34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

គណបក្ស​ប្រជាជន​កម្ពុជា​រៀបចំ​ផែនការ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស

ក្នុង​លិខិត​មួយ​នៅ​ពេល​ថ្មីៗ​នេះ​ផ្ញើ​ជូន​សាខា​បក្ស​នៅ​ក្រៅ​ប្រទេស គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ដាក់​ចេញ​ផែនការ​ដើម្បី​តប​ត​នឹង​ព័ត៌មាន​អាក្រក់ ដែល​ខ្លួន​ទទួល​បាន​នៅ​ក្រៅ​ប្រទេស និង​ពង្រឹង​ការ​គាំទ្រ​បក្ស​ក្នុង​ចំណោម​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស ដែល​សព្វ​ថ្ងៃ​នេះ​ជា​ប្រភព​ថវិកា​ដ៏​សំខាន់​សម្រាប់​គណបក្ស​ប្រឆាំង។ ផែនការ​នោះ​រួមមាន​ការ​ជ្រើសរើស​សមាជិក​បន្ថែម​ប្រចាំ​សាខា​ក្រៅ​ប្រទេស​របស់​ខ្លួន និង​តែងតាំង​លោក ហ៊ុន ម៉ាណែត កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋមន្ត្រី...

ជនជាតិ​វៀតណាម​បួន​នាក់​ត្រូវ​ចាប់​ខ្លួន​ពីបទ​​សាងសង់​ទីសក្ការបូជា​ និង​រូប​ចម្លាក់​សាសនា​ដោយ​​ខុស​ច្បាប់​

មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា បុរស​វៀតណាម​​បួន​នាក់​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​នាយកដ្ឋាន​អន្តោប្រវេសន៍​​នៃ​ក្រសួង​មហាផ្ទៃ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​អាទិត្យ​ ដើម្បី​​ត្រៀម​និរទេស​​ពួកគេចេញ​ពី​កម្ពុជា​ បន្ទាប់ពី​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ខេត្ត​សៀមរាប​ពីបទ​​សាង​សង់​ទីសក្ការ​​បូជា និង​រូប​ចម្លាក់​សាសនា​ដោយ​គ្មានការ​អនុញ្ញាត​។ ​ លោក កាន សម្បត្តិ ស្នង​ការ​រង​ខេត្ត​សៀមរាប​បាន​មាន​ប្រសាសន៍​ថា...

តម្លៃ​​​ជ័រ​​​កៅស៊ូ​​​កម្ពុជា​​​កើន​​​ឡើង​​​ ខណៈ​​​ការ​​​ផ្គត់​​​ផ្គង់​​​ទៅ​​​កាន់​​​ពិភព​​​លោក​​​មាន​​​​​​ការ​​​ធ្លាក់​​​ចុះ​​​

