35 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​គ្រោង​​​កោះ​​​ប្រជុំ​​​វិសាមញ្ញ​​​ដើម្បី​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើសថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​របស់​​​បក្ស​​​

គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​កំពុង​​​កាន់​​អំណាច​​​ នឹង​​​កោះ​​​ប្រជុំ​​​វិសាមញ្ញ​​​នៃ​​​​​​គណៈ​​​កម្មាធិការ​​​​​​មជ្ឈិម​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​សៅរ៍​​​នេះ​​​ មួយ​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​បូជា​​​សព​​​លោក ជា ស៊ីម ប្រធាន​​​​​​ដុះ​​​ស្លែ​​​អង្វែង​​​របស់​​​​​​គណបក្ស​​​នេះ​​​ ដើម្ប​​ីបោះ​​​ឆ្នោត​​​ជ្រើស​​​រើសថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​របស់​​​បក្ស​​​។ លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នឹង​​​ទទួល​​​​​​តំណែង​​​ជា​​​ប្រធាន​​​បក្ស​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​​​ឲ្យ​​​ដឹង​​​ពី​​​លោក ឈឹម ផល​​​វរុណ អ្នក​​​នាំពាក្យ​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​មិន​​​ដឹង​​​ថា អ្នក​​​ណា​​​ស្ថិត​​​ក្នុង​​​ចំណោម​​​បេក្ខ​​​ភាព​​​ដែល​​​ត្រូវ​​​ជំនួស​​​តំណែង​​​លោក ហ៊ុន សែន ជា​​​អនុប្រធាន​​​បក្ស​​​នោះ​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លក្ខន្តិកៈ​​​របស់​​​បក្ស​​​តម្រូវ​​​ឲ្យ​​​ ​​​ ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខភាព​​​​​​នៅ​​​ចំពោះ​​​មុខ​​​សមាជ​​​ដើម្បី​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​។ សម្រាប់​​​បេក្ខ​​​ភាព​​​អនុប្រធាន​​​ ខ្ញុំ​​​មិន​​​ដឹង​​​ ​​​ ទេ​​​ ពីព្រោះ​​​វា​​​ស្រេច​​​តែ​​​ទៅ​​​លើ​​​គណៈកម្មាធិការ​​​អចិន្ត្រៃយ៍​​​​​​ជា​​​អ្នក​​​រៀប​​​ចំ​​​បញ្ជី​​​ឈ្មោះ​​​"។ លោក​​​ ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​លោក សាយ ឈុំ ប្រធាន​​​ព្រឹទ្ធសភា និង​​​ដែល​​​ជា​​​អគ្គលេខាធិការនៃ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ គឺ​​​ជា​​​គូប្រជែង​​​ដ៏​​​សំខាន់​​​ដែល​​​នឹង​​​ក្លាយ​​​ជា​​​អនុប្រធាន​​​បក្ស​​​ជំនួស​​​លោក​​​​​​ ហ៊ុន សែន ។ លោក​​​ទាំង​​​ពីរ​​​​​​ត្រូវ​​​បាន​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោត្តម សីហមុនី ព្រះរាជ​​​ទាន​​​គោរម​​​ងារ​​​ "សម្តេច" ដ៏កម្រ​​​ ពោក​​​គឺ​​​មិន​​​យូរ​​​ប៉ុន្មាន​​​ក្រោយ​​​ពី​​​លោក​​​ ជា ស៊ីម ទទួល​​​មរណភាព​​​នៅថ្ងៃ​​​ទី​​​៨ ខែ​​​មិថុនា។ លោក ឈឹម ផល​​​វរុណ មាន​​​ប្រសាសន៍​​​ថា យោង​​​តាម​​​គេ​​​ហទំព័រ​​​របស់​​​បក្ស​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈកម្មាធិការ​​​មជ្ឈិម​​​​​​​​​របស់​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដែល​​​មាន​​​សមាជិក​​​ចំនួន៥៤៥​​​រូប​​​ នឹង​​​ធ្វើ​​​ការ​​​បោះ​​​ឆ្នោត​​​សម្ងាត់​​​ដើម្បី​​​ជ្រើស​​​រើស​​​ថ្នាក់​​​ដឹក​​​នាំ​​​ថ្មី​​​ អំឡុង​​​ពេល​​​បោះ​​​ឆ្នោត​​​នៅ​​​ពេល​​​ព្រឹក​​​ដោយ​​​លទ្ធផល​​​នឹ​​​ង​​​ត្រូវ​​​ប្រកាស​​​នៅ​​​ពេល​​​ពាក់​​​កណ្តាល​​​ថ្ងៃ​​​​​​ត្រង់​​​។ ចំណែក​​​ឯលោក សុខ ទូច​​​ អ្នក​​​វិភាគ​​​នយោបាយ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​រំពឹង​​​ថា លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​នឹង​​​ក្លាយ​​​ជា​​​ "អនុប្រធាន​​​ទី​​​១​​​" របស់​​​បក្ស​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា "យើង​​​ទាំង​​​អស​​​់​​​គ្នា​​​សុទ្ធ​​​តែ​​​ដឹង​​​ថា ប្រធាន​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​នឹង​​​បាន​​​ទៅ​​​លើ​​​​​​សម្តេច​​​នាយក​​​រដ្ឋមន្ត្រី​​​   ប៉ុន្តែ​​​ដំណែង​​​អនុប្រធាន​​​ទី​​​១​​​ គឺ​​​ប្រាកដ​​​ជា​​​បាន​​​ទៅ​​​លើ​​​លោក ស ខេង​​​ គ្មាន​​​នរណា​​​ម្នាក់​​​អាច​​​​​​យក​​​តំណែង​​​នេះ​​​បាន​​​ទេ​​​។​​​ អនុប្រធាន​​​ទី​​​២​​​អាច​​​ជា​​​លោក សាយ​​​​​​ ឈុំ ឬ​​​មន្ត្រី​​​ជាន់​​​ខ្ពស់​​​មួយ​​​រូប​​​ណា​​​ផ្សេង​​​ទៀត​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា លោក ស ខេង ទទួល​​​បាន​​​ការ​​​គាំទ្រ​​​ខ្លាំង​​​នៅ​​​ក្នុង​​​ជួរ​​​បក្ស​​​ និង​​​ម្យ៉ាង​​​ដោយ​​​សារ​​​តែ​​​លោក​​​ជា​​​ប្អូន​​​ថ្លៃ​​​របស់​​​លោក​​​ ជា ស៊ីម ដែល​​​គេ​​​ជឿ​​​ថា ​​​បាន​​​ដឹក​​​នាំ​​​មនុស្ស​​​មួយ​​​ក្រុម​​​នៅ​​​ក្នុ​​​ង​​​ជួរ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ដែល​​​បាន​​​ទប​​​់ទល់​​​​​​នឹង​​​ឥទ្ធិពល​​​អំណាច​​​របស់​​​លោក ហ៊ុន សែន។ លោកបាន​​​ថ្លែង​​​ថា " គឺ​​​ស័ក្ដិ​​​សម​​​បំផុត​​​សម្រាប់​​​តំណែង​​​នេះ​​​ ពីព្រោះ​​​លោក​​​គឺ​​​ជា​​​អ្នក​​​សម្រប​​​សម្រួល​​​នៅ​​​លើ​​​ឆាក​​​នយោបាយ​​​ ហើយ​​​លោក​​​គឺ​​​ជា​​​អ្នក​​​នយោបាយ​​​​​​ដ៏​​​ចាស់​​​ទុំ​​​ លោក​​​​​​ស្លូត​​​បូត​​​ ប៉ុន្តែ ម៉ឺងម៉ាត់។ ហើយ​​​លោក​​​គឺជា​​​សាច់​​​ឈាម​​​របស់​​​សម្តេច ជា ស៊ីម"៕សុខុ​​​ម​​​​​​​​​

គណបក្ស​សង្គ្រោះ​ជាតិ​រិះគន់​ការ​បដិសេធ​របស់​រដ្ឋាភិបាល​មិន​ផ្តល់​ផែនទី​ព្រំដែន

កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង បាន​បន្ទោស​រដ្ឋាភិបាល​ទាក់ទិន​នឹង​ការ​បដិសេធ​ជាច្រើន​លើក​មិន​បញ្ចេញ​ជា​សាធារណៈ​នូវ​ផែនទី​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​វៀតណាម ដោយ​និយាយ​ថា លោក​នឹង​បន្ត​ជំរុញ​ធ្វើ​សន្និសីទ​កាសែត​ដែល​ត្រូវ​គេ​ហាមប្រាម ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ដឹង​អំពី​កង្វះ​តម្លា​ភាព​អំពី​បញ្ហា​នេះ។ លោក...

