29 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចង់​ឲ្យ​​កម្ពុជា​ប្រ​កួត​ប្រជែង​​​​ជា​​មួ​យ​វៀត​ណាម​​ក្នុង​​កា​រ​នាំ​​ចេញ​កៅ​ស៊ូ​​​​​

​កាល​​ពី​ម្សិល​មិញ ​លោក​នា​​យក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​​មា​ន​ប្រ​សាសន៍​ថា ​លោក​សង្ឃឹម​​ថាដី​ដែល​កំពុង​ចុះ​បញ្ជី​ដើម្បី​ប្រគល់​ឲ្យ​​ប្រជា​​​​ពល​រដ្ឋ​នៅ​​​​តា​ម​​​ជន​​បទ នៅ​ក្នុង​​កម្ម​វិធីផ្តល់​ប័ណ្ណ​​កម្ម​សិទ្ធិ​​ដី​​ទូ​ទាំ​ង​​ប្រ​ទេ​ស​​​របស់​​រដ្ឋា​ភិ​បាលនឹ​ង​​ត្រូ​វ​ប្រើ​​​ប្រាស់​សម្រាប់​​​ដាំដើម​​កៅ​ស៊ូ​ ដើម្បី​​ជួ​យ​​ឲ្យ​ប្រទេ​ស​​នេះ​ប្រកួត​ប្រ​​​ជែង​​​ជា​មួយ​​​ប្រទេ​ស​វៀត​ណាម​ ក្នុង​នាម​ជា​ប្រទេ​ស​​នា​ំ​ចេញ​កៅ​ស៊ូ​​ធ​ំ​បំ​ផុត​​ទី​៣ក្នុ​ង​ពិ​ភព​លោក​។ ​​សុន្ទរកថា​​​របស់​លោក ហ៊ុន សែន ​បា​ន​​​ធ្វើ​ឡើង​​តែ​​​បី​ថ្ងៃប៉ុណ្ណោះ​ បន្ទាប់​​ពី​​អង្គ​កា​រ​​តា​ម​​ឃ្លាំ​មើល​បរិ​ស្ថា​ន​​ គឺ​អង្គការ​ក្លូ​បលវី​ណេស (Global Witness)បា​ន​​ចេញ​​របា​យ​កា​រណ៍រិះ​គន់​ មួ​យ​ ដែល​​បង្ហាញ​​​​អ​ំ​ពី​កា​រ​បំផ្លាញ​​​​ព្រៃឈើ​កម្ពុជា​ពី​សំណាក់​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​វៀត​ណាម​ ​​ដែល​មាន​ដី​សម្បទា​ន​សេដ្ឋ​កិច្ច​​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។ ​ លោក ហ៊ុន សែ​ន...

អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​និយាយ​ការ​ពារ​លទ្ធផល​សវនកម្ម​របស់​ខ្លួន​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​

កាល​ពី​ថ្ងៃ​អង្គារ វិទ្យាស្ថាន​ជាតិ​ ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ (NDI) ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​វ៉ាស៊ីនតោន​ បាន​និយាយ​ការ​ពារ​លទ្ធផល​សវនកម្ម​របស់​ខ្លួន​នាពេល​ថ្មី​ៗ​​េនះ​​លើ​​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​ក្នុង​ខែកក្កដា និង​បាន​ប្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ថា ខ្លួន​មិន​យល់​សោះថា ហេតុ​អ្វី​បាន​ជា​គេ​រិះគន់​​លទ្ធផល​សវនកម្ម​របស់​ខ្លួន។ សវនកម្ម​ដែល​បាន​ធ្វើ​ឡើង​​នៅ​ក្នុង​ខែ​មីនា ដោយ​វិទ្យាស្ថាន​ជាតិ​ ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​គណៈកម្មាធិការ​អព្យាក្រឹត​ ន​ិង​​​មិន​លម្អៀងដើម្បី​ការ​បោះ​ឆ្នោត​ ដោយ​សេរី និង​​យុត្តិធម៌​​ នៅ​កម្ពុជា​ (និក​ហ្វិច​) និង​មជ្ឈ​មណ្ឌល​ ​សម្រាប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជាន់​ខ្ពស់​​បាន​រក​ឃើញ​ថា ​អ្នក​បោះ​ឆ្នោត​ជាង​មួយ​នាក់​ក្នុងចំណោម​អ្នក​បោះ​ឆ្នោត​១០​នាក់​ដែល​បាន​ចុះ​ឈ្មោះ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី ហើយ​៩​ភាគរយ​នៃ​អ្នក​មាន​ឈ្មោះ​បោះ​ឆ្នោតក្នុង​បញ្ជី​​កាល​ពី​លើក​មុន​ ត្រូវ​បាន​គេ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ដោយ​ ​​មិន​ត្រឹម​ត្រូវ​។ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​លទ្ធផល​សវន​កម្ម​នេះ​ គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ បាន​និយាយ​ថា លទ្ធផល​នេះ​ “ គួរ​ឲ្យ​សង្ស័យ​ និង​អះអាង​​ថា ខ្លួន​ “ ​ពុំ​មាន​ទំនុក​ចិត្ត​លើ​សវនកម្ម​​លើ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​នេះ​ទេ​” ព្រោះ​សវនកម្ម​មួយ​ផ្សេង​ទៀត​ ដែល​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និងយុត្តិធម៌​ នៅ​កម្ពុជា​...