ក្រុម​​​មន្ត្រី​​​ និង​​​អ្នក​​​​​​ផ្គត់​​​ផ្គង់​​​ជ័រ​​​កៅស៊ូ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​​​​ថា តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ធម្មជាតិ​​​កម្ពុជា​​​បាន​​​កើន​​​ឡើង​​​ប្រហែល​​​២០​​​ភាគ​​​រយ​​​កាល​​​ពីខែ​​​មុន​​​ បើ​​​​​​ធៀប​​​ទៅ​​​នឹង​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​​​​ពី​​​ឆ្នាំ​​​មុន ដោយ​​​សារ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ធំ​​​ៗ​​​លើ​​ពិភព​​​លោក​​​​​​កាត់​​​បន្ថយ​​​ការ​​​ផ្គត់​​​ផ្គង់​​​របស់ខ្លួន​​​ទៅ​​​កាន់​​​ទី​​​ផ្សារ​​​អន្តរជាតិ​​​។ ​​​លោក ប៉ុល សុខា ប្រធាន​​​នាយក​​​ដ្ឋាន​​​កៅស៊ូ​​​នៅ​​​ក្រសួង​​​កសិកម្ម​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​តម្លៃ​​​បាន​​​ឡើង​​​ថ្លៃ​​​ដោយ​​​សារ​​​អ្នក​​​ផ្គត់​​​ផ្គង់​​​ធំៗ​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​បាន​​​ចាត់​​​វិធាន​​​ការ​​​ទប់​​​ទល់​​​នឹង​​​ការ​​​ធ្លាក់​​​ថ្លៃ​​​​​​នៅ​​​ក្នុង​​​ទី​​​ផ្សារ​​​ពិភព​​​លោក​​​ជា​​​ពិសេស​​​ប្រទេស​​​ថៃ​​​ ឥណ្ឌូណេស៊ី​​​ និង​​​ម៉ាឡេស៊ី​​​"។ លោក​​​ សុខា បាន​​​លើក​​​​​​ឡើង​​​ទៀត​​​ថា ប្រទេស​​​ទាំង​​​នោះ​​​បាន​​​ផ្តល់​​​ឧបត្ថម្ភ​​​ធន​​​ដល់​​​កសិករ​​​ដាំ​​​កៅ​​​ស៊ូ​​​របស់​​​ខ្លួន​​​ជា​​​ផ្នែក​​​នៃ​​​កម្ម​​​វិធី​​​មួយ​​​ដើម្បី​​​កាត់​​​បន្ថយ​​​ការ​​​ដាំកៅ​​ស៊ូ​​​ ក្នុង​​​គោល​​​បំណង​​​កាត់​​​បន្ថយ​​​​​​កា​​​រ​​​ផ្គត់​​​ផ្គង់​​​ និង​​​ដើម្បី​​​ធ្វើ​​​ឲ្យ​​​តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ឡើង​​​ថ្លៃ​​​ឡើង​​​​​​វិញ​​​។ លោក ហេង ស្រេង​​​​​​ នាយក​​​គ្រប់​​​គ្រង​​​​​​ក្រុម​​​ហ៊ុន​​​នាំ​​​ចេញ​​​​​​កៅ​​​ស៊ូ​​​ក្នុង​​​ស្រុក​​​ Long Sreng International Co.Ltd., បាន​​​លើក​​​ឡើ​​​ងថា តម្លៃ​​​នាំ​​​ចេញ​​​បាន​​​កើន​​​ឡើង​​​ពី​​​១.៣៥០​​​ដុល្លារ​​​ក្នុ​​​ង​​​១​​​តោន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​​​​​​​​​​ ដល់​​​១.៦៥០​​​ដុល្លារ​​​ក្នុង​​​​​​១​​​តោន​​​កាល​​​ពី​​​ខែ​​​មុន។ លោក ជា សាយីម ប្រធាន​​​សមាគម​​​អភិវឌ្ឍន៍​​​​​ជ័រកៅស៊ូ​​​គ្រួសារ​​​មេម៉ត់​​​​​នៅ​​​ក្នុង​​​ខេត្ត​​​ត្បូង​​​ឃ្មុំ​​​បាន​​​លើក​​​ឡើង​​​ថា ​​​តម្លៃ​​​ជ័រ​​​កៅស៊ូ​​​ក្រាស់​​​ក៏​​​កើន​​​ឡើង​​​ចាប់​​​ពី​​​៦០០រៀលក្នុង​​​មួយ​​​គីឡូ​​​ក្រាម​​​​​​​​​ កាល​​​ពីខែ​​​ឧសភា​​​ឆ្នាំ​​​២០១៤​​​ដល់​​​២.៥០០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូក្រាម​​​​​​ កាល​​​ពី​​​ខែ​​​មុនផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា "ឥឡូវ​​​នេះ​​​ពួក​​​គាត់​​​ ​​​​​​ អាច​​​ជួល​​​កម្មករ​​​ខ្លះ​​​ៗ​​​ឲ្យ​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​របស់​​​ពួក​​​គេ​​​វិញ​​​បាន​​​ហើយ​​​ ព្រោះ​​​តម្លៃ​​​​​​បាន​​​ឡើង​​​ថ្លៃ​​​​​​វិញ​​​ហើយ​​​"៕ស៊ុយឈាង​​​  

សមាជិក​សភាគណបក្ស​ប្រជាជន​កម្ពុជា​​សន្យា​ពិភាក្សា​ដេញដោល​ស្តី​ពី​ច្បាប់​អង្គការ​មិនមែន​រដ្ឋាភិបាល ​តែ​គណបក្ស​ប្រឆាំង​ចង់បាន​លើសពីនេះ

