38 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុមអ្នកត​វ៉ា​បិទផ្លូវ​បន្ទាប់ពី​នគរបាលរុះ​ផ្ទះរបស់ខ្លួន

​​អ្នកភូមិ​ និងមន្ត្រី​មូលដ្ឋាន​​បាន​ឲ្យដឹង​កាលពី​ម្សិលមិញ​ថា តំណាង​សហគមន៍​ដែល​រស់​នៅ​ក្នុង​តំបន់​ទឹក​ធ្លាក់​នៅ​ជាយ​ក្រុង​ព្រះសីហនុ បាន​បិទ​ផ្លូវ​ដ៏​ធំមួយ​រយៈ​ពេល​ពីរ​ម៉ោង​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​តវ៉ា​នឹង​ការ​រុះ​ផ្ទះ​ និង​បំផ្លាញផល​ដំណាំ​ពី​សំណាក់​អាជ្ញាធរ​​នៅ​ព្រឹកថ្ងៃនោះ​។ យោង​តាម​លោក ឆេង សំណាង អាយុ​៤៥​ឆ្នាំ...

វិស័យ​អប់រំ​ត្រូវ​ការ​កំណែទម្រង់​បន្ថែម​ទៀត​​ បន្ទាប់ពី​ប្រកាស​​លទ្ធផល​ប្រឡង​ថ្នាក់​ទី១២

កាលពី​ថ្ងៃសុក្រ បន្ទាប់ពី​ដឹង​លទ្ធផល​នៃ​ការ​ប្រឡង​​ថ្នាក់​ទី១២​ឡើង​វិញ​នៅ​ទូទាំង​ប្រទេស​​​ ដែល​បាន​ធ្វើ​ឲ្យអត្រា​​សិស្ស​ប្រឡង​ជាប់​សរុប​កើន​លើស​៤០​ភាគរយ​ ដែល​ស្មើ​នឹង​​​ពាក់​កណ្ដាលនៃ​ចំនួន​សិស្ស​ដែល​បាន​​ប្រឡង​ជាប់​​កាលពី​ឆ្នាំ​មុន​មក​​​ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​...

តុលាការ​ដាក់​មេដឹកនាំ​សហជីព​ពីរ​នាក់​ទៀត​ក្រោម​ការ​ឃ្លាំមើល​

មេដឹកនាំ​​ប្រាំរូប​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​ប្រាំមួយរូប​ ដែល​ជាប់​ចោទ​ពី​បទ​មាន​សកម្មភាព​​ដែល​នាំ​ឲ្យ​មាន​ទោស​ព្រហ្មទណ្ឌ​អំឡុង​កូដកម្ម​កម្មករ​កាត់​ដេរ​ និង​បាតុកម្ម​ទូទាំង​ប្រទេស​​កាលពី​ខែ​ធ្នូ និង​ខែ​មករា ឥឡូវ​នេះ​​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ បន្ទាប់ពី​មេដឹកនាំ​ពីរ​រូប​ទៀត​បាន​បង្ហាញ​មុខ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​សុក្រ​។ លោក រ៉ុង ឈុន ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​...

បន្ទាប់​​​ពី​​​​​​​​បញ្ចញ​​​សេចក្តី​​​ព្រាង​​​ថវិកាជាតិ​​​​​​ឆ្នាំ២០១៥ គណ​​​បក្ស​​​ប្រឆាំង​​​រិះ​​​គន់​​​​​​យ៉ាង​​​​​ខ្លាំ​​​ចំពោះ​​​ដំណើរ​​​ការគ្មាន​​​តម្លា​​​ភាព​​​

