CATEGORY
ព័ត៌មានជាតិ
អាជ្ញាធរចោទប្រកាន់ជនចាប់រំលោភសម្លាប់ក្នុងករណីដាច់ដោយឡែកពីគ្នា
អាជ្ញាធរបាននិយាយកាលពីម្សិលមិញថា ក្មេងប្រុសជំទង់ម្នាក់ត្រូវបានចាប់ខ្លួនក្នុងខេត្តកំពង់ឆ្នាំងកាលពីថ្ងៃសៅរ៍ពីបទរំលោភ ហើយសម្លាប់ស្ត្រីវិកលចរិតម្នាក់ ចំណែកឯបុរសបីនាក់ទៀតត្រូវបានចាប់ខ្លួនក្នុងថ្ងៃតែមួយក្នុងខេត្តកំពង់ចាម ពីបទរំលោភបូក និងសម្លាប់ស្ត្រីម្នាក់។
យោងតាមលោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា...
រថយន្តធុនធំដឹកឈើប្រណីតបើកបុករបាំងផ្លូវ
ក្រុមមន្ត្រីបានឲ្យដឹងថា រថយន្តធុនធ្ងន់ពីរគ្រឿងដែលដឹកឈើប្រណីតទម្ងន់៦០ម៉ែត្រគូប ត្រូវបានរឹបអូសកាលពីថ្ងៃសៅរ៍ បន្ទាប់ពីអ្នកបើកបរបានព្យាយាមបើកកាត់របាំងផ្លូវរបស់រដ្ឋបាលព្រៃឈើក្នុងខេត្តកំពង់ចាម។
លោក ទឹម សុខុម ប្រធានរដ្ឋបាលព្រៃឈើខេត្តបានមានប្រសាសន៍ថា អ្នកបើកបររថយន្តដែលរថយន្តនីមួយៗដឹកឈើធ្នង់ទម្ងន់៣០ម៉ែត្រគូបនោះបានបុករថយន្តពីរគ្រឿង ដែលមន្ត្រីរដ្ឋបាលព្រៃឈើប្រាំបួននាក់បានដាក់រាំងនៅតាមផ្លូវជាតិលេខ៧១ក្នុងស្រុកចម្ការលើ"។
លោក...
ក្រុមអ្នកតវ៉ាបិទផ្លូវបន្ទាប់ពីនគរបាលរុះផ្ទះរបស់ខ្លួន
អ្នកភូមិ និងមន្ត្រីមូលដ្ឋានបានឲ្យដឹងកាលពីម្សិលមិញថា តំណាងសហគមន៍ដែលរស់នៅក្នុងតំបន់ទឹកធ្លាក់នៅជាយក្រុងព្រះសីហនុ បានបិទផ្លូវដ៏ធំមួយរយៈពេលពីរម៉ោងកាលពីថ្ងៃសៅរ៍ ដើម្បីតវ៉ានឹងការរុះផ្ទះ និងបំផ្លាញផលដំណាំពីសំណាក់អាជ្ញាធរនៅព្រឹកថ្ងៃនោះ។
យោងតាមលោក ឆេង សំណាង អាយុ៤៥ឆ្នាំ...
វិស័យអប់រំត្រូវការកំណែទម្រង់បន្ថែមទៀត បន្ទាប់ពីប្រកាសលទ្ធផលប្រឡងថ្នាក់ទី១២
កាលពីថ្ងៃសុក្រ បន្ទាប់ពីដឹងលទ្ធផលនៃការប្រឡងថ្នាក់ទី១២ឡើងវិញនៅទូទាំងប្រទេស ដែលបានធ្វើឲ្យអត្រាសិស្សប្រឡងជាប់សរុបកើនលើស៤០ភាគរយ ដែលស្មើនឹងពាក់កណ្ដាលនៃចំនួនសិស្សដែលបានប្រឡងជាប់កាលពីឆ្នាំមុនមក លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន...