លោក ឈាង​ វុន សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិល​មិញ​ថា លោ​ក​នឹង​រៀប​ចំ​សិក្ខា​សាលា​មួយ​ស្តី​ពី​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ក្នុង​គោល​បំណង​ធ្វើនិយតកម្ម​​ផ្នែក​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​មាន​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​​របស់​ប្រទេស​ ប្រសិន​បើ​ច្បាប់​នេះ​បញ្ជូន​ទៅ​គណៈកម្មការ​របស់​លោក​នៅ​រដ្ឋសភា ខណៈ​ដែល​គណបក្ស​ប្រឆាំង​​អះ​អាង​ថា កិច្ច​ប្រជុំ​​បែប​នេះ​នឹង​ជា​ការ​យឺត​ពេល​​។ អង្គការ​មិន​មែន​រដ្ឋាភិបាល​​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើ​ច្បាប់​មួយ​ចំនួន​ដើម្បី​បិទ​ក្រុម​អង្គការ​​...

ការ​​​ព្រួយ​​​បារម្ភ​​​កំពុង​​​កើន​​​ឡើង​​​ជុំ​​​វិញ​​​ផល​​​ប៉ះ​​​ពាល់​​​ដោយសារ​​​ El Nino នៅកម្ពុជា​​​

កាល​​​ពីម្សិល​​​មិញ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​លើក​​​ឡើង​​​ថា ស្ថាន​​​ភាព​​​អាកាស​​​ធាតុ​​​​​​ខុស​​​ពី​​​ធម្មតា​​​ក្នុង​​​ឆ្នាំ​​​នេះ​​​អាច​​​នាំ​​​ឲ្យ​​​មាន​​​​​​កង្វះ​​​ស្បៀង​​​អាហារ​​​ ហើយ​​​គេ​​​បាន​​​បន្ទោស​​​លើ​​​ El Nino ដែល​​​អាច​​​ជា​​​​​​មូល​​​ហេតុ​​​ដែល​​​ធ្វើ​​​ឲ្យ​​​អាកាស​​​ធាតុ​​​ខុស​​​ប្រក្រតី​​​បែប​​​នេះ​​​។ លោក​​​ កែវ វី​​​ នាយ​​​ខុទ្ទកាល័យ​​​គណៈកម្មាធិការ​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា អាកាស​​​ធាតុ​​​​​​ឡើង​​​កំដៅ​​​ និង​​​កង្វះ​​​ភ្លៀង​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​កសិករ​​​រួច​​​ទៅ​​​ហើយ​​​ ហើយ​​​វា​​​អាច​​​​​​ដោយ​​​សារ​​​តែ El Nino ជា​​​បាតុភូត​​​កើត​​​ឡើង​​​ជា​​​​​​ទៀងទាត់​​​​​​ដែល​​​ធ្វើ​​​ឲ្យ​​​ប៉ះ​​​ពាល់​​​ដល់​​​អាកាស​​​ធាតុ​​​​​​​​​ធម្មតា ហើយ​​​ដែល​​​អ្នក​​​វិទ្យា​​​សាស្ត្រ​​​​​​​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​ក្រែង​​​វា​​​កំពុង​​​មាន​​​ឥទ្ធិពល​​​យ៉ាង​​​ខ្លាំង​​​​​​នៅ​​​មហាសមុទ្រ​​​ប៉ាស៊ីហ្វិក​​​។ លោក កែវ​​​ វី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​​​​ស្ថាន​​​ភាព​​​អាកាស​​​ធាតុ​​​នៅ​​​តែ​​​បន្ត​​​បែប​​​នេះ​​​​​​ វា​​​នឹង​​​ធ្វើ​​​ឲ្យ​​​ខូច​​​​​​ផល​​​ដំណាំ​​​ស្រូវ​​​ ព្រោះធនធាន​​​ទឹក​​​របស់​​​យើង​​​បាន​​​ថយ​​​ចុះ​​​ ហើយ​​​វា​​​នឹង​​​បង្ក​​​ឲ្យ​​​មាន​​​​​​កង្វះ​​​ស្បៀង​​​អាហារ​​​។​​​អាកាស​​​ធាតុ​​​នេះ​​​ប្រហែល​​​ជា​​​មាន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ El Nino  ប៉ុន្តែ ខ្ញុំ​​​មិន​​​ហា៊ន​​​និយាយ​​​ច្រើន​​​ពេក​​​ទេ​​​អំពី​​​បញ្ហា​​​នេះ​​​ព្រោះខ្ញុំ​​​មិន​​​មែន​​​ជា​​​អ្នក​​​ជំនាញ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "អាកាស​​​ធាតុ​​​កាន់​​​តែ​​​ក្តៅ​​​ទៅ​​​ៗ​​​ ហើយ​​​មាន​​​ភ្លៀង​​​ម្តង​​​ម្កាល​​​ប៉ុណ្ណោះ​​​ ហើយ​​​នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដែល​​​បង្ក​​​ឲ្យ​​​មាន​​​ស្ថាន​​​ភាព​​​បែប​​​នេះ​​​ ដែលជា​​​មូល​​​​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​ខ្វះ​​​ទឹក​​​សម្រាប់​​​ធ្វើ​​​ស្រែ​​​"។ យោង​​​តាម​​​​​​មជ្ឈមណ្ឌល​​​ព្យាករណ៍​​​​​​អាកាស​​​ធាតុ​​​របស់​​​សហរដ្ឋ​​​អាមេរិក​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្ពុជា​​​នឹង​​​ជួប​​​អាកាស​​​ធាតុ​​​ក្តៅ​​​ជាង​​​ពេល​​​ធម្មតា​​​​​ចន្លោះ​​​ពី​​​១,៥​​​ទៅ​​​២​​​អង្សាសេ​​​ ចាប់​​​ពី​​​ចន្លោះ​​​​​​​​​ខែ​​​កញ្ញា​​​ដល់​​​ខែ​​​វិច្ឆិកា ។ លោក អៀន ថូមាស (Ian Thomas) អ្នក​​​ផ្តល់​​​​​​ប្រឹក្សា​​​នៅ​​កម្ម​​​វិធី​​​គ្រប់​​​គ្រង​​​គ្រោះ​​​រាំង​​​ស្ងួត​​​នៃ​​​គណៈកម្មការ​​​ទន្លេមេគង្គ បាន​​​លើក​​​ឡើង​​​ថា កម្ពុជា​​​​​​អាច​​​នឹង​​​ជួប​​​គ្រោះ​​​​​​រាំង​​​ស្ងួត​​​ខ្លាំង​​​នៅ​​​ក្នុង​​​​​​ឆ្នាំ​​​​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា "នៅ​​​ពេល​​​​​​យើង​​​មើល​​​​​​​​​តាម​​​ការ​​​វិភាគ​​​នៅ​​​ក្នុង​​​កុំព្យូទ័រ​​​ វា​​​មិន​​​ល្អទាល់តែ​​​សោះ​​​...ការ​​​ព្យាករណ៍​​​ក្នុង​​​ពេល​​​ថ្មី​​​​​​ៗ​​​បំផុត​​​ពី​​​អ្នក​​​ជំនាញ​​​អូស្ត្រាលី និង​​​សហរដ្ឋ​​​អាមេរិក​​​សុទ្ធ​​​តែ​​​ឯកភាព​​​​​​គ្នា​​​ថា El Nino...

