28 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

សេចក្តីព្រាង​ថ្មី​នៃ​​ច្បាប់​ស្ដីពី​អង្គការ​​មិន​មែន​រដ្ឋាភិបាល​​​អាក្រក់​​ជាង​​សេចក្ដី​​ព្រាង​​​ចុងក្រោយ​​ឆ្ងាយ​

សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដ៏ធំមួយ​​អះអាង​​ថា ខ្លួន​បាន​ឃើញ​​ច្បាប់​ចម្លង​បែក​ធ្លាយ​នៃ​សេចក្ដី​ព្រាង​ច្បាប់​ថ្មី​ដ៏​ចម្រូងចម្រាស​មួយ​ដែល​មាន​បំណង​គ្រប់​គ្រង​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ថា សំណៅ​​​សេចក្តី​ព្រាង​ចុង​ក្រោយ​បំផុត​នេះ​បង្ហាញ​​ពី​ការ​ដើរ​ថយក្រោយ​យ៉ាង​ខ្លាំង​។ លោក សឿង សារឿន នាយកប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​​ដើម្បី​កម្ពុជា ហៅ​កាត់​ថា CCC...

ក្រសួង​​​មហាផ្ទៃ​​​កំពុងបង្កើត​​​សាលា​​​អភិបាល​​​កិច្ច​​​ល្អ​​​

មន្ត្រី​​​ក្រសួង​​​​ និង​​​ដៃ​​​គូ​​​​​​មិន​​​មែន​​​រដ្ឋាភិបាល​​​​​​​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ក្រសួង​​​មហាផ្ទៃ​​​​​​កំពុង​​​បង្កើត​​​​​​កម្ម​​​វិធី​​​សម្រាប់​​​ "សាលា​​អភិបាល​​​កិច្ច​​​ល្អ​​​​​​​​​" ដែល​​​ចាប់​​​ពី​​​​​​ឆ្នាំ​​​២០០៦​​​ទៅ​​​នឹង​​​នាំ​​​មន្ត្រី​​​មក​​​ពី​​​បណ្តា​​​ខេត្ត​​​នានា​​​ទៅ​​​កាន់​​​រាជ​​​ធានី​​​ភ្នំពេញ​​​ សម្រាប់​​​វគ្គ​​​សិក្សា​​​ខ្លី​​​មួយ​​​​​​ស្តី​​​អំពី​​​​​​ការ​​​បំពេញ​​​ការ​​​ងារ​​​ប្រកប​​​ដោយ​​​​​​ភាព​​​សុចរិត។ ពួក​​​គេ​​​​​​បាន​​​លើ​​​ក​​​ឡើង​​​ថា បន្ទាប់​​​ពី​​​បញ្ចប់​​​វគ្គ​​​សិក្សាដែល​​​មាន​​​​​​រយៈ​​​ពេល​​​បី​​​​​​​​​ខែ​​​ មន្ត្រី​​​នឹង​​​វិល​​​ត្រឡប់​​​ទៅ​​​កាន់​​​បណ្តា​​​ខេត្ត​​​​​របស់​​​ខ្លួន​​​​​​រៀង​​​ៗ​​​ខ្លួន​​​វិញ​​​ ជា​​​ទី​​​ដែល​​​រដ្ឋាភិបាល​​​មាន​​​បំណង​​​បង្កើត​​​ "មជ្ឈមណ្ឌល​​​អភិវឌ្ឍន៍​​​ធន​​​ធាន​​​មនុស្ស​​​" ដើម្បី​​​ផ្តល់​​​​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​ដល់​​​មន្ត្រី​​​រាជ​​​ការ​​​នូវ​​​អ្វី​​​ដែល​​​បាន​​​សិក្សា​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​។​​​ លោក ងី​​​ ចាន់​​​ផល រដ្ឋលេខាធិការ​​​ក្រសួង​​​មហាផ្ទៃ​​​ដែល​​​កំពុង​​​ធ្វើ​​​ការ​​​​​​លើ​​​គម្រោង​​​នេះ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​ផ្នែក​​​នៃ​​​របៀប​​​វារៈ​​​កំណែ​​​ទម្រង់​​​របស់​​​រដ្ឋាភិបាល​​​ គឺ​​​ដើម្បី​​​កសាង​​​ និង​​​ពង្រឹង​​​សមត្ថភាព​​​របស់​​​មន្ត្រី​​​រាជ​​​ការ​​​នៅ​​​ថ្នាក់​​​ជាតិ​​​ និង​​​ថ្នាក់​​​ក្រោម​​​ជាតិ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "មាន​​​បញ្ហា​​​ដែល​​​កើត​​​ឡើង​​​ស្រាប់​​​ និង​​​បញ្ហា​​​ដែល​​​ទើប​​​នឹង​​​កើត​​​ឡើង​​​ថ្មី​​​ៗ ប៉ុន្តែ​​​រឿង​​​សំខាន់​​​បំផុត​​​នោះ​​​គឺ​​​​​​ពង្រឹង​​​ប្រសិទ្ធភាព​​​​​​នៃ​​​សេវា​​​សាធារណៈ​​​របស់​​​យើង​​​។ ប្រសិទ្ធភាព​​​នេះ​​​គឺ​​​ជា​​​ផ្នែក​​​ដ៏​​​សំខាន់​​​នៃ​​​ហេដ្ឋារចនាសម្ព័ន្ធ​​​ប្រជា​​​ធិបតេយ្យ"។ កាល​​​ពី​​​ខែ​​​កញ្ញា ឆ្នាំ​​​២០១៣​​​ ជា​​​ពេល​​​ដែល​​​ជម្លោះ​​​ផ្នែក​​​នយោបាយ​​​មាន​​​ការ​​​កើន​​​ឡើង​​​ខ្លាំង​​​រវាង​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នោះ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​​​​ថ្លែង​​​សុន្ទរកថា​​រហូត​​​ដល់​​​ទៅ​​​៦​​​ម៉ោង​​​​​​ដោយ​​​ព្រមាន​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ថ្មី​​​របស់​​​លោក​​​​​​ឲ្យ​​​រៀប​​​ចំ​​​ខ្លួន​​​​​​​បង្កើន​​ការ​​​​​​​​​​​​ពិនិត្យ​​​ពិច័យ​​​​​​ជា​​​សាធារណៈ​​​នៅ​​​ក្នុង​​​អាណត្តិ​​​ទី​​​៥។ លោក​​​ ហ៊ុន សែន បាន​​​ណែនាំ​​​គណៈរដ្ឋ​​​មន្ត្រី​​​ថ្មី​​​ដោយ​​​សំដៅ​​​​​​ទៅ​​​លើ​​​អំពើ​​​ពុក​​​រលួយ​​​តាម​​​តំបន់​​​​​​​​​ដែល​​​កើត​​​មាន​​​តាម​​​រយៈ​​​សេវា​​​សាធារណៈ​​​ដូច្នេះ​​​ថា "សូម​​​ឆ្លុះ​​​កញ្ចក់​​​ដុះ​​​ក្អែល​​​​​​ខ្លួន​​​ឯង​​​ពេល​​​ងូត​​​ទឹក​​​ ប្រសិន​​​បើ​​​ខ្លួន​​​ឯង​​​មាន​​​ជាប់​​​ក្អែល​​​នោះ​​​"។ លោក ចាន់​​​ផល​​​ បាន​​​​​លើ​​ក​​​ឡើង​​​កាល​​​ពីម្ស្ិលមិញ​​​ថា សាលា​​​អភិបាល​​​កិច្ច​​​ល្អ​​​របស់​​​ក្រសួង​​​ "មិន​​​មែន​​​ផ្តោត​​​តែ​​​ទៅ​​​លើ​​​អំពើ​​​ពុក​​​រលួយ​​​ទេ​​​" ហើយ​​​ថា សាលានេះ​​​នឹង​​​ពង្រឹង​​​កម្មវិធី​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​​​​ដែល​​​មាន​​​ស្រាប់​​​ក្នុង​​​គោល​​​បំណង​​​ "បង្កើត​​​ និង​​​រក្សាភាព​​​សុចរិត​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រៅ​​​ពី​​​អំពើ​​​ពុក​​​រលួយ​​​​​​ សាលា​​​នេះ​​​ក៏​​​ផ្តោត​​​លើ​​​ការ​​​ផ្តល់​​​សេវា​​ធារណៈ​​​ ការ​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​ និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​ផង​​​ដែរ។​​​ យើង​​​មាន​​​មន្ត្រី​​​រដ្ឋាភិបាល​​​ចំនួន​​​១៥.០០០នាក់​​​ ហេតុ​​​ដូច្នេះ​​​យើង​​​គ្មាន​​​បញ្ហា​​​ក្នុង​​​ការ​​​កំណត់​​​ថា តើ​​​នរណា​​​ដែល​​​ត្រូវ​​​ការ​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​​​​នេះ​​​ឡើយ​​​"។ លោក​​​ ចាន់​​​ផល បាន​​​​​​លើក​​​ឡើង​​​ទៀត​​​ថា ក្រសួង​​​នៅ​​​មិន​​​ទាន់​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ផ្លូវ​​​ការ​​​ជាមួយ​​​អង្គការ​​​តម្លា​​​ភាព​​​កម្ពុជា​​​​​​នៅ​​​ឡើយ​​​ទេ​​ ហើយ​​​បើ​​​យោង​​​តាម​​​លោក ព្រាប កុល នាយក​​​ប្រតិបត្តិ​​​អង្គការ​​​នេះ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា អង្គការ​​​របស់​​​លោក​​​នឹង​​​ផ្តល់​​​អ្នក​​​ជំនាញ​​​​​​ឲ្យ​​​មកជួយ​​​​​​បង្កើត​​​កម្ម​​​វិធី​​​សិក្សា​​​  ដែល​​​នឹង​​​​​​មាន​​​មន្ត្រី​​​សរុប​​​ចំនួន​​​១៥០​​​នាក់​​​មក​​​ពី​​​ថ្នាក់​​​ក្រោម​​​ជាតិ​​​ចូល​​​រួម​​​សិក្សា​​​។ លោក ព្រាប​​​ កុល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "អង្គការ​​​តម្លាភាព​​​កម្ពុជា​​​នឹង​​​បញ្ជូន​​​​​​ធន​​​ធាន​​​មនុស្ស​​​ទាំ​​​ង​​​ក្នុង​​​​​ប្រទេស និង​​​ក្រៅ​​​ប្រទេស​​​ដើម្បី​​​ផ្តល់​​​វគ្គ​​​បណ្តុះ​​​បណ្តាល​​​​​​ដល់​​​គ្រូ​​​បង្គោល​​​  ​​​ទាំង​​​ជំនាញ​​​បច្ចេកទេស និង​​​​​​វិធី​​​សាស្ត្រ​​​នៃ​​​ការ​​​បង្រៀន​​​"។ លោក​​​បាន​​​បន្ថែម​​​ថា អ្នក​​​ជំនាញ​​​មក​​​ពី​​​មជ្ឈមណ្ឌល​​​ធនធាន​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​U4 (U4 Anti-Corruption Resource Center) ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​​​​ក្នុង​​​ប្រទេស​​​ន័រវែស និង​​​បណ្ឌិត​​​សភា​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួ​​​យ​​​ម៉ាឡេស៊ី​​​ (Malaysia Anti Corruption...

