Sunday, October 20, 2019

ព័ត៌មាន

របាយការណ៍​របស់ UNDP លើក​ឡើង​ថា ប្រជាពល​រដ្ឋ​ខ្មែរ​មាន​សំណាង​

ប្រជាពលរដ្ឋ​កម្ពុជា​ គឺជាប្រជាពល​រដ្ឋ​មាន​សំណាង​។ យោងតាម​របាយការណ៍​​​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​២០១៣​របស់​កម្មវីធី​អភិវឌ្ឍន៍​​អង្គការ​សហប្រជាជាតិ​ (UNDP) ដែលចេញ​កាល​ពី​ឆ្នាំមុន​ នៅក្នុងប្រទេស​ម៉ិកស៊ិក​ បាន​ឲ្យ​ដឹង​ថា “ស្ទើរ​តែ​គ្មាន​ប្រជា​ពលរដ្ឋ​ណា​​លើពិភព​លោក មាន​សំណាង​ដូច​ប្រជា​ពលរដ្ឋខ្មែរ​​ ដែល​​មានរដ្ឋាភិបាល​ល្អ ប្រព័ន្ធអប់រំល្អ​ និង​មាន​សេរីភាព​នៃ​ការ​ជ្រើស​រើស​​នោះ​ទេ​។​ របាយការណ៍​ ដែលមាន​ចំណង​ជើង​ថា  “ ​ការ​រីក​ចម្រើន​​​នៃលោក​ខាង​ត្បូង ​​ការ​អភិវឌ្ឍ​មនុស្ស​នៅក្នុង​ពិភព​ផ្សេង​​” បើ​ប្រៀប​ធៀប​នឹង​សមិទ្ធ​ផល​នានា​​ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៧​ នៅក្នុង​វិស័យ​សេវាកម្ម​សុខា​ភិបាល​​ការទទួល​បាន​ការ​អប់រំ​ និង​ការ​រក​ប្រាក់​ចំណូល​​​​និង​ត្រូវបាន​ចងក្រងឡើង​ដោយ​ប្រើ​ទិន្ន័យ​ខុសៗគ្នា​រាប់ពាន់​ ដើម្បី​សន្និដ្ឋានថា ប្រទេស​កំពុង​អភិវឌ្ឍ​ន៍​មាន​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច​ និង​សង្គម។ និយាយជារួម​ ប្រទេស​កម្ពុជា​ជាប់​ចំណាត់​​ថ្នាក់ទាប​គឺជាប់​លំដាប់លេខ​១៣៨​ នៅក្នុង​ចំណោម​​ប្រទេស​១៨៧​ ដែល​​មាន​ឈ្មោះ​​ក្នុង​​របាយ​ការណ៍​​នេះ​ ដោយឡែក​ប្រទេស​ជិត​ខាង​​គឺប្រទេស​ថៃ ជាប់​ចំណាត់​ថ្នាក់​លេខ​១០៣​និង​ប្រទេស​វៀត​ណា​​ជាប់លេខ​​​១២៧​។​ ប៉ុន្តែ​​ប្រទេស​កម្ពុជា​​ល្អ​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ និង​​ត្រូវ​បាន​ជ្រើស​រើស​​សម្រាប់​ទិន្នន័យ​ ​ដែល​​បង្ហាញថា ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ពេញចិត្ត​ចំពោះ​ប្រព័ន្ធអប់រំ​ក្នុង​ស្រុក​ជាង​ប្រទេស​ណា​ៗ​ទាំងអស់​លើពិភពលោក។​ យោងតាម​របាយការ​ណ៍​នេះ​​ បាន​ឲ្យ​ដឹង​ថា​ ៩៤,១ភាគរយ​នៃ​ប្រជា​ពល​រដ្ឋខ្មែរ​លើកឡើងថា ពួកគេ​ពេញចិត្ត​ចំពោះ​គុណ​ភាព​នៃការ​អប់រំ​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ឲ្យ​។​ការយល់ឃើញបែបនេះ​​ផ្ទុយ​គ្នាយ៉ាង​ខ្លាំង​ទៅនឹងប្រទេស​ជិត​ខាង​មួយ​ចំនួន​ និង​ សូចនា​ករអប់រំ​ក្នុង​ស្រុក​។​ ប្រជាពលរដ្ឋជប៉ុន​ចំនួនតែ​៥៥ភាគ​រយ​ប៉ុណ្ណោះ​ បាននិយាយថា ពួកគេ​ពេញ​ចិត្ត​នឹង​ប្រព័ន្ធអប់រំ​របស់ខ្លួន​ រីឯទីក្រុងហុង​កុងវិញ គឺទាប​ជាងនេះ​ទៅ​ទៀត​ ដោយ​មាន​ប្រជា​ពលរដ្ឋ​តែ​៥០ភាគរយប៉ុណ្ណោះ​ពេញចិត្ត​ប្រព័ន្ធអប់រំ​ដែលរដ្ឋាភិបាល​ផ្តល់​ឲ្យ។​ ទោះជាយ៉ាងណា  ប្រទេសជប៉ុន​ បាន​ជាប់​លេខ​លំដាប់ទី​១០​ ហើយទីក្រុង​ហុង កុង​​ជាប់លេខលំដាប់ទី​១៣​ នៅក្នុង​ការ​ប្រៀប​ធៀប​​អំពី​ការអភិវឌ្ឍមនុស្សនេះ​ គឺ​​​មាន​ចំណាត់​ថ្នាក់​​ខ្ពស់​ជាង​ប្រទេស​​កម្ពុជា​ជាង​​១២០​លេខ។​ ហើយ​យោង​តាម​របាយ​ការណ៍​ដដែល​នេះ​​បាន​ឲ្យដឹងថា ៨៤,៣ភាគរយ​នៃ​ប្រជា​ពល​រដ្ឋខ្មែរ​​ មិន​ទទួល​បាន​ការ​អប់រំ​កម្រិត​មធ្យម​ឡើយ​ ចំណែក​ឯ​អត្រា​បោះ​បង់​​ការ​សិក្សា​នៅ​កម្រិត​​បឋម មាន​៤៥,៥ភាគរយ​ ហើយ​មនុស្ស​ពេញវ័យ​ដែល​មិន​ចេះ​អក្ស​រ​នៅក្នុងប្រទេស​កម្ពុជា​មាន​ ២២,៤ភាគរយ​។ តួលេខ​ផ្សេងទៀត​ ដែលមាន​នៅក្នុង​របាយការណ៍​នេះ​ បង្ហាញថា ៩០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​ ជឿជាក់លើ​រដ្ឋាភិបាល​ ដោយ​បាន​ធ្វើ​ឲ្យប្រទេស​កម្ពុជា​ជាប់លេខ​លំដាប់ទី៣នៅលើពិភព​លោក​ចំពោះ​ការ​ឆ្លើយ​តប​បែប​នេះ​។​ ប្រទេស​ដែល​មាន​​ប្រជាពល​រដ្ឋជឿ​ជាក់​លើ​រដ្ឋាភិបាល​របស់ខ្លួន​​ច្រើន​ជាង​ប្រទេស​កម្ពុជា​គឺប្រទេស​ឡាវ ជា​ប្រទេស​កុម្មុយនីស្ត​មាន​គណបក្ស​តែ​មួយ​​ ដែល​មាន​ប្រជា​ពលរដ្ឋ​​ចំនួន​៩៥ភាគរយ​​បាន​ជឿ​ជាក់​លើរដ្ឋា​ភិបាល​របស់ខ្លួន ​​និង​ប្រទេស​រវ៉ាន់ដា​ មានប្រជាពល​​រដ្ឋ​ចំនួន​៩២ភាគរយជឿជាក់​លើ​រដ្ឋា​ភិបាល​​របស់ខ្លួន។​ ​ប្រជា​ពល​រដ្ឋ​ខ្មែរ​៩២ភាគរយ​ ពេញចិត្ត​ចំពោះសេរីភាព​នៃ​ការ​ជ្រើស​រើស​​របស់ខ្លួន​ ហើយនេះជា​លទ្ធផលមួយ​ដែលអាច​ប្រៀប​បាន​ជាមួយប្រទេស​ដែល​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​​បំផុត​​នៅ​ក្នុង​ចំណាត់​ថ្នាក់​ការ​អភិវឌ្ឍ​​មនុស្ស​ទាំង​អស់​​​មានដូចជា​ ប្រទេស​ន័រវែស...

