31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋសភា​​​ ជួប​​​រដ្ឋមន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ជុំ​​​វិញ​​​បញ្ហា​​​ដី​​​សម្បទាន​​​នៅ​​​ខេត្ត​​​កោះ​​​កុង​​​

ក្រុមមន្ត្រីនិយាយកាល​​​ពី​​​ថ្ងៃ​​​សុក្រថា​ គណៈកម្មការ​​​សិទ្ធិមនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​ជួប​​​ជាមួយ​​​លោក សាយ សំអាល់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​បរិស្ថាន​​​ ដើម្បី​​​ផ្តល់​​​អនុសាសន៍​​​​​​ឲ្យ​​​រដ្ឋាភិបាល​​​ពិនិត្យ​​​មើល​​​ឡើង​​​វិញ​​​នូវ​​​​​​ដី​​​សម្បទាន​​​ឯកជន​​​របស់​​​ក្រុមហ៊ុន​​​ចំនួន​​​បួន​​​ ដែល​​​មាន​​​វិវាទ​​​ជាមួយ​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​​​​។ កាល​​​ពី​​​ខែ​​​មុន​​​ គណៈកម្មការ​​​នេះ​​​បាន​​​ចុះ​​​ទៅ​​​ពិនិត្យ​​​មើ​​ល​​​ស្ថាន​​​ភាព​​​​​​នៅ​​​សហគមន៍​​​ចំនួន​​​បួន​​​ក្នុង​​​ស្រុក​​​ស្រែ​​​អំបិល ស្រុក​​​បទុមសាគរ និង​​​ស្រុក​​​គិរីសាគរ ដែល​​​មាន​​​​​​វិវាទ​​​ជាមួយ​​​ក្រុម​​​ហុ៊ន Heng Huy Agricultural Group ក្រុមហ៊ុន Union Development Group និង​​​ក្រុម​​​ហ៊ុន​​​ពី​​​រ​​​ទៀត​​​ គឺ​​​ក្រុមហ៊ុន Koh...

រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​បន្ទោស​អភិបាល​ខេត្ត​តាកែវ​ខ្លាំងៗ

កាលពី​ថ្ងៃ​សុក្រ លោក ស​ ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​​​បាន​បន្ទោស​​លោក ឡាយ វណ្ណៈ អភិបាល​ខេត្ត​តាកែវ​​ខ្លាំងៗ​​ចំពោះ​​​​ការ​រារាំង​ការ​ហែក្បួន​មួយ​ដើម្បី​ទៅ​ចូល​រួម​ក្នុង​​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​កាលពី​សប្ដាហ៍មុន ហើយ​នេះ​​​​ជា​​ការ​បន្ទោស​មួយ​ដ៏កម្រ​ពី​រដ្ឋមន្ត្រី​ក្រសួង​​មហាផ្ទៃ​រូប​នេះ...

មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ និង​​​​​​សកម្ម​​​ជន​​​នយោបាយ​​​ត្រូវ​​​បាន​​​តុលាការ​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​

