32.9 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

អ្នក​អូស​រទេះដែលរង​ការ​វាយ​ដំ​ ដាក់ពាក្យ​បណ្តឹង​ប្តឹង​កង​រាជអាវុធហត្ថ

អ្នក​​​ឃ្លាំមើល​សិទ្ធិមនុស្ស​​​ម្នាក់​​​បាន​​​និយាយ​​​កាល​​​ពីម្សិល​​​មិញថា អ្នក​​​អូស​​​រទេះ​​​ម្នាក់​​​ដែល​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​រហូត​​​ដល់​​​សន្លប់​​​អំឡុង​​​ការ​​​តវ៉ា​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​ឧសភា នៅក្នុងក្រុង​ប៉ោយ​ប៉ែត្រ​ ដែល​​​​បង្ក​​​ឲ្យ​​​មាន​​​ការ​​​វាយប្រហារ​លើ​ការ​​​ិយាល័យ​​​គយ​​​ក្នុង​​​មូល​​​ដ្ឋាន​​​នោះ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​តុលាការ​​​ទាម​​​ទារស​​​ំណង​​​ចំនួន​​​១០.០០០​ដុល្លារ​​​ពី​​​អ្នក​​​វាយ​​​រូប​​​គាត់​​​។ លោក​​​ ម៉ៅ សុន អាយុ​​​៣២​​​ឆ្នាំ​​​បាន​​​សន្លប់​​​ ខណៈ​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​​​​បាន​​​ទាត់ធាក់​​​ និង​​​ដាល់​​​អ្នក​​​អូស​​​រទេះ​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​បិទ​​​ផ្លូវ​​​នៅ​​​ច្រក​​​ព្រំដែន​​​ប៉ោយ​​​ប៉ែត​​​ចូលក្នុង​ប្រទេសថៃ​ដើម្បី​​​តវ៉ា​​​នឹង​​​ការ​​​​​​ទារ​តម្លៃ​​​តាម​​​តែ​​​អំពើ​​​ចិត្ត​​​​​​មក​​​លើ​​អ្នករកស៊ីតាម​​​ព្រំដែន ដោយ​​​បណ្តាល​​​ឲ្យ​​​អ្នក​រកស៊ី​​​ជា​ច្រើន​ទៀត​​​គប់​​​ដំ​​​ុថ្មដាក់​​ការិយាល័យ​​​គយ។ លោក ស៊ុម ចាន់​​​គា អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ប្រចាំខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ថ្ងៃ​​​សុក្រ លោក សុន បាន​​​សុំ​​​ឲ្យ​​​អង្គការ​​​របស់​​​លោក​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​សាលា​​​ដំបូ​ង​​​ខេត្ត​​​ដើម្បី​ស្វែង​​​រក​​​សំណង​​​។ លោក ចាន់​​​គា បាន​​​មាន​​​ប្រសាសន៍​​​ថា ពាក្យ​​​បណ្តឹង​​​នោះមាន​​​ឈ្មោះ "មន្ត្រី​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ពីរ​​​នាក់​​​ គឺ​ម្នាក់​​​មក​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថក្រុង​​​ប៉ោយ​​​ប៉ែត និង​​​​​​ម្នាក់​​​ទៀត​​​មក​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ ដើម្បី​​​ទាម​​​ទារ​​​ប្រាក់​​​សំណងចំនួន​​​​១០.០០០ដុល្លារ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា "យើង​​​បាន​​​រៀប​​​ចំ​​​មេធាវី​​​នៅ​​​អង្គការ​​​អាដ​​​ហុក​​​របស់​​​យើង​​​ដើម្បី​​​ដោះ​​​ស្រាយ​​​ករណី​​​តុលាការ​​​របស់​​​លោក​​​ ម៉ៅ សុន ទៅលើ​​មន្ត្រី​​​ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ពីរ​​​នាក់​​​។ លោក ឱ បូរិន មេបញ្ជាការ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា លោកមិន​​​ប្រារម្ភ​​​អំពី​​​ពាក្យ​​​បណ្តឹង​​​របស់​​​លោក សុន ឡើយ​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ឲ្យ​​​គាត់​​​ប្តឹង​​​យើង​​​ចុះ​​​។ ខ្ញុំមិន​​​ចង់​​​ធ្វើ​​​អត្ថាធិប្បាយ​​​ទេ"។ ការ​​​ដួល​​​​របស់​​​លោក សុន អំឡុង​​​ការ​​​ចាប់​​​ខ្លួន​​នៅ​ការ​​​តវ៉ា​​​កាលពី​​​ថ្ងៃ​​​ទី​​​២៦ ខែ​​​ឧសភានោះ​​​​​​​បណ្តាល​​​ឲ្យ​​​អ្នក​​​អូស​​​រទេះ​​​ជា​​​ច្រើន​​​ទៀត​​​ដែល​​​ជឿ​​​ថា គាត់​​​ត្រូវ​​​បាន​​​សម្លាប់​​​នោះ បាន​​​វាយ​ប្រហារ​​​​ការិយាល័យ​​​គយ​​​ ដោយ​​​បណ្តាល​​​ឲ្យ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាញ់ពី​​​លើ​​​ក្បាល​​​របស់​​​ពួក​​​គាត់​​​​តែ​​​ម្តង​​​។ លោក ផាន់ វណ្ណារ័ត្ន​​​ ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​​ខេត្ត​​​ ដែល​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ទទួល​​​បាន​​​របាយ​​​ការ​​​ណ៍​​​ពី​​​អាជ្ញាធរ​​​ខេត្ត​​​ និង​​​នគរបាល​​​អំពី​​​ការ​​​វាយ​​​ប្រហារ​​​​​​លើ​​​ការិយាល័យ​​​គយ​​​នោះ ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​កំពុង​​​ធ្វើ​​​ការ​​​ស៊ើប​​​អង្កេត​​​ដោយ​​​ផ្ទាល់​​​អំពី​​​ហេតុ​​​ការ​​​ណ៍​​​នេះ​​​នៅ​​​ឡើយ​​​។ លោក វណ្ណារ័ត្ន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​របស់​​​​​​ជន​​​រង​​​គ្រោះ​​​រូប​​​េនះ​​​នៅ​​​ការិយាល័យ​​​តុលាការ​​​របស់​​​យើង​​​កាល​​​​​​ពី​​​ថ្ងៃ​​​សុក្រ​​​ អំពី​​​ការ​​​ដែល​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​និង​​​​​​ទាត់​​​ធាក់​​​រូប​​​គាត់​​​ ហើយ​​​វាយ​​​ខ្នោះ​​​គាត់​​​រហូត​​​ដល់​​​គាត់​សន្លប់​​​ ប៉ុន្តែ ខ្ញុំ​​​កំពុង​​​ពិនិត្យ​​​ករណី​នេះ​​​ដោយ​​​ប្រុង​​​ប្រយ័ត្ន...ដើម្បី​​​ស្វែង​​​រក​​​ភ័ស្តុតាង និង​​​សាក្សី"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​បំបែក​​​ករណី​​​នេះ​​​ជា​​​ពីរ​​​៖ គឺ​ករណីទី​១​​​ពាក់​​​ព័ន្ធ​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ ដែល​​​វាយ​​​ដំ​​​ និង​​​ទាត់​​​ធាក់​​​ជន​​​រង​​​គ្រោះ​​​ ដែល​​​ក្នុង​​​នោះ​​​លោក ម៉ៅ សុន បាន​​​សន្លប់​​ និងការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ដែល​​​បាន​​​បំផ្លាញ​​​ការិយាល័យ​​​គយ"។ លោក​​​បាន​​​បន្ថែម​​​ថា "ករណី​​​ទាំង​​​នេះ​​​ គឺ​​​ពីរ​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា បើ​​​ទោះ​​វា​​​កើត​​​ឡើង​​​នៅ​​​ថ្ងៃ​​​តែ​​​មួយ​​​ក៏​​​ដោយ ​​​ខ្ញុំ​​​ត្រូវ​​​​​ពិនិត្យ​​​​​ដោយ​យក​ចិត្ត​ទុកដាក់​ ហើយ​​​ខ្ញុំ​​​មិន​​​ទាន់​​​ធ្វើ​​​ការ​​​សម្រេច​​​ណា​​​មួយ​​​នៅ​​​ឡើយទេ​​​"។ លោក វណ្ណារ័ត្ន បាន​​​បន្ថែម​​​ថា លោក​​​មិន​​​ទាន់​​​​​​​កំណត់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ណា​​​ម្នាក់​​​ក្នុង​​​ការ​​​វាយ​​​ប្រហារ​​​លើ​​​ការិយាល័យ​​​គយ​​​នៅ​​​ឡើយ​​​ទេ​​​។ អ្នក​​​ស្រី រ៉ាន់ ស្រីមុំ ជា​​​ប្រពន្ធ​​​របស់​​​លោក សុន បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ប្តី​​​របស់​​​គាត់​​​​មិន​​​អាច​​​ធ្វើ​​​ជា​​​​​​​​​​​អ្នក​​​រក​​​ស៊ី​​​តាម​​​ព្រំដែន​​​បាន​​​ឡើយ​​​ ចាប់​​​តាំង​​​ពី​​​​​​គាត់​​​​ត្រូវ​​​បាន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​វាយ​​​ដំ​​​កាល​​​ពី​​​សប្តាហ៍​​​មុនមក​​​​។ អ្នក​​​ស្រី​​​បាន​​​និយាយ​​​ថា "​​​ប្តី​​​របស់​​​ខ្ញុំ​​​មិន​​​អាច​​​លីសែង​​​របស់​​​ធ្ងន់បាន​​​ទេ​​​ឥឡូវ​​​នេះ។...

