Tuesday, December 1, 2020

ព័ត៌មាន

អគ្គព្រះ​រាជ​អាជ្ញាថា ការ​ស៊ើប​រឿង ឈូក បណ្ឌិត នៅខ្វះ​ចន្លោះ​​

មន្ត្រី​​សាលា​ឧទ្ធរណ៍​មួយ​រូប​​បាន​លើក​ឡើង​​កាល​ពី​ម្សិល​មិញ​ថា ការ​ស៊ើប​អង្កេត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង លើ​​សំណុំ​រឿង​បាញ់​កម្ម​ការិនី​បី​នាក់ កាលពី​​ឆ្នាំ​មុន នៅ “ មាន​ចំណុច​ខ្វះ​ខាត” ហើយ​ពេល​នេះ​សា​លា​​ឧទ្ធរណ៍​នឹង​ស៊ើប​អង្កេត​បន្ថែម​ទៀត​។ លោក អ៊ុក សាវុធ អគ្គ​ព្រះ​រាជ​អាជ្ញា​សាលា​​ឧទ្ធរណ៍ ​បានមាន​ប្រ​សាសន៍​ថា លោក​បាន​ទទួល​​សំណុំ​រឿង​នេះ​ពី​សាលា​ដំបូង​​ហើយ ហើយថា សំណុំ​រឿង​នេះ​នឹង​ត្រូវ​ស៊ើប​អង្កេត​ឡើង​វិញ​។ មុន​ពេល​បដិសេធ​មិនធ្វើអត្ថាធិប្បាយ​​បន្ថែម​ទៀត លោក សាវុធ ​មាន​ប្រ​សា​សន៍​ថា “ យើង​បានទទួល​​សំណុំ​រឿង​ហើយ ហើយ​យើង​នឹង​ស៊ើប​អង្កេត​លើ​ចំណុច​​ខ្វះ​ខាត​របស់​សាលា​ដំបូង​ខេត្ត​ស្វាយរៀង”។ លោក ទេព ផល្លា ក្រឡាបញ្ជី​សាលា​ដំបូង​ខេត្ត​ស្វាយរៀង បាន​​មាន​ប្រ​សាសន៍​កាល​ពី​ម្សិល​មិញ​ថា សំណុំរឿង​ទាំង​អស់​ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​ប្រ​ហារ​នេះ​ ត្រូវ​បាន​ផ្ទេរ​ទៅ​សាលា​ឧទ្ធរណ៍រួចអស់​​ហើយ។ លោក​បន្ត​ថា “ យើង​បានបញ្ជូន​សំណុំ​រឿង​ទាំង​អស់​ទៅ​ជូនលោកអគ្គ​ព្រះ​រាជ​អាជ្ញារួចហើយ”។ ករណី​បាញ់​ប្រហារកម្មការិនីបី​នាក់​ឲ្យ​របួស​នេះ​ បានកើត​ឡើង​ កាល​ពីខែ​កុម្ភៈ​អំឡុង​បាតុកម្ម​ហិង្សា​មួយ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​មា៉នហាតតាន់។ សាក្សី​បាន​រាយ​ការណ៍​​​​ថា លោក ឈូក បណ្ឌិត ដែល​​កាល​​នោះ​មាន​ឋានៈ​ជា​អភិបាល​ក្រុង​បាវិត បាន​បាញ់​ប្រហារ​បាតុករ​មួយ​ក្រុម ដោយ​បណ្តាល​​​ឲ្យ​កម្មការិនីបី​នាក់​​រង​របួស។ ក្រោយ​មក​ករណី​នេះ​ ត្រូវ​​​បាន​​​ក្រសួង​​​មហាផ្ទៃស៊ើប​អង្កេត ហើយ​រក​ឃើញ​ការ​​​ពិតដោយ​​​លោក ស ខេង រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​​​ បាន​​​មាន​ប្រ​សា​សន៍​​​​ជា​សាធារណៈ​ថា លោក ​ ​​ឈូក បណ្ឌិត​ ​គឺ​ជា​ជន​សង្ស័យ​តែ​ម្នាក់​គត់នៅ​​​ក្នុង​​​ករណី​​​បាញ់​​​ប្រហារ​​​នេះ។​ ទោះ​បី​ជា​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​នៅ​ក្នុង​​ករណី​នេះ​ក៏​ដោយ ក៏​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​​នឹង​លោក ឈូក បណ្ឌិត កាល​ពី​ខែ​មុន។​ ចំណែក លោក ស...

