31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អ្នក​ទោស​នៅ​ពន្ធនាគារ​ព្រៃសគ្មានទឹក​ប្រើប្រាស់​ដោយ​សារ​ការ​ជួស​ជុល​ផ្លូវ​ធ្វើ​ឲ្យ​បែក​ទុយោទឹក

ក្រុម​មន្ត្រី​បាននិយាយ​កាលពី​ម្សិលមិញថា ពន្ធនាគារ​ព្រៃ​ស​នៅ​រាជ​ធានី​ភ្នំពេញ​បាន​ទិញ​រថយន្ត​ដឹកទឹក​សម្រាប់​អ្នក​ទោស ដោយ​សារ​កម្មករ​ស្ថាបនា​ផ្លូវ​​បាន​ធ្វើ​ឲ្យបែក​ទុយោទឹក​ដែល​​តភ្ជាប់​ទៅ​ពន្ធនាគារ​នេះ​​កាលពី​សប្ដាហ៍​មុន។ លោក ខាត់ សុខៃ ចៅសង្កាត់​ព្រៃស​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​ដែល​សាលា​រាជធានី​ភ្នំពេញ​បានជួល​ឲ្យជួស​ជុល​ផ្លូវ​នៅ​ម្ដុំ​​ពន្ធនាគារ​ បានធ្វើ​​ឲ្យ​បែក​ទុុយោទឹក​ដោយ​ចៃដន្យ​។ លោក សុខៃ...

ទាហាន​ថៃ​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​នៅ​តាម​ព្រំដែន

ទាហាន​ថៃ​បាន​ចាប់​ខ្លួន​អាជីវ​ករ​ខ្មែរ​នៅ​តាម​ព្រំដែនចំនួន​១៦​នាក់​ដាក់​ពន្ធនាគារ​កាល​ពី​ចុង​សប្ដាហ៍​ បន្ទាប់ពី​ពួកគេ​​ត្រូវ​បាន​តាម​ទាន់​ពេល​កំពុង​ដឹក​ស្បែក​ជើង និងសម្លៀក​បំពាក់​ខុស​ច្បាប់​ ដែល​មានយីហោ​ចុះបញ្ជី​ត្រឹម​ត្រូវ​ឆ្លង​កាត់​ច្រកទ្វារ​ព្រំដែន​ប៉ោយ​បែ៉ត កាល​ពី​ថ្ងៃ​សៅរ៍។ លោក ង៉ោ ម៉េង​ជ្រួន អភិបាល​ក្រុង​ប៉ោយ​ប៉ែត បាន​និយាយ​ថា...

សាលារាជធានី​រារាំង​មិន​ឲ្យ​សកម្មជន​ជិះ​កង់​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ទំនប់​វារី​អគ្គិសនី​នៅ​កោះ​កុង

កាលពី​ម្សិលមិញ កង​កម្លាំង​សន្តិសុខ​ក្រុង​ភ្នំពេញ​បាន​រារាំង​សកម្មជន​មិន​ឲ្យ​ជិះ​កង់​នៅ​ក្នុង​ទីក្រុង​ធ្វើយុទ្ធនាការ​ប្រឆាំង​ការ​សាង​សង់​ទំនប់​វារីអគ្គិសនី​នៅ​ក្នុង​ខេត្ត​កោះ​កុង ដោយអះអាង​ថា អ្នក​រៀបចំ​មិន​បាន​ស្នើ​សុំ​​ការ​អនុញ្ញាត​ពី​សាលា​រាជធានី​ទេ។ អង្គការ​ Mother​​ Nature បាន​ធ្វើ​យុទ្ធនាការ​តាង​នាម​ឲ្យ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ជង នៅ​ក្នុង​ខេត្ត​កោះ​កុង ដែល​ចង់​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​របស់​ខ្លួន​សម្រាប់​ទំនប់​​​ស្ទឹង​អារ៉ែង​កម្លាំង​១០៨​មេហ្គាវ៉ាត់។...

ជន​​​ភៀសខ្លួន​​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​ ប្រសិនបើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ជា​​​មួ​​​យ​​​អូស្ត្រាលី​​​ធ្វើ​​​បន្ត

