CATEGORY
ព័ត៌មានជាតិ
ចៅក្រមនិងព្រះរាជអាជ្ញាប្តឹងអ្នកតស៊ូមតិសិទ្ធិមនុស្សម្នាក់ពីបទបរិហារកេរ្តិ៍
ក្រុមមន្ត្រីនៅសាលាដំបូងរាជធានីភ្នំពេញ និងក្រសួងយុត្តិធម៌ កាលពីម្សិលមិញបានបញ្ជាក់ថា ព្រះរាជអាជ្ញានិងចៅក្រមខេត្តសៀមរាបបានប្ដឹងលោក នី ចរិយា អ្នកតស៊ូមតិសិទ្ធិមនុស្សពីបទបរិហារកេរ្តិ៍ជុំវិញពាក្យបណ្ដឹងដែលគាត់បានប្ដឹងលោកទាំងពីរនាក់កាលពីខែមុន។
កាលពីខែឧសភា លោក នី...
ប្រជាពលរដ្ឋប្រទះឃើញ និងចាប់បានចារកម្មវៀតណាម
នគរបាលវៀតណាមម្នាក់ដែលស្លៀកពាក់ស៊ីវិល និងពាក់មួកនគរបាលកម្ពុជា ត្រូវបានឃាត់ខ្លួនដោយក្រុមអ្នកចូលរួមវេទិកាសាធារណៈមួយដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិនៅក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរីកាលពីថ្ងៃពុធ នេះបើយោងតាមការឲ្យដឹងពីតំណាងរាស្ត្រមួយរូប និងមន្ត្រីមូលដ្ឋាន។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលបានធ្វើដំណើរទៅកាន់ព្រំដែនភាគឦសាននៃប្រទេសកម្ពុជានៅសប្ដាហ៍នេះ...
អតីតសាមណេរអះអាងថា ជាការការពារខ្លួនក្នុងសំណុំរឿងចាក់សម្លាប់គ្រូសូត្រនៅវត្តសាមគ្គីរង្សី
អតីតសាមណេរម្នាក់ដែលត្រូវបានចាប់ផ្សឹក បានប្រាប់សាលាដំបូងរាជធានីភ្នំពេញថា រូបគេគ្រាន់តែការពារខ្លួនប៉ុណ្ណោះ នៅពេលខ្លួនចាប់សម្លាប់គ្រូសូត្រមួយអង្គគង់នៅវត្តសាមគ្គីរង្សីកាលពីខែមករា។
អតីតសង្ឃ ចាន់ សុភ័ក្ត្រ អាយុ១៨ឆ្នាំត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំពោះការសម្លាប់ព្រះតេជគុណ ថាច់ ខាន់...
កាលពីម្សិលមិញ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានលើកឡើងថា លោកទទួលបានការសន្យាផ្ដល់មូលនិធិយ៉ាងតិច១,៥លានដុល្លារ សម្រាប់គម្រោងបើកស្ថានីយទូរទស្សន៍របស់គណបក្សប្រឆាំង ប៉ុន្តែត្រូវបានបង្ខំឲ្យបោះបង់ចោលគម្រោងលក់ភាគហ៊ុនដើម្បីរៃអង្គាសមូលនិធិ។
ក្រុមហ៊ុនឯកជនមួយដែលត្រូវបានបង្កើតឡើងដោយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំមុនទទួលបានអាជ្ញាប័ណ្ណដើម្បីបង្កើតស្ថានីយទូរទស្សន៍គ្រប់គ្រងដោយគណបក្សប្រឆាំងលើកដំបូងនៅក្នុងប្រទេសកម្ពុជា ហើយកាលពីថ្ងៃពុធ...
តុលាការបញ្ចប់ការសាកសួរអ្នកបង្កកុបកម្មនៅទីលានប្រជាធិបតេយ្យ
ចុងចោទពីររូបចុងក្រោយដែលសន្តិសុខខណ្ឌដូនពេញបានប្តឹងជុំវិញការប៉ះទង្គិចគ្នានៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ បានបដិសេធការចោទប្រកាន់ពីបទកុបកម្មមកលើពួកគេកាលពីម្សិលមិញអំឡុងសវនានៅសាលាដំបូងរាជធានីភ្នំពេញ។
សមាជិកសភាគណបក្សសង្គ្រោះជាតិ៧រូបនិងសកម្មជនគណបក្ស១១នាក់ត្រូវបានជាប់ពន្ធនាគារបន្ទាប់ពីការតវ៉ាកាលពីថ្ងៃទី១៥ ខែកក្កដា ដែលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញនោះ បានប្រែក្លាយជាការប៉ះទង្គិចគ្នា នៅពេលក្រុមអ្នកតវ៉ាមួយចំនួនបានតបតមកលើសន្តិសុខដែលប្រើហិង្សា។
សមាជិកសភាទាំងនោះមានអភ័យឯកសិទ្ធិរួចផុតពីការផ្តន្ទាទោស ប៉ុន្តែក្រុមសកម្មជនបានចូលរួមសវនាជំនុំជម្រះចាប់តាំងពីខែមេសាមក។
ដោយប្រកាន់ជំហរដដែលកាលពីម្សិលមិញ លោក មាជ...
