34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ឧកញ៉ាលេច​ធ្លោ​ម្នាក់​ត្រូវ​បាញ់​សម្លាប់​ក្នុង​ហេតុការណ៍​តាម​បាញ់​​ប្រហារ​មួយ​

​យោង​តាម​នគរ​បាល​​បាន​ឲ្យ​ដឹង​ថា អ្នក​ជំនួញ​ដ៏​លេចធ្លោម្នាក់​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​បាន​ស្លាប់​បន្ទាប់ពី​​ខ្មាន់​​កាំភ្លើង​​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់​ត្រូវ​​ចំនួន​ប្រាំមួយ​គ្រាប់​នៅ​ខាង​ក្រៅ​ហាង​លក់​ផ្លែឈើ​មួយ​ក្នុង​ខណ្ឌ​ចំមន កាលពី​ថ្ងៃ​សៅរ៍។ នគរ​បាល​បាន​ឲ្យ​ដឹង​ថា លោក​ឧកញ៉ា​ អុឹង ម៉េងជឺ ​អាយុ​៥៣​ឆ្នាំ​ ម្ចាស់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​សំណង់​​​​ទើប​តែ​ចុះ​ពី​រថយន្ត​ម៉ាក...

លោក ហ៊ុន សែន​​​ បកស្រាយ​​​ចំពោះកិច្ច​​​ព្រមព្រៀងទទួល​​​ជន​​​ភៀស​​​ខ្លួនជាមួយ​​​អូស្ត្រាលី​​​

ជា​ថ្មី​ម្ដង​ទៀត​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយ​​​ការ​ពារ​សេចក្ដី​សម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការ​តាំង​ទីលំនៅ​ថ្មី​ដល់​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដែល​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​អាជ្ញាធរ​អូស្ត្រាលី ហើយ​បាន​ឃុំ​ខ្លួន​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ នៅ​ពេល​នេះ​នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​​​ជូន​លោក ហេង...

គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពិធី​​​រំឭក​​​ខួប​​​បួន​​​ឆ្នាំ​​​នៃ​​​សោកនាដកម្ម​​​​​​ផ្អើល​​​រត់​​​ជាន់​​​គ្នាអំឡុង​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​

