31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​រដ្ឋាភិបាល​ឲ្យ​មាន​សាមគ្គីភាព​ប្រឆាំង​វៀតណាម

ដោយ​កើត​ចេញ​ពី​ដំណែល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​ដែល​វៀតណាម​គាំទ្រ​នា​ទសវត្សរ៍​ឆ្នាំ​១៩៨០ គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​រង​ការ​ចោទ​ប្រកាន់​យូរ​មក​ហើយ​ពី​សំណាក់​ក្រុម​ប្រឆាំង​ថា​បម្រើ​ចៅហ្វាយនាយ​ចាស់​របស់​ខ្លួន។ ការ​រិះគន់​មួយ​ក្នុង​ចំណោម​ការ​រិះគន់​ឥត​ឈប់​ឈរ​បំផុត​លើ​គណបក្ស​កាន់​អំណាច​នេះ​ជាច្រើន​ឆ្នាំ មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី...

សមាជិក​សភាប៉ះទង្គិច​ពាក្យសម្តី​គ្នា​ក្នុង​រដ្ឋសភា​ជុំវិញ​សិទ្ធិក្នុងការ​និយាយស្តី​

លោក ឈាង វុន សមាជិក​សភាគណបក្ស​ប្រជាជន​កម្ពុជា​ ​និង​លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នា​​​បន្ទាប់ពី​កិច្ច​ប្រជុំ​​​​នៅ​រដ្ឋសភា​កាលពី​ម្សិល​មិញ ​ដោយ​លោក...

លោក ម៉ម សូណង់ដូ ទទួលបាន​ការ​យល់ព្រម​ឲ្យដាក់​ពាក្យ​សុំបង្កើត​គណបក្ស​នយោបាយ

យោង​តាម​បុគ្គលិក​ម្នាក់​បាន​ឲ្យ​ដឹង​ថា ផែន​ការ​របស់​លោក ម៉ម សូណង់ដូ ម្ចាស់​ស្ថានីយ​វិទ្យុដ៏ពេញ​និយម និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​ម្នាក់ ​ក្នុង​ការ​បង្កើត​គណបក្ស​នយោបាយនោះ​​​​ជិតបាន​​សម្រេច​ហើយ​នៅ​សប្ដាហ៍​នេះ ​នៅ​ពេល​ក្រសួង​មហាផ្ទៃ​បាន​ផ្ដល់​ភ្លើង​ខៀវ​ដល់​រូប​លោក​ឲ្យ​ដាក់​ពាក្យ​សុំ។ លោក ហា៊ង...

លោក ហ៊ុន សែន ជំរុញ​ឲ្យ​ប្រជាពល​រដ្ឋ និង​និវត្តន៍ជន​ចិញ្ចឹម​ត្រី​

កាលពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​​​​​ចូល​រួម​​ប្រារព្ធ​ទិវា​មច្ឆជាតិ​ ដោយ​ជំរុញ​ឲ្យ​​ជន​រួម​ជាតិ​​​ចិញ្ចឹម​ត្រី​​ឲ្យ​បាន​កាន់​តែ​ច្រើន​ដើម្បី​បំពេញ​​បន្ថែម​ពី​​លើ​​បរិមាណ​​ត្រី​ធម្មជាតិ​​​ដែល​កំពុង​ធ្លាក់​ចុះ​ ហើយ​លោក​ថែម​ទាំង​បាន​ស្នើ​ឲ្យ​ម្ចាស់​​​រណ្ដៅ​ដី​ប្រែក្លាយ​រណ្ដៅ​​ទាំង​នោះ​ទៅ​ជា​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ទៀត​ផង​។ លោក​បាន​មាន​ប្រសាសន៍​ថា "​បើ​យើង​​​ពឹង​ផ្អែក​​តែ​ទៅ​លើ​​ផល​​ត្រី​ដែល​មាន​នៅ​តាម​​ទន្លេ​សាប​ ទន្លេ​មេគង្គ...