ទីបំផុត កម្មករររាប់ពាន់នាក់នៅរោងចក្រ M&V ព្រមចូលធ្វើការវិញហើយ
កូដកម្មមួយដែលបានធ្វើឡើងរយៈពេលជាច្រើនសប្តាហ៍ដោយកម្មករជាង ២.០០០ នាក់មកពីរោងចក្រមួយក្នុងរាជធានីភ្នំពេញ ដែលផ្គត់ផ្គង់ សម្លៀកបំពាក់ដល់ក្រុមហ៊ុនលក់សម្លៀកបំពាក់លំដាប់ថ្នាក់ពិភពលោក H&M បានបញ្ចប់ហើយកាលពីម្សិលមិញ បន្ទាប់ពីសហជីពបានបន្ថយការទាមទាររបស់ខ្លួន ហើយគាំទ្រលក្ខខណ្ឌមួយដែលកម្មករត្រូវទទួលបានប្រាក់ខែពេញសម្រាប់រយៈពេលធ្វើកូដកម្ម...
ការបើកសវនាការនៅក្នុងសំណុំរឿងរបស់អ្នកស្រី ផាវ ញឿង ដែលប្រឈមនឹងការចោទប្រកាន់ពីបទបង្កការខូចខាតដោយចេតនាជុំវិញការសម្លាប់គោចំនួនពីរក្បាលរបស់អ្នកជំនួញម្នាក់ ដែលក្រុមហ៊ុនរបស់អ្នកជំនួញរូបនេះត្រូវបានចោទប្រកាន់ពីបទទន្ទ្រានយកដីដែលជាកម្មសិទ្ធិរបស់អ្នកភូមិមូលដ្ឋានជាច្រើនគ្រួសារនោះ បានចាប់ផ្ដើមនៅសាលាដំបូងខេត្តកោះកុងកាលពីម្សិលមិញ។
ដោយមានអ្នកភូមិប្រមាណ៧០នាក់មកប្រមូលផ្ដុំជាមួយខ្លួននៅខាងក្រៅតុលាការ អ្នកស្រី ផាវ ញឿង...
និស្សិតម្នាក់បើករថយន្តឡិចស៊ីសទៅបុករបងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក
នគរបាលបានលើកឡើងថា និស្សិតសាកលវិទ្យាល័យអាយុ២១ឆ្នាំម្នាក់ត្រូវបានសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញបន្ទាប់ពីបើកបររថយន្តទាំងស្រវឹងបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយបុកហើយរត់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ដែលបានកើតឡើងនៅក្បែរផ្សារបឹងកេងកង ហើយបានបញ្ចប់ជាមួយនឹងការបុករបងនិវេសនដ្ឋានឯកអគ្គរដ្ឋទូតអាមេរិក។
យោងតាមលោក ទិន វ៉ាន់ស៊ី នាយរងការិយាល័យនគរបាលចរាចររាជធានី បានឲ្យដឹងថា តាន់...
កាលពីម្សិលមិញ លោក ម៉ៅ មុនីវណ្ណ សមាជិកសភាគណបក្សសង្គ្រោះជាតិនិងគណៈប្រតិភូសមាជិកសភាគណបក្សប្រឆាំងមួយក្រុម និងអ្នកគាំទ្រគណបក្សមួយចំនួនទៀតជាថ្មីម្ដងទៀត ពេលនេះត្រូវបាននគរបាលកម្ពុជារារាំងមិនឲ្យទៅពិនិត្យមើលបង្គោលព្រំដែនដែលមានវិវាទនៅតាមព្រំដែនដ៏ចម្រូងចម្រាសរបស់ប្រទេសកម្ពុជាជាមួយវៀតណាម។
លោក មុនីវណ្ណ ដែលបានធ្វើដំណើរទៅកាន់តំបន់មានវិវាទនៅតាមព្រំដែនក្នុងខេត្តរតនគិរីរយៈពេលពីរបីថ្ងៃមុនបានមានប្រសាសន៍ថា...
អាជ្ញាធរជូនដំណឹងឲ្យសហគមន៍អ្នកចិញ្ចឹមត្រីលើទឹកនៅអរិយក្សត្រផ្លាស់ទីតាំង
ឃុំអរិយក្សត្រ, ខេត្តកណ្ដាល-នៅតាមបណ្ដោយច្រាំងភាគខាងកើតនៃទន្លេមេគង្គ សហគមន៍អ្នកចិញ្ចឹមត្រីកំពុងរៀបចំផ្លាស់ទីតាំងផ្ទះអណ្ដែតទឹករបស់ខ្លួន ហើយបានបណ្ដោយឲ្យវាហូរតាមចរន្តទឹកទៅទីតាំងថ្មី។
យោងតាមសេចក្ដីជូនដំណឹងពីសាលាស្រុកល្វាឯមចុះថ្ងៃទី៥ ខែមិថុនា គ្រួសារទាំងអស់ដែលរស់នៅលើផ្ទៃទឹកជុំវិញកំពង់ចម្លងអរិយក្សត្រមានពេលរហូតដល់ថ្ងៃទី២២ ខែមិថុនា ក្នុងផ្លាស់ទីលំនៅរបស់ខ្លួន។
លោក ឡាយ...