40.9 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

មន្ត្រី​ខណ្ឌ​មាន​ដំណោះស្រាយទន់ភ្លន់ចំពោះ​អ្នក​ត​វ៉ាដីធ្លី

កាលពី​មួយ​ឆ្នាំ​មុន​ មន្ត្រី​រាជ​ធានី​ភ្នំពេញ​បាន​បង្ហាញថា ជា​ក្រុម​ដ៏ម៉ឺងម៉ាត់​​​​ ហើយ​ក្រុម​សន្ដិសុខ​ដែល​ពាក់​មួយ​សុវត្ថិភាព និង​ដំបង​ឆក់​បាន​ធ្វើ​ការវាយទៅលើក្រុម​អ្នក​តវ៉ា​។ ទោះ​ជាយ៉ាង​ណា កាលពី​ម្សិលមិញ​មន្ត្រី​ខណ្ឌ​ដូន​ពេញមាន​ដំណោះស្រាយទន់ភ្លន់នៅ​ពេល​ក្រុមអ្នកភូមិ​មក​ពីភូមិ​​ឡពាង ខេត្ត​កំពង់ឆ្នាំង ដែល​ស្ថិត​នៅ​ទីក្រុង​ភ្នំពេញ​ ដើម្បី​ធ្វើ​ឲ្យ​មានការយកចិត្តទុកដាក់​ចំពោះ​វិវាទ​ដីធ្លីរបស់ពួកគាត់​​ជាមួយ​ក្រុម​ហ៊ុនខេឌីស៊ីនេះ...

ក្រសួង​​​ការងារ​​​ចាប់​​​ផ្ដើម​​​អនុវត្ត​​​ច្បាប់​​ដែល​​​តម្រូវ​​​ឲ្យ​​​ជន​​​បរទេស​​​​​​ធ្វើ​​​ការ​​​នៅ​​​កម្ពុជា​​​មាន​​​ប័ណ្ណ​​​ការងារ​​​

