28 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

វិនិយោគិន​​តៃវ៉ាន់​មិន​បារម្ភ​នឹង​រឿង​នយោបាយ

ក្រុមហ៊ុន​ពា​ណិជ្ជ​កម្ម​​តៃវ៉ាន់​ជាច្រើន​ដែល​សម្លឹង​មើល​ឱកាស​​បោះ​ទុន​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា ហាក់ដូចជា​មិន​បារម្ភ​នឹង​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន ថា​នឹង​រារាំង​ផែនការ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​ក្នុង​ក្រុង​ភ្នំពេញ ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។ អំឡុង​ទស្សនកិច្ច បេសកកម្ម​ពាណិជ្ចកម្ម​តៃវ៉ាន់ប្រចាំ​ឆ្នាំ​លើក​ទី​៤​នៅ​កម្ពុជា នៅ​សណ្ឋាគារ​អិនធើខុនធីណិនថល​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ...

គ្រូបង្រៀន​ម្នាក់និង​ក្មេង​ប្រុសម្នាក់​ត្រូវ​រន្ទះបាញ់ស្លាប់ក្នុង​ខេត្ត​ផ្សេងគ្នា

​​ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា គ្រូបឋម​​​សិក្សា​​​ម្នាក់​​​ និង​​​ ក្មេង​​​ជំទង់​​​ម្នាក់​​​ត្រូវ​​​រន្ទះ​​​បាញ់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​ ​ផ្សេង​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។ យោង​​​តាម​​​លោក សៅ ប៊ុន អធិការ​​​នគរបាល​​​ស្រុក​​​ម៉ាឡៃ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កយ​​​ កុយ អាយុ​​​១៦​​​ឆ្នាំ​​​ត្រូវ​​​រន្ទះ​​​បាញ់​​​ស្លាប់ខណៈ​​​ដែល​​​កំពុង​​​ងូត​​​ទឹក​​​ស្រះ​​​ចម្ងាយ​​​ប្រហែល​​​១០០ម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន ស្ថិត​​​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ នៅ​​​ម៉ោង​​​ប្រហែល​​​៣ និង​​​៤៥​​​នាទី​​រសៀល។ លោក សៅ ប៊ុន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ក្មេង​​​ប្រុស​​​រូប​​​នេះ​​​កំពុង​​​ងូត​​​ទឹក​​​ស្រះ​​​អំឡុង​​​ភ្លៀង​​​ខ្លាំង​​​ ហើយ​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​រន្ទះ​​​បាញ់​​​"។ លោក ប្រាក់​​​ សារឹម មេ​​​ឃុំ​​​សាម​​​គ្គី បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត អ្នកស្រី មាស សារ៉ាន់ អាយុ​​​៤២ឆ្នាំ​​​ជា​​​គ្រូ​​​បង្រៀន​​​បឋម​​​សិក្សា​​​​​​ម្នាក់​​​មក​​​ពី​​​ស្រុក​​​ព្រៃ​​​នប់​​​ ខេត្ត​​​ព្រះ​​​សីហនុ​​​ ត្រូវ​​​រន្ទះ​​​បាញ់​​​ស្លាប់​​​អំឡុង​​​ពេល​​​ភ្លៀង​​​។ លោក សារឹម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​​​ខ្លាច​​​ ហើយបាន​​​​រត់​​​ទៅ​​​ជ្រក​​​ផ្ទ​​​​​ះ​​​អ្នក​​​ជិត​​​ខាង ហើយ​​​គាត់​​​មិន​​​បាន​​​កាន់​​​អ្វី​​​ទេ ប៉ុន្តែ ត្រូ​​​វរន្ទះ​​​បាញ់​​​ស្លាប់​​​"។ លោក​​​ កែវ​​​ វី ប្រធាន​​​ខុទ្ទកាល័យ​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ព្យាយាម​បង្រៀន​​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ចេះ​​​ប្រុង​​​ប្រយ័ត្ន​​​អំឡុង​​​ពេល​​​ភ្លៀង​​​ផ្គរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​អប់​​​រំ​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​រក​​​កន្លែង​​​សុវត្ថិភាព​​​ដើម្បី​​​ជ្រក​​​ ហើយ​​​ថា នៅ​​​ពេល​​​មាន​​​​​​ផ្លេក​​​បន្ទោរ​​​កុំ​​​កាន់​​​វត្ថុ​​​​​ដែល​​​មាន​​ជាតិ​​​ដែក​​​ ទូរស័ព្ទ ឬ​​​ទៅ​​​វាល​​​ស្រែ​​​ជាដើម​​​"៕​​​សារុន​​​  

