34 C
Phnom Penh

CATEGORY

ព័ត៌មានជាតិ

តុលាការ​ចោទ​ប្រកាន់​បុរស​ម្នាក់​ពីបទ​ក្លែងជា​ព្រះអនុជ​របស់​ព្រះ​មហាក្សត្រ

ក្រុម ​មន្ត្រី​បាន​និយាយថា សាលា​ដំបូង​ខេត្ត​តាកែវ​បាន​ចោទ​ប្រកាន់​បុរស​ម្នាក់ និង​បក្ខពួក​របស់​ខ្លួន​ពីបទ​ឆបោក​កាលពី​ម្សិល​មិញ ដែលបាន​ធ្វើ​ដំណើរ​ទៅ​តាម​ភូមិ​នានាដោយ​​ក្លែង​​ជា​ព្រះ​រាជ​បុត្រ​របស់​ ព្រះបរមរតនកោដ្ឋ សម្ដេច​ឪ នរោត្តម សីហនុ...

តំណាង​រាស្ត្រ​បញ្ជាក់​ថា ​អាច​នឹង​មាន​កិច្ច​​ពិភាក្សា​បន្ថែម​ទៀត​​ស្ដីពី​ច្បាប់​អង្គការ​​មិន​មែន​រដ្ឋាភិបាល​

កាលពី ​ម្សិលមិញ អ្នក​នាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល​ប្រហែល​ជា​នៅ​តែ​មាន​ឱកាស​ជួប​​ពិភាក្សា​​​ជាមួយ​ ក្រុម​តំណាង​រាស្ត្រ​ជុំវិញ​​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​មួយ​ ដែល​មាន​បំណង​គ្រប់គ្រង​វិស័យ​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ដែល​មាន​ទំហំ​ ទឹកប្រាក់​ជាច្រើន​លាន​ដុល្លារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​មុន​ពេល​​​ដាក់ច្បាប់​នេះ​​ដើម្បី​បោះ​ឆ្នោត​អនុម័ត​។ កិច្ច ​ពិភាក្សា​​បែប​នេះ​ប្រសិន​បើ​កើត​ឡើង​មែន​​នោះ...

កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​អំឡុង​​​ការ​​​តវា៉​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​

