Monday, August 10, 2020

ព័ត៌មាន

មនុស្ស​​​រាប់​​​ម៉ឺន​​​នាក់​​​​​​ជួប​​​ជុំ​​​គ្នា​​​អំឡុង​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ថ្ងៃ​​​ចុង​​​ក្រោយ

យុទ្ធនាការ​​​ឃោនា​​​បោះ​​​ឆ្នោត​​​រយៈ​​​ពេល​​​៣០​​​ថ្ងៃ​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ដោយ​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជ​​​ន​​​កម្ពុជា​​​រាប់​​​ពាន់​​​នាក់​​​ បាន​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នៅ​​​លើ​​​មហាវិថី​​​សុរាម្រិត​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ដើម្បី​​​ទន្ទឹង​​​រង់​​​ចាំលោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ ដែល​​​តាម​​​ពាក្យ​​​ចរចាម​​​អារ៉ាម​​​ថា នឹង​​​បង្ហាញ​​​ខ្លួន​​​នៅនៅ​​​ក្រៅ​​​ភូមិគ្រឹះ​​​របស់​​​លោក​​​ ខណៈ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​​​​ធ្វើ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​សួន​​​សេរីភាព​​​​​​។ ក្រោយមាន​​​​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​នាពេល​​​ព្រឹក​​​​​​​​​ព្រលឹម​​​​​​នៅ​​​លើ​​​កោះ​​​ពេជ្រ​​​​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​​​​ដង្ហែ​​​ក្បួន​​​​​​នៅ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​បង្ហាញ​​​ជា​​​លើក​​​ចុង​​​ក្រោយ​​​នូវ​​​ការ​​​គាំ​​​ទ្រ​​​របស់​​​ខ្លួន​​​ចំពោះ​​​គណបក្ស​​​​​​កំពុត​​​កាន់​​​អំណាច​​​មុន​​​ការ​​​បោះ​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​ ក្រុម​​​អ្នក​​​គាំទ្រ​​​គណបក្ស​​​នេះ​​​បាន​​ត្រូវ​​​បាន​​​ស្នើ​​​ឲ្យ​​​តម្រង់​​​ជួរ​​​គ្នា​​​តាម​​​បណ្ដោយ​​​ផ្លូវ​​​មុខ​​​ភូមិគ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋមន្ត្រី​​​ និង​​​ឲ្យ​​​រង់​​​ចាំ​​​ភ្ញៀវ​​​កិត្តិយស​​​មួយ​​​រូប​​​។ ពួក​​​គេ​​​រំពឹង​​​ថា ភ្ញៀវ​​​កិត្តិយស​​​រូប​​​នោះ​​​គឺ​​​​​​ប្រាកដ​​​ជា​​​លោក ហ៊ុន សែន ប៉ុន្តែ​​​​​​ផ្ទុយ​​​ទៅ​​​វិញ​​​គឺ​​​លោក​​​ស្រី ប៊ុនរ៉ានី ដែល​​​ជា​​​ភរិយា​​​របស់​​​លោក​​​ទេ​​​។ ធ្វើ​​​ដំណើរ​​​ចេញ​​​ពី​​​ភូមិគ្រឹះ​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ លោក​​​ស្រី ប៊ុន រ៉ានី បាន​​​ស្វាគមន៍​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដោយ​​​ស្នាម​​​ញញឹម​​​ និង​​​ការ​​​គ្រវី​​​ដៃ​​​មុន​​​ពេល​​​​​​ក្បួន​​​ដង្ហែ​​​រយៈ​​​ពេល​​​មួយ​​​ម៉ោង​​​របស់​​​ក្រុម​​​អ្នក​​​គាំទ្រ​​​ដែលត្រូវ​​​បានតម្រូវ​​​ឲ្យ​​​ហែ​​​​​​​​​ជា​​​ក្រុម​​​តាម​​​ខណ្ឌរៀងៗ​​​ខ្លួន ឆ្លង​​​​​​កាត់​​​ភូមិគ្រឹះ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​។ កញ្ញា...

សន្លឹក​​​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ជា​ការ​កំណត់​ជោគ​វាសនា​ប្រទេស​

