38 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ការ​ផ្ទុះ​​​កំហឹ​​​ង​​​កើត​ឡើង​ជុំ​​​វិញ​​​ករណីឧកញ៉ាវាយដំ​​​ពិធីការិនី​​​ សាសា

កាលពី​ម្សិលមិញ ​កំហឹង​បាន​ផ្ទុះ​ចេញ​​ពី​គ្រប់​​មជ្ឈដ្ឋាន​នៃ​សង្គម​ បន្ទាប់ពី​​​មានការ​ចាក់​ផ្សាយ​​​​រូប​ភាព​វីដេអូ​កាមេរា៉​សុវត្ថិភាព​ដែល​បង្ហាញ​ពី​សកម្មភាពបុរស​​​អ្នក​ជំនួញ​ធំ​ម្នាក់​​ប្រើអំពើ​ហិង្សា​វាយ​ដំ​​​ទៅ​លើពិធី​ការិនី​ទូរទស្សន៍​ម្នាក់​យ៉ាង​​​សាហាវ​នៅឯ​ភោជនីយដ្ឋាន​មួយ​កន្លែង​​​​​ក្នុង​រាជធានី​ភ្នំពេញ ​កាលពី​ដើម​ខែ​នេះ។ ​ក្នុង​កម្មវិធី​ផ្សាយ​​​នៅ​​ល្ងាច​ថ្ងៃ​ពុធ ​ស្ថានីយ​ទូរទស្សន៍​ CNC ​បាន​ចាក់​ផ្សាយ​​រូប​ភាព​​វីដេអូ​ដែល​បង្ហាញ​ពី​​​​លោក សុខ ប៊ុន ​ឧកញ៉ា​អចលន​ទ្រព្យ​ និង​ជា​ប្រធាន​​សមាគម​អ្នក​វាយ​តម្លៃ​អចលន​ទ្រព្យ​កម្ពុជា ធ្វើ​សកម្មភាព​​​ដាល់...

ទោះ​​​បីចៅក្រម​​​ប្រឹង​​​​​​ប្រែងយ៉ាង​​​ណា​​​ ក៏​​​នៅ​​​តែមាន​​​ការ​​​ជ្រៀត​​​ជ្រែ​​​ក​​​នយោបាយ​​​នៅ​​​សាលា​​​ក្តី​​​​​​ខ្មែរ​​​ក្រហម​​​

លោក ម៉ាក ហាម៉ុន សហ​​​ចៅក្រម​​​សេីុប​​​អង្កេត​​​អន្តរជាតិ​​​ទី​​​៤​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​បាន​​​ប្រកាស​លា​​​លែងពី​​​​តំណែង​​​នៅ​​​សប្តាហ៍​​​នេះ ដោយ​​​សម្រេច​​​បាន​​​អ្វីៗ​​​ដែល​​​ចៅក្រមមុន​​​ៗ​​​​​​ធ្វើ​​​មិន​បាន​​​​​​​នោះ​​​ គឺ​​​ការ​​​ចេញ​​​ដីកា​​​ចាប់​ខ្លួន​​​នៅ​​​​​​ក្នុង​​​សំណុំ​​​រឿង​​​០០៣ និង​​​០០៤​​​ដែល​​​ត្រូវ​​​បាន​​​​​​ជំទាស់​​​ដោយ​​​រដ្ឋាភិបាល​​​។ ឯកសារ​​​ដែល​​​ត្រូវ​​​បាន​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗ​នេះ​​​បង្ហាញ​​​ថា​​​  ទោះ​យ៉ាង​ណា ដីកា​​​ចាប់​ខ​​​្លួន​​​របស់​​ចៅ​​​ក្រម ហាមុ៉ន នេះ​មិន​​​ត្រូវ​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ពី​​​សំណាក់​​​នគរ​​​បាល​​​ទេ​​​ដោយ​​​​បង្ហាញយ៉ាង​​​​ច្បាស់​​ពី​អ្វី​ដែល​​​​ត្រូវ​​​បាន​​​គេ​​​សន្និដ្ឋាន​​​ជា​​​យូរ​​​មកហើយ​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​គ្មាន​​​ឆន្ទៈ​​​សហ​​​ការ​​​ជាមួយ​​​អង្គការ​​​សហ​​​ប្រជា​​​ជាតិ​​​នៅ​​​ក្នុង​​​ការ​​​ផ្តន្ទាទោស​​​​ជន​​​សង្ស័យ​​​ក្រៅ​​​ ​ពី​​​អ្នក​​​ដែល​​​ត្រូវ​​​បាន​​​កាត់​​​ទោស​​​នា​​​ពេល​​​បច្ចុប្បន្ន​​​ឡើយ​​​។ ប៉ុន្តែ​​​ បើទោះ​ជា​​​​ចៅ​​​ក្រម​​​ដែល​​​នឹង​​​លា​​​លែង​​​ពី​តំណែង​​​រូប​​​នេះ​​​បាន​​​សម្រេច​​​បន្ត​​​ការ​​​សើុប​​​អង្កេត​​​ដោយ​​​ស្ងាត់​​​ៗ​​​​​​ពុំ​​​មាន​​​ការ​​​សហ​​​ការ​​​​​​ពី​​​សំណាក់​​​សមភាគី​​​កម្ពុជា​​​របស់​​​លោក​​​​​​​​​​​ចាប់​​​តាំង​​​ពី​​​លោក​​​មក​​​កាន់​​​ការ​​​ងារ​​​នៅ​​​សាលា​​​ក្តីនេះ​​​កាល​​​ពី​​​ខែ​​​កក្កដា​​​ឆ្នាំ​​​២០១២​​​ក៏​​​ដោយ...