កាល​​​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​នៅ​​​ក្នុង​​​ក្រុ​​​ងប៉ោយ​​​ប៉ែត​​​អំឡុង​​​​​​​​​អ្នក​​​អូស​​​រទេះ​​​ធ្វើ​​​បាតុកម្ម​​​ទាម​​​ទារ​​​ឲ្យ​​​មន្ត្រី​​​គយ​​​ឈប់​​​​​​​​​យក​​​​​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ចេញ​​​ចូល​​​ច្រក​​​ព្រំដែន​​​កម្ពុជា​​​-ថៃ​​​តាម​​​តែ​​​ទំនើង​​​ចិត្ត​​​។ អ្នក​​​អូស​​​រទេះ​ដែល​​​ធ្វើ​​​ការ​​​តវ៉ា​​​​​ប្រហែល​​​១០០នាក់​​​​​​បាន​​​នាំ​​​គ្នា​​​ដាក់​​​របាំង​​​បិទ​​​កំណាត់​​​ផ្លូវ​​​ជាតិ​​​លេខ​​​៥​​​​​​​​​ដែល​​​​​​​​​តភ្ជាប់​​​ទៅ​​​កាន់​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​​​​ ដោយ​​​​​​ជា​​​លទ្ធផល​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ផ្ទុះអំពើ​​​ហិង្សា​​​ជាមួយ​​​​​​នគរ​​​បាល​​​ និង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រហែល​​​៣០​​​នាក់។ លោក ហ៊ាន ត្រេន តំណាង​​​អ្នក​​​អូស​​​រទេះ​​​បាន​​​និយាយ​​​ថា "ពួក​​​គេ​​​​​​បាន​​​បញ្ជូន​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​មក​​​បង្ក្រាប​​​កម្មករ​​​របស់​​​យើង​​​ ដោយ​​​វាយ​​​ដំ​​​បង្ខំ​​​ឲ្យ​​​​​​យើង​​​បើក​​​របាំង​​​បិទ​​​ផ្លូវ​​​ឡើង​​​វិញ​​​​​​។ កម្មករ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​​​​កម្មករ​​​របស់​​​យើង​​​បាន​​​រង​​​របួស​​​ ហើយ​​​ត្រូវ​​​គេ​​​វាយ​​​​​​ឲ្យ​​​សន្លប់​​​ បន្ទាប់​​​មក​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​កាន់​​​មន្ទីរ​​​ពេទ្យ​​​"។ លោក ហ៊ាន ត្រេន បាន​​​លើក​​​ឡើង​​​ទៀត​​​ថា អំឡុង​​​ការ​​​ប៉ះ​​​ទង្គិច​​​គ្នា​​​ ដែល​​​គេ​​​ឃើញ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​បាន​​​ដាល់​​​ ទាត់​​​ និង​​​ឡើង​​​ជង្គង់​​​អ្នក​​​តវ៉ា​​​នោះ​​​ អ្នក​​​អូសរទេះ​​​ឈ្មោះ ម៉ៅ សុ៊ន ​​​អាយុ​​​៣២​​​ឆ្នាំ​​​ត្រូវ​​​គេ​​​វាយ​​​ឲ្យ​​​សន្លប់​​​ ខណៈ​​​​​​មន្ត្រី​​​នគ​​​របាល​​​ព្យាយាម​​​ដាក់​​​ខ្នោះ​​​ និ​​​ងចាប់​​​ខ្លួន​​​គាត់​​​។ លោក​​​​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា អ្នក​​​តវ៉ា​​​ផ្សេង​​​ៗ​​​ទៀត​​​បាន​​​ព្យាយាម​​​នាំ​​​លោក ម៉ៅ ស៊ុន គេច​​​ចេញ​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ ហើយ​​​​​​បាន​​​នាំគាត់​​​ទៅ​​កាន់​​​មន្ទីរពេទ្យ​​​បង្អែក​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​។ហើយ​​​នៅ​​​ពេល​​​មាន​​​ពាក្យ​​​ចចាមអារ៉ាម​​​ថា លោក ម៉ៅ ស៊ុន បាន​​​ស្លាប់​​​នោះ អ្នក​​​តវ៉ា​​​បាន​​​ទៅ​​​ឡោម​​​ព័ទ្ធ​​​ការិយាល័យ​​​គយ​​​ក្បែរ​​​នោះ​​​ ហើយ​​​បាន​​​​​​យក​​​ដំ​​​ថ្ម​​​គប់​​​ខ្លោង​​​ទ្វារ​​​ និង​​​រថយន្ត​​​ដែល​​​ចត​​​នៅ​​​ខាង​​​ក្រៅ​​​។  ហើយ​​​បន្ទាប់​​​មក​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បើក​​​ការ​​​បាញ់​​​ប្រហារ​​​ ដោយ​​​បាញ់​​​ប្រហែល​​​២០​​​គ្រាប់​​​ពីលើ​​​​​​ក្បាល​​​អ្នក​​​តវ៉ា​​​។ ​​​ លោក​​​ ហ៊ាន ត្រេន បាន​​​និយាយ​​​ថា "កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​រឹបអូស​​​យក​​​រទេះ​​​របស់​​​យើង​​​អស់​​​​​​ចំនួន​​​បួន​​​​​​គ្រឿង​​​ ហើយ​​​បាន​​​បញ្ឈប់​​​ការ​​​​​តវ៉ា​​​ ប៉ុន្តែ​​​ នៅថ្ងៃ​​​ស្អែក​​​កម្មករ​​​របស់​​​យើង​​​នឹង​​​ធ្វើ​​​ការ​​​តវ៉ា​​​ម្តង​​​ទៀត​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ការ​​​តវ៉ា​​​កាល​​​ពីម្សិលមិញ គឺជា​​​ការ​​​តវវ៉ា​​​លើក​​​ទី​​​៣​​​ហើយ​​​ក្នុង​​​រយៈ​​​ពេល​​​ប្រាំ​​​មួយ​​​ខែ​​​កន្លង​​​មក​​​នេះ​​​ដោយ​​​អ្នក​​​អូស​​​រទេះ​​​ ដែល​​​ត្រូវ​​​បាន​​​គេ​​​ជួល​​​​​​ឲ្យ​​​ដឹក​​​ទំនិញ​​​ និង​​​ដែល​​​ចង់​​​ឲ្យ​​​មន្ត្រី​​​គយ​​​ឈប់​​​យក​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ចេញ​​​ចូល​​​ព្រំដែន​​​តាម​​​ទំនើង​​​ចិត្ត​​​។ បន្ទាប់​​​ពី​​​ការ​​​តវ៉ា​​​កាល​​​ពីខែ​​​ធ្នូ​​​ លោក ង៉ោ ម៉េង​​​ជ្រួន អភិបាល​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ ដែល​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​​​​កាល​​​ពីម្សិល​​​មិញ​​​បាន​​​លើក​​​ឡើង​​​ថា  លោកនឹង​​​ណែនាំ​​​មន្ត្រីគយ​​​ឲ្យឈប់​​​ទាម​​​ទារ​​​​​​ថ្លៃ​​​ដឹក​​​ទំនិញ​​​ខុស​​​ផ្លូវ​​​ការ​​​។ លោក ម៉េង​​​ជ្រួន បាន​​​មាន​​​ប្រសាសន៍​​​អំឡុង​​​ពេល​​​នោះ​​​ថា "យើង​​​​​​បាន​​​ស្នើ​​​ឲ្យ​​​មន្ត្រី​​​គយ​​​ប្រចាំ​​​ច្រក​​​ព្រំដែន​​​ឈប់​​​​​​យក​​​ប្រាក់​​​ពី​​​អ្នក​​​​​​អូស​​​រទេះ​​​ដែល​​​​​​រក​​​ប្រាក់​​​ដើម្បី​​​ចិញ្ចឹម​​​គ្រួសារ​​​នោះ​​​"។ ប៉ុន្តែ នៅ​​​ខែ​​​មករា មាន​​​ការ​​​តវ៉ា​​​ជា​​​លើក​​​ទី​​​២​​​ ដោយ​​​អ្នក​​​អូស​​​រទេះ​​​បាន​​​អះអាង​​​ថា លោក​​​ ម៉េង​​​ជ្រួន មិន​​​បាន​​​ធ្វើ​​​​​​តាម​​​អ្វី​​​ដែល​​​លោក​​​បាន​​​សន្យា​​​ឡើយ​​​។ ​​​នៅ​​​ក្នុង​​​លិខិត​​​មួយ​​​ផ្ញើ​​​ជូន​​​លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​កាល​​​ពី​​​ម្សិលមិញ​​​ លោក ម៉េង​​​ជ្រួន បាន​​​សរសេរ​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រចាំ​​​ការ​​​​​​នៅ​​​ការិយាល័យ​​​គយ​​​​​​បាន​​​បាញ់​​​ចំនួន​​​បួន​​​គ្រាប់​​​ដើម្បី​​​បំភ័យ​​​អ្នក​​​តវ៉ា​​​ បន្ទាប់​​​ពី​​​ពួក​​​គេ​​​​​​បាន​​​វាយ​​​ប្រហារ​​​ និង​​​​​​សម្រុក​​​ចូល​​​ការិយាល័យ​​​គយ​​​ ដោយ​​​បាន​​​បំផ្លាញ​​​ខ្លោង​​​ទ្វារ​​​មុខ​​​ និង​​​រថយន្ត​​​ចំនួន​​​ប្រាំ​​​ពីរ​​​គ្រឿង​​​​​​ព្រម​​​ទាំង​​​ធ្វើ​​​ឲ្យ​​​សន្តិសុខ​​​ម្នាក់​​​រង​​​របួស​​​ផង​​​ដែរ​​​។ ​​​លោក​​​បាន​​​សរសេរ​​​ដូច្នេះ​​​ថា "ដើម្បី​​​ទប់​​​ស្កាត់​​​កុំ​​​ឲ្យ​​​ស្ថាន​​​ភាព​​​នេះ​​​កាន់​​​តែ​​​ធ្ងន់​​​ធ្ងរ​​​ និង​​​ដើម្បី​​​ការ​​​ពារ​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ...កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រចាំ​​​ការ​​​នៅ​​​ការិយាល័យ​​​គយ​​​បាន​​​បើ​​​កការ​​​បាញ់​​​ប្រហារ​​​ដើម្បី​​​បំភ័យ​​​ពួក​​​គេ​​​ ដោយ​​​បាញ់​​​កាំភ្លើង​​​ខ្លី​​​របស់​​​ខ្លួន​​​អស់​​​ចំនួន​​​បួន​​​គ្រាប់​​​"។ លោក ម៉េងជ្រួន បាន​​​លើក​​​ឡើង​​​បន្ត​​​នៅក្នុង​​​លិខិត​​​​​​របស់​​​លោក​​​ថា ការ​​​តវ៉ា​​​ត្រូវ​​​បាន​​​ដឹក​​​នា​​​ំ​​​ដោយ​​​លោក ចៅ​​​ វសនា មន្ត្រី​​​សង្កាត់​​​មក​​​ពីគណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​លោក ឌិន ពុទ្ធី ប្រធាន​​​សមាគម​​​ប្រជា​​​ធិបតេយ្យ​​​ឯករាជ្យ​​​នៃ​​​សេដ្ឋកិច្ច​​​ក្រៅប្រព័ន្ធ​​​ប្រចាំខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​។ លោក សារឿត បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​លើ​​​សេចក្តីរាយការណ៍​​​របស់​​​​​​លោក ម៉េង​​​ជ្រួន ឡើយកាល​​​ពីម្សិលមិញ ហើយ​​​បាន​​​លើក​​​ឡើង​​​ថា "ក្រុមការ​​​ងារ​​​" នឹង​​​ជួប​​​ប្រជុំ​​​គ្នា​​​នៅ​​​ក្នុង​​​ថ្ងៃ​​​នេះ​​​ ដើម្បី​​​ដោះស្រាយ​​​ការ​​​ទាម​​​ទារ​​​របស់​​​អ្នក​​​អូស​​​រទេះ។ លោក ឈួន ហៃ ប្រធាន​​​ការិយាល័យ​​​គយ​​​ និង​​​រដ្ឋាករ​​​ប្រចាំ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​​​​មិនអាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​។ លោក ជា ដា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​បាន​​​លើក​​​ឡើ​​​ងថា ការ​​​ចុះ​​​ធ្វើ​​​អន្តរាគមន៍​​​របស់​​​កង​​​កម្លាំង​​​លោក​​​ គឺ​​​ជា​​​រឿង​​​ចាំបាច់​​​ដើម្បី​​​បោស​​​សំអាត​​​របាំង​​​បិទ​​​ផ្លូវ​​​ដែល​​​កំពុង​​​ធ្វើ​​​ឲ្យ​​​​​​រាំង​​​ស្ទះ​​​ចរាចរណ៍​​​។ លោក​​​បាន​​​បន្ថែម​​​ថា ចាំបាច់​​​ត្រូវ​​​តែ​​​មាន​​​ការ​​​បាញ់​​​កាំភ្លើង​​​ដើម្បី​​​រក្សា​​​សណ្តាប់​​​ធ្នាប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាញ់​​​កាំភ្លើង​​​គឺ​​​ដើម្បី​​​គ្រប់​​​គ្រង​​​ស្ថាន​​​ភាព​​​"។​​​លោក​​​បាន​​​គូស​​​បញ្ជាក់​​​ថា គ្រាប់​​​កាំភ្លើង​​​បាញ់​​​​​​តែ​​​ទៅ​​​​​​លើ​​​ប៉ុណ្ណោះ​​​។ ពេល​​​និយាយ​​​តាម​​​ទូរស័ព្ទ​​​អំឡុង​​​ដេក​​​​​​នៅ​​​លើ​​​គ្រែ​​​ពេទ្យ​​​ លោក ម៉ៅ ស៊ុន  បាន​​​និយាយ​​​ថា  "កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ធាក់​​​ វាយ​​​ដំ និង​​​ឡើង​​​ជង្គង់​​​​​​រហូត​​​ដល់​​​ខ្ញុំ​​​សន្លប់​​​"។ អ្នកស្រី រ៉ាន៉ ស្រីមុំ ដែល​​​ជា​​​ប្រពន្ធ​​​របស់​​​លោក ម៉ៅ ស៊៊ុន បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ចង់​​​រត់​​​ទៅជួយ​​ប្តី​​​របស់ខ្លួន​​​ដែរ​​​ ប៉ុន្តែ​​​មិន​​​អាច​​​ទុក​​​​​​កូន​​ៗ​​​​ដែល​​​កំពុង​​តែ​​​យំ​ចំនួន​​​​​ពីរ​​នាក់ចោល​​​​​​បាន​​​ឡើយ​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា "ខ្ញុំ​​​ព្រួយ​​​បារម្ភ​​​ខ្លាច​​​​​​ក្រែង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ជាន់​​​ពួក​​​គេ​​​។ ឥឡូវ​​​នេះ​​​យើង​​​បាន​​​បាត់​​​បង់​​​រទេះ​​​ហើយ​​​ ពួកគេ​​​ប្រហែលជា​​​បំផ្លាញ​​​វា​​​ចោល​​​​​​ហើយ​​​មើលទៅ​​​"៕ ស៊ុយឈាង​​​  