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ចុ​ះ​ហត្ថ​លេខាយល់​ព្រម​ឲ្យ​ផ្ទេរ​អតិ​ថិ​ជន​​ទៅ​ក្រុមហ៊ុន​ម៉ូ​ប៊ី​​ថែល

លោ​​ក​នា​​យ​ក​រដ្ឋ​មន្ត្រី​ ហ៊ុ​ន សែន បា​ន​​​យល់​ព្រម​​​ចំ​ពោ​ះ​សេចក្តី​សម្រេច​មួ​យ​​កា​លពី​ក្នុង​ខែ​មករា​ ​ក្នុងការ ផ្ទេរ​​អ​តិថិ​ជ​ន​​​រា​ប់​​មុឺន​នាក់​​ពី​ក្រុ​ម​ហ៊ុន​​​ទ​ូ​រ​ស័​ព្ទ​​ចល័​ត​អឹមហ្វូន ​ដែល​បានក្ស័យ​ធន​​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ទូរ​ស័​ព្ទ​​ចល័ត​មូូ៉ប៊ី​ថែល ​ដែល​​ជា​​ក្រុ​ម​ហ៊ុន​ទូ​រគម​នា​គមន៍​ដ៏​ធ​ំ​​ជា​ង​​​គេ​បំ​​ផុត​នៅ​ក្នុ​ង​ប្រទេ​ស​នេះ​ បើ​ទោ​ះ​ជាមា​ន​​ដីការក្សាការពាររបស់​តុ​លាការ ដែល​​ហា​ម​មិន​ឲ្យ​ក្រុម​ហ៊ុន អឹម​ហ្វូន ​ផ្ទេរ​​ទ្រព្យ​សម្បត្តិ​​​​របស់​ខ្លួន​ចេញ​ក៏​ដោ​យ។ យោង​​តា​មសេចក្តី​​ថ្លែ​ង​ការណ៍​មួ​យ​​ចេញ​កាល​​ពី​ម្សិល​មិញ​​ដោ​យ​និយតករ​​ទូរគមនា​គមន៍​នៃ​កម្ពុជា​ បា​ន​ឲ្យ​ដឹង​ថា ​សេចក្តី​សម្រេច​​ធ្វើ​ឡើង​ដោ​យ​​លោក​នាយក​​រដ្ឋ​មន្ត្រី​​ គឺដើម្បី​​ការពារ​​កុំ​ឲ្យ​​​មានការ​បោះបង់អតិថិជន​​​របស់​ក្រុមហ៊ុន​អឹម​ហ្វូន ដោយសារ​ក្ស័​យ​ធ​ននេះ ហើយជួយឲ្យអតិថិជនរបស់ខ្លួនទទួល​​សេវា​​ថ្មីមួយ​​ទៀត​នៅ​ក្នុង​ប្រទេ​សកម្ពុជា​។ ​និយត​ករ​​​បា​នលើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រ​កា​ស​ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក ឡាយ​ ម៉ា​រី​វ៉ូ (Lay Marivo) អ​នុប្រធា​ន​​របស់​និ​យត​ករ​ថា“ ក្រសួ​ង​ប្រៃ​សណីយ៍ និង​ទូរ​គម​នា​​គមន៍​​​ទទួល បាន​​អនុ​​​សាសន៍​​​ដ៏​ខ្ពង់​ខ្ពស់​​​ពី​សម្តេច​នា​យ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​​ដែល​បា​ន​យល់ព្រ​ម​​​និង​​អ​នុ​ញ្ញាត​​​តា​ម​សំ​​​ណើ​​​​របស់​ក្រុម​ហ៊ុនអឹម​ហ្វូន​ក្នុងការសុ​ំ​ផ្ទេរ​​​អ​តិ​​ថិ​​ជន​​របស់​ខ្លួនទាំង​អស់​​ ​និ​ង​ប្រើ​ប្រាស់​កូ​ដ ឲ្យ​​​ទៅ​ក្រុ​ម​ហ៊ុន​​ ខេមជីអេស​អឹម​​ ជា​បណ្តោះ​​​អា​សន្ន​​ ដើ​ម្បី​កា​រ​​​ពា​រ​​អតិ​ថិ​ជន​​​​របស់​ខ្លួន”។ ក្រុម​ហុ៊ុន​​ ខេមជីអេសអឹម ប្រតិបត្តិ​កា​រ​នៅ​​ប្រទេ​ស​កម្ពុជា ក្រោម​​ឈ្មោ​ះ​ម៉ូប៊ីថែល ...