នៅពេល​​​​​​​​​​​​សេចក្តី​​​ព្រាង​​​ថវិកា​​​ជាតិសម្រាប់​​​ឆ្នាំ​​​២០១៥​​​​​​​​ត្រូវ​​​​​​បាន​​​បញ្ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែលតំណាង​​​រាស្ត្រ​​ទាំង​​​៥​​​៥​​​រូប​​​របស់​​​ខ្លួន​​​បាន​​​​​​ចូល​​​សភា​​​កាល​​​ពី​​​​​​ខែសីហា ​​​បាន​​​​​​ចាត់​​​ទុក​​​ដំណើរ​​​ការ​​​ធ្វើ​​​សេច​​​ក្តី​​​ព្រាង​​​ថវិកា​​​របស់​​​កម្ពុជា ថា "គួរ​​​ឲ្យ​​​ភ្ញាក់​​​ផ្អើល​​​ និង​​​មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​បាន​​​" កាល​​​ពី​​​​​ថ្ងៃ​​​សុក្រ។ យោង​​​តាម​​​លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​អំឡុង​​​ពេល​​​ពីរ​​​សប្តាហ៍​​​​​​ដើម​​​ខែ​​​វិច្ឆិកា រដ្ឋ​​​សភា​​​​​​នឹង​​​ពិភាក្សា​​​ដេញ​​​ដោល​​​​​​អំពី​​​សំណើ​​​​​​ថវិកា​​ជាតិ​​​​​​ចំនួន​​​៣,៨​​​ពាន់​​​លាន​​​ដុល្លារ​​​ ដែល​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន​​​ សែន បាន​​​ចុះ​​​ហត្ថលេខា​​​កាល​​​ពី​​​ថ្ងៃ​​​​​​ទី​​​២៤ខែ​​​តុលា។ សំឡេង​​​ភាគ​​​​​​​​​ច្រើន​​​​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា នៅ​​​ក្នុង​​​រដ្ឋ​​​សភា ​​​មាន​​​ន័យ​​​ថា ​​​គណ​​​បក្ស​​​​​​កាន់​​​អំណាច​​​អាច​​​​​​អនុម័ត​​​​​​ថវិកា​​​នេះ​​​បាន​​​​​​ដោយ​​​មិន​​​ចាំ​​​បាច់​​​ត្រូវ​​​ការ​​​ការ​​​គាំទ្រ​​​​​​ពី​​​គណ​​​បក្ស​​​​​ប្រឆាំង។ លោក សុន ឆ័យ ដែល​​​ជា​​​ប្រធា​​​ន​​​ក្រុម​​​តំណាង​​​រាស្ត្ររបស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​ និង​​​ជា​​​អនុ​​​ប្រធាន​​​គណៈកម្មការ​​​ហិរញ្ញវត្ថុ និង​​​ធនាគារ​​​នៃ​​​រដ្ឋ​​​សភា បាន​​​មាន​​​​​​ប្រសាសន៍​​​ថា រដ្ឋាភិបាលគ្មាន​​​តម្លា​​​ភាព​​​ជា​​​យូរ​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​សេចក្តី​​​ព្រាង​​​ថវិកា​​​របស់​​​ខ្លួន​​​ ហើយ​​​ឆ្នាំ​​​នេះ​​ក៏​​​មិន​​​ខុស​​​​​​គ្នា​​​ដែរ។ លោក​​​បាន​​​លើក​​​ឡើង​​​​​​បន្ថែម​​​ទៀត​​​ថា "យើង​​​ត្រូវ​​​ការ​​​​​​សេចក្តី​​​លម្អិត។ អស់​​លោក​​​​​​ឲ្យ​​​តែ​​​លេខ​​​មក​​​យើង ហើយ​​​រំពឹង​​​ចង់ឲ្យ​​យើង​​​យល់​​​ និង​​​​​​ជឿ​​​ទុក​​​ចិត្ត​​​ថា ​​​ប្រាក់​​​នេះ​​​នឹង​​​​​​ចូល​​​ទៅ​​​ក្នុង​​​ថវិកា"។ លោក សុន ឆ័យ បាន​​​អំពាវ​​​​​​​​នាវ​​​ឲ្យ​​​រដ្ឋាភិបាល​​​​​​ផ្តល់តួលេខ​​​ចំណាយ​​​ក្នុង​​​រយៈ​​ពេល​​​​​​​​ប្រាំបួន​​​ខែ​​​មក​​​នេះដើម្បី​​​ឲ្យ​​​ដឹង​​​​​​ថា តើ​​​ប្រាក់​​​បាន​​​​​​ពី​​​ថវិកា​​​ជាតិ​​​ឆ្នាំ​​​២០១៤ត្រូវ​​​បាន​​​ចំណាយ​​​ទៅលើ​​​អ្វីឲ្យ​​​ប្រាកដ ពីព្រោះ​​​លោ​ក​​​ជឿ​​​ថា ​​​តួលេខ​​​​នៅ​​​ក្នុង​​​​​​ថវិកា​​​នេះ​​​​​​មិន​​​ឆ្លុះ​​បញ្ចាំង​​​ពី​​​ការ​​​ចំណាយ​​​ជាក់​​​ស្តែងឡើយ។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "លេខ​​​​​​​​​ចេញពី​​​ថវិកា​​​​​​​​​​​នេះ​​​​​​​​​ប្រហែល​​​ជា​​​ផ្លាស់​​​ប្តូរ​​​ទាំង​​​​​​ស្រុង។ វិស័យ​​​អប់​​​រំ​​​អាច​​​ទទួល​​​​​​បាន​​​​​​១៨​​​ភាគ ប៉ុន្តែ​​​វា​​​​​​អាច​​ថយ​​​​​​ចុះ​​​មក​​​​​នៅ​​​ត្រឹម១៤​​​ភាគ​​​រយ។​​​​​​​​​ វា​​​គួរឲ្យ​​​ភ្ញាក់​​​​​​ផ្អើល​​​ និង​​​មិន​​​អាច​​​ជឿ​​​ទុក​​​ចិត្ត​​​​​​​បាន​​​ចំពោះ​​​​​​ប្រភេទ​​​ឯក​​​សារ​​​​​​​​​សម្រាប់​​​បោក​​​​​​ប្រាស់​​​តំណាង​​​រាស្ត្រ”។ សេច​​​ក្តី​​​​ព្រាង​​​ថវិកា​​​សម្រាប់​​​ឆ្នាំ​​​២០១៥​​​​​នេះ ស្នើ​​សុំ​​​​​​លើស​​​ថវិកា​​​​​​ឆ្នាំ​​​២០១៤​​​​​​​​​​​ចំនួន​​​៤០០​​​លាន​​​ដុល្លារ ឬ​​​ប្រហែល​​​១០,៦​​​ភាគ​​​រយ។ភាគ​​​ច្រើន​​​នៃថវិកា​​​​​នេះ​​​​​​នឹង​​​ត្រូវ​​​​​លៃ​​​ទុក​​​សម្រាប់​​​​​​វិស័យ​​​ការ​​​ពារ​​​ជាតិ សន្តិសុខ និង​​​អប់​​​រំ។ ការ​​​ចំណាយ​​​សរុប​​​​​​​​នៅ​​​ថ្នាក់​​​ជាតិ​​​ដែល​​​ត្រូវ​​​បាន​​​ស្នើ​​​ឡើង​​​​​​ ​​​មាន​​​ចំនួន​​​៣,៦​​​លាន​​​ដុល្លារ​​​ ដែល​មានន័យ​​​ថា មាន​​​តែ​​​២០០​​​លាន​​​ដុល្លារ​​​ប៉ុណ្ណោះ​​​នៃ​​​ថវិកា​​​​​​សរុប​​​ដែល​​​នឹង​​​ត្រូវ​​​លៃ​​​ទុក​​​សម្រាប់​​​​​​​រដ្ឋ​​​បាល​​ឃុំ-សង្កាត់ ស្រុក-ខណ្ឌ​​​និង​​ខេត្ត។ ​​​មួយ​​​ភាគ​​​ធំ​​​​​​នៃ​​​ថវិកា​​​នេះ​​​ គឺ​​​ចំនួន​​​៥៦៧លាន​​​ុល្លារ ឬ​​​ស្មើ​​​​​​ប្រហែល​​​១៥ភាគ​​​រយ​​​​​​នៃ​​​ថវិកា​​​សរុប នឹង​​​​​​បាន​​​ទៅ​​​លើ​​​ក្រសួង​​​មហា​​​ផ្ទៃ និង​​​ក្រសួង​​​ការពារ​​​ជាតិ។ថវិកា​​​នេះ​​​​​​​​​មិន​​បាន​​​បញ្ជាក់​​​លម្អិត​​​​​​ថា​​​ ចំនួន​​​ណា​​​មួយ​​​នៃ​​​ថវិកា​​​សរុប​​​៣,៨​​​ពាន់​​​លាន​​ដុល្លារ​​​នេះ​​​ នឹង​​​ត្រូវ​​​ចំណាយ​​​ដោយ​​​បៀប​​​ណា​​​ឡើយ។ ប្រសិន​​​បើ​​​​​​សេចក្តី​​​​​​ព្រាង​​​ថវិកា​​​នេះ​​​ត្រូវ​​​បាន​​​អនុម័ត​​​ ៤៣៣លាន​​​ដុល្លារ​​​នឹង​​​បាន​​​ទៅ​​​លើ​​​វិស័យ​​​អប់រំ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥ ​​​ពោល​​​គឺ​​​ច្រើន​​​ជាង​​​ជិត​​​១០០​​​លាន​​​​​​ដុល្លារ​​​​​​នៅ​​​​​​ក្នុង​​​​​​ថវិកា​​​កាលពី​​​ឆ្នាំ​​​មុន។ នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍មួយ​​​ចុះ​​​ថ្ងៃ​​​ទី​​​២៤ ខែ​​​តុលា ដែល​​​បាន​​​​​​ចេញអម​​​​​​​​​ជាមួយ​​​សេចក្ដី​​​ព្រាង​​​ថវិកា​​​នេះ រដ្ឋាភិបាល​​​និយាយ​​​ថា សេចក្ដី​​​សម្រេច​​​​​​របស់​​​ខ្លួន​​​​​​លើ​​​​​​​​​វិស័យដែល​​​ត្រូវ​​​ចំណាយ ថវិកា គួរ​​​​តែ​​​លៃ​​​ទុក​​​​​​ដោយ​​​​​​ផ្អែក​​​លើ​​​ "តម្រូវ​​​ការ​​​ និង​​​អាទិភាព​​​" របស់​​​វិស័យ​​​មួយៗ​​​។ យោង​​​តាម​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​នេះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា ថវិកា​​​នេះ​​​​​​នឹង​​​" ផ្តោត​​​លើ​​​ការ​​​ពង្រឹង​​​ការ​​​គ្រប់​​​គ្រង​​​ដីធ្លី​​​ និង​​​ការ​​​កែលម្អ​​​សេវា​​​តុលាការ​​​​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​កំណែទម្រង់​​​ចៅក្រម​​​ និង​​​តុលាការ​​​"។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យទីស្ដីការ​​​គណៈរដ្ឋមន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​ពិភាក្សា​​​ដេញ​​​ដោល​​​អំពី​​​សេចក្ដី​​​ព្រាងថវិកា​​​នៅក្នុង​​​​​រដ្ឋសភា​​​ក្នុង​​​ពេល​​​ណាមួយ​​​​​​នៅ​​​សប្ដាហ៍​​​ក្រោយ​​​នេះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​​​​ថា រដ្ឋាភិបាល​​​តាំង​​​ចិត្ត​​​ស្ដាប់​​​រាល់​​​ក្ដី​​​បារម្ភ​​​ដែល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​លើក​​​ ឡើង​​​​​​។ លោក​​​បាន​​​បន្ត​​​ថា " ពួកគេ​​​មាន​​​ឱកាស​​​ស្នើ​​​សុំ​​​ការ​​​ពន្យល់​​​បក​​​ស្រាយ និងពិនិត្យ​​​​​​​​​ផ្ទៀង​​​ផ្ទាត់​​​​​​ថវិកា​​​​​​​​​។ ពួកគេ​​​មាន​​​សិទ្ធិ​​​ធ្វើ​​​បែប​​​នោះ​​​"។ ប្រហែល​​​៣១០លាន​​​​​​ដុល្លារ​​​នៅ​​​ក្នុង​​​ថវិកា​​​នេះ ត្រូវ​​​បាន​​​លៃទុក​​​សម្រាប់​​​ក្រសួង​​​សុខាភិបាល ​​​១៦លាន​​​​​​ដុល្លារ​​​សម្រាប់​​​ក្រសួង​​​យុត្តិធម៌ និង​​​២០៣​​​លាន​​​ដុល្លារ​​​​​​​​​​​​ទៀត​​​សម្រាប់​​​​​ក្រសួង​​​ធនធាន​​​ទឹក​​​។ លើស​​​ពី​​​នេះ​​​ទៅ​​​ទៀត​​​ សេចក្ដី​​​​​​ព្រាង​​​ថវិកា​​​នេះ​​​​​​មាន​​​សំណើ​​​​សុំ​​​ដំឡើង​​​​​​កម្រិត​​​​​​​​​សម្រាប់​​​ប្រាក់​​​ខែ​​​​​​រួច​​​ពន្ធ​​​នៅ​​​ក្នុង​​​សេវា​​​សាធារណៈ​​​ចាប់​​​ពី​​​​​​​​​ក្រោម​​​១២៥​​​ដុល្លារ​​​ ដល់​​​ក្រោម​​​២០០​​​ដុល្លារ​​​។ រដ្ឋាភិបាល​​​ក៏​​​កំពុង​​​ស្នើ​​​សុំ​​​ឲ្យ​​​សភា​​​អនុម័ត​​​ឥណទាន​​​៨៨៨​​​លាន​​​ដុល្លារ​​​​​​​​​ខ្ចី​​​ពី​​​បរទេស​​​​​​ផង​​​ដែរ។ លោក ផៃ ស៊ីផាន ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​​​​​​​ថា​​​ប្រាក់​​​នេះ​​​បាន​​ពី​​ណា​​​ទេ ប៉ុន្តែ​​​លោក សុន ឆ័យ បាន​​​គូស​​​បញ្ជាក់​​​ថា កម្ពុជា​​​មាន​​​ទម្លាប់​​​ខ្ចីបុល​​​ច្រើន​​​​​​ពី​​​ប្រទេស​​​ចិន។ ថវិកា​​​ជាតិ​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​ត្រូវ​​​បាន​​​អនុម័ត​​​កាលពី​​​ឆ្នាំ​​​មុន​​​ដោយ​​​រដ្ឋសភា​​​ ដែល​​​មាន​​​តែ​​​សមាជិក​​​គណបក្ស​​​ប្រជា​​​ជនកម្ពុជា​​​ ​​​​​​ក្រោយ​​​ពី​​​គណបក្ស​​​សង្គ្រោះជាតិ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​​​​​​​​​​ដោយសារ​​​ការ​​​បោះ​​​ឆ្នោត​​​ដ៏ចម្រូង​​​ចម្រាស​​​​​​កាលពី​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៣៕ សុខុម​​​​​​​​​​​​​​​​​​​  

