35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

នគរ​បាល​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ពី​បទ​រំលោភ​បូក​ក្មេង​​​ស្រី​អាយុ​១៧ឆ្នាំម្នាក់

យោង​​​តាម​​​មន្ត្រី​​​​​​នគរ​​​បាល​​​សង្កាត់​​​ម្នាក់​​​បាន​​​ឲ្យដឹង​​​ថា ក្មេង​​​ជំទង់​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ ពី​​​បទ​​​ជាប់សង្ស័យ​​​ថា បាន​​​រំលោភ​​​បូក​​​​​​លើ​​​ក្មេង​​​ស្រី​​​អាយុ​​​១៧​​​ឆ្នាំ​​​ម្នាក់​​​ក្នុង​​​ខណ្ឌ​​​ដង្កោ រាជ​​​ធានី​​​​ភ្នំពេញ​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​។ ជឹម​​​ សុខា អាយុ​​​១៨​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​អាយុ​​​១៧​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​​​​​​​​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ដោយ​​​អះ​​​អាង​​​ថា ពួកគេ​​​បាន​​​ចាប់​​​រំលោភ​​​នាង​នៅ​​​វាល​​​ស្រែ​​​មួយ​​​ នៅ​​​ក្នុង​សង្កាត់​​​ព្រៃ​​​ស។ បុរស​​​ម្នាក់​​​ទៀត​​​ត្រូវ​​​បា​​​ន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ប៉ុន​​​ប៉ង​​​រំលោភ​​​ កំពុង​​​រត់​​​គេ​​​ច​​​ខ្លួន​​​នៅ​​​ឡើយ​​​កាល​​​ពី​​​​​​ម្សិលមិញ។ យោង​​​តាម​​​លោក ទុំ ប៉ូលីន នាយរង​​​ប៉ុស្តិ៍​​​សង្កាត់​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​ និង​​​មិត្ត​​​ភក្តិ​​​ពីរ​​​នាក់​​​ទៀត​​​បាន​​​ទៅ​​​​​​ក្លឹប​​​កម្សាន្ត​​​មួយ​​ស្ថិត​​​នៅ​​​តាម​​​ផ្លូវ​​​វេង​​​ស្រេង កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ព្រឹក​​​ថ្ងៃ​​​ច័ន្ទ នៅ​​​ពេល​​​​​​បុរស​​​ប្រាំ​​​នាក់​​​បាន​​​​សុខ​​​ចិត្ត​​​ជូន​ពួកគេ​ទៅ​​​ផ្ទះ។ មិត្ត​​​ភក្តិ​​​ពីរ​​​នាក់​​​របស់​​​ក្មេង​​​ស្រី​​​រូ​​​ប​​​នេះ​​​បាន​​​យល់​​​ព្រម​​​ទៅ​​​ផ្ទះ​​​ជា​​​មួយ​​​បុរស​​​ពីរ​​​នាក់​​​ទៀត​​​នៅ​​​ក្នុង​ក្រុម​​​នោះ​​​ ដោយ​​​ទុក​​​ឲ្យ​​​នាង​​​នៅ​​​តែ​​​ម្នាក់​​​​​​ឯង​​​ជាមួយ​​​បុរស​​​បី​​​នាក់​​​ទៀត​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​រំលង​​​អធ្រាត្រ​​​។ នៅ​​​ពេល​​​នោះ​​​នាង​​​អះ​​​អាង​​​ថា បុរស​​​បី​​​នាក់​​​បាន​​​ចាប់​​​រំលោភ​​​នាង​​​នៅ​​​ក្នុង​​​វាល​​​ស្រែ​​​មួយ​​​។ លោក ប៉ូលីន បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្មេង​​​ស្រី​​​រង​​​គ្រោះ​​​អាយុ​​​១៧​​​ឆ្នាំ​​​រូប​​​នេះ​​​ ត្រូវ​​​បាន​​​ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​ចាប់​​​រំលោភ​​​​​​ម្នាក់​​​ម្ដង​​​ៗ បន្ទាប់​​​ពី​​​ក្មេង​​​ស្រី​​​ផ្សេង​​​ទៀត​​​បាន​​​ជិះ​​​ម៉ូតូ​​​​​​ទៅ​​​ផ្ទះ​​​ជាមួយ​​​ក្មេង​​​ប្រុស​​​ពីរ​​​នាក់​​​ទៀត"​​​។ លោក ប៉ូលីន បាន​​​បន្ថែម​​​ថា ក្មេង​​​ស្រី​​​រូប​​​នេះ​​​បាន​​​អះ​​​អាង​​​ថា នាង​​​ឈឺ​​​បត់​​​ជើង ហើយ​​​អាច​​​រត់​​គេច​​​ខ្លួន​​​មុន​​​ពេល​​​ត្រូវ​​​បាន​​​​​​រំលោភ​​លើក​​​ទី​​​៣​​​។ បន្ទាប់​​​មក​​​នាង​​​បាន​​​ស្រែក​​​ឲ្យ​​​គេ​​​ជួយ​​​ក្បែរ​​​​រោង​​​ចក្រ​​​មួយ​​​។ លោក យឹម សុជាតិ អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជន​​​សង្ស័យ​​​ពីរ​​​នាក់​​​កំពុង​​​ត្រូវ​​​ឃុំខ្លួន ហើយ​​​នឹង​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ នៅ​​​រសៀល​​​ថ្ងៃនេះ​​​ដើម្បី​​​ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​។ លោក សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា "បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ យើង​​​បាន​​​ចាប់​​​​​​ខ្លួន​​​ជន​​​សង្ស័យ​​​ទាំងពីរ​​​នាក់​នេះ​​នៅ​​​ពេល​​​ព្រឹក​​​តែ​​​ម្ដង​​​។ ជ​​ន​​​សង្ស័យទី៣​​​​​​ម្នាក់​​​ទៀត​​​យើង​​​កំពុង​​​ព្យាយាម​​​តាម​​​​​​ចាប់​​​ខ្លួន​​​នៅ​​​ឡើយ​​​"៕សារុន​​​​​​​​​​​​​​  

