34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

និស្សិត​​ដែល​បុក​​​ហើយ​រត់​​និយាយ​ថា ខ្លួន​បុក​របង​របស់​ឯក​អគ្គរដ្ឋទូត​​ដើម្បី​ឲ្យ​សន្តិសុខ​ជួយ​

និស្សិត​ម្នាក់​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងរាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អង្គារ ជុំវិញ​ហេតុការណ៍​​​បុក​ហើយ​រត់​ពេល​ស្រវឹង​ បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​សម្រេច​បើក​រថយន្ត​បុក​របង​និវេសនដ្ឋាន​របស់​ឯក​អគ្គរដ្ឋទូត​​​អាមេរិក​ ព្រោះ​ខ្លួន​សង្ឃឹម​ថា សន្តិសុខ​ស្ថានទូត​​នឹង​អាច​ការ​ពារ​ខ្លួន​ពី​ក្រុម​មនុស្ស​ដែល​​កំពុង​ដេញ​តាម​។ តាន់​ សុវណ្ណារ៉ា អាយុ​២១​ឆ្នាំ បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​មួយ​ចំនួន​កាលពី​យប់​ថ្ងៃ​អង្គារ...

ចៅក្រម​និង​ព្រះ​រាជ​អាជ្ញា​ប្តឹង​អ្នក​តស៊ូមតិ​សិទ្ធិ​មនុស្ស​​ម្នាក់​ពីបទ​បរិហារកេរ្តិ៍

ក្រុម​មន្ត្រី​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ និង​ក្រសួង​យុត្តិធម៌​ កាលពី​ម្សិលមិញ​បាន​បញ្ជាក់​​ថា ព្រះរាជអាជ្ញា​និង​ចៅក្រម​ខេត្ត​សៀមរាប​បាន​ប្ដឹង​លោក នី ចរិយា អ្នក​តស៊ូ​មតិ​សិទ្ធិ​មនុស្ស​ពីបទ​បរិហារកេរ្តិ៍​ជុំវិញពាក្យ​បណ្ដឹង​ដែល​គាត់​​បាន​ប្ដឹងលោក​​ទាំង​ពីរ​នាក់​កាល​ពី​ខែ​មុន។ កាលពី​ខែ​ឧសភា លោក នី...

ប្រជាពលរដ្ឋ​​ប្រទះឃើញ​ និង​ចាប់​បាន​ចារកម្ម​វៀតណាម​​

នគរ​បាល​​វៀតណាម​ម្នាក់​​ដែល​ស្លៀក​ពាក់​ស៊ីវិល​ និង​ពាក់​មួក​នគរ​បាល​កម្ពុជា ត្រូវ​បាន​​ឃាត់​ខ្លួន​ដោយ​ក្រុម​អ្នក​ចូល​រួម​វេទិកា​សាធារណៈ​មួយ​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​ស្រុក​អូរយ៉ាដាវ​ ខេត្ត​រតនគិរី​កាលពី​ថ្ងៃ​ពុធ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​រាស្ត្រ​មួយ​រូប និង​មន្ត្រី​មូលដ្ឋាន​។ លោក ម៉ៅ មុនីវណ្ណ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំដែន​ភាគឦសាន​នៃ​ប្រទេស​កម្ពុជា​នៅ​សប្ដាហ៍​នេះ...

អតីត​សាមណេរ​អះអាង​ថា ជា​ការ​ការ​ពារ​ខ្លួន​ក្នុង​សំណុំរឿង​ចាក់​សម្លាប់​គ្រូសូត្រ​នៅ​វត្ត​សាមគ្គីរង្សី

អតីត​សាមណេរ​​​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ផ្សឹក​​ បាន​ប្រាប់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ថា រូប​គេ​គ្រាន់​តែ​ការ​ពារ​ខ្លួន​ប៉ុណ្ណោះ​​​ នៅ​ពេល​​ខ្លួន​​ចាប់​សម្លាប់​​គ្រូសូត្រ​មួយ​អង្គ​គង់​នៅ​វត្ត​សាមគ្គីរង្សី​កាលពី​ខែ​មករា។ អតីត​សង្ឃ​ ចាន់ សុភ័ក្ត្រ ​អាយុ​១៨​ឆ្នាំ​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​​បង្ក​អំពើ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ចំពោះការ​សម្លាប់​ព្រះតេជគុណ ថាច់ ខាន់...