យោង​​​តាម​​​មន្ត្រី​​​​​​ក្រសួង​​​ការងារ​​​បាន​​​ឲ្យ​​​ដឹង​​​​​​ថា ក្រសួង​​​ការងារ​​​បាន​​​ចាប់​​​ផ្តើម​​​អនុវត្ត​​​ច្បាប់​​​ដែល​​​តម្រូវ​​​ឲ្យ​​​ជន​​​បរទេស​​​ធ្វើ​​​ការ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​។ ក្រុម​​​ត្រួត​​​ពិនិត្យ​​​បាន​​​ចាប់​​​ផ្តើម​​​ចុះ​​​តាម​​​បណ្តា​​​ខេត្ត​​​នីមួយ​​​ៗ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ដើម្បី​​​ធានា​​ឲ្យ​​​បាន​​​​​​ថា បុគ្គលិក​​​ និង​​​ថៅកែ​​​ដែល​​​ជា​​​ជន​​​បរទេស​​​​​​មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ បើ​​​ពុំ​​​ដូច្នោះ​​​ទេ ពួកគេ​​​នឹង​​​ប្រឈម​​​ការ​​​ផាក​​​ពិន័យ​​​ដ៏​​​ធ្ងន់​​​ធ្ងរ។ យោង​​​តាម​​​លោក​​​ ហេង​​​ សួរ អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​ការងារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ការ​​​ផាក​​​ពិន័យ​​​ក៏​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​ជន​​​ល្មើស​​ត្រូវ​​​បង់​​​ប្រាក់​​​សង សម្រាប់​​​ឆ្នាំ​​​ដែល​​​មិន​​​បាន​​​បង់​​​ផង​​​ដែរ​​​​​​។ លោក​​​ ហេង សួរ បាន​​​មានប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ក្រុម​​​ត្រួត​​​ពិនិត្យ​​​បាន​​​រក​​​ឃើញ​​​ថា ​​​​​​​​​​​​​​​ មិន​​​មាន​​​ប័ណ្ណ​​​ការងារ​​​នោះ​​​ទេ ពួក​​​គេ​​​នឹង​​​ប្រឈម​​​នឹង​​​ការ​​​ផាក​​​ពិន័យ​​​រហូត​​​ដល់​​​៧២០.០០០រៀល​​​ (ប្រហែល​​​១៧៧​​​ដុល្លារ​​​)​​​ ហើយ​​​ត្រូវ​​​តែ​​​បង់​​​សង​​​ក្នុង​​​ទឹក​​​ប្រាក់​​​ចំនួន​​​១០០​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​នីមួយៗ​​​ដែល​​​មិន​​​បាន​​​បង់​​​"។ លោក​​​បាន​​​បន្ថែម​​​ថា បុគ្គលិក​​​របស់​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​​​​ដែល​​​មាន​​​ប្រាក់​​​ខែ​​​ក៏​​​នឹង​​​ជា​​​ផ្នែក​​​នៃ​​​ការ​​​ត្រួត​​​ពិនិត្យ​​​ដែរ​​​ ខណៈ​​​ច្បាប់​​​ការងារ​​​ចែង​​​ថា បុគ្គលិក​​​ស្ថាន​​​ទូត​​​នានា​​​ត្រូវ​​​លើក​​​លែង​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​រួម​​​មួយ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១៦​​​ ខែ​​​សីហា​​​ ដែល​​​ចេញ​​​ដោយ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ក្រសួ​​​ង​​​ការងារ​​​បាន​​​ព្រមាន​​​ថា ស្ថាប័ន​​​ដែល​​​ជួល​​​ជន​​​បរទេស​​​មក​​​ធ្វើ​​​ការ​​​ឲ្យ​​​ គឺ​​​ត្រូវ​​​តែ​​​ធានា​​​ឲ្យ​​​បាន​ថា បុគ្គលិក​​​នោះ​​​មាន​​​ទិដ្ឋាការ​​​ពាក់​​​ព័ន្ធ​​​ លិខិត​​​ឆ្លង​​​ដែន​​​ និង​​​ប័ណ្ណ​​​ការ​​​ងារ​​​។ សេចក្តី​​​ថ្លែង​​​ការណ៍​​​នេះ​​​គាំទ្រ​​​ដោយ​​​ប្រកាស​​​ឆ្នាំ​​​១៩៩៥​​​ស្តី​​​ពី​​​ "ការ​​​គ្រប់​​​គ្រង​​​ប័ណ្ណ​​​ការ​​​ងារ​​​ជន​​​បរទេស​​​" ដែល​​​មាន​​​ខ្លឹម​​​សារ​​​ថា ជន​​​បរទេស​​​ទាំង​​​អស់​​​ដែល​​​មក​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ប្រទេសកម្ពុជា​​​គួរ​​​តែ​​​មាន​​​ទាំង​​​ប័ណ្ណ​​​បណ្តោះ​​​អាសន្ន​​​ និង​​​អចិន្ត្រៃយ៍​​​។ លោក សេង សក្តា​​​ អគ្គនាយក​​​នៃ​​​អគ្គនាយកដ្ឋាន​​​ការងារ​​​នៅ​​​ក្រសួង​​​ការងារ​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិលមិញ​​​ថា សារាចរណែនាំ​​​នឹង​​​ត្រូវ​​​អនុវត្ត​​​ ហើយ​​​ថា ជន​​​បរទេស​​​ដែល​​​ធ្វើ​​​ការ​​​ខុស​​​ច្បាប់​​​ក្នុ​​​ង​​​ប្រទេស​​​កម្ពុជា​​​អស់​​​រយៈ​​​ពេល​​​ជា​​​យូរ​​​មក​​​ហើយ​​​អាច​​​រង​​​ការ​​​ផាក​​​ពិន័យ​​​ធ្ងន់​​​ធ្ងរ។ លោក សក្តា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ជា​​​ទូទៅ​​​ពួក​​​គេ​​​ត្រូវ​​​តែ​​​បង់​​​សង​​​ ប៉ុន្តែ យើង​​​នឹង​​​ត្រួត​​​ពិនិត្យ​​​ឯកសារ​​​របស់​​​ពួក​​​គេ​​​ជាមុន​​​សិន​​​​​​មុន​​​ពេល​​ធ្វើ​​​ការ​​​សម្រេច​​​ចិត្ត​​​។ ច្បាប់​​​មិន​​​ដែល​​​មាន​​​​​​ការ​​​លើក​​​លែង​​​ទេ។ អ្នក​​​ឯង​​​មិន​​​អាច​​​មក​​​ទី​​​នេះ​​​ធ្វើ​​​ការ​​​ ហើយ​​​និយាយ​​​ថា គ្មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​បាន​​​ឡើយ​​​"។ យោង​​​តាម​​​ប្រកាស​​​ ប្រសិន​​​បើ​​​ចង់​​​ទទួល​​​បាន​​​ប័ណ្ណ​​​ការងារ​​​អចិន្ត្រៃយ៍​​​ ជន​​​បរទេស​​​​​​ត្រូវ​​​តែ​​​បង្ហាញ​​​មុខ​​​នៅ​​​ទីស្នាក់​​​ការ​​​នគរ​​បាល​​​រាជ​​​ធានី​​​ ឬ​​​ខេត្ត​​​ដោយ​​​ភ្ជាប់​​​​​​ជាមួយ​​​នូវ​​​​​​​​​លិខិត​​​ឆ្លង​​​ដែន​​​​​​​​​ដែល​​​មិន​​​ទាន់​​​ហួស​​​សុពល​​​ភាព​​​ រូប​​​ថត​​​​​​ចំនួន​​​បី​​​​​​សន្លឹក​​​បន្ថែម​​​ទៀត​​​និង​​​ឯកសារ​​​បញ្ជាក់​​​ពី​​​ការ​​​តម្កល់​​​ប្រាក់​​​នៅ​​​ក្នុង​​​ធនាគារ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ចំពោះ​​​ប័ណ្ណ​​​ការ​​​ងារ​​​បណ្តោះ​​​អាសន្ន​​​វិញ​​​ជន​​​បរទេស​​​ត្រូវ​​​ការ​​​ឯកសារ​​​ទាំង​​​អស់​​​ដូច​​​រៀប​​​រាប់​​​ខាង​​​លើ ក៏​​​ដូច​​​ជា​​​ទិដ្ឋាការ​​​ដែល​​​មិន​​​ទាន​​​់​​​ហួស​​​សុពល​​​ភាព​​​ លិខិត​​​បញ្ជាក់​​​សុខភាព​​​ពី​​​ប្រទេស​​​កំណើត​​​របស់​​​ជន​​​បរទេស និង​​​​​​ច្បាប់​​​ចម្លង​​នៃ​​​កិច្ច​​​សន្យា​​​ការងារ​​​និង​​​គោល​​​នយោបាយ​​​ធានារ៉ាប់រង​​​ ប៉ុន្តែ​​​ មិន​​​ចាំ​​​បាច់​​​មាន​​​ការ​​​តម្កល់​​​ប្រាក់​​​នៅ​​​ក្នុង​​​ធនាគារ​​​ឡើយ​​​។ លោក សក្តា បាន​​​លើក​​​ឡើ​​​ង​​​ទៀ​​ត​​​ថា ពាក្យ​​​សុំ​​​ប័ណ្ណ​​​ការងារ​​​គួរ​​​តែ​​​ដាក់​​​សុំ​​​ទៅ​​​កាន់​​​នាយក​​​ដ្ឋាន​​​ការ​​​ងារ​​​និង​​​អត្តពលកម្ម​​​​​​។ តែ​​​ទោះ​​​ជា​​​យា៉ង​​​ណា​​​ជន​​​បរទេស​​​ដែល​​​មាន​​​នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើ​​​ង​​​ថា ពួកគេ​​​មិន​​​បាន​​​ដឹង​​​ពី​​​ច្បាប់​​​ ដែល​​​ត្រូវ​​​បាន​​​អនុវត្ត​​​តាម​​​តែ​​​ទំនើង​​​ចិត្ត​​​នេះ​​​ទេ​​​​​​។ យោង​​​តាម​​​ការ​​​បញ្ចេញ​​​មតិ​​​តាម​​​គេ​​​ហទំព័រ​​​​​​កាសែត Commercial News ​​​ផ្សាយ​​​ជា​​​ភាសា​​​ចិន ជន​​​ជាតិ​​​ចិន​​​មួយ​​​ចំនួន​​​អាច​​ត្រូវ​​​ផាក​​​ពិន័យ​​​តាម​​​រយៈ​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​។ អ្នក​​​បញ្ចេញ​​​មតិ​​​ម្នាក់​​​ឈ្មោះ Duo La បាន​​​និយាយ​​​ថា បន្ទាប់​​​ពី​​​​​​សេចក្តី​​​ប្រកាស​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​សីហា ដែល​​​លោក សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ បាន​​​ជូន​​​ដំណឹង​​​ទៅ​​​​​​ស្ថាន​​​ទូត​​​ចិន​​​ ពី​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​ អ្នក​​​ស្រី​​​បាន​​​ទៅ​​​ក្រសួង​​​ការងារ​​​ដើម្បី​​​សុំ​​​ប័ណ្ណ​​​ការ​​​ងារ​​​។ នៅ​​​ទី​​​នោះ​​​អ្នក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី​​​ត្រូវ​​​បាន​​​គេ​​​ប្រាប់​​​ថា ត្រូវ​​​បង់​​​សង​​​ក្នុង​​​ទឹក​​​ប្រាក់​​​ចំនួន​​​១០០​​​ដុល្លារ​​​សម្រាប់​​​ឆ្នាំ​​​នី​​​មួយ​​​ៗ​​​ដែល​​​អ្នក​​​ស្រី​​​បាន​​​ធ្វើ​​​ការ​​​នៅ​​​កម្ពុជា ហើយ​​​អ្នក​​​ស្រី​​​ក៏​​​តម្រូង​​​ឲ្យ​​​បង់​​​ចំនួន​​​៤១០​​​ដុល្លារ សម្រាប់​​​ថ្លៃ​​​សេវា​​​រដ្ឋបាល និង​​​២៨០​​​ដុុល្លារ​​​​​​ទៀត​​​សម្រាប់​​​​​​មន្ត្រី​​​រត់​​​ការ​​​ឲ្យ​​​អ្នក​​​ស្រី។ ស្ថាន​​​ទូត​​​មួយ​​​ចំនួន​​​ក៏​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​ច្បាប់​​​ និង​​​ការ​​​អនុវត្ត​​​ច្បាប់​​​នេះ​​​ដែរ ​​​នៅ​​​ពេល​​​​​​ត្រូវ​​​បាន​​​សួរ​​​ក្នុង​​​សប្តាហ៍​​​នេះ​​​។ តែ​​​ទោះ​​​ជា​​​​​​យ៉ាង​​​ណា មាន​​​ស្ថាន​​​ទូត​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​បាន​​​ចេញ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ធ្ងន់​​​ៗ​​​លើ​​​បញ្ហា​​​នេះ។ កាល​​​ពី​​​​​ថ្ងៃ​​​ច័ន្ទ​​​ ស្ថាន​​​ទូត​​​បារាំង​​​បាន​​​សរសេរ​​​លើ​​​គេហ​​​ទំព័រ​​​​​​ខ្លួន​​​ថា ​​​​​​​​​​​​​​​​​​ ជន​​​ជាតិ​​​បារាំង​​​គួរ​​​តែ​​​បង់​​​ត្រឹម​​​តែ​​​ប្រាក់​​​​​​សម្រាប់​​​ប័ណ្ណ​​​ការងារ​​​ក្នុង​​​ឆ្នាំ​​​២០១៤​​​បាន​​​ហើយ​​​ ខណៈ​​​នាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​បាន​​​គូស​​​បញ្ជាក់​​​ថា ការ​​​អនុវត្ត​​​ច្បាប់​​​ គឺ​​​តម្រូវ​​​ឲ្យ​​​បង់​​​ប្រាក់​​​សម្រាប់​​​ឆ្នាំ​​​ដែល​​​មិន​​​បាន​​​បង់​​​ដែរ​​​នោះ។ ចំណែក​​​សារ​​​របស់​​​ស្ថាន​​​ទូត​​​កូរ៉េខាង​​​ត្បូង​​​វិញ គឺ​​​មិន​​​សូវ​​​ជា​​​បញ្ជាក់​​​ច្បាស់​​​លាស់​​​នោះ​​​ទេ​​​។ លោក Kim Han-soo​​​ ឯក​​​អគ្គ​​​រដ្ឋ​​​ទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា យើង​​​មិន​​​ដឹង​​​ច្បាស់​​​អំពី​​​ពល​​​រដ្ឋ​​​កូរ៉េ​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ទេ ថា​​​តើ​​​ពួកគេ​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ត្រឹម​​​ត្រូវ​​​ឬ​​​ក៏​​​អត់​​​នោះ​​​។ យើង​​​នឹង​​​មិន​​​ចេញ​​​ការ​​​ព្រមាន​​​ទេ​​​ វា​​​ជា​​​បញ្ហា​​​របស់​​​អាជ្ញាធរ​​​កម្ពុជា​​​ មិន​​​មែន​​​ជា​​​បញ្ហា​​​របស់​​​ស្ថាន​​​ទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​ឡើយ​​​"៕ គឹម​​​ហឿន (រាយការណ៍​​​បន្ថែម​​​ដោយ Chan Cheuk Yin)​​​​​​​​​​​​  

