31 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

ក្រុមការ​ងា​រគណបក្ស​ប្រជាជនកម្ពុជា​​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​​ជួប​ពិភាក្សាគ្នា​ពី​ការ​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត​ឃុំ​-សង្កាត់​

ក្រុម​មន្ត្រី​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជួប​ប្រជុំ​គ្នា​កាលពី​ម្សិលមិញ​នៅ​រដ្ឋសភា​ ដើម្បី​ពិភាក្សា​ពី​ការ​កែ​ប្រែ​ច្បាប់​​បោះ​ឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​មុន​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ​២០១៧។ ការ​បោះ​ឆ្នោត​សម្រាប់​ឃុំ​-សង្កាត់​​​ចំនួន​​១.៦១២​ក្នុង​ប្រទេស ដែលចុងក្រោយ​​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​មិថុនា​ ឆ្នាំ​២០១២ ដែល​នៅ​ពេល​នោះ​​ គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​​៧២,៤​ភាគរយ​ក្នុង​ចំណោម​អាសនៈ​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ទាំង​អស់​។ សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់គ្រប់គ្រង​កិច្ច​ការ​​​​ក្នុង​ឃុំ-សង្កាត់...

មេខ្លោង​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​រត់​​​គេច​​​ខ្លួន បន្ទាប់​​​ពី​​​គេ​​​សង្ស័យ​​​​​​ថា ​​មាន​​​ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​​