លោក ហ៊ុន សែន ​បបួល​លោក សម រង្ស៊ី​​ “​ស្បថ​ឲ្យ​រន្ទះបាញ់​”​ ជុំវិញ​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​

កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន បាន​​បបួល​លោក សម រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​​ឲ្យ​ស្បថ​ជាមួយលោក​នៅ​ទីសក្ការ​បូជា​​ដ៏ល្បី​ល្បាញ​មួយ​ (ព្រះអង្គដងកើ)​...

កម្មករ​រោងចក្រ​ M&V​​ ត្រូវ​បាន​​រារាំង​​មិន​ឲ្យ​​ហែក្បួន​​ទៅ​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី

អាជ្ញាធរ​​​បាន​រារាំង​កម្មករ​រោងចក្រ​កាត់​ដេរជាង​៥០០​នាក់​​ដែល​ធ្វើ​កូដកម្ម​មិន​ឲ្យ​ហែ​ក្បួន​ទៅ​កាន់​ភូមិគ្រឹះ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងរាជធានី​ភ្នំពេញ​កាល​ពី​ម្សិល​មិញ​ជា​ផ្នែក​មួយ​នៃ​ការ​តវ៉ា​ទាម​ទារ​ដំឡើង​ប្រាក់ខែ និង​លក្ខខណ្ឌ​ការ​ងារ​ល្អ​ប្រសើរ​។ មន្ត្រី​នគរ​បាល​ និង​សន្តិសុខ​ខណ្ឌមានជ័យ​ប្រហែល​៥០​នាក់​ បាន​រារាំង​កម្មករ​មក​ពី​រោងចក្រ​ M&V ​International...