អេស៊ីលីដា​ បើក​សាខា​នៅ​ភូមា​ ហើយ​​រក​ឱកាស​ទៅ​ចិន​ទៀត

ទីស្នាក់​ការ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ដំបូង​គេ​របស់​ធនាគារ​ អេស៊ីលីដា​ នៅ​ក្នុង​​ប្រទេស​​ភូមា​ ដែល​ជា​សាខា​ទី១​ក្នុង​ចំណោម​សាខា​ជា​ច្រើន​របស់​ធនាគារ​កម្ពុជា​មួយ​នេះ​ ដែល​ត្រូវ​បាន​បើក​នៅ​ក្នុង​ទីផ្សារ​ថ្មី​ថ្មោង​ ទើបតែ​បម្រើ​បាន​អតិថិជន​ជាង​៣០០​នាក់​ និង​ផ្តល់​ឥណទាន​ខ្នាត​តូច​បាន​ប្រហែល​៤៧.០០០​ ដុល្លារ​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​បាន​បើក​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ​មក។ បន្ទាប់​ពីមាន​ការ​ពន្យារ​ពេល​អស់​រយៈ​ពេល​ប៉ុន្មាន​ខែ​មក​ ធនាគារ​ អេស៊ីលីដា​ ទទួល ​បាន​អាជ្ញា​ប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​ពី​សំណាក់​ក្រុម​ប្រឹក្សា​វិនិយោគ​ និង​គ្រប់​គ្រង​ក្រុម​ហ៊ុន​ (Dire​ctorate of Investment and Company Adminis​tration)​របស់​ប្រទេស​ភូមា​កាល​ពី​ថ្ងៃ​ទី​៨​ ខែកុម្ភៈ ​ហើយ​រយៈ​ពេល​១០​ថ្ងៃ​ក្រោយ​មក​ ក៏​បានបើក​ទីស្នាក់​ការ​របស់​ខ្លួន​នៅ​លើ​អគារ​កម្ពស់​ប្រាំ​ជាន់​ក្នុង​ទីក្រុង​រ៉ង់ហ្គូន​ ដែល​ជា​ទីក្រុង​ធំ​ជាង​គេបង្អស់​របស់​ប្រទេស​ភូមា​។ លោក​ អុិន​ ចាន់នី​ ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​ អេស៊ីលីដា​ ដែល​បាន​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​បើក​ទីស្នាក់​ការ​សាខា​នៅ​ភូមា​កាល​ពី​ខែ​មុន​ បាន​មាន​ប្រសាសន៍​អំពី​ការ​កើន​ឡើង​ចំនួន​អតិថិជន​ថា​ “ ​វា​មាន​ការ​រីក​ចម្រើន​លឿន​ជាង​ការ​រំពឹង​ទុក​ទៅ​ទៀត​”។ សាខា​នេះ​ត្រូវ​បាន​រៀប​ចំ​អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ បើ​គិត​ចាប់​តាំង​ពី​លោក​ អុិន​ ចាន់នី​ បាន​លើក​ឡើង​អំពី​គំនិត​ឲ្យ​មាន​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ ណាយ​ អេ​ (Nay Aye)​ ដែល​ជា​ទេសា​ភិបាល​រង​ធនាគារ​ជាតិ​របស់​ប្រទេស​ភូមា​ នៅ​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០១២​។ បន្ទាប់​ពី​បាន​ធ្វើ​អាជីវ​កម្ម​ខាង​វិស័យ​ធនាគារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ ធនាគារ​ អេស៊ីលីដា​ អន្ទះ​សារ​ចង់​ឈាន​ជើង​ចូល​ទៅ​កាន់​ទីផ្សារ​របស់​ភូមា​ដ៏​ថ្មី​សន្លាង​ ក៏​ប៉ុន្តែ​វា​ជា​ទីផ្សារ​ធំ​ជាង​ប្រទេស​កម្ពុជា​ដោយ​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​៦០​លាន​នាក់​បន្ទាប់​ពី​មាន​កំណែ​ទម្រង់​សេដ្ឋកិច្ច​ជា​ច្រើន​ នៅក្នុង​អតីត​រដ្ឋ​ ដែល​គេ​ឯង​ស្អប់​ខ្ពើម​មួយ​នេះ​...

