35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

រដ្ឋា​​​ភិបាល​​​ថៃ​​​ពន្យារ​​​​​​ពេល​​​កំណត់​​​សម្រាប់​​​ប័ណ្ណ​​​ការ​​​ងារ​​​

ក្រសួង​​​ការ​​​បរទេស​​​កម្ពុជា​​​បាន​​​និយាយ​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​កាលពី​​​ថ្ងៃ​​​ចន្ទ​​​ថា រដ្ឋា​​​ភិបាល​​​​​​ថៃ​​​​​​បាន​​​ផ្តល់​​​រយៈ​​​ពេល​​​ពន្យា​​​រ​​​​​​៩​​​ខែ​​​​​​ដល់​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​ខ្មែរ​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​ ដែល​​​មិន​​​ទាន់​​​បាន​​​​​​បន្ត​​​ប័ណ្ណ​​​ការងារ​​​បណ្តោះ​​​អា​​​សន្ន​​​​​​របស់​​​ខ្លួន​​​នៅ​​​ឡើយ។ សេចក្តី​​​ថ្លែង​​​ការណ៍​​​បាន​​​និយាយ​​​ថា ជា​​​ផ្នែក​​​នៃ​​​បេសកកម្ម​​​ផ្នែក​​​ការ​​​ទូត​​​ទៅ​​​កាន់​​​ប្រទេស​​​ថៃ​​​កាល​​​ពី​​​សប្តាហ៍​​​មុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ លោក ហោ ណាំហុង​​​ បាន​​​ជួប​​​​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ជា​​​មួយ​​​សមភាគី​​​ថៃ​​​ ដែល​​​បាន​​​យល់​​​ព្រម​​​ពន្យារ​​​​​រយៈ​​​ពេល​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អាសន្ន​​​របស់​​​កម្ម​​​ករ​​​ខ្មែរ​។​​​ លោក ជុំ សុន្ទរី​​​ អ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​ការ​​​បរទេស​​​បាន​​​និយាយ​​​ថា កម្មករ​​​ខ្មែរ​​​ប្រ​​​មាណ​​​៥០.០០០​​​នាក់​​​ ដែល​​​ប្រឈម​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ប្រ​​​ទេស​​​ថៃ បន្ទាប់​​​ពី​​​កំណត់​​​ពេល​​​ពី​​​មុន​​​បាន​​​​​​បាន​​​កន្លង​​​ផុត​​​ទៅ​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣០ ខែ​​​មិថុនា​​​ ឥឡូវ​​​នេះ​​​​​​បាន​​​​​​ពន្យារ​​​​​​​​​រហូត​​​ដល់​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មីនា ឆ្នាំ​​​២០១៦។​​​​​​ លោក សុន្ទរី​​​ បាន​​​និយាយថា "មាន​​​មនុស្ស​​​​​​ប្រ​​​ហែល​​​៥០.០០០​​​នាក់​​​មិន​​​ទាន់​​​បាន​​​បន្ត​​​ប័ណ្ណ​​​ស្នាក់​​​នៅ​​​បណ្តោះ​​​អា​​​សន្ន​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​នៅ​​​ឡើយ"។​​​​​​ លោក ជៀម ឡាម៉ាទីន ទី​​​ប្រឹក្សា​​​ទទួល​​​បន្ទុក​​​ពលករ​​​ទេសន្ត​​​ប្រវេសន៍​​​​​​នៅ​​​ឯ​​​ស្ថាន​​​ទូត​​​កម្ពុជា​​​ក្នុង​​​ក្រុង​​​បាង​​​កក បាន​​​និយាយ​​​ថា មាន​​​ពលករ​​​ទេសន្ត​​​ប្រវេសន៍​​​​​​ខ្មែរ​​​ប្រ​​​ហែល ៧៣០.០០០​​​នាក់​​​បាន​​​ចុះ​​​ឈ្មោះ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ។​​​ លោក ឡាម៉ាទីន បាន​​​និយាយ​​​សំដៅ​​​លើ​​​ប័ណ្ណ​​​ការងារ​​​បណ្តោះ​​​អាសន្ន​​​ថា "ក្នុង​​​ចំណោម​​​នោះ មាន​​​៥០០.