Sunday, November 17, 2019

ព័ត៌មាន

video

តុលាការកំពូលបដិសេធសំណើរសុំនៅក្រៅឃុំសំណុំរឿង លោក គង់ រ៉ៃយ៉ា

តុលាការកំពូលនៅថ្ងៃនេះ បានសម្រេចបដិសេធសំណើសុំនៅក្រៅឃុំលើសំណុំរឿង លោក គង់ រ៉ៃយ៉ា ដែលត្រូវបានចាប់ខ្លួនអំឡុងពេលរំលឹកខួបឃាតកម្មលោកបណ្ឌិត កែម ឡីកាលពីថ្ងៃទី ៩ ខែកក្កដា។ ភរិយារបស់លោក គង់ រ៉ៃយ៉ា គឺ អ្នកស្រី សុខ ស្រីនិច បានលើកឡើងនៅថ្ងៃនេះថា ការសំរេចរបស់តុលាការកំពូលអយុត្តិធម៌ជាទីបំផុត ដែលសម្រេចតំកល់សាលក្រមរបស់តុលាការសាលាដំបូងទុកជាបានការ...
video

រដ្ឋសភាឯកបក្ស សម្រេចអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមជាមួយវៀតណាមរឿងព្រំដែន

រដ្ឋសភាឯកបក្សដែលមានតែគណបក្សប្រជាជនកម្ពុជា បានអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមរឿងព្រំដែនរវាងកម្ពុជា-វៀតណាម ជាផ្លូវការហើយនៅព្រឹកនេះ។ ការសម្រេចអនុម័តនេះ ត្រូវបានធ្វើឡើងស្របពេលកម្ពុជាកំពុងមានវិបត្តិនយោបាយ ដោយមិនទាន់មានឯកភាពជាតិត្រឹមត្រូវនៅឡើយ។ អតីតអ្នកជាប់ឃុំមនសិការដោយស្នាដៃរដ្ឋាភិបាលោកហ៊ុន សែន និងជាតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបពីគណបក្សសង្រ្គោះជាតិលោក អ៊ុំ សំអាន បានសរសេរនៅលើគណនីហ្វេសប៊ុករបស់លោកដោយច្រានចោលការសម្រេចអនុម័តទទួលស្គាល់ការចុះហត្ថលេខារវាងកម្ពុជា-វៀតណាម កាលពីថ្ងៃទី៥ ខែតុលា ២០១៩ ស្តីពីការទទួលស្គាល់បង្គោលព្រំដែននៃប្រទេសទាំងពីរដែលបោះបានចំនួន៨៤%ពីសំណាក់រដ្ឋសភាឯកបក្សលោកហ៊ុន សែននៅថ្ងៃនេះ ។
video

វៀតណាមទទូចដល់មេដឹកនាំអាស៊ានទប់ស្កាត់មហិច្ឆិតារបស់ចិននៅសមុទ្រចិនខាងត្បូង

នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានសម្ដែងការព្រួយបារម្ភ ថាស្ថានភាព សន្តិសុខ និងស្ថិរភាព នៅសមុទ្រចិនខាងត្បូង កំពុងធ្លាក់ក្នុងភាពផុយស្រួយ ជាខ្លាំង។
video

សាច់ដុំរបស់លោក ហ៊ុន សែន ដើម្បីទប់ទល់គំរោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជា

កម្មវិធី Idea Talk សំរាប់យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើការបញ្ចេញសាច់ដុំរបស់លោក ហ៊ុន សែន ដើម្បីទប់ទល់គំរោងវិលត្រឡប់របស់លោក សម រង្ស៊ី មកកាន់ប្រទេសកម្ពុជាវិញនៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះកំពុងប៉ះទង្គិចសតិអារម្មណ៍របស់ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលក្នុងស្រុកយ៉ាងណាខ្លះ?
video

លោក ហ៊ុន សែន ជំរុញឱ្យគ្រូបង្រៀនបន្តធ្វើជាបុគ្គលគំរូ និងបង្កើនការស្រាវជ្រាវ

លោក ហ៊ុន សែន បានជំរុញឲ្យលោកគ្រូ-អ្នកគ្រូ ត្រូវរួមគ្នាបន្តដើរតួជាបុគ្គលគំរូ ជាឪពុកម្តាយ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកនាំមកនូវគំនិតច្នៃប្រឌិត តាមរយៈការខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនជាប្រចាំ ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សានុសិស្ស ឲ្យមានចំណេះដឹងទូលំទូលាយអភិវឌ្ឍខ្លួនទៅជាពលរដ្ឋសកល និងជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត។ សាររបស់លោកហ៊ុន សែន ធ្វើឡើងនៅថ្ងៃនេះ  ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ ដែលចាប់ផ្តើមនៅថ្ងៃទី ១...
video