កម្មករ​​​រាប់​​​សិប​​​នាក់​​​បន្ថែម​​​ទៀត​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ចំនួន​​​បី​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​ជាង​​​៩០នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ចំនួន​​​បី​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​រាជ​​​ធានីភ្នំពេញ ខេត្ត​​​តាកែវ និង​​​ខេត្ត​​​កណ្តាល​​​ កាល​​​ពីម្សិលមិញ ​​​ដោយ​​​ធ្វើ​​​ឲ្យ​​​តួលេខ​​​សរុប​​​នៃកម្មករ​​​ដែល​​​ដួល​​​សន្លប់​​​ក្នុង​​​រយៈ​​​ពេល​​​បី​​​ថ្ងៃ​​​កន្លង​​​មក​​​នេះ​​​​​​បាន​​​កើន​​​ឡើង​​​ដល់​​​២៧៤​​​នាក់​​​។ យោង​​​តាម​​​លោក​​​ ឡាយ​​​ សុខា អភិបាល​​​ស្រុក​​​បាទី​​​បាន​​​ឲ្យដ​​​ឹង​​​ថា នៅម៉ោង​​​ប្រហែល​​​២និង​​​៣០​​​នាទី​​​រសៀល​​​ កម្មការិនី​​​ចំនួន​​​៦៨​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ Vonammy ក្នុង​​​ស្រុក​​​បាទី​​​ ខេត្ត​​​តាកែវ​​​ បាន​​​ដួល​​​សន្លប់​​​ បន្ទាប់​​​ពី​​​​​​ឈប់​​​​​​សម្រាក​​​ពី​​​ការ​​​ងារ​​​​​​ដើម្បី​​​ទទួល​​​ទាន​​​​​​​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​។ លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា "កម្មករ​​​​​​បាន​​​ចាប់​​​ផ្ដើម​​​ក្អួត​​​ចង្អោរ​​​ និង​​​ដួល​​​សន្លប់​​​ម្តង​​​ម្នាក់​​​ៗ​​​។ យើង​​​មិន​​​ដឹង​​​ថា តើ​​​ការ​​​ដួល​​​សន្លប់​​​នេះ​​​បណ្ដាល​​​មក​​​ពី​​​មូល​​​ហេតុ​​​អ្វី​​​ឡើយ​​​ ហើយ​​​យើង​​​បាន​​​ទុក​​​ឲ្យ​​​អ្នក​​​ជំនាញ​​​សើុប​​​អង្កេត​​​"។ លោក ជាវ ប៊ុនរិទ្ធ អ្នក​​​នាំពាក្យ​​​បេឡា​​​ជាតិ​​​របប​​​សន្តិសុខ​​​សង្គម​​​​​​នៅ​​​ក្រសួង​​​ការ​​​ងារ​​​​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ដែល​​​ដួល​​​សន្លប់​​​ទាំង​​​នេះ​​​បាន​​​​​​បរិភោគ​​​​​​ផ្អក​​​កំពឹស។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ហេតុ​​​ផល​​​គឺ​​​ថា កម្មករ​​​មួយ​​​ចំនួន​​​បាន​​​នាំ​​​គ្នា​​​ទិញ​​​ផ្អក​​​កំពឹស​​​តូច​​​ៗ​​​មក​​​បរិភោគ​​​សម្រាប់​​​អាហារ​​​ថ្ងៃ​​​ត្រង់​​​ ហើយ​​​មាន​​​អាការៈ​​​ដូច​​​ជា ឈឺក្បាល​​​ និង​​​វិល​​​មុខ ដែល​​​ជា​​​ហេតុ​​​​​​ធ្វើ​​​ឲ្យ​​​ពួក​​​គេ​​​ដួល​​​សន្លប់​​​"។ នៅ​​​ក្នុង​​​ករណី​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ កម្មករ​​​ចំនួន​​​១៩​​​នាក់​​​បាន​​​ដួល​​​សន្លប់​​​នៅ​​​ក្នុង​​​រោង​​​ចក្រ​​​ Quint Major Industrial ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​ស្រុក​​​អង្គស្នួល​​​ ខេត្ត​​​កណ្តាល​​​ នៅ​​​វេលា​​​ម៉ោង​​​៩​​​ព្រឹក​​​ ហើយ​​​វា​​​ជា​​​ថ្ងៃ​​​ទី​​​៣​​​ហើយ​​​ដែល​​​កម្មករ​​​នៅក្នុង​​​រោង​​​ចក្រ​​​នេះ​​​បាន​​​ដួល​​​សន្លប់​​​នោះ​​​។ កម្មការិនី​​​សរុប​​​ចំនួន​​​​​​​​​៨៩​​​នាក់បាន​ដួល​សន្លប់​​នៅ​ក្នុង​រោង​ចក្រ​នេះ​កាល​ពី​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​អង្គារ។ លោក សៀង សុគន្ធ​​​ មេដឹក​នាំ​សហជីព​នៅ​ក្នុង​រោង​ចក្រ​នេះ​បាន​​លើក​ឡើង​ថា...