អ្នក​ភូមិ​និយាយ​ថា ក្រុម​ហ៊ុន​ 7NG កំពុង​ទិញ​យក​លំនៅ​ដ្ឋាន​ក្នុង​អគារ​ប៊ូឌីង​ដោយ​ស្ងាត់ៗ

បន្ទាប់ពី​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ ​7NG បានបញ្ចប់​ការ​បណ្ដេញ​ចេញ​ដ៏ហិង្សា​លើ​អ្នក​ភូមិ​ជាង​១.៤០០​គ្រួសារ​​ពី​សហគមន៍​ដីក្រហម​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ឆ្នាំ​២០០៩​រួច ក្រុម​ហ៊ុន​នេះ​កំពុង​ចាប់​អារម្មណ៍​លើ​អគារ ប៊ូឌីង (Building) ដែល​នៅជាប់​នោះបន្ត​ទៀត​។ ​អគារ​ប្រវត្តិសាស្ត្រ​ដែល​ត្រូវ​បានសាង​សង់​ក្រោម​គម្រោង​​លំនៅដ្ឋាន​​ដែល​មាន​តម្លៃ​សមរម្យ​​​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហនុ...

អ្នក​ភូមិ​ឡពាង​ដើរ​ហែ​ទៅ​ក្រសួង​យុត្តិធម៌​និង​សភា

អ្នក​ស្រុក​កំពង់​ឆ្នាំង​មួយ​ក្រុម​ដែល​​តស៊ូ​ដើម្បី​ដីធ្លី​ជាមួយ​ភរិយា​របស់​លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល បាន​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិ​ធម៌ និង​សភា​ជាតិ​កាលពី​ម្សិល​មិញ។ នេះ​ជា​សហគមន៍​មួយ​ក្នុង​ចំណោម​សហគមន៍​៥​នៅ​ទូទាំង​ប្រទេស​ដែល​ថ្មីៗ​នេះ​បាន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជំនួយ​ពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគាត់​ដែល​កើត​មាន​ជាយូរ​មក​ហើយ។ អ្នក​ភូមិ​ឡពាង​ប្រហែល៧០​នាក់​មាន​ជម្លោះ​តាំងពី​ឆ្នាំ​២០០៧ទាក់ទង​នឹងដី​​ស្រែ​ជាង​១៤៥​ហិកតា​ជាមួយ​ក្រុមហ៊ុន​ KDC...

អ្នកភូមិ​ខេត្ត​បាត​់​ដំបង​ធ្វើដំណើរមក​រាជធានីភ្នំពេញ​ដាក់ញត្តិទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្ត្រី

