35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ជំនួយ​ការ​របស់​លោក កឹម សុខា ចោទ​ប្រកាន់​ថា មាន​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ​នៅ​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​

ជំនួយ​ការ​ម្នាក់​ក្នុង​ចំណោម​ជំនួយ​ការ​ផ្ទាល់​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ប្រឈម​នឹង​វិធានការ​​វិន័យ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ បន្ទាប់ពី​ជំនួយ​ការ​រូប​នេះ​​បាន​ចោទ​ប្រកាន់​លោក កឹម សុខា​ កាលពី​ថ្ងៃសៅរ៍​​ថា​បាន​​រិះគន់​លោក...

សេរហ្គេ ប៉ូឡុនស្គី ប្រារព្វ​ខួប​គម្រប់​៤២​ឆ្នាំ​លើ​កោះ​​ដាច់ស្រយាល​មួយ​ដែល​លោក​គ្រោង​ប្រែក្លាយ​ឲ្យ​ទៅជាឋានសួគ៌​ទេសចរណ៍

កោះ​ដំឡូង, ឈូង​សមុទ្រ​ថៃ-សំឡេង​ជជែក​សប្បាយ​រីករាយ​ខ្ញៀវខ្ញារ​ជា​ភាសា​រុស្ស៊ី​បាន​រសាត់​កាត់​ផ្ទៃ​សមុទ្រ​ខៀវ​ស្រងាត់ និង​ស្រូប​បាត់​ទៅ​ក្នុង​ព្រៃ​កោងកាង​ដែល​ដុះ​ហ៊ុម​ព័ទ្ធ​កោះ​ខ្មែរ​ដាច់​ស្រយាល​នេះ។ បន្ទាប់មក​ទូក​បាន​មុជងើប​បាស់បើក​កាត់​ផ្ទៃ​ទឹក​សំដៅ​ទៅ​ផែ​ថ្ម ហើយ​បុរស​ស្ត្រី​ជាច្រើន​នាក់​ដែល​កម្តៅ​ខ្លួន​ដោយ​ស្រា​វ៉ូដកា និង​កម្តៅ​ថ្ងៃ បានលោត​ចេញ​ពី​ទូក​ហើយ​​ដើរ​ទៅ​ផែ​មាត់​ឆ្នេរ។ បុរសៗ​មាន​រាង​មាំ​និង​​ដុះ​ពោះ​ស៊្អុយៗ​ដោយសារ​ស្រាបៀរ ប៉ុន្តែ​សុទ្ធសឹង​តែ​មាន​ដុះ​រោម​និង​សាក់​លើ​ខ្លួន។ ចំណែក​ស្រីៗ​វិញ​ពាក់​គ្រឿង​អលង្ការ ពាក់​វ៉ែនតា​ធំៗ...

មនុស្ស​​​បីនាក់​​​បាត់​​​បង់​​​ជីវិត​​​នៅ​​​ពេល​​​នាវា​​​កម្ពុជា​​​លិច​​​នៅ​​​ឆ្នេរ​​​សមុទ្រ​​​ជប៉ុន