លោក សុខ អាន​ នឹង​ឆ្លើយ​តប​ចំពោះ​សំណើ​ឲ្យ​​លោក​​ឆ្លើយ​​បំភ្លឺ​​​នៅ​​រដ្ឋសភាជា​លាយ​​​លក្ខណ៍​អក្សរ

អ្នក​នាំពាក្យ​ម្នាក់បានលើកឡើង​កាលពី​ម្សិលមិញថា លោក​ឧបនាយក​​​រដ្ឋ​មន្ត្រី​​​ សុខ​ អាន​ នឹង​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​ការ​​​កោះ​​អញ្ជើញ​​​​ឲ្យ​​​លោក​​​​​​បង្ហាញ​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​​​​ក្នុង​​​លិខិត​​​ជា​​​លាយ​​​លក្ខណ៍​​​​អក្សរវិញ ​​​ជា​​​ជាង​​​បង្ហាញខ្លួន​ដោយ​​​​ផ្ទាល់​​​ ដោយ​​​សមាជិក​​​គណបក្ស​​​ប្រឆាំង​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា ចំណាត់​​​ការ​​​នេះ​​​អាច​​​បណ្តាល​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រកាន់​​លើលោក សុខ​​​ អាន ។ លោក សុន ឆ័យ ប្រធាន​​​ក្រុម​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​សរសេរ​​​លិខិត​​​មួយ​​​ច្បាប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ស្នើ​​​សុំ​​​ឲ្យ​​​លោក សុខ អាន រដ្ឋ​​​មន្ត្រី​​​ទទួល​​​បន្ទុក​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​មក​​​បង្ហា​​​ញ​​​ខ្លួន​​​នៅ​​​រដ្ឋ​​​សភានៅ​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ឆ្លើយ​​​បំភ្លឺ​​​អំពី​​​កិច្ច​​​សន្យា​​​ទាក់​​​ទង​​​អាកាស​​​យាន​​​ដ្ឋា​​​ន​​​របស់​​​រដ្ឋាភិបាល និង​​​សារាចរ​​​ណែនាំ​​​ទាក់​​​ទង​​​ការ​​​សើុប​​​អង្កេ​​​ត​​​​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​។ លោក ផៃ ស៊ីផាន អ្នក​​​នាំពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រីបាន​​​អះ​​​អាង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លិខិត​​​នេះ​​​ត្រូវ​​​បាន​​អនុម័ត​យល់​​​ព្រម​​​ដោយ​​​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា​​​ និង​​​បាន​​​ទទួល​​​ដោយ​​​ខុទ្ទកាល័យ​​​របស់​​​លោក សុខ​​​ អាន ប៉ុន្តែ បាន​​​លើក​​​ឡើង​​​ថា លោក សុខ អាន ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ហើយ​​​លោក​​​​​​នឹង​​​ឆ្លើយ​​​តប​​​ក្នុង​​​លិខិត​​​ជា​​​លាយ​​​លក្ខណ៍​​​​អក្សរ​​​ បន្ទាប់​​​ពី​​​លោក​​​វិល​ត្រឡប់​​​មក​​​វិញ​​​។ លោក ផៃ​​​ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា "ខុទ្ទកាល័យ​​​លោក​​​ឧបនាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា ពួក​​​គេ​​​បាន​​​ទទួល​​​លិខិត​​​នេះ​​​ហើយ​​​ ហើយ​​​បាន​​​ឆ្លើយ​​​តប​​​ទៅ​​​អគ្គលេខាធិការ​​​ដ្ឋាន​​​រដ្ឋ​​​សភា​​​រួច​​​ហើយ ដែល​​​ការ​​​ឆ្លើយ​​​តប​​​នោះ​​​នឹង​​​ត្រូវ​​​បាន​​​ធ្វើ​​​នៅ​​​ក្នុង​​​លិខិត​​​ជា​​​លាយ​​​លក្ខ​​​ណ៍អក្សរ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "​​​យោង​តាម​​​ច្បាប់​​​ សមាជិក​​​រដ្ឋាភិបាល​​​អាច​​​ឆ្លើយ​​​តប​​​ទៅ​​​នឹង​​​កង្វល់​​​របស់​​​សមាជិក​​​​សភា​​​តាម​​​រយៈ​​​ការ​​ឆ្លើយ​ដោយ​ផ្ទាល់មាត់​​​​ ឬ​​​ដោយ​លិខិត​​​ជាលាយ​​​លក្ខ​​​ណ៍​អក្សរបាន​​​"។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​មិន​​​ទទួល​​​យក​​​ការ​ឆ្លើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តប​ក្នុង​លិខិត​​​ជា​លាយ​​​លក្ខ​​​ណ៍អក្សរ​​​ពី​​​លោក សុខ​​​ អាន​​ ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គេ​​​មិន​​​អាច​​​ធ្វើ​​​ដូចនោះ​​​បាន​ទេ នោះ​​​មិន​​​មែន​​​ជា​​​អ្វី​​​​​​ដែលខ្លឹមសារ​​​​លិខិត​​​ស្នើ​​​សុំ​​​ឡើយ​​​។ លិខិត​​​​​នោះ​ស្នើ​​​សុំ​​​ឲ្យ​​​​​លោក​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​រដ្ឋ​​​សភា​​​ដោយ​​​ផ្ទាល់​​​មាត់ ហើយ​​​សំណួរ​​​ទាំង​​​អស់​​​មិន​​​ត្រូវ​​​បាន​​​កំណត់​​​​​​នោះ​​​ទេ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "ប្រសិនបើ​​​គាត់​​​បដិសេធ​​​នោះ ហើយ​​​គាត់​​​សម្រេច​​​ដោយ​​​គ្មាន​​​ការ​​​យល់​​​ព្រម​​​ពី​​​ខ្ញុំ​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​​​​ជាលាយ​​​លក្ខណ៍​​​អក្សរទេ​​​នោះ ខ្ញុំ​​​នឹង​​​មិន​​​ទទួល​​​យ​​​ក​​​ឡើយ​​​។ ហើយ​​​បើទោះ​​​ជា​​​យើង​​​មិន​​​មាន​​​នីតិវិធី​​​ច្បាស់​​​លាស់​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​ទាក់ទង​រឿងនេះក៏​​​ដោយ​​​ ក៏ខ្ញុំ​​​គិត​​​ថា វា​​​អាច​​​បណ្តាល​​​ឲ្យយើង​​​ស្នើ​​​សុំឲ្យ​មានការ​​​​ចោទ​​​ប្រកាន់​​​​​​"។ លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​នឹង​​​បោះឆ្នោត​ជំទាស់​​​​​​​​​លោក សុខ​​​ អាន ដោយ​​​សមាជិក​​​សភា​​​៣០​​​រូប​​​ក្នុង​​​ចំណោម​​​សមាជិក​​​សភា​​​របស់​​​ខ្លួន​​​ទាំង​​​៥៥​​​រូប ហើយ​​ថា លោក​​​ជឿ​​​ថា សមាជិក​​​សភា​​​គណបក្ស​​​ប្រជាជន​​​មួយ​​​ចំនួន​​​ប្រហែល​​​ជា​​​ចូ​​​ល​​​រួម​​​បោះ​​​ឆ្នោត​​​ចោទប្រកាន់​លោក សុខ អាន ​​​ដែរ​​​។ ​​​​​​​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​អាច​​​ទទួល​​ឈ្នះ​​​​ក្នុង​​​រឿង​​​នេះ​​​ ប្រសិន​​​បើ​​​គណ​បក្ស​​​ប្រជា​ជន​​​កម្ពុជា​​​សម្រេច​​​ថា លោក សុខ អាន មិន​​​មែន​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ល្អ​​​មួយ​​​រូប ហើយ​​​ចាំបាច់​​​ត្រូវ​​​ដាក់​​​ទោស​​​ទណ្ឌនោះ​"។ លិខិត​​​ដំបូង​​​របស់​​​លោក​​​សុន ឆ័យ ផ្ញើ​​​ជូន​​​លោក សុខ អាន លើក​​​ឡើង​​​ពី​​​កង្វះ​​​តម្លាភាព​​​ជុំ​​​វិញ​​​កិច្ច​​​សន្យា​​​របស់​​​រដ្ឋាភិបាល​​​ជាមួយ​​​ក្រុមហ៊ុន Vinci...

