29 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សាលារាជធានីពង្រីក​ខ្សែរថយន្ត​​ក្រុង​នៅក្នុង​រាជធានី​បន្ថែម​ទៀត​

សាលា​រាជ​ធានី​ភ្នំពេញ​បាន​​ពង្រីក​ខ្សែរថយន្ត​ក្រុង​​នៅ​ក្នុងរាជ​ធានី​​កាលពី​ម្សិល​មិញ​នៅ​ក្នុង​ដំណាក់​កាលទី១​នៃ​ការ​ពង្រីក​ ដែល​គេ​នឹង​ឃើញមាន​ខ្សែរថយន្ត​ពីរ​ទៀត​ចំពោះ​សេវា​នេះ​នៅ​ដំណាច់​ខែ​នេះ​។ លោក អ៊ូ គឹមសាន អនុប្រធាន​ការិយាល័យ​ដឹក​ជញ្ជូន​នៅ​មន្ទីរដឹកជញ្ជូន​រាជធានី​បាន​ពន្យល់​ថា រថយន្ត​ក្រុងថ្មី​៤០គ្រឿង​នឹង​ត្រូវ​បន្ថែម​ចំពោះ​សេវា​នេះ​​ជាផ្នែក​មួយ​នៃ​ការ​ពង្រីក​ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា រហូត​មក​ទល់ពេល​នេះ​​ធ្វើ​ឲ្យ​សាលា​រាជ​ធានី​ខាត​បង់​ប្រាក់​ប្រហែល​២៥.០០០​ដុល្លារ​។ លោក...

ឧត្តម​​​សេនីយ៍​​​ថៃ​​​និយាយ​​​ថា ពេល​​​នេះ​​​ប្រទេស​​​របស់​​​ខ្លួន​​​​​​មាន​​​ស្ថិរភាព​​​ក្រោយ​​​រដ្ឋ​​​ប្រហារ​​​