នៅ​​​កាច់​​​ជ្រុង​​​ផ្លូវ​​​អ៊ូអរ​​​មួយ​​​កន្លែង​​​ក្រោយ​​​ផ្សារ​​​អូរ​ប្ញស្សី​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​ បុរស​​​ម្នាក់​​​​​​​​​​​​​​​ធ្វើ​​​នំ​​​រ៉ូទី​​​យ៉ាង​​​ផ្ចិត​​​ផ្ចង់​​​មួយ​​​ហើយ​​​មួយ​​​ទៀត​​​នៅ​​​រទេះ​​​លក់​​​នំ​​​ថ្មី​​​ចែស​​​របស់​​​គាត់​​​កាល​​​ពី​​ថ្ងៃ​​​សុក្រ ខណៈ​​​ដែល​បងប្អូន​​​​ជី​​​ដូន​​​មួយ​​​របស់​​​គាត់​​​​​​វេច​​​ខ្ចប់​​​នំ​​​ឲ្យ​​​ម៉ូយ។ ប៉ុន្តែ ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​គាត់​​​មក​​​ដល់​​​កាច់​​​ជ្រុង​​​ផ្លូវ​​​នេះ​​​ ទី​​​ដែល​​​នំ​​​រ៉ូទី​​​​​​​​របស់​​​គាត់​​​​​​​​ត្រូវ​​​បាន​​​ដាក់​​​ទឹក​​​ដោះ​​​គោ​​​ខាប់​​​​​​បន្តិច​​​ និង​​​ម្សៅ​​​សូកូឡា​​​ផង​​​នោះ​​​​​​ គឺ​​​ជា​​​ការ​​​ធ្វើ​​​ដំណើរ​​​ដ៏​​​យូរ​​​និង​​​លំបាក​​​ ហើយ​​​ប្រើ​​​ពេល​​​​​​ជា​​​ច្រើន​​​ឆ្នាំ​​​​ទៀត​ផង។ បុរស​​​រូប​​​នេះ​​​និង​​​ជី​​​ដូន​​​មួយ​​​របស់​​​គាត់​​​ ដែល​​​សុទ្ធ​​​តែ​​​​​​ជា​​​ជន​​​មូស្លីម​​​រ៉ូហ៊ីង​​​យ៉ា​​​មក​​​ពី​​​ប្រទេស​​​ភូមា បាន​​​មក​​​ដល់​​​កម្ពុជា​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០១០​​​ បន្ទាប់​​​ពី​​​ចំណាយ​​​ពេល​​​មួយ​​​ឆ្នាំ​​​ដ៏​​​លំបាក​​​នៅ​​​ប្រទេស​​​ថៃ​​​។ បើ​​​ទោះ​​​ជា​​​អ្នក​​​ទាំង​​​ពីរ​​​ទទួល​​​បាន​​​ឋានៈ​​​​​​ជន​​​ភៀសខ្លួន​​​​​​នៅ​​​ទី​​​នេះ​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន​​​ហើយ​​​ក្តី ក៏​​​ជីវិត​​​​នៅ​​​តែ​​​ជួប​​​ការ​​​លំបាក​​​​​​ក្នុង​​​ប្រទេស​​​មួយ​​​ដែល​​​ដោះ​​​ស្រាយ​​​​​​មិន​​​បាន​​​ល្អ​​​ជាមួយ​​​ពល​​​រដ្ឋ​​​បែប​​​នេះ​​​។ ជន​​​ភៀស​​​ខ្លួន រ៉ូហ៊ី​​​ងយ៉ា រូប​​​នេះ​​ ​ដែល​​​សុំ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​ដោយ​​​សារ​​​ស្ថាន​​​ការ​​​លំបាក​​​របស់​​​​ខ្លួន​​​នោះ ​​​បាន​​​និយាយ​​​ថា "តើ​​​ខ្ញុំ​​​សប្បាយ​​​ឬ? រាល់​​​ថ្ងៃ​​​​​​ខ្ញុំ​​​ប្រឈម​​​នឹង​​​​​​បញ្ហា​​​ជា​​​ច្រើន​​​​​​ជាមួយ​​​សហ​​​គមន៍​​​មូលដ្ឋាន​​​ ក៏​​​ដូច​​​ជា អាជ្ញាធរ​​​ដែរ​​​។ ខ្ញុំ​​​បង់​​​លុយ​​​ច្រើន​​​ណាស់​​​ ទាំង​​​បង់​​​ទៅ​​​ឲ្យ​​​អាជ្ញាធរ និង​​​កន្លែង​​​​​​នៅ​​​លើ​​​ផ្លូវ​​​នេះ​ទៀត​​"។ គាត់​​​បាន​​​និយាយ​​​អំពី​​​ការ​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ថា "មាន​​​ការ​​​លំបាក​​​ច្រើន​​​ណាស់​​​។ វា​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​"។ ការងារ​​​តូច​​​តាច​​​ ដូច​​​ជា ការ​​​ទៅ​​​ធនាគារ​​​ដក​​​លុយ​​​ ឬ​​​ទិញ​​​ស៊ីម​​​កាត​​​ទូរស័ព្ទ​​​ជា​​​ដើម​​​ អាច​​​ជា​​​កិច្ច​​​ការ​​​ដ៏​​​លំបាក​​​សម្រាប់​​​គាត់​​​ ពី​​ព្រោះ​​​​​​ឯកសារ​​​តែ​​​មួយ​​​គត់​​​​​​ដែល​​​គាត់​​​មាន​​​គឺ​​​លិខិត​​​បញ្ជាក់​​​ជន​​​ភៀស​​​ខ្លួន​​​។ បើ​​​មាន​​​ជម្រើស​​​ គាត់​​​នឹង​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ភ្លាម​​​ៗ​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន។ ឱកាស​​​​​​ធានា​​ទៅ​​​រស់​​​នៅ​​​គឺ​​​​​ប្រទេស​​​កាណាដា​​​ ប៉ុន្តែ គាត់​​​មិន​​​ទាន់​​​បាន​​​ឮ​​​ដំណឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រឡប់​​​មក​​​វិញ​​​ទេ​​​។ ភ័ព្វវាសនា​​​ស្រដៀង​​​គ្នា​​​​​​ទំនង​​​ជា​​​កំពុង​​​រង់​​​ចាំ​​​អ្នក​​​ទាំង​​​ឡាយ​​​ដែល​​​អាច​​​មក​​​ដល់​​​ទី​​​នេះ​​​ ប្រសិន​​​បើ​​​កិច្ច​​​ព្រមព្រៀង​​​ដែល​​​ជិត​​​កើត​​​មាន​​​ឡើង​​​រវាង​​​រដ្ឋាភិបាល​​​អូស្ត្រាលី​​​ និង​​​រដ្ឋាភិបាល​​​កម្ពុជា​​​ត្រូវ​​​ចុះ​​​ហត្ថលេខា​​​ ពេល​នោះ​ហើយ​​​ជន​​​ភៀស​​​ខ្លួន​​​សព្វ​​​ថ្ងៃ​​​ដែល​ត្រូវ​​​គេ​​​ឃុំ​​​ខ្លួន​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ នៅ​​​មហា​​​សមុទ្រ​​ប៉ាស៊ីហ្វិ​​​ក​​​ខាង​​​ត្បូង​​​ ត្រូវ​មក​​​តាំង​​​លំនៅ​​​ជា​​​ថ្មី​​​នៅ​​​​​​ប្រទេស​​​កម្ពុជា។ ដេនីស ខូកឡាន នាយក​​​អង្គការ​​​ Jesuit Refugee Service (JRS) បាន​​​​​​បើក​​​​​​កិច្ច​​​ប្រជុំ​​​មួយ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដើម្បី​​​លើក​​​​ឡើង​នូវ​​កង្វល់​​​អំពី​​​កិច្ច​​​ព្រមព្រៀង​​​ជិត​​​កើត​​​មាន​​​ឡើង​​​នេះ​​​។ ដោយ​​​គ្មាន​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​ណា​​​មាន​​​ភារកិច្ច​​​យក​​​អាសា​​​ជន​​​ភៀស​​​ខ្លួន និង​​​ធន​​​ធាន​​​តិច​​​តួច​​​ដែល​​​មាន​​​សម្រាប់​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​នឹង​​​មក​​​ដល់​នោះ​​ វា​​​ច្បាស់​​​ណាស់​​​​​​ដែល​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន និង​​​ជន​​​ភៀសខ្លួន​​​នៅ​​​ទី​​​នេះ​​​ពឹង​​​ផ្អែក​​​លើ​​​អង្គការ​​​ JRS យ៉ាង​​​ណា​​​នោះ​ ​​ដើម្បី​​​​​​បាន​​​តាំង​​​លំនៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​។ ​​​បន្ថែម​​​ទៅ​​​នឹង​​​លិខិត​​​ស្នាម​​​ JRS ជួយ​​​ជន​​​ភៀស​​​ខ្លួន​​​ថ្មី...

