33.3 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

យន្តហោះ​គ្មាន​អ្នកបើក​របស់​ថៃ​ផ្ទុះ​លើ​ខេត្ត​ព្រះវិហារ

វរសេនីយ៍ត្រី ឈួ ប៊ុនសុង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​មាន​ប្រសាសន៍​ថា ការ​ផ្ទុះ​បាន​កើត​ឡើង​នៅ​ម៉ោង​១០​និង​៤៣​នាទី​ព្រឹក ហើយ​រហូត​មកដល់​ពេល​នេះ បំណែក​ខ្លះ​ក្នុង​ចំណោម​បំណែក​៩​ផ្ទាំង​ដែល​គេ​រក​ឃើញ និង​មាន​ប្រវែង​ជាង​មួយ​ម៉ែត្រ​នោះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ទឹកដី​ខ្មែរ​ឆ្ងាយ​ពី​ព្រំដែន​ថៃ​ដល់​ទៅ​១៨​គីឡូម៉ែត្រ។ លោក​បាន​និយាយ​ថា...

អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​ព្រមាន​​​មន្ត្រី​​​ពីរ​​​រូប​​ពាក់ព័ន្ធ​​​ការ​​​ចំណាយ​​​ថវិកា​​​មិន​​​ប្រក្រតី

កាលពី​សប្ដាហ៍​មុន អង្គភាព​ប្រឆាំង​អំពើ​ពុក​​​រលួយ​បាន​បញ្ជូន​លិខិត​ពីរ​ច្បាប់​ដោយ​ប្រើ​ពាក្យ​សម្ដី​មិន​​​ច្បាស់​​​លាស់​​​ទៅ​លើ​មន្ត្រី​រដ្ឋា​​​​​​ភិបាល​ពីរ​រូប ដោយ​​​ព្រមាន​​​ពួកគេ​​ឲ្យ​រាយការណ៍​ពី​ការ​ចំណាយ​ថវិកា​​​របស់​​​ខ្លួន​​​​​​ឲ្យ​បាន​ត្រឹម​ត្រូវ​ បើ​មិន​ដូច្នោះ​ទេ​ប្រឈម​នឹង​ការ​ចាត់​វិធានការ​​ពី​​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ នៅ​ក្នុង​លិខិត​ដែល​​​បាន​​​ផ្ញើ​​​​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​​​ជូន​​​លោក ហុក គឹមចេង​ ប្រធាន​មជ្ឈ​​​មណ្ឌល​ជាតិ​ផ្ដល់​ឈាម លោក ឱម...

ព្រះសង្ឃរាជ​ហាម​ការ​ហែក្បួន ប៉ុន្តែ​សង្ឃ​សកម្មជន​នៅតែ​បន្តក្បួនធម្មយាត្រា​ទៅ​មុខ​ទៀត

ក្បួន​ធម្មយាត្រា​សិទ្ធិ​មនុស្ស​ទូទាំង​ប្រទេស​បាន​ជួបនឹង​ឧបសគ្គ​មួយ​លើក​ទៀត​កាលពី​ចុង​សប្តាហ៍ នៅ​ពេលដែល​សកម្មជន​និង​ព្រះសង្ឃ តាម​សេចក្តី​រាយការណ៍​ថា ត្រូវ​គេ​រារាំង​មិន​ឲ្យ​ចូល​សម្រាក​ក្នុង​វត្ត​នៅ​ទូទាំង​ប្រទេស ពេល​ដែល​គណៈ​សង្ឃ​ទាំងពីរ​និកាយ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃ​សុក្រ ហាមឃាត់​ព្រះសង្ឃ​មិន​ឲ្យ​ចូល​រួម​ក្នុង​បាតុកម្ម​ជា​សាធារណៈ។ សកម្មជន​និង​ព្រះសង្ឃ​៦​ក្រុម​មាន​គ្នា​ជាង​៦០០​អង្គ​អ្នក​បាន​ចាប់​ផ្តើម​ការ​ដើរ​ក្បួន​រយៈ​ពេល​៥​ថ្ងៃ​ទៅ​ក្រុង​ភ្នំពេញ ពី​ទិស​ផ្សេង​គ្នា​កាលពី​ថ្ងៃ​សុក្រ និង​មាន​ផែនការ​មក​ជួប​គ្នា​នៅ​មុខ​រដ្ឋសភា​នៅ​ថ្ងៃ​ពុធ​ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស។ សេចក្តី​ប្រកាស​រួម​ដែល​ចេញ​ដោយ​គណៈ​សង្ឃ​គណៈ​មហានិកាយ និង​គណៈ​សង្ឃ​គណៈ​ធម្មយុត្តិក​និកាយ...

