28.4 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សាមណេរ​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ពីបទ​​​ធ្វើ​​​គត​​​គ្រូសូត្រ​​​ឆ្វេង​​​

សាមណេរ​​​ដែល​​​គេ​​​ផ្សឹក​​​មួយ​​​អង្គ​​​​​​ និង​​​ដែល​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​​​​ពីបទ​​​ចាក់​​​សម្លាប់​​​​​​គ្រូសូត្រ​​​មួយ​​​អង្គ​​​នៅ​​​វត្ត​​​សាមគ្គីរង្សី ក្នុង​​​រាជធានី​ភ្នំពេញ​​​នោះ​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ និង​​​បង្គាប់​​​ឲ្យ​​​បង់​​​ប្រាក់​​​ជូន​​​គ្រួសារ​​​ជន​​​រង​​​គ្រោះប្រហែល​​​៥.០០០ដុល្លារ​​​កាល​​​ពី​​​ម្សិលមិញ ។ សាមណេរ​​​ ចាន់ សុភក្ត្រ​​​ ដែល​​​មាន​​​ឈ្មោះ​​​ហៅក្រៅ​​​ថា លី តឹង និង​​​ដែល​​​មាន​​​ដើម​​​កំណើត​​​​​​ជា​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​​​​បាន​​​ចាក់​​​ព្រះ​​​តេជគុណ​​​​​​ ថាច់ ខាន់ ព្រះជន្ម​​​៣៧​​​ព្រះ​​​វស្សា​​​​​​ត្រង់​​​ក​​​ដោយ​​​កូន​​​កាំបិត​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​មករា​​​ បន្ទាប់​​​ពី​​​ជន​​​រង​​​គ្រោះ​​​ដែល​​​ជា​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ក្នុង​​​ខណ្ឌ​​​មាន​​​ជ័យ​​​បាន​​​បន្ទោស​​​សាមណេរ​​​អង្គ​​​នេះ​​​ថា ​​​មានលីលធម៌​​​​​​មិន​​​ល្អ​​​។ ចៅក្រម​​​សើុប​​​សួរ​​​​​​ តុប ឈុនហេង បាន​​​ប្រកាស​​​កាល​​​ពី​​​ម្សិលមិញ​​​ថា "តុលាការ​​​សម្រេច​​​ផ្តន្ទាទោស​​​ ចាន់ សុភក្ត្រ​​​ អាយុ​​​១៧​​​ឆ្នាំ មាន​​​ឈ្មោះ​​​ហៅក្រៅ​​​ថា លី តឹង​​​ ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​ពីបទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា​​​បណ្តាល​​​ឲ្យ​​​​​​មនុស្ស​​​ស្លាប់​​​ដោយ​​​មាន​​​ស្ថាន​​​ទម្ងន់​​​ទោស​​​​​​​​​​​​​​​​​​​​​"។ លោក​​​បាន​​​​​​បន្ថែម​​​ថា ឃាត​​​ករ​​​ក៏​​​នឹង​​​ត្រូវ​​​បង់​​​ប្រាក់​​​សំណង​​​ជំងឺ​​​ចិត្ត​​​ចំនួន​​​២០​​​លាន​​​រៀល​​​ជូន​​​ដល់​​​គ្រួសារ​​​រង​​​គ្រោះ​​​ផង​​​ដែរ។ ​​​អំឡុងការ​​​បើក​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​មិ​​​ថុនា​​​ ក្រឡា​​​បញ្ជី​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា ចាន់ សុភក្ត្រ​​​ មាន​​​អាយុ​​​១៨​​​ឆ្នាំ​​​។ ប៉ុន្តែ កាល​​​ពី​​​ម្សិលមិញ​​​ ចៅក្រម​​​ តុប​​​ ឈុន​​​ហេង ​​​បាន​​​ចោទ​​​ប្រកាន់​​​ជ​​​ន​​​នេះ​​​ត្រឹម​​​តែ​​​ជា​​​អនីតិជន ដោយ​​​អាច​​​សម្រាល​​​ទោស​​​​​​បាន​​​ប្រហែល​​​ពាក់​​​កណ្តាល​​​។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ចៅ​​​ក្រម​​​រូប​​​េនះ​​​សុំ​​​ការ​​​ធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​។ ព្រះ​​​សង្ឃ​​​គង់​​​នៅវត្ត​​​សាមគ្គីរង្សី មិន​​​ជឿ​​​ថា ចាន់​​​ សុភក្ត្រ​​​ ដែល​​​​​​មក​​​ពី​​​វត្ត​​​នៅ​​​​​​វៀតណាម​​​ខាង​​​ត្បូង ឬ​​​កម្ពុជា​​​ក្រោម​​​ប្រហែល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​ហើយ​​​នោះ​​​ មាន​​​ចេតនា​​​ធ្វើ​​​គត​​​​​​គ្រូសូត្រ​​​ឆ្វេង​​​អង្គ​​​នេះ​​​ឡើយ​​​។ ក្រោយ​​​​​​ពី​​​ការ​​​ចាប់​​​ខ្លួន ចាន់ សុភក្ត្រ​​​ បាន​​​ប្រាប់​​​នគរ​​​បាល​​​ថា គ្រូសូត្រ​​​ឆ្វេង​​​ ថាច់​​​ ខាន់​​​ បាន​​​និមន្ត​​​​​​ទៅ​​​បន្ទប់​​​របស់​​​ខ្លួន​​​អំឡុង​​​ពេល​​​ព្រឹក​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២​​​ ខែ​​​មករា​​​ ហើយ​​​ដាល់​​​ខ្លួន​​​ចំ​​​ថ្គាម​​​។ ចាន់ សុភក្ត្រ បាន​​​និយាយ​​​អំឡុង​​​ការ​​​បើក​​​សវនាការ​​​ថា "ខ្ញុំ​​​ព្យាយាម​​​គេច​​​ចេញ​​​ពី​​​​​​ព្រះអង្គ​​​​​​​​​ ប៉ុន្តែ​​​ ព្រះអង្គ​​​នៅ​​​តែ​​​ដេញ​​​តាម​​​ខ្ញុំ ហេតុ​​​ដូច្នេះ​​​ ខ្ញុំ​​​ឆក់​​​យក​​​កាំបិត​​​​​​នៅ​​​លើ​​​តុ​​​ក្បែរ​​​នោះ​​​មក​​វាយ​​​បក​​​វិញ​​"។ ចាន់ សុភក្ត្រ បាន​​​បន្ថែម​​​ថា គ្រូសូត្រ​​​ឆ្វេង​​​ ថាច់​​​ ខាន់ ដែល​​​ជា​​​ព្រះ​​​សង្ឃ​​​មួយ​​​អង្គ​​​នៅ​​​ពី​​​ក្រោយ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​​​​បាន​​​វាយ​​​ដំ​​​ខ្លួន​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​​​​​​​ដោយ​​​សារ​​​ការ​​​បដិសេធ​​​មិន​​​ព្រម​​​ចូល​​​រួម​​​ការ​​​ធ្វើ​​​បាតុកម្ម​​​។ អ្នក​​​យក​​​ព័ត​​​៌​​​មាន​​​​​​បាន​​​ចុះ​​​ទៅ​​​វត្ត​​​សាមគ្គីរង្សី​​​ជា​​​ច្រើន​​​លើក​​​ច្រើន​​​សារ​​​ ហើយ​​​បាន​​​ជួប​​​មនុស្ស​​​តែ​​​ម្នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ធ្វើ​​​សាក្សី​​​​​​​​​​​​ចំពោះ​​​ហេតុ​​​ការណ៍​​​នេះ គឺ​​​លោក ទីប ប៉ូលី អាយុ​​​២៥​​​ឆ្នាំ​​​ ជា​​​អ្នក​​​ភូមិ​​​ដែល​​​​​​បាន​​​ទៅ​​​វត្ត​​​នេះ​​​ ហើយ​​​លោក​​​បាន​​​លើក​​​ឡើង​​​ថា សាមណេរ​​​អង្គ​​​េនះ​​​​​​ជា​​​អ្នក​​​​​​បើក​​​ការ​​​វាយ​​​ប្រហារ​​​។ សាក្សី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ទាក់​​​ទិន​​​នឹ​​​ង​​​ថ្ងៃ​​​កើត​​​ហេតុ​​​នោះ​​​ថា "សាមណេរ​​​អង្គ​​​នេះ​​​បានយក​​​កាំបិត​​​ចេញ​​​ពី​​​ថង់​​​យាម​​​​​​របស់​​​ខ្លួន​​​​​​​​​ ហើយ​​​ចាក់​​​គ្រូ​​​សូត្រ​​​ឆ្វេង​​​​​​ត្រូវ​​​ដៃ​​​ និង​​ក ហើយ​​​ឈាម​​​ហូរ​​​បាច​​​សាច​​​គ្រប់​​​ទី​​​កន្លែង​​​"។ លោក ប៉ូលី មិន​​​បាន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​តុលាការ​​​​​​ដើម្បី​​​ធ្វើ​​​ជា​​​សាក្សី​​​ឡើយ​​​។ ប៉ុន្មាន​​​ថ្ងៃ​​​​​​ក្រោយ​​​​​​អំពើ​​​ឃាត​​​កម្ម​​​នេះ​​​ នៅ​​​ឯវត្ត​​​ដែល​​​តែង​​​តែ​​​​​​ប្រឆាំង​​​នឹង​​​រដ្ឋាភិបាល​​​តាំង​​​ពី​​​បង្កើត​​​ឡើង​​​ក្នុង​​​ឆ្នាំ​​​១៩៩៧​​​មក​​​ ព្រះ​​​ចៅ​​​​​​អធិការ​​​វត្ត សៀង សុវណ្ណារ៉ា​​​ បាន​​​ភៀស​​​ព្រ​​​ះកាយ​​​ទៅ​​​ប្រទេស​​​បារាំង​​​ដោយ​​​ទុក​​​ឲ្យ​​​​​​ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង ដែល​​​ជា​​​ព្រះចៅ​​​អធិការ​​​ស្តីទី​​​ទទួល​​​​​​ខុស​​​ត្រូវ​​​ក្នុង​​​វត្ត​​​​​​។ ដូច​​​ព្រះ​​​សង្ឃ​​​គង់​​​នៅ​​​វត្ត​​​សាមគ្គីរង្សី​​​ដែរ​​​ ព្រះ​​​តេជគុណ​​​ ថាច់ ហាសំអាង ជឿ​​​ជាក់​​​ថា ចាន់ សុភក្ត្រ​​​ ត្រូវ​​​បាន​​​គេ​​​​​​ញុះ​​​ញង់​​​ឲ្យ​​​មក​​​ធ្វើ​​​គត់​​​គ្រូសូត្រ​​​ឆ្វេង​​​ ថាច់ ខាន់​​​ ដើម្បី​​បំភ័យ​​​កុំ​​​ឲ្យ​​​គេ​​​មកវត្ត​​​នេះ​​​ដើម្បី​​​​​​ចូល​​​រួម​​​ការ​​​តវ៉ា​​​​​​​​​។ លោក នាង​​​ ហៃ មេធាវី​​​របស់ ចាន់ សុភក្ត្រ បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ការ​​​ផ្តន្តា​​​ទោស​​​ឲ្យជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​ប្រាំ​​​ឆ្នាំ​​​​​​គឺ​​​វា​​​ច្រើន​​​ពេក​​​ហើយ​​​ ព្រោះ​​​កូន​​​ក្តី​​​របស់​​​លោក​​​ធ្វើ​​​ដូច្នេះ​​​គ្រាន់​​​តែ​​​ដើម្បី​​​ការ​​​ពារ​​​ខ្លួន​​​​​​ប៉ុណ្ណោះ​​​។ ប៉ុន្តែ នៅពេល​​​ចាក​​​ចេញ​​​ពី​​​បន្ទប់​​​សវនាការ​​​ ចាន់ សុភក្ត្រ បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​នឹង​​​មិន​​​ប្តឹង​​​ទាស់​​​នឹង​​​សេចក្តី​​​សម្រេច​​​េនះ​​​ឡើយ​​​។ ចាន់​​​ សុភក្ត្រ បាន​​​និយាយ​​​ថា "ខ្ញុំ​​​គ្មាន​​​ប្រាក់​​​ឡើយ​​​"៕ ស៊ុយឈាង​​​  

