28 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ស្ពានអ្នកលឿងនឹង​បើក​​ឲ្យ​​ធ្វើ​ដំណើរ​មុន​ពេលចូល​ឆ្នាំ​ខ្មែរ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ស្ពាន​អ្នក​លឿង​​ដែល​នឹង​តភ្ជាប់​ខេត្ត​កណ្ដាល​ និង​ខេត្ត​ព្រៃវែង​ត្រូវ​បាន​តភ្ជាប់​គ្នា​ហើយ​កាលពី​ថ្ងៃ​ច័ន្ទ ហើយ​​នឹង​ត្រូវ​បើក​​ឲ្យ​​ធ្វើ​ដំណើរ​មុន​ចូល​ឆ្នាំ​ខ្មែរ ក្នុង​ខែ​មេសា​។ បច្ចុប្បន្ន ​​អ្នក​ដំណើរ​ដែល​​ធ្វើ​ដំណើរ​​​ឆ្លង​កាត់​ខេត្ត​ទាំង​ពីរ​តាម​ផ្លូវ​ជាតិ​លេខ​១​ត្រូវ​ឆ្លង​សាឡាង​កាត់​ទន្លេ​មេគង្គ។ លោក ផៃ ប៊ុនឈឿន អភិបាល​ខេត្ត​កណ្ដាល​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា...

រដ្ឋ​​មន្ត្រីក្រសួង​ការ​ពារ​ជាតិ​​​ថៃ​ សូម​ទោស​ចំពោះ​ការ​បាញ់​​​​សម្លាប់ពលរដ្ឋខ្មែរ​

រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ថៃ​ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​របស់​លោក​បាន​សូម​អភ័យ​ទោស​​ចំពោះ​ការ​បាញ់​សម្លាប់ស្ត្រី​ខ្មែរ​អាយុ​៥៥​ឆ្នាំ​ម្នាក់ដែល​កំពុង​រក​​​​​​​​​​ស្បៀង​​​អាហារនៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​ឧត្ដរមានជ័យ​ជាប់​ប្រទេស​ថៃ កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ។ ទាហាន​ថៃ​ បាន​បាញ់​អ្នកស្រី​ ផាន ចែម ចំក្បាល​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ នៅ​ខាង​ព្រំដែន​ថៃ​ ខណៈ​គាត់​កំពុង​ដើរ​រក​​​មើម​​ក្តួច និង​ផ្សិតព្រៃ​ជាមួយ​កូនស្រី​ពីរ​នាក់​របស់​គាត់​។...

មក​ទល់​ពេល​នេះ​ អ្នក​ភូមិ​ឃុំរកា​ជាង​១៦០​នាក់​ហើយ​​បាន​ឆ្លង​មេរោគ​អេដស៍​

កាលពី​ម្សិលមិញ មន្ត្រី​មួយ​រូប​បាន​លើក​ឡើង​ថា មកទល់​ពេលនេះ ​អ្នក​ភូមិ​ជាង​១៦០​នាក់​​​ហើយ​ត្រូវ​បាន​ធ្វើ​តេស្ត​ឈាម​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​អេដស៍​​នៅ​​ក្នុង​ឃុំរកា ខេត្ត​បាត់ដំបង ដែល​ជា​ហេតុ​​ធ្វើ​ឲ្យមន្ត្រី​សុខាភិបាល​ និង​​អ្នក​ជំនាញអន្តរជាតិ​​ ដែល​កំពុង​ធ្វើ​ការ​ស្ទង់មតិ​​ដើម្បី​កំណត់​ថា...

