សាលាដំបូងខេត្តរតនគិរីបញ្ចប់សវនាការជនជាប់ចោទពីរនាក់ប្ដីប្រពន្ធពីបទធ្វើឃាតអ្នកកាសែត
កាលពីម្សិលមិញ សាលាដំបូងខេត្តរតនគិរីបានបញ្ចប់សវនាការជំនំុជម្រះមន្ត្រីកងរាជអាវុធហត្ថម្នាក់ និងប្រពន្ធរបស់គាត់ ដែលត្រូវ
បានចោទប្រកាន់ពីបទធ្វើឃាតអ្នកកាសែតម្នាក់ ដែលគេប្រទះឃើញមានស្នាមកាប់រហូតដល់ស្លាប់នៅក្នុងឃ្លុបរថយន្ដរបស់ជនរងគ្រោះ កាលពីឆ្នាំមុន ។ អនុសេនីយ៍ឯក អាន ប៊ុនហេង និង សុីម វី ត្រូវឡើងសវនាការពីបទសម្លាប់លោក ហង្សសេរីឧត្ដម អាយុ៤២ឆ្នាំ ដែលបានបាត់ខ្លួននៅយប់ថ្ងៃទី៩ ខែកញ្ញា តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីបានសរសេរអត្ថបទមួយចុះផ្សាយនៅក្នុងកាសែតប្រចាំថ្ងៃជាភាសាខ្មែរឈ្មោះវីរជនខ្មែរ ដែលបានភ្ជាប់កងរាជអាវុធហត្ថខេត្តនេះទៅនឹងការជួញដូរឈើខុសច្បាប់ ។ សាកសពកាប់នឹងពូថៅរបស់អ្នកកាសែតរូបនេះ ត្រូវបានគេប្រទះឃើញពីរថ្ងៃក្រោយមកនៅក្នុងឃ្លុបរថយន្ដរបស់គាត់ ដែលត្រូវបានយកទៅទុកចោលនៅចម្ការស្វាយចន្ទី មួយកន្លែងនៅក្រៅក្រុងបានលុង ។ យោងតាមលោកចៅក្រម ឯក ប៉ូលីហ្វីល ជាចៅក្រមមួយរូបក្នុងចំណោមចៅក្រមបីរូបទទួលបន្ទុកដោះស្រាយរឿងក្តីនេះ បានឲ្យដឹងថា ការបើកសវនាការកាលពីម្សិលមិញបន្ទាប់ពីមានមនុស្សប្រាំមួយនាក់បានបង្ហាញភ័ស្តុតាង រួមទាំងមន្ត្រីកងរាជអាវុធហត្ថមួយចំនួន កាលពីខែមុននោះ បានបញ្ចប់ហើយ ហើយតុលាការគ្រោងប្រកាសសាលក្រមនៅថ្ងៃទី៣០ ខែមេសា ។ លោកចៅក្រម ឯក ប៉ូលីហ្វីល បានមានប្រសាសន៍ថា “ ដោយសារយើងបានស្ដាប់សក្ខីកម្មពីសាក្សីជាច្រើននាក់នៅក្នុងសវនាការលើកមុនៗនោះ កាលពីម្សិលមិញ យើងបានស្ដាប់តែសក្ខីកម្មពីមន្ត្រីនគរបាលយុត្តិធម៌មួយរូបប៉ុណ្ណោះ”។ សាក្សីជាច្រើននាក់ បាននិយាយថា ពួកគេបានឃើញលោក ប៊ុនហេង សីុផឹកជាមួយអ្នកកាសែត ដែលគេសម្លាប់រូបនេះ នៅល្ងាចដែលគាត់បាត់ខ្លួននោះ ។ កញ្ញា សាន ម៉ារា៉ឌី កូនស្រីរបស់លោក ហង្ស សេរីឧត្ដម បាននិយាយថា នាងបានផ្តល់សក្ខីកម្មកាលពីម្សិលមិញដែរ និងបានរៀបរាប់ពីការទាក់ទងគ្នាចុងក្រោយរបស់នាងជាមួយនឹងឪពុកនាងនៅយប់ដែលគាត់បាត់ខ្លួននោះ។ នាងនិយាយថា “ ខ្ញុំបានប្រាប់ចៅក្រមថាខ្ញុំបានហៅទូរស័ព្ទទៅឪពុកខ្្ញុំ ប៉ុន្តែ គាត់មិនបានឆ្លើយតបទេ”។នាងនិយាយថា “ ឪពុករបស់នាងបានហៅទូរស័ព្ទមកនាងវិញ ដើម្បីប្រាប់ថា គាត់ជាប់រវល់និយាយ បន្ទាប់មកឈប់និយាយជាមួយនាង ប៉ុន្តែ បណ្ដាញទូរស័ព្ទនៅដំណើរការដដែល”។ កញ្ញា ម៉ារ៉ាឌី បាននិយាយថា នាងអាចឮឪពុកនាងសួរមនុស្សមិនស្គាល់ម្នាក់ថា “ តើអ្នកចង់បានអ្វីពីខ្ញុំ?”