កម្មករ​​​អូស​​​រទេះ​​​ម្នាក់​​​រង​​​របួស​​​ ពេល​​​អាជ្ញាធរ​​​បង្ក្រាបការតវ៉ា​​​ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​​​​

មន្ត្រី​​​បាន​​​និយាយ​​​ថ្ងៃ​​​នេះ​​​ថា សមត្ថកិច្ច​​​ខេត្ត​​​បន្ទាយ​​​​​​មានជ័យ បាន​​​បង្ក្រាបលើ​​​កម្មករ​​​អូស​រទេះ​​​​​​ដឹក​ទំនិញ​ចេញ​ចូល​ច្រក​ព្រំដែន​កម្ពុជា​ថៃ ដែល​​​បាន​​​តវ៉ា​បិទ​​​ផ្លូវ​​​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​​​បណ្តាល​​​ឲ្យ​​​កម្មករ​​ម្នាក់ទទួល​​​រង​​​របួស។ លោក ហ៊ាន ត្រេន តំណាង​​​កម្មករ​​​នៅ​​​ក្រុង​​​ប៉ោយ​​​ប៉ែត បាន​​​និយាយ​​​ថា កម្មករ​​​អូស​​​រទេះ​​​យ៉ាង​​​ហោច​​​ណាស់​​​១០០​​​នាក់ ​​​​​​បាន​​​យក​​​រទេះ​​​បិទ​​​ផ្លូវ​​​អស់​​​រយៈ​​​ពេល​​​ពីរ​​​បី​​​ម៉ោង​​​ មុននឹង​​​​​​​​​កម្លាំង​​​កងរាជ​​​អាវុធ​​​ហត្ថ​​​ក្រុង​​​ប៉ោយប៉ែត​​​ ចុះ​​​បង្ក្រាបនៅ​​​ម៉ោង​​​ប្រហែល​​​១២​​​ថ្ងៃ​​​ត្រង់ ដែល​​​បណ្តាល​​​ឲ្យ​​​កម្មករ​​​ម្នាក់​​​ឈ្មោះ ម៉ៅ សុន អាយុ​​​៣២​​​ឆ្នាំ​​​ទទួល​​​រង​​​របួស។ លោក ត្រេន បាននិយាយ​​​ថា "យើង​​​ទាមទារ​​​កុំ​​​ឲ្យ​​​គយ​​​យក​​​ថ្លៃ​​​បង់ពន្ធ​​​ហួស​​​ហេតុ​​​ពេក ហើយ​​​ឃុប​​​ឃិត​​​ជា​​​មួយអ្នករក​​​ស៊ី​​​ធំ​​​ធ្វើ​​​បាប​​​កម្មករ​​​តូចតាច"។​​​​​​​ ​​​​​​លោក​​​ ត្រេន​​​ បាន​​​និយាយ​​​ថា ការ​​​ចុះ​​​បង្ក្រាប​​​​​​ដោយ​​​កម្លាំង​​​កងរាជអាវុធ​​​ហត្ថ​​​​​​ក្រុងប៉ោយប៉ែត បាន​​​ធ្វើ​​​ឲ្យ​​​កម្មករ​​​ខឹង​​​ខ្លាំង ហើយ​​​​​​ពួកគេ​​​ក៏យក​​​ដុំ​​​ថ្មគប់​​​ចូល​​​​​​ការិយាល័យ​​​​​​គយ។​​​ លោក ជា ដា មេបញ្ជាការ​​​កងរាជ​​​អាវុធហត្ថក្រុង​​​ប៉ោយ​​​ប៉ែត បាននិយាយ​​​ថា កម្មករ​​​បាន​​​យក​​​ដុំថ្ម​​​គប់​​​លើ​​​ការិយាល័យ​​​គយ និង​​​​​​ធ្វើ​​​ឲ្យ​​​ខូច​​​ខាត​​​កញ្ចក់​​​រថយន្ត​​​​​​ប្រាំ​​​គ្រឿងផងដែរ។ លោក ដា បាន​​​និយាយ​​​​​​ថា "ឥឡូវ​​​នេះ យើង​​​បាន​​​ស្តារ​​​សភាពការណ៍​​​នឹងនរ​​​វិញ​​​ហើយ"។​​​​​​​​​ លោក គោស៊ុំ សារឿត អភិបាល​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ អាជ្ញាធរ​​​​​​​​​​​​កំពុង​​​ប្រជុំ​​​ដោះ​​​ស្រាយ​​​បញ្ហានោះ​​​នៅ​​​ឡើយ។​​​ លោក ឈួន ហៃ​​​ ប្រធាន​​​គយ​​​​​​ច្រក​​​ទ្វារ​​​ប៉ោយ​​​ប៉ែត មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ៕ ​   ​   ​    