វា​​​មាន​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​​​​ហើយ​​​​​​គិត​​​មក​​​ទល់​​​ពេល​​​នេះ ដែល​​​​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​៣៥៣​​​នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​ជា​​​បុរស និង​​​​​​ស្ត្រី​​​វ័យ​​​ក្មេង​​​បាន​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​ផ្តាច់​​​ព្រ័ត្រ​​​នៃ​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​ ​​​ដោយ​​​សារ​​​ការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​លើ​​​ស្ពាន​​​ដ៏​​​តូច​​​​​​ចង្អៀត​​​មួយ​​​ឆ្លង​​​ទៅ​​​កោះ​​​ពេជ្រ​​​។ ខួប​​​រំឭក​​​ហេតុ​​​ការណ៍​​​សោក​​​នាដ​​​កម្ម​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​និយាយ​​​ថា ជា​​​គ្រោះ​​​ថ្នាក់​​​បាត់​​​បង់​​​ជីវិត​​​មនុស្ស​​​ច្រើន​​​បំផុត​​​ក្នុង​​​ពេល​​​តែ​​​មួយ​​​ចាប់​​​តាំង​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​ដួល​​​រលំ​​​មក​​​នេះ​​​ ត្រូវ​​​បាន​​​ប្រារព្ធ​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​មន្ត្រី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ និង​​​ព្រះ​​​សង្ឃ​​​ដែល​​​បាន​​​ជួប​​​ជុ​​​ំ​​​គ្នា​​​នៅ​​​ស្តូប​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​​​​កោះ​​​ពេជ្រ​​​ដើម្បី​​​ធ្វើ​​​​​​ពិធី​​​បង្សុកូល​​​ឧទ្ទិស​​​ដល់​​​អ្នក​​​ស្លាប់​​​។ ចំណែក​​​ឯសាលា​​​រាជ​​​ធានី​​​គ្រោង​​​រៀប​​​ចំ​​​ជា​​​វិធី​​​រំឭក​​​វិញ្ញាណក្ខន្ធ​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​​​​​​​។ លោក​​​ស្រី មូរ សុខហួរ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោ​​​ះ​​​ជាតិ​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ជាមួយ​​​លោក សម រង្ស៊ី​​​ ប្រធាន​​​គណបក្ស​​​នេះ​​​ បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់​​​ពី​​​ពិធី​​​នេះ​​​ថា "យើង​​​បាន​​​ឧទ្ទិស​​​ដល់​​​ហេតុ​​​ការណ៍​​​សោក​​​នាដ​​​កម្ម​​​​​​​​​នៃ​​​ការ​​​រត់​​​ជាន់​​​​​​លើ​​​បុរស ​​​ស្ត្រី និង​​​កុមារ​​​ជាង​​​៣០០នាក់​​​ ដែល​​​បាន​​​បាត់​​​បង់​​​ជីវិត​​​ ជា​​​រឿង​​​ដែល​​​​​​យើង​​​​​​អាច​​​ទប់​​​ស្កាត់​​​បាន​​​ ហើយ​​​រហូត​​​មក​​​ទល់​​​ពេល​​​នេះ ការ​​​សើុប​​​អង្កេត​​​មិន​​​ទាន់​​​រក​​​បាន​​​ចម្លើយ​​​ដែល​​​យើង​​​អាច​​​ទទួល​​​យក​​​បាន​​​នៅ​​​ឡើយ​​​ទេ​​​"។ អាជ្ញាធរ​​​​​​បាន​​​រង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​មាន​​​ការ​​​ធ្វេស​​​ប្រហែស​​​​​​ក្រោយ​​​ពី​​​​​​សោក​​​នាដកម្ម​​​នេះ​​​ចំពោះ​​​ការ​​​មិន​​​បាន​​​គ្រប់​​​គ្រង​​​ហ្វូង​​​មនុស្ស​​​យ៉ាង​​​ច្រើន​​​កក​​​កុញ​​​ដែល​​​​​​នាំ​​​គ្នា​​​សម្រុក​​​​​​ទៅ​​​កោះ​​​ពេជ្រ​​​នៅ​​​យប់​​​នោះ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ការ​​​សើុប​​​អង្កេត​​​មួយ​​​ដែល​​​រដ្ឋាភិបាល​​​ចេញ​​​បញ្ជា​​​ បាន​​​រក​​​ឃើញ​​​ថា ការ​​​​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​បង្ក​​​ឡើង​​​ដោយ​​​ការ​​​ភ័យ​​​ស្លន់​​​ស្លោ​​​ថា ស្ពាន​​​ជិត​​​បាក់​​​ ហើយ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​គ្មាន​​​នរណា​​​ម្នាក់​​​​​​ត្រូវ​​​បាន​​​ចាប់​​​ឲ្យទទួល​​​ខុស​​​ត្រូវ​​ចំពោះ​​​សោក​​​នាដ​​​កម្ម​​​នោះ​​​ឡើយ​​​។ នៅ​​​ទី​​​បំផុត​​​ សាលា​​​រាជ​​​ធានី​​​បាន​​​វាយកម្ទេច​​​ស្ពាន​​​នោះ​​​ចោល​​​ ហើយ​​​បាន​​​សាង​​​សង់​​​ស្ពាន​​​បេតុង​​​ដ៏​​​រឹង​​​មាំ​​​ចំនួន​​​ពីរ​​​ជំនួស​​​ស្ពាន​​​ចាស់​​​។ ប៉ុន្តែ ការ​​​ព្យាយាម​​​របស់​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ឯករាជ្យ​​​ជា​​​លើក​​​ទី​​​២​​​ក្នុង​​​បំណង​​​​​​ស្វែង​​​រក​​​​​​ឫស​​​គល់​​​ដែល​​​នាំ​​​ឲ្យ​​​មាន​​​ការ​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​ ត្រូវ​​​បាន​​​គណបក្ស​​​កាន់​​​អំណាច​​​ច្រាន​​​ចោល​​​​​​។ អ្នកស្រី​​​ សោម សុភាព អាយុ​​​៤៦​​​ឆ្នាំ​​​ដែល​​​បាន​​​បាត់​​​បង់ជីវិត​​​​​​កូន​​​ប្រុស​​​អាយុ​​​១៩​​​ឆ្នាំ​​​​​​ឈ្មោះ ចាន់ សុវណ្ណរិទ្ធ​​​ នៅ​​​ក្នុង​​​ហេតុការណ៍​​​រត់​​​ជាន់​​​គ្នា​​​នោះ​​​ និង​​​ដែល​​​មាន​​​គម្រោង​​​ចូល​​​រួ​​​ម​​​ពិធី​​​នៅ​​​ថ្ងៃ​​​នេះ បាន​​​និយាយ​​​ថា ចាប់​​​តាំង​​​ពី​​​ទទួល​​​​​​បាន​​​សំណង​​​១៤.០០០ដុល្លារ​​​​​​ ចំពោះ​​​ការ​​​បាត់​​​បង់​​​ជីវិត​​​កូន​​​ប្រុស​​​រួច​​​មក ​​​អ្នកស្រី​​​ទទួល​​​បាន​​​ព័ត៌​​​មាន​​​តិច​​​តួច​​​ណាស់​​​ពី​​​អា​​​​​​ជ្ញាធរ​​​។ អ្នកស្រី​​​និយាយ​​​ថា "ខ្ញុំ​​​បារម្ភ​​​ថា ពួក​​​គេ​​​នឹង​​​បំភ្លេច​​​វា​​​​​​ចោល​​​ ហើយ​​​ខ្ញុំ​​​ចង់​​​ឲ្យ​​​ធ្វើ​​​ពិធី​​​នេះ​​​រហូត"។ អ្នកស្រី​​​លើក​​​ឡើង​​​ទៀត​​​ថា រៀង​​​រាល់​​​ខែ​​​វិច្ឆិកា គឺ​​​ជា​​​ពេល​​​កើត​​​ទុក្ខ​​​ក្រៀម​​​​​​ក្រំ​​​សម្រាប់​​​អ្នកស្រី​​​ ដោយ​​​សារ​​​តែ​​​អ្នកស្រី​​​នឹក​​​ឃើញ​​​​​​ដល់​​​កូន​​​​​​ប្រុស​​​ច្បង​​​របស់​​​ខ្លួន​​​​​​។ អ្នកស្រី​​​បាន​​​និយាយ​​​​​​ថា "ពេល​​​ខ្ញុំ​​​​​ចេញ​​​ពី​​​ធ្វើ​​​ការ​​​ត្រឡប់​​​មក​​​ដល់​​​ផ្ទះ​​​វិញ​​​ ហើយ​​​សម្លឹង​​​ទៅ​​​គ្រែ​​​ ខ្ញុំ​​​ស្រមៃ​​​ឃើញ​​​គេ​​​កំពុង​​​អង្គុយ​​​រង់​​​ចាំ​​​ខ្ញុំ។ បើ​​​គេ​​​នៅ​​​រស់​​​ គេ​​​នឹង​​​មាន​​​អាយុ​​​ជាង​​​២០ឆ្នាំ​​​ ហើយ​​​ប្រហែល​​​ជា​​​​​​មាន​​​សង្សារ​​​​​​ច្រើន ឬ​​​ប្រហែល​​​ជា​​​ខ្ញុំ​​​មាន​​​កូន​​​ប្រសា​​​​​​ផង​​​ក៏​​​មិន​​​ដឹង​​​"។ ​​​​​​​​​ លោក​​​ ខាត់​​​ ឆន អាយុ​​​៥៣​​​ឆ្នាំ​​​ ដែល​​​កូន​​​ប្រុស​​​វ័យ​​​១២​​​ឆ្នាំ​​​របស់​​​គាត់​​​ឈ្មោះ ឆិល​​​ ឆាត បាន​​​​​​ស្លាប់​​​ក្នុង​​​ហេតុការណ៍​​​នោះ​​​ ក៏​​​មាន​​​គម្រោង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នៅ​​​ថ្ងៃ​​​នេះ​​​ដែរ​​​។ គាត់​​​និយាយ​​​ថា មាន​​​របស់​​​មួយ​​​ចំនួន​​​ដែល​​​ធ្វើ​​​ឲ្យ​​​គាត់​​​ឈឺចាប់​​​ពេល​​​សម្លឹង​​​មើល​​​វា​​​ ហើយ​​​ការ​​​សម្លឹង​​​មើល​​​ក្មេង​​​ដទៃ​​​ធំដឹង​​​ក្តី​​​ ​​​ធ្វើ​​​ឲ្យគាត់​​​នឹក​​​ឃើញ​​​ដល់​​​កូន​​​ប្រុស​​​របស់​​​ខ្លួន​​​។ គាត់​​​បាន​​​និយាយ​​​ទៀត​​​ថា "ពេល​​​ខ្ញុំ​​​ឃើញ​​​កង់​​​របស់​​​វា​​​ សៀវ​​​ភៅ​​​របស់​​​វា និង​​​អ្វី​​​ៗដែល​​​​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ធ្លាប់​​​លេង ទឹក​​​ភ្នែក​​​របស់​​​ខ្ញុំ​​​ក៏​​​ស្រក់​​​ចុះ​​​ដោយ​​​មិន​​​ដឹង​​​ខ្លួន។ ខ្ញុំ​​​បាន​​​​​​រក្សា​​​ទុក​​​អ្វី​​​គ្រប់​​​យ៉ាង​​​ដែល​​​ជា​​​របស់​​​កូន​​​ប្រុស​​​ខ្ញុំ ខ្ញុំ​​​នឹង​​​មិន​​​លក់វា​​​ទេ​​​"៕សុខុម​​​ (រាយការណ៍​​​បន្ថែម​​​ដោយ​​​ Holly Robertson) ​​​​​​​​​​​​