។ យោងតាមកញ្ញា ម៉ារ៉ាឌី បានឲ្យដឹងថា មនុស្សមិនស្គាល់ បានឆ្លើយថា “ ចាំបន្តិចនិងដឹងហើយ”។ ទោះបីជាលោក ប៊ុនហេង និងអ្នកស្រី វី ត្រូវបានចាប់ខ្លួនពីរថ្ងៃ បន្ទាប់ពីសាកសពនេះត្រូវបានរកឃើញដោយនគរបាលអះអាងថា បានប្រទះឃើញក្រណាត់ប្រឡាក់ឈាមនៅក្នុងផ្ទះបើកហាងការ៉ាអូខេរបស់ពូកគេក៏ដោយ ក៏ការសើុបអង្កេតនេះ បានទទួលការរិះគន់យ៉ាងខ្លាំងចំពោះការមិនសូវយកចិត្តទុកដាក់។ លោកមេធាវី ទេព មុនីជាតិ បានអះអាងកាលពីម្សិលមិញថា សំណាកឈាមដែលយកពីផ្ទះប្ដីប្រពន្ធនេះ និងបានបញ្ជូនទៅប្រទេសវៀតណាម ដើម្បីធ្វើតេស្តនោះបង្ហាញថា មិនមែនជាឈាមមនុស្សទេ ។ កាលពីខែកញ្ញា នគរបាលបានបញ្ជូនសំណាកឈាមនោះទៅធ្វើតេស្ត ប៉ុន្តែ មិនបានបង្ហាញលទ្ធផលនោះទេ។ លោក មុនីជាតិ បានមានប្រសាសន៍ថា “ អ្វីទាំងអស់នៅមិនទាន់ច្បាស់ទេ ហើយកូនក្ដីរបស់ខ្ញុំជាមិត្តជិតស្និទ្ធរបស់អ្នកដែលត្រូវគេសម្លាប់ ដូច្នេះមិនមានហេតុផលណា ដែលពួកគេសម្លាប់គាត់នោះទេ”។ លោកមានប្រសាសន៍បន្ថែមថា លោក ហង្ស សេរីឧត្ដម មានសត្រូវច្រើននាក់ណាស់ ជាមួយនឹងរបាយការណ៍សើុបអង្កេតរបស់គាត់នៅក្នុងខេត្តរតនគិរី។ អ្នកស្រី អុីម ចន្ធី ជាប្រពន្ធរបស់អ្នកកាសែតដែលត្រូវគេសម្លាប់នេះ និយាយថា អ្នកស្រីបារម្ភថា តុលាការខ្វះភ័ស្តុតាងដាក់បន្ទុកជនជាប់ចោទទាំងពីរនាក់នេះ ។ អ្នកស្រីបាននិយាយថា “ ខ្ញុំគ្មានសង្ឃឹមទេហើយខ្ញុំដឹងថា ការរកយុត្តិធម៌សម្រាប់ប្ដីរបស់ខ្ញុំនៅវែងឆ្ងាយណាស់”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
នគរបាលចាប់បានបក្ខពួកក្រុមចាប់ជំរិតដែលមានឈ្មោះអសោចម្នាក់ នៅក្នុងខណ្ឌឫស្សីកែវ
មន្ត្រីនគរបាលនិយាយកាលពីម្សិលមិញថា បុរសអាយុ៤៦ឆ្នាំម្នាក់ ដែលជាបក្ខពួកក្រុមចាប់ជំរិតដែលមានឈ្មោះអសោចនៅក្នុងប្រទេសកម្ពុជាអំឡុងចុងទសវត្សរ៍ឆ្នាំ១៩៩០ ហើយដែលបានគេចខ្លួនពីនគរបាលរយៈពេលជាង១០ឆ្នាំមកហើយនោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ក្នុងខណ្ឌឫស្សីកែវ ក្នុងរាជធានីភ្នំពេញ។ ចន្លោះឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៨ ឡាំ គឹមលាង បានចូលរួមជាមួយក្រុមចាប់ជំរិត ដឹកនាំដោយ សំ ណារ៉ា ដែលគេស្គាល់ថាឈ្មោះ “ រ៉ាស្មាច់” និងជាមនុស្សដែលនគរបាលកំពុងស្វែងរកចាប់ខ្លួនពាក់ព័ន្ធការចាប់ជំរិតជាច្រើនលើកអំឡុងពេលនោះ ព្រមទាំង ពាក់ព័ន្ធបទល្មើសថ្នាំញៀនដែលបានប្រព្រឹត្តចាប់តាំងពីចាកចេញពីក្រុមនោះមក។ លោកវរសេនីយ៍ឯក ខេង ទីតូ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានមានប្រសាសន៍ថា “ ឡាំ គឹមលាង គឺជាអតីតបក្ខពួកក្រុម រា៉ាស្មាច់ ហើយបន្ទាប់ពី បានស្លាប់ទៅ គឹមលាង បានងាកទៅជួញដូរគ្រឿងញៀនជាមួយក្មួយប្រុសរបស់ខ្លួន ឈ្មោះ ឡាំ សុខហេង ដែលក៏ត្រូវបានចាប់ខ្លួនដែរកាលពីឆ្នាំ២០០៧”។ លោកបានបន្ថែមថា លោកមិនដឹងថា ឈ្មោះ គឹមលាង នេះមានតួនាទីអ្វីពិតប្រាកដនៅក្នុងក្រុមចាប់ជំរិតនោះទេ។ កាលពីខែ សីហា ឆ្នាំ២០០០ សំ ណារ៉ា ត្រូវកម្លាំងសន្តិសុខបាញ់ត្រូវមុខមួយគ្រាប់...