កាល​​​ពី​​​​​​ថ្ងៃ​​​សុក្រ សាលាឧទ្ធរណ៍​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​សម្រាប់​​​លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ពាក់​​​ព័ន្ធហេតុ​​​ការណ៍​​​​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​​មួយ​​​នៅ​​​ទីលាន​​​ប្រជាធិបតេយ្យ​​​កាល​​​ពីថ្ងៃទី​​​១៥ ខែ​​​កក្កដា និង​​​​​​លោក អ៊ុក​​​ ពេជ្រសំណាង ជា​​​សកម្ម​​​ជន​​​នយោបាយ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​​​​បើក​​​រ៉ឺម៉ក​​​មូ៉តូ​​​កង់​​​បី​​​ទម្លុះ​​​របាំង​​​សន្តិសុខ​​​អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​កាល​​​ពីខែ​​​តុលា​​​។ លោក​​​ មាជ សុវណ្ណារ៉ា ដែល​​​ត្រូវ​​​បាន​​​ចាប់​​​​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជធានីភ្នំពេញ​​​កាល​​​ពីខែ​​​មុន​​​ បន្ទាប់​​​ពី​​​តុលាការ​​​ចេញ​​​ដ​​​ីកាឃាត់​​​ខ្លួន​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ "ចូល​​​រួ​​​ម​​​កុបកម្ម​​​" បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ជឿ​​​ថា សេចក្តី​​​សម្រេច​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅ​​​ឃុំ​​​របស់​​​លោក គឺ​​​មាន​​​ហេតុផល​​​នយោបាយ​​​។ បន្ទាប់​​​ពី​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ លោក​​​ មាជ សុវណ្ណារ៉ា ​​​ដែល​​​និយាយ​​​ស​​​ំដៅ​​​ដល់​​​តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​ប្រាំ​​​ពីរ​​​រូប​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ និង​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មួ​​យ​​​រូប​​​ទៀត​​​ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស​​​កាល​​​ពីខែ​​​កក្កដា​​​ បាន​​​ចោទ​​​សួរ​​​ថា  "អ្នក​​​ផ្សេង​​​ៗ​​​ទៀត​​​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ពេល​​​នោះ ហេតុ​​​អ្វី​​​បាន​​​ជា​​​ដោះ​​​លេងពួក​​​គេ​​​​​​ ហើយ​​​នៅ​​​បន្ត​​​ឃុំ​​​ខ្លួន​​​​​​ខ្ញុំ​​​? នេះ​​​ជា​​​ការ​​​សង​​​សឹក​​​របស់​​​​​​លោក​​​ ហ៊ុន សែន ប៉ុន្តែ ពួក​​​គេ​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ប្តឹង​​​ទាស់​​​ ​​​ ដូច្នេះ​​​ខ្ញុំ​​​ និង​​​មេធាវី​​​នឹង​​​ប្តឹង​​​បន្ត​​​ទៀត​​​"។ ចៅក្រម​​​ជំនុំ​​​ជម្រះ​​​ ឃុន លាងម៉េង បាន​​​មាន​​​ប្រសាសន​​៍​​​ថា សាលាឧទ្ធរណ៍​​​បាន​​​សម្រេច​​​មិន​​​ដោះ​​​លេង​​​លោក​​​ មាជ សុវណ្ណារ៉ា  ឲ្យ​​​នៅក្រៅ​​​ឃុំ​​​ទេ​​​ "ពីព្រោះ​​​  បាន​​​បិទ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន ហើយ​​​បញ្ជូន​​​សំណុំ​​​រឿង​​​ដើម្បី​​​ជំនុំ​​​ជម្រះ​​​ទៅ​​​ហើយ​​​​​​"។ នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ សាលាឧទ្ធរណ៍​​​ក៏​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​នៅក្រៅ​​​ឃុំដែរ​​​សម្រាប់​​​លោក អ៊ុក​​​ ពេជ្រសំណាង ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​ និង​​​បទ​​​រារាំងកិច្ច​​​ការ​​​របស់​​​អាជ្ញាធរ​​​ បន្ទាប់​​​ពី​​​គាត់​​​បាន​​​បើក​​​រ៉ឺម៉ក​​​ម៉ូតូ​​​កង់​​​បី​​​ទម្លុះ​​​របាំង​​​ដែក​​​រាំង​​​ផ្លូវ​​​នៅ​​​ជិត​​​ភូមិ​​​គ្រឹះ​​​របស់​​​លោក ហ៊ុន សែន អំឡុង​​​ការ​​​តវ៉ា​​​មួយ​​​ជាមួយ​​​អ្នកភូមិ​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​។ បន្ទាប់​​​ពី​​​ដើរ​​​ចេញពី​​​​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​បិទ​​​ទ្វារ​​​ លោក អ៊ុក​​​​​​ ពេជ្រ​​​សំណាង​​​ បាន​​​និយាយ​​​ថា "ខ្ញុំ​​​មិន​​​ខ្លាច​​​ទេ​​​ សកម្មភាព​​​របស់​​​ខ្ញុំ​​​មិន​​​​​​មែន​​​ជា​​​សកម្មភាព​​ឧក្រិដ្ឋ​​​ទេ​​​"។ លោក លី សុចិត្រា មេធាវី​​​របស់​​​លោក អ៊ុក​​​ ពេជ្រសំណាង បាន​​​បញ្ជាក់​​​ថា លោក​​​នឹង​​​ប្តឹង​​​ជំទាស់​​​សេចក្តី​​​សម្រេច​​​េនះ ហើយ​​​​​​ថា តុលាការ​​​បាន​​​ច្រាន​​​ចោល​​​សំណើ​​​សុំ​​​នៅ​​​ក្រៅឃុំ​​​របស់​​​កូន​​​ក្តី​​​លោក​​​ដោយសារ​​​បារម្ភ​​​ខ្លាច​​​កូន​​​ក្តី​​​​​​លោក​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​ជា​​​ថ្មី​​​ទៀត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "សាលា​​​ឧទ្ធរណ៍​​​មិន​​​បាន​​​សម្រេច​​​ដោះលែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅឃុំ​​​ទេ ពីព្រោះ​​​ពួកគេ​​​អះ​​​អាង​​​ថា នៅ​​​ពេល​​​គាត់​​​ចេញ​​​ទៅ​​​ខាង​​​ក្រៅ​​​ គាត់​​​ប្រហែល​​​ជា​​​ប្រព្រឹត្ត​​​បទ​​​ល្មើស​​​មួយ​​​ផ្សេង​​​ទៀត​​​"៕សុខុម​​​​​​  

ឆែក​​​ឆេរ​​​វីឡា​​​របស់​​​ឧត្តម​​​សេនីយ៍ ថោង​​​ សារ៉ាត់ ឡើង​​​វិញ​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ដាក់​​​បន្ទុក​​​