កម្មករ​​វៀតណាម​ខុស​ច្បាប់​​​រាប់​រយ​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​​ អំឡុង​ប្រតិបត្តិ​ការ​​ឆែកឆេរ​នៅ​ការដ្ឋាន​កោះ​ពេជ្រ​​​

កាលពី​ម្សិលមិញ​កម្មករ​វៀតណាម​ជិត​១០០​នាក់​​ត្រូវ​បាន​ឃាត់​ខ្លួន​​ដើម្បី​បណ្ដេញ​ទៅ​ប្រទេស​របស់ពួកគេ​វិញ បន្ទាប់ពី​រកឃើញ​ថា​​ពួកគេ​​កំពុង​ធ្វើ​ការ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់​ អំឡុង​អំឡុង​ប្រតិបត្តិការ​​ចុះ​ឆែកឆេរ​​ការដ្ឋាន​សំណង់​​នានា​នៅ​លើ​កោះពេជ្រ​ ក្នុង​រាជធានី​ភ្នំពេញ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​តាម​អំពើ​ចិត្ត​​​ពី​សំណាក់​ក្រសួង​មហាផ្ទៃ។ ដឹកនាំ​ដោយ​ឧត្ដម​សេនីយ៍​​ទោ អ៊ុក ហៃសិលា ប្រធាន​ផ្នែក​ស៊ើបអង្កេត​ និង​​អនុវត្ត​​ន៍​នីតិវិធី​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​​​នៃ​ក្រសួង​មហាផ្ទៃ​...

សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ជំរុញ​​​ឲ្យ​​​​​​ច្បាប់​​​ស្តី​​​ពី​​​ NGO មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​

