28.4 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សម្បទាន​របស់​រោងចក្រ​កាត់​ដេរនៅ​តាកែវ​ ​​បាន​បញ្ចប់​កូដកម្ម​រយៈពេលពីរ​ថ្ងៃ​

កម្មករ​ប្រហែល​១.០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​​ក្នុង​ខេត្ត​តាកែវ ដែល​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក នឹង​ត្រូវ​វិល​ត្រឡប់​ចូល​​ធ្វើ​ការ​វិញ​​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ការ​ចរចា​រវាង​តំណាង​សហជីព​ និង​រោងចក្រ​បាន​បញ្ចប់ទៅ​ដោយ​ជោគ​ជ័យ​កាលពី​ម្សិលមិញ។ ខណៈ​កម្មករ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ទ្វារ​ចូល​រោងចក្រ​ CS Gold Way Textile...

គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​កាត់​បន្ថយ​រយៈ​ពេល​យុទ្ធនាការ​បោះឆ្នោត​ពាក់​កណ្តាល

ឧប​នាយករដ្ឋមន្ត្រី​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជា​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ត្រូវតែ​កាត់​បន្ថយ​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​១៤​ថ្ងៃ​វិញ ដោយ​ការ​ដើរហែ​តាម​ផ្លូវ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​នៅ​ពេល​ថ្ងៃ​បើក​និង​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ លោក ប៊ិន...

កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​​​នាក់​ពីបទ​យក​កាំបិត​គំរាម​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​

ក្រុម​មន្ត្រី​​​និង​​​បុគ្គលិក​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​ថា កាល​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​ហត្ថ​​​ខេត្ត​​​ព្រះ​វិហារ​​​​​​បាន​​ចាប់​​​ខ្លួន​​​ប្តី​ប្រពន្ធ​​​វ័យ​​​កណ្តាល​​​ម្នាក់​​​ដែល​ជាប់​ចោទ​ពីបទ​​​​​​គំរាមប្រើ​​​អំពើ​​​ហិង្សា​​​មក​លើ​​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ជុំវិញ​​ដីរដ្ឋ​​​ដែល​មាន​​​វិវាទ​​​នៅក្នុង​​​ស្រុក​​​ឆែប។ យោង​​​តាម​​​លោក ឡុង​​​ ស៊ីថា ព្រះ​​​រាជ​​​អាជ្ញា​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សន វុទ្ធី អាយុ​​​៤៥ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ លឹម សុឃីម អាយុ​៤៣​ឆ្នាំ កាលពី​ថ្ងៃ​ច័ន្ទបាន​កាន់​កាំបិត​ និង​ពូថៅ​ប៉ុន​ប៉ង​បំភិត​បំភ័យមន្ត្រី​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ ដែល​មក​ចរចា​ជាមួយ​ពួកគាត់​ជុំវិញ​​ដីរដ្ឋ​ទំហំ​៨៤​ហិកតា។ លោក ស៊ីថា...

ចំនួនអ្នក​​​ស្លាប់​​​ដែលឆ្លងដែន​​​ទៅ​​​កាប់​​​ឈើ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ថយ​​​ចុះ​​​​តែអ្នករងរបួសកើនឡើង

មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ចំនួន​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ដែល​​​ត្រូវ​​​បានបាញ់​​​​​​សម្លាប់​​​​​​ពេល​​​ឆ្លង​​​កាត់​​​ព្រំដែន​​​​​​ទៅ​​​កាប់​​​ឈើ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​បាន​​​ធ្លាក់​​​ចុះ​​​ជាង​​​៦៦​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ ប៉ុន្តែ ចំនួន​​​អ្នក​​​រង​​​របួស​​​វិញ​​​បែរ​​​ជា​​​កើន​​​ឡើង​​​។ ​​យោង​​​តាម​​​លោក ហូ សាគុណ ប្រធាន​​​នាយក​​​​ដ្ឋាន​​​កណ្តាល​​​នគរ​​​បាល​​​ការ​​​ពារ​​​​​​ព្រំដែន​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យ​​​ដឹង​​​ថា មនុស្ស​​​ចំនួន​​​១១​​​នាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ និង​​​៣៤​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុការណ៍បាញ់​​​ប្រហារ​​​ដាច់​​​ដោយ​​​ឡែក​​​​​​ចំនួន​​​១៦​​​កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​​​​បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​២០១៣​​​វិញ​​​គឺ​​​មាន​​​មនុស្ស​​​ចំនួន​​​៣៤​​​នាក់​​​ត្រូវ​​​បានបាញ់​​​​​​សម្លាប់ និង​​​២៥​​​នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ក្នុង​​​ហេតុការណ៍បាញ់​​​ប្រហារ​​​ចំនួន​​​៣៥​​​លើក​​​។ ឧត្តម​​​សេនីយ៍​​​ឯក សាគុណ​​​ បាន​​​លើក​​​ឡើង​​​ថា​​​ ហេតុការណ៍​​​បាញ់​​​ប្រហារ​​​ភាគ​​​ច្រើន​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ទឹក​​​ដី​​​ថៃ​​​ក្បែរ​​​ព្រំ​​​ដែន​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ និង​​​ខេត្ត​​​ព្រះវិហារ​​​ជា​​​កន្លែង​​​ដែល​​​សម្បូរ​​​ដោយ​​​ឈើ​​​គ្រញូង។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​មាន​​​តែ​​​តំបន់​​​ក្បែរ​​​ព្រំដែន​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​បី​​​ ​​​គឺ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាត់​​​ដំបង និង​​​ខេត្ត​​​ប៉ៃលិន​​​ទេ​​​ដែល​​​​​​ការ​​​បាញ់​​​ប្រហារ​​​កម្រ​​​កើត​​​ឡើង​​​​​​"។ និន្នាការ​​​​​​បាញ់​​​ប្រហារ​​​​​​​​​ពី​​​សំណាក់​​​ទាហាន​​​ថៃ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​ជន​​​ជាតិ​​​ខ្មែរ​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​ព្រំដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ គឺ​​​ជា​​​មូល​​​ហេតុ​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​​​​ទំនាក់​​​ទំនង​​​ក្បែរ​​​ព្រំដែន​​​មាន​​​ភាព​​​រកាំរកូស​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​មួយ​​​ចំនួន​​​ មន្ត្រី​​​រដ្ឋាភិបាល​​កម្ពុជា​​​បាន​​​ទទូច​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​ឲ្យ​​​សមភាគីថៃ​​​​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ ហើយ​​​ធានា​​​ថា ទាហាន​​​ថៃ​​​​​​ធ្វើ​​​ការ​​​ចាប់ខ្លួន​​​ជា​​​ជាង​​​បាញ់​​​ប្រហារ​​​លើ​​​អ្នក​​​កាប់​​​ឈើ​​​។ កាល​​​ពីខែ​​​មីនា ឯកអគ្គរាជ​​​ទូត​​​ថៃ​​​ប្រចាំកម្ពុជា​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ជា​​​ផ្លូវ​​​ការ​​​ឲ្យ​​​ទៅ​​​កាន់​​​ក្រសួង​​​ការ​​​បរទេស​​​ដើម្បី​​​បំភ្លឺ​​​​​​អំពី​​​ការ​​​បាញ់​​​ស្លាប់​​​បុរ​​​សម្នាក់​​​​​ដែល​​​បាន​​​ឆ្លង​​​កាត់​​​ព្រំ​​​ដែន​​​ទៅ​​​រក​​​ឈើ​​​។ ក្រសួង​​​ការបរទេស​​​ក៏​​​បាន​​​ផ្ញើ​​​លិខិត​​​ដែល​​​មាន​​​ប្រើ​​​ពាក្យ​​​ធ្ងន់​​​ៗ​​​ទៅកាន់​​​ស្ថាន​​​ទូត​​​ថៃ​​​ផង​​​ដែរ​​​កាល​​​ពី​​​ខែ​​​ធ្នូ​​ ជុំ​​​វិញ​​​ហេតុការណ៍​​​ដ៏​​​សាហាវ​​​មួយ​​​ ដែល​​​ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​ពេល​​​ឆ្លង​​កាត់​​​ព្រំដែនទៅដក​​​ផ្សិត​​​។ ថ្វីបើ​​​ចំនួន​​​អ្នក​​​ស្លាប់​​​​​​ ដែល​​​ត្រូវ​​​បាន​​​កត​​់ត្រា​​​ដោយ​​​មន្ត្រី​​​រដ្ឋាភិបាល​​​បាន​​​ធ្លាក់​​​ចុះ​​​ក៏​​​ដោយ​​​ តែ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក ដែល​​​ក៏ឃ្លាំ​​​មើល​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​តាម​​​ព្រំ​​​ដែន​​​ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា តួលេខ​​​របស់​​​នគរ​​​បាល​​​អំពី​​​ការ​​​បាញ់​​​សម្លាប់​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​នេះ គឺ​​​វា​​​ទំនង​​​ជា​​​​​​​​​ទាប​​​ខ្លាំង​​​ណាស់​​​។ លោក​​​ នី ចរិយា​​​ ប្រធាន​​​ក្រុម​​​ឃ្លាំ​​​មើល​​​របស់​​​អង្គការ​​​អាដហុក​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ឃ្លាំមើល​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​មនុស្ស​​​ចំនួន​​​២៦នាក់​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់ និង​​​១៨​​​នាក់​​​រង​​​របួសកាល​​​ពី​​​ឆ្នាំ​​​២០១៤។ លោក នី ចរិយា បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​ជឿ​​​ជាក់​​​ថា នគរ​​​បាល​​​មូល​​​ដ្ឋាន​​​ជូន​​​កាល​​​មិន​​​បាន​​​រាយការណ៍​​​អំពី​​​ការ​​​ស្លាប់​​​នៅ​​​​​​តាម​​​ព្រំដែន​​​​​​ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​ឡើយ។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ លោក​​​បាន​​​គូស​​​បញ្ជាក់​​​​​​ថា ​​​​​​តួលេខ​​​នៃ​​​អ្នក​​​រង​​​របួស​​​ដែល​​​អង្គការ​​​អាដ​​​ហុក​​​ទទួល​​​បាន​​​ប្រហែល​​​ជា​​​មាន​​​ការ​​​ធ្លាក់​​​ចុះ ព្រោះ​​​ថា អ្នក​​​កាប់​​​ឈើ​​​ដែល​​​រង​​​របួស​​​​​​ត្រូវ​​​គេ​​​ដាក់​​​សម្ពាធ​​​មិន​​​ឲ្យ​​​រាយការណ៍​​​អំពី​​​ហេតុការណ៍ទាំង​​​នេះ​​​ទៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ភារកិច្ច​​​របស់​​​យើង​​​ និង​​​ភារកិច្ច​​​របស់​​​នគរ​​​បាល​​​គឺ​​​ខុស​​​គ្នា​​​"។ លោក ស្រី ណារ៉េន អ្នក​​​ឃ្លាំ​​​មើល​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ឃ្លាំ​​​មើល​​​ជួប​​​ការ​​​លំបាក​​​កាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ៗ ព្រោះ​​​ឈ្មួញ​​​ឈើ​​​ដែល​​​ជួញ​​​ដូរ​​​ឈើ​​​គ្រញូង​​​ភាគ​​​ច្រើន​​​ឈប់​​​ជួល​​​អ្នក​​​​​​កាប់​​​ឈើ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ទៀត​​​ហើយ​​​ ហើយ​​​បាន​​​ជួល​​​យុវជន​​​ពីខេត្ត​​​ផ្សេង​​​ៗ​​​ជំនួស​​​វិញ​​​ដើម្បី​​​មក​​​ធ្វើ​​​ការ​​​ងារ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​នេះ​​​។ លោក​​​បាន​​​ពន្យល់​​​ថា "ឈ្មួញ​​​រក​​​ស៊ី​​​ឈើ​​​គ្រញូង​​​បាន​​​ប្តូរ​​​វិធីសាស្ត្រ​​​របស់​​​ខ្លួន​​​ដោយ​​​ជួល​​​មនុស្ស​​​​​​ដែល​​​នៅ​​​ក្រៅ​​​ខេត្ត​​​ឧត្តរ​​​មាន​​​ជ័យ​​​ឲ្យ​​​មក​​​​​​កាប់​​​ឈើ​​​គ្រញូង​​​នៅ​​​ក្នុង​​​ព្រៃ​​​ដឹក​​​ដី​​​ថៃ ហេតុ​​​ដូច្នេះ ប្រសិន​​​បើ​​​ទាហាន​​​ថៃ​​​បាញ​​​់ប្រហារ​​​ ហើយ​​​ពួក​​​គេ​​​ស្លាប់​​​នៅ​​​ក្នុង​​​ព្រៃ​​​នោះ​​​ អ៊ីចឹង​​​សាច់​​​ញាត្តិ​​​របស់​​​អ្នក​​​កាប​​​់ឈើ​​​ទាំង​​​នោះ​​​នឹង​​​មិន​​​មក​​​រក​​​ពួក​​​គេ​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ទទួល​​​បាន​​​សេចក្តី​​​រាយការណ៍​​​នោះ​​​ទេ​​​"។ លោក ណារ៉េន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា លោក​​​គិត​​​ថា ប្រហែល​​​ជា​​​មាន​​​អ្នក​​​កាប់​​​ឈើ​​​ដែល​​​ស្លាប់ និង​​​បាត់​​​ខ្លួន​​​ច្រើន​​​ជាង​​​នេះ​​​ ហើយ​​​សាច់​​​ញាត្តិ​​​របស់​​​ពួក​​​គេ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ថា ពួក​​​គេ​​​បាត់​​​ខ្លួន​​​​​​នៅ​​​ឡើយ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "អ្នក​​​កាប​​់​​​ឈើ​​​គ្រញូង​​​នៅ​​​តែ​​​លួច​​​ចូល​​​ទៅ​​​ក្នុង​​​ព្រៃ​​​ទឹក​​​ដី​​​ថៃ ហើ​​​យការជួញ​​​ដូរ​​​ឈើ​​​គ្រញូង​​​នៅ​​​តែ​​​មាន​​​ច្រើន​​​ដដែល​​​នៅ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