លោក​​​ នីកូឡៃ ដូរ៉ូសិន​​​កូ ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ

លោក នីកូឡៃ ដូរូ៉សិនកូ ជា​​​អ្នក​​​ជំនួញ​​​ជន​​​ជាតិ​​​រុស្សី ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​ព្រះសីហនុ​​​​​​ កាល​​​ពី​​​ចុង​​​សប្តាហ៍​​​បន្ទាប់ពី​​​តុលាការ​​​កំពូល​​​បាន​​​​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ស្ថិត​​​នៅ​​​ក្រៅ​​​ឃុំ​​​ដោយ​​​សារ​​​បញ្ហា​​​សុខភាព​​​ ជាង​​​ពីរ​​​ខែ បន្ទាប់​​​ពី​​​លោក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​ពន្ធនាគារ​​​ពីបទ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ជម្លោះ​​​មួយ​​​​​​​ជាមួយ​​​លោក សេរហ្គេ បូ៉លុនស្គី ជា​​​ដៃ​​​​​​គូ​​​វិនិយោគ​​​របស់​​​លោក​​​ដែល​​​ទើបតែ​​​ត្រូវ​​​បាន​​​​​​និរទេស​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​។ ឧត្តមសេនីយ៍​​​ត្រី ជួន ណារិន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​នេះ​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក ដូរូ៉សិនកូ​​​ ដែល​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៥ ខែ​​​មីនា បន្ទាប់​​​ពី​​​​​​លោក​​​មិន​​​បង្ហាញ​​​ខ្លួន​​​នៅ​​​សាលា​​​ដំបូង​​​ខេត្ត​​​ចំនួន​​​ពីរ​​​លើក​​​​​​សម្រាប់​​​​​​ការ​​​​​​សាក​​​សួរ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​​​​ឆបោក​​​​​​​​​​​​​​​នោះ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ពី​​​ពន្ធនាគារ​​​ខេត្ត​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នៅ​​​ពេល​​​គាត់​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ គាត់​​​ទទួល​​​បាន​​​សេរីភាព​​​ត្រឡប់​​​មក​​​វិញ​​​"។ លោក ឃឹម ប៉ុណ្ណ អនុ​​​ប្រធាន​​​តុលាការ​​​កំពូល​​​បាន​​​​​​លើក​​​ឡើង​​​ថា តុលាការ​​​បាន​​​ដោះ​​​លែង​​​លោក ដូរ៉ូសិនកូ ព្រោះ​​​លោក​​​មាន​​​ជំងឺ​​​បេះ​​​ដូង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​សម្រេច​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ ព្រោះ​​​គាត់​​​មាន​​​ជំងឺ​​​"។ ការ​​​ចោទ​​​ប្រកាន់​​​លើ​​​លោក ដូរ៉ូសិនកូ អាយុ​​​៥៤​​​ឆ្នាំ​​​ ដែល​​​រស់​​​នៅ​​​ក្នុង​​​ក្រុង​​​ព្រះ​​​សីហនុ​​​ជា​​​យូរ​​​មក​​​ហើយ និង​​​ដែល​​​មាន​​​សញ្ជាតិ​​​ខ្មែរ​​​គឺ​​​កើត​​​ចេញ​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​ដោយ​​​លោក ប៉ូលុន​​​ស្គី ដែល​​​ថា លោក​​​​​​បាន​​​ក្លែង​​​ហត្ថលេខា​​​​​លើ​​​ឯកសារ​​​ក្លែង​​​បន្លំ​​​​​​ដើម្បី​​​លួច​​​ប្រាក់​​​ចំនួន​​​១០​​​លាន​​​ដុល្លារ​​​​​​ពី​​​ក្រុមហ៊ុន​​​ Sea Snake Investment Group ដែល​​​ជន​​​ជាតិ​​​រុស្សី​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​វិនិយោគ​​​រួម​​​គ្នា​​​។ លោក ដូរ៉ូសិន​​​កូ ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​ដោយ​​​សាលា​​​ឧទ្ធរណ៍​​​​​​កាល​​​ពី​​​ខែ​​​មេសា ប៉ុន្តែ អគ្គព្រះរាជ​​​អាជ្ញា​​តុលាការ​​​ បាន​​​ច្រាន​​​ចោល​​​សេចក្តី​​​សម្រេច​​​នេះ​​​ ហើយ​​​លោក​​​នៅ​​​តែ​​​នៅ​​​ជាប់​​​ឃុំ​​​​​​ដដែល​​​។ លោក ទូច ឆាយ​​​ មេធាវី​​​របស់​​​លោក ដូរ៉ូសិនកូ បាន​​​លើក​​​ឡើង​​​ថា គ្រូពេទ្យ​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​មិន​​​អាច​​​ព្យាបាល​​​ជំងឺ​​​បេះ​​​ដូង​​​របស់​​​កូន​​​ក្តី​​​លោក​​​​​​​​​បាន​​​​​ត្រឹម​​​ត្រូវ​​​ឡើយ​​​ ហេតុ​​​ដូច្នេះ​​​លោក​​​ត្រូវ​​​បាន​​​​​​ដោះ​​​លែង​​​ បន្ទាប់​​​ពី​​​តុលាការ​​​កំពូលគិត​​​​​​ថា លោក​​​នឹង​​​មិន​​​ចាក​​​​​​ចេញ​​​ពី​​​ប្រទេស​​​ឡើយ​​​។ លោក ទូច ឆាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​​​​មាន​​​ការ​​​សប្បាយ​​​រីករាយ​​​ដែល​​​តុលាការ​​​បាន​​​ដោះ​​​លែង​​​គាត់​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​។ យើង​​​នឹង​​​រង់​​​ចាំ​​​មើល​​​ការ​​​សម្រេច​​​របស់​​​តុលាការ​​​នៅ​​​​​ក្នុង​​​សំណុំ​​​រឿង​​​​​​ថា តើ​​​​​​គាត់​​​នឹង​​​ត្រូវ​​​បាន​​​គេ​​​​​​រក​​​ឃើញ​​​ថា មាន​​​ទោស​​​កំហុស​​​ឬអត់"។ ជម្លោះ​​​ផ្លូវ​​​ច្បាប់​​​​​​រវាង​​​លោក ដូរ៉ូសិនកូ និង​​​លោក ប៉ូលុន​​​ស្គី​​​ ​​​មាន​​​ការល្បីសុះសាយ​​​យ៉ាង​​​ខ្លាំង​​​នៅ​​​តាម​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​កន្លង​​​មក​​​នេះ​​​ ដោយ​​​​​​អ្នក​​​ដែល​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ស្ដុកស្ដម្ភ​​​ទាំងពីរ​​​នាក់​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​គ្នា​​​ទៅវិញ​​​ទៅមក​​​ពីបទ​​​ឆបោក ចោរកម្ម បរិហារកេរ្តិ៍ និង​​​ពីបទ​​​ប៉ុនប៉ង​​​មនុស្ស​​​ឃាត​​​​​​​​​​​​។ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៧​​​ ខែ​​​ឧសភា​​​ លោក​​​ ប៉ូលុន​​​ស្គី​​​ ជា​​​បុរស​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុរស​​​មាន​​​ទ្រព្យ​​​សម្បត្តិ​​​ច្រើន​​​បំផុត​​​នៅ​​​រុស្សី​​​ ត្រូវ​​​បាន​​​និរទេស​​​ទៅ​​​ទីក្រុង​​​មូស្គូ​​​វិញ​​​ ដើម្បី​​​រង់​​​ចាំ​​​ការ​​​បើក​​​សវនាការ​​​ជុំ​​​វិញ​​​ការ​​​ចោទ​​​ប្រកាន់ពីបទ​​​កិប​​​កេង​​​ប្រាក់​​​រាប់​​​លាន​​​ដុល្លារ​​​។ លោក​​​ បែនសុន សម័យ មេធាវី​​​របស់​​​លោក​​​ ប៉ូលុន​​​ស្គី​​​​​​ បាន​​​លើក​​​ឡើង​​​ថា ចាប់​​​តាំង​​​ពី​​​កូន​​​ក្តី​​​របស់​​​លោក​​​ត្រូវ​​​បាន​​​និរទេស​​​មក​​​​​​ លោក​​​​​​មិន​​​ដឹង​​​ថា ​​​ត្រូវ​​​ជួយ​​​កូន​​​ក្តី​​​របស់​​​លោក​​​តាម​​​វិធី​​​ណា​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ធ្វើ​​​អ្វី​​​ឡើយ​​​។ ខ្ញុំ​​​មិន​​​ដឹង​​​ថា ត្រូវ​​​ទាក់​​​ទង​​​កូន​​​ក្តី​​​របស់​​​ខ្ញុំ​​​តាម​​​របៀប​​​ណា​​​ឡើយ​​​ ហើយ​​​យើង​​​មិន​​​អាច​​​ចាត់​​​វិធាន​​​ការ​​​បាន​​​ឡើយ​​ ​លុះ​​​ត្រា​​​តែ​​​​​​​​​មាន​​​ការ​​​ណែនាំ​​​ពី​​​កូន​​​ក្តី​​​"។ លោក​​ អូសថេប ដូរ៉ូសិន​​​កូ អាយុ​​​៣៦​​​ឆ្នាំ​​​ជា​​​កូន​​​ប្រុស​​​របស់​​​លោក ដូរ៉ូសិន​​​កូ  និង​​​ដែល​​​​​​ជា​​​អនុ​​​សេនីយ៍​​​ឯក​​​ក្នុង​​​កង​​​កម្លាំង​​​នគរបាល​​​អន្តោប្រវេសន៍​​​ខេត្ត​​​​​បាន​​​លើក​​​ឡើង​​​ថា  លោក​​​មាន​​​ការ​​​ធូរ​​​ស្រាល​​​ក្នុង​​​អារម្មណ៍​​​ដែល​​​ឪពុក​​​របស់​​​លោក​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​សប្បាយ​​​ចិត្ត​​​ខ្លាំង​​​ណាស់​​​ដែល​​​ឪពុក​​​របស់​​​ខ្ញុំ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​ ហើយ​​​គាត់​​​នឹង​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​ដូច​​​ធម្មតា​​​វិញ​​​"។ ទាក់​​​ទិននឹង​​​​​​ការ​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​នេះ​​​ លោក​​​ អូសថេប បាន​​​លើក​​​ឡើង​​​ថា ឪពុក​​​របស់​​​លោក​​​​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​ក្រៅ​​​ប្រទេស​​​ ឬ​​​ក៏​​​ប្តូរ​​​សញ្ជាតិ​​​ឡើយ​​​។ លោក​​​បាន​​​បន្ថែម​​​ថា លោក​​​ជឿ​​​ជាក់​​​ថា​​​ ឪពុក​​​របស់​​​លោក​​​នឹង​​​​​​រួចផុត​​​ពី​​​ការ​​​ចោទ​​​ប្រកាន់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មាន​​​ភ័ស្តុ​​​តាង​​​គ្រប់​​​គ្រាន់​​​ដើម្បី​​​បង្ហាញឲ្យ​​​ឃើ​​​ញ​​​​​​ថា  យើង​​​មិន​​​បានក្លែង​​​​​​បន្លំ​​​ឯកសារ​​​ឡើយ​​​"៕ស៊ុយឈាង​​​  