០០០​​​នាក​​់​​​​​​មាន​​​ប័ណ្ណ​​​ពណ៌ផ្កា​​​ឈូក​​​ដែល​​​ពន្យារ​​​ពេល​​​រួច​​​ហើយ"។​​​​​​ លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា រដ្ឋា​​​ភិបាល​​​ថៃ​​​បាន​​​ប៉ាន់​​​ប្រ​​​មាណ​​​ថា មានកម្មករ​​​​​​ចំនួន​​​១០០.០០០​​​នាក​​់​​​ក្នុង​​​ចំណោម ២៣០.០០០​​​នាក់​​​​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​ថៃ​​​រួច​​​ហើយ និង​​​ថា​​​កម្មករ​​​ផ្សេង​​​ទៀត​​​​​​អាច​​​ចុះ​​​ឈ្មោះ​​​​​​ច្រើន​​​ដង​​​ ដោយ​​​លោក​​​បាន​​​បញ្ជាក់​​​ថា វា​​​ពិបាក​​​នឹង​​​​​​ដឹង​​​ប្រាកដ​​​​​​ប្រជា​​​ចំពោះ​​​ការ​​​បា៉ន់​​​ប្រមាណ​​​បែបហ្នឹង។​​​​​​ លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា "គ្មាន​​​នរណា​​​ដឹង​​​អំពី​​​ចំនួន​​​នេះ​​​ទេ។​​​ កម្មករ​​​ទេសន្ត​​​ប្រវសន៍​​​​​​ចូល​​​មក​​​តាម​​​ច្រក​​​របៀង​​​នានា​​​ ហើយ​​​ក៏​​​មិន​​​​​​ចូ​​​ល​​​តាម​​​ច្រក​​​ព្រំដែន​​​អន្ត​​​រ​​​ជាតិ​​​ដែរ"។ លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា អ្នក​​​កាន់​​​ប័ណ្ណ​​​ពណ៌ផ្កា​​​ឈូក​​​ទាំង​​​អស់​​​ត្រូវ​​​តែ​​​មាន​​​ប័ណ្ណ​​​ការងារ​​​ផ្លូវ​​​ការ​​​​​​ត្រឹម​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មី​​​នា ហើយ​​​​​​លោក​​​មិន​​​ដឹង​​​ថាតើ​​​នឹង​​​មាន​​​រឿង​​​អ្វី​​​កើត​​​ឡើង​​​ទេ​​​ចំពោះ​​​​​​កម្មករ​​​ចំណាក​​​ស្រុក​​​​​​ដែល​​​មិន​​​មាន​​​ប័ណ្ណ​​​ការ​​​ងារ​​​ផ្លូវ​​​ការ​​​នោះ។​​​​​​ លោក ឡាម៉ាទីន បាន​​​និយាយ​​​ថា "យើង​​​​​​​​​ស្នើ​​​​​​ក្រសួង​​​ការ​​​ងារ​​​ថៃ​​​​​​ឲ្យ​​​ពន្យារ​​​ពេល​​​កំណត់​​​។ ប៉ុន្តែ​​​​​​អាជ្ញា​​​ធរ​​​ថៃ​​​​​​បាន​​​និយាយ​​​ថា 'ចូរ​​​ទុក​​​ពេល​​​កំណត់​​​នៅ​​​ដដែល ពី​​​ព្រោះ​​​ប្រ​​​សិន​​​បើ​​​​​​យើង​​​នៅ​​​តែ​​​ពន្យារ​​​ពេល​​​ ក៏​​​គ្មាន​​​នរណា​​​គោរព​​​ច្បាប់​​​ដែរ​​​'"។​​​​​​ លោក​​​ អានឌី ហល សកម្ម​​​ជន​​​សិទ្ធិ​​​កម្ម​​​ករ​​​ទេសន្ត​​​ប្រវេសន៍​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ បាន​​​និយាយ​​​នៅ​​​ក្នុង​​​សារ​​​​​​អ៊ីម៉ែល​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​​​​ថា យោង​​​តាម​​​តួលេខ​​​​​​ពី​​​ក្រសួង​​​ការងារ​​​ថៃ​​​ឲ្យ​​​ដឹង​​​ថា មាន​​​កម្មករ​​​ទេសន្ត​​​ប្រវសន៍​​​​​​ខ្មែរ​​​ប្រហែល​​​​​​១៧១.០០០​​​នាក់​​​ បាន​​​បញ្ចប់​​​ដំណើរ​​​ការ​​​ផ្ទៀង​​​ផ្ទាត់​​​សញ្ជាតិ​​​របស់​​​ប្រ​​​ទេស​​​ថៃ ដែល​​​តម្រូវ​​​ឲ្យ​​​ទទួល​​​បាន​​​ប័ណ្ណការងារ។​​​  រើន (រាយការណ៍​​​បន្ថែម​​​ដោយ អ៊ូច សូនី)    