​​កិច្ច​ប្រជុំ​ព្រំដែនបញ្ចប់​​ដោយ​ការ​បើក​សំប៉ាញ ប៉ុន្តែ​គ្មានលទ្ធផល

នៅ​ចុង​បញ្ចប់​​នៃ​ថ្ងៃ​ទី៣​  និង​ជា​ថ្ងៃ​ចុង​ក្រោយ​​​នៃ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ គណៈប្រតិភូ​កម្ពុជា និង​វៀតណាម​បាន​ជល់​កែវ​ស្រាសំប៉ាញ អំឡុង​ពិធី​ចុះ​ហត្ថ​លេខា​ជា​សាធារណៈ ហើយ​បាន​​ចាក​ចេញ​ទៅ​វិញ​ដោយ​​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ពិភាក្សា​​​របស់​ភាគី​ទាំងពីរ​ឡើយ​​។ ដោយ​បន្ត​រក្សា​ភាព​ស្ងាត់​ស្ងៀម​មិន​​និយាយ​​អ្វី​សោះ​អំពី​​ការ​ចរចា​​​នេះ លោក វ៉ា គឹមហុង រដ្ឋមន្ត្រី​​​​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ បានដើរ​ប្រជ្រៀត​​ក្រុម​អ្នក​យក​ព័ត៌មាន​​ចូល​ទៅ​ក្នុង​ជណ្ដើរ​យន្ត​ បន្ទាប់ពី​​​កិច្ច​​ប្រជុំ​នៅ​ឯ​ទីស្ដី​ការ​គណៈរដ្ឋមន្ត្រី​។ លោក វ៉ា គឹមហុង...

​​បុរស​ពីរ​នាក់​ត្រូវ​ចាប់​ខ្លួន​ក្នុង​ករណី​រំលោភ​អនីតិជន​ ដោយ​ក្នុង​នោះ​ជនរងគ្រោះ​ម្នាក់​ជា​ក្មេងប្រុស

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​ពីរ​កាលពី​ថ្ងៃ​អង្គារ នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​​កសិករ​វ័យ​៦១​ឆ្នាំ​ម្នាក់​​ក្នុង​ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​​​ប្ដី​​​ប្រពន្ធ​ពីរ​នាក់​​ចោទ​ប្រកាន់​គាត់​​ថា​ ​បាន​រំលោភ​​​កូនស្រី​អាយុ​១២​ឆ្នាំ​របស់​ខ្លួន​ ខណៈ​អាជ្ញាធរ​ខេត្ត​ក្រចេះ​បាន​ឃាត់​ខ្លួន​បុរស​​វ័យ​២៨​ឆ្នាំ​ម្នាក់​​​​​ទៀត​ពី​បទ​រំលោភ​ក្មេង​ប្រុស​អាយុ​៨​ឆ្នាំ។ នគរ​បាល​ខេត្តពោធិ៍សាត់​បាន​ចាប់​ខ្លួន​​ឈ្មោះ ចាន់ សាវិន នៅ​ក្នុង​ឃុំស្នាអន្សា ស្រុក​ក្រគរ បន្ទាប់ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​​ពី​ឪពុក​ម្ដាយ​របស់​ក្មេងស្រី​អាយុ​១២​ឆ្នាំ នេះ​បើ​យោង​តាម​ការ​​ឲ្យ​ដឹង​ពី​លោក កែ...

