38 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

នៅ​​​ឯ​​​សវនាការ​​​​​​លើ​​​បណ្ដឹង​​​សាទុក្ខ​​​​​​ សាក្សី​​​ប្រាប់​​​សាលា​​​ក្តី​​​អំពី​​​ការ​​​សម្លាប់​​​រង្គាល​​​

នៅ​​​ពេល​​​ដែល​​​សវនាការ​​​លើ​​​បណ្តឹង​​​សាទុក្ខ​​​ បាន​​​បន្ត​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ប្រឆាំង​​​នឹង​​​សាលក្រម​​​មាន​​​ពិរុទ្ធ​​​ ដែល​​​សម្រេច​​​ចំពោះ​​​ នួន ជា​​​ និង​​​ ខៀវ សំផន ក្នុង​​​ដំណាក់​​​កាល​​​ទី​​​១​​​នៃ​​​សំណុំ​​​រឿង​​​០០២នោះ​​​​​​ កូនប្រុស​​​នៃ​​​អតីត​​​ទាហាន​​​ លន់ នល់ ម្នាក់​​​ បាន​​​ប្រាប់​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម​​​អំពី​​​​​​ដំណើរ​​​រឿង​​​​​ដែល​​​គាត់​​​ធ្វើ​​​ពុធ​​​ជា​​​ស្លាប់​​​ក្នុង​​​ចំណោម​​​សព​​​ដែល​​​គេ​​​សម្លាប់​​​ ដោយ​​​សារ​​​តែ​​​ការ​​​ជាប់​​​ទាក់​​​ទង​​​របស់​​​ពួក​​​គេ​​​ទៅ​​​នឹង​​​របប​​​​​​​​​ដែល​​​គាំទ្រ​​​ដោយ​​​អាមេរិក​​​។ នួន ជា មេដឹក​​​នាំ​​​ទី​​​២ របស់​​​ខ្មែរ​​​ក្រហម​​​ និង​​​ ខៀវ សំផន ជា​​​ប្រមុខ​​រដ្ឋ​​​ ត្រូវ​​​គេ​​​រក​​​ឃើញ​​​ថា​​​មាន​​​ពិរុទ្ធភាព​​​នៃ​​​ឧក្រិដ្ឋ​​​កម្ម​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​កាល​​​ពី​​​ខែ​​​សីហា នឹង​​​​​​ត្រូវ​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​មួយ​​​ជីវិត​​​ ចំពោះ​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ឧក្រិដ្ឋ​​​​​​របស់​​​ពួក​​​គេ​​​ក្នុង​​​ការ​​​ជម្លៀស​​​ប្រជាជន​​​ចេញ​​​ពី​​​ក្រុង​​​ភ្នំពេញ​​​​​​នៅ​​​ខែមេសា ឆ្នាំ​​​១៩៧៥ និង​​​វិសុទ្ធិកម្ម​​​ទាហាន​​​ និង​​​មន្ត្រីរបប​​​ លន់​​​ នល់ នៅ​​​ការដ្ឋាន​​​ទួល​​​ពោធិ៍ជ្រៃ ក្នុង​​​ខេត្ត​​​ពោធិ៍សាត់។ កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ លោក សៅ វ៉ាន់ អតីតមេឃុំ​​​បាន​​​ប្រាប់​​​សាលា​​​ក្តី​​​ថា មន្ត្រី​​​ខ្មែរ​​​ក្រហម​​​ជាន់​​​ខ្ពស់​​​ ក្នុង​​​នោះ​​​មាន​​​ ខៀវ សំផន ផង​​​ដែរ​​​ បាន​​​ចេញ​​​បញ្ជា​​​មិន​​​ឲ្យ​​​ធ្វើ​​​បាប​​​អតីត​​​ទាហាន​​​របប​​​ លន់ នល់។ ក៏ប៉ុន្តែ កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សំ សិទ្ធី ​​​​​​ដែល​​​មាន​​​អាយុ​​​១៤​​​ឆ្នាំ​​​កាល​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៧៥​​​ បាន​​​រៀប​​​រាប់​​​ផ្ទុយ​​​ស្រឡះ​​​ អំពី​​​​​​​​​អាកប្បកិរិយា​​​របស់​​​របប​​​នេះ​​​ចំពោះ​​​អ្នក​​​ដែល​​​មាន​​​​​ទំនាក់​​​ទំនង​​​នឹង​​​​​​របប​​​សាធារណរដ្ឋ​​​ខ្មែរ​​​។ លោក សិទ្ធី ជា​​​អធិការ​​​នគរ​​​បាល​​​ក្រុង​​​កំពង់​​​ឆ្នាំ​​​ង និង​​​ជា​​​កូន​​​ប្រុស​​​អតីត​​​ទាហាន​​​របប​​​ លន់ នល់ បាន​​​ប្រាប់​​​តុលាការ​​​អំពី​​​ដំណើរ​​​រឿង​​​​​ដែល​​​គ្រួសារ​​​របស់​​​លោក​​​​​​​​​ត្រូវ​​​បាន​​​គេ​​​ជម្លៀស​​​ចេញ​​​ពី​​​ភូមិ​​​ផ្អេរ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​ បន្ទាប់ពី​​​កម្លាំង​​​កុម្មុយនិស្ត​​​បាន​​​ត្រួត​​​ត្រា​​​ក្រុង​​​ភ្នំពេញ​​​។ នៅ​​​ពេល​​​ដើរ​​​កាត់​​​តំបន់​​​ភ្នំ​​​នៅ​​​ជិត​​​នោះ​​​​​​​​​​​​ លោក សិទ្ធី​​​ បាន​​​និយាយ​​​ថា ពួក​​​គាត់​​​ត្រូវ​​​គេ​​​នាំ​​​​​​ទៅ​​​វត្ត​​​ច្រក​​​ស្តេច​​​ ដែល​​​នៅ​​​ទី​​​នោះ​​​មាន​​​ការ​​​ប្រកាស​​​ឲ្យ​​​ទាហាន​​​ និង​​​មន្ត្រី​​​នៃ​​​របប​​​មុន​​​មក​​​ចុះ​​​ឈ្មោះ​​​យក​​​អង្ករ​​​មុន​​​ពេល​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​​​​តាម​​​​​​តំណែង​​​ចាស់​​​របស់​​​ខ្លួន​​​វិញ​​​​​​។ លោក​​​បាន​​​និយាយ​​​ទៀត​​​ថា ពួក​​​គេ​​​ជួប​​​វាសនា​​​អាក្រក់​​​ជាង​​​ការ​​​ស្មាន។ លោក សិទ្ធី បាន​​​និយាយ​​​ថា ​​​"ពួក​​​គេ​​​បាន​​​ភូត​​​យើង​​​ទាំង​​​អស់​​​គ្នា​​​ថា យើង​​​អាច​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​វិញ​​​... បាន​​​ចុះ​​​ឈ្មោះ​​​ថា គាត់​​​ជា​​​អតី​​​ត​​​ទាហាន​​​។ បន្ទាប់​​​ពីការ​​​ចុះ​​​ឈ្មោះ​​​គេ​​​ហៅ​​​ឈ្មោះ​​​សមាជិក​​​គ្រួសារ​​​ ហើយ​​​គេ​​​បាន​​​នាំ​​​យើង​​​ទៅ​​​ខាង​​​ត្បូង​​​វត្ត​​​ និង​​​ប្រាប់​​​ថា