រដ្ឋាភិបាល​​​អនុម័ត​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នៅតែ​​​មាន​​​ការ​​​ចោទ​​​សួរ​​​ជំុវិញ​​​ការ​​​អនុវត្ត​​​​​​ និង​​​កិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​បញ្ឈប់​​​ការ​​​សូក​​​ប៉ាន់​​​

កាល​​​ពី​​​ម្សិលមិញ ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​បាន​​​អនុម័ត​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​មួយ​​​ក្នុង​​​គោល​​​បំណង​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​នូវ​​​សុវត្ថិភាព​​​តាម​​​ដង​​​ផ្លូវ​​​ដ៏​​​គ្រោះ​​​ថ្នាក់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​ពេល​​​​នេះ​​​រង់​​​ចាំ​​​តែ​​​ការ​​​អនុម័ត​​​ពី​​រដ្ឋសភា​​​​​​ប៉ុណ្ណោះ​​​​​​​​​។ យោង​​​តាម​​​លោក ឈួន វន់ អគ្គ​​​លេខា​​​រង​​​នៃ​​អគ្គ​​​លេខាធិការដ្ឋាន​​​ នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ (NRSC) បាន​​​ឲ្យ​​​ដឹង​​​ថា ​​​​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​រួម​​​មា​​​ន​​​ទាំង​​​​​​ការ​​​ធ្វើ​​​វិសោធនកម្ម​​​​​​មាត្រា​​​ចំនួន​​​៦៤ ការ​​​បន្ថែម​​​មាត្រា​​​ថ្មី​​​ចំនួន​​​១៥​​​ និង​​​ការ​​​ដក​​​មាត្រា​​​ចំនួន​​​១៨​​​ចេញ​​​ដែរ​​​នេះ​​​ នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​រដ្ឋ​​​សភា​​​ "ឲ្យ​​​បាន​​​ឆាប់​​​​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​"។ អ្នក​​​បើក​​​បរ​​​ពេល​​​ស្រវឹង​​​នឹង​​​ប្រឈម​​​ការ​​​ពិន័យ​​​ធ្ងន់​​​ធ្ងរ​​​​​​តាម​​​ច្បាប់​​​ថ្មី​​​នេះ​​​ ​​​ពី​​​១.០០០ដុល្លារ​​​ទៅ​​​ជិត​​​​​​៤.០០០ដុល្លារ​​​ ហើយ​​​អ្នក​​​ដំណើរ​​​តាម​​​ម៉ូតូ​​​ទាំង​​​អស់​​​ដែល​​​ត្រូវ​​​បាន​​​កំណត់​​​ឲ្យ​ជិះ​ត្រឹម​​​តែមនុស្ស​​​ពេញ​​​វ័យ​​​ពីរ​​​នាក់​​​ និង​​​​​​កុមារ​​​ម្នាក់​សម្រាប់​ម៉ូតូមួយ​គ្រឿង​​​ នឹង​​​ត្រូវ​​​តម្រូវ​​​ឲ្យ​​​ពាក់​​​មួក​​​ការ​​​ពារ​​​សុវត្ថិភាព​​​ទាំង​​​អស់​​​គ្នា។ លោក​​​ ឈួន វន់ ដែល​​​គណៈកម្មាធិការ​​​របស់​​​លោក​​​​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​​​​ពិនិត្យ​​​មើល​​​ការ​​​អនុវត្ត​​​ច្បាប់​​​ចរាចរណ៍​​​ បា​​​ន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​គិត​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នេះ​​​​​​នឹង​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​សេចក្តី​​​ត្រូវ​​​ការ​​របស់​​​ប្រជា​​​ពល​​​រដ្ឋ​​​ និង​​​ជំរុញ​​​ការ​​​អនុវត្ត​​​ច្បាប់​​​ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​ស្លាប់​​​ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍"។ លោក​​​បាន​​​មានប្រសាសន៍​​​ទៀត​​​ថា នៅ​​​ពេល​​​ច្បាប់​​​នេះ​​​ចូល​​​ជា​​​ធរមាន ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​លើ​​​គណៈកម្មាធិការ​​​ជាតិ​​​សុវត្ថិភាព​​​ចរាចរណ៍​​ផ្លូវ​​​គោក​​​នេះ​​​ នឹង​​​ត្រូវ​​​​​​​​​​​​​​​​​​​​​ផ្លាស់​​​ប្តូរ​​​ពី​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន ទៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​ ដោយ​​​លោក​​​ ស ខេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហា​​​ផ្ទៃ​​​នឹង​​​ក្លាយ​​​ជា​​​ប្រធាន​​​ថ្មី​​​របស់​​​គណៈកម្មាធិការ​​​នេះ​​​ ជំនួស​​​លោក ត្រាំ​​​ អីុវ​​​តឹក រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណការ​​​ និង​​​ដឹក​​​ជញ្ជូន ដែល​​​ជា​​​ប្រធាន​​​បច្ចុប្បន្ន​​​។ លោក​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ចង់​​​ឲ្យ​​​គណៈកម្មាធិការ​​​​នេះនៅ​​​ក្រោម​​​ឆត្រ​​​តែ​​​មួយ​​​ដើម្បី​​​ងាយ​​​ស្រួល​​​សម្រប​​​សម្រួល​​​"។ លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​គឺ​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​រួច​​​ទៅ​​​ហើយ​​​ចំពោះ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​អនុវត្ត​​​ច្បាប់​​​នៅ​​​នឹង​​​កន្លែង​​​។ កាល​​​ពី​​​ខែ​​​មីនា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​លើក​​​ឡើង​​​ក្នុង​​​សុន្ទរកថា​​​ផ្សាយ​​​តាម​​​ទូរទស្សន៍​​​ថា បច្ចុប្បន្ន​​​ ក្នុង​​​មួយ​​​ឆ្នាំ​​​ៗ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ស្លាប់​​​ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ច្រើន​​​ជាង​​​ចំនួន​​​អ្នក​​​ស្លាប់​​​ដោយសារ​​​សង្គ្រាម​​​ស៊ីវិល​​​ក្រោយ​​​របប​​​ខ្មែរ​​​ក្រហម​​​ដួល​​​រលំ​​​ទៅ​​​ទៀត​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "សូម្បី​​​អំឡុង​​​ឆ្នាំ​​​មាន​​​សង្គ្រាម​​​​​​មនុស្ស​​​​​​មិន​​​ស្លាប់​​​រាល់​​​ថ្ងៃ​​​ទេ ហើយ​​​ពេល​​​នេះ​​​ជា​​​មធ្យម​​​មាន​​​មនុស្ស​​​លើស​​​ពី​​​ប្រាំ​​​នាក់​​​ស្លាប់​​​ជា​​​រៀង​​​រាល់​​​ថ្ងៃ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដោយសារ​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​។ ក្នុង​​​រយៈ​​​ពេល​​​១០​​​ថ្ងៃ​​​ មនុស្ស​​​ពី​​​៥០​​​នាក់ទៅ៦០​​​នាក់​​​ស្លាប់​​​។ ប្រហែល​​​៦០០នាក់​​​នឹង​​​ស្លាប់​​​រាល់​​​១០០​​​ថ្ងៃ​​​ម្តង​​​ ហើយ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​មាន​​​ជាង​​​២.០០០នាក់​​​ស្លាប់​​​​​​ជាមួយ​​​នឹង​​​អ្នក​​​របួស​​​ជាង​​​១០.០០០នាក់​​​បន្ថែម​​​ទៀត​​​"។ លោក អ៊ា ចរិយា អ្នក​​​ប្រឹក្សា​​​ផ្នែក​​​សុវត្ថិភាព​​​ផ្លូវ​​​ថ្នល់​​​ និង​​​ជា​​​អតីត​​​ប្រធាន​​​កម្មវិធី​​​សុវត្ថិ​​​ភាព​​​ចរាចរណ៍​​​ផ្លូវ​​​គោក​​​ នៅ​​​អង្គការ​​​ Handicap International ប្រចាំ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​ចរាចរណ៍​​​នេះ​​​មាន​​​សក្ដានុពល​​​ធ្វើ​​​ឲ្យ​​​​​​សុវត្ថិភាព​​​​​​ផ្លូវ​​​ថ្នល់​​​​ប្រសើរ​​​ឡើងប្រសិនបើ​​​​​​ត្រូវ​​​បាន​​​អនុវត្ត​​​​​​ពិត​​​ប្រាកដ​​​ដោយ​​​មន្ត្រី​​​​នគរ​បាល​ចរាចរ​​​ដែល​​​ល្បី​​​ខាង​​​ទទួល​​​ការ​​​សូក​​​ប៉ាន់​​​ជា​​​ជាង​​​ការ​​​ចេញ​​​បង្កាន់​​​ដៃ​​​ពិន័យ​​​ផ្លូវ​​​ការ​​​។ លោក​​​​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​មួយ​​​ថា "នឹង​​​គ្មាន​​​គ្រឿង​​​លើក​​​ទឹក​​​ចិត្ត​​​បន្ថែម​​​សម្រាប់​​​នគរ​​​បាល​​​ចរាចរ​​​  ​​​ទេ ប៉ុន្តែ អ្វី​​​ដែល​​​នឹង​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​នោះ គឺ​​ច្បាប់​​​ចរាចរណ៍​​​ថ្មី​​​នេះ​​​ ដែល​​​នឹង​​​ផ្លាស់​​​ប្តូរ​​​ប្រធាន​​​គណៈកម្មាធិការ​​​ជាតិ​​​សុវត្ថិភាព​​​ចរាចរណ៍​​​ផ្លូវ​​​គោក ពី​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សាធារណ​​​ការ​​​ និង​​​ដឹក​​​ជញ្ជូន ទៅ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ ដែល​​​គ្រប់​​​គ្រង​​​​​​នគរ​​​បាល​​​ចរាចរ​​​ដោយ​​​ផ្ទាល់​​​។ កត្តា​​​នេះ​​​ធ្វើ​​​ឲ្យ​​​យើង​​​មាន​​​ក្តី​​​សង្ឃឹម​​​ថា ការ​​​អនុវត្ត​​​ច្បាប់​​​នឹង​​​ប្រសើរ​​​ឡើង​​​"។ ប៉ុន្តែ នៅ​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ នគរ​​​បាល​​​ចរាចរ​​​ម្នាក់​​​ដែល​សុំ​​​មិន​​​បញ្ចេញ​​​ឈ្មោះ​​​ដោយសារ​​​ខ្លាច​​​បាត់​​​បង់​​​ការងារ​​​បាន​​​និយាយ​​​ថា ​​​វា​​​នឹង​​​គ្មាន​​​ការ​​​ផ្លាស់​​​ប្តូរ​​​ដោយសារ​​​អ្នក​​​ដែលធ្វើ​​​ជា​​​ប្រធាន​​​គណៈកម្មាធិការ​​​នេះ​​​ទេ​​​។ នគរ​​​បាល​​​ចរាចរ​​​ដែល​​​ទទួល​​​បាន​​​ប្រាក់​​​ខែ​​​ត្រឹម​​​​​​ជាង​​​១០០​​​ដុល្លារ​​​​​​រូប​​​នេះ​​​ បាន​​​លើក​​​ឡើង​​​ថា "នគរបាល​​​ចរាចរ​​​នឹង​​​នៅ​​​តែ​​​ទទួល​​​ការ​​​សូក​​​ប៉ាន់​​​ ពី​​​ព្រោះ​​​វា​​​ជា​​​បញ្ហា​​​ជីវភាព។ អស់​​​លោក​​​ត្រូវ​​​យល់​​​ថា មនុស្ស​​​មាន​​​សេចក្តី​​​ថ្លៃ​​​ថ្នូរ​​​របស់​​​ខ្លួន​​​ ហើយ​​​ពួក​​​គេ​​​នឹង​​​មិន​​​ទទួល​​​ការ​​​សូក​​​ប៉ាន់​​​ទេ ប្រសិន​​​បើ​​​ពួក​​​គេ​​​មាន​​​​​​ប្រាក​​​់ខែ​​​សម​​​រម្យ​​​"។ លោក សុន ឆ័យ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែល​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​បាន​​​អាន​​​សេចក្ដី​​​ព្រាង​​​ច្បាប់​​​នេះ​​​នៅ​​​ឡើយ​​​នោះ​​​មាន​​​មន្ទិល​​​ថា វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​ការ​​​ធ្វើ​​​គោល​​​នយោបាយ​​​​​​ស្ដី​​​​​​ពីសុវត្ថិភាព​​​​ផ្លូវ​​​ថ្នល់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "វា​​​នឹង​​​គ្មាន​​​ការ​​​ផ្លាស់​​​ប្ដូរ​​​ទេ​​​។ ការ​​​អនុវត្ត​​​ច្បាប់​​​នៅ​​​នឹង​​​កន្លែង​​​គឺ​​​មន្ត្រី​​​នគរ​​​បាល​ចរាចរ​​​ជា​​​អ្នក​​​អនុវត្ត​​​ ដូច្នេះ​​​​​​​​​វា​​​នឹង​​​នៅ​​​តែ​​​ជា​​​បញ្ហាធំ"៕ សុខុម ​(រាយការណ៍​​​បន្ថែម​​​ដោយ Alex Consiglio)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​  