ក្រុម​ហ៊ុន​វៀត​ណាម​បដិសេធ​របាយការណ៍​អង្គការ​ក្លូបល​ វីតណេស

បន្ទាប់​ពី​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ នៅ​ក្នុង​​តម្លៃ​ភាគ​ហ៊ុន​របស់​ខ្លួន​ ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ហួងអាញ់ យ៉ាឡៃ (Hoang Anh Gia Lai) បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​របស់​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ក្លូបល​ វីតណេស (Global Witness) ដែល​ថា...

អ្នកភូមិនៅខេត្តស្ទឹងត្រែង​តវ៉ា​ចំពោះ​ការ​កាប់​ឈើនៅក្រៅ​ដី​សម្បទាននៃ​ទំនប់វារីអគ្គិសនី

កាល​​​ពី​​​ថ្ងៃ​​​អង្គារ អ្នកភូមិនៅខេត្ត​​​ស្ទឹង​​​ត្រែងបាន​​​ចោទប្រកាន់​​​ក្រុមហ៊ុន​​​មួយ​​​​ដែល​ទទួល​បន្ទុក​ឈូស​ឆាយ​ដី​ព្រៃ​សម្រាប់​គ​ម្រោង​​​ធ្វើ​​​ទំនប់វារី​​​អគ្គិសនី​​​ដ៏ធំមួយ ពី​បទ​​​​កាប់​​​ឈើជាង​​​៥.០០០​​​ដើម​​​នៅ​​​​ខាង​ក្រៅ​​​តំបន់​​​សម្បទាន​របស់​ខ្លួន​។ អាងស្តុកទឹក​​​សម្រាប់ទំនប់​វារី​អគ្គិសនី​ដែល​​​មាន​​​កម្លាំង​​​៤០០មេហ្គាវ៉ាត់​​​នៅទន្លេ​​​សេសានក្រោម២ ដែល​​​ត្រូវបាន​​​រដ្ឋសភា​អនុម័ត​​​កាលពីខែវិច្ឆិកា​ ចំពេល​មាន​​ការ​ជំទាស់​ពី​​​​​ប្រជា​ជន​មូល​ដ្ឋាននិងក្រុម​អ្នក​​​​បរិស្ថាន​នោះ​​​ នឹង​​​​ធ្វើ​ឲ្យ​​ទឹក​ជន់​លិច​ផ្ទៃដី​៣៦.០០០​ហិកតា​​​ក្នុង​​​ស្រុក​​​សេសាននិង​​​ត្រូវ​​​ជម្លៀស​​​អ្នក​​​ស្រុកប្រ​​​ហែល​​​៥.០០០​​​នាក់​​​ចេញ។ លោក​​​ សៀក​​​ មេកុង​​​ ប្រធាន​​​ឃំុ​​​ស្រែ​​​គរ​​​​មាន​​​ប្រសាសន៍កាលពីថ្ងៃ​​អង្គារ​​​ថា​​​ កម្មករ​​​បាន​​​ចាប់​​​ផ្តើម​​​កាប់​​​ឈើ​​​ចម្ងាយ​​​ប្រ​​​ហែល​​​២០​​​គីឡូម៉ែត្រ​​​ពី​​​ច្រាំង​​​ទន្លេសេសាន​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​ហួស​ឆ្ងាយ​​​ពី​​​តំបន់​​​សម្បទាន​នោះ​​​​។ លោក​​​ សៀក​​​ មេកុ​​​ង​​​ ​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ឈើ​​​​​ជ័រ​​​ជាង​​​៥.០០០​​​ដើម​​​ត្រូវ​​​បាន​​​កម្មករ​​​ក្រុមហ៊ុន​​​​នេះ​កាប់​​​រំលំ។កម្មករ​​​ទាំង​​​នេះ​​​បាន​​​ចាប់​​​ផ្តើម​​​កាប់​​​ឈើ​​​ដោយ​​​មិន​​​ផ្តល់​​​ព័ត៌មាន​​​ដល់​​​អាជ្ញាធរ​​​មូលដ្ឋានឡើយ​​​​”។​​​ លោក​​បាន​មាន​​​ប្រ​​​សាសន៍​​​ថា“ កម្មករ​​​ទាំង​​​នេះ​​​បាន​​​អះអាង​​​ថា​​​ ខ្លួន​​​បាន​​​កាប់​​​ឈើ​​​នៅ​​​​ក្នុង​​​តំបន់​​​អាងទឹក​​​ ប៉ុន្តែ​​ខ្ញុំ​មាន​ជំនឿ​មួយ​រយភាគរយថា​​​ កម្មករ​​​ទាំង​​​នេះ​​​កំពុង​​​កាប់​​​ឈើ​​​នៅ​​​ខាង​​​ក្រៅ​​​តំបន់​​​អាងទឹក​​​។​​​ឈើដែល​​​កម្មករ​​​​​បាន​កាប់​​ទាំង​នោះ​គឺ​​​ជា​​​ឈើមាន​​​តម្លៃ​​​ដូច​​​ជា​​​ឈើទាល​​​ ​​​ឈើគគីរ និង​កកោះ​ជា​ដើម​”។ អ្នក​​​ភូមិ​​​នៅ​​​ឃំុ​​​ស្រែ​​​គរ​​​បាន​​​រាយការ​​​ណ៍​​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ពេល​​​មុន​​​ថា​​​ បានឃើញ​​​កម្មករ​​​ប្រ​​​ហែល​​​ជា​​​ក្រុមហ៊ុន​​​រ៉ូយ៉ាល់គ្រុប ​បាន​ជួល​​​តាមរយៈក្រុមហ៊ុន​មួយ​ឈ្មោះ Ang and Associates Lawyer Ltd កាប់​​​រំលំ​​​ដើម​​​ឈើ​​​នៅ​​​ក្នុង​​​​តំបន់​​​អាងទឹក ​​​ទោះ​​​បី​​​ជា​​​មិនទាន់​​​មាន​​​ព័ត៌មាន​​​ច្បាស់​​​លាស់​អំ​​​ពី​​​កាល​​​បរិច្ឆេទ​​​ចាប់ផ្តើម​​​គម្រោង​ ​​​ឬក៏​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​​និង​​​ការ​​​​ផ្តល់​សំណង​ដល់​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​ក៏ដោយ។ លោក មៀច មាន ​​​អ្នក​​​សម្រប​​​សម្រួលឲ្យ​​​​អង្គ​ការ​បរិស្ថាន​​​ក្នុង​​​ស្រុក​​​ គឺ​​​​បណ្តាញ​​​ការពារ​​​ទន្លេ​សេសាន ស្រែពក សេកុង បាន​​​បញ្ជាក់​​​កាល​​​ពីថ្ងៃ​​​អង្គារ​​​​​​ថា​​​ តំបន់​​​អាងទឹក​​​​នៅ​ជំុវិញ​​​ទន្លេសេសាន​​​គួរ​តែ​លាត​​​សន្ធឹង​​​ចម្ងាយប្រ​​​ហែលពីរគីឡូម៉ែត្រ​ប៉ុណ្ណោះ ដូច្នេះ​ការ​កាប់ឈើ​​​​នេះ​ប្រហែល​​​ជា​​​ធ្វើ​​​ឡើងនៅ​​​ខាង​​​ក្រៅ​​​តំបន់​​​សម្បទាន​​​ស្រប​​​ច្បាប់​​​នេះ​​​​ហើយ​។ លោកមាន​​​ប្រសាសន៍​​​​បន្ត​​ថា “ យើង​​​សូម​​​ផ្តល់​​​អនុសាសន៍​ឲ្យ​ក្រសួង​​​បរិស្ថាន​​​និង​​​រដ្ឋា​ភិបាល​​​​​​កំណត់​​​​ព្រំ​​​ដី​​​នៃ​​​តំបន់​​​អាង​​​ទឹក​​​​នោះ​ឲ្យ​បាន​ច្បាស់​។ លោក​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​ថា ​ព័ត៌មាន​​​ស្តី​​​ពី​​​គម្រោង​​​អគ្គិសនី​​​ទាំង​​​មូល​​​ត្រូវ​តែ​​​ឲ្យ​​​សហគមន៍​​​ដែលទទួួល​​​រង​​​គ្រោះ​ដឹង​ឮផង​​​ដែរ​​​។ ដោយ​​​ធ្វើ​ឲ្យ​កាន់​តែ​មាន​​ការ​​​​ភាន់​​​ច្រ​​​ឡំ​នោះ​​​ លោក ចាប ពិសិដ្ឋ នាយ​រង​​​ខណ្ឌ​រដ្ឋបាល​​​​​ព្រៃឈើ​​​​​​ឃំុស្រែគរ និងឃំុក្បាលរមាស ​​​បាន​​​បដិសេធថា​​​​​​ មិន​មាន​ការ​​​​​រុក​រាន​​​​ដី​​​ព្រៃ​​​ណាមួយ​សម្រាប់​ធ្វើ​អាង​ស្តុក​​ទឹក​​​នាពេលអនាគត​នោះ​ទេ​”។ លោក ចាប ពិសិដ្ឋ​​​ បានមាន​​​ប្រសាស​​​ន៍ថា “ ក្រុមហ៊ុននេះមិនទាន់បានចាប់ផ្តើមរានព្រៃនេះទេ​​​ ដូច្នេះកម្មករក៏​​​មិន​បាន​​​​ជាប់​ពាក់ព័ន្ធ​​​​​ក្នុងការកាប់ឈើ​​​​​​ក្រៅ​​​តំបន់អាងទឹកនេះ​​​ដែរ ​​”។ មនុស្ស​​​ម្នាក់ ដែល​​​លើកទូរស័ព្ទ​​​របស់​ក្រុម​ហ៊ុន Ang and...