ប៉ូលិស​ជួយ​ដោះលែង​កម្មករ​កាត់ដេរ​ដែល​ជាប់​សោ​ពេល​យប់​នៅ​រោងចក្រ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​អាទិត្យ​ថា ប៉ូលិស​ក្រុង​ភ្នំពេញ​ត្រូវ​បាន​គេ​ទូរស័ព្ទ​ហៅ​កាលពី​យប់​ថ្ងៃ​សុក្រ​ដើម្បី​បញ្ជា​ឲ្យ​រោងចក្រ​កាត់ដេរ​ថៅកែ​ចិន​ដោះលែង​កម្មករ​មួយ​ក្រុម ដែល​រោងចក្រ​នេះ​ចាក់​សោ​បង្ខាំង​ទុក​នៅ​ខាង​ក្នុង ក្នុង​ការ​ប៉ុនប៉ង​មិន​បាន​សម្រេច ដែល​បង្ខំ​កម្មករ​ឲ្យ​ធ្វើ​ការ​ពេល​យប់។ លោក នង សុធា មេ​បញ្ជាការ​រង​កម្លាំង​រាជ​អាវុធហត្ថ​ខណ្ឌ​មាន​ជ័យ បាន​និយាយ​ថា...

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​​ចែក​ចាយ​ថ្នាំញៀន​នៅក្រុង​បាត់​ដំបង

មន្ត្រីម្នាក់បាននិយាយថា នគរបាល​បានចាប់ខ្លួន​​អ្នកចែកចាយ​ថ្នាំញៀន​ជាប់សង្ស័យ​បីនាក់​នៅក្នុង​ក្រុង​បាត់​ដំបង​កាលពី​ថ្ងៃសៅរ៍ជាមួយ​នឹង​ម៉ាទឹកកក​ទម្ងន់​ជិត​១គីឡូក្រាម​ដែល​តាមចោទថា ពួកគេ​បានទិញ​ក្នុង​ប្រទេស​ឡាវ ហើយ​មានបំណង​យក​ទៅ​ចែកចាយ​ក្នុង​ខេត្ត​បាត់​ដំបង។ លោក ចិត្រ វណ្ណី ស្នងការ​រងនគរបាល​ខេត្ត​ទទួលបន្ទុក​​ប្រតិបត្តិការ​ប្រឆាំងគ្រឿងញៀន បាន​មានប្រសាសន៍ថា ជន​​ទាំង​បីនាក់​នេះ​ត្រូវ​បាន​នគរបាល​ខេត្ត​ចាប់ខ្លួន​នៅ​សួន​...

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ជួប​ប្រជុំ​ជាមួយ​អង្គការ​មូលនិធិសាកល​ជុំវិញ​ករណី​សូកប៉ាន់

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ (ACU) បាន​ជួប​​ប្រជុំជាមួយ​បុគ្គលិក​អង្គការ​មូលនិធិ​សាកល (Global Fund) ប្រយុទ្ធនឹង​ជំងឺអេដស៍ ​របេង​ និង​គ្រុនចាញ់ដែលមក​បំពេញ​ទស្សនកិច្ច​ កាលពី​សប្តាហ៍មុន​ដើម្បី​តាមដាន​បន្ត​នូវការ​ចោទប្រកាន់​របស់​អង្គការ​នេះ​ដែល​ថា...