ពេទ្យធ្មេញគ្មានអាជ្ញាប័ណ្ណ គេចខ្លួនបន្ទាប់ពីប្លន់សម្លាប់អ្នកជំងឺ

​មន្ត្រី​​​មួយ​​​រូប​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា នគរ​​​បាល​​​កំពុងតាម​​​ចាប់​​​ខ្លួន​​​ពេទ្យ​​​ធ្មេញ​​​គ្មាន​​​អាជ្ញាប័ណ្ណម្នាក់​​​​​​​​​អាយុ​​​២៦​​​ឆ្នា​​​ំ​​​នៅ​​​ខេត្ត​​​​​​ត្បូងឃ្មុំ​​​ ដែល​​​គេ​​​គិត​​​ថា បាន​​​ប្រើ​​​ខ្សែ​​​រឹត​​​ក​​​អ្នក​​​ជំងឺ​​​ម្នាក់​​​​​​រហូត​​​ដល់​​​ស្លាប់​​​នៅ​​​គ្លីនិក​​​របស់​​​ខ្លួន​​​ ដើម្បី​​​ប្លន់​​​យក​​​គ្រឿង​​​អលង្ការ​​​ និង​​​ម៉ូតូ​​​របស់​​​អ្នក​​​ជំងឺ​​​ រួម​​​ជា​​​មួយ​​​នឹង​​​ប្រាក់​​​ប្រហែល​​​៣.០០០ដុល្លារ​​​។ យោង​​​តាម​​​លោក ប៉េស ចំរើន​​​...

អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​ត្រូវ​​​បានតុលាការ​​​​​​សាក​​​សួរ​​​ជុំ​​​វិញ​​​បទ​​​បរិហារ​​​កេរ្តិ៍​​​

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​ចាប់​​​ផ្តើម​​​សាក​​​សួរ​​​អ្នក​ឃ្លាំ​មើល​​​​សិទ្ធិ​​​មនុស្ស​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​ដែល​​​ប្រឈម​​​នឹ​​ង​​​ការ​​​ចោទ​ប្រកាន់​​​ពី​​​បទ​​​បរិហារ​​​កេរ្តិ៍ និង​​​ប៉ុន​​​ប៉ង​​​ជ្រៀត​​​ជ្រែក​​​​​​យុត្តាធិការ​​​របស់​​​មន្ត្រី​​​តុលាការ​​​ចំនួន​​​ពីរ​​​រូប​​​​​​ជុំ​​​វិញ​​​វិវាទ​​​ដីធ្លី​​​នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​។ អំឡុង​​​ការ​​​សាក​​​សួរ​​​បិទ​​​ទ្វារ​​​ លោក​​​ សៀង ​​​សុខ ព្រះរាជ​​​អាជ្ញារង​អម​សាលា​ដំបូង​​​រាជ​​​ធានី​​​​​ បាន​​​សាក​​​​សួរ​​​លោក នី ចរិយា...