អ្នក​ភូមិ​ប្រមានៅ​តែ​ចងចាំ​ពី​ក្មេងស្រី​ដែល​ត្រូវ​កម្លាំង​សន្តិ​សុខ​បាញ់​ស្លាប់ក្នុង​ខេត្ត​ក្រចេះ 

ភូមិ​ប្រមា, ខេត្ត​ក្រចេះ - នៅក្នុង​វាល ស្រែ​ធំល្វឹងល្វើយដែលមាន​ពោត​ដុះ​ចោះៗនោះ​ ផ្នូរ​របស់​ ហេង ចន្ថា ស្ថិត​នៅ​ក្រោម​ដំបូល​​ប្រក់​​សង្ក័សី​តូច​មួយ​។ ក្មេង​ស្រី​អាយុ១៤ឆ្នាំ​រូបនេះ​ ជា​កូន​ទី​៧​ក្នុង​ចំណោម​កូន​ទាំង​១០របស់​គ្រួសារ​កសិ​ករ​មួយ​ដែលប្រកប​របរ​ធ្វើស្រែចម្ការ​និង​ដាំ​ដំឡូង​មី ត្រូវ​បាន​កម្លាំង​សន្តិសុខ​បាញ់​ស្លាប់​ ពេល​ឆ្មក់ចូល​ភូមិ​របស់​នាង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២​ បើគិតមក​ដល់​ថ្ងៃ​នេះ​គឺ​​មាន​រយៈពេល​មួយ​ឆា្នាំ​​​គត់​។ រដ្ឋាភិបាល​អះ​អាង​ថា ខ្លួន​ត្រូវ​បណ្តេញ​​ក្រុមបះបោរ​​ប្រដាប់​អាវុធ និង​​ប្រកប​ដោយ​​គ្រោះថ្នាក់​នេះដែល​​បាន​ប្តេជ្ញា​បំបែក​ភូមិ​ដាច់​ស្រយាលនេះ​ចេញ​ពី​ការ​គ្រប់​គ្រង​របស់​រដ្ឋ​។ អង្គការ​សិទ្ធិមនុស្ស និង​អ្នកភូមិ​មួយ​ចំនួន​លើក​ឡើងថា ពួកគាត់គ្រាន់តែ​ព្យា​យាម​ការ​ពារ​ដី​ស្រែ​របស់​ខ្លួន​ពី​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូតែ​ប៉ុណ្ណោះ​។ ប្រជាពលរដ្ឋ​រាប់​រយ​នាក់​ត្រូវ​បាន​បណ្តេញចេញ។ ប្រជា​ពលរដ្ឋ​ពីរ​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​លោក ម៉ម...