ការ​​​ប្រកួត​​​គូរ​​​រូប​​​​​​ផ្តល់​​​ឱកាស​​​ដល់​​​កុមារ​​​បញ្ចេញ​​​មតិ​​​នៅ​​​ថ្ងៃ​​​ប្រារព្ធ​​​ទិវាកុមារ​​​អន្តរជាតិ​​​

ក្មេង​​​ៗ​​​ខ្សត់​​​ខ្សោយជាង​​​១០០នាក់​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ឫស្សីកែវ​​​រាជ​​​ធានី​​​ភ្នំេពញ​​​​​​​​​បាន​​​នាំ​​​គ្នា​​​គូរ​​​រូប​​​ និង​​​​​​ផាត់​​​​​​ពណ៌​​​កាល​​​ពី​​​ម្សិលមិញ​​​ ដើម្បី​​​ពណ៌នា​​​រៀប​​​រាប់​​​ពី​​​ទី​​​ក្រុង​​​ដ៏​​​ប្រសើរ​​​របស់ខ្លួន​​​នៅ​​​ក្នុង​​​ការ​​​ប្រកួត​​​គូរ​​​រូប​​​មួយ​​​រៀ​​​ប​​​ចំ​​​ដោយ​​​អង្គការក្រៅ​​​រដ្ឋាភិបាល​​​ក្នុង​​​ស្រុក​​​ និង​​​អន្តរជាតិ​​​ដើម្បី​​​​​​​​​​​​​​​​​​ប្រារព្ធ​​​ទិវា​​​កុមារ​​​អន្តរជាតិ​​​។ ​​​នៅ​​​ឯ​​​ព្រះវិហារ​​​ធំ​​​ក្នុង​​​សង្កាត់​​​ច្រាំង​​​ចម្រេះ​​​១ ក្មេង​​​ៗ​​​មក​​​ពី​​​សហគមន៍​​​ក្រីក្រ​​​ស្ថិត​​​នៅ​​​តាម​​​​​​ដង​​​ទន្លេ​​​សាប​​​បាន​​​នាំ​​​គ្នា​​​ជជែក​​​អំពី​​​ទស្សនៈ​​​វិស័យ​​​របស់​​​ខ្លួន​​​​​​ចំពោះ​​​រាជ​​​ធានី​​​ភ្នំពេញ​​​។ កុមារ​​​​​​ម្នាក់​​​ឈ្មោះ​​​ លីហ្វា រិទ្ធី​​​ អាយុ​​​១១​​​ឆ្នាំ​​​ ដែល​​​​​​ក្រុម​​​របស់​​​ខ្លួន​​​ទទួល​​​បាន​​​ចំណាត់​​​ថ្នាក់​​​លេខ​​​១​​​ក្នុង​​​ការ​​​ប្រកួត​​​​​​នេះ​​​បាន​​​និយាយ​​​ថា "គំនិត​​​របស់​​​ខ្ញុំ​​​គឺ​​​ថា ខ្ញុំ​​​ចង់​​​​​​បាន​​​ទី​​​ក្រុង​​​ដ៏​​​ស្រស់​​​ស្អាត​​​មួយ​​​។ ខ្ញុំ​​​​​​ចង់​​​​​​មាន​​​​​​សាលា​​​​​​​​​​​​​​​​​​ មន្ទីរ​​​ពេទ្យ​​​ សួន​​​ច្បារ​​​ និ​​​ង​​​ផ្លូវ​​​គ្រប់​​​គ្រាន់​​​"។ ក្មេង​​​ម្នាក់​​​ទៀត​​​ឈ្មោះ ស្លេះ​​​ រ៉ាវី អាយុ​​​១៥​​​ឆ្នាំ​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ចង់​​​ឲ្យអាជ្ញាធរ​​​ជួយ​​​អ្នក​​​​​​ក្រី​​​ក្រ​​​ ហើយ​​​សូម​​​កុំ​​​បណ្តេញ​​​អ្នក​​​ក្រីក្រ​​​ពី​​​សហគមន៍​​​របស់​​​ខ្លួន"។ ដោយ​​​សារ​​​គ្រួសារ​​​ភាគ​​​ច្រើន​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ខ្វះ​​​សិទ្ធិ​​​កាន់​​​កាប់​​​​​​អចលទ្រព្យ ​​​សមាគម​​​ធាង​​​ត្នោត និង​​​អង្គការ​​​​​​ People In Need បាន​​​ធ្វើ​​​ការ​​​​​​ជាមួយ​​​ភូមិ​​​ចំនួន​​​បួន​​​ដែល​​​ព្យាយាម​​​ធានា​​​ឲ្យ​​​បាន​​​ថា គ្រួសារ​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​មិន​​​ត្រូវ​​​បាន​​​​​​គេ​​​បណ្តេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន។ លោក ហង្ស វង្ស ប្រធាន​​​ផ្នែក​​​បច្ចេក​​​ទេស​​​នៅ​​​សមាគម​​​ធាង​​​ត្នោត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ប្រារព្ធ​​​ទិវា​​​កុមារ​​​អន្តរជាតិ​​នៅ​​​ទី​​​នេះ​​​ព្រោះ​​​យើង​​​ចង់​​​ឲ្យ​​​អាជ្ញាធរ​​​ និង​​​រដ្ឋាភិបាល​​​ចាប់​​​អារម្មណ៍​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ ជា​​​ទីដែលដី​​​ធ្លី​​​របស់​​​អ្នក​​​ភូមិ​​​មិន​​​ត្រូវ​​​បាន​​​ចុះ​​​បញ្ជី​​​"។ យោង​​​តាម​​​អង្គការ​​​សិទ្ធិ​​​លំនៅ​​​ដ្ឋាន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្មេង​​​ៗ​​​ដែល​​​រស់​​​នៅ​​​​​​ក្នុង​​​តំបន់​​​ក្រីក្រ​​​​​​បាន​​​​​រង​​​ការ​​​ឈឺចាប់​​​ដោយ​​​សារ​​​កង្វះ​​​​​​​​​ទឹក​​​ស្អាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អនាម័យ​​​ ប្រព័ន្ធ​​​លូ និង​​​អគ្គិសនី​​​ជា​​​បញ្ហា​​​ដែល​​​​​​ពួក​​​គេ​​​ជួប​​​ប្រទះ​​​នៅ​​​ពេល​​​ត្រូវ​​​បាន​​​បណ្តេញ​​​ចេញ​​​ពី​​​ផ្ទះ​​​សំបែង​​​របស់​​​ខ្លួន​​​។ លោក ហង្ស វង្ស បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ទៀត​​​ថា "ឥឡូវ​​​នេះ​​​យើង​​​កំពុង​​​តែ​​​រៀប​​​ចំ​​​ផែន​​​ការ​​​មេ​​​សម្រាប់​​​សហគម​ន៍​​​ច្រាំង​​​ចម្រេះ​​​ ហើយ​​​យើង​​​នឹង​​​យក​​​ផែន​​​ការ​​​នេះ​​​ទៅ​​​ជូន​​​សាលា​​​រាជ​​​ធានី​​​ដើម្បី​​​ត្រួត​​​ពិនិត្យ​​​មើល​​​នៅ​​​​​​ក្នុង​​​ខែ​​​កក្កដា​​​ ឬ​​​ខែ​​​សីហា​​​។ យើង​​​ចង់​​​អភិវឌ្ឍ​​​នៅ​​​ក្នុង​​​តំបន់​​​​​​​​​នេះ​​​ ប៉ុន្តែ យើង​​​មិន​​​ចង់​​​ឲ្យ​​​មាន​​​ការ​​​បណ្តេញ​​​ពល​​​រដ្ឋ​​​ចេញ​​​ឡើយ​​​"។ នៅ​​​មជ្ឈមណ្ឌល​​​កោះ​​​ពេជ្រ​​​កាល​​​ពី​​​ព្រឹក​​​ម្សិលមិញ ក្រុម​​​ប្រឹក្សា​​​ជាតិ​​​កម្ពុជា​​​ដើម្បី​​​កុមារ​​​​​​​​​ ជា​​​ស្ថាប័ន​​​រដ្ឋាភិបាល​​​​​​ទទួល​​​បន្ទុក​​​ការ​​​ពារ​​​សិទ្ធិ​​​កុមារ​​​ក៏​​​បាន​​​ប្រារព្ធ​​​ទិវាកុមារ​​​អន្តរជាតិ​​​ផង​​​ដែរ​​​ដោយ​​​មាន​​​​​​ក្មេង​​​ៗ​​​សិស្ស​​​សាលា​​​ និ​​​ងមន្ត្រី​​​ប្រហែល​​​២.