ទាហាន​ខេត្ត​ក្រចេះ​​​​​ភ្ជង់​​កាំភ្លើង​ដាក់​ទាហាន​ខេត្ត​មណ្ឌលគិរី​ ដើម្បី​រំដោះ​ជន​ជាតិ​វៀតណាម​

មន្ត្រី​យោធា​មួយ​រូប​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ទាហាន​កង​យោធពល​ខេមរភូមិន្ទ​មួយ​ក្រុម​​​បាន​ភ្ជង់​កាណុង​កាំភ្លើង​ដាក់​​ទាហាន​ដូច​គ្នា​កាលពី​យប់​ថ្ងៃ​អង្គារ ដោយ​​ក្រុម​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​​បាន​​ឡោម​ព័ទ្ធ​​​​​ក្រុម​ទាហាន​​មក​ពី​ខេត្ត​មណ្ឌលគិរី ដើម្បី​រំដោះ​បុរស​វៀតណាម​មួយ​ក្រុម ដែល​​ត្រូវ​បាន​ឃាត់​ខ្លួន​តាម​ការ​សង្ស័យ​ពីបទ​កាប់​ឈើ​​ខុស​ច្បាប់​។ ខណៈ​ពេល​ទាហាន​មក​ពី​​វរៈ១ ​ក្នុង​ខេត្ត​មណ្ឌលគិរី​កំពុង​រង់ចាំ​​​អ្នក​បក​ប្រែ​​​ភាសា​នៅ​លើ​ចិញ្ចើម​ផ្លូវ​ បន្ទាប់ពី​ចាប់​ខ្លួន​បុរស​វៀតណាម​បួន​នាក់​​​​​នៅ​ក្នុង​ស្រុក​កែវសីមាខេត្ត​នេះ ​​ស្រាប់​តែ​ទាហាន​មក​ពី​ខេត្ត​ក្រចេះ​​​បាន​បង្ហាញ​មុខ​ ហើយ​ឡោមព័ទ្ធ​ពួកគេ​តែ​ម្ដង​...

របាយការណ៍អង្គការ​​​សហប្រជាជាតិ​​​លើក​​​ឡើង​​​ថា ការ​​​បន្ទោរបង់​​​ពាសវាល​​​ពាស​​​កាល​​​នៅ​​​កម្ពុជា​​​ថយ​​​ចុះ​​​យ៉ាង​​​ច្រើន​​​