​លោក​ សម រង្ស៊ី ៖ ​ស្ថានីយ​ទូរទស្សន៍​ CNRP ទទួល​បាន​ការ​សន្យា​​ផ្ដល់​ប្រាក់​១,៥​លាន​ដុល្លារ​ ហើយ​ឈប់លក់ភាគហ៊ុន​

កាលពី​ម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា លោក​ទទួល​បាន​ការ​សន្យា​​ផ្ដល់មូលនិធិ​យ៉ាង​តិច​​១,៥លាន​ដុល្លារ​ សម្រាប់​គម្រោង​បើក​ស្ថានីយ​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះ​បង់​ចោល​​​​គម្រោង​លក់​ភាគហ៊ុន​ដើម្បី​រៃអង្គាស​​មូលនិធិ​។ ក្រុម​ហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ឆ្នាំ​មុន​ទទួល​បាន​អាជ្ញាប័ណ្ណ​​ដើម្បី​បង្កើត​​ស្ថានីយ​ទូរទស្សន៍​​​គ្រប់​គ្រង​ដោយ​គណបក្ស​ប្រឆាំង​​លើក​ដំបូង​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ហើយ​កាលពី​ថ្ងៃ​ពុធ...

តុលាការ​បញ្ចប់​ការសាកសួរ​​អ្នក​បង្ក​​កុបកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​

ចុងចោទ​ពីរ​រូប​ចុងក្រោយ​​ដែល​សន្តិសុខខណ្ឌដូនពេញ​​បាន​ប្តឹង​ជុំវិញ​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤ បាន​បដិសេធ​ការ​ចោទ​ប្រកាន់ពីបទ​​កុបកម្ម​​មកលើ​ពួកគេ​​កាលពី​ម្សិលមិញ​អំឡុង​សវនា​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេ​ញ​។ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​៧រូប​​និង​សកម្ម​ជន​គណបក្ស​១១នាក់​ត្រូវ​បាន​ជាប់​ពន្ធនា​គារ​បន្ទាប់ពី​ការ​តវ៉ា​កាលពី​ថ្ងៃទី​​១៥ ខែ​កក្កដា​ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​​បើក​ទីលាន​ប្រជា​ធិបតេយ្យ​ឡើង​វិញ​​នោះ បាន​ប្រែក្លាយ​ជា​ការ​ប៉ះ​ទង្គិច​គ្នា​ នៅពេល​​ក្រុមអ្នក​តវ៉ា​មួយ​ចំនួន​​បាន​តប​ត​មក​លើ​សន្តិសុខ​ដែល​ប្រើ​ហិង្សា​​។ សមាជិក​សភា​ទាំង​នោះ​​មាន​អភ័យ​ឯកសិទ្ធិរួច​ផុត​ពីការ​ផ្តន្ទា​ទោស ប៉ុន្តែ​ក្រុម​សកម្ម​ជន​​បាន​ចូលរួម​សវនា​ជំនុំជម្រះ​ចាប់​តាំង​ពី​ខែ​មេសាមក។ ដោយ​ប្រកាន់​ជំហរ​ដដែល​កាលពី​ម្សិលមិញ លោក មាជ...

ទី​បំផុត កម្ម​ករ​រ​រាប់​ពាន់​នាក់​​​នៅ​​រោង​ចក្រ​ M&V ​​​ព្រម​ចូល​ធ្វើ​​ការវិញហើយ​​

កូដ​កម្ម​មួយដែល​បាន​​ធ្វើ​ឡើង​​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​​​ដោយ​​កម្ម​ករ​​ជាង ២.០០០ នាក់​មក​ពី​រោង​ចក្រ​មួយ​​ក្នុង​រាជ​​ធានី​ភ្នំពេញ​ ដែល​ផ្គត់​ផ្គង់​​ សម្លៀក​បំពាក់​ដល់​ក្រុម​ហ៊ុន​លក់​​​សម្លៀក​បំពាក់លំដាប់​ថ្នាក់​ពិភពលោក H&M បាន​បញ្ចប់​ហើយ​​កាល​ពី​ម្សិល​មិញ​ បន្ទាប់​ពី​​សហ​ជីព​​បាន​​​បន្ថយ​​ការ​ទាម​ទារ​​​របស់​ខ្លួន ហើយ​​​​គាំទ្រ​​លក្ខ​ខណ្ឌ​មួយ​ដែល​​កម្ម​ករ​​ត្រូវ​ទទួល​បាន​ប្រាក់​ខែ​ពេញ​សម្រាប់​រយៈពេល​​ធ្វើ​កូដ​កម្ម...