សាលាដំបូង​ខេត្ត​ព្រះសីហនុ សម្រេច​ដោះលែង​លោក សឺហ្គី ប៉ូលុន​ស្គី ឲ្យ​នៅ​ក្រៅឃុំបណ្តោះ​អាសន្ន

មន្ត្រី​ម្នាក់​បាន​និយាយថា កាល​ពី​ម្សិល​មិញសាលាដំបូង​ខេត្ត​ព្រះ​សីហនុ បាន​ដោះលែង​​លោក សឺហ្គី ប៉ូលុនស្គី (Seigei Polonsky)​អតីត​មហាសេដ្ឋី​ជនជាតិ​រុស្ស៊ី ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន បន្ទាប់ពី​គាត់​បាន​ជាប់ឃុំ​រយៈពេល​ជាង​​បីខែ​រង់ចាំ​ការ​ជំនុំ​ជម្រះពី​បទ​បង្ក​របួសស្នាម​ដល់​កម្មករ​ទូក​នៅ​ក្នុង​ដែនទឹក​កម្ពុជា។ លោក ប៉ូលុនស្គី​ ត្រូ​វ​កងរាជ​អាវុធ​ហត្ថ​​ចាប់​ខ្លួន​ជាមួយ​ជន​ជាតិ​រុស្ស៊ី​ពីរនាក់​ទៀត​កាលពីថ្ងៃទី​៣០ ខែ​ធ្នូ ហើយ​បាន​រង​ការ​​ចោទ​​ប្រកាន់ថា គាត់​បានយកកាំបិត​គំរាម​​កម្មករ​ខ្មែរ​ប្រាំមួយនាក់នៅលើទូក ហើយ​បាន​បង្ខំ​ពួកគេ​ឲ្យ​លោត​ចេញ​ពីទូក។ ជនជាតិ​រុស្ស៊ី​ពីរនាក់​ទៀត ឈ្មោះ អាឡិច​សាន់ដឺ  ការ៉ាជីនស្គី (Alexander Karachinsky) និង កុនស្តង់ទីន បេកឡេ (Konstantin Baglay)​ ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំបណ្តោះ​អាសន្ន​កាល​ពីខែមុន។ លោក ហួត វិចិត្រ...

ការបន្តខ្វះទឹកស្អាត​សម្រាប់​ប្រើប្រាស់នៅក្នុងក្រុង​ព្រះសីហនុ ធ្វើ​ឲ្យ​តម្លៃទឹក​កើន​ឡើង​​ជាង​ទ្វេ​ដង​

នៅពេលក្រុងព្រះសីហនុ​បន្តខ្វះទឹក​ស្អាត សម្រាប់ប្រើ​ប្រាស់ ​តម្លៃទឹក​ដែល​ផ្គត់ផ្គង់ ដោយក្រុម​ហ៊ុន​ឯកជនបាន​ឡើង​ខ្ពស់កប់ ពពក ដោយ​បាន​ធ្វើ​ឲ្យប្រជា​ពលរដ្ឋ និង​ម្ចាស់​អាជីវកម្ម​នានា​កាន់​តែ​អស់​សង្ឃឹម​ក្នុង​ការ​ទទួលបាន​ទឹកស្អាត​សម្រាប់​ប្រើ​នៅតាម​ផ្ទះ សណ្ឋាគារ​ និងតាម ភោជនី យដ្ឋាន របស់ ខ្លួន។ យោងតាម​ម្ចាស់អាជីវកម្ម និង​នគរបាល​មូល​ដ្ឋាន​បាន​ឲ្យដឹងថា ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍ចុង​ក្រោយ​នេះ ដោយ​សារ​តែ​អាង​ស្តុកទឹក ​ដែលសម្រាប់​ផ្គត់​ផ្គង់​ការប្រើ ប្រាស់ ក្នុងក្រុង​បាន​រីងហួត​អស់ ធ្វើឲ្យ​តម្លៃទឹក​ស្អាត​មួយធុង​ចំណុះ​២.០០០​លីត្រ ដែល​បូមពី​កន្លែង​ស្តុកទឹក​អូរ២ ក្រុង​ព្រះសីហនុ បាន​កើ​ន ឡើង​ជាង​ទ្វេដង គឺ​ឡើង​ពី​ប្រហែល​២០ ដុល្លារ​ទៅ​ជាង​៥០ដុល្លារ ក្នុងមួយធុង​។យោងតាម​មន្ត្រី​ទាំងនោះ​បាន​ឲ្យ​ដឹង​ថា អ្នករស់នៅ​ក្នុង​ក្រុង​ប្រហែល​៦០ភាគ​រយ​មាន​ទឹកម៉ាស៊ីនប្រើប្រាស់តិចតួច​ ឬគ្មាន សោះតែម្តង។ លោក ម៉ាន់ ទូ...

គណៈកម្មាធិការ​​​រដ្ឋសភា បដិសេធសេចក្ដីព្រាង​​​ច្បាប់​​​ស្ដី​​​ពី​​​ការ​​​ដំឡើង​​​ប្រាក់ខែគោល​​​​អប្បបរមា​​​