លោក កឹម សុខា អំពាវនាវ​ឲ្យ​អូស្ត្រាលី​ពិចារណា​កិច្ចព្រមព្រៀង​ស្តីពី​ជនភៀសខ្លួន​ជាថ្មី

លោក កឹម សុខា អនុប្រធាន​ទី១​រដ្ឋសភា ​នៅ​សប្តាហ៍​នេះ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​ស្រី​ អាលីសុន ប៊ឺរ៉ូ ឯកអគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា ដោយ​ស្នើ​ឲ្យ​លោក​ស្រី...

កាមកូ​ស៊ីធី​ពុះពារ​ដើម្បី​ឆ្លង​ឲ្យ​ផុត​ពី​ការ​ដួល​រលំ​របស់​ធនាគារ​កូរ៉េ​ខាង​ត្បូង

តាំង​ពីដើម​ដំបូង គម្រោង​នេះហាក់ដូចជា​មាន​មហិច្ឆតា​ដែល​មិន​អាច​ទៅ​រួច​ឡើយ នោះ​គឺ​ជា​ទីក្រុង​រណប​កូរ៉េ​ខាង​ត្បូង​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​២ពាន់លាន​ដុល្លារ ដែល​រួម​មាន​អគារ​ខុនដូ ការិយាល័យ​ធ្វើការ ភូមិគ្រឹះ​ប្រណិតៗ ផ្សារ​ទំនើប ក្លីនិក​សុខភាព ធនាគារ...

