ប្រធានគណបក្សមិនទាន់ចូលបោះឆ្នោត មិនគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ចប្រើហិង្សាផ្ទុយពីច្បាប់បានចែង
គណបក្សក្រៅរដ្ឋាភិបាលអះអាងថា ក្នុងនាមជាអាជ្ញាធរ ត្រូវមានតួនាទី និងកាតព្វកិច្ចធានាសុវត្ថិភាពជូនពលរដ្ឋ ដូច្នេះ គ្រប់សកម្មភាពអនុវត្តនៅតាមតំបន់គោលដៅបិទខ្ទប់ មិនត្រូវប្រើអំពើហិង្សាខុស ច្បាប់ ដែលជាដាច់ខាត។
ប្រធានគណបក្សបំណងពលរដ្ឋ លោក អ៊ិត សារុំ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃនេះថា ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាល...
លោក សយ សុភាព អំពាវនាវកុំឲ្យថ្នាក់ដឹកនាំកម្ពុជា ចាប់កំហុសរបស់លោក ពីការបកស្រាយប្រវត្តិសាស្ត្រ កម្ពុជា-វៀតណាម
នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល អំពាវនាវសុំឲ្យអ្នកដឹកនាំខ្មែរ កុំខឹង និងចាប់កំហុសរបស់លោក ប្រសិនបើលោកនិយាយមិនត្រូវកាលៈទេសៈអំពីប្រវត្តិសាស្ត្រពិតរវាងកម្ពុជា និងវៀតណាម។
លោក សយ សុភាព នាយកមជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល អះអាងថា យួនត្រូវតែដឹងគុណខ្មែរជានិច្ចព្រោះថា បើគ្មានមេដឹកនាំខ្មែរ ប្រជាជនខ្មែរ និងទឹកដីខ្មែរឱ្យជ្រកកោន ឆ្លងកាត់ និងស្នាក់នៅទេ យួនមិនអាចរួបរួមគ្នាដូចសព្វថ្ងៃនេះទេ។ ដូច្នេះក្នុងកាលៈទេសៈណាក៏ដោយយួនត្រូវគោរពដឹងគុណខ្មែរ...
លោក ហ៊ុន សែន អួតពីកូនប្រុសរបស់ខ្លួន ប្រាប់មេដឹកនាំបក្សកុម្មុយនិស្ដវៀតណាម
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសើរពីកូនប្រុសរបស់លោក ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ដវៀតណាម ថា លោក ហ៊ុន ម៉ាណែត កំពុងប្រឹងប្រែងសម្រាលទុក្ខលំបាក និងផ្តល់ក្តីសង្ឃឹមដល់ពលរដ្ឋកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលនៃវីរុសCovid-19 យ៉ាងពេញទំហឹង។
ប្រមុខរដ្ឋាភិបាលកម្ពុជា បានផ្ញើលិខិតមួយច្បាប់ នៅថ្ងៃទី២២ ខែមេសា នេះជូនអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម...
អ្នកបើករថយន្តដឹកទំនិញ ចេញ-ចូលកំពង់ផែក្រុងព្រះសីហនុ ត្អូញត្អែរពីការរាំងស្ទះដឹកជញ្ជូនដោយសារការរឹតបន្តឹងចរាចរ
ក្រុមអ្នកបើកបររថយន្តដឹកទំនិញតាមផ្លូវជាតិលេខ៤ ចេញចូលខេត្តព្រះសីហនុ បានរអ៊ូរទាំថា ពួកគេមានផលវិបាក និងមានការរាំងស្ទះ ក្នុងការដឹកជញ្ជូនទំនិញចេញចូលកំពង់ផែក្រុងព្រះសីហនុ និងទៅកាន់គោលដៅផ្សេងៗ ដោយសារតែការរឹតបន្តឹង និងការត្រួតពិនិត្យរាល់ការដឹកជញ្ជូនឆ្លងកាត់ខេត្តនីមួយៗ។
ប្រភពអ្នកបើកបររថយន្តដឹកទំនិញបានឲ្យសារព័ត៌មាន The Cambodia Daily ដឹងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះថា ការរឹតបន្តឹងការឆែកឆេរមានការយឺតយ៉ាវ និងការកំណត់ចំនួនមនុស្ស របស់សមត្ថកិច្ចចម្រុះ...