វប្បធម៌កម្ពុជា ករណី​​រំលោភ​ផ្លូវ​ភេទ គេទុកជារឿងសម្ងាត់ មិន​​មាន​​ការជជែក​ដេញ​ដោល​ច្រើន​​ទេ​

នៅ​ពេល​យប់​ងងឹត​ បុរស​ពីរនាក់​បាន​វាយ​ដំ​ស្ត្រី​ពិការជើង​អាយុ​១៩​ឆ្នាំម្នាក់ រហូត​ដល់សន្លប់ ​រួច​នាំ​គ្នា​រំលោភ​ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ ​ក្នុង​ចម្ការ​ចេកមួយ ក្នុង​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល។ ស្ត្រី​អាយុ​១៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ កាល​​ពី​ថ្ងៃ​អង្គារ​ថា “ ពួក​គេ​វាយ​ខ្ញុំ​ឲ្យ​សន្លប់​។ នៅ​ពេល​ខ្ញុំ​ដឹង​ខ្លួន​វិញ​ ទើបដឹងថា​ ខ្ញុំកំពុង​​នៅក្នុង​មន្ទីរ​ពេទ្យ​​ ហើយគ្រូពេទ្យ​​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​ត្រូវ​គេ​ព្រួតចាប់​រំលោភ​”។ ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ដ​ថា “ ខ្ញុំ​មិន​បាន​​ចាំ​អ្វី​ទាំង​អស់​ ប៉ុន្ដែ អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​ខ្ញុំ​ គឺ​គួរ​ឲ្យ​តក់​ស្លុត​ណាស់​”។ ករណី​វាយ​ឲ្យ​សន្លប់​ដ៏ព្រៃផ្សៃ​ កាល​ពី​ថ្ងៃ​អាទិត្យ​ គឺ​ជា​ករណីមួយ​ទៀត ក្នុង​ចំណោម​អំពើ​ហិង្សា​រំលោភផ្លូវ​ភេទ ប្រព្រឹត្ត​លើ​ស្ត្រី​ភេទ នៅ​ក្នុងប្រទេស​កម្ពុជា​។ នៅ​ក្នុង​ករណី​ចាប់​រំលោភប្រហែល​​៣២០​ករណី​ ដែល​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ បាន​កត់​ត្រា​ កាល​​ពី​ឆ្នាំ​មុន​ មាន​២០១​ករណី​បាន​កើត​ឡើង​​ចំពោះ​អនីតិជន​។ ក្នុង​ឆ្នាំ​២០១២ ​កាសែត​ខេមបូឌា ដេលី បាន​ចុះ​ផ្សាយ​អំពើរំលោភ​ ហើយ​សម្លាប់​ក្មេងស្រី​អនីតិជនមាន​ចំនួន​១០​ករណី​ ហើយ​មាន​ករណី​ចាប់រំលោភ​៣​លើកដោយ​ឡែក​ផ្សេង​ទៀត​ បាន​កើត​ឡើង​ចំពោះ​ស្ត្រី​ពិការ​។ នៅ​ក្នុង​ស្រុក​កៀន​ស្វាយ នគរបាល​មិន​បាន​ចាប់​ខ្លួន​នរណា​ម្នាក់​ឡើយ​ នៅ​ក្នុង​ករណី​ចាប់​រំលោភ​ស្ត្រី​ពិការ​អាយុ​១៩​ឆ្នាំ​ តែ​ទោះ​ជា​យ៉ាងណា​ លោក ប៉ម សំអិត អធិការ​នគរ​បាល​ស្រុក​កៀន​ស្វាយ​ បាន​មាន​ប្រសាសន៍​ថា មន្ត្រី​នគរបាល​បាន​កំណត់​អត្ដសញ្ញាណ​ថា​ បុរស​វ័យ​ក្មេង​មួយ​រូប​នៅ​តំបន់​នោះ​​​​ គឺ​ជា​ជន​សង្ស័យ​។ ថ្វី​បើ​នគរបាលមិនសូវសកម្ម​ និង​មាន​បទ​ឧក្រិដ្ឋ​ដ៏​ព្រៃ​ផ្សៃ​បែប​នេះ​ក្ដី​ ក៏​គ្មាន​ការឈឺ​ឆ្អាល​ពី​សាធារណជន​ចំពោះ​ស្ត្រី​រូប​នេះ​ដែរ​ ខណៈដែលឪពុក​ម្ដាយ​របស់​នាង​ និង​បង​ប្អូន​ទាំងប្រាំពីរនាក់ ដែល​កំពុង​ថែ​ទាំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​។ ទោះ​ជាយ៉ាងណា ក្នុង​ប្រទេស​ឥណ្ឌា​ ការ​ខឹង​សម្បាពី​សាធារណជន​បាន​ផ្ទុះ​ឡើង​នៅ​តាម​ដងផ្លូវ​​ក្នុង​ទីក្រុង​ញូវដេលី ចំពោះ​ការ​រំលោភ​ និង​សម្លាប់​និស្សិត​ស្រី​ជន​ជាតិ​ឥណ្ឌា​ម្នាក់ អាយុ​២៣ឆ្នាំ ដែល​ទទួល​រង​ការ​វាយ​ដំ​យ៉ាង​ព្រៃ​ផ្សៃ ​កាល​ពី​ខែ​មុន​ ពី​បុរស​មួយ​​ក្រុម​ ដែល​កំពុង​តែ​ជិះ​រថយន្ដ​ក្រុង​ជាមួយនាង​។ បន្ទាប់​ពី​ការ​ស្លាប់​របស់​នាង​កាល​ពី​ថ្ងៃ​សៅរ៍ មនុស្ស​ម្នារាប់​ពាន់នាក់​បាន​ចេញ​មក​តាម​ផ្លូវ​...