នគរបាល​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ពាក់ព័ន្ធការ​សម្លាប់​​បុរស​ជន​ជាតិ​ចិន

យោង​​​តាម​​​លោក អេង សោភា នាយការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​រាជ​​​ធានី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ពុធ ​​​នគរ​​​បាល​​​បាន​​​ចំណាយ​​​ពេល​​ឆែក​ឆេរ​ផ្ទះ​​​​ជន​​​សង្ស័យ​​​១២នាក់​នៅ​ក្នុង​​ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​សម្លាប់​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដោយ​​​កាប់​​​នឹង​​​ពូថៅ​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពីយប់​ថ្ងៃ​​​ច័ន្ទ។ សាកសព​​​លោក កៅ ហ្វីហ្វុង អាយុ​​​៤០​​​ឆ្នាំ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​ផ្ទះ​​​ជួល​​​មួយ​​​ស្ថិត​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ដែល​​​កម្មករ​​​ខ្មែរ​​​១២​​​នាក់​​​កំពុង​​​ធ្វើ​​​ការ​​​ជួសជុល​​​។ លោក សោភា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរបាល​​​បាន​​​ឆែក​ឆេរ​​​​លំនៅ​​​ដ្ឋាន​​​ចំនួន​​​ប្រាំបី ដែល​​​​បី​​​ស្ថិត​​​ក្នុង​​​ស្រុក​​​ឈូក​​​ ខេត្ត​​​កំពត និង​​​ប្រាំ​​​ទៀត​​​ស្ថិត​​​ក្នុង​​​ខេត្ត​​​ព្រះ​​​សីហនុ ដែល​​​ជន​​​សង្ស័យ​​​ទាំង​​​នោះ​​​រស់​​​នៅ​​​។ ប៉ុន្តែ គ្មាន​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​​​​នៅ​​​ផ្ទះ​​​ទេ​​​នៅ​​​ពេល​​​នគរ​​​បាល​​​បាន​​​ទៅ​​​ដល់នោះ​​​​។ លោក សោភា បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​ទាន់​​​ប្រាកដ​​​ថា តើ​​​កម្មករ​​​ទាំង​​​១២​​​នាក់​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​មនុស្ស​​​ឃាត​​​នេះ​​​រួម​​​គ្នា​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ឡើយ ពីព្រោះ​​​ពួក​​​គេ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់ ​ បន្ទាប់​​​ពី​​​ការ​​​សម្លាប់រួច​​​​។ យើង​​​នឹង​​​សើុប​​​អង្កេត​​​គោលដៅ​​​​ថ្មី​​​ដើម្បី​​​ស្វែង​​​រក​​​ជន​​​​ទាំង​​​នេះ​​​"។ លោក ហេង កុសល នាយក​​ប៉ុស្តិ៍​​​សង្កាត់​​​ចោម​​​ចៅ​​​ដែល​​​បាន​​​ចូល​​​រួម​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ខេត្ត​​​ភាគ​​​ខាង​​​ត្បូង​​​េនះ​​​ដែរ​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពី​​​មុន​​​លោក កៅ ហ្វីហ្វុង បាន​​​ជួល​​​កម្មករ​​​ចំនួន​​​១៤​​​នាក់​​​ ហើយ​​​ថ្មី​​​ៗ​​​នេះ​​​កម្មករ​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​៕សារុន  

កងរាជអាវុធហត្ថ​ចាប់សាច់សត្វព្រៃ​ ហើយ​ដោះលែង​អ្នកលក់វិញ​ដោយ​គ្រាន់តែធ្វើការ​ព្រមាន​

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​រតនគិរី​​​សហការ​​​ជាមួយ​​​អង្គការ​​​សម្ពន្ធ​​​ភាព​​​សត្វ​​​ព្រៃ​​​ ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​បាន​​​រឹប​​​អូស​​​សាច់​​​សត្វ​​​ព្រៃ​​​ទម្ងន់​​​៤០​​​គីឡូក្រាម​​​ពី​​​អាជីវករ​​​ពី​​​រនាក់​​​​​​នៅ​​​ផ្សារ​​​ក្រុង​​​បាន​​​លុង​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ប៉ុន្តែ បាន​​​អនុញ្ញាត​ឲ្យ​​​ស្ត្រីទាំង​​​ពីរ​​​នាក់​​​នោះ​​​ត្រឡប់​​​ទៅវិញ​​​ដោយ​​​គ្រាន់​​តែធ្វើការ​ព្រមាន​​ប៉ុណ្ណោះ​​​។ លោក ស រ៉ៅ ប្រធាន​​​ផ្នែក​​​នៅ​​​អង្គការ​​​សម្ពន្ធភាព​​​សត្វ​​​ព្រៃ​​​ក្នុង​​​ខេត្ត​​​​​​រតនគិរី​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ស្លៀក​​​ពាក់​​​ជា​​ស៊ីវិល​​​នៅ​​​ពេល​​​ពួក​​​គេ​​​ដើរ​​​ទៅ​​​ជិត​​​អាជីវករ​​​ទាំង​​​នោះ ហើយ​​​បាន​​​បង្ហាញ​​​ខ្លួន​​​បន្ទាប់​​​ពី​​​សាច់​​​សត្វ​​​ព្រៃ​​​ខុស​​​ច្បាប់​​​ត្រូវ​​​បានដាក់​​​លក់​​​។ លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចាប់​​​ខ្លួន​​​អ្នក​​​លក់​​​សាច់​​​សត្វ​​​ព្រៃ​​​ ហើយ​​​បាន​​​ព្រមាន​​ពួក​​​គាត់​​​កំុឲ្យ​​​លក់​​​សាច់​​​សត្វ​​​ព្រៃ​​នៅ​​​តាម​ផ្សារ​​​ទៀត​​​"។ លោក ស រ៉ៅ បាន​​​មាន​​​ប្រសាសន៍​​​ថា ពួក​​​គេ​​​សម្រេច​​​មិន​​​ចាប់​​​ខ្លួន ឬ​​​ផាកពិន័យ​​​ស្ត្រី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ទេ ពីព្រោះ​​​ពួក​​​គាត់​​​សុទ្ធ​​​តែ​​​មាន​​​ផ្ទៃ​​​ពោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ការ​​​ជួញដូរ​​​​សាច់​​​សត្វ​​​ព្រៃ​​​នេះ​​​រួម​​​មាន​​​ សត្វ​​​ត្រកួត កាំប្រមា ជ្រូក​​​ព្រៃ និង​​​សត្វ​ក្តាន់ ដែល​​​ជា​​​ប្រភេទ​​​សត្វ​​​ជិត​​​ផុត​​​ពូជ​​​នៅ​​​ក្នុងប្រទេស​​​កម្ពុជា​​​។ តាម​​​ច្បាប់​​​រុក្ខាប្រមាញ់ ការធ្វើ​​​អាជីវកម្ម​​​ប្រភេទ​​​សត្វ​​​ទូទៅ​ទាំង​អស់​ដោយ​​​គ្មាន​​​ការ​​​អនុ​ញ្ញាត​​​ត្រូវ​​​ផ្តន្ទាទោស​​​​ដោយ​​​ការ​​​ពិន័យ​​​រហូត​ដល់​បី​​​ដង​​​នៃតម្លៃ​អ្វី​ដែល​​​បាន​​​រឹប​​​អូស​​​។ ការ​​​ធ្វើអាជីវកម្ម​ប្រភេទ​​​សត្វ​​​កម្រ​​​ត្រូវ​​​ផ្តន្ទាទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​ដល់​​​​ប្រាំ​​​ឆ្នាំ​​​ និង​​​ពិន័យ​​​ជា​​​ប្រាក់​​​១០០លាន​​​រៀល​​​៕សារុន​​​  