កាល​​​ពី​​​ម្សិលមិញ ឧត្តម​​​សេនីយ៍​​​ថៃ តាណាសាក់ ប៉ាទីម៉ាប្រាកន ដែល​​​មក​​​បំពេញ​​​ទស្សន​​​កិច្ច​​​នៅ​​​កម្ពុជា​​​ បាន​​​​​​បញ្ជាក់​​​អះ​​​អាង​​​ប្រាប់​​​កម្ពុជា​​​ថា ពេល​​​នេះ​​​ប្រទេស​​​របស់​​​ខ្លួន​​​មាន​​​ស្ថិរភាព​​​ហើយ​​​ ទោះ​​​បី​​​ជា​​​មាន​​​រដ្ឋប្រហារ​​​យោ​​​ធា​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ក្តី​​​ នេះ​​​បើ​​​យោង​​​តាម​​​ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ ទៀ បាញ់ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​កម្ពុជា​​​។  ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន ដែល​​​បាន​​​បំពេញ​​​ទស្សនកិច្ច​​​រយៈ​​​ពេល​​​មួយ​​​ថ្ងៃ​​​មក​​​កាន់​​​កម្ពុជា​​​​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​ជា​​​អនុ​​​ប្រធាន​​​កិច្ច​​​ការ​​​សន្តិសុខ​​​របស់​​​ក្រុម​​​ប្រឹក្សា​​​ជាតិ​​​ទទួល​​​បន្ទុក​​​សន្តិភាព​​​ និង​​​សណ្តាប់​​​ធ្នាប់​​​ ដែល​​​បាន​​​ដឹក​​​នាំ​​​ប្រទេស​​​ថៃ​​​ចាប់​​​តាំង​​​ពី​​​យោធា​​​ចូល​​​កាន់​​​អំណាច​​​មក​​​។ លោក ទៀ បាញ់​​​ បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ក្រោយ​​​ពី​​​ជំនួប​​​ពេល​​​ព្រឹក​​​របស់​​លោក​​​ទាំង​​​ពីរ​​​​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ថា "លោក​​​ តាណាសាក់ បាន​​​ប្រាប់​​​ខ្ញុំ​​​ថា គាត់​​​ចង់​​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់​​​ដើម្បី​​​ចៀស​​​វាង​​​ការ​​​ចោទ​​​ប្រកាន់​​​ថា រដ្ឋ​​​ប្រហារ​​​យោធា​​​គឺ​​​ដើម្បី​​​តែ​​​ដណ្តើម​​​អំណាច​​​។ លោក​​​ តាណាសាក់ បាន​​​ពន្យល់​​​ប្រាប់​​​យើង​​​​​​ពី​​​អ្វី​​​ដែល​​​បាន​​​កើត​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ហើយ​​​ថា ពេល​​​េនះ​​​ស្ថាន​​​ភាព​​​នៅ​​​ទី​​​នោះ​​​មាន​​​ស្ថិរភាព​​​ហើយ​​​"។ យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​យោធា​​​ថៃ​​​បាន​​​​​​​​​រឹត​​​បន្តឹង​​​សេរីភាព​​​នៃ​​​ការ​​​បញ្ចេញ​​​មតិ​​​ ចាប់​​​ពិរុទ្ធ​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ និង​​​ឃាត់​​​ខ្លួន​​​ពល​​​រដ្ឋ ដើម្បី​​​ព្យាយាម​​​កំណត់​​​អត្ត​​​សញ្ញាណ​​​សមាជិក​​​​​​ និង​​​អ្នក​​​គាំទ្រ​​​របស់​​​គណបក្ស​​​នយោបាយ​​​ដែល​​​ខ្លួន​​​បាន​​​ផ្តួល​​​រំលំ​​​។ ​​​​​​​​​​​​​​​តាមពាក្យ​​​ចចាម​​​អារា៉មថា យោធា​​​ថៃ​​​បាន​​​កៀង​​​ប្រមូល​​​ពល​​​ករ​​​​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​ក្រោយ​​​ពី​​​រដ្ឋ​​​ប្រហារ​​​ ធ្វើ​​​ឲ្យ​​​​​​ពល​​​ករ​​​ជាង​​​២០០.០០០នាក់​​​ ដែល​​​ភាគ​​​ច្រើន​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ប៉ុន្តែ ពួក​​​គេ​​​ជា​​​ច្រើន​​​បាន​​​ចាប់​​​ផ្តើម​​​វិល​​​ត្រឡប់​​​ទៅ ប្រទេស​​​ថៃ​​​វិញ​​​ចាប់​​​តាំង​​​ពី​​​ប្រទេស​​​ទាំង​​​ពីរ​​​បាន​​​ចាត់​​​វិធានការ​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​សម្រាប់​​​ឲ្យ​​​ពួក​​​គេ​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​បរទេស​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​មក​​​។ យោង​​​តាម​​​លោក អៀង​​​ សុផាល្លែត ជំនួយ​​​ការ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  អំឡុង​​​ជំនួប​​​ជាមួយ​​​ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន កាល​​​ពី​​​រសៀល​​​ម្សិលមិញ​​​ លោក​​​ ហ៊ុន​​​ សែន បាន​​​ស្នើ​​​សុំ​​​ឲ្យ​​​ថៃ​​​បន្ត​​​​​​បន្ធូរ​​​បន្ថយ​​​ធ្វើ​​​យ៉ាង​​​ណា​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​ដល់​​​ប្រជា​​​ពល​​រដ្ឋ​​​ខ្មែរ​​​ដែល​​​​​​ឆ្លង​​​ដែន​​​ដើម្បី​​​ស្វែង​​​រក​​​ការងារ​​​​​​​​​ធ្វើ​​​។ លោក អៀង សុផាល្លែត ​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ទាំង​​​ពីរ​​​ក៏​​​បាន​​​ព្រម​​​ព្រៀង​​​​​​គ្នា​​​ជំរុញ​​​ការ​​​អភិវឌ្ឍ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​ផង​​​ដែរ​​​។ លោក​​​បាន​​​បន្ត​​​ថា "សម្តេច​​​ ហ៊ុន​​​ សែន បាន​​​ប្រាប់​​​លោក តាណាសាក់​​​ ថា យើង​​​គួរ​​​តែ​​​ជំរុញ​​​ឲ្យ​​​​​​មាន​​​សន្តិភាព និង​​​មិត្ត​​​ភាព​​​នៅ​​​តាម​​​ព្រំដែន​​​ ហើយ​​​ធ្វើ​​​សហ​​​ប្រតិបត្តិការ​​​ដើម្បី​​​អភិវឌ្ឍ​​​ព្រំ​​​ដែន​​​"។ លោក ទៀ បាញ់​​​ បាន​​​មានប្រសាសន៍​​​ថា លោក​​​ និង​​​ឧត្តមសេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន មិន​​​បាន​​​ពិភាក្សា​​​គ្នា​​អំពី​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​យុត្តិធម៌​​​អន្តរ​​​ជាតិ (ICJ) កាល​​​ពី​​​ឆ្នាំ​​​២០១៣​​​ ដែល​​​បង្គាប់​​​ឲ្យ​​​កង​​​កម្លាំង​​​ថៃ​​​ដក​​​ចេញ​​​ពី​​​តំបន់​​​ជុំ​​​វិញ​​​ប្រាសាទ​​​ព្រះ​​​វិហា​​​រ​​​ជា​​​បន្ទាន់​​​ឡើយ​​​។ សូម​​​បញ្ជាក់​​​ថា ទាំង​​​ភាគី​​​ថៃ ទាំង​​​កម្ពុជា​​​សុទ្ធ​​​តែ​​​អះអាង​​​សិទ្ធិ​​​កាន់​​​កាប់​​​រៀង​​​ៗ​​​ខ្លួន​​​ចំពោះ​​​ដី​​​​​​ជាប់​​​ប្រាសាទ​​​ព្រះវិហារ​​​ ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​ថ្មីៗ​​​នេះ​​​បាន​​​ប៉ះទង្គិច​​​គ្នា​​​មួយ​​​ប្រាវៗ​​​ប៉ុន្មាន​​​លើក​​​ ដែល​​​បណ្ដាល​​​ឲ្យ​​​មាន​​​មនុស្ស​​​ស្លាប់​​​ និង​​​របួស​​​ដើម្បី​​​ដណ្ដើម​​​គ្រប់​​​គ្រង​​​តំបន់​​​នោះ​​​។ ឧត្តម​​​សេនីយ៍​​​ តាណាសាក់ ប៉ាទីម៉ាប្រាកន​​​ មិន​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ស្រុក​​​​​​ទេ​​​ បន្ទាប់​​​ពី​​​ជំនួប​​​ទាំង​​​ពីរ​​​នេះ​​​៕ សុខុម​​​  

