41.3 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អភិបាល​​​ខេត្ត​​​តាកែវ​​​យល់​​​ព្រម​​​បញ្ចប់​​​អាជ្ញាប័ណ្ណ​​​​​​សម្រាប់​​​សិទ្ធិផ្តាច់​​​មុខធ្វើ​​​ប្រតិបត្តិការ​​​ទី​​​សត្តឃាត​​​

អភិបាល​​​ខេត្ត​​​តាកែវ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​​​មិញ​​​ថា លោក​​​នឹង​​​មិន​​​បន្ត​​​កិច្ច​​​សន្យា​​​​​​សម្រាប់​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ដែល​​​មាន​​​សិទ្ធិ​​​ផ្តាច់​​​មុខ​​​ធ្វើ​​​ប្រតិបត្តិការ​​​លើ​​​ទី​​​សត្តឃាត​​​នានា​​​​​​ទូទាំង​​​​​​ខេត្ត​​​នេះ​​​ឡើយ បន្ទាប់ពី​​​ពេជ្ឈឃាត​​​ជ្រូក​​​​​មួយក្រុម​​​បាន​​​ធ្វើ​​​ញត្តិ​​​ជូន​​​អភិបាល​​​ក្រុង​​​ដូន​​​កែវ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ ក្រសួ​​​ងកសិកម្ម​​​បាន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ក្រុមហ៊ុន ហូយ ហ៊ាង (Hoy Hieng Company)​​​​​​ ធ្វើ​​​ប្រតិបត្តិការ​​​ទី​​​សត្តឃាត​​​ទាំង​​​អស់​​​ក្នុង​​​ខេត្ត​​​នេះ ធ្វើ​​​ឲ្យ​​​ក្រុម​​​ពេជ្ឈឃាត​​​ក្នុង​​​មូល​​​ដ្ឋាន​​​គ្មាន​​​ជម្រើស​​​​​​ក្រៅ​​​តែពី​​​ប្រើ​​​ប្រាស់​​​ទីសត្ត​​​ឃាត​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​។​​​ ប៉ុន្តែ ដោយ​​​អាជ្ញាប័ណ្ណ​​​នេះ​​​ត្រូវ​​​ផុត​​​សុពល​​​ភាព​​​នៅ​​​ថ្ងៃ​​​នេះ​​​ កាល​​​ពី​​​សប្តាហ៍មុន​​​ តំណាង​​​ក្រុម​​​អាជីវករ​​​ទីសត្តឃាត​​​​​​​​បាន​​​ធ្វើ​​​ញត្តិ​​​ជូន​​​លោក មុល វិចិត្រ​​​ អភិបាល​​​ក្រុង​​​​​​ដូន​​​កែវ​​​ ឲ្យ​​​លុប​​​ចោល​​​​​​អាជ្ញាប័ណ្ណ​​​នេះ​​​។ សំណើ​​​របស់​​​ពួក​​​គាត់​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​បន្ត​​​ទៅ​​​លោកអភិបាល​​​ខេត្ត​​​ ឡាយ វណ្ណៈ​​​ ដែល​​​បានមាន​​​ប្រសាសន៍​​​​​​កាល​​ពីម្សិលមិញ​​​ថា លោក​​​នឹង​​​មិន​​​បន្ត​​​អាជ្ញាប័ណ្ណ​​​របស់​​​ក្រុមហ៊ុន​​​ ហូយ ហ៊ាង​​​ ទេ​​​ ហើយ​​​ក៏​​​មិន​​​ផ្តល់​​​អាជ្ញាប័ណ្ណ​​​ឲ្យ​​​ពួក​​​គេ​​​គ្រប់​​​គ្រង​​​ទី​​​សត្តឃាត​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ដែរ​​​​​​នៅ​​​ពេល​​​អនាគត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ផ្សេង​​​ៗ​​​ទៀត​​​ដេញ​​​ថ្លៃ​​​សម្រាប់​​​ការ​​​ងារ​​​នេះ​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា នៅពេល​​​ជ្រើស​​​រើស​​​ក្រុម​​​ហ៊ុន​​​ថ្មី​​​ដើម្បី​​​ជំនួស​​​ក្រុម​​​ហ៊ុន ហូយ ហ៊ាង ខេត្ត​​​នឹង​​​យក​​​ទុក្ខ​​​លំបាក​​​របស់​​​ក្រុម​​​ពេជ្ឈឃាត​​​ទៅពិចារណា។ ពីមុន​​​ពួកគាត់​​​​​​ធ្លាប់​​​ត្អូញ​​​ត្អែ​​​រ​​​ថា ទីសត្តឃាត​​​របស់​​​ក្រុមហ៊ុន ហូយ​​​ ហ៊ាង គ្មាន​​​អនាម័យ​​​  គ្មាន​​​អគ្គិសនីប្រើ​​​ប្រាស់​​​គ្រប់​​​គ្រាន់​​​ និង​​​ដំបូល​​​ទាប​​​ពេក​​​ធ្វើ​​​ឲ្យ​​​រំុ​​​ផ្សេង​​​។ ពួក​​​គាត់​​​ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​​​​ថា ក្រុមហ៊ុន​​​យក​​​ថ្លៃ​​​ពី​​​ពួក​​​គាត់​​​សម្រាប់ការ​​​សម្លាប់​​​ជ្រូក​​​មួយ​​​ក្បាល​​​ ថ្លៃ​​​ជាង​​​តម្លៃ​​​ដែលមាន​​​ចែង​​​នៅ​​​ក្នុង​​​កិច្ច​​​សន្យា​​​។ លោក​​​ ឡាយ វណ្ណៈ បានមាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​យល់​​​ស្រប​​​និង​​​គាំទ្រ​​​សំណើ​​​របស់​​​អាជីវករ​​​ទាំង​​​ស្រុង"។ លោក​​​ ប៊ុន សេង​​​លី អាយុ​​​៤៥​​​ឆ្នាំ​​​ជា​​​អាជីវករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អាជីវករ​​​ដែល​​​បាន​​​ចុះហត្ថលេខា​​​លើ​​​ញត្តិ​​​នេះ​​​ បាន​​​និយាយ​​​ថា លោក​​​ស្វាគមន៍​​​​​ការ​​​សម្រេច​​​របស់​​​លោក​​​អភិបាល​​​ខេត្ត​​​ក្នុង​​​ការ​​​បើក​​​ការ​​​ដេញ​​​ថ្លៃ​​​ ប៉ុន្តែ លុះ​​​ត្រា​​​តែ​​​ក្រុមហ៊ុនថ្មី​​​មាន​​​ឆន្ទៈ​​​ធ្វើ​​​ឲ្យ​​​ស្ថាន​​ភាព​​​ការ​​​ងារ​​​ល្អប្រសើរ​​​ឡើង​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា "បើ​​​អាជ្ញាធរ​​​េខត្ត​​​​​​ គ្រាន់​​​តែ​​​យក​​​ក្រុមហ៊ុន​​​មួយ​​​មក​​​ជំនួស​​​ក្រុមហ៊ុន​​​ចាស់​​​ ហើយ​​​មិន​​​កែ​​​ប្រែ​​​អ្វី​​​ទាំង​​​អស់​​​នោះ​​​ យើង​​​នឹង​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​"។លោក​​​បាន​​​និយាយ​​​បន្ត​​​ថា កាល​​​ពីឆ្នាំ​​​២០០២ ​​​មាន​​​អាជីវករ​​​តែ​​​បួន​​​ ឬ​​​ប្រាំនាក់​​​ប៉ុណ្ណោះ​​​នៅ​​​តាម​​​ទីសត្តឃាត​​​នីមួយ​​​ៗ ប៉ុន្តែ ពេល​​​នេះមាន​​​ដល់​​​ទៅ​​​៤០​​​នាក់​​​ឯណោះ​​​។ លោក​​​​បាន​​​លើក​​​ឡើង​​​ថា "តំបន់​​​នោះ​​​គួរ​​​ឲ្យ​​​ខ្ពើម​​​​​​ វា​​​កខ្វក់​​​។ បើ​​​អតិថិជន​​​ដឹង​​​ តើ​​​​​​ពួក​​​គេ​​​គិត​​​យ៉ាង​​​ណា​​​? អ្នក​​​ណា​​​បន្ត​​​ទិញ​​​សាច់​​​ជ្រូក​​​របស់​​​យើង​​​?”។ ចំណែក​​​ឯតំណាង​​​ក្រុមហ៊ុន ហូយ ហ៊ាង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​នេះ​​​៕សុខុម​​​  