យោង​​​តាម​​​ការ​​​ចុះ​​​ផ្សាយ​​​របស់​​​ទី​​​ភ្នាក់​​​ងារសារ​​​ព័ត៌​​​មាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា  មនុស្ស​​​បី​​​នាក់​​​​​​បាន​​​បាត់​​​បង់​​​ជីវិត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ពេល​​​នា​​​វា​​​ដឹក​​​ទំនិញ​​​មួយ​​​គ្រឿង​​​ដែល​​​បង្ហូត​​​ទង់​​​ជាត​​​ិកម្ពុជា​​​បាន​​​លិច​​​នៅ​​​ឆ្នេរ​​​សមុទ្រ​​​ជប៉ុន។ ទាំង​​​ទីភ្នាក់​​​ងារ​​​សារ​​​ព័ត៌​​​មាន​​​សីុនហួរ របស់​​​ប្រទេស​​​ចិន​​​ និង​​​ទីភ្នាក់​​​ងារ​​​សារព័ត៌មាន​​​បារាំង​​​(AFP) បាន​​​ចុះ​​​ផ្សាយ​​​ថា មាន​​​មនុស្ស​​​ចំនួន​​​១០​​​នាក់​​​ជិះ​​​នៅ​​​លើ​​​នាវា​​​ទម្ងន់​​​១.៩១៥តោន​​​នេះ​​​នៅ​​​ពេល​​​វា​​​លិច​​​កាល​​​ពី​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​នៅ​​​ឯ​​​ឆ្នេរសមុទ្រ​​​នៃ​​​តំបន់​​​អាអូមូរី (Aomori) នៅ​​​​​​សមុទ្រ​​​ជប៉ុន​​​។ នាវិក​​​ទាំង​​​១០​​​នាក់​​​ត្រូវ​​​បាន​​​ស្រង់​​​ចេញ​​​ពី​​​ទឹក ​​​និង​​​​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​មួយ​​​ក្នុង​​​មូល​​​​​​ដ្ឋាន ហើយ​​​នាវិក​​​បី​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​។ទីភ្នាក់​​​ងារ​​​ព័ត៌មាន​​​ AFP បាន​​​ចុះ​​​ផ្សាយ​​​ថា ពីរ​​​នាក់​​​ក្នុង​​​ចំណោម​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​ជា​​​ជនជាតិ​​​ចិន​​​ ហើយ​​​ម្នាក់​​​ទៀត​​​ជា​​​ជន​​​ជាតិ​​​ភូមា។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ទីភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ស៊ីនហួរ បាន​​​ចុះ​​​ផ្សាយ​​​ថា នាវិក​​​ទី​​​៣ ដែល​​​បាន​​​បាត់​​​បង់​​​ជីវិត​​​គឺ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​។ "ជន​​​រង​​​គ្រោះ​​​ពីរ​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ចិន និង​​​ម្នាក់​​​ទៀត​​​មក​​​ពី​​​ប្រទេស​​​កម្ពុជា​​​។ នាវិក​​​ជន​​​ជាតិ​​​បង់​​​ក្លាដែស ​​​ពីរ​​​នាក់​​​ និង​​​នាវិក​​​ជន​​​ជាតិ​​​ចិន​​​ប្រាំ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​"។ ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។ កាល​​​ពី​​​ឆ្នាំ​​​២០០៣​​​ រដ្ឋាភិបាល​​​បាន​​​លក់​​​សិទ្ធិ​​​ចុះ​​​បញ្ជី​​​នាវា​​​ដែល​​​បង្ហូត​​​ទង់​​​ជាតិ​​​កម្ពុជា ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​មួយ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ប្រទេស​​​កូរ៉េ​​​ខាង​​​ត្បូង​​​។ សូម​​​បញ្ជាក់​​​ថា នាវា​​​ជា​​​ច្រើន​​​ដែល​​​បង្ហូត​​​ទង់​​​ជាតិ​​​កម្ពុជា​​​បាន​​​លិច​​​ ឬ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ឧបទ្ទវហេតុ​​​នាវា​​​ចរណ៍​​​​​​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​៕សុខុម​​​

តុលាការ​​​កំពូល​​​សម្រេច​​​​​​តម្កល់​​​សាល​​​ដីកា​​​ផ្តន្ទាទោស​​​លោក ឈូក​​​ បណ្ឌិត​​​