កម្មករ​រាប់ពាន់នាក់​ធ្វើកូដកម្ម​ជុំវិញ​ប្រាក់​កម្រៃ​នៅ​រោងចក្រ​កាត់ដេរ​ក្នុង​ខេត្ត​កំពង់ចាម

កម្មករ​​ជាង​៥.០០០​នាក់​មកពី​រោងចក្រ​ស្បែកជើង​មួយ​ក្នុង​ខេត្ត​កំពង់ចាម បាន​ធ្វើ​កូដកម្ម​កាលពី​ម្សិលមិញ​ទាមទារ​ឲ្យ​អ្នក​គ្រប់​គ្រង​រោងចក្រ​ដំឡើង​ប្រាក់​កម្រៃ​របស់​ខ្លួន​។ ក្រុម​កម្មករ​បាន​ប្រមូល​ផ្ដុំគ្នា​តវ៉ា​នៅ​ខាង​ក្រៅ​រោងចក្រ​ស្បែកជើង​ Juhui​ ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិនតៃវ៉ាន់ នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​ ដោយ​រាំ​តាម​​បទ​ចម្រៀង​ពី​ឧគ្ឃោសនសព្ទ ខណៈ​ដែល​មន្ត្រី​យោធា និង​នគរ​បាល​ស្រុក​ប្រហែល​៦០​នាក់​បាន​ឈរមើល​។ ដោយ​ត្រូវ​បាន​ដឹក​នាំ​ដោយ​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យកម្មករ​កាត់​ដេរ​កម្ពុជា...