សាលា​ដំបូង​ខេត្ត​ព្រះសី​ហនុ​ចោទ​ប្រកាន់​ក្មេង​ស្រី​ម្នាក់​ ពី​បទ​ទូរស័ព្ទ​​​និយាយ​ភូត​កុហក តាម​​វិទ្យុ​អេប៊ីស៊ី

មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា សាលាដំបូង​ខេត្ត​ព្រះ​សី​​ហនុ​បាន​ចោទ​ប្រកាន់​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់​ ពី​បទ​និយាយភូត​កុហក​ កាល​ពី​ម្សិលមិញ​ បន្ទាប់​ពី​ក្មេង​ស្រី​នេះ​​បាន​​ហៅ​ទូរស័ព្ទ​ទៅ​ស្ថានីយ​វិទ្យុ​ដ៏​ល្បី​ឈ្មោះ​មួយ​ ដោយ​អះអាង​ថា នាង​ត្រូវ​បាន​គេ​ចាប់​ជំរិត​​​​ ហើយ​កល​ល្បិច​​នេះ​​នាំ​ឲ្យ​នគរបាល​​​​ស្វែង​រក​នាង​​អស់​រយៈ​ពេល​១៩​ម៉ោង​។ លោក រាម ច័ន្ទ​មុន្នី ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ បាន​មាន​ប្រសាសន៍​ថា សិស្ស​អនុ​វិទ្យា​ល័យ​អាយុ​១៥​ឆ្នាំ​ម្នាក់​នេះ បាន​ទូរស័ព្ទ​ទៅ​វិទ្យុ​អេប៊ីស៊ី...

ព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនី ​អនុ​ញ្ញា​ត​ឲ្យ​គណៈប្រតិភូ​ជាន់​ខ្ពស់​គណ​បក្ស​កាន់​អំណាច​ចូល​ថ្វាយ​បង្គំគាល់

មន្ត្រី​បាន​​ឲ្យ​ដឹង​ថា កាល​ពី​​ថ្ងៃ​អាទិត្យ​ គឺ​​មួយ​ថ្ងៃ​​មុន​​បុណ្យ​ចម្រើន​ព្រះ​ជន្ម​គម្រប់​៦០​វស្សា​យាង​ចូល​៦១​ព្រះ​វស្សា​របស់​ទ្រង់ ព្រះ​មហា​ក្សត្រ​ នរោត្តម​ សីហមុនី បាន​អនុញ្ញាត​​ឲ្យ​​​មន្ត្រី​​ជា​ច្រើន​រូប​មក​ពី​គណបក្ស​​ប្រជា​ជន​កម្ពុជា រួម​មាន​រដ្ឋមន្ត្រី​ សមាជិក​ព្រឹទ្ធសភា និង​តំណាង​រាស្ត្រ​ចូល​ក្រាប​បង្គំគាល់​​នៅ​ឯ​ព្រះ​បរម​រាជ​វាំង។ ​​លោក ផៃ​ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​មានប្រសាសន៍​ថា  “ ឧប​នាយក​រដ្ឋ​មន្ត្រី ទេស​រដ្ឋ​មន្ត្រី​​ រួម​ទាំង​ឯក​ឧត្តម​ សុខ អាន និង​ឯក​ឧត្តម​ ស ខេង  បាន​ចូល​​ថ្វាយ​បង្គំ​គាល់​ព្រះ​មហា​ក្សត្រ​ នៅ​ឯ​ព្រះ​បរម​រាជវាំង”។ ​លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​បាន​មាន​ប្រសាសន៍​ថា អំឡុង​ពេល​​ចូល​ថ្វាយ​បង្គំគាល់​នោះ ​ព្រះ​មហា​ក្សត្រ នរោត្តម សី​ហមុនី​​បាន​កោត​សរសើរ​គណបក្ស​​កាន់​អំណាច​។​ ​លោក ឈាង វុន បាន​មានប្រសាសន៍​ថា...

សាលា​​​ដំបូងខេត្តចោទ​​​ប្រកាន់​បុរសពីរនាក់​​​ពីបទរំលោភ​អនីតិជន​ក្នុងករណីពីរដាច់ដោយឡែកពីគ្នា