កម្ពុជា​​​តវ៉ា​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ​្ម​​​​​ប្រាសាទ​​​អង្គរវត្ត​​​

កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ក្រសួង​​​ការ​​​បរទេស​​​បាន​​​ផ្ញើ​​​កំណត់​​​ទូតទៅ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​​​​​​​ ដោយ​​​សំដែង​​​ពី​​​ការ​​​ព្រួយ​​​បារម្ភ​​​របស់​​​ខ្លួន​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​​​រចនា​​​ប័ទ្ម​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ និង​​​​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការបញ្ឈប់​​​គម្រោង​​​សាងសង់​​​នេះ​​​។ គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​នេះ​​​​​​ដែល​​​គ្រោង​​​សាង​​​សង់​​​​​​នៅ​​​​​​ក្នុង​​​ខេត្តប៊ីហា (Bihar)ប្រទេស​​​ឥណ្ឌា​​​មាន​​​ដំណើរ​​​ការ​​​តាំង​​​ពីឆ្នាំ​​​២០១២​​​មក​​​​​​ម្លេ៉ះ​​​ នៅ​​​ពេល​​​ក្រុមហ៊ុន​​​ឯកជន​​​មួយ​​​ឈ្មោះ​​​ថា Mahavir Mandir Trust ​​​បាន​​​ប្រកាស​​​ពី​​​គម្រោង​​​សាង​​​សង់​​​ប្រាសាទ​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដោយ​​​ធ្វើ​​​ឲ្យ​​​​​​រដ្ឋាភិបាល​​​កម្ពុជា​​​បញ្ចេញ​​​ប្រតិកម្ម​​​​​​យ៉ាង​​​ខ្លាំង​​​។ ដើម្បី​​​ដោះ​​​ស្រាយ​​​ចំពោះ​​​ការ​​​​ព្រួយ​​​បារម្ភ​​​របស់​​​ប្រទេសកម្ពុជា​​​អំឡុង​​​ពេល​​​នោះ​​​ រដ្ឋាភិបាល​​​​​​ឥណ្ឌា​​​បាន​​​បង្ខំ​​​ក្រុម​​​ស្ថាបត្យករ​​​​​ឲ្យ​​​កែ​​​ប្រែ​​​រចនា​​​បទ​​​របស់​​ពួក​​​គេ​​​ចេញ​​​​​​ ប៉ុន្តែ លោក ហ៊ុន ហាន ឯក​​​អគ្គរាជ​​​ទូត​​​កម្ពុជា​​​ប្រចាំ​​​ប្រទេស​​​ឥណ្ឌា​​​បាន​​​លើក​​​ឡើង​​​អំឡុង​​​ពេល​​​ចុះទៅ​​​ពិនិត្យ​​​មើល​​​នៅ​​​ការដ្ឋាន​​​សាង​​​សង់​​​ប្រាសាទ​​​​​​​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ថា ប្លង់ថ្មី​​​នៅ​​​តែ​​​ដូច​​​ប្រាសាទ​​​អង្គរ​​​វត្ត​​​ដែល​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មិនអាច​​​ទទួល​​​យក​​​បាន​​​"។ យោង​​​តាម​​​គេ​​​ហទំព័រ​​​ព័ត៌​​​មាន​​​​​​ India Today បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ ហ៊ុន ហាន បាន​​​ថ្លែង​​​ប្រាប់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ថា "នេះ​​​គឺ​​​ជា​​​បញ្ហា​​​ដ៏​​​រសើុប​​​សម្រាប់​​​កម្ពុជា​​​ ហើយ​​​រដ្ឋាភិបាល​​​របស់​​​​​​យើង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​​​ណាស់​​​ចំពោះ​​​ការ​​​ចុះ​​​ផ្សាយ​​​​​​របស់​​​ប្រព័ន្ធ​​​ផ្សព្វ​​​ផ្សាយ​​​​​​អំពី​​​ការ​​​ចម្លង​​​រចនាប័ទ្ម​​​​​​អង្គរ​​​វត្ត​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "យើង​​​នឹង​​​លើក​​​យក​​​បញ្ហា​​​នេះ​​​ទៅ​​​ពិភាក្សា​​​ជាមួយ​​​​​​ក្រសួង​​​ការបរទេស​​​ឥណ្ឌា​​​"។ នៅ​​​ក្នុង​​​កំណត់​​​ទូត​​​ដែល​​​ផ្ញើ​​​កាល​​​ពី​​​ម្សិលមិញ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​ចម្លង​​​តាម​​​រចនា​​​បថ​​​​​អង្គរវត្ត​​​គឺ​​​វា "រំលោភ​​​​បំពាន​​​"  ដល់​​​រចនា​​​ប័ទ្ម​​​អង្គរ​​​វត្ត​​​ដែល​​​ជា​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​​​​ចុះ​​​បញ្ជី​​​​​ទទួល​​​ស្គាល់ និង​​​ការ​​​ពារ​​​ដោយ​​​អង្គការ​​​យូណេស្កូ។ កំណត់​​​ទូត​​​នេះ​​​មាន​​​​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​ថា "រាជ​​​រដ្ឋាភិបាល​​​កម្ពុជា​​​ចាត់​​​ទុក​​​ថា ការ​​​ចម្លង​​​តាម​​​រចនាបទ​​​ប្រាសាទ​​​អង្គរវ​​​ត្ត​​​សម្រាប់​​​ប្រយោជន៍​​​ពាណិជ្ជកម្ម​​​ គឺ​​​ជា​​​ការ​​​រំលោភ​​​បំពាន​​​យ៉ាង​​​​​​ធ្ងន់​​​ធ្ងរ​​​ដល់​​​សម្បត្តិ​​​បេតិកភណ្ឌ​​​ពិភព​​​លោក​​​ ដែល​​​មាន​​​តម្លៃ​​​ជា​​​សាកល​​​ និង​​​មិន​​​អាច​​​កាត់​​​ថ្លៃ​​​បាន​​​សម្រាប់​​​មនុស្ស​​​ជាតិ​​​"។ កំណត់​​​ទូត​​​នេះ​​​មាន​​​ខ្លឹម​​​​​សារ​​​បន្ត​​​ថា ​​​"ទាក់​​​ទិន​​​នឹង​​​បញ្ហា​​​េនះ​​​ ក្រសួង​​​ការ​​​បរទេស​​​និង​​​កិច្ច​​​​សហប្រតិបត្តិការ​​​អន្តរជាតិ​​​នៃ​​​កម្ពុជា​​​ សូម​​​ស្នើ​​​ឲ្យ​​​ក្រសួង​​​ការ​​​បរទេស​​​ឥណ្ឌា​​​ពិចារណា​​​ជា​​​បន្ទាន់​​​ និង​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ចំពោះ​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ចម្លង​​​តាម​​​រចនាប័ទ្ម​​​ប្រាសាទ​​​អង្គរវត្ត ដើម្បី​​​រក្សា​​​ទំនាក់​​​ទំនង​​​​​​ជា​​​យូរ​​​មក​​​ហើយ​​​រវាង​​​ប្រជា​​​ជាតិ និង​​​ប្រទេស​​​ទាំង​​​ពីរ​​​ឲ្យ​​​កាន់​​​តែ​​​​​​ប្រសើរ​​​ឡើង​​​"។ លោក ឌីណេស ប៉ាតណាអីុក (Dinesh Patnaik) ឯកអគ្គរដ្ឋ​​​ទូត​​​ឥណ្ឌា​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust ទំនង​​​ជា​​​ព្យាយាម​​​ធ្វើ​​​ឲ្យ​​​កើត​​​មាន​​ភាព​​​ចម្រូង​​​ចម្រាស​​​នេះ​​​ដើម្បី​​​ទាក់ទាញ​​​ម្ចាស់​​​ជំនួយ​​​ដែល​​​មាន​​​សក្ដានុពល​​​ចំពោះ​​​គម្រោង​​​របស់​​​ខ្លួន​​​ដែលគ្រោង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២០​​​លាន​​​ដុល្លារ និង​​​ចំណាយ​​​ពេល​​​១០​​​ឆ្នាំ​​​ដើម្បី​​​សាង​​​សង់​​​។ លោក​​​បានមាន​​​ប្រសាសន៍​​​ថា "ក្រុមហ៊ុន​​​​​​​​​ឆ្លាត​​​ណាស់​​​។ ពួក​​​គេ​​​មាន​​​ចេតនា​​​ធ្វើ​​​ដូច្នេះ​​​ព្រោះ​​​វា​​​ជួយ​​​ក្នុង​​​ការ​​​រៃ​​​អង្គាស​​​មូល​​​និធិ​​​"។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា "ខ្ញុំ​​​​​​បាន​​​និង​​​កំពុង​​​ធ្វើ​​​យ៉ាង​​​ណា​​​កុំ​​​ឲ្យ​​​វា​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​យ៉ាង​​​ខ្លាំង​​​ពីសាធារណៈជន​​​"។ លោក ប៉ាតណាអីុក​​​ បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ក្រុមហ៊ុន​​​ Mahavir Mandir Trust...

​​ទីបំផុត​ រដ្ឋាភិបាល​អនុម័ត​សេចក្ដី​ព្រាង​​​ច្បាប់​ស្ដីពី​​អង្គការ​​មិន​មែន​​រដ្ឋាភិបាល​ហើយ​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​កាលពី​ថ្ងៃ​សុក្រ​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​​បាន​អនុម័ត​​សេចក្ដី​​ព្រាង​ច្បាប់​ស្ដីពី​អង្គការមិន​មែន​រដ្ឋាភិបាលដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ដោយ​ដក​ពីរ​មាត្រា​ចេញដើម្បី​ធ្វើ​ឲ្យ​ការ​ចុះ​បញ្ជី​ "​មាន​លក្ខណៈ​សាមញ្ញ​ និង​ងាយ​ស្រួល​សម្រាប់​អង្គការ​មិន​មែន​រដ្ឋាភិបាល" ហើយ​គ្រោង​នឹង​បញ្ជូន​ច្បាប់​នេះ​ទៅ​រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ។ លោក​ ផៃ ស៊ីផាន...