លោក ហែម ថ​ុន កីឡាករ​ហែល​ទឹក​ដ៏ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍​៦០​​ស្លាប់​ក្នុ​ងអាយុ​៧១ឆ្នាំ​

លោក ហែម ថុន ដែល​គេ​ចាត​់ទុកថា ជា​កីឡាករ​​ហែល​ទឹក​ដ៏ល្បីឈ្មោះ​​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្លាប់​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​​ល្ងាច​ថ្ងៃ​ច័ន្ទ ក្នុង​អាយុ​៧១​ឆ្នាំ​។ លោក ហែម គិរី កូន​ប្រុស​របស់​លោក...

លោក​​​ ហ៊ុន សែន ចង់​​​ឲ្យ​​​មាន​​​ការ​​​បញ្ចុះ​​​តម្លៃ​​​អគ្គិសនី​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​ដែល​​​ខ្សត់ខ្សោយ​​​

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ថាប័ន​​​រដ្ឋ​​​នានា​​​ជួយ​​​បញ្ចុ​​​ះ​​​តម្លៃ​​​អគ្គិសនី​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​នៅ​​​ទូទាំង​​​ប្រទេស ហើយ​​​ស្នើ​​​ឡើង​​​នូវ​​​គម្រោង​​​មួយ​​​ដើម្បី​​​ទប់​​​ស្កាត់​​​ម្ចាស់​​​ផ្ទះ​​​កុំ​​​ឲ្យ​​​កិប​​​កេង​​​ពី​​​កម្មករ​​​ដោយ​​​ត​​​អគ្គិសនី​​​​​​ទៅ​​​ឲ្យ​​​អ្នក​​​ជួល​​​បន្ទប់​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្តង​​​។ នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឫស្សី​​​ជ្រុំ​​​ក្រោម កម្លាំង​​​៣៣៨​​​មេហ្គាវ៉ាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​(EdC)គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​និង​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ឲ្យ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​មិន​​​យក​​​ថ្លៃ​​​ភ្លើង​​​ខ្ពស់​​​ពី​​​កម្មករ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ម្ចាស់​​​ផ្ទះ​​​ផ្គត់​​​ផ្គង់​​​ភ្លើង​​​ដោយ​​​សម្ងាត់​​​ ហើយ​​​យក​​​ថ្លៃ​​​​​​ខុស​​​ពី​​​អ្វី​​​ដែល​​​​​​ពួក​​​គេ​​​បង់​​​មក​​​ឲ្យ​​​យើង យើង​​​នឹង​​​ចាប់​​​ផ្តើម​​​ត​​​អគ្គិសនី​​​​​​ទៅ​​​ឲ្យ​​​កម្មករ​​​ប្រើ​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្តង"។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា យោង​​​តាម​​​គម្រោង​​​របស់​​​លោក​​​ កម្មករ​​​ណា​​​ដែល​​​ប្រើ​​​តិច​​​ជាង​​​៥០​​​គីឡូវ៉ាត់​​​ម៉ោង​​​ក្នុង​​​មួយ​​​ខែ​​​នឹង​​​ត្រូវ​​​បង់​​​ត្រឹម​​​តែ​​​៦១០​​​រៀល​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ប្រសិនបើ​​​ពួក​​​គាត់​​​ប្រើ​​​ត្រឹម​​​តែ​​​អំពូល​​​ពីរ​​​ និង​​​កង្ហារ​​​មួយ​​​ អគ្គិសនី​​​ដែល​​​ពួក​​​គាត់​​​ប្រើ​​​ប្រាស់​​​នឹង​​​មិន​​​លើ​​​សពី​​​៥០​​​គីឡូវ៉ាត់​​​ម៉ោង​​​ឡើយ​​​"។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​កម្មករ​​​ណា​​​ដែល​​​លោក​​​បាន​​​សំដៅ​​​ទៅ​​​លើ​​​​​​ឲ្យ​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ ប៉ុន្តែ លោក​​​បាន​​​ផ្តោត​​​លើ​​​កម្មករ​​​ដែល​​​រស់​​​នៅដោយ​​​ជួល​​​​​​បន្ទប់​​​​គេ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា កម្មករ​​​ប្រហែល​​​១៥០.០០០នាក់​​​​​​មក​​​ពីបណ្តា​​​ខេត្ត​​​នានា​​​សព្វ​​​ថ្ងៃ​​​កំពុង​​​ជួល​​​បន្ទប់​​​ប្រហែល​​​៣០.០០០បន្ទប់​​​នៅ​​​ក្នុង​​​រាជ​​ធានី​​​ភ្នំពេញ​​​ដោយ​​​​​​ពួក​​​គាត់​​​​​​បាន​​​បង់ថ្លៃ​​​ភ្លើង​​​​​​ចន្លោះ​​​ពី​​​៨៥០រៀលដល់​​​២.