សកម្មជន​ប្រឆាំងការ​បណ្តេញចេញ​រួមគ្នា​តវ៉ា​នៅ​សាលារាជ​ធានី

សកម្មជន​ជាង៣០​នាក់​មកពី​សហគមន៍​ចំនួន​ពីរ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​ចាប់​យក​ដីធ្លី​បាន​ធ្វើ​ការ​តវ៉ា​រួម​គ្នា​​នៅ​មុខសាលា​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​អាជ្ញា​ធរ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​របស់​ពួកគាត់​។ ដោយ​​មក​ដល់​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក តំណាង​​១០នាក់មកពីសហគមន៍បឹង​កក់​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អំពាវ​នាវ​ឲ្យ​សាលា​រាជធានី​កំណត់​ព្រំប្រទល់​ដី​របស់​ពួកគាត់នោះ ​ត្រូវ​បាន​ចូល​រួម​ដោយ​អ្នក​ភូមិ​ឡពាង​ នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំងជាង​២០​នាក់ ដែល​បាន​ជាប់ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​រយៈ​ពេល​មួយ​ទសវត្សរ៍​ជាមួយ​ភរិយា​លោក ស៊ុយ...

តំណាង​​​រាស្ត្រ​​​សន្យា​​​ដោះ​​​ស្រាយ​​​បញ្ចប់​​​វិវាទ​​​ដី​​​ធ្លី​​​រវាង​​​អ្នក​​​ភូមិ​​​​​​ឡពាង​​​ និង​​​ក្រុម​​​ហ៊ុន ខេឌីស៊ី​​​

