29 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ធនាគារ​ពិភព​លោក​និយាយ​ថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​វិស័យទេសចរណ៍ និង​​កសិកម្ម​

វិស័យសំណង់​បាន​ជែង​ដាច់​​វិស័យ​ទេសចរណ៍ និង​វិស័យ​កសិកម្ម​​រហូត​ក្លាយ​ជា​វិស័យធំ​បំផុតទី២​របស់​កម្ពុជា​ ដោយ​វិស័យ​កាត់​ដេរ​នៅ​តែ​ជា​វិស័យ​កំពូល​ដដែល​ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ដោយធនាគារ​ពិភព​លោក​ ដែល​និយាយ​ថា កម្ពុជា​​ចាំបាច់​ត្រូវ​ផ្ដល់​កញ្ចប់​​សេវា​កម្ម​ទេសចរណ៍​បន្ថែម​ទៀត​ ជួស​ជុល​ផ្លូវ​​ថ្នល់​ឡើង​វិញ បន្ទាប​ថ្លៃ​​អគ្គិសនី និង​បង្កើន​​ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​ធ្វើ​ការ​ជំនួស​មនុស្ស​នៅ​ក្នុង​អាជីវកម្ម​​...

អ្នកនាំ​ពាក្យ​រដ្ឋាភិបាលផ្លាស់ប្តូរជំហរ​លើ​ការ​ហាមឃាត​់​មិន​ឲ្យ​លោកស្រី ម៉ម សុម៉ាលី ​​បើក​អង្គការ​មិន​មែន​រដ្ឋាភិបាល​

កាលពី​ម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ផ្លាស់​ប្តូរ​ជំហរ​លើការ​អត្ថាធិប្បាយ​ដែល​លោកបាន​លើកឡើងកាលពី​សប្ដាហ៍​មុន នៅ​ពេល​លោក​បាន​មាន​ប្រសាសន៍​ថា លោកស្រី​ ម៉ម សុម៉ាលី...

ជើង​​​ឯក​​​តេក្វាន់​​​ដូ​​​ ត្រឡប់​​​មក​​​វិញ​​​ដោយ​​​ទទួល​​​បាន​​​ការ​​​ស្វាគមន៍​​​ក្នុង​​​នាម​​​ជា​​​វីរនារី​​​