លោក សម រង្ស៊ី ចុះ​​​សួរ​​​សុខទុក្ខ​​​សហគមន៍​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​មួយទៀត​​​

លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​បន្ត​​​ចុះ​​​ទៅ​​​សហគមន៍​​​ដែល​​​រង​​​គ្រោះ​​​ដោយសារ​​​វិវាទ​​​ដី​​​ធ្លី​​​ពី​​​មួយ​​​ទៅ​​​មួយ​​​ ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ស្វែង​​​រក​​​ជំនួយ​​​អន្តរាគមន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​លោក​​​ចុះ​​​សួរ​​​សុខទុក្ខ​​​អ្នក​​​ភូមិ​​​មក​​​ពី​​​ស្រុក​​​ស្នួល​​​ខេត្ត​​​ក្រចេះ ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​មួយ​​​ក្រុម​​​ហ៊ុន​​​កសិកម្ម​​​មួយ​​​របស់​​​កូរ៉េ​​​ខាង​​​ត្បូង។ ការ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​​នៅ​​​​វត្ត​​​សាម​​​គ្គីរង្សី ដែល​​​ស្ថិត​​​នៅ​​​ជាយ​​​រាជ​​​ធានី​​​ភ្នំពេញ កន្លែង​​​ដែល​​​អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ​​​ស្នាក់​​​នៅ​​​រយៈ​​​ពេល​​​ពីរ​​​សប្ដាហ៍​​​​​នេះធ្វើ​​​ឡើង​​​​​​មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​លោក​​​បាន​​​ចុះ​​​សួរ​​​​​​សុក​​​ទុក្ខ​​​អ្នក​​​ភូមិ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​ង​​​ដែល​​​បាន​​​​នាំ​គ្នា​ដើរ​​​មក​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ដើម​​​សប្ដាហ៍​​​នេះ ដើម្បី​​​ស្វែង​​​រក​​​​​​ជំនួយ​​​អន្តរាគមន៍​​​​នៅ​ក្នុងវិវាទ​ដីធ្លី​​​របស់​​​​ពួក​គាត់​​​ជាមួយ​​​ភរិយា​​​លោក ស៊ុយ​​​ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ​​​ និង​​​ថាមពល​​​។ អ្នក​​​ភូមិ​​​ខេត្ត​​​ក្រចេះ​​​ទាំង​​​នេះ​​​ដែល​​​បាន​​​ជួប​​​ជាមួយ​​​លោក​​​ សម រង្ស៊ី​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ បាន​​​និយាយ​​​ថា​ពួក​គាត់​​​​បាន​ទទួល​​ប័ណ្ណ​​​កម្មសិទ្ធិ​​​​​​​ដី​នោះ​​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ ប៉ុន្តែ ត្រូវ​​​គេយក​​​ទៅ​​​វិញ​​​ បន្ទាប់ពីក្រុម​​​ហ៊ុន Horizon Agriculture Development ដែល​​​និយាយ​​​ថា ខ្លួន​​​បាន​​​ទិញ​​​ដី​​​នោះ​​​​កាល​ពី​ឆ្នាំ​​​២០១០​​​​​​​​​បាន​​​ដាក់​​​​​​ពាក្យ​​​បណ្ដឹង​​​​​​​​​​​​​​​​​​ទៅ​​​មន្ត្រី​​​ខេត្ត​​​​​​​​​។ អ្នកភូមិ​​​ទាំង​​​នេះ​​​បាន​​​ធ្វើ​​​ញត្តិ​​​ចំនួន​​​៣​​​លើក​​​រួច​​​មក​​​ហើយ​​​ក្នុង​​​ខែ​​​នេះ​​​ដាក់ជូន​​​​ទៅ​​​ខុទ្ទកាល័យ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដើម្បី​​​សុំ​​​ជំនួយ​​​អន្តរាគមន៍ ពីព្រោះ​​​​ក្រុម​យុវនិស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ដែល​​​ធ្វើ​​​ការ​​​ក្នុង​​​​គម្រោង​​​ផ្ដល់​​​ប័ណ្ណ​​​កម្ម​​​សិទ្ធ​​​ិដីធ្លី​​​របស់​​​លោក​​​នាយក​​​​​​រដ្ឋមន្ត្រី​​​បាន​​​វាស់​​​វែង​​​ដី​​​នោះ​​​ឲ្យ​​​ពួកគាត់​​កាល​ពី​​​​​​ឆ្នាំ​​​២០១២​​​។ លោក សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ទៅកាន់​​​ប្រជា​​​ពល​​​រដ្ឋ​​​ ដែល​​​ជួប​ជុំ​គ្នា​នៅ​​​វត្ត​​​សាម​​​គ្គី​​​រង្ស៊ី​​​ថា "យើង​​​នឹង​​​ជួយ​​​គាំទ្រ​​​អ្នក​​​ភូមិ​​​ទាំង​​​អស់​​​ឲ្យ​​​ទទួល​​​បាន​​​ដី​​​របស់​​​ពួក​​​គាត់​​​វិញ។ ទោះ​​​បី​​​ជា​​​ខ្ញុំ​​​ជា​​​តំណាង​​​រាស្ត្រ​​​ខេត្ត​​​កំពង់​​​ចាម​​​ក្តី ក៏​​​ខ្ញុំ​​​នៅ​​​តែ​​​ធ្វើ​​​ការ​​​ការ​​​ពារ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​អស់​​​ដែរ"។ អ្នក​​​ភូមិ​​​ម្នាក់​​​ឈ្មោះ ​​​អ៊ាក សម្បត្តិ បាន​​​និយាយ​​​ថា ការ​​​ចុះ​​​សួរ​​​សុខ​​​ទុក្ខ​​​របស់​​​លោក សម រង្ស៊ី បាន​​​ធ្វើ​​​ឲ្យ​​​គាត់​​​សប្បាយ​​​ចិត្ត​​​យ៉ាង​​​ខ្លាំង។ គាត់​​​និយាយ​​​ទៀត​​​ថា "យើង​​​សប្បាយ​​​ចិត្ត​​​ណាស់​​​ដែល​​​ជួប​​​គាត់​​​នៅ​​​ថ្ងៃ​​​នេះ​​​។ ក្តី​​​សង្ឃឹម​​​ចុង​​​ក្រោយ​​​របស់​​​ខ្ញុំ​​​គឺ​​​ពឹង​​​លើ​​​លោក​​​ សម រង្ស៊ី ហើយគាត់​​​​​​អាច​​​ជួយ​យើង​​​​បាន​​​ ហើយ​គាត់​មាន​​​​អំណាច​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិបាល​​​​​​ខេត្ត​​​បញ្ចប់​​​បញ្ហា​​​របស់​​​យើង​​​"៕សុខុម​​​​​​​​​​  