សមត្ថកិច្ចខេត្តកោះកុង ឃាត់ទូកនេសាទសមុទ្រ ២គ្រឿង និងមនុស្ស ១៤នាក់មិនឲ្យចូលចត បារម្ភមានផ្ទុកមេរោគCovid-19
រដ្ឋបាលស្រុកគីរីសាគរ ខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១ នេះ បានឃាត់ទូកនេសាទចំនួន ០២គ្រឿង និងអ្នកនេសាទចំនួន ១៤នាក់ ក្រោយពីបានស៊ើបអង្កេតដឹងថា ទូកនេសាទទាំង ០២គ្រឿងនេះ បានដឹកផលនេសាទ ចេញទៅលក់នៅកំពង់ផែប្រទេសថៃ ជាញឹកញាប់ ដែលបារម្ភដល់ការចម្លងមេរោគCovid-19 ចូលមកក្នុងមូលដ្ឋានស្រុកគីរីសាគរ ខេត្តកោះកុង។
រុស្ស៊ី ដាក់ពង្រាយ កងទ័ព និងរថក្រោះរាប់រយគ្រឿង ឡោមព័ន្ធប្រទេស អ៊ុយក្រែន
រុស្ស៊ីបានបញ្ជូនយន្ដហោះចម្បាំងទៅកាន់តំបន់ គ្រីមៀរ និងមូលដ្ឋានទ័ពនានាទៅជាប់ព្រំដែន នៃប្រទេសអ៊ុយក្រែន ខណៈមានការពង្រាយ កងទ័ពអោយឈរជើងជាប់ប្រទេសនេះចំនួន១សែន៥ម៉ឺននាក់ អមទៅដោយរថក្រោះ យន្តរហោះចម្បាំង និងកាំជ្រួចរាប់រយដើម ដែលជាទំហំដ៏ធំមិនធ្លាប់មានចាប់តាំងមហាអំណាចមួយនេះ ដណ្ដើមកាន់កាន់តំបន់គ្រីមៀ ពីអ៊ុយក្រែន តាមរយៈការបញ្ជារឲ្យពលរដ្ឋរុស្ស៊ីរាប់សែននាក់រស់នៅតំបន់នោះបោះឆ្នោតផ្ដាច់ខ្លួននៅឆ្នាំ២០១៤។
បើតាមកាសែតនេះ គឺយន្ដហោះចម្បាំងភាគច្រើន គឺប្រភេទ Su-34 នៅមូលដ្ឋានដែនអាកាសគ្រីមៀ ដែលទើបតែពង្រាយដាក់ដំបូងកាលពីថ្ងៃទី១មេសា។
ពលរដ្ឋ ៧៨គ្រួសារនៅខេត្តព្រះសីហនុ ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយដោះស្រាយវិវាទដីធ្លី ដែលអូសបន្លាយយូរឆ្នាំមកហើយ
ពលរដ្ឋចំនួន ៧៨គ្រួសារ រស់នៅភូមិព្រៃប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានសំណូមពរយ៉ាងទទូចដល់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង ជាពិសេសគឺលោក ហ៊ុន សែន ត្រូវជួយអន្តរាគមន៍រកដំណោះស្រាយ ក្នុងទំនាស់ដីធ្លីរបស់ពួកគាត់ដែលអូសបន្លាយពេល ជាយូរឆ្នាំមកហើយ ដើម្បីឲ្យពួកគាត់អាចដាំដំណាំ ដូចដើមវិញ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យអាជ្ញាធរ ប្រកាន់ខ្ជាប់នូវវិន័យ គោរពក្រមសីលធម៌វិជ្ជាជីវៈកងកម្លាំង និងចៀសវាងការប្រើអំពើហិង្សា
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានក្រើនរំឭកដល់អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់បំពេញភារកិច្ចប្រកបដោយការអត់ធ្មត់ ប្រកាន់ខ្ជាប់នូវវិន័យ អាកប្បកិរិយាថ្លៃថ្នូរ ម៉ឺងម៉ាត់ និងត្រូវគោរពគោលការណ៍នៃក្រមសីលធម៌វិជ្ជាជីវៈរបស់កងកម្លាំងឲ្យបានជាដាច់ខាត ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំពើហិង្សា ក្នុងការដោះស្រាយបញ្ហា នៅពេលអនុវត្តរាល់បទបញ្ជា ឬវិធានការ នានារបស់រាជរដ្ឋាភិបាល។
លិខិតរបស់លោក ស...
មន្ត្រីរដ្ឋាភិបាលកម្ពុជាថា ការអនុវត្តច្បាប់មិនត្រូវភ្ជាប់ជាមួយអំពើហិង្សានោះទេ
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កញ្ញារិទ្ធិ បានលើកឡើងថា៖ «ការអនុវត្តច្បាប់មិនមែនជាស្វ័យប្រវត្តិ ភ្ជាប់ជាមួយអំពើហិង្សាទេ បើអ្នកប្រព្រឹត្តខុសមិនប្រតិកម្មដោយអំពើហិង្សា។ កុំភ្លេចពាក្យ «បម្រើប្រជាជន»។ លោកបានសរសេរបែបនេះ នៅលើទំព័រFacebook របស់លោកដោយភ្ជាប់រូបភាពអាជ្ញាធរ កាន់ដំបងឫស្សីសម្រាប់បង្ក្រាប ប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែមេសា នេះ។
លោកបញ្ជាក់ថា សូមកុំភ្លេចពាក្យថា...
លោក ហ៊ុន សែន លុបចោលការផ្តល់ថវិកា៣០ម៉ឺនរៀល ដល់អ្នកដែលរស់នៅតំបន់បិទខ្ទប់
លោក ហ៊ុន សែន គម្រាមថា ពលរដ្ឋត្រូវបញ្ឈប់ការទាមទារថវិកា ៣០ម៉ឺនរៀលពីរដ្ឋាភិបាលបន្តទៀត។ លើសពីនេះ អំណោយរបស់រដ្ឋាភិបាលនឹងបង្វែរទៅតំបន់បិទខ្ទប់ផ្សេង ប្រសិនបើមានពលរដ្ឋក្នុងតំបន់បិទខ្ទប់ណាមួយ បដិសេធមិនទទួលយកនោះ។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាង នៅថ្ងៃទី២១ មេសា នេះថា រដ្ឋាភិបាលនឹងមិនផ្តល់ថវិកាជូន...