០០០នាក់​​​ចូល​​​រួម​​​។ លោក​​​ស្រី រ៉ាណា ផ្លៅវើ (Rana Flower) តំណាង​​​ប្រចាំ​​​ប្រទេស​​​របស់​​​អង្គការ​​​យូនី​​​សេហ្វ​​​ (Unicef) បា​​​ន​​​ប្រាប់​​​អ្នក​​​ចូល​​​រួម​​​ថា អំពើ​​​ហិង្សា​​​លើ​​​​​កុមារ​​​​​​​​​​​​មិនមែន​​​​​​គ្រាន់​​​តែ​​​ជា​​​បន្ទុក​​​យ៉ាង​​​ធំ​​​លើ​​​ជន​​​រង​​​គ្រោះ​​​នោះ​​​ទេ​​​ ប៉ុន្តែថែម​​​ទាំង​​​លើ​​​សេដ្ឋ​​​កិច្ច​​​ផង​​​ដែរ​​​​​​​​​។ លោក​​​ស្រី​​​លើក​​​ឡើង​​​ដូច្នេះ​​​ដោយ​​​ដក​​​ស្រង់​​​ចេញ​​​ពី​​​ការ​​​សិក្សា​​​​​​កំពុង​​​បន្ត​​​មួយ​​​​​​ដោយ​​​អង្គការ​​​យូនីសេហ្វ។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ បង្ហាញ​​​ថា បន្ទុក​​​សេដ្ឋកិច្ច​​​ដែល​​​ខាត​​​បង់​​​ដោយ​​​សារបញ្ហា​​​សុខភាព​​​របស់​​​កុមារ​​​ដែល​​​រង​​​ការ​​​​​​ប្រើ​​​អំពើ​​​ហិង្សា​​​​​​​​​​​​នៅ​​​កម្ពុជា​​​មាន​​​ទំហំ​​​សរុប​​​ដល់​​​ទៅ ១៦២​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ដែល​​​វា​​​​​​ស្មើ​​​ប្រហែល​​​១ភាគរយ​​​នៃ​​​ផលិត​​​ផល​​​ក្នុងស្រុក​​​សរុប(GDP)​​​​​​របស់​​​កម្ពុជា​​​"។ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "លើស​​​ពីនេះ​​​ទៅ​​​ទៀត​​​ក៏​​​មាន​​​ការ​​​ខាត​​​បង់​​​ផលិត​​​ភាព​​​ផង​​​ដែរ​​​​​​ដោយ​​​សារ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កុមារ​​​នេះ​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ គិត​​​ជា​​​ទឹក​​​ប្រាក់​​​សរុប​​​៨៣,៣លាន​​​ដុល្លារ​​​ ដែល​​​ស្មើ​​​នឹង​​​០,៥៥ភាគ​​​រយ​​​នៃ​​​ផលិត​​​ផល​​​ក្នុង​​​ស្រុក​​​សរុប​​​របស់​​​កម្ពុជា​​​"។ នៅ​​​ក្នុង​​​សារាចរ​​​ណែ​​​នាំ​​​មួយ​​​ចេញ​​​កាល​​​ពីម្សិលមិញ​​​ ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​ ហ៊ុន សែន ក៏​​​បាន​​​លើក​​​ឡើង​​​ពី​​​បញ្ហា​​​មួយ​​​ចំនួន​​​ដែល​​​កុមារ​​​កម្ពុជា​​​កំពុង​​​ប្រឈម​​​ផង​​​ដែរ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "កុមារ​​​កម្ពុជា​​​កំពុង​​​ប្រឈម​​​នឹង​​​បញ្ហា​​​មួយ​​​ចំនួន​​​នៅ​​​ឡើយ​​​ដូច​​​ជា​​​ការ​​​ប្រើ​​​អំពើហិង្សា​​​លើ​​​កុមារ ការ​​​ប្រើ​​ប្រាស់​​​ថ្នាំ​​​ញៀន​​​​​​ ជម្លោះ​​​ផ្លូវ​​​​​ច្បាប់​​​តូច​​​តាច ការ​​​ជួញ​​​ដូរ​​​កុមារ​​​ ពល​​​កម្មកុមារ​​​ កង្វះ​​​អាហារូប​​​ត្ថម្ភ​​​កុមារ​​​ កុមារ​​​ដែល​​​ឈប់​​​សិក្សា​​​ និង​​​ការ​​​ធ្វើ​​​បម្លាស់​​​​​​ទី​​​កុមារ"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "យើង​​​ទាំង​​​អស់​​​គ្នា​​​ត្រូវ​​​តែ​​​ដោះ​​​ស្រាយ​​​បញ្ហា​​​នេះ​​​ឲ្យ​​​បាន​​​ទាន់​​​ពេល​​​វេលា និង​​​ត្រឹម​​​ត្រូវ​​​"៕ស៊ុយឈាង​​​​​​  