យោង​​​តាម​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ឆែក​​​ឆេរ​​​រយៈ​​​ពេល​​​៥​​​ម៉ោង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ នៅ​​​វីឡា​​​ចំនួន​​​បីកន្លែង​​​​​​របស់​​ឧកញ៉ា​​​ ថោង​​​ សារ៉ាត់ ជា​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​​​​ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​រៀប​​​ចំ​​​ផែន​​​ការ​​​ធ្វើ​​​ឃាត​​​ឧកញ៉ា​​​​​​មួយ​​​រូប​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ កាល​​​ពី​​​ខែ​​​មុននោះ​​​​​​ បាន​​​រក​​​ឃើញ​​​ភ័ស្តុ​​​តាង​​​ដែល​​​បង្ហាញ​​​ថា គាត់​​​ពិត​​​ជា​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​អំពើ​​​ឃាត​​​កម្ម​​​នេះមែន​​​​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​៥ ខែ​​​ធ្នូ​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​ឧត្តម​​​សេនីយ៍ ថោង​​​ សារ៉ាត់ ​​​អនុ​​​ប្រធាន​​​ខុទ្ទកាល័យ​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​ដោយ​​​កំបាំង​​​មុខ​​​​​​ពី​​​បទ​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​​បួន​​​នាក់​​​របស់​​​ខ្លួន​​​​​​​​​ធ្វើ​​​ឃាត​​​​​​ឧកញ៉ា អឹុង ម៉េងជឺ ​​​​​​ប្រធាន​​​ក្រុម​​​ហ៊ុន​​​ Shimmex Group ដែល​​​ត្រូវ​​​ខ្មាន់​​​កាំ​​​ភ្លើង​​​បាញ់​​​សម្លាប់​​​នៅ​​​ខាង​​​ក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​កន្លែង​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​ រាជ​​​ធានីភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​វិច្ឆិកា។ អង្គរក្ស​​​ទាំង​​​បួន​​​នាក់នោះ​​​​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​​​​ពី​​​បទ​​​មនុស្ស​​​ឃាត​​​ ហើយ​​​បច្ចុប្បន្ន​​​កំពុង​​​ជាប់​​​​​​ពន្ធនាគារ​​​។ ពេល​​​នេះ​​​គេ​​​មិន​​​ទាន់​​​ដឹង​​​​​​ច្បាស់​​​ពី​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​លោក ថោង​​​ សារ៉ាត់ នៅ​​​ឡើយ​​​ទេ​​​ ទោះ​​​បី​​​ជា​​​នគរ​​​បាល​​​សង្ស័យ​​​ថា គាត់​​​បាន​​​ភៀស​​​ខ្លួន​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ហើយ​​​ក្តី​​​។ លោក ជួន សុវណ្ណ ស្នង​​​ការ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា នៅ​​​វេលាម៉ោង​​​​​​ប្រហែល​​​១០​​​នា​​​ពេល​​​ព្រឹក​​​នោះ​​​ លោក អាំង​​​ មាលតី ប្រធាន​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ និង​​​លោក ជួន ណារិន ស្នង​​​ការ​​​រង​​​រាជធានី ​​​បាន​​​ដឹក​​​នាំ​​​ការ​​​ចុះ​​​ឆែក​​​ឆេរ​​​វីឡា​​​របស់​​​លោក ថោង​​​ សារ៉ាត់ ដែល​​​មាន​​​ទី​​​តំាង​​​ស្ថិត​​​នៅ​​​ក្នុង​​​បុរី​​​៩៩៩​​​ចំនួន​​​ពីរ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា ដើម្បី​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​​​​ដាក់​​​បន្ទុក​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​នេះ​​​។ ឧត្តម​​​សេនីយ៍​​​ឯក ជួន សុវណ្ណ បាន​​​បង្វែរ​​​សំណួរ​​​បន្ថែម​​​ទៀត​​​ទៅ​​​មន្ត្រី​​​តុលាការ​​​ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ សេចក្តី​​​ថ្លែងការណ៍​​​មួួ​​​យ​​​ដែល​​​បង្ហោះ​​​លើ​​​គេ​​​ហទំព័រ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពីថ្ងៃ​​​សុក្រ បញ្ជាក់​​​ថា ប្រតិបត្តិការ​​​ចុះ​​​ឆែក​​​ឆេរ​​​នេះ​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​។​​​ សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "​​​នគរ​​​បាល​​​បាន​​​​​​ស្រាវ​​​ជ្រាវ​​​តាម​​​រក​​​លោក ថោង សារ៉ាត់ ជា​​​យូរ​​​មក​​​ហើយ​​​ ប៉ុន្តែ ចាប់​​​ខ្លួន​​​គាត់​​​មិន​​​បាន​​​។ ប៉ុន្តែ​​​ នៅ​​ពេល​​​នេះ​​​នគរ​​​បាល​​​​​​ប្រមូល​​​បានភ័ស្តុ​​​តាង​​​ជា​​​ច្រើន​​​ដែល​​​ដាក់​​​បន្ទុក​​​លើ​​​ជន​​​សង្ស័យ"។​​​សេច​​​ក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​​​​មិន​​​បាន​​​​​​បញ្ជាក់​​​ថា ភ័ស្តុតាង​​​ទាំង​​​នោះ​​​មាន​​​អ្វី​​​ខ្លះ​​​នោះ​​​ឡើយ​​​។ មន្ត្រី​​​នគរ​​​បាល​​​មួយ​​​រូប​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ប្រតិបត្តិការ​​​ឆែក​​​ឆេរ​​​កាល​​​ពី​​​ម្សិល​​​មិញនេះ​​​ដែរ​​​ បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​ខាង​​​ក្រៅ​​​បុរី​​​៩៩៩​​​ក្នុង​​​សង្កាត់​​​ចាក់​​​អង្រែ​​​ក្រោម​​​ថា ក្នុង​​​ចំណោម​​​ភ័ស្តុ​​​តាង​​​ដក​​​ហូ​​​ត​​​បាន​​​មាន​​​ម៉ូតូ​​​ចំនួន​​​បី​​​គ្រឿង​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​ឃ្លីប​​​សំឡេង​​​ចំនួន​​​ពីរ​​​ដែល​​​ត្រូវ​​​បាន​​​ចុះ​​​ផ្សាយ​​​ព្រោង​​​ព្រាត​​​តាម​​​ហ្វេសប៊ុក​​​នៅ​​​សប្តាហ៍​​​នេះ​​​ ដែល​​​ក្នុង​​​នោះ​​​បុរស​​​ម្នាក់​​​​​​បន្លំ​​​ធ្វើ​​​ជា​​​លោក​​​ ថោង​​​ សារ៉ាត់ ​​​យំ​​​អង្វរ​​​សំុ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ព្រម​​​ទាំង​​​លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ ជួយ​​​បញ្ជាក់​​​ភាព​​​ស្អាត​​​ស្អំ​​​របស់​​​ខ្លួន​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នោះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "វា​​​គ្រាន់​​​តែ​​​ជា​​​សំឡេង​​​បង្ហោះ​​​តាម​​​ហ្វេស​​​ប៊ុក​​​ប៉ុណ្ណោះ​​​។ វា​​​មិន​​​ច្បាស់​​​ថានោះ​​​ជា​​​សំឡេង​​​របស់​​​លោក ថោង​​​ សារ៉ាត់ ឬក៏អត់​​​ទេ​​​។ រង់​​​ចាំ​​​ដល់​​​នគរ​​​បាល​​​ចាប់ខ្លួន​​​ ថោង​​​ សារ៉ាត់ បាន​​​សិន​​​ ពេល​​​នោះយើង​​​នឹង​​​ដឹង​​​"៕សុខុម​​​  