កាល​​​ពី​​​ថ្ងៃ​​​សុក្រ តុលាការ​​​កំពូល​​​បាន​​​តម្កល់​​​សាល​​​ដីកា​​​ផ្ដន្ទាទោស​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​លោក ឈូក​​​ បណ្ឌិត​​​ អតីត​​​អភិបាល​​​ក្រុង​​​បាវិត ដែល​​​ពេល​​​នេះ​​​​​​កំពុង​​​គេ​​​ច​​​ខ្លួន​​​នៅ​​​ឡើយ និង​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​កំបាំង​​​មុខ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១៨​​​ខែ ពី​​​បទ​​​បាញ់​​ប្រហារ​​​កម្មការិនី​​​រោង​​​ចក្រ​​​បី​​​នាក់អំឡុង​​​​​​​​​ការ​​​តវ៉ា​​​មួួ​​យ​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១២​​​។ កម្មការិនី​​​ទាំង​​​បី​​​នាក់​​​នេះ​​​បាន​​​ចូល​​​ស្ដាប់​​​សវនាការ​​​​​​ក្នុង​​​តុលាការ​​​កំពូល​​​​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​សុំ​​​ឲ្យ​​​តុលាការ​​​ផ្តន្ទាទោស​​​លោក ឈូក​​​ បណ្ឌិត​​​ ធ្ងន់​​​ធ្ងរ និង​​​សុំ​​​ដំឡើង​​​ប្រាក់​​​សំណង​​​សរុប​​​បញ្ចូល​​​គ្នា​​​ពី​​​ចំនួន​​​៩.៥០០​​​ដុល្លារ​​​ដែល​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​ សម្រេច​​​បង្គាប់​​​​​ឲ្យ​​​លោក ឈូក​​​ បណ្ឌិត ​​​បង់​​​ឲ្យ​​​ពួក​​​គេ​​​ ឲ្យ​​​ដល់​​​ចំនួន​​​សរុប​​​១៤០.០០០​​​ដុល្លារ​​​។ កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ឆ្នាំ​​​មុន សាលាឧទ្ធរណ៍​​​បាន​​​តម្កល់​​​សាល​​​ក្រម​​​របស់​​​សាលា​​​ដំបូង​​​ដែល​​​បាន​​​រក​​​ឃើញ​​​ថា  លោក ឈូក​​​ បណ្ឌិត ដែល​​​ពេល​​​នោះ​​​មាន​​​ឋានៈ​​​ជា​​​អភិបាល​​​ក្រុង​​​បាវិត បាន​​​បាញ់​​​ប្រហារ​​​លើ​​​ក្រុម​​​កម្មករ​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​មួយ​​​កន្លែង​​​​​​ក្នុង​​​ក្រុង​​​នេះ បណ្តាល​​​ឲ្យ​​​ស្ត្រី​​​បី​​​នាក់​​​នេះ​​​រង​​​របួស​​​។ ចៅក្រម តាំង ស៊ុន​​​ឡាយ នៅ​​​សាលា​​​ឧទ្ធរណ៍​​​បាន​​​បក​​​ស្រាយ​​​អំពី​​​សេចក្តី​​​សម្រេច​​​រក្សា​​​ទោស​​​ស្រាល​​​នេះ​​​ថា ការ​​​បាញ់​​​ប្រហារ​​​ទៅ​​​លើ​​​កម្មការិនី​​​​​​ទាំង​​​នោះ​​​ គឺ​​​ជា​​​ឧបទ្ទវហេតុ​​​។ ចៅ​​​​​​ក្រម​​​រូប​​​នេះ​​​មាន​​​ប្រសាសន៍​​ទៀត​​​ថា "តុលាការ​​​យល់​​​ថា ឈូក​​​ បណ្ឌិត​​​ គ្មាន​​​បំណង​​​បាញ់​​​កម្មការិនី​​​ទាំង​​​បី​​​នាក់​​​ទេ ពីព្រោះ​​​​​​គាត់​​​មិន​​​ស្គាល់​​​កម្មការិនី​​​ទាំង​​​នោះ​​​ឡើយ​​​"។ កាល​​​ពី​​​ថ្ងៃ​​​សុក្រ ចៅក្រម ច័ន្ទ​​​ រង្សី នៅ​​​តុលាការ​​​កំពូល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​កំពូល​​​បាន​​​យល់​​​ស្រប​​​តាម​​​។ "សាលដីកា​​​របស់​​​សាលា​​​ឧទ្ធរណ៍​​​ត្រូវ​​​បាន​​​តម្កល់​​​"។លោក​​​​​បាន​​​បន្ថែម​​​ថា សំណើ​​​របស់​​​ជន​​​រង​​​គ្រោះ​​​សុំ​​​សំណង​​​បន្ថែម​​​ ដើម្បី​​​ចេញ​​​ថ្លៃ​​​​​​ការ​​​បន្ត​​​ព្យាបាល​​​របួស​​​របស់​​​ពួកគេ ​​​ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​។​​​លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា "តុលាការ​​​យល់​​​ថា ជន​​​រង​​​គ្រោះ​​​កំពុង​​​ទាម​​​ទារ​​​សំណង​​​សម្រាប់​​​អនាគត​​​ ប៉ុន្តែ តុលាការ​​​មិន​​​អាច​​​ពិចារណា​​​​​​ការ​​​ទាម​​​ទារ​​​រឿង​​​នេះ​​​បាន​​​ទេ​​​​​​"។ ពីរ​​​ខែ​​​ក្រោយ​​​ពី​​​ការ​​​បាញ់​​​ប្រហារ​​​នោះ  លោក ឈូក​​​ បណ្ឌិត​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​កម្មការិនី​​​ទាំង​​​បី​​​នាក់​​​ "ដោយ​​​អចេតនា"។ ប៉ុន្តែ កាល​​​ពី​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​២០១២​​​ តុលាការ​​​បាន​​​ដក​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​លើ​​​អតីត​​​អភិបាល​​​ក្រុង​​​រូប​​​នេះ​​​ដោយ​​​គ្មាន​​​ការ​​​ពន្យល់​​​បក​​​ស្រាយ​​​​​​ ហើយ​​​ងាក​​​ទៅ​​​ចោទ​​​ប្រកាន់​​​លោក ស ចន្ថា មន្ត្រី​​​នគរ​​បាល​​​ក្រុង​​​បាវិត ពី​​​បទ​​​បាញ់​​​ប្រហារ​​​​​​ជំនួស​​​វិញ​​​។ ចំ​​​ពេល​​​​​​សាធារណជន​​​​​​ធ្វើ​​​ការ​​​តវ៉ា​​​ និង​​​អះ​​​អាង​​​ថា  លោក ឈូក​​​ បណ្ឌិត​​​ ត្រូវ​​​បាន​​​ការ​​​ពារ​​​ដោយ​​​ក្រុម​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ក្នុង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នោះ នៅ​​​ខែ​​​មករា​​​ឆ្នាំ​​​២០១៣ លោក អង្គ វង្សវឌ្ឍនា រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​យុត្តិធម៌​​​ បាន​​​បង្គាប់​​​ឲ្យ​​​សាលា​​​ឧទ្ធរណ៍​​​បើក​​​ការ​​​សើុប​​​អង្កេត​​​សំណុំ​​​រឿង​​​នេះ​​​ឡើង​​​​​​វិញ។ ពេល​​​នោះ​​​សវនាការ​​​ជា​​​ថ្មី​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​រក​​​ឃើញ​​​ថា លោក ឈូក​​​​​​ បណ្ឌិត​​​ ជាប់​​​ពិរុទ្ធភាព​​​ពី​​​បទ​​​បាញ​​​់ប្រហារ​​​ស្ត្រី​​​ទាំង​​​នេះ​​​ដោយ​​​អចេតនា​​​ ហើយ​​​បាន​​​​​​ច្រាន​​​ចោល​​​បទ​​​ចោទ​​​ប្រកាន់​​​ដូច​​​គ្នា​​​លើ​​​លោក ស ចន្ថា​​​ ​​​​​​មន្ត្រី​​​នគ​​​របាល​​​ ដោយ​​​ផ្តន្ទាទោស​​​លោក​​​ពី​​​បទ​​​រក្សា​​​ទុក​​​និង​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​ជំនួស​​​​​​វិញ​​​។ ចៅក្រម ច័ន្ទ រង្សី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​​ម្សិលមិញ​​​ថា ការ​​​ផ្តន្ទាទោស​​​លោក ស ចន្ថា​​​​​​ថា ក៏​​​ត្រូវ​​​បាន​​​តម្កល់​​​ដែរ​​​។ លោក ស៊ុន ប៉ុណ្ណារិទ្ធ មេធាវី​​​ការ​​​ពារ​​​លោក ឈូក​​​ បណ្ឌិត​​​ ​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពីតុលាការ​​​កំពូល​​​ចេញ​​​សេចក្តី​​​សម្រេច​​​ថា ​​​តុលាការ​​​កំពូល​​​មិន​​​បាន​​​ពិចារណា​​​ "អង្គ​​​ហេតុ​​​ពិត​​​ប្រាកដ​​​" នៃ​​​សំណុំ​​​រឿង​​​នេះ​​​ឲ្យ​​​បាន​​​​​​ល្អិត​​​ល្អន់​​​ទេ​​​។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា " លោក ឈូក​​​ បណ្ឌិត​​​ កូនក្តី​​​របស់​​​ខ្ញុំ​​​មិន​​​បាន​​​បាញ់​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​នោះ​​​​​​ទេ​​​។ តាម​​​រយៈ​​​ការ​​​តម្កល់​​​សាល​​​ដីកា​​​ផ្តន្ទាទោស​​​នេះ​​​បង្ហាញ​​​ថា​​​ តុលាការ​​​មិន​​​បាន​​​ពិចារណា​​​អំពី​​​អង្គ​​​ហេតុ​​​ពិត​​​ប្រាកដ​​​ទេ​​​។ វា​​​អយុត្តិធម៌​​​ណាស​​​់​​​សម្រាប់​​​កូន​​​ក្តីរបស់​​​ខ្ញុំ"។ លោក ស៊ុន​​​ ប៊ុណ្ណារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ពិចារណាជំហាន​​​​​​​បន្ទាប់​​​​​​ នៅ​​​ពេល​​​​​​​​​​​​ទទួល​​​បាន​​​សេច​​​ក្តី​​​សម្រេច​​​ផ្លូវ​​​ការ​​​ពី​​​តុលាការ​​​កំពូល​​​។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ដឹង​​​ថា កូន​​​​​​ក្តី​​​របស់​​​លោក​​​កំពុង​​​លាក់​​​ខ្លួន​​​នៅ​​​ទី​​​ណា​​​ទេ​​​។ លោក​​​បាន​​​បន្ត​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា គាត់​​​នៅ​​​ទី​​​ណា​​​ទេ​​​ បើ​​​ខ្ញុំ​​​ដឹង​​​ខ្ញុំ​​​​​​ទូរស័ព្ទ​​​ហៅ​​​គាត់​​​ឲ្យ​​​ចូល​​​រួម​​​ការ​​​កាត់​​​ក្តី​​​នេះ​​​បាត់​​​ទៅ​​​ហើយ​​​​​​"។ កម្មការិនី នុត សាខន អាយុ​​​២៥​​​ឆ្នាំ ដែល​​​ក្នុង​​​ចំណោម​​​កម្មការិនី​​​ រង​​​ការ​​​បាញ់​​​ប្រហារ​​​ពី​​​លោក ឈូក​​​ បណ្ឌិត​​​ បាន​​​និយាយ​​​បន្ទាប់​​​ពី​​​​​​តុលាការ​​​កំពូល​​​​​​ចេញ​​​សេចក្តី​​​សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា បុរស​​​ដែល​​​បាញ់​​​នាង​​​មួ​​​យ​​​គ្រាប់​​​ពី​​​ក្រោយ​​​ខ្នង​​​ បាន​​​គេ​​​ច​​​រួច​​​ពី​​​ពន្ធនាការ​​​ដោយ​​​សារ​​​តែ​​​គាត់​​​មាន​​​ខ្នង​​​បង្អែក​​​ក្រាស់​​​។ នាង​​​និយាយ​​​ទៀត​​​ថា "ខ្ញុំ​​​គិត​​​ថា លោក ឈូក​​​ បណ្ឌិត មាន​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ពី​​​ក្រោយ​​​គាត់​​​​​​។ ពួក​​​គេ​​​ឲ្យ​​​គាត់​​​នៅ​​​ក្រៅ​​​ពន្ធនាគារ​​​។ បើ​​​គាត់​​​ជា​​​មនុស្ស​​​ធម្មតា​​​ ម្លេ៉ះ​​​គាត់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ជា​​​យូរ​​​មក​​​ហើយ​​​"។ កម្មការិនី កែវ​​​ នី អាយុ​​​២២​​​ឆ្នាំ​​​ ជា​​​ជន​​​​​​​​​រង​​​គ្រោ​​​ះ​​​ម្នាក់​​​ទៀត​​​បាន​​​និយាយ​​​បន្ទាប់​​​ពី​​​តុលាការ​​​កំពូល​​​​​​ចេញ​​​សេចក្តី​​​សម្រេច​​​នេះ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​គ្មាន​​​តុលាការ​​​ណា​​​មួយ​​​អាច​​​ផ្តល់​​​យុត្តិធម៌​​​ដល់​​​នាង​​​ និង​​​ជន​​​រង​​​គ្រោះ​​​ជា​​​មួយ​​​នាង​​​បាន​​​ឡើយ​​​។ នាង​​​និយាយ​​​ថា "ពីតុលាការ​​​ខេត្ត​​​ស្វាយ​​​វៀង​​​ មក​​​ដល់​​​សាលាឧទ្ធរណ៍​​​ និង​​​រហូត​​​ដល់​​​តុលាការ​​​កំពូល​​​ នៅ​​​តែ​​​គ្មាន​​​យុត្តិធម៌​​​សម្រាប់​​​យើង​​​។ ដូច្នេះ​​​ខ្ញុំ​​​អស់​​​សង្ឃឹម​​​ហើយ​​​ ពីព្រោះ​​​យើង​​គឺ​​​ជា​​​អ្នក​​​ក្រ​​​"។ នាង កែវ នី និយាយ​​​បន្ត​​​ថា ជិត​​​បី​​​ឆ្នាំ​​​បន្ទាប់​​​ពី​​​​​​ហេតុការណ៍បាញ់​​​ប្រហារ​​​​​​នោះ​​​ និង​​​ក្រោយ​​​ពី​​ប្រើ​​​គ្រប់​​​មធ្យោបាយ​​​ផ្លូវ​​​ច្បាប់​​​ នាង​​​នៅ​​​តែ​​​ភ័យ​​​ខ្លាច​​​ចំពោះ​​​បុរស​​​ដែល​​​បាន​​​បាញ់​​​ប្រហារ​​​នាង​​​។ នាង​​​និយាយ​​​ថា "យើង​​​ភ័យ​​​ខ្លាច​​​លោក ឈូក​​​ បណ្ឌិត ​​​មក​​​សង​​​សឹក​​​យើង​​​"៕សុខុម​​​    