អ្នកត​វ៉ាតំបន់​បឹងកក់​គប់ពងមាន់ដាក់​ស្ថានទូតសិង្ហបុរីនិង​រូបថតអតីតអភិបាល​រាជធានី

សកម្ម​ជនម​​​ក​​​ពី​​​សហ​​​គមន៍​​​បឹង​កក់​ក្នុង​រាជ​ធានី​ភ្នំពេញ ដែល​តែង​តែ​មាន​គំនិត​ថ្មីៗ​បាន​យក​​​​ពងមាន់​​ប្រើ​​​សម្រាប់​​​ការ​តវ៉ា​ថ្មីបំផុតរបស់​ពួកគាត​់​​ប្រឆាំង​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ ​កាលពី​ព្រឹក​ម្សិលមិញនេះ​ ​គប់ដាក់​ស្ថានទូត​សិង្ហបុរី និង​រូប​ថត​​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​។ អ្នក​តវ៉ា​តំបន់បឹង​កក់​ប្រហែល​៥០​នាក់​ បាន​​ផ្ដោត​គោលដៅ​លើ​ស្ថានទូត​សិង្ហបុរីដែល​ស្ថិត​នៅ​តាម​មហាវិថី​ព្រះនរោត្តម​ជា​លើក​ទី២ កាលពី​ម្សិលមិញ...

ជន​សង្ស័យ​បដិសេធ​បទចោទ​ជួញដូរ​មនុស្ស​នៅ​តុលាការ

បុរស​ជនជាតិ​ចិន​២​នាក់​និង​ស្ត្រី​ខ្មែរ​២​នាក់ ដែល​ជាប់ចោទ​ពី​បទ​ប៉ុនប៉ង​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​ដើម្បី​លក់ផ្លូវ​ភេទ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​លើ​ពួកគាត់​អំឡុង​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​កាលពី​ម្សិលមិញ។ ជនជាតិ​ចិន ស៊ូ ឈីសេង អាយុ​៣៩​ឆ្នាំ ឈ្មោះ ស៊ូ ជីងឡុង​...

វិនិយោគិន​​តៃវ៉ាន់​មិន​បារម្ភ​នឹង​រឿង​នយោបាយ

ក្រុមហ៊ុន​ពា​ណិជ្ជ​កម្ម​​តៃវ៉ាន់​ជាច្រើន​ដែល​សម្លឹង​មើល​ឱកាស​​បោះ​ទុន​វិនិយោគ​​ក្នុង​ប្រទេស​កម្ពុជា ហាក់ដូចជា​មិន​បារម្ភ​នឹង​ការ​សន្យា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែ​មុន ថា​នឹង​រារាំង​ផែនការ​របស់​ការិយាល័យ​ពាណិជ្ជកម្ម​តៃវ៉ាន់​ក្នុង​ក្រុង​ភ្នំពេញ ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ។ អំឡុង​ទស្សនកិច្ច បេសកកម្ម​ពាណិជ្ចកម្ម​តៃវ៉ាន់ប្រចាំ​ឆ្នាំ​លើក​ទី​៤​នៅ​កម្ពុជា នៅ​សណ្ឋាគារ​អិនធើខុនធីណិនថល​ក្នុង​ក្រុង​ភ្នំពេញ​កាលពី​ម្សិលមិញ...