មិន​ទាន់​មាន​ការ​វាយ​តម្លៃពី​ផល​ប៉ះ​ពាល់​​ផ្នែកបរិស្ថានពីគម្រោងស្ថាប​នា​ផ្លូវ​ដែក​ថ្មី​របស់ចិនទេ

ក្រុមហ៊ុនចិនចំនួន​ពីរ​គ្រោង​​ចាប់​ផ្តើម​ការ​ងារស្ថាប​នា​ផ្លូវ​ដែក​មួយ​ខ្សែ​ប្រ​វែង​៤០០គីឡូម៉ែត្រ​ ព្រមទាំងបង្កើត​រោង​ចក្រផលិត​ដែកថែប ​និង​កសាងកំពង់​ផែ​នៅ​ខែ​កក្កដា​ខាងមុខនេះ តែមិនទាន់មាន​​​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះ​ពាល់​​​បរិស្ថាន​ (EIA) ​នៅ​ឡើយ​ទេ ហើយ​បណ្តា​ខេត្ត​អាចទទួលរង​ផល​ប៉ះ​ពាល់​ ក៏​មិន​ទាន់​បាន​ដឹង​ពី​គម្រោង​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​នេះ​នៅ​ឡើយ​ដែរ។ នៅ​ក្នុង​ពិធីចុះហត្ថលេខា នៅ​​​​ភ្នំ​ពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ ក្រោម​វត្ត​មាន​របស់​លោក ត្រាំ អីុវតិក រដ្ឋ​មន្ត្រី​ក្រសួង​សាធារ​ណ​ការ ​និង​ដឹកជញ្ជូន ក្រុម​​ហ៊ុន​ដ៏ធំរបស់​ចិន គឺ​ក្រុម​ហ៊ុន​​​​ Cambodia Iron and Steel Mining Industry Group and China Railway Group Limited ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​គម្រោង​មួយ​​ ដែល​​​​មាន​ទំហំ​ទឹក​ប្រាក់ប្រ​មាណ​៩,៦​ពាន់​លាន​ដុល្លារ។ ក្នុង​ផែន​ការ​ប្រ​កប​ដោយ​មហិច្ឆតា​នេះ ផ្លូវ​ដែក​មួយ​ខ្សែ​នឹង​ត្រូវ​បាន​ស្ថាប​នា​ឡើង​នៅឆ្នាំ២០១៧ ដោយចាប់ ផ្តើមពី​ចំណុច​រោង​ចក្រ​ផលិតដែកថែប ក្នុង​ខេត្ត​ព្រះ​វិហារ​ ឆ្លងកាត់​ខេត្ត​កំពង់​ធំ​ កំពង់​ឆ្នាំង​...

ក្រសួង​មហាផ្ទៃ​ជំរុញបន្ដ​​​ស៊ើប​អង្កេត​ករណី​បាញ់​ប្រ​ហារ​នៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​បាវិត

ក្រសួង​យុត្តិធម៌​បាន​ណែនាំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ស៊ើប​អង្កេតការ​ជាប់​ពាក់​ព័ន្ធ​​របស់​មន្ត្រី​​នគរបាល​ក្រុង​បាវិត​ម្នាក់​នៅ​ក្នុង​ការ​បាញ់​បោះ​ដែល​បណ្តាល​​ឲ្យ​កម្មការិនី​បី​នាក់​រង​របួស​​ធ្ងន់​​ អំឡុង​ការ​តវ៉ា​​ដោយ​ហិង្សា​មួយ​នៅ​ខាង​ក្រៅ​រោង​ចក្រ​ កាល​ពី​ឆ្នាំ​មុន។ លោក​ ប៉ែន វិបុល​ អនុប្រធាន​នាយក​ដ្ឋាន​បុគ្គលិក​នគរបាល​ជាតិ​​មាន​ប្រសាសន៍ថា​ ក្រសួង​មហាផ្ទៃ​នឹង​សរសេរ​របាយការណ៍​មួយ​ស្ដី​អំពី​ករណី​លោក ស ចន្ថា ​នាយ​​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​បាវិត​ ​ដែល​​សង្ស័យ​ថា​ បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ករណី​បាញ់​ប្រហារ​ កាល​ថ្ងៃ​ទី​២០​ ខែ​កុម្ភៈ ហើយ​​របាយការណ៍​នោះ​នឹង​ត្រូវ​បញ្ជូន​​ទៅ​ក្រសួង​យុត្តិធម៌វិញ​​។ កាលពី​ថ្ងៃ​ច័ន្ទ លោក ប៉ែន វិបុល បាន​សាកសួរ​លោក ស ចន្ថា ​ដោយ​សារ​មាន​ការ​​សង្ស័យ​ថា​ គាត់​បាន​ជាប់ពាក់​ព័ន្ធ​នៅ​​​​​ក្នុង​ការ​បាញ់​ប្រហារ​នេះ​។ លោក វិបុល បាន​មាន​ប្រសាសន៍​បន្ដថា “ក្រសួង​យុត្ដិធម៌​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​​ក្រសួង​មហាផ្ទៃ​​ស្នើ​ឲ្យ​មានការ​ស៊ើប​អង្កេត​លើ​លោក ស ចន្ថា។ យើង​បាន​ហៅ​ទូរស័ព្ទ​ទៅលោក​​ ចន្ថា ឲ្យ​សរសេរ​របាយការណ៍​មួយ​ស្ដី​អំពី​ការពាក់​ព័ន្ធ​របស់​លោក ចាប់​តាំង​ពី​សាលាដំបូង​ខេត្ត​ស្វាយ​រៀង​ បាន​ចោទ​ប្រកាន់​លោក​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ ហើយ​​​យើង​នឹង​បញ្ជូន​របាយ​ការណ៍​​នេះ ត្រឡប់​មក​ក្រសួង​យុត្តិធម៌​វិញ​”។ លោក វិបុល ថ្លែង​ថា នេះគឺជា “រឿង​ធម្មតា” សម្រាប់​ក្រសួង​ក្នុង​ការ​ស៊ើប​អង្កេត​ករណី​នេះ នៅ​ពេល​មន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​​ល្មើស​ណា​មួយ​​នោះ​...