អ្នកបើកតាក់សុីមកពីក្រុមហ៊ុន Choice Taxi ធ្វើកូដកម្មទាមទារមិនបង់ពន្ធលើប្រាក់ចំណូល
បុគ្គលិកក្រុមហ៊ុន Choice Taxi បានឲ្យដឹងថាក្រុមហ៊ុនតាក់សុី ដែលមានម្ចាស់ជាជនជាតិកូរ៉េនេះ បានដកការសម្រេចចិត្តរបស់ខ្លួនក្នុងការកាត់យកប្រាក់ចំណូល១០ភាគរយពីអ្នកបើកបរតាក់សុី សម្រាប់បង់ពន្ធលើប្រាក់ចំណូល កាលពីយប់មិញ បន្ទាប់ពីអ្នកបើកបរតាក់សុីប្រហែល១០០នាក់មកពីក្រុមហ៊ុននេះ បានធ្វើកូដកម្មនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ ដើម្បីតវ៉ានឹងចំពោះសេចក្ដីសម្រេចនេះ ។ លោក ស៊ុន សារ៉ាត អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Choice Taxi នេះបានមានប្រសាសន៍ថា ក្រុមហ៊ុននេះ នឹងមិនកាត់យកប្រាក់ពីអ្នកបើកតាក់សុីទាំងនោះទេ ប៉ុន្តែក្រុមហ៊ុននឹងប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយរបស់ខ្លួនក្នុងការបង់ពន្ធលើប្រាក់ចំណូលជំនួសឲ្យអ្នកបើកតាក់សុីរបស់ខ្លួន ។ លោកបានមានប្រសាសន៍ថា “ នៅពេលនេះ យើងនឹងប្រើគោលនយោបាយចាស់។ក្រុមហ៊ុននឹងបង់ពន្ធជាធម្មតា”។ លោក សារ៉ាត មានប្រសាសន៍បន្ថែមថា “ វាមិនមែនជាគោលនយោបាយរបស់ក្រុមហ៊ុននោះទេ។វាជាគោលនយោបាយរបស់រដ្ឋ”។ លោក វង្ស ចាន់សូរ៉ាវុធ អ្នកបើកម្នាក់ក្នុងចំណោមអ្នកបើកតាក់សុីទាំងនោះនិយាយថាការកាត់ប្រាក់នេះ នឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រាក់ចំណូលតិចតួចរបស់ខ្លួន។ លោកនិយាយបន្ថែមថា “ ឧទាហរណ៍ខ្ញុំរកប្រាក់ចំណូលបាន៥០ដុល្លារក្នុងមួយថ្ងៃ។ដូច្នេះ១០ភាគរយនៃប្រាក់ចំណូលនេះគឺស្មើនឹងប្រាំដុល្លារដែលត្រូវកាត់ចេញ ហើយថ្លៃសាំងយ៉ាងហោចណាស់១០ដុល្លារក្នុងមួយថ្ងៃ។ដូច្នេះវានៅសល់តែ៣៥ដុល្លារប៉ុណ្ណោះ”។
ប្រសិនបើការកាត់ប្រាក់ថ្មីនេះ ត្រូវបានអនុវត្ត អ្នកបើកតាក់សុីសល់ប្រាក់យកទៅផ្ទះតែ១២ដុល្លារប៉ុណ្ណោះក្នុងចំនួនទឹកប្រាក់៣៥ដុល្លារនេះ។បើគ្មានការកាត់ប្រាក់ថ្មីនេះ ពួកគេនៅសល់ប្រាក់១៤ដុល្លារយកទៅផ្ទះ។ លោក ហុ៊ល សេក អនុប្រធាននាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។មន្ត្រីក្រសួងផ្សេងទៀតក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ឬទាក់ទងមិនបាន។ កញ្ញា រី លក្ខិណា ប្រធានរដ្ឋបាលក្រុមហ៊ុនតាក់សុី Global Meter Taxi បាននិយាយថា ក្រុមហ៊ុនរបស់គាត់បានបែងចែកការបង់ពន្ធជូនរដ្ឋជាមួយអ្នកបើកបរតាក់សីុ ប៉ុន្តែ ចំពោះតែអ្នកបើកតាក់សុីណា ដែលរកបានប្រាក់ចំណូល ៥០០.០០០រៀល ឬប្រហែល១២៥ដុល្លារ ឬក៏ច្រើនជាងនេះប៉ុណ្ណោះក្នុងមួយខែ ចាប់តាំងពីក្រុមហ៊ុននេះ បានចាប់ផ្ដើមដំណើរការកាលពីឆ្នាំ២០០៨មក ។ កញ្ញាបាននិយាយថា “ ក្រុមហ៊ុនបង់ពន្ធឲ្យរដ្ឋ បុគ្គលិកក៏បង់ពន្ធឲ្យរដ្ឋដែរ។ ការបង់ពន្ធនេះមានចន្លោះពី៥ភាគរយទៅ១០ភាគរយ នៃប្រាក់ខែរបស់ពួកគេ។ ប្រសិនបើពួកគេបានប្រាក់ចំណូលច្រើន ពួកគេក៏បង់ពន្ធច្រើនដែរ”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