គ្រូបង្រៀន​ម្នាក់និង​ក្មេង​ប្រុសម្នាក់​ត្រូវ​រន្ទះបាញ់ស្លាប់ក្នុង​ខេត្ត​ផ្សេងគ្នា

​​ក្រុម​​​មន្ត្រី​​​បាន​​​និយាយ​​​ថា គ្រូបឋម​​​សិក្សា​​​ម្នាក់​​​ និង​​​ ក្មេង​​​ជំទង់​​​ម្នាក់​​​ត្រូវ​​​រន្ទះ​​​បាញ់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​ ​ផ្សេង​​​គ្នា​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។ យោង​​​តាម​​​លោក សៅ ប៊ុន អធិការ​​​នគរបាល​​​ស្រុក​​​ម៉ាឡៃ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ កយ​​​ កុយ អាយុ​​​១៦​​​ឆ្នាំ​​​ត្រូវ​​​រន្ទះ​​​បាញ់​​​ស្លាប់ខណៈ​​​ដែល​​​កំពុង​​​ងូត​​​ទឹក​​​ស្រះ​​​ចម្ងាយ​​​ប្រហែល​​​១០០ម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់​​​ខ្លួន ស្ថិត​​​ក្នុង​​​ស្រុក​​​ម៉ាឡៃ​​​ នៅ​​​ម៉ោង​​​ប្រហែល​​​៣ និង​​​៤៥​​​នាទី​​រសៀល។ លោក សៅ ប៊ុន បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ក្មេង​​​ប្រុស​​​រូប​​​នេះ​​​កំពុង​​​ងូត​​​ទឹក​​​ស្រះ​​​អំឡុង​​​ភ្លៀង​​​ខ្លាំង​​​ ហើយ​​​បាន​​​ស្លាប់​​​ភ្លាម​​​ៗ​​​ បន្ទាប់​​​ពី​​​ត្រូវ​​​រន្ទះ​​​បាញ់​​​"។ លោក ប្រាក់​​​ សារឹម មេ​​​ឃុំ​​​សាម​​​គ្គី បាន​​​មាន​​​ប្រសាសន៍​​​ថា នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត អ្នកស្រី មាស សារ៉ាន់ អាយុ​​​៤២ឆ្នាំ​​​ជា​​​គ្រូ​​​បង្រៀន​​​បឋម​​​សិក្សា​​​​​​ម្នាក់​​​មក​​​ពី​​​ស្រុក​​​ព្រៃ​​​នប់​​​ ខេត្ត​​​ព្រះ​​​សីហនុ​​​ ត្រូវ​​​រន្ទះ​​​បាញ់​​​ស្លាប់​​​អំឡុង​​​ពេល​​​ភ្លៀង​​​។ លោក សារឹម​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​​​ខ្លាច​​​ ហើយបាន​​​​រត់​​​ទៅ​​​ជ្រក​​​ផ្ទ​​​​​ះ​​​អ្នក​​​ជិត​​​ខាង ហើយ​​​គាត់​​​មិន​​​បាន​​​កាន់​​​អ្វី​​​ទេ ប៉ុន្តែ ត្រូ​​​វរន្ទះ​​​បាញ់​​​ស្លាប់​​​"។ លោក​​​ កែវ​​​ វី ប្រធាន​​​ខុទ្ទកាល័យ​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ព្យាយាម​បង្រៀន​​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ចេះ​​​ប្រុង​​​ប្រយ័ត្ន​​​អំឡុង​​​ពេល​​​ភ្លៀង​​​ផ្គរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​អប់​​​រំ​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​រក​​​កន្លែង​​​សុវត្ថិភាព​​​ដើម្បី​​​ជ្រក​​​ ហើយ​​​ថា នៅ​​​ពេល​​​មាន​​​​​​ផ្លេក​​​បន្ទោរ​​​កុំ​​​កាន់​​​វត្ថុ​​​​​ដែល​​​មាន​​ជាតិ​​​ដែក​​​ ទូរស័ព្ទ ឬ​​​ទៅ​​​វាល​​​ស្រែ​​​ជាដើម​​​"៕​​​សារុន​​​  