ប្រទេស​ចិន​ផ្តល់​អាវុធ​ធុនធ្ងន់​ឲ្យ​យោធា​ប្រទេស​កម្ពុជា

សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ប្រគល់​សម្ភារ​យោធា​ឲ្យ​ក្រសួង​ការពារ​ជាតិ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​កាលពី​ថ្ងៃ​សៅរ៍ ដែល​ក្រុម​មន្ត្រី​បាន​និយាយ​ថា ពួកគេ​នឹង​ប្រើ​សម្រាប់​តែ​ការ​ហ្វឹកហាត់ ក្នុង​នោះ​មាន​ទាំង​គ្រឿង​បន្លាស់​និង​រថយន្ត​មាន​ជើង​ទម្រ​រ៉ុកកែត​ផង។ យោង​តាម​សេចក្តី​រាយការណ៍​ថ្មីៗ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​បាន​ឲ្យ​ដឹង​ថា ជា​អ្នក​ផ្តល់​ជំនួយ​យោធា​ច្រើន​បំផុត ព្រម​ទាំង​ជា​អ្នក​វិនិយោគ​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា ប្រទេស​ចិន​បាន​ធ្វើ​ការ​ប្រគល់​នេះ​នៅ​ពិធី​មួយ​ក្នុង​ខេត្ត​កំពង់​ស្ពឺ នៅ​វិទ្យាស្ថាន​កង​ទ័ព​ជើង​គោក​កម្ពុជា ដែល​ក្រុង​ប៉េកាំង​ជួយ​សាងសង់​ផង​ដែរ។ ឧត្តម​សេនីយ៍​ឯក...

អ្នកភូមិ​ជិត​៤០០​គ្រួសារ​នឹង​ទទួល​បាន​​ដី​មួយ​ផ្នែក​នៅ​តំបន់​ជ្រោយចង្វា​

យោង ​តាម​អភិបាល​ខណ្ឌ​ជ្រោយ​ចង្វា​បាន​ឲ្យ​ដឹង​ថា គ្រួសារ​ជិត​៤០០​ដែល​អះអាង​សិទ្ធិ​កាន់​កាប់​ដី​នៅ​ក្នុង​​តំបន់​​​ដែល​​គេ​ បម្រុង​ទុក​​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មាន​ទឹក​ប្រាក់​៣ពាន់​​លាន​ដុល្លារ​​ ក្នុង​តំបន់​ជ្រោយ​ចង្វា​នោះ នឹង​ត្រូវ​​ផ្ដល់​ឲ្យ​នូវ​ដី​រួម​​ទំហំ​២៨​ហិកតា។ លោក ឃ្លាំង​ ហួត បាន​ប្រកាស​ពេល​ជួប​ប្រជុំ​ជាមួយ​​អ្នកភូមិ​ចំនួន​៣៧៤គ្រួសារ​...