មន្ត្រី​សុខាភិបាល​ស្នើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​​​ប្រុង​ប្រយ័ត្ន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ផ្លូវ​ដង្ហើម MERS

បន្ទាប់ពី​​ផ្ទុះ​ករណី​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏កាច​សាហាវ​មួយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​បានផ្ដាច់​ជីវិត​មនុស្ស​​បី​នាក់​ និង​ឆ្លង​ទៅ​មនុស្ស​៣៦​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​នេះ​ចាប់​តាំង​ពី​ចុង​ខែ​​មុន​មកនោះ​ កាលពី​ថ្ងៃ​សុក្រ​មន្ត្រី​សុខាភិបាល​កម្ពុជា​ បាន​ស្នើ​ឲ្យ​អ្នក​​ធ្វើ​ដំណើរ​ចេញ​ពី​តំបន់​ឆ្លង​ជំងឺ​នេះ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ដើម្បី​បញ្ចៀស​ការ​ឆ្លង​រាល​ដាល​ជំងឺ​នេះ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យោង​តាម​អង្គការ​សុខភាព​​ពិភព​លោក (WHO) បាន​ឲ្យ​ដឹង​ថា ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈិមបូពា៌​ដែល​ហៅ​កាត់​ថា...

សហ​ប្រជាជាតិ​ប្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ថា យើង​ចង់​បាន​មុខ​ជំនួញ​របស់​អ្នក

បេសកកម្ម​អ៊ុនតាក់​អស់​ប្រាក់​១,៦​ពាន់​លាន​ដុល្លារ​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០​បាន​ចាក់​បញ្ចូល​ប្រាក់​ដ៏​ច្រើន​ទៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា។ ឥឡូវ​នេះ អង្គការ​សហប្រជាជាតិ​ចង់​ដាក់​បញ្ចូល​រាប់​លាន​ដុល្លារ​ទៀត​មក​ក្នុង​ប្រទេស​នេះ គឺ​លើក​នេះ​ដោយ​ការ​ទិញ​យក​សេវាកម្ម​របស់​ក្រុមហ៊ុន​ក្នុង​ស្រុក។ ក្នុង​សិក្ខាសាលា​នៅ​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃ​ព្រហស្បតិ៍ តំណាង​អង្គការ​សហ​ប្រជាជាតិ​ជាច្រើន​រូប បាន​ពន្យល់​ប្រាប់​ដោយ​សង្ខេប​ដល់​ម្ចាស់​ជំនួញ​កម្ពុជា​ប្រហែល​៣០​នាក់ អំពី​របៀប​ដែល​ពួកគេ​អាច​រក​ប្រាក់​បាន​រាប់​លាន​ដុល្លារ ដោយ​ការ​លក់​ផលិតផល ឬ​សេវា​របស់​ខ្លួន​ឲ្យ​ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង​នៅ​ជុំវិញ​ពិភព​លោក។ លោក...

មាគា៌នៃជំនឿ

ប្រវត្តិវិទូ អាឡាន់ ហ្វ័ររេស្ត ស្រាវ⁣​​ជ្រាវការ⁣វិវត្តនៃ⁣​​​សាសនា⁣នៅ⁣​​​កម្ពុជា សម្រាប់⁣រយៈពេល⁣មួយ⁣សហស្សវត្សរ៍⁣ ក្នុង⁣ពេល⁣ដែលប្រជាពលរដ្ឋ⁣កម្ពុជាកាន់⁣សាសនា⁣ថ្មី ពួកគេ​​​ក៏⁣ប្រកាន់​​​យកជំនឿនិងទម្លាប់⁣ចាស់ៗ⁣មួយ⁣ចំនួនដែរ⁣។ លោក អាឡាន់ ហ្វ័ររេស្ត⁣ ប្រវត្តិ⁣វិទូ⁣ជនជាតិ⁣បារាំង...

ទាហាន​​​ និង​​​ក្រុមហ៊ុន​​​មួយ​​​មក​​​ពីសិង្ហបុរី នឹង​​​ដាំ​​​ដើម​​​ឈើ​​​​​​ចំនួន​​​៦​​​លាន​​​ដើម​​​