រដ្ឋមន្ត្រីការ​​​ពា​​​រ​​​ជាតិ​​​បញ្ជាក់​​​​​​ថា នាវា​​​ដឹក​​​ប្រេង​​​ដែល​​​ត្រូវ​​​ចោរ​​​ប្លន់​​​មិន​​​បានចូល​​​មក​​​ក្នុង​​​ដែន​​​សមុទ្រ​​​កម្ពុជា​​​ទេ​​​

យោង​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​រដ្ឋ​​​របស់​​​ប្រទេស​​​ម៉ាឡេស៊ី​​​បាន​​​ឲ្យ​​​ដឹង​​​ថា នាវា​​​ដឹក​​​ប្រេង​​​​​លើក​​​ទង់​​​ជាតិ​​​ម៉ាឡេស៊ី ​មួយគ្រឿង​​​ដែល​​​ត្រូវ​​​ចោរ​​​សមុទ្រ​​​ប្លន់​​​កាល​​​ពីសប្តាហ៍​​​មុន ត្រូវ​​​បាន​​​កង​​​ទ័ព​​​អាកាស​​​អូស្ត្រាលី​​​ប្រទះ​​​ឃើញ​​​ក្នុង​​​ដែន​​​សមុទ្រ​​​កម្ពុជា​​​កាល​​​ពីម្សិល​​​មិញ​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា លោក ទៀ បាញ់ រដ្ឋមន្ត្រី​​​ក្រសួង​​​ការពារ​​​ជាតិ​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ឆ្លើយ​​​តប​​​ថា នាវា​​​នេះ​​​​​​មិន​​​ធ្លាប់​​​បាន​​​ឆ្លង​​​កាត់​​​តាម​​​ដែន​​​សមុទ្រ​​​របស់​​​កម្ពុជា​​​ឡើយ​​​។ ​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​បឺណាម៉ា (Bernama) ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​របស់​​​ប្រទេស​​​ម៉ាឡេស៊ី​​​បាន​​​ចុះ​​​ផ្សាយ​​​ថា យន្ត​​​ហោះ​​​មួយ​​​គ្រឿង​​​របស់​​​កង​​​ទ័ព​​​អាកាស​​​អូស្ត្រាលី​​​បាន​​​ប្រទះ​​​ឃើញ​​​នាវា​​​ អគីម ហាម៉ូនី (Orkim Harmony) នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​កម្ពុជា​​​កាល​​​ពី​​​រសៀល​​​ថ្ងៃ​​​ពុធ​​​។ គេ​​​ហទំព័​​​រនេះ​​​បាន​​​ចុះ​​​ផ្សាយទៀត​​​ថា នាវា​​​ដឹក​​​ប្រេង​​​ដែល​​​បាន​​​បាត់​​​ខ្លួន​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១១​​​ ខែ​​​មិថុនា​​​នេះ​​​ ផ្ទុក​​​ប្រេង​​​ចំណុះ​​​៦.០០០តោន​​​ដែល​​​មាន​​​តម្លៃ​​​ប្រមាណ​​​៥,៦លាន​​​ដុល្លារ​​​។ នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ ក្រុមហ៊ុន​​​ Orkim Ship Management ដែល​​​ជា​​​ម្ចាស់​​​នាវា​​​នេះ បាន​​​លើក​​​ឡើង​​​ថា នៅ​​​ពេល​​​នាវា​​​នេះ​​​បាត់​​​ខ្លួន​​​ មាន​​នាវិក​​​២២នាក់​​​នៅ​​​លើ​​​នោះ​​​។ ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​រសៀល​​​ម្សិលមិញ នាយ​​​ឧត្តមសេនីយ៍​​​ ទៀ បាញ់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា បន្ទាប់​​​ពី​​​ឮ​​​សេចក្តី​​​រាយការណ៍​​​ថា នាវា​​​ OrKim Harmony ស្ថិត​​​ក្នុង​​​ដែន​​​សមុទ្រ​​​កម្ពុជា លោក​​​ក៏​​​ទាក់​​​ទង​​​ទៅ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ភ្លាម​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​យ៉ាង​​​ដូច្នេះ​​​ថា "ខ្ញុំ​​​បាន​​​ទាក់​​​ទង​​​ទៅ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​ដើម្បី​​​បញ្ជាក់​​​ ហើយ​​​កង​​​ទ័ព​​​ជើង​​​ទឹក​​​និយាយ​​​ថា មិន​​​បាន​​​ឃើញ​​​នាវា​​​នេះ​​​ឆ្លង​​​កាត់​​​សមុទ្រ​​​របស់​​​កម្ពុជា​​​នោះ​​​ទេ​​​។ យើង​​​មិន​​​បារម្ភ​​​ទេ​​​​​​ ពីព្រោះ​​​វា​​​ស្ថិត​​​ក្នុង​​​ដែន​​​សមុទ្រ​​​វៀតណាម ហើយ​​​ពេល​​​នេះ​​​គេ​​​កំពុង​​​តែ​​​ចរចា​​​ជាមួយ​​​នាវា​​​ដឹក​​​ប្រេង​​​នេះ​​​​​​"។ លោក​​​ យស ស៊ីវត្ថា មេបញ្ជាការ​​​កង​​​ការ​​​ពារ​​​កោះ​​​តាង​​​នៅ​​​ក្នុង​​​ឈូង​​​សមុទ្រ​​​ថៃ​​​ បាន​​​មាន​​​ប្រសាសន៍ថា លោក​​​បាន​​​បញ្ជូន​​​ទាហាន​​​ល្បាត​​​ដើម្បី​​​ស្វែង​​​រក​​​​​​នាវា​​​នេះ​​​កាល​​​ពី​​​ម្សិលមិញ​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​មក​​​វិញ​​​ដោយ​​​ដៃ​​​ទទេ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា "យើង​​​បាន​​​ល្បាត​​​ហើយ ប៉ុន្តែ យើង​​​មិន​​​បាន​​​ឃើញ​​​នាវា​​​នេះ​​​ទេ​​​។ វា​​​ប្រហែល​​​ជា​​​បើក​​​ទៅ​​​កន្លែង​​​ផ្សេង​​​ហើយ​​​។ យើង​​​ប្រាកដ​​​​​​ជា​​​ដឹង​​​ ប្រសិន​​​បើ​​​នាវា​​​ដឹក​​​ប្រេង​​​នេះ​​​បើក​​​ឆ្លង​​​កាត់​​​សមុទ្រ​​​កម្ពុជា​​​"។ នៅ​​​ក្នុង​​​គណនី​​​គេហទំព័រ​​​ទ្វីត​​​ធើ​​​របស់​​​លោក​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក អាប់​​​ឌុល អាហ្ស៊ីស ចាហ្វា (Abdul...

រដ្ឋាភិបាល​ និង​សហភាព​អឺរ៉ុប​ព្រមព្រៀង​ចំពោះ​ផែនការ​ផ្តល់សំណង​ដំណាក់កាលទី​១​ដល់​អ្នក​រង​ការ​បណ្តេញ​ចេញ​