អ្នក​នាំពាក្យ​សភា​ចង់​បាន​ចម្លើយ​អំពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង

លោក ឈាង វុន អ្នកនាំពាក្យ​សភា​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​កោះហៅ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ​​​ មក​សភា​ដើម្បី​សាកសួរ​ទាក់ទិន​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​គគ្រឹក​គគ្រេង​តាម​វិទ្យុ​និង​ទូរទស្សន៍...

អង្គការ​ WWF ធ្វើ​ពហិការ​មិនចូល​រួម​​ការ​ពិគ្រោះ​យោបល់​ទាក់​ទិន​ទំនប់​វារីអគ្គិសនី​ដន​សាហុង

កាលពី​ម្សិលមិញ អង្គការ​ World Wildlife Fund (WWF) បាន​លើក​ឡើង​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​​មិន​ចូល​រួម​នៅ​ក្នុង​ការ​ពិគ្រោះយោបល់​ជា​សាធារណៈ​ក្នុង​តំបន់​​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​នេះ​ពាក់​ព័ន្ធ​នឹង​ទំនប់​វារីអគ្គិសនី​ដនសាហុង ដ៏​ចម្រូង​ចម្រាស​របស់​​ប្រទេស​ឡាវ​...

ការ​ស្ទង់​មតិ​រកឃើញ​ថា មាន​ការ​ផ្តល់​យោបល់​ខុសៗ​គ្នា​ជុំវិញ​អនាគត​ប្រទេស​កម្ពុជា​