កញ្ញា ស៊ន សៀវមី ដែល​​​ជា​​​ជើង​​​ឯក​​​តេក្វាន់​​​ដូ​​​កម្ពុជា​​​ទទួល​​​បាន​​​ការ​​​ស្វាគមន៍​​​ក្នុង​​​នាម​​​ជា​​​វីរ​​​នារី​​​នៅ​​​ពេល​​​នាង​​​បាន​​​ត្រឡប់​​​មក​​​ដល់​​​រាជ​​​ធានី​​​​​​ភ្នំពេញ​​​វិញ​​​ពី​​​ប្រទេស​​​កូរ៉េខាង​​​ត្បូង​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ជា​​​មួយ​​​នឹង​​​មេដាយ​​​មាស​​​កីឡា​​​អាស៊ី​​​ជា​​​លើក​​​ដំបូង​​​ ដែល​​​ប្រទេស​​​កម្ពុជា​​​មិន​​​ដែល​​​ធ្លាប់​​​ទទួល​​​បាន​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ​​​។ កញ្ញា ស៊ន សៀវមី បាន​​​យក​​​ឈ្នះ​​​គូ​​​ប្រកួត​​​មក​​​ពី​​​ប្រទេស​​​អ៊ូសបេគីស្ថាន​​​ អីុរ៉ង់ និង​​​ប្រទេស​​​ហ្វីលីពីន​​​ ដោយ​​​ទទួល​​​បាន​​​​​​មេដាយ​​​មាស​​​តេក្វាន់ដូ​​​ប្រភេទ​​​​​​ទម្ងន់​​​​​​​​​ក្រោម​​​៧៣​​​គីឡូ​​​ក្រាម​​​​​​​​​ផ្នែក​​​នារី​​។ នៅ​​​ពេល​​​នាង​​​បាន​​​ចុះ​​​ពី​​​យន្ត​​​ហោះ ដែល​​​ហោះ​​​ហើរ​​​ពី​​​ទី​​​ក្រុង​​​អីុនឈុន​​​ មក​​​កាលពី​​​យប់​​​ថ្ងៃ​​​អាទិត្យ កញ្ញា ស៊ន សៀវមី ដែល​​​​​​មាន​​​ទឹក​​​ភ្នែក​​​រលីង​​​រលោង​​​ត្រូវ​​​បាន​​​ស្វាគមន៍​​​ដោយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​និង​​​អ្នក​​​គាំទ្រ​​​រាប់​​​រយ​​​នាក់​​​ មុន​​​ពេល​​​​​​ត្រូវ​​​បាន​​​នាំ​​​ដោយ​​​ក្បូន​​​រថយន្ត​​​​​​អម​​​ដោយ​​​ម៉ូតូ​​​ទៅ​​​កាន់​​​វិមាន​​​​​​សន្តិភាព​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​ជួ​​​ប​​​ជាមួយ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដោយ​​​ផ្ទាល់​​​នៅ​​​ទី​​​នោះ​​​។ កញ្ញា ស៊ន សៀវមី បាន​​​និយាយ​​​បន្ទាប់​​​ពី​​​មក​​​ដល់​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ថា "ខ្ញុំ​​​មាន​​​អារម្មណ៍​​​រំភើប​​​ខ្លាំង​​​ណាស់​​​ ដែល​​​ពល​​​រដ្ឋ​​​ជា​​​ច្រើន​​​មក​​​ទទួល​​​ខ្ញុំ​​​ ខ្ញុំ​​​និយាយ​​​អ្វី​​​មិន​​​ចេញ​​​ទេ​​​ឥឡូវ​​​​​​នេះ​​​ ប៉ុន្តែ ខ្ញុំ​​​ចង់​​​និយាយ​​​ថា កម្ពុជា​​​មិន​​​ខ្សោយ​​​ទេ​​​"។ នៅ​​​ឯ​​​វិមាន​​​សន្តិភាព លោក ហ៊ុន សែន បាន​​​សរសើរ​​​ដល់​​​ កញ្ញា ស៊ន សៀវមី  ​​​ជា​​​ស្ត្រី​​​ទី​​​១​​​ ដែល​​​​​​​​​នាំ​​​មេដាយ​​​មាស​​​មក​​​ឲ្យ​​​ប្រទេស​​​កម្ពុជា​​​ជា​​​លើក​​​ដំបូង​​​ក្នុង​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​នេះ ហើយ​​​បាន​​​ប្រកាស​​​ថា ក្រសួង​​​អប់​​​រំ យុវជន​​​ និង​​​កីឡា​​​នឹង​​​ឲ្យ​​​នាង​​​ជាប់​​​ការ​​​​ប្រឡង​​​​​បាក់​​​ឌុប​​​ដោយ​​​ស្វ័យ​​​ប្រវត្តិ ដែល​​​នាង​​​បាន​​​ប្រឡង​​​ធ្លាក់​​​​​​​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗនេះ។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ថ្ងៃ​​​នេះ​​​ យប់​​​នេះ​​​ ប្រទេស​​​កម្ពុជា​​​របស់​​​យើង​​​មាន​​​មោទនភាព​​​យ៉ាង​​​ខ្លាំង​​​ ដែល​​​​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​​​​ពី​​​មុន​​​មក។ រហូត​​​មក​​​ទល់​​​នឹង​​​ពេល​​​នេះ​​​​​​យើង​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​ត្រឹម​​​តែ​​​៦​​​ប៉ុណ្ណោះ ក្នុង​​​រយៈ​​​ពេល​​​៦០​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​​​​ ដែល​​​មាន​​​ន័យ​​​ថា