សហភាព​​​អឺរ៉ុប​​​បាន​​​ឲ្យ​​​ដឹង​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​បាន​​​យល់​​​ព្រម​​​ចំពោះ​​​ផែនការ​​​ផ្តល់​​​សំណង​​​ដំណាក់​​​កាល​​​​​​ទី​១ដែល​​​ពួក​​​​​​គេ​​​បាន​​​ជំទាស់​​​រយៈ​​​ពេល​​​ជាង​​​មួយ​​​ឆ្នាំ​​​មក​​​ហើយ​​​ ក្នុង​​​ការ​​​ផ្តល់​​​សំណង​​​ដល់​​​អ្នក​​​ភូមិ​​​រាប់​​​ពាន់​​​គ្រួសារ​​​ដែល​​​បាន​​​បាត់​​​បង់​​​ដី​​​ធ្លី​​​របស់ខ្លួន​ទៅ​​​លើ​​​ចម្ការ​​​អំពៅ​​​។ ​​​ចម្ការ​​​​​​អំពៅ​ជាច្រើន​​​​បាន​​​បំផ្លាញ​​​ផ្ទះ​​​សំបែង​ជា​​​ច្រើន​​​ខ្នង ឬ​​​បាន​​​ប្លន់​​​យក​​​ដី​​​ស្រែ​​​ប្រជា​​​ជន​​​​​​រាប់​​​ពាន់​​​គ្រួសារ​​​នៅ​​​ទូទាំង​​​ប្រទេស​​​ ខណៈ​​​ដែល​​​នាំចេញ​​​ស្ករស​​​ទៅ​​​តំបន់​​​អឺរ៉ុប​​​ដោយ​​​រួច​​​ពន្ធ​​​ក្រោម​​​គម្រោង​​​អាជីវកម្ម​​​អនុគ្រោះ​ពន្ធ​ ដែល​​​សហភាព​​​អឺរ៉ុប​​​បាន​​​ផ្តល់​​​ដល់​​​ប្រទេស​​​ក្រីក្រ។ បើ​​​ទោះ​​​ណា​​​ជា​​​សហភាព​​​អឺរ៉ុប​​​បាន​​​បដិសេធសំណើ​​​ជា​​​ច្រើន​​ពី​​​អ្នក​​​រង​​​ការ​​​បណ្តេញ​​​ចេញ និង​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ឲ្យ​​​បញ្ចប់​​​ផល​​​ប្រយោជន៍​​​របស់​​​ខ្លួន​​​សម្រាប់​​​ស្ករ​​​ស​​​កម្ពុជា​​​ក៏​​​ដោយ​​​ ក៏​​​ខ្លួន​​​បាន​​​ព្យាយាម​​​បញ្ចុះ​​​បញ្ចូល​​​រដ្ឋាភិបាល​​​កម្ពុជា​​​ឲ្យ​​​បង្កើត​​​ប្រព័ន្ធ​​​មួយ​​​ដើម្បី​​​ផ្តល់​​​សំណង​​​សមរម្យ​​​ដល់​​​គ្រួសារ​​​ដែល​​​រង​​​ផល​​​ប៉ះពាល់​​​ ចាប់​​​តាំង​​​ពី​​​ដើម​​​ឆ្នាំ​​​មុន​​​មក​​​ម៉្លេះ​។ នៅ​​​សប្តាហ៍​​​នេះ  សហភាព​​​អឺរ៉ុប​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋាភិបាល​​​បាន​​​យល់​​​ព្រម​​​ចំពោះ​​​ផែន​​​ការ​​​ដំណាក់​​​កាល​​ទី​១​​​ ដែល​​​គេ​​​ប្រើ​​​ដើម្បី​​​វាយ​​​តម្លៃ​​​ការ​​​ទាម​​​ទាររបស់​អ្នក​​​​ដែល​​​ពួក​​​គេ​​​ជឿ​​​ថា ពួក​​​គាត់​ទទួលបាន​​​​សំណង​​​ ឬ​​​លើសពី​អ្វី​​​ដែល​​​ពួកគាត់​​​​បាន​​​បាន​ទទួល​រួច​​​ហើយ​​​។ សហភាព​អឺរ៉ុប​បានលើក​ឡើ​ងនៅក្នុង​អុីម៉េល​ថា "នេះ​​​ជា​​​ដំណាក់​​​កាល​​​ទី​​​១ដែល​​​មាន​​​​បំណង​​​កំណត​​់​​​អត្តសញ្ញាណអ្នក​​​ដែល​​​មាន​​​សិទ្ធិ​​​ទទួលបានសំណង​​ ត្រូវ​បាន​ព្រម​ព្រៀង​។​​ ដំណាក់​​​កាល​​​ទី​​​២ ​​​យន្តការ​​​នៃ​​​ការ​​​ផ្តល់​​​សំណង​​​កំពុង​​​ត្រូវ​​​បាន​​​ពិភាក្សា"​​​។ សហភាព​​​អឺរ៉ុប​​​មិន​​​បាន​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ចំពោះសំណើ​​​សុំ​​​ព័ត៌​​​មាន​​​លម្អិត​​អំពី​អ្វី ដែល​តាម​ពិត​​ត្រូវ​បាន​ព្រមព្រៀង​ហើយ​។ ដើម្បី​​​ចរចា​​​អំពី​​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ រដ្ឋាភិបាល​​​រួមគ្នា​បង្កើត​​​​គណៈកម្មការពិសេស​ និង​​​​អន្តរ​​​ក្រសួង​​​ដែល​​​​មាន​​​ក្រសួង​​​ពាណិជ្ជកម្មជា​ប្រធាន​​​​។ លោក កឹម ស៊ីថន រដ្ឋលេខាធិការ​​​ក្រសួង​​​ពាណិជ្ជកម្ម​​​ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​នេះ​​​មិន​​​បាន​​​ឆ្លើយ​​​តប​​សំណើ​​​សុំ​​​អត្ថាធិប្បាយ​​​ទេ​​​។ លោក កែន រដ្ឋា អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​នេះ​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ដឹង​​​អំពី​​​ការ​​​ចរចា​​​នេះ​​​ទេ​​​។ គ្មាន​​​ភាគី​​​ណា​​​លើក​​​ឡើង​​​ពី​​​ប្រភេទ​​​សំណង​​​ដែល​​​ត្រូវ​​​ផ្តល់​​​នោះ​​​ឡើយ​​​។ ជា​​​រឿយៗ​​​អ្នក​​​រង​​​ការ​​​បណ្តេញចេញ​​​​ភាគច្រើន​​​ចង់​​​បាន​​​ដី​​​ចាស់​​​របស់​​​ខ្លួន​​​មក​​​វិញ​​​ ជា​​​អ្វី​​​ដែល​​​រដ្ឋាភិបាល​​​ស្ទាក់​​​ស្ទើរ​​​ក្នុង​​​ការ​​​ផ្តល់​​​ឲ្យ​​​នោះ​។ អ្នក​​​រង​​​ការ​​​បណ្តេញ​​​ចេញ​​​ដែល​​​បាន​​បាន​​​​ទទួល​​​សំណង​​​ ភាគ​​​ច្រើន​​​​​​ត្រូវ​​​បាន​​​គំរាម​​​កំហែង​​​ដោយ​​​ទៅបំផុត​​​​ទទួលយក​​​ប្រាក់​​​ ឬ​​​ដី​​​មួយ​​​ក្បាល​​​នៅ​​​កន្លែង​​​ផ្សេង​​​ បើទោះជា​មិន​​​ស្មើ​​​នឹង​​​អ្វី​​​ដែល​​​ពួក​​​គាត់​​​បាន​​​បាត់​​​បង់​​ក៏ដោយ​​​ ហើយ​​​ធ្វើ​​​ឲ្យ​​​ពួ​​​ក​​​គាត់​​​ជំពាក់​​​បំណុល​​​កាន់​​​តែ​​​ច្រើន​​​។ ទោះ​​​ជា​​​យ៉ាង​​​ណា ​​​លោក អ៊ាង វុទ្ធី នាយក​​​ប្រតិបត្តិ​​​អង្គការ​​​សមធម៌​​​កម្ពុជា​​​ជា​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​តស៊ូ​​​មតិ​​​ទាម​​​ទារ​​​សិទ្ធិ​​​សម្រាប់​​​ប្រជា​​​ពល​​​រដ្ឋ​​​ច្រើន​​​គ្រួសារ​​​ដែល​ទំនង​​​ជា​​​ដាក់​ពាក្យ​សុំសំណង​​​នោះ...