មន្ត្រី​​​ក្នុងជួរ​​​រដ្ឋាភិបាល​​​ផ្តល់​​​ជំនួយ​​​ដល់​​​អង្គការ​​​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ​​​

នៅពេល​​​​លោក​​​ស្រី ម៉ម សូមា៉លី ដែល​​​ជា​​​សកម្ម​​​ជន​​​ប្រឆាំង​​​ការ​​​​​​ជួញ​​​ដូរ​​​មនុស្ស​​​ធ្លាប់​​​មាន​​​រឿង​​​អាស្រូវ​​​បាន​​​ខិត​​​ខំ​​​ទាក់​​​ទាញ​​​​​​ម្ចាស់​​​ជំនួយ​​​អន្តរ​​​ជាតិ​​​សម្រាប់​​​អង្គការ​​​អាហ្វេសីប(Afesip) ដែល​​​បាន​​​បិទ​​​ទ្វារ​​​របស់​​​លោក​​​ស្រី​​​នោះ លោក​​​ស្រី​​​​នៅតែ​មាន​​​អ្នក​​​គាំទ្រ​​​ដ៏​​​សំខាន់​​​ៗ​​​នៅ​​​ក្នុង​​​ជួរ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ ក្នុ​​​ង​​​នោះ​​​មាន​​​រួម​​​ទាំង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ផង​​​ដែរ​​​។ លោក​​​ស្រី ម៉ម សុមាលី បាន​​​លាលែង​​​ពី​​​តំណែង​​​ជា​​​ប្រធាន​​​មូល​​​និធិ​​​ ម៉ម សូម៉ាលី​​​ ដែល​​​ដើរ​​​តួនាទី​​​ជា​​​អ្នក​​​កៀង​​​គរ​​​មូល​​​និធិ​​​សម្រាប់​​​អង្គការ​​​អាហ្វេសីប កាល​​​ពី​​​ខែ​​​ឧសភា បន្ទាប់​​​ពី​​​កាសែត Newsweek បាន​លាត​ត្រដាង​ ថា លោក​​​ស្រី​​​បាន​​​ប្រឌិត​​​រឿង​​​អតីតកាល​​​​​​ជា​​​ទាសករ​​​ផ្លូវ​​​ភេទ​​​របស់​​​ខ្លួន ហើយ​​​បាន​​​បង្រៀន​​​ស្ត្រី​​​ក្មេង​​​ៗ​​​ឲ្យ​​​ចេះ​​​ភូត​​​កុហក់​​​អំពី​​​រឿង​​​អតីត​​​កាល​​​​​​របស់​​​ខ្លួនដែរ​​​​ដើម្បី​​​កៀង​​​គរ​​​មូល​​​និធិ។ ប៉ុន្តែ នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ដែល​​​គេ​​​បង្ហោះ​​​តាម​​​អីុនធើណិត​​​កាល​​​ពីសប្តាហ៍​​​មុន​​​ លោក​​​ស្រី ម៉ម សូម៉ាលី បាន​​​ខិត​​​ខ​​​ំ​​​អំពាវ​​​នាវ​​​រក​​​ជំនួយ​​​សម្រាប់​​​អង្គការ​​​ថ្មី​​​របស់​​​លោក​​​ស្រី​​​ គឺ"​​​មូលនិធិ ម៉ម សូម៉ាលី​​​ ថ្មី​​​៖ សំឡេង​​​នៃ​ការ​​​ផ្លាស់​​​ប្តូរ" ដែល​​​លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា "វា​​​នឹង​​​បូក​​​រួម​​​បញ្ចូល​​​គ្នា​​​នៃ​​​ធាតុ​​​ផ្សំ​​​ការ​​​ងារ​​​ ដែល​​​អង្គការ​​​អាហ្វេសីប និង​​​មូលនិធិ ម៉ម សូម៉ា​​​លី ធ្លាប់​​​បាន​​​ធ្វើ​​​ពី​​​មុន​​​មក​​​។ លិខិត​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ បន្ទាប់​​​ពី​​​មាន​​​កិច្ច​​​ប្រជុំ​​​យុទ្ធ​​​សាស្ត្រ​​​មួយ​​​ចំនួន​​​ ដែល​​​ធ្វើ​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ដោយ​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​ម្ចាស់​​​ជំនួយ​​​អន្តរ​​​ជាតិ​​​មួយ​​​​​​ចំនួន​​​តូច​​​ក្នុង​​​គោល​​​បំណង​​​រៀប​​​ចំ​​​ផែន​​​ការ​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​អង្គការ​​​អាហ្វេសីប​​​រស់​​​ឡើង​​​វិញ​​​។ អង្គការ​​​អាហ្វេសីប​​​បាន​​​បិទ​​​ទ្វារ​​​ ដោយ​​​សារ​​​តែ​​​ការ​​​ផ្តាច់​​​មូលនិធិ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​លាត​​​ត្រដាង​​​អំពី​​​រឿង​​​រ៉ាវ​​​អាស្រូវ​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ។ យោង​​​តាម​​​ការ​​​បង្ហោះ​​​មួយ​​​នៅ​​​លើ​​​គេ​​​ហ​ទំព័រ​អគ្គ​ស្នង​ការដ្ឋាន​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ ភរិយា​​​ និង​​​កូន​​​ៗ​របស់​​​លោក នេត សាវឿន អគ្គ​ស្នង​​​ការ​​​នគរបាល​​​ជាតិ​​​​​​បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​មជ្ឈមណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ និង​​​ស្តារ​​​នីតិសម្បទា​​​​​​​​​​​​​​​​​​​​​របស់​​​អង្គការ​​​អាហ្វេសីប នៅ​​​ក្នុង​​​ស្រុក​​​កង​​​មាស​​​ ខេត្ត​​​កំពង់​​​ចាម​​​​​​ជា​​​ទី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បរិច្ចាគ​​​ប្រាក់​​​ និង​​​ស្បៀង​​​អាហារ​​​។ ការ​​​បង្ហោះ​​​​​​នោះ​​​បាន​​​ដក​​​ស្រង់​​​សំដី​​​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​ មក​​​​ ថា​​​ចាប់​​​តាំង​​​ពី​​​មជ្ឈមណ្ឌល​​​នេះ​​​បាន​​​បើក​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​មក​​​ មជ្ឈមណ្ឌល​​​បាន​​​ទទួល​​​យក​​​ក្មេង​​​ៗចំនួន​​​៣២៤​​​នាក់​​​​​​ក្នុង​​​នោះ​​​មាន​​​ជន​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ជួញ​​​ដូរ​​​ចំនួន​​​​​​១១១នាក់ ជន​​​រង​​​គ្រោះ​​​ដោយសារ​​​ការ​​​ចាប់​​​រំលោភ​​​ចំនួន​​​១០១​​​នាក់​​​ និង​​​១០៩​​​នាក់​​​ទៀត​​​គឺ​​​ទទួល​​​បាន​​​ពី​​​"ក្រុម​​​ងាយ​​​រង​​​គ្រោះ​​​"។ ការ​​​បង្ហោះ​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "ស្រប​​​ពេល​​​ជា​​​មួយ​​​គ្នា​​​នេះ​​​ដែរ​​​ លោក​​​​​​ស្រី ម៉ម សូម៉ាលី​​​  ក៏​​​បាន​​​សម្ដែង​​​ការ​​​ដឹង​​​គុណ​​​យ៉ាង​​​ជ្រាល​​​ជ្រៅ​​​ចំពោះ​​សម្តេច​​​ តេជោ ហ៊ុន សែន និង​​​សម្តេច ​​​គិត្តិ​​​​ព្រឹទ្ធបណ្ឌិត​​​ ប៊ុន រ៉ានី​​​ ហ៊ុន សែន ក៏​​​ដូច​​​ជា​​​កូន​​​ស្រី​​​និង​​​កូន​​​ប្រុស​​​របស់​​​ពួក​​​គាត់​​​ដែល​​​តែង​​​តែ​​​ផ្តល់​​​ថវិកា​​​ចំនួន​​​៥.០០០​​​ដុល្លារ​​​រាល់​​​ខែ​​​សម្រាប់​​​មជ្ឈមណ្ឌល​​​នេះ​​​ផង​​​ដែរ​​​"។ នៅ​​​ក្នុង​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ស្រី​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​ស្រី​​ ម៉ម សូម៉ាលី បាន​​​ថ្លែង​​​អំណរ​​​គុណ​​​ដល់​​​នាយ​ឧត្តមសេនីយ៍​​​ នេត សារឿន និង​​​​ភរិយា​របស់​លោក​ គឺ​​​លោកស្រី ហ៊ុន គឹមឡេង​​​ ដែល​​​ជា​​​ក្មួយ​​​​​​ស្រី​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ សម្រាប់​​​ចិត្ត​​​សប្បុរសធម៌​​​​ និង​​​ការ​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ខ្ពស់​​​ចំពោះ​​​ជន​​​រង​​​គ្រោះ​​​ និង​​​អ្នក​​​រស់​​​រាន​​​មាន​​​ជីវិត​​​។ កាល​​​ពី​​​ខែ​​​តុលា លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​លោកស្រី ម៉ម សូម៉ាលី​​​ ​​​បើក​​​អង្គការ​​​ថ្មី​​​មួយ​​​ទៀត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​លាត​​​ត្រដាង​​​រឿង​​​អាស្រូវ​​​ ប៉ុន្តែ លោក​​​បាន​​​ដក​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​វិញ​​​ត្រឹម​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ក្រោយ​​​ប៉ុណ្ណោះ​​​។ អង្គការ​​​ថ្មី​​​របស់​​​លោក​​​ស្រី ម៉ម សូម៉ាលី​​​ ដែលមាន​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​នៅ​​​ក្នុង​​​រដ្ឋ​​​តិចសាស​គឺកំពុង​​​ត្រូវ​​​បាន​​​ដឹក​​​នាំ​​​រួ​​​ម​​​គ្នា​​​ដោយ​​​លោកស្រី និង​​​លោក​​​ស្រី Rigmor Schneider អតីត​​​​​​នាយក​​​​​​​​​ប្រតិបត្តិ​​​មូលនិធិ​​​ ម៉ម សូម៉ាលី​​​ ។ លោកស្រី Schneider...