ជា​​​មធ្យម​​​យើង​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​មួយ​​​ក្នុង​​​រាល់​​​១០​​​ឆ្នាំ​​​ម្តង​​​ ប៉ុន្តែ រឿង​​​សំខាន់​​​បំផុត​​​នោះ​​​ គឺ​​​ថា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤នេះ ​​​យើង​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​មួយ​​​ដែល​​​ កញ្ញា ស៊ន សៀវមី  ជា​​​អ្នក​​​ដណ្ដើម​​​បាន"។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​​​​បន្ថែម​​​ថា ​​​​​​​​​​​​​​​​​​​​​​​​​ប្រសិន​​​បើ​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​ម្នាក់​​​ណា​​​ឈ្នះ​​​មេដាយ​​​មាស​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​កីឡា​​​អូឡាំពិក​​​ មិន​​​ថា កីឡាករ​​​ ឬ​​​កីឡា​​​ការិនី​​​ទេ​​​នឹង​​​​​ទទួល​​​បាន​​​កិត្តិយស​​​ដោយ​​​មាន​​​ក្បួន​​​រថយន្ត និង​​​ក្បួន​​​ម៉ូតូ​​​​​​ចំនួន​​​១២​​​គ្រឿង​​​អម​​​ ពោល​​​​​​គឺ​​​មាន​​​ចំនួន​​​ទ្វេ​​​ដង​​​លើ​​​ក្បួន​​​ដែល​​​អម​​​​​​ដំណើរ​​​ កញ្ញា ស៊ន សៀវមី ពី​​​អាកាស​​​យាន​​​ដ្ឋាន​​​។ នៅ​​​ពេល​​​និយាយ​​​ក្នុង​​​សន្និសីទ​​​កាសែត​​​​​​​​​នៅ​​​​​​ទី​​​ស្នាក់​​​ការ​​​របស់​​​​​​គណៈកម្មាធិការ​​​ជាតិ​​​អូ​​​ឡាំ​​​ពិក​​​កម្ពុជា​​​ កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ កញ្ញា ស៊ន សៀវមី ​​​បាន​​​និយាយ​​​អំពី​​​ក្តី​​​រំភើប​​​របស់​​​នាង​​​ដែល​​​ទទួល​​​បាន​​​មេដាយ​​​មាស​​​។ នាង​​​បាន​​​និយាយ​​​ថា "ខ្ញុំ​ហាក់​​​បី​​​ដូច​​​ជា​​​​​មិន​​​សូវ​​​ជឿ​​​ជាក់​​​លើ​​​ខ្លួន​​​ឯង​​​ទេ​​​ ​​​​​​​​​​​​​​​​​​ ប៉ុន្តែ​​​ដោយ​​​សារ​​​មាន​​​ការ​​​គាំទ្រ​​​ពី​​​ពល​​​រដ្ឋ​​​របស់​​​យើង​​​ និង​​​អ្នក​​​ឧបត្ថម្ភ​​​ ទើប​​​ខ្ញុំ​​​មាន​​​ថ្ងៃ​​​នេះ​​​"។ នាង​​​បា​​​ន​​​និយាយ​​​បន្ត​​​ទៀត​​​ថា "​​​ខ្ញុំ​​​ចង់​​​លើក​​​ទង់​​​ជាតិ​​​កម្ពុជា​​​ឲ្យ​​​​​​​​​ខ្ពស់​​​ជាង​​​​​​​​​ទង់​​​ជាតិ​​​របស់​​​ប្រទេស​​​ផ្សេងៗ​​​ ហើយ​​​ខ្ញុ​​ំ​​​ចង់​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​រូប​​​បាន​​​ស្តាប់​​​ភ្លេង​​​ជាតិ​​​របស់​​​កម្ពុជា​​​ ​​​ហេតុ​​​ដូច្នេះ​​​ គេ​​​នឹង​​​ស្គាល់​​​កម្ពុជា​​​"។កញ្ញា ស៊ន សៀវមី  បាន​​​បន្ថែម​​​ទៀត​​​ថា ឥឡូវ​​​នេះ​​​នាង​​​កំពុង​​​សម្លឹង​​​លើ​​​ទីក្រុង​​​ រីយ៉ូ ដឺ​​​ហ្សាណេរូ ជា​​​កន្លែង​​​ប្រារព្ធ​​​កីឡា​​​អូឡាំពិក​​​រដូវ​​​ក្តៅ​​​លើក​​​ក្រោយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៦​​​បន្ត​​​ទៀត​​​។ លោក វ៉ាត​​​ ចំរើន​​​ អគ្គលេខាធិការ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​អូឡាំពិក​​​កម្ពុជា បាន​​​លើក​​​ឡើង​​​ថា ជ័យជម្នះ​​​ជា​​​ប្រវត្តិសាស្ត្រ​​​របស់​​​កញ្ញា ស៊ន សៀវមី  នឹង​​​ត្រូវ​​​គេ​​​ចង​​​ចាំ​​​ជា​​​រៀង​​​រហូត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ដាក់​​​ចេញ​​​នូវ​​​ផែន​​​ការ​​​យុត្តិសាស្ត្រ​​​មួយ​​​ក្នុង​​​ឆ្នាំ​​​២០១០​​​ដើម្បី​​​ទទួល​​​បាន​​​យ៉ាង​​​ហោច​​​ណាស់​​​ក៏​​​មេដាយ​​​មួយ​​​ដែរ​​​ នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​កីឡា​​​អាស៊ី នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៤នេះ​​​ ដើម្បី​​​បន្ត​​​អភិវឌ្ឍ​​​វិស័យ​​​កីឡា"៕ស៊ុយ​​​ឈាង​​​​​​  