អាជ្ញាធរចាប់​ខ្លួន​បុរស​ពីរនាក់ និង​​រឹប​អូស​ឈើ​ប្រណីត​​ជា​ច្រើន​​​​ម៉ែត្រគូប​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​

មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ ​មាន​ប្រសាសន៍​​កាល​ពី​ម្សិលមិញ​ថា​ កងរាជ​អាវុធហត្ថ​ចាប់​ខ្លួន​​បុរស​ពីរនាក់​កាលពី​យប់​ថ្ងៃ​ច័ន្ទ​​ពេល​កំពុង​​ដឹកឈើ​ប្រណីត​ខុស​ច្បាប់​​ជាង​ប្រាំបួន​ម៉ែត្រ​គូប​តាម​ផ្លូវ​ជាតិ​លេខ​៧​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។ លោក ឱ បូរិន មេបញ្ជាការ​​កងរាជ​អាវុធ​​​ហត្ថ​ខេត្ត​​បាន​មាន​ប្រ​សាសន៍​ថា ការចាប់​ខ្លួន​នេះ​​ធ្វើ​ឡើង​ក្រោមការ​ជួយ​ជ្រោម​ជ្រែងពី​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ដែល​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដឹក​ឈើ​ប្រណីត​ចំនួន​១១៤​កំណាត់​ដោយ​ជន​សង្ស័យ​ពីរ​នាក់​កាត់​តាម​​ក្រុង​ស្ទឹង​ត្រែង។ លោក បូរិន មាន​ប្រសាសន៍បន្តថា​ “ ​​អ្នក​បើក​បរ​រថយន្ត​នោះ​បាន​សារភាព​ថា​ ឈើ​ប្រណីត​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​​មនុស្ស​​ម្នាក់​ក្នុង​ខេត្ត​ក្រចេះ​។ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ​ម្ចាស់​ឈើ​នោះ​មិន​ទាន់​​បាន​ទូរស័ព្ទ​សួរ​ព័ត៌មាន​ពី​​ពួក​គេ​នៅ​ឡើយ​ទេ​”។ លោកបាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​“ឥឡូវនេះ មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​កំពុង​ស្វែង​រក​ម្ចាស់​ឈើ​​នោះ​ពី​ព្រោះ​ឈើ​ប្រណីត​ទាំង​នេះ​ច្រើន​ណាស់​​ ដែល​ឈើហុប​​នីមួយ​ៗ​មាន​មុខកាត់​ពី​៦០​ទៅ​៩០​សង់ទីម៉ែត្រ​”។ យោង​តាម​រូបថត​ដែល​បាន​ផ្សព្វផ្សាយ​អំពី​ការចាប់​ខ្លួន​នេះ​​នៅ​តាម​​គេហ​ទំព័រ​ព័ត៌មាន​​ក្នុង​ស្រុកមួយ​​​ឈ្មោះ ខេមបូឌា អិចប្រេស​ញូសបាន​ឲ្យ​ដឹង​ថា​ អ្នក​បើក​បរ​រថយន្ត​នោះ​បាន​កាន់​លិខិត​មួយ​ច្បាប់​​ចុះ​ហត្ថលេខា​ដោយ​លោក​ ប៉ែន អ៊ាន អភិបាល​រង​ខេត្តកំពង់ចាម។ លិខិតនោះ​បាន​ណែនាំ​អាជ្ញាធរ​ ដែល​ឈរ​ជើង​នៅ​តាមដង​​ផ្លូវ​អនុញ្ញាតឲ្យ​អ្នក​បើកបរ​​ដឹក​ឈើ​ប្រណីត​ទាំង​នេះ​ដោយ​​សេរី​ ព្រោះ​​វា​​ជា​ឈើ​​សម្រាប់​សាង​សង់​ផ្ទះ​របស់​លោក ប៉ែន អ៊ាន។ ​លោក​ ប៉ែន​ អ៊ាន លើក​ឡើង​នៅ​ក្នុង​លិខិតនោះ​​ថា “ ឈើ​​ប្រណីត​ទាំង​នេះ​ជា​កម្មសិទ្ធិ​របស់​ខ្ញុំ។​អាជ្ញាធរ​ទាំងអស់​ដែល​ឈរជើង​នៅ​តាម​ផ្លូវ​គួរតែ​សម្រប​សម្រួល​​និង​អនុញ្ញាត​ឲ្យ​អ្នក​បើក​បរ​ធ្វើ​ដំណើ​របាន​​ស្រួល ​ពី​ព្រោះ​ខ្ញុំ​ត្រូវ​ការ​ឈើ​​ប្រណីត​ទាំង​នេះ​ ដូច​ជា​ឈើ​ធ្នង់ គគី​រ ត្រាច​​ជា​ដើម ដើម្បី​ធ្វើ​ទ្វារ​និង​បង្អួច​​ផ្ទះ​កសិដ្ឋាន​របស់​ខ្ញុំ”។ លោក បូរិន បាន​បដិសេធ​​មិន​បញ្ចេញ​ឈ្មោះ​ជន​សង្ស័យ​ទាំង​នោះ​ ឬអត្ថាធិប្បាយ​អំពី​ការ​ជាប់​ពាក់​ព័ន្ធ​របស់​លោក​អភិបាលរង​ខេត្ត កំពង់ចាមនោះ​​ទេ។​លោក...