​បក្ស​កាន់​អំណាច​​អនុម័ត​​ច្បាប់​ NGO ទាំង​បក្ស​ប្រឆាំង​ធ្វើ​ពហិការ

​តំណាង​រាស្ត្រ​​ទាំង​៦៨​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​អនុម័ត​​ច្បាប់​​​​ស្ដីពី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏ចម្រូង​ចម្រាស​​កាលពី​ព្រឹក​ម្សិលមិញ ​ដោយ​គ្មាន​ការ​ពិភាក្សា​ដេញ​ដោល​ និង​ដោយ​គ្មាន​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​តំណាង​រាស្ត្រ​ទាំង​៥៥​រូប​របស់​ខ្លួន​បាន​ធ្វើ​ពហិការ​​សម័យ​ប្រជុំ​នេះ​ដើម្បី​​តវ៉ា​ជំទាស់​ច្បាប់​នេះ​ ដែល​ខ្លួន​និយាយ​ថា​អាច​នឹង​ត្រូវ​រដ្ឋា​​ភិបាល​ប្រើ​ប្រាស់​ដើម្បី​​បង្ក្រាប​​ការ​ប្រឆាំង​។ សហរដ្ឋអាមេរិក​ អង្គការ​សហប្រជាជាតិ និង​សហភាព​អឺរ៉ុប​ បាន​​រួម​​​គ្នា​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្តរជាតិ​​រាប់​រយ​នៅ​ក្នុង​ការ​ជំទាស់​ច្បាប់​​នេះ ដែល​បង្ខំ​ឲ្យ​អង្គការ​មិន​មែន​​រដ្ឋាភិបាល​ទាំង​អស់​ចុះបញ្ជី​ជាមួយ​​រដ្ឋាភិបាល បង្ខំ​ឲ្យ​ពួកគេ​​​ដាក់​របាយ​ការណ៍​​សកម្មភាព​​ និង​​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ និង​​ផ្ដល់​អំណាច​ឲ្យ​ក្រសួង​​ច្រាន​ចោល​​ការ​​​ដាក់​ពាក្យ​ស្នើ​សុំ​​បង្កើត​​​អង្គការ​មិនមែន​រដ្ឋា​ភិបាល និង​បិទ​អង្គការ​នានា​ចោល​ដោយ​ហេតុ​​ផល​មិន​ច្បាស់​លាស់​។ ពួក​គេ​បាន​ចាត់​ទុក​​ច្បាប់​​​នេះ​ថាមិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ ដោយ​សារ​តែ​វា​ប៉ះពាល់​ដល់​សិទ្ធិ​ជួបជុំ​​ ហើយមាន​ការ​​​ព្រួយបារម្ភ​ថា រដ្ឋាភិបាល​​នឹង​ប្រើ​ប្រាស់​​អំណាច​​​​ថ្មី​របស់​ខ្លួន​​​ដើម្បី​​​ប្រឆាំង​​អ្នក​រិះគន់​។ សំណៅ​សេចក្ដី​ព្រាង​ច្បាប់​​​ស្តីពី​អង្គការ​មិន​​​មែន​រដ្ឋាភិបាល​ដែល​តំណាង​រាស្ត្រ​បាន​បោះ​ឆ្នោត​នេះ បាន​​ផ្ដល់​សម្បទាន​តិច​តួច​ណាស់​​ដល់​​អ្នក​​ជំទាស់​នឹង​វា​​។ មាត្រា​មួយ​ដែល​​រារាំង​​អ្នក​ដែល​​ធ្លាប់​បាន​​​ដាក់​ពាក្យ​ស្នើ​សុំ​បង្កើត​​អង្គការ​មិនមែន​រដ្ឋាភិបាល​ ហើយ​ត្រូវ​បាន​​ច្រាន​ចោល មិន​ឲ្យ​ដាក់​ពាក្យ​​ម្ដង​ទៀត​​​នោះ ​ត្រូវ​បាន​ដក​ចេញ​វិញ​​​ហើយ​។...