ម្ចាស់​​​ភោជនីយ​​​ដ្ឋាន​​​ជន​​​ជាតិ​​​កូរ៉េ​​​ម្នាក់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បើក​​​រថយន្ត​​​បុក​​​ហើយ​​​រត់​​​

យោង​​​តាម​​​នគរបាល​​​ចរាចរ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ពាណិជ្ជករ​​​ជន​​​ជាតិ​​​កូរ៉េ​​​ខាង​​​ត្បូង​​​ម្នាក់​​​បាន​​​បើក​​​រថយន្ត​​​របស់​​​លោក​​​ម៉ាក Hyundai បុក​​​អ្នក​​​ជិះ​​​ម៉ូតូ​​​ម្នាក់​​​ឲ្យ​​​រង​​​របួស​​​កាលពី​​​ថ្ងៃសៅរ៍ បន្ទាប់មក​​​បាន​​​បើក​​​​​​រត់​​​គេច​​​ពី​​​កន្លែង​​​កើត​​​ហេតុ ហើយ​​​បើក​​​បាន​​​ចម្ងាយ​​​៣គីឡូម៉ែត្រ​​​មុន​​​ពេល​​​រថ​​​យន្ត​​​របស់​​​គាត់​​​ឆេះ ហើយ​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​តែ​​​ម្តង។ យោង​​​តាម​​​លោក សេង ចាន់ថុន នាយរង​​​នគរបាល​​ផ្នែក​​​បទ​​​ល្មើស​​​ចរា​​​ចរណ៍​​​នៃ​​​នគរបាល​​​ចរាចរ​​​រាជធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក លី ស៊ុនហុង​​​ អាយុ​​​៣៤ឆ្នាំ ម្ចាស់​​​​​​ភោជនីយ​​​ដ្ឋាន​​​ទន្លេ​​​មេគង្គ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើក​​​បរ​​​រថយន្ត​​​នៅ​​​ក្នុង​​​សង្កាត់​​​ទឹក​​​ល្អក់​​​១ ខណ្ឌ​​​ទួលគោក​​​កាលពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ថ្ងៃសៅរ៍ ស្រាប់តែ​​​គាត់​​​បាន​​​បុក​​​ជាមួយ​​​លោក សាន រ៉ាស៊ី ហើយ​​​បាន​​​ធ្វើ​​​ឲ្យ​​​ជន​​​រងគ្រោះ​​​ធ្លាក់​​​ពី​​​លើ​​​ម៉ូតូ បន្ទាប់​​​មក​​​ជន​​​នេះ​​​បាន​​​បន្ថែម​​​ល្បឿន​​​​​​យ៉ាង​​​លឿន​​​។ លោក ចាន់ថុន បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា "គាត់​​​មិន​​​បាន​​​ឈប់​​​រថយន្ត​​​របស់​​​គាត់​​​ទេ ពីព្រោះ​​​គាត់​​​បាន​​​បាត់​​​បង់​​​ម្ចាស់ការ​​​ ដោយសារ​​​គាត់​​​ស្រវឹង​​​ស្រា​​​។ គាត់​​​ព្យាយាម​​​រត់​​​គេច​​​ខ្លួន"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ខណៈ​​​បុរស​​​ជន​​​ជាតិ​​​កូរ៉េ​​​រូប​​​នេះ​​​បើក​​​រត់​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​រថយន្ត​​​របស់​​​គាត់​​​បាន​​​អូស​​​ម៉ូតូ​​​ទៅ​​​ជាមួយ​​​ផង បណ្តាល​​​ឲ្យ​​​លេច​​​សាំង​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​យាន​​​យន្ត​​​ទាំង​​​ពីរ​​​គ្រឿង​​​ឆេះ​​​តែ​​​ម្តង។ លោក​​​ ចាន់ថុន បាន​​​មាន​​​ប្រសាសន៍​​​ថា "រថយន្ត​បាន​អូស​ម៉ូតូ​ពី​ត្រឡោក​​​បែក​ដល់​កាំកូ​​​ស៊ីធី​ចម្ងាយ​ប្រហែល​៣គីឡូម៉ែត្រ។ ម៉ូតូ​នោះ​ត្រូវ​បាន​អូស​ ហើយ​បាន​លេច​សាំង​។ ម៉ូតូ​បាន​ឆេះ ហើយ​រថយន្ត​ក៏​​​ឆេះ​ដែរ​"។ លោក​បាន​មាន​ប្រសាសន៍​ថា "ទីបំផុត​លោក...