នៅ​ថ្ងៃ​អាទិត្យ ប្រទេស​ទាំង​មូល​នឹងមាន​ទស្សន​ពីរ​ផ្សេង​គ្នា៖ អ្នក ដែល​គិត​ថា រយៈ​ពេល​២០​ឆ្នាំ​មុន​បាន​នាំ​មក​នូវ​ស្ថេរភាព​សេដ្ឋ​កិច្ច និង​នយោបាយ  ហេដ្ឋារចនា​សម្ព័ន្ធ​​និង​ឱកាស​ពាណិជ្ជកម្ម​ថ្មីៗ​យ៉ាង​ឆាប់​រហ័ស​ ការ​អភិវឌ្ឍ​គ្រប់​វិស័យ​ និង​ភាព​ចម្រុង​ចម្រើន។ ថ្វី​បើ​មាន​ការ​រីក​ចម្រើន​បែប​នេះ​ក្តី ក៏​មាន​​អ្នក​​មើល​ឃើញ​ដែរ​ថា រយៈ​ពេល​ទសវត្សរ៍​កន្លង​​​​មក​នេះ​មាន​តែ​​អំពើ​ពុក​រលួយ ដែល​មិន​អាច​គ្រប់​គ្រង​បាន ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​ចប់​យក​ដី​ធ្លី​ និង​ការ​ប្រមូល​អំណាច និង​ទ្រព្យ​សម្បត្តិ​នៅ​ក្នុង​គ្រួសារ​នយោបាយ​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន។​ គេ​រំពឹង​ថា ការ​បោះ​ឆ្នោត​នេះ​នឹង​ប្រព្រឹត្ត​ទៅ​តាម​គន្លង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​ផ្តល់​ឲ្យ​លោក ហ៊ុន សែន នូវ​រយៈ​ពេល​កាន់​អំណាច​ប្រាំ​ឆ្នាំ​ទៀត ប៉ុន្តែ​ក្រុម​អ្នក​វិភាគ​ឯករាជ្យ​នៅ​តែ​ជឿ​ថា រឿង​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ។ អ្នក​វិភាគ​នយោបាយ​លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ​ក្នុង​ចំណោម​អ្នក​តាម​ដាន​សភាព​ការណ៍​កម្ពុជា ​មួយ​ចំនួន​ជា​អ្នក​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ និង​មួយ​ចំនួន​ទៀត​​ជា​អ្នក​អង្កេត​សភាពការណ៍​គ្មាន​បទ​ពិសោធន៍។​ អ្នក​ខ្លះ​និយាយ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​នឹង​ឈ្នះ​ប៉ុន្តែ​គ្រាន់​​តែ​សម្លេង​គាំទ្រ​​ថយ​ចុះ​ជាង​មុន ចំណែកឯ​អ្នក​ខ្លះ​ទៀត​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​តែ​មាន​សម្លេង​ឆ្នោត​គាំទ្រ​ស្មើ​គ្នា”។ លោក ឡៅ ម៉ុងហៃ និង​ក្រុម​អ្នក​តាម​ដាន​​​ស្ថានការណ៍​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា អាច​មាន​លទ្ធផល​បី​ពី​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​ ដោយ​ក្នុង​នោះ​ទី១​គឺ គណបក្ស​ប្រជា​​ជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត​​លើស​លប់​ ហើយ​​កើន​អសនៈ​សភា​​លើស​ពី​៩០​អសនៈ​បច្ចុប្បន្ន​ ទី២ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ចំនួន​អសនៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​នៅ​តែ​អាច​ឈ្នះ​ល្មម​នឹង​បង្កើត​រដ្ឋាភិបាល​ថ្មី​តែ​ម្នាក់​ឯង​បាន ឬ​ក៏​មហាជន​ម្ចាស់​ឆ្នោត​​ធ្វើ​ឲ្យ​មាន​​រឿង​ភ្ញាក់​ផ្អើល​កើត​ឡើង ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​សន្លឹក​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ។​ សេណារីយ៉ូ​ទី១៖ គណបក្ស​ប្រជាជន​កម្ពុជា​កើន​អសនៈ​លើស​ពី​៩០​អសនៈ។ ក្រុម​អ្នក​អង្កេត​ស្ថានការណ៍​បាន​ឲ្យ​ដឹង​ថា បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត​លើស​លប់​សារ​ជា​ថ្មី​ម្តង​ទៀត​​​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ​ក៏​ដោយ​ ក​៏​ការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​ផ្តល់​ឲ្យ​លោក​ ហ៊ុន សែន និង​គណ​បក្ស​កាន់​អំណាច​​​​ជា​យូរ​មក​ហើយ​របស់​លោក​នូវ​​​បញ្ហា​ឈឺ​ក្បាល​ ដែល​ត្រូវ​គិត​ដែរ ហើយ​មាន​ឱកាស​ ដែល​ពួក​គេ​ផ្លាស់​ប្តូរ​បន្តិច​នូវ​គោល​នយោ​បាយ​របស់​ខ្លួន ដើម្បី​បំពេញ​​តម្រូវ​ការ​យុវជន​​ម្ចាស់​​ឆ្នោត​ ដែល​បាន​ចូល​រួម​ជាមួយ​គណ​បក្ស​ប្រឆាំង។ ខណៈ ដែល​​ភាគ​ច្រើន​នៃ​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​ឈាន​ចូល​វ័យ​ជរា គួរ​តែ​មាន​ការ​គិត​អំពី​ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹក​នាំ​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​​​ ជា​ពិសេស​ក្នុង​ចំណោម​រដ្ឋ​​មន្ត្រី​​វ័យ​​ចាស់​ជរា។ លោក ឡៅ ម៉ុងហៃ បាន​ឲ្យ​ដឹង​ថា លោក ចាន់ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ គឺ​ស្ថិត​នៅ​ក្នុង​​មុខ​តំណែង​ដ៏​ខ្សោយ​​​បំផុត​ ប្រសិន​បើ​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ធ្វើ​កំណែ​ទម្រង់ ព្រោះ​គាត់​មិន​បាន​បង្កើន​គុណភាព​ផលិត​កម្ម​ ឬ​អនុវត្ត​គោលនយោបាយ​ ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ប្រកួត​ប្រជែង​ក្នុង​សហគមន៍​អាស៊ាន​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ ខណៈ ដែល​​​តំបន់​សេដ្ឋកិច្ច​សេរី​អាស៊ាន​គ្រោង​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៥។ លោក ឡៅ ម៉ុងហៃ បាន​ថ្លែង​ថា លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​​ក៏​ស្ថិត​ក្នុង​គោលជំហរ​ខ្សោយ​ដែរ ក្រោយ​ពី​កម្ពុជា​​បរាជ័យ​មិន​ទទួល​បាន​អាសនៈ​មិន​អចិន្ត្រៃយ៍​​នៃ​​ក្រុម​ប្រឹក្សា​សន្តិសុខ​អ​ង្គការ​សហប្រជាជាតិកាល​ពី​ឆ្នាំ​មុន​។ កំណត់​ត្រា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជា​ពិសេស​អំពើ​ធ្វើ​លើ​ជន​ភៀ​ស​ខ្លួន​ ត្រូវ​បាន​គេ​​លើក​ឡើង​ថា ជា​ហេតុផល​មួយ​ ដែល​គេ​មិន​មើល​ឃើញ​ថា កម្ពុជា​ជា​បេក្ខភាព​​មាន​សក្តានុពល​សម្រាប់​​អាសនៈ​​របស់​ក្រុម​​ប្រឹក្សា​សន្តិសុខ​​អង្គការ​សហប្រជាជាតិ​នេះ។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ការ​ទូត​ក្រៅ​ប្រទេស​នេះ​មិន​ជោគជ័យ​ទាល់​តែ​សោះ នយោបាយ​របស់​យើង​អន់​ណាស់” ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ​ក្រៅ​ពី​កំណែ​ទម្រង់​ ដែល​អាច​កើត​មាន​ក្នុង​រង្វង់​ផ្ទៃ​​​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​​​ជ័យ​ជម្នះ​ភ្លូក​ទឹក​ភ្លូក​ដី​របស់​គណបក្ស​លោក ហ៊ុន សែន ក៏​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត​យ៉ាង​សម្បើម​ក្នុង​ចំណោម​ម្ចា​ស់​សម្លេង​ឆ្នោត​គាំទ្រ​​គណបក្ស​ប្រឆាំង​រាប់​លាន​នាក់ ជា​ពិសេស​យុវវ័យ​ ដែល​ទៅ​បោះ​ឆ្នោត​ជា​លើក​ទី១​នៅ​​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ ហើយ​ ដែល​ជឿ​ជាក់​ថា ពួក​គេ​អាច​ធ្វើ​ឲ្យ​មាន​ការ “ ផ្លាស់​ប្តូរ” នោះ។ អ្នក​វិភាគនយោបាយ​​ឯករាជ្យ​លោក កឹម ឡី ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្តី​សង្ឃឹម​​​​របស់​ពួក​គេ​ត្រូវ​រលាយ​បាត់​ដោយ​សារ​ជ័យ​ជម្នះ​លើស​លប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឬ​ប្រសិន​បើ​ពួក​គេ​មាន​អារម្មណ៍​ថា សន្លឹក​ឆ្នោត​របស់​ពួក​គេ​ត្រូវ​បាន​កេង​បន្លំ​ដោយ​សារ​ការ​បោះ​ឆ្នោត​មិន​ប្រក្រតី អំពើ​ហឹង្សា​អាច​ផ្ទុះ​ឡើង​នៅ​តាម​ដង​ផ្លូវ​នានា។ លោក​ កឹម ឡី ​មាន​ប្រសាសន៍​ថា ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ដាច់ សហ​​​គមន៍​ទាំង​មូល​នឹង​និយាយ​ថា លទ្ធផល​បោះ​ឆ្នោត​ត្រូវ​បាន​រៀប​ចំ​ទុក​ជា​មុន ហើយ​​មាន​ការ​កេង​ចំណេញ​លើ​បញ្ជី​​ឈ្មោះ​អ្នក​បោះ​ឆ្នោត​។ ​​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​យុវជន​នឹង​ធ្វើ​អ្វី​មួយ​ប្រឆាំង​នឹង​លទ្ធផល​ការ​បោះ​ឆ្នោត ហើយ​រដ្ឋាភិបាល​នឹង​ចេញ​ការ​ទប់​ស្កាត់​គ្រប់​យ៉ាង ដែល​ពួក​គេ​អាច​ធ្វើ​បាន​លើ​យុវជន​កម្ពុជា។ នឹង​មាន​អំពើ​ហឹង្សា ហើយ​នឹង​មាន​ការ​បង្ហូរ​ឈាម”​។ ជា​យថាហេតុ ការ​តវ៉ា​នេះ​នឹង​ថយ​ចុះ​​បន្តិច​​​​ម្តងៗ ហើយ​អណត្តិ​ប្រាំ​ឆ្នាំ​ក្រោម​អំណាច​របស់​គណបក្ស​ប្រជាជាតិ​កម្ពុជា​នឹង​ចូល​មក​ដល់​ជា​បន្ត​ទៀត។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ជាក់​ស្តែង​ អ្វីៗ​នឹង​ដូច​ពី​​មុន” គឺ​មាន​ការ​ផ្លាស់​ប្តូរ​តិច​តួច​ប៉ុណ្ណោះ។ សេណារីយ៉ូ​ទី២៖ គណបក្ស​ប្រជាជន​កម្ពុជា​ថយ​ចំនួន​អាសនៈ ប៉ុន្តែ​នៅ​តែ​ឈ្នះ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការ​បាត់​បង់​ចំនួន​អាសនៈ​ដ៏ច្រើន​នៅ​រដ្ឋ​សភា អាច​ជា​ការ​ដាស់​តឿន​ដល់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​នឹង​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ដល់​មុខ​តំណែង​របស់​លោក ហ៊ុន សែន​ក្នុង​ឋានៈ​ជា​តំណែង​នាយក​រដ្ឋ​មន្ត្រី​ដ៏​យូរ​យារ​មក​ហើយ​នៅ​ក្នុង​គណបក្ស​កាន់​អំណាច​របស់​លោក។ ជា​យូរ​យារ​ណាស់​មក​ហើយ លោក ហ៊ុន សែន បាន​ដាក់​ខ្លួនឯង​ជា​បេក្ខ​ជន​​តំណែង​នាយក​រដ្ឋ​មន្ត្រី​តែ​មួយ​គត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​ ហើយ​សម្លេង​ឆ្នោត​ដ៏​ខ្លាំង​ក្លា​របស់​គណបក្ស​ប្រឆាំង​​អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា គំរូ​បរាជ័យ​សម្រាប់​លោក ហ៊ុន សែន ក្នុង​ឋានៈ​ជា​បេក្ខ​ជន​របស់​គណបក្ស​កំពុង​កាន់​អំណាច​នេះ។​ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា ខណៈ ដែល​ផ្ទាំង​ឃោសនា​រក​សម្លេង​ឆ្នោត​​​របស់​លោក ហ៊ុន សែន បង្ហាញ​ពី​ថ្នាក់​ដឹក​នាំ​បី​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា រួម​មាន លោក ហ៊ុន សែន លោក​ ហេង សំរិន ប្រធាន​រដ្ឋ​សភា និង​លោក ជា សុីម ប្រធាន​ព្រឹទ្ធសភា​​នោះ យុទ្ធនាការ​ឆ្នាំ​នេះ​ផ្តោត​​លើ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ច្រើន​ជាង​គេ។ លោកបាន​ថ្លែង​ថា “ មាន​ការ​ប្រាស​ចាក​​ឆ្ងាយ​ពី​ការ​ដឹក​នាំ​រួម។​ឥឡូវ​ សារ​នោះ​គឺ​ថា លោក ហ៊ុន សែន ជា​ថ្នាក់​ដឹក​នាំ​ប្រកប​ដោយ​សមត្ថភាព។ គាត់​មាន​អំណាច អ្វីៗ​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ដៃ​គាត់​”។ ជាមួយ​នឹង​ប្រជាប្រិយភាព ដែល​លោក ហ៊ុន សែន បាន​ទាក់​ទាញ​ដោយ​សារ​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន ហានិភ័យ​ខ្ពស់​ណាស់​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា “ ប្រសិន​បើ​គាត់​ចាញ់​ឆ្នោត មុខ​តំណែង​របស់​លោក​នៅ​ក្នុង​គណបក្ស​​ស្ថិត​ក្នុង​សភាព​មិន​ប្រាកដ​ប្រជា។​គាត់​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ដូច​គ្នា​នឹង​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីលោក ណាហ្សុីប រ៉ាហ្សាក (Najib Razak)” ដែល​ចាញ់​ឆ្នោត​នៅ​ក្នុង​ខែ​ឧសភា ហើយ​នឹង​ទំនង​ជា​ត្រូវ​ផ្លាស់​ប្តូរ​ពី​ថ្នាក់​ដឹក​នាំ​ក្នុង​គណបក្ស​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ។​ លោ​ក​​ថ្លែង​ថា នៅ​ពេល​នេះ មុខ​តំណែង​​​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន សែន មិន​មាន​នរណា​ប្រជែង​បាន​ទេ ព្រោះ​សមាជិក​ក្រុម​គ្រួសារ​របស់​លោក​ ជា​ពិសេស​កូនៗ​របស់​លោក​បាន​កាន់​តំណែង​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ស្ថាប័ន​សំខាន់ៗ​ផ្សេង​ទៀត​ ដើម្បី​ជួយ​រក្សា​មុខ​តំណែង​​​ឪពុក​របស់​ពួក​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​បាត់​បង់​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នឹង​មាន​ន័យ​ថា ជា​ការ​ផ្លាស់​ប្តូរ​នៃ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ព្រោះ​ពួក​គេ​នឹង​ត្រូវ​គោរព​មតិ​យោបល់​របស់​គណបក្ស​ប្រឆាំង​ខ្លះ​ៗ​ដែរ ដោយ​សារ​ការ​កើន​ឡើង​នៃ​តួនាទី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា​។ តាម​ការ​សន្យា គេ​រំពឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អនុវត្ត​​តឹង​រុឹង​លើ​​​ច្បាប់​អន្តោប្រវេសន៍ ជា​ពិសេស​ចំពោះ​ប្រជាជន​វៀត​ណាម និង​កំណែ​ទម្រង់​ការ​ងារ។ លោក កឹម ឡី ​មាន​ប្រសាសន៍​ថា ប្រសិន​​បើ​គណបក្ស​ប្រជាជន​កម្ពុជា​បាត់​បង់​ជាង​២០​អាសនៈ ទំនង​ជា​មាន​កំណែ​ទម្រង់​ធំ​ៗ​នៅ​ក្នុង​​គណបក្ស​​ ដើម្បី​ធ្វើ​ឲ្យ​យុវជន​ម្ចាស់​ឆ្នោត​ស្ងប់​ចិត្ត។ លោក​ថ្លែង​ថា “ ​នឹង​មាន​ការ​កែ​ប្រែ​ពី​នយោ​​បាយ​គាំទ្រ​អ្នក​មាន​មក​គាំទ្រ​អ្នក​ក្រ​វិញ”។ លោក​​ថ្លែង​ថា ការ​ទទួល​បាន​អាសនៈ ប៉ុន្តែ​មិន​បាន​​ទទួល​សម្លេង​ឈ្នះ​លើស​លប់​ ក៏​នឹង​ជួយ​រក្សា​សន្តិភាព​បាន​ដែរ។​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង នឹង​ពេញ​ចិត្ត​ជាមួយ​នឹង​លទ្ធផល ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ក៏​មិន​ចាំ​បាច់​ខ្លាច​​បាត់​បង់​អំណាច​ជា​ប្រពៃ​ណី​ទាំង​ស្រុង​របស់​ខ្លួន​ឡើយ។​ លោក កឹម ឡី បាន​មាន​ប្រសាសន៍​ថា “ ​គ្រប់​​គ្នា​នឹង​ទទួល​យក​លទ្ធផល​នេះ ជា​ពិសេស​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥០ ឬ​៦០​អាសនៈ​ក្នុង​ចំណោម​១២៣​អាសនៈ​នោះ ពួក​គេ​នឹង​ពេញ​ចិត្ត”។ សេណារីយ៉ូ​ទី៣៖ គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​គណបក្ស​សង្គ្រោះ​ជាតិ។ ជាមួយ​លទ្ធផល​​មិន​ប្រាកដ​ប្រជា​បច្ចុប្បន្ន​នេះ ជ័យ​ជម្នះ​របស់​​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​​ខាង​មុខ​នេះ ​ក៏​ជា​រឿង​ព្រួយ​បារម្ភ​ណាស់​ដែរ។ កាល​ពី​ខែ​មុន លោក ហ៊ុន សែន បាន​ព្រមាន​ជា​ច្រើន​លើក​ច្រើន​សារ​ថា ជ័យ​ជម្នះ​របស់​គណបក្ស​ប្រឆាំង​នឹង​បង្ករ​ឲ្យ​មាន​សង្គ្រាម​ស៊ីវិលឡើ​ង​វិញ​ ប៉ុន្តែ​​លោក ហ៊ុន សែន មិន​បាន​បង្ហាញ​ថា ​នរណា​នឹង​ចូល​ប្រយុទ្ធ​ក្នុង​សង្គ្រាម​នេះ​ទេ។ ខណៈ​ក្រុម​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ពួក​គេ​នឹង​ទទួល​យក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​នោះ ក្រុម​អ្នក​វិភាគ​នយោ​​​​​​​​បាយ​ ដែល​ត្រូវ​បាន​សម្ភាស​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នេះ​មាន​ការ​យល់​ឃើញ​ផ្សេង​​​​គ្នា​ទៅ​លើ​អ្វី ដែល​នឹង​កើត​ឡើង​ប្រសិន​​​​​​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត។ លោក ឡៅ ម៉ុងហៃ បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បង្កើត​រដ្ឋា​ភិបាល​ ប៉ុន្តែ​មិន​អាច​ដឹក​នាំ​បាន​ទេ ដោយ​សារ​​ការ​លូក​ដៃ និង​ការ​ធ្វើ​ពហិកា​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា។​លោក​បាន​ថ្លែង​ថា  “ ​មន្ត្រី​រាជការ​សុីវិល​ភាគ​ច្រើន​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ពួក​គេ​នឹង​ទាម​ទារ​ប្រាក់​បៀវត្សរ៍​ខ្ពស់ លក្ខខណ្ឌ​ការ​ងារ​កាន់​តែ​​ប្រសើរ​ ឬ​និយាយ​ថា ពួក​គេ​ខ្វះ​ធន​ធាន​មិន​អាច​អនុវត្ត​តាម​គោលនយោបាយ​បាន”  ដែល​ជា​យថាហេតុ អាច​ឈាន​ទៅ​រក​ការ​ដួល​រលំ​រដ្ឋាភិបាល​ថ្មី​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក កឹម ឡី បាន​យល់​ឃើញ​ធ្ងន់​ជាង​នេះ ដោយ​មាន​ប្រសាសន៍​ថា ជ័យ​ជម្នះ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ធ្វើ​ឲ្យ​ “ រឿង​ដ៏​អាក្រក់​បំផុត​កើត​ឡើង”។ លោក​បាន​ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ព្យាយាម​តោង​ចាប់​យក​អំណាច​ដោយ​ការ​ប្រើ​កម្លាំង​នគរបាល និង​យោធា ដែល​សុទ្ធ​តែ​មាន​ភក្តីភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា  និង​អង្គភាព​អង្គរក្ស​របស់​លោក ហ៊ុន សែន ដែល​បើ​តាម​ការ​ព្យាករណ៍​​​មក​ថា បច្ចុប្បន្ន​មាន​ចំនួន​ប្រហែល​១០.០០០​នាក់ និង​បំពាក់​ដោយ​អាវុធ​យុទ្ធភ័ណ្ឌ​ដ៏​ទំនើប​​​ជាង​អង្គភាព​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​នោះ។​ លោក​បាន​មាន​ប្រសាសន៍​ថា“ ពួក​គេ​នឹង​ការ​ពារ​គាត់ (លោក ហ៊ុន សែន)។ គាត់​អាច​ប្រើ​ពួក​គេ​បាន​គ្រប់​ពេល”។​ លោក​បាន​ព្យា​ករណ៍​ថា“ ​នឹង​មាន​ភាព​វឹកវរ រដ្ឋាភិបាល​គណ​​បក្ស​ប្រជាជន​កម្ពុជា​នឹង​រក្សា​ក្តាប់​អំណាច​របស់​ខ្លួន ហើយ​កម្ពុជា​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​​​​​ដូច​គ្នា​នឹង​ប្រទេស​ភូមា​នា​ឆ្នាំ​១៩៩០​​​ ដែល​នៅ​​​ពេល​នោះ​គណបក្ស​សម្ព័ន្ធ​ជាតិ​ប្រជា​ធិប​តេយ្យ​​ឈ្នះ​ឆ្នោត ហើយ​គណបក្ស​យោធា​នោះ​បាន​ចាប់​ខ្លួន​អ្នក​នយោបាយ​ស្ទើរ​​​តែ​ទាំង​អស់”។ មិន​ថា​លទ្ធផល​យ៉ាង​ម៉េច​ទេ ថ្ងៃ​អាទិត្យ​នេះ​នឹង​កំណត់​ពី​វាសនា​នៅ​រយៈ​ពេល​ប្រាំ​ឆ្នាំ​​ខាង​មុខ ហើយ​នេះ​នឹង​ជា​ការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ។ នេះ​ជា​លើក​ទី១​ហើយ ដែល​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​បញ្ចេញ​មតិ​យោបល់​ជា​ចំហរ និង​ពាក់​មួក និង​អាវ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តាម​ទីសាធារណៈ​​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ដូច​រដូវ​កាល​បោះ​ឆ្នោត​មុនៗ​។ លោក ឡៅ ម៉ុង​ហៃ បាន​មាន​ប្រសាសន៍​ថា “ យុវជន​ម្ចាស់​ឆ្នោត និង​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ ដែល​មាន​ការ​អប់​រំ និង​ជីវភាព​មធ្យម ដែល​ចែក​ចាយ និង​ផ្លាស់​ប្តូរ​ព័ត៌មាន​តាម​រយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ កាន់​​តែ​ចូល​ជ្រៅ​ក្នុង​នយោបាយ​ ហើយ​រំពឹង​ចង់​បាន​អ្វី​លើស​ពី​ស្ថេរភាព និង​សន្តិភាព​​ទៅ​ទៀត។ លោក​បាន​ថ្លែង​ថា “ ប្រជាប្រិយភាព​របស់​ថ្នាក់​ដឹក​នាំ​ចាស់​ទុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មក​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម ប៉ុន្តែ​មាន​សង្គម​ថ្មី​មួយ​ ដែល​ប្រជា​ជន​កាន់​តែ​ច្រើន​ទទួល​បាន​ព័ត៌មាន និង​មាន​បណ្តាញ​ទំនាក់​ទំនង​សង្គម។ ពួក​គេ​មាន​ការ​យល់​ដឹង និង​ការ​អប់​រំ​កាន់​តែ​ច្រើន​ ហើយ​មាន​ការ​រំពឹង​ទុក​ខុស​ៗ​គ្នា”។ លោក​បាន​ថ្លែង​បន្ថែម​ថា នៅ​ការ​តស៊ូ​យូរៗ​ទៅ អំណាច​លែង​​នៅ​ក្នុង​កណ្តាប់​ដៃ​គណបក្ស​តែ​មួយ​ទៀត​ហើយ៕ ប្រែសម្រួល​ដោយ ឌឿង សាវតា