បន្ទាប់​​​ពី​​​មេខ្លោង​​​មួួ​​​យ​​​រូប​​​​​​ក្នុង​​​ចំណោម​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​អន្តរ​​​ជាតិ​​​ដែល​​​មាន​​​​​​ទឹក​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​​​​ និង​​​ដែល​​​ទើប​​​តែ​​​ត្រូវ​​​នគ​​​របាល​​​បង្ក្រាប​​ក្នុង​​​រយៈ​​​ពេល​​​ថ្មី​​​ៗ​​​បាន​​​រួច​​​ផុត​​​ពី​​​សំណាញ់​​​របស់​​​នគរ​​​បាល​​​ក្នុង​​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​កាល​​​ពី​​​ម្សិលមិញ មន្ត្រី​​​នគ​​​របាល​​​ប្រឆាំង​​​គ្រឿង​​​ញៀនមួួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​​​​ថា ខ្លួន​​​សង្ស័យ​​​ថា ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​បាន​​​ជួយ​​​ឲ្យ​​​មេខ្លោង​​​រូប​​​េនះ​​​អាច​​​រត់​​​គេច​​​ខ្លួន​​​រួច​​​។ លោក ម៉ក់ ជីតូ អគ្គស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា នគ​​​របាល​​​បាន​​​ឡោម​​​ព័ទ្ធ​​​ផ្ទះ​​​របស់​​​អ្នក​​​ជំនួញ​​​​​​ម្នាក់ ឈ្មោះ ដាំ ញ៉ា អាយុ​​​៥២​​​ឆ្នាំ នៅ​​​ក្នុង​​​សង្កាត់​​​ស្ទឹង​​​ត្រែង​​​​​​ ក្រុង​​​ស្ទឹង​​​ត្រែង​​​ ប៉ុន្តែ ថា អ្នក​​​ជំនួញ​​​រូប​​​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​មុន​​​ពេល​​​នគរ​​​បាល​​​​​​អាច​​​ចាប់​​​ខ្លួន​​​បាន​​​។ ឧត្តម​​​សេនីយ៍​​​ឯក ម៉ក់ ជីតូ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចូល​​​ឆែក​​​ឆេរ​​​​​​ហាង​​​​​​លក់ទំនិញ​​​​​​ ហាង​​​ខារ៉ា​​​អូខេ​​​ និង​​​ផ្ទះ​​​ចំនួន​​​ពីរ​​​របស់​​​ជន​​​សង្ស័យ។ យើង​​​មិន​​​​​​រក​​​ឃើញ​​​ថ្នាំ​​​​​​ញៀន​​​ណា​​​មួយ​​​ឡើយ​​​"។ ឧត្ត​​​មសេនីយ៍​​​ឯក​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចង់​​​ចាប់​​​ខ្លួន​​​លោក ដាំ ញ៉ា ដើម្បី​​​នាំ​​​យក​​​មក​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​រឹប​​​អូស​​​បាន​​​ថ្នាំ​​​ញៀន​​​មេតំហ្វេ​​​តាមីន​​​ដែល​​​មាន​​​ទឹក​​​ប្រាក់​​​ប្រហែល​​​៣​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៨ និង​​​១៩​​​ ខែមិថុនា​​​ ក្នុង​​​រាជ​​​ធានីភ្នំពេញ​​​។ លោក មាស វីរិទ្ធ អគ្គលេខាធិការ​​​អាជ្ញាធរ​​​ជាតិ​​ប្រយុទ្ធ​​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​​ថា លោក ដាំ​​​ ញ៉ា គឺ​​​ជា​​​មនុស្ស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មនុស្ស​​​ពីរ​​​នាក់​​​ដែល​​​ដឹក​​​នាំ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា " ព័ត៌​​​មាន​​​របស់​​​យើង ​​​ជន​​​នេះ​​​គឺ​​​ជា​​​មេ​​​ខ្លោង​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​មេខ្លោង​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន"។ ​​​ឧត្តមសេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​បន្ថែម​​​ថា នគរ​​​បាល​​​បាន​​​ឃ្លាំ​​​មើល​​​លោក ដាំ ញ៉ា ហើយ​​​ឃើញ​​​ជន​​​នេះ​​​បើក​​​រថយន្ត​​​ចូល​​​ផ្ទះ​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នគរ​​​បាល​​​របស់​​​យើង​​​និយាយ​​​ថា ជន​​​នេះ​​​នៅ​​​ផ្ទះ​​​ ប៉ុន្តែ តាម​​​ពិត​​​ជន​​​នេះ​​​បាន​​​ទៅ​​​ផ្ទះ​​​ហើយ​​​  បាន​​​រត់​​​គេ​​​ច​​​ខ្លួន​​​ភ្លាម​​​ៗ​​​។ ខ្ញុំ​​​គិត​​​ថា ជន​​​នេះ​​​បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​ទៅ​​​កន្លែង​​​មួយ​​​ផ្សេង​​​ហើយ​​​"។ ឧត្តមសេនីយ៍​​​ឯក មាស វីរិទ្ធ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ប្រាកដ​​​ជា​​​មាន​​​នរណា​​​ម្នាក់​​​ជូន​​​ដំណឹង​​​ដល់​​​លោក ដាំ ញ៉ា កាល​​​ពីម្សិលមិញ អំពី​​​ការ​​​ឆ្មក់​​​ចូល​​​របស់​​​នគរ​​​បាល​​​។ ដោយ​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ព័ត​​​៌​​​មាន​​​នេះ​​​លេច​​​ធ្លាយ​​​ពី​​​ណា​​​មក​​​នោះ​​​ លោក​​​បាន​​​មាន​​​ប្រសាសន៍​​ថា "ខ្ញុំ​​​គិត​​​ថា ប្រាកដ​​​ជា​​​មាន​​​ការ​​​លេច​​​ធ្លាយ​​​ព័ត៌​​​មាន​​​"។ យោង​​​តាម​​​លោក សុន និមល ប្រធាន​​​មន្ទីរ​​​នគរបាល​​​ប្រឆាំង​​​គ្រឿង​​​ញៀន​​​​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ដាំ ញ៉ា គឺ​​​អ្នក​​​ជំនួញ​​​ម្នាក់​​​ដែល​​​បើក​​​ភោជនីយដ្ឋាន និង​​​លក់​​​សម្ភារ​​​កសិកម្ម​​​។ នៅ​​​ពេល​​​នគរ​​​បាល​​​បាន​​​បង្ក្រាប​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ពួក​​​គេ​​​បាន​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន​​​មេតំហ្វេតាមីន​​​ជិត​​​៥៥​​​គីឡូក្រាម​​​ជា​​​​​​​​​ប្រភេទ​​​ថ្នាំ​​​ញៀន​​​​​​ដែល​​​ត្រូវ​​​បាន​​​រឹប​​​អូស​​​ក្នុង​​​ចំនួន​​​យ៉ាង​​​ច្រើន​​​បំផុត​​​មិន​​​ដែល​​​ធ្លាប់​​​មាន​​​ពីមុន​​​មក​​​​​​នៅកម្ពុជា​​​។ នគរ​​​បាល​​​ក៏​​​បាន​​​ចាប់​​​ខ្លួន​​​ស្ត្រី​​​ជន​​​ជាតិ​​​ខ្មែរ​​​ម្នាក់​​​ និង​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​​​​ពីរ​​​នាក់​​​​​​ផង​​​ដែរ។ បុរស​​​ទី​​​៤​​​ឈ្មោះ លីវ សឺុ អាយុ​​​៥០​​​ឆ្នាំ​​​ដែល​​​នគរ​​​បាល​​​និយាយ​​​ថា គឺ​​​ជា​​​​​​​​​មេខ្លោង​​​ទី​​​២​​​​​​នៅ​​​ក្រោម​​​បង្គាប់​​​របស់​​​លោក ដាំ ញ៉ា ​​​​​​ធ្លាប់​​​ត្រូវ​​​បានផ្តន្ទាទោស​​​ឲ្យ​​​​​​ជាប់​​​ពន្ធនាគារ​​​​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​រួច​​​ហើយ​​​ក្រោម​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មាន​​​អាវុធ​​​ ហើយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​បង្ក្រាប​​​នេះ​​​រួច​​​មក​​​៕ស៊ុយឈាង​​​  

នគរ​​​បាល​​​ និង​​​កង​​​សន្តិសុខ​​​រារាំង​​​ការ​​​ហែក្បួន​​​​​​ប្រឆាំង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល

កាល​​​ពីម្សិលមិញ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ធ្វើ​​​តាម​​​អ្វី​​​ដែល​​​ខ្លួន​​​បាន​​​លើក​​​ឡើង​​​ថា​​​ នឹង​​​បញ្ឈប់​​​ផែន​​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ប្រឆាំង​​​នឹង​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដែល​​​មាន​​​បំណង​​​គ្រប់​​​គ្រង​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​នៅ​​​កម្ពុជា​​​ ដោយ​​​ដាក់​​​ពង្រាយ​​​​​​កង​​​សន្តិសុខ​​​ និង​​​នគរ​​​បាល​​​រាប់​​​រយ​​​នាក់​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​បញ្ឈប់​​​អ្នក​​​តវ៉ា​​​។ បុគ្គលិក​​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ សមាជិក​​​សហជីព និង​​​សកម្ម​​​ជន​​​រាប់​​​រយ​​​នាក់​​​នៅ​​​តែ​​​មាន​​​ផែន​​​ការ​​​ប្រមូលផ្តុំ​​​គ្នា​​​នៅ​​​​​​រដ្ឋសភា​​​ដោយ​​​មាន​​​គោល​​​ដៅ​​​ចេញ​​​ពី​​​ទី​​​តាំង​​​ចំនួន​​​បួន​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ស្នើ​​​ឲ្យ​​​សមាជិក​​​សភា​​​​​​កុំ​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​​​​ ទោះ​​​បី​​​ជា​​​មាន​​​ការ​​​គំរាម​​​​​​ពី​​​សាលា​​​រាជ​​​ធានី​​​ថា នឹង​​​ប្រើ​​​ "គ្រប់មធ្យោបាយ​​​"​​​ ដើម្បី​​​បញ្ឈប់​​​ពួក​​​គេ​​​ក៏​​​ដោយ​​​។ សាលា​​​រាជ​​​ធានី​​​បាន​​​លើក​​​ឡើង​​​ថា រាល់​​​ការ​​​ហែក​​​្បួន​​​ណា​​​មួយ​​​នឹង​​​​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា​​​ ខុសច​​​្បាប់ ​​​ព្រោះ​​​អ្នក​​​រៀប​​​ចាំ​​​ការ​​​ហែ​​​ក្បួន​​​មិន​​​បាន​​​សុំ​​​ការ​​​អនុញ្ញាត​​​ឡើយ​​​។ ហើយ​​​ដោយ​​​ធ្វើ​​​តាម​​​អ្វី​​​ដែល​​​​​​ខ្លួន​​​បាន​​​លើក​​​ឡើង ​​​សាលា​​​រាជ​​​ធានី​​​​​​បាន​​​ដាក់​​​ពង្រាយ​​​កង​​​សន្តិសុខ​​​ និង​​​នគរ​​​បាល​​​ប្រដាប់​​​ដោយ​​​ខែល​​​ និង​​​ដំបង​​​រាប់​​​រយ​​​នាក់​​​នៅ​​​តាម​​​​​​ទី​​​តាំង​​ដាច់​​​ដោយ​​​ឡែក​​​ទាំង​​​បួន​​​ជា​​​ទី​​​ដែល​​​អ្នក​​​តវ៉ា​​​បាន​​​ប្រមូលផ្តុំ​​​គ្នា​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ​​​។ លោក ឡុង ឌីម៉ង់ អ្នក​​​នាំពាក្យសាលា​​​រាជ​​​ធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ព្យាយាម​​​ប្រាប់​​​ពួ​​​ក​​​គេ​​​កុំ​​​ឲ្យ​​​ធ្វើ​​​ការ​​​តវ៉ា​​​ដោយ​​​ខុស​​​ច្បាប់ ព្រោះ​​​ច្បាប់​​​នេះ​​​កំពុង​​​​​​ស្ថិត​​​ក្រោម​​​ការ​​​ពិភាក្សា និង​​​ពិគ្រោះ​​​យោបល់​​​នៅ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​ពួក​​​គេ​​​មិន​​​គួរ​​​ធ្វើ​​​ការ​​​តវ៉ា​​​ទេ​​​ ព្រោះ​​ច្បាប់​​​នេះ​​​នៅ​​​មិន​​​ទាន់​​​ក្លាយ​​​ជា​​​ច្បាប់​​​នៅឡើយ​​​ទេ​​​"។ នៅ​​​ឯ​​​ស្ពាន​​​អាកាស​​​៧​​​មករា​​​​​​តាម​​​បណ្តោយ​​​មហាវិថី​​​កម្ពុជា​​​ក្រោម​​​ អ្នក​​​តវ៉ា​​​ប្រហែល​​​​​​២០០នាក់ បាន​​​​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​​​​កង​​​សន្តិសុខ​​​ជួរ​​​មុខ​​​ ហើយ​​​អាច​​​ហែក្បួ​​​ន​​​​​​បាន​​​ប្រហែល​​​មួយ​​​គីឡូម៉ែត្រ​​​​​​ឆ្ពោះ​​​ទៅ​​​កណ្តាល​​​រាជ​​​ធានី​​​ភ្នំពេញ ប៉ុន្តែ ​​​ត្រូវ​​​បាន​​​រារាំង​​​ដោយ​​​របាំង​​​ក្បួន​​​ម៉ូតូ​​​របស់​​​នគរ​​​បាល។ ហើយ​​​អ្នក​​​តវ៉ា​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​គេ​​​រឹប​​​អូស​​​យក​​​បដា​​​របស់​​​ខ្លួន​​​។ លោក​​​ អ៊ុក ពេជ្រសំណាង​​​ អ្នក​​​តវ៉ា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​​​បាន​​​និយាយ​​​ថា "ពួក​​​​​​ទាំង​​​នេះ​​​មិន​​​មែន​​​ជា​​​កង​​​កម្លាំង​​​ខ្មែរ​​​ទេ​​​...