ក្រុម​ហ៊ុន​កម្មវិធី Spyware សង្ឃឹម​ទទួល​​បាន​​ឱកាស​​​​លក់​មក​ឲ្យ​កម្ពុជា​

យោង​តាម​អុីម៉េល​ផ្ទៃ​ក្នុង​ដែល​​​​គេហ​ទំព័រ​​​​តម្លាភាព​វីគីលីក ​(Wikileaks) បានទម្លាយ​ក្នុង​ពេល​ថ្មីៗនេះ​បង្ហាញថា​​ ក្រុមហ៊ុន​ហ៊ែកឃីង​ ធីម​​​​(Hacking Team) ជា​ក្រុមហ៊ុន​លក់​កម្មវិធី​Spyware (កម្មវិធី​សូហ្វវែដែល​លួច​​ពត៌មាន​​សម្ងាត់​) របស់​អុីតាលី បាន​ព្យាយាម​​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​​ “ កិច្ចព្រមព្រៀង​ដែល​អាច​សម្រេច​បាន​” ជា​មួយ​​​​អតិថិជន​នៅ​ក្នុង​ប្រទេស​​​មួយ​ចំនួន​នៅ​អាស៊ី​អាគ្នេយ៍​ ក្នុងនោះ​រួម​មាន​ទាំង​កម្ពុជា​ផង​​អស់​​រយៈពេល​បីឆ្នាំមក​ហើយ​​។ គេ​មិន​​​ដឹងឡើយ​​​​ថា តើ​មាន​កិច្ច​ព្រមព្រៀង​​ណាមួយ​​ត្រូវ​បាន​លាក់បាំងឬក៏អត់​​នោះ​ទេ​។ ក្រុម​ហ៊ុន​ហ៊ែកឃីង ធីម ដែល​មាន​​ការិយា​ល័យ​ប្រចាំ​តំបន់​នៅ​សិង្ហបុរី​​នោះ  ​កំពុង​​ធ្វើ​រដ្ឋាភិបាល​ដែល​ចង់​​ទទួល​បាន​​​ព័ត៌មានស្ដីពី​ការ​ទាក់​​ទង​​គ្នា​​ណាមួយ​ដោយ​សម្ងាត់​។ ប័ណ្ណ​​ផ្សព្វផ្សាយ​​តាម​​អុីនធឺណិត​​របស់​ក្រុម​​​ហ៊ុន​នេះ​មាន​ខ្លឹមសារ​ដូច្នេះ​ថា “ ជន​សង្ស័យ​​​របស់​អស់​លោក​អ្នក​​អាច​​មាន​នៅ​គ្រប់ទីក​ន្លែង​​​នា​​ពេល​សព្វ​ថ្ងៃ​។ អ្វី​ដែល​អស់​លោក​អ្នក​ត្រូវ​ការ​ គឺ​មធ្យោបាយ​មួយ​ដើម្បី​ចូលទៅ​កាន់​ព័ត៌មាន​សម្ងាត់​ ប្រមូល​ទិន្នន័យ​ពាក់ព័ន្ធ​ និង​ឃ្លាំមើល​គោល​ដៅ​របស់អស់​លោក​អ្នក​ ទោះបី​ជា​ពួកគេ​នៅ​ទីណា​ក៏ដោយ​ ​ទោះបី​ជា​នៅ​ក្រៅ​ដែន​ឃ្លាំមើល​របស់​អស់​លោក​អ្នក​ក្ដី”។ ប័ណ្ណ​ផ្សព្វផ្សាយ​​នេះ​មាន​ខ្លឹមសារ​បន្ត​ដូច្នេះ​​​ថា “ ចូរ​គ្រប់គ្រង​គោល​ដៅ​របស់​អស់​លោក​អ្នក ហើយ​ឃ្លាំមើល​ពួកគេ​​...