មន្ត្រីតុលាការបានឲ្យដឹងថា កាល​​​ពី​​​​​​​​​ម្សិល​មិញ សាលាដំបូង​​​ខេត្ត​​​ពីរ​​​ផ្សេង​​​គ្នា​​​ បាន​ចោទ​ប្រកាន់​​​បុរសពីរនាក់​​​ពីបទ​​​រំលោភ​អនីតិជន​​​នៅក្នុងករណី​ដាច់​ដោយ​ឡែកពីគ្នា។ កងរាជអាវុធហត្ថបាន​​​ឲ្យដឹងថា នៅ​​​ក្នុង​ខេត្តកំពង់ធំ ឈ្មោះ សន ប៉េ ត្រូវ​សាលា​ដំបូង​ខេត្ត​​ចោទ​ប្រកាន់​​​ពីប​​​ទ​រំលោភ​ក្មេងស្រី​អាយុ៧ឆ្នាំ​​​ រីឯនៅខេត្តបន្ទាយ​មានជ័យវិញ​​​សាលាដំបូង​​​បាន​​​ចោទ​ប្រកាន់បុរស​​​អាយុ​២០ឆ្នាំ ម្នាក់ឈ្មោះ​​​ សឿន រ៉ា​​​ ពីបទ​​​រំលោភ​ក្មេងស្រី​​​អាយុ៥​​​ឆ្នាំ​​​នៅ​​​ក្នុងក្រុងប៉ោយប៉ែត។ ឈ្មោះ សន ប៉េ ត្រូវតុលាការ​​​ចោទ​ប្រកាន់​​​​ពីប​​​ទ​​​ចាប់​ពង្រត់ក្មេង​ស្រី​អាយុ​៧ឆ្នាំ​​​កាល​​​ពីថ្ងៃ​​​សៅរ៍​​​នៅ​​​ម៉ោង​ប្រហែល​៨យប់។ពេល​​​នាង​​​កំពុងដេក​​​នៅ​ក្បែរជីដូន និងប្អូន​​​ស្រី​​​របស់នាង។ ជន​ល្មើស​នេះ បានយក​​​ភួយ​​​រំុនាង​​​ និងបីនាង​​​ទៅ​វាលស្រែមួយ​​​ចម្ងាយ​​​ប្រហែល​​​៤០០​​​ម៉ែត្រ​​​ទី ដែលជនល្មើស​​​នេះ បានរំលោភ​នាង។ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញាអម​​​សាលាដំបូងខេត្តកំពង់​ធំបានមាន​ប្រសាសន៍​​​កាលពីម្សិលមិញ “ ជនល្មើស​​​នេះ​​​ត្រូវបាន​​​ចោទប្រកាន់​​​ពីបទរំលោភ​មាន​​​ស្ថានភាព​ទម្ងន់​ទោស​​​ ពីព្រោះជននេះ​​​បានរំលោភ​​​ក្មេងស្រី​​​មិន​​​ទាន់គ្រប់​​​អាយុ”។ លោក ប៉ែន សារ៉ាត់ បាន​មានប្រសាសន៍​​​បន្ថែមថា “ ជន​​​នេះ មិន​​​បាន​​​សារភាពថា​​​បាន​រំលោភ​​​នាង​​​ទេ។ជន​​​នេះ បាននិយាយ​​​ថា ខ្លួន​​​គ្រាន់​​​តែ​​​ស្ទាប​​​នាង​​​ប៉ុណ្ណោះ​​​។​​​ ប៉ុន្តែ​​​យើង​​​មាន​​​ភ័ស្តុតាង​​​គ្រប់​​​គ្រាន់​​​”។ បន្ទាប់​​​ពីជនល្មើស​​បាន​​​រំ​​​លោភ​​នាង​គ្រួសារ​របស់​​​ជនរងគ្រោះ​​ បាន​​​ប្តឹង​​​ទៅ​នគរបាល​​​ភ្លាមៗ​​​។​​​ នគរបាល​​​មាន​​​ភស្តុតាង​​​បញ្ជាក់ថា​​​ឈ្មោះ សន​​​ ប៉េ​​​ ដែល​​​ទុក​​​ក្មេង​​​ស្រី​​​អាយុ​​​៧ឆ្នាំ​​​ចោលនៅ​​​ចម្ងាយ​​​ប្រហែល​​​៣០ម៉ែត្រ​​​ពី​​​ផ្ទះ​​​របស់នាង​​​ រួចដើរត្រឡប់​​​ទៅ​​​ផ្ទះ​​​ខ្លួន​​​វិញ​​​។ បុគ្គលិក​​​មន្ទីរ​​​ពេទ្យបង្អែកខេត្តកំពង់ធំ​បាន​​​បញ្ជាក់​​​ថា​​​ ក្មេង​​​ស្រី​​​នេះ​​​បាន​​​ចូល​សម្រាក​​​ព្យា​បាលក្នុងមន្ទីរពេទ្យ​​ប៉ុន្តែ​​​បាន​​​ចេញពី​​​​​​មន្ទីរ​ពេទ្យ​​​​កាល​​​ពី​​​ម្សិលមិញ​​​។ ​​​ក្នុង​​​ករណី​​​រំលោភ នៅ​ខេត្ត​​​បន្ទាយ​​​​​​​​មាន​ជ័យ​​​ លោក​​​ ហម​​​ មុត​​​ មេ​​​​​បញ្ជា​ការ​​​កងរាជ​​​អាវុធ​​​ហត្ថ​​​​ក្រុង​​​ប៉ោយបែ៉ត​​​ បានមាន​​​ប្រសាសន៍​​​ថា ​ជន​រងគ្រោះម្នាក់​ត្រូវ​​​អ្នក​​​ជិត​​​ខាង​​​របស់​​​នាង​​​ឈ្មោះ ​​​សឿន រ៉ា​​​ ចាប់រំលោភ​​​នាង​​​ កាល​​​ពីថ្ងៃ​​​សៅរ៍​​​ នៅ​​​ក្នុងផ្ទះ​​​របស់​​​ខ្លួន ​​​បន្ទាប់​​​ពី​​​ឪពុក​​​ម្តាយ​​​នាង​​​បាន​​​ចេញ​​​ទៅ​​​ធ្វើការបាត់​​​។ លោក​​​ ហម​​​ មុត ​​​បានមាន​​​ប្រសាស​​​ន៍ថា“ ជនសង្ស័យ​​​នេះ​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​សាលា​​​ដំបូងខេត្តរួចហើយ ​​​ដើម្បី​​​ឲ្យតុលា​ការ​​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​រំលោភ​​​ក្មេង​​​ស្រី​​​អាយុ៥ឆ្នាំ​​​”។ លោកស្រី ​​​លឹម មុនី អនុ​​​ប្រធាន​​​ទទួល​​​បន្ទុក​ផ្នែក​​​កម្មវិធី​​​ការពារ​សិទ្ធិកុមារ​​​ និងស្រ្តី​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​បានមា​​​ន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា​​​ មានករណី​​​ចាប់​​​រំលោភ​​​ពីរលើក...