តុលាការដាក់មេដឹកនាំសហជីពពីរនាក់ទៀតក្រោមការឃ្លាំមើល
មេដឹកនាំប្រាំរូបក្នុងចំណោមមេដឹកនាំសហជីពប្រាំមួយរូប ដែលជាប់ចោទពីបទមានសកម្មភាពដែលនាំឲ្យមានទោសព្រហ្មទណ្ឌអំឡុងកូដកម្មកម្មករកាត់ដេរ និងបាតុកម្មទូទាំងប្រទេសកាលពីខែធ្នូ និងខែមករា ឥឡូវនេះស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីមេដឹកនាំពីររូបទៀតបានបង្ហាញមុខនៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃសុក្រ។
លោក រ៉ុង ឈុន ប្រធានសហព័ន្ធសហជីពកម្ពុជា...
នៅពេលសេចក្តីព្រាងថវិកាជាតិសម្រាប់ឆ្នាំ២០១៥ត្រូវបានបញ្ចេញកាលពីថ្ងៃព្រហស្បតិ៍ គណបក្សសង្គ្រោះជាតិដែលតំណាងរាស្ត្រទាំង៥៥រូបរបស់ខ្លួនបានចូលសភាកាលពីខែសីហា បានចាត់ទុកដំណើរការធ្វើសេចក្តីព្រាងថវិការបស់កម្ពុជា ថា "គួរឲ្យភ្ញាក់ផ្អើល និងមិនអាចជឿទុកចិត្តបាន" កាលពីថ្ងៃសុក្រ។
យោងតាមលោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានឲ្យដឹងថា អំឡុងពេលពីរសប្តាហ៍ដើមខែវិច្ឆិកា រដ្ឋសភានឹងពិភាក្សាដេញដោលអំពីសំណើថវិកាជាតិចំនួន៣,៨ពាន់លានដុល្លារ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាកាលពីថ្ងៃទី២៤ខែតុលា។ សំឡេងភាគច្រើនរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងរដ្ឋសភា មានន័យថា គណបក្សកាន់អំណាចអាចអនុម័តថវិកានេះបានដោយមិនចាំបាច់ត្រូវការការគាំទ្រពីគណបក្សប្រឆាំង។
លោក សុន ឆ័យ ដែលជាប្រធានក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារនៃរដ្ឋសភា បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្មានតម្លាភាពជាយូរមកហើយនៅក្នុងការធ្វើសេចក្តីព្រាងថវិការបស់ខ្លួន ហើយឆ្នាំនេះក៏មិនខុសគ្នាដែរ។
លោកបានលើកឡើងបន្ថែមទៀតថា "យើងត្រូវការសេចក្តីលម្អិត។ អស់លោកឲ្យតែលេខមកយើង ហើយរំពឹងចង់ឲ្យយើងយល់ និងជឿទុកចិត្តថា ប្រាក់នេះនឹងចូលទៅក្នុងថវិកា"។
លោក សុន ឆ័យ បានអំពាវនាវឲ្យរដ្ឋាភិបាលផ្តល់តួលេខចំណាយក្នុងរយៈពេលប្រាំបួនខែមកនេះដើម្បីឲ្យដឹងថា តើប្រាក់បានពីថវិកាជាតិឆ្នាំ២០១៤ត្រូវបានចំណាយទៅលើអ្វីឲ្យប្រាកដ ពីព្រោះលោកជឿថា តួលេខនៅក្នុងថវិកានេះមិនឆ្លុះបញ្ចាំងពីការចំណាយជាក់ស្តែងឡើយ។
លោកបានមានប្រសាសន៍បន្តថា "លេខចេញពីថវិកានេះប្រហែលជាផ្លាស់ប្តូរទាំងស្រុង។ វិស័យអប់រំអាចទទួលបាន១៨ភាគ ប៉ុន្តែវាអាចថយចុះមកនៅត្រឹម១៤ភាគរយ។