សុពលភាពសមាជិក​​​សភា​​​របស់​​​លោក សម ​​​រង្ស៊ី​​​ ត្រូវបដិសេធ

ទាំង​​​រដ្ឋ​​​សភា​​​ និង​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​នៃ​​​ប្រទេស​​​កម្ពុជា គឺ​​​​​​​​​​​​ជា​​​ស្ថា​​​ប័ន​​​ច្បាប់​​​កំពូល​​​ក្នុង​​​ប្រទេស​​​បាន​​​កោះ​​​ប្រជុំសម្ងាត់​​​កាល​​​ពី​​​ម្សិល​​​មិញ ដែល​​​អំឡុង​​​ពេល​​​ប្រជុំនោះ​​​ពួក​​​គេ​​​បាន​​​សម្រេច​​​មិន​​​ផ្តល់​​​សិទ្ធិ​​​ដល់​​​លោក សម រង្ស៊ី​​​ មេដឹកនាំ​​​គណបក្សប្រឆាំង​​​ឲ្យ​​​បាន​​​បោះ​​​ឆ្នោត​​​និង​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃអាទិត្យ​​​នេះទេ។ យោងតាម​​​អត្ថបទ​​​ថត​​​ចម្លង​​​នៃ​​​លិខិត​​​ដែល​​​ទទួល​​​បាន​​​កាល​​​ពីម្សិលមិញ​​​ ជូន​​​លោក សម រង្ស៊ី  ដែល​​​ចុះ​​​ហត្ថលេខា​​​ដោយ​​​លោក ហេង​​​ សំរិន​​​ ប្រធាន​​​រដ្ឋ​​​សភានោះ គណៈ​​​កម្មា​​​ធិការ​​​អចិន្ត្រៃយ៍​​នៃ​​​​រដ្ឋ​​​សភា​​​បាន​​​បើក​​​កិច្ច​​​ប្រជុំ​​​មួយ​​​ ដើម្បី​​​ពិភាក្សា​​​សំណើ​​​របស់​​​លោក​​​  សម  រង្ស៊ី ​​​កាលពី​​​ថ្ងៃ​​​អង្គារ ​​​ សុំ​​​ឲ្យ​​​ផ្តល់​​​សុពល​​​ភាព​​​សមា​​​ជិក​​​សភា​​​ដល់​​​លោក​​​វិញ​​​ឲ្យ​​​បាន​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​នេះ​​​។ លិខិត​​​នោះ​​​លើកឡើង​​​ថា “ គណៈ​​​កម្មាធិ​​​ការ​​​​​​អចិន្ត្រៃយ៍​​​​​​បាន​​​សម្រេច​​​ជា​​​ឯកច្ឆន្ទ​​​​​​ថា ដោយ​​​ហេតុ​​​ឯកឧត្តម​​​បាន​​​ក្លាយ​​​ជា​​​ប្រធានគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​...

