34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

លោក សាយ ឈុំ និង​​​លោក ស ខេង ទទួល​​​បានគោរម​​​ងារ​​​ជា​​​ “សម្តេច”

មុន​​​ការ​​​បោះ​​​ឆ្នោត​​​ផ្ទៃ​​​​​​ក្នុង​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ចុង​​​សប្តាហ៍​​​េនះ ដើម្បី​​​​​​ជំនួស​​​តំណែង​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​របស់​​​លោក ជា​​​ សីុម ដែល​​​​ទើប​​​តែ​​​ទទួល​​​​​មរណភាព​​​​​​​​​នោះ​​​ លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក សាយ​​​ ឈុំ ប្រធាន​​ព្រឹទ្ធ​​​សភា​​​​​​ ​​​ត្រូវ​​​បាន​​​ផ្តល់​​​គោរម​​​ងារ​​​ជា "សម្តេច" កាល​​​ពី​​​ម្សិលមិញ​​​ដោយ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​បញ្ជី​​​ឥស្សរជន​​​ដែលមាន​​​គោរ​​​ម​​​ងារ​​​ជា​​​សម្តេច។ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ នឹង​​​ធ្វើ​​​សមាជ​​​មួយ​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២០​​​ខែ​​​មិថុនា ដើម្បី​​​តែង​​​តាំង​​​លោក នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ជា​​​ប្រធាន​​​ថ្មី​​​របស់​​​ខ្លួន ហើយ​​​អ្នក​​​ដែល​​​ត្រូវ​​​ជំនួស​​​តំណែង​​​អនុប្រធាន​​​របស់​​​លោក​​​នោះ​​​ គឺ​​​គេ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​ឡើយ​​​ថា តើ​​​លោក ស ខេង ឬ​​​លោក សាយ​​​ ឈុំ។ លោក ជា សីុម បាន​​​​​​ធ្វើ​​​ជា​​​ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៩១​​​មក​​​ ហើយ​​​គឺ​​​ជា​​​មេដឹក​​​នាំ​​​បក្ស​​​មួយ​​​រូប​​​ដែល​​​មាន​​​គោរមងារ​​​ជា​​​ "សម្តេច" ​​​ដូច​​​មេ​​​ដឹក​​​នាំ​​​បក្ស​​​ចំនួន​​​ពីរ​​​រូប​​​ផ្សេង​​​ទៀត​​​ដែរ​​​ គឺ​​​  ។ ឥឡូវ​​​នេះ ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី បាន​​ប្រោស​​​ព្រះរាជ​​​ទាន​​​​​​គោរម​​​ងារ​​​​​​ជា​​​សម្តេច​​​បន្ថែម​​​ទៀត​​​ដល់​​​លោក ស ខេង និង​​​លោក សាយ ឈុំ ។ នៅ​​​ក្នុង​​​ព្រះរាជ​​​ក្រឹត្យ​​​ដាច់​​​​​​ដោយ​​​ឡែក​​​ពី​​​គ្នា ព្រះ​​​មហាក្សត្រ​​​បាន​​​ថ្លែង​​​ព្រះរាជ​​​អំណរ​​​គុណ​​​ដល់​​​មេដឹក​​​នាំ​​​ជាន់​​​ខ្ពស់​​​នៃ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ទាំង​​​ពីរ​​​រូប​​​េនះ​​​សម្រាប់​​​ការ​​​បម្រើ​​​ដល់​​​រាជវង្សានុវង្ស​​​ និង​​​ប្រទេស​​​ជាតិ។ ព្រះរាជក្រឹត្យ​​​ទី​​​១​​​មាន​​​ខ្លឹមសារ​​​ដូច្នេះ​​​ថា " បាន​​​ទ្រង់​​​យល់​​​ឯកឧត្តម ស ខេង ជា​​​អ្នក​​​ដឹក​​​នាំ​​​ដ៏​​​ឆ្នើ​​​ម​​​ ជា​​​ទ​​​ី​​​គោរព​​​ស្រឡាញ់​​​របស់​​​ប្រជា​​​រាស្ត្រ  មាន​​​ស្វាមីភក្តិ​​​ចំពោះរាជ​​​បល្ល័ង្ក​​​ ការ​​​ពារ​​​ និង​​​គោរព​​​ព្រះ​​​ពុទ្ធ​​​សាសនា​​​ ការពារ​​​យុត្តិធម៌​​​សង្គម​​​ ដើម្បី​​​និរន្តរភាព​​​រាជានិយម​​​​​​នៃ​​​ព្រះ​​​រាជ​​​ណា​​​ចក្រ​​​កម្ពុជា​​​។  ហើយ​​​ទ្រង់​​​បាន​​​ប្រោស​​ព្រះ​​​រាជ​​​ទាន​​​គោរម​​​ងារ​​​ ឯកឧត្តម​​​ ស ខេង ជា​​​សម្តេច​​​ក្រឡា​​​ហោម​​​"។ នៅ​​​ក្នុង​​​ព្រះ​​​រាជ​​​ក្រឹត្យ​​​មួ​​យ​​​ផ្សេង​​​ទៀត ព្រះ​​​មហាក្សត្រ​​​​​​ទ្រង់​​​បាន​​​ប្រោស​​​ព្រះរាជ​​​ទាន​​​គោរម​​​ងារ​​​ដល់​​​លោក សាយ ឈុំ ជា​"​​សម្តេច​​​វិបុល​​​សេនាភក្តី​​​" ។ ក្រៅ​​​ពី​​​លោក ស ខេង និង​​​លោក សាយ ឈុំ​​​ ​​​ជា​​​ជន​​​សាមញ្ញ​​​ដែល​​​ទទួល​​​បាន​​​គោរម​​​ងារ​​​ជា​​​សម្តេច​​​នោះ​​​ គឺ​​​មាន​​​តែ​​​ជន​​​សាមញ្ញ​​​បួន​​​រូបផ្សេង​​​ទៀត​​​​​​ប៉ុណ្ណោះ​​​ដែលទទួល​​​បាន​​​គោរមងារ​​​ជា​​​សម្តេច​​​នេះ​​​ និង​​​ដែលសុទ្ធ​​​​​​តែ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​ដូច​​​ជា​​​ លោក ហ៊ុន​​​ សែន  លោក ហេង សំរិន  លោក គង់​​​ សំអុល រដ្ឋមន្ត្រី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ និង​​​លោក​​​ស្រី ប៊ុន រ៉ានី ដែល​​​ជា​​​ភរិយា​​​របស់​​​លោក ហ៊ុន សែន ។ ចំណែក​​​ឯអ្នក​​​ដែលមិន​​​មែន​​​ជា​​​ជន​​​សាមញ្ញ​​​ ហើយ​​​មាន​​​ងារ​​​​​​ជា​​​ស្តេច​​​មានដូច​​​ជា​​​ព្រះមហាក្សត្រ​​​ នរោត្តម សីហមុនី សម្តេចម៉ែ នរោត្តម​​​ មុនីនាថ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម រណឫទ្ធិ ព្រះ​​​អង្គ​​​ម្ចាស់ នរោត្តម ចក្រ​​​ពង្ស  ព្រះអង្គ​​​ម្ចាស់ នរោត្តម អរុណ​​​រស្មី​​​ និង​​​​​​សម្តេច​​​ព្រះ​​​សង្ឃ​​​រាជ​​​​​​ ទេព វង្ស និងសម្តេច​​​ព្រះ​​​សង្ឃរាជ​​​ ​​​ប៊ូ គ្រី ដែល​​​ក៏​​​មាន​​​គោរមងារ​​​ជា​​​សម្តេច​​​​​​ដែរ​​​នោះ​​​​​​។ លោក អ៊ូ វីរៈ ដែល​​​ជា​​​អ្នក​​​វិភាគ​​​នយោបាយ​​​មួួ​​យរូប​​​ ​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​ជឿ​​​ជាក់​​​ថា ការ​​​ផ្តល់​​​គោរម​​​ងារ​​​នេះ​​​គឺ​​​​​​មាន​​​គោល​​​បំណង​​​លើក​​​កម្ពស់​​​ការ​​​រួបរួម​​​គ្នា​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាក្រោយ​​​ការ​​​ទទួល​​​មរណ​​​ភាព​​​របស​​​់​​​លោក ជា ស៊ីម ដែល​​​គេ​​​ជឿ​​​ជាក់​​​ជា​​​យូរ​​​មក​​​ហើយ​​​ថា បាន​​​ដឹក​​​នាំ​​​​​​ក្រុម​​​មួយ​​​នៅ​​​ក​​​្នុង​​​​​​គណបក្ស​​​ប្រកួត​​​ប្រជែង​​​ជាមួយ​​​លោក ហ៊ុន សែន​​​ នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លោក ហ៊ុន​​​ សែន ប្រហែល​​​គិត​​​ថា ការ​​​ធ្វើ​​​ដូច្នេះ​​​អាច​​​ជួយ​​​បំបាត់​​​នូវ​​​អារម្មណ៍​​​ដែល​​​ខ្លាច​​​ក្រែង​​​​​​​​​លោក​​​នឹង​​​ក្តោបក្តាប់​​​​​​​​អំណាច​​​ហួស​​​ហេតុ​​​​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "មនុស្ស​​​គ្រប់​​​​​​គ្នា​​​ដឹង​​​ហើយ​​​ថា លោក​​​​​គឺ​​​ជា​​​អ្នក​​​មាន​​​អំណាច​​​តែ​​​មួយ​​​គត់​​​នៅ​​​ក្នុង​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជាឥឡូវ​​​នេះ​​​ គឺ​​​គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​ប្រកួត​​​ប្រជែង​​​បាន​​​ឡើយ​​​ ហើយ​​​ចំ​​​ពេល​​​ដែល​​​លោក