វិវាទដីធ្លី​ក្នុង​​ខេត្ត​ក្រចេះ​នៅតែគ្មាន​ដំណោះស្រាយ​បន្ទាប់ពី​ការ​ពិភាក្សា​

តំណាង​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី ជាមួយ​​​ក្រុមហ៊ុន​​​កសិ​​​ពាណិជ្ជកម្ម​​​មួ​​​យ​​​បាន​​​និយាយ​​​ថា ការ​​​ពិភាក្សា​​​ជាមួយ​​​​​​មន្ត្រី​​​រៀប​​​ចំ​​​ដែន​​​ដី​​​ និង​​​មន្ត្រី​​​ខេត្ត​​​នៅ​​​សាលា​​​ស្រុក​​​ស្នួល​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បញ្ចប់​​​ដោយ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​អ្វី​​​ឡើយ​​​។ តាម​​​ព័ត៌មាន​ថា អាជ្ញាធរ​​​បាន​​​ប្រមូល​​​ឯកសារ​​​ និង​​​គ្រោង​​​ធ្វើ​​​ការ​​​ពិភាក្សា​​​បន្ត​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា​​​ហើយ​នៅ​​​ពេល​​​មួយ​​​ពួក​​​បាន​​​អះ​​​អាង​​​ប្រាប់​​​ក្រុម​​​អ្នក​​​ភូមិ​​​ថា ពួក​​​គេ​​​នឹង​​​សម្រេច​​​ថា តើ​​​នរណា​​​​​​មាន​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី របស់​​​ខ្លួន។ លោក សួន​​​ វិច្ឆិកា តំណាង​​​អ្នក​​​ភូមិ​​​៣២៩​​​គ្រួសារ​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ស្នួល​​​បាន​​​និយាយ​​​ថា "យើង​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ឆាប់​​​សម្រាប់​​​អ្នក​​​ភូមិ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ពួក គេ​​​ត្រូវ​​​តែប្រគល់​​​ដី ឲ្យពួក​​​យើង​​​វិញ​​​"។ សមាជិក​​​សហគមន៍​​​ប្រហែល​​​១០០នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅខាង​​ក្រៅ​​​សាលា​​​ស្រុក​​​ ពី​​​ព្រោះ​​​ក្រុម​​​អ្នក​​​ភូមិ និង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ត្រូវ​​​បាន​​​រា​​​រាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​អគារ​​​នោះ​​​អំឡុង​​​ការ​​​ពិភាក្សា​​​ ប៉ុន្តែ ទី​​​បំផុត​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ពីរ​​​បី​​​នាក់​​​ត្រូ​​​វបាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​។ អ្នក​​​ភូមិ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​សន្យា​​​ផ្តល់​​​ប័ណ្ណកម្ម​​​សិទ្ធិ​​​ដី​​​ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន ​​​​បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​ Horizon Agricultural Development ដែល​​​លើក​​​ឡើ​​​ងថា ក្រុមហ៊ុន​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ដើម្បី​​​ដាំ​​​ដំឡូង​​​មី និង​​​ម្រេច​​​នៅ​​​លើ​​​ដី​​​នេះ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨​​​ ខែ​​​សីហា​​​ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ប៉ះទង្គិច​​​ជា​​​មួយ​​​នគរ​​​បាលនៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ខណៈ​​​ដែល​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​នៅ​ភូមិគ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  ដើម្បី​​​សុំ​​​ជំនួយ​​​។ នៅ​​​ព្រឹក​​​ថ្ងៃ​​​ដដែល​​​នោះ​​​លោក​​​ ហ៊ុន សែន បាន​​​រិះ​​​គន់​​​លោក អឹុម ឈុន​​​លឹម រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ ​​​នគរ​​​ូប​​​នីយកម្ម និង​​​សំណង់​​​ និង​​​លោក ស ចំរុង អភិបាល​​​ខេត្ត​​​ក្រចេះ​​​​​​នៅ​​​ក្នុង​​​សុន្ទរកថា​​​មួយ​​​ ចំពោះ​​​ការ​​​មិន​​​រក​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​វិវាទ​​​ដី​​​ធ្លី​​​​​​។ លោក កៅ ម៉ាលី​​​ឡែន ប្រធាន​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដី​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​ី​​​ម្សិល​មិញ​​​ថា គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​​​​ថ្នាក់​​​ជាតិ​​​បាន​​​មក​​​ស្រង់​​​ទិន្នន័យ​​​អំពី​​​ករណី​​​នេះ ហើយ​​​បាន​​​និយាយ​​​ថា ​​​លោក​​​នឹង​​​រាយការណ៍​​​ទៅ​​​លោក​​​ អឹុម ឈុន​​​លឹម ឲ្យ​​​បាន​​​ទាន់​​​ពេល​​​វេលា​​​សម្រាប់​​​ការ​​​ប្រជុំ​​​នៅ​​​ខែ​​​កញ្ញា។ លោក ម៉ាលីឡែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​"អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​បាន​​​ស្នើសុំ​​​ឲ្យ​​​​​​មាន​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ឆាប់​​​ ប៉ុន្តែ សំណើ​​​នេះ​​​មិន​​​អាច​​​ទទួលយក​​​បាន​​​ទេ​​​ ពីព្រោះ​​​ពួក​​​គាត់​​គ្រាន់តែ​​ជា​​​ភាគី​​​ម្ខាង​​​ប៉ុណ្ណោះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​សង្ឃឹម​​​ថា តំណាង​​​ក្រុម​​​ហ៊ុន​​​នឹង​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​លើក​​​ក្រោយ​​​។ លោក វិច្ឆិកា បាន​​​និយាយ​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​នឹង​​​មិន​​​ទទួល​​​យក​​​អ្វី​​​ឡើយ​​​ក្រៅ​​​តែពី​​​​​ការ​​​ទទួល​​​បាន​​​ដី ដែល​​​មាន​​​វិវាទ​​​នៅ​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា​​​មក​​​វិញ​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​នឹង​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​ទៀត​​​ ប្រសិន​​​បើ​​​ពួកគេ​​​សម្រេច​​​ឲ្យ​​​ក្រុមហ៊ុន​​​ឈ្នះ​​​នោះ​​​"៕សារុន​​​  