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ និង​​​នគរបាល​​​រាជ​​​ធានី​​​ជាង​​​៣.៥០០នាក់​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​​​​សម្រាប់​​​​​​ ពិធីបុណ្យ​​​អុំ​​​ទូក​​​

យោង​​​តាម​​​មន្ត្រី​​​នគរ​​​បាល​​​ជាន់​​​ខ្ពស់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​នគរ​​​បាល​​​រាជ​​​ធានី​​​ជាង​​​៣.៥០០នាក់​​ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ឲ្យ​​​ល្បាត​​​អំឡុង​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​​​​ក្នុង​​​ឆ្នាំ​​​នេះ​​​ ដែល​​​នឹង​​​ត្រូវ​​​ប្រារព្ធ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជា​​​លើក​​​ដំបូង​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១០​​​មក​​​​​​ ដែល​​​​​​ពេល​​​នោះ​​​មនុស្ស​​​ចំនួន​​​៣៥៣​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ការ​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​មួយ​​​លើ​​​ស្ពាន​​​ទៅ​​​កាន់​​​កោ​​​ះ​​​ពេជ្រ​​​។ ពិធីបុណ្យ​​​ដែល​​​ជា​​​ធម្មតា​​​ទាក់​​​ទាញ​​​ពល​​​រដ្ឋ​​​ប្រហែល​​​១លាន​​​នាក់​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​នឹង​​​ត្រូវ​​​ប្រារព្ធ​​​ឡើង​​​នៅ​​​ក្នុង​​​ឆ្នាំនេះ​​​ចាប់​​​ពី​​​ថ្ងៃទី​​​៥ដល់​​​ថ្ងៃទី​​​៧ ខែ​​​វិច្ឆិកា។ ពិធី​​​បុណ្យ​​​នេះ​​​ត្រូវ​​​បាន​​​លុប​​​ចោល​​​ចំនួន​​​​​​បី​​​ឆ្នាំ​​​កន្លង​​​មក​​​ហើយ​​​ ដោយ​​​សារ​​​តែ​​​ទឹក​​​ជំនន់​​​ និង​​​ការ​​​យាង​​​ចូល​​​ទិវង្គត​​​របស់​​​សម្តេច​​​ឪ នរោត្តម​​​ សីហនុ។ ឧត្តម​​​សេនីយ៍​​​ត្រី​​​ ខេង ទីតូ​​​​​​​​​ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​បាន​​​ឲ្យ​​​ដឹង​​​ថា​​​មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចំនួន​​​​​​១.៥០០នាក់​​​ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ពិធី​​​បុណ្យ​​​អំុ​​​ទូក​​​ឆ្នាំ​​​នេះ​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​គ្មាន​​​បញ្ហា​​​។ ឧត្តម​​​សេនីយ៍​​​ត្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ចំនួន​​​ពល​​​រដ្ឋ​​​​​​ដែល​​​នឹង​​​មក​​​ចូល​​​រួម​​​ពិធី​​​​​​បុណ្យ​​​អុំ​​​ទូក​​​នឹង​​​កើន​​​ឡើង ​​​ព្រោះ​​​យើង​​​មិន​​​បាន​​​ប្រារព្ធ​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​នេះ​​​អស់រយៈ​​​ពេល​​​ពីរ​​​បីឆ្នាំ​​​មក​​​ហើយ។ យើង​​​សង្ឃឹម​​​ថា ​​​​​​​​​ នឹង​​​មិន​​​កើត​​​ឡើង​​​ម្តង​​​ទៀត​​​ទេ​​​"។ ឧត្តម​​​សេនីយ៍​​​ឯក​​​ ជួន​​​ សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​លើក​​​ឡើង​​​ថា នគរ​​​បាល​​​រាជ​​​ធានី​​​ជាង​​​២.០០០​​​នាក់​​​ ក៏​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដែរ​​​។  លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា បើ​​​ប្រៀបធៀប​​​ទៅ​​​នឹង​​​ពិធីបុណ្យ​​​អុំ​​​ទូក​​​ឆ្នាំ​​​មុន​​​យើង​​​អាច​​​ត្រៀម​​​កម្លាំង​​​របស់​​​យើង​​​បាន​​​ប្រសើរ​​​ជាង​​​មុន"៕ស៊ុយ​​​ឈាង​​​​​​​​​​​​​​​  

ក្រុម​អ្នក​តវ៉ា​ទាម​ទារ​ឲ្យ​​រដ្ឋាភិបាល​បញ្ចប់​ការ​បណ្ដេញ​ចេញ​ អំឡុង​ទិវា​លំនៅ​ដ្ឋាន​ពិភព​លោក​

អ្នក​តវ៉ា​ជាង​១.៥០០​នាក់​​មកពី​ទូទាំង​ប្រទេស​ បាន​ប្រារព្ធ​ទិវា​លំនៅ​ដ្ឋាន​ពិភព​លោក​របស់​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដោយ​ហែក្បួន​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​បណ្ដេញ​ចេញ​ពី​ដីធ្លី និង​ផ្ទះ​សំបែង ហើយ​ផ្ដល់​សំណង​សមរម្យ​ដល់​​អ្នក​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​រួច​​ហើយ។ ក្រុម​នេះ​បាន​ប្រមូល​ផ្ដុំគ្នា​កាលពី​ព្រឹក​​ម្សិលមិញ​នៅ​អតីត​​តំបន់​ដីក្រហម​​ក្នុង​ខណ្ឌ​ចំការ​មន ទីដែល​ការ​បណ្ដេញ​ចេញ​ដ៏​ហិង្សា​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​របស់​រាជ​ធានី​ភ្នំពេញ ​បាន​កើត​ឡើង​កាលពី​ឆ្នាំ​២០០៩។ បន្ទាប់ពី​ព្រះសង្ឃ និង​សកម្មជន​ថ្លែង​សុន្ទរកថា​រួច ក្រុម​អ្នក​តវ៉ា​បាន​សែង​ផ្ទះ​ឈើ​តូច​មួយ...