កម្មការិនី​រោង​ចក្របី​នាក់​​ ដែល ឈូក បណ្ឌិត បាញ់ឲ្យ​របួស ប្តឹង​ឧទ្ធរណ៍​​​ទាមទា​រ​សំ​​ណង​ថែម​​ទៀត​

​​មន្ត្រី​តុ​លា​កា​រ​​បា​ន​ឲ្យ​ដឹង​​កា​ល​ពី​ម្សិល​​មិញ​​ថា កម្មការិនី​​​រោ​ង​​ចក្រ​​​​បី​នាក់​​​ ដែល​​ត្រូវ​បា​ន​​​បាញ់​​ឲ្យ​​រងរបួស​ដោយ​លោក ​ឈ​ូ​ក ​បណ្ឌិ​ត​ ​​អតីត​​​អភិបាល​ក្រ​ុ​​ង​បា​វិ​ត​ ​ដែល​​ពេល​នេះ​​​កំពុង​រត់​​គេចខ្លួន​​ពី​សំណាញ់​ច្បាប់​នោះ​​ ​​បាន​​ដាក់​ពាក្យ​បណ្តឹង​​ឧទ្ធរណ៍​​​តាមរយៈ​សាលា ​​ដំ​បូ​ង​​ខេត្ត​​ស្វាយ​​រៀ​ង​ ដោ​យទា​ម​​ទារ​ឲ្យ​អ្នក​​​​បាញ់​​​​ពួ​ក​គេ​ផ្តល់​សំ​ណងច្រើនជា​ង​មុន​។ ​លោក លាង សួ ​ចៅ​ក្រ​ម​​សាលា​​ដំបូង​ខេត្ត​​ បា​នឲ្យ​ដឹង​​ថា​ ​​ជ​ន​រង​គ្រោះ​ចំ​នួន​បី​នាក់ ឈ្មោះ ​ប៊ុន ចិន្តា ​កែវ នា ​និង នុត ​សុ​ខុ​ម ​​បា​ន​​ប្តឹង​ឧទ្ធរណ៍​តាមរយៈ​​​តុ​លាការ​ខេត្ត​នេះ​​​កាល​​ពី​ថ្ងៃ​​ពុធ។ ​ចៅ​ក្រ​ម ​លាង សួ ​​​បា​ន​មាន​​ប្រ​សាសន៍​ថា ​ “ ជ​ន​រង​គ្រោះ​បាន​ប្តឹង​ឧទ្ធរណ៍​​ទា​ម​ទា​រ​​សំ​​ណង​​​ច្រើន​​​ជា​ង​​មុន​​​”។ គួរ​រំឭក​ថា​​​ ​កាលពី​ខែ​​កុម្ភៈ​​ឆ្នាំ​​២០១២ លោក ​ឈូក បណ្ឌិត ​​បា​ន​បាញ់​សំ​ដៅ​លើ​​​ក្រុម​អ្នក​តវា៉​ជា​កម្មករ​​ក្នុង​​​តំ​បន់​​សេដ្ឋ​កិច្ច​​​ពិ​សេស​មួយ​​នៅ​​ក្រុង​បា​វិត​ បណ្តាល​​ឲ្យ​កម្មការិនី​​ បី​នាក់​រង​របួស​។ ​​សាលា​​ដំ​បូ​ង​​ខេត្ត​​បា​ន​ផ្តន្ទា​​​ទោស​​ជន​នេះ​ឲ្យ​ជាប់​​​ពន្ធ​នា​គារ​​រយ​ៈ​ពេល​​១៨​ខែ​​...

អាជ្ញាធរ​ព​ង្រឹង​​​​សន្តិសុខ​​​សម្រាប់​​​ការ​ធ្វើ​យុទ្ធនាការ​​​ឃោសនា​​​​បោះ​ឆ្នោតថ្ងៃ​​ចុង​ក្រោយ​​​​ក្នុងរាជធានី