នគរបាលច្រាន​​​ចោល​​​​​​​​​សេចក្ដីរាយ​​​ការណ៍​​​ថា មន្ត្រី​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​ផ្ទុះ​​​អាវុធពេលបុករថយន្តដឹកស្រាបៀរអង្គរ

នគរបាលបាន​​​ច្រាន​​​ចោល​​​សេច​​​ក្ដី​​​រាយ​​​ការណ៍​​​​​​នានា តាម​​​ប្រ​​​ព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​ដែល​​​​​​ថា មន្ត្រី​​​នគរបាល​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប បាន​​​បាញ់​​​កាំ​​​ភ្លើង​​​របស់​​​ខ្លួន​​​ឡើង​​​លើ កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ បន្ទាប់​​​ពី​​​មាន​​​កំហឹង ពេល​​គាត់​​​បាន​​​បើក​​​​​​​​​បរ​​​បុក​​​រថ​​​យន្ត​​​ចែក​​​ចាយ​​​ស្រា​​​បៀរ​​​អង្គរមួយ​​​គ្រឿង។ គេហទំព័រ​​​​​​ព័ត៌​​​មានដើម​​​អម្ពិល បាន​​​ធ្វើ​​​សេច​​​ក្តី​​​រាយ​​​ការណ៍​​​​​​ថា​​​ មន្ត្រី​​​នគរបាល​​​​​ជាន់​​​ខ្ពស់​​​រូប​​​នេះ បាន​​​បើក​​​បរ​​​​​​រថយន្ដ​​​ឡង់​​​គ្រីស័រ​​​របស់​​​ខ្លួន​​​ទៅ​​​បុក​​​រថយន្ដ​​​ដឹក​​​ស្រា​​​បៀរ​​​អង្គរ​​​ក្នុង​សង្កាត់​​​​ បឹង​​​ទំពុន ​​​ខណ្ឌ​​​មាន​​​ជ័យ រួច​​​ក៏​​​​​បាញ់​​​កាំ​​​ភ្លើង​​​ពីរ​​​គ្រាប់ឡើង​​​លើ​​​​​ទាំង​​​​​​កំហឹង។ ប៉ុន្តែ លោក ឡូ ភារម្យ នាយ​​​ប៉ុស្ដិ៍​​​នគរ​បាល​​​​សង្កាត់​​​បឹង​​​ទំពុន បាន​​ចាត់​​​ទុក​​​​​​​​​សេច​​​ក្ដី​​​រាយ​ការណ៍​​​នេះ​​​ថាជា​​​ “ពាក្យ ចចាម​​​អារ៉ាម ” ។ លោក ​​​ថ្លែង​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “យើង​​​មិន​​​បាន​​​រក​​​ឃើញ​​​គ្រាប់កាំ​​​ភ្លើង​​​​​​ទេ” ។ មន្ត្រី​​​នគរ​បាល​​​ផ្សេង​​​ៗទៀត បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លូន​​​​​មិន​​​បាន​​​ដឹង​​​​ពី​​​បញ្ហា​​​នេះ​​​ទេ ឬ ក៏​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​តែ​​​ម្តង។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា អ្នក​​​បើក​​​​​​បរ​​​រថយន្ដ​​​ចែក​​​ចាយ​​​ស្រា​​​បៀ​​​រ​​​អង្គរ ឈ្មោះ ​ទូច វណ្ណៈ ​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញ​​​ថា អ្នក​​បើក​​​បរ​​​រថ​​​យន្ត​​​ពិតជា​​​បាន​​​ដក​​​កាំ​​​ភ្លើង​​​ចេញពី​​​ស្រោម​​​នៅ​​​នឹង​​​ចង្កេះ​​​មក​​​គំរាម​​​កំហែង​​​គាត់​​​​​​ពិត​​​មែន។ គាត់​​​​​​និយាយ​​​ទៀត​​​ថា នៅទី​​​បញ្ចប់ បុរស​​​រូប​​​នោះ​​​បាន​​​ស្ងប់​​​អារម្មណ៍​​​វិញ ហើយ​​​ក៏​​​​​​បាន​​​ឲ្យ​​​ប្រាក់​​​​​​សំណង​​​មក​​​គាត់​​​ចំនួន​​​៤០​​​ដុល្លារ​​​បន្ទាប់​​​ពី​​​នគរបាលទៅ​​​ដល់​​​កន្លែង​​​កើត​​​ហេតុ​​​។ គាត់​​​បន្តថា “ខ្ញុំ​​​ភ័យ​​​ខ្លាច​​​យ៉ាង​​​ខ្លាំង ហើយ​​​ខ្ញុំ​​​ក៏​​​​​​ទទួល​​​យក​​​ប្រាក់​​​នេះទៅ”៕ សុខភុំ