នគរ​បាល​ចាប់ខ្លួន​មន្ត្រី​ព្រឹទ្ធសភាម្នាក់នៅខាងក្រៅ​​ភូមិគ្រឹះ​លោក ហ៊ុន សែន

នគរបាល​និងក្រុមមន្ត្រី​បាន​និយាយកាលពី​ម្សិលមិញថា មន្ត្រីព្រឹទ្ធសភាម្នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​រយៈពេល​ខ្លី​កាលពី​ថ្ងៃសៅរ៍​​បន្ទាប់ពី​បើក​រថយន្ត​មក​ឈប់​នៅខាងក្រៅ​ភូមិគ្រឹះ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​រាជធានីភ្នំពេញ​ ហើយ​បាន​ចាប់ផ្តើម​ចុចស៊ីផ្លេ​​ទាមទារ​ឲ្យ​មាន​ការ​ពិភាក្សា​​អំពី​វិធី​ទប់ស្កាត់​ "សង្គ្រាម​លោក​លើកទី​៣"។ លោក គួច ចំរើន...

អ្នក​អូស​រទេះដែលរង​ការ​វាយ​ដំ​ ដាក់ពាក្យ​បណ្តឹង​ប្តឹង​កង​រាជអាវុធហត្ថ

អ្នក​​​ឃ្លាំមើល​សិទ្ធិមនុស្ស​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា អ្នក​​​អូស​​​រទេះ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​រហូត​​​ដល់​​​សន្លប់​​​អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​ឧសភា នៅក្នុងក្រុង​ប៉ោយ​ប៉ែត្រ​ ដែល​​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​វាយប្រហារ​លើ​ការ​​​ិយាល័យ​​​គយ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ទាម​​​ទារស​​​ំណង​​​ចំនួន​​​១០.០០០​ដុល្លារ​​​ពី​​​អ្នក​​​វាយ​​​រូប​​​គាត់​​​។ លោក​​​ ម៉ៅ សុន អាយុ​​​៣២​​​ឆ្នាំ​​​បាន​​​សន្លប់​​​ ខណៈ​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​បាន​​​ទាត់ធាក់​​​ និង​​​ដាល់​​​អ្នក​​​អូស​​​រទេះ​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​បិទ​​​ផ្លូវ​​​នៅ​​​ច្រក​​​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​ចូលក្នុង​ប្រទេសថៃ​ដើម្បី​​​តវ៉ា​​​នឹង​​​ការ​​​​​​ទារ​តម្លៃ​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​​​​មក​​​លើ​​អ្នករកស៊ីតាម​​​ព្រំដែន ដោយ​​​បណ្តាល​​​ឲ្យ​​​អ្នក​រកស៊ី​​​ជា​ច្រើន​ទៀត​​​គប់​​​ដំ​​​ុថ្មដាក់​​ការិយាល័យ​​​គយ។ លោក ស៊ុម ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុន បាន​​​សុំ​​​ឲ្យ​​​អង្គការ​​​របស់​​​លោក​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​សាលា​​​ដំបូ​ង​​​ខេត្ត​​​ដើម្បី​ស្វែង​​​រក​​​សំណង​​​។ លោក ចាន់​​​គា បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​បណ្តឹង​​​នោះមាន​​​ឈ្មោះ "មន្ត្រី​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ពីរ​​​នាក់​​​ គឺ​ម្នាក់​​​មក​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថក្រុង​​​ប៉ោយ​​​ប៉ែត និង​​​​​​ម្នាក់​​​ទៀត​​​មក​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​សំណងចំនួន​​​​១០.០០០ដុល្លារ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "យើង​​​បាន​​​រៀប​​​ចំ​​​មេធាវី​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​របស់​​​យើង​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ករណី​​​តុលាការ​​​របស់​​​លោក​​​ ម៉ៅ សុន ទៅលើ​​មន្ត្រី​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ពីរ​​​នាក់​​​។ លោក ឱ បូរិន មេបញ្ជាការ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោកមិន​​​ប្រារម្ភ​​​អំពី​​​ពាក្យ​​​បណ្តឹង​​​របស់​​​លោក សុន ឡើយ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឲ្យ​​​គាត់​​​ប្តឹង​​​យើង​​​ចុះ​​​។ ខ្ញុំមិន​​​ចង់​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ"។ ការ​​​ដួល​​​​របស់​​​លោក សុន អំឡុង​​​ការ​​​ចាប់​​​ខ្លួន​​នៅ​ការ​​​តវ៉ា​​​កាលពី​​​ថ្ងៃ​​​ទី​​​២៦ ខែ​​​ឧសភានោះ​​​​​​​បណ្តាល​​​ឲ្យ​​​អ្នក​​​អូស​​​រទេះ​​​ជា​​​ច្រើន​​​ទៀត​​​ដែល​​​ជឿ​​​ថា គាត់​​​ត្រូវ​​​បាន​​​សម្លាប់​​​នោះ បាន​​​វាយ​ប្រហារ​​​​ការិយាល័យ​​​គយ​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់ពី​​​លើ​​​ក្បាល​​​របស់​​​ពួក​​​គាត់​​​​តែ​​​ម្តង​​​។ លោក ផាន់ វណ្ណារ័ត្ន​​​ ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​​ខេត្ត​​​ ដែល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ទទួល​​​បាន​​​របាយ​​​ការ​​​ណ៍​​​ពី​​​អាជ្ញាធរ​​​ខេត្ត​​​ និង​​​នគរបាល​​​អំពី​​​ការ​​​វាយ​​​ប្រហារ​​​​​​លើ​​​ការិយាល័យ​​​គយ​​​នោះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ផ្ទាល់​​​អំពី​​​ហេតុ​​​ការ​​​ណ៍​​​នេះ​​​នៅ​​​ឡើយ​​​។ លោក វណ្ណារ័ត្ន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​របស់​​​​​​ជន​​​រង​​​គ្រោះ​​​រូប​​​េនះ​​​នៅ​​​ការិយាល័យ​​​តុលាការ​​​របស់​​​យើង​​​កាល​​​​​​ពី​​​ថ្ងៃ​​​សុក្រ​​​ អំពី​​​ការ​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​និង​​​​​​ទាត់​​​ធាក់​​​រូប​​​គាត់​​​ ហើយ​​​វាយ​​​ខ្នោះ​​​គាត់​​​រហូត​​​ដល់​​​គាត់​សន្លប់​​​ ប៉ុន្តែ ខ្ញុំ​​​កំពុង​​​ពិនិត្យ​​​ករណី​នេះ​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន...ដើម្បី​​​ស្វែង​​​រក​​​ភ័ស្តុតាង និង​​​សាក្សី"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​បំបែក​​​ករណី​​​នេះ​​​ជា​​​ពីរ​​​៖ គឺ​ករណីទី​១​​​ពាក់​​​ព័ន្ធ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ដែល​​​វាយ​​​ដំ​​​ និង​​​ទាត់​​​ធាក់​​​ជន​​​រង​​​គ្រោះ​​​ ដែល​​​ក្នុង​​​នោះ​​​លោក ម៉ៅ សុន បាន​​​សន្លប់​​ និងការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ដែល​​​បាន​​​បំផ្លាញ​​​ការិយាល័យ​​​គយ"។ លោក​​​បាន​​​បន្ថែម​​​ថា "ករណី​​​ទាំង​​​នេះ​​​ គឺ​​​ពីរ​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា បើ​​​ទោះ​​វា​​​កើត​​​ឡើង​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​ក៏​​​ដោយ ​​​ខ្ញុំ​​​ត្រូវ​​​​​ពិនិត្យ​​​​​ដោយ​យក​ចិត្ត​ទុកដាក់​ ហើយ​​​ខ្ញុំ​​​មិន​​​ទាន់​​​ធ្វើ​​​ការ​​​សម្រេច​​​ណា​​​មួយ​​​នៅ​​​ឡើយទេ​​​"។ លោក វណ្ណារ័ត្ន បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ទាន់​​​​​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​លើ​​​ការិយាល័យ​​​គយ​​​នៅ​​​ឡើយ​​​ទេ​​​។ អ្នក​​​ស្រី រ៉ាន់ ស្រីមុំ ជា​​​ប្រពន្ធ​​​របស់​​​លោក សុន បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ប្តី​​​របស់​​​គាត់​​​​មិន​​​អាច​​​ធ្វើ​​​ជា​​​​​​​​​​​អ្នក​​​រក​​​ស៊ី​​​តាម​​​ព្រំដែន​​​បាន​​​ឡើយ​​​ ចាប់​​​តាំង​​​ពី​​​​​​គាត់​​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​ដំ​​​កាល​​​ពី​​​សប្តាហ៍​​​មុនមក​​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "​​​ប្តី​​​របស់​​​ខ្ញុំ​​​មិន​​​អាច​​​លីសែង​​​របស់​​​ធ្ងន់បាន​​​ទេ​​​ឥឡូវ​​​នេះ។...