យោង​​​តាម​​​របាយការណ៍​​​ថ្មី​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​ថា អត្រា​​​បន្ទោ​​​របង់​​​​​​ពាសវាល​​​ពាសកាល​​​នៅ​​​កម្ពុជា​​​បាន​​​ថយ​​​ចុះ​​​​​​៤២​​​ភាគរយ​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​១៩៩០​​​មក​​​ ប៉ុន្តែ ការ​​​ទទួល​​​បាន​​​អនាម័យ​​​ដ៏​​​ប្រសើរ​​​របស់​​​អ្នក​​​ក្រី​​​ក្រ​​​រស់​​​នៅ​​​​​​ក្នុង​​​តំបន់​​​ក្រុង​​​​​​នៅ​​​តែមាន​​​កម្រិត​​​នៅ​​​ឡើយ​​​។ របាយការណ៍​​​​​​មាន​​​ចំណង​​​ជើង​​​ថា "ការរីក​​​ចម្រើន​​​ផ្នែក​​​អនាម័យ​​​ និង​​​ទឹក​​​ស្អាត" ដែល​​​ចេញ​​​ដោយ​​​អង្គការ​​​​​​ Unicef  និង​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក​​​កាល​​​ពី​​​ម្សិលមិញ បាន​​​ដាក់​​​ចំណាត់​​​ថ្នាក់​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​លំដាប់​​​ទី​​​៣​​​​​​នៅ​​​ក្នុង​​​បញ្ជី​​​នៃ​​​ប្រទេស​​​ដែល​​​បាន​​​កាត់​​​បន្ថយ​​​អត្រា​​​បន្ទោ​​​របង់​​​​​​ពាសវាល​​​ពាសកាល​​​យ៉ាង​​​តិច​​​២៥​​​ភាគ​​​រយ។ យោង​​​តាម​​​របាយ​​​ការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា  អត្រា​​​បន្ទោរបង់​​​ពាសវាល​​​ពាស​​​កាល​​​នៅ​​​កម្ពុជា​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ គឺ​​​បាន​​​ថយ​​​ចុះ​​​​​​មក​​​នៅ​​​ត្រឹម​​​៤៧​​​ភាគរយ ពោល​​​​​​គឺ​​​បាន​​​ថយ​​​ចុះ​​​ពី​​​៨៩ភាគ​​​រយ​​​ក្នុង​​​រយៈ​​​ពេល​​​១៥​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ ។ ហើយ​​​អត្រា​​​បន្ទោរបង់​​​ពាសវាល​​​ពាស​​​កាល​​​ក្នុង​​​តំបន់​​​​​ក្រុង​​​​​​នៅ​​​កម្ពុជា​​​​​​បាន​​​ថយ​​​ចុះ​​​មក​​​ដល់​​​សូន្យ​​​ភាគ​​​រយ​​​​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ បើ​​​​​​ធៀប​​​ទៅ​​​នឹង​​​ឆ្នាំ​​​១៩៩០​​​ដែល​​​មាន​​​៦៥​​​ភាគ​​​រយ​​​នោះ​​​ រីឯ​​​នៅតាម​​​ទី​​​ជន​​​បទ​​​វិញ​​​ឥឡូវ​​​នេះ​​​ធ្លាក់​​​មក​​​នៅ​​​​​​ត្រឹម​​​៦០​​​ភាគ​​​រយ​​​ពោល​​​គឺ​​​បាន​​​ថយ​​​ចុះ​​​ពី​​​៩៤​​​ភាគ​​​រយ​​​។ ​​​ទោះ​​​បី​​​ជា មាន​​​ការរីក​​​ចម្រើន​​​បែប​​​នេះ​​​ក្តី​​​ តែ​​​របាយការណ៍​​​នេះ​​​បាន​​​បង្ហាញ​​​ឲ្យឃើញ​​​ពី​​​គម្លាត​​​យ៉ាង​​​ឆ្ងាយ​​​រវាង​​​អ្នកមាន​​​ និង​​​អ្នក​​​ក្រី​​​ក្រ​​​នៅ​​​កម្ពុជា​​​​​​ដោយ​​​អ្នក​​​ក្រី​​​ក្រ​​​នៅ​​​តំបន់​​​ក្រុង​​​ដែល​​​ទទួល​​​​​​អនាម័យ​​​ដ៏​​​ប្រសើរ​​​មាន​​​ត្រឹម​​​​​​តែ​​​៣៦​​​ភាគរយ​​​ប៉ុណ្ណោះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ បើ​​​ធៀប​​​នឹង​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ធូរធារ​​​វិញ​​​ គឺ​​​ទទួល​​​បាន​​​១០០ភាគ​​​រយ។ យោង​​​តាម​​​របាយការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ទៀត​​​ថា ប្រទេស​​​ជិត​​​ខាង​​​កម្ពុជា​​​ គឺ​​​មាន​​​ភាព​​​ប្រសើរ​​​​​​ជាង​​​ឆ្ងាយ​​​ណាស់​​​។  ប្រទេស​​​​​​ថៃ​​​បាន​​​លប់​​​បំបាត់​​​​​​ភាព​​​មិន​​​ស្មើ​​​ភាព​​​គ្នា​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​អនាម័យ​​​​​​ដ៏​​​ប្រសើរ​​​នៅក្នុង​​​តំបន់​​​ក្រុង​​​បាន​​​ទាំង​​​ស្រុង​​​​​​ រីឯនៅ​​​ក្នុង​​​ប្រទេស​​​វៀតណាម និង​​​ប្រទេស​​​ឡាវ​​​វិញ​​​​​​ អ្នក​​​ក្រីក្រ​​​នៅក្នុង​​​តំបន់​​​ក្រុង​​​ដែលទទួល​​​បាន​​​អនាម័យ​​​ដ៏​​​ល្អប្រសើរ​​​គឺ​​​មាន​​​៦៣​​​ភាគ​​​រយ និង​​​៥៦ភាគ​​​រយ៕ស៊ុយឈាង​​​  