យោង​​​តាម​​​របាយ​ការណ៍​​​ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដោយ​​​មូល​​​និធិ​​​អាស៊ី ដែលមាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រជា​​​ជន​​​កម្ពុជា​​​តែ៣២​​​ភាគ​​​រយ​​​ប៉ុណ្ណោះ​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិស​​​ដៅ​​​ត្រូវ​​​ គឺធ្លាក់​​​ចុ​​​ះ​​​យ៉ាង​​​ខ្លាំង​​​ពី​​​ចំនួន​​​​៨០​​​ភាគ​​​រយ​​​កាល​​​ពី​​​មួយ​​​ទសវត្សរ៍​​​កន្លង​​​មក​​​។ របាយការណ៍​​​នេះ​​​ផ្អែក​​​លើក​​​ការ​​​ស្ទង់​​​មតិ​​​ប្រជា​​​ជន​​​ចំនួន​​​១.០០០នាក់​​​ ដែល​​​បាន​​​ធ្វើ​​​ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​ឧសភា ដល់​​​ថ្ងៃ​​​ទី​​​៩ ខែ​​​មិថុនា មុន​​​ដំណោះ​​​ស្រាយ​​​ថ្ងៃ​​​​​​២២​​​ កក្កដា ចំពោះ​​​វិបត្តិ​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត ដែលរស់នៅក្នុង​ខេត្ត​នីមួយ​ៗ​លើក​លែង​តែខេត្ត​កែប​​​។ ​​​ការ​​​ស្ទង់​​​មតិ​​​នេះ​​​គឺ​​​ជា​​​លើក​​​ទី​​​១​​​ហើយ​​​ដែល​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​មិនមែន​រដ្ឋាភិបាល​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៣​​​ មុន​​​ភាព​​​ចលាចល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​​​នោះបន្ត​ិច។ ទន្ទឹមនឹង​អ្នក​​​ផ្តល់​​​បទ​​​សម្ភាស​​​៣២​​​ភាគ​​​រយ​​​ ដែល​​​បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិស​​​ដៅ​​​ត្រូវ​​​នោះ ប្រជាជន​​​៥៩​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​គិត​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិសដៅខុស កើន​​​ឡើង​​​៩​​​ភាគ​​​រយ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៣ ចំណែក​​​១០ភាគ​​​រយ​​​ទៀត​​​លើកឡើង​​​​​​ថា ពួក​​​គាត់​​​មិន​​​ច្បាស់​​​ទេ​​​។ របាយការណ៍​​​ដដែល​​​នេះ​​​លើក​​​ឡើង​​​ទៀត​​​ថា "ដោយ​​​មាន​​​​​​ភាព​​​មិន​​​ច្បាស់លាស់​​​​ជុំ​​​វិញ​​​ទិស​​​ដៅ​​​ប្រទេសកម្ពុជា​​​កំពុង​​​ដើរ​​​មុន​​​ពេល​​​មាន​​​ភាព​​​ជាប់​​​គាំង​​​នយោបាយ​​​នោះ ទំនង​​​ជា​​​ជះ​​​ឥទ្ធិពល​​​ដល់​​​មតិសាធារណ ហើយវា​​​សំខាន់​​​ណាស់​​​ក្នុង​​​ការ​​គិត​​​​ពី​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​តំណាង​​​រាស្ត្រ​​​ឆ្នាំ​​​២០១៣ ដែល​​កត់សម្គាល់ពី​​​ការ​​​ផ្លាស់​​​ប្តូ​​​រយ៉ាង​​​​​​ខ្លាំង​​​ទាក់​​​ទិន​​​នឹង​​​​​​អ្នក​​​គាំទ្រ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ ខុស​​​ពី​​​គណបក្ស​​​កាន់​​​អំណាច​​​នៅក្នុង​រយៈពេលពីរ​​​ទសវត្សរ៍​​​​​​"។ ​​​របាយ​​​ការណ៍​​​នេះ​​​បន្ត​​​ថា "យ៉ាង​​​ហោច​​​ណាស់​​​ហេតុផលមួយផ្នែក​​​ចំពោះ​​​ការ​​​ផ្លាស់​​​ប្តូរ​​​យ៉ាង​​​ខ្លាំង​​​នេះ...​​​អាច​​​សន្មត​​​ទៅ​​​នឹង​​​​​​កំណើន​​​សេដ្ឋកិច្ច​​​ដ៏​​​ឆាប់​​​រហ័សនៅក្នុង​សង្គម​​​។ មួយ​​​វិញ​​​ទៀត ក្នុង​​នាមប្រជា​​​ជន​​​ និ​ង​​​អ្នក​​​បើ​​​ប្រាស់​​​​​​​​​​​​ ​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​អនុវត្តឲ្យ​បាន​ល្អ​​​ប្រសើរ​​​ជាង​​​នេះ​​​ទាក់​​​ទង​​​ការ​​​ផ្តល់​​​សេវាកម្ម​​​របស់​​​វិស័យ​​​រដ្ឋ​​​និង​​​ឯកជន​​​"។ ក្នុង​​​ចំណោម​​​ប្រជា​​​ជន​​​៥៩​​​ភាគ​​​រយ​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​ជឿ​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​ក្នុងទិសដៅ​​​ខុស​​​នោះ ១៩​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ថា អំពើ​​​ពុក​​​រលួយ​​​ជា​​​មូល​​​ហេតុ​​​ចំពោះ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​ពួក​​​គាត់ ហើយ​​​១៥​​​ភាគ​​​រយ​​​លើក​​​ឡើង​​​ពី​​​ការ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ឈើ និង​​​១២​​​ភាគ​​​រយ​​​លើក​​​ឡើង​​​អំពី​​​បញ្ហា​​​ភាព​​​ក្រី​​​ក្រ។ ប្រជា​​​ជន​​​៣២​​​ភាគ​​​​​​រយ​​​ដែល​​​លើក​​​ឡើង​​​ថា ប្រទេស​​​កម្ពុជា​​​កំពុង​​​ដើរ​​​ក្នុង​​​ទិសដៅត្រូវ​​​នោះ​​​មាន​​​ដូច​​​ជា ហេដ្ឋារចនាសម្ព័ន្ធ​​​មានការ​ប្រសើរឡើង​ កំណើន​​​សេដ្ឋកិច្ច និង​​​សន្តិភាព​​​ថា ជា​​​មូល​​​ហេតុ​​​ដ៏​​​ចម្បង​​​ចំពោះ​​​ការ​​​ឆ្លើយ​​​តប​​​របស់​​​ពួក​​​គាត់​​​។ ​​​ក្នុង​​​ចំណោម​​​​​​អ្នក​​​ឆ្លើយ​​​តប​​​ទាំង​​​អស់​​​ "អំពើ​​​ពុក​​​រលួយ​​​" ត្រូវ​​​បាន​​​កំណត់​​​ដោយ​​​ប្រជា​​​ជន​​​២៩​​​ភាគ​​​រយ  ​ត្រូវបាន​ចាត​់ថា ជា​បញ្ហាដ៏សំខាន់បំផុត​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រឈម ហើយ ​​​​"ភាព​​​ក្រីក្រ"...