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បណ្តេញ​​​ជំនួយ​​​ការ​​​របស់​​​លោក កឹម សុខា ចេញ​​​ពីបក្ស​​​

ជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក​​​ កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​ ដែល​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ បាន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ថា មាន​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​​​​ដ៏ធំ​​​ ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​គណបក្ស​​​ប្រឆាំង​​​កាល​​​ពីម្សិលមិញ ។ លោក​​​ស្រី​​​ ឡាក់ សុភាព ដែល​​​ជា​​​សមាជិក​​​នៃ​​បក្ស​​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ចាប់​​​តាំង​​​ពី​​​លោក សម រង្ស៊ី​​​ បាន​​​បង្កើត​​​គណបក្ស​​​ជាតិ​​​ខ្មែរ​​​​​កាល​​ពី​​​ឆ្នាំ​​​១៩៩៥​​​មក​​​ ត្រូវ​​​បាន​​​បណ្តេញ​​​​​​ចេញ​​​ពី​​​បក្ស​​​ បន្ទាប់​​​ពី​​​​​​កិច្ច​​​ប្រជុំ​​​ជា​​​លើក​​​ទី​​​២​​​របស់​​​គណៈកម្មាធិការ​​​វិន័យ​​​នៃ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​។ លោក អ៊ូ ច័ន្ទឫទ្ធិ​​​ សមាជិក​​​សភា​​​មណ្ឌល​​​ខេត្ត​​​កណ្តាល​​​ ដែល​​​ជា​​​ប្រធាន​​​គណៈ​​​កម្មាធិការ​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដក​​​គាត់​​​ចេញ​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ហើយ​​​គាត់​​​លែង​​​មាន​​​​​​តួនាទី​​​​​​​​​នៅ​​​ក្នុង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទៀត​​​ហើយ​​​​​​។ អ្វី​​​ដែល​​​គាត់​​​បាន​​​ធ្វើ​​​​​ វា​​​ប៉ះ​​​ពាល់​​​ដល់​​​កិត្តិយស​​​របស់​​​មេ​​​ដឹក​​​នាំ​​​ និង​​​គណបក្ស​​​របស់​​​យើង។ ហេតុ​​​ដូច្នេះ​​​គណៈកម្មាធិការ​​​វិន័យ​​​មាន​​​សិទ្ធិ​​​បណ្តេញ​​​គាត់​​​ចេញ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា អ្វី​​​ដែល​​​គាត់​​​បាន​​​និយាយ​​​គឺ​​​តែង​​​តែ​​​មិន​​​ត្រឹម​​​ត្រូវ​​​ហើយ​​​មិន​​​ពិត​​​ឡើយ ហើយ​​​វា​​  ពី​​​មនុស្ស​​​ម្នាក់​​​ទៅ​​​មនុស្ស​​​ម្នាក់​​​ ហើយ​​​នេះ​​​មិន​​​មែន​​​ជា​​​លើក​​​ទី១​​​នោះ​​​ទេ​​​ដែល​​​គាត់​​​បាន​​​ធ្វើ​​​ដូច្នេះ​​​។ ប្រសិន​​​បើ​​​គាត់​​​មិន​​​ពេញ​​​​​​ចិត្ត​​​​​​ចំពោះ​​​ការ​​​សម្រេច​​​នេះ គាត់​​​អាច​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​បាន​​​ក្នុង​​​រយៈពេល​​​ប្រាំពីរ​​​ថ្ងៃ​​​"។ លោក​​​ស្រី សុភាព ដែល​​​បាន​​​ថ្លែង​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​បណ្តាញ​​​សង្គម​​​ "ខ្មែរ​​​ដើម្បីខ្មែរ​​​" ​​​ដឹកនាំ​​​​ដោយ​​​លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ឯករាជ្យ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាលពីថ្ងៃ​​​សៅរ៍​​​ បាន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី ថា​​​បាន​​​ដក​យក​​​ប្រាក់​​​ដោយ​​​ខុស​​​ច្បាប់​​​រាប់​​​លាន​​​ដុល្លារ​​​។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា "នៅ​​​ថ្ងៃ​​​ទី​​​៥ ​​​ លោក កឹម សុខា បាន​​​រិះ​​​គន់​​​ថា ក្នុង​​​ទឹក​​​ប្រាក់​​​ចាប់​​​ពី​​​ប្រហែល​​​៣០​​​លាន​​​ដុល្លារ​​​ ឬ៤០​​​លាន​​​ដុល្លារ លោក សម រង្ស៊ី បាន​​​យក​​​អស់​​​២០​​​លាន​​​​​​ដុល្លារ​​​ទៅ​​​ហើយ​​​។ ខ្ញុំ​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​​សង្គម​​​មួយ​​​ដែល​​​មាន​​​មេដឹក​​​នាំ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយបាន​​​​ឡើយ​​​"។ ក្រោយ​​​មក​​​​​​ លោក​​​ស្រី សុភាព​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី​​​គ្រាន់​​​តែ​​​និយាយ​​​អ្វី​​​ដែល​​​លោក​​​ស្រី​​​បាន​​​ចង​​​ចាំ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើង​​​វិញ​​​តែ​​​ប៉ុណ្ណោះ​​​ ហើយ​​​លោក​​​ស្រី​​​បាន​​​អះ​​​អាង​​​ថា លោក​​​ស្រី​​​​​​មិន​​​មែន​​​ចោទ​​​ប្រកាន់​​​លោក សម រង្ស៊ី ថា​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​នេះ​ដោយ​​​ខ្លួន​​​លោក​ស្រី​ផ្ទាល់​ឡើយ​​​។ អំឡុង​សន្និសីទ​​​កាសែត​​​មួយ​​​នៅ​​​ខាង​​​មុខ​​​រដ្ឋសភា​​​កាល​​​ពីម្សិលមិញ​​​ លោក​​​ស្រី សុភាព បាន​​​លើក​​​ឡើង​​​ថា អំឡុង​​​កិច្ច​​​ប្រជុំ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែធ្នូ​​​លោក កឹម​​​ សុខា បាន​​​ធ្វើ​​​ឲ្យ​​​​លោក​ស្រី​មានការ​​​តក់​​​ស្លុត​​​ ដោយ​​​សារ​​​លោក​​​បាន​​​យក​​​​​លោក​ស្រី​ធ្វើ​​​ជា​​​ប្រភព​​​នៃ​​​ការ​​​អ​​​ះ​​​អាង​​​របស់​​​លោក​​អំពី​ លោក​​​ សម រង្ស៊ី។ លោក​​​ស្រី សុភាព ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "មនុស្ស​​​ម្នាក់​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ខ្ញុំ​​​បាន​​​និយាយ​​​ថា​​​ លោក សម រង្ស៊ី បាន​​​ទទួល​​​ប្រាក់​​​ចំនួន​​​៤០​​​លាន​​​ដុល្លារ​​​ ហើយ​​​ដក​​​ទុក​​​២០​​​លាន​​​ដុល្លារ នេះ​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​។លោក​​​ កឹម សុខា បាន​​​លើក​​​ឡើង​​​​​​ពី​​​បញ្ហា​​​នេះ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ ហើយ​​​បន្ទាប់​​​មក​​​បាន​​​ឆ្លើយ​​​ដាក់​​​ខ្ញុំ​​​"។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ទាក់​​​ទិន​​​នឹង​​​លោក​​​ កឹម សុខា និង​​​លោក សម រង្ស៊ី ​​​ថា "ពួក​​​គាត់​​​​​​ទាំង​​​ពីរ​​​​​​​​​កំពុង​​​តែ​​​លេង​​​បាល់​​​ ហើយ​​​បន្ទាប់​​​មក​​​ស៊ុត​​​គ្រាប់​​​បាល់​​​នោះ​​​ដាក់​​​ខ្ញុំ​​​។ ខ្ញុំ​​​ទទួល​​​រង​​​ថ្ម​​​បាក់​​​ ហើយ​​​ខ្ញុំ​​​មិន​​​អាច​​​ទទួល​​​យក​​​រឿង​​​បែប​​​នេះ​​​បាន​​​ឡើយ​​​"។ លោកស្រី សុភាព បាន​​​បន្ត​​​អះ​​​អាង​​​ថា  គណៈកម្មាធិការ​​​របស់​​​ លោក អ៊ូ ច័ន្ទឫទ្ធិ​​​ គ្មាន​​​សិទ្ធិ​​​បណ្តេញ​​​លោក​​​ឡើយ​​​ ព្រោះ​​​លោក​​​ស្រី​​​គឺ​​​ជា​​​សមាជិក​​​​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​មួយ​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យោង​​​តាម​​​ច្បាប់​​​​​​ គណៈកម្មាធិការ​​​វិន័យ​​​មិន​​​អាច​​​បណ្តេញ​​​ខ្ញុំ​​​ចេញ​​​បាន​​​ទេ។ ដោយ​​​សារ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ត្រូ​​​វ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​សមាជ​​​ ​​​ នោះ​​​ ហេតុ​​​ដូច្នេះ​​​មាន​​​តែ​​​សមាជ​​​នេះ​​​ទេ​​​ដែល​​​អាច​​​បោះ​​​ឆ្នោត​​​បណ្តេញ​​​សមាជិក​​​គណៈកម្មាធិការ​​​​អចិន្ត្រៃយ៍​ណា​​​មួយ​​​"។ លោក​​​​​​ស្រី សុភាព ក៏​​​បាន​​​លើក​​​ឡើង​​​ផង​​​ដែរ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​តែ​​​កោះ​​​ប្រជុំ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ ដើម្បី​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​ ប្រសិន​​​បើ​​​ចង់​​​ដក​​​សមាជិក​​​ភាព​​​បក្ស​​​របស់​​​លោក​​​ស្រី។ លោក​​​ស្រី សុភាព បាន​​​មាន​​​ប្រសាសន៍​​​​​​ថា "ដើម្បី​​​បណ្តេញ​​​នរណា​​​មួយ​​​ចេញ​​​ពីបក្ស​​​ វាសនា​​​របស់​​​បេក្ខភាព​​​នោះ​​​​​​ត្រូវ​​​តែ​​​សម្រេច​​​ដោយ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ ដែល​​​មាន​​​សមាជិក​​​១២៣​​​រូប​​​។ ការ​​​បោះ​​​ឆ្នោត​​​នេះ​​​ត្រូវ​​​​​​តែ​​​មាន​​​សំឡេង​​​ភាគ​​​ច្រើន​​​ ឬ​​​សំឡេង​​​ពីរ​​​ភាគ​​​បី​​​ដើម្បី​​​បណ្តេញ​​​ខ្ញុំ​​​ចេញ​​​។ ប្រសិន​​​បើ​​​ការ​​​សម្រេច​​​បណ្តេញ​​​ខ្ញុំ​​​ចេញ​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ដោយ​​​ការ​​​ចុះ​​​ហត្ថលេខា​​​របស់​​​​​​លោក អ៊ូ ច័ន្ទឫទ្ធិ​​​ នោះ ​​​អ៊ីចឹង​​​គាត់​​​គឺ​​​ជា​​​ជន​​​ផ្តាច់​​​ការ​​​ហើយ​​​"។ លោក​​​ ច័ន្ទ​​​ឫទ្ធិ​​​ បាន​​​លើក​​​ឡើង​​​ថា លោក​​​ស្រី សុភាព​​​ មាន​​​ការ​​​យល់​​​ច្រឡំ ហើយ​​​ថា គណៈកម្មាធិការ​​​របស់​​​លោក​​​មាន​​​សិទ្ធិ​​​បណ្តេញ​​​សមាជិក​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "អ្វី​​​ដែល​​​គាត់​​​បាន​​​លើក​​​ឡើង​​​ គឺ​​​ជា​​​ការ​​​ស្រមើល​​ស្រមៃ​​​របស់​​​គាត់​​​ ហើយ​​​​​​វា​​​គ្មាន​​​អ្វី​​​ដែល​​​រំលោភ​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​ ឬ​​​លក្ខ​​​​ខណ្ឌ​​​បក្ស​​​ឡើ​​​យ​​​។ យើង​​​មាន​​​សិទ្ធិ​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​ដាក់​​​ទោស​​​ទណ្ឌ​​​លើ​​​សមាជិក​​​​​​បក្ស​​​​គ្រប់​លំដាប់​​​ថ្នាក់​​​ទាំង​​​អស់​​​"។ លោក​​​ មុត​​​ ចន្ថា នាយ​​​ខុទ្ទកាល័យ​​​របស់​​​លោក កឹម សុខា បាន​​​លើក​​​ឡើង​​​ថា ​​​ថ្វី​​​បើ​​​មាន​​​ការ​​​សម្រេច​​​ពី​​​គណៈកម្មាធិការ​​​វិន័យ​​​ក៏​​​ដោយ​​​ក្តី​​​ តែ​​​លោក​​​ស្រី សុភាព ​​​នៅ​​​តែ​​​ជា​​​ជំនួយ​​​ការ​​​របស់​​​លោក កឹម សុខា ដដែល​​​​​​នៅ​​​ក្នុង​​​ពេល​​​ឥឡូវ​​​។ លោក ចន្ថា បាន​​​មាន​​​ប្រសាសន៍​​​ថា "តំណែង​​​របស់​​​គាត់​​​ គឺ​​​នៅ​​​ដដែល​​​សិន​​​។ ខ្ញុំ​​​បាន​​​និយាយ​​​ជា​​​មួយ​​​ប្រធាន​​​គណៈកម្មាធិការ​​​វិន័យ​​​រួច​​​ហើយ​​​ ហើយ​​​គាត់​​​នៅ​​​មាន​​​ពេល​​​ប្រាំពីរ​​​ថ្ងៃ​​​ដើម្បី​​​ប្តឹង​​​ជំទាស់​​​​​​​​​នឹង​​​សេចក្តី​​​សម្រេច​​​នេះ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "យើង​​​ក៏​​​កំពុង​​​តែ​​​រង់​​​ចាំ​​​លោក កឹម សុខា អនុប្រធាន​​​ទី​​​១​​​ត្រឡប់​​​មក​​​ពី​​​​អឺរ៉ុប​​​វិញ​​​ផង​​​ដែរ​​​ដើម្បី​​​ពិភាក្សា​​​អំពី​​​បញ្ហា​​​រឿង​​​នេះ​​​"៕ស៊ុយ​​​ឈាង​​​  