ក្រមអ្នកស៊ើបអង្កេតបារាំងសើុបអង្កេតឃាតកម្មលើស្ត្រីជនជាតិបារាំង ដែលប្រទះឃើញអណ្ដែតទឹក
នគរបាលនិងមន្ត្រីស្ថានទូតបានឲ្យដឹងកាលពីម្សិលមិញថា អ្នកសើុបអង្កេតបារាំងមួយក្រុមដែលបានមកប្រទេសកម្ពុជាកាលពីខែមុន ដើម្បីស៊ើបអង្កេតការស្លាប់បុរសជនជាតិបារាំងម្នាក់និងកូនបួននាក់របស់គាត់នៅក្នុងខេត្តកំពង់ស្ពឺនោះ ក៏បានឆ្លៀតឱកាសនេះស៊ើបអង្កេតករណីឃាតកម្មលើស្ត្រីជនជាតិបារាំងម្នាក់ឈ្មោះ អូហ្វេលី ប៊េកនីស (OphelieBegnis) អាយុ២៥ឆ្នាំ ផងដែរ។ សាកសពអាក្រាតកាយរបស់ស្ត្រីទេសចរបារាំងនេះត្រូវបានប្រទះឃើញអណ្ដែតទឹកក្បែរមាត់ស្ទឹង នៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពត កាលពីថ្ងៃទី១០ ខែកុម្ភៈ ដោយមានស្នាមរបួសក្បាល និងដៃ។ កញ្ញា អូហ្វេលី ស្នាក់នៅឯផ្ទះសំណាក់ ឡេ ម៉ង់គីយេ នៅក្នុងសង្កាត់ទឹកឈូ ហើយគេបានឃើញគាត់ចុងក្រោយពេលគាត់ជិះកង់ចេញពីផ្ទះសំណាក់នេះ មួយថ្ងៃមុនពេលប្រទះឃើញសាកសពគាត់។ ការស៊ើបអង្កេតរបស់មន្ត្រីមូលដ្ឋាននោះមិនអាចរកឃើញជនសង្ស័យណាមួយឡើយ ហើយថែមទាំងបានសន្យាផ្ដល់រង្វាន់ចំនួន២.៥០០ដុល្លារ សម្រាប់អ្នកដែលរកឃើញភ័ស្តុតាង។ កាលពីពីរសប្ដាហ៍កន្លងទៅ មន្ត្រីបារាំងមួយក្រុមមានគ្នា១០នាក់ គឺចៅក្រមស៊ើបអង្កេតម្នាក់អមដំណើរដោយអ្នកវិទ្យាសាស្ត្រកោសល្យវិច័យនិងនគរបាល បានបញ្ចប់ការស៊ើបអង្កេតលើការស្លាប់របស់លោក ឡូរ៉ង់ វ៉ាល្លីយេ (Laurent Vallier)អាយុ៤២ឆ្នាំ និងកូនបួននាក់របស់គាត់ ហើយគេបានរកឃើញសាកសពរបស់ពួកគេនៅក្នុងរថយន្ដរបស់គាត់ ដែលលិចក្នុងស្រះទឹកកាលពីខែមករា ឆ្នាំ២០១២។ ទោះបីជានគរបាលកម្ពុជាបាននិយាយថា ការស្លាប់នេះទំនងជាការធ្វើអត្តឃាតក៏ដោយក៏អ្នកស៊ើបអង្កេតបារាំងបាននិយាយថា...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាប់អ្នកបោះឆ្នោតឲ្យងាកទៅរកកូនប្រុសរបស់លោកទាំងបីនាក់
ថ្លែងទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជានិងអ្នកភូមិរាប់ពាន់នាក់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានស្នើឲ្យសាធារណជនងាកទៅកូនប្រុសរបស់លោកទាំងបីនាក់វិញ គឺ ហ៊ុន ម៉ាណែត ហ៊ុន ម៉ានិត និង ហ៊ុន ម៉ានី ប្រសិនបើពួកគាត់ត្រូវការជំនួយពីគណបក្សកាន់អំណាចនេះ។ បើទោះជាលោក ហ៊ុន សែន បានបេ្តជ្ញាថា នឹងកាន់អំណាចរាប់ទសវត្សរ៍ទៀតក៏ដោយក៏កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រីបានចូលកាន់តួនាទីដ៏សំខាន់ៗក្នុងជួរកងទ័ព ឬក្រុមដែលមានទំនាក់ទំនងនឹងគណបក្សប្រជាជនកម្ពុជាដែរ។ ដោយបង្ហាញជាលើកដំបូងពីការចូលប្រឡូកក្នុងឆាកនយោបាយ ថ្មីៗនេះគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់អំពីផែនការរបស់លោក ហ៊ុន ម៉ានី ដើម្បីឈរឈ្មោះក្នុងការបោះឆ្នោតនាពេលខាងមុខនេះ។ លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មីនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាមថា “ ថ្ងៃនេះ...