កាល​​​ពី​​​ម្សិល​​​មិញ គណៈកម្មាធិការ​​​អចិ​ន្ត្រៃយ៍​​​របស់រដ្ឋ​​​សភា បាន​​​ច្រាន​​​ចោល​​​​​​សេចក្ដីព្រាង​​​ច្បាប់​​​​ ដែល​​​​ស្នើ​ឡើង​ដោយ​គណបក្ស​​​សង្គ្រោះ​​​​ជាតិ​​​​​​ ដោយ​​​​អំពាវ​​​នាវ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ខែ​​គោល​​​​អប្បបរមា​​​ចំនួន​​​១៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ សម្រាប់​​​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ និង​​​២៥០​​​ដុល្លារ​​​​សម្រាប់​​​​​មន្ត្រីរាជ​​​ការ។ យោង​​​តាម​​​លោក ​ជាម ​យៀប ​សមាជិក​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា ដែល​​​ដឹក​​​​នាំកិច​​​​​​្ចប្រជុុំ​​​នេះ បាន​​​ឲ្យ​​​ដឹង​​​ថា សេចក្តី​ព្រាង​​ច្បាប់​​​​នេះ ត្រូវ​​​បាន​​​ច្រាន​​​ចោល​​​អំឡុង​​​​​​​កិច្ច​​​ប្រជុំ​​​មួយ​ជាសម្ងាត់មាន​​​​​​​រយៈ​​​ពេល​​​បី​​​ម៉ោង​​​។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​ករណី​នេះ​ទេ​ ហើយ​​​​​បាន​​​បង្វែរ​សំណួរ​​​ទាំង​អស់​​​​ទៅ​​​លោក ស្មាន ទៀត ជា​​​អនុ​​​ប្រធាន​គណ​ៈកម្មាធិការ​​​​​សេដ្ឋកិច្ច ​ហិរញ្ញវត្ថុ ​ធនាគារ​និង​​​សវន​​​កម្ម ។ លោក ស្មាន ទៀត បាន​​​មាន​​​ប្រសាស​​​​​​​​​​​​​​​​​​ន៍​​​ថា ច្បាប់​​​នេះ មិន​​​​ត្រឹម​ត្រូវ​​ទេ​​​​ ដោយ​សារ​​​​​រដ្ឋាភិបាល​​​​ជឿថា ​ប្រាក់​ខែ​​គោល​អប្បបរមា ​គួរតែតម្រូវ​​​ទៅ​​​តាម​​​ទី​​​ផ្សារសេរី។ លោកបន្ត​​​ថា “ គណៈកម្មាធិការ​​​របស់​​​រដ្ឋសភាបាន​​​​ច្រាន​ចោល​​នូវ​សេចក្តី​ស្នើ​​​ច្បាប់​​​នេះ ពី​​​ព្រោះ​​​វា​​មាន​​​លក្ខណៈមិន​​​សម​​​ស្រប​​ចំពោះ​ស្ថាន​​ភាព​​​​​ជាក់​ស្ដែង​​​​​​នៅ​​​ក​្នុង​ប្រទេស​កម្ពុជាទេ​ ដែល​​​​ប្រទេស​នេះ​មាន​ទី​​​​ផ្សារសេរី​​​​​​។ សេចក្តី​ព្រាង​​​​ច្បាប់​​​​ដែល​​បាន​​​ស្នើ​​​ឡើង​នោះ​បាន​ទាមទារ​ឲ្យ​មាន​ការ​​​ដំឡើង​​ប្រាក់​​​ខែ​គោល​ជា​​​​អប្បបរមា ដែលបាន​តម្លើង​​​​ដល់​​​៧៥​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​​កាល​ពី​​ខែ​​​​ឧសភា នោះ​អាច​បាន​​​ម​​​ក​​​ពី​​​ការ​​​យក​​​ពន្ធ​​​​​​​លើ​​​ដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច​​​ និង​​​កាសុីណូ ។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ខែ​​​កុម្ភៈ​ លោក សម​​​ រង្សុី មេ​​​ដឹក​​​នាំគណបក្ស​​​ប្រឆាំង បាន​មាន​ប្រសាសន៍​​​​ប្រាប់​​​មន្ត្រី​​​រាជ​​​ការ​​​តាម​រយៈ​​​​លិខិត​​​ចំហ​​​​​​​​​​​​មួយ​​​ថា ប្រាក់បៀវត្សរ៍ របស់មន្ត្រី​​​រាជ​​​ការ​​​មាន​​​ចំនួន​​​តិច​​​ណាស់​ ហើយ​លិខិត​នោះ​​​​បាន​​​ភ្ជាប់​​​រូប​​​ថត​​​មួយ​​​ សន្លឹក​ដែល​បង្ហាញពី​​​​មន្ត្រី​​​នគរ​បាល​​​​រាប់រយ​​​នាក់​​​បាន​​​​ប្រ​មូល​ផ្តុំ​គ្នា​​​នៅ​​​ខាង​​​ក្រៅ​​​ ភូមិ​គ្រឹះ​ដ៏​​​​ស្កឹម​​​ស្កៃ​​​របស់​​​លោក​​​ស្រី ​ជឿង ​សុភាព​​ ជា​​​​​អ្នក​​​ជំនួញដ៏​ល្បី​​អំឡុង​​​​ពេ​​​ល​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ចិន ដើម្បី​​​ទទួល​​​អាំងប៉ាវ។ លោក សុន ឆ័យ សមាជិក​​​សភា​​​មក​​​ពី​​​គណ​បក្ស​​​ សម​ រង្សុី ដែលគណបក្ស​នេះ​បាន​​​ច្រ​​​បាច់​​​បញ្ចូល​​​គ្នា​​​ជា​​​​​​មួយ​​​​​​នឹង​​​គណបក្ស​​​សិទិ្ធ​​​មនុស្ស កាល​​​ពី ឆ្នាំ​​​មុន ដើម្បី​​​បង្កើត​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិនោះ បាន​​​មាន​​​ប្រសាស​​​ន៍ ​ថា​ការច្រាន​ចោល​​​​​សេច​​​ក្ដី​​​ព្រាង​​​ច្បាប់​របស់​គណៈ​កម្មាធិការ​នេះ​​​​​​ គឺ ​​​គ្មាន​​​មូល​​​ដ្ឋាន ទេ​។ លោក សុន ឆ័យ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​ “ លោក ជាម យៀប បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​សេចក្តី​ស្នើ​ច្បាប់​​​​នេះ គឺ​​​មិន​​​​​​សម​​​ស្រប​​​​​​តាម​​​​​ទី​​​ផ្សារសេរីទេ​។ទី២​រដ្ឋាភិបាល បាន​​​​​​ដំឡើង​​​​​​ប្រាក់បៀវត្សរ៍​​​ចាប់​​​ពី​​​ឆ្នាំ​​​១៩៩៨​​​មកម៉្លេះ​ ប៉ុន្តែ រដ្ឋាភិបាល​​​មិន​​​អាច​​​ចំណាយ​​​ឲ្យ​​​លើសពី​ចំនួន​​​​៤០​​​ភាគរយ​​​នៃ​​​ថវិកា​​​ជាតិ​​​សម្រាប់​​​ប្រាក់​​​បៀរវត្សរ៍នោះ​​បាន​ទេ។​ទី៣ ​រដ្ឋាភិបាល​​ ក៏​​បាន​​​សម្រេច​​​​​​​ដើម្បី​​​ដំឡើង​​​​​​ប្រាក់​បៀ​វត្សរ៍ ​២០​​​ភាគរយ ជា​​​រៀង​​​រាល់​​​ឆ្នាំ​រួចហើយ និង​​​ទី​​​៤ការ​​​ដំឡើង​​​​​​ប្រាក់បៀវត្សរ៍ ​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​​​​លុះ​​​ត្រាតែ​​​​​មាន​​​កំណើន​​​សេដ្ឋកិច្ច”។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​ថា “ ការ​​​​ច្រាន​ចោល​​នូវ​សេចក្តី​ស្នើ​ច្បាប់​​​របស់​​​យើង ​គឺ​​​ជា​​​​​​ការ​​​រើស​​​អើង ពីព្រោះ​​​គណបក្ស​​​កំពុង​​​កាន់​​​អំណាច បាន​​​ចោទ​​​ប្រកាន់​​​យើង​​​ថាមាន​​​បំណង​​​​​​កេង​​​​ចំណេញផ្នែក​​​​នយោ​បាយ ​ដែល​​​យើង​​​មិន​​​អាច​​​ទទួល​​​យក​​​បានឡើយ​”។ កាល​ពី​ខែ​មុន បន្ទាប់​​​ពី​​​ការ​​​ចរចា​​​ជា​​​ច្រើន​​​សប្ដាហ៍រួច​មក​ ក្រុម​​​សហជីព​​​កម្មករ​​​កាត់ដេរ ​បាន​​​សម្រេច​ទទួល​​​យក​​​ទាំង​​​ចិត្ត​​​ស្ទាក់​​​ស្ទើរ​​​ចំពោះ​​​​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​​ថ្មីមួយ ចំនួន​​​៧៥​​​​ដុល្លារ​​​និង​​​​​ប្រាក់​​​បន្ថែម​សម្រាប់​សុខ​​​ភាព​​​៥​​​ដុល្លារ​​​ពី​​​​​រដ្ឋាភិបាល​​​។ ក្រុមសហជីព​​​កម្មករ​​​កាត់​ដេរ​បាន​​​អំពាវនាវ​​​សុំដំឡើង​​​ប្រាក់​ឈ្នួល​​​​​អប្បបរ​មា​​​​ឲ្យ​បាន​ចំនួន​​​១២០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ៕   ប្រែសម្រួលដោយ ស៊ុំ សុខភុំ  