អ្នក​​​តវ៉ា​​​ជាង​​​១០០នាក់​​​បាន​​​នាំ​​​គ្នា​​​តវ៉ា​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋសភា​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ខណៈ​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ទទួល​​​បរាជ័យ​​​ក្នុង​​​ការ​​​រារាំង​​​​​​គណបក្ស​​​កាន់​​​អំណាច​​​មិន​​​ឲ្យ​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ទាក់​​​ទិន​​​នឹង​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដែល​​​នឹង​​​គ្រប់​​​គ្រង​​​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​រាប់​​​រយ​​​នៅ​​​ក្នុង​​​ប្រទេស​​​។ លោក វន់ ពៅ ​​​មេដឹក​​​នាំ​​​សហជី​​​ព​​​ដ៏លេច​​​ធ្លោ​​​មួយ​​​រូប​​​ដែល​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​​​​ដឹក​​​នាំ​​​ការ​​​តវ៉ា​​​បានមាន​​​ប្រសាសន៍​​​ថា "យើង​​​នឹង​​​មិន​​​បោះ​​​ឆ្នោត​​​ឲ្យគណបក្សនយោបាយ​​​ណា​​​មួយ​​​ដែល​​​លើក​​​ដៃ​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​ច្បាប់​​​ស្តី​​​ពី​​​សមាគម​​​ និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​ឡើយ​​​"។ ប៉ុន្តែ ខណៈ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​​​បាន​​​អនុម័ត​​​ច្បាប់​​​នេះ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ទោះ​​​បី​​​មាន​​​ការ​​​ប្រឆាំង​​​​​​ពី​​​មេដឹក​​​នាំ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ និង​​​​​​សហគមន៍​​​អន្តរ​​​ជាតិ​​​ក្តី​​​នោះ ​​​​​​សមាជិក​​​សភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​គណៈកម្មាធិការ​​​​​​អចិន្ត្រៃ​​​យ៍​​​​​​​​​នៅ​​​រដ្ឋសភា​​​ដែល​​​មាន​​​សមាជិក​​​ចំនួន​​​១៣​​​រូប​​​​​​បាន​​​សម្រេច​​​បន្ត​​​ដំណើរ​​​ការ​​​​​​ច្បាប់​​​ដ៏​​​សម្រូង​​​ចម្រាស​​​នេ​​​ះ​​​ត​​​ទៅ​​​មុខ​​​ទៀត​​​កាល​​​ពី​​​​​​ម្សិលមិញ​​​។ ក្រោយ​​​មក​​​ លោក ឈាង វ៉ុន ​​​​​​អ្នក​​​នាំពាក្យ​​​រដ្ឋសភា​​​​​​បាន​​​​​​លើក​​​ឡើង​​​តាម​​​រយៈ​​​​​​ទូរស័ព្ទ​​​​​​ថា "ខ្ញុំ​​​សូម​​​ជូន​​​ដំណឹ​​​ង​​​ដល់​​​អស់​​​លោក​​​ថា ទោះ​​​បី​​​ជា​​​មាន​​​ក្រុម​​​មួយ​​​ចំនួន​​​ដែល​​​ព្យាយាម​​​ប្រឆាំង​​​មិន​​​ឲ្យ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​មាន​​​ដំណើរ​​​ការ​​​ទៅ​​​មុខ​​​ក្តី​​​​​​ តែ​​​គណៈកម្មាធិការ​​​​​​បាន​​​អនុម័ត​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ក្នុង​​​សំឡេង​​​ឆ្នោត​​​៩​​​សំឡេង​​​ទល់​​​នឹង​​​៤​​​សំឡេង​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "អំឡុង​​​កិច្ច​​​ប្រជុំ​​​ សមាជិក​​​មួយ​​​ចំនួន​​​​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​នេះ​​​គ្មាន​​​​​​សារៈសំខាន់​​​ទេ​​​ រីឯអ្នក​​​ផ្សេង​​​ទៀត​​​បាន​​​ជំទាស់​​​ថា ច្បាប់​​​នេះ​​​មាន​​​សារៈ​​​សំខាន់​​​ណាស់​​​"។ គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​ដោយ​​​មាន​​​សមាជិក​​​សភា​​​​​​ចំនួន​​​ប្រាំពីរ​​​រូប​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​ប្រាំ​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​នោះ​​​​​​១០​​​រូប​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​ទាំង​​​១០​​​នៅ​​​រដ្ឋ​​​សភា​​​ មួយ​​​រូប​​​ជា​​​ប្រធាន​​​សភា​​​ និង​​​ពីរ​​​រូប​​​ទៀត​​​​​​​​​​​​ជា​​​អនុប្រធាន​​​រដ្ឋសភា​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ប្រធាន​​​គណៈកម្មការ​​​នៅ​​​រដ្ឋ​​​សភា​​​ចំនួន​​​ពីរ​​​រូប​​​ដែល​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​គ្មាន​​​វត្ត​​​មាន​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​អនុប្រធាន​​​នៃ​​​​​​គណៈកម្មការ​​​ទាំង​​​ពីរ​​​នេះ​​​ដែល​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ជា​​​អ្នក​​​ជំនួស​​​តំណែង​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​។ សេចក្តី​​​ព្រាង​​​ច្បាប់​​​ស្តី​​​ពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​នេះ​​​បាន​​​​​​រង​​​ការ​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ពី​​​សំណាក់​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាលក្នុងស្រុក និង​​​អន្តរ​​​ជាតិ​​​ ក៏​​​ដូច​​​ជា​​​ពី​​​អង្គការ​​​សហប្រជាជាតិ​​​ និង​​​រដ្ឋាភិបាល​​​សហរដ្ឋ​​​អាមេរិក​​​ផង​​​ដែរ​​​​​​ ចំពោះ​​​បទ​​​បទបញ្ញត្តិ​​​ ដែល​​​​​​នឹង​​​ផ្តល់​​​ឲ្យ​​​រដ្ឋាភិបាល​​​នូវ​​​អំណាច​​​ក្នុង​​​ការ​​​រារាំង​​​អង្គការ​​​មិន​​​ឲ្យ​​​ចុះ​​​បញ្ជី​​​ និង​​​ការ​​​ចាត់​​​វិធានការ​​​យ៉ាង​​​តឹង​​​រឹង​​​​​​លើ​​​អង្គការ​​​ណា​​​ដែល​​​ត្រូវ​​​បាន​​​ចាត់​​​ទុក​​​ថា រំលោភ​​​បំពាន​​​ "ប្រពៃណី​​​ និង​​​ទំនៀម​​​ទម្លាប់​​​​​​សង្គម​​​ជាតិ​​​កម្ពុជា​​​"។ លោក ឈាង វ៉ុន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា គណៈកម្មការ​​​នៅ​​​រដ្ឋសភា​​​ចំនួន​​​បី​​​ដែល​​​​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ នឹង​​​ពិនិត្យ​​​ច្បាប់​​​នេះ​​​ឡើង​​​​​​វិញ​​​ក្នុង​​​នោះ​​​រួម​​​ទាំង​​​គណៈកម្មការ​​​កិច្ច​​​ការ​​​បរទេស​​​របស់​​​លោក គណៈកម្មការ​​​មហាផ្ទៃ​​​​​​ការ​​​ពារ​​​ជាតិ និង​​​មុខងារ​​​សាធារណៈ​​​ និង​​​គណៈកម្មការ​​​នីតិកម្ម​​​ និង​​​យុត្តិធម៌​​​ផង​​​ដែរ​​​។ គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​គណៈកម្មការ​​​សង្គម​​​កិច្ច​​​ ដែល​​​ដឹក​​​នាំ​​​ដោយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នឹង​​​មិន​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ដំណើរ​​​ការ​​​ពិនិត្យ​​​ឡើង​​​វិញ​​​​​​​​​នេះ​​​ឡើយ​​​។ លោក​​​ យ៉ែម បុញ្ញឫទ្ធ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ជា​​​សមាជិក​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍ដែរ​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា សមាជិក​​​សភា​​​​​​​​​ចំនួន​​​បួន​​​រូប​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ដែលមាន​​​វត្ត​​​មាន​​​អំឡុង​​​កិច្ច​​​ពិភាក្សា​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​ជំរុញ​​​ឲ្យ​​​បញ្ជូន​​​ច្បាប់​​​នេះ​​​ត្រឡប់​​​ទៅ​​​ទី​​​ស្តីការ​​​គណៈរដ្ឋ​​​មន្ត្រី​​​ដើម្បី​​​ពិនិត្យ​​​ឡើង​​​វិញ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "តាម​​​ពិត​​​ទៅ​​​ មាន​​​ការ​​​ពិភាក្សា​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ដ៏​​​ច្រើន​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​ព្រោះ​​​សមាជិ​​​ក​​​សភា​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​របស់​​​យើង​​​ចង់​​​ឲ្យ​​​បញ្ជូន​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ​​​ត្រឡប់​​​ទៅ​​​​​​រដ្ឋាភិបាល​​​ដើម្បី​​​ពិភាក្សា​​​​​​ឲ្យ​​​បាន​​​ទូលំទូលាយ​​​ជា​​​មួយ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​ពាក់​​​ព័ន្ធ​​​"។ ដោយ​​​និយាយ​​​បែប​​​លួង​​​លោម​​​នោះ​​​ លោក ឈាង វ៉ុន បាន​​​​​​លើក​​​ឡើង​​​ថា គណៈកម្មការ​​​របស់​​​លោក​​​នឹង​​​អញ្ចើញ​​​អ្នក​​​ការ​​​ទូត​​​ មេ​​​ដឹក​​​នាំអង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ និង​​​សមាជិក​​​សភា​​​មក​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​សិក្ខា​​​សាលា​​​ស្តី​​​អំពី​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​េនះ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា លោក មិន​​​ដឹង​​​ថា តើ​​​ពេល​​​​​​ណា​​​ដែល​​​សិក្ខា​​​សាលា​​​នេះ​​​​​​នឹ​​​ង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នោះ​​​ឡើយ​​​។ ទោះ​​​បី​​​ជា​​​ក្នុង​​​ពេល​​​កន្លង​​​មក​​​​​​នេះ​​​​​​ រដ្ឋាភិបាល​​​​​​បាន​​​លើក​​​ឡើង​​​ថា ច្បាប់​​​នេះ​​​មាន​​​សារៈ​​​សំខាន់​​​ក្នុង​​​​​​ការ​​​រារាំង​​​ហិរញ្ញប្បទាន​​​ភេរវកម្ម​​​​​​​​​មិន​​ឲ្យ​​​ហូរ​​​ចូល​​​ក្នុង​​​ប្រទេស​​​តាម​​​រយៈ​​​អង្គការ​​​មិនមែន​​​រ​​​ដ្ឋាភិបាល​​​ក្តី​​​ តែ​​​លោក ឈាង វ៉ុន បាន​​​ចង្អុល​​​បង្ហាញ​​​ថា ច្បាប់​​​នេះ​​​ក៏​​​នឹង​​​ត្រូវ​​​បាន​​​ប្រើ​​​​​​ដើម្បី​​​ធ្វើ​​​នូវ​​​អ្វី​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​ព្រួយ​​​បារម្ភ​​​​​​បំផុត​​​ផង​​​ដែរ​​​ នោះ​​​គឺ​​​​​​ការ​​​ដាក់​​​សំពាធ​​​លើ​​​ការ​​​បញ្ចេញ​​​មតិយោបល់​​​រិះគន់​​​រដ្ឋាភិបាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ច្បាប់​​​​​​នេះ​​​មាន​​​សារៈ​​​សំខាន់ណាស់​​​​​​។ ​​​យើង​​​​​​មាន​​​ការ​​​រីករាយ​​​​​​ពេញ​​​ចិត្ត​​​ ហើយ​​​មាន​​​អង្គការ​​​​​​សង្គម​​​ស៊ីវិល​​​មួយ​​​ចំនួន​​​ដែល​​​មាន​​​បំណង​​​ល្អ​​​។ ប៉ុន្តែ អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​ផ្សេង​​​ៗ​​​មួយ​​​ចំនួន​​​ទៀត​​​មាន​​​បំណង​​​​​​មិន​​​ល្អ​​​ ព្រោះ​​​ពួក​​​គេ​​​​​​បាន​​​ស្រែក​​​នៅ​​​តាម​​​ផ្លូវ​​​ នៅ​​​ពេល​​​ទទួល​​​បាន​​​ប្រាក់​​​ពី​​​ម្ចាស់​​​ជំនួយ​​​ ហើយ​​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មិន​​​ត្រឹម​​​ត្រូវ​​​ ដោយ​​​បង្ក​​​ឲ្យ​​​មាន​​​អស្ថិរ​​​ភាព​​​សង្គម​​​"៕ស៊ុយឈាង​​​  

ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ការពារ​សេចក្តី​បង្គាប់​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល

កាលពី​ថ្ងៃ​ច័ន្ទ ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​ធ្វើ​សន្និសីទ​កាសែត​ការពារ​សេចក្តី​ជូន​ដំណឹង​មួយ​ដែល​ផ្សព្វផ្សាយ​នៅ​ខែ​នេះ ប្រាប់​មន្ត្រី​រដ្ឋាភិបាល​ឲ្យ​សុំ​ការ​អនុញ្ញាត​ពី​ថ្នាក់​លើ​របស់​ខ្លួន មុន​ពេល​ផ្តល់​ព័ត៌មាន​ទៅ​សមាជិក​សភា​ដែល​ស៊ើប​អង្កេត​រឿង​ពុក​រលួយ។ សេចក្តី​បង្គាប់​នេះ​រង​ការ​រិះគន់​ពី​សំណាក់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ក្នុង​នោះ​មាន​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កាសែត​ក្នុង​ស្រុក​បាន​ដក​ស្រង់​សម្តី​ដែល​និយាយ​ថា...

សហភាព​អឺរ៉ុប​សន្យា​ផ្តល់មូលនិធិប្រហែល​១១លានដុល្លារ ​​សម្រាប់​កំណែ​ទម្រង់​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បានមាន​ប្រសា​សន៍​កាល​ពី​ម្សិល​មិញ​ថា សហភាព​អឺរ៉ុប​បាន​សន្យា​​ផ្ដល់​ប្រាក់​ជាង​១១​លាន​ដុល្លារ​ដល់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) សម្រាប់​រយៈ​ពេល​៣​ឆ្នាំ​ក្រោយ​ ដើម្បី​ជួយ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មុន​​ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ និង​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។ ចាប់​តាំងពី​​ការ​បង្កើត​...

ប្តី​​​ដែល​​​ប្រច័ណ្ឌ​​​កាប់​​​ប្រពន្ធ​​​ជា​​​កង់​​​ៗ​​​រហូត​​​ដល់​​​ស្លាប់​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​

យោង​​​តាម​​​នគ​​​រ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ម្នាក់​​​ត្រូវ​​​បាន​​​កាត់​​​ក្បាល​​​ និង​​​កាត់​​​ដៃ​​​ជា​​​កង់ៗ​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្លួន​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍ ដោយ​​​ប្តី​​​ដែល​​​ប្រច័ណ្ឌ​​​របស់​​​ខ្លួន​​​។ ប្តី​​​ដែល​​​ប្រច័ណ្ឌ​​​រូប​​​នោះ​​​បាន​​​រត់​​​គេច​​​ខ្លួន ​​​បន្ទាប់​​​ពី​​​​​​ធ្វើ​​​ឃាត​​​រួច​​​ ហើយ​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​នៅ​​​ថ្ងៃ​​​បន្ទាប់​​​ដើម្បី​​​សារភាព​​​ថា ខ្លួន​​​ជា​​​ឃាត​​​ករ​​​។ យោង​​​តាម​​​លោក​​​ រ៉េន មួត នាយនគរ​​​បាល​​​ប៉ុស្តិ៍​​​ឃុំ​​​កើន​​​ ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អ្នក​​​ស្រី សុខ គន្ធា អាយុ​​​៤៣​​​ឆ្នាំ​​​ត្រូវ​​​បាន​​​សម្លាប់​​​ដោយ​​​កាំបិត​​​នៅ​​​ម៉ោង​​​ប្រហែល​​​១១​​​យប់​​​ ហើយ​​​ត្រូវ​​​បាន​​​ប្រទះ​​​ឃើញ​​​ស្លាប់​​​នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ខ្លួន កាល​​​ពី​​​ព្រឹក​​​ថ្ងៃ​​​អាទិត្យ​​​ដោយ​​​ក្មួយ​​​ប្រុស​​​របស់​​​អ្នក​​​ស្រី​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ក្នុង​​​ចម្ការរបស់​​​​​​ប្តី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ក្នុង​​​ឃុំ​​​កើន​​​​​​ ស្រុក​​​កូន​​​មុំ ។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "កម្មករ​​​រូប​​​នេះ​​​បាន​​​ឡើង​​​​​​ជណ្តើរ​​​ ហើយ​​បាន​​​ឃើញ​​​សព​​​របស់​​​អ្នកស្រី​​​ គន្ធា ដេក​​​ស្លាប់​​​នៅ​​​ទី​​​នោះ​​​ ខណៈ​​​ប្តី​​​របស់​​​អ្នក​​​ស្រី​​​ និង​​​ម៉ូតូ​​​​​​បាន​​​បាត់​​​ពីផ្ទះ​​​"។ យប់​​​មុន​​​ថ្ងៃ​​​កើត​​​ហេតុ​​​ ប្តី​​​របស់​​​ស្ត្រី​​​រង​​​គ្រោះ ឈ្មោះ ដួង សុផល អាយុ​​​​​​៤៦​​​ឆ្នាំ​​​បាន​​​ឲ្យ​​​ក្មួយ​​​ប្រុស​​​របស់​​​ខ្លួន​​​ទៅ​​​ទិញ​​​ស្រា​​​មួយ​​​លីត្រ​​​មក​​​ឲ្យ​​​ខ្លួន​​​និង​​​ប្រពន្ធ​​​ផឹក​​​រហូត​​​ដល់​​​ម៉ោង​​​៩​​​យប់់​​​​​​ដោយ​​​គ្មាន​​​ការ​​​ឈ្លោះ​​​ប្រកែក​​​គ្នា​​​ឡើយ​​​។ លោក សុផល ត្រូវ​​​បាន​​​គេ​​​ជឿ​​​ជាក់​​​ថា បាន​​រត់​​​គេច​​​ខ្លួន​​​បន្ទាប់​​​ពី​​​ការ​​​ធ្វើ​​​ឃាត​​​ ប៉ុន្តែ នៅ​​​ថ្ងៃ​​​អាទិត្យ​​​នា​​​វេលា​​​ម៉ោង​​​ប្រហែល​​​១០ព្រឹក ជន​​​នេះ​​​​​​បាន​​​ហៅ​​​ទូរស័ព្ទ​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្រុក​​​ដើម្បី​​​សារភាព​​​ថា ខ្លួន​​​ជា​​​អ្នក​​​សម្លាប់​​​ប្រពន្ធ​​​។ លោក រ៉េន មួត បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​នេះ​​​បាន​​​សារភាព​​​ថា សម្លាប់​​​ប្រពន្ធ​​​របស់​​​ខ្លួន​​​ ហើយ​​​និយាយ​​​ថា ខ្លួន​​​បាន​​​ឃើញ​​​ប្រពន្ធ​​​នៅ​​​ជាមួយ​​​ប្រុស​​​ផ្សេង​​​ចំនួន​​​ពីរ​​​លើក​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ​​​​​​ជន​​​សង្ស័យ​​​​​​កំពុង​​​រត​​​់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​បន្ទាប់​​​ពី​​​ហៅទូរស័ព្ទ​​​មក​​​សារភាព​​​រួច​​​។ ចាប់​​​តាំង​​​ពី​​​ខែ​​​មករា​​​មក​​​ មាន​​​ករណី​​​អំពើ​​​ហិង្សា​​​ដែល​​​ផ្ទុះ​​​ឡើយ​​​ដោយ​​​សារ​​​គ្រឿង​​​ស្រវឹង​​​ស្រដៀង​​​គ្នា​​​នេះ​​​ចំនួន​​​ប្រាំ​​​លើក​​​មក​​​ហើយ​​​នៅ​​​ក្នុង​​​ចំណោម​​​សមាជិក​​​គ្រួសារ​​​ ឬអ្នក​​​ជិត​​​ខាង​​​ក្នុង​​​ខេត្ត​​​រតនគិរី​​​នេះ​​​ដោយ​​​បន្សល់​​​ទុក​​​ឲ្យ​​​​​​មាន​​​មនុស្ស​​​ស្លាប់​​​ ឬ​​​ពិការ​​​ក្នុង​​​នោះ​​​មាន​​​បី​​​លើក​​​បាន​​​កើត​​​ឡើង​​​ក្នុង​​​ស្រុក​​​កូន​​​មុំ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​លោក​​​ ឆាយ ធី អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​នេះ​​​។ លោក​​​ ឆាយ ធី បាន​​​មានប្រសាសន៍​​​ថា "អំពើ​​​ហិង្សា​​​នៅ​​​ក្នុង​​​ឆ្នាំ​​​នេះ​​​មាន​​​ការ​​​កើន​​​ឡើង​​​ បើ​​​ធៀប​​​នឹង​​​ឆ្នាំ​​​មុន​​​។ ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ យើង​​​ព្រួយ​​​បារម្ភ​​​យ៉ាង​​​ខ្លាំង​​​អំពី​​​ការ​​​ទទួល​​​ទាន​​​គ្រឿង​​​ស្រវឹង​​​ និង​​​ការ​​​ប្រើ​​​ប្រាស​​​់​​​គ្រឿង​​​ញៀន​​​ ព្រោះ​​​អ្វី​​​ទាំង​​​អស់​​​េនះ​​​អាច​​​ធ្វើ​​​ឲ្យ​​​កើត​​​អំពើ​​​ហិង្សា​​​"៕ស៊ុយឈាង​​​  