នាយក​​​ដ្ឋាន​​​អន្តោ​​​ប្រវេសន៍​​​អំពាវ​​​នាវ​​​សុំ​​​ជំនួយ​​​​​​​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​

កាល​​​ពី​​​ម្សិលមិញ ប្រធាន​​​នាយក​​ដ្ឋាន​​​អន្តោប្រវេសន៍​​​នៃ​​​ក្រសួង​​​​​​មហាផ្ទៃ​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​អភិបាលនិង​​​ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ជួយ​​​គ្រប់​​​គ្រង​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ ខណៈ​​​ចំនួន​​​នៃ​​​ជន​​​អន្តោប្រវេសន៍​​​ជនជាតិ​​​វៀតណាម​​​បាន​​​កើន​​​ឡើង​​​ទ្វេ​​​ដង​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​។ ពេល​​​ថ្លែង​​​នៅ​​​ឯកិច្ច​​​ប្រជុំ​​​ពាក់​​​ព័ន្ធ​​​នឹង​​​បញ្ហា​​​អន្តោប្រវេសន៍​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​​​​​​​​​​​​ លោក សុខ ផល អគ្គនាយក​​​នៃ​​​អគ្គនាយក​​​ដ្ឋាន​​​អន្តោប្រវេសន៍​​​បាន​​​​​​លើក​​​ឡើង​​​ថា ចំនួន​​​នៃ​​​ជន​​​អន្តោប្រវេសន៍​​​ជន​​​ជាតិ​​​វៀតណាម​​​នៅ​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០០៩​​​មក​​​។ ឧត្តម​​​សេនីយ៍​​​ សុខ ផល បាន​​​មាន​​​ប្រសាសន៍​​​ថា "ជំរឿន​​​លើ​​​ជន​​​ជាតិ​​​វៀតណាម​​​ចាប់​​​ពី​​​ឆ្នាំ​​​២០០២​​​រហូត​​​ដល់​​​ឆ្នាំ​​​២០០៩​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ ជន​​​ជាតិ​​​វៀតណាម​​​ចំនួន​​​៧០.០០០នាក់​​​ រស់​​​នៅ​​​កម្ពុជា​​​។  ចាប់​​​ពី​​​ឆ្នាំ​​​២០១០​​​ដល់​​​ឆ្នាំ​​​២០១៤​​​​​​បាន​​​រក​​​ឃើញ​​​ជាង​​​១៦០.០០០នាក់​​​"។ ឧត្តម​​​សេនីយ៍ សុខ ផល បាន​​​លើក​​​ឡើង​​​ទៀត​​​ថា កាល​​​ពី​​​ឆ្នាំ​​​២០១៤​​​ នាយកដ្ឋាន​​​អន្តោប្រវេសន៍​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​មុន បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​កាត់​​​ចេញ​​​ពី​​​នគរ​​​បាល​​​ជាតិ​​​​​​បាន​​​រក​​​ឃើញ​​​ជន​​​ជាតិ​​​វៀតណាម​​​​​​ចំនួន​​​១.៨០០នាក់​​​ដែល​​​គ្មាន​​​ឯកសារ​​​ត្រឹម​​​ត្រូវ​​​។ លោក​​​បាន​​​​​​បន្ថែម​​​ថា នៅ​​​ក្នុង​​​ឆ្នាំ​​​ដដែល​​​នោះ​​​នាយក​​​ដ្ឋាន​​​នេះ​​​បាន​​​និរទេស​​​ជន​​​អន្តោ​ប្រវេសន៍​​ខុស​ច្បាប់​ចំនួន​​១.