កម្មករ​​​សម្រុក​​​ចូល​​​រោង​​​ចក្រ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃ​​​វ៉ាន់​​​រង​​​របួស​​​

សមាជិក​​​សហជីព​​​រាប់​​​ពាន់​​​នាក់​​​ ដែល​​​នាំ​​​គ្នា​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​ បាន​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​អ្នក​​​គ្រប់​​​គ្រង​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ដោយ​​​ធ្វើ​​​ឲ្យ​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃវ៉ាន់​​​ យ៉ាង​​​តិច​​​ចំនួន​​​ពីរ​​​នាក់​​​បាន​​​រង​​​របួស​​​ក្បាល។ កម្មករ​​​ប្រហែល​​​២.០០០នាក់​​​ ដែល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​ Juhui នៅ​​​ក្នុង​​​ស្រុក​​​ជើង​​​ព្រៃ​​​​​​ កាល​​​ពី​​​ខែ​​​មុន​​​ជុំវិញ​​​ការ​​​តវ៉ា​​​ ដែល​​​បាន​​​បន្ត​​​អស់​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ខែ​​​មក​​​នេះ​​​បាន​​​នាំ​​​គ្នា​​​សម្រុក​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ​​​ ហើយ​​​ចាប់​​​ផ្តើម​​​គប់​​​ដុំថ្ម​​​ដាក់​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃវ៉ាន់​​​មុន​​​ពេល​​​កង​​​សន្តិសុខ​​​ធ្វើ​​​អន្តរាគមន៍​​​។ យោង​​​តាម​​​លោក ខុន ខូយ អ្នក​​​ឃ្លាំ​​​មើល​​​​​​​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​​​​លីកា​​​ដូ​​​ប្រចាំ​​​​​​ខេត្តកំពង់​​​ចាម​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នៅ​​​ម៉ោង​​​ប្រហែល​​​៨​​​ព្រឹក​​​ កម្មករ​​​បាន​​​សម្រុក​​​ចូល​​​តាម​​​​​​ច្រក​​​ទ្វារ​​​មួយ​​​ ដែល​​​យាម​​​ដោយ​​​សន្តិសុខ​​​ ហើយ​​​បាន​​​ចាប់​​​​​​ផ្តើម​​​ឈ្លោះ​​​ប្រកែក​​​ជាមួយ​​​អតីត​​​អ្នក​​​គ្រប់​​​គ្រង​​​​​​របស់​​​ខ្លួន។ លោក ខូយ បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ក្នុង​​​បរិវេណ​​​រោង​​​ចក្រ​​​​​​ពួក​​​គាត់​​​បាន​​​ឈ្លោះ​​​ប្រកែក​​​ពាក្យ​​​សម្តី​​​ជា​​​មួយ​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃ​​​វ៉ាន់​​​។ កង​​​រាជ​​​អាវុធ​​​ហត្ថ និង​​​នគរបាល​​​បង្ក្រាប​​​បាតុកម្ម​​​ប្រហែល​​​១០០នាក់​​​បាន​​​ទៅ​​​ការ​​​ពារ​​​នៅ​​​ជុំ​​​វិញ​​​ការិយាល័យ​​​របស់​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ និង​​​បរិវេណ​​​រោង​​​ចក្រ​​​ ដើម្បី​​​រារាំង​​​កុំ​​​ឲ្យ​​​កម្មករ​​​តវ៉ា​​​ និង​​​គប់​​​ដុំ​​​ថ្ម​​​"។ សម្ព័ន្ធ​​​សហជីព​​​ប្រជា​​​ធិបតេយ្យ​​​កម្មករ​​​កាត់​​​ដេរ​​​កម្ពុជា (សីុខៅឌូ) បាន​​​រៀប​​​ចំ​​កូដ​​​កម្ម​​​នៅ​​​រោង​​​ចក្រ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃទី​​​១ ខែ​​​កញ្ញា​​​មក​​​ម្លេ៉ះ​​​​​​​​​​​​ នៅ​​​ពេល​​​កម្មករ​​​ចំនួន​​​ប្រមាណ​​​៥.