អាជ្ញាធរ​អប្សរា​​​ច្រាន​ចោល​ការ​អះអាង​ដែល​ថា ខ្លួន​​មិន​​អើពើ​នឹង​​បទ​បញ្ជា​របស់​លោក​ ហ៊ុន សែន​ នៅ​ក្នុង​វិវាទ​ដីធ្លី​

កាលពី​ថ្ងៃ​អាទិត្យ​អាជ្ញាធរ​​អប្សរា​បាន​និយាយ​​​ការ​ពារ​ខ្លួន​ឯង​​ទប់ទល់​នឹង​ការ​ចោទ​ប្រកាន់​​ដែល​លើក​ឡើង​ថា ខ្លួន​មិន​​បាន​រាប់​បញ្ចូល​ប្រជាពល​រដ្ឋ​ជាង​៥០គ្រួសារ​​​ទៅ​​ក្នុង​កិច្ច​ព្រមព្រៀង​ទទួល​​ដី​​មួយ​ចំណែក​នៃ​ដី​របស់​អាជ្ញាធរ​អប្សរា​ក្នុង​សង្កាត់​អំពិល ក្រុង​សៀមរាប ដែល​ពួកគាត់​​អះអាង​ថា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ដល់​ឲ្យ​ពួកគាត់​។ ខណៈពេល​​កំពុង​ចូលរួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​កាលពី​ខែ​មេសា លោក​...