គណបក្ស​​​ទាំង​​​ពីរ​​​ខ្វែង​​​គំនិត​​​គ្នា​​​ជុំ​​​វិញ​​​ប័ណ្ណកំណត់​​​អត្តសញ្ញាណ​​​អ្នក​​​បោះ​​​ឆ្នោត​​​

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​ បាន​​​ជាប់​​​គាំង​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​របស់​​​ខ្លួន​​​ជុំ​​​វិញ​​​ច្បាប់​​​ស្តី​​​ពី​​​ការ​​​បោះ​​​ឆ្នោត​​​ដែល​​​ត្រូវ​​​បាន​​​ពិនិត្យ​​​ផ្ទៀង​​​ផ្ទាត់​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ នៅ​​​ពេល​​​គណបក្ស​​​ទាំង​​​ពីរ​​​មិន​​​យល់​​​ស្រប​​​​គ្នា​​​លើ​​​របៀប​​​ចុះ​​​ឈ្មោះ​​​​​​​​​​​អ្នកបោះ​​​ឆ្នោត​​​​​​ដើម្បី​​​​​​បោះ​​​ឆ្នោត​​​នា​​​ពេល​​​អនាគត។ នៅ​​​ក្នុង​​​​​ជំនួប​​​​​​ចរចា​​​មួយ​​​របស់​​​ក្រុម​​​ការងារ​​​ដែល​​​មាន​​​ពីរ​​​គណបក្ស​​​ចូល​​​រួម​​​នៅ​​​រដ្ឋ​​​សភា​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា បាន​​​ស្នើ​​​ឡើង​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​គួរ​​​តែ​​​ប្រើ​​​ប្រាស់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ដែល​​​រដ្ឋាភិបាល​​​ចេញ​​​ឲ្យ​​​នៅ​​​តាម​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​​​​​​ ចំណែក​​​ឯគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ជំរុញ​​​ឲ្យ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ (គ.ជ.ប.) ​​​ធ្វើ​​​ជា​​​អ្នក​​​ចេញ​​​ប័ណ្ណ​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ដល់​​​អ្នក​​​បោះ​​​ឆ្នោត​​​។ លោក គួយ​​​ ប៊ុនរឿន ប្រធាន​​​គណៈ​​​ប្រតិភូ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅក្នុង​​​ការ​​​ចរចា​​​េនះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រឆាំង​​​ចង់​​​ឃើញ​​​ការ​​​វិល​​​ទៅ​​​​​​​​​​​​រក​​​ប្រព័ន្ធ​​​ចុះ​​​ឈ្មោះ​​​តាម​​​បែក​​​មជ្ឈការ​​​ ដែល​​​​​​ធ្លាប់​​​បាន​​​ប្រើ​​​ប្រាស់​​​​​​អំឡុង​​​ការ​​​បោះ​​​ឆ្នោត​​​ឆ្នាំ​​​១៩៩៣ ដែលទទួល​​​​​​បាន​​​ការ​​​ឧបត្ថម​​​្ភ​​​​​​ពី​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ស្នើ​​​សុំ​​​​​​ការ​​​ព្រម​​​ព្រៀង​​​រួម​​​គ្នា​​ដែល​​​ចែង​​​ថា អ្នក​​​បោះ​​​ឆ្នោត​​​ទាំង​​​អស់​​​ដែល​​​មាន​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​បោះ​​​​​​ឆ្នោត ត្រូ​​​វ​​​ទទួល​​​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​​​​ចេញ​​​ដោយ​​​ គ.ជ.ប.”