វិវាទដីធ្លី​ក្នុង​​ខេត្ត​ក្រចេះ​នៅតែគ្មាន​ដំណោះស្រាយ​បន្ទាប់ពី​ការ​ពិភាក្សា​

តំណាង​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី ជាមួយ​​​ក្រុមហ៊ុន​​​កសិ​​​ពាណិជ្ជកម្ម​​​មួ​​​យ​​​បាន​​​និយាយ​​​ថា ការ​​​ពិភាក្សា​​​ជាមួយ​​​​​​មន្ត្រី​​​រៀប​​​ចំ​​​ដែន​​​ដី​​​ និង​​​មន្ត្រី​​​ខេត្ត​​​នៅ​​​សាលា​​​ស្រុក​​​ស្នួល​​​កាល​​​ពី​​​ម្សិលមិញ បាន​​​បញ្ចប់​​​ដោយ​​​គ្មាន​​​ដំណោះ​​​ស្រាយ​​​អ្វី​​​ឡើយ​​​។ តាម​​​ព័ត៌មាន​ថា អាជ្ញាធរ​​​បាន​​​ប្រមូល​​​ឯកសារ​​​ និង​​​គ្រោង​​​ធ្វើ​​​ការ​​​ពិភាក្សា​​​បន្ត​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា​​​ហើយ​នៅ​​​ពេល​​​មួយ​​​ពួក​​​បាន​​​អះ​​​អាង​​​ប្រាប់​​​ក្រុម​​​អ្នក​​​ភូមិ​​​ថា ពួក​​​គេ​​​នឹង​​​សម្រេច​​​ថា តើ​​​នរណា​​​​​​មាន​​​សិទ្ធិ​​​កាន់​​​កាប់​​​ដី របស់​​​ខ្លួន។ លោក សួន​​​ វិច្ឆិកា តំណាង​​​អ្នក​​​ភូមិ​​​៣២៩​​​គ្រួសារ​​​រស់​​​នៅ​​​ក្នុង​​​ឃុំ​​​ស្នួល​​​បាន​​​និយាយ​​​ថា "យើង​​​ស្នើ​​​ឲ្យ​​​អាជ្ញាធរ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ឆាប់​​​សម្រាប់​​​អ្នក​​​ភូមិ​​​ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា ពួក គេ​​​ត្រូវ​​​តែប្រគល់​​​ដី ឲ្យពួក​​​យើង​​​វិញ​​​"។ សមាជិក​​​សហគមន៍​​​ប្រហែល​​​១០០នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅខាង​​ក្រៅ​​​សាលា​​​ស្រុក​​​ ពី​​​ព្រោះ​​​ក្រុម​​​អ្នក​​​ភូមិ និង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ត្រូវ​​​បាន​​​រា​​​រាំង​​​មិន​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​អគារ​​​នោះ​​​អំឡុង​​​ការ​​​ពិភាក្សា​​​ ប៉ុន្តែ ទី​​​បំផុត​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ពីរ​​​បី​​​នាក់​​​ត្រូ​​​វបាន​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​។ អ្នក​​​ភូមិ​​​ដែល​​​រដ្ឋាភិបាល​​​បាន​​​សន្យា​​​ផ្តល់​​​ប័ណ្ណកម្ម​​​សិទ្ធិ​​​ដី​​​ត្រូវ​​​អាជ្ញាធរ​​​ចាប់​​​ខ្លួន ​​​​បន្ទាប់​​​ពី​​​ក្រុម​​​ហ៊ុន​​​ Horizon Agricultural Development ដែល​​​លើក​​​ឡើ​​​ងថា ក្រុមហ៊ុន​​​ទទួល​​​បាន​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ដើម្បី​​​ដាំ​​​ដំឡូង​​​មី និង​​​ម្រេច​​​នៅ​​​លើ​​​ដី​​​នេះ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨​​​ ខែ​​​សីហា​​​ ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ប៉ះទង្គិច​​​ជា​​​មួយ​​​នគរ​​​បាលនៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ខណៈ​​​ដែល​​​ព្យាយាម​​​ដាក់​​​ញត្តិ​​​នៅ​ភូមិគ្រឹះ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន  ដើម្បី​​​សុំ​​​ជំនួយ​​​។ នៅ​​​ព្រឹក​​​ថ្ងៃ​​​ដដែល​​​នោះ​​​លោក​​​ ហ៊ុន សែន បាន​​​រិះ​​​គន់​​​លោក អឹុម ឈុន​​​លឹម រដ្ឋ​​​មន្ត្រី​​​​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ ​​​នគរ​​​ូប​​​នីយកម្ម និង​​​សំណង់​​​ និង​​​លោក ស ចំរុង អភិបាល​​​ខេត្ត​​​ក្រចេះ​​​​​​នៅ​​​ក្នុង​​​សុន្ទរកថា​​​មួយ​​​ ចំពោះ​​​ការ​​​មិន​​​រក​​​ដំណោះ​​​ស្រាយ​​​ចំពោះ​​​វិវាទ​​​ដី​​​ធ្លី​​​​​​។ លោក កៅ ម៉ាលី​​​ឡែន ប្រធាន​​​មន្ទីរ​​​រៀប​​​ចំ​​​ដែន​​​ដី​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ព​​ី​​​ម្សិល​មិញ​​​ថា គណៈកម្មាធិការ​​​សុរិយោ​​​ដី​​​​​​ថ្នាក់​​​ជាតិ​​​បាន​​​មក​​​ស្រង់​​​ទិន្នន័យ​​​អំពី​​​ករណី​​​នេះ ហើយ​​​បាន​​​និយាយ​​​ថា ​​​លោក​​​នឹង​​​រាយការណ៍​​​ទៅ​​​លោក​​​ អឹុម ឈុន​​​លឹម ឲ្យ​​​បាន​​​ទាន់​​​ពេល​​​វេលា​​​សម្រាប់​​​ការ​​​ប្រជុំ​​​នៅ​​​ខែ​​​កញ្ញា។ លោក ម៉ាលីឡែន បាន​​​មាន​​​ប្រសាសន៍​​​ថា ​​"អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​បាន​​​ស្នើសុំ​​​ឲ្យ​​​​​​មាន​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​ឆាប់​​​ ប៉ុន្តែ សំណើ​​​នេះ​​​មិន​​​អាច​​​ទទួលយក​​​បាន​​​ទេ​​​ ពីព្រោះ​​​ពួក​​​គាត់​​គ្រាន់តែ​​ជា​​​ភាគី​​​ម្ខាង​​​ប៉ុណ្ណោះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​សង្ឃឹម​​​ថា តំណាង​​​ក្រុម​​​ហ៊ុន​​​នឹង​​​ចូល​​​រួម​​​កិច្ច​​​ប្រជុំ​​​លើក​​​ក្រោយ​​​។ លោក វិច្ឆិកា បាន​​​និយាយ​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​នឹង​​​មិន​​​ទទួល​​​យក​​​អ្វី​​​ឡើយ​​​ក្រៅ​​​តែពី​​​​​ការ​​​ទទួល​​​បាន​​​ដី ដែល​​​មាន​​​វិវាទ​​​នៅ​​ថ្ងៃ​​​ទី​​​១៨ ខែ​​​កញ្ញា​​​មក​​​វិញ​​​។ លោក​​​បាន​​​និយាយ​​​ថា "យើង​​​នឹង​​​បន្ត​​​ធ្វើការ​​​តវ៉ា​​​ទៀត​​​ ប្រសិន​​​បើ​​​ពួកគេ​​​សម្រេច​​​ឲ្យ​​​ក្រុមហ៊ុន​​​ឈ្នះ​​​នោះ​​​"៕សារុន​​​  