កង​រាជអាវុធហត្ថខេត្តកំពត​គំរាម​ចាប់ខ្លួន​មេដឹកនាំការ​តវ៉ា

កាលពី​ម្សិលមិញ កង​រាជអាវុធ​ហត្ថ​ខេត្ត​កំពត​​បាន​​លើក​ឡើង​ថា ពួកគេ​នឹង​ចាប់​ខ្លួន​សមាជិក​សហគមន៍​ស្រុក​ឈូកនិយាយឥតសំចៃ​ម្នាក់​​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​ដីធ្លី​មួយ​ជាមួយ​អាជ្ញាធរ​ខេត្ត​ ប្រសិន​បើ​​គាត់​មិន​បង្ហាញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​សម្រាប់ក្រុម​អ្នកភូមិ​រាប់​រយ​គ្រួសារ​ ដោយ​អះអាងកាន់កាប់​​ដី​មួយ​ផ្នែក​ដែលមាន​​វិវាទទេនោះ។ គ្រួសារ​ជាច្រើន​ដែល​គ្មាន​ដីធ្លី​បាន​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​ទំហំ​១.៣០០​ហិកតា ក្នុង​​ឃុំ​តេជោ​អភិវឌ្ឍន៍ ដែល​ពួកគាត់​អះអាងកាន់កាប់​ ត្រូវ​បាន​សន្យា​ផ្ដល់​ឲ្យ​ពួកគាត់​ក្នុង​ឆ្នាំ​២០១២ ជា​ផ្នែក​​នៃ​គម្រោង​​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទូទាំង​ប្រទេស​របស់​លោក​នាយក​រដ្ឋមន្ត្រី...

សាលារាជធានី​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សំណង់​ដែល​សាងសង់​​បញ្ជរ​បង់ថ្លៃ​

កាលពី​ម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​លុប​ចោល​កិច្ច​សន្យា​​ជាមួយ​ក្រុម​ហ៊ុន​សំណង់​ក្នុង​ស្រុក​មួយ​ដែលកំពុង​​​សាង​សង់​បញ្ជរ​បង់​ថ្លៃ​ពីរ​​តាម​ផ្លូវ​លេខ​២០០៤ ក្នុង​ខណ្ឌ​សែន​សុខ ដើម្បី​រៃអង្គាស​ប្រាក់​​សម្រាប់​ការ​ស្ថាបនា​ និង​ការ​ជួស​ជុល​ផ្លូវ​ដែល​កំពុង​តែ​បន្ត​នេះ​។ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ​បាន​​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា "​ក្រុម​ហ៊ុន...

មន្ត្រី​និយាយ​ថា ប៉ូឡុនស្គី​ អាច​ត្រឡប់​មក​វិញ​ក្នុង​ពេល​ប្រាំ​ឆ្នាំ

មន្ត្រី​អន្តោប្រវេសន៍​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ពាណិជ្ជករ​រុស្ស៊ី សេរហ្គេ ប៉ូឡុនស្គី (Sergei Polonsky) ដែល​ត្រូវ​បាន​និរទេស​ទៅ​ទីក្រុង​មូស្គូ​កាលពី​ខែ​មុន​ដើម្បី​ប្រឈម​នឹង​រឿង​ក្តី​ទាក់ទិន​នឹង​ការ​ចោទ​កេង​បន្លំ​ប្រាក់​ដ៏​ច្រើន អាច​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ក្នុង​ពេល​ប្រាំ​ឆ្នាំ​ខាង​មុខ។ លោក ប៉ូឡុនស្គី...

ព័ត៌មានថ្មីៗ