សមាជិក​សភា​ចង់​ឲ្យ​ប្រធា​ន​តុ​លា​កា​រ​កំពូលឡើង​​ឆ្លើយ​សំ​ណួរ​

អ្ន​ក​​នយោបា​យ​ប្រឆាំ​ង​បា​ន​​​អញ្ជើញ​​ប្រធា​ន​​​តុ​លា​ការ​​កំ​ពូ​ល​​​​ឲ្យ​ចូល​ទៅ​ឆ្លើយ​សំណួរ​នៅ​រដ្ឋ​​សភា​​​អំ​ពី​​សេចក្តី​សម្រេច​​​​​ដ៏​ចម្រូងចម្រាស​ជា​ច្រើន​នាពេល​ថ្មីៗ​​​នេះ​របស់​តុ​លាការ​​នេះ​​​។ ​លោក សុន ​ឆ័យ ​សមា​ជិ​ក​សភា​​គណ​បក្ស​ សម រ​ង្ស៊ី ​បា​ន​មា​ន​ប្រ​សាសន៍​ថា​ លោក​បា​ន​​​​ផ្ញើ​លិ​ខិត​​មួ​​យ​ច្បាប់​​កា​ល​ពី​​ថ្ងៃ​​សុក្រ​​អញ្ជើញ​​លោក ​ឌិត មុន្ទី ​​ដែល​​ជា​សមាជិក​​​​​ក្រុ​ម​ប្រឹក្សា​អង​​្គ​ចៅ​ក្រម​​ផង​ដែរ ​​​ឲ្យ​ទៅ​កាន់​ការិ​យា​​ល័​យ​​របស់​លោក ហេង សំ​រិន ​ប្រធា​ន​​រដ្ឋ​​សភា​។ ​លិ​ខិត​​​នេះបាន​​​លើក​ឡើង​​ថា “ ដោយ​​បាន​សង្កេត​ឃើញ​​​ថា ចា​ប់​តាំ​ង​ពី​​ឆ្នាំ​​១៩៩៣​មក​ទល់​​​បច្ចុប្បន្ន​ តុ​លា​​កា​រ​កម្ពុជា​​មិន​ទាន់​ឯក​រាជ​​្យ​នៅ​ឡើយ​​ទេ និង​​មា​ន​ភាពល​​​ម្អៀង​​ក្នុង​កា​រ​​​បំ​ពេញ​​​ភា​​រ​កិច្ច​​​របស់​ខ្លួន​ ​ដូច​មាន​​​​​ចែ​ងនៅ​ក្នុ​ង​រដ្ឋ​​​ធ​ម្ម​នុញ្ញ​”។ ​​​លិ​ខិត​នេ​​ះ​​បា​ន​លើក​ឡើង​ថា “កា​រ​​ខ្វះ​​ខា​ត​ចំណុច​ទាំង​​​នេះ ធ្វើ​ឲ្យ​​មា​ន​កា​រ​​រ​ំ​លោភ​សិទ្ធិ​មនុស្ស​​ជា​​មូល​ដ្ឋាន​​​ធ្ងន់​ធ្ងរ ហើយ​ប្រជា​​ជន​​ខ្មែរ​ភាគ​ច្រើ​ន​​ទទួល​រង​​អ​ំ​​ពើ​​​អ​យុត្តិ​ធម៌​គ្រប់​ប្រភេទ​ ដោយធ្វើ​ឲ្យ​​​ពួ​ក​គេ​គ្មាន​​សង្ឃឹម​​​ទទួ​ល​បា​ន​កា​រ​កា​រពា​រ​ និង​យុត្តិ​ធម៌​ពី​ស្ថា​ប័ន​យុត្តិ​ធម៌​ឡើយ​​”។ ​​លិ​ខិត​​នេះ​​លើក​ឡើង​ទៀត​ថា ​​អ្ន​ក​​​មាន​ទំនាក់​ទំនង​​ជា​មួយ​​គ​ណបក្ស​ប្រជា​​​ជ​ន​កម្ពុជា អ្នក​មា​ន​​អំ​ណា​ច​និង​​អ្នក​​មា​ន​ទ្រព្យ​​សម្បត្តិ​ ត្រូ​វ​គេ​​ចោទ​ថា​មា​ន​ឥទ្ធិ​​ពល​លើ​តុ​លា​ការ​ និង​ទាម​​ទារ​ឲ្យ​​ចៅ​ក្រម...