នគរ​​​បាល​​​ខេត្ត​​​រតន​​​គិរី​​​ចាប់​​​ខ្លួន​​​ជន​​​ជាតិ​​​រុស្ស៊ី​​​ម្នាក់​​​ពី​​​បទ​​​លួច​​​ដំឡូងមី

កាលពី​ថ្ងៃ​សៅរ៍ នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជន​​​ជាតិ​រុស្ស៊ី​ម្នាក់​ ដែល​ត្រូវ​បាន​គេ​ឃើញ​លួច​ដំឡូង​មី​ពី​ចម្ការ​មួយ​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ដោយ​សង្ស័យ​ថា ជន​​​នេះ​បាន​ឆ្លង​មក​ពី​ប្រទេស​វៀតណាម​​ដោយ​ថ្មើរ​ជើងចូល​​​មក​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់។ លោក សុវណ្ណ ភិន អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា...

តុលាការ​​​បញ្ជូន​​​ឪពុក​​​ម្តាយ​​​ឧត្តម​​​សេនីយ៍​​​ម្នាក់​​​ដែល​​​កំពុង​​​​​​រត់​​​គេច​​​ខ្លួន​​​ទៅ​​​ពន្ធនាគារ​​​

នគរ​​​បាល​​​បាន​​​និយាយ​​​ថា ឪពុក​​​ម្តាយ​​​របស់​​​មន្ត្រី​​ជាន់ខ្ពស់​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ថា ជា​​​មេ​​​គំនិត​​​នៃ​​​ការ​​​ធ្វើ​​​ឃាត​​​ពាណិជ្ជ​​​ករ​​​ដ៏​​​សំខាន់​​​ម្នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធាន​​​ី​​​ភ្នំពេញ​​​កាលពី​​​ខែមុន​​​​​​ ត្រូវ​​​បាន​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញ​​​ចោទប្រកាន់​​​កាល​​​ពី​​​ម្សិលមិញ​​​ពី​​​បទ​​​រក្សាអាវុធ​​​ខុស​​​ច្បាប់ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ព្រៃ​​​ស។ ឧត្តម​​​សេនីយ៍​​​ទោ ថោង សារ៉ាត់ អនុ​​​ប្រធាន​​​ខុទ្ទកាល័យ​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួននៅឡើយ​​​នោះ​​​ ដែលជាប់​​​ចោទ​​​ថា បាន​​​បញ្ជា​​​ឲ្យ​​​អង្គរក្ស​​​របស់​​​ខ្លួន​​​ធ្វើ​​​ឃាត​​​លោក  អឹុង ម៉េងជឺ ប្រធាន​​​ក្រុម​​​ហ៊ុន Shimmex Group ដែល​​​ត្រូវ​​​បាន​​​បាញ់​​​សម្លាប់​​​នៅ​​​ខាងក្រៅ​​​ហាង​​​លក់​​​ផ្លែ​​​ឈើ​​​មួយ​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន កាលពី​​​ថ្ងៃទី​​​២២ ខែ​​​វិច្ឆិកា។ លោក ថោង ចំរើន អាយុ​​​៦៥ឆ្នាំ និង​​​អ្នកស្រី កែវ សារី អាយុ​​​៥៥ឆ្នាំ ជា​​​ឪពុក​​​ម្តាយ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង សារ៉ាត់ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​​​វីឡា​​​មួយ​​​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ​​​ស្ថិត​​​ក្នុង​​​ខណ្ឌ​​​​​​មានជ័យ​​​កាលពី​​​យប់​​​ថ្ងៃពុធ។ លោក អេង សោភា នាយ​​​នគរបាល​​​ព្រហ្ម​​​ទណ្ឌ​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​កាលពី​​​ម្សិល​​​មិញ​​​ថា "ចំពោះ​​​ឪពុក​​​ម្តាយ​​​វិញ យើង​​​ដក​​​ហូត​​​បាន​​​អាវុធ​​​ប្រាំមួយ​​​ដើម អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​នោះ។ ឥឡូវនេះ យើង​​​បាន​​​យក​​​ពួកគេ​​​ទៅ​​​ឃុំខ្លួន​​​បណ្តោះ​​​អាសន្ន​​​រង់​​​ចាំ​​​ការ​​​ជំនុំជម្រះ...ពី​​​បទ​​​​​​រក្សាទុក​​​អាវុធ​​​ខុសច្បាប់ ហើយ​​​ពួកគេ​​​កំពុង​​​រង់​​​ចាំ​​​ការ​​​ជំនុំជម្រះ​​​"។ នគរ​​​បាល​​​មិនបាន​​​ចាប់ខ្លួន​​​ឧត្តម​​​សេនីយ៍​​​ទោ​​​ ថោង​​​សារ៉ាត់ ទេ ដែល​​​ឪពុក​​​ម្តាយ​​​របស់​​​គាត់​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា ពួកគេ​​​បាន​​​ឲ្យ​​​លោក សារ៉ាត់ ​​​ទៅ​​​លាក់ខ្លួន​​​អំឡុង​​​ការ​​​ឆ្មក់​​​ចូល​​​នោះ ហើយបាន​​​ឃាត់​​​ខ្លួន​​​មនុស្ស​​​ប្រាំ​​​បី​​​នាក់​​​ទៀត​​​​​​ រួម​​​ទាំង​​​ស្រី​​​កំណាន់​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូប​​​នេះ និង​​​បងប្រុស​​​របស់​​​គាត់​​​។ លោក ជួន ណារិន ស្នង​​​ការ​​​រង​​​នគរបាល​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​បងប្រុស​​​របស់​​​គាត់ និង​​​ប្រពន្ធ​​​ទី​​​២របស់គាត់​​​ ហើយ​​​បាន​​​សាកសួរ​​​ពួកគេ​​​ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា តើ​​​ពួកគេ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ករណី​​​នេះ​​​ឬ​​​អត់"។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "យើង​​​បាន​​​ដោះលែង​​​ពួកគេ​​​វិញ ពីព្រោះ​​​ពួកគេ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ"។ លោក​​​បាន​​​បន្ថែម​​​ថា មនុស្ស​​​ប្រាំមួយ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ឃាត់ខ្លួន អ្នក​​​ថែសួន...