៥០០នាក់​ដែលភាគ​ច្រើន​ជា​ជន​ជាតិ​វៀតណាម​ ហើយ​មាន​​​ជន​​​អន្តោប្រវេសន៍​បន្ថែម​ទៀត​ត្រូវ​បាន​និរទេស​នៅ​ក្នុង​ឆ្នាំ​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា "នៅ​ក្នុង​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​ដំបូង​​​ក្នុង​​​ឆ្នាំ​​​២០១៥ យើង​​​បាន​​​និរទេស​​​ជន​​​អន្តោប្រវេសន៍​​​ខុស​​​ច្បាប់​​​ចំនួន​​​១.២០០នាក់​​​ក្នុង​​​នោះ​​​៩៨​​​ភាគ​​​រយ​​​ជា​​​ជន​​​ជាតិ​​​វៀតណាម"។ អំឡុង​​​កិច្ច​​​ប្រជុំ​​​នៅឯក្រសួង​​​មហាផ្ទៃ ឧត្តមសេនីយ៍ សុខ ផល បាន​​​លើក​​​ឡើង​​​ថា នាយក​​​ដ្ឋាន​​​របស់​​​លោក​​​ត្រូវ​​​ការ​​​ជំនួយ​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ជន​​​អន្តោប្រវេសន៍​ខុស​ច្បាប់​ជា​ពិសេស​ជន​ជាតិ​វៀតណាម​។ លោក​បាន​មាន​ប្រសាសន៍​ថា "សូម​ អភិបាល​និង​ស្នង​ការ​នគរ​បាល​​ខេត្ត​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ជួយ​ត្រួត​ពិនិត្យ​ជន​​​អន្តោប្រវេសន៍​​ដែល​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស ​ទាំង​ស្រប​ច្បាប់​ និង​ខុស​ច្បាប់​។ យើង​ចង់​ធានា​ឲ្យ​​​បាន​​​នូវ​​​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ប្រទេស​របស់​យើង​"។ ឧត្តម​សេនីយ៍ សុខ ផល បាន​បន្ថែម​ទៀត​ថា...

អង្គភាព​ប្រឆាំង​​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​មេឃុំ​​គណបក្ស​ប្រជាជន​កម្ពុជា​

មេឃុំ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូប​ក្នុង​ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង ត្រូវ​បាន​ចាប់​ខ្លួន​​ដោយ​អង្គភាព​ប្រឆាំង​អំពុក​រលួយ​​ (ACU)របស់​រដ្ឋាភិបាល​​កាលពី​ថ្ងៃ​សៅរ៍ ដោយ​មន្ត្រី​ម្នាក់​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា លោក​​បាន​ទាម​ទារ​ប្រាក់​​កម្រៃ​ខ្ពស់​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​លក់​​ដី​។ ​​យោង​តាម​លោក ម៉ាន់ មិន ​ជំទប់​ឃុំ​បាន​ឲ្យ​ដឹង​ថា...

ព័ត៌មានថ្មីៗ