អ្នក​សង្កេត​ការ​​ណ៍​ជំរុញ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​​បិទ​​បញ្ជី​ឈ្មោះ​​​អ្នក​បោះ​ឆ្នោត

ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​បាន​អំពាវ​នាវ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​​បោះ​ឆ្នោត​បិទ​​​ផ្សាយ​​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​​​សម្រាប់​ការ​​​បោះ​ឆ្នោត​ជាតិ​​​ក្នុង​ឆ្នាំ​នេះ​នៅ​ទូ​ទាំង​ប្រទេស​​ដើម្បី​ឲ្យ​ប្រ​ជា​ពលរដ្ឋ​​ជា​ច្រើន​ដែល​​ប្រ​ឈម​នឹង​ការ​​​​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត​​របស់​ខ្លួន​ដោយ​សារ​កំហុស​​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​​នោះ ​​អាច​ពិនិត្យ​មើល​ឈ្មោះ​របស់​​ខ្លួន​បាន​។ កាល​ពី​ថ្ងៃ​ច័ន្ទ គណៈ​​កម្មា​​ធិ​ការ​សម្រាប់​​​ការ​បោះ​ឆ្នោត​ដោយ​សេរី​​​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្រែល បាន​ចេញ​របាយ​ការណ៍​មួយ​​ដែល​​បង្ហាញ​ថា ប្រជា​ពល​រដ្ឋ​ប្រហែល​១,២៥លាន​នាក់​អាច​បាត់​បង់​សិទ្ធិ​​​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ដោយ​សារ​មាន​កំហុស​ជាច្រើន​​ក្នុង​ដំណើរ​ការ​ចុះ​ឈ្មោះ​​អ្នក​បោះ​ឆ្នោត​​។ នៅ​​​​ក្នុង​កិច្ច​ពិភាក្សា​កាលពី​ម្សិលមិញ រវាង​​មន្ត្រី​តំណាង​គណបក្ស​ប្រឆាំង​ និង​អ្នក​សង្កេត​ការណ៍​​​ការ​បោះ​ឆ្នោត​​ ​ពួក​គាត់​បាន​ពិភាក្សា​អំពី​លទ្ធផល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​ ដែល​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ ខុមហ្វ្រែល ដែល​​​បាន​រក​ឃើញ​ថា ​មាន​ភាព​មិន​ប្រក្រតី​ជា​ច្រើន​អំឡុង​ពេល​ចុះ​ឈ្មោះ និង ដំណើរការ​​ពិនិត្យ​ បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​ ​ធ្វើ​ឲ្យ​​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​​​ប្រហែល​១៣,៥​ភាគរយ​​បាត់​​ឈ្មោះ​​ពី​បញ្ជី​ឈ្មោះ​​បោះ​ឆ្នោត​​។ លោក​ គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ ខុមហ្វ្រែល ​បាន​មាន​ប្រសាសន៍​ថា “ ឃុំ​-សង្កាត់​មួយ​ចំនួន​​​បាន​បិទ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ ប៉ុន្តែ ឃុំ-សង្កាត់​ខ្លះ​ទៀត​មិន​បាន​បិទ​ទេ​។ គណៈ​ក​ម្មាធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​គួរតែ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​ដល់​អ្នក​ភូមិ​ ដើម្បី​​ជំរុញ​ឲ្យ​ប្រជា​ពលរដ្ឋ​ទៅ​ពិនិត្យ​មើល​​ឈ្មោះ​របស់​ខ្លួន​”។ លោក ហង្ស ពុទ្ធា នាយក​គណៈ​កម្មា​ធិ​ការ​​អព្យាក្រឹត​ និង​មិន​លម្អៀង​សម្រាប់​ការ​បោះ​ឆ្នោត​​ដោយ​សេរី​នៅ​កម្ពុជា​ (និចហ្វិក) បាន​មាន​ប្រសាសន៍​ថា លោក​បាន​ឯកភាព​​តាម​​ការ​​លើក​ឡើង​របស់​លោក​ គល់ បញ្ញា​...