តុលាការ​សាកសួរ​អ្នកភូមិ​ពាក់ព័ន្ធ​វិវាទដីធ្លីជាមួយ​លោក​ លី យ៉ុងផាត​់

កាល​​​ពីម្សិលម​​​ិញ សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​សាក​​​សួរ​​​តំណាង​​​អ្នក​​​ភូមិ​​​បួ​​​ន​​​នាក់​​ពាក់ព័ន្ធ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏អូស​​​បន្លាយ​​​មួយ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​របស់​​​លោក​​​ លី យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​គ្រប់​​គ្រង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​កោះ​​​កុង​​​។ កាល​​​ពី​​​ខែ​​​មករា លោក លី យ៉ុង​​​ផាត់ បាន​​​ចាប់​​​ផ្តើម​​​សង់​​​របង​​​បេតុង​​​ជុំវិញ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​ក្នុង​​​ស្រុក​​​គិរីសាគរ។ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​ភូមិ​​​ព្យាយាម​​​រារាំង​ការ​​​សាង​​​សង់​​​ដោយ​​​ដក​​​យក​​​សម្ភារ​​​នោះ​​​ លោក​​​ លី​​​ យ៉ុង​​​ផាត់​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅសាលា​​​ដំបូង​​​ខេត្ត​​​​​​ដោយ​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កម្មករ​​​របស់​​​លោក និង​​​​បំផ្លាញ​​​ញញួរ​​​ ប៉ែល និង​​​​​​រទេះ​​​រុញ​​​។ លោក រួត សុផល​​​ តំណាង​​​អ្នក​​​ភូមិ​​​ម្នាក់ក្នុង​​ចំណោម​តំណាងទាំង​បួននាក់​ដែល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា "យើង​​​បាន​​​ប្រាប់​​​តុលាការ​​​ថា យើង​​​មិន​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ទេ​​​ ហើយ​​​ថា សម្ភារ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​ដោយ​​​សុវត្ថិ​​ភាព​​​នៅ​​​ផ្ទះ​​​អនុ​​​ប្រធាន​​​ភូមិ"។ លោក សុផល បាន​​​និយាយ​​​ថា "ខ្ញុំ​​​តូចច​​​ិត្ត​​​ណាស់​​​ដែល​​​ក្រុម​​​ហ៊ុន និង​​​អាជ្ញាធរ​​​ បាន​​​ប្លន់​​​យក​​​ដី​​​របស់​​​អ្នក​​​ភូមិ។ យើង​​​ស្នើ​​​ឲ្យ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​សម​​​រម្យ​​​ ប៉ុន្តែ គ្មានដំណោះស្រាយឡើយ​​​។ យើង​​​នឹង​​​តវ៉ា​​​ប្រឆាំង​​​ក្រុមហ៊ុននេះ​​​រហូតដល់​​​​​យើង​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​"។ លោក សុផល បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​១៣៥​​​គ្រួសារ​​​បាន​​​បាត់​​​បង់​​​ដីស្រែចម្ការ​​របស់​​​ខ្លួន​​​បន្ទាប់ពី​​​លោក លី យ៉ុង​​​ផាត់ បាន​​​បណ្តេញ​​ពួក​​​គាត់​​​ចេញ​​​ដើម្បីចាប់ផ្តើម​សាង​​​សង់​​​របង​​​​​​។ លោក​​​ លី យ៉ុង​​​ផាត់ ដែល​​​មិន​​​អាច​​​ទាក់​​​ ទង​​​សុំ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ បាន​​​និយាយ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថា លោក​គ្មានអ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ទេ ព្រោះលោក​​​បាន​​​ទិញ​​​ដី​​​ទំហំ​​​ប្រហែល​​​២.