អាជ្ញាធរ​​​រាជធានី បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ត្រូវ​បង្កើន​​​​វិធានការ​​​សន្តិសុខ​​​​ដើម្បី​​​ធានា​​​ថា ការ​​​ធ្វើយុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​​ឆ្នោត​​​នៅដំណាក់កាល​​​ចុង​​​ក្រោយ នៅ​​​ថ្ងៃ​​​នេះ នឹង​​​ប្រព្រឹត្ត​​​ទៅ​​​ដោយ​​​សន្តិវិធី និង​​​​កុំ​ឲ្យ​មាន​​បញ្ហា​ធ្ងន់​ធ្ងរ​​​​នៅ​​​ក្នុង​​​រាជធានី​​​នេះ​ហើយ​ថា ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​អាទិត្យ នឹង​​​ដំណើការ​​​​​​ដោយ​​​គ្មាន​​​ឧប្បទវហេតុ  ។ លោក ហេង ចាន់ធារី នាយការិយាល័យ​នគរបាល​ចរាចរ​​​រាជធានី បាន​​​មាន​​​ប្រសាសន៍​​​ថា  នគរបាល កង​​​រាជ​​​អា​​​វុធ​ហត្ថ ​និងនគរ​បាល​​​​​​ចរាចរនឹង​​​ត្រូវ ដាក់​ពង្រាយ​នៅថ្ងៃ​​​នេះ នៅ​​​ក្នុងកិច្ច​​​ខិត​​​ខំប្រឹង​​​ប្រែង​​​រួមគ្នា ដើម្បី​​​ថែរក្សា​​​សន្តិសុខ និង​សម្រួល​ចរាចរណ៍ ខណៈ​​​ពេល ​គណបក្សនយោបាយ​​​នានា ធ្វើ​​​ការ​​​ដង្ហែក្បួន​​​អ្នក​​​គាំ​​​ទ្រ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ចុង​​​ក្រោយ នៃការ​​​ធ្វើយុទ្ធនាការ​​​ឃោស​​​នា​​​រក​​​សំឡេង​​​ឆ្នោត​​​នេះ។ លោកបាន​​​មាន​​​ប្រសាសន៍ថា “ នគរ​បាល​នឹង​​​ធ្វើការ​​​យ៉ាង​​​សកម្ម​​​ដើម្បី​ការ​ពារ​សន្តិ​សុខ ​ហើយ​​​ប្រសិន​​​បើ​​​ការ​​​ដង្ហែក្បួន​​​ទាំង​​​នេះ ​គោរព​​​​​​​ច្បាប់​​​នោះ នគរបាល នឹង​​​មិន​​​បិទ​​​ផ្លូវ​​​នោះ​​​ទេ”។លោកមាន​​​ប្រសា​​​ស​​​ន៍​​​បន្ថែម​ថា ​នគរបាល​​​ចរាចរណ៍ ជាង​​​៥០០​​​នាក់ នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដើម្បី​​​ទប់​ស្កាត់​កុំឲ្យ​​​កកស្ទះ​ចរា​ចរណ៍ និង​​​កំណត់​​​កន្លែង​ជួប​ជុំ​គ្នា។ នគរបាល បាន​​​ដាក់​​​ពង្រាយ​​​ដែក​​​របាំង​​​ផ្លូវ​​​ជា​​​ច្រើន​​​ផ្ទាំងនៅ​​​តាម​​ចិញ្ចើម​​ផ្លូវ​​​​​​ក្នុងសង្កាត់​​​​​​​​បឹង​​​កេងកង១ កាល​​​ពី​​​ម្សិល​​​ ប៉ុន្តែ ​លោក ​គង់ ​​សុផាត នាយប៉ុស្ដិ៍​​​​​​​​​នគរបាល​​​សង្កាត់បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​រនាំង​ដែក​​​​សម្រាប់​បិទ​​​​ផ្លូវ​​​ទាំង​​​នេះ គឺ​​​ជា​​​ការ​​​​​​ត្រៀមទុក​​​ជា​​​មុន​​​តែ ប៉ុណ្ណោះ។ លោក គង់ សុផាត បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ ដែករបាំងផ្លូវ​​​ទាំង​​​នេះ គឺ​​​គ្រាន់​​​តែ​​​ដើម្បី​​​បញ្ជៀស​​​កុំឲ្យ​​​មាន​​​ការ​​​​​​កក​​​ស្ទះ​​​ចរាចរណ៍​​​ប៉ុណ្ណោះ ប្រសិន​​​បើ​​​អ្នក​​​បើក​​​បរ​​​មិន​​​គោរព​​​នគរ​បាល​​​ចរាចរណ៍​​​ អំឡុង​​​ពេល​​​​​ដង្ហែក្បួន​​​​​​តាម​​​បណ្ដោយ​​​មហា​​​វិថី​​​ព្រះសីហនុ​​​ នៅកែង​​​ផ្លូវ​​​នានា​​​ទេនោះ”។ ​ទោះ​ជា​មាន​​​អំពើហិង្សា​​ធ្ងន់​ធ្ងរ​តិច​តួច​អំឡុង​​​​​ពេល ធ្វើយុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​​​ឆ្នោត​​​នេះ បើប្រៀបធៀប​​​ទៅ​​​នឹង​​​​​​ការ​​​ធ្វើ​​​យុទ្ធ​​​នាការ​​​ឃោសនាបោះ​​​ឆ្នោត​​​លើក​​​មុនក៏​ដោយ ក៏ការ​​​ប៉ះ​​​ទង្គិច​​​គ្នា បាន​​​កើត​​​មាន​​​ឡើង កាល​​​ពី​​​សប្ដាហ៍​​​​​​​​​មុនដែរ រវាង​​​យុវជន គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា ​និង​​​យុវជន​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ ។ កាល​​​ពីថ្ងៃ​​​ពុធ អ្នក​​​គាំទ្រមក​​​ពី​​​គណ​​​បក្ស​​​ទាំង​​​ពីរនេះបាន​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នៅ​​​ខណ្ឌ​​​ឬស្សី​កែវ ដោយ​​​បណ្ដាល​​​ឲ្យ​​​មន្ត្រី​​​នគរបាល​​​សង្កាត់​​​មួយ​​​រូប​​​រង​​​របួស​​​ក្បាល បន្ទាប់​​​ពី​​​លោក ត្រូវ​​​បានគេគប់​ដុំថ្ម​​​ត្រូវ​​​ចំថ្ងាស។ហើយ​​​យុវជន​​​ម្នាក់ ដែល​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​រក​​​សំឡេង​​​​ឆ្នោត​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះជាតិ បាន​​​សម្រាក​​​​​​ព្យាបាល​​​រយៈពេល​​​មួយ​​​យប់​​​ថ្ងៃ​​​អង្គារ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បន្ទាប់​​​ពីយុវជន​​​នេះ ត្រូវ​​​គេ​​​គប់ដុំ​ឥដ្ឋ​​​មួយ​​​ដុំ​​​ពី​​​ក្រោយ​​​ត្រូវ​​​ចំ​​​ក្បាល អំឡុង​​​ពេល​​​​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ស្រដៀង​គ្នា​​​នេះ។ លោក គៀត ច័ន្ទថារិទ្ធ អ្នក​​​នាំពាក្យ​​​នគរ​បាល​​​ជាតិ បាន​​​មាន​​​ប្រសាសន​​​៍​​​ថា “ ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​នេះ គឺជាការគួឲ្យ​​​សោក​​​ស្ដាយ​​​វាបង្ក​​​ឲ្យ​​​មានគ្រោះ​​​ថ្នាក់​​​ដល់​​​អ្នក​​​ដែល​​​ទៅ​​​គាំទ្រ​​​ដោយ​​​សេរី ចំពោះ​​​គណបក្ស​​​ណា​​​មួយ ដែល​​​ខ្លួន​​​ជ្រើសរើស​​​នោះ ដោយ​​​ហេតុ​​​នេះហើយ ​​​​យើងរៀប​​​ចំ​​​ឲ្យ​​​មាន​​​ការ​​សហការគ្នា​​​រវាង​​​កងកម្លាំង​​​ន​​​គរបាល​​​យើង​​​ទាំង​​​អស់ ដែល​​​រួម​​​មាន កង​​​រាជ​​​អាវុធ​​​ហត្ថ ដើម្បីធានា​​​មិន​​​​​​ឲ្យ​​​មាន​​​ឧប្បត្តិ​ហេតុ​​​នេះ​​​កើត​​​មាន​​​ឡើង​​​​​​ជាថ្មី​ទៀត”។ លោក ខេង ទីតូ អ្នក​​​នាំ​​​ពាក្យ​​​កង​​​រាជ​​​អាវុធ​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា ​មន្ត្រី​​​កងរាជអាវុធហត្ថ​​​ប្រហែល​​​៥០០​​​​​​នាក់ ​នឹង​​​ជួយ​​​​​​​​​ការ​ពារ​​​សន្តិសុខ​​​នៅ​​​ថ្ងៃ​​​នេះ ។ សាលារាជធានី បាន​​​ជូន​ដំណឹង​មួយ ​កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​ហាម​​​រថយន្ដ​​​ដឹក​​​ទំនិញ និង​​​រថ​យន្ដ​​ធុនធ្ងន់​​​​​មិន​​​ឲ្យធ្វើ​​​ដំណើរ​​​លើ​​​ផ្លូវ​​​នានា​​​នៅ​​​ក្នុង​​​រាជធានី​​​នៅ​​​ចន្លោះ​​​​ពី​ម៉ោង​​​៥​​​ទៀប​​​ភ្លឺ ដល់​ពេល​​​​​​​​ថ្ងៃ​​​ត្រង់​​​ដើម្បី​​​ជៀសវាង​​​ការកក​​​ស្ទះ​​​ចរា​ចរណ៍​​​​រីឯ​កាល​​​ពី​​​ដើម​​​ខែនេះ បំរាម​​​មិន​​​ឲ្យ​​​លក់​​​ស្រា​​​រយៈ​​​ពេល​​​ពីរ​​​ថ្ងៃ ត្រូវ​​​បាន​​​ជូន​​​ដំណឹង​​​សម្រាប់​​​ថ្ងៃ​​​សៅរិ៍ និង​​​ថ្ងៃ​​​អាទិត្យ ដើម្បី​​​បង្កា​​​​​​កុំឲ្យ​​​មាន​​​​​​ភាព​ចលាចល​អំឡុង​​​ពេល​​បោះ​​​ឆ្នោត​​​នេះ៕ ប្រែសម្រួលដោយ ស៊ុំ សុខភុំ

អ្នក​​​បាត់​​​ឈ្មោះ​​​អស់​​​សង្ឃឹម​​​ពេល​​​ការ​​​បោះ​​​ឆ្នោត​​​ខិត​​​ជិត​​​មក​​​ដល់​​​