មនុស្ស​​​ប្រាំ​​​នាក់​​​ដែល​​​រួម​​​គំនិត​​​គ្នា​​​បញ្ជូន​​​ស្ត្រី​​​ខ្មែរ​​​ទៅ​​​ប្រទេស​​​ចិន​​​ត្រូវ​​​ផ្ដន្ទា​​​ទោស​​​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​

អ្នក​​​រួម​​​គំនិត​​​ចំនួន​​​ប្រាំ​​​នាក់​​​ ដែល​​​បញ្ជូន​​​ស្ត្រី​​​កម្ពុជា​​​យ៉ាង​​​តិច​​​១០​​​នាក់​​​ឲ្យ​​​ទៅ​​​រៀបការ​​​ជាមួយ​​​បុរស​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ត្រូវ​​​​​​សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​ផ្ដន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​តាម​​​ច្បាប់​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​កាល​​​ពី​​​ម្សិល​​​មិញ​ នេះគឺ​​​ជា​​​ករណី​​​ថ្មី​​​បំផុត​​​​​​នៃ​​​ករណី​​​ស្រដៀង​​​គ្នា​​​ដែល​​​មាន​​​ការ​​​កើន​​​ឡើង​​​ជា​​​បន្ត​​​បន្ទាប់​​​។ ជន​​​រងគ្រោះ​​​ដែល​​​មិន​​​បាន​​​បង្ហាញ​​​​​​ខ្លួន​​​ក្នុង​​​តុលាការ​​​កាល​​​ពី​​​ម្សិលមិញ ត្រូវ​​​មេ​​​ខ្យល់​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​សន្យា​​​ថា នឹង​​​ផ្ដល់​​​ការ​​​ងារ​​​ល្អ​​​ឲ្យ និង​​​ឲ្យ​​​រៀប​​​ការ​​​ជាមួយ​​​ប្ដី​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្តុក​​​ស្ដម្ភ​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ប៉ុន្តែ ផ្ទុយ​​​ទៅ​​​វិញ​​​ត្រូវ​​​បាន​​​គេ​​​លក់​​​ទៅ​​​ឲ្យ​​​បុរ​​​ស​​​ជន​​​ជាតិ​​​ចិន​​​ដែល​​​រំលោភ​​​ រំលោភ​​​បំពាន បង្ខាំង​​​ ហើយ​​​ក្នុង​​​ករណី​​​ខ្លះ​​​លក់​​​ស្ត្រី​​​កម្ពុជា​​​បន្ត​​​​​​​​​​​​​​​។ ​​​នេះ​​​​​បើ​​​យោង​​​តាម​​​សំដី​​​ជន​​​រង​​​គ្រោះ​​​ប្រាប់​​​តុលាការ​​​ និង​​​អង្គការ​​​សិទ្ធិមនុស្ស។ ជន​​​ជាតិ​​​ចិន​​​ឈ្មោះ Tao Ye Hong អាយុ​​​៣៥ឆ្នាំ​​​ និង​​​ប្រពន្ធ​​​ជន​​​ជាតិ​​​ខ្មែរ​​របស់​​​ខ្លួន​​​​​​ឈ្មោះ និន ចេងលី អាយុ​​​៣១​​​ឆ្នាំ ក៏​​​ដូច​​​ជា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ឈ្មោះ នេត សុគី អាយុ​​​៣២​​​ឆ្នាំ​​​ម្នាក់​​​ទៀត​​​​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ឆ្នាំ​​​ ដោយ​​​លោក​​​ចៅ​​​ក្រម  គឹម រ័ត្ន​​​ណារិន ។ លោក​​​ចៅ​​​ក្រម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​ត្រូវ​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ឆ្នាំ​​​តាម​​​ច្បាប់​​​ប្រឆាំង​​​ការ​​ជួញ​​​ដូរ​​​មនុស្ស​​​ និ​​​ង​​​ច្បាប់​​​ប្រឆាំង​​​ការ​​​កេង​​​ប្រវ័ញ្ច​​​ផ្លូវ​​​ភេទ"។ ហើយ​​​ជន​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទា​​​ទោស​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ពី​​​បទ​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ក្រុម​​​នេះ​​​ដែរ​​​នោះ​​​ គឺ​​​ស្ត្រី​​​កម្ពុជា​​​ឈ្មោះ ស្រឿង​​​ ណារ៉ា អាយុ​​​៤០​​​ឆ្នាំ និង ដួង ស្វិត អាយុ​​​៦៣​​​ឆ្នាំ​​​ ដែល​​​ត្រូវ​​​ផ្ដន្ទា​​​ទោស​​​កំបាំង​​​មុខ។ ជន​​​ទាំង​​​ពីរ​​​នេះ​​​ត្រូវ​​​ផ្តន្ទា​​​ទោស​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​ក្នុង​​​ម្នាក់​​​ៗ​​​ ហើយ​​​តុលាការ​​​បាន​​​ចេញ​​​ដី​​​កា​​​ចាប់​​​ខ្លួន​​​ ដួង ស្វិត ។ ចៅ​​​ក្រម​​​​​​ក៏​​​បាន​​​បង្គាប់​​​ឲ្យ​​​ ចេង​​​លី និង​​​ ណារ៉ា បង់​​​ប្រាក់​​​ចំនួន​​​៥.០០០ដុល្លារ​​​​​​ក្នុង​​​ម្នាក់​​​ៗ​​​ទៅ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ទាំង​​​ពីរ​​​នាក់​​​ ដែល​​​មាន​​​ឈ្មោះ អេង លីណា និង​​​ ហៃ​​​ សុភា ផង​​​ដែរ​​​។ លោក​​​ក៏​​​បាន​​​បង្គាប់​​​ឲ្យ ដួង ស្វិត បង់​​​ប្រាក់​​​សំណង​​​ជំងឺ​​​ចិត្ត​​​ចំនួន​​​​​​២.០០០ដុល្លារ ទៅ​​​ឲ្យ​​​ស្ត្រី​​​ជន​​​រង​​​គ្រោះ សុភា ដែរ​​​។ នៅ​​​ពេល​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្ដី​​​នេះ​​​កាល​​​ពី​​​ខែ​​​កក្កដា ជន​​​រង​​​គ្រោះ​​​ម្នាក់​​​ទៀត​​​អាយុ​​​២៩​​​ឆ្នាំ​​​ ដែល​​​មិន​​​ត្រូវ​​​បាន​​​ប្រាប់​​​ពីរ​​​អត្ត​​​សញ្ញាណ​​​បាន​​​និយាយ​​​ថា មេខ្យល់​​​បាន​​​មក​​​ភូមិ​​​របស់​​​នាង​​​ ហើយ​​ប្រាប់​​​ពី​​​​​​រឿង​​​ស្ត្រី​​​កម្ពុជា​​​ដែល​​​កាក់​​​កប​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ ហើយ​​​បន្ទាប់មក​​​បាន​​​ឲ្យ​​​លុយ​​​ទៅ​​​ក្រុម​​​គ្រួសារ​​​នាង​​​៥០០​​​ដុល្លារ​​​មុន​​​ពេល​​​រៀប​​​ចំ​​​​​​​​​ឲ្យ​​​នាង​​​ទៅ​​​ប្រទេស​​​ចិន។ នៅ​​​ពេល​​ទៅ​​​ដល់​​​ប្រទេស​​​ចិន​​​ នាង​​​ត្រូវ​​​បាន​​​គេ​​​លក់​​​ឲ្យ​​​ទៅ​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ ដែល​​​រំលោភ​​​នាង​​​ ហើយ​​​បន្ទាប់​​​មក​​​បាន​​​លក់​​​នាង​​​ឲ្យ​​​ទៅ​​​បុរស​​​ម្នាក់​​​ ដែល​​​បាន​​​រំលោភ​​​នាង​​​ដូច​​​គ្នា​​​។ នាង​​​បាន​​​ប្រាប់​​​តុលាការ​​​ថា "ខ្ញុំ​​​ត្រូវ​​​បាន​​​គេ​​​លក់​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​​​​ដូច​​​សត្វ​​​ធាតុ​​​អ៊ីចឹង​​​"។  ចេងលី បាន​​​បដិសេធ​​​ការ​ចោទ​​​​​​​ប្រកាន់​​​ទាំង​​​នេះ ដោយ​​​និយាយ​​​ថា ខ្លួន​​​ និង​​​ប្តី​​​ត្រូវ​​​ជន​​​រង​​​គ្រោះ​​​​​​ដែល​​​ចង់​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ប្រទេស​​​ចិន​​​មក​​​រក​​​ដោយ​​​ខ្លួន​​​ឯង ហើយ​​​ថា ខ្លួន​​​គ្រាន់​​​តែ​​​ជួយ​​​សម្រប​​​សម្រួល​​​ឲ្យ​​​ពួក​​​គេ​​​មាន​​​ការ​​​ងារ​​​ប៉ុណ្ណោះ​​​។ Toa Ye...

នគរបាល​ឆ្មក់ចូល​​ហាង​អុិនធើ​ណិត​កាហ្វេ​ចំនួនពីរ​ក្នុង​ក្រុង​បាត​់​ដំបង

ម្ចាស់​ហាង​អុីនធើណិត​កាហ្វេ​​ចំនួន​​​ពីរ​​នាក់​​​ត្រូវ​បាន​ដោះ​លែង​ពី​កន្លែង​​​​​​ឃុំខ្លួន​របស់​នគរ​បាល​កាល​ពី​ម្សិលមិញ​ បន្ទាប់ពី​ពួក​​​គេ​​​យល់​​​ព្រម​​​បិទ​ហាង​របស់​ខ្លួន​ក្នុង​ក្រុង​បាត់​ដំបង ក្រោយ​​​ពី​នគរ​បាល​បាន​ឆ្មក់​ចូល​ហាង​ទាំង​នោះ បន្ទាប់​ពី​មាន​ការ​ត្អូញ​ត្អែរពី​អាណា​ព្យាបាល​សិស្ស​។ រដ្ឋា​ភិបាល​បាន​ហាម​​មិន​ឲ្យ​បើក​ហាង​អុីនធើណិត​​​​កាហ្វេ កន្លែង​ដែល​សិស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​រាប់​ម៉ោង​លេង​ហ្គេម​តាម​ប្រព័ន្ធ​អុីនធើណិត​​​ឥត​​​ឈប់​​​ឈរ​​​​​​នោះ​​​ ក្នុង​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​សាលា​រៀន កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៣​។ សេចក្ដី​ប្រកាស​ដែល​ចុះហត្ថ​លេខា​ដោយ​​លោក ប្រាក់ សុខុន...

ទំនប់​​​វារី​​​អគ្គិសនី​​​​​​ទី​​​៦​​​របស់​​​ចិន​​​នៅ​​​ខេត្ត​​​កោះកុង​​​ចាប់​​​ផ្តើម​​​ដំណាក់​​​កាល​​​​​​សាក​​​ល្បង