វាគួរឲ្យភ្ញាក់ផ្អើល និងមិនអាចជឿទុកចិត្តបានចំពោះប្រភេទឯកសារសម្រាប់បោកប្រាស់តំណាងរាស្ត្រ”។ សេចក្តីព្រាងថវិកាសម្រាប់ឆ្នាំ២០១៥នេះ ស្នើសុំលើសថវិកាឆ្នាំ២០១៤ចំនួន៤០០លានដុល្លារ ឬប្រហែល១០,៦ភាគរយ។ភាគច្រើននៃថវិកានេះនឹងត្រូវលៃទុកសម្រាប់វិស័យការពារជាតិ សន្តិសុខ និងអប់រំ។
ការចំណាយសរុបនៅថ្នាក់ជាតិដែលត្រូវបានស្នើឡើង មានចំនួន៣,៦លានដុល្លារ ដែលមានន័យថា មានតែ២០០លានដុល្លារប៉ុណ្ណោះនៃថវិកាសរុបដែលនឹងត្រូវលៃទុកសម្រាប់រដ្ឋបាលឃុំ-សង្កាត់ ស្រុក-ខណ្ឌនិងខេត្ត។
មួយភាគធំនៃថវិកានេះ គឺចំនួន៥៦៧លានុល្លារ ឬស្មើប្រហែល១៥ភាគរយនៃថវិកាសរុប នឹងបានទៅលើក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។ថវិកានេះមិនបានបញ្ជាក់លម្អិតថា ចំនួនណាមួយនៃថវិកាសរុប៣,៨ពាន់លានដុល្លារនេះ នឹងត្រូវចំណាយដោយបៀបណាឡើយ។
ប្រសិនបើសេចក្តីព្រាងថវិកានេះត្រូវបានអនុម័ត ៤៣៣លានដុល្លារនឹងបានទៅលើវិស័យអប់រំនៅក្នុងឆ្នាំ២០១៥ ពោលគឺច្រើនជាងជិត១០០លានដុល្លារនៅក្នុងថវិកាកាលពីឆ្នាំមុន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី២៤ ខែតុលា ដែលបានចេញអមជាមួយសេចក្ដីព្រាងថវិកានេះ រដ្ឋាភិបាលនិយាយថា សេចក្ដីសម្រេចរបស់ខ្លួនលើវិស័យដែលត្រូវចំណាយ ថវិកា គួរតែលៃទុកដោយផ្អែកលើ "តម្រូវការ និងអាទិភាព" របស់វិស័យមួយៗ។
យោងតាមសេចក្ដីថ្លែងការណ៍នេះបានឲ្យដឹងថា ថវិកានេះនឹង" ផ្តោតលើការពង្រឹងការគ្រប់គ្រងដីធ្លី និងការកែលម្អសេវាតុលាការតាមរយៈការធ្វើកំណែទម្រង់ចៅក្រម និងតុលាការ"។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា លោករំពឹងថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនឹងពិភាក្សាដេញដោលអំពីសេចក្ដីព្រាងថវិកានៅក្នុងរដ្ឋសភាក្នុងពេលណាមួយនៅសប្ដាហ៍ក្រោយនេះ។ លោកបានលើកឡើងទៀតថា រដ្ឋាភិបាលតាំងចិត្តស្ដាប់រាល់ក្ដីបារម្ភដែលគណបក្សសង្គ្រោះជាតិលើក
ឡើង។ លោកបានបន្តថា " ពួកគេមានឱកាសស្នើសុំការពន្យល់បកស្រាយ និងពិនិត្យផ្ទៀងផ្ទាត់ថវិកា។ ពួកគេមានសិទ្ធិធ្វើបែបនោះ"។
ប្រហែល៣១០លានដុល្លារនៅក្នុងថវិកានេះ ត្រូវបានលៃទុកសម្រាប់ក្រសួងសុខាភិបាល ១៦លានដុល្លារសម្រាប់ក្រសួងយុត្តិធម៌ និង២០៣លានដុល្លារទៀតសម្រាប់ក្រសួងធនធានទឹក។ លើសពីនេះទៅទៀត សេចក្ដីព្រាងថវិកានេះមានសំណើសុំដំឡើងកម្រិតសម្រាប់ប្រាក់ខែរួចពន្ធនៅក្នុងសេវាសាធារណៈចាប់ពីក្រោម១២៥ដុល្លារ ដល់ក្រោម២០០ដុល្លារ។