លោក យឹម វីវត្តី​​​ ​​​តែង​​​តែ​​​បោះ​​​ឆ្នោត​​​នៅ​​​ការិ​​​យា​​​ល័យ​​​បោះ​​​ឆ្នោត​​​​​​ដដែល​​​ក្នុង​​​ខណ្ឌ​​​៧​​​មករា​​​ រាជ​​​ធានី​​​ភ្នំពេញ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៣​​​មក​​​។ លោក​​​មិន​​​ដែល​​​ផ្លាស់​​​ទី​​​លំនៅ​​​ទេ​​​ ហើយ​​​មាន​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​នៅ​​​​​ការិយាល័យ​​​បោះ​​​ឆ្នោត​​​ដដែល​​​នេះ​​​រាល់​​​លើក​​​ គឺ​​​នៅ​​​ការិ​​​យា​​​ល័យ​​​លេខ​​​៣៥១​​​។ ប៉ុន្តែ​​ នៅ​​​ពេល​​​បុរស​​​​​​វ័យ​​​៣៥​​​ឆ្នាំ​​រូប​​​នេះ​​​ស្វែង​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​នៅ​​​លើ​​​ច្បាប់​​​ចម្លង​​​នៃ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ដែល​​​កឹប​​​ជាប់​​​នឹង​​​ក្ដា​​​របិទ​​​ប្រកាស​​​មួយ​​​នៅ​​​ខាង​​​ក្រៅ​​​សាលា​​​សង្កាត់​​​វាល​​​វង់​​​ កាល​​​ពី​​​ពីរ​​​ថ្ងៃ​​​មុន​​​ លោក​​​​​​រក​​​ឈ្មោះ​​​របស់​​​ខ្លួន​​​មិន​​​ឃើញ​​​ទេ​​​។ លោក​​​បាន​​​និយាយ​​​បន្ទាប់​​​ពី​​​ពិនិត្យ​​​រក​​​ឈ្មោះ​​​របស់​​​លោក​​​​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​អស់​​​កន្លះ​​​ម៉ោង​​​ថា “ ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​មិន​​​អាច​​​បោះ​​​ឆ្នោតាន​​​។ នៅ​​​ពេល​​​ខ្ញុំ​​​ប្រាប់​​​ពួក​​​គេ​​​ ពួក​​​គេ​​​គ្រាន់​​​តែ​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​រក​​​មើល​​​ម្ដង​​​ទៀត​​​។ ប៉ុន្តែ​​​ ខ្ញុំបាន​​​រក​​​មើល​​​ម្ដង​​​ហើយ​​​ម្ដង​​​ទៀត​​​ ហើយ​​​ខ្ញុំ​​​នៅ​​​តែ​​​រក​​​មិន​​​ឃើញ​​​​​”។ បញ្ហា​​​នេះ​​​​​​មិន​​​មែន​​​កើត​​​មាន​​​ឡើង​​​តែ​​​ចំពោះ​​​លោក​​​ យឹម វីវត្តី ម្នាក់​​​ឯង​​​នោះ​​​ទេ​​​។ យោង​​​តាម​​​សវនកម្ម​​​ឯករាជ្យមួយ​​​​​​លើ​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​របស់​​​រដ្ឋាភិបាល​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​បង្ហាញ​​​ថា...

លោក​ សម រង្ស៊ី មេដឹក​នាំបក្ស​ប្រឆាំងនិយាយ​ពី​យុត្តិធម៌ និង​ការ​បាត់​ប​ង់​ទឹកដី​នៅ​ខេត្ត​ពីរ​ជាប់​ព្រំដែន

ក្រុង​ស្វាយរៀង/ក្រុង​ព្រៃវែង-រយៈ​ពេល​​​​បួន​ឆ្នាំ​ បន្ទាប់ពី​លោក​ត្រូវ​បាន​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន​​​​ជាមួយ​ប្រទេស​វៀតណាម​នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ កាលពី​ម្សិលមិញ​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រឡប់​ទៅ​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​​​នៅ​ក្នុង​ខេត្ត​នេះ​​ដែល​ពី​ដំបូង​​មាន​មនុស្ស​​​​តែ​៤០​នាក់​ ហើយ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​រហូត​ដល់​ប្រហែល​៦.០០០​នាក់។ នៅ​ក្នុង​សុន្ទរកថា​របស់​លោកនៅ​ក្នុង​ខេត្ត​​​​​​ដែលគេ​ធ្លាប់​ចាត់​ទុក​ថា ជា​ទឹក​ដី​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​នោះ​ លោក សម រង្ស៊ី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​និយាយ​ពី​ទោស​ព្រហ្មទណ្ឌ​របស់​លោក​​កាលពី​ឆ្នាំ​២០០៩ ដែល​តុលាការ​បាន​ផ្ដន្ទា​ទោស​លោក​កំបាំង​មុខ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​១២​ឆ្នាំ​ពី​បទ​ដក​បង្គោល​តម្រុយ​ព្រំដែន​​​​ចំនួន​ប្រាំមួយ​បង្គោល​ ហើយ​ក្នុង​នោះ​បើ​ទោះ​​​ជា​មាន​ព្រះ​រាជ​ទាន​លើក​លែង​ទោស​​​​ពី​ព្រះ​មហា​ក្សត្រ​ក៏​ដោយ​ ក៏​នៅ​តែ​រារាំង​រូប​លោក​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខជននៅ​​ក្នុង​ការ​បោះឆ្នោត​ជាតិ​​នៅ​ថ្ងៃ​អាទិត្យ​បាន​ឡើយ​។ លោក​ សម រង្ស៊ី បាន​និយាយ​ទៅ​កាន់​ក្រុម​អ្នក​គំា​ទ្រ​ថា “ ខ្ញុំ​ដឹង​ថា សាលា​ដំបូង​ខេត្ត​ស្វាយ​​រៀង​មិន​យុត្តិធម៌​ទេ”។​លោក​ក៏​បាន​ទទួល​ស្គាល់​ដែរថា ​កសិករ​ពីរ​នាក់ ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ប្រាំបួន​​ខែ​ ពី​បទ​ល្មើស​ដូចគ្នា​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប្រជា​ជន​ជា​ទី​ស្រលាញ់​ សូម​ក្រឡេក​មើល​កសិករ​ពីរ​នាក់​ គឺ​អ្នកស្រី មាស ស្រី និង​លោក​ ព្រំ ជា គឺ​ពួក​​​គាត់​គ្មាន​កំហុស​សោះ​។ ពួក​គាត់​គ្រាន់​តែ​ការពារ​ដី​​របស់​ខ្លួន​ប៉ុណ្ណោះ​ ប៉ុន្តែ​តុលាការ​បាន​ផ្តន្ទា​ពួក​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​”។ ពេលនោះ​លោក សម រង្ស៊ី បាន​ធ្វើ​ការ​ប្រៀប​ធៀប​ជាមួយ​រឿង​ក្ដី​មួយ​ទៀត​ ដែល​លោក​បាន​ចាត់​ទុក​ថា អយុត្តិធម៌...

​​​លោក កឹម សុខា សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​​​អំពើ​​​ហិង្សា​​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​ ប្រាប់​​​តំណាង​​​អ.ស.ប.