ជន​​​ភៀស​​​ខ្លួន​​​នៅ​​ប្រទេស​​​កម្ពុជា​​​កំពុង​​​ប្រឈម​​​នឹង​​​ស្ថាន​​​ភាព​​​រស់​​​នៅ​​​ដ៏លំបាក​​​

យោង​​​តាម​​​ការ​​​សើុប​​​អង្កេត​​​មួយ​​​ធ្វើ​​​ឡើង​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ Human Rights Watch បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​រំលោភ​​​បំពាន​​​ ការ​​​រើស​​​អើង​​​ និង​​​ការ​​​គំរាម​​​កំហែង​​​កំពុង​​​រង់​​​ចាំ​​​ជន​​​ភៀស​​​​​​ខ្លួន​​​ដែល​​​ត្រូវ​​​បញ្ជូន​​​​​​ពី​​​ប្រទេស​​​​​​កោះ​ណូរូ​​​មក​​​ប្រទេស​​​កម្ពុជា​​​ក្រោម​​​កិច្ច​​​ព្រម​​​ព្រៀង​​​មាន​​​ទឹក​​​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​​ ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​កាល​​​ពី​​​ខែ​​​កញ្ញា ដើម្បី​​​ទទួល​​​យក​​​ជន​​​ស្វែងរក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ពី​​​ប្រទេស​​​អូស្ត្រាលី។ ក្នុង​​​ការ​​​សម្ភាស​​​ជា​​​បន្ត​​​បន្ទាប់​​​ ដែល​​​ធ្វើ​​​ឡើង​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ ជន​​​ភៀស​​​ខ្លួន​​​១០​​​នាក់​​ដែល​​​សព្វ​​​ថ្ងៃ​​​កំពុង​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ប្រាប់​​​អង្គការ​​​តស៊ូ​​​មតិ​​​​​​​​​​​​​​​​​​​នេះ​​​ថា ពួក​​​គេ​​​​​​ពិបាក​រក​ការងារ​ធ្វើ ត្រូវ​​​គេ​​​បដិសេធ​​​​​​មិន​​​ឲ្យ​​​ចូល​​​រៀន​​​ និង​​​ទទួល​​​ការ​​​ព្យាបាល​​​សុខ​​​ភាព​​​គ្មាន​​​ស្តង់​​​ដារ​​​។ ជន​​​ភៀស​​​ខ្លួន​​​​​​ម្នាក់​​​ ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ បាន​ឲ្យ​​​ដឹង​​​ក្នុង​​​របាយ​​​ការណ៍​​​អង្គការ​​​សិទ្ធិ​មនុស្ស​​​នេះ​ "យើង​​​រស់​​​នៅ​​​ទី​​​នេះ​​​​​​ជាង​​​ពីរ​​​ឆ្នាំ​​​​​​មកហើយ​​​ ហើយ​​​យើង​​​មិន​​​មាន​​​ប្រាក់​​​ និង​​​គ្មាន​​​អ្វី​​​ហូប​​​គ្រប់​​​គ្រាន់​​​ទេ​​​"។ ជន​​​ភៀស​​​ខ្លួន​​​រូប​​​នេះ​​​​​​បាន​​​និយាយ​​​ទុក​​​ជា​​​សារ​​​មួយ​​​ផ្តាំ​​​ផ្ញើ​​​ទៅ​​​​​​អ្នក​​​ទាំង​​​ឡាយ​​​ ដែល​​​កំពុង​​​ត្រូវ​​​​​​ប្រទេស​​​អូស្ត្រាលី​​​បំពេញ​​​បែប​​​បទ​ឲ្យ​ថា "នេះ​​​ជា​​​ប្រទេស​​​ពុក​​​រលួយ​​​។ អ្នក​​​រក​​​ការ​​​ធ្វើ​​​មិន​​​បាន​​​ទេ​​​។ ​​​រង់​​​ចាំ​​​នៅ​​​ប្រទេស​​​ណូរូ​​​ប្រសើរ​​​ជាង​​​។ ការ​​​រស់​​​នៅ​​​អន់​​​ណាស់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ គ្មាន​​​អនាគត​​​ទេ​​​។ យើង​​​អាច​​​រស់​​​រាន​​​មាន​​​​​ជីវិត​​​មែន​​​ ប៉ុន្តែ បាន​​​តែ​​​ប៉ុណ្ណឹង​​​ទេ"។ យោង​​​តាម​​​របាយការណ៍​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ឲ្យ​​​ដឹង​​​ថា ការ​​​លំបាក​​​ជា​​​ច្រើន​​​​​​ចំពោះ​​​មុខ​​​ជន​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ គឺ​​​ជា​​​លទ្ធផល​​​ផ្ទាល់​​​​​​នៃ​​​ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​​​​មិន​​​ផ្តល់​​​ឲ្យ​​​ពួក​​​គេ​​​នូវ​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​ ឬ​​​ឯកសារ​​​សញ្ជាតិ​​​ ទុក​​​ឲ្យ​​​ពួក​​​គេ​​​មិន​​​អាច​​​ធ្វើ​​កិច្ចការ​ដូច​​​ជា​​​ ការ​​​បើក​​​គណនី​​​ធនាគារ​​​ ឬ​​​ទិញ​​​ស៊ីម​​​កាត​​​ទូរស័ព្ទ​​​បាន​​​ឡើយ​​​។ ជន​​​ភៀស​​​ខ្លួន​​​ម្នាក់​​​ទៀត​​​ ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដែរ​​​​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​បាន​​​ព្យាយាម​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​​​ជា​​​កម្មករ​​​នៅ​​​សណ្ឋាគារ និង​​​ភោជនីយដ្ឋាន​​​ ប៉ុន្តែ គ្មាន​​​នរណា​​​ជួល​​​ខ្ញុំ​​​ទេ​​​ ដោយ​​​សារ​​​ខ្ញុំ​​​មិន​​​មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​"។ នៅ​​​ក្នុង​​​ចំណាត់​​​ការ​​​​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចុះ​​​​​​អនុស្សរណៈ​​​នៃ​​​ការ​​​យោគ​​​យល់​​​​​​មួយ​​​កាល​​​ពី​​​ខែ​​​កញ្ញា ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា ជន​​​ភៀស​​​​​​ខ្លួន​​​មួយ​​​ចំនួន​​​ដែល​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​នៅ​​​ប្រទេស​​​អូស្ត្រាលី​​​ នឹង​​​ត្រូវ​​​​​​គេ​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​ជា​ជំនួស​វិញ​ប៉ុន្តែ​ផ្អែក​​​លើ​​​ការ​​​ស្ម័គ្រ​​​ចិត្ត​​​តែ​​​ប៉ុណ្ណោះ។ ទោះ​​​ជា​​​មាន​​​ការ​​​អះ​​​អាង​​​នៅ​​​ពេល​​​នោះ​​​ថា ឧត្តម​​​ស្នង​​​ការ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​ទទួល​​​បន្ទុក​​​ជន​​​ភៀស​​​ខ្លួន (UNHCR)​​​ នឹង​​​ជួយ​​​អនុវត្ត​​​កិច្ច​​​ព្រមព្រៀង​​​ ដែល​​​រួម​បញ្ចូល​​​ទឹក​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​បន្ថែម​​​​​​ជា​​​ជំនួយ​​​អភិវឌ្ឍន៍​​​​​​​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​ក្តី ក៏​​​ UNHCR បាន​​​បដិសេធ​​​​​​ថា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ទេ​​​ ផ្ទុយ​​​ទៅ​​​វិញ​​​បាន​​​ហៅ​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​ថា "ជា​​​ការ​គួរ​​​​ឲ្យ​ព្រួយ​​​បារម្ភ​​​​​​ខ្លាំង​​​"។ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ HRW បាន​​​លើក​​​ឡើង​​​ក្នុង​​​របាយការណ៍​​​របស់​​​ខ្លួន​​​ថា ជន​ភៀស​​​ខ្លួន​​​៦៣​​​នាក់​​​ដែល​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ស្រាប់​​​ កំពុង​​​រស់​​​នៅ​​​ក្នុង​​​​​​ស្ថាន​​​ភាព​​​គ្រោះ​​​ថ្នាក់​​​បំផុត។ អ្នកស្រី​​​ Elaine Pearson ​​នាយិកា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​...