០០០ហិកតា​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​ពី​​​ម្ចាស់​​​ស្រប​​​ច្បាប់​​​។ លោក ស្រី ម៉ាក់នី ព្រះ​​​រាជ​​​អាជ្ញារង​​​ដែល​​​បាន​​​សាក​​​សួរ​​​តំណាង​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ លោក ផាត ប៊ុន​​​ហួ តំណាង​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​កោះ​​​កុង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ក្រុម​​​ហ៊ុន​​​មិន​​​បាន​​​ប្លន់​​​ដី​​​​​​របស់​​​អ្នក​​​ភូមិ​​​ទេ ប៉ុន្តែ ក្រុម​​​អ្នក​​​​​​ភូមិ​​​ទេបាន​ប្លន់​​​ដី​​​របស់​​​ក្រុមហ៊ុន​នោះ​​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "យើង​​​លំបាក​​​និយាយ​​ជា​​​មួយ អ្នក​​​ភូមិ​​​ណាស់​​​ ពី​​​ព្រោះ​​​ពួក​​​គាត់​​​មិន​​​ដែល​​​ស្តាប់​​​យើង​​​ឡើយ​​​"។ លោក អិុន គង់​​​ចិត្រ​​​ អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំខេត្ត​​​កោះ​​​កុង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកភូមិ​​​ជាង​​​១០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​កាល​​​ពី​​​ម្សិល​មិញ ដើម្បី​​​គាំទ្រ​​​តំណាង​​​ទាំង​​​នោះ​​​។ លោក គង់​​​ចិត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ក្រុមហ៊ុន ចង់​​​គំរាម​​​កំហែង​​​ដល់​​​ស្មារតី របស់​​​អ្នក​​​ភូមិ​​​ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ក្រុម​​​​​​អ្នក​​​ភូមិ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក សុន តារា អភិបាល​​​រង​​​ខេត្ត​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​តវ៉ា។ លោក សុផល ដែល​​​ជា​​​តំណាង​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា លោក​​​អភិបាល​​​រង​​​បាន​​​សន្យា​​​បញ្ជូនបន្ត​​​​ករណី​​​របស់​​​ពួក​​​គាត់​​​ទៅ​​​មន្ត្រី​​​ថ្នាក់​​​ជាតិ​​​។ប៉ុន្តែ លោក សុផល បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​ឈប់​​​ជឿ​​​មន្ត្រី​​​ខេត្ត​​​ទៀត​​​ហើយ ពីព្រោះ​​​ពួកគេ​​​​​​បាន​និយាយ​​​ដូច​​​ពី​​​មុនអ៊ីចឹង​​​​​"៕សារុន​​​​​​​​​​​​​​​  