ជា ស៊ីម ទទួល​​​មរណភាព​​​នោះ​​​ ខ្ញុំ​​​គិត​​​ថា លោក​​​កំពុង​​​តែ​​​ធ្វើ​​​ដូច្នេះដើម្បីកុំ​​​ឲ្យ​​​គេ​​​គិត​​​ថា ​​​លោក​​​ក្តោប​​​ក្តាប់​​​អំណាច​​​តែ​​​ម្នាក់​​​ឯង​​​"។ លោក​​​ អ៊ូ វីរៈ បាន​​​​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "នេះ​​​គឺ​​​ជាអ្វី​​​ដែល​​​អ្ន​​​ក​​​នយោបាយ​​​ជើង​​​ចាស់​​​រូប​​​នេះ​​​​​​ព្រួយ​​​បារម្ភ​​​ ហើយ​​​នេះ​​​គឺ​​​ជា​​​វិធី​​​តែ​​​មួយ​​​គត់​​​ដើម្បី​​​បំបាត់​​​ក្តី​​​ព្រួយ​​​បារម្ភ​​​ទាំង​​​នោះ​។ ​​ដោយ​​​ដំឡើង​​​​​​លោក ស ខេង និង​​​លោក សាយ ឈុំ​​​ ឲ្យ​​​ទទួល​​​បាន​​​គោរម​​​ងារ​​​នេះ​​​ គឺ​​​លោក​​​ចង់​​​ផ្តល់​​​សារ​​​​​​ថា អ្វី​​​​​​ៗ​​​វានឹង​​​នៅ​​​តែ​​​ដដែល​​​ដូច​​​ធម្មតា​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "វា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​នូវ​​​អ្វីដែល​​​កើត​​​មាន​​​នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​តួនាទី​​​របស់​​​លោក សាយ ឈុំ គាត់​​​គឺ​​​ជា​​​អគ្គលេខាធិការ​​​បក្ស​​​ ប៉ុន្តែ គាត់​​​មិន​​​សូវ​​​ជា​​​ឃើញ​​​ចេញ​​​មុខ​​​ចេញមាត់​​​​​​ទេ។ នេះ​​​អាច​​​ជា​​​ការបង្ហា​​​ញ​​​មួួ​​​យ​​​ឲ្យ​​​ឃើញ​​​ថា គាត់​​​នឹង​​​បង្ហាញ​​​មុខ​​​ជា​​​សាធារណៈ​​​ច្រើនជាង​​​មុន​​​​​​"។ ប៉ុន្តែ លោក ឈឹម ផល​​​វរុណ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា គោរមងារ​​​ថ្មី​​​សម្រាប់​​​លោក ស ខេង និង​​​ លោក សាយ ឈុំ មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​យន្តការ​​​ផ្ទៃ​​​ក្នុង​​​របស់​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ឬ​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​អនុ​​​ប្រធាន​​​បក្ស​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ទេ​​​។ នៅ​​​ពេល​​​យើង​​​ក្រឡេក​​​មើល​​​ព្រះរាជក្រឹត្យ​​​ដែល​​​ប្រោស​​ព្រះរាជ​​​ទាន​​​គោរមងារ​​​ដល់​​​លោក ស ខេង ជា​​​សម្តេច​​​ក្រឡាហោម​​​ និង​​​លោក សាយ ឈុំ ជា​​​សម្តេច​​​វិបុលសេនា​​​ភក្តី​​​នោះ គឺ​​​ដោយ​​​សារ​​​ពួក​​​គាត់​​​​​​បាន​​​បម្រើ​​​​​​ជាតិ​​​ និង​​​ប្រជា​​​ពល​​​រដ្ឋ​​​ដោយ​​​ស្មោះ​​​ត្រង់​​​" ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ហេតុ​​​ដូច្នេះ​​​វា​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​តំណែង​​​ដែល​​​ត្រូវ​​​ជ្រើស​​​រើស​​​​​​នៅ​​​ពេល​​​អនាគត​​​ឡើយ​​​ ហើយ​​​ហេតុ​​​ដូច្នេះ​​​ទើប​​​យើង​​​ញែក​​​បញ្ហា​​​នេះដាច់​​​​​​ដោយ​​​ឡែក​​​ពី​​​គ្នា"។ លោក សឺន ស៊ូបែ៊រ្តិ៍​​​ ​​​អតីត​​​សមាជិក​​​ក្រុមប្រឹក្សា​​​ធម្មនុញ្ញ​​​កម្ពុជា​​​​​​ ដែល​​​ឪពុក​​​របស់​​​លោក​​​ គឺ​​​លោក សឺន​​​ សាន ជា​​​ជន​​​សាមញ្ញ​​​មួយ​​​រូប​​​ក្នុង​​​ចំណោម​​​ជន​​​សាមញ្ញ​​​បី​​​រូប​​​ដែល​​​ទទួល​​​បាន​​​គោរម​​​ងារ​​​ជា​​​"សម្តេច​​​"ក្រោម​​​ការ​​​ប្រោស​​​ព្រះរាជ​​​ទាន​​​របស់​​​សម្តេច​​​ឪ​​​ នរោត្តម​​​ សីហនុ នោះ​​​បាន​​​លើក​​​ឡើង​​​ថា លោក ជឿ​​​ជាក់​​​ថា ការ​​​ផ្តល់​​​​​​គោរមងារ​​​​​​ជូន​​​លោក ស ខេង និង​​​លោក សាយ ឈុំ គឺ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំង​​​ឲ្យ​​​ឃើញ​​​ពី​​​នយោបាយ​​​ផ្ទៃ​​​ក្នុង​​​នៅ​​​ក្នុង​​​បក្ស​​​មិន​​​មែន​​​ជាប់​​​​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បម្រើ​​​ជាតិ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា ឪពុក​​​របស់​​​លោក​​​ដែល​​​ក៏​​​ជា​​​​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​សេដ្ឋកិច្ច និង​​​​​ហិរញ្ញវត្ថុ និង​​​ជា​​​អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មួយ​​​រូប​​​​​​ដែរ​​​នោះ​​​ ក៏​​​ដូច​​​ជា​​​ លោក​​​ ប៉ែន នុត អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ និង​​​លោក ញឹក ជូឡុង​​​ អតីត​​​មន្ត្រី​​​រដ្ឋាភិបាល​​​ដ៏​​​លេច​​​ធ្លោ​​​មួយ​​​រូប​​​​​​​​ត្រូវ​​​បាន​​​ផ្តល់​​​គោរមងារ​​​ជា "សម្តេច​​​" បន្ទាប់​​​ពី​​​ពួក​​​គាត់​​​បាន​​​បម្រើ​​​​​​ផល​​​ប្រយោជន៍​​​សំខាន់​​​ៗ​​​ដល់​​​រាជ​​​បល្ល័ង្ក​​​។ លោក សឺន ស៊ូប៊ែរ្តិ៍ បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​ត្រូវ​​​តែមាន​​​​​​ការ​​​ទទួល​​​ស្គាល់​​​ចំពោះ​​​ការ​​​បម្រើ​​​ផល​​​ប្រយោជន៍​​​ដ៏​​​​​​ឧត្តុង​​​ឧត្តម​​​ដែល​​​បុគ្គល​​​ទាំង​​​បី​​នាក់​​​នេះ​​​បាន​​​ផ្តល់​​​ចំពោះ​​​ជាតិ​​​ ហើយ​​​នៅ​​​ក្នុង​​​ករណី​​​ដែល​​​បុគ្គល​​​ទាំង​​​បី​​​នាក់​​​េនះ​​​ស្ថិត​​​នៅ​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​របស់​​​សម្តេច​​​ឪ​​​ នរោត្តម សីហនុ​​​ នោះ វា​​​គឺ​​​ជា​​​ការ​​​ពិត​​​ដែល​​​ថា ពួក​​​​​​គាត់​​​បាន​​​ធ្វើ​​​រឿង​​​សំខាន់​​​ៗ​​​ជូន​​​សម្តេច​​​ឪ និង​​​ជាតិ​​​។ ប៉ុន្តែ នៅ​​​ពេល​​​នេះ​​​មាន​​​សម្តេច​​​ច្រើន​​​ពេក​​​ហើយ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ពី​​​មុន​​​វា​​​ជា​​​រឿង​​​កម្រ​​​ណាស់​​​ដែល​​​ពល​​​រដ្ឋ​​​ស៊ីវិល​​​ទទួល​​​បាន​​​គោរមងារ​​​នេះ​​​។  ប៉ុន្តែ ប្រសិន​​​បើ​​​យើង​​​ក្រឡេក​​​មើល​​​ពេល​​​ចប្ចុប្បន្ន​​​ នៅ​​​ក្នុង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មាន​​​និន្នាការ​​​ពី​​​រ​​​គឺ​​​មួយ​​​មាន​​​ទំនោរ​​​ទៅ​​​រក​​​លោក​​​ ជា ស៊ីម និង​​​មួយ​​​ទៀត​​​មាន​​​ទំនោរ​​​ទៅ​​​លោក ហ៊ុន​​​ សែន  ហើយ​​​ឥឡូវ​​​នេះ​​​អ្នក​​​ដែល​​​មាន​​​ទំនោរ​​​ទៅលោក ជា ស៊ីម ទទួល​​​បាន​​​គោរមងារ​​​ជា​​​សម្តេច​​​ពីរ​​​រូប​​​ហើយ​​​ ហើយ​​​លោក ហ៊ុន សែន មាន​​​ភរិយា​​​របស​​​់​​​លោក​​ដែលមាន​​​គោរម​​​ងារ​​​ជា​​​សម្តេច​​​​​​ ហេតុ​​​ដូច្នេះ​​​ឥឡូវ​​​នេះ​​​វា​​​គឺ​​​ពីរ​​​ទល់​​​នឹង​​​ពី​​​រ​​​"៕ស៊ុយឈាង​​​    

គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​ពិនិត្យ​សន្ធិសញ្ញា​ព្រំដែន​វៀតណាម​ឆ្នាំ​២០០៥​ឡើង​វិញ

លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​សភា​ជាតិ​ពិនិត្យ​ឡើង​វិញ​នូវ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ​២០០៥​ដ៏​ចម្រូង​ចម្រាស​ជាមួយ​វៀតណាម ដោយ​មាន​លទ្ធភាព​នៅ​ចំហ​ដើម្បី "ចរចា​ឡើង​វិញ​ពី​ដំបូង"។ សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​នេះ​ទទួល​រង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង​ពី​សំណាក់​ក្រុម​ប្រឆាំង​នៅ​ពេល​អនុម័ត​កាលពី​ឆ្នាំ​២០០៥ ដោយ​មាន​ការ​រិះគន់​កិច្ចព្រមព្រៀង​នេះ...

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​​ចេញផ្សាយ​​ការ​ចោទប្រកាន់​អនាមិកលើ​មន្ត្រីនគរបាល និង​ក្រឡាបញ្ជី​តុលាការ​

អង្គភាព​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​ (ACU) របស់​​​រដ្ឋាភិបាល​​​បាន​​​ចេញ​​​ផ្សាយ​​​ការ​​​ចោទ​​​ប្រកាន់​​​អនាមិក​​​ទៅ​​​លើ​​​​​​មន្ត្រី នគរ​​​​​​បាល​​​ប្រាំ​​​រូប​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដែលតាម​ចោទ​​​ថា បាន​ទទួល​​​សំណូក​​​ដើម្បី​​​ពន្លឿន​​​ការ​​​ចេញអត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ និង​​​សៀវ​​​ភៅ​​​គ្រួសារ​​​។ ទោះ​​​ជាយ៉ាង​​​ណា​​​គ្មាន​​​មន្ត្រី​​​ណា​​​ម្នាក់​​​ក្នុង​​​ចំណោម​​​មន្ត្រីទាំង​​​ប្រាំ​​​រូប​​​នោះ​​​ត្រូវបាន​​​ចាប់​​​ខ្លួន​​ទេ បើ​​​ទោះ​​​ណា​​​ជា​​​មន្ត្រី​​​ ACU ម្នាក់​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​លើក​​​ឡើង​​​ថា ពួក​​​គេ​​​មាន​​​កំហុស​​​​​​​​​​ក៏​​​ដោយ​​​។ សេចក្តី​​​ប្រកាស​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១ ខែមិថុនាចុះ​​​ផ្សាយ​​​ក្នុង​​​គេ​​​ហទំព័រ​​​របស់​​​ ACU​​​ បាន​​​លើក​​​ឡើ​​​ងថា មិន សុភាត ប្រធាន​​​ការិយាល័យ​​​ស្ថិតិ និង​​​អត្ត​​​សញ្ញាណ​​​កម្ម​​​នគរ​​​បាល​​​រាជ​​​ធានី​​​ និង​​កូនចៅ​​​របស់​​​លោក​​​បួន​​​រូប​​​ទៀត​​​ត្រូវ​​​បាន​​​ចោទ ប្រកាន់​​​ពី​​​បទ​​​យក​​​ថ្លៃ​​​៥០​​​ដុល្លារ​​​សម្រាប់​​​អត្ត​​​សញ្ញាណ​​​ប័ណ្ណ​​​ដែល​​​មាន​​​តម្លៃ ប្រហែល​​​​​២,៥០​​​ដុល្លារ​​​ ដើម្បី​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​រង់​​​ចាំ​​​រយៈ​​​ពេល​​​ពី​​​ប្រាំ​​​មួយ​​​ខែ​​​មក​​​ត្រឹម​​​តែ​​​មួយ​​​ខែ​​​។ យោងតាម​សេចក្តី​ប្រកាសនោះ​បានឲ្យ​ដឹង​ថា អ្នក​​​ចោទ​​​ប្រកាន់​​​អនាមិកទាំងនោះ​​​​ក៏​​​បាន​​​អះ​​​អាង​​​ផង​​​ដែរ​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​បាន​​​យក​​​ប្រាក់​​​១០​​​ដុល្លារ​​​សម្រាប់​​​​​​សៀវ​​​ភៅ​​​គ្រួសារ​​​ ដែល​​​គួរ​​​តែ​​ឥត​​​គិត​​​ថ្លៃ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ពេល​​​វេលា​​​រង់​​​ចាំ​​​ពី​​​មួយ​​​ឆ្នាំ មក​​​មួយ​​​ខែ​​​។ សេចក្តី​​​ថ្លែង​​​ប្រកាស​​​​ដដែល​​​នេះ​​​រួម​​​មាន​​​ការ​​​បដិសេធ​​​ពី​​​មន្ត្រី​​​ទាំង​​​ប្រាំ​​​នាក់​​​ ដែល​​​ពួកគេ​​​អះ​អាង​​​ថា ពួកគេ​គ្មាន​​​កំហុសឡើយ​​​​។ ​​​ ​​​នៅពេល​​​ត្រូវ​​​បាន​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក ជា​​​ សំអាន ប្រធាននាយក​​​ដ្ឋាន​​​បចេ្ចក​​​វិទ្យា​​​ និង​​​កោសល្យ​​​វិច័យ​​​របស់​​​ ACU​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គភាព​​​បាន​​​ចុះផ្សាយ​​​សេចក្តី​​​ប្រកាស​​​​នេះ​​​ដើម្បី ឲ្យ​​​សាធារណជន​​​ដឹង​​​ថា មន្ត្រី​​​ទាំង​​​នេះ​​​គឺ​​​ជា​​​ឧក្រិដ្ឋ​​​ជន។ លោកបាន​​​​​​មាន​​​ប្រសាសន៍​​​ថា " ACU​​​ បាន​​​ចុះ​​​ផ្សាយ​​​សេចក្តី​​​ប្រកាស​​​នេះ​​​ដើម្បី​​​ជម្រាប​​​​ជូន​​​សាធារណជន​​​អំពី​​​សកម្មភាព​​​ខុស​​​ច​​​្បាប់​​​របស់​​​មន្ត្រី​​​នគរ​​​បាល​​​ទាំង​​​នេះ​​"។ លោក សំអាន បាន​​​បដិសេធ​​​មិន​​​ពន្យល់​​​ពី​មូលហេតុដែល​​ពួក​​​គេ​​​មិន​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នោះ ទេ ហើយ​​​បាន​​​បដិសេធ​​​មិន​​​ឆ្លើយ​​​​​​សំណួរ​​​បន្ថែម​​​ឡើយ​​​។ លោក តុប សំ ដែល​​​ជា​​​ប្រធាន​​ក្រុមប្រឹក្សា​​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​​​​​​​ដែល​ឃ្លាំ​​​មើល​​​ ACU បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ការ​​​ចោទ ប្រកាន់​​​ទាំង​​​នេះទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ធ្វើ​​​ការ​​​នៅ​​​...