EdC៖ បន្ទោស​​​អាកាស​​​ធាតុ​​​ចំពោះ​​​វិក្កយបត្រ​​​អគ្គិសនី​​​ប្រែប្រួល​​​តម្លៃ

អគ្គិសនី​កម្ពុជា​ (EdC) បាន​​​ចេញ​​​សេចក្តី​​​ជូន​​​ដំណឹង​​​កាល​​​ពីថ្ងៃ​​​អង្គារ ដោយ អះ​​​អាង​​​ថា វិក្កយបត្រ​​​អគ្គិសនី​​​​​​កើន​​​ឡើង​​​ដោយ​​​សារ​​​អាកាស​​​ធាតុ​​​ក្តៅ​​​ មិនមែន​​​ដោយ​​​សា​​​រការ​​​​ប្រែ​​​ប្រួល​​​អត្រា​​​​​​ តម្លៃ​​​​​​ដែលគិតថ្លៃពីអតិថិជន ​​​នោះ​​​ឡើយ​​​។ សេចក្តី​​​ជូន​​​ដំណឹង​​​ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក កែវ រតនៈ...

​លោក វ៉ា គឹមហុង​ ច្រាន​ចោល​ការ​ទាម​ទារ​ឲ្យ​លោក​ចុះ​ពី​តំណែង​

បន្ទាប់ពី​ការ​ចរចា​ថ្ងៃ​ទី២​ជាមួយ​ប្រទេស​​វៀត​ណាម​​ជុំវិញ​បញ្ហា​ព្រំដែន​ដែល​មាន​វិវាទ​​នៃ​ប្រទេស​​​ទាំងពីរលោក វ៉ា គឹមហុង រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​កាល​ពី​ម្សិល​មិញ​បាន​ច្រាន​ចោល​ការ​​ទាម​ទារ​​​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​ឲ្យ​លោក​ចុះ​ចេញ​ពីតំណែង។ លោក​ វ៉ា គឹមហុង ដែល​ជា​ប្រធាន​គណៈ​កម្មាធិការព្រំដែន​រួម​​ និង​លោក​ ហូ...

គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​ការ​​​ពារ​​​ច្បាប់ស្តីពី​​​ ​​​NGO នៅឯសិក្ខាសាលា​​​ខណៈ​​​​គណបក្ស​​​ប្រឆាំង​​​ដើរ​​​ចេញ​​​

សមាជិក​​​សភា​​​ និង​​​មន្ត្រី​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ បាន​​​បន្ត​​​ការ​​​ពារ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​របស់ខ្លួន​​​ដែល​​​មាន​​​បំណង​​​គ្រប់គ្រង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​នៅឯ​​​សិក្ខាសាលា​​​មួយ​​​ធ្វើ​​​ឡើង​​​ក្នុង​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ​​​ ទោ​​​ះ​​​បី​​​ជា​​​មាន​​​ការ​​​ធ្វើ​​​ពហិកា​​​រ​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋា​​​ភិ​​​បាល​​​​​​មួយ​​​ចំនួន និង​​​គណបក្ស​​​ប្រឆាំង​​​​​​ដែល​​​​​​​​​ចាត់​​​ ទុក​​​ព្រឹត្តិការណ៍​​​​​​នេះ​​​ថា “គ្មានន័យ” ​​​ក៏​​​​​​ដោយ ។ គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​​​​បាន​​​រៀប​​​ចំ​​​សិក្ខា​​​សាលា​​​នេះមុន​​​ការ​​​បោះ​​ឆ្នោត​​​ដែល​​​ជិត​​​មកដល់​​​​​​...