យើង​​​នឹង​​​រក​​​ផ្ទះ​​​មួយ​​​​​​ដើម្បី​​​នៅ​​​"។ ក្រោយ​​​ពី​​​ដើរ​​​បាន​​​ចម្ងាយ​​​ប្រហែល​​​​​​​​​ពី​រ​​​​គីឡូម៉ែត្រ​​​ពីវត្ត​​​នោះ​​​​​​ ប្រជាជន​​​ប្រាំ​​​ពីរ​​​គ្រួសារ​​​ ដែល​​​សុទ្ធ​​​តែ​​​មាន​​​ទំនាក់​​​ទំនង​​​​​​នឹង​​​របប​​​សាធារណរដ្ឋ​​​ខ្មែរ​​​ ត្រូវ​​​បាន​​​គេ​​​បំបែក​​​ចេញ​​​ពី​​​គ្នា​​​ ហើយ​​​ប្រុស​​​ៗ​​​ត្រូវ​​​គេ​​​នាំ​​​ចូល​​​ព្រៃ​​​។ បន្ទាប់​​​ពី​​​ឮ​​​ស្នូរ​​​កាំភ្លើង​​​​​​​​​ ពេល​​​នោះ​​​លោក សិទ្ធី បាន​​​និយាយ​​​ថា ស្ត្រី​​​និង​​​ក្មេង​​​ៗ​​​រួម​​​ទាំង​​​រូប​​​លោក​​​ផង​​​​​​ត្រូវ​​​គេ​​​បណ្តើរ​​​ទៅ​​​កន្លែង​​​សម្លាប់​​​​​​ និង​​​បញ្ជា​​​ឲ្យ​​​អង្គុយ​​​ចុះ​​​។ លោក សិទ្ធី បាន​​​និយាយ​​​ថា "ម្តាយ​​​របស់​​​ខ្ញុំ​​​អង្គុយ​​​នៅ​​​មុខ​​​ខ្ញុំ​​​ ហើយ​​​នៅ​​​ពេល​​​គេ​​​បាញ់​​​កាំភ្លើង​​​លើ​​​យើង​​​ គ្រាប់​​​កាំភ្លើង​​​មួ​​យ​​​គ្រាប់​​​ចំ​​​ទ្រូង​​​គាត់​​​ គាត់​​​បាន​​​ដួល​​​ទៅ​​​នឹង​​​ដី​​​ ហើយ​​​ខ្ញុំ​​​ធ្វើ​​​ពុធ​​​ជា​​​ដួល​​​លើ​​​ដី​​​ដែរ​​​...​​​ហើយ​​​ពួក​​​គេ​​​ដើរ​​ជុំវិញ និង​​​វាយ​​​​​​សំពង​​​ក្បាល​​​កូន​​​ក្មេង​​​​​​ដើម្បី​​​ឲ្យ​​​ពួក​​​គេ​​​ស្លាប់​​​​​​"។ នៅ​​​ពេល​​​ពួក​​​គេ​​​សម្លាប់​​រួច​​​ហើយ​​​ លោក សិទ្ធី បាន​​​និយាយ​​​ថា ​គាត់​​​បាន​​​ឮ​​​កម្មាភិបាល​​​ខ្មែរ​​​ក្រហម​​​និយាយ​​​ថា " ពួក​​​អ្នក​​​ឯង​​​​​​ជិះ​​​ជាន់​​​អញ​​​ច្រើន​​​ឆ្នាំ​​​ហើយ​​​ ហើយ​​​ឥឡូវ​​​នេះ​​​ដល់​​​វេន​​​យើង​​​ជិះ​​​ជាន់​​​ពួក​​​អ្នក​​​ឯង​​​ម្តង​​​"។ បន្ទាប់​​​ពី​​​ពួក​​​​​​ទាហាន​​​បញ្ចប់​​​ការ​​​បាញ់​​​សម្លាប់​​​ និង​​​ការ​​​វាយ​​​សំពង​​​ជន​​​រង​​​គ្រោះ​​​រួច​​​មក​​​​​​ សាក្ស​​​ី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា កម្មាភិបាល​​​រូប​​​នោះ​​​បាន​​​អូស​​​សាក​​​​​​សព​​​ទម្លាក់​​​ចូល​​​រណ្ដៅ​​​គ្រាប់​​​បេ​​​៥២​​​ មុន​​​ពេល​​​ដើរ​​​ចេញ​​​ទៅ។ ក្រោយ​​​ពេល​​​ធ្វើ​​​ពុធ​​​ជា​​​ស្លាប់​​​ប្រហែល​​​២ម៉ោងរួច​​​មក​​​​​​​​​ លោក​​​សិទ្ធី