គណបក្សក្រៅរដ្ឋាភិបាល GDP ថា ប្រសិនបើមិនមានការចូលរួមពី ពលរដ្ឋទេ កម្ពុជា នឹងដើរដល់មាត់ជ្រោះជាមិនខាន
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលហៅកាត់ថា GDP អះអាងថា ប្រសិនបើរដ្ឋាភិបាលមិនអាចគ្របគ្រង និងវិភាគទិន្នន័យនៃការឆ្លងវីរុសCovid-19 មិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ទីរពេទ្យអស់លទ្ធភាពទទួលព្យាបាលអ្នកឆ្លងជំងឺនេះបន្តទៀត នោះមានន័យថា កម្ពុជា បានដើរដល់មាត់ជ្រោះនៃគ្រោះមហន្តរាយហើយ។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បណ្ឌិត យ៉ង សាំងកុមារ បានប្រាប់សារព័ត៌មាន The Cambodia Daily...
លោក ហ៊ុន សែន ថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយដោយសារការរីករាលដាលនៃជំងឺCovid-19
លោក ហ៊ុន សែន អះអាងថា កម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះនៃគ្រោះមហន្តរាយ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ប្រសិនបើរដ្ឋាភិបាលមិនបានចាត់វិធានការទប់ស្កាត់ ឲ្យបានទាន់ពេលវេលា និងការចូលរួមពីពលរដ្ឋទេនោះ។
ការអះអាងនេះធ្វើតាមរយៈខ្សែអាត់សំឡេង ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ទៅកាន់អាជ្ញាធរមូលដ្ឋានក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ឲ្យទប់ស្កាត់ការធ្វើដំណើរ និងធ្វើអាជីវកម្មផ្សេងៗ ជាបន្ទាន់ដើម្បីទប់ស្កាត់ការចម្លងវីរុសCovid-19 ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ។
ក្រុមអ្នកតស៊ូមតិថា មេដឹកខ្មែរ ជាមេដឹកនាំទំនើង ខ្វល់តែពីអំណាច និងខ្វះទស្សនវិស័យវែងឆ្ងាយ
បញ្ញវន្តខ្មែរ នៅក្រៅស្រុក រិះគន់ថា លោក ហ៊ុន សែន ជាមេដឹកនាំទំនើង ដែលគិតអ្វី និងធ្វើអ្វីគ្រប់យ៉ាង គឺធ្វើតែតាមអារម្មណ៍ និងអំណាច ដែលខ្វះបញ្ញា និងខ្វះទស្សនវិស័យវែងឆ្ងាយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក មែន ណាត បានសរសេរលើគណនី...
រដ្ឋបាលខេត្តព្រះសីហនុ ផ្អាកអាជីវកម្មតូបលក់ដូរក្នុងផ្សារលើ ក្រោយរកឃើញអាជីវករ ២នាក់ ឆ្លងជំងឺCovid-19
រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកអាជីវកម្មតូបលក់ដូរចំនួន ៣៦តូប នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា។ ការសម្រេចនេះ បានកើតឡើងក្រោយមន្ត្រីសុខាភិបាល រកឃើញអាជីវករលក់គ្រឿងសមុទ្រស្រស់នៅក្នុងផ្សារលើ ២នាក់ បានឆ្លងជំងឺCovid-19។
មន្ត្រីជំនាញពាក់ព័ន្ធ នៃរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ កំពុងចុះស្រង់ស្ថិតិក្រុមអាជីវករ ឬពលរដ្ឋ ដែលជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺCovid-19 ...
ប្រជាជនភូមាសម្រេចមិនធ្វើពិធីចូលឆ្នាំដោយយកឱកាសនេះប្រឆាំងពួកយោធា
Thingyan គឺជាពិធីបុណ្យចូលឆ្នាំថ្មីភូមា ដែលត្រូវប្រារព្ធថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៥មេសា។ ជាទូទៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះគឺ ប្រជាពលរដ្ឋភូមានាំគ្នាទៅវត្តអារាម លេងល្បែងប្រជាប្រិយ ច្រៀងរាំកម្សាន្ដដូចបណ្ដាប្រទេសប្រតិបត្តិសាសនាព្រះពុទ្ធដែលប្រារព្ធពិធីចូលឆ្នាំថ្មីស្រដៀងគ្នានេះដែរ។
ប៉ុន្ដែដោយសារតែប្រទេសភូមាធ្លាក់ក្នុងអំពើរដ្ឋប្រហាររបស់ក្រុមយោធា កម្មវិធីចូលឆ្នាំថ្មីនៃពុទ្ធសករាជ២៥៦៤ក្នុងប្រទេសភូមាត្រូវបានរំសាយចោល។
ក្រុមបាតុកររាប់លាននាក់ទូទាំងប្រទេសបានផ្ដោតជាសំខាន់ថាការផ្ដួលរលំឱ្យបានរបបយោធានៅក្នុងផ្ទៃប្រទេសរបស់ពួកគេនឹងនាំមកនូវវិបុលភាពយូរអង្វែងរបបប្រជាធិបតេយ្យ។
ទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រដែលមានមានភ្នាក់ងារនៅក្នុងប្រទេសភូមាបានរាយការណ៍ថា...