ក្រុម​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​ពាណិជ្ជករ​​​ម្នាក់​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង​​​​​​នឹង​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋ​​​សភា និង​​​ខុទ្ទកាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  ដើម្បី​​​សុំ​​​​​​អន្តរា​គមន៍​​​​​​នៅ​​​ថ្ងៃ​​​នេះ​​​។ អ្នក​​​ភូមិ​​​ជាង​​​៣០០​​​គ្រួសារ​​​មក​​​ពី​​​ឃុំ​​​បឹង​​​ប្រាំ​​​ ស្រុក​​​បវេល​​​​​​អះ​​​អាង​​​ថា ពាណិជ្ជ​​​ករ​​​ ឈ្មោះ​​​ សង ថន បាន​​​អះ​​​អាង​​​កាន់​​​កាប់​​​ដីស្រែ​​​របស់​​​ពួក​​​គាត់​​​ទំហំ​​​៦១២ហិកតា​​​ដោយ​​​ខុស​​​ច្បាប់​​​​​​​​​។ អ្នក​​​ភូមិ​​​ឈ្មោះ ​​​ឈុត ម៉ៅ អាយុ​​​៦៨​​​ឆ្នាំ​​​​​​ ជា​​​អ្នក​ភូមិ​​​ម្នាក់​ក្នុង​ចំណោម​អ្នកភូមិ​រាប់​រយ​​​នាក់​​ដែល​​​បារម្ភ​​​ថា អាជ្ញាធរ​​​អាច​​​​បណ្ដេញ​​​ពួក​​​គាត់​​​ចេញ​​​នោះ​​​​បាន​​​និយាយ​​​ថា "យើង​​​បាន​​​​មក​​​រាន​​​ដី​​​នេះ​​​ដែល​​​យើង​​​បាន​​​រស់​​​នៅ​​​ចាប់​​​តាំង​​​​​​ពីរ​​​ឆ្នាំ​​​២០០៤មកម៉្លេះ"។ លោក​​​ ម៉ៅ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ ងួន​​​ រតនៈ អភិបាល​​​រង​​​ខេត្ត​​​កាល​​​ពី​​​ម្សិល​​​មិញ ដើម្បី​​​​សុំ​​​ឲ្យ​ជួយ​​​រក​​​យុត្តិ​ធម៌​​​ដល់​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ ហើយ​​​បាន​​​ចាប់​​​ផ្ដើម​​​ធ្វើដំណើរ​មក​​​​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​មិន​​​អាច​​​រក​​​ដំណោះ​ស្រាយ​​​នៅ​​​ថ្នាក់​​​ខេត្ត​​​បាន​​​។ លោក​​​ ម៉ៅ បាន​​​និយាយ​​​ថា " បាន​​​ប្រាប់​​​យើង​​​ថា លោក​​​មិន​​​អាច​​​ជួយ​​​បាន​​​ទេ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​កិច្ច​ការ​​​​របស់​​​តុលាការ​​​។ យើង​​​នឹង​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋ​​​សភា និង​​​ខុទ្ទកាល័យ​​​សម្ដេច​​​ ហ៊ុន សែន ដើម្បី​​​សុំ​​​ជំនួយ"។ លោក សង ថន ទទួល​​​បាន​​​ដីកា​​​រក្សា​​​ការពារ​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១២ ដោយ​​​បង្គាប់​​​ឲ្យ​​​អ្នក​​​ភូមិ​​​ឈប់​​​រស់​​​នៅ​​​ និង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​នេះ​​​។ សាលាឧទ្ធរណ៍​​​បាន​​​បើក​​​សវនា​​​​​​ការ​​​ជំនុំជម្រះ​​​​​​រឿង​​​ក្តី​​​នេះ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ហើយ​​​ក៏​​​បាន​​​សម្រេច​​​ជំទាស់​​​នឹង​​​ក្រុម​​​អ្នក​​​ភូមិ​​​​​​។ លោក រតនៈ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ប្រាប់​​​ក្រុម​​​អ្នក​​​​​​ភូមិ​​​ថា ឥឡូវនេះ​រឿង​​​ក្តី​​​នេះ​​​មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​ដៃ​​​របស់​​​លោក​​​ទេ ដោយសារ​​​សេចក្ដី​​​សម្រេច​​​របស់​តុលាការ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ អតីត​​​អភិបាល​​​ខេត្ត​​​បាន​​​ដកហូត​​​​ដី​​​នេះ​​​ពី​​​ក្រុម​​​អ្នក​​​ភូមិ​​​ទុក​​​ជា​​ទ្រព្យសម្បត្តិ​​​​​រដ្ឋ​​​កាល​​​ពី​​​ឆ្នាំ​​​២០០៦​​​ ពីព្រោះ​​​ពួក​​​គាត់​​​បាន​​​មក​​​ចាប់​​យក​​​ដី​​​របស់​​​រដ្ឋ​​​"។ អភិបាល​​​រង​​​រូប​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​ថា តើ​​​លោក​​​ សង ថន ទទួល​​​បាន​​​កម្ម​​​សិទ្ធិ​​​ដី​​​នេះ​​​ដោយ​​​របៀប​​​ណា​​​ ឬ​​​នៅ​​​ពេល​​​ណា​​​នោះ​​​ទេ។ លោក​​​ ប្រាជ្ញ ច័ន្ទ អតីត​​​អភិបាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ទៅ​​​សួរ​លោក​​​ រតនៈ វិញ។ លោក​​​បាន​​​​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​​​​គ្រាន់​​​តែ​​​ចុះ​​​ហត្ថលេខា​​​តាម​​​សំណើ​​​របស់​​​លោក​​​អភិបាល​​​រង​​​ រតនៈ ឲ្យ​​​ដកហូត​​​​​ដី​​​នេះ​​​ទុក​​​ជា​​​ទ្រព្យសម្បត្តិរដ្ឋ។​​​សូម​​​សួរ​​​គាត់​​​ចុះ គាត់​​​ដឹង​​​ច្រើន​​​ជាង​​​ខ្ញុំ​​​"។ លោក ទឹម​​​ ដារ៉េត អភិបាល​​​ស្រុក​​​ បវេល បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ សង ថន បាន​​​ទិញ​​​ដី​​​នេះ កាល​​​ពី​​​ចុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៩០​​​មុន​​​ពេល​​​អ្នក​​​ភូមិ​​​បាន​​​មក​​​រាន​​​ និង​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​នេះ​​​កាល​​​ពី​​​ពាក់​​​កណ្ដាល​​​ទសវត្សរ៍ឆ្នាំ២០០០​​​។ លោក ដារ៉េត​​​ បាន​​​និយាយ​​​ថា ដំបូង​វា​​​ជា​​​ដី​​​ដែល​​​លោក ប្រាជ្ញ ច័ន្ទ បាន​ដក​​​ហូត​​​​​​ពី​​​អ្នក​ភូមិ​​​ដែល​​​មក​ចាប់​យក​​​ដី​​​ដោយ​​​ខុស​​​ច្បាប់ ហើយ​​​ប្រគល់​​​ឲ្យ​​​លោក​​​ សង ថន វិញ​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក សង ថន ដើម្បី​​​សុំ​​​អត្ថាធិប្បាយ​​​បា​​​ន​​​ទេ​​​៕ សារុន​​​  