លោក សួន សេរីរដ្ឋា ដែល​​​ជាប់​​​ចោទ​​​ជា​​​ភេរវករ ​​​ទទួល​​​បាន​​​​​​ការ​​​ប្រោសព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​

កាលពី​សប្ដាហ៍​មុន ព្រះមហាក្សត្រ​ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​លើក​លែង​ទោស​លោក​ សួន សេរី​រដ្ឋា ដែល​ត្រូវបាន​ចោទ​ ប្រកាន់ពី​បទ​រៀបចំ​​​​ផែន​ការ​ភេរវកម្ម​​...

​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី ​​​​​ពិសា​អាហារ​ពេល​ល្ងាចរួមគ្នា

ដើម្បី​​បញ្ជាក់​ជា​ថ្មី​​អំពី​ការ​​ផ្សះ​ផ្សា​ខាង​នយោបាយ​ក្នុង​ពេល​ថ្មីៗ​​​​នេះ​របស់​ខ្លួន លោ​ក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ បាន​ពិសា​អាហារ​ពេល​ល្ងាច​​រួម​​គ្នា​ជា​មួយ​​ក្រុម​គ្រួសារ​របស់​លោក​ទាំង​ពីរ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ ​​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ​​ដោយ​ចាប់​ផ្តើម​ព្រឹត្តិ​ការណ៍​នេះ​ជា​មួយ​នឹង​ការ​ថត​រូប​​ “ស៊ែលហ្វី” និង​ចែក​​រំលែក​រូប​ថត​ទាំង​នោះ​។ លោក សម រង្ស៊ី ដែល​ចាប់​តាំង​ពី​ឆ្នាំ​មុន​បាន​​​បំផុស​​​ឲ្យ​មាន​ទស្សនៈ​ថា លោក ​និង​លោក ហ៊ុន សែន អាច​បំភ្លេច​​រឿង​ជូរចត់​កាលពី​អតីត​កាល​​បាន​ ដើម្បី​ប្រកួត​ប្រជែង​គ្នា​​ដោយ​យុត្តិ​ធម៌​មក​នោះ ​បាន​បង្ហោះ​រូប​ថត​ក្នុង​ព្រឹត្តិការណ៍​​​នេះ​​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ម្សិល​មិញ ហើយ​បាន​មាន​ប្រសាសន៍​ថា ការ​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នេះ គឺ​ជា​ព្រឹត្តិ​ការណ៍​មួយ​ដ៏​មាន​សារៈសំខាន់។ ​​​

