស​​​សង្គ្រោះជាតិ​​​ក្នុង​​​ឆ្នាំ​​​២០១២។ ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​កម្លាំង​​​របស់​​​យើង​​​រួប​​​រួម​​​គ្នា​​​ទៅ​​​ជា​​​គណបក្ស​​​តែ​​​មួយ ដូច្នេះ​​​មាន​​​ន័យ​​​ថា មាន​​​គណបក្ស​​​នយោបាយ​​​មួយ​​​ប្រឆាំង​​​នឹង​​​គណបក្ស​​​នយោបាយ​​​មួយ​​​។ ឥឡូវ​​​នេះ​​​គណបក្ស​​​ប្រជា​​​ជន​​​​​​កម្ពុជា​​​ដឹង​​​យ៉ាង​​​ច្បាស់​​​ថា អ្នក​​​ស្នេហា​​​ជាតិ​​​រួបរួម​​​គ្នា ដូច្នេះ​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ចាញ់​​​"។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "ប៉ុន្តែ ពួក​​​គេ​​​មិន​​​ចង់​​​ចាញ់​​​ទៀត​​​ទេ​​​ ដូច្នេះ​​​តើ​​​ពួក​​​គេ​​​នឹង​​​ត្រូវ​​​ធ្វើ​​​អ្វី​​​?។ ល្បិច​​​កល​​​របស​​​់​​​ពួក​​​គេ​​​គឺ​​​បង្កើត​​​គណបក្ស​​​តូច​​​ៗ​​​ដើម្បី​​​បំបែក​​​សំឡេង​​​ឆ្នោត​​របស់​គណបក្ស​សង្គ្រោះ​​​ជាតិ​​​។ គណបក្ស​​​តូច​​​ៗ​​ទាំង​​​នេះ​​​ដឹង​​​យ៉ាង​​​ច្បាស់​​​ថា ពួក​​​គេ​​​​​​នឹង​​​មិន​​​ទទួល​​​បាន​​​អាសនៈ​​​សភា​​​ឡើយ​​​ ប៉ុន្តែ...​​​នឹង​​​បំបែក​​​សំឡេង​​​ឆ្នោត​​​របស់​​​យើង​​​ ដើម្បី​​​ជួយ​​​ដល់​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​"។ លោក កែម ឡី បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​មិន​​​​​​មាន​​​តួ​​​នាទី​​​ណា​​​មួយ​​​ក្នុង​​​ការ​​​បង្កើត​​​​​​ ឬ​​​គាំទ្រ​​​ក្រុម​​​របស់​​​លោក​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ទេ​​​ យើង​​​គ្រាន់​​​តែ​​​ប្រើ​​​ប្រាស់​​​ធនធាន​​​ផ្ទាល់​​​របស់​​​យើង និង​​​ការ​​​រួម​​​ចំណែក​​​របស់​​​ពួក​​​យើង​​​ផ្ទាល់​​​តែ​​​ប៉ុណ្ណោះ។ យើង​​​បើក​​​ចំហ​​​សម្រាប់​​​ក្រុម​​​ហ៊ុន​​​សវកម្ម​​​ឯក​រាជ្យ​​​ណា​​​មួយ​​​ ឬ​​​ក្រុម​​​ណា​​​មួយ​​​ដែល​​​ចង់​​​សើុប​​​អង្កេត​​​ពួក​​​យើង​​​។ យើង​​​បើក​​​ចំហ​​​។ យើង​​​កំពុង​​​ធ្វើ​​​ដំណើរ​​​ក្នុង​​​ផ្លូវ​ប្រកប​ដោយ​​​​តម្លាភាព​​​ និង​​​​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​។ លោក​​​បាន​​​បន្ថែម​​​ថា "នេះ​​​មិន​​​មែន​​​ជា​​​លើក​​​ទី​​​១ទេ​​​ ហើយ​​​វា​​​មិន​​​មែន​​​​​​ត្រឹម​​​តែ​​​​​​រូប​​​លោក​​​ទេ ក្រុម​​​របស់​​​លោក​​​តែង​​​តែ​​​បន្ទោស​​​អ្នកដែល​​គ្មាន​​​ព័ត៌​​​មាន​​​ផ្អែកលើ​​​ភ័ស្តុ​​​តាង​​​។ ប៉ុន្តែ ខ្ញុំ​​​ធ្វើ​​​ការ​​​ដើម្បី​​​ប្រទេស​​​ជាតិ​​​របស់​​​ខ្ញុំ​​​ មិន​​​មែន​​​សម្រាប់​​​នរណា​​​ម្នាក់​​​ឡើយ​​"៕សារុន (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Alex Willemyns)  

នាយករដ្ឋមន្ត្រី​លើក​សរសើរ​ស្ថានីយ​វារីអគ្គិសនី​ថ្មី​នៅ​ខេត្ត​កោះកុង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ​វា​រី​អគ្គិសនី​ ដែល​មាន​​កម្លាំង​៣៣៨​មេហ្គា​វ៉ា​ត់​ក្នុង​ខេត្ត​កោះកុង និង​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ក្នុង​ប្រទេស​នេះ។ ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នៅ​ស្រុក​មណ្ឌលសីមា៉ ខេត្ត​កោះកុង លោក...