អ្នកស្រី​ យ៉ម បុប្ផា តែង​បទ​ចម្រៀង​រៀប​រាប់​ពី​ការ​លំបាក​វេទ​នា​នៅ​ក្នុង​ពន្ធនា​គារ​ព្រៃ​ស

ចាប់​តាំ​ងពី​ជាប់​ពន្ធនាគារ​ កាល​ពី​ថ្ងៃ​ទី​៤ ខែ​កញ្ញាមក​ អ្នក​ស្រី យ៉ម បុប្ផា​ អាយុ២៩​ឆ្នាំ បាន​ឆ្លងកាត់ការ​លំបាក​ ជាង​១០០​ថ្ងៃ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ អ្នក​គាំ​ទ្រ​​របស់​អ្នក​ស្រី​ បាន​លើក​ឡើង​ថា ការ​ផ្ដន្ទាទោស​អ្នក​ស្រី​ ពី​បទ​បង្ករបួសស្នាម​ គឺ​ដើម្បី​បំភិត​បំភ័យ​សកម្មជន​ ដែល​និយាយ​ឥត​សំចៃ។ ប៉ុន្ដែ ថ្វី​បើ​​នៅ​ក្នុង​ពន្ធនាគារ​ក្ដី​ តែ​ការឈឺ​ចាប់​របស់​អ្នក​ស្រី​នៅ​តែ​ត្រូវ​បាន​គេ​ដឹង​ឮ ដោយ​សារ​តែ​បទ​ចម្រៀង​ដែល​អ្នក​ស្រី​ យ៉ម បុប្ផា បាន​និពន្ធ​នៅ​ក្នុង​ពន្ធ​នាគារ​។ អ្នក​ស្រី​ យ៉ម បុប្ផា ដែល​ត្រូវ​បាន​តុលា​ការផ្ដន្ទាទោស​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​បី​ឆ្នាំ​ពី​បទ​វាយ​បុរស​ពី​រ​នាក់​ បាន​តែង​បទ​ចម្រៀង​​​ តាមរយៈ​ការ​សរសេរ​ដោយផ្ទាល់​ដៃ​ ហើយបន្ទាប់​មក​បាន​ប្រគល់​បទ​ចម្រៀង​ទាំងនេះ ឲ្យ​លោក លួស សាខន ដែលជាប្ដី​របស់​អ្នក​ស្រី ដើម្បី​យក​អត្ថបទ​​​ចម្រៀងទាំង​នេះ ចេញ​ពី​ពន្ធ​នាគារ​ព្រៃ​ស មក​ចែក​ចាយ​ទៅ​ឲ្យ​អ្នកគាំ​ទ្រ​របស់​អ្នក​ស្រី​ និង​សកម្មជន​ផ្សេងៗ​ទៀត​។ ឃ្លាមួយ​នៅ​ក្នុង​បទ​ចម្រៀង​ ដែល​មាន​ចំណង​ជើង​ថា “ជីវិត​ដូច​ចាបក្នុង​ទ្រុង​” ​ជា​បទ​ចម្រៀង ដែល​អ្នកស្រី​ យ៉ម បុប្ផា...

សមត្ថកិច្ច​​​បន្ដ​​​តាមចាប់​ខ្លួនក្រុមចោរ ដែល​​​បាន​​​លួចសម្លៀក​បំពាក់ចេញ​​​ពីកុងតឺន័រ សម្រាប់​​​នាំចេញ​​​

​អ្នក​នាំ​ពាក្យ​កង​រាជ​អា​​វុធ​ហត្ថ​​បា​ន​និយា​យ​កា​ល​ពី​ម្សិល​មិញ​ថា​ ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេ​ស​​កំ​ពុង​តា​មរក​​​ចាប់​ខ្លួន​ជន​ល្មើស​ថែម​ទៀត ​ដែ​ល​គេសង្ស័យ​ថា​​ស្ថិត​ក្នុង​ក្រុ​ម​​មួ​យ​​​ដែល​​មាន​ការ​រៀប​ចំ​​ក្នុង​កា​រ​​លួ​ច​​សម្លៀកបំ​ពាក់​​​​​នៅក្នុង​​កុង​តឺន័រ​​ដឹក​ឆ្ពោះ​ទៅ​​កាន់ទី​ផ្សារ​អន្តរជាតិ​។ កា​ល​ពី​ថ្ងៃ​សៅរ៍ ទាហា​ន​កង​​យោធ​ពល​ខេមរភូមិន្ទ​​ចំ​នួ​ន​បី​នាក់​​​ និង​ស្ត្រី​ម្នាក់​​ត្រូវ​បា​ន​​ចាប់​ខ្លួន​ នៅ​ពេល​​ពួ​ក​គេ​កំ​ពុង​​លួច​យក​កេស​ដាក់​​សម្លៀក​បំ​ពាក់​​ពី​​កុង​តឺន័រ​​ ដាក់​ទៅ​ក្នុង​​រថ​យន្ត​ពីរ​គ្រឿ​​ងនៅ​ក្នុង​ខេត្តកំ​ពង់​ស្ពឺ។ ​ឈ្មោះ សុខ ណាវ ​អា​យុ​​២៧​ឆ្នាំ គឹម ឈាង អា​យុ​​២៥ឆ្នាំ សាំង ​សារស់ អា​យុ​២៤ឆ្នាំ​និង​ឈ្មោះ​ ពៅ អូន ​​អា​យុ​​៤១ឆ្នាំ​ ដែលត្រូវ​បា​ន​​ជួល​ឲ្យ​​​ចាំ​មើល​​ទំ​និញ​ ដែល​លួច​បា​ននោះ​​កំពុង​ត្រូ​វ​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​នៅ​​បញ្ជាការ​​ដ្ឋាន​​កង​រាជ​អា​វុធ​ហត្ថ​​​។ ពួ​ក​គេ​​ត្រូ​វ​បា​ន​គេ​ឃើញ​កំ​ពុង​តែ​​​​ដាក់​​កេស​​ ដែល​ភាគ​ច្រើន​ ដាក់​​​សុទ្ធ​តែ​ខោ​​ខូវប៊យ​  ​​និង​អា​​វយឺត​ ​ដែល​ដឹក​ទៅ​​សហ​រដ្ឋ​​អា​មេ​រិ​ក​ និង​មា​ន​តម្លៃ​ប្រមាណ​​១០០.០០០​​ដុល្លារ​។ ​លោក ​វរសេនីយ៍ឯក ​ខេង ទី​តូ...