នគរបាល​បើក​ការ​ស៊ើប​អង្កេត​បន្ទាប់ពី​ប្រទះឃើញ​សពបុរស​ម្នាក់​ច្រក​ក្នុង​បាវ ហើយ​យក​ទៅបោះ​ចោល​នៅគំនរសំរាម

នគរបាល​បាន​និយាយថា ពួកគេ​បាន​បើក​ការ​ស៊ើបអង្កេត​ករណី​មនុស្ស​ឃាត​បន្ទាប់​ពី​​អ្នក​ភូមិ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ បាន​ប្រទះឃើញសាក​សព​បុរស​ម្នាក់​ដែល​គេច្រក​​ក្នុង​បាវ ហើយ​យក​ទៅ​បោះ​ចោល​​ក្នុង​គំនរ​សំរាម​តាម​ផ្លូវ​លេខ​៣៧១ កាលពី​ថ្ងៃសៅរ៍។ លោក សុខ សុផល នាយ​ប៉ុស្តិ៍​សង្កាត់​ទឹក​ថ្លា...

តុលាការ​ចោទ​ប្រកាន់​បុរសម្នាក់ពីបទ​យក​ដំបង​វាយ​ព្រះសង្ឃមួយអង្គរហូត​សុគត

ក្រុម​មន្ត្រី​បាន​និយាយ​កាលពីម្សិលមិញ​ថា សាលា​ដំបូង​ខេត្ត​កំពង់ចាម​កាលពី​ម្សិល​មិញ បាន​ចោទ​ប្រកាន់បុរស​អាយុ​៤៧​ឆ្នាំ​ម្នាក់​ពីបទ​​មនុស្សឃាត​​​ជុំវិញ​ការ​ចោទ​ប្រកាន់​ថា បានយក​​ដំបង​វាយ​ព្រះសង្ឃ​ព្រះជន្ម​១៨​ព្រះ​វស្សា​មួយ​អង្គ​រហូត​ដល់​សុគត​នៅ​ក្នុង​ស្រុក​ជើង​ព្រៃ​កាល​ពី​ថ្ងៃសៅរ៍។ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលា​ដំបូង​ខេត្ត​បាន​មាន​​ប្រសាសន៍​ថា លោក​បាន​ចោទ​ប្រកាន់​បុរស​ឈ្មោះ ញឹក...

នគរបាល​ចាប់​ខ្លួន​អ្នក​ជួញដូរ ហើយ​ដក​ហូត​បាន​ថ្នាំញៀន​​២,៥គីឡូក្រាម

ក្រុម​មន្ត្រី​បាន​និយាយ​កាល​ពី​ម្សិល​មិញ​ថា នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែកពីគ្នា​កាលពី​ចុង​សប្ដាហ៍ នគរ​បាល​រាជធានី​ភ្នំពេញ​​ដក​ហូត​ថ្នាំ​ញៀន​មេតំហ្វេតាមីន​បាន​ប្រហែល​៥០០​ក្រាម​ពីបុរស​ជន​ជាតិ​ខ្មែរ​ម្នាក់​បន្ទាប់​ពី​ពួកគេ​បាន​ចាប់​ខ្លួន​ជន​នេះ​ពីបទ​ចែក​ចាយ​ថ្នាំញៀន ចំណែក​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ឡាវ​ម្នាក់​ពីបទ​ជួញដូរ​ថ្នាំ​មេតំហ្វេតាមីន​ទម្ងន់​ប្រហែល​២គីឡូក្រាម​​ពី​ប្រទេស​ឡាវ​។ លោក អុិន សុង អនុ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហាផ្ទៃ​បានមាន​ប្រសាសន៍​ថា នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពីព្រឹក​ម្សិលមិញ នគរ​បាល​បាន​ចាប់​ខ្លួនបុរស​ឈ្មោះ​...

រដ្ឋមន្ត្រី​គាំទ្រ​ការ​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អ្នក​ជេរប្រមាថ​តាម​បណ្ដាញ​ទំនាក់​ទំនង​សង្គម​

កាលពី​ម្សិលមិញ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា លោក​គាំទ្រ​ការ​ផ្ដន្ទាទោស​ចំពោះ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ ដែល​ជេរ​ប្រមាថ​មន្ត្រី​រដ្ឋាភិបាល​ ក្រោយ​ពេល​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ម្នាក់​​បាន​ស្នើ​ឲ្យមាន​វិធាន​ការ​បែប​នេះ​កាល​ពី​សប្ដាហ៍​មុន​នៅ​ក្នុង​លិខិត​ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍...

ព័ត៌មានថ្មីៗ