៥០០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។តម្លៃ​​​ភ្លើង​​​ដែល​​​រដ្ឋ​​​បាន​​​កំណត់​​​គឺ​​​ចាប់​​​ពី​​​៦១០​​​រៀល​​​ដល់​​​៨២០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។ លោក​​​​​​មិន​​​បាន​​​ពន្យល់​​​ថា តើ​​​​​​ពេល​​​ណា​​​​​​​​​គម្រោង​​​នេះ​​​នឹង​​​ចាប់​​​ផ្តើម​​​ឡើយ​​​ ប៉ុន្តែ ថា​​​គម្រោង​​​នេះ​​​ក៏​​​នឹង​​​​​​ទៅ​​​ដល់​​​បណ្តា​​​ខេត្ត​​​នានា​​​ផង​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រៅ​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​ គម្រោង​​​​​​នេះ​​​នឹង​​​ទៅដល់​​​បណ្តា​​​ខេត្ត​​​នានា​​​ដែល​​​អគ្គិសនី​​​ត្រូវ​​​បាន​​​ផ្គត់​​​ផ្គង់​​​ដោយ​​​រដ្ឋ​​​ និង​​​ដែល​​​ក៏​​​មាន​​​បន្ទប់​​​ជួល​​​ដែរ​​​នោះ"។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក កែវ​​​ រតនៈ​​​ អគ្គនាយក​​​អគ្គិសនី​​​កម្ពុជា​​​ដើម្បី​​​សុំ​​​ការធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​​​​ឡើយ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​មួយ​​​ជា​​​មួយ​​​កាសែត​​​ដើម​​​អម្ពិល​​​ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ លោក កែវ រតនៈ​​​ បាន​​​លើក​​​ឡើង​​​ថា អគ្គិសនី​​​កម្ពុជា​​​មាន​​​គម្រោង​​​​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២លាន​​​ដុល្លារ​​​ ដើម្បី​​​ត​​​អគ្គិសនី​​​តាម​​​បន្ទប់​​​ជួល​​​នីមួយ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ប្រើ​​​ខ្សែភ្លើង​​​ប្រមាណ៤០.០០០​​​ម៉ែត្រ​​​។ លោក​​​មិន​​​បាន​​​ប្រាប់​​​ថា ពេល​​​ណា​​​ការ​​​ងារ​​​នេះ​​​នឹ​​​ងចាប់​​​ផ្តើម​​​ឡើយ​​​។ លោក​​​បាន​​​ប្រាប់​​​កាសែត​​​នេះ​​​ថា "ទោះ​​​បី​​​ជា​​​ ​​​​​​ ស្នើ​​​ឲ្យ​​​យើង​​​ធ្វើ​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ក៏​​​ដោយ ​​​​​​តែ​​​យើង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ច្រើន​​​ដើម្បី​​​ទិញ​​​ខ្សែ​​​ភ្លើង​​​ និង​​​ខ្សែ​​​កាប​​​"។ អ្នក​​​ខ្លះ​​​បាន​​​ចោទ​​​សួរ​​​អំពី​​​លទ្ធផល​​​នៃ​​​គម្រោង​​​នេះ។ បន្ទប់​​​ជួល​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ជួល​​​ដោយ​​​​​​កម្មករ​​​កាត់​​​ដេរ​​​ក្បែរ​​​រោង​​​ចក្រ ដែល​​​ពួកគាត់​​ធ្វើ​​​ការ​​​។ លោក អាត់​​​ ធន់ ដែល​​​ដឹក​​​នាំ​​​សហជីព​​​ឯករាជ្យ​​​ធំបំផុត​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ភាគ​​​ច្រើន​​​ខ្វះ​​​ឯកសារ​​​ដែល​​​រដ្ឋ​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​ដើម្បីអាច​​​ត​​អគ្គិសនី​​​បាន ព្រោះ​​​ថា ពួក​​​គាត់​​​ម្តង​​​រើ​​​ទៅ​​​នេះ​​​ម្តង​​​រើ​​​ទៅ​​​នោះ​​​។ លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​​​​នៅ​​​កម្ពុជា ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​នានា​​​បាន​​​យល់​​ស្រប​​​ថា ការ​​​ដំឡើង​​​ថ្លៃ​​​អគ្គិសនី​​​គឺ​​​ជា​​​រឿង​​​ប្រឈម​​​សម្រាប់​​​កម្មករ​​​ ប៉ុន្តែ លោក​​​​​​សង្ស័យ​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​មិន​​​ព្រម​​​ឲ្យ​​​រដ្ឋាភិបាល​​​តភ្លើង​​​ដោយ​​​ផ្ទាល់​​​ចូល​​​តាម​​​បន្ទប់​​​នីមួយ​​​ៗ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ឡើយ​​​ថា តើ​​​វា​​​អាច​​​ទៅ​​​រួច​​​ ឬក៏​​​អត់​​​នោះ​​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​  