គណៈកម្មការ​​​ការ​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស​​​ទ្វេភាគី​​​​​​របស់​​​រដ្ឋ​​​សភា​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ថ្មី​​​ៗ​​​នេះ បាន​​​ជួប​​​ជា​​​មួយ​​​តំណាង​​​មក​​​ពី​​​ភូមិ​​​ឡពាង​​​ កាល​​​ពី​​​ម្សិលមិញ ដោយ​​​សន្យា​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​បញ្ចប់​​​វិវាទ​​​របស់​​​ពួក​​​គាត់​​​ដែល​​​បាន​​​អូស​​​បន្លាយ​​​អស់​​​រយៈ​​​ពេល​​​១២​​​ឆ្នាំ​​​ជុំ​​​វិញ​​​ដី​​​ទំហំ​​​១៤៥ហិកតា​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង។ លោកស្រី​​​ ឡោក ខេង​​​​​​​​​​​​​​​ អនុ​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​បាន​​​ប្តេជ្ញា​​​ថា វិវាទ​​​ដីធ្លី​​​ដែល​​​បាន​​​​​​ចាប់​​​ផ្តើម​​​កើត​​​ឡើង​​​កាល​​​ពី​​​ឆ្នាំ​​​២០០២​​​ និង​​​​​​ដែល​​​ក្នុ​​​ង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ថ្មី​​​ៗ​​​នេះ​​​បាន​​​ឈាន​​​ទៅដល់​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ដោយ​​​ហិង្សា​​​ និង​​​​​​ការ​​​ចាប់​​​ខ្លួន​​​អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​នោះ នឹង​​​ត្រូវ "ដោះ​​​ស្រាយ​​​បញ្ចប់​​​ទាំង​​​ស្រុងក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​"។ លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  "ខ្ញុំ​​​ និង​​​សមាជិក​​​ផ្សេង​​​ៗ​​​ទៀត​​​ក្នុង​​​គណៈ​​​កម្មការ​​​នេះ​​​បាន​​​ព្រម​​​ព្រៀង​​​​​​ដោះ​​​ស្រាយ​​​​​​បញ្ហា​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​៥២​​​គ្រួសារ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​សំណុំ​​​រឿង​​​តុលាការ​​​ជាមួយ​​​ក្រុមហ៊ុន ខេឌីស៊ី ។យើង​​​បាន​​​ព្រម​​​ព្រៀង​​​ដោះ​​​ស្រាយ​​​ករណី​​​ភូមិ​​​ឡពាង​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្តាហ៍​​​ ប៉ុន្តែ ត្រង់​​​ថា ​​​វា​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​ ឬ​​​ក៏​​​អត់​​​នោះ​​​ គឺ​​​អាស្រ័យ​​​លើ​​​ឆន្ទៈ​​​ និង​​​ភាព​​​ស្មោះ​​​ត្រង់​​​របស់​​​អ្នក​​​ភូមិ​​​ និង​​​ក្រុម​​​ហ៊ុន​​​ ខេឌីស៊ី"។ តំណាង​​​ប្រាំ​​​រូប​​​​​​មក​​​ពី​​​ភូមិ​​​ឡពាង​​​​​​​​​​​​​​​​​​ ដែល​​​ជា​​​ភូមិ​​​ដាច់​​​ស្រយាល​​​ក្នុង​​​ស្រុក​​​កំពង់​​​ត្រឡាច​​​ ខេត្ត​​​កំពង់​​​ឆ្នាំង ​​​ត្រូវ​​​បាន​​​កោះ​​​ហៅ​​​ឲ្យ​​​ជួប​​​ជាមួយ​​​សមាជិក​​​គណៈ​​​កម្មការ​​​ការ​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​កាល​​​ពី​​​ម្សិលមិញ ចំណែក​​​ឯ​​​តំណាង​​​ក្រុមហ៊ុន ខេឌីស៊ី ក៏​​​ត្រូវ​​​​​​បាន​​​កំណត់​​​ឲ្យ​​​ជួប​​​គ្នា​​​​​​​​​​ដែរ​​​នៅ​​​ថ្ងៃ​​​នេះ​​​ជាមួយ​​​​​គណៈ​​​កម្មការ​​​នេះ ដែល​​​មាន​​​លោក​​​ អេង ឆៃអ៊ាង​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជា​​​ប្រធាន​​​​​​។ លោក​​​ស្រី ឡោក ខេង តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោកស្រី​​​មាន​​​​​​ចំណាប់​​​អារម្មណ៍​​​លើ​​​ករណី ពីព្រោះ​​​លោក​​​ស្រី