សកម្មភាព​​របស់​​​ពួក​​​​​​គេ​​​ដែល​​​រារាំង​​​ការ​​​តវ៉ា​​​ដោយ​​​សន្តិ​​​វិធី​​​របស់​​​យើង​​​គឺ​​​មិន​​​អាច​​​ទទួល​​​យក​​​បាន​​​ឡើយ​​​ ព្រោះ​​​ពួក​​​គេ​​​រារាំង​​​យើង​​​មិន​​​ឲ្យ​​​សំដែង​​​ចេញ​​​ពី​​​ក្តី​​​ព្រួយ​​​បារម្ភ​​​របស់​​​យើង​​​"។ លោក​​​បាន​​​និយាយ​​​​​​បន្ថែម​​​ថា ​​​"យើង​​​គ្រាន់​​​តែ​​​ចង់​​​សំដែង​​​មតិ​​​យោបល់​​​របស់​​​យើង​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ប៉ុណ្ណោះ​​​ ព្រោះ​​​ច្បាប់​​​នេះ​​​នឹង​​​​​​រឹត​​​បន្តឹង​​​យ៉ាង​​​ខ្លាំង​​​លើ​​​សិទ្ធិ​​​សេរីភាព​​​​​​របស់​​​មនុស្ស​​​ជាតិ​​​ និង​​​សកម្ម​​​ជន​​​ការ​​​ពារ​​​សិទ្ធិ​​​មនុស្ស"។ ​​​​​​​​​អ្នក​​​នាង អ៊ូ ទេពផល្លីន អនុ​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា​​​ បាន​​​លើក​​​ឡើង​​​ថា ប្រសិន​​​បើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក្លាយ​​​ជា​​​ច្បាប់​​​មែន​​​នោះ អ៊ីចឹង​​​"កម្ពុជា​​​នឹង​​​លែង​​​ជា​​​ប្រទេស​​​ប្រជា​​​ធិបតេយ្យ​​​ទៀត​​​ហើយ"​​​។ លោក អំ សំអាត អ្នក​​​គ្រប់​​​គ្រង​​​បច្ចេក​​​ទេស​​​របស់​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​លីកាដូ​​​បានលើក​​​ឡើង​​​​​​ថា អាជ្ញាធរ​​​បាន​​​ឃាត់​​​ខ្លួន​​​អ្នក​​​តវ៉ា​​​ពីរ​​​នាក់​​​ដែល​​​កំពុង​​​រៀប​​​ចំហែ​​​ក្បួន​​​​ចេ​​​ញ​​​​​ពី​​​ខណ្ឌ​​​មាន​​​ជ័យ​​​ ហើយ​​​បាន​​​​​​នា​​ំពួក​​​គេ​​​ទៅ​​​អធិការដ្ឋាន​​​នគរ​​​បាល​​​ខណ្ឌ​​​​​​ ប៉ុន្តែ​​​ក្រោយ​​​មក​​​បាន​​​ដោះ​​​លែង​​​ពួក​​​គេ​​​វិញ​​​ ។ ទោះបី​​​ជា​​​ត្រូវ​​​បាន​​​​​​រារាំង​​​មិន​​​ឲ្យ​​​ហែក្បួន​​​ក៏​​​ដោយ​​​ តែក្រោយ​​​មក​​​ ​​​អ្នក​​​តវ៉ា​​​​​​ប្រហែល​​​២០០​​​នាក់​​​នេះ​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​ជា​​​ថ្មី​​​នៅ​​​មុខ​​​រដ្ឋសភា​​​អំឡុង​​​ពេល​​​ព្រឹក​​​ដដែល​​​ នៅ​​​ពេល​​​អាជ្ញាធរ​​​បាន​​​ដក​​​ចេញ​​​របាំង​​​​​​ដែល​​​គេ​​​ដាក់​​​ព័ទ្ធ​​​ជុំ​​​វិញ​​​បរិវេណ​​​រដ្ឋសភា បន្ទាប់​​​ពី​​​សម័យ​​​ប្រជុំ​​​ពេញ​​អង្គ​​​ត្រូវ​​​បាន​​​បញ្ចប់​​​។ ដោយ​​​មិន​​​ខ្លាច​​​រអា​​​នឹង​​​​​​ការ​​​បង្ក្រាប​​​​​​របស់​​​នគរ​​​បាល​​​ ​​​​​​លោក​​​ អំ សំអាត បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អ្នក​​​តវ៉ា​​​​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​​​​​​​ស្តី​​​ពី​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ នឹង​​​បន្ត​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​នេះ​​​រហូត​​​ទាល់​​​តែ​​​វា​​​ត្រូវ​​​បាន​​​​​​ដក​​​ចេញ​​​ពី​​​សភា​​​ ឬ​​​កែប្រែ​​​តាម​​​​​​ការ​​​ទាម​​​ទារ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ច្បាប់​​​នេះ​​​ត្រូ​​​វ​​​បាន​​​អនុម័ត​​​ យើង​​​នឹង​​​បន្ត​​​តវ៉ា​​​ទៅ​​​មុខ​​​ទៀត​​​ដូច​​​ភ្លៀង​​​រលឹម​​​អ៊ីចឹង​​​​​​រហូត​​​ទាល់​​​តែ​​​វា​​​ត្រូវ​​​បាន​​​​​​កែប្រែ​​​ ។ ប្រសិន​​​បើ​​​វា​​​មិន​​​ត្រូវ​​​បាន​​​កែ​​​​​​ប្រែ​​​ទេ​​​នោះ​​​ រដ្ឋសភា​​​​​​មិន​​ត្រូវ​​​អនុម័ត​​​​​​ច្បាប់​​​នេះ​​​ឡើយ ព្រោះ​​​វា​​​រំលោភ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ផ្ទុយ​​​ពី​​​រដ្ឋ​​​ធម្មនុញ្ញ​​​"។ ​​​ច្បាប់​​​នេះ​​​នឹង​​​តម្រូវ​​​ឲ្យ​​​​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​ទាំង​​​អស់​​​​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​ចុះ​​​បញ្ជី​​​ជា​​​មួយ​​​រដ្ឋាភិបាល​​​ដើម្បី​​​បន្ត​​​ប្រតិបត្តិការ​​​ និង​​​ដាក់​​​របាយការណ៍​​​ប្រចាំ​​​ឆ្នាំ​​​​​​ស្តី​​​អំពី​​​ហិរញ្ញ​​​វត្ថុ និង​​​សកម្មភាព​​​របស់​​​ខ្លួន​​​​​​ជូន​​​រដ្ឋាភិបាល​​​។ ​​​វា​​​ក៏​​​នឹង​​​ផ្តល់​​​ឲ្យ​​ប្រព័ន្ធ​​​​តុលាការ​​​​​​នូវ​​​សិទ្ធិ​​​អំណាច​​​ក្នុង​​​ការ​​​បិទ​​​​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​សមាគម​​​ផង​​​ដែរ​​​។ ហើយ​​​អ្នក​​​រិះ​​​គន់​​​ខ្លាច​​​ក្រែង​​​បទប្បញ្ញត្តិ​​​ដ៏​​​ទូលំទូលាយ និង​​​​​​មិន​​​ច្បាស់​​​លាស់​​​​​​​​​នៅ​​​ក្នុង​​​​​​ច្បាប់​​​នេះ​​​នឹង​​​ផ្តល់​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​នូវ​​​អំណាច​​​​​​ក​​​្នុង​​​ការ​​​បំបិទ​​​សិទ្ធិ​​​រិះ​​​គន់​​​។ សមាជិក​​​សភា​​​គ្រោង​​​ជួប​​​ជាមួយ​​​អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​នៅ​​​រដ្ឋ​​​សភា​​​នៅ​​​ថ្ងៃ​​​ទី​​​១០ ខែ​​​កក្កដា​​​ ដើម្បី​​​ពិភាក្សា​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​៕ស៊ុយឈាង​​​ ​​​  