សមាជិក​សភាគ​ណបក្ស​សង្គ្រោះជាតិ​​ដឹកនាំដំណើរ​ចុះទៅ​ពិនិត្យ​ព្រំដែន​​វៀត​ណាម​ ដែល​មាន​វិ​វាទមួយទៀត​

លោក គង់ សភា សមាជិក​សភា​គណបក្ស​ប្រឆាំង​បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា ដោយ​បន្ត​យុទ្ធនាការរបស់​ក្រុមសមាជិក​សភា​គណបក្ស​ប្រឆាំង​​ដើម្បី​ចុះទៅ​ពិនិត្យ​​ការ​អះ​អាង​ថា​មានការ​រំលោភទឹក​ដីខ្មែរ​​នៅតាម​ព្រំដែន​វៀត​ណាមនោះ​ លោក អ៊ូ ចាន់រិទ្ធ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ...

នគរបាល​រកឃើញ​​ម៉ូតូដែលលួច​ប្លន់​បាន​ជិត​១០៣គ្រឿង​​នៅ​ហាងបញ្ចាំមួយ

មន្ត្រី​ម្នាក់​បាននិយាយ​កាលពី​ម្សិលមិញ​ថា នគរបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃសៅរ៍បាន​ចាប់​ខ្លួន​អ្នក​រកស៊ី​បញ្ចាំ​របស់​ម្នាក់ និង​បាន​ដកហូត​​ម៉ូតូ​ដែល​លួច​ប្លន់​បាន​ជាង​​១០០គ្រឿង​​​ដែល​គាត់​បាន​លក់​នៅក្នុង​ហាង​របស់គាត់​ស្ថិតក្នុង​ខណ្ឌពោធិ៍សែនជ័យ។ យោងតាម​លោក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌ​ដង្កោបាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃសុក្រ​ បុរស​ម្នាក់​បាន​រាយ​ការណ៍​មក​នាយកដ្ឋាន​របស់លោក​ថា...

ចំណុច​​​កណ្តាល

នៅ​​​ក្នុង​​​សហគមន៍​​​សិល្បៈ​​​បាត់​​​ដំបង​​​ ការ​​​ប្រឹង​​​ប្រែងដើម្បី​​​​​​រក្សា​​​​​​​​​គំនិត​​​​​​ច្នៃ​​​ប្រ​​​ឌិត​​​ ក្រុង​​​បាត់​​​ដំបង-មួយ​​​សប្តាហ៍​​​មុន វិច​​​ិត្រករ​​​មួយ​​​ក្រុម​​​​​​នៅ​​​ទី​​​នេះ​​​ បាន​​​ប្រារព្ធ​​​ខួប​​​ទី​​​បួន​​​នៃ​​​សាមគ្គី ជា​​​មជ្ឈមណ្ឌល​​​សហគមន៍​​​​​​ប្រ​​​កប​​​ដោយ​​​មហិច្ឆតា ដែល​​​​​​បើក​​​​​​សម្រាប់​​​​​​អ្នក​​​ចាប់​​​អារម្ម​​​​​​ណ៍​​​ក្នុង​​​សិល្បៈ។ សាមគ្គី​​​ គឺ​​​ជា​​​ការ​​​ឆ្លុះ​​​បញ្ចាំង​​​​​​នៃ​​​វិចិត្រករ​​​នៅ​​​ក្នុង​​​ទី​​​ក្រុង ពោលគឺ​​​រស់​​​រវើក ជោគជ័យ​​​ ប៉ុន្តែ​​​ខ្វះ​​​ខាត​​​ថវិកា។

សហរដ្ឋអាមេរិក​អះអាងថា​ ខ្លួន​ “បំពេញ​ការ​ទូត​បាន​ល្អ​បំផុត”​ ​នៅ​កម្ពុជា​ក្រោយ​ការ​បោះ​ឆ្នោត​​

ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​​បាន​លើក​ឡើង​នៅ​ក្នុង​សក្ខីកម្ម​សភា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ចូល​រួម​ពាក់​ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​ការ​បញ្ចប់​ការ​ជាប់​គាំង​ផ្នែក​នយោបាយ​​​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៣​នៅ​កម្ពុជា​ គឺ​ជា "​ការ​ទូត​ល្អ​បំផុត" ហើយ​ក៏​ទទួល​បាន​ការ​សរសើរ​មួយ​ផ្នែក​ដែរ​ចំពោះ​ការ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​កាត់​ដេរ​ និង​ការ​ដោះលែង​សកម្មជន​ពីពន្ធនាគារ​នៅ​ឆ្នាំ​នេះ​។ នៅ​ក្នុង​សក្ខីកម្ម​ដែល​ត្រូវ​បាន​​បង្ហោះ​​តាម​គេហទំព័រ​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​ និង​ដែល​មាន​ចំណង​ជើង​ថា "​ដើរ​ថយ​ក្រោយ​ ឬ​ប្រសើរ​ឡើង​-របាយ​ការណ៍​ស្ថានភាព​ស្ដីពី​លទ្ធិប្រជាធិបតេយ្យ​នៅ​អាស៊ី​"...