បាន​​​និយាយ​​​ថា គាត់​​​បាន​​​វារ​​​ចេញ​​​ពី​​​ក្រោម​​​សព​​​ចំនួន​​​ពីរ​​​​​​ ហើយ​​​ស្រែក​​​ហៅ​​​​​​ក្រែង​​​លោ​​​មាន​​​អ្នក​​​នៅ​​​រស់​​​។ លោក សិទ្ធី បាន​​​និយាយ​​​ថា លោក​​​បាន​​​ដឹង​​​ថា​​​​​​ប្អូន​​​ស្រី​​​ និង​​​ជីដូន​​​មួយ​​​ពីរ​​​នាក់​​​ទៀត​​​របស់​​​លោក​​​ក៏​​​នៅ​​​រស់​​​ពី​​​ការ​​​សម្លាប់​​​នោះ​​​ដែរ ហើយ​​​នាំ​​​គ្នា​​​រក​​​ផ្លូវ​​​ត្រឡប់​​​ទៅ​​​វត្ត​​​នោះ​​​វិញ​​​ ដែល​​​នៅ​​​ទី​​​នោះ​​​​​​គាត់​​​បាន​​​អះ​​​អាង​​​ថា មាន​​​មនុស្ស​​​រាប់​​​ពាន់​​​នាក់​​​នៅ​​​ទី​​​នោះ ដោយ​​​រត់​​​គេច​​​ចេញ​​​ពី​​​ការ​​​តាម​​​ចាប់​​​របស់​​​កម្មាភិបាល​​​ ដែល​​​គាត់​​​និយាយ​​​ថា កំពុង​​​ស្វែង​​​រក​​​រូប​​​គាត់​​​។ មេធាវី​​​ការពារ​​​ក្តី​​​ទាំង​​​ពីរ​​​ក្រុម​​​បាន​​​លើក​​ឡើង​​​នូវ​​​​​​ភាព​​​មិនស៊ីគ្នា​​​​​​​​​ក្នុ​​ង​​​សក្ខីកម្ម​​​របស់​​​សាក្សី​​​ និង​​​បាន​​​ចោទ​​​សួរ​​​ភាព​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​របស់​​​គាត់។​​​ សាក្សី​​​រូប​​​នេះ​​​បាន​​​រៀប​​​រាប់​​​ដំណើរ​​​រឿង​​​ផ្ទុយ​​​គ្នា​​​​​​​​​ទៅ​​​នឹង​​​​ការ​​​សម្លាប់​​​នោះ​​​ ដោយ​​​ដំបូង​​​ឡើយ​​​អះ​​​អាង​​​ថា គាត់​​​បាន​​​ឃើញ​​​ "ការ​​​បាញ់​​​កាំភ្លើង​​​" នៅ​​​ពេល​​​គេ​​​សម្លាប់​​​ឪពុក​​​គាត់​​​​​​ តែ​​​ក្រោយ​​​មក​​​អះ​​​អាង​​​ថា គាត់​​​គ្រាន់​​​តែ​​​បាន​​​ឮ​​​ស្នូរ​​​គ្រាប់​​​កាំភ្លើង​​​ពី​​​ចម្ងាយ​​​ប៉ុណ្ណោះ​​​។ នៅ​​​ពេល​​​ព្រមាន​​​អំពី​​​ការ​​​សួរ​​​ដដែល​​​ៗ​​​នោះ លោក វិុចទ័រ កូប៉េ មេធាវី​​​ការ​​​ពារ​​​ នួន ជា​​​ បាន​​​និយាយ​​​ថា "គោល​​​ជំហរ​​​របស់​​​យើង​​​ គឺ​​​ថា គាត់​​​ប្រឌិត​​​រឿង​​​នេះ​​​ ហើយ​​​វិធី​​​តែ​​​មួយ​​​គត់​​​ដើម្បី​​​​​​បង្កើត​​​រឿង​​​នេះ គឺ​​​ត្រូវ​​​ស្វែង​​​រក​​​ដំណើរ​​​រឿង​​​ពិស្តារ​​​ដែល​​​គួរ​​​ឲ្យ​​​ជឿ​​​ទុក​​​ចិត្ត​​​"។ សវនាការ​​​លើ​​​បណ្តឹង​​​សាទុក្ខ​​​​​​​​​បន្ត​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​៕មានិត​​​​​​