កសិករ​​​​​​ដែល​​​ពោរពេ​​ញ​​​ដោយ​​​កំហឹង​​​រឹបអូស​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ និង​​​ចាប់​​​អ្នកបើក​​​បរ​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង​​​

អ្នកភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​គួយ​​​រាប់​​​រយ​​​នាក់​​​ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​​​​ជាមួយ​​​ក្រុមហ៊ុន​​​ចម្ការ​​​អំពៅ​​​មួយ​​​របស់​​​ចិន ​​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រះវិហារ​​​ បាន​​​រឹប​​​អូស​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ពីរ​​​គ្រឿង​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​ ដែល​​​ប្រើ​​​សម្រាប់​​​ឈូស​​​ឆាយ​​​​​​ដី​​​ចម្ការ​​​របស់​​​ពួក​​​គាត់ ហើយ​​​បាន​​​ចាប់​​​អ្នក​​​បើក​​​បរ​​​ពីរ​​​នាក់​​​ធ្វើ​​​ជា​​ចំណាប់​​​ខ្មាំង​​​។ អ្នកភូមិ​​​ម្នាក់​​​ឈ្មោះ រឿង ខាន់ បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​អ្នក​​​ភូមិ​​​ប្រហែល​​​៤០០នាក់​​​បាន​​​ឡោម​​​ព័ទ្ធ​​​ត្រាក់ទ័រ​​​ឈូស​​​ឆាយ​​​ទាំង​​​នេះ​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​រឹប​​​អូស​​​គ្រឿង​​​ចក្រ​​​ និង​​​ឃាត់​​​អ្នក​​​បើក​​​បរ​​​ឈូស​​​ឆាយ​​​ដី​​​ ដែល​​​ជន​​​ជាតិ​​​គួយ​​​ទាំង​​​នេះ​​​និយាយ​​​ថា ខ្លួន​​​បាន​​​ប្រើ​​​ប្រាស់​​​ធ្វើ​​​ចម្ការ​​​រាប់​​​ទសវត្សរ៍​​​មក​​​ហើយ។ក្រុមហ៊ុន ឡាន ហ្វឹង ទទួល​​​បាន​​​សម្បទាន​​​ចម្ការ​​​នៅ​​​លើ​​​ដី​​​ដដែល​​​នេះ​​​ ដែល​​​​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ត្បែង​​​មាន​​​ជ័យ​​​កាល​​​ពី​​​​​​ឆ្នាំ​​​២០១១​​​។​​​ អ្នក​​​ស្រី រឿង ខាន់ និយាយ​​​ថា "យើង​​​បាន​​​ឃើញ​​​ត្រាក់​​​ទ័រ​​​ជាង​​​១០​​​គ្រឿង​​​កំពុង​​​ឈូសឆាយ​​​ដី ដូច្នេះ​​​ហើយ​​​យើង​​​ក៏​​​រឹប​​​អូស​​​បាន​​​ពីរ​​​គ្រឿង​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ ចំណែក​​​ឯត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​ច្រើន​​គ្រឿង​​​ទៀត​​​បាន​​​បើក​​​គេច​​​ខ្លួន​​​"។ អ្នក​​​ស្រី​​​លើក​​​ឡើង​​​ទៀត​​​ថា ប្រហែល​​​ពាក់​​​កណ្តាល​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​បាន​​​នៅ​​​ចាំ​​​​​​លើ​​​ដី​​​មាន​​​វិវាទ​​​ដើម្បី​​​​​​រារាំង​​​ក្រុមហ៊ុន​​​មិន​​​ឲ្យ​​​ត្រឡប់មក​​​វិញ ខណៈ​​​អ្នក​​​ភូមិ​​​ផ្សេង​​​ទៀតបាន​​​​​​រុញ​​​ត្រាក់​​​ទ័រ​​​ដែល​​​ខ្លួន​​​រឹប​​​អូស​​​ទៅ​​​កាន់​​​ទី​​​ស្នាក់​​​ការ​​​ឃុំ​​​ រួម​​​ជាមួយ​​​នឹង​​​អ្នក​​​បើក​​​បរ​​​ផង​​​ដែរ​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​បន្ត​​​ថា អ្នក​​​ភូមិ​​​បាន​​​ដាក់​​​​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ក្រុមហ៊ុន​​​នេះ​​​ទៅ​​​មន្ត្រី​​​ជា​​​ច្រើន​​​លើក​​​មក​​​ហើយ​​​កាល​​​ពី​​​មុន​​​ ប៉ុន្តែ មិន​​​បាន​​​ផល។ "យើង​​​នឹង​​​ប្រគល់​​​ត្រាក់​​​ទ័រ​​​ឈូស​​​ឆាយ​​​​​​ និ​​​ងអ្នក​​​បើក​​​បរឲ្យ​​​​​​ទៅ​​​ក្រុម​​​ហ៊ុន​​​វិញ​​​ ​​​​​​បើ​​​ពួក​​​គេ​​​ចុះ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជាមួយ​​​យើង​​​ និង​​​ជាមួយ​​​អាជ្ញាធរ​​​ដើម្បី​​​បញ្ឈប់​​​ការ​​​ឈូស​​​ឆាយ​​​ចម្ការ​​​ពនេចរ​​​របស់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​"។​​​ លោក​​​ ណែម ថាំង​​​ មេឃុំ​​​ប្រមេរុ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​បញ្ជូន​​​ត្រាក់​​​ទ័រ​​​ឈូសឆាយ​​​ និង​​​អ្នកបើក​​​បរ​​​ទាំង​​​នេះ​​​ទៅ​​​សាលា​​​ស្រុក​​​នៅ​​​ថ្ងៃ​​​នេះ​​​ ហើយ​​​បាន​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ថា បំពាន​​​សិទ្ធិ​​​ដី​​​ធ្លី​​​របស់​​​អ្នក​​​ភូមិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ការ​​​ឃាត់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ទាំង​​​ពីរ​​​គឺ​​​ជា​​​រឿង​​​ត្រឹម​​​ត្រូវ ពីព្រោះ​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ជា​​​មួយ​​​តំណាង​​​ក្រុមហ៊ុន​​​ច្រើន​​​លើក​​​ហើយ​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​ស្តាប់​​​។ខ្ញុំ​​​គិត​​​ថា ក្រុមហ៊ុន​​​ធ្វើ​​​ខុស​​​ ពីព្រោះ​​​អ្នកភូមិ​​​បាន​​​ដាំដុះ​​​លើ​​​ដី​​​ចម្កា​​​ររបស់​​​ពួក​​​គេ​​​ជា​​​យូរ​​​មក​​​ហើយ​​​។ នេះ​​​មិន​​​មែន​​​រឿង​​​តូច​​​ទេ ពីព្រោះ​​​ក្រុមហ៊ុន​​​មិន​​​គោរព​​​ច្បាប់​​​"។ មេឃុំ​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា អ្នក​​​ភូមិ​​​ទាំង​​​នេះ​​បាន​​​ធ្វើ​​​ចម្ការ​​​លើ​​​ដី​​​នេះ​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដួល​​​រលំ​​​ក្នុង​​​ឆ្នាំ​​​១៩៧៩​​​មក​​​មេ្ល៉ះ ហើយ​​​ក្រុមហ៊ុន ឡាន ហ្វឹង​​​ ទើប​​​តែ​​​ទទួល​​​បាន​​​ដីសម្បទាន​​​ទំហំ​​​៩.០០០ហិកតា​​​កាល​​​ពីឆ្នាំ​​​២០១១​​​ប៉ុណ្ណោះ។ ទោះ​​​បី​​​ជា​​​គ្រួសារ​​​ទាំង​​​នេះគ្មាន​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​ក្តី​​​ ក៏​​​ច្បាប់​​​ភូមិបាល​​​របស់​​​កម្ពុជា​​​ ផ្តល់​​​សិទ្ធិ​​​ដី​​​ធ្លី​​​ដល់​​​ពួក​​​គាត់​​​ដែរ​​​ ប្រសិន​​​បើ​​​ពួក​​​គាត់​​​អាច​​​បញ្ជាក់​​​បាន​​​ថា ពួកគាត់​​​បាន​​​រស់​​​នៅ​​​​​​ទី​​​នោះ​​​​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩៩​​​មក​​​។ លោក ឡោ ចាន់ មន្ត្រីសម្រប​​​សម្រួល​​​មក​​​ពី​​​​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​ព្រះ​​​វិហារ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ឃើញ​​​អ្នក​​​ភូមិ​​​​​​ទាំង​​​នេះ​​​រឹប​​​អូស​​​ត្រាក់​​​ទ័រ​​​ឈូសឆាយ​​​ និង​​​ចាប់​​​ខ្លួន​​​អ្នក​​​បើក​​​បរ​​​ធ្វើ​​​ជា​​​ចំណាប់​​​ខ្មាំង​​​។ លោក​​​លើក​​​​​​ឡើង​​​ថា " អ្នកភូមិ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​មន្ត្រី​​​ស្រុក​​​ និង​​​មន្ត្រី​​​េខត្ត​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ក្រុមហ៊ុន​​​ថា បាន​​​ឈូសឆាយ​​​ដី​​​ចម្ការ​​​របស់​​​ពួក​​​គាត់​​​ដោយ​​​ខុស​​​ច្បាប់​​​ ប៉ុន្តែ ពួក​​​គេ​​​  មិន​​​ដែល​​​ដោះស្រាយបញ្ហា​​​នេះ​​​ទេ​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក អ៊ុង​​​​​​ វុទ្ធី ដែល​​​ជា​​​អភិបាល​​​ស្រុក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​​​​នេះ​​​តាម​​​រយៈ​​​​​​ការ​​​យល់​​​ព្រម​​​កាត់​​​ដី​​​មួយ​​​ចំនួន​​​ចេញ​​​ពីដី​​​ចម្ការ​​​ដើម្បី​​​ទុក​​​ឲ្យ​​​អ្នក​​​ភូមិ​​​អនុលោម​​​តាម​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​ហៅ​​​ថា គោល​​​នយោបាយ​​​ "ស្បែក​​​ខ្លា" ហើ​​យ​​​បាន​​​ចោទ​​​ប្រកាន់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះថា ​​​ទាម​​​ទារ​​​ច្រើន​​​ពេក។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា យើង​​​នឹង​​​កាត់​​​ដី​​​មាន​​​វិវាទចេញ​​​​​​ដូច​​​ស្បែក​​​ខ្លា​​​អ៊ីចឹង​​​ ប៉ុន្តែ​​​ពួក​​​គាត់​​​ចង់​​​ឲ្យ​​​ក្រុមហ៊ុន​​​ចាក​​​ចេញ​​​ពី​​​តំបន់​​​នោះ​​​។ យើង​​​មិន​​​អាច​​​ធ្វើ​​​តាម​​​សំណើ​​​របស់​​​ពួក​​​គាត់​​​បាន​​​ទេ​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​ទទួល​​​បាន​​​សម្បទាន​​​ដី​​​ពី​​​រដ្ឋាភិបាល​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា លោក​​​បាន​​​ជំរុញ​​​ឲ្យ​​​ក្រុមហ៊ុន ឡាន ហ្វឹង បញ្ឈប់​​​ការ​​​ឈូស​​​ឆាយ​​​ដី​​​រហូត​​​ទល់​​​តែ​​​វិវាទ​​​នេះ​​​ដោះ​​​ស្រាយ​​​រួច​​​ ប៉ុន្តែ លោក​​​ក៏​​​បាន​​​ប្តេជ្ញា​​​ប្រគល់​​​ត្រាក់​​​ទ័រ​​​ និង​​​អ្នកបើក​​​បរ​​​ឲ្យ​​​ទៅក្រុមហ៊ុន​​​វិញ​​​ផង​​​ដែរ​​​ ប្រសិនបើ​​​ពួកគេ​​​ទៅដល់​​​ការិយាល័យ​​​​​​របស់​​​លោក​​​។ ចំណែង​​ឯ​​​តំណាង​​​ក្រុមហ៊ុន​​​ ឡាន ហ្វឹង មិន​​​អា​​​ចទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពីម្សិលមិញ ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​​​​នេះ​​​៕សុខុម​​​​​​  