រដ្ឋ​​​សភា​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ លោក​ កឹម សុខា ​ជា​អនុប្រធាន​ទី១​រដ្ឋសភា​

នៅ​ក្នុង​ការ​​ចាប់​ផ្ដើម​បែប​លេង​ឆាក​ល្ខោន​មួយ​ចំពោះ​ការ​កាន់​តំណែង​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អនុប្រធានទី១​​រដ្ឋសភា​នោះ​​ កាលពី​ម្សិលមិញ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រោក​ឈរ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ប្រាប់​ឲ្យ​លោក ងួន...

បុគ្គលិក​ក្រុម​ហ៊ុន​​ភ្នំពេញ-សូរិយា ធ្វើ​ការ​តវា៉​​តបត​នឹង​ការ​តវ៉ា​របស់​អ្នក​បើក​បរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​

កាលពី​ម្សិលមិញ​បុគ្គលិក​សព្វ​ថ្ងៃ​របស់​​ក្រុម​ហ៊ុន​ ភ្នំពេញ-សូរិយា​ ដឹកជញ្ជូនអ្នក​ដំណើរ ប្រហែល​៥០​នាក់​ បាន​នាំគ្នា​ធ្វើការ​តវ៉ា​តប​ត​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹង​ការ​តវ៉ា​​កំពុង​បន្ត​​របស់​​អ្នក​បើក​បររថយន្ត​ចំនួន​១៧​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ និង​សមាជិក​សហជីព​រាប់​សិប​នាក់​ផ្សេង​ទៀត​។ កាលពី​ថ្ងៃ​អាទិត្យ សមាជិក​សហជីព​ជាង​១០០​នាក់​ ដែល​បាន​ចូល​រួម​​នៅ​ក្នុង​ការ​តវ៉ា​របស់​អតីត​អ្នក​បើក​បរ​ទាំង​នេះ​បាន​នាំគ្នា​​បិទ​ផ្លូវ​នៅ​ខាង​មុខ​ចំណត​រថយន្ត​ក្រុង​សូរិយា​...

កម្មវិធី​ក្នុង​ទូរស័ព្ទ​ស្មាតហ្វូន​ជួយ​កសិករ​ដាំ​ស្រូវ​បាន​ទិន្នផល​ខ្ពស់

អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​​កសិកម្ម​អន្តរជាតិ​មួយ កំពុង​រៀបចំ​បញ្ចេញ​គម្រោង​មួយ​ទូទាំង​ប្រទេស ក្នុង​ភាព​ជាដៃគូ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឈិប​កំព្យូទ័រ Intel ដែល​ធ្វើ​ឲ្យ​កសិករ​ជាង​២៥.០០០​នាក់​នឹង​អាច​ទទួល​ការ​ណែ​នាំ​តាម​កាលៈទេសៈ​ផ្ទាល់​អំពីវិធី​ធ្វើ​ស្រែ​តាម​រយៈ​កម្មវិធី​ស្មាត​ហ្វូន (Smartphone​ App)។ មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) បាន​ធ្វើ​​គម្រោង​សាកល្បង​នេះ​កាលពី​សប្តាស៍​មុន​នៅ​ខេត្ត​កណ្តាល...