ក្រុង​​​ភ្នំពេញនិ​ង​​​ក្រុង​​​ហាណូយ​​​នឹង​​​សើុប​​​អង្កេត​​​ការ​​​វាយ​​​តប់​​​គ្នា​​​នៅ​​​តាម​​​ព្រំដែន​​​

ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​វៀតណាម​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​មួយ​​​ ដើម្បី​​​សើុប​​​អង្កេត​​​ដំណើរ​​​ទៅ​​​ពិនិត្យ​​​ព្រំដែន​​​ដែល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​ទៅ​​​កាន់​​​បង្គោល​​​ព្រំដែន​​​មាន​​​ជម្លោះ​​​ក្នុ​​​ង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពី​​​ចុង​​​ខែ​​​មុន​​​ ជា​​​កន្លែង​​​ដែល​​​លោក​​​ រៀល ខេមរិន្ទ្រ​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រឆាំង​​​​​​អះ​​​អាង​​​ថា រូប​​​លោក​​បាន​​ទទួល​​​រង​​​ការ​​​វាយ​​​ដំ​​​ពី​​​សំណាក់​​​ជន​​​ស៊ីវិល​​​វៀតណាម​​​ ដែល​​​គាំទ្រ​​​ដោយ​​​ទាហាន​​​។ ការ​​​ធ្វើ​​​ដំណើរ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​មិថុនា​​​ មាន​​​បំណង​​​ដើម្បី​​​សិក្សា​​​បង្គោល​​​ព្រំដែន​​​​​​លេខ​​​​​​២០៣​​​​​​​​ក្នុង​​​ស្រុក​​​កំពង់​​​រោទិ៍ ប៉ុន្តែ បាន​​​កើត​​​មាន​​​ការ​​​វាយ​​​តប់​​​គ្នា​​​ នៅ​​​ពេល​​​ដែល​​​ពល​​​រដ្ឋ​​​ខ្មែរ​​​រាប់​​​រយ​​​នាក់​​​ជួប​​​នឹង​​​ក្រុម​​​ជនជាតិ​​​​​​វៀតណាម​​​​​​ក្នុង​​​តំបន់​​​នោះ​​​ ដែល​​​មិន​​​ទាន់​​​បោះ​​​បង្គោល​​​កំណត់​​​ព្រំដែន​​​ពេញ​​​លេញ​​​នៅ​​​ឡើយ​​​​​។ រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​ បាន​​​អះ​​​អាង​​​ថា ពល​​​រដ្ឋ​​​ និង​​​ក្រុម​​​​​​សន្តិសុខ​​​របស់​​​ខ្លួន​​​​​​បាន​​​ទទួល​​​រង​​​ការ​​​វាយ​​ដំ​​​ ដោយ​​​មាន​​​មនុស្ស​​​ប្រាំពីរ​​​នាក់​​​បាន​​​រង​​​របួស​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​បាន​​​ព្យាយាម​​​ឃាត់​​​ពល​​​រដ្ឋ​​​ខ្មែរ​​​មិន​​​ឲ្យ​​​ឆ្លង​​​ចូល​​​ទឹក​​​ដី​​​វៀតណាម​​​។ សេចក្តី​​​ប្រកាស​​​ព័ត៌មាន​​​ពី​​​ក្រសួង​​​ការ​​​បរទេស​​​ចេ​​​ញ​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ និយាយ​​​ថា "រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​ឯកភាព​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​​​​ចម្រុះ​​​ដែល​​​មាន​​​ភារកិច្ច​​​ក្នុង​​​ការ​​​បន្ត​​​ពិនិត្យ​​​ និង​​​បំភ្លឺ​​​ពី​​​ឧប្បត្តិហេតុ​​​ដែល​​​បាន​​​កើត​​​ឡើង...តាម​​​ការ​​​ស្នើ​​​សុំ​​​"។ ទាក់​​​ទង​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក​​​ ជុំ​​​ សុន្ទរី អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការបរទេស​​​មិន​​​អាច​​​ផ្តល់​​​សេចក្តី​​​ពិស្ដារ​​​ថា នរណា​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​គណៈកម្មាធិការ​​​ ឬ​​​ថា គណៈកម្មាធិការ​​​នេះ​​​មាន​​​សមាជិក​​​ប៉ុន្មាន​​​នាក់​​​នោះ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ទើប​​​តែ​​​ដំណើរ​​​ការ​​​រៀ​​ប​​​ចំ​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​នេះ​​​ដើម្បី​​​បំភ្លឺ​​​ឧប្បត្តិហេតុ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​មិថុនា នៅ​​​ស្រុក​​​ំពង់​​​រោទិ៍។ ខ្ញុំ​​​មិន​​​ដឹង​​​សមាសភាព​​​ទេ​​​"។ លោក​​​ ខេមរិន្ទ្រ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ទាំង​​​ពី​​​រ​​​គួរ​​​សើុបអង្កេត​​​ជម្លោះ​​​នេះ​​​ដោយ​​​ឯករាជ្យ​​​ ហើយ​​​បន្ទាប់មក​​​ប្រៀបធៀប​​​លទ្ធផល​​​ដែល​​​រក​​​ឃើញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ដោយ​​​សារ​​​តែ​​​រដ្ឋាភិបាល​​​វៀតណាម​​​តែ​​​ងតែ​​​ប្រើ​​​ឥទ្ធិពល​​​របស់​​​ខ្លួន​​​លើ​​​រដ្ឋាភិបាល​​​កម្ពុជា​​​នោះ លទ្ធផល​​​រក​​​ឃើញ​​​នឹង​​​មិន​​​អា​ច​​​ទទួលយក​​​​​​បាន​​​ទេ​​​ ប្រសិន​​​បើ​​​ឧប្បត្តិហេតុ​​​នេះ​​​ត្រូវ​​​ពិនិត្យ​​​ដោយ​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​នៃ​​​ប្រទេស​​​ទាំង​​​ពីរ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ដើម្បី​​​បាន​​​លទ្ធផល​​​រក​​​ឃើញ​​​​​​ត្រឹម​​​ត្រូវ​​​ ប្រទេស​​​ទាំង​​​ពីរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ត្រូវ​​​បង្កើត​​​ក្រុម​​ការ​​​ងារ​​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​​​​ ហើយ​​​យក​​​មក​​​ប្រៀប​​​ធៀប​​​ការ​​​រក​​​ឃើញ​​​​​​នៃ​​​ក្រុម​​​ការ​​​ងារ​​​យួន ជា​​​មួយ​​​នឹង​​​ការ​​​រក​​​ឃើញ​​​នៃ​​​​​​ក្រុម​​​ការ​​​ងារ​​​ខ្មែរ"។ លោក ខេមរិន្ទ្រ​​​ ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ដែរ​​​ថា ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គួរ​​​មាន​​​តួនាទី​​​ក្នុង​​​ការ​​​ស៊ើុប​​​អង្កេត​​​នេះ​​​ដែរ​​​។ ក្នុង​​​ពេល​​​ប៉ុន្មាន​​​សប្តាហ៍​​​ថ្មី​​​ៗនេះ​​​ រដ្ឋាភិបាល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​បាន​​​ផ្ញើ​​​កំណត់​​​ទូត​​​​​​​​​ចំនួន​​​បី​​​ទៅ​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​ ដោយ​​​ទាម​​​ទារ​​​ឲ្យ​​​បញ្ឈប់​​​ការ​​​លុក​​​លុយ​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ ក្នុង​​​នោះ​​​មាន​​​ទាំង​​​ការ​​​ជីក​​​ស្រះ​​​​​​ទឹក​​​ ការ​​​សាង​​​សង់​ប៉ុស្តិ៍​​​យោធា និង​​​ការ​​​ធ្វើ​​​ផ្លូវ​​​នៅ​​​តាម​​​ព្រំដែន​​​មាន​​​ជម្លោះ​​​ជា​​​ដើម​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ក៏​​​បាន​​​ជួប​​​ជាមួយ​​​សមាជិក​​​​​​នៃ​​​ការិយាល័យ​​​នយោបាយ​​​មជ្ឈិម​​​បក្ស​​​របស់​​​វៀតណាម​​​នៅ​​​ខែ​​​មុន​​​ និង​​​បាន​​​ស្នើ​​​ឲ្យ​​​មាន​​​ "ភាព​​​ស្ងៀម​​​ស្ងាត់​​​" អំឡុង​​​ដំណើរ​​​ចុះ​​​ពិនិត្យ​​​ដែល​​​ដឹកនាំ​​​ដោយ​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​ក្នុង​​​តំបន់​​​មាន​​​ជម្លោះ​​​តាម​​​បណ្តោយ​​​ព្រំដែន​​​។ ទាក់​​​ទង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក កែម ឡី អ្នក​​​វិភាគ​​​នយោបាយ​​​ និង​​​ជា​​​ស្ថាបនិក​​​នៃ​​​ក្រុម​​​តស៊ូ​​​មតិ​​​នយោបាយ​​​ខ្មែរ​​​ដើម្បី​​​ខ្មែរ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​​​​នឹង​​​ពិបាក​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ព្រំដែន​​​នេះ​​​​​​ដោយ​​​ខ្លួន​​​ឯង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គេ​​​មិន​​​អាច​​​បន្ត​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទាំង​​​នេះ​​​ម្តង​​​មួយ​​​ៗ​​​បាន​​​ទេ​​​។ ដើម្បី​​​បញ្ចប់​​​ជម្លោះ​​​ព្រំដែន​​​នេះ​​​ ចាំ​​​បាច់​​​ត្រូវ​​​មាន​​​យន្ត​​​ការ​​​ថ្នាក់​​​តំបន់​​​ ឬ​​​អន្តរ​​​ជាតិ​​​ តុលាការ​​​អន្តរជាតិ​​​ ដូច​​​ករណី​​​ប្រាសាទ​​​ព្រះ​​​វិហារ​​​អ៊ីចឹង​​​​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​សើុប​​​អង្កេត​​​ដោយ​​​ក្រុម​​​ការ​​​ងារ​​​ចម្រុះ​​​ថ្មី​​​នេះ​​​​​​មិន​​​ទំនង​​​ជា​​​នឹង​​​បាន​​​លទ្ធផល​​​អព្យាក្រឹត្យ​​​ទេ​​​ ដោយសារ​​​តែ​​​ទំនាក់​​​ទំនង​​​ជា​​​ប្រវត្តិសាស្ត្រ​​​រវាង​​​រដ្ឋាភិបាល​​​ទាំង​​​ពីរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា "រដ្ឋាភិបាល​​​បច្ចុប្បន្ន​​​ ​​​ ​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៨០​​​ ដោយ​​​សារ​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ ហើយ​​​មនុស្ស​​​ដដែល​​​ទាំងអស់​​​ហ្នឹង​​​កំពុង​​​ធ្វើ​​​ការ​​​ក្នុង​​​រដ្ឋាភិបាល​​​នេះ​​​នៅ​​​ឡើយ​​​។ នៅ​​​ពេល​​​ពួក​​​គេ​​​បង្កើត​​​ក្រុម​​​ការ​​​ងារ​​​មួយ​​​ដូច​​​នេះ​​​ វា​​​អាច​​​បិទបាំង​​​បញ្ហា​​​ មិន​​​មែន​​​ដោះ​​​ស្រាយ​​​បញ្ហា​​​ទេ​​​"៕មានិត