កីឡាករ​បាល់​ទាត់​​ជនជាតិ​នីហ្សេរីយ៉ា​ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​សេព​សន្ថវៈ​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​កីឡាករ​បាល់ទាត់​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់​ ពីបទ​​ចាប់​រំលោភ​ស្ត្រី​​ជនជាតិ​ន័រវែស ​អាយុ​២៧​ឆ្នាំ​ម្នាក់​នៅ​អាផាតមិន​របស់​​ជនសង្ស័យ​​ បន្ទាប់ពី​​ជនសង្ស័យ​បន្លំ​ខ្លួន​ធ្វើ​ជា​អ្នក​រត់តាក់​ស៊ី​ ហើយ​សុំ​ដឹក​ស្ត្រី​ជនរងគ្រោះ​​ចេញ​ពី​ក្លឹប​កម្សាន្ត​មួយ​កន្លែង​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ​កាលពី​ពេល​ទៀបភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​សុក្រ។​​​​​​​​​ យោង​តាម​ព្រះរាជ​អាជ្ញារង​ កុល បុណ្យ បាន​ឲ្យ​ដឹង​ថា...

ជំនួយ​ការ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាត​ិ​​ប្រឈម​វិធាន​ការ​វិន័យ​របស់​បក្ស

ប្រធាន​​​គណៈកម្មាធិការ​​​វិន័យ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​​​ថ្ងៃ​​​នេះ​​​នឹង​​​សម្រេច​​​ថា តើ​​​ត្រូវ​​​ដាក់​​​ទោស​​​ជំនួយ​​​ការ​​​លោក​​​ កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​ ដែល​​​កាល​​​ពីថ្ងៃ​​​សៅរ៍ បាន​​​ចោទ​​​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​​​​ពីបទ​​​ពុក​​​រលួយ​​​ឬយ៉ាងណានោះ។​​​ លោក អ៊ូ ច័ន្ទ​​​ឫទ្ធិ បានមាន​​​ប្រសាសន៍​​​ថា "លោកស្រី ឡាក់ សុភាព ដែល​​​បាន​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​​ការ​ជួបជុំ​របស់​​​​​​ក្រុម​​​តស៊ូ​​​មតិ​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​របស់​​​លោក កែម ឡី អ្នក​​​អត្ថា​ធិប្បាយ​​​នយោ​បាយ​​​ថា លោក សម រង្ស៊ី បាន​​​ទទួល​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ​​​ ដោយ​​​ខុស​​​ច្បាប់នោះ​​ ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បដិសេធថា មិន​បាន​​លើក​ឡើងដូច​នោះទេ។ លោក អ៊ូ ច័ន្ទឫទ្ធិ បានមាន​​​ប្រសាសន៍​​​ថា "យើង​​​គណៈកម្មាធិការ​​​វិន័យ​​​បាន​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​លោក​​​ស្រី​​​ប្រហែល​​​១ម៉ោង​​​ ហើយ​​​យើង​​​បាន​​​សុំ​​​ឲ្យ​​​លោក​​​ស្រី​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ពីអ្វី​​​ដែល​​​​​​លោក​​​ស្រី​​​បាន​​​និយាយ​​​ទៅ​​​​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​។ លោក​​​ស្រី​​​បាន​​​ប្រាប់​​​យើង​​​ថា លោក​​​ស្រី​​​មិន​​​បាន​​​និយាយ​​​អ្វី​​​ដូច​ដែល​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រាយការណ៍​​​ទាក់​​​ទង​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​មេដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឡើយ​​​"។ លោក ច័ន្ទ​​​ឫទ្ធិ បាន​​​បន្ត​​​ថា "លោក​​​ស្រី​​​បាន​​​បដិសេធ​​​រឿង​​​នោះ​​​ ដូច្នេះ​​​ហើយ​​​ខ្ញុំ​​​បាន​​​ព្យាយាម​​​អាន​​​កាសែត​​​​​​ឲ្យ​​​គាត់​​​ស្តាប់​​​"។ ថ្លែង​​​នៅ​​​វេទិកា​​​របស់​​​លោក កែម ឡី លោកស្រី សុភាព បាន​​​លើក​​​ឡើង​​​ថា លោក សម រង្ស៊ី ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​។ លោក​​​ស្រី​​​ សុភាព​​​ បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះថា  "នៅ​​​ថ្ងៃទី​​​៥ ខែ​ធ្នូ​​​ លោក​ កឹម សុខា បាន​​​រិះ​​​គន់​​​ថា ក្នុង​​​​ទឹក​​​ប្រាក់​​​ប្រហែល​​​៣០​​​ឬ៤០​​​លាន​​​ដុល្លារ​​​  លោក សម រង្ស៊ី បាន​​​យក​​​២០​​​លាន​​​ដុល្លារ​​​។ ខ្ញុំ​​​មិន​​​អាច​​​ចូល​​​រួម​​​ក្នុង​​​សង្គម​​​ដែល​​​មាន​​​មេ​​​ដឹក​​​នាំ​​​ប្រព្រឹត្ត​​​អំពើ​​​ពុក​​​រលួយ​​​បាន​​​ឡើយ"។ លោក ច័ន្ទ​​​ឫទ្ធិ បានមាន​​​ប្រសាសន៍​​​ថា លោកស្រី សុភាព បាន​​​ពន្យល់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោកស្រី​​​គ្រាន់​​​តែ​​​និយាយតាមសំដីដែលលោកស្រី​​​បាន​​​ឮលោក កឹម សុខា ​​​លើក​​​ឡើង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ​​​​​​​​​​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ប្រហែល​​​ជា​​​លោក​​​ស្រី សុភាព យល់​​​ខុសលើលោក​​​ កឹម សុខា នៅ​​​កិច្ច​​​ប្រជុំ​​​នោះ ដូច្នេះ​​​ហើយ​​​គណបក្ស​​​បាន​​​ទុក​​​ពេល​​​ឲ្យ​​​លោក​​​ស្រី​​​ដល់​​​ម៉ោង​​​៥​​​ល្ងាច​​​ម្សិលមិញ​​​ដើម្បី​​​កែ​​​កំហុស​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​រសៀល​​​ថា "យើង​​​បាន​​​ផ្តល់​​​ឱកាស​​​ដល់​​​លោក​​​ស្រី​​ឲ្យ​​​ធ្វើការ​បកស្រាយ​​​ឲ្យ​​​បាន​​​ច្បាស់​​​ទៅ​​​កាន​​​់ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ថា 'ខ្ញុំ​​​មិន​​​បាន​​​និយាយ​​​អ្វី​​​ដូច​​​ដែល​​គេ​​​បាន​​​ដក​​​ស្រង់​​​សំដី​​​ខ្ញុំ​​​នោះ​​​ឡើយ​​​'។ ប្រសិនបើ​​​អ្នកស្រី​​​មិន​​​ធ្វើ​​​ទេ​​​នោះ​​​...យើង​​​នឹង​​​ចាត់វិធាន​​​ការ​​​តាម​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​បក្ស​​​"។ លោក ច័ន្ទ​​​ឫទ្ធិ បានមាន​​​ប្រសាសន៍​​​ បន្ទាប់​​​ពី​​​ម៉ោង​​​៥​​​ល្ងាចបន្តិច​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​បាន​ទទួលព័ត៌មាន​ពី​​​លោក​​​ស្រី សុភាព ​​​តាម​​​ពេល​​​កំណត់នេះ​​​ឡើយ​​​ ហើយ​​​ថា គណៈកម្មាធិការ​​​វិន័យ​​​នឹង​​​កោះ​​​ប្រជុំ​​​ម្ត​ងទៀតនៅ​​​ថ្ងៃ​​​នេះ​​​ដើម្បី​​​ពិភាក្សា​​​ថា តើ​​​ត្រូវ​​ចាត់​​​វិធាន​​​ការ​​​អ្វី​​​។ លោក សម រង្ស៊ី បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​​​​។ លោក មុត ចន្ថា ប្រធាន​​​ខុទ្ទកាល័យ​​​លោក កឹម សុខា បាន​​​ចោទ​​​ប្រកាន់​​​លោកស្រី​​​ សុភាព ថា​​​បាន​​​ប្រឌិត​​​រឿង​​​នេះ​​​។ លោក​​​ស្រី សុភាព មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕សារុន​​​    

អ្នក​កាប់ឈើ​ខុស​ច្បាប់​ត្រូវ​ទាហាន​ថៃ​បាញ់​ឲ្យ​រងរបួស​ក្នុង​ទឹក​ដីថៃ​

យោង​តាម​​​​អាជ្ញាធរ​មូលដ្ឋាន​​បាន​ឲ្យ​ដឹង​ថា បុរស​​ជនជាតិ​ខ្មែរ​ម្នាក់​ត្រូវ​បានគេ​បាញ់​ឲ្យ​រងរបួស​កាលពី​ថ្ងៃ​អាទិត្យ​ ខណៈ​កំពុង​​កាប់​ឈើ​ដោយ​ខុស​ច្បាប់​​​​នៅ​ក្នុង​ទឹក​ដីថៃ​ ក្រោយ​ពេល​ឆ្លង​កាត់​ព្រំដែន​ពី​ខេត្ត​បាត់ដំបង​។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​​​ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​របស់​ប្រទេស​ថៃ​បាន​លើក​ឡើង​ថា ប្រទេស​របស់​លោក​គ្មាន​បំណង​បាញ់​ប្រហារ​ពលរដ្ឋខ្មែរ​ឡើយ​។ លោក លី...

អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ជួយ​ក្រុម​​អ្នក​ភូមិ​ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក គិត​ ម៉េង