អតីត​សាមណេរ​​​ត្រូវ​បាន​​​តុលាការ​សាកសួរ​ជុំវិញ​ករណី​សម្លាប់​គ្រូសូត្រ​ឆ្វេង

មន្ត្រី​តុលាការ​មួយ​រូប​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​សាកសួរ​អតីត​សាមណេរ​​​អាយុ​១៨​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ចាក់​សម្លាប់​ភិក្ខុ​សង្ឃ​មួយ​អង្គ​ឲ្យ​សុគត​នៅ​វត្ត​សាមគ្គីរង្សី កាលពី​ថ្ងៃ​ច័ន្ទ​។ អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ធ្វើ​គតព្រះតេជគុណ ​ថាច់ ខាន់...

យោធា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​គំរាម​​​អ្នក​​​ធ្វើ​​​ដំណើរ ឆ្លង​​​កាត់​​​ស្ពាន​​​មិន​​​ព្រម​​​បង់​​​ប្រាក់

នគរ​​​បាល​​​មូល​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​ថា យោធា​​ម្នាក់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​កាល​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ពី​​​បទ​​​បាញ់​​​កាំភ្លើង​​​ឡើង​​​លើ​​​ និង​​​គំរាម​​​​​​ប្រជា​​​ជន​​​ដែល​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​សម្រាប់​​​ការ​​​ឆ្លង​​​កាត់​​​ស្ពាន​​​ឈើ​​​ដែល​​​មន្ត្រី​​​យោធា​ម្នាក់​ទៀត​​​​​​បាន​​​សាង​សង់​​​​​​កាត់​​​ស្ទឹង​​​។ យោង​​​តាម​​​លោក​​​ អៀម ចាន់ថា ​​​អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​​​​បានឲ្យ​​​ដឹង​​​ថា លោក ហុក សុផាត អាយុ​​​៣៦​ឆ្នាំ ជា​​​អនុ​សេនីយ៍​ឯក​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​​​​បាន​​​ដាក់​​​កុង​​​ត្រូល​​​​​​ដើម្បី​​​យក​​​លុយ​ចំនួន​​​​​​៥.០០០រៀល​​​​​​ពី​​​យាន​យន្ត​​​មួយ​គ្រឿង​​​​​ៗដែល​​​ចង់​​​ឆ្លង​កាត់​​​ស្ពាន​នេះ​​​ដែល​​​ស្ថិត​​​ក្នុង​​​​​​ឃុំ​​​ត្រពាំង​ជោ  ស្រុក​​​​ឱរ៉ាល់។ ស្ពាន​នេះ​​​ត្រូវ​​​បាន​​​សាង​សង់​​​កាត់​​​ស្ទឹង​​​​​​កាល​ពី​​​ខែ​​​សីហា ដោយ​​​លោក មាស តារា វរសេនីយ៍​ទោនៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ ដែល​​​បាន​​​បញ្ជូន​​​លោក សុផាត ឲ្យ​​​ទៅ​​​​​​ដាក់​កុង​​​ត្រូល និង​​​យក​​​ថ្លៃ​ពី​​​អ្នក​​​ចង់​​​ឆ្លង​​​កាត់​ស្ពាន។ លោក ចាន់ថា បាន​​​មាន​​​ប្រសាសន៍​ថា ទោះ​​​ជាយ៉ាង​ណា​​​​​​តាម​​​ទម្លាប់​​​អនុសេនីយ៍​ឯក​​​រូប​នេះ​​​​​​តែង​​​តែមាន​​​កំហឹង​​​នៅពេល​​​​​​អ្នក​​​ធ្វើ​​​ដំណើរ​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​ ហើយបាន​​​​យក​​​កាំភ្លើង​​​អាកា-៤៧​​​បាញ់​​​ឡើង​​​លើ​​​ដើម្បី​បន្លាច​ពួកគាត់។ លោក​​​បាន​មាន​​​ប្រសាសន៍​ថា "យើង​​​បាន​​​ចាប់​ខ្លួន​លោក សុផាត ​​បន្ទាប់ពី​​​​​​ប្រជាជន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ប្តឹង​​​គាត់​​​ពី​​​បទ​​​បាញ់​​​បោះ​​​គំរាម​​​ និង​​​ជំរិត​​​ទារប្រាក់​​​ពី​​​ប្រជាជន នៅពេល​​​ពួកគាត់​​​មិនព្រម​​​​​​បង់​​​ប្រាក់​​​ក្នុង​ការ​​​ឆ្លងកាត់​​​ស្ពាន"។ លោក ចាន់ថា បាន​ពន្យល់ថា បើទោះ​ជា​កុង​ត្រូល​នេះ​មិន​ខុស​ច្បាប់ក៏ដោយ ក៏ទាហាន​រូបនេះ​មាន​អាកប្បកិរិយា​ហិង្សាដែរ។ លោក​​​បានមាន​​​ប្រសាសន៍​ថា "​​​យើង​​​មិនបាន​​​ចាប់​​​ខ្លួន​​​គាត់​​ ដោយ​សារ​​​យក​​​លុយ​ទេ ប៉ុន្តែ​​​យើង​​​ចោទ​​​ប្រកាន់​​​គាត់​​​​​​ពី​​​បទ​​​​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​ និង​​​បាញ់​​​គំរាម​​​ប្រ​​​ជាជន"។ យោង​​​តាម​​​​​​លោក កែវ ពិសី ស្នង​ការ​​​នគរ​បាល​​​ខេត្ត​​​​​​ដែល​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពីរឿង​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នគរ​បាល​​​ខេត្ត​​​បាន​​​សាក​​​សួរ​​​លោក សុផាត នៅ​​​ស្នង​ការ​​​ដ្ឋាន​​​របស់​ខ្លួន​​​។ លោក វរសេនីយ៍​ទោ តារា ដែល​បាន​សាង​​​សង់​​​ស្ពាន​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​បាន​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​១១.៦០០ដុល្លារ​​​ក្នុងការ​​​សាង​​​សង់​​​ស្ពាន​​​នេះ ហើយ​​​ថា អាជ្ញា​​​ធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​រូប​លោក​​​យក​​​ថ្លៃ​​​​​​ពី​​​អ្នក​ដំណើរ​​​ក្នុង​ការ​​​ឆ្លង​​​កាត់​​​ស្ពាន។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​ទើប​​​តែ​​​ចាប់​​​ផ្តើម​​​យក​​​ប្រាក់​​​កាល​ពី​​​ខែធ្នូតែ​ប៉ុណ្ណោះ ហើយប្រមូល​​​​បាន​​​ប្រាក់​សរុប​​​ប្រហែល​​​២៥០ដុល្លារ​​​​​​នៅខែ​​​នោះ។ ដោយ​សង្កត់​​​ធ្ងន់ថា កុងត្រូលនេះ​​​មិន​​​ខុស​​​ច្បាប់នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា "ខ្ញុំ​​​បាន​​​ចាត់​​​តាំង​​​​​​លោក សុផាត ឲ្យ​​​ឈរ​​ជើង​​​នៅ​​​ទីនោះ​​​ដើម្បី​​យក​លុយ​ពី​​​​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​ស្ពាន"។ លោក តារា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា "​​​ខ្ញុំមិនទាន់​​​បានទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​​​​ពី​​​អាជ្ញា​ធរ​​​ខេត្ត​​​សុំឲ្យ​​​ខ្ញុំពន្យល់​​​​​​ពី​​​ការ​​​ដាក់​​​កូន​​​ចៅ​​​របស់​​​ខ្ញុំ​​​នៅ​​​កុង​​​ត្រូល​នេះ​​​នៅ​ឡើយ​​​ទេ ប៉ុន្តែខ្ញុំ​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​លែង​​​កូន​​​ចៅ​​​របស់​ខ្ញុំ​​​ ពីព្រោះ​​​គាត់​​​មិន​​​បាន​ធ្វើ​​​អ្វី​​​ខុស​​​ទេ ពីព្រោះ​​​គាត់​​​គ្រាន់​តែ​បាញ់​​​ដោយ​​​អចេតនា​​​តែ​​​ប៉ុណ្ណោះ"៕សារុន  