វាលពិឃាដ​​​របស់​​​វេជ្ជបណ្ឌិត ​​​ង៉ោ

ខ្សែ​​​ភាព​​​យន្ត​​​ថ្មី​​​​​​រៀប​​​រាប់​​​អំពី​​​ឆាក​​​​​​ជីវិត​​​និង​​​​​​មរណភាព​​​នៃ​​​អ្នក​​​រស់​​​រាន​​​មាន​​​ជីវិត​​​ពី​​​របប​​​ខ្មែរ​​​ក្រហម​​​​​​និង​​​ជ័យលាភី​​​រង្វាន់​​​អូស្កា លោក ហាំង ង៉ោ ​​​​​​​​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែកុម្ភៈ ឆ្នាំ​​​១៩៩៦ លោក ហាំង ង៉ោ អ្នក​​​រស់​​​រានមាន​​​​​​ជីវិត​​​ពី​​​របប​​​ខ្មែរ​​​ក្រហម ដែល​​​មាន​​​កេរ្តិ៍​​​ឈ្មោះ​​​បោះ​​​សំឡេង​​​នៅ​​​ក្នុង​​​តួសម្តែង​​​ទទួលបាន​​​​​​ជ័យ​​​លាភីអូស្កា​​​នៅ​​​ក្នុង​​​រឿង​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "វាល​​​ពិឃាដ" ត្រូវ​​​បាន​​​គេ​​​បាញ់​​​ស្លាប់​​​នៅ​​​ខាង​​​ក្រោយ​​​​​​គេហដ្ឋាន​​​របស់​​​លោក​​​ក្នុង​​​ក្រុង​​​ឡូស អានហ្ជេលឡិស។ ពីរ​​​ឆ្នាំ​​​ក្រោយ​​​មក​​​ សមាជិក​​​បី​​​នាក់​​​នៃ​​​ក្រុម​​​ជើង​​​កាង​​​"អូរៀនថល ឡេហ្ស៊ី ប៊យហ្ស៍"​​​ ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​ទោស​​​ពី​​​បទ​​​សម្លាប់​​​លោកវេជ្ជ​​​បណ្ឌិត​​​​​​ដែល​​​ក្លាយ​​​ជា​​​តួកុន​​​ក្នុង​​​ពេល​​​មាន​​​អំពើ​​​​​​ប្លន់​​​មួយ​​​មិន​​​បាន​​​សម្រេច។

រដ្ឋាភិបាល​បដិសេធ​​ថា​ខ្លួន​មិន​បាន​ប្រើ​ផែនទី​ខុស​ទេ​

លោក​ វ៉ា គឹមហុង ​ប្រធាន​គណៈកម្មាធិការ​​​ព្រំដែន​​រួម​កម្ពុជា-វៀតណាម បាន​​រៀប​ចំ​​​សន្និ​សីទ​កាសែត​​​​មួយ​​កាល​ពី​​ម្សិលមិញ​​ដើម្បី​​​ឆ្លើយ​តប​​ទៅ​នឹង​ការ​អះអាង​​​របស់​គណបក្ស​ប្រឆាំង​​​ដែល​លើក​​ឡើង​ថា លោក​មិន​បញ្ចេញ​ផែន​ទី​របស់​រដ្ឋាភិបាល​​​ដែល​បង្ហាញពី​ព្រំដែន​កម្ពុជា-​វៀតណាម ដោយ​សារ​តែ​ផែន​ទី​ទាំង​នោះ​គូរ​ដោយ​វៀតណាម​ នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៨០។ ក្នុង​រយៈ​ពេល​ជាង​១ខែ​មក​នេះ លោក...

រោង​​​អារឈើ​​​ត្រូ​​​វ​​​បាន​​​រក​​​ឃើញ​​​ក្នុង​​​ព្រៃ​​​ជ្រៅនៅ​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​ ខណៈឈើ​​​ប្រណីត​​​ត្រូវ​​​បាន​​​រឹបអូស​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កាល​​​ពី​​​ថ្ងៃ​​​ពុធ មន្ត្រី​​​រដ្ឋាបាល​​​ព្រៃ​​​ឈើ​​​ក្នុង​​​ខេត្ត​​​ឧត្តរមាន​​​ជ័យ​​​បាន​​​រក​​​ឃើញ​​​​​​រោង​​​អារ​​​ឈើ និង​​​ឈើ​​​ប្រណិត​​​រាប់​​​ពាន់​​​ដុំ​​​នៅ​​​ក្នុង​​​តំបន់​​​ព្រៃ​​​ដាច់​​​ស្រយាល​​​ ដែល​​​មាន​​​តែ​​​ទាហាន​​​នៅ​​​ទី​​​នោះ​​​។ យោង​​​តាម​​​លោក ម៉ៅ សំណាង នាយ​​​ប៉ុស្តិ៍​​​​​​...

អ្នក​​​ភូមិ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​ត្រូវ​​​បាន​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម្លាប់​​​គោរបស់​​​អ្នក​​​ជំនួញ​​​ម្នាក់​​​

កាល​​​ពី​​​ថ្ងៃ​​​អង្គារ ​​​សាលា​​​ដំបូង​​​ខេត្ត​​​កោះ​​​កុងបាន​​​​លើក​​​លែង​​​ការ​​​ចោទ​​​ប្រកាន់​​​ស្ត្រី​​​ម្នាក់​​​ពីបទ​​​សម្លាប់​​​គោ​​​ចំនួន​​​ពីរ​​​ក្បាល​​​ដែល​​​ជា​​​របស់​​​​​​លោក ហេង ហ៊ុយ ម្ចាស់​​​ចម្ការ​​​ដែល​​​មាន​​​វិវាទ​​​ដីធ្លី​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ជាមួយ​​​អ្នក​​​ភូមិ​​​មូល​​​ដ្ឋាន​​​ ដែល​​​ចោទប្រកាន់​​​លោក​​​ពីបទ​​​ទន្ទ្រាន​​​យក​​​ដីស្រែ​​​របស់ពួក​​​​​​គាត់​​​។ លោក ហេង ហ៊ុយ ដែល​​​ក្រុមហ៊ុន​​​របស់​​​លោក​​​​​​​​​ទទួល​​​បាន​​​ដី​​​សម្បទានទំហំ​​​៧៧៩​​​ហិកតា​​​​​​សម្រាប់​​​ដាំ​​​អំពៅ​​​នៅក្នុង​​​ស្រុក​​​ស្រែ​​​អំបិល​​​បាន​​​ប្តឹង​​​ស្ត្រីម្នាក់​​​ឈ្មោះ...