តំណាង​រាស្ត្រ​អំពាវនាវ​ឲ្យ​សហ​ប្រជាជាតិ​ជួយ​អ្នក​ជាប់​ឃុំ​នៅ​ព្រៃ​ស្ពឺ​បាន​ទៅ​ផ្ទះ

បន្ទាប់ពី​មាន​អធិការ​កិច្ច​នៅ​មណ្ឌល​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ពោធិ៍​សែនជ័យ នៅ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង លោក​ស្រី កែ សុវណ្ណរតន៍ កាលពី​ថ្ងៃ​ពុធ​បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​កំពុង​ស្វះស្វែង​សុំ​ជំនួយ​ពី​អង្គការ​សហ​ប្រជាជាតិ ក្នុង​ការ​ដឹក​ជញ្ជូន​ទៅ​ផ្ទះ​វិញ​នូវ​អ្នក​ជាប់​ឃុំ​រាប់​សិប​នាក់​នៅ​កន្លែង​ឃុំ​ខ្លួន​ដែល​មាន​ឈ្មោះ​អាក្រក់...

​សាល​ក្រម​ជុំវិញ​​សំណុំ​រឿង​ចាប់​ជំរិត​ ហើយ​សម្លាប់​​​ត្រូវ​បាន​ជំទាស់

នៅ​ក្នុង​ការ​បង្ហាញ​ការ​ជំទាស់​ដ៏កម្រ​មួយ​ក្នុង​តុលាការកាលពី​ម្សិលមិញ​​ ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល ​​បាន​​ប្ដឹង​ទាស់​នឹង​សាល​ក្រម​​ផ្តន្ទា​ទោស​បុរស​ពីរ​នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​​ក្នុង​ការ​ចាប់​ជំរិត​ហើយ​សម្លាប់​។ ព្រះរាជអាជ្ញា លឹម សុគន្ថា ​បាន​សុំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​បុរស​បី​នាក់​ដែល​ជាប់​ពាក់​ព័ន្ធ​​​​​នៅ​ក្នុង​ការ​ចាប់ជំរិត​ហើយ​សម្លាប់​យុវជន​​​ ហេង ពិសិដ្ឋ អាយុ​២៥​ឆ្នាំ​...

រដ្ឋាភិបាល​​​កម្ពុជា​​​ស្ងាត់​​​ស្ងៀម ​​​បន្ទាប់​​​ពី​​​ចរចា​​​បញ្ហា​​​​​​ព្រំដែន​​​ ជា​​​មួយ​​​វៀត​​​ណាម​​​​​​ក្នុង​​​ថ្ងៃ​​​ដំបូង​​​

លោក វ៉ា គឹមហុង រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​កិច្ច​​​ការ​​​ព្រំដែន​​​មក​​​ពីគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ជាមួយ​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ទេ​​​កាលពី​​​ម្សិលមិញ បន្ទាប់​​​ពី​ជួប​​ជាមួយ​អនុ​​​​​​​​​រដ្ឋ​​​មន្ត្រី​​​ការ​​​បរទេស​​​វៀត​​​ណាម​​​សម្រាប់​​​កិច្ច​​​ប្រជុំ​​​ដំបូង​​​របស់​​​គណៈ​​​កម្មា​​​ធិការ​​​ព្រំដែន​​​​​​រួម​​​លើក​​​​ដំបូង​​​​ចាប់​​​តាំង​​​ពី​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិបាន​​​ចាប់​​​ផ្តើម​​​យុទ្ធនាការ​​​​​ស្វែង​​​រក​​​ការ​​​ទន្ទ្រាន​​​ទឹក​​​ដី​​​ពី​​​សំណាក់​​​វៀត​​​ណាម​​​​​​​​។ ពេល​​​ដើ​​​រចេញ​​​ពី​​​កិច្ច​​​ប្រជុ​​​ំ​​​នា​ព្រឹក​​​នោះ​​​នៅ​​​ឯទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​ លោក វ៉ា គឹម   ហុង​​​ ដែល​​​​​​ត្រូវ​បាន​​​​គណបក្ស​​​សង្គ្រោះ​​​...

ព័ត៌មានថ្មីៗ