​ទាហាន​សហរដ្ឋ​អាមេរិក​ដែល​ជិះ​ឧទ្ធម្ភាគចក្រ ម៉ា​យ៉ា​​ហ្គេស នឹ​ង​ត្រូវ​​បញ្ចុះនៅ​ក្នុ​ង​ក្រុង​​អា​លីង​តុន

រយៈ​​​ពេ​ល​​​ជិត​​៣៨​ឆ្នាំ​មក​​ទល់​ថ្ងៃ​នេះ​ ចា​ប់​​តាំ​ង​ពី​ឧទ្ធម្ភាគ​ចក្រ​អា​មេ​រិ​ក​ត្រូ​វ​បាន​​បាញ់​ធ្លាក់អ​ំ​ឡុ​ង​កា​រប្រ​យុទ្ធ​គ្នា​ដែល​បាន​កើត​ឡើង​បន្ទាប់​ពី​ខ្មែរ​ក្រហម​ចាប់​​​​បា​ន​នា​​​វា​​​​​​ដឹក​ទំនិញ​អា​មេ​​រិ​ក​​មួ​យ​គ្រឿង​​​ អដ្ឋិ​ធាតុ​រ​បស់​​ទា​​ហា​ន​ម៉ារីន​​​អា​មេ​រិ​ក​​ទាំង​១៣​នាក់ នឹ​ង​​ត្រូ​វ​​បញ្ចុះ​​ជា​មួយ​​គ្នា​​នៅ​ក្នុង​រដ្ឋ​វើ​ជីនៀ ​​​នា​ថ្ងៃ​នេះ។ ​ក្នុង​សេចក្តី​​ប្រកាស​​មួ​យ​​​​កាល​ពី​​ថ្ងៃ​​សុក្រ កា​រ​​ិ​យាល័យ​​​ការ​ពារ​​ឈ្លើយសឹក​និង​ទាហាន​​​​បាត់​ខ្លួន​​ក្នុង​សង្គ្រាម​​នៅក្នុង​ក្រុ​ង​វ៉ា​ស៊ីន​តោន​​​បា​ន​​​ប្រ​កាស​ថា អដិ្ឋ​ធាតុ​​​របស់​នាយ​ត្រី ​ដា​ញែល​បុី​ណេ​ដេត (Daniel Benedtt) ត្រូវ​បា​ន​​​រក​ឃើញ​កា​ល​ពី​ថ្ងៃ​ទី​​៣០​ ខែ​មករា​ឆ្នាំ​នេះ​។ លោក ដា​ញែល ​បេណេ​ដេត ​ជា​សមា​​​ជិក​​បា​ត់​​ខ្លួន​​ចុងក្រោ​យ​​នៃ​ឧទ្ធម្ភាគ​​ចក្រ​ណាយ​៣១(Knife31)ដែល​​ជាឧទ្ធម្ភាគ​ចក្រ​កង​ទ័ព​អា​កា​ស​​​អាមេ​រិ​ក​​ដែលបា​ន​ធ្លាក់​​អំឡុង​​កា​រ​​​​វាយ​ប្រហារ​ទៅ​លើ​កោះ​​តាង​​កា​ល​ពី​ថ្ងៃ​​ទី​១៥​ខែ​ឧស​ភាឆ្នាំ​​១៩៧៥ បន្ទាប់​ពី​​​ទា​ហា​ន​​​​​​ជើ​ង​ទឹក​​​​ខ្មែ​រ​ក្រ​ហម​​ព័ទ្ធ​​​​ចាប់​​​បាន​​នាវា​ដឹក​ទំនិញ​អាមេរិក ម៉ាក ​​អិស...