ការ​រឹត​ត្បិត​​គោល​នយោបាយ​​ស៊ើបការណ៍​​សម្ងាត់​​​ រារាំង​ដល់​ការ​ការ​ពារ​កុមារ​

នៅ​ពេល​អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​មួយ​​បាន​រាយការណ៍​​​កាលពី​ពេល​ថ្មីៗ​នេះ​ថា ការ​ជួញដូរ​ផ្លូវ​ភេទ​កុមារ​បាន​ធ្លាក់​ចុះ​៧៣​ភាគរយ ​មាន​អង្គការ​មួយ​ទៀត​បាន​​លើក​ឡើង​អំ​​ពី​​​កន្លែង​ធ្វើ​​អាជីវកម្ម​ចំនួន​១៥​ ​ដែល​បម្រើ​សេវា​ផ្លូវ​ភេទ​អនីតិជន​ដល់​​ជន​ល្មើស​ផ្លូវ​ភេទ មក​ធ្វើ​ជា​ភ័ស្តុ​តាង​បញ្ជាក់​ថា​ស្ថានភាព​ពិត​មិនមែន​បែប​នេះ​ឡើយ​។ នោះ​គឺ​កាលពី​​៣​សប្ដាហ៍​មុន​។ ហើយយោង​តាម​អង្គការ​​ទី២​បាន​ឲ្យ​ដឹង​ថា ​កន្លែង​ធ្វើ​អាជីវកម្ម​ចំនួន​១៣​​ក្នុង​ចំណោម​នោះ ​នៅ​បើក​ទ្វារ​រក​ស៊ី​នៅ​ឡើយ​។ ១៣​ឆ្នាំ​​បន្ទាប់ពី​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការ​ពារ​អនីតិជន​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​ក្រសួង​មហាផ្ទៃ​...