រដ្ឋ​​​សភា​​​នឹង​​​បោះឆ្នោត​​​ជ្រើស​រើស​ប្រធាន​គណៈ​កម្មការ​សភា​នៅ​ថ្ងៃនេះ

រដ្ឋ​​​សភា​​​នឹង​​​កោះ​​​ប្រជុំ​​​នៅ​​​ព្រឹក​​​នេះ​​​ដើម្បី​​​បោះឆ្នោត​​​​ជ្រើស​​​រើស​​​សមាជិក​​​ និង​​​ប្រធាន​​​គណៈ​​​កម្មការ​​​សភា​​​ចំនួន១០​ ដែល​​​ត្រូវ​​​បាន​​​បែង​​​ចែក​​​ស្មើ​​​គ្នា​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ និង​​​គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ដែល​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​សម្រេច​​​កាល​​​ពី​​​ខែ​​​មុន​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២ ខែ​​​កក្កដា​​​លោក​​​ សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ទទួល​​​យក​​​កិច្ច​​ព្រម​​​ព្រៀង​​​មួយ​​​​ដើម្បី​​​បញ្ចប់​​​ការ​​​ធ្វើ​​​ពហិការ​​​មិន​​​ចូល​​​សភា​​​របស់​​​គណបក្ស​​​ប្រឆាំង​​​ជា​​​ថ្នូរ​​​នឹង​​​សម្បទាន​​​មួយ​​​ចំនួន​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន រួម​​​ទាំង​​​ការ​​​គ្រប់​​​គ្រង​​​គណៈ​​​កម្មការ​​​ចំនួន​​​ប្រាំ​​​​​​ផង​​​ដែរ​​​។ ក្រោម​​​កិច្ច​​​ព្រម​​​​​​ព្រៀង​​​នេះ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​គ្រប់​​​គ្រង​​​គណៈ​​​កម្មការ​​​ទាំង​​​អស់​​​អំឡុង​​​អាណត្តិ​​​មុន​​​ ឥឡូវ​​​នេះ​​​នឹង​​​គ្រប់​​​គ្រង​​​តែ​​​ប្រាំ​​​ប៉ុណ្ណោះ។ គណបក្ស​​​នីមួយ​​​ៗ​​​នឹង​​​មាន​​​​​​សមាជិក​​​ប្រាំ​​​រូប​​​នៅ​​​ក្នុង​​​គណៈ​​​កម្មការ​​​ដែល​​​ខ្លួន​​​គ្រប់​​​គ្រង និង​​​សមាជិក​​​បួន​​​រូប​ក្នុង​គណៈកម្មការ​​​​ដែល​​​ខ្លួន​​​មិន​​​គ្រប់​​​គ្រង​​​។ លោក យែ៉ម បុញ្ញប្ញទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​ឈរ​​​ឈ្មោះ​​​ឲ្យ​ គេ​បោះឆ្នោត​​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​អប់​​​រំ​​​ កិច្ច​​​ការ​​​សាសនា​​​ វប្បធម៌​​​ និង​​​ទេសចរណ៍​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សេនារីយោ​​​នេះ​​នឹង​​​បង្ហាញ​​​ឲ្យ​ឃើញ​​​ថា សមាជិក​សភា​​​ស្ទើរ​​​ទាំង​​​១០​​​រូប​​​​​​របស់​​​គណបក្ស​​​នេះ​​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ឲ្យ​​​កាន់​​​តួ​​​នាទី​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​សម្រាប់​​​គណបក្ស​​​សង្គ្រោ​​​​​​ះ​​​ជាតិ យើង​​​មាន​​​សមាជិក​​​សភា​​​ចំនួន​​​៤៥​​​រូប​​​ដែល​​​ត្រូវ​​​តែង​​​តាំង​​​សម្រាប់​​​តួ​​​នាទី​​​ជា​​​ប្រធាន​​​ អនុ​​​ប្រធាន លេខាធិការ​​​ និង​​​​​​សមាជិក​​​គណៈកម្មការ​​​"។ លោក បុញ្ញប្ញទ្ធិ បាន​​​បន្ថែម​​​ថា "ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​ស្អែក​​​នេះ នឹង​​​​ជា​​​ការ​​​បោះ​​​ឆ្នោត​​​សម្ងាត់​​​ដែល​​​តម្រូវ​​​ឲ្យ​​​មាន​​​សំឡេង​​​ឆ្នោត​​​ភាគ​​​ច្រើន​​​ដាច់​​ខាត​​​តាម​​​រយៈ​​​រូប​​​មន្ត​៥០​​​បូក​​​១"។ លោក បុញ្ញប្ញទ្ធិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​នឹង​​​តែង​​​តាំង​​​លោក អេង ឆៃអ៊ាង​​​ ជា​​​ប្រធាន​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​  លោក ប៉ុល ហំម