មន្ត្រី​​​មួយ​​​រូប​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ក្រសួង​​​ការ​​​ពារជាតិ​​​មាន​​​គម្រោង​​​ធ្វើ​​​ការ​​​ជាមួយ​​​ក្រុមហ៊ុន​​​មួយ​​​​​​មក​​​ពី​​​ប្រទេស​​​សិង្ហបុរី​​​ដើម្បី​​​​​​ដំា​​​ដើម​​​ឈើ​​​ចំនួន​​​៦​​​លាន​​​ដើម​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។ ពេល​​​បាន​​​ផល​​​ដើម​​​ឈើ​​​ទាំង​​​នេះ​​​នឹង​​​​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​ធ្វើ​​​ជា​​​​​​ទឹក​​​អប់​​​​​​គុណភាព​​​ខ្ពស់​​​​​​ ថ្នាំ​​​ពេទ្យ​​​ តែ​​​ ធូប និង​​​គ្រឿង​​​សង្ហារិម។ ក្រុមហ៊ុន​​​ One Plantation Holdings បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​កា​​ល​​​ពីខែ​​​មុន​​​ជាមួយ​​​ក្រសួង​​ការ​​​ពារ​​​ជាតិ​​​។ នៅ​​​ក្នុង​​​កិច្ច​​​ព្រមព្រៀង​​​នេះ​​​គេ​​​នឹង​​​បង្រៀន​​​ទាហាន​​​​​​ចូល​​​និវត្ត​​​ន៍​​​ និង​​​ទាហាន​​​កំពុង​​​ដែល​​​បម្រើ​​​​​​ក្នុង​​​ពេល​​​បច្ចុប្បន្ន​​​ឲ្យ​​​ចេះ​​​ពី​​​របៀប​​​ដាំ​​​ដើម​​​​​​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​​​​​ដែល​​​​​​​​​អាច​​​បង្កើត​​​ជ័រ​​​​​​ក្លិន​​​ក្រអូប​​​ដែល​​​គេ​​​យក​​​ទៅ​​​ធ្វើ​​​ជា​​​ទឹក​​​អប់​​​ ហើយ​​​ឫស​​​របស់​​​វា​​​យក​​​ទៅ​​​ធ្វើ​​​ថ្នាំ​​​ និងស្លឹក​​​យក​​​ទៅ​​​ធ្វើ​​​តែ​​​កែ​​​រោគ​​​។ ​​​ឧត្តម​​​សេនីយ៍ឯក​​​ អ៊ុក កោសា ប្រធាន​​​នាយក​​​​​​ដ្ឋាន​​​អភិវឌ្ឍន៍​​​នៅ​​​ក្រសួង​​​ការពារ​​​ជាតិ​​​ ដែល​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​ឧសភា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ត្រូវ​​​ការ​​​ដាំ​​​ដើម​​​ឈើ​​​ជាង​​​៦​​​លាន​​​ដើម​​​ថែម​​​ទៀត​​​ ហើយ​​​ការ​​​វិនិយោគ​​​នេះ​​​នឹង​​​ចំណាយ​​​ពេល​​​ប្រហែល​​​១៥​​​ឆ្នាំ​​​"។ ឧត្តម​​​សេនីយ៍​​​ឯក កោសា បាន​​​លើក​​​ឡើង​​​ថា ពល​​​រដ្ឋ​​​ខ្មែរ​​​ធ្លាប់​​​វិនិយោគ​​​លើ​​​ការ​​​ដាំ​​​ដើម​​​​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​នេះ​​​ពី​​​មុន​​​មក​​​ដែរ​​​ ប៉ុន្តែ ថា វា​​​មាន​​​ការ​​​លំបាក​​​ក្នុង​​​ការ​​​​រក​​​ទីផ្សារ​​​ បន្ទាប់​​​ពី​​​ប្រមូលផល​​​រួច​​​។ លោក​​​បាន​​​ពន្យល់​​​ថា នៅ​​​ក្នុង​​​ការ​​​រៀប​​​ចំ​​​ថ្មី​​​នេះ​​​​​​ ទាហាន​​​នឹង​​​ធ្វើ​​​ជា​​​អ្នក​​​ទទួល​​​ខុស​​​ត្រូវ​​​ក្នុងការ​​​មើល​​​​​​ថែ​​​ទាំ​​​ចម្ការ​​​ ហើយ​​​ផល​​​ដែល​​​ទទួល​​​បាន​​​​​​នឹង​​​យក​​​ទៅ​​​លក់​​​តាម​​រយៈ​​​ក្រុមហ៊ុន One Plantation Holdings ជា​​​ក្រុមហ៊ុន​​​មាន​​​​​​កេរ្តិ៍​​​ឈ្មោះល្បី​​​នៅ​​​ក្នុង​​​ឧស្សាហកម្ម​​​នេះ​​​ដោយ​​​មាន​​​ចម្ការ​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​ ថៃ ម៉ាឡេស៊ី និង​​​កោះ​​​​​​តៃ​​​វ៉ាន់​​​។ ឧត្តមសេនីយ៍​​​ឯក កោសា បាន​​​មាន​​​ប្រសាសន៍​​​ បន្ត​​​ថា "នៅ​​​ពេល​​​ក្រុមហ៊ុន​​​បញ្ចប់​​​ផែន​​​ការ​​​មេរបស់​​​ខ្លួន​​​​​​ យើង​​​​​​នឹង​​​ស្វែង​​​រក​​​ទី​​​តាំង​​​ដែល​​​ស័ក្ដិសម​​​​​​សម្រាប់​​​ដើម​​​ខ្លឹម​​​ចន្ទន៍គ្រឹស្នា​​​នេះ​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ផែន​​​ការ​​​បង្កើត​​​ចម្ការ​​​របស់​​​ក្រុមហ៊ុន​​​នេះ​​​គឺ​​​​​​ស្ថិត​​​ក្នុង​​​ដំណាក់​​​កាល​​​ដំបូង​​​នៅ​​​ឡើយ​​​។ តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ រូប​​​ភាពមួយ​​​ចំនួន​​​​​​ដែល​​​ត្រូវ​​​បាន​​​បង្ហោះ​​​នៅ​​​លើ​​​គេ​​​ហទំព័រ​​​របស់​​​ក្រុមហ៊ុន​​​ One Plantation Holdings បាន​​​បង្ហាញ​​​ថា លោក​​​ បេនចាមីន​​​...

ក្មេងប្រុស​ជំទង់​ម្នាក់សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ក្បែរខាង​នៅវាលស្រែ​

ក្រុម​មន្ត្រី​មូល​ដ្ឋាន​បាន​លើកឡើង​​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​ជំទង់​ម្នាក់​សារភាព​ថា បាន​រំលោភ​ក្មេងស្រី​ជិត​ខាង​ខ្លួន​អាយុ​១០​ឆ្នាំ​នៅ​ក្នុង​វាលស្រែ​មួយ​កាលពី​ខែ​មុន បន្ទាប់ពី​ក្មេង​ប្រុស​រូប​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ផ្ទះ​របស់​វាតែ​ម្ដងនៅក្នុង​ខេត្ត​បាត់ដំបង​កាលពី​ថ្ងៃពុធ។ យោង​តាម​លោក សេង លុច នាយ​រង​ការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​អាយុ​១៦​ឆ្នាំ​រូប​នេះ​តាម​ចោទ​ថា បាន​រំលោភ​​ក្មេង​ស្រី​េនះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧...

តុលាការ​ផ្តន្ទាទោស​សមាជិកក្រុម​ប្រឆាំង​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​៧ឆ្នាំ