សាធារណជន រិះគន់ចំពោះចំណាត់ការ របស់សមត្ថកិច្ចថា គ្មានលទ្ធភាពរកឃើញជនល្មើសនាំចូលគ្រឿងញៀនជាង៤រយគីឡូតាមលម្ហសមុទ្រខេត្តព្រះសីហនុ
សាធារណជន និងក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍសង្គម បានរិះគន់សមត្ថកិច្ចនគរបាលក្រសួងមហាផ្ទៃ ជាពិសេសនគរបាលប្រឆាំងគ្រឿងញៀន ដែលមិនមានសមត្ថភាពវែករកមុខជនល្មើសនាំចូលគ្រឿងញៀនជាង ៤រយគីឡូក្រាមតាមច្រកសមុទ្រ ខេត្តព្រះសីហនុ អស់រាប់ខែនៅហើយ។
មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋ ក៏បានរិះគន់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលអនុញ្ញាតឲ្យមេខ្លោងគ្រឿងញៀន ឈ្មោះ គិត ធាង អគ្គនាយកមជ្ឈមណ្ឌលកម្សាន្តរ៉ុក អាចមានសេរីភាពនៅក្រៅមន្ទីរឃុំឃាំង ក្រោមហេតុផលពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យ។ ប៉ុន្តែជាក់ស្តែង...
ក្រុមហ៊ុនណាហ្គាវើលដ៍គ្រោងបញ្ឈប់បុគ្គលិកជាង១៣០០នាក់ ក្រោមហេតុផលវិបត្តិកូវីដ-១៩
សហជីពនៅក្រុមហ៊ុន ណាហ្គា វើលដ៍ លើកឡើងថា ក្រុមហ៊ុនគ្រោងកាត់នឹងបុគ្គលិកចេញពីការងារចំនួន ១៣២៩ នាក់ ពាក់កណ្តាលខែមេសានេះ ក្រោមហេតុផលថា ក្រុមហ៊ុនជួបវិបត្តិសេដ្ឋកិច្ចការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសេចក្ដីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពាក់កណ្តាលខែមេសានេះ ក្រុមហ៊ុនកាស៊ីណូ ណាហ្គា...
លោក ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញរយៈពេល ២ សប្ដាហ៍
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ២សប្ដាហ៍ ដោយសារ ជំងឺកូវីដ-១៩ កំពុងរីករាលដាលខ្លាំងទប់ទល់លែងបាន។
ថ្លែងតាមរយៈសារសំឡេង នៅថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បច្ចុប្បន្ន មិនអាចគ្រប់គ្រងបានទៀតឡើយ ករណីនេះ...
អ្នកឃ្លាំមើលសង្គមថា ការប្រើវ៉ាក់សាំងដែលមានប្រសិទ្ធភាពទាបអាចនឹងជួយឲ្យវីរុសCovid-19 មានកម្លាំងកាន់តែខ្លាំង
អតីតមន្រ្តីជាន់ខ្ពស់នៃក្រសួងសិក្សាធិការសហរដ្ឋអាមេរិក អះអាងថា ការប្រើវ៉ាក់សាំង ដែលមានប្រសិទ្ធភាពទាប អាចនឹងជួយឲ្យវីរុសCovid-19 មានកម្លាំងកាន់តែខ្លាំង ហើយក៏អាចសម្លាប់អ្នកដែលបានទទួលវ៉ាក់សាំងនោះបានដែរ។
ការអះអាងនេះធ្វើឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដែលជជែកពិភាក្សា អំពីការទប់ស្កាត់ការរីករាលដាលនៃជំងឺCovid-19...
ក្រុមអង្គការសមាគមថា បឹងតាមោកមានតួនាទីផ្គត់ផ្គង់ទឹកសាប និងបញ្ចៀសទឹកជំនន់ពីរាជធានីភ្នំពេញ
អង្គការមាតាធម្មជាតិ ដែលធ្វើការងារទាក់ទងនឹងបរិស្ថាន បានលើកឡើងថា បឹងតាមោក ឬបឹងកប់ស្រូវ ជាបឹងដែលមានផ្ទៃដីធំជាងគេក្នុងចំណោមបឹងនៅក្នុងរាជធានីភ្នំពេញផ្សេងទៀតដែលកំពុងរងការគំរាមកំហែងពីសំណាក់ឈ្មួញអ្នកវិនិយោគធំៗដែលមានការបើកដៃពីសំណាក់រដ្ឋាភិបាលកម្ពុជា។
អង្គការមាតាធម្មជាតិ បានសរសេរលើគណនី Facebook របស់ ខ្លួនកាលពីថ្ងទី១៣ ខែមេសា ឆ្នាំ២០២១ នេះថា បឹងនេះមិនត្រឹមតែអាចការពារទីក្រុងភ្នំពេញ មិនឱ្យជន់លិចដោយជំនន់ទឹកភ្លៀង ឫទឹកជំនន់ផ្សេងៗប៉ុណ្ណោះទេ តែក៏អាចឲ្យប្រជាពលរដ្ឋរស់ដែលរស់នៅតំបន់នោះប្រកបរបរចិញ្ចឹមជីវិតរាប់រយគ្រួសារផងដែរ។