ក្នុង​របាយការណ៍​ចុងក្រោយប្រេសិត​អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ការ​រីកចម្រើន​ខាង​សិទ្ធិ​មនុស្ស​

លោក សុរិយា​ ស៊ូបេឌី​ (Surya Subedi) ប្រេសិត​សិទ្ធិ​មនុស្ស​​អង្គការ​សហ​ប្រជា​ជាតិ​​​​បាន​មាន​ប្រសាសន៍​ក្នុង​របាយការណ៍​ចុង​ក្រោយ​របស់​លោក​ស្តី​អំពី​ប្រទេស​កម្ពុជា​ថា ​ទោះបី​ជា​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ហិង្សា​ជា​ហូរហែ ដែល​ក្នុង​នោះ​​កង​កម្លាំង​រដ្ឋាភិបាល​បាន​បាញ់​ស្លាប់​មនុស្ស​៧​នាក់ ក្នុង​ពេល​កន្លង​មក​ក៏ដោយ ក៏​ស្ថានការណ៍​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ទិសដៅ​វិជ្ជមាន​ដែរ​។ របាយការណ៍​ផ្ញើជូន​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នេះ...

អ្នក​ភូមិ​ត្រូវ​គេ​រុញ​ច្រាន​ចេញ​ពី​ភូមិគ្រឹះ​​របស់​លោក ហ៊ុន សែន

អ្នក​ភូមិ​ប្រហែល​៧០​នាក់​មកពី​ស្រុក​ពញាឮ ខេត្ត​កណ្តាល ត្រូវ​បាន​រារាំង​កាលពី​ថ្ងៃ​សៅរ៍​មិន​ឲ្យ​ដើរ​ហែ​ទៅ​ភូមិ​គ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ក្រុង​ភ្នំពេញ ដែល​ពួកគេ​មាន​ផែន​ការ​អំពាវនាវ​សុំ​ការ​គាំទ្រ​ឲ្យ​ជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ដែល​កើត​មាន​យូរឆ្នាំ​​មក​ហើយ។ អ្នក​ភូមិ​ទាំង​នោះ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​១៣៤​គ្រួសារ មកពី​ភូមិ​ចំនួន​៤​ក្នុង​ឃុំ​ឈ្វាំង និង​ភូមិ​មួយ​នៅ​ឃុំ​ជ្រៃលាស់...

អគារ​ក្បែរ​ឆ្នេរ​ក្រុង​ព្រះសីហនុ​​ប្រឈម​នឹង​ការ​វាយ​កម្ទេច​ចោល​

កាលពី​ថ្ងៃ​សៅរ៍​អាជ្ញាធរ​ក្នុង​ខេត្ត​ព្រះសីហនុ បាន​វាយ​កម្ទេច​ចោល​អគារ​មួយ​ ដែល​កំពុង​ត្រូវ​បាន​សាង​សង់​នៅ​លើ​តំបន់​ហាម​ឃាត់​​តាម​បណ្ដោយ​ឆ្នេរ​អូត្រេះ ហើយ​បាន​ព្រមាន​ថា ​អគារ​ផ្សេង​ៗ​ទៀត​ដែល​ស្ថិត​នៅលើ​ដី​រដ្ឋស្រដៀង​គ្នា​នេះ​អាច​ជា​អគារ​បន្ទាប់​​​ដែល​ត្រូវ​វាយ​កម្ទេច​ចោល​។ វិធាន​ការ​នេះ​គឺ​ជា​វិធានការ​ថ្មីបំផុត​នៅ​ក្នុង​ការ​ខំ​ប្រឹង​ប្រែង​ម្ដង​មាន​ម្ដង​អត់​របស់​អាជ្ញាធរ​មូលដ្ឋាន​ ដើម្បី​គ្រប់​គ្រង​ការ​អភិវឌ្ឍ​​តាម​បណ្ដោយ​ឆ្នេរ​ដ៏​​​ស្ងប់​ស្ងាត់​ ប៉ុន្តែ​កំពុង​តែ​មាន​ប្រជា​ប្រិយភាព​កើនឡើង​មួយ​នេះ ។ លោក ស្រ៊ុន...