ប៉ូលិស​ទទួល​បាន​រថយន្ត​បាញ់​ទឹក​ប្រឆាំង​បាតុកម្ម​ចំនួន​ពីរ​គ្រឿង

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា នគរបាល​ជាតិ​បាន​ទិញ​រថយន្ត​ពាស​ដែក​ប្រឆាំង​បាតុកម្ម​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​ចំនួន​ពីរ​គ្រឿង ដែល​នឹង​ត្រូវ​ប្រើ​ប្រឆាំង​អ្នក​តវ៉ា និង​ក្នុង​ករណី​មាន "ភេរវកម្ម"។ យោង​តាម​លោក គឹម ម៉េងហេង ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម​សាធារណៈ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា រថយន្ត...

បន្ទាប់ពី​ការ​ចែក​ប្រាក់ ក្រុម​១៥៧​បដិសេធ​ការ​មាន​ទំនាក់​ទំនង​នឹង​គណបក្ស​ប្រជាជន

តំណាង​នៃ​ក្រុម​មួយ​ដែល​គេ​ស្គាល់​ថា​ជា​ចលនា​យុវជន​កម្ពុជា ក១៥៧ ដែល​រាប់​បញ្ចូល​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ក្នុង​ចំណោម​ថ្នាក់​ដឹកនាំ​របស់​ខ្លួន​ដែរ​នោះ កាលពី​ថ្ងៃ​អាទិត្យ​បាន​ចែក​ប្រាក់​ឲ្យ​គ្រួសារ​ជនជាតិ​ភាគ​តិច ដែល​រង​ការ​បណ្តេញ​ចេញ ក្នុង​តំបន់​អារ៉ែង ខេត្ត​កោះកុង ក្នុង​នាម​លោក ហ៊ុន...

តុលាការ​ផ្តន្ទាទោស​ជន​ចាប់​រំលោភនិង​អ្នក​សម​គំនិត​ពីបទ​ដាក់ថ្នាំសណ្តំ​ក្នុង​តែគុជក្មេងស្រីម្នាក់ ហើយ​នាំទៅ​រំលោភ​

​កាលពី ​ម្សិលមិញ​​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​បុរស​ម្នាក់ និង​អ្នក​សម​គំនិត​ពីរ​នាក់​ទៀត​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​​១០​ឆ្នាំ និង​៥​ឆ្នាំ​បន្ត​បន្ទាប់​គ្នា​ចំពោះ​ការ​ដាក់​ថ្នាំ​សណ្ដំ ហើយ​ចាប់​រំលោភ​​ក្មេង​ស្រី​អាយុ​១៤​​ឆ្នាំ​ម្នាក់​កាលពី​ឆ្នាំ​មុន។ ចៅក្រម គឹម រ័ត្ន​ណារិន បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា...

អ្នកយក​ព័ត៌មាន​មួយ​ក្រុម​​ប៉ះទង្គិច​ជាមួយ​​បុរស​ម្នាក់​ខណៈដែលពួកគេ​ថត​សកម្មភាព​គ្រោះថ្នាក់​ចរាចរណ៍