អ្នកភូមិ​ដែល​មាន​កំហឹង​ជិះទូក​ដេញ​តាម​ចាប់​អ្នក​នេសាទជន​ជាតិ​វៀត​ណាម

បន្ទាប់​ពី​ការ​ដេញ​តាម​ទូក​ក្នុង​ល្បឿន​យឺត​រយៈពេល​ពីរម៉ោង​តាម​ទន្លេ​មេគង្គ​នៅក្នុ​ង​ខេត្ត​កណ្តាល​កាល​ពី​ព្រឹក​ម្សិលមិញ អ្នក​ភូមិ​ដែល​មាន​កំហឹង​ប្រហែល​១០០នាក់​​ដែល​ដឹក​នាំ​ដោយ​មន្ត្រី​គណបក្ស​ប្រឆាំង​ក្នុង​មូល​ដ្ឋាន​ម្នាក់​បាន​ឃាត់ខ្លួន​ជន​ជាតិ​វៀត​ណាម​ប្រាំ​នាក់​ ដែល​ពួកគាត់និយាយ​ថា បាន​ប្រើ​បច្ចេកទេស​នេសាទខុស​ច្បាប់​រយៈពេល​បីខែកន្លង​មក​។ យោង​តាម​អាជ្ញា​ធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ជន​ជាតិ​វៀត​​ណាម​ទាំង​នេះ​ ដែល​អ្នកភូមិ​​បានប្រគល់​ឲ្យ​​មន្ត្រី​រដ្ឋបាល​ជល​ផល​​បន្ទាប់ពី​ចាប់ទូក​របស់​ពួកគេ​ ហើយ​បាន​ដុត​អួន​របស់​ពួកគេ​ចោលនោះ បន្ទាប់មក​ត្រូវ​បាន​ដោះ​លែង​វិញ។ លោក ម៉ឹក...

អ្នក​ភូមិ​ខេត្ត​មណ្ឌល​គិរី​ស្វះ​ស្វែង​ឲ្យ​លុប​ចោល​ដីសម្បទាន​សម្រាប់​ធ្វើ​ចម្ការ​កៅស៊ូ

តំណាង​អ្នកភូមិ​ជន​ជាតិ​ភាគតិច​ព្នង​​២៧៣​គ្រួសារ ​មក​ពី​ខេត្ត​មណ្ឌលគិរី​បាន​ដាក់​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្វះ​ស្វែង​ឲ្យ​មាន​ការ​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ ដែល​ពួកគាត់​លើក​ឡើង​ថា ​បាន​រំលោភ​យក​ដី​ដូន​តា​របស់​ខ្លួន​។ រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​ទំហំ​៧២៨​ហិកតា​ដល់​ក្រុម​ហ៊ុន​ Villa Development...