បុរស​ម្នាក់ដែល​លក់​អាជ្ញាប័ណ្ណ​បើក​គ្លីនិក​​ ប្រឈម​ការ​ជាប់ពន្ធនាគារ​១០ឆ្នាំ​

មន្ត្រី​​​តុលាការ​​​ម្នាក់​​​បាន​​​និយាយ​​​ថា បុរស​​​ជន​​​ជាតិ​​​ខ្មែរ​​​ម្នាក់​​​ដែល​​​បាន​​​លក់​​​អាជ្ញាប័ណ្ណ​​​បើក​​​គ្លីនិក​​​ព្យាបាល​​​មួយ​​​ក្នុង​​​ក្រុង​​​ស្ទឹង​​​ត្រែងនោះ​​​​ ប្រឈម​​​នឹង​​​ការ​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​​​ដល់​​​១០​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​ស្ត្រី​​​ម្នាក់​​​បាន​​​ស្លាប់​​​ក្រោយ​​​ពេល​​​​​​ទៅ​​​រំលូត​​​កូន​​​ចេញ​​​នៅ​​​គ្លីនិក​​​នោះ​​​។ លោក អៀង​ គឹមថុល ប្រធាន​​​សាលា​​​ដំបូង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​អ្នកស្រី សៅ ផល្លី អាយុ​​​៣០​​ឆ្នាំ​​​បាន​​​ទៅ​​​រំលូត​​​កូន​​​ចេញ​នៅ​​​គ្លីនិក​​​ស្ទឹង​​​ត្រែង​​​សេកុង​​​ កាល​​​ពីថ្ងៃ​​​ទី​​​២៩ ខែ​​​ឧសភា ។ នៅថ្ងៃ​​​ទី​​​៨​​​ខែ​​​មិថុនា គាត់​​​បាន​​​ស្លាប់​​​ទំនង​​​ដោយ​​​សារ​​​ការ​ព្យាបាល​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ​​​​។ លោក គឹម​​​ថុល បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​រងសង្ស័យ​​​រូប​េនះ​​​បាន​​​លក់​​​អាជ្ញាប័ណ្ណ​​​របស់​ខ​​​្លួន​​​ទៅ​​​ឲ្យ​​​គ្រូពេទ្យ​​​ជន​​​ជាតិ​​​ចិន​​​ម្នាក់​​​ដែល​​​បាន​​​បន្ត​​​ព្យាបាល​​​អ្នក​​​ជំងឺ​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​មក​​​ហើយ "។ ប្រធាន​​​សាលា​​​ដំបូង​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "អាជ្ញាប័ណ្ណ​​​បើក​​​គ្លីនិក​​​ស្ទឹង​​​ត្រែង​​​សេកុង​​​នេះ​​​ដែល​ត្រូវ​​​បាន​​​ចេញ​​​ដោយ​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​នោះ​​​ នៅមាន​​​សុពល​​​ភាព​​​នៅ​​​ឡើយហើយ​​​ថា​​​ដោយសារ​​​​ពី​​​គ្លីនិក​​​នេះ​​​បាន​​​ចុះឈ្មោះ​​​ ដោយ​​​ប្រើ​ឈ្មោះ លោក​ រិន រ៉ាវុធ ដែល​​​ជា​​​មន្ត្រី​​​បច្ចេកទេស​​​នៅ​​​មន្ទីរពេទ្យ​​​បង្អែក​​​ខេត្ត​​​ស្ទឹង​​​ត្រែងនោះ​​​​ ​​​គាត់​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​បញ្ហា​​​ណា​​​មួយ​​​នៅ​​​គ្លីនិក​​​នេះ។ លោក គឹមថុល​​​ បាន​​​មាន​​​ប្រសាសន៍ថា នគរ​​​បាល​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពីក្រុមគ្រួសារ​​​ជន​​​រង​​​គ្រោះ​​​បន្ទាប់​​​ពីស្ត្រី​​​រូប​​​នេះ​​​បាន​​​ស្លាប់​​​ ហើយ​​​ឈាន​​​​​​ទៅដល់​​​កា​រ​​​ចាប់​​​ខ្លួនគាត់​​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២ ខែ​មិថុនា ហើយ​​​នៅ​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​កាល​​​ពី​​​ម្សិលមិញ លោក រ៉ាវុធ មាន​​​ជំនឿ​​​ថា បញ្ហា​​​នេះ​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​រួច​​​រាល់​​​អស់​ទៅ​ហើយ។ លោក គឹម​​​ថុល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​ត្រូវ​​​បាន​​​សាក​​​សួរ​​​ ជន​​​សង្ស័យ​​​រូប​​​​​​នេះ​​​បាន​​​និយាយ​​​ថា គាត់​​​បានផ្តល់​​​សំណង​​​ជា​​​ប្រាក់​​​ប្រហែល​​​​​​៦.០០០ដុល្លារ​​​ដល់​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ហើយ ប៉ុន្តែ​​​ ក្រោយ​​​មក​​​នគរ​​​បាល​​​បាន​​​ចាប់​​​ខ្លួន​​​គាត់​​ បើ​​​ទោះ​​​ជា​​​ពួក​​​គេ​​​បាន​​​ព្រម​​​ព្រៀង​​​គ្នា​​​ហើយ​​​ក៏​​​ដោយ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ទឹក​ប្រាក់​​​ចំនួន​​​៦.០០០ដុល្លារ​​​នេះ​​​មិន​​​មាន​​​តម្លៃ​​​ស្មើ​​​នឹង​​​យុត្តិធម៌​​​ទេ ហើយ​​​ថា លោក​​​ វ៉ា​​​វុធ នឹង​​​ប្រឈម​​​ការ​​​ចោទ​​​ប្រកាន់​​​ពីបទពាក់ព័ន្ធការ​​​​រំលូត​​​កូន​​​នោះ​​​ ដែល​​​បណ្តាល​​​ឲ្យ​​​ស្ត្រី​​​រូប​​​នោះ​​​ស្លាប់​​​ ដែល​​​បើ​​​តាម​​​ច្បាប់​​​សុខាភិបាល​​​ មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពី​​​ប្រាំ​​​ឆ្នាំ​​​ដល់​​​១០​​​ឆ្នាំ។ ប្រធាន​​​សាលា​​​ដំបូង​​​រូប​​​នេះ​​​បាន​​​បន្ថែម​​​ថា គ្លីនិក​​​នេះ​​​មិន​​​មាន​​​អាជ្ញាប័ណ្ណ​​​ធ្វើការ​​​​​​​ការ​​​រំលូត​​​កូន​​​ទេ ហើយ​​​ថា ឥឡូវនេះ​​​គ្លីនិក​​​នេះ​​​ត្រូវ​​​​បិទ​​​។ លោក ហោ វុទ្ធី នាយ​​​ការិយាល័យ​​​នគរ​​​បាល​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ស្រាល​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​បាន​​​មាន​​​ប្រសាសន៍ថា លោករង់​​​ចាំតុលាការ​ចេញ​​​​ដីកា​​ចាប់ខ្លួន​​​បុរស​​​ជន​​​ជាតិ​​​ចិន​​​ដែល​​​លោក​​​មិន​​​ស្គាល់​​​ឈ្មោះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ទោះ​​​យ៉ាង​​​ណា​​​ ទីបំផុត​​​លោក វ៉ាវុធ នឹង​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​ការ​​​បាត់​​​បង់​​​ជីវិត​​​ស្ត្រីរូប​​​នោះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍ ថា "បុរស​​​ជន​​​ជាតិ​​​ចិន​​​រូប​​​នោះ​​​ដែល​​​បាន​​​បណ្តាល​​​ឲ្យ​​​ស្ត្រី​​​​​​នោះ​​​ស្លាប់​​​បាន​​​រត់​​​គេច​​​ខ្លួន​​​បាត់​​​ ប៉ុន្តែ អ្នក​​​ដែល​​​ជា​​​ម្ចាស់​​​គ្លីនិក​​​ត្រូវ​​​​​ទទួល​​​ខុស​​​ត្រូវ​​​"៕សារុន​​​  

ក្រុម​​​អ្នក​​​នេសាទ​​​ដែល​​​ជាប់​​​នៅ​​​ប្រទេស​​​ឥណ្ឌូណេស៊ី បាន​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​​​​