កង្វះថាមពលអគ្គិសនីនាំឲ្យខ្វះទឹកប្រើប្រាស់ក្នុងខេត្តព្រះសីហនុ
អ្នកគ្រប់គ្រងក្រុមហ៊ុនផ្គត់ផ្គង់ទឹកលើកឡើងកាលពីម្សិលមិញថា កង្វះទឹកដែលបានធ្វើឲ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារនៅក្នុងខេត្តព្រះសីហនុគ្មានទឹកស្អាតប្រើប្រាស់ក្នុងរយៈពេលមួយសប្ដាហ៍មកនេះ បានកើតមានឡើងបន្ទាប់ពីអាជ្ញាធរខេត្តបានសម្រេចដាក់កម្រិតក្នុងការផ្គត់ផ្គង់អគ្គិសនីទៅឲ្យក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជនមួយនៅក្នុងក្រុងទេសចរណ៍នេះ។ លោក ងី ស៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុនទឹកស្អាត អានកូ មានប្រសាសន៍ថា ដោយប្រឈមនឹងការផ្តាច់ចរន្ដអគ្គិសនីជាច្រើនកន្លែងនៅទូទាំងប្រទេសនោះ មន្ត្រីក្រុមហ៊ុនអគ្គិសនីកម្ពុជាកាលពីដើមខែនេះបានសម្រេចដាក់កម្រិតថាមពលអគ្គិសនីសម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាត អានកូនៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ដោយបង្វែរថាមពលនោះទៅឲ្យប្រជាពលរដ្ឋនិងអ្នកប្រកបអាជីវកម្មនៅក្នុងខេត្តព្រះសីហនុវិញ។ លោកបានបន្ថែមថា ការធ្វើបែបនេះ ការបូបទឹកនៅក្បាលឆាយលែងដំណើរការ ចំណែកឯបឹងព្រែកទប់ដែលជាអាងស្តុកទឹករបស់រដ្ឋដែលអាចស្តុកទឹករហូតដល់កន្លះលានម៉ែត្រគូបអំឡុងរដូវវស្សានោះ ក៏រីងយ៉ាងឆាប់រហ័សដោយសារតែតម្រូវការទឹកខ្ពស់ពេក។ លោក ងី ស៊ុន បន្ដថា “ ទឹកក្នុង ចាប់ផ្ដើមរីងយ៉ាងលឿន នៅពេលដែល “ ទឹកធ្លាក់ក្បាលឆាយ” មិនអាចផ្គត់ផ្គង់ទឹកបានគ្រប់គ្រាន់ ដោយសារកង្វះចរន្ដអគ្គិសនី”។ ក្នុងសេចក្តីប្រកាសមួយផ្ញើជូនអតិថិជនកាលពីថ្ងៃទី២០ ខែមីនា មន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្តដែលត្រួតពិនិត្យអាជ្ញាធរផ្គត់ផ្គង់ទឹកក្នុងខេត្តព្រះសីហនុ បានធ្វើការអំពាវនាវបន្ទាន់មួយដល់ប្រជាពលរដ្ឋឲ្យជីកអណ្ដូងទឹកផ្ទាល់ខ្លួន ព្រោះបឹងព្រែកទប់ស្ទើរតែរីងស្ងួតទៅហើយ។
លោក...
អ្នកសង្កេតការណ៍បោះឆ្នោត៖ អ្នក បោះឆ្នោតចំនួន១,២៥លាននាក់ អាចបាត់ឈ្មោះពេលបោះឆ្នោត
គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតប្រមាណ១,២៥លាននាក់អាចបាត់បង់សិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៣ ដោយសារកំហុសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំឡុងពេលចុះឈ្មោះបោះឆ្នោតនិងការធ្វើវិសោធនកម្មនៃដំណើរការពិនិត្យឈ្មោះអ្នកបោះឆ្នោតឡើងវិញ។ អ្នកស្រាវជ្រាវរបស់គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ដែលបានត្រួតពិនិត្យលើដំណើរការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះអ្នកបោះឆ្នោតចុងក្រោយបានរកឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះឈ្មោះប្រជាពលរដ្ឋចំនួន៣០០,០០០នាក់ថែមទៀត លើសពីឈ្មោះពិតរបស់អ្នកបោះឆ្នោត។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍លម្អិតមួយដែលមានកម្រាស់៥៨ទំព័រថា “ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាបានរកឃើញថា ប្រជាពលរដ្ឋដែលបានចុះឈ្មោះចំនួនប្រហែល១៣,៥ភាគរយមិនមានទិន្នន័យក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ទេ ដែលឈ្មោះរបស់ពួកគេមិនអាចរកឃើញឬឈ្មោះរបស់ពួកគេត្រូវបានគេផ្លាស់ប្តូរទាំងស្រុង”។ របាយការណ៍នោះបានលើកឡើងបន្តថា “ នេះមានន័យថា ឈ្មោះរបស់ប្រជាពលរដ្ឋខ្លះក្នុងចំណោមប្រជាពលរដ្ឋ ដែលបានចុះឈ្មោះចំនួន១,២៥លាននាក់ ទំនងជាបាត់បង់សិទ្ធិរបស់ខ្លួនក្នុង ការបោះឆ្នោតជាតិឆ្នាំ២០១៣ ខាងមុខនេះ”។ នៅក្នុងរបាយការណ៍សង្ខេបមួយអមជាមួយរបាយការណ៍នេះ លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជាមានប្រសាសន៍ថា ការរកឃើញកំហុសដ៏ច្រើនក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះធ្វើឲ្យគាត់មាន “ ក្តីកង្វល់យ៉ាងខ្លាំង” អំពីការបោះឆ្នោតជាតិ។ លោក បញ្ញា បានមានប្រសាសន៍បន្តថា “ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគួរជាអ្នកទទួលខុសត្រូវសម្រាប់បញ្ហា នេះដើម្បីរៀបចំការពិភាក្សាស្វែងរកមធ្យោបាយមួយប្រសើរជាងនេះ ដើម្បីលើកស្ទួយមុខមាត់នៃ ការបោះឆ្នោត”។ ការព្រមានជាមុននេះបានធ្វើឲ្យនឹកឃើញនូវ របាយការណ៍មួយផ្សេងទៀតរបស់គណៈកម្មាធិការសម្រាប់ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាកាលពីឆ្នាំមុន ដែលបានរកឃើញថា ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតប្រហែល១,៥លាននាក់អាចប៉ះពាល់នៅក្នុង ការបោះឆ្នោតឃុំ-សង្កាត់កាលពីខែមិថុនាដោយសារមានកំហុសនៅក្នុងការចុះឈ្មោះបោះឆ្នោត។ គណៈកម្មាធិការសម្រាប់ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា បានលើកឡើងថា ដំណើរការចុះឈ្មោះបោះឆ្នោតបានបង្ហាញថា “ មានការរីកចម្រើនតិចតួច” ពីឆ្នាំ២០០៧ និងឆ្នាំ២០០៨ ប៉ុន្តែ តាមការពិតការចុះឈ្មោះបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតបច្ចុប្បន្ននេះ សម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដា គួរឲ្យបារម្ភ។ របាយការណ៍របស់គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាបានលើកឡើងថា “ ភាពខុសឆ្គងក្នុងការលុបឈ្មោះអ្នកបោះឆ្នោតគឺជារឿងមិនធម្មតាទេ ដោយសារអ្នកបោះឆ្នោតទាំងនោះបច្ចុប្បន្ននេះកំពុងរស់នៅក្នុងឃុំរបស់ខ្លួ ហើយបានចុះឈ្មោះរបស់ពួកគេក្នុងឃុំរបស់ខ្លួនផងដែរ។ ទោះបីជាយ៉ាងដូច្នេះក៏ដោយ ក៏ឈ្មោះរបស់ពួកគេត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១២ផងដែរ។ ម្យ៉ាងវិញទៀតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានសម្រេចលុបឈ្មោះអ្នកបោះឆ្នោតចំនួន៤៦៨,៤៨៥នាក់ គឺប្រហែល៥ភាគរយនៃចំនួនអ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក៏បានលើកឡើងអំពីចំនួនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ដែរ ហើយបានចុះឈ្មោះបោះឆ្នោតកាលពីខែតុលា ដែលភាគច្រើនពួកគេមានអាយុ១៨ឆ្នាំ គិតចាប់ផ្តើមពីខែកញ្ញា ឆ្នាំ២០១១មក ដំណើរការចុះឈ្មោះបោះឆ្នោតមានចំនួន៩១៦,៧៥៧នាក់ ដែលឈ្មោះទាំងអស់នេះភាគច្រើនគឺខុសគ្នានឹងឈ្មោះពិតទាំងអស់នោះ។ គណៈកម្មាធិការសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានលើកឡើងទៀតថា “ ចាប់តាំងពីពេលនោះមកការព្យាកររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត.... ការចុះឈ្មោះអ្នកបោះឆ្នោតគឺតែងតែមានកំហុសជានិច្ច”។...
ដោយសារខ្វះទឹក អង្គភាពពន្លត់ អគ្គិភ័យក្រុងព្រះសីហនុមិនអាច ពន្លត់អគ្គិភ័យបានទាន់ពេល
កង្វះទឹកនៅក្នុងក្រុងទេសចរណ៍ គឺក្រុងព្រះសីហនុ បានធ្វើឲ្យអាជ្ញាធរផ្ដល់យោបល់ដល់ពាណិជ្ជករជាច្រើនឲ្យជីកអណ្ដូងផ្ទាល់ខ្លួន នៅពេលតម្រូវការជាមូលដ្ឋានអាចផ្គត់ផ្គង់បានតែ៥០ភាគរយប៉ុណ្ណោះ បន្ទាប់ពីអាកាសធាតុក្ដៅខ្លាំងបានធ្វើឲ្យអាងស្ដុកទឹកតែមួយគត់របស់អ្នកផ្គត់ផ្គង់ទឹក រីងស្ងួតនោះ។ ស្ថានភាពនេះធ្ងន់ណាស់ កាលពីម្សិលមិញដោយអង្គភាពពន្លត់អគ្គិភ័យក្រុងព្រះសីហនុមិនអាចពន្លត់អគ្គិភ័យមួយ ក្នុងខណ្ឌ ដែលមានភ្ញៀវទេសចរច្រើនតាមបណ្ដោយផ្លូវដ៏មមាញឹកមួយបាន ពីព្រោះរថយន្ដពន្លត់អគ្គិភ័យអស់ទឹក ហើយក្រុមពន្លត់អគ្គិភ័យមិនអាចតភ្ជាប់បំពង់ទឹកក្នុងមូលដ្ឋាន