ឃាតករ​សម្លាប់​ស្ត្រី​ជនជាតិ​ហូឡង់ និង​កូនស្រី​​​​ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១៣​ឆ្នាំ​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ​បាន​ផ្ដន្ទាទោស​​បុរស​អនាថា​អាយុ​៣៥​ឆ្នាំ​ម្នាក់ ឲ្យ​ជាប់​​ពន្ធនាគារ​រយៈ​ពេល​១៣​ឆ្នាំ ពីបទ​មនុស្ស​ឃាត​កាលពី​ខែ​មេសា លើ​ស្ត្រី​ជនជាតិ​ហូឡង់​ម្នាក់ និង​កូនស្រី​អាយុ​១៩​ខែ​​របស់​គាត់​នៅ​ក្នុង​ផ្ទះ​មួយ​​ក្នុង​ខណ្ឌ​ចំការ​មន។ ជា ភិន ជនសង្ស័យតែ​មួយ​គត់​នៅ​ក្នុង​ករណី​ធ្វើ​ឃាត​លោកស្រី Daphna...

សាសនទូត​អាមេរិក​ជាប់​ទោស​ឧក្រិដ្ឋកម្ម​បៀតបៀន​ផ្លូវភេទ​កុមារ​ត្រូវ​បណ្តេញចេញ​ពី​កម្ពុជា

ន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​ថា សាសនទូត​អាមេរិក​ម្នាក់​ ដែល​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កាលពី​ខែ​មិថុនា ពីបទ​រំលោភ​ផ្លូវ​ភេទ​កុមារ​ប្រាំ​នាក់​នៅ​មណ្ឌល​កុមារ​កំព្រា​ដែល​លោក​គ្រប់គ្រង​ក្នុង​ក្រុង​ភ្នំពេញ ត្រូវ​បាន​និរទេស​ទៅ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃ​អង្គារ។ លោក អ៊ុក ហៃសិលា ប្រធាន​នាយកដ្ឋាន​ផ្នែក​ស៊ើបអង្កេត​នៅ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា នាយកដ្ឋាន​របស់​លោក​បាន​ប្រគល់​លោក...

មនុស្ស​ប្រាំ​នាក់​ត្រូវ​ចាប់​ខ្លួន​ពីបទ​ប៉ុនប៉ង​ជួញដូរ​ក្មេង​ស្រី​ទៅ​​ចិន

យោងតាម​លោក កែវ ធា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារអនីតិជន​បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​បី​នាក់​និង​ខ្មែរ​ពីរ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ ពីបទ​ប៉ុនប៉ង​បញ្ជូន​ក្មេង​ស្រី​បួន​នាក់​ទៅ​ប្រទេស​ចិន កាត់​តាម​ប្រទេស​ថៃ ដោយ​ប្រើ​ឯកសារ​ធ្វើ​ដំណើរ​ក្លែងក្លាយ។ លោក...

នាយក​​​ដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​​​​ចាប់​​​ផ្តើម​​​​​​សាកសួរ​​​ក្រុម​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ម៉ុង​​​តា​​​ញ៉ា