អ្នក​​​នេសាទ​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​ចំនួន​​​២៣០​​​នាក់​​​ ដែល​​​ជាប់​​​ទៅ​​​ណា​​​មិន​​​រួច​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី បាន​​​វិល​​​ត្រឡប់​​​មក​​​ដល់​​​កម្ពុជា​​​វិញ​​​ហើយ​​​កាល​​​ពី​​​ម្សិលមិញ  បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ពី​​​ការ​​ធ្វើ​​​ការ​​​ដូច​​​ទាសករ​​​​​​​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​ដែល​​​បញ្ជា​​​ដោយ​​​ជន​​​ជាតិ​​​ថៃ​​​។ អ្នក​​​នេសាទ​​​កម្ពុជា​​​ជាង​​​៣០០នាក់​​​ត្រូវ​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​ពីប្រទេស​​​ឥណ្ឌូណេស៊ី​​​ ក្នុង​​​រយៈ​​​ពេល​​​ពីរ​​​ខែ​​​មក​​​នេះ រួម​​​ទាំង​​​ក្រុម​​​អ្នក​​​នេសាទ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ផង ក្រោយ​​​ពី​​​រដ្ឋាភិបាល​​​ឥណ្ឌូណេស៊ីបាន​​​អនុវត្ត​​​បម្រាម​​​លើ​​​ទូក​​​នេសាទ​​​បរទេស​​​​​​ដែល​​​ដាក់ចេញ​​​កាល​​​ពី​​​ខែ​​​វិច្ឆិកា​​​ដើម្បី​​​​​​គ្រប់​​​គ្រង​​​វិស័យ​​​​​​​​​េនះ​​​ឲ្យ​​​បាន​​​ប្រសើរ​​​ជាង​​​មុន​​​។ បម្រាម​​​នេះ​​​បាន​​​បង្ខំ​​​ឲ្យ​​​ទូក​​​នេសាទ​​​ដែលបញ្ជា​​​​​​ដោយ​​​ជន​ ​​ជាតិ​​​ថៃ​​​ចូល​​​ចត​​​ និង​​​ដោយ​​​សារ​​​មាន​​​​​​​​​ការ​​​សើុប​​​ អង្កេត​​​ពី​​​សំណាក់​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌​​​មាន​​​ AP បាន​​​ឈាន​​​ទៅ​​​ដល់​​​ការ​​​រក​​​ឃើញ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ រាប់​​​ពាន់​​​នាក់​​​មក​​​ពី​​​ប្រទេស​​​ភូមា ប្រទេស​​​កម្ពុជា និង​​​ប្រទេស​​​ថៃ​​​ដែល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ ធ្វើ​​​ការ​​​នៅ​​​​​​ទូក​​​ទាំង​​​នោះ​​​។ អ្នក​​​នេសាទ​​​៩៧នាក់​​​បាន​​​វិល​​​ត្រឡប់​​​ពី​​​កោះ​​​បេនជីណា​​​ ប្រទេស​​​ឥណ្ឌូណេស៊ី​​​មកកាន់​​​កម្ពុជា​​​វិញ​​​ កាល​​​ពី​​​ខែ​​​ឧសភា​​​ និង​​​ខែមិថុនា បន្ទាប់​​​ពី​​​​​​ត្រូវ​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​ដូច​​​ទាស​​​ករ​​​អស់​​​រយៈ​​​ពេល​​​រាប់​​​ខែ​​​ ឬរាប់​​​ឆ្នាំ​​​។ អ្នក​​​នេសាទ​​​ជាច្រើន​​​ក្នុង​​​ចំណោម​​​នោះ​​​និយាយ​​​ថា ខ្លួន​​​ត្រូវគេ​​​រត់​​​ពន្ធ​​​ចូល​​​ក្នុង​​​ប្រទេស​​​ថៃ​​​​​​​​​ដោយ​​​ប្រើ​​​លេស​​​ថា ពួក​​​គេ​​​នឹង​​​ទទួល​​​បាន​​​ការ​​​ងារ​​​មាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ មុន​​​ពេល​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​។ បុរស​​​ដែល​​​បាន​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​កាល​​​ពី​​​ម្សិលមិញ គឺ​​​មក​​​ពី​​​កោះ​​​អាំប៊ុន ​​​បន្ទាប់​​​ពី​​​មន្ត្រី​​​ការ​​​ទូត​​​កម្ពុជា​​​ និង​​​ក្រសួង​​​ជល​​​ផល​​​របស់​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​បាន​​​ចរចា​បញ្ជូន​​​ពួក​​​គេ​​​ត្រឡប់​​​មក​​​វិញ​​​ ជា​​​មួយ​​​ក្រុមហ៊ុនឧស្សាហកម្ម​​​​​​​​​ភីធី ម៉ារីប៊ូ គ្រុប​​​ ជា​​​ក្រុមហ៊ុន​​​តំណាង​​​ឲ្យទូក​​​នេសាទ​​​ថៃ​​​ដែល​​​អ្នក​​​នេសាទ​​​ទាំង​​​នេះ​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្នុង​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ដូច​​​ទាស​​​ករ​​​។ នៅ​​​ឯ​​​អាកាសយាន​​​ដ្ឋាន​​​ភ្នំពេញ​​​អន្តរជាតិ​​​កាល​​​ពីម្សិលមិញ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ និង​​​ជា​​​អគ្គលេខាធិការ​​​​​​នៃ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​ដឹក​​​នាំ​​​ការ​​​បង្ក្រាប​​​អំពើ​​​ជួញ​​​ដូរ​​​មនុស្ស​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ការដែល​​​ពល​​​ករ​​​ចំណាកស្រុក​​​ឆ្លង​​​ដែន​​​ដោយ​​​ខុស​​​ច្បាប់​​​ មិនមែន​​​មក​​​ពី​​​កង្វះ​​​ឱកាស​​​ការ​​​ងារ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​នោះ​​​ទេ​​​។ លោកស្រី​​​បាន​​គូស​​​​បញ្ជាក់​​​ថា ​​​"អស់​​​លោក​​​ត្រូវ​​​តែ​​យល់​​​​​​​​​ មិន​​​ថានៅ​​​កម្ពុជា​​​ ឬ​​​នៅ​​​បណ្តា​​​ប្រទេស​​​ធំៗ​​​ទេ​​​ គឺ​​​សុទ្ធ​​​តែ​​​​​​មាន​​​អ្នក​​​ធ្វើ​​​ចំណាក​​​ស្រុក​​​​​​  វា​​​មិន​​​មាន​​​ន័យ​​​ថា នៅ​​​ក្នុង​​​ប្រទេស​​​របស់​​​ពួក​​​គេ​​​គ្មាន​​​ការ​​​ងារ​​សម្រាប់​​​ពួក​​​គេ​​​ឡើយ​​​។ វាជា​​ជម្រើស​​​របស់​​​ពួក​​​គេ​​​។​​​នៅ​​​ពេល​​​ពួក​​​គេ​​​គិត​​​ថា នៅ​​​កន្លែង​​​ណា​​​បាន​​​ប្រាក់​​​ខែ​​​ខ្ពស់​​​ជាង​​​ ពួក​​គេ​​​នឹង​​​ធ្វើ​​​ការ​​​ជ្រើស​​​រើស​​​"។ ខណៈ​​​ពេល​​អ្នក​​​នេសាទ​​​រាប់​​​រយ​​​នាក់​​​ឡើង​​​ជិះ​​​រថយន្ត​​​ក្រុង​​​ទៅ​​​កាន់​​​សាលា​​​ខណ្ឌ​​​ជ្រោយចង្វា​​​​​​ លោក​​​ស្រី​​​​​​​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​ថា លោក​​​ស្រី​​​​​មិន​​​ដឹង​​​ច្បាស់​​​ថា តើ​​​មាន​​​អ្នក​​​នេសាទ​​​កម្ពុជា​​​ប៉ុន្មាន​​​អ្នក​​​ទៀត​​​ជាប​​​់​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​ទេ​​​។  