ជនសង្ស័យ​​ក្នុង​ករណី​ជួញដូរ​គ្រឿង​ញៀន​នៅ​ព្រះវិហារ​គ្រិស្ត​ត្រូវ​បាន​សាក​សួរ​ និង​ឃុំខ្លួន​

បុរស​ជនជាតិ​នីហ្សេរីយា៉​ប្រាំបី​នាក់ និង​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​​​ដែល​​​ជួញដូរ​គ្រឿង​ញៀន​​បាន​​ពី​ព្រះវិហារ​គ្រិស្ត​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ម្សិលមិញ បន្ទាប់ពី​​សាកសួរ​រួច​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​ជនសង្ស័យទាំង​ប្រាំបួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​គ្រឿង​ញៀន​​កាលពី​ថ្ងៃច័ន្ទ បន្ទាប់​ពី​នគរ​បាល​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ក្នុង​ប្រតិបត្តិការ​បន្លំ​ខ្លួន​ដាក់​អន្ទាក់​មួយ​​កាលពី​សប្ដាហ៍​មុន​។ នគរ​បាល​ជឿ​ថា ពួកគេ​​បាន​ជួញដូរ​​គ្រឿង​ញៀន​មេតំហ្វេតាមីន​ចេញ​ពី​ព្រះវិហារ​...

មន្ត្រី​តុលាការ​មួយ​រូប​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​សាកសួរ​អតីត​សាមណេរ​​​អាយុ​១៨​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ចាក់​សម្លាប់​ភិក្ខុ​សង្ឃ​មួយ​អង្គ​ឲ្យ​សុគត​នៅ​វត្ត​សាមគ្គីរង្សី កាលពី​ថ្ងៃ​ច័ន្ទ​។ អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ធ្វើ​គតព្រះតេជគុណ ​ថាច់ ខាន់...

ព័ត៌មានថ្មីៗ