គឺ​​​ជា​​​មិត្ត​​​ភក្តិ​​​ផ្ទាល់​​​របស់​​​លោកស្រី ជា​​​ ខេង ម្ចាស់​​​ក្រុមហ៊ុន ខេឌីស៊ី ដែល​​​ត្រូវ​​​ជា​​​ភរិយា​​​លោក​​​ ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល។ អ្ន​​​ក​​​ភូមិ​​​អះ​​​អាង​​​ថា ក្រុមហ៊ុន ខេឌីស៊ី​​​បាន​​​ឃុប​​​ឃិត​​​ជាមួយ​​​មន្ត្រី​​​មូល​​​ដ្ឋាន ដើម្បី​​​​​​ទិញ​​​ដី ដែល​​​ជា​​​កម្ម​​​សិទ្ធិ​​​ស្រប​​​ច្បាប់​​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​រាប់​​​សិប​​​​​​គ្រួសារ​​​ ដែល​​​បាន​​​រស់​​​នៅ​​​ក្នុង​​​តំបន់​​​នៅ​​​រាប់​​​ទសវត្សរ៍​​​មក​​​ហើយ​​​។ ក្រុមហ៊ុន ខេឌីស៊ី និយាយ​​​ថា ខ្លួន​​​បាន​​​ទិញ​​​ដី​​​នោះ​​​ដោយ​​​ស្រប​​​ច្បាប់​​​ ហើយ​​​ថែម​​​ទាំង​​​មាន​​​​​​ឯកសារ​​​បញ្ជាក់​​​ទៀត​​​ផង​​​។ លោកស្រី ឡោក ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា "គណៈកម្មការ​​​នេះ​​​យល់​​​ឃើញ​​​​​​ថា ទាំង​​​​​​អ្នក​​​ភូមិ​​​ទាំង​​​ក្រុមហ៊ុន​​​ គឺ​​​ជា​​​អ្នក​​​រង​​​គ្រោះ​​​ដូច​​​គ្នា​​​"។ លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​នឹង​​​ចុះ​​​ទៅ​​​ដល់​​​កន្លែង​​​ផ្ទាល់​​​ដើម្បី​​​និយាយ​​​ជាមួយ​​​អាជ្ញាធរ​​​មូលដ្ឋាន​​​អំពី​​​បញ្ហា​​​នេះ​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​។ កាល​​​ពី​​​ខែ​​​មីនា ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​៣៨​​​គ្រួសារ​​​បាន​​​យល់​​​ព្រម​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្តល់​​​សំណង​​​ជាមួយ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ក្រោយ​​​ពី​​​ការ​​​បង្កើត​​​គណៈ​​​កម្មការ​​​ពិសេស​​​មួយ​​​ទទួល​​​បន្ទុក​​​ដោះស្រាយ​​​វិវាទ​​​បុគ្គល​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​២៣​​គ្រួសារ​​​ក្នុង​​​ចំណោម​​​នោះ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​ ដើម្បី​​​ស្នើ​​​សុំ​​​ការ​​​អនុញ្ញាត​​​​​​មិន​​​អនុវត្ត​​​តាម​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទាំង​​​នោះ ​​​ពីព្រោះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ក្រោម​​​ការ​​​គំរាម​​​កំហែង​​​។ លោកស្រី​​​ ឡោក​​​ ខេង បាន​​​មានប្រសាសន៍​​​ថា គណៈកម្មការ​​​ការពារ​​​សិទ្ធិ​​​មនុស្ស​​​នឹង​​​ដោះ​​​ស្រាយ​​​ពាក្យ​​​បណ្តឹង​​​ទាំង​​​អស់​​​នោះ។ លោកស្រី​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​៤៣​​​គ្រួសារ​​​ដែល​​​មិន​​​​​​ធ្លាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ក្រុមហ៊ុន​​​ ប៉ុន្តែ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​គ្រួសារ​​​ទាំង​​​នោះ​​​បាន​​​លេច​​​មុខ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​នេះ ហើយ​​​បាន​​​អះ​​​អាង​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី ដែល​​​បាន​​​ក្លាយ​​​ជា​​​របស់​​​ក្រុមហ៊ុន​​​រួ​​​ច​​​ទៅ​​​ហើយ​​​"។ ​​​កាល​​​ពី​​​ខែ​​​កក្កដា ក្រុមហ៊ុន ខេឌីស៊ី បាន​​​ចាប់​​​ផ្តើម​​​ជួល​​​កម្មករ​​​រាប់​​​សិប​​​នាក់​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​ប្រជា​​​ពល​​​រដ្ឋ​​​រស់​​​នៅ​​​ក្នុង​​​មូល​​​ដ្ឋាន