លោក ឈាង វុន ស្នើ​​​​ឲ្យ​​​​មាន​​​​ការ​​​​ពិនិត្យ​​​​ចំពោះ​​​​ឥរិយាបថ​​​​រឹងរូស​​​​របស់​​​​លោក ​អ៊ុំ សំអាន

លោក ឈាង វុន តំណាង​​​រាស្ត្រ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ផ្ញើ​​​លិខិត​​​មួយ​​​ច្បាប់​​​ជូន​​​លោក ហេង សំរិន​​​ ប្រធាន​​​រដ្ឋ​​​សភា​​​កាល​​​ពី​​​ម្សិលមិញ ដើម្បីប្តឹង​​​ថា លោក...

បេក្ខជន​បន្លំខ្លួន​ស៊ីឈ្នួល​ប្រឡង​​តេស្ត​​សមត្ថភាព​ភាសា​កូរ៉េ ប្រឈម​​ការ​ជាប់​ពន្ធនាគារ៦ខែ

នគរ​បាល​​មួយ​រូប​បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​ថា មនុស្ស​ចំនួន​១៧​នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួននៅ​ក្នុង​រាជធានី​ភ្នំពេញ​​កាលពី​ចុង​សប្ដាហ៍កន្លង​ទៅ​នេះ អំឡុង​​ពេល​​ប្រឡង​​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​ អាច​​នឹង​ប្រឈម​ការ​ជាប់​ពន្ធនាគារ​​រយៈ​ពេល​៦​ខែ​ បន្ទាប់ពី​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​បន្លំ​ខ្លួន​ជា​​​​បេក្ខជន​ប្រឡងដែល​សង្ឃឹម​ចង់​​​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ​បេក្ខជន​ប្រឡង​ទាំង​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ខណៈ​កំពុង​ប្រឡង​​តេស្ត​សមត្ថភាព​ភាសា​កូរ៉េ​ (Topik) ប្រចាំ​ឆ្នាំ​...

មន្ត្រី​កងយោធពល​ខេមរភូមិន្ទ​ជាន់​ខ្ពស់​​មិន​ដឹង​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា​ក្នុង​ជួរ​​ទាហាន​

ពីរ​ថ្ងៃ​បន្ទាប់ពី​មេ​បញ្ជាការ​​យោធាវរៈម្នាក់​​​​ក្នុង​ខេត្ត​មណ្ឌលគិរី​បាន​ចោទ​ប្រកាន់​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​​ពីបទ​​យក​កាំភ្លើង​​ភ្ជង់​​កូន​ចៅ​របស់​ខ្លួន ដើម្បី​រំដោះ​​អ្នក​កាប់​ឈើ​ខុស​ច្បាប់​មួយ​ក្រុម​មកពី​ប្រទេស​វៀតណាម​នោះ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​​ពីរ​រូប​​ក្នុង​ចំណោម​មន្ត្រី​ជាន់​ខ្ពស់​ជាច្រើនក្នុង​ជួរ​ទាហាន​ ​​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា ពួកគាត់​មិន​​ដឹង​ពី​ហេតុការណ៍​នោះ​ទេ ចំណែក​​មេបញ្ជាការ​​កង​ទ័ព​ខេត្ត​ក្រចះ​បាន​កែ​ប្រែ​ការ​លើក​ឡើង​របស់​លោក​ពី​ហេតុការណ៍​​នោះ​។ យោង​តាម​លោក ថន ម៉េងស្រា៊ ​មេបញ្ជាការ​​​យោធាវរៈ​១...

មេដឹកនាំខ្មែរក្រហម​​ចាប់​ផ្តើម​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​សាលក្រម​ទោស​កំហុស​

សវនាការ​បណ្ដឹង​ឧទ្ធរណ៍​បាន​ចាប់​ផ្ដើម​កាលពី​ម្សិលមិញ​នៅ​ក្នុង​សំណុំរឿង​ទី១​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រឆាំង​​មេដឹកនាំ​របប​ជាន់​ខ្ពស់​​ គឺ​ នួន ជា និង​ ខៀវ សំផន ដែល​បានព្យាយាម​ច្រាន​ចោល​ការ​ផ្តន្ទា​ទោស​ពួកគាត់​ទាំងពីរ​​ឲ្យ​​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត​ពីបទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។ “​បងធំទី២" នួន...

ព័ត៌មានថ្មីៗ