ការ​​​ជំនុំ​​​ជម្រះ​​​ទោស​​​កំហុស​​​​​​

លោក ធារី គ្រូវ៉ែលលីយ៉េ អ្នក​​​និពន្ធ​​​សៀវ​​​ភៅ​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា មេ​​​ឆ្លើយ​​​សារភាពផ្លល់​​​នូវ​​​​​​ភាព​​​ស៊ី​​​ជម្រៅ​​​ទៅ​​​ក្នុង​​​ការ​​​ទាម​​​ទារ​​​ដើម្បី​​​យុត្តិធម៌​​​របស់​​​​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​ "ការ​​​ពិត​​​គឺ​​​ជា​​​រឿង​​​ពិបាកបញ្ចេញ​​​​​​ឲ្យ​​​​​​​​គេ​​​ដឹង​​​ឮ មិន​​​បាច់​​​និយាយ​​​ដល់​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ទេ។​​​ ទោះ​​​បី​​​ជា​​​យើង​​​មាន​​​ហេតុផល​​​ល្អ​​​ក្នុង​​​ការជំទាស់​​​នឹង​​​ការ​​​ខក​​​ខាន​​​របស់​​​អ្នក​​​ធ្វើ​​​ទារុណ​​​កម្ម​​​មិន​​​និយាយ​​​ការ​​​ពិតក៏​​​ដោយ ក៏​​​​​​ការ​​​ប៉ុនប៉ង​​​​​​​​​​​​លុបចោល​​​និងធ្វើ​​​ឲ្យ​​​លំបាក​​​យល់​​​នូវ​​​អ្វី​​​ដែល​​​គ្មាន​​​រស​​​ជាតិ​​​ នៅ​​​តែ​​​បៀត​​​បៀន​​​ពួក​​​យើង​​​ទាំង​​​អស់​​​គ្នា។

របាយការណ៍​ផ្ទុយ​គ្នា​​អំពី​កន្លែង​​លាក់​ខ្លួន​លោកឧកញ៉ា សុខ ប៊ុន

នគរ​បាល​ដែល​ដឹកនាំ​ការ​ស្វែង​រក​ចាប់​ខ្លួន​ឧកញ៉ា​អចលនទ្រព្យ ​ដែល​​គេ​ឃើញ​តាម​វីដេអូ​ឃ្លីប​​វាយ​ដំ​យ៉ាង​ព្រៃផ្សៃ​លើ​​ស្ត្រី​ពិធីករ​ទូរទស្សន៍​ បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួកគេ​បាន​ដំណឹង​ថា គាត់​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​សិង្ហបុរី ​ក៏​ប៉ុន្តែ​ស្ត្រី​ម្នាក់​​នៅ​ភូមិគ្រឹះ​​របស់​គាត់​ក្នុង​ក្រុង​ភ្នំពេញ​បាន​និយាយ​ថា ​ឧកញា៉​រូប​នេះ​មិន​​បាន​ចាក​ចេញ​ពី​ទីក្រុង​នេះ​ទេ។ រូបភាព​កាមេរ៉ា​សុវត្ថិភាព​​ដែល​បាន​លេច​ឡើង​កាលពី​ថ្ងៃ​ពុធ បង្ហាញ​ឲ្យ​ឃើញ​លោក សុខ...

វៀតណាម​យល់​ព្រម​​ផ្អាក​គម្រោង​​សាងសង់​នៅ​តាម​តំបន់​ព្រំដែន​​

ក្រសួង​ការ​បរទេស​​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ បាន​ចេញ​សេចក្ដី​ជូន​ព័ត៌មាន​​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ ដោយ​​​​លើក​ឡើង​នូវ​ការ​ឆ្លើយ​តប​របស់​រដ្ឋាភិបាល​ក្រុង​ហាណូយ ចំពោះ​កំណត់ទូត​ចំនួន​បី​ដែល​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​​បាន​ផ្ញើទៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗ​នេះ​ទាក់​ទិន​នឹង​ការ​ទន្ទ្រាន​​ចូល​ព្រំដែន​ ​ដោយ​ប្រទេស​វៀតណាម​​ទំនង​ជា​ព្រមតាម​ការ​ទាមទារ​​ទាំង​នោះ​។ សេចក្ដីជូន​ព័ត៌មាន​នេះ​​ធ្វើ​ឡើង​បន្ទាប់ពី​​កិច្ចប្រជុំ​គណៈកម្មការ​​ចម្រុះ​​កិច្ច​ការ​ព្រំដែន​​រយៈ​ពេល​បី​ថ្ងៃ​នៅ​សប្ដាហ៍​នេះ​ ដែល​ធ្វើ​​ជា​សហប្រធាន​ដោយ​លោក វ៉ា គឹមហុង...

ព័ត៌មានថ្មីៗ