CATEGORY
ព័ត៌មានជាតិ
ស្ត្រីខ្មែរម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសឡាវពីបទជួញដូរគ្រឿងញៀន
នគរបាលប្រឆាំងការជួញដូរគ្រឿងញៀនបានឲ្យដឹងកាលពីម្សិលមិញថា នគរបាលនៅក្នុងប្រទេសឡាវបានចាប់ខ្លួនស្ត្រីខ្មែរម្នាក់រួមជាមួយនឹងជនជាតិឡាវពីរនាក់ទៀតបន្ទាប់ពីអ្នកទាំងបីព្យាយាមឆ្លងដែននៅភាគឦសានរបស់កម្ពុជាជាមួយនឹងថ្នាំញៀនមេតំហ្វេតាមីនទម្ងន់៦គីឡូក្រាមកាលពីថ្ងៃអាទិត្យ។
លោក អុិន សុង អនុប្រធាននាយកដ្ឋានប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ជនសង្ស័យទាំងបីដែលរួមមានទាំងស្ត្រីខ្មែរម្នាក់ឈ្មោះ ប៊ុន នាថ...
លោក សម រង្ស៊ី ចាប់ផ្តើមយុទ្ធនាការរៃអង្គាសប្រាក់សម្រាប់ស្ថានីយទូរទស្សន៍គណបក្សសង្គ្រោះជាតិ
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានចាប់ផ្ដើមយុទ្ធនាគាររៃអង្គាសប្រាក់ចំនួន៣លានដុល្លារសម្រាប់ស្ថានីយទូរទស្សន៍ថ្មីរបស់គណបក្សសង្គ្រោះជាតិ តាមរយៈការអំពាវនាវដល់ប្រជាជនកម្ពុជារស់នៅក្រៅប្រទេសនៅក្នុងប្រទេសកាណាដាឲ្យទិញភាគហ៊ុនក្នុងតម្លៃ១.០០០ដុល្លារនៅក្នុងក្រុមហ៊ុននៅពេលភាគហ៊ុនទាំងនេះដាក់លក់នៅចុងខែនេះ។
លោក សម រង្ស៊ី បានធ្វើដំណើរទៅប្រទេសបារាំង កាណាដា...
ក្រុមសកម្មជននឹងចុះទៅពិនិត្យមើលដីដែលមានវិវាទនៅព្រំដែនវៀតណាម
សមាជិកសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាមួយក្រុមប្រហែល១៥០នាក់ មានគម្រោងធ្វើដំណើរទៅកាន់ដីដែលមានវិវាទក្នុងខេត្តត្បូងឃ្មុំ ជាការឆ្លើយតបទៅនឹងលិខិតរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកាលពីសប្ដាហ៍មុន ដែលអះអាងថា តំបន់នេះជាកម្មសិទ្ធិរបស់វៀតណាម។
លោក ម៉ៅ...
លោក មឿង សុន សកម្មជននយោបាយនិរទេសខ្លួន ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស
យោងតាមច្បាប់ចម្លងនៃព្រះរាជក្រឹត្យដែលទទួលបានកាលពីម្សិលមិញមានខ្លឹមសារថា លោក មឿង សុន សកម្មជននយោបាយនិរទេសខ្លួនដែលត្រូវបានរកឃើញពិរុទ្ធភាពពីបទផ្សព្វផ្សាយព័ត៌មានមិនពិតកាលពីខែកក្កដា ឆ្នាំ២០០៩ ជុំវិញការអះអាងថា ការដាក់អំពូលបំភ្លឺនៅប្រាសាទអង្គរវត្តអាចធ្វើឲ្យប៉ះពាល់ដល់ប្រាសាទនោះ ត្រូវបានព្រះមហាក្សត្រ នរោត្តម សីហមុនី ព្រះរាជទានលើកលែងទោសជាផ្លូវការហើយ។
លោក មឿង សុន ជាអតីតបេក្ខជនសមាជិកសភាគណបក្សប្រឆាំង និងជាប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ដែលបានភៀសខ្លួនចេញពីប្រទេសកម្ពុជាមុនពេលលោកត្រូវបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំជុំវិញការអត្ថាធិប្បាយនៅសន្និសីទកាសែតមួយកាលពីខែឧសភា ឆ្នាំ២០០៩។
ចាប់តាំងពីពេលនោះមក លោកបានរស់នៅប្រទេសបារាំង និងប្រទេសថៃ ប៉ុន្តែបានមកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទីក្រុងគូឡាឡាំពួកាលពីខែមុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីបានរៀបចំជំនួបជាសាធារណៈមួយនៅក្នុងរដ្ឋធានីម៉ាឡេស៊ីជាមួយលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដោយសន្យាថាលោកអាចត្រឡប់មកកាន់ប្រទេសវិញ។
យោងតាមលោក សម រង្ស៊ី បានឲ្យដឹងថា ស្ថិតក្នុងស្មារតីខ្ពស់បន្ទាប់ពីជំនួបប្រកបដោយជោគជ័យជាមួយប្រជាជនខ្មែររស់នៅក្នុងប្រទេសម៉ាឡេស៊ី លោក ហ៊ុន សែន បានសន្យាជាមួយលោក មឿង សុន ថា លោកនឹងទូលថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ឲ្យព្រះរាជទានលើកលែងទោសដល់រូបលោក។ យោងតាមព្រះរាជក្រឹត្យបានឲ្យដឹងថា បន្ទាប់មក ព្រះរាជទានលើកលែងទោសត្រូវបានធ្វើឡើងនៅថ្ងៃទី៨ ខែឧសភា។
ដោយសំដៅដល់សេចក្តីសម្រេចរបស់តុលាការដែលបានបិទការប្តឹងទាស់ចុងក្រោយរបស់លោក មឿង សុន ព្រះរាជក្រឹត្យមានខ្លឹមសារថា "ព្រះរាជទានលើកលែងទោសដល់ទណ្ឌិត មឿង សុន អាយុ៦២ឆ្នាំ ដែលតុលាការបានផ្ដន្ទាទោសតាមរយៈសាលដីការបស់តុលាការកំពូលចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣"។
ព្រះរាជក្រឹត្យបន្តថា "លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវអនុវត្តតាមព្រះរាជក្រឹត្យនេះ។ ព្រះរាជក្រឹត្យមានប្រសិទ្ធភាពចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ"។
ថ្លែងតាមទូរស័ព្ទពីប្រទេសថៃកាលពីម្សិលមិញ លោក មឿង សុន បានមានប្រសាសន៍ថា ឥឡូវនេះលោកមានគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃច័ន្ទ ហើយលោកនឹងទៅគោរពអដ្ឋិធាតុរបស់ឪពុកម្ដាយលោកនៅពិធីមួយក្នុងក្រុងតាខ្មៅ ស្ថិតក្នុងខេត្តកណ្ដាល។
លោកបានមានប្រសាសន៍ថា "ខ្ញុំរំភើបរីករាយណាស់។ ខ្ញុំរង់ចាំរយៈពេល៥ឆ្នាំ និង១១ខែហើយ...
ជនរងគ្រោះពីការបណ្តេញចេញពីដីធ្លីចង់បានដីធ្លីពីក្រុមហ៊ុនស្ករសមកវិញ
កសិករនៅខេត្តឧត្តរមានជ័យដែលត្រូវបង្ខំឲ្យចេញពីដីធ្លីរបស់ខ្លួនដោយក្រុមហ៊ុនចម្ការអំពៅបីដែលឥឡូវនេះលុបចោលវិញទៅហើយនោះ និយាយថា ទាហានបានចាប់ផ្