ដើម្បី​​​ចាប់​​​ផ្តើម​​​សាង​​​សង់​​​របង​​​ព័ទ្ធ​​​ជុំ​​​វិញ​​​ដី​​​​​​មាន​​​វិវាទ​​​ ដែល​​ក្រុមហ៊ុន​​​គ្រោង​​​នឹង​​​ប្រែក្លាយ​​​ជា​​​តំបន់​​​ឧស្សាហកម្ម​​​ ដែល​​​មាន​​​រោង​​​ចក្រ​​​ប្រមាណ​​​២០​​​។ អ្នក​​​ភូមិ​​​ដែល​​​មាន​​​កំហឹង​​​បាន​​​ប៉ះ​​​ទង្គិច​​​ជាមួយ​​​កម្មករ​​​យ៉ាង​​​ហោច​​​ណាស់​​​បី​​​លើក​​​ ដោយ​​​ភាគី​​​ទាំង​​​ពីរ​​​បាន​​​ចោទ​​​ប្រកាន់​​​គ្នា​​​ទៅ​​​វិញ​​​ទៅមក​​​​​​ថា ជា​​​អ្នក​​​បង្ក​​​​​​អំពើ​​​ហិង្សា​​​នេះ​​​។ ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ អ្នក​​​ភូមិ​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទ​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ការ​​​ប៉ះ​​​ទង្គិច​​​ទាំង​​​នេះ​​​។ ពួក​​​គាត់​​​ទាំង​​​អស់​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ បន្ទាប់​​​ពី​​​លោកស្រី​​​ កែ ច័ន្ទ​​​មុនី ដែល​​​ជា​​​តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា បាន​​​ធានា​​​ដោយ​​​​​​ផ្ទាល់​​​សុំ​​​ឲ្យ​​​សាលា​​​ដំបូង​​​ខេត្ត​​​​​​ដោះ​​​លែង​​​បុរស​​​ទាំង​​​នេះ។ បច្ចុប្បន្ន​​​អ្នក​​​ភូមិ​​​ឡពាង ប្រហែល​​​១០០នាក់​​​កំពុង​​​ស្នាក់​​​នៅ​​​ក្នុង​​​អគារ​​​មួយ​​​​​​នៅ​​​​​​សហគមន៍​​​បឹង​​​កក់​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ ហើយ​​​បាន​​​​​​ចាប់​​​ផ្តើម​​​ចូល​​​រួម​​​តវ៉ា​​​ប្រចាំថ្ងៃ​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពីដី​​​ធ្លី​​​ផ្សេង​​​ៗ​​​។ ក្នុង​​​ចំណោម​​​ពួក​​​គាត់​​​​​​មាន​​​​​​តំណាង​​​អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ​​​ រាជ សីមា ដែល​​​បាន​​​លើក​​​ឡើង​​​ថា​​​ តំណាង​​​រាស្ត្រ​​​ទាំង​​​នេះ​​​គួរ​​​តែ​​​ផ្តោត​​​ការ​​​សើុប​​​អង្កេត​​​របស់​​​ខ្លួន​​​លើ​​​អ្នក​​​ដែល​​​បាន​​​ចុះ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​​​​សម្រាប់​​​ឲ្យ​​​ក្រុមហ៊ុន​​​ ខេឌីស៊ី ទទួល​​​​​​បាន​​​ដី​​​នេះ​​​តាំង​​​ពី​​​ដំបូង​​​។ ​​​ លោក​​​ រាជ​​​ សីមា បាន​​​លើក​​​ឡើង​​​ថា "វិវាទ​​​ដី​​​ធ្លី​​​រវាង​​​អ្នក​​​ភូមិ​​​ និង​​​ក្រុមហ៊ុន ខេឌីស៊ី អាច​​​ដោះ​​​ស្រាយ​​​បាន​​​យ៉ាង​​​ងាយស្រួល ប្រសិន​​​បើ​​​មាន​​​​​​ការ​​​សើុប​​​អង្កេតល្អិត​​​ល្អន់​​​លើ​​​បុគ្គល​​​ដែល​​​បាន​​​លក់​​​ដី​​​របស់​​​យើង​​​ឲ្យ​​​ទៅ​​​​​​ក្រុមហ៊ុន​​​"។ គាត់​​​ក៏​​​បាន​​​សម្ដែង​​​ក្តី​​​បារម្ភ​​​​​​ដែរ​​​ថា គណៈកម្មការ​​​នេះ​​​ដែល​​​បាន​​​ប្រាប់​​​អ្នក​​​ភូមិ​​​ថា ពួក​​​គាត់​​​​​​នឹង​​​ត្រូវ​​​​​​ផ្តល់​​​ឯកសារ​​​​​​ប័ណ្ណ​​​កម្ម​​​សិទ្ធិ​​​ដី​​​ធ្លីសម្រាប់​​​ផ្ទៀង​​​ផ្ទាត់​​​ នឹង​​​គ្មាន​​​សមត្ថភាព​​​​​​អាច​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​​​​បាន​​​ទាំង​​​ស្រុង​​​ឡើយ​​​ ពីព្រោះ​​​អ្នក​​​ភូមិ​​​ខ្លះ​​​គ្មាន​​​លិខិត​​​ស្នាម​​​ដូច​​​ការ​​​តម្រូវ​​​នេះ​​​ទេ​​​៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