តុលាការ​ដោះលែង​បុរស​ពីរ​នាក់​​ក្នុង​ចំណោម​បុរសបីនាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​​ធ្វើ​ឃាត​អ្នក​កាសែត​

អគ្គ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក្រចេះ​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​ក្រចេះ​បាន​ដោះ​លែង​បុរស​ពីរ​នាក់​ក្នុង​ចំណោម​បុរស​បី​នាក់​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ធ្វើ​ឃាត​លោក តាំង ទ្រី អ្នក​យក​ព័ត៌មាន​អាយុ​៤៩​ឆ្នាំ​​កាលពី​ខែ​តុលា​ឲ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​បុរស​ទី៣​បាន​ប្រាប់​តុលាការ​ថា ខ្លួន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នេះ​តែ​ម្នាក់​ឯង។ យោង​តាម​សាក្សី​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា លោក...

ការ​ស្លាប់​នៅ​មជ្ឈមណ្ឌល​​ព្រៃស្ពឺ​ធ្វើ​ឲ្យ​មាន​ការ​អំពាវ​នាវ​​ឲ្យ​បិទ​មជ្ឈ​មណ្ឌល​នេះ​

កាលពី​ម្សិលមិញ អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ និង​អង្គការ​​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​លីកាដូ​បានជំរុញ​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិបាល​​បិទ​​មណ្ឌលកែប្រែ​បន្ថែម​របស់​ខ្លួន​ បន្ទាប់ពី​បុរស​​អនាថា​​​ម្នាក់​បាន​ស្លាប់​​នៅ​ក្នុង​មណ្ឌល​កែប្រែ​មួយ​បែប​នេះ​កាលពី​ចុង​ខែ​មុន។ នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​​ អង្គការ​ទាំង​នេះ​បាន​លើក​ឡើង​ថា អាជ្ញាធរ​បាន​ចាប់​បុរស​ម្នាក់​ដែល​​គេ​ស្គាល់​ឈ្មោះ​ត្រឹម​តែ ភា នៅ​ក្នុង​កា​របោស​សម្អាត​​ជន​អនាថា​​ក្នុង​រាជ​ធានី​ភ្នំពេញ​​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា...

តុលាការ​ចោទ​ប្រកាន់​ពីបទ​មនុស្ស​ឃាត​ ខណៈ​អង្គរក្ស​ឧកញ៉ា​ ថោង សារ៉ាត់ អះអាង​ថា ខ្លួន​គ្មានទោស​​កំហុស​

មន្ត្រី​តុលាការ​បាន​លើក​ឡើង​ថា ឧកញ៉ា ថោង សារ៉ាត់ ដែល​កំពុង​លាក់​ខ្លួន​​បន្ទាប់ពី​ជាប់​ចោទ​ពីបទ​បញ្ជា​ឲ្យ​សម្លាប់​ឧកញ៉ា​មួយ​រូប​កាលពី​ខែ​មុន ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ចោទ​ប្រកាន់​​ដោយ​កំបាំង​មុខ​ ចំណែក​ឯ​អង្គរក្ស​បួន​នាក់​របស់​លោក​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​អនុវត្ត​ការ​ធ្វើ​ឃាត​នេះ​។ តាម​ការ​ចោទ​ប្រកាន់​ថា ឧត្ដមសេនីយ៍​ទោ ថោង...

លោក​ កឹម សុខា ​ស្វែង​រក​ការ​តែង​តាំង​អ្នកវិភាគ​នយោបាយ​​ល្បី​ឈ្មោះ​ជា​ទីប្រឹក្សា​ផ្ទាល់​

លោក កឹម សុខា អនុប្រធាន​រដ្ឋសភា​​បាន​ស្នើ​សុំ​​តែង​តាំង​លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ និងជា​អតីត​សម្ពន្ធមិត្ត​​នៅ​ក្នុង​ចលនា​តស៊ូ​ប្រឆាំង​រដ្ឋាភិបាល​ ដែល​គាំទ្រ​ដោយ​វៀតណាម​​...

ព័ត៌មានថ្មីៗ