០០០នាក់​​​បាន​​​ដើរ​​​ចេញ​​​ព​​ី​​​ការ​​​ងារ​​​ជុំវិញ​​​ការ​​​ទាម​​​ទារ​​​ចំនួន​​​១៥​​​ចំណុច​​​របស់​​​ខ្លួន។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​កញ្ញា​​​ អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Juhui បាន​​​បណ្តេញ​​​កម្មករ​​​ពី​​​ការ​​​ងារ​​​ដោយ​​​សារ​​​ពួក​​​គាត់​​​បដិសេធ​​​មិន​​​ព្រម​​​គោរព​​​តាម​​​សេចក្ដី​​​បង្គាប់​​​​​របស់​​​តុលាការ​​​​​ ដែល​​​បង្គាប់​​​ឲ្យ​​​ពួក​​​គាត់​​​បញ្ឈប់​​​ការ​​​តវ៉ា ហើយ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​ងារ​​​វិញ​​​ ប៉ុន្តែ បាន​​​ទទួល​​​កម្មករ​​​ប្រហែល​​​៣.០០០នាក់​​​ឲ្យ​​​ធ្វើ​​​ការ​​​វិញ​​​ បន្ទាប់​​​ពី​​​ពិធីបុណ្យ​​​ភ្ជុំ​​​បិណ្ឌ​​​ត្រូវ​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ខែ​​​មុន​​​។ សមាជិក​​​ស៊ីខៅឌូ បាន​​​លើក​​​ឡើង​​​ថា ពួក​​​គាត់​​​ត្រូវ​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ការ​​​ងារ​​​ដោយសារ​​​ទំនាក់​​​ទំនង​​​របស់​​​ពួកគាត់​​​ជា​​​មួយ​​​សហជីព​​​។ ហែល សុខលីន  អាយុ​​​២៣​​​ឆ្នាំ ជា​​​កម្មករ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង Juhui ដែល​​​បាន​​​ចូល​​​រួម​​​កា​រ​​​តវ៉ា​​​កាល​​​ពី​​​ម្សិលមិញ ​​​បាន​​​និយាយ​​​ថា សមាជិក​​​សហ​​​ជីព​​​ដែល​​​ត្រូវ​​​គេ​​​បណ្តេញ​​​ពី​​​ការ​​​ងារ​​​លែង​​​​​មានការ​​​អត់​​​ធ្មត់​​​ទៀត​​​ហើយ​​​។ សុខលីន បាន​​​និយាយ​​​ថា "កម្មករ​​​លែង​​​ខ្វល់​​​ទៀត​​​ហើយ​​​​​​ប្រសិន​​​បើ​​​មាន​​​អំពើ​​​ហិង្សា​​​នោះ​​​ ព្រោះ​​​រោង​​ចក្រ​​​បាន​​​រំលោភ​​​ច្បាប់​​​ការ​​​ងារ​​​។ យើង​​​គ្រាន់​​​តែ​​​ទាម​​​ទារ​​​ប្រាក់​​​ឧបត្ថម្ភ​​​ និង​​​ផល​​​ប្រយោជន៍​​​ផ្សេង​​​ៗ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បណ្តេញ​​​យើង​​​ចេញ​​​ពី​​​ការ​​​ងារ​​​ ហើយ​​​បាន​​​រារាំង​​​មិន​​​ឲ្យ​​​សមាជិក​​​ស៊ីខៅឌូ ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​វិញ​​​ឡើយ​​​"។ សុខ​​​លីន បាន​​​ទទួល​​​ស្គាល់​​​ថា កម្មករ​​​ពិត​​​ជា​​​បាន​​​គប់​​​ដុំ​​​ថ្ម​​​ដាក់​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​មែន​​​ ប៉ុន្តែ ​​​បាន​​​អះ​​​អាង​​​ថា​​​ វា​​​គ្រាន់​​​តែ​​​ជា​​​ការ​​​​​​​​​​​​ការ​​​ពារ​​​ខ្លួន​​​ប៉ុណ្ណោះ​​​ ព្រោះ​​​អ្នក​​​គ្រប់​​​គ្រង​​​ជនជាតិ​​​តៃ​​​វ៉ាន់​​​ម្នាក់​​​បាន​​​វាយ​​​មក​​​លើ​​​ពួក​​​គាត់​​​មុន​​​ ដោយ​​​ទះ​​​កំផ្លៀង​​​កម្មការិនី​​​ម្នាក់​​​។ សុខ​​​លីន បាន​​​និយាយ​​​បន្ត​​​ថា "​​​កម្មករ​​​បាន​​​នាំ​​​គ្នា​​​ព័ទ្ធ​​​អ្នក​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃ​​​វ៉ាន់​​​​​​នៅ​​​ពេល​​​កម្មករ​​​ម្នាក់​​​ស្រែក​​​ថា ចិន​​​កំពុង​​​វ៉ៃ​​​ខ្មែរ​​​​​​"។  សុខ​​​លីន ក៏​​​បាន​​​លើក​​​ឡើង​​​ដែរ​​​ថា កម្មករ​​​មួយ​​​ចំនួន​​​បាន​​​បិទ​​​ផ្លូវ​​​ទៅ​​​កាន់​​​រោង​​​ចក្រ​​​ ដែល​​​​​​រារាំង​​​មិន​​​ឲ្យ​​​​​​រថយន្ត​​​សង្គ្រោះ​​​បន្ទាន់​​​ចូល​​​ទៅ​​​ដឹក​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ដែល​​​រង​​​របួស​​​។ លោក ជឹម សេងហុង​​​ ស្នង​​​ការ​​​រង​​​នគរបាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រសិន​​​បើ​​​​​​កង​​​សន្តិសុខ​​​មិន​​​បាន​​​ធ្វើ​​​អន្តរាគមន៍​​​ទេ​​​នោះ​​​ អំពើ​​​ហិង្សា​​​នឹង​​​កើត​​​ឡើង​​​កាន់​​​តែ​​​ខ្លាំង​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អំឡុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​រវាង​​​កម្មករ​​​ និង​​​រោង​​​ចក្រ​​​ អ្នក​​​គ្រប់​​​​​​គ្រង​​​រោ​​​ង​​​ចក្រ​​​តៃវ៉ាន់​​​ពីរ​​​នាក​​់​​​បាន​​​រង​​​របួស​​​ក្បាល​​​ ប៉ុន្តែ ពួក​​​គេ​​​មិន​​​បាន​​​ទទួល​​​​​​​​​​​​ការ​​​ព្យាបាល​​​​​​ត្រឹម​​​ត្រូវ​​​ទេ គឺ​​​បាន​​​ត្រឹម​​​តែ​​​រុំ​​​របួស​​​ប៉ុណ្ណោះ"។ លោក​​​បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​មិន​​​បាន​​​ចាប់ខ្លួន​​​នរណា​​​ម្នាក់​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "មាន​​​មនុស្ស​​​ជា​​​ច្រើន​​​ដែល​​​យើង​​​មិន​​​ស្គាល់​​​ថា នរណា​​​ជា​​​អ្នក​​​គប់​​​ដុំ​​​ថ្ម​​​នោះ​​​ឡើយ​​​"។ លោក​​​ ឃុន សុខុម បុគ្គលិក​​​ស៊ីខៅឌូ ដែល​​​អង្កេត​​​ការ​​​តវ៉ា​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​​​កាល​​ពី​​​ម្សិល​​​មិញ បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កម្មការិនី​​​យ៉ាង​​​តិច​​​បួន​​​នាក់​​​ ក៏​​​បាន​​​រង​​​របួស​​​ស្រាល​​​ត្រង់​​​ក្បាល​​​ និង​​​មុខ​​​ដែរ​​​។ លោក​​​ ហេត ហ៊ុន ​​​​​​ តំណាង​​​ស៊ីខៅឌូ នៅ​​​រោង​​​ចក្រ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា អំពើ​​​ហិង្សា​​​កើត​​​ឡើង​​​ គឺ​​​ដោយសារ​​​តែ​​​អ្នក​​​គ្រប់​​​គ្រង​​​រោង​​​ចក្រ​​​ "មើល​​​ងាយ​​​" កម្មករ។ លោក​​​បាន​​​និយាយ​​​ថា "នៅ​​​ពេល​​​កម្មករ​​​ចូល​​​ទៅ​​​ក្នុង​​​រោង​​​ចក្រ​​​​​​ អ្នក​​​​​​គ្រប់​​​គ្រង​​​ជន​​​ជាតិ​​​តៃវ៉ាន់​​​បាន​​​ចាប់​​​ក្របួច​​​កអាវ​​​របស់​​​កម្មការិនី​​​ម្នាក់​​​ ហើយ​​​ទះ​​​កំផ្លៀង​​​នាង ដោយ​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ផ្សេង​​​ទៀត​​​ផ្ទុះ​​​កំហឹង​​​"។ លោក ចេង ហៀង ប្រធាន​​​មន្ទីរ​​​ការ​​​ងារ​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​បាន​​​បញ្ចប់​​​មន្ទីរ​​​របស់​​​លោក​​​បាន​​​​​​​​​សម្រប​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​រវាង​​​តំណាង​​​សហជីព និង​​​រោង​​​ចក្រ ប៉ុន្តែ ថា នៅ​​​​​​មិន​​​ទាន់​​​មាន​​​ដំណោះស្រាយ​​​នៅឡើយ​​​ទេ​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "ភាគី​​​ទាំង​​​ពីរ​​​បាន​​​ឯកភាព​​​បន្ត​​​ការ​​​ចរចា​​​ម្តង​​​ទៀត​​​នៅ​​​រោង​​​ចក្រ​​​នៅ​​​ថ្ងៃទី​​​១០​​​ ខែតុលា​​​។ សមាជិក​​​សហជីព​​​បាន​​​យល់​​​ព្រម​​​បញ្ឈប់​​​ការ​​​តវ៉ា​​​រហូត​​​ដល់​​​ថ្ងៃ​​​នោះ​​​ ហើយ​​​រោង​​​ចក្រ​​​បាន​​​យល់​​​ព្រម​​​មិន​​​បង្ខំ​​​ឲ្យ​​​កម្មករ​​​ ដែល​​​ខ្លួន​​​នៅ​​​ជួល​​​នៅ​​​ឡើយ​​​នោះ​​​ឲ្យ​​​មក​​​​​​​​​ធ្វើ​​​ការ​​​ឡើយ​​​"។ តំណាង​​​រោង​​​ចក្រ​​​ស្បែកជើង Juhui មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​៕ស៊ុយ​​​ឈាង​​​​​​  

អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិកបដិសេធ​ថា​ ខ្លួន​គ្មាន​បាន​ធ្វើ​អ្វី​ខុស​ឡើយ​

បុរស​អាណិកជន​ខ្មែរ​រស់​នៅ​អាមេរិក​ម្នាក់​ ដែល​​​អាជ្ញាធរ​កម្ពុជា​តាម​ចាប់​ខ្លួន​ពីបទ​គំរាម​សម្លាប់​មេដឹកនាំ​របស់​ប្រទេស​កម្ពុជា​បាន​ចេញ​មក​ការ​ពារ​ខ្លួន​នៅ​លើ​បណ្ដាញ​អុីនធើណិត​ ដោយ​បដិសេធ​ថា ខ្លួន​គ្មាន​ធ្វើ​អ្វី​ខុស​ទេ ហើយ​បាន​អំពាវ​នាវ​ឲ្យ​លោក កឹម​ សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជួយ​។ លោក សំរិទ្ធី...

ប្ដី​ដែល​មាន​ចិត្ត​ប្រចណ្ឌ​ចាក់​សម្លាប់​មន្ត្រី​នគរ​បាល​ម្នាក់​​នៅ​​​ខេត្ត​បាត់​ដំបង​

អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ម្នាក់​បាន​ចាក់​សម្លាប់​មន្ត្រី​នគរ​បាល​ឃុំ​ម្នាក់​​ ដែល​ខ្លួន​សង្ស័យ​ថា លួច​មាន​សាហាយ​ស្មន់​ជាមួយ​ប្រពន្ធ​របស់​ខ្លួន ​​ក្នុង​ក្រុង​បាត់​ដំបង​​កាលពី​ថ្ងៃ​សុក្រ​។ ​យោងតាម​លោក ចិត្រ វណ្ណី នាយរង​​នគរ​បាល​​​យុត្តិធម៌​ក្នុង​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា លោក...

មន្ត្រី​​​រដ្ឋ​​​បាល​​​ព្រៃឈើ​​​ចាប់ខ្លួន​​​បុរស​​​ម្នាក់​​​និង​​​រឹបអូស​​​ឈើ​​​គ្រញូង​​​ទម្ងន់​​​៤៥០គីឡូក្រាម

ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​មន្ត្រី​​រដ្ឋបាល​ព្រៃឈើ​​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ បាន​ឈាន​​ដល់​ការ​ចាប់​ខ្លួន​បុរស​ម្នាក់ ដែល​ដឹក​ឈើ​គ្រញូង​ខុស​ច្បាប់​ទម្ងន់​៤៥០​គីឡូក្រាម​នៅ​ក្នុង​រថយន្ត​ភីក​​​អាប់​របស់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ នៅ​ក្នុង​ខេត្ត​សៀមរាប។ លោក សំរិទ្ធ សុខុម ព្រះរាជ​អាជ្ញា​​​រង​បាន​មាន​ប្រសាសន៍​ថា ស៊ុន ប៊ុនរិទ្ធ...

នគរបាល​​​ចាប់ខ្លួន​​​ជន​​​ជាតិ​​​ថៃ​​​ដែល​​​ប្រើ​​​កាំ​​​ភ្លើង​​​ច្នៃ​​​បរ​​​បាញ់សត្វ​​​នៅ​​​តាម​​​ព្រំដែន

ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​ជនជាតិ​ថៃ​ពីរ​នាក់​ ដែល​ប្រដាប់​ដោយ​កាំភ្លើង​ច្នៃ​ និង​គ្រាប់​កង់​សម្រាប់​បាញ់​សត្វ​ជាង​២០០​គ្រាប់​កាល​​​ពី​​​ព្រឹក​ម្សិលមិញ នៅ​ក្នុង​ខេត្ត​ព្រះវិហារ បន្ទាប់ពី​ទាហាន​កម្ពុជា​បាន​ឃើញ​​​ពួកគេ​បាញ់​សត្វ​ដោយ​ខុស​ច្បាប់​។ ​លោក​ ឈួ ប៊ុនសុង មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជាំ​ក្សាន្ត​បាន​មាន​ប្រសាសន៍​ថា ទាហាន​កម្ពុជា​បាន​ឃើញ​...

ព័ត៌មានថ្មីៗ