​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ដំឡើង​​​​​​តំណែង​​​លោក មាជ សុវណ្ណារ៉ា ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ​​​​​​ឲ្យ​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ​​​គណបក្ស​​​លោក​​​នឹង​​​ព្យាយាម​​​ជួយ​​​ដោះ​​​លែង​​​​​​លោក មាជ សុវណ្ណារ៉ា មន្ត្រី​​​គណបក្ស​​​នេះ​​​ដែល​​​កំពុង​​​ជាប់​​​ពន្ធនាគារ ​​​តាម​​​រយៈ​​​ការ​​​ដំឡើង​​​តំណែង​​​​​​លោក​​​ឲ្យ​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​ដើម្បី​​​ឲ្យ​​​លោក​​​​​​ទទួល​​​បាន​​​អភ័យ​​​ឯកសិទ្ធិ​​​សភា​​​។​​​​​​ លោក មាជ សុវណ្ណារ៉ា ដែល​​​ជា​​​ប្រធាន​​​នាយក​​​ដ្ឋាន​​​ព័ត៌​​​មាន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីថ្ងៃ​​​ទី​​​១១​​​ ខែវិច្ឆិកា តា​​​ម​​​ដីកា​​​ឃាត់​​​ខ្លួន​​​​​​របស់​​​តុលាការ​​​ពីបទ​​​ "ចូល​​​រួម​​​កុបកម្ម​​​" ជាបទ​​​​​​ចោទ​​​ប្រកាន់​​​​​មួយ​​​ដែល​​​ពាក់​​​ព័ន្ធ​​​នឹង​​​ហេតុការណ៍​​​ប៉ះ​​​ទង្គិច​​​ហិង្សា​​អំឡុង​​​ពេល​​​តវ៉ា​​​មួយ​​​នៅ​​​ជិត​​​ទីលាន​​​ប្រជា​​​ធិបតេយ្យ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៥ ខែ​​​កក្កដា​​​។ លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​នឹង​​​រៀប​​​ចំ​​​ឲ្យ​​​លោក មាជ សុវណ្ណារ៉ា ​​​ទទួល​​​យក​​​មុខ​​​តំណែង​​​ជា​​​សមាជិក​​​សភា​​​ ពីព្រោះពេល​​​នេះ​​​គាត់​​​មិន​​​ទាន់​​​ជាប់​​​ឆ្នោត​​​​​​នៅ​​​​​​ឡើយ​​​ទេ ប៉ុន្តែ មាន​​​មនុស្ស​​​ម្នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​គាត់​​​អាច​​​ជំនួស​​​បាន​​​"។ ដើម្បី​​​ឲ្យ​​​លោក មាជ សុវណ្ណារ៉ា អាច​​​ក្លាយ​​​ជា​​​តំណាង​​​រាស្ត្រ​​​បាន​​​ តំណាង​​​រាស្ត្រ​​​​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​ពីរ​​​រូប​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កន្លែង​​​ដែល​​​លោក មាជ សុវណ្ណារ៉ា  ជាប់​​​ជា​​​បេក្ខ​​​ជន​​​លេខ​​​រៀង​​​ទី​​​៣​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណាង​​​រាស្ត្រ​​​កាល​​​ពី​​​ឆ្នាំ​​​មុន ត្រូវ​​​តែ​​​លា​​​លែង​​​ពី​​​តំណែង​​​។ លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា លោក យន់ ថារ៉ូ ​​​ដែល​​​បច្ចុប្បន្ន​​​ជា​​​សមាជិក​​​សភា​​​ទី​​​២​​​នៅ​​​ក្នុង​​​ខេត្ត​​​នេះ​​​ នឹង​​​ត្រូវ​​​ស្នើ​​​ឲ្យ​​​ទទួល​​​យក​​​សំណើ​​​នេះ។ លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "យើង​​​កំពុង​​​ចរចា​​​ជា​​​មួយ​​​គាត់​​​ បញ្ចុះ​​​បញ្ចូល​​​ឲ្យ​​​គាត់​​​ជួយ​​​សង្គ្រោះ​​​សហសេវិក​​​របស់​​​គាត់​​​ដើម្បី​​​ឲ្យ​​​យើង​​​អាច​​​រក​​​មុខ​​​តំណែង​​​សមរម្យ​​​មួយ​​​ទៀត​​​សម្រាប់​​​តំណាង​​​រាស្ត្រ​​​រូប​​​នោះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ដំណើរ​​​ការ​​​នេះ​​​អាច​​​នឹង​​​​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ខ្លះ​​​។​​​​​​​​​ ប៉ុន្តែ​​​ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា ផែនការ​​​នេះ​​​ប្រាកដ​​​ជា​​​បាន​​​ផល​​​ ដោយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ពីស្ថាន​​​ភាព​​​របស់​​​តំណាង​​​រាស្ត្រ​​​ប្រាំពីរ​​​រូប​​​​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដែរ​​​ជុំ​​​វិញ​​​ហេតុ​​​ការណ៍​​​ប៉ះទង្គិច​​​គ្នា​​​កាល​​​ពីថ្ងៃ​​​ទី​​​១៥​​​ ខែ​​​កក្កដា និង​​​​​​ដែល​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​វិញ បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​កិច្ច​​​ព្រមព្រៀង​​​មួយ​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា ជា​​​មួយ​​​លោក​​​នាយ​​ក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​បញ្ចប់​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "នេះ​​​គឺ​​​ជា​​​ច្បាប់​​​ ជា​​​វិធាន​​​ដែល​​​  ទទួល​​​ស្គាល់​​​ រដ្ឋសភា​​​ និង​​​រដ្ឋាភិបាលក៏​​​​​​ទទួល​​​ស្គាល់​​​ នៅ​​​ពេល​​​យើង​​​មាន​​​អភ័យ​​​ឯក​​​សិទ្ធិ​​​ពាក់​​​ព័ន្ធ​​​​​​មុខ​​​តំណែង​​​របស់​​​តំណាង​​​​​​រាស្ត្រ​​​យើង ​​​ពេល​​​នោះ​​​ដំណើរ​​​ការ​​របស់​​​តុលាការ​​​ត្រូវ​​​តែ​​​បញ្ឈប់​​​។ ​​​បើ​​​តំណាង​​​រាស្ត្រ​​​រូប​​​នោះ​​​ជាប់​​​ពន្ធនាគារ​​​ ត្រូវ​​​តែ​​​ដោះ​​​លែង​​​រូបគាត់​​​វិញ​​​"។ នៅ​​​ក្នុងសុន្ទរកថា​​​មួយ​​​កា​​​ល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាសន៍​​​ថា "កិច្ច​​​ព្រម​​​ព្រៀង​​​កាល​​​ពីថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា មិន​​​បាន​​​បញ្ចប់​​​រឿង​​​ក្តី​​​នៅ​​​តុលាការ​​​ទេ​​​" ហើយ​​​មាន​​​ប្រសាសន៍​​​ថា តំណាង​​​រាស្ត្រ​​​ទាំង​​​នោះ​​​នឹង​​​ត្រូវ​​​នាំ​​​ខ្លួន​​​មក​​​កាត់​​​ទោស​​​ ពេល​​​អស់​​​អភ័យ​​​ឯកសិទ្ធិ​​​"។ លោក សុខ សំអឿន ​​​មេធាវី​​​ការ​​​ពារ​​​សិទ្ធិមនុស្ស​​​ដ៏​​​លេចធ្លោ​​​មួយ​​​រូប ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តាម​​​ផ្លូវ​​​ច្បាប់​​​ ផែន​​​ការ​​​របស់​​​គណបក្ស​​​ប្រឆាំង​​​គួរ​​​តែ​​​អាច​​​ទៅ​​​រួច​​​។​​​សំដៅ​​​ដល់​​​ប្រភេទ​​​បទ​​​​​​ល្មើស​​​ដែល​​​​​​អាច​​​ដក​​​អភ័យ​​​ឯកសិទ្ធិ​​​តំណាង​​​រាស្ត្រ​​​បាន លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ពួក​​​គាត់​​​អាច​​​ធ្វើ​​​បែ​​​ប​​​នោះ​​​បាន​​​ ពីព្រោះ​​​​​​នេះ​​​មិន​​​មែន​​​ជា​​​បទ​​​ឧក្រិដ្ឋ​​​ ហើយ​​​ក៏​​​​​​មិន​​​​​​មែន​​​ជា​​​បទ​​​ល្មើស​​​ជាក់​​​ស្តែង​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ ព្រុំ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​ជា​​​បុគ្គល​​​ដ៏​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​ចរចា​​​នយោបាយ​​​ជា​​​មួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ឆាប់​​​រហ័ស​​​ពេក​​​ដូច្នេះ​​​​​​​​​មិន​​​អាច​​​និយាយ​​​បាន​​​ថា តើ​​​ចំណាត់​​​ការ​​​នេះ​​​នឹង​​​ឈាន​​​ដល់​​​ការ​​​ដោះ​​​លែង​​​លោក មាជ សុវណ្ណារ៉ា ឬ​​​យ៉ាង​​​ណា​​​ទេ​​​ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "វា​​​ឆាប់​​​រហ័ស​​​ពេក​​​​​​ក្នុង​​​ការ​​​និយាយ​​​​​​អំពី​​​បញ្ហា​​​នេះ"៕សុខុម​​​​​​  