ក្រសួង​ការពារ​ជាតិ​ជ្រើសរើស​ទាហាន​បន្ថែម​ជួយ​កងរាជអាវុធហត្ថ​ក្នុង​ការ​បង្ក្រាប​ការ​តវ៉ា

កាលពី​ថ្ងៃ​សៅរ៍ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បន្ថែម​ទាហាន​ប្រហែល​៧០០​នាក់​ទៅ​ក្នុងអង្គភាព​កងពល​តូច​៧០​មាន​មូលដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​នា​ឆ្នាំ​ក្រោយ ដូច្នេះ​អង្គភាព​នេះ​អាច​ជួយ​កងរាជ​អាវុធហត្ថ​បង្ក្រាប​ការ​តវ៉ា​បាន​ប្រសើរ​ជាង​មុន។​​​​​​ ថ្លែង​នៅ​ឯពិធី​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​របស់​កងពល​តូច​នេះ​ក្នុង​ខេត្ត​កំពង់ស្ពឺ​កាលពី​ថ្ងៃ​សៅរ៍ លោក​ឧត្តម​សេនីយ៍​រូបនេះបាន​មាន​ប្រសាសន៍​ថា...

ប្រទេស​កម្ពុជា​ងាយ​រងគ្រោះបំផុត​ដោយសារ​ការ​លាង​លុយ

  យោងតាម​ស្ថាប័ន​សន្ទស្សន៍​ពិភព​លោក​ដែល​ចេញផ្សាយ​កាលពី​ខែ​មុន​បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ជា​ប្រទេស​ទី​៣​ដែល​ងាយ​​​​រងគ្រោះ​បំផុត​ដោយសារ​ការ​សម្អាតលុយ និង​ការ​ផ្តល់​ហិរញ្ញប្បទានភេរវកម្មនៅ​លើ​ពិភព​លោក ពោលគឺ​នៅ​លំដាប់​បន្ទាប់ពី​ប្រទេស​អីុរ៉ង់ និង​ប្រទេស​អាហ្វហ្គានីស្ថាន។​​​​​​​​​ សន្ទស្សន៍​ប្រឆាំង​ការ​លាង​លុយ ដែល​ផ្សព្វផ្សាយ​ដំបូង​ដោយ​វិទ្យាស្ថាន​បាសែល ​ស្តីពី​អភិបាល​កិច្ច មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​កាលពី​ឆ្នាំ២០១២...

ការដ្ឋាន​សាង​សង់​ចំនួនបី​​នៅ​តាម​បណ្ដោយ​ឆ្នេរ​អូរត្រេះ​ត្រូវ​​រុះ​រើ​ចេញ

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះ​​សីហនុ បាន​​ចេញ​បទ​បញ្ជា​ឲ្យ​​ម្ចាស់​ការដ្ឋាន​សាង​សង់​ចំនួន​បី​ក្បែរ​ឆ្នេរ​អូរត្រេះ​ រុះ​រើ​អគារ​របស់​ខ្លួន​ចេញ​នៅ​ថ្ងៃ​សុក្រ​ បន្ទាប់ពី​ម្ចាស់​អគារ​បាន​សាង​សង់​លើស​អ្វី​ដែល​គេ​បាន​កំណត់​។ លោក...

តុលាការ​ចោទប្រកាន់​បងប្អូន​ប្រុស​បង្កើត​ពីរនាក់​ពីបទ​ធ្វើទារុណ​កម្ម​លើ​ក្មេងប្រុសលួច​ដូង​

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា សាលា​ដំបូង​ខេត្តព្រៃ​វែង​ កាលពី​ម្សិល​មិញ​​បាន​ចោទ​ប្រកាន់​បង​ប្អូន​ប្រុស​បង្កើត​ពីរ​នាក់​ពីបទ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ចាប់​ក្បាលក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​ជ្រមុជ​ក្នុង​ទឹក​ពាង​កណ្ដាល​វាល​មួយ បន្ទាប់​ពី​ក្មេង​ប្រុស​រូប​នេះ​បាន​លួច​ដូង​​បួន​ផ្លែពីដី​របស់​ពួកគេ​។ ហេង​ វណ្ណី អាយុ​២៨​ឆ្នាំ...

ឧត្តម​សេនីយ៍​​យោធាថៃនឹង​​ពិភាក្សាអំពី​បញ្ហាប្រាសាទព្រះវិហារ​អំឡុង​​ដំណើរ​ទស្សន​កិច្ច​នៅកម្ពុជា

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ថៃ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​យោធាថៃ​ជាន់​ខ្ពស់​មួយរូប​​នឹង​​មកបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា ដោយ​មាន​ផែន​ការ​ជួប​ពិភាក្សា​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​ទំនង​ជា​​ពិភាក្សា​អំពី​ការ​​ប្រឈម​មុខ​គ្នា​ផ្នែក​យោធា​នៃ​ប្រទេស​​ទាំងពីរ​នៅ​ជិតតំបន់ប្រាសាទ​ព្រះវិហារ​។ កាសែត​បាង​កក​ប៉ុសិ៍​បាន​រាយការណ៍កាលពី​សប្ដាហ៍​មុន​ថា ឧត្តម​សេនីយ៍​ តាណាសាក់...

ព័ត៌មានថ្មីៗ