តុលាការ​សាកសួរ​អ្នកភូមិ​ពាក់ព័ន្ធ​វិវាទដីធ្លីជាមួយ​លោក​ លី យ៉ុងផាត​់

កាល​​​ពីម្សិលម​​​ិញ សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុង​​​បាន​​​សាក​​​សួរ​​​តំណាង​​​អ្នក​​​ភូមិ​​​បួ​​​ន​​​នាក់​​ពាក់ព័ន្ធ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា និង​​​ការ​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​នៅ​​​ក្នុង​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏អូស​​​បន្លាយ​​​មួយ​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​របស់​​​លោក​​​ លី យ៉ុង​​​ផាត់​​​ សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​គ្រប់​​គ្រង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​​​កោះ​​​កុង​​​។ កាល​​​ពី​​​ខែ​​​មករា លោក លី យ៉ុង​​​ផាត់ បាន​​​ចាប់​​​ផ្តើម​​​សង់​​​របង​​​បេតុង​​​ជុំវិញ​​​ដី​​​ដែល​​​មាន​​​វិវាទ​​​ក្នុង​​​ស្រុក​​​គិរីសាគរ។ នៅ​​​ពេល​​​ក្រុម​​​អ្នក​​​ភូមិ​​​ព្យាយាម​​​រារាំង​ការ​​​សាង​​​សង់​​​ដោយ​​​ដក​​​យក​​​សម្ភារ​​​នោះ​​​ លោក​​​ លី​​​ យ៉ុង​​​ផាត់​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅសាលា​​​ដំបូង​​​ខេត្ត​​​​​​ដោយ​​​ចោទ​​​ប្រកាន់​​​ពួក​​​គាត់​​​ពី​​​បទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កម្មករ​​​របស់​​​លោក និង​​​​បំផ្លាញ​​​ញញួរ​​​ ប៉ែល និង​​​​​​រទេះ​​​រុញ​​​។ លោក រួត សុផល​​​ តំណាង​​​អ្នក​​​ភូមិ​​​ម្នាក់ក្នុង​​ចំណោម​តំណាងទាំង​បួននាក់​ដែល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​កាល​​​ពី​​​ម្សិលមិញ បាន​​​និយាយ​​​ថា "យើង​​​បាន​​​ប្រាប់​​​តុលាការ​​​ថា យើង​​​មិន​​​បាន​​​ប្រើ​​​អំពើ​​​ហិង្សា​​​ទេ​​​ ហើយ​​​ថា សម្ភារ​​​ទាំង​​​នោះ​​​ត្រូវ​​​បាន​​​រក្សា​​​ទុក​​​ដោយ​​​សុវត្ថិ​​ភាព​​​នៅ​​​ផ្ទះ​​​អនុ​​​ប្រធាន​​​ភូមិ"។ លោក សុផល បាន​​​និយាយ​​​ថា "ខ្ញុំ​​​តូចច​​​ិត្ត​​​ណាស់​​​ដែល​​​ក្រុម​​​ហ៊ុន និង​​​អាជ្ញាធរ​​​ បាន​​​ប្លន់​​​យក​​​ដី​​​របស់​​​អ្នក​​​ភូមិ។ យើង​​​ស្នើ​​​ឲ្យ​​​រក​​​ដំណោះ​​​ស្រាយ​​​ឲ្យ​​​បាន​​​សម​​​រម្យ​​​ ប៉ុន្តែ គ្មានដំណោះស្រាយឡើយ​​​។ យើង​​​នឹង​​​តវ៉ា​​​ប្រឆាំង​​​ក្រុមហ៊ុននេះ​​​រហូតដល់​​​​​យើង​​​រក​​​ដំណោះ​​​ស្រាយ​​​បាន​​​"។ លោក សុផល បាន​​​និយាយ​​​ថា អ្នក​​​ភូមិ​​​១៣៥​​​គ្រួសារ​​​បាន​​​បាត់​​​បង់​​​ដីស្រែចម្ការ​​របស់​​​ខ្លួន​​​បន្ទាប់ពី​​​លោក លី យ៉ុង​​​ផាត់ បាន​​​បណ្តេញ​​ពួក​​​គាត់​​​ចេញ​​​ដើម្បីចាប់ផ្តើម​សាង​​​សង់​​​របង​​​​​​។ លោក​​​ លី យ៉ុង​​​ផាត់ ដែល​​​មិន​​​អាច​​​ទាក់​​​ ទង​​​សុំ​​​អត្ថា​​​ធិប្បាយ​​​បាន​​​ បាន​​​និយាយ​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​ថា លោក​គ្មានអ្វី​​​ពាក់​​​ព័ន្ធ​​​នឹង​​​គ្រួសារ​​​អ្នក​​​ភូមិ​​​ទេ ព្រោះលោក​​​បាន​​​ទិញ​​​ដី​​​ទំហំ​​​ប្រហែល​​​២.០០០ហិកតា​​​ដោយ​​​ស្រប​​​ច្បាប់​​​​​​ពី​​​ម្ចាស់​​​ស្រប​​​ច្បាប់​​​។ លោក ស្រី ម៉ាក់នី ព្រះ​​​រាជ​​​អាជ្ញារង​​​ដែល​​​បាន​​​សាក​​​សួរ​​​តំណាង​​​អ្នក​​​ភូមិ​​​ទាំង​​​នោះ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។ លោក ផាត ប៊ុន​​​ហួ តំណាង​​​ក្រុម​​​ហ៊ុន​​​គ្រប់​​​គ្រង​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​កោះ​​​កុង​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "ក្រុម​​​ហ៊ុន​​​មិន​​​បាន​​​ប្លន់​​​ដី​​​​​​របស់​​​អ្នក​​​ភូមិ​​​ទេ ប៉ុន្តែ ក្រុម​​​អ្នក​​​​​​ភូមិ​​​ទេបាន​ប្លន់​​​ដី​​​របស់​​​ក្រុមហ៊ុន​នោះ​​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "យើង​​​លំបាក​​​និយាយ​​ជា​​​មួយ អ្នក​​​ភូមិ​​​ណាស់​​​ ពី​​​ព្រោះ​​​ពួក​​​គាត់​​​មិន​​​ដែល​​​ស្តាប់​​​យើង​​​ឡើយ​​​"។ លោក អិុន គង់​​​ចិត្រ​​​ អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​ប្រចាំខេត្ត​​​កោះ​​​កុង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា អ្នកភូមិ​​​ជាង​​​១០០​​​នាក់​​​បាន​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​កាល​​​ពី​​​ម្សិល​មិញ ដើម្បី​​​គាំទ្រ​​​តំណាង​​​ទាំង​​​នោះ​​​។ លោក គង់​​​ចិត្រ បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា ក្រុមហ៊ុន ចង់​​​គំរាម​​​កំហែង​​​ដល់​​​ស្មារតី របស់​​​អ្នក​​​ភូមិ​​​ដូច្នេះ​​​ពួក​​​គេ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ប្តឹង​​​ក្រុម​​​​​​អ្នក​​​ភូមិ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ក្រុម​​​អ្នក​​​ភូមិ​​​បាន​​​ជួប​​​ប្រជុំ​​​ជាមួយ​​​លោក សុន តារា អភិបាល​​​រង​​​ខេត្ត​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​តវ៉ា។ លោក សុផល ដែល​​​ជា​​​តំណាង​​​អ្នក​​​ភូមិ​​​បាន​​​និយាយ​​​ថា លោក​​​អភិបាល​​​រង​​​បាន​​​សន្យា​​​បញ្ជូនបន្ត​​​​ករណី​​​របស់​​​ពួក​​​គាត់​​​ទៅ​​​មន្ត្រី​​​ថ្នាក់​​​ជាតិ​​​។ប៉ុន្តែ លោក សុផល បាន​​​បន្ថែម​​​ថា "ខ្ញុំ​​​ឈប់​​​ជឿ​​​មន្ត្រី​​​ខេត្ត​​​ទៀត​​​ហើយ ពីព្រោះ​​​ពួកគេ​​​​​​បាន​និយាយ​​​ដូច​​​ពី​​​មុនអ៊ីចឹង​​​​​"៕សារុន​​​​​​​​​​​​​​​  