អាជ្ញា​ធរ​បញ្ជា​ឲ្យ​ផ្អាក​ការដ្ឋាន​សាង​សង់​​ដោយ​សារ​មាន​គ្រោះថ្នាក់​ស្លាប់​កម្មករ​

យោង​​​តាម​​​មន្ត្រី​​​ម្នាក់​​​មក​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី នគរូបនីយកម្ម​​​ និង​​​សំណង់​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិលមិញ អាជ្ញាធរ​​​បាន​​​បញ្ជា​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​អគារ​​​ដែល​​​មាន​​​កម្ពស់​​​ខ្ពស់​​​មួយ​នៅ​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា​​​ រាជ​​​ធានី​​​ភ្នំពេញ បន្ទាប់​​​ពី​​​មាន​​​ការ​​​ស្លាប់​​​កម្មករ​​​អាយុ​​​២១​​​ឆ្នាំ​​​​​​ម្នាក់​​​នៅ​​​ការដ្ឋាន​​​នេះ​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។ កាំង​​​ ស៊ីនឿន មាន​​​ដើម​​​កំណើត​​​មក​​​ពី​​​ខេត្ត​​​ព្រៃ​​​វែង​​​បាន​​​ជិះ​​​ជណ្តើរ​​​យន្ត​​​នៅ​​​ការដ្ឋាន​​​សាង​​​សង់​​​ឡើង​​​ទៅ​​​ជាន់​​​ទី​​​១៥​​​នៃ​​​អគារ​អាផាត​​​មិន ដែល​​​សាង​​​សង់​​​បាន​​​ពាក់​​​កណ្តាល​​​ស្រាប់​​​តែ​​​ជណ្តើរ​​​យន្ត​​​នោះ​​​ដំណើរ​​​ការ​​​ខុស​​​ប្រក្រតី។ ដោយ​​​ភ័យ​​​ស្លន់​​​ស្លោ​​​នឹង​​​ការ​​​ញ័រ​​​ជណ្តើរយន្ត​យ៉ាង​​​ខ្លាំង​​​ កម្មករ​​​រូប​​​នេះ​​​បាន​​​ព្យាយាម​​​លោត​​​ចេញ​​​ ហើយ​​​បាន​​​​​​ស្លាប់​​​បន្ទាប់​​​ពី​​​បុក​​​​​​ក្បាល​​​នឹង​​​របារ​​​ដែក។ លោក ឡៅ ទិព្វសីហា អគ្គនាយករង​​​​​​​​​​​​​​​នៃ​​​អគ្គ​​​នាយកដ្ឋាន​​​សំណង់​​​នៅ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​បាន​​​បញ្ជា​​​ឲ្យផ្អាក​​​ដំណើរ​​​ការ​​​សាង​​​សង់​​​នៅ​​​ការដ្ឋាន​​​នេះ​​​​​​រហូត​​​ដល់​​​ពួក​​​​​​គេ​​គិតថា​​​មាន​​​សុវត្ថិភាព​​​ទើប​​​ឲ្យ​​​បន្ត​​​សាង​​​សង់វិញ​​​។​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សុំ​​​ឲ្យ​​​ពួក​​​គេ​​​ពន្យារ​​​ពេល​​​សាង​​​សង់​​​ ហើយ​​​ពួក​​​គេ​​​មិន​​​អាច​​​បន្ត​​​ការ​​​សាង​​​សង់​​​បាន​​​ទេ​​​ លុះ​​​ណា​​​តែ​​​ពួក​​​គេ​​​បាន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​រួច​​​រាល់។ យើង​​​នឹង​​​ពិនិត្យ​​​មើល​​​ថា តើ​​​ការដ្ឋាន​​​សាង​​​សង់​​​នេះ​​​មាន​​​សុវត្ថិភាពហើយ ឬ​​​នៅ​​​"។ លោក ទិព្វ​​​សីហា បាន​​​មាន​​​ប្រសាសន៍​​​ថា ពាណិជ្ជករ​​​ឈ្មោះ លី ហួត នៅ​​​ពីក្រោយ​​​ការ​​​អភិ​​​វឌ្ឍ​​​នេះ​​​។ លោក​​​បាន​​​បន្ថែម​​​ថា "វាជា​​​ការ​​​ធ្វេស​​​ប្រហែល​​​របស់​​​ម្ចាស់​​​អគារ​​​ និង​​​កម្មករ​​​ខ្លួន​​​ឯង​​​។ ឥឡូវ​​​នេះ​​​ក្រសួង​​​បាន​​​ណែនាំ​​​លោក លី ហួត ឲ្យ​​​ពង្រឹង​​​សុវត្ថិភាព​​​"។ នៅ​​​ការ​​​ដ្ឋាន​​​សាង​​​សង់​​​កាល​​​ពី​​​ម្សិលមិញ កម្មករ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​ដេកលេងលើគ្រែ ចំណែកឯ​​កម្មករ​​​ពីរ​​​នាក​​​់ទៀត​​ធ្វើ​​ទ្វារថ្មីសម្រាប់​​​ជណ្តើរ​​​យន្ត​​នេះ​​​។ កម្មករ​​​ឈ្មោះ សិដ្ឋ អាយុ​​​២៦​​​ឆ្នាំ ដែល​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ពេញ​​​បាន​​​និយាយ​​​ថា "យើង​​​កំពុង​​​ធ្វើ​​​​​​ជណ្តើរ​​​យន្ត​​​នេះ​​​ឲ្យ​​​មានសុវត្ថិភាព​​​ជាង​​​មុន ដើម្បី​​​ផ្ទុក​​​របស់​​​នៅ​​​ខាងក្នុង​​​​កុំ​​​ឲ្យ​​​ធ្លាក់​​​មក​​​ដី​​​។ ថៅកែ​​​របស់​​​យើង​​​បាន​​​សុំ​​​ឲ្យ​​​យើង​​​ធ្វើ​​​វាឲ្យ​​​មាន​​​សុវត្ថិភាព​​​សម្រាប់​កម្មករ​​​"។ កម្មករ​​​ម្នាក់​​​ទៀត​​​ឈ្មោះ េហង សារ៉ាត់ អាយុ​​​២៨​​​ឆ្នាំ បាន​​​និយាយ​​​ថា​​​កម្មករ​​​នៅ​​​ការដ្ឋាន​​​នេះ​​​តាម​​​ធម្មតា​​​ពាក់​​​​​​ឧបករណ៍​​​ការ​​​ពារ​​​សុវត្ថិភាព​​​ត្រឹម​​​ត្រូវ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ពី​​​គ្រោះ​​​ថ្នាក់​​​បណ្តាល​​​ឲ្យ​​​ស្លាប់​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ថា ជា​​​លើក​​​ទី​​​១​​​ហើយ​​​ដែលមាន​គ្រោះថ្នាក់ប្រភេទនេះនៅ​​​ក្នុង​​​ការដ្ឋាន។ គាត់​​​បាន​​​និយាយ​​​ថា "យើង​​​មាន​​​មួក​​​សុវត្ថិភាព ខ្សែក្រវាត់​​​ និង​​​ស្បែក​​​ជើង​​​ក​​​វែង។ កាំង ស៊ីនឿន ធ្វេស​​​ប្រហែស​​​នៅ​​​ពេល​​​គាត់​​​កំពុង​​​ធ្វើ​​​ការ​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​គាត់ក៏​​​ជួប​​​គ្រោះ​​ថ្នាក់​​​តែ​​​ម្តង"។ អ្នកស្រី ថុង ផល្លា អាយុ​​​៤៥​​​ឆ្នាំ ជា​​​ម្តាយ​​​មីង​​​របស់​​​ កាំង ស៊ីនឿន​​​ បាន​​​និយាយ​​​ថា ក្រុម​​​គ្រួសារ​​​បាន​​​ទទួល​​​យ​​​ក​​​ប្រាក់​​​សំណង​​​ចំនួន​​​១០​​​លាន​​​រៀល ពី​​​ម្ចាស់​​​អគារ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​លោក​​​បាន​​​មក​​​សួរ​​​សុខ​​​ទុក្ខ​​​ក្រុម​​​គ្រួសារ​​​នេះ​​​នៅ​​​ក្នុង​​​ខេត្ត​​​ព្រៃ​​​វែង​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា "​​​វា​​​មិន​​​មែន​​​ជាសំណង​​​សម​ហេតុ​ផល​ទេ​​​ ប៉ុន្តែ យើង​​​ត្រូវ​​​តែ​​​ទទួល​​​យក​​​។ យើង​​​គ្មានប្រាក់​​​ដើម្បី​​​តតាំង​​​ជាមួយ​​​ម្ចាស់​​​អគារ​​​នៅ​​​តុលាការទេ"៕សារុន​​​​​​​​​​​​  

មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​​ទៅ​ចូល​រួម​ពិធី​កាន់​ទុក្ខ​សព​លោក​ ចាន់ សុវ៉េត

លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ម្សិលមិញ​​បាន​​ចូល​រួម​ពិធី​កាន់​ទុក្ខ​ដើម្បី​សម្ដែង​ការ​គោរព​ដល់​លោក ចាន់ សុវ៉េត...

សាលាក្រុង​កែប​គ្រោង​ដោះដូរ​ដី​ជាមួយ​ឧកញ៉ា ទ្រី ភាព

លោក ងិន វណ្ណដា អភិបាល​​​ក្រុង​​​កែប​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​​ី​​​ម្សិលមិញ​​​ថា ឧកញ៉ា ទ្រី ភាព នឹង​​​ទទួល​​​បាន​​​ដី​​​រដ្ឋ​​​មួយ​​​ក្បាល​​​ដ៏​​​សំខាន់​​នៅ​​​កណ្តាល​​​ក្រុង​​​កែប​​​ជា​​​ថ្នូរ​​​នឹង​​​ការ​​​សា​​​ងសង់​​​ការិ​យាល័យ​​​រដ្ឋាភិបាល​​​ថ្មី​​​ចំនួន​​​ប្រាំ​​​ស្ថិត​​​នៅ​​​ចម្ងាយ​​​២គីឡូម៉ែត្រ​​​។ យោង​​​តាម​​​លោក វណ្ណដា បាន​​​ឲ្យ​​​ដឹង​​​ថា សាលាក្រុង​​​កែប ​​​ការិយាល័យនគរបាល​​​​ក្រុង​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​មន្ទីរ​​​អប់រំ និង​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដី​​​នឹង​​​ត្រូវ​​​ផ្លាស់​​​ពី​​​ទី​​​តាំង​​​បច្ចុប្បន្ន​​​​​​ដែលស្ថិតនៅលើ​​​ផ្ទៃ​​​ដី​​​​ទ ំហំ​​​៦.០០០មែ៉ត្រ​​​ក្រឡា ​​​នៅ​​​ក្នុង​​​សង្កាត់​​​ព្រៃ​​​ធំ​​​ទៅ​​​កាន់​​​អគារ​​​ថ្មី​​​នៅ​​​ក្នុង​​​សង្កាត់​​​ដដែល​​​នេះ​​​លើ​​​ផ្ទៃ​​​ដី​​​ទំហំ​​​៩.០០០មែ៉ត្រ​​​ក្រឡាវិញ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ទីតាំង​​​បច្ចុប្បន្ន​​​នេះ​​​មាន​​​អគារ​​​តែ​​​មួយ​​​ប៉ុណ្ណោះ ហើយ​​​តូច​​​​​​ស្ថិត​​​នៅ​​​តាមផ្លូវ​​​ដ៏ចង្អៀត​"។ លោក​​​បាន​​​បន្ថែម​​​ថា ទីតាំង​​​ថ្មី​​​នឹង​​​មាន​​​អគារ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​សម្រាប់​​​ការិយាល័យ​​​នីមួយៗ ។ លោក វណ្ណដា បាន​​​មាន​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​រង់​​​ចាំ​​​ការ​​​អនុម័ត​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ដើម្បី​​​បញ្ជូន​​​ក្រុម​​​មន្ត្រី​​​មក​​​ពី​​​ក្រសួង​​​ចម្រុះ​​​ទៅ​​​វាយ​​​តម្លៃ​​​ថា តើ​​​ដី​​​ថ្មី​​​ និង​​​អគារ​​​ដែល​​​សាងសង់​​​លើ​​​ទីតាំង​​​ថ្មី​​​មាន​​​តម្លៃ​​​ដូច​​​គ្នា​​​នឹងអចលនទ្រព្យ​​​របស់​​​រដ្ឋ​​​ ឬ​​​ថោក​​​ជាង​​​នេះ​​​ ឬយ៉ាង​​​ណានោះ"។ លោក​​​បាន​​​បន្ថែម​​​ថា ប្រសិន​​​បើ​​​អ្នកទៅ​​​ពិនិត្យ​​​រក​​​ឃើញ​​​ថា ដី​​​មួយ​​​ក្បាល​​​ថ្មី​​​នេះមាន​​​តម្លៃ​​​តិច​​​ជាង​​​ទីតាំង​​​បច្ចុប្បន្ននោះ នឹង​​តម្រូវ​ឲ្យ​លោក ទ្រី​​​ ភាព ធ្វើការ​ទូទាត់ផ្សេង​​​​​៕សារុន  

ព័ត៌មានថ្មីៗ