រដ្ឋាភិបាល​​​កម្ពុជា ​ទាមទារ​​ឲ្យ​​ប្រទេស​វៀតណាម​​គោរពខ្សែ​បន្ទាត់​​​ព្រំដែន​

ក្រសួង​ការ​បរទេស​កម្ពុជា​​បាន​​បញ្ជូន​កំណត់ទូត​មួយ​ដែល​ប្រើ​ពាក្យ​សម្ដី​ធ្ងន់ៗ​ទៅ​ប្រទេស​វៀតណាម​កាលពី​ថ្ងៃ​សុក្រ ដោយ​ស្នើ​ឲ្យ​ប្រទេស​ជិត​ខាង​ប៉ែក​ខាង​កើត​របស់​ខ្លួន​មួយនេះ "គោរព​ខ្សែ​បន្ទាត់​ព្រំដែន" បន្ទាប់ពី​ការ​ចុះ​ធ្វើ​អធិការកិច្ច​​​ដោយ​​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា អាជ្ញាធរ​​វៀតណាម​បានជីក​ស្រះ​​ចំនួន​ប្រាំ​នៅ​ក្នុង​ទឹកដី​របស់​កម្ពុជា​ក្នុង​ខេត្ត​រតនគិរី។ កំណត់ទូត​ចុះ​ថ្ងៃ​ទី​១២ ខែ​មិថុនា ​ដែល​ផ្ញើ​ជូន​​សមាជិក​រដ្ឋសភា​ ព្រមទាំង​បញ្ជូន​ទៅ​ស្ថានទូត​វៀតណាម​ក្នុង​រាជធានី​ភ្នំពេញ​នេះ ​បញ្ជាក់​ថា...

ការ​រំលោភ​ផ្លូវ​ភេទ​កុមារ​ថយ​ចុះ តែ​ភ្នាក់ងារ​ការពារ​កុមារ​យល់​ឃើញ​ផ្សេង

យោង​តាម​លទ្ធផល​នៃ​ការ​សិក្សា​ថ្មី​ដែល​ចេញ​ដោយ​អង្គការ​បេសកកម្ម​យុត្តិធម៌​អន្តរជាតិ (IJM) នៅ​សប្តាហ៍​នេះ​បាន​ឲ្យ​ដឹង​ថា អាជីវកម្ម​ផ្លូវ​ភេទ​កុមារ​បាន​ថយ​ចុះ​យ៉ាង​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក ប៉ុន្តែ​ទីភ្នាក់ងារ​ការពារ​កុមារ​ផ្សេង​ទៀត​បាន​ព្រមាន​ថា លទ្ធផល​រក​ឃើញ​នេះ​អាច​នាំ​ឲ្យ​យល់​ខុស។ ភ្នាក់ងារ​សម្ងាត់ IJM បាន​ទៅ​ដល់​ទីតាំង​អាជីវកម្ម​ផ្លូវ​ភេទ​២៨៧​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ ក្រុង​សៀមរាប...

ប្រទេស​កម្ពុជា​ឆ្លើយ​គេច​នៅ​ពេល​ដែល​ភាព​តានតឹង​អំពី​សមុទ្រ​ចិន​ខាង​ត្បូង​កាន់តែ​​​កើន​ខ្លាំង​ឡើង

នៅ​ពេល​ដែល​លោក អាស្តុន ខាថឺ (Ashton Carter) ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​ទ្វីប​អាស៊ី​នៅ​សប្តាហ៍​នេះ​​​​ ក្នុង​​​ពេល​​​​​​​មាន​ភាព​តានតឹង​ខ្លាំង​ទាក់ទិន​នឹង​សមុទ្រ​ចិន​ខាង​ត្បូង ប្រទេស​កម្ពុជា ជា​ថ្មី​ម្តង​ទៀត បាន​គាំទ្រ​ជំហរ​របស់​ប្រទេស​ចិន​ក្នុង​ជម្លោះ​នេះ...

ព័ត៌មានថ្មីៗ