តុលាការ​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ចំនួន​​​ប្រាំ​​​បី​​​នាក់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ចំនួន​​​ប្រាំបី​​​នាក់​​​​​​ពី​​​បទ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ពី​​​បទ​​​រក្សា​​​​​​ទុក​​​ និង​​​ចែក​​​ចាយ​​​ម៉ា​​​ទឹក​​​កក​​​ ប៉ុន្តែ ការ​​​សាក​​​សួរ​​​ពួក​​​គេ​​​នឹង​​​បន្ត​​​ទៀត​​​ខណៈ​​​នគរ​​​បាល​​​កំពុង​​​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​សមាជិក​​​​​​ផ្សេង​​​ៗ​​​ទៀត​​​នៃ​​​ក្រុម​​​ចែក​​​ចាយ​​​​​​គ្រឿង​​​ញៀន​​​នេះ​​​។​​​​​​ បុរស​​​ទាំង​​​នេះ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ទី​​​តាំង​​​ចំនួន​​​​​​បី​​​ដាច់​​​ដោយ​​​ឡែក​​​ពីគ្នា​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ បន្ទាប់​​​ពី​​​​​​នគរ​​​បាល​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​សម្ងាត់​​​បាន​​​រៀប​​​ផែនការ ដើម្បី​​​ទិញ​​​ម៉ាទឹក​​​កក​​​ទម្ងន់​​​១០០ក្រាម​​​ពី​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​ចែក​​​ចាយ​​​​​​គ្រឿង​​​ញៀន​​​ផ្សេង​​​ទៀត​​​នៅ​​​កន្លែង​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ដូន​​​ពេញ។ លោក​​​ សៀង សុខ ព្រះរាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​​​​រាជ​​​ធានី​​​​​​​​​​​​​​​ភ្នំពេញ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ បាន​​​ចោទ​​​ប្រកាន់​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ទាំង​​​នេះ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ខុស​​​ច្បាប់​​​ពី​​​បទ​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ហើយ​​​បាន​​​បញ្ជូន​​​ករណី​​​នេះ​​​ទៅ​​​​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​មួួ​​យ​​​រូប​​​។ វរសេនីយ៍ឯក យ៉េន បញ្ញារិទ្ធ​​​ ប្រធាន​​​ការិយាល័យ​​​ទី​​​៩​​​ស្តីទី​​​នៃ​​​នគរ​​​បាល​​​ប្រឆាំង​​​​​​គ្រឿង​​​ញៀន​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​​​​ជា​​​អ្នក​​​ដឹក​​​នាំ​​​ការ​​​បង្ក្រាប​​​ការ​​​ជួញ​​​ដូរ​​​​​​​​​គ្រឿង​​​ញៀន​​​នេះ​​​បាន​​​​​​​​​ឲ្យ​​​ដឹង​​​ថា ជន​​​សង្ស័យ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​​​​ទៅ​​​តុលាការ​​​ម្តង​​​ទៀត​​​នៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ឲ្យ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​សាក​​​សួរ​​​បន្ត ប៉ុន្តែ ថា បុរស​​​ទាំង​​​នេះ​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​កន្លែង​​​ឃុំ​​​ខ្លួន​​របស់​​​នគរ​​​បាល​​​​​​នៅ​​​ឡើយ​​​ ព្រោះ​​​នគរ​​​បាល​​​​​​កំពុង​​​សាក​​​សួរ​​​ពួក​​​គេ​​​បន្ត​​​ទៀត​​​។ វរសេនីយ៍ឯក បញ្ញារិទ្ធ បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​កំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​ជា​​​បណ្តោះ​​​អាសន្ន​​​​​​របស់​​​ខ្ញុំ​​​នៅ​​​ឡើយ​​​ ប៉ុន្តែ ពួក​​​គេ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​សាក​​​សួរ​​​ជន​​​សង្ស័យ​​​បាន​​​ធ្វើ​​​ឲ្យ​​​នគរ​​​បាល​​​​​​​​​ឈាន​​​ទៅ​​​រក​​​ការ​​​ស្នើ​​​សុំ​​​ដីកា​​​ចាប់ខ្លួន​​​បន្ថែម​​​ដើម្បី​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​យ៉ាង​​​តិច​​​ពីរ​​​នាក​​​់​​​ផ្សេង​​​ទៀត​​​ ដែល​​​នគរបាល​​​ជឿ​​​ថា បាន​​​នាំ​​​ចូល​​​ម៉ាទឹក​​​កក​​​ទម្ងន់​​​ពី​​​២០​​​ទៅ​​​៣០​​​គីឡូក្រាម​​​ពី​​​តំបន់​​​អាហ្វ្រិក​​​មក​​​​​​កម្ពុជា​​​ក្នុង​​​រយៈ​​​ពេល​​​ប្រហែល​​​បី​​​ឆ្នាំ​​​មក​​​នេះ។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ក្រុម​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​នេះ​​​មាន​​​មេខ្លោង​​​ពី​​​បី​​​ទៅ​​​ប្រាំ​​​នាក់ ហើយ​​​មេខ្លោង​​​នីមួយ​​​ៗ​​​មាន​​​​​​អ្នក​​​លក់​​​ថ្នាំ​​​​​​ឲ្យ​​​ខ្លួន​​​ចាប់​​​ពី​​​ប្រាំ​​​នាក់​​​​​​រហូត​​​​​​ដល់​​​ដប់​​​នាក់​​​។ យើង​​​បាន​​​បញ្ជូន​​​​​​ឯកសារ​​​ទៅ​​​តុលាការ​​​រួច​​​រាល់​​​ហើយ​​​ ដើម្បី​​​ស្នើ​​​សុំ​​​ដីកា​​​ចាប់​​​ខ្លួន​​​ជន​​​សង្ស័យ​​​ដែល​​​ពាក់​​​ព័ន្ធ​​​បន្ថែម​​​ទៀត​​​"។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា អ្នក​​​សើុប​​​អង្កេត​​​​​​បាន​​​រក​​​ឃើញ​​​កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​​​​​​​អ្នក​​​ជួញ​​​ដូរ​​​ និង​​​អ្នក​​​លក់​​​​​​គ្រឿង​​​ញៀន​​​ចំនួន​​​ពីរ​​​នាក់​​​ផ្សេង​​​ទៀត​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​គេច​​​ខ្លួន​​​នៅ​​​ពេល​​​​​​មន្ត្រី​​​នគរ​​​បាល​​​របស់​​​យើង​​​បាន​​​ចុះ​​​ទៅ​​​ចាប់​​​ខ្លួន​​​ពួក​​​គេ​​​ មិន​​​យូរ​​​ប៉ុន្មាន​​​បន្ទាប់​​​ពី​​​ចាប់ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ។ ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា​​​ ​​​ "យើង​​​មាន​​​ឈ្មោះ និង​​​រូប​​​ថត​​​ពួកគេ​​​ ហើយ​​​ស្គាល់​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ពួកគេ​​​ថា ជា​​​នរណា​​​ហើយ​​​ ហើយ​​​ខ្ញុំ​​​ជឿ​​​ជាក់​​​ថា យើង​​​នឹង​​​​​​ចាប់​​​ខ្លួន​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពួក​​​​​​គេ​​​បាន​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រហែល​​​មួយ​​​សប្តាហ៍​​​ ឬ១០​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ​​​"។ បុរស​​​ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ទី​​​៩​​​ ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ និង​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយ​​​ស្រប​​​ច្បាប់​​​ ហើយ​​​បាន​​​ចុះ​​​កិច្ច​​​សន្យា​​​លេង​​​បាល់​​​ទាត់​​​ឲ្យ​​​ក្រុម​​​បាល់​​​ទាត់ ណាហ្គា ខប នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ថា គាត់​​​មិន​​​ជាប់ ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ក្រុម​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​នេះ​​​៕ស៊ុយឈាង​​​​​​  

នាយករដ្ឋមន្ត្រី​យោធា​ថៃ​ ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​ជា​ប្រវត្តិសាស្ត្រ​មក​កាន់​កម្ពុជា​

កាលពី​ម្សិលមិញ លោក ហ៊ុន សែន បាន​ក្រាល​កម្រាល​ព្រំក្រហម​ចាំទទួល​ស្វាគមន៍​នាយ​ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយក​រដ្ឋមន្ត្រី​ថៃ​​ នៅ​ពេល​មេដឹកនាំ​ថៃ​រូប​នេះ​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​ជា​​លើក​ដំបូង​មក​កាន់​កម្ពុជា​ក្រោយ​ធ្វើ​រដ្ឋប្រហារ​យោធា​ដណ្ដើម​អំណាច​កាលពី​ខែ​ឧសភា។ លោក...

ព័ត៌មានថ្មីៗ