លោកស្រី​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​អាច​​​ប៉ាន់​​​ស្មាន​​​​​​ដឹង​​​ថា ​​​មាន​​​ប៉ុន្មាន​​​អ្នក​​​កំពុង​​​ស្ថិត​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​នោះ​​​ទេ​​​ ពីព្រោះ​​​ពួក​​​​​​គេទៅ​​​ដោយ​​​ខុស​​​ច្បាប់​​​"។ លោក ឌី ថេហូយ៉ា មន្ត្រី​​​កម្មវិធី​​​ទទួល​​​បន្ទុក​​​បញ្ហា​​​ចំណាក​​​ស្រុក​​​ និង​​​ការ​​​ជួញ​​​ដូរ​​​​​​មនុស្ស​​​នៅ​​​មជ្ឈមណ្ឌល​​​អប់​​​រំ​​​ច្បាប់​​​សម្រាប់​​​សហគមន៍​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​លើក​​​ឡើង​​​របស់​​​លោក​​​ស្រី​​​ ជូ ប៊ុនអេង​​​ គឺ​​​ជា​​​ការ​​​បង្វែរ​​​ការ​​​ចាប់​​​អារម្មណ៍​​​លើ​​​ឧបសគ្គ​​​ពិត​​​ដែល​​​ពលករ​​​ធ្វើ​​ចំណាក​​​ស្រុក​​​ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​កំពុង​​​តែប្រឈម​​​មុខ​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "ភាគ​​​ច្រើន​​​ពួក​​​គាត់​​​មក​​​ពី​​​តំបន់​​​ជន​​​បទ​​​ដែល​​​ការ​​​ធ្វើ​​​ស្រែ​​​ចម្ការ​​​គឺ​​​ជា​​​ជម្រើស​​​តែ​​​មួយ​​​គត់​​​របស់​​​ពួក​​​គាត់​​​។ រដ្ឋាភិបាល​​​កម្ពុជា​​​គ្មាន​​​សមត្ថភាព​​​ជួយ​​​អ្នក​​​ទាំង​​​េនះ​​​ឲ្យ​​​ទទួល​​​បាន​​​ការ​​​ងារ​​​នៅ​​​ទី​​​នេះ​​​ទេ​​​។ ប្រសិនបើ​​​មាន​​​ ហើយ​​​ពួក​​​គាត់​​​ទទួល​​​បាន​​​ការ​​​បណ្តុះបណ្តាល​​​​​​វិជ្ជាជីវ​​​ៈ​​​​​​ ម្លេ៉ះ​​​ពួក​​​​​​គាត់​​​មិន​​​ទៅ​​​ប្រទេស​​​ថៃ​​​តាំង​​​ពី​​​ដំបូង​​​​​​"។ លោក​​​បាន​​​ទទួល​​​ស្គាល់​​​ថា ក្រសួង​​​ការ​​​ងារ​​​បាន​​​ដំណើ​​​ការ​​​មណ្ឌល​​​បណ្តុះ​​​បណ្តាល​​​វិជ្ជា​​​ជីវៈ​​​ និង​​​មណ្ឌល​​​ការ​​​ងារ​​​ ប៉ុន្តែ លោក​​​បាន​​​បញ្ជាក់​​​ថា វា​​​មិន​​​គ្រប់​​​គ្រាន់​​​ទេ​​​។​​​ ដោយ​​​សារ​​​តែ​​​គ្មាន​​​ការ​​​បណ្តុះ​​​បណ្តាល​​​ត្រឹម​​​ត្រូវ​​​ដើម្បី​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពួក​​​គាត់ បាន​​​ធ្វើ​​​ឲ្យ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​ទៅ​​​ស្វែង​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ ពីព្រោះ​​​ពួក​​​គាត់​​​អាច​​​រក​​​ប្រាក់​​​បាន​​​ច្រើន​​​ជាង​​​នៅ​​​កម្ពុជា​​​។ លោកស្រី សារ៉ា ភាហ្សាណូ នាយក​​​គម្រោង​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ ដែល​​​ទទួល​​​បាន​​​ជំនួយ​​​មូល​​​និធី​​​ពីសហរដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​​​​ដើម្ប​​​អភិវឌ្ឍ​​​ជំនាញ​​​របស់​​​ពល​​​ករ​​​នៅ​​​កម្ពុជា​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពួក​​​គេ​​​ពី​​​ការ​​​ត្រូវ​​​គេ​​​បង្ខំ​​​ឲ្យ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​នេសាទ​​​។ លោកស្រី​​​ថ្លែង​​​ថា "ពល​​​ករ​​​ដែល​​​ប្រឈម​​​ហានិភ័យ​​​បំផុត​​​ គឺ​​​ពល​​​ករ​​​គ្មាន​​​ជំនាញ​​​។ ខ្ញុំ​​​គិត​​​ថា ចាំ​​​បាច់​​​ត្រូវ​​​មាន​​​ព័ត៌​​​មាន​​​បន្ថែម​​​ទៀត​​​ស្តី​​​ពី​​​ឱកាស​​​ការ​​​ងារ ហើយ​​​ការ​​​បណ្តុះ​​​បណ្តាល​​​បន្ថែម​​​ នឹង​​​ជួយ​​​ការ​​​ពារ​​​ពល​​​ករ​​​តាម​​​រយៈ​​​ការ​​​ធ្វើ​​​ឲ្យ​​​ពួក​​​​​​គេ​​​មិន​​​សូវ​​​ងាយ​​​រង​​​គ្រោះ​​​"។ លោក បឿន បើយ មក​​​ពី​​​ខេត្ត​​​សៀមរាប​​​ ដែល​​​ទើប​​​តែ​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​ឥណ្ឌូណេស៊ី​​​វិញ​​​​​​​​​ និយាយ​​​ថា គាត់​​​គ្មាន​​​ដី​​​​​​សម្រាប់​​​ធ្វើ​​​កសិកម្ម​​​ទេ​​​ ហើយ​​​គាត់​​​បាន​​​ទៅ​​​ប្រទេស​​​ថៃ ដើម្បី​​​រក​​​ការ​​​ងារ​​​ធ្វើ​​​​ ពីព្រោះ​​​វា​​​ជា​​​ផ្លូវ​​​តែមួយ​​​គត់​​​សម្រាប់​​​គាត់​​​ទទួល​​​បាន​​​ការ​​​ងារ​​​ធ្វើ​​​។ គាត់​​​និយាយ​​​ថា "ការ​​​ធ្វើ​​​ការ​​​នៅ​​​លើ​​​ទូក​​​មិន​​​ងាយ​​​ស្រួល​​​ទេ​​​ យើង​​​ធ្វើ​​​ការ​​​​​​ហាល​​​ភ្លៀង​​​ និង​​​កណ្តាល​​​ថ្ងៃ​​​។ ពួក​​​គេ​​​បង្ខំ​​​ឲ្យ​​​យើង​​​​​​ធ្វើ​​​ការ​​​ហើយ​​​ធ្វើ​​​ការ​​​ទៀត​​​ ពីព្រោះ​​​ពួក​​​គេ​​​ចង់​​​បាន​​​ត្រី​​​ច្រើន​​​"។ ​​​អ្នក​​​នេសាទ​​​ទាំង​​​២៣០​​​នាក់​​​នេះ​​​បាន​​​ទទួល​​​ប្រាក់​​​ខែ​​​របស់​​​ខ្លួន​​​ និង​​​ជិះ​​​យន្ត​​​ហោះ​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាលឥណ្ឌូណេស៊ី​​​ និង​​​ស្ថាន​​​ទូត​​​កម្ពុជា​​​នៅ​​​ក្នុង​​​ទីក្រុង​​​ហ្សាការតា​​​បាន​​​ជួយ​​​អន្តរាគមន៍​​​។ លោក មីុ គីម អាយុ​​​៣៦​​​ឆ្នាំ​​​មក​​​ពី​​​ខេត្ត​​​កំពង់​​​ធំ​​​និយាយ​​​ថា គេ​​​ប្រាប់គាត់​​​​​​ថា គាត់​​​នឹង​​​ធ្វើ​​​ការ​​​នេសាទ​​​នៅ​​​ក្នុង​​​ដែន​​​សមុទ្រ​​​ថៃ ប៉ុន្តែ ទូក​​​បែរ​​​ជា​​​ចេញ​​​ទៅ​​​ប្រទេស​​​ឥណ្ឌូ​​​ណេស៊ី​​​ទៅ​​​វិញ​​​ ធ្វើ​​​ឲ្យ​​​គាត់​​​ជាប់​​​នៅទី​​​នោះ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​។ ​​ គាត់​​​និយាយ​​​ទៀតថា "យើង​​​ត្រូវ​​​ធ្វើ​​​ការ​​​ទាំង​​​ថ្ងៃ​​​ទាំង​​​យប់​​​ ហើយ​​​ពេល​​​ខ្លះ​​​បានដេក​​​តែ​​​កន្លះ​​​ម៉ោង​​​ប៉ុណ្ណោះ។ ខ្ញុំ​​​មិន​​​ចង់​​​ត្រឡប់​​​ទៅ​​​​​​វិញ​​​ទេ​​​"៕សុខុម​​​  