អគ្គិសនី​កម្ពុជា​ថាគ្មាន​ថាមពល​ពីទំនប់​វារីអគ្គិសនី​ខេត្ត​កោះកុង​បាន​បាត់បង់​ទេ

អគ្គិសនី​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​បដិសេធ​ការ​អះអាង​ដែល​ថា អគ្គិសនី​ដែល​ផលិត​បាន​ដោយ​ទំនប់​វារីអគ្គិសនី​ស្ទឹង​តាតៃ​កម្លាំង​២៤៦​មេហ្គាវ៉ាត់​ក្នុង​ខេត្ត​កោះកុង​មិន​ទាន់​បាន​ប្រើប្រាស់ ហើយ​បាន​អះអាង​ថា គម្រោង​នេះ​កំពុង​ស្ថិត​ក្នុង​"ដំណាក់កាល​សាកល្បង"។​​​​​​ សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ដោយ​អគ្គិសនី​កម្ពុជា (EdC) ផ្ទុយពី​ការ​អះអាង​ធ្វើ​ឡើង​ដោយ​លោក អិុត...

នគរ​បាល​អាំង​ទែប៉ូល​ជួយ​តាម​​ប្រមាញ់​ចោរ​​បរទេស​លួច​បំណែក​សរីរាង្គ​មនុស្ស​

មន្ត្រី​មួយរូបនៅ​ការិយាល័យ​អាំងទែប៉ូល​របស់​កម្ពុជា​ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា អាជ្ញាធរ​ថៃ​ បាន​ទាក់​ទង​មក​ការិយាល័យ​របស់​លោក​ដើម្បី​សុំជំនួយ​​តាម​ស្វែង​រក​ជនជាតិ​អាមេរិក​ពីរ​នាក់​ ដែល​ជាប់​ចោទ​ថា​បាន​ប៉ុន​ប៉ង​​ដឹកជញ្ជូន​បំណែក​សរីរាង្គ​​មនុស្ស​​ ដែល​ពួកគេ​បាន​លួច​ពី​ក្រុង​បាងកក​ ឆ្ពោះ​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​។ លោក​ លីម សុខារស្មី...

មាន​​​ការ​​​យល់​​​ឃើញ​​​ខុស​​​ៗ​​​គ្នា​​​ចំពោះ​​​ប្រាក់​​​ខែ​​​សរុប​​​របស់​​​កម្មករ​​​ ក្រោយ​​​ពី​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​រួច​​​