ជា​​​ប្រធាន​​​គណៈកម្មការ​​​ផែន​​​ការ​​​ វិនិយោគ​​​ និង​​​កសិកម្ម លោក​​​ស្រី មូរ សុខ​​​ហួរ ជា​​​ប្រធាន​​​គណៈ​កម្មការ​​​កិច្ច​​​ការ​​​សាធារណៈ​​​ សង្គម​​​កិច្ច និង​​​កិច្ច​​​ការ​​​នារី​​​ ហើយ​​​លោក យឹម សុវណ្ណ ជា​​​ប្រធាន​​​គណៈកម្មការ​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ និង​​​សើុប​​​អង្កេត​​​​​​ផង​​​ដែរ​​​។ លោក ហ៊ុន សែន បាន​​​ធានា​​​ជា​​​សាធារណៈ​​​ចំពោះ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា សមាជិក​​​សភា​​​របស់​​​គណបក្ស​លោក​​​ទាំង​​​៦៨​​​រូប​​​នឹង​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ការ​​​តែង​​​តាំង​​​សមាជិក​​​គណបក្ស​​​ប្រឆាំង​​​ដូច​​​ដែល​​​បាន​​​ព្រម​​​ព្រៀង​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​នយោបាយ​​​ ដែល​​​បាន​​​សម្រេច​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​កក្កដា។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក ជាម យៀប អ្នក​​​នាំ​​​ពាក្យ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​ទេ ប៉ុន្តែ ​​​គេ​​​រំពឹង​​​ថា​​​ ប្រធាន​​​គណៈកម្មការ​​​ប្រាំ​​​រូប​​​របស់​​​គណបក្ស​​​នេះ​​​ពី​​​អាណត្តិ​​​មុន​​​ នឹង​​​​​ទទួល​​​បាន​​​តួ​​​នាទី​​​របស់​​​ខ្លួន​​​ដដែល​​​នៅ​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​េនះ​​​។ បើ​​​គ្មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ណា​​​មួយ​​​ចំពោះ​​​ប្រធាន​​​គណៈកម្មការ​​​ទាំង​ប្រាំ​​​ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ធ្លាប់​​​គ្រប់​​​គ្រង​​​ទេ​​​នោះ​​​ លោក ជាម យៀប នឹង​​​ជា​​​ប្រធាន​​​គណៈ​​​កម្មការ​​​សេដ្ឋ​​​កិច្ច​​​ និង​​​ហិរញ្ញវត្ថុ​​​ លោក ហ៊ុន ណេង នឹង​​​ជា​​​ប្រធាន​​​គណៈ​​​កម្មការ​​​​​​​​​មហាផ្ទៃ​​​ និង​​​ការ​​​ពារ​​​ជាតិ​​​ លោក ឈាង វុន នឹង​​​ជា​​​ប្រធាន​​​គណៈ កម្មការ​កិច្ច​​​ការ​​​​បរទេស​​​ និង​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ ​​​លោក បែ៉ន បញ្ញា នឹង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ច្បាប់​​​ និង​​​យុត្តិធម៌ និង​​​លោក និន សាផុន នឹង​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​សាធារណការ​​​ ដឹក​​​ជញ្ជូន ទូរគមនាគមន៍​​​ និង​​​រ៉ែ។ លោក ឈាង វុន ដែល​​​ក៏​​​ជា​​​អ្នក​​​​​​នាំ​​​ពាក្យ​​​រដ្ឋ​​​សភា​​​ដែរ​​​នោះ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​ធិប្បាយ​​​អំពី​​​បញ្ហា​​​នេះ​​​​​​។ ​​​​​​ ប្រធាន​​​គណៈកម្មការ​​​ទាំង​​​១០​​​​ នឹង​​​បង្កើត​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​សភា ដែល​​​គ្រប់​​​គ្រង​​​របៀប​​​វារៈ​​​ច្បាប់​​​ និង​​​កំណត់​​​បទ​​​បញ្ជា​​​ផ្ទៃ​​​ក្នុង​​​របស់​​​​រដ្ឋ​​​សភា​​​​​​ជា​​​មួយ​​​លោក ហេង​​​ សំរិន ប្រធាន​​​រដ្ឋ​​​សភា និង​​​អនុ​​​ប្រធាន​​​ពី​​​រ​​​រូប​​​ ដែល​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​នោះ​​​នឹង​​​ជា​​​លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ៕សារុន​​​​​​​​​​​​​​​​​​​​​​​​  