​​​មន្ត្រី​​​មួយ​​​រូប​​​នៅ​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ទំនប់​​​វារី​​​អគ្គិ​​​សនីទី​​​៦​​​របស់​​​ចិន​​​​​​ នៅ​​​​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​​​​ បាន​​​ចាប់​​​ផ្ដើម​​​ដំណើរ​​​ការ​​​ម៉ាស៊ីន​​​ភ្លើង​​​មួយ​​​គ្រឿង​​​​​​​​​ក្នុង​​​ចំណោម​​​​​​ម៉ាស៊ីន​​​ភ្លើង​​​បី​​​គ្រឿង​​​ជា​​​ការ​សាក​​​ល្បង​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។ លោក អិុត ប្រាំង រដ្ឋ​​​លេខា​​​ធិការ​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អាជ្ញាធរ​​​អគ្គិសនី​​​កម្ពុជា​​​នឹង​​​ធ្វើ​​​ការ​​​វាយ​​​តម្លៃ​​​លើ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ អំឡុង​​​ដំណាក់​​​កាល​​​សាក​​​ល្បង​​​​​​នេះ​​​។ លោក​​​បាន​​​​​​លើក​​​​​​ឡើង​​​ថា ប្រសិន​​​បើ​​​អ្វី​​​ៗ​​​ដំណើរ​​​ការ​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ គេ​​​រំពឹង​​​ថា ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​នឹង​​​បំពេញ​​​ការ​​​ខ្វះ​​​ខាត​​​​​​នៅ​​​ក្នុង​​​ការ​​​ផ្គត់​​​ផ្គង​​​់​​​ថាម​​​ពល​​​អគ្គិសនី​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​នឹង​​​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​អគ្គិសនី​​​ធ្លាក់​​​ចុះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​តាតៃ​​​កំពុង​​​​​​ធ្វើ​​​តេស្ត​​​សាក​​​ល្បង។ ប្រសិន​​​បើ​​​គ្មាន​​​បញ្ហា​​​អ្វី​​​ទេ​​​នោះ វា​​​ជា​​​ការ​​​ប្រសើរ​​​ណាស់​​​សម្រាប់​​​ការ​​​ផ្គត់​​​ផ្គង់​​​អគ្គិសនី​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ពីព្រោះ​​​យើង​​​ខ្វះ​​​អគ្គិសនី​​​ដោយសារ​​​តម្រូវ​​​ការ​​​កើន​​​ឡើង​​​រាល់ថ្ងៃ​​​​​​ ដោយសារ​​​សកម្មភាព​​​សាង​​​សង់​​​ និង​​​នៅ​​​តាម​​​លំនៅ​​​ដ្ឋាន​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​​​​​​​​​​​​​​​​​​​​​​។ នៅ​​​ពេល​​​ទំនប់​​​នេះ​​​ដំណើរ​​​ការ​​​ពេញ​​​លេញ យើង​​​នឹង​​​មាន​​​ថាមពល​​​ដ៏​​​ច្រើន​​​សម្រាប់​​​ផ្គត់​​ផ្គង់​​​ ហើយ​​​តម្លៃ​​​នឹង​​​ចុះ​​​ថោក​​​"។ ក្រុមហ៊ុន​​​ China National Heavy Machinery Corporation បាន​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​កម្លាំង​​​២៤៦មេហ្គាវ៉ាត់​​​នេះ​​​នៅ​​​ឆ្នាំ​​​២០១០​​​ ដោយ​​​ចំណាយ​​​អស់​​​ទឹក​​​ប្រាក់​​​ប្រមាណ​​​​​​៥៤០​​​លាន​​​ដុល្លារ​​​។ នៅ​​​ទី​​​បំផុត​​​ ម៉ាស៊ីន​​​ភ្លើង​​​បី​​​គ្រឿង​​​ ដែល​​​ក្នុង​​​មួយ​​​គ្រឿង​​​ៗ​​​​​​​​​មាន​​​សមត្ថ​​​ភាព​​​​​​ផលិត​​​អគ្គិសនី​​​បាន​​​៨២មេហ្គាវ៉ាត់ នឹង​​​ដាក់​​​ឲ្យ​​​ដំណើរ​​​ការ​​​នៅ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នេះ​​​ នេះ​​​បើ​​​យោង​​​តាម​​​សេចក្ដី​​​រាយការណ៍​​​ដោយ​​​​​​ទី​​​ភ្នាក់ងារ​​​សារព័ត៌មាន​​​ស៊ីនហួ របស់​​​ប្រទេស​​​ចិន​​​។ យោង​​​តាម​​​ទិន្នន័យ​​​​ទទួល​បាន​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌មាន​​​ស៊ីនហួ និង​​​ក្រសួង​​​រ៉ែ និង​​​ថាមពល​​​ បង្ហាញ​​​ថា ប្រទេស​​​ចិន​​​គឺ​​​ជា​​​អ្នក​​​វិនិយោគ​​​ធំ​​​បំផុត​​​លើ​​​ទំនប់​​​វារី​​​អគ្គិសនី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​បាន​​​បោះ​​​ទុន​​​​​​រហូត​​​ដល់​​​ទៅ​​​១,៦​​​ពាន់​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ផលិត​​​អគ្គិសនី​​​ ដែល​​​មាន​​​កម្លាំង​​​សរុប​​​៨២៨មេហ្គាវ៉ាត់​​​។ ទំនប់​​​វារី​​​អគ្គិសនី​​​របស់​​​ចិន​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ចំពោះ​​​ការ​​​ជម្លៀស​​​ប្រជា​​​ពល​​​រដ្ឋ​​​ចេញ​​​ពី​​​លំនៅ​​​ដ្ឋាន​​​ និង​​​ការ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​​​​ដល់​​​បរិស្ថាន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ អាឡិច ហ្គន​​​ហ្សាឡេស  ដេវីដសុន (Alex Gonzalez Davidson) ស្ថាបនិក​​​អង្គការ​​​...

នគរ​បាល​ចោទ​ប្រកាន់​មនុស្ស​៦នាក់​ពី​បទ​មនុស្ស​ឃា​តជុំវិញវិវាទ​ដីធ្លី

មន្ត្រី​​នគរ​បាល​មូលដ្ឋាន​​បាន​និយាយ​ថា កាលពី​ម្សិលមិញ​មនុស្ស​ប្រាំមួយ​នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​សម្លាប់​ម្ចាស់​ចម្ការ​កៅស៊ូ​ម្នាក់ ​ដែលពួកគេ​មាន​ជម្លោះ​ជាមួយ​ពាក់​ព័ន្ធ​ការ​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នៅ​ក្នុង​ខេត្ត​រតនគិរី។ លោក សៀង លី អាយុ​៥០​ឆ្នាំ​ត្រូវ​បាន​កាប់​មួយ​កាំបិត​ផ្គាក់​ចំកញ្ចឹង​ក​ ហើយ​បាន​ស្លាប់​​កាល​ពី​ថ្ងៃ​ច័ន្ទ គឺពីរ​ថ្ងៃ​បន្ទាប់ពី​មាន​ជម្លោះ​​ជាមួយ​ម្ចាស់​ចម្ការ​កៅស៊ូ​ឯកជន​​នៅជាប់​គ្នា​ក្នុង​ស្រុក​​អណ្ដូង​មាស​។ លោក ម៉ៅ...

ព័ត៌មានថ្មីៗ