យោង​​​តាម​​​គេ​​​ហ​​​ទំព័រ​​​នគរបាល​​​ជាតិ​​​​​​ដែល​​​ក៏បាន​​​បង្ហោះ​​​រូបថត​​​​​​បង្ហាញ​​​ពី​​​មុខ​​​មាត់​​​បុរស​​​ប្រាំ​​​នាក់​​​ដែរ​​​នោះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាលពី​​​ម្សិលមិញ នាយកដ្ឋាន​​​ជន​​​ភៀសខ្លួន​​​ក្រសួង​​​មហា​​​ផ្ទៃ​​​បាន​​​ចាប់​​​ផ្តើម​​​សាកសួរ​​​​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តា​​​ញ៉ា​​​​​​១៣នាក់​​​ដែល​​​បាន​​​មកដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃអាទិត្យ​​​។ យោង​​​តាម​​​គេហ​​​ទំព័រ​​​នេះ​​​បាន​​​ឲ្យ​​​ដឹងទៀត​​​ថា លោក កែម សារិន ប្រធាន​​​នាយកដ្ឋាន​​​ជន​​​ភៀស​​​ខ្លួន​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​នឹង​​​ធ្វើការ​​​សាកសួរ​​​​​​បុរស​​​មួយ​​​ក្រុម​​​ដែល​​​មាន​​​​​គ្នា​​​១២នាក់​​​និង​​​ស្ត្រី​​​ម្នាក់​​​ ហើយ​​​បញ្ជូន​​​បទ​​​សម្ភាស​​​នោះ​​​ទៅ​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ដើម្បី​​​​​ធ្វើការ​​​សម្រេច​​​ថា​​​តើ​​​​​​ត្រូវ​​​ផ្តល់​​​​​​ឋានៈ​​​ជា​​​ជន​​​ភៀស​​​ខ្លួន​​​ដល់​​​ពួកគេ​​​ ឬ​​​ក៏​​​និរទេស​​​ពួកគេ​​​ទៅ​​​ប្រទេស​​​វៀត​​ណាម​​​វិញ។ គេ​​​ហទំព័រ​​​នេះ​​​បាន​​​ដកស្រង់​​​សម្តី​​​លោក សារិន ដែល​​​បាន​​​លើកឡើង​​​ថា "ការសាកសួរ​​​​​​និង​​​ការ​​​ប្រមូល​​​ភ័ស្តុ​​​តាង​​​គឺ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​​​​វៀត​​​ណាម​​​ទាំង​​​នេះ​​​មាន​​​លក្ខខណ្ឌ​​​គ្រប់​​​គ្រាន់​​​ដែល​​​ត្រូវ​​​ចាត់​​​ទុក​​​ថា ជា​​​ជន​​​ភៀស​​​ខ្លួន​​​ ឬ​​​ជា​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិជ្រកកោន​​ឬយ៉ាង​​​ណា​​​​នោះ"។ ជន​​​ជាតិ​​​ភាគតិច​​​ម៉ុង​​​តា​​​ញ៉ា​​​ទាំង​​​នេះ​​​បាន​​​ភៀស​​​ខ្លួន​​​ពី​​​ប្រទេស​​​វៀត​​​ណាម​​​កាលពី​​​ពីរ​​​ខែមុន​​​មក​​​កាន់​​​ខេត្ត​​​រតនគិរី​​​​​​ដែល​​​ពួកគេ​​​បាន​​​លាក់ខ្លួន​​​ពី​​​អាជ្ញាធរ​​​ រយៈពេល​​​ជា​​​ច្រើន​​​សប្តាហ៍​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​ប្រគល់​​​ទៅ​​​ឲ្យ​​​អង្គការ​​​សហប្រជាជាតិ​​​ ហើយ​​​បាន​​​នាំ​​​ពួកគេ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ។ មនុស្ស​​​១៣នាក​​​់ដែល​​​ជា​​​ជន​​​ជាតិ​​​ដើម​​​ភាគតិច​​​រស់នៅ​​​តំបន់​​​ខ្ពង់រាប​​​ភាគ​​​កណ្តាល​​​នេះ​​​​​​​​​និយាយ​​​ថា ពួកគេ​​​បាន​​​ភៀស​​​ខ្លួន​​​ដោយ​​​មាន​​​ការ​​​ធ្វើ​​​ទុក​​្ខបុក​​​ម្នេញ​​​ផ្នែក​​​សាសនា និង​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​ទាក់ទង​​​កាលពី​​​ម្សិលមិញ លោក​​​ សារិន​​​ បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​​​​​អំពី​​​ការ​​​សាក​​​សួរ​​​នេះទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នេះ​​​គឺ​​​ជា​​​បញ្ហា​​​រសើប​​​។ បើ​​​តាម​​​ច្បាប់​​​កម្ពុជា​​​ មន្ត្រី​​​ទាំង​​​អស់​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ចែក​​​ចាយ​​​ព័ត៌មាន​​​​​​អំពី​​​​​​ករណី​​​ទាំង​​​នេះទេ លុះណាតែ​​​​​​ដំណើរការ​​​បាន​​​បញ្ចប់សិន"។ លោកស្រី វីវៀន តាន មន្ត្រី​​​ផ្នែក​​​ទំនាក់​​​ទំនង​​​ប្រចាំ​តំបន់​​​នៅ​​​ការិយាល័យ​ឧត្ដម​ស្នង​ការ​សហ​​​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​​​ភៀស​ខ្លួន​បាន​​បង្វែរ​សំណួរ​អំពី​ស្ថានភាព​នៃ​ការ​ដាក់ពាក្យ​សុំ​របស់​ក្រុម​ជនជាតិ​ភាគតិច​ម៉ុង​​​តា​​​ញ៉ា​នេះ​​​ទៅ​នាយក​ដ្ឋាន​ជន​​​ភៀស​ខ្លួន។ ទោះ​ជា​​​យ៉ាង​ណា លោកស្រី​បាន​លើក​​​ឡើង​​​​តាម​អុី​​​ម៉េល​ថា ឧត្ដម​ស្នង​ការ​សហ​​​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​​​ភៀស​ខ្លួន​សង្ឃឹម​ថា ភាគី​ពាក់​ព័ន្ធ​ករណី​នេះ​ទាំង​អស់​ " នឹង​គោរព​ភាព​ឯក​ជន និង​ភាព​សម្ងាត់​របស់​ក្រុម​នេះ​ ដោយ​​​ចៀស​វាង​ការ​​​បង្ហាញ​មុខ​​​មាត់​​​ពួកគេ​បន្ថែម​ទៀត​"។...