រដ្ឋាភិបាល​ព្រងើយ​នឹង​ដី​កា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ឧក្រិដ្ឋជន​សង្គ្រាម​ជាប់​ចោទ

ឯកសារ​ដែល​ប្រកាស​ជា​ចំហ​ចេញ​ដោយ​សាលា​ក្តី​កាលពី​ថ្ងៃ​ពុធ​បង្ហាញ​ថា​នគរបាល​យុត្តិធម៌​បាន​ព្រងើយ​នឹង​ដីកា​ចាប់​ខ្លួន លោក មាស មុត អតីត​មេបញ្ជាការ​កងទ័ព​ជើង​ទឹក​ខ្មែរ​ក្រហម និង​ជា​ឧក្រិដ្ឋ​ជន​សង្គ្រាម​ជាប់​ចោទ ដោយ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បំពាន​ច្បាប់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ រួម​ជាមួយ​អតីត​មេស្រុក អឹម​​​ ចែម លោក...

សេចក្តី​​​ព្រាង​​​ច្បាប់​​​កំណត់​​​អាយុ​​​​​​អាច​​​ផឹក​​​គ្រឿង​​​សវឹង​​​ត្រឹម​​​២១​​​ឆ្នាំ

ក្រសួង​​​សុខាភិបាល​​​​​​ ធ្វើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​ដំបូង​​​​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​លក់​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​​​​គ្រឿង​​​ស្រវឹង ដែល​​​កំណត់​​​អាយុ​​​ស្រប​​​ច្បាប់​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​គឺ​​​២១​​​ឆ្នាំ ហើយ​​​នឹង​​​ដាក់​​​ពិន័យ​​​​​​ចំពោះ​​​អ្នក​​​លក់​​​​​​ដែល​​​លក់​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ក្មេង​​​មិន​​​ទាន់​​​គ្រប់​​​អាយុ។  ការ​​​កំណត់​​​អាយុ​​​២១​​​ឆ្នាំ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​បាន​​​ នឹង​​​ផ្លាស់​​​ប្តូរ​​​ប្រទេស​​​កម្ពុជា​​​ពី​​​ប្រទេស​​​មួយ​​​ដ៏​​​ធូររលុង​​​បំផុត​​​មួយ​​​លើ​​​ការ​​​​​​គ្រប់​​​គ្រង​​​​​​គ្រឿង​​​​​​ស្រវឹង​​​ទាំង​​​ក្នុង​​​ថ្នាក់​​​ពិភព​​​លោក ទាំង​​​ក្នុង​​​ថ្នាក់​​​តំបន់​​​ទៅ​​​ជា​​​ប្រទេស​​​មួយ​​​ដ៏​​​តឹងរឹង​​​បំផុត។​​​ នៅ​​​ក្នុង​​​អាស៊ាន មាន​​​តែ​​​រដ្ឋាភិបាល​​​ប្រទេស​​​ឥណ្ឌូនេស៊ី​​​មួយ​​​​​​ប៉ុណ្ណោះ ដែល​​​កំណត់​​​អាយុ​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹងឲ្យ​​​​​​ខ្ពស់។​​​​​​ កម្ពុជា ស្ទើរ​​​តែ​​​គ្មាន​​​ច្បាប់​​​ដែល​​​គ្រប់​​​គ្រង​​​ផ្ទាល់លើ​​​ការទិញ​​​និង​​​ការ​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ធ្វើ​​​និយ័ត​​​កម្ម​​​លើ​​​ឧស្សាហកម្ម​​​គ្រឿង​​​ស្រវឹង​​​និង​​​ទី​​​ផ្សារ​​​លក់​​​រាយទេ។​​​ លោក ម៉ម ប៊ុនហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​ដែល​​​អាច​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​ឲ្យ​​​ខ្ពស់​​​ ដើម្បី​​​ការពារ​​​សុខភាព​​​យុវជន​​​ និង​​​បណ្តុះ​​​សីលធម៌​​​ល្អ​​​ ដោយ​​​រារាំង​​​ពួក​​​គេ​​​មិន​​​ឲ្យ​​​ចូល​​​បារ។​​​ លោក ប៊ុនហេង បាន​​​និយាយ​​​ថា "ច្បាប់​​​នេះ​​​នឹង​​​​​​ដាក់​​​កំហិត​​​មនុស្ស​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​២១​​​ឆ្នាំ​​​​​​មិន​​​ឲ្យ​​​ទិញ​​​គ្រឿង​​​ស្រវឹង​​​ ឬ​​​ទៅ​​​ផឹក​​​គ្រឿង​​​ស្រ​​​វឹង​​​នៅ​​​​​​បារ។ ហើយ​​​វា​​​មាន​​​សារៈ​​​សំខាន់​​​ដែល​​​ច្បាប់នេះ​​​​​​ផ្តោត​​​លើ​​​ការ​​​គ្រប់​​​គ្រង​​​លើ​​​ទាំង​​​អ្នក​​​លក់​​​គ្រឿង​​​ស្រវឹង​​​ ទាំង​​​អ្នក​​​ប្រើ​​​ប្រាស់​​​គ្រឿង​​​ស្រវឹង"។​​​​​​ លោក ប៊ុនហេង បាន​​​និយាយ​​​ថា សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​​​​ពីរ​​​សប្តាហ៍​​​មុន​​​ និង​​​ត្រូវ​​​ពិនិត្យ​​​សើ​​​រើ​​​បន្ថែម​​​ទៀត។​​​ លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​រូប​​​នេះ បាន​​​និយាយថា "សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ នឹង​​​ត្រូវ​​​​​​ពិភាក្សា​​​ដោយ​​​គណៈ​​​កម្មការ​​​អន្តរ​​​ក្រសួង​​​​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​នេះ"។​​​ សេចក្តី​​​ពិស្តារ​​​នៃ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ ត្រូវ​​​បាន​​​ប្រកាស​​​នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌មាន​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ ដែល​​​មាន​​​អ្នកតំណាងចូល​​​រួម​​​​​​មក​​​ពី​​​អង្គការ​​​សុខភាព​​​ពិភព​​​លោក ចលនាកម្ពុជា​​​ដើម្បី​​​សុខភាព​​​ និង​​​អ្នក​​​ជំនាញ​​​គោលនយោបាយ​​​គ្រឿង​​​ស្រវឹង​​​ចក្រភព​​​អង់​​​គ្លេស លោក ជេមស៍​​​ នីកុល។​​​​​​​​​ ក្រុមពិភាក្សា​​​ដែល​​​សំដៅ​​​លើ​​​ការ​​​ស្រាវ​​​ជ្រាវ​​​ថ្មីៗ​​​នេះ​​​បង្ហាញ​​​ថា ៩៦​​​ភាគ​​​រយ​​​នៃ​​​ជន​​​ជាតិ​​​ខ្មែរ​​​ បាន​​​គាំ​​​ទ្រ​​​ដល់​​​រដ្ឋ​​​ាភិបាល​​​ក្នុង​​​ការ​​​គ្រប់​​​គ្រង​​​ការ​​​ប្រើ​​​គ្រឿង​​​ស្រវឹង​​​ ដែល​​​អង្គ​​​ការ​​​សុខ​​​ភាព​​​ពិភព​​​លោក​​​និយាយ​​​ថា កំពុង​​​តែ​​​កើន​​​ឡើង។​​​ លោក នីកុល បាន​​​និយាយ​​​ថា ជាការ​​​ចាំ​​​បាច់​​​ដែល​​​ត្រូវ​​​ធ្វើនិយ័តកម្ម​​​លើ​​​ឧស្សាហកម្ម​​​នេះ ក្នុង​​​ពេល​​​ដែល​​​ក្រុម​​​ហ៊ុន​​​ធំៗ​​​អន្តរ​​​ជាតិ បាន​​​មាន​​​គោល​​​ដៅ​​​លើ​​​តំបន់​​​នេះ ដោយ​​​ប្រើ​​​ទីផ្សារ​​​និង​​​ការ​​​ផ្សាយ​​​ពាណិជ្ជកម្ម​​​កាន់​​​តែ​​​ទំនើបៗ។​​​​​​ លោក នីកុល បាន​​​និយាយ​​​ថា "គំនិត​​​នៃ​​​ការ​​​កំណត់​​​អាយុ​​​​​​២១​​​ឆ្នាំ​​​ដែល​​​អាចផឹក​​​គ្រឿង​​​ស្រវឹង​​​បាន គឺ​​​អ្វី​​​ដែល​​​អាច​​​កើត​​​ឡើង​​​ ត្រង់​​​ថា​​​យុវជន​​​ចាប់​​​ផ្តើម​​​ផឹក​​​គ្រឿង​​​ស្រវឹង​​​រយៈពេល​​​ពីរ​​​បី​​​ឆ្នាំ​​​ មុន​​​នឹង​​​ដល់​​​អាយុ​​​ស្រ​​​ប​​​ច្បាប់"៕ រើន​​​​​​  

ព័ត៌មានថ្មីៗ