​​​​សកម្មជនប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ​​​​​នាំគ្នា​​​​​ធ្វើ​​​ពិធី​​​ដាក់​​​បណ្ដាសាឲ្យ​​​មន្ត្រី​​​តុលាការវិនាសអន្តរាយ

កាល​ពី​ម្សិល​​មិញ​ ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​​​ប្រហែល​​​​​​៥០​​​នាក់​​​ មក​​​ពី​​​សហគមន៍​​​បឹង​​​កក់ បុរី​​​កីឡា និង​​​​មក​ពី​សហគមន៍​​ថ្ម​​​គោល រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ប្រ​​​មូល​​​ផ្តុំ​​​គ្នា នៅមុខ​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពញ ​​​​​ដើម្បី​​​ធ្វើ​ពិធី​បាច​អំបិល​​​ និង​ម្ទេស​​​ដាក់​​​បណ្ដាសា​​​មន្ត្រី​តុលាការ​ ដែល​ពួក​គាត់​យល់​ថា​​​​ បាន​​​ផ្តន្ទាទោស​​​​អ្នក​​​ស្រី​​​ យ៉ម​​​ បុប្ផា ​​​សកម្ម​​​ជន​​​ប្រឆាំង​​​​​​នឹង​​​ការ​​​បណ្ដេ​​​ញ​​​ចេញ​​​នៅ​សហគមន៍​បឹង​កក់​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​​កាល​ពី​សប្តាហ៍មុន។ អ្នក​​​ស្រី យ៉ម បុប្ផា អាយុ​​​២៩​​​ឆ្នាំ ជា​​​ប្រ​​​ជា​​​ពលរដ្ឋ​ និង​ជា​​​​សកម្ម​​​ជន​​​ដ៏​​​ល្បីនៅ​សហគមន៍​បឹងក​ក់​​ត្រូវ​​​បានសាលា​ដំបូង​​កាត់​​ឲ្យ​​​ជាប់​​​ទោស​​​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ពី​​​បទ​​​វាយ​​​ដំ​អ្នក​​​​រត់​រ៉ឺម៉ក​​​​ម៉ូតូ​​​ពីរ​​​នាក់ កាល​​​ពី​​​ខែសីហា។  ​ប្តី​របស់​អ្នក​ស្រីគឺលោក​​​ លួស សាខន ក៏​​​ត្រូវ​​​បាន​​​តុលា​​​ការ​​​កាត់​​​ឲ្យ​​​ជាប់​​​ទោស​​​ផង​​​ដែរ ​​​ប៉ុន្តែ ត្រូវ​​​បាន​​​​​​ព្យួរ​​​ទោស​​​​​​រយៈ​​​ពេល​​​បី​ឆ្នាំ​​​។ មេធាវីរបស់​​​អ្នក​​​ស្រី យ៉ម បុប្ផា បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​នឹង​​​ប្ដឹង​​​ឧទ្ធរណ៍​​​ជំទាស់​នឹង​​​​សេច​​​ក្ដី​​​សម្រេច​​​របស់​​​តុលា​​​ការ​​​នេះ ដែល​​​ក្រុម​​​អង្គការ​​​សិទិ្ធ​​​មនុស្សនានា​បាន​​​ហៅ​​​ការ​សម្រេច​នេះ​ថា​ ជា​​​ការ​​​ប៉ុនប៉ង​​​ដើម្បី​​​បំភិត​​​​បំភ័យ​​​ក្រុម​​​អ្នក​​​តវ៉ា។ កាល​​​ពី​​​ម្សិល​​​មិញ នៅ​ប្រហែល​​​ម៉ោង​​​៩​​​ព្រឹក ក្រុម​​​អ្នក​​​គាំទ្រ​​​អ្នក​​​ស្រី យ៉ម បុប្ផា បាន​​​បាច​​​​ អំបិល​​​ និង​​​ម្ទេស​​...

MEDIA FEEDS

Popular

video

IDEA TALK៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីអំពី៖ តើដោយសារកត្តាអ្វីខ្លះ ដែលនាំឲ្យមានអំពើពុក រលួយក្នុងវិស័យធនធានធម្មជាតិ?