រដ្ឋ​​​សភា​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ លោក​ កឹម សុខា ​ជា​អនុប្រធាន​ទី១​រដ្ឋសភា​

នៅ​ក្នុង​ការ​​ចាប់​ផ្ដើម​បែប​លេង​ឆាក​ល្ខោន​មួយ​ចំពោះ​ការ​កាន់​តំណែង​របស់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​អនុប្រធានទី១​​រដ្ឋសភា​នោះ​​ កាលពី​ម្សិលមិញ​​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្រោក​ឈរ​នៅ​ក្នុង​រដ្ឋសភា​ដើម្បី​ប្រាប់​ឲ្យ​លោក ងួន...

បុគ្គលិក​ក្រុម​ហ៊ុន​​ភ្នំពេញ-សូរិយា ធ្វើ​ការ​តវា៉​​តបត​នឹង​ការ​តវ៉ា​របស់​អ្នក​បើក​បរ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​

កាលពី​ម្សិលមិញ​បុគ្គលិក​សព្វ​ថ្ងៃ​របស់​​ក្រុម​ហ៊ុន​ ភ្នំពេញ-សូរិយា​ ដឹកជញ្ជូនអ្នក​ដំណើរ ប្រហែល​៥០​នាក់​ បាន​នាំគ្នា​ធ្វើការ​តវ៉ា​តប​ត​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​របស់​ខ្លួន​ ដើម្បី​ទប់​ទល់​នឹង​ការ​តវ៉ា​​កំពុង​បន្ត​​របស់​​អ្នក​បើក​បររថយន្ត​ចំនួន​១៧​នាក់​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ និង​សមាជិក​សហជីព​រាប់​សិប​នាក់​ផ្សេង​ទៀត​។ កាលពី​ថ្ងៃ​អាទិត្យ សមាជិក​សហជីព​ជាង​១០០​នាក់​ ដែល​បាន​ចូល​រួម​​នៅ​ក្នុង​ការ​តវ៉ា​របស់​អតីត​អ្នក​បើក​បរ​ទាំង​នេះ​បាន​នាំគ្នា​​បិទ​ផ្លូវ​នៅ​ខាង​មុខ​ចំណត​រថយន្ត​ក្រុង​សូរិយា​...

ព័ត៌មានថ្មីៗ