ក្រុម​​​មន្ត្រី​​​ និង​​​អ្នក​​​កាសែត​​​បាន​​​​​​លើក​​​ឡើង​​​កាល​​​ពីម្សិលមិញ​​​ថា ជម្លោះ​​​មួយ​​​បាន​​​កើត​​​ឡើង​​​រវាង​​​​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​មួ​​យ​​​ក្រុម​​​ និង​​​បុរស​​​ម្នាក់​​​ដែល​​​នគរ​​​បាល​​​មិន​​​បាន​​​បង្ហាញ​​​អត្ត​​​សញ្ញាណ​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​អាទិត្យ​​​ ខណៈ​​​ដែល​​អ្នកយកព័ត៌មាន​មួយ​​ក្រុម​​​នេះ​​​បាន​​​ព្យាយាម​​​ថត​​​សកម្មភាព​​គ្រោះថ្នាក់​​​រថយន្ត​​​នៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​ជិត​​​ស្ពាន​​​អាកាស​​​៧មករា​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ លោក​​​ តី សុវណ្ណារ៉េត អធិការ​​​រង​​​នគរ​​​បាល​​​ខណ្ឌ​​​ទួល​​​គោក​​​ទទួល​​​បន្ទុក​​​ចរាចរណ៍​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា ជម្លោះ​​​នេះ​​​បាន​​​​​​កើត​​​ឡើង​​​នៅ​ប្រហែល​​​ម៉ោង​​​១០​​​យប​​់​​​ ខណៈ​​​មិត្ត​​​ភក្តិ​​​ម្នាក់​របស់​​​អ្នក​​​បើក​​​បរ​​​ដែល​​​បាន​​​ចាក​​​ចេញ​​​ពី​​​កន្លែង​​​កើត​​​ហេតុបាត់​​​​ បាន​​​ព្យាយាម​​​រារាំង​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​មិន​​​ឲ្យ​​​ថត​​​ហេតុការណ៍​​​នោះ។ លោក សុវណ្ណារ៉េ​​​ត​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "មុន​​​ពេល​​​គ្រោះ​​​ថ្នាក់​​​ រថយន្ត​​​មួយ​​​គ្រឿង​​​បាន​​​បុក​​​របាំង​​​ផ្លូវ​​​នៅ​​​ជិត​​​ស្ពាន​​​អាកា​​​ស​​​៧​​​មករា បន្ទាប់​​​មក​​​បុរស​​​​​​ម្នាក់​​​ទៀត​​​បាន​​​ព្យាយាម​​​​​​មក​​ដោះ​​​ស្រាយ​​​បញ្ហា​​​ជំនួស​​​មិត្ត​​​ភក្តិ​​​របស់​​​ខ្លួន​​​ដែល​​​បាន​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​នោះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ស្គាល់​​​ឈ្មោះ​​​អ្នក​​​បើក​​​បរ​​​រូប​​​នោះ​​​ ឬមិត្ត​​​ភក្តិ​​​របស់​​​ជន​​​នោះ​​​ឡើយ​​​ ហើយ​​​កំពុង​​​សើុប​​​អង្កេត​​​ការ​​​បង្ក​​គ្រោះ​​​ថ្នាក់​​​ដំបូង​នោះ​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ឮ​​​ថា...​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​មាន​​​កំហឹង​​​នឹង​​​បុរ​​​សម្នាក់​​​ បន្ទាប់​​​ពី​​​គ្រោះ​​​ថ្នាក់​​​កើត​​​ឡើង​​​ ហើយ​​​បុរស​​​រូប​​​នោះ​​​បាន​​​ទះ​​​កំផ្លៀង​​​អ្នក​​​យក​​​ព័ត​​៌មាន​​​រហូតដល់​គាត់​​​​​​​ជ្រុះ​​​​​​ម៉ាស៊ីន​​​ថត​​​"។ នៅ​​​ក្នុង​​​រូប​​​ភាព​​​វីដេអូ​​​ដែល​​​បាន​​​​​​​​​បង្ហោះ​​​​​​​​​ក្នុង​​​គេហទំព័រ​​​ព័ត៌​​​មាន​​​ក្នុងស្រុក បុរស​​​ម្នាក់​​​ពាក់​​​អាវ​​​យឺត​​​ពណ៌​​​ខ្មៅ និង​​​ស្លៀក​​​ខោប៉ារ៉ា​​​ប៉ះទង្គិច​ពាក្យសម្តី​ជាមួយ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ក្នុង​​​ការ​​​ព្យាយាម​​រារាំង​​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ថត។ បន្ទាប់​​​មកជន​នេះ​​​​បាន​​​​​​ទៅ​​​កាន់​រថយន្ត​​​ទំនើប​​​ពណ៌ស​របស់ខ្លួន​បើក​​​​ចេញ​​ទៅ ហើយបាន​​ឈប់​រថយន្តវិញ​​ចេញ​មក​​ បន្ទាប់ពី​អ្នក​​​យក​​​ព័ត៌​​​មាន​​​ម្នាក់​​​ក្នុង​​​ចំណោម​​​អ្នក​​​យក​​​ព័ត៌មាន​​​ទាំង​​​នោះ​​​បាន​​​បន្ត​​​ថត​​​រូប​​​ជននេះ​ទៀត​​​។ ពេលនោះ អ្នក​​​យក​​​ព័ត៌​​​មាន​​​មួយ​​​​​​ក្រុម​​​បាន​​​ដាល់​​​ ទាត់​​​ធាក់ និង​​​យក​មួកសុវត្ថិភាព​វាយ​​​​​​បុរស​​​រូប​​​នោះ​​​​​​។ លោក នូ ផាន់ណា អាយុ​​​៤៣​​​ឆ្នាំ ជាអ្នកយក​​​ព័ត៌មាន​​ឲ្យ​​​​ទូរទស្សន៍​​​ ហង្ស​​​មាស​​​ ដែល​​​បាន​​​ចូលរួម​​​​ក្នុង​​​ជម្លោះ​​​នោ​​​ះ​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជម្លោះ​​​នេះ​​​បាន​​​កើត​​​ឡើង​​​បន្ទាប់​​​ពី​​​បុរស​​​ម្នាក់​​​ដែល​​​លោក​បាន​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​ថា ជា​​​ម្ចាស់​​​យាន​​​ដ្ឋាន​​​មួយ​​​​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោកនោះ ​​បាន​​​ព្យាយាម​​​រារាំង​​​ពួក​​​គេមិន​ឲ្យ​បំពេញ​​​​​​​ការ​​​ងារ​​​របស់​​​ខ្លួន​​​។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា "គាត់​​​បាន​​​​​​ទះ​កំផ្លៀងខ្ញុំ​ និង​​​ធ្វើ​​​ឲ្យ​​​ជ្រុះ​​​ម៉ាស៊ីន​​​ថត​​​... បន្ទាប់​​​មក​​​បុរស​​​រូប​​​នោះ​​​បាន​​​ព្យាយាម​​​បើក​​​រថយន្ត​​​ចេញ​​​ទៅ​​​ ភ្លាម​​​នោះ​​​អ្នក​​​យក​​​ព័ត៌មាន​​​ផ្សេង​​​ទៀត​​​បាន​​​ថត​​​វីដេអូ​​​រថយន្ត​​​របស់​​​គាត់​​​ជា​​​ថ្មី​​​ម្តង​​​ទៀត​​​ ហើយ​​​នៅ​​​ពេល​​​នោះ​​​បុរស​​​រូប​​​នោះ​​​បាន​​​ចេញ​​​មក​​​ ហើយ​​​មនុស្ស​​​ប្រហែល​​​ប្រាំ​​​នាក់​​​បាន​​​វាយ​​​បុរស​រូបនេះ​​​​រហូត​​​​​​បែក​​​ឈាមតែម្តង​​​​"។ លោ​​​ក ផាន់ណា បាន​​​មាន​​​ប្រសាសន៍​​​ថា ជម្លោះ​​​នោះ​​​ត្រូវ​​​បាន​​​ដោះ​​​ស្រាយ​​​បន្ទាប់​​​ពី​​​បុរស​​​រូប​​​នេះ​​​យល់​​​ព្រម​​​ផ្តល់​​​សំណង​​​ដល់​​​គាត់​​​ចំពោះ​​​ការ​​​ធ្វើ​​​ឲ្យ​​​បែក​​​ម៉ាស៊ីន​​​ថត​​​របស់​​​គាត់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​បាន​​​សម្រេច​​​ទទួល​​​យក​​​ប្រាក់​​​៥០០​​​ដុល្លារ​​​ដើម្បី​​​បញ្ចប់​​​រឿង​​​ ពី​​​ព្រោះខ្ញុំមិន​​​ចង់​​​ឲ្យ​​​មាន​​​បញ្ហា​​​វែង​​​ឆ្ងាយ​​​ទេ​​​"៕សារុន​​​​​​​​​​​​​​​​​​​​​​​​​​​  