ការ​សិក្សា​អំពី​ប្រភព​ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​

មន្ត្រី​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ក្រុម​ការ​ងារ​ដឹក​នាំ​ដោយ​រដ្ឋាភិបាល​​ ដែល​មាន​ភារកិច្ច​ត្រូវ​កំណត់​ពី​ប្រភព​​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឆ្លង​រាល​ដាល​នៃ​មេរោគ​អេដស៍​នៅ​ក្នុង​ឃុំ​រកា ខេត្ត​បាត់​ដំបង បាន​ចាប់​ផ្ដើម​ការ​ស្ទង់​មតិ​របស់​ខ្លួន​កាលពី​ម្សិលមិញ ក្នុង​គោល​បំណង​កំណត់​ថា តើ​មេរោគ​អេដស៍​នេះ​ឆ្លង​រាល​ដាល​តាម​របៀប​ណា។ ពលរដ្ឋ​ជាង​១០០​នាក់​ ដែល​រួម​​មាន​ដូចជា ​ក្មេងៗ...

គេហទំព័រ​លក់​សំបុត្រ​រថយន្ត​ក្រុង​តាម​អុីនធើណិត​ត្រូវ​បាន​បើក​ជាលើក​ដំបូង​នៅ​កម្ពុជា​

ក្រុម​ហ៊ុន​ SEA Ventures បាន​បើក​ឲ្យ​មាន​ការ​លក់​សំបុត្រ​រថយន្ត​ក្រុង​​តាម​​អុីនធើណិត​​លក្ខណៈ​អន្តរជាតិ​ជា​លើក​ដំបូង​នៅ​កម្ពុជា​កាលពីសប្ដាហ៍​មុន ដោយ​ចាប់​ដៃ​គូរ​​ជាមួយ​ក្រុម​ហ៊ុន​ចំនួន​ប្រាំពីរ ដែល​រួម​មាន​ដូច​ជា ក្រុម​ហ៊ុន​ Giant Ibis...

អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​​​ប្តេជ្ញា​​​យកដី​​​របស់​​​ពួក​​​គាត់ពី​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូមក​​​វិញ