កាល​​​ពី​​​ម្សិលមិញ លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ធានា​​​ថា នឹង​​​គ្មាន​​​អំពើ​​​ហិង្សា​​ក្រោយ​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​នេះ​​​បាន​​​​​​ទេ​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​សហ​​​គ​​​មន៍​​​​​​​​អន្តរ​​​ជាតិ​​​​​​ប្រុង​​​ជើង​​​ការ​​​ និង​​​ជួយ​​​ធានា​​​ឲ្យ​​​បាន​​​នូវ​​​អន្តរ​​​កាល​​​មួយ​​​ដោយ​​​សន្តិ​​​វិធី​​​ បន្ទាប់​​​ពី​​​ចេញ​​​ផ្សាយ​​​លទ្ធផល​​​នៃ​​​ការ​​​បោះ​​​ឆ្នោត​​​។ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌មាន ​​​បន្ទាប់​​​ពី​​​ជួប​​​ជាមួយ​​​តំណាង​​​មួយ​​​រូប​​​មក​​​ពី​​​ទី​​​ភ្នាក់​​​ងារ​​​សិទ្ធិ​​​មនុស្ស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​(អ.ស.ប.)នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្ដាល​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ លោក កឹម សុខា ថ្លែង​​​ថា ​​​លោក​​​បាន​​​សម្ដែង​​​ការ​​​ព្រួយ​​​បារម្ភ​​​ថា បរិយាកាស​​​ឆ្ពោះ​​​ទៅ​​​ថ្ងៃ​​​ផ្ដាច់​​​ព្រ័ត្រ​​​នៃ​​​​​​​​​ការ​​​ធ្វើ​​​យុទ្ធនាការ​​​ឃោសនា​​​បោះ​​​ឆ្នោត​​​​​​មាន​​​ភាព​​​តាន​​​តឹង​​​ ហើយ​​​អាច​​​នឹង​​​មាន​​​ភាព​​​ចលាចល​​​​​​យ៉ាង​​​ងាយ​​​ ប្រសិន​​​បើ​​​លទ្ធផល​​​នៃ​​​កា​​​របោះ​​​ឆ្នោត​​​មិន​​​ត្រូវ​​​បាន​​​ទទួល​​​ស្គាល់​​​ជា​​​ផ្លូវ​​​ការ​​​។ លោក កឹម សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រសិនបើ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ឈ្នះ...

ម្ចាស់​​​ស្ថានីយ​​​វិទ្យុ អេប៊ីស៊ីដែល​ទើប​​ជួប​រឿង​ចម្រូង​ចម្រាស ​បិទ​កម្មវិធី​ធ្វើ​អត្ថាធិប្បាយ​​​​

ម្ចាស់​​​ស្ថាន​​​ីយ​​​វិទ្យុ អេប៊េស៊ី​​​ ដ៏​​​មាន​​​ប្រជា​​​ប្រិយ​​​ភាព ដែល​​​កាល​​​ពីថ្ងៃអង្គារ​​​ និង​​​ថ្ងៃ​​​ពុធ​​​ បាន​ព្រមាន​​​តាម​​​វិទ្យុ​​​ថា នឹង​​​មាន​​​ការ​​​ធ្វើ​​​រដ្ឋ​ប្រហារ​​​យោធា​​​ ប្រសិន​​​បើ​​​គណ​​​បក្ស​​​ប្រឆាំ​ង​​​ឈ្នះ​​​ការ​​​បោះ​​​ឆ្នោត​​​​​​នា​​​​​​ថ្ងៃ​​​អាទិត្យ​​​ នោះ កាល​​​ពីម្សិល​​​មិញ​​​ បាន​​​យក​​​កម្ម​​​វិធី​​​ផ្សាយ​​​ពេល​​​ព្រឹក​​​របស់​​​លោក​​​រៀប​​​រាប់​​​ពីអ្វី​​​ដែលខ្លួន​​​បាន​​​ចាត់​​​ទុក​​​ជា “កូដកម្ម​​​” ​​​ប្រឆាំង​​​នឹង​​​ការ​​​អំពាវ​​​​​​​​​នាវ​​​របស់​​​អាជ្ញាធរ​​​​​​ឲ្យ​​​បញ្ឈប់​​​ការ​​​ផ្សាយ​​​ដ៏ចម្រូង​​​ចម្រាសរបស់​​​លោក​​​។ លោក​​​ សេង​​​ ប៊ុនវ៉េង ដែល​​​បាន​​​បង្កើត​​​ស្ថានីយ​​​វិទ្យុ ​​​អេប៊ី​​​ស៊ី​​​ កាល​​​ពីឆ្នាំ២០០៨​​​ និង​​​មាន​​​ឈ្មោះ​​​ហៅក្រៅ​​​ថា “អាចារ្យ​​​អេ​​​” បាន​​​​​​លើក​​​​​​ឡើង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារថា  យោធា​​​នឹង​​​បណ្តេញ​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ចេញ​​​ពី​​​អំណាច​​ ប្រសិន​​​បើ​​​​​​គណបក្ស​​​នេះ​​​ឈ្នះ​​​ឆ្នោត​​​ ហើយ​​​កាល​​​ពីថ្ងៃ​​​ពុធ​​​លោក​​​បាន​​​ព្រមាន​​​ថា    ...

នគរ​បាល​ចាប់​ខ្លួន​ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ​ប្រាំមួយ​នាក់​នៅក្នុងខណ្ឌចំការមន​​រាជ​ធានី​ភ្នំពេញ

មន្ត្រី​នគរ​បាល​ម្នាក់​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា កាលពី​ថ្ងៃ​ពុធ​ នគរ​បាល​រាជ​ធានី​ភ្នំពេញ បាន​ចាប់​ខ្លួន​ចោរ​ប្លន់​ប្រដាប់​អាវុធ​ប្រាំមួយ​នាក់​នៅ​ក្នុង​រាជ​ធានី​។ យោង​តាម​លោក​ ជួន ណារិន ស្នង​ការ​រង​នគរ​បាល​រាជ​ធានី​បាន​មាន​ប្រសាសន៍​ថា ក្រុម​​ចោរ​ប្លន់​ទាំង​ប្រាំមួយ​នាក់​នេះ​ត្រូ​វ​បាន​ចាប់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ពុធ បន្ទាប់​ពី​នគរ​បាល​បាន​ប្រទះ​ឃើញ​ពួកគេ​ជិះ​ម៉ូតូ​ដែល​ប្លន់​បាន​នោះ​នៅ​ក្នុង​ខណ្ឌ​ចំការ​មន។ លោក ជួន ណារិន បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​យើង​ប្រទះឃើញ​ពួកគេ​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​លេខ​​២៧១ យើង​បាន​ចាប់​ខ្លួន​ពួកគេ​ និង​ដក​ហូត​បាន​ម៉ូតូ​ពីរ​គ្រឿង​ និង​កាំភ្លើង​ខ្លី​មួយ​ដើម។ ពួកគេ​បាន​សារ​ភាព​ថា ខ្លួន​បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ទូទាំង​រាជ​​ធានី​ភ្នំពេញ​”។ លោក ជួន ណារិន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ជន​ទាំង​នេះ​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំញៀន ហើយ​ថា ពួកគេ​ជិះ​ម៉ូតូ​នៅ​ក្នុង​​រាជ​ធានី​នៅ​ពេល​យប់​ដើម្បី​រក​មើល​ជន​រង​គ្រោះ​​ណា​ដែល​អាច​ប្លន់​បាន”។ លោក​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​ណា​ដែល​ពួកគេ​ប្រើ​ប្រាស់​ថ្នាំ​ញៀន ពួកគេ​ព្យាយាម​រក​មើល​អ្នក​ណា​ ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាមួយ​នឹង​របស់​របរ​មាន​តម្លៃ​ ហើយ​បន្ទាប់​មក​ឃាត់​ប្លន់​យក​តែ​ម្តង​”។ ជន​ទាំង​ប្រាំមួយ​នាក់​នេះ​ត្រូវ​គេ​ជឿ​ថា បាន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ប្លន់​ម៉ូតូ​បាន​ជាច្រើន​គ្រឿង​លក់​បាន​ប្រាក់​សរុប​៤.០០០​ដុល្លារ​នៅ​ក្នុង​ខណ្ឌ​ទួល​គោក កាល​ពីថ្ងៃទី ១៥ ខែ​កក្កដា។ ជនទាំង​ប្រាំមួយ​នាក់​នេះ​គ្រោង​ធ្វើការ​ចោទប្រកាន់​នៅ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​​នៅ​ថ្ងៃ​នេះ៕ ប្រែ​សម្រួល​ដោយ សោម...

MEDIA FEEDS

Popular

video

IDEA Talk៖ តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?

កម្មវិធី Idea Talk សំរាប់រាត្រីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ ស្តីអំពី៖តើអនាគត គណបក្សសង្គ្រោះជាតិអាចមានឥទ្ធិពលលើនយោបាយកម្ពុជាបានដែរទេ?