សម្បទាន​របស់​រោងចក្រ​កាត់​ដេរនៅ​តាកែវ​ ​​បាន​បញ្ចប់​កូដកម្ម​រយៈពេលពីរ​ថ្ងៃ​

កម្មករ​ប្រហែល​១.០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​​ក្នុង​ខេត្ត​តាកែវ ដែល​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក នឹង​ត្រូវ​វិល​ត្រឡប់​ចូល​​ធ្វើ​ការ​វិញ​​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ការ​ចរចា​រវាង​តំណាង​សហជីព​ និង​រោងចក្រ​បាន​បញ្ចប់ទៅ​ដោយ​ជោគ​ជ័យ​កាលពី​ម្សិលមិញ។ ខណៈ​កម្មករ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ទ្វារ​ចូល​រោងចក្រ​ CS Gold Way Textile...

គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​កាត់​បន្ថយ​រយៈ​ពេល​យុទ្ធនាការ​បោះឆ្នោត​ពាក់​កណ្តាល

ឧប​នាយករដ្ឋមន្ត្រី​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជា​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ត្រូវតែ​កាត់​បន្ថយ​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​១៤​ថ្ងៃ​វិញ ដោយ​ការ​ដើរហែ​តាម​ផ្លូវ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​នៅ​ពេល​ថ្ងៃ​បើក​និង​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ លោក ប៊ិន...

កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​​​នាក់​ពីបទ​យក​កាំបិត​គំរាម​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​

ក្រុម​មន្ត្រី​​​និង​​​បុគ្គលិក​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​ថា កាល​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​ហត្ថ​​​ខេត្ត​​​ព្រះ​វិហារ​​​​​​បាន​​ចាប់​​​ខ្លួន​​​ប្តី​ប្រពន្ធ​​​វ័យ​​​កណ្តាល​​​ម្នាក់​​​ដែល​ជាប់​ចោទ​ពីបទ​​​​​​គំរាមប្រើ​​​អំពើ​​​ហិង្សា​​​មក​លើ​​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ជុំវិញ​​ដីរដ្ឋ​​​ដែល​មាន​​​វិវាទ​​​នៅក្នុង​​​ស្រុក​​​ឆែប។ យោង​​​តាម​​​លោក ឡុង​​​ ស៊ីថា ព្រះ​​​រាជ​​​អាជ្ញា​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សន វុទ្ធី អាយុ​​​៤៥ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ លឹម សុឃីម អាយុ​៤៣​ឆ្នាំ កាលពី​ថ្ងៃ​ច័ន្ទបាន​កាន់​កាំបិត​ និង​ពូថៅ​ប៉ុន​ប៉ង​បំភិត​បំភ័យមន្ត្រី​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ ដែល​មក​ចរចា​ជាមួយ​ពួកគាត់​ជុំវិញ​​ដីរដ្ឋ​ទំហំ​៨៤​ហិកតា។ លោក ស៊ីថា...

ចំនួនអ្នក​​​ស្លាប់​​​ដែលឆ្លងដែន​​​ទៅ​​​កាប់​​​ឈើ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ថយ​​​ចុះ​​​​តែអ្នករងរបួសកើនឡើង

មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ចំនួន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បានបាញ់​​​​​​សម្លាប់​​​​​​ពេល​​​ឆ្លង​​​កាត់​​​ព្រំដែន​​​​​​ទៅ​​​កាប់​​​ឈើ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​បាន​​​ធ្លាក់​​​ចុះ​​​ជាង​​​៦៦​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ ចំនួន​​​អ្នក​​​រង​​​របួស​​​វិញ​​​បែរ​​​ជា​​​កើន​​​ឡើង​​​។ ​​យោង​​​តាម​​​លោក ហូ សាគុណ ប្រធាន​​​នាយក​​​​ដ្ឋាន​​​កណ្តាល​​​នគរ​​​បាល​​​ការ​​​ពារ​​​​​​ព្រំដែន​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​ចំនួន​​​១១​​​នាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ និង​​​៣៤​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុការណ៍បាញ់​​​ប្រហារ​​​ដាច់​​​ដោយ​​​ឡែក​​​​​​ចំនួន​​​១៦​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​​​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៣​​​វិញ​​​គឺ​​​មាន​​​មនុស្ស​​​ចំនួន​​​៣៤​​​នាក់​​​ត្រូវ​​​បានបាញ់​​​​​​សម្លាប់ និង​​​២៥​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុការណ៍បាញ់​​​ប្រហារ​​​ចំនួន​​​៣៥​​​លើក​​​។ ឧត្តម​​​សេនីយ៍​​​ឯក សាគុណ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ ហេតុការណ៍​​​បាញ់​​​ប្រហារ​​​ភាគ​​​ច្រើន​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ក្បែរ​​​ព្រំ​​​ដែន​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ និង​​​ខេត្ត​​​ព្រះវិហារ​​​ជា​​​កន្លែង​​​ដែល​​​សម្បូរ​​​ដោយ​​​ឈើ​​​គ្រញូង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​មាន​​​តែ​​​តំបន់​​​ក្បែរ​​​ព្រំដែន​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​បី​​​ ​​​គឺ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាត់​​​ដំបង និង​​​ខេត្ត​​​ប៉ៃលិន​​​ទេ​​​ដែល​​​​​​ការ​​​បាញ់​​​ប្រហារ​​​កម្រ​​​កើត​​​ឡើង​​​​​​"។ និន្នាការ​​​​​​បាញ់​​​ប្រហារ​​​​​​​​​ពី​​​សំណាក់​​​ទាហាន​​​ថៃ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​ព្រំដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ គឺ​​​ជា​​​មូល​​​ហេតុ​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​ទំនាក់​​​ទំនង​​​ក្បែរ​​​ព្រំដែន​​​មាន​​​ភាព​​​រកាំរកូស​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ចំនួន​​​ មន្ត្រី​​​រដ្ឋាភិបាល​​កម្ពុជា​​​បាន​​​ទទូច​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ឲ្យ​​​សមភាគីថៃ​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ ហើយ​​​ធានា​​​ថា ទាហាន​​​ថៃ​​​​​​ធ្វើ​​​ការ​​​ចាប់ខ្លួន​​​ជា​​​ជាង​​​បាញ់​​​ប្រហារ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​។ កាល​​​ពីខែ​​​មីនា ឯកអគ្គរាជ​​​ទូត​​​ថៃ​​​ប្រចាំកម្ពុជា​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យ​​​ទៅ​​​កាន់​​​ក្រសួង​​​ការ​​​បរទេស​​​ដើម្បី​​​បំភ្លឺ​​​​​​អំពី​​​ការ​​​បាញ់​​​ស្លាប់​​​បុរ​​​សម្នាក់​​​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​​​ទៅ​​​រក​​​ឈើ​​​។ ក្រសួង​​​ការបរទេស​​​ក៏​​​បាន​​​ផ្ញើ​​​លិខិត​​​ដែល​​​មាន​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗ​​​ទៅកាន់​​​ស្ថាន​​​ទូត​​​ថៃ​​​ផង​​​ដែរ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​ ជុំ​​​វិញ​​​ហេតុការណ៍​​​ដ៏​​​សាហាវ​​​មួយ​​​ ដែល​​​ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ពេល​​​ឆ្លង​​កាត់​​​ព្រំដែនទៅដក​​​ផ្សិត​​​។ ថ្វីបើ​​​ចំនួន​​​អ្នក​​​ស្លាប់​​​​​​ ដែល​​​ត្រូវ​​​បាន​​​កត​​់ត្រា​​​ដោយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ធ្លាក់​​​ចុះ​​​ក៏​​​ដោយ​​​ តែ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក ដែល​​​ក៏ឃ្លាំ​​​មើល​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា តួលេខ​​​របស់​​​នគរ​​​បាល​​​អំពី​​​ការ​​​បាញ់​​​សម្លាប់​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​នេះ គឺ​​​វា​​​ទំនង​​​ជា​​​​​​​​​ទាប​​​ខ្លាំង​​​ណាស់​​​។ លោក​​​ នី ចរិយា​​​ ប្រធាន​​​ក្រុម​​​ឃ្លាំ​​​មើល​​​របស់​​​អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ឃ្លាំមើល​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​មនុស្ស​​​ចំនួន​​​២៦នាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់ និង​​​១៨​​​នាក់​​​រង​​​របួសកាល​​​ពី​​​ឆ្នាំ​​​២០១៤។ លោក នី ចរិយា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ជឿ​​​ជាក់​​​ថា នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ជូន​​​កាល​​​មិន​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​ស្លាប់​​​នៅ​​​​​​តាម​​​ព្រំដែន​​​​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​ឡើយ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​គូស​​​បញ្ជាក់​​​​​​ថា ​​​​​​តួលេខ​​​នៃ​​​អ្នក​​​រង​​​របួស​​​ដែល​​​អង្គការ​​​អាដ​​​ហុក​​​ទទួល​​​បាន​​​ប្រហែល​​​ជា​​​មាន​​​ការ​​​ធ្លាក់​​​ចុះ ព្រោះ​​​ថា អ្នក​​​កាប់​​​ឈើ​​​ដែល​​​រង​​​របួស​​​​​​ត្រូវ​​​គេ​​​ដាក់​​​សម្ពាធ​​​មិន​​​ឲ្យ​​​រាយការណ៍​​​អំពី​​​ហេតុការណ៍ទាំង​​​នេះ​​​ទៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ភារកិច្ច​​​របស់​​​យើង​​​ និង​​​ភារកិច្ច​​​របស់​​​នគរ​​​បាល​​​គឺ​​​ខុស​​​គ្នា​​​"។ លោក ស្រី ណារ៉េន អ្នក​​​ឃ្លាំ​​​មើល​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ឃ្លាំ​​​មើល​​​ជួប​​​ការ​​​លំបាក​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ៗ ព្រោះ​​​ឈ្មួញ​​​ឈើ​​​ដែល​​​ជួញ​​​ដូរ​​​ឈើ​​​គ្រញូង​​​ភាគ​​​ច្រើន​​​ឈប់​​​ជួល​​​អ្នក​​​​​​កាប់​​​ឈើ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ទៀត​​​ហើយ​​​ ហើយ​​​បាន​​​ជួល​​​យុវជន​​​ពីខេត្ត​​​ផ្សេង​​​ៗ​​​ជំនួស​​​វិញ​​​ដើម្បី​​​មក​​​ធ្វើ​​​ការ​​​ងារ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​នេះ​​​។ លោក​​​បាន​​​ពន្យល់​​​ថា "ឈ្មួញ​​​រក​​​ស៊ី​​​ឈើ​​​គ្រញូង​​​បាន​​​ប្តូរ​​​វិធីសាស្ត្រ​​​របស់​​​ខ្លួន​​​ដោយ​​​ជួល​​​មនុស្ស​​​​​​ដែល​​​នៅ​​​ក្រៅ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​ឲ្យ​​​មក​​​​​​កាប់​​​ឈើ​​​គ្រញូង​​​នៅ​​​ក្នុង​​​ព្រៃ​​​ដឹក​​​ដី​​​ថៃ ហេតុ​​​ដូច្នេះ ប្រសិន​​​បើ​​​ទាហាន​​​ថៃ​​​បាញ​​​់ប្រហារ​​​ ហើយ​​​ពួក​​​គេ​​​ស្លាប់​​​នៅ​​​ក្នុង​​​ព្រៃ​​​នោះ​​​ អ៊ីចឹង​​​សាច់​​​ញាត្តិ​​​របស់​​​អ្នក​​​កាប​​​់ឈើ​​​ទាំង​​​នោះ​​​នឹង​​​មិន​​​មក​​​រក​​​ពួក​​​គេ​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ទទួល​​​បាន​​​សេចក្តី​​​រាយការណ៍​​​នោះ​​​ទេ​​​"។ លោក ណារ៉េន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​គិត​​​ថា ប្រហែល​​​ជា​​​មាន​​​អ្នក​​​កាប់​​​ឈើ​​​ដែល​​​ស្លាប់ និង​​​បាត់​​​ខ្លួន​​​ច្រើន​​​ជាង​​​នេះ​​​ ហើយ​​​សាច់​​​ញាត្តិ​​​របស់​​​ពួក​​​គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ថា ពួក​​​គេ​​​បាត់​​​ខ្លួន​​​​​​នៅ​​​ឡើយ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "អ្នក​​​កាប​​់​​​ឈើ​​​គ្រញូង​​​នៅ​​​តែ​​​លួច​​​ចូល​​​ទៅ​​​ក្នុង​​​ព្រៃ​​​ទឹក​​​ដី​​​ថៃ ហើ​​​យការជួញ​​​ដូរ​​​ឈើ​​​គ្រញូង​​​នៅ​​​តែ​​​មាន​​​ច្រើន​​​ដដែល​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

ព័ត៌មានថ្មីៗ