លោក ស ខេង បំពេញ​ការងារ​ជាប្រធានស្តីទី​គណបក្ស​ប្រជាជន​កម្ពុជា ​នៅពេល​អវត្ត​មាន​លោក ហ៊ុន សែន

លោក សុខ ឦសាន អ្នកនាំពាក្យ​គណបក្ស​​ប្រជាជន​កម្ពុជា​​បានមាន​ប្រសាសន៍កាលពី​ម្សិល​មិញ​ថា លោក ស ខេង រដ្ឋមន្ត្រ​ី​ក្រសួង​មហាផ្ទៃ​​ដែលកាលពីថ្ងៃសៅរ៍​ត្រូវ​បាន​តែង​តាំង​ជា​​អនុប្រធាន​មួយ​រូប​ក្នុង​ចំណោម​អនុប្រធាន​ពីរ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជានោះ នឹង​ធ្វើ​ជា​ប្រធាន​ស្តីទី​គណបក្ស​កាន់អំណាច​និង​ជា​នាយក​រដ្ឋមន្ត្រី​ស្តីទីនៅពេល​លោក​នាយក​រដ្ឋ​មន្ត្រី...

អង្គការ​សហប្រជាជាតិនឹង​ពិនិត្យ​ឯកសារ​ទាក់ទង​​លោក មាស មុត

យោង​​​តាម​​​អ្នក​​​ជំនាញ​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នៅអង្គ​​​ជំនុំ​​​ជម្រ​​​ះ​​​វិសាមញ្ញ​​​ក្នុង​​​តុលាការ​​​កម្ពុជា (អ.វ.ត.ក.) បាន​​​ឲ្យ​​​ដឹង​​​ថា អង្គការ​​​សហប្រជាជាតិ​​​មាន​​​គម្រោង​​​ពិនិត្យ​​​ឯកសារ​​ប្រកាស​​​ជា​​​ចំហ​​​ថ្មី​​​ៗ​​​ជា​​​ច្រើន​​​ដែល​​​បង្ហាញ​​​ថា នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់នឹង​​​ដីកា​​​ចាប់​​​ខ្លួន​​​​​​មេបញ្ជាការ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ខ្មែរ​​​ក្រហម និង​​​បាន​​​ចោទ​​​​​​ប្រកាន់​​​លោក​​​ មាស មុត ថាជា​​​ឧក្រិដ្ឋ​​​ជន​​​សង្គ្រាម​​​។ កាល​​​ពីខែ​​​មីនា លោក មាស មុត​​​ ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​ពីឧក្រិដ្ឋ​​​កម្ម​​​សង្គ្រាម និង​​​ឧក្រិដ្ឋកម្ម​​​​ប្រឆាំង​​​មនុស្ស​​​ជាតិ​​​។ លោក​​​បាន​​​បដិសេធ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​​​​នេះ​​​រួម​​​ទាំង​​​ការ​​​ចោទ​​​ប្រកាន់​​​ដែល​​​ថា លោក​​​បាន​​​មើល​​ការ​​​ខុស​​​ត្រូវសកម្មភាព​កម្មាភិបាល​​​​​​តំបន់​និរតី​​​ និង​​​ការ​សម្លាប់​​​ជន​​​បរទេស​​​ដែល​​​ចាប់​​​បាន​​​នៅ​​​សមុទ្រ​​​។ ឯកសារ​​​ប្រកាស​​​ជា​​​ចំហ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​បាន​​​បង្ហាញ​​​ថា លោក​​​ ម៉ាក ហាម៉ុន សហ​ចៅ​ក្រម​​​ស៊ើប​​​សួរ​អន្តរ​​​ជាតិបាន​​​ធ្វើ​​​ការ​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ ពីព្រោះ​​​នគរ​​​បាល​​​យុត្តិធម៌​​​មិន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​នឹង​​​ដីកា​​​ចាប់ខ្លួន​​​ដែល​​​បាន​​​ចេញ​​​ជា​​​លើក​​​ដំបូង​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​​​​១៧ ខែ​​​ធ្នូ​​​ឡើយ​។ ឯកសារ​​​មួយ​​​ក្នុង​​​ចំណោម​​​ឯកសារ​​​ដែល​​​ប្រកាស​​​ជា​​ចំហនោះ​​​ក៏​​​ទំនង​​​ជា​​​បង្ហាញ​​​ដង​​​ដែរ​​​ថា ដីកាចាប់ខ្លួន​​​ជន​​​សង្ស័យ​​​មិន​​​ចេញឈ្មោះ​​​ ទំនង​​​ជា​​អ្នកស្រី​ អឹុម ចែម អតីត​​​មេ​​​ស្រុក​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម្រប​​​សម្រួល​​​សកម្មភាព និង​​​ការ​​​សម្លាប់​​​នៅ​​​ក្នុង​​​តំបន់​​​​​​​​ពាយព្យ​​​ មិន​​​ត្រូវ​​​បាន​​​អនុវត្ត​ទេ​​​។ អ្នក​​​ស្រី អឹុម ចែម ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កំបាំង​​​មុខ​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​ជាមួយ​​​​លោក មាស មុត ដែរ​​​ ហើយ​​​គាត់​​​នៅ​​​តែ​​​រឹង​​​ទទឹងដដែល​​​​នៅ​​​ពេល​​​ប្រឈម​​​មុខ​​​​​​នឹ​​​ង​​​ការ​​​ចោទ​​​ប្រកាន់​​​លើ​​​រូប​​​គាត់​​​នោះ​​​។ ការ​​​ខក​​​ខាន​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​អនុវត្ត​​​ការ​​​ចាប់​​​ខ្លួន​​​ដែល​​​ចេញ​​​ដោយ​​​ អ.វ.ត.ក. នោះ​ ស្មើ​​​ទៅ​​​នឹង​​​ការ​​​រំលោភ​​​វិធាន​​​តុលាការ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​អង្គការ​​​សហប្រជា​​​ជាតិ​​​នឹង​​​ចាត់​​​វិធានការ​​​ណា​​​មួយ​​​ដោយ​​​ការ​បង្ហាញឲ្យ​​​​​ដឹង​​​នេះ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ អ្នក​​​ជំនាញ​​​ពិសេស​​​អង្គការ​​​សហប្រជាជាតិ​​​នៅ​​​សាលា​​​ក្តី​​​ខ្មែរ​​​ក្រហម គឺ​​​លោក ដេវីដ សេហ្វឺ (David Scheffer)បាន​​​មាន​​​ប្រសាសន៍​​​ថា ឯកសារ​​​ដែល​​​ប្រកាស​​​ជា​​​សាធារណៈ​​​នៅ​​​ពេល​​​នេះ...

មេខ្លោង ​​​នៃ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​រត់​​​គេច​​​ទៅ​​​ប្រទេស​​​ឡាវ​ ​​ ខណៈ​​​មេខ្លោង​​​ទី​​​២​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា "មេខ្លោង​​​" នៃ ​​​ក្រុម​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​អន្តរជាតិ​​​ ដែល​​​មាន​​​ទឹក​​​ ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​​​​បាន​​​​​​រត់​​​គេច​​​ទៅ​​​ប្រទេស​​​ ឡាវ​​​ រីឯ​​​មេខ្លោង​​​ទី​​​២​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង ​​​រាជ​​​ធានីភ្នំពេញ​​​កាល​​​ពីម្សិលមិញ​​​ ពីបទ​​​ផលិត​​​ ជួញ​​​ដូរ​​​  និង​​​រក្សា​​​ទុក​​​គ្រឿង​​​ញៀន​​​។ លោក ម៉ក់ ជីតូ អគ្គស្នង ​​​ការ​​​រង​​​នគរ​​​បាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​ថា កាល​​​ពី​​​ ម្សិលមិញ​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​បាន​​​ចោទ​​​ប្រកាន់​ ​​ លោក...

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​អ្នក​តវ៉ា​ដែល​​រង​ការ​រំលោភ​បំពាន​

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Right Watch) ​និយាយ​ថា ធនាគារ​ពិភព​លោក​​មិន​​​កំពុង​​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​ដែល​កំពុង​​ប្រឈម​ការ​​​​រំលោភ​បំពាន​​ពី​សំណាក់​រដ្ឋាភិបាល​​ចំពោះ​ការ​និយាយ​ប្រឆាំង​​គម្រោង​​មិន​ល្អ​ដែល​ទទួល​បាន​ជំនួយ​មូលនិធិ​ពី​ធនាគារ​ឡើយ​។ នៅ​ក្នុង​របាយការណ៍​មួយ​មាន​ចំណង​ជើង​​​ថា "​ការ​ប្រថុយ​ប្រថាន​​ផ្ទាល់​ខ្លួន​របស់​អ្នក​៖ ការ​សង​សឹក​អ្នក​រិះគន់​​​គម្រោង​របស់​ធនាគារ​ពិភព​លោក"...

ព័ត៌មានថ្មីៗ