បន្ទាប់ពី​​​ការ​​​ចរចា​​​ដ៏​​​តាន​​​​​​​​​តឹង​​​រាប់​​​ខែ​​​ ដែល​​​ទីបំផុត​​​ធ្វើ​​​ឲ្យ​​​ក្រសួ​ង​​​ការ​​​ងារ​​​បាន​​​កំណត់​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ត្រឹម​​​១២៨​​​ដុល្លារ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​រួច​​​មក​​​ ឥឡូវ​​​នេះ​​​មាន​​​លេច​​​ឡើង​​​នូវ​​​ការ​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​​​​​​​ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​ថា តើ​​​កម្មករ​​​កាត់​​​ដេរ​​​នឹង​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ទាំង​​​អស់​​​​​​ប៉ុន្មាន​​​នៅ​​​ចុង​​​ខែ​​​នីមួយៗ​​​​​​បន្ទាប់​​​ពី​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ​​​រួច​​​។ ប្រាក់​​​ខែ​​​គោល​​​សម្រាប់​​​កម្មករ​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ ដែល​​​ជា​​​វិស័យ​​​ដ៏​​​សំខាន់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នឹង​​​ត្រូវ​​​បាន​​​ដំឡើង​​​២៨​​​ភាគ​​​រយ​​​ពី​​​លើ​​​ប្រាក់​​​ខែ​​បច្ចុប្បន្ន​​​១០០ដុល្លារ ចាប់​​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​មករា​​​ឆ្នាំ​​​ក្រោយ​​​ទៅ។​​​​​​ ប៉ុន្តែ វា​​​មាន​​​ការ​​​ប៉ាន់​​​ប្រមាណ​​​ផ្សេង​​​ៗ​​​គ្នា​​​​​​លើ​​​ប្រាក់​​​ខែ​​​ជា​​​មធ្យម​​​​​​របស់​​​កម្មករ​​​ដែល​​​រួម​​​ទាំង​​​ប្រាក់​​​បន្ថែម​​​​​​​​ម៉ោង​​​ និង​​​ប្រាក់​​​ឧបត្ថម្ភ​​​ផ្សេង​​​ៗ​​​ផង​​​នោះ ។ នៅ​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា (GMAC) ដែល​​​ជា​​​តំណាង​​​រោង​​​ចក្រ​​​ប្រមាណ​​​៥០០​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​បន្ត​​​យុទ្ធ​​​នាការ​​​ប្រឆាំង​​​ នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នេះ ដោយ​​​ចុះផ្សាយ​​​តាម​​​កាសែត​​​ និង​​​ធ្វើ​​​ការ​​​លើក​​​ឡើង​​​នៅ​​​លើ​​​បណ្តាញ​​​ទំនាក់​​​ទំនង​​​សង្គម​​​ទាក់​​​ទិន​​​នឹង​​អ្វី​​​ដែល​​​ខ្លួន​​​ហៅ​​​ថា ប្រាក់​​​ខែ​​​ជា​​​មធ្យម​​​ពិត​​​ប្រាកដ​​​ ដែល​​​កម្មករ​​​កាត់​​​ដេរ​​​ទទួល​​​បាន​​​។ GMAC បាន​​​អះ​​​អាង​​​ថា ជា​​​មធ្យម​​​កម្មករ​​​​​​នឹង​​​ទទួល​​​បាន​​​​​​ប្រាក់​​​ខែ​​​ពី​​​២២៥​​​ដុល្លារ​​​ដល់​​​២៥០​​​ដុល្លារ​​​នៅ​​​ពេល​​​បូក​​​រួម​​​ទាំង​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​ និង​​​ប្រាក់​​​អតីតភាព​​​ការ​​​ងារ​​​ផង​​​នោះ​​​។ GMAC​​​ បាន​​​គណនា​​​ថា បន្ទាប់​​​ពី​​​បន្ថែម​​​ប្រាក់​​​សម្រាប់​​​ការ​​​ធ្វើ​​​ដំណើរ​​​ចំនួន​​​ប្រាំ​​​ពីរ​​​ដុល្លារ​​​ ​​​ប្រាក់​​​សម្រាប់​​​ថ្លៃ​​​ស្នាក់​​​នៅ​​​ប្រចាំ​​​ខែ​​​ ​​​​​​​​​​​​​និង​​​លុយ​​​ព្រីម ១០​​​ដុល្លារ​​​​​​ ទៀត​​​នោះ​​ កម្មករ​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​ប្រហែល​​​១៤៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​។ ហើយ​​​នៅ​​​មាន​​​ប្រាក់​​​បន្ថែម​​​ម៉ោង​​​២ម៉ោង​​​ក្នុង​​​មួយ​​​ថ្ងៃ​​​ និង​​​ប្រាក់​​​អតីតភាព​​​ការងារ​​​បន្ថែម​​​ទៀត​​​ផង​​​ដែរ​​​។ GMAC បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​​​​ថា "សម្រាប់​​​វិស័យ​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​នេះ​​​វិញ​​​​​​ ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​​​​ធ្វើ​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​​​​មាន​​​​​​ការ​​​លំបាក​​​កាន់​​​តែ​​​ខ្លាំ​​​ង​​​ក្នុង​​​ការ​​​ប្រកួត​​​ប្រជែង​​​ជា​​​មួយ​​​រោង​​​ចក្រ​​​កាត់ដេរ​​​ផ្សេង​​​ៗ​​​ទៀត​​​ទូទាំង​​​ពិភព​​​លោក​​​​​​​​​ ដែល​​​អាចនាំ​​​ចេញ​​​សម្លៀក​​​បំពាក់​​​របស់​​​ខ្លួន​​​ចេញ​​​​​ប្រកប​​​ដោយ​​​ប្រសិទ្ធិភាព​​​នោះ​​​"។ GMAC ក៏​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​មាន​​​ប្រព័ន្ធ​​​អនុគ្រោះ​​​ពន្ធ​​​ថ្មី​​​ដើម្បី​​​ឲ្យ​​​វា​​​ស្រប​​​ទៅ​​​នឹង​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​ថ្មី​​​នេះ​​​ជា​​​មួយ​​​នឹង​​​ការ​​​ធ្វើ​​​ឲ្យ​​​​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​​​​កាន់​​​តែ​​​ប្រសើរ​​​ឡើង​​​ផង​​​ដែរ។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ស្រី Jill Tucker អ្នកគ្រប់​​​គ្រង​​​​​​បច្ចេក​​​ទេស​​​នៃ​​​កម្ម​​​វិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ (ILO) បាន​​​លើក​​​ឡើង​​​ថា ការ​​​គណនា​​​របស់​​​ GMAC  មិន​​​បាន​​​ពិចារណា​​​លើ​​​កត្តា​​​​​​សំខាន់​​​ៗ​​​មួយ​​​ចំនួន​​​​​​ឡើយ​​​ ហើយ​​​រដ្ឋាភិបាល​​​​​​មិ​​​ន​​​បាន​​​បញ្ជាក់​​​ថា ប្រាក់​​​ខែនឹង​​​ត្រូវ​​​ដំឡើងចំនួន​​​​​​២៨​​​ដុល្លារ​​​ដល់​​​កម្មករ​​​ទាំង​​​អស់​​​នោះ​​​ទេ​​​​​​ គឺ​​​មាន​​​ន័យ​​​​​​ថា មាន​​​តែ​​​កម្មករ​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ទាប​​​តែ​​​ប៉ុណ្ណោះ ដែល​​​ទំនង​​​ជា​​​ត្រូវ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ឲ្យ​​​នោះ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​ចុង​​​ក្រោយ​​​ ពិត​​​ជា​​​មាន​​​លាយ​​​​​​លក្ខណ​​​៍​​​​​​នៅ​​​ក្នុង​​​ប្រកាស ដែល​​​ថា កម្មករ​​​ទាំ​​​ង​​​អស់​​​នឹង​​​ទទួល​​​បាន​​​ប្រាក់​​​បន្ថែម​​​ជាង​​​២០​​​ដុល្លារ​​​ពិត​​​មែន​​​ ប៉ុន្តែ វា​​​មិន​​​ត្រូវ​​​លាយ​​​លក្ខណ៍​​​​​​ត្រង់​​​ចំណុច​​​នេះ​​​ទេ ហេតុ​​​ដូច្នេះ​​​ខ្ញុំ​​​គិត​​​ថា វា​​​អាស្រ័យ​​​លើ​​​រោង​​​ចក្រ​​​ក្នុង​​​ការ​​​ធ្វើ​​​ការ​​​សម្រេច​​​ដូច្នេះ​​​"។ លោក​​​ស្រី​​​ Tucker បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ILO បាន​​​គណនា​​​ថា ប្រាក​​​់ខែ​​​ជា​​​មធ្យម​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​របស់​​​កម្មករ​​​ គឺ​​​១៦៥​​​ដុល្លារ​​​។ លោក​​​ស្រី​​​បាន​​​បន្ថែម​​​ថា លោក​​​ស្រី​​​​​​គិត​​​ថា អ្នក​​​បញ្ជា​​​ទិញ​​​នឹង​​​មិន​​​ដក​​​ការ​​​បញ្ជា​​​ទិញ​​​របស់​​​ខ្លួន​​​ពី​​​​​​រោង​​​ចក្រ​​​នៅ​​​កម្ពុជា​​​នោះ​​​ទេ បន្ទាប់​​​ពី​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​រួច​​​នោះ​​​។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "រាល់​​​លើក​​​ឲ្យ​​​តែ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​នៅ​​​កម្ពុជា​​​ សមាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​នៅ​​​កម្ពុជា​​​តែ​​​ង​​​តែ​​​លើក​​​ឡើង​​​​​​ថា មេឃ​​​នឹង​​​រលំ​​​ ហើយ​​​អ្វី​​​ៗ​​​​​​នឹង​​​ត្រូវ​​​ចប់​​​។ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​​​​មិន​​​ទាន់​​​ឃើញ​​​ទៅ​​​ជា​​​ស្អី​​​ទេ​​​ ហើយ​​​ខ្ញុ​​​ំ​​​ជឿ​​​ជាក់​​​ថា លើក​​​នេះ​​​ក៏​​​អត់​​​មាន​​​អ្វី​​​កើត​​​ឡើង​​​ដែរ​​​​​​"៕ស៊ុយ​​​ឈាង​​​​​​  