ដើម្បីពន្លត់អគ្គិភ័យនោះបាន។ គ្មាននរណាម្នាក់រងរបួសនោះទេ ក្នុងហេតុការណ៍កើតមានអគ្គិភ័យនេះ។ អគ្គិភ័យនេះបានចាប់ផ្ដើមឆាបឆេះនៅម៉ោងប្រហែល១១ និង៤០នាទីថ្ងៃត្រង់ ហើយត្រូវបានធូរស្រាលបន្តិចវិញ ពេលក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើទឹកនៅក្នុងរថយន្ដរបស់ខ្លួន មុនពេលទឹកនេះអស់ ហើយបានព្យាយាមភ្ជាប់បំពង់បាញ់ទឹករបស់ខ្លួនទៅនឹងក្បាលម៉ាស៊ីនទឹក ដែលគ្មានទឹក។ ដល់ម៉ោង២រសៀល ក្រុមអ្នកពន្លត់អគ្គិភ័យអាចតភ្ជាប់ជាមួយនឹងកន្លែងផ្គត់ផ្គង់ទឹកបន្ទាន់មួយ ហើយបានពន្លត់អគ្គិភ័យនេះឲ្យរលត់ ប៉ុន្ដែ មិនអាចពន្លត់បានមុនពេលអគារពាណិជ្ជកម្មទាំងបួនត្រូវបានឆាបឆេះទាំងស្រុងឡើយ។ លោក តាក់ វ៉ាន់ថា អធិការនគរបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា “ យើងបានប្រើរថយន្ដពន្លត់អគ្គិភ័យចំនួន១៥គ្រឿងដើម្បីពន្លត់អគ្គិភ័យនេះ ហើយបន្ទាប់មកបានស្នើឲ្យរដ្ឋាករទឹករាជធានីភ្នំពេញបើកបំពង់ទឹកបន្ទាន់មួយសម្រាប់អាជ្ញាធររបស់យើងពន្លត់អគ្គិភ័យនេះ”។ លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា ការខូចខាត និងការបំផ្លិចបំផ្លាញអាចតិចជាងនេះ ប្រសិនបើយើងមានទឹកគ្រប់គ្រាន់”។ លោកបានបន្ដថា នគរបាលនៅមិនទាន់កំណត់មូលហេតុ និងប្រភពនៃអគ្គិភ័យនេះបាននៅឡើយទេ។ អគារពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវដ៏មមាញឹក ដែលរងការខូចខាត និងបំផ្លិចបំផ្លាញទាំងស្រុងនេះ រួមមានផ្ទះសំណាក់ Monkey Republic ផ្ទះសំណាក់ Mick and Craig's ហាងលក់សម្ភារមុជទឹក ព្រមទាំងបារ និងភោជនីយដ្ឋាន...
គណបក្សសិទិ្ធមនុស្សតែងតាំងលោក សឺន ស៊ូប៊ែរ្ដិ៍ ជាប្រធានគណបក្សថ្មីនៅមុនការបោះឆ្នោតជាតិ
កាលពីម្សិលមិញ គណបក្សសិទិ្ធមនុស្ស បានតែងតាំងប្រធានគណបក្សថ្មីមួយរូបជាផ្លូវការដើម្បីជំនួសលោក កឹម សុខា ដែលបានលាឈប់ពីមុខតំណែងជាប្រធានគណបក្សនេះ ទៅធ្វើជាអនុប្រធាននៃសម្ពន្ធគណបក្សប្រឆាំង ដែលទើបបង្កើតថ្មី ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅក្នុងឆ្នាំនេះ ។ លោក កឹម សុខា នឹងត្រូវជំនួសដោយលោក សឺន សូ៊ប៊ែរ្ដិ៍ ជាទីប្រឹក្សាមួយរូបរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋនរោត្ដម សីហនុ បានពន្យល់នៅក្នុងសមាជវិមញ្ញរបស់គណបក្សថា លោក កឹម សុខា បានលាលែងពីប្រធានគណបក្សសិទ្ធិមនុស្សជាផ្លូវការ ដើម្បីទទួលមុខតំណែងរបស់លោកនៅក្នុងគណបក្សសង្គ្រោះជាតិ ជាគណបក្សមួយដែលត្រូវបានបង្កើតឡើងបន្ទាប់ពីការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្សុី និងគណបក្សសិទ្ធិមនុស្ស នៅមុនការបោះឆ្នោតជាតិនៅខែកក្កដា ខាងមុខនេះ ។ លោក កឹម សុខា បានថ្លែងប្រាប់សមាជិកសមាជិការគណបក្សសិទិ្ធមនុស្សជាង១.០០០នាក់ ដែលបានចូលរួមក្នុងសមាជវិសាមញ្ញនៅទីស្នាក់ការរបស់គណបក្សនៅក្នុងខណ្ឌទួលគោករាជធានីភ្នំពេញថា “ ហេតុផលដ៏សំខាន់ ដែលខ្ញុំបើកសមាជវិសាមញ្ញនៅថ្ងៃនេះ គឺដើម្បីផ្តល់ឱកាសឲ្យរូបខ្ញុំបានសុំលាឈប់ពីប្រធានគណបក្សសិទិ្ធមនុស្សទៅទទួលមុខតំណែងមួយក្នុងបេសកកម្មជាប្រវត្តិសាស្រ្តជាមួយនឹងលោក សម រង្សុី ដើម្បីដឹកនាំគណបក្សសង្គ្រោះជាតិ”។ លោក កឹម សុខា ក៏បានយកឱកាសនេះធ្វើការរិះគន់ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ផងដែរ ដោយបានថ្លែងថា លោក ហ៊ុន សែន មិនអាចប្រៀបជាមួយនឹងលោក សម រង្សុី បានទេ ដែលបច្ចុប្បន្ននេះកំពុងរស់នៅដោយនិរទេសខ្លួននៅក្នុងប្រទេសបារាំង ដើម្បីគេចពីទោសជាប់ពន្ធនាគារពីបទចោទប្រកាន់មួយចំនួនដែលគេជឿថា ជារឿងនយោបាយ។ លោកបានមានប្រសាសន៍បន្តថា “ បើធ្វើការប្រៀបធៀបអំពីភាពប៉ិនប្រសប់របស់ពួកគេនោះ យើងមិនចាំបាច់ធ្វើការប្រៀបធៀបទេ។ ប្រសិនបើលោក សម រង្សុី ជាគ្រូបង្រៀនវិញ លោកនឹងបង្រៀននៅថ្នាក់មហាវិទ្យាល័យ ឬយ៉ាងហោចណាស់ក៏នៅថ្នាក់វិទ្យាល័យដែរ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននេះវិញ ប្រសិនបើលោកទៅសាលារៀនវិញ គឺលោកអាចបង្រៀនត្រឹមតែថ្នាក់បឋមសិក្សាប៉ុណ្ណោះ។ ហើយលោក ក៏មិនអាចធ្វើជាសិស្សរបស់លោក សម រង្ស៊ី បានទៀតផង”។ លោកបានមានប្រសាសន៍បន្តថា“ នរណា