កម្ពុជា-វៀតណាម ត្រៀមធ្វើសមយុទ្ធយោធារួមគ្នា នៅចុងឆ្នាំនេះ

ប្រមុខរដ្ឋាភិបាលបានលើកឡើងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមគ្រោងរៀបចំធ្វើសមយុទ្ធរួមគ្នានៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីត្រៀមជួយសង្គ្រោះដល់ពលរដ្ឋនៃប្រទេសទាំង២ នៅពេលមានគ្រោះមហន្តរាយណាមួយកើតមានឡើង។ លោក ហ៊ុន សែន ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម បានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ ជាក់ស្តែង ការរៀបចំសមយុទ្ធពេលដែលមានគ្រោះមហន្តរាយ ដែលនឹងប្រព្រឹត្តទៅនៅខែធ្នូខាងមុខ។
video

អង្គការ Human Rights Watch គ្រោងចេញផ្សាយសៀវភៅបង្ហាញពីរឿងពិតរបស់អ្នកស្រី តាត ម៉ារីណា

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ  Human Rights Watch ដែលមានមូលដ្ឋាននៅក្រៅប្រទេសគ្រោងចេញផ្សាយសៀវភៅ មានចំណងជើងថា  “He Promised to Protect Me: A True Story” ឬជាភាសាខ្មែរថា «ក្បត់ពាក្យសន្យា» ផ្អែកលើរឿងពិត‍មួយដែល បង្ហាញពីបទពិសោធន៍ផ្ទាល់របស់អ្នកនាង តាត ម៉ារីណា ជាជនរងគ្រោះពីការវាយប្រហារដោយទឹកអាស៊ីដយ៉ាងសាហាវនៅកម្ពុជា។ សៀវភៅនេះនិពន្ធឡើងដោយលោក Eric Pape ដែលជាអ្នកកាសែត និងអ្នកនិពន្ធបែបរូបភាពជនជាតិអាមេរិកាំងម្នាក់។...
video

កងកម្លាំងតាមព្រំដែនរួមគ្នាធ្វើលំហាត់យោធា ខណៈគម្រោងវិលចូលស្រុករបស់លោក សម រង្ស៊ី ជិតចូលមកដល់

កងកម្លាំងទាំង ៣ប្រភេទរួមមាន កងទ័ព កងរាជអាវុធហត្ថ និងនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែវិច្ឆិកានេះ បានចាប់ផ្តើមបើកការហ្វឹកហាត់រួមគ្នា ក្រោមហេតុផលថាដើម្បីបង្កើនការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅក្នុងខេត្ត។ លំហាត់កងកម្លាំងរួមគ្នានេះធ្វើឡើង ខណៈផែនការវិលចូលកម្ពុជារបស់លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិនៅសល់តែមួយសប្តាហ៍ទៀតនឹងជិតចូលមកដល់។ សេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពី ម្សិលមិញបានឱ្យដឹងថា ការហ្វឹកហាត់នេះ...
video

កិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះអវត្តមានលោកត្រាំតើមានភាពតានតឹងទេនៅឯកិច្ចប្រជុំនោះ?

អាស៊ាននឹងកិច្ចប្រជុំកំពូលអាស៊ានប្រចាំឆ្នាំ លើកទី៣៥ របស់ខ្លួននៅថ្ងៃទី០៤ ខែវិច្ឆិកា ខាងមុខ។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកកប្រទេសថៃ។ កិច្ចប្រជុំលើកនេះគឺជាជំនួបរវាងប្រមុខរដ្ឋនិង ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសទាំងឡាយដែលជាសមាជិនៃសមាគមអាស៊ាន។ កិច្ចប្រជុំនេះនឹងធ្វើឡើងស្របពេលដែលតំបន់អាស៊ាន កំពុងវិវត្តន៍ទៅរកភាពតានតឹង នៃជម្លោះសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងសមាជិកអាស៊ាន៤ទៀត និងស្របពេលដែលមហាអំណាច អាមេរិក និងមហាអំណាចចិន ប្រជែងគ្នាបញ្ចេញឥទិ្ធពលក្នុងតំបន់នេះ។

MEDIA FEEDS

Popular

video

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើបរិបទនយោបាយចុងក្រោយនៅកម្ពុជ

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្តីអំពី៖ តើបរិបទនយោបាយចុងក្រោយនៅកម្ពុជ