អ្នក​​​ភូមិ​​​ប្រហែល​​​១០០នាក់​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​ខាង​​​ក្រៅសាលា​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័​​​យ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ តវ៉ា​​ទៅនឹង​​​ក្រុម​​​ហ៊ុន​​​រុក​​​រក​​​រ៉ែ​​​មួយ​​​ ដែល​​​តាម​​​ព័ត៌​​​មាន​​​ថា កាន់​​​កាប់​​​ដោយ​​​ឧកញ៉ា គិត ម៉េង ដែល​​​ពួក​​​គាត់​​​ចោទ​​​ប្រកាន់​​​ថា បាន​​​រំលោភ​​​យក​​​ដីស្រែចម្ការ​​​​របស់ពួក​​​គាត់​​​។ អ្នកភូមិ​​​១០៧​​​គ្រួសារ​​​ មក​​​ពី​​​សង្កាត់​​​កំពង់​​​ស្វាយ​​​ ក្រុង​​​សេរីសោភ័ណ​​​ លើក​​​ឡើង​​​ថា ក្រុម​​​ហ៊ុន​​​ CYL Investment មិន​​​ទាន់​​​បាន​​​ចាប់​​​ផ្តើម​​​រុក​​​រក​​​រ៉ែ​​​លើ​​​ដី​​​នោះ​​​នៅ​​​ឡើយ​​​ទេ ប៉ុន្តែ បាន​​​ចាប់​​​ផ្តើម​​​កំណត់​​​ព្រំ​​​ប្រទល់ដី​​​ដោយ​​​បោះ​​​បង្គោល​​​បេតុង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែ​​​ធ្នូ។ អ្នក​​​ភូមិ​​​មួយ​​​​​​ចំនួន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​នោះ​​​ច្រើន​​​ទសវត្សរ៍​​​មក​​​ហើយ​​​ ហើយបាន​​​​ទាម​​​ទារ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​នេះ​​​ចាក​​​ចេញ​​​។ អ្នកភូមិឈ្មោះ ណែម ឈុន ដែល​​​អះ​​​អាង​​​ថា បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​ទំហំ​​​កន្លះ​​​ហិក​តា​​​ នៅ​​​ក្នុង​​​តំបន់​​​មាន​​​វិវាទនេះចាប់​​​តាំង​​​ពី​​​ការ​​​ដួល​​​រលំ​​​នៃ​​​របប​​​ខ្មែរ​​​ក្រហម​​​ កាល​​​ពី​​​ឆ្នាំ​​​១៩៧៩​​​ បាន​​​និយាយ​​​ថា "យើ​​​ង​​​តវ៉ា​​​សុំ​​​ឲ្យ​​​អភិបាល​​​ខេត្ត​​​ដក​​​អាជ្ញាប័ណ្ណ​​​របស់​​​ក្រុម​​​ហ៊ុន​​​នេះ​​​ ពីព្រោះ​​​ក្រុមហ៊ុន​​​បាន​​​បោះ​​​បង្គោល​​​កំណត​​​់ព្រំ​​​ប្រទល់​​​លើ​​​ដី​​​ស្រែ​​​របស់​​​យើង​​​"។ លោក​​​ គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកគាំទ្រ​​​អ្នកភូមិ​​​ ហើយ​​​លោក​​​នឹង​​​បញ្ជូន​​​ពាក្យ​​​បណ្តឹ​​​ង​​​ពួក​​​គាត់​​​ទៅ​​​ថ្នាក់​​​ជា​តិ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​ពន្យល់​​​ប្រាប់​​​ពួកគាត់​​​រួច​​​​​ហើយ​​​ថា យើង​​​នឹង​​​រាយ​​​ការណ៍​​​ទៅ​​​ថ្នាក់​​​ជាតិ​​​ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​ ពីព្រោះ​​​បញ្ហា​​​នេះ មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​អាជ្ញាធរ​​​ខេត្ត​​​ទេ​​​ ហើយ​​​ពួ​​​ក​​​គាត់​​​បាន​​​យល់​​​ព្រម​​​ជា​​​មួយ​​​ខ្ញុំ​​​"។ លោក សារឿត បានមាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន CYL​​​ កាន់​​​កាប់​​​ដោយ​​​លោក គិត​​​ ម៉េង ប្រធាន​​​ក្រុមហ៊ុនរ៉ូយ៉ាល់​​​គ្រុប ហើយ​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​កាល​​​ពី​​​ឆ្នាំ ២០១០​​​ ដើម្បី ធ្វើជាកន្លែង​​​យក​​​ថ្ម​​​ផ្គត់​​​ផ្គង់​​ប្រតិបត្តិការ​ធ្វើបង្គោលបេតុង។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​​​នេះ ក្រុមហ៊ុន​​​បាន​​​សុំ​ការ​​​អនុញ្ញាត​​​បោះ​​​បង្គោល​​​ជុំ​​​វិញ​​​ដី​​​របស់​​​ខ្លួន ហើយ​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​ ពីព្រោះ​​​ពួក​​​គាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​រយៈ​​​ពេល​​​យូរ​​​មក​​​ហើយ​​​"។ លោក​​​អភិបាល​​ខេត្ត​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុមហ៊ុន CYL គួរតែដោះ​​​ស្រាយ​​​ ជាមួយ​​​ក្រុម​​​​​​អ្នក​​​ភូមិ​​​មុន​​​ពេល​​​បោះ​​​បង្គោល​​​កំណត់​​​ព្រ​​​ំប្រទល់​​​ដី​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "​​​ក្រុម​​​អ្នក​​​ភូមិ​​​នឹង​​​ត្រូវ​​ចាក​​​ចេញ​​​ បើផែន​​​ទី​​​បង្ហាញ​​​ថា ដីស្រែ​​​របស់​​​ពួកគាត់​​​ស្ថិត​​​ក្នុង​​​ដី​​​របស់​​​ក្រុមហ៊៊ុន​​​។ ប៉ុន្តែ​​​ខ្ញុំ​​​ជឿ​​​ថា ក្រុម​​​ហ៊ុ​​​ន​​​មាន​​​កំហុស​​​ ពីព្រោះ​​​ក្រុមហ៊ុនមិន​​​ទាន់​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជា​​​មួយ​​​ក្រុម​​​អ្នក​​​ភូមិ​​​នៅ​​​ឡើយ​​​"។ លោក គិត​​​ ម៉េង បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ។ ​​យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​បាន​​​​​​ឲ្យដ​​​ឹង​​​ថា ​ដី​​​សម្បទាន​​​សេដ្ឋកិច្ច​​​ដូច​​​ជា​​​ដី​​​ដែល​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​ក្រុមហ៊ុន CYL ជា​​​ដើម​​​នេះ​​​បាន​​​បណ្តាល​​​ឲ្យ​​​មាន​វិវាទរាប់​​​មិន​​​អស់​​​ទូទាំង​​​ប្រទេស​​​ ហើយ​​​បាន​​​បណ្តាល​​​ឲ្យ​​​​​​មាន​​​​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​រាប់​​​​​​ពាន់​​​ករណី​​​ដែល​​​ភាគ​​​ច្រើន​​​រំលោភ​​​​​​ច្បាប់​​​ភូមិ​​​បាល​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​មិន​​​បាន​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​ផល​​​ប៉ះពាល់​​​សង្គម​​​ឡើយ​​​៕សារុន​​​  

ជនជាតិ​តៃវ៉ាន់​ពីរ​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​២០​ឆ្នាំ​ពីបទ​រក្សាទុក​ថ្នាំញៀន​អុិចស្តាស៊ី

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​​បាន​ផ្ដន្ទាទោស​បុរស​ជនជាតិ​តៃវ៉ាន់​ចំនួន​ពីរ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​រយៈ​ពេល​២០​ឆ្នាំ ពីបទ​រក្សា​ទុក​ និង​ប្រើ​ប្រាស់​ថ្នាំញៀន​​ប្រភេទ​អុិចស្តាស៊ី​​ ក្រោយ​ពេល​នគរ​បាល​បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ក្នុង​សណ្ឋាគារ​មួយ​កាលពី​ខែ​មករា ហើយ​​បាន​បង្គាប់​ឲ្យ​និរទេស​​ពួកគេ​ទៅ​​ប្រទេស​​របស់​ខ្លួន​វិញ បន្ទាប់ពីអនុវត្ត​ជាប់​ពន្ធនាគារ​ចប់​សព្វគ្រប់។ បុរស​ជនជាតិ​តៃវ៉ាន់ទី៣ ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ករណី​នេះ​​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​១ឆ្នាំ​ពីបទ​ប្រើ​ប្រាស់​ថ្នាំញៀន​ប្រភេទ​នេះ។ យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា...

​កម្មកររោងចក្រ​នាំគ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​ស្ថានទូត​កូរ៉េ​ខាងត្បូង​

កម្មករ​ប្រហែល​៦០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​​មួយ​​​គ្រប់​គ្រង​​​ដោយ​ជនជាតិ​កូរ៉េខាង​ត្បូង បាន​នាំគ្នា​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​ស្ថានទូត​កូរ៉េខាង​ត្បូង​ប្រចាំ​ក្នុង​រាជ​ធានី​កាលពី​ម្សិលមិញ​ ដើម្បី​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ជួយ​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​របស់​ពួកគេ​ជាមួយ​អ្នក​គ្រប់គ្រង​រោងចក្រ​។ អ្នក​តវ៉ាទាំង​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​​កម្មករ​ប្រហែល​១.២០០​នាក់ នៅ​​រោងចក្រ​កាត់​ដេរ​ Cambo Kotop ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ...

ព័ត៌មានថ្មីៗ