កាលពី​​​ម្សិលមិញ ក្រុម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ដើម​​​ភាគតិច​​​ព្នង​​​​​​មក​​​ពី​​​ខេត្ត​​​មណ្ឌលគិរី​​​ដែល​​​បាន​​ចោទ​​​ប្រកាន់​​​អាជ្ញាធរ​​​មូលដ្ឋាន​​​​​​ពី​​​បទ​​​ដុត​​​ផ្ទះ​​​របស់​​​ពួកគាត់​​​នៅ​​​លើ​​​ដី​​​ដែល​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​នោះ បាន​​​ប្តេជ្ញា​​​ទាម​​ទារ​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី​​​របស់​​​ពួកគាត់​​​វិញ​​​ បើ​​​ទោះ​​​ជា​​​មាន​​​ការ​​​គំរាម​​​ចាប់​​​ខ្លួន​​​​​​​​​ក៏ដោយ។ នៅ​​​សន្និសីទ​​​កាសែត​​​មួយ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​ដែល​​​រៀប​​​ចំ​​​ដោយ​​​វេទិកា​​​នៃ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ តំណាង​​​អ្នក​​​ភូមិ​​​បួន​​​នាក់​​​បាន​​​លើក​​​ឡើង​​​ថា នគរបាល​​​ កង​​​រាជ​​​អាវុធហត្ថ​​​និង​​​ទាហាន​​​ប្រហែល​​​១០០នាក់​​​​​​បាន​​​ដុត​​​ផ្ទះ​​​របស់​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ស្រុក​​​កែវសីមា​​​កាលពី​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​បាន​​​ឈរ​​​យាម​​​ខណៈ​​​ដែល​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ Benh Phoeuk ១ ​​​​​​បាន​​​ប្រើ​​​ត្រាក់ទ័រ​​​ឈូស​​​​​​រាន​​​ដី​​​ស្រែ​​​ចម្ការ​​​របស់​​​ពួកគាត់។ អាជ្ញាធរ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ព្នង​​​ជា​​​ច្រើន​​​គ្រួសារ​​​ពីបទ​​​​​​តាំង​​​ទី​​​លំនៅ​​​លើ​​​ដី​​​ដែល​​​​​​ត្រូវ​​​បាន​​​លក់​​​ស្រប​​​ច្បាប់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូ​​​នេះ ប៉ុន្តែ​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​លើក​​​ឡើង​​​ថា ពួកគាត់​​​បាន​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​ក្នុង​​​តំបន់​​​នេះ​​​ច្រើន​​​ជំនាន់​​​មក​​​ហើយ​​​។ ពួកគាត់​​​មិន​​​អាច​​​និយាយ​​​ថា តើ​​​ដី​​​ទំហំ​​​ប៉ុន្មាន​​​ពិតប្រាកដ​​​ដែល​​​មាន​​​វិវាទ​​​ឡើយ​​​ ប៉ុន្តែ​​​បាន​​​អះ​​​អាង​​​ថា អ្នកភូមិ​​​សរុប​​​២១១គ្រួសារ​​​​​​បាន​​​បាត់បង់​​​ដី​​​យ៉ាង​​​ហោច​​​ណាស់​​​​​​៥ហិកតា​​​ក្នុង​​មួយ​​​គ្រួ​​​សារៗ​​​​​​ទៅ​​​លើ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅ​​​ស៊ូ​​​នេះ​​​ចាប់​​​តាំងពី​​​ក្រុមហ៊ុន​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​រាន​​​ដី​​​ក្នុង​​​តំបន់​​​នេះ​​​កាល​​​ពី​​​ថ្ងៃទី​​​៤​​​ខែ​​​ធ្នូ​​​មក។ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ប្រប់ សុខា ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​និយាយ​​​ថា "ខ្ញុំឈឺ​​​ចា​​ប់​​​ណាស់​​​ នៅ​​​ពេល​​​ខ្ញុំ​​​ឃើញ​​​អាជ្ញា​​​ធរ​​​ចាក់​​​សាំង​​​ដុត​​​ផ្ទះ​​​របស់​​​ខ្ញុំ"។ តំណាង​​​អ្នកភូមិ​​​បួន​​​នាក់​​​​​​ដែល​​​បាន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​លើកឡើង​​​ថា ពួកគាត់​​​ក៏​​​ត្រូវ​​​បាន​​​គំរាម​​​ចាប់ខ្លួន​​​ផង​​​ដែរ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​​​​ដោយ​​​បុរស​​​មួយ​​​ក្រុម​​​ស្លៀក​​​ពាក់​​​ស៊ីវិល និ​​​ង​​​ពាក់​​​ម៉ាស់ ប្រសិន​​​បើ​​​ពួកគាត់​​​​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូនេះ។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក យ៉ាន ម៉ៅ បាន​​​និយាយ​​​ថា លោក​​​​​​មិន​​​ខ្លាច​​​​​​ឡើយ។ លោក​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​នឹង​​​ត្រឡប់​​​ទៅ​​​ផ្ទះ​​​នៅ​​​ថ្ងៃស្អែក​​​ដើម្បី​​​តាំង​​​ទីលំនៅ​​​លើ​​​ដី​​​របស់​​​ខ្ញុំ​​​វិញ បើ​​​ទោះ​​​ជា​​​អាជ្ញាធរ​​​​​​ចង់​​​រារាំង​​​យើង​​​មិន​​​ឲ្យ​​​សាង​​​សង់​​​ផ្ទះ​​​ឡើង​​​វិញ​​​ក៏ដោយ។ ខ្ញុំ​សុខចិត្ត​​​ស្លាប់​​​លើ​​​ដី​​​រ​​បស់​​​ខ្ញុំ​​​ ពីព្រោះ​​​ដី​​​នេះ​​​គឺ​​​ជា​​​ដី​​​ដូនតា​​​របស់​​​ខ្ញុំ"។ ក្រុម​​​អ្នក​​​ភូមិ​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​មិន​​​មាន​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ឯក​​​ជន​​​ ឬ​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​រួម​​​ចំពោះ​​​ដី​​​នេះ​​​ឡើយ ប៉ុន្តែ​​​ថា អាជ្ញាធរ​​​មូលដ្ឋាន​​​​​បាន​​​កត់ត្រា​​​ពី​​ដី​​​របស់​​​ពួកគាត់​​​នៅ​​​ក្នុង​​​សៀវ​​​ភៅ​​​គ្រួសារ​​​ដែល​​​ចេញ​​​ដោយ​​​រដ្ឋាភិបាល។ លោក ស៊ុន ប៊ុន​​​ធឿន អធិការ​​​នគរបាល​​​ស្រុក​​​កែវ​​​សីមា​​​​​​បាន​​​បញ្ជាក់​​​ថា មន្ត្រី​​​ប្រហែល​​​១០០នាក់​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​រុះ​​​ផ្ទះ​​​របស់​​​ក្រុម​​​អ្នក​​​ភូមិ​​​ ប៉ុន្តែ​​​បាន​​​បដិសេធ​​​ថា ពួកគេ​​​មិន​​​បាន​​​ដុត​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​គ្រាន់តែ​​​រុះ​​​ផ្ទះ​​​ប៉ុណ្ណោះ​​​ ពីព្រោះ​​​​​​​ផ្ទះ​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​សាងសង់​​​លើ​​​ដី​​​របស់​​​ក្រុម​​​ហ៊ុន។ យើ​​​ង​​​មិន​​​អាច​​​អនុញ្ញាត​​​ឲ្យ​​​ពួកគាត់​​​​​​កាន់​​​កាប់​​​ដី​​​នេះ​​​បាន​​​ទេ​​​ ពីព្រោះ​​វា​​​ជា​​​កម្មសិទ្ធិ​​​របស់​​​ក្រុម​​​ហ៊ុ​​​ន"។ លោក ប៊ុន​​​ធឿន ក៏បាន​​​បដិសេធ​​​ផង​​​ដែរ​​​ថា អាជ្ញាធរ​​​​​​មិន​​​បាន​​​គំរាម​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ឡើយ។ លោក​​​បាន​​​បដិ​​​សេធ​​​មិន​​​ផ្តល​​់​​​ព័ត៌មាន​​​ទាក់ទង​​​សម្រាប់​​ម្ចាស់​​​​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​កាលពី​​​ម្សិល​​​មិញ។ វេទិកា​​​នៃ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​​​​បាន​​​លើកឡើង​​​ថា ខ្លួន​​​កំពុង​​​ស៊ើប​​​អង្កេត​​​ករណី​​​នេះ​​​៕សារុន​​​  

ព័ត៌មានថ្មីៗ