នគរបាល​ចាប់​ខ្លួន​មនុស្ស​១៦នាក់​នៅក្នុង​ការ​ឆ្មក់ចាប់​គ្រឿង​ញៀន​ក្នុងក្រុងស្ទឹងត្រែង

កង​រាជ​អាវុធ​ហត្ថ​បាន​ចាប់​ខ្លួន​មនុស្ស​១៦​នាក់ និង​ដក​ហូត​​ថ្នាំ​​មេតំហ្វេតាមីន​ជាង​៣.០០០​គ្រាប់ អំឡុង​ការ​ឆ្មក់​ចាប់​គ្រឿង​ញៀន​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​​កាលពី​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​ម្សិលមិញ។ លោក អៀង វណ្ឌី ​​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ស្ទឹង​ត្រែង​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ឆ្មក់​ចាប់រយៈ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង...

នគរ​បាល​អន្តរជាតិ​អាំង​ទែប៉ូល​ចូល​រួម​ស៊ើប​អង្កេត​​ជនជាតិ​ជប៉ុន​​ម្នាក់​ដែល​​ជាប់​សង្ស័យ​ពីបទ​​ជួញដូរ​ក្មេងៗ​

យោង​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បាន​រាយការណ៍​ថា នគរ​បាល​អន្តរជាតិ​​អាំងទែប៉ូល​ កំពុង​តែ​ស៊ើប​អង្កេត​លើ​​ករណី​បុរស​ជនជាតិ​​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​​សង្ស័យ​​ថា ជា​មេខ្លោង​​​ជួញដូរ​ក្មេង​ៗ ដោយ​បាន​បើក​ការ​ស៊ើប​អង្កេត​​នៅ​ក្នុងប្រទេស​ចំនួន​បួន រួម​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។ កាលពី​សប្ដាហ៍​មុន​ នាយកដ្ឋាន​នគរ​បាល​​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​រាជធានីភុ្នំពេញ​បាន​បញ្ជាក់​ថា ខ្លួន​កំពុងស៊ើប​អង្កេត​លើ​ករណី​របស់​លោក Mitsutoki...

ព័ត៌មានថ្មីៗ