ការ​បើក​សវនាការ​នៅ​ក្នុង​សំណុំ​រឿង​របស់​ស្ត្រី​ម្នាក់​ដែល​​ត្រូវ​បាន​​ចោទ​ប្រកាន់​ពីបទ​សម្លាប់​គោ​បាន​ចាប់​ផ្ដើម​ហើយ​

ការ​បើក​សវនាការ​នៅ​ក្នុង​សំណុំ​រឿង​របស់​អ្នកស្រី ផាវ ញឿង ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​​បង្ក​ការ​​ខូច​ខាត​​ដោយ​ចេតនា​ជុំវិញ​​ការ​សម្លាប់​គោ​ចំនួន​ពីរ​ក្បាល​​របស់​អ្នកជំនួញ​ម្នាក់​ ដែល​ក្រុមហ៊ុន​របស់​អ្នក​ជំនួញ​រូប​នេះ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ទន្ទ្រាន​យក​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​អ្នកភូមិ​មូលដ្ឋាន​ជាច្រើន​គ្រួសារ​នោះ​​ បាន​ចាប់​ផ្ដើម​នៅ​សាលា​ដំបូង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ​។ ដោយ​មាន​អ្នកភូមិ​​​ប្រមាណ​៧០​នាក់​មក​ប្រមូល​ផ្ដុំ​​ជាមួយ​ខ្លួន​នៅ​ខាង​ក្រៅ​តុលាការ​ អ្នកស្រី ផាវ ញឿង...

និស្សិត​ម្នាក់​បើក​រថយន្ត​ឡិច​ស៊ីស​ទៅ​បុក​របង​​និវេសនដ្ឋាន​ឯក​អគ្គរដ្ឋទូត​អាមេរិក

នគរបាល​បានលើកឡើងថា និស្សិត​សាកល​វិទ្យាល័យ​អាយុ​២១ឆ្នាំ​ម្នាក់​​ត្រូវ​បាន​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​កាលពី​ម្សិលមិញ​​បន្ទាប់ពី​​បើក​បរ​រថយន្ត​ទាំង​ស្រវឹង​បង្កគ្រោ​ះ​ថ្នាក់​ចរាចរណ៍ ដោយ​បុកហើយ​រត់​​កាលពី​ល្ងាច​ថ្ងៃព្រហស្បតិ៍​ដែលបាន​កើត​ឡើង​នៅ​ក្បែរ​ផ្សារ​បឹង​កេង​កង​ ហើយ​បាន​បញ្ចប់​ជាមួយនឹង​​ការ​បុក​របង​និវេសនដ្ឋាន​ឯក​អគ្គរដ្ឋទូត​អាមេរិក។ យោង​តាម​​លោក ទិន វ៉ាន់ស៊ី ​នាយ​រងការិយាល័យ​​នគរ​បាល​ចរាចរ​​រាជធានី បាន​ឲ្យ​ដឹង​ថា តាន់...

សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ចោទប្រកាន់​នគរបាល​ពីបទ​រារាំង​​ការ​ធ្វើដំណើរ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន

កាលពី​ម្សិល​មិញ លោក ម៉ៅ មុនីវណ្ណ សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​​និង​គណៈប្រតិភូ​សមាជិកសភា​គណបក្ស​ប្រឆាំង​មួយ​ក្រុម និង​អ្នក​គាំទ្រ​គណបក្ស​មួយ​ចំនួនទៀត​​ជា​ថ្មី​ម្ដង​ទៀត ពេលនេះ​ត្រូវ​បាន​នគរបាល​កម្ពុជា​រារាំង​មិន​ឲ្យ​​ទៅ​ពិនិត្យ​មើល​បង្គោល​ព្រំដែន​ដែល​មាន​វិវាទ​នៅ​តាម​ព្រំដែន​ដ៏ចម្រូងចម្រាស​រប​ស់​​ប្រទេស​កម្ពុជាជាមួយ​វៀត​ណាម។ លោក មុនីវណ្ណ ដែល​បាន​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​មាន​វិវាទ​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​រតន​គិរី​រយៈ​ពេល​ពីរ​បី​ថ្ងៃមុន​​បាន​មាន​ប្រសាសន៍​ថា...

ព័ត៌មានថ្មីៗ