។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​​​​ ប៊ិន ឈិន ​​​និង​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ក្រុម​​​ចរចា​​​សម្រាប់​​​គណបក្ស​​​កាន់​​​អំណាច​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្សប្រជា​​​ជន​​​កម្ពុជា​​​ជឿ​​​ថា ​​​អត្តសញ្ញាណ​​​ប័ណ្ណ​​​ដែល​​​ចេញដោយ​​​ក្រសួង​​​មហាផ្ទៃ គឺ​​​ជា​​​ភ័ស្តុតាង​​​​​​បញ្ជាក់អត្ត​​​សញ្ញាណ​​​គ្រប់​​​គ្រាន់​​​នៅ​​​ថ្ងៃ​​​​​​បោះ​​​ឆ្នោតមក​​​ដល់។ លោក​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា "​​​សម្រាប់​​​មាត្រា​​​នេះ​​​ យើង​​​មិន​​​យល់​​​ស្រប​​​ទេ​​​។ ពួក​​​គេ​​​ចង់​​​ចេញ​​​ប័ណ្ណ​​​បោះ​​​ឆ្នោត​​​ប្រភេទ​​​ផ្សេង​​​ៗ​​​ដូច​​​ដែល​​​យើង​​​​​​ធ្លាប់​​​​​​បាន​​​ធ្វើ​​​​​​អំឡុង​​​សម័យ​​​​​​អ៊ុន​​​តាក់ នៅ​​​ពេល​​​ពួក​​​គេ​​​ចេញ​​​ទៅ​​​ចុះ​​​ឈ្មោះ ​​​ ហើយ​​​មិន​​​បាន​​​ប្រើ​​​ប្រាស់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ទេ​​​​។ ប័ណ្ណ​​​បោះ​​​ឆ្នោត​​​គ្រាន់​​​តែ​​​ថត​​​ចម្លង​​​ព័ត៌​​​មាន​​​ទាំង​​​អស់​​​​​​ចេញ​​​ពី​​​អត្តសញ្ញាណ​​​ប័ណ្ណ​​​​ប៉ុណ្ណោះ​​​​​ ដូច្នេះ​​​វា​​​អាច​​​បណ្តាល​​​ឲ្យ​​​សរសេរ​​​ឈ្មោះ​​​ខុស ហើយពេល​​​​​នោះ​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​នឹង​​​មិន​​​អាច​​​បោះ​​​ឆ្នោត​​​បាន​​​​​​ទេ​​​ដោយ​​​សារ​​​ឈ្មោះ​​​​​​របស់​​​គាត់​​​ខុស"។ ប៉ុន្តែ​​​លោក គួយ​​​ ប៊ុនរឿន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​នៅ​​​ក្នុង​​​ប្រទេស​​​ មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ច្រើន​​​ណាស់​​​ដែល​​​មិន​​​ទាន់​​​មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​នៅ​​​ឡើយ​​​ ដោយសារ​​​តែ​​​ការិយាធិបតេយ្យ​​​ដ៏​​​យឺត​​​យ៉ាវ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​សំណើ​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ថា ​​​"​​​ប្រសិន​​​បើ​​​ក្រសួង​​​មាន​​​សមត្ថកិច្ច​​​​​ជំរុញ​​​ឲ្យ​​​ពល​​​រដ្ឋ​​​ខ្មែរ​​​គ្រប់​​​រូប​​​ដែល​​​គ្រប​​​់​​​អាយុ​​​បោះ​​​ឆ្នោត​​​ មាន​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​គ្រប់ៗ​​​គ្នា​​​ នោះ​​​យើង​​​នឹង​​​ពិចារណា​​អំពីវា​​​។ ប៉ុន្តែ រហូត​​​មក​​​​​​ទល់​​​ពេល​​​េនះ​​​ប្រជា​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​ត្អួញ​​​ត្អែរអំពី​​​ការ​​​លំបាក​​​​​​ក្នុង​​​ការ​​​ធ្វើ​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​"៕សុខុម​​​​​​  