លោក​​​ នីកូឡៃ ដូរ៉ូសិន​​​កូ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ

លោក នីកូឡៃ ដូរូ៉សិនកូ ជា​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​រុស្សី ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ​​​​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​បន្ទាប់ពី​​​តុលាការ​​​កំពូល​​​បាន​​​​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​ដោយ​​​សារ​​​បញ្ហា​​​សុខភាព​​​ ជាង​​​ពីរ​​​ខែ បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ពីបទ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ជម្លោះ​​​មួយ​​​​​​​ជាមួយ​​​លោក សេរហ្គេ បូ៉លុនស្គី ជា​​​ដៃ​​​​​​គូ​​​វិនិយោគ​​​របស់​​​លោក​​​ដែល​​​ទើបតែ​​​ត្រូវ​​​បាន​​​​​​និរទេស​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​។ ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក ដូរូ៉សិនកូ​​​ ដែល​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មីនា បន្ទាប់​​​ពី​​​​​​លោក​​​មិន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ចំនួន​​​ពីរ​​​លើក​​​​​​សម្រាប់​​​​​​ការ​​​​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ឆបោក​​​​​​​​​​​​​​​នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ គាត់​​​ទទួល​​​បាន​​​សេរីភាព​​​ត្រឡប់​​​មក​​​វិញ​​​"។ លោក ឃឹម ប៉ុណ្ណ អនុ​​​ប្រធាន​​​តុលាការ​​​កំពូល​​​បាន​​​​​​លើក​​​ឡើង​​​ថា តុលាការ​​​បាន​​​ដោះ​​​លែង​​​លោក ដូរ៉ូសិនកូ ព្រោះ​​​លោក​​​មាន​​​ជំងឺ​​​បេះ​​​ដូង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ព្រោះ​​​គាត់​​​មាន​​​ជំងឺ​​​"។ ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ដូរ៉ូសិនកូ អាយុ​​​៥៤​​​ឆ្នាំ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ជា​​​យូរ​​​មក​​​ហើយ និង​​​ដែល​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​គឺ​​​កើត​​​ចេញ​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ដោយ​​​លោក ប៉ូលុន​​​ស្គី ដែល​​​ថា លោក​​​​​​បាន​​​ក្លែង​​​ហត្ថលេខា​​​​​លើ​​​ឯកសារ​​​ក្លែង​​​បន្លំ​​​​​​ដើម្បី​​​លួច​​​ប្រាក់​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​​​​ពី​​​ក្រុមហ៊ុន​​​ Sea Snake Investment Group ដែល​​​ជន​​​ជាតិ​​​រុស្សី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​វិនិយោគ​​​រួម​​​គ្នា​​​។ លោក ដូរ៉ូសិន​​​កូ ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ដោយ​​​សាលា​​​ឧទ្ធរណ៍​​​​​​កាល​​​ពី​​​ខែ​​​មេសា ប៉ុន្តែ អគ្គព្រះរាជ​​​អាជ្ញា​​តុលាការ​​​ បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​សម្រេច​​​នេះ​​​ ហើយ​​​លោក​​​នៅ​​​តែ​​​នៅ​​​ជាប់​​​ឃុំ​​​​​​ដដែល​​​។ លោក ទូច ឆាយ​​​ មេធាវី​​​របស់​​​លោក ដូរ៉ូសិនកូ បាន​​​លើក​​​ឡើង​​​ថា គ្រូពេទ្យ​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​មិន​​​អាច​​​ព្យាបាល​​​ជំងឺ​​​បេះ​​​ដូង​​​របស់​​​កូន​​​ក្តី​​​លោក​​​​​​​​​បាន​​​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​លោក​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​ បន្ទាប់​​​ពី​​​តុលាការ​​​កំពូលគិត​​​​​​ថា លោក​​​នឹង​​​មិន​​​ចាក​​​​​​ចេញ​​​ពី​​​ប្រទេស​​​ឡើយ​​​។ លោក ទូច ឆាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​​​​មាន​​​ការ​​​សប្បាយ​​​រីករាយ​​​ដែល​​​តុលាការ​​​បាន​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ យើង​​​នឹង​​​រង់​​​ចាំ​​​មើល​​​ការ​​​សម្រេច​​​របស់​​​តុលាការ​​​នៅ​​​​​ក្នុង​​​សំណុំ​​​រឿង​​​​​​ថា តើ​​​​​​គាត់​​​នឹង​​​ត្រូវ​​​បាន​​​គេ​​​​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​ឬអត់"។ ជម្លោះ​​​ផ្លូវ​​​ច្បាប់​​​​​​រវាង​​​លោក ដូរ៉ូសិនកូ និង​​​លោក ប៉ូលុន​​​ស្គី​​​ ​​​មាន​​​ការល្បីសុះសាយ​​​យ៉ាង​​​ខ្លាំង​​​នៅ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ដោយ​​​​​​អ្នក​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​ទាំងពីរ​​​នាក់​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​គ្នា​​​ទៅវិញ​​​ទៅមក​​​ពីបទ​​​ឆបោក ចោរកម្ម បរិហារកេរ្តិ៍ និង​​​ពីបទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​​​​​​​​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​ឧសភា​​​ លោក​​​ ប៉ូលុន​​​ស្គី​​​ ជា​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ច្រើន​​​បំផុត​​​នៅ​​​រុស្សី​​​ ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​ទីក្រុង​​​មូស្គូ​​​វិញ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់ពីបទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​។ លោក​​​ បែនសុន សម័យ មេធាវី​​​របស់​​​លោក​​​ ប៉ូលុន​​​ស្គី​​​​​​ បាន​​​លើក​​​ឡើង​​​ថា ចាប់​​​តាំង​​​ពី​​​កូន​​​ក្តី​​​របស់​​​លោក​​​ត្រូវ​​​បាន​​​និរទេស​​​មក​​​​​​ លោក​​​​​​មិន​​​ដឹង​​​ថា ​​​ត្រូវ​​​ជួយ​​​កូន​​​ក្តី​​​របស់​​​លោក​​​តាម​​​វិធី​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​ឡើយ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ទាក់​​​ទង​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​តាម​​​របៀប​​​ណា​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ចាត់​​​វិធាន​​​ការ​​​បាន​​​ឡើយ​​ ​លុះ​​​ត្រា​​​តែ​​​​​​​​​មាន​​​ការ​​​ណែនាំ​​​ពី​​​កូន​​​ក្តី​​​"។ លោក​​ អូសថេប ដូរ៉ូសិន​​​កូ អាយុ​​​៣៦​​​ឆ្នាំ​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក ដូរ៉ូសិន​​​កូ  និង​​​ដែល​​​​​​ជា​​​អនុ​​​សេនីយ៍​​​ឯក​​​ក្នុង​​​កង​​​កម្លាំង​​​នគរបាល​​​អន្តោប្រវេសន៍​​​ខេត្ត​​​​​បាន​​​លើក​​​ឡើង​​​ថា  លោក​​​មាន​​​ការ​​​ធូរ​​​ស្រាល​​​ក្នុង​​​អារម្មណ៍​​​ដែល​​​ឪពុក​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​ដែល​​​ឪពុក​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ហើយ​​​គាត់​​​នឹង​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ដូច​​​ធម្មតា​​​វិញ​​​"។ ទាក់​​​ទិននឹង​​​​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​ លោក​​​ អូសថេប បាន​​​លើក​​​ឡើង​​​ថា ឪពុក​​​របស់​​​លោក​​​​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ឬ​​​ក៏​​​ប្តូរ​​​សញ្ជាតិ​​​ឡើយ​​​។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​ជឿ​​​ជាក់​​​ថា​​​ ឪពុក​​​របស់​​​លោក​​​នឹង​​​​​​រួចផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្ហាញឲ្យ​​​ឃើ​​​ញ​​​​​​ថា  យើង​​​មិន​​​បានក្លែង​​​​​​បន្លំ​​​ឯកសារ​​​ឡើយ​​​"៕ស៊ុយឈាង​​​  

ព័ត៌មានថ្មីៗ