ក៏ដឹងដែរថា មេដឹកនាំនាពេលបច្ចុប្បន្ននេះ ប្រព្រឹត្តអំពើពុករលួយ ជាមេដឹកនាំផ្ដាច់ការដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងរំលោភសិទិ្ធមនុស្ស”។ ទោះបីជាបច្ចុប្បន្ននេះគណបក្សទាំងពីរនឹងខិតខំប្រឹងប្រែងធ្វើយុទ្ធនាការបោះឆ្នោតដើម្បីគណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតជាតិនៅខែកក្កដាខាងមុខនេះក៏ដោយ ក៏គណបក្សសិទិ្ធមនុស្ស និងគណបក្សសម រង្សុី នឹងបន្តការងាររបស់ខ្លួនដដែលចាប់តាំងពីគណបក្សទាំងពីរ មានក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលបានជាប់ឆ្នោតកាលពីឆ្នាំមុនដដែល ។ លោក សឺន ស៊ូបែ៊រ្ដិ៍ ជាអតីតសមាជិក មួយរូប នៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញបានទទួលមុខតំណែងជាប្រធានគណបក្សសិទ្ធិមនុស្សជាផ្លូវការកាលពីម្សិលមិញ ។ឪពុករបស់លោក សឺន ស៊ូប៊ែរ្តិ៍ គឺលោក សឺន សាន ជាអតីតអ្នកនយោបាយជើងចាស់ និងជាស្ថាបនិករណសិរ្សរំដោះជាតិខ្មែរ ជាក្រុមចលនាតស៊ូមួយ ។ លោក សឺន ស៊ូប៊ែរ្ដិ៍ បានមានប្រសាសន៍ថា “ យើងសង្ឃឹមថា គណបក្សសង្គ្រោះជាតិនឹងឈ្នះការបោះឆ្នោតជាតិក្នុងឆ្នាំនេះ ប្រសិនបើការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌”៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ
កម្មករក្រុមហ៊ុនចាប់ផ្ដើមកាប់ឆ្កាដីព្រៃដើម្បីសាងសង់ទំនប់វារីអគ្គិសនីសេសាន២ ក្នុងខេត្តស្ទឹងត្រែង
កម្មករបានចាប់ផ្ដើមកាប់ឆ្កាដីព្រៃដោយប្រើរណាយន្តនៅក្នុងខេត្តស្ទឹងត្រែងដើម្បីបើកផ្លូវសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយ ដែលទង្វើនេះបានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងតំបន់នោះខឹងយ៉ាងខ្លាំង និងនិយាយថា ពួកគេមិនបានដឹងអំពីផែនការសាងសង់ទំនប់នេះទេ។ ចំណែករដ្ឋសភាឯណោះវិញ បានអនុម័តហិរញ្ញវត្ថុសម្រាប់ការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់នេះតាំងពីខែកុម្ភៈមកម៉្លេះ ទោះបីជាមានការជំទាស់ពីគណបក្ស សម រង្ស៊ី ដែលបានលើកឡើងថា ទំនប់នេះធ្វើឲ្យមានផលប៉ះពាល់សង្គម និងបរិស្ថានច្រើនជាងផលប្រយោជន៍ក៏ដោយ។ គួររំឭកថា ដើម្បីសាងសង់ទំនប់វារីអគ្គិសនីក្នុងតំបន់នេះ គេត្រូវបណ្ដេញប្រជាពលរដ្ឋជាង៥.០០០គ្រួសារ ហើយលទ្ធផលនៃការសិក្សាស្រាវជ្រាវបានបង្ហាញថា វានឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋរហូតដល់១០០.០០០នាក់ដែលរស់នៅខាងលើនិងខាងក្រោមទំនប់នេះដោយសារមានផលប៉ះពាល់ដល់ការនេសាទត្រី។ លោក សៀក មេគង្គ មេឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រសាសន៍ថា កម្មករមួយក្រុមមានគ្នាប្រហែល២០នាក់មកពីក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនចិន ហាយដ្រូឡានកាំង(China's Hydrolancang International Energy Co.Ltd) បានចាប់ផ្ដើមកាប់រំលំដើមឈើនៅក្នុងតំបន់នេះ កាលពីថ្ងៃទី២១ ខែមីនា។ លោក មេគង្គ មានប្រសាសន៍ថា “ ពួកគេមកកាប់ព្រៃស្ថាបនាអាងស្តុកទឹកនេះ ពុំបានសហការជាមួយអាជ្ញាធរទេ ហើយខ្ញុំឆ្ងល់ណាស់ថា...