កុមារ​អាយុ​៦​ឆ្នាំ​ គឺ​ជា​អ្នក​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី​ទី​១០ នៅ​ប្រទេស​កម្ពុជា​ ​​ឆ្នាំ​២០១៣​នេះ​

លោកវេជ្ជ​បណ្ឌិត​ ឌឺនី ឡូរ៉ង់ (Denis​ Laurent)​​ អនុ​ប្រធាន​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ​បាន​មាន​ប្រ​សាសន៍​​កាល​ពី​ម្សិល​មិញ​ថា កេ្មង​ប្រុស​អាយុ​៦​ឆ្នាំ​ម្នាក់​មក​ពី​សង្កាត់​ត្រើយ​កោះ​ ក្រុង​កំពត បាន​ក្លាយ​ជា​​​មនុស្ស​​ទី១០​ ដែល​បា​ន​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សីក្នុង​ឆ្នាំ​នេះ និងកំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​​ កាល​ពី​យប់មិញ។ លោក​វេជ្ជបណ្ឌិត ឡូរ៉ង់​ មាន​ប្រសាសន៍កាល​ពី​ល្ងាច​ម្សិល​មិញ​ថា “ ​ នៅ​មាន​ជី​វិត​នៅ​ឡើយ​ទេ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា ប៉ុន្ដែ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​”។ លោក​បាន​បន្ថែម​ថា ក្មេង​ប្រុស​នេះ​មាន​បញ្ហា​​ផ្លូវ​ដង្ហើម​ធ្ងន់​ ប៉ុន្ដែ​ កំពុង​ត្រូវ​បាន​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​តាមីភ្លូ​ គឺ​មាន​តែ​​​ថ្នាំ​​នេះ​មួយ​មុខ​គត់​សម្រាប់​ព្យាបាល​​មេរោគ​អេច​ហ្វាយ​អេនវ័ន (H5N1)។ លោក​វេជ្ជបណ្ឌិត ឡូរ៉ង់ ​មាន​ប្រសាសន៍​ថា“ យើង​ត្រូវ​រង់​ចាំ​មើល​ថា តើ​​​ស្ថាន​ភាព​​ជំងឺ​របស់​ក្មេង​នេះ​ធូរ​ស្រាល​ ឬអត់​”។ ​នៅ​ក្នុង​​ឆ្នាំ​២០១៣​នេះ មាន​មនុស្ស​ប្រាំបី​នាក់​ហើយ​បាន​ស្លាប់​ដោយ​សារ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី ដែល​ឆ្លង​ពី​បក្សី​ និង​មាន​រោគ​សញ្ញា​​ស្រដៀង​គ្នា​​នឹង​​​ជំងឺ​គ្រុន​​ផ្តាសាយ​ធម្ម​តា​ដែរ​។ ទារក​អាយុ​៨​ខែ​ម្នាក់​​ មក​ពី​សង្កាត់​​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​គឺ​ជា​​អ្នក​ឆ្លង​ជំងឺគ្រុន​ផ្តាសាយ​បក្សី​ទី​១ដែល​បាន​​រួច​ផុត​ពី​ការ​ស្លាប់​នៅ​ឆ្នាំ​នេះ។ ក្មេង​ប្រុស​អាយុ​៦​ឆ្នាំ​នេះ​ចេញ​រោគ​សញ្ញា​​គ្រុន​ផ្ដាសាយ​បក្សី​​លើក​ដំបូង​​ប្រហែល​ជា​នៅ​ថ្ងៃ​​​ទី​២០ ខែ​មីនា ប៉ុន្ដែ​​ទើប​តែ​​​ចូល​សម្រាក​​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​​នៅ​​ចុង​សប្ដាហ៍​​នេះ...