​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច ដែល​កំពុង​តែ​ចុះ​ខ្សោយ​ទៅៗ​​ផ្លាស់​ប្ដូរ​​ទីស្នាក់​ការ​របស់​ខ្លួន​

កាលពីម្សិលមិញ លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​​គណបក្ស​ហ៊្វុន​ស៊ិនប៉ិច បាន​មាន​ប្រសាសន៍​​ថា គណបក្ស​រាជា​និយម​បាន​សម្រេច​ផ្លាស់​ប្ដូរ​ទីស្នាក់​ការ​កណ្ដាលរបស់​ខ្លួន​​ ​ដែល​ស្ថិត​នៅ​ក្នុង​រាជ​ធានី​ភុ្នំពេញ​ ពី​ទីតាំង​សព្វ​ថ្ងៃ​ក្នុង​ខណ្ឌ​ឫស្សីកែវ...

អ្នកភូមិ​ប្រទះ​ឃើញ​សាកសព​ស្ត្រីម្នាក់​សង្ស័យ​ថាត្រូវរំលោភបូក​ហើយ​សម្លាប់​

យោង​តាម​អធិការ​នគរ​បាល​ស្រុក​ភ្នំក្រវាញបាន​ឲ្យ​ដឹង​ថា សាក​សព​ស្ត្រី​អ្នក​បម្រើ​ម្នាក់​ត្រូវ​បាន​ប្រទះ​ឃើញ​នៅជិត​ផ្ទះ​ដែល​គាត់​បាន​ធ្វើ​ការ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​​កាលពី​ថ្ងៃ​សៅរ៍ ដោយ​សង្ស័យ​ត្រូវ​បាន​រំលោភ​បូក​ហើយ​សម្លាប់។ លោក ញ៉ែម មី មេឃុំ​បាន​មាន​ប្រសាសន៍​ថា សាក​សព​ស្ត្រី​ឈ្មោះ ផុន សុភី...

អ្នក​ភូមិខេត្ត​កំពង់​ចាម​ដាក់​ញត្តិ​ប្រឆាំង​ការ​តែងតាំង​ប្រធាន​ភូមិ​ថ្មី

អ្នក​ភូមិ​ប្រហែល​១០០គ្រួសារ​មកពី​ភូមិ​មួយ​ក្នុង​ស្រុក​ព្រៃ​ឈរ ខេត្តកំពង់ចាម បាន​ដាក់​ញត្តិ​ទៅ​មេឃុំ​របស់​ខ្លួន​កាលពី​សប្ដាហ៍មុន តវ៉ា​ចំពោះការ​តែង​តាំង​បុរស​ម្នាក់​ដែល​ត្រូវ​បាន​ចោទប្រកាន់ថា បាន​លួច​ត្រី​ឲ្យ​ធ្វើ​​ជា​ប្រធាន​ភូមិរបស់​ពួកគាត​់​។ លោក ហ៊ុយ វណ្ណថន អាយុ​៤៦​ឆ្នាំ ជា​តំណាង​អ្នក​ភូមិ​បាន​និយាយ​ថា...

ព័ត៌មានថ្មីៗ