កាល​​​ពី​​​ម្សិលមិញ​​​ សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​សមាជិក​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ​​​ម្នាក់ ជា​​​ក្រុម​​​ដែល​​​តស៊ូ​​​មតិ​​​ទាម​​​​ទារ​​​ឲ្យ​​​បណ្តេញ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន និ​​​ងគណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា កាន់អំណាច​​​របស់​​​លោក​​​​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​មាន​​​ផែន​​​ការ​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​ និង​​​ក្លែង​​​ឯកសារ​​​​​​ដែល​លោក​​​​បាន​​​បដិសេធ​​​។ លោក កោ វណ្ឌី ចៅ​​​ក្រម​​​ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ក្នុង​​​តុលាការ​​​ថា "តុលាការ​​​បាន​​​សម្រេច​​​ផ្តន្ទាទោស​​​លោក ហ៊ិន ចាន់​​​ អាយុ​​​៣២​​​ឆ្នាំ​​​ជា​​​ជន​​​ជាតិ​​​ខ្មែរ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​៧​​​ឆ្នាំ​​​ ដោយ​​​ចោទ​​​ប្រកាន់​​​ពីបទ​​​ចូល​​​រួម​​​ក្នុង​​​ផែន​​​ការ​​​សម្ងាត់​​​នោះ​​​... និង​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ក្លែង​​​ឯកសារ​​​សាធារណៈ​​​។ នៅ​​​សវនា​​​ការ​​​កាត់​​​ក្តី​​​លោក ហ៊ិន ចាន់​​​ កាល​​​ពី​​​សប្តាហ៍មុន  អយ្យការ​​​បាន​​​ចោទ​​​ប្រកាន់​​​គាត់​​​ពី​​​បទ​​​ក្លែង​​​លិខិត​​​ឆ្លង​​​ដែន​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​ និង​​​ផ្សព្វ​​​ផ្សាយ​​​សារ​​​របស់​​​រណសិរ្ស​រំដោះ​​​ជាតិ​​​ខ្មែរ​​​តាម​​​ប្រព័ន្ធ​​​អីុនធើណិត​​​កាល​​​ពីឆ្នាំ​​​២០១២​​​ រហូត​​​ដល់​​​លោក​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ ឆ្នាំ​​​២០១៤​​​។ នៅ​​​ពេល​​​ចាក​​​​​​ចេញ​​​ពី​​​សាល​​​សវនាការ លោក ហ៊ិន ចាន់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ទទួល​​​យក​​​សេចក្តី​​​សម្រេច​​​នេះទេ។ វា​​​មិន​យុត្តិធម៌​​​ឡើយ​​​ ហើយ​​​ខ្ញុំ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍​​​។ ខ្ញុំ​​​មិន​បាន​ធ្វើ​អ្វី​ខុស​​​​ទេ"។ លោក សំ សុគង់ មេធាវី​​​របស់​​​លោក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ លោក ហ៊ិន ចាន់ គឺ​​​ជា​​​អ្នក​​​បង្កើត​​​ប្លុក​(blog)​​​ឲ្យ​​​រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ ហើយ​​​ថា បំណង​​​តែ​​​មួយ​​​គត់​​​របស់​គាត់​ គឺ​​​ចង់​​​ដឹង​​​ពី​​​សិទ្ធិ​​​មនុស្ស​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គាត់​​​បាន​​​ចូល​​​រួម​​​ក្នុង​​​នាម​​​ជា​​​និស្សិត​​​ម្នាក់​​​ ពីព្រោះ​​​គាត់​​​ចង់​​​ដឹង​​​អំពី​​​លទ្ធិប្រជា​​​ធិបតេយ្យ​​​ និង​​​សិទ្ធិ​​​មនុស្ស​​​ពី​​​រណសិរ្ស​​​​រំដោះជាតិ​​​ខ្មែរ​​​។ គាត់​​​មិន​​​ដឹង​​​ថា វា​​​ជា​​​ចលនា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ឡើយ​​​"។ បន្ទាប់​​​ពី​​​សវនាការ​​​ជំនុំ​​​ជម្រះ កាល​​​ពី​​​សប្តាហ៍​​​មុន លោក សំ សុគង់ បានមាន​​​ប្រសាសន៍​​​ថា កូន​​​ក្តី​​​របស់​​​លោក​​​បាន​​​ក្លែង​​​លិខិត​​​ឆ្លង​​​ដែន​​​ ដើម្បី​​​ទៅ​​​រក​​​ការ​​​ងារ​​​ធ្វើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ​​​តែ​​​ប៉ុណ្ណោះ​​​។ បន្ទាប់​​​ពី​​​ការ​​​ផ្តន្ទាទោស​​​កាល​​​ពី​​​ម្សិលមិញ អ្នក​​​ស្រី ហ្គិច ឯម ម្តាយ​​​របស់លោក​​​ ហ៊ិន ចាន់ បានមានប្រសាសន៍​​​ថា កូន​​​ប្រុស​​​របស់​​​អ្ន​​​ក​​​ស្រី​​​ត្រូវ​​​បាន​​​រណសិរ្ស​រំដោះ​​​ជាតិ​​​ខ្មែរ​​​ជ្រើស​​​រើសឲ្យ​ធ្វើការ​​​​ពីព្រោះ​​​គាត់​មាន​​​ជំនាញ​​​ខាង​​​កុំព្យូទ័រ​​​។ អ្នក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "នេះមិន​​​យុត្តិធម៌​​​ចំពោះ​​​កូន​​​ប្រុស​​​ខ្ញុំ​​​ទេ ពីព្រោះ​​គាត់​មិន​​​មែន​​​ជា​​​មេ​​​ដឹក​​​នាំ​​​ក្រុម​​​នេះ​​​ឡើយ​​​។ ពួក​​​គេ​​​គ្រាន់តែ​​​សុំ​​​ឲ្យ​​​គាត់​ធ្វើ​​​ការ​​​ងារ​​​មួយ​​​ចំនួន​​​ ព្រោះ​​គាត់​​មាន​​​ជំនាញ​​​ច្រើន​ផ្នែក​​​​កុំព្យូទ័រ​​​​​​"។ រណសិរ្ស​​​រំដោះ​​​ជាតិ​​​ខ្មែរ​​​​​​បាន​​​ប្រកាស​​​ពី​​​​​​បំណង​​​របស់​​​ខ្លួន​​​ក្នុង​​​ការ​​​បង្កើត​​​រដ្ឋាភិបាល​​​និរទេស​​​ដើម្បី តតាំង​​​នឹង​​​ការ​​​កាន់​​​អំណាច​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ទសវត្សរ៍​​​របស់​​​លោក ហ៊ុន សែន ប៉ុន្តែ បាន​​​បដិសេធ​​​ការ​​​អះអាង​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​ថា រណសិរ្ស​នេះ​កំពុង​​​​​​​ហ្វឹក​​​ហាត់​​​​​​ទាហាន​​​​​​ឆ្លង​​​ព្រំ​​​ដែន​​​ក្នុង​​​ប្រទេស​​​ថៃ​​​។ លោក ហ៊ិន ចាន់​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ទាំងរូបលោក​​​ និង​​​រណសិរ្ស​​​​រំដោះ​​​ជាតិ​​​ខ្មែរ​​​គ្មាន​​​បំណង​​​ផ្តួល​​​រំលំ​​​រដ្ឋាភិបាល​​​​​​ឡើយ​​​៕ សារុន​​​  

ព័ត៌មានថ្មីៗ