លោក​ ហ៊ុន សែន គ្រោង​អញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន

លោកនាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ដំ​ណើ​រ​ទៅ​បំពេញទស្សន​កិច្ចក្នុងប្រ​ទេស​​ចិន នៅ​ថ្ងៃ​សៅរ៍​ដើម្បី​ជួប​ពិភាក្សាជា​មួយ​មេដឹក​នាំ​ថ្មី​របស់ប្រទេស ដែល​កំពុង​តែ​មាន​ឥទ្ធិ​ពល​ ហើយ​ក្នុង​ដំណើ​រទស្សនកិច្ចនេះ រដ្ឋា​ភិ​បាលកម្ពុជារំពឹង​ថា ​នឹង​ទទួល​បាន​ប្រាក់​កម្ចី​ និង​ជំនួយ​ប្រ​ហែល២​ពាន់​លាន​ដុល្លារ​។ ជាពិសេសរដ្ឋាភិបាល​សង្ឃឹម​ថា នឹង​ទទួល​បានមូលនិធិ​ពី​រដ្ឋាភិបាល​ចិន​ចំនួន​១,៦៧ពាន់​លាន​ដុល្លារ​សម្រាប់​គម្រោង​សាងសង់រោង​ចក្រ​ចម្រាញ់​ប្រេង​នៅ​ក្នុង​ខេត្ត​កំពត​ ដែលអាច​ជួយធ្វើឲ្យ​ជំហរ​របស់​ ចិន ក្នុង​វិស័យ​ឧស្សាហកម្ម​ប្រេង​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មិន​ទាន់​បាន​ចម្រាញ់​នៅ​ឡើយ នឹងកាន់តែរឹងមាំ​ថែមទៀត។ ក្រសួង​ការបរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ កម្ពុជាបាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាលពី​ម្សិល​មិញ​ថា លោក​ ហ៊ុន សែន អម​ដោយ​គណៈ​ប្រតិភូ​មួយ​ក្រុម​ មាន​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ការពារ​ជាតិ​ និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ចម ប្រសិទ្ធ នឹង​ទៅ​បំពេញទស្សនកិច្ច​រយៈពេល​ប្រាំថ្ងៃ​នៅក្នុងប្រទេស​ចិន ​តាមការ​អញ្ជើញ​របស់​លោក​ លី ខឹឈាង (Li Keqiang) ដែលបាន​ឡើងកាន់តំណែងជា​នាយក​រដ្ឋមន្ត្រី​ចិន​ កាល​ពី​ខែ​មីនា ។ យោង​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ក្រសួង​ការពារ​ជាតិ​បាន​ឲ្យ​ដឹង​ថា ​ក្នុងដំណើរ​ទស្សន​កិច្ច​នេះ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន...

លោក ហ៊ុន សែន​ ​សម្តែងការ​ព្រួយ ​បារម្ភ​ចំពោះ​ការ​ដាច់​ចរន្ត​​អគ្គិសនី និង​ការ​ស្ទះចរាចរ​ណ៍នៅ​ភ្នំពេញ

នៅក្នុង​កិច្ចប្រជុំមួយ​ជាមួយ​អភិបាល​ក្រុង​ប៉ារីសកាលពី​ថ្ងៃអង្គារ​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​សម្តែងការ​ព្រួយ​បារម្ភ​របស់​លោក​ ចំពោះ​ហេដ្ឋារចនា​សម្ព័ន្ធ​មិនល្អ​នៅ​ក្នុង​រាជធានីភ្នំពេញ​ ដោយ​លោក​បានមាន​ប្រសាសន៍ថា​ វាមិនទាន់អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​​ការបានទេ​ ដោយសារ​​កំណើន​របស់​ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ​។​​​   នៅក្នុងការជួបពិភាក្សាជាមួយ​លោក​ ប៊ែរ​ត្រង់ ឌឺឡា​ណូ​ (Bertrand Delanoe) ដែល​បានអញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​អង្គារ​ ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក កែប ជុតិមា អភិបាល​​រាជធានី​ភ្នំពេញ អំពី​សមា​គម​អន្តរ​ជាតិសម្រាប់​​អភិបាល​ក្រុង​និយាយ​​ភាសា​​បារាំង​ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា រាជធានី​ភ្នំពេញ​ សព្វ​ថ្ងៃ​កំពុង​ជួប​បញ្ហា​មួយ​ចំនួន​ដូចជាបញ្ហា​ដាច់ចរន្ត​អគ្គិសនី​ និង​ការ​កក​ស្ទះចរាចរណ៍ ដែល​កើត​ឡើង​ស្ទើររៀង​រាល់ថ្ងៃ។ លោក អៀង សុផាល្លែត​​ ជំនួយការ​ផ្ទាល់​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​មាន​ប្រសាសន៍ថា “  ការ​ពង្រីក​ទីក្រុង​ បាន​នាំ​ឲ្យមាន​បញ្ហាមួយចំនួន​​ដូចជា កង្វះ​ថាម​ពល​អគ្គិសនីប្រើប្រាស់ និងបញ្ហាកកស្ទះ​ចរាចរណ៍​ខ្លាំង​ ព្រមទាំងបញ្ហា​គ្រប់គ្រងសំរាម​ និង​ការ​ខ្វះខាត​ប្រព័ន្ធ​ទឹកស្អាត ​ដែលត្រូវការ​ជា​ចំបាច់​​សម្រាប់តភ្ជាប់​ទៅតំបន់​អភិវឌ្ឍន៍ថ្មី​នោះ​”។ លោក សុផាល្លែត​ បានបន្ថែមថា លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​លើក​ឡើង​ដែរថា​ រដ្ឋា​ភិបាល​កំពុង​សុំជំនួយពី​វិស័យឯកជន ​ដើម្បី​ឲ្យជួយសហការគ្នា​ក្នុង​ការការពារ និង​ពន្លត់​អគ្គិភ័យ។​ លោក...

MEDIA FEEDS

Popular

video

របបផ្ដាច់ការម៉ាឌូរ៉ូនៅវេណេហ្សូអេឡា ឈ្នះសង្រ្គាមការទូត លើអាមេរិក តែប្រឈមនឹងការទម្លាក់ពីអំណាចនៅតែធ្ងន់ធ្ងរ

នៅក្នុងការបោះឆ្នោត ដែលគេមិននឹកស្មានដល់ ស្រាប់តែបេក្ខភាពនៃប្រទេសវេណេហ្សូអេឡា បានឈ្នះបេក្ខភាពរបស់ប្រទេស កូស្តារិកា នៅក្នុងការបោះឆ្នោតសំងាត់ដោយសំឡេងឆ្នោត របស់ប្រតិភូទាំង១៩៣ប្រទេសនៃសមាជិក អង្គការសហប្រជាជាតិ។ នៅក្នុងការបោះឆ្នោតនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១៧តុលា  វេណេហ្សូអេឡា បានសំឡេង ១០៥ ជាបេក្ខជនឈ្នះក្នុងការបោះឆ្នោតដើម្បីបានទៅអង្គុយក្នុងអាសនៈរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស ដែលមានសមាជិកសរុប ៤៧ ប្រទេស។