ភ្ញៀវទៅ​ចូលរួម​ពិធី​រៀប​អាពាហ៍​ពិពាហ៍មួយក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​ពុល​អាហារ​​មាន​សារធាតុគីមី

យោង​តាម​នគរ​បាល​ខេត្តបន្ទាយ​មាន​ជ័យ​បាន​ឲ្យ​ដឹង​ថា ភ្ញៀវប្រាំមួយ​នាក់​ ដែល​បាន​ចូលរួម​ពិធី​រៀប​អាពាហ៍ពិពាហ៍មួយ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ធ្លាក់​ខ្លួន​ឈឺដោយ​សារ​ពុល​​អាហារ​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់​​ពី​ទទួល​ទានអាហារ​​មាន​​សារធាតុគី​មី​ដែល​អ្នក​ភូមិ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ដំឡុង​មី​​ឆាប់​ធំ។ លោក នួន​ អិត អធិការ​នគរ​បាល​ក្រុង​​សំរោង​បាន​មាន​ប្រសាសន៍ថា ភ្ញៀវ​ដែល​បាន​ចូលរួម​ក្នុង​ពិធី​រៀប​អាពាហ៍​ពិពាហ៍​នៅក្នុង​សង្កាត់​បុស្បូវ​ ក្រុង​សំរោង​​រួម​ទាំង​​​​កុមារ​៤៩នាក់​អាយុ​ក្រោម​១០ឆ្នាំ​ផង បាន​ចាប់​ផ្តើម​ក្អួតចង្អោរ និង​រាករូស​នៅម៉ោង​ប្រហែល​២​រសៀល ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ។ យោង​តាម​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ចាន​ដែក​​ដែល​គេ​ប្រើ​សម្រាប់​រៀប​ចំ​ម្ហូប​អាហារ​​ក្នុង​ពិធី​នោះ​មិន​ត្រូ​វបាន​លាង​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវទេ​ ហើយកាក​សំណល់​​គីមី​ដែល​គេ​មិនទាន​់​ស្គាល់​ឈ្មោះ​​ដែល​គេ​បាន​ប្រើ​ប្រាស់​ពី​មុន​ដើម្បី​ត្រាំ​ដំឡូង​មី​ក្នុង​បំណង​ធ្វើ​ឲ្យ​​ដំឡូង​មី​រីកធំ។ លោក នួន​ អិត បាន​មាន​ប្រសា​សន៍​ថាភ្ញៀវ​​មួយ​ចំនួនបាន​យក​អាហារ​ដែល​សល់​នោះ​ទៅ​ផ្ទះ​ផ្ញើ​ក្រុម​គ្រួសារ​របស់​ខ្លួន​ ទៀត​ផង​ដែល​ជាហេតុធ្វើ​ឲ្យ​​កុមារ​ជា​ច្រើន​​ពុល​អាហារ​​បែបនេះ​។ លោក​បន្ថែម​ថា ភ្ញៀវ​មួយ​ចំនួន​បាន​យក​អាហារ​ទៅ​ផ្ទះ​​ផ្ញើ​កូន​ៗរបស់​ខ្លួន​ ដែល​ជា​ហេតុ​ធ្វើឲ្យ​កុមារ​​ពុល​អាហារ​មានចំនួន​ច្រើន។ លោក​​បន្ថែមថា អ្នកដែលត្រូវ​​បាន​បញ្ជូន​ទៅ​​សម្រាកព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ដោយ​សារ​ពុល​អាហារនោះ​ បាន​ចេញ​ពី​មន្ទី​រពេទ្យ​វិញហើយ​កាលពី​រសៀល​​ម្សិលមិញ៕ ប្រែសម្រួល​ដោយ សោម...

ព័ត៌មានថ្មីៗ