តុលាការ​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​ប្រឆាំង​ជាថ្មីម្តង​ទៀត

ជាថ្មី​ម្តង​ទៀត​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​និង​មន្ត្រី​គណ​បក្ស​ប្រឆាំង​ប្រាំ​នាក់ ដែល​ជាប់​ពន្ធនាគារ​ពីបទ​ចូលរួម​"កុបកម្ម" ជា​ច្រើន​ខែ​ តាំងពី​កើត​មាន​អំពើ​ហិង្សា​ពី​ការ​តវ៉ា​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ក្នុង​ក្រុង​ភ្នំពេញ។ នៅ​ដើមខែ​នេះ តុលាការ​បាន​ចេញ​ដីកា​កោះ​ហៅ​សមាជិក​ប្រាំ​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បង្ហាញ​មុខ​នៅ​តុលាការ សម្រាប់​សវនាការ​ទាក់ទិន​នឹង​កុបកម្ម ដែល​បាន​កើត​ឡើង​ក្នុង​ការ​តវ៉ា​ដឹកនាំ​ដោយ​បក្ស​ប្រឆាំង​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ។ សមាជិក​ទាំង​ប្រាំ​នាក់ មាន​ទាំង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង...

រដ្ឋមន្ត្រី​​ក្រសួង​សង្គម​កិច្ច​យល់​ព្រម​កែលម្អ​ស្ថានភាព​នៅ​មណ្ឌល​ឃុំឃាំង​​ព្រៃស្ពឺ​

បន្ទាប់ពី​ត្រូវ​ក្រុម​តំណាង​រាស្ត្រ​ចោទ​សួរ​នៅ​ឯរដ្ឋសភា​កាលពី​ម្សិលមិញ លោក វង សូត្រ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​បាន​យល់​ព្រម​បង្កើន​ថវិកា​​របប​អាហារ​ប្រចាំ​ថ្ងៃ​សម្រាប់​អ្នក​ជាប់ឃុំ​នៅ​មណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ​រាជ​ធានី​ភ្នំពេញ និង​ធ្វើ​ការ​កែលម្អ​ចំណុច​ផ្សេងៗ​ទៀត​ ប៉ុន្តែ​ភាគ​ច្រើន​មិន​បាន​ផ្ដល់​សេចក្ដី​លម្អិត​ច្បាស់​លាស់​ទេ។ លោក​ វង...

សមត្ថកិច្ច​ស្វែងរក​ចាប់អ្នក​នេសាទ​វៀតណាមពីបទ​រំលោភ​និង​ធ្វើ​ឃាត​ក្មេងស្រី​អាយុ​១០​ឆ្នាំ

ប៉ូលិស​នៅ​ខេត្ត​ពោធិ៍សាត់​បាន​និយាយ​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​នេសាទ​វៀតណាម​បី​នាក់​ជា​ជន​សង្ស័យ​សំខាន់​ក្នុង​ការ​ចាប់​រំលោភ​និង​ធ្វើ​ឃាត​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ​ម្នាក់​កាលពី​ដើម​ខែ​នេះ​នៅ​ស្រុក​ក្រគរ។ អ្នក​ទាំងបី​ស្ថិត​នៅ​ក្រៅ​ឃុំ​នៅ​ឡើយ។ កាលពី​ថ្ងៃទី​១៦​ខែ​ធ្នូ ពីរ​ថ្ងៃ​បន្ទាប់ពី​ក្មេង​ស្រី​នេះ​បាត់​ខ្លួន អ្នក​ភូមិ​មួយ​ក្រុម​បាន​ប្រទះ​ឃើញ​សព​របស់​នាង​អណ្តែត​ក្នុង​បឹង​ទន្លេសាប​នៅ​ឃុំអន្សាចំបក់។ បន្ទាប់ពី​ពិនិត្យ​សព​ក្មេង​ស្រី​នេះ​រួច ប៉ូលិស​បាន​កំណត់​ថា ក្មេង​ស្រី​នេះ​ត្រូវ​បាន​គេ​រំលោភ​និង​សម្លាប់​ចោល។ ស្នងការ​រង​ខេត្ត​លោក កែវ...

កង​រក្សា​សន្តិភាព​ត្រឡប់​ពី​​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​លីបង់​

មុន​ពិធី​កាលពី​ម្សិលមិញ​នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ស្វាគមន៍​កង​រក្សា​សន្តិភាព​ជិត​២០០​នាក់​ ដែល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ​កាលពី​យប់​ថ្ងៃ​ពុធ បន្ទាប់ពី​បំពេញ​បេសកកម្ម​អស់រយៈ​ពេល​ប្រហែល​​១ឆ្នាំ​នៅ​ក្នុង​ប្រទេស​លីបង់ មេបញ្ជាការ​អង្គភាព​​ដែល​បញ្ជូន​កង​រក្សា​សន្តិភាព​ទៅ​បំពេញ​បេសកកម្ម​នេះ​បាន​រៀបរាប់​ថា ​ប្រទេស​លីបង់​ជា​ប៉ុស្តិ៍​​​ "ដ៏ល្អបំផុត​មួយ​"។ ដោយ​កង​រក្សា​សន្តិភាព​កម្ពុជា​បាន​ទៅ​បំពេញ​បេសកកម្ម​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ រួួម​មាន​ដូច​ជា ប្រទេស​ម៉ាលី...

បុរស​បី​នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពីបទ​ធ្វើ​ឃាត​ស្ត្រី​អ្នក​ជំនួញ​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្ដន្ទាទោស​បុរស​បី​នាក់​​ ដោយ​មាន​ពីរ​នាក់​ត្រូវ​ផ្ដន្ទាទោស​កំបាំង​មុខ​នោះ​​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ ពីបទ​​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​ដ៏ព្រៃ​ផ្សៃ​លើ​ស្ត្រី​អ្នក​​ជំនួញ​ជនជាតិ​ចិន​ម្នាក់​កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា នៅ​​ក្នុង​ផ្ទះ​របស់​គាត់​ដែល​​ជា​រោងចក្រ​ផលិត​មួក​តូច​មួយ​ក្នុងខណ្ឌ​ពោធិ៍សែន​ជ័យ។ អំឡុង​ពេល​បើក​សវនាការ​កាលពី​ថ្ងៃ​ច័ន្ទ សយ ហួង...

ព័ត៌មានថ្មីៗ