រោងចក្រ​លើកឡើង​ថា ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រង​របួស​របស់​អ្នក​តវ៉ាឡើយ

មេធាវី​តំណាង​​រោងចក្រ​កាត់​ដេរមួយ​​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ កន្លែង​ដែល​កម្មការិនី​បួន​នាក់​រង​របួស​កាល​ពី​សប្ដាហ៍មុន នៅ​ពេល​​អ្នក​បើក​បរ​រថយន្ត​ធុនធំ​មួយ​គ្រឿង​​បាន​បុក​ចូល​​ក្នុង​ក្រុម​​អ្នក​តវ៉ា​នោះ ​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​រោងចក្រ​មិន​​ទទួល​​ខុស​ត្រូវ​ឡើយ ពីព្រោះ​កម្មករ​​បាន​រត់​ទៅ​ខាង​មុខ​រថយន្ត​ដែល​កំពុង​បើក​បរ​ក្នុង​ល្បឿន​លឿន​ដោយ​ខ្លួន​ឯង​។ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ កម្មករ​រោងចក្រ​កាត់​ដេរ​ប្រហែល​១០០​នាក់​ដែល​ធ្វើ​ការ​តវ៉ា​បាន​បិទ​ច្រក​ចេញ​រោងចក្រ​កាត់​ដេរ​ S.H....

ក្រសួង​​​ប្រៃសណីយ៍​​​ និង​​​ទូរគមនាគមន៍​​​​​​បើក​​​ប្រតិបត្តិការ​​​សេវា​​​ដឹក​​​ជញ្ជូន

កាល ​​​ពី​​​ម្សិលមិញ ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​បាន​​​ចាប់​​​ ផ្តើម​​​បើក​​​​​​សេវា​​​ដឹក​​​ជញ្ជូន​​​ក្នុង​​​តម្លៃ​​​ថោក​​​ដែល​​​នឹង​​ ​ដឹក​​​ជញ្ជូន​​​អ្នក​​​ដំណើរ​​​ និងទំនិញ​​​​​​នៅ​​​ទូទាំង​​​ប្រទេស​​​ នៅក្នុង​​​អ្វី​​​ដែល​​​ក្រសួង​​​សង្ឃឹម​​​ថា នឹង​​ជា​​​ការវិនិយោគ​​​ដែល​​ ​​ផ្តល់​​​ប្រាក់​​​ចំណេញដ​​​ល់​​​រដ្ឋាភិបាល​​​​​​​​​​​​។ ពេល ​​​និយាយ​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​​​​បន្ទាប់​​​ពី​​​ពិធី​​ ​មួយ​​​នៅ​​​ក្នុង​​​ក្រសួង​​​នេះ​​​​​​ លោក​​​ ប្រាក់​​​  សុខុន រដ្ឋមន្ត្រី​​​ក្រសួង​​​ប្រៃសណីយ៍ និង​​​ទូរគមនាគមន៍​​​​​​បាន​​​​​​...

ព័ត៌មានថ្មីៗ