នគរ​​​បាល​​​ស្វែង​​​រក​​​ជន​​​សង្ស័យ​​​វាយ​​​ប្រហារ​​​ដោយ​​​ទឹក​​​អាស៊ីត

យោង​តាម​នគរ​បាល​បាន​ឲ្យ​ដឹង​ថា មនុស្ស​ពីរ​នាក់​ដែល​ជាប់​សង្ស័យ​ថា បាន​​​ជះ​ទឹក​អាស៊ីត​ដាក់​ស្ត្រី​ម្នាក់​ខណៈ​ដែល​គាត់​កំពុង​បញ្ចុក​អាហារ​កូនស្រី​របស់​ខ្លួន​​​នៅ​ផ្សារ​ទន្លាប់ ស្ថិត​ក្នុង​ស្រុក​គិរី​​​វង់ ខេត្ត​តាកែវ កាល​​​ពី​ថ្ងៃ​ពុធ​នោះ កំពុង​រត់​​​គេច​ខ្លួន​។ អ្នកស្រី មួង ស្រីមុំ...

នគរបាល​ចាប់ខ្លួន​បុរស​ប្រាំបួននាក់​ពីបទ​រំលោភ​បូក​លើ​ស្ត្រី​អាយុ​២០ឆ្នាំម្នាក់

នគរ​​​បាល​​​បាន​ឲ្យ​ដឹង​​​​ថា បុរស​​​ប្រាំបី​​​នាក់​​​ដែល​​​តាម​​​ចោទ​​​ថា បាន​​ផ្លាស់ប្តូរ​​​​គ្នា​​​រំលោភ​​​ស្ត្រី​​​អាយុ​​​២០ឆ្នាំម្នាក់​​​នៅ​​​ក្នុង​​​ព្រៃ​​​មួយ​​​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​ង​​​នោះ ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​កាលពី​​​ថ្ងៃ​​​ពុធ​​​ ចំណែក​​​បុរស​​​ទី​​​៩ម្នាក់ទៀត​ ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាលពី​​​ម្សិលមិញ​​​ពី​​​បទ​​​ប៉ុនប៉ង​​​រំលោភ។ លោក ហ៊ុ៊ល វាសនា អធិការ​​​នគរបាល​​​ស្រុក​​​កំពង់​​​ត្រឡាច​​​​​​កន្លែង​ដែល​​​ការ​រំលោភ​​​បូក​​​​​​បាន​​​កើតឡើង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​បុរ​​​ស​​​ប្រាំ​​​បី​​​នាក់​​​បាន​​​រំលោភ​​​នាង ដោយ​​​ផ្លាស់ប្តូរ​​​គ្នា​​​​​​រយៈ​ពេល​​​ប្រហែល​​​៣០នាទី"។ យោង​​​តាម​​​លោក វាស​​នា បាន​​​ឲ្យ​​​ដឹង​​​ថា បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរសប្រាំ​​​បី​​​នាក់​​​គឺឈ្មោះ ទិត្យ​​​ ប៉ូ អាយុ​​​២០ឆ្នាំ​​​ បាន​​​ចាប់​​​ផ្តើម​​​រាវ​​​រក​​​លេ​​​ខ​​​ទូរស័ព្ទ​​​កាលពី​​​ថ្ងៃទី​​​៥ ខែ​​​វិច្ឆិកា ដោយ​​​សង្ឃឹម​​​ថា នឹង​ចំ​​​នារីម្នាក់​​​ដែល​​​ចង់​​​និយាយ​​​ជាមួយ​​​ខ្លួន។ ទីបំផុត​​​ស្ត្រី​​​វ័យ​​​ក្មេង​​​អាយុ​​​១៩ឆ្នាំម្នាក់​​​បាន​​​លើក​​​ទូរស័ព្ទ ហើយ​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​ចំណាយ​​​ពេល​​​ពីរ​​​សប្តាហ៍​​​ក្រោយ​និយាយ​​​ទូរស័ព្ទ​​​ជាមួយ​​​គ្នា។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាលពី​​​ថ្ងៃពុធ ស្ត្រី​​​វ័យ​​​ក្មេង​​​រូប​​​នេះ​​​បាន​​​យល់ព្រម​​​ទៅ​​​ជួប​​​ ឈ្មោះ ប៉ូ ដោយ​​​ផ្ទាល់។ លោក​​​ វាសនា បាន​​​មាន​​​ប្រសាសន៍ថា ដោយ​​​ទៅ​​​ជាមួយ​​​បុរស​​​ប្រាំ​​​នាក់​​​ទៀត ឈ្មោះ ប៉ូ បាន​​​ជួប​​​ជាមួយ​​​ស្ត្រី​​អាយុ​​​១៩ឆ្នាំនោះនៅ​​​ខាងក្រៅ​​​​​​រោង​​​ចក្រ​​​កាត់​​​ដេរដែល​​​នាង​​​ធ្វើការ​​នៅ​​​ម៉ៅង​​​ប្រហែល​​​៤ល្ងាច។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ស្ត្រី​​​រូប​​​នេះ​​​បាន​​​សុំ​​​នាំ​​​មិត្តភក្តិ​​​របស់​​​ខ្លួន​​​ពីរ​នាក់​​​ទៀត​​​ទៅ​​​ជាមួយ​​​​​​ដែរ ហើយ​​​បន្ទាប់មក​​​បុរស​​​មួយ​​​ក្រុម​​​នេះ​​​បាន​​​ជិះ​​​ម៉ូតូ​​​ទៅ​​​លេងបឹង​​​ចាន់​​​កៀក​​​ក្បែរ​​​នោះ។ អធិការ​​​នគរបាល​​​រូបនេះ​​​បាន​​​មាន​​​ប្រសាសន៍ថា បន្ទាប់ពី​​​ទៅ​​​លេង​​​បឹង​​​នោះរយៈពេល​​​ពីរ​​​បី​​​ម៉ោង​​​ បុរស​​​បីនាក់​​​ទៀត​​​បាន​​​មក​​​ចូលរួម​​​ក្នុង​​​ក្រុម​​​នេះដែរ។ លោក វាសនា បានមានប្រសាសន៍ថា "ជន​​​រងគ្រោះ​​​មាន​​​ការ​​​បារម្ភ ហើយ​​​បាន​​​សុំឲ្យ​​​ជន​​​សង្ស័យ​​​ទាំងនោះ​​​ឌុបនាង​​​មក​​​ផ្ទះវិញ។ ពួកគេ​​​  ចង់នៅ​​​បន្តិច​​​ទៀត ប៉ុន្តែ​​​នាង​​​បាន​​​និយាយថា នាង​​​នឹង​​​ដើរ​​​ទៅ​​​ផ្ទះ បើ​​​មិន​​​ជូននាង​​​ទៅ"។ លោក វាសនា បាន​​​មាន​​​ប្រសាសន៍​​​ថា ត្រង់​​​ចំណុច​​​នេះ ក្រុម​​​នេះ​​​បាន​​​បំបែក​​​គ្នា​​​ ដោយ​​​ជន​​​រងគ្រោះ​​​​​​ជិះ​​​ម៉ូតូ​​​​​​ជាមួួ​​យ សាអែល អាយុ​​​១៩ឆ្នាំ និង​​​ លី វណ្ណី អាយុ​​​២០ឆ្នាំ។ ពួកគេ​​​បាន​​​ឌុប​​​នាង​​​ទៅ​​​កន្លែង​​ព្រៃ ដែល​​​ពួកគេ​​​បាន​​ជួប​​​គ្នា​​ម្តង​​​ទៀត​​​ជាមួយ​​​បុរស​​​ផ្សេង​​​ទៀត។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា "​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​បាន​​​ខ្ទប់មាត់​​​ជន​​​រងគ្រោះ ហើយ​​​ទាញ​​​នាង​​​ចុះ​​​ពី​​​ម៉ូតូ"។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​នោះ​បាន​ចាប់ផ្តើម​​​រំលោភនាង​​​​រយៈពេល​ជាង​កន្លះ​​​ម៉ោង​​​។ លោក វាសនា បាន​​​មាន​​​ប្រសាសន៍ថា "ស្ត្រីពីរនាក់ទៀត​​​ត្រូវ​​​បាន​​​ឌុប​​​ទៅ​​​ដោយ​​​គ្មាន​​​គោលដៅ​​​ច្បាស់លាស់ឡើយ ដោយ​​​ លី ខែក អាយុ​​​១៨ឆ្នាំ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ប៉ុនប៉ង​​​រំលោភ ប៉ុន្តែ​​​​​​ទីបំផុត​​​ពួកគេ​​​បាន​​​ទាម​​​ទារចង់​​​ដឹង​​​ថា តើមិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​នៅ​​​ឯណា​​​។ លោក​បានមាន​ប្រសាសន៍ថា បន្ទាប់​​​មក​​​ឈ្មោះ ខែក​​​ បាន​​​ឌុប​​​ពួកគេ​​​ទៅ​​​កន្លែង​​​ដែល​​​មាន​​​ការ​​​រំលោភ​​​ ដែល​​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​គេ​​​ប្រទះ​​​ឃើញ​​​អាក្រាត​​​កាយ​​​ និង​​​អង្គុយ​​​យំ​​​ ហើយ​​​ជន​​​រំលោភ​​​នាង​​​​​​ប្រាំ​​​បីនាក់​​​អង្គុយ​​​ជុំ​​​វិញ​​​នាង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​មក​​​បុរស​​​ទាំង​​​នេះ​​​បាន​​​ឌុប​​​ស្ត្រី​​​ទាំង​​​បី​​​នាក់​​​ទៅ​​​ផ្ទះ​​​ជន​​​រង​​​គ្រោះ​​​ដែល​​​អ្នក​​​ទាំង​​​បី​​​បាន​​​ប្រាប់​​​ម្តាយ​​​ជន​​​រង​​​គ្រោះ​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​។ លោក​បាន​ថ្លែងថា បន្ទាប់មក​​​ស្ត្រី​​​ជា​​​ម្តាយ​​​បាន​​​ទាក់​​​ទង​​​នគរ​​​បាល​​​ឃុំ​​​ដែល​​​បាន​​​សហ​​​ការ​ជា​​​មួយ​​​នគរ​​​បាល​​​ស្រុក​​​ដើម្បី​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​។ លោក វាសនា បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពួកគេ​​​គិត​​​ថា ពួក​​​គេ​​​អាច​​​បង់​​​ប្រាក់​​​ឲ្យ​​​នគរ​​​បាល​​​ ហើយ​​​ករណី​​​នេះ​​​នឹង​​​ត្រូវ​ស្ងប់ស្ងាត់​​​"។ លោក​​​បាន​​​បន្ថែម​​​ថា បុរស​​​ទាំង​​​ប្រាំ​​​បួន​​​នាក់​​​កំពុង​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាន​​​នគរ​​​បាល​​​ខេត្ត​​​។ លោក ប្រាក់​​​ វុទ្ធី ស្នង​​​ការ​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ធ្លាប់​​​ជួប​​​ករណី​​​ស្រដៀង​​​គ្នា​​​នេះ​​​ពី​​​មុន​​​មក​​​ ដែល​​​ក្នុង​​​នោះ​​​ស្ត្រី​​​គឺជា​​​គោល​​​ដៅ​​​របស់​​​បុរស​​​តាម​​​រយៈ​​​ការ​​​រាវ​​​លេខ​​​ទូរស័ព្ទ។ លោក​​​ ប្រាក់ វុទ្ធី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ករណី​​​ទាំង​​​នេះ​​​មិន​​​គួរ​​​ឲ្យ​​​ជឿ​​​​​។ ជន​​​រង​​​គ្រោះ​​​ឆោត​​​ល្ងង់​​​ ហើយ​​​មិន​​​គិត​​​អំពី​​​ផល​​​វិបាក​​​"៕សារុន​​​​​​​​​​​​​​  

ព័ត៌មានថ្មីៗ