រដ្ឋាភិបាលក៏កំពុងស្នើសុំឲ្យសភាអនុម័តឥណទាន៨៨៨លានដុល្លារខ្ចីពីបរទេសផងដែរ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា លោកមិនដឹងថាប្រាក់នេះបានពីណាទេ ប៉ុន្តែលោក សុន ឆ័យ បានគូសបញ្ជាក់ថា កម្ពុជាមានទម្លាប់ខ្ចីបុលច្រើនពីប្រទេសចិន។
ថវិកាជាតិសម្រាប់ឆ្នាំ២០១៤ត្រូវបានអនុម័តកាលពីឆ្នាំមុនដោយរដ្ឋសភា ដែលមានតែសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោយពីគណបក្សសង្គ្រោះជាតិធ្វើពហិការមិនចូលសភាដោយសារការបោះឆ្នោតដ៏ចម្រូងចម្រាសកាលពីខែកក្កដា ឆ្នាំ២០១៣៕ សុខុម
លោក កឹម សុខា អំពាវនាវឲ្យអូស្ត្រាលីពិចារណាកិច្ចព្រមព្រៀងស្តីពីជនភៀសខ្លួនជាថ្មី
លោក កឹម សុខា អនុប្រធានទី១រដ្ឋសភា នៅសប្តាហ៍នេះបានផ្ញើលិខិតមួយច្បាប់ជូនលោកស្រី អាលីសុន ប៊ឺរ៉ូ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា ដោយស្នើឲ្យលោកស្រី...
កាមកូស៊ីធីពុះពារដើម្បីឆ្លងឲ្យផុតពីការដួលរលំរបស់ធនាគារកូរ៉េខាងត្បូង
តាំងពីដើមដំបូង គម្រោងនេះហាក់ដូចជាមានមហិច្ឆតាដែលមិនអាចទៅរួចឡើយ នោះគឺជាទីក្រុងរណបកូរ៉េខាងត្បូងដែលមានតម្លៃទឹកប្រាក់២ពាន់លានដុល្លារ ដែលរួមមានអគារខុនដូ ការិយាល័យធ្វើការ ភូមិគ្រឹះប្រណិតៗ ផ្សារទំនើប ក្លីនិកសុខភាព ធនាគារ...
អ្នកភូមិដែលមានកំហឹងជិះទូកដេញតាមចាប់អ្នកនេសាទជនជាតិវៀតណាម
បន្ទាប់ពីការដេញតាមទូកក្នុងល្បឿនយឺតរយៈពេលពីរម៉ោងតាមទន្លេមេគង្គនៅក្នុងខេត្តកណ្តាលកាលពីព្រឹកម្សិលមិញ អ្នកភូមិដែលមានកំហឹងប្រហែល១០០នាក់ដែលដឹកនាំដោយមន្ត្រីគណបក្សប្រឆាំងក្នុងមូលដ្ឋានម្នាក់បានឃាត់ខ្លួនជនជាតិវៀតណាមប្រាំនាក់ ដែលពួកគាត់និយាយថា បានប្រើបច្ចេកទេសនេសាទខុសច្បាប់រយៈពេលបីខែកន្លងមក។
យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា បុរសជនជាតិវៀតណាមទាំងនេះ ដែលអ្នកភូមិបានប្រគល់ឲ្យមន្ត្រីរដ្ឋបាលជលផលបន្ទាប់ពីចាប់ទូករបស់ពួកគេ ហើយបានដុតអួនរបស់ពួកគេចោលនោះ បន្ទាប់មកត្រូវបានដោះលែងវិញ។
លោក ម៉ឹក...
អ្នកភូមិខេត្តមណ្ឌលគិរីស្វះស្វែងឲ្យលុបចោលដីសម្បទានសម្រាប់ធ្វើចម្ការកៅស៊ូ
តំណាងអ្នកភូមិជនជាតិភាគតិចព្នង២៧៣គ្រួសារ មកពីខេត្តមណ្ឌលគិរីបានដាក់ញត្តិទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្វះស្វែងឲ្យមានការលុបចោលដីសម្បទានសេដ្ឋកិច្ច ដែលពួកគាត់លើកឡើងថា បានរំលោភយកដីដូនតារបស់ខ្លួន។
រដ្ឋាភិបាលបានផ្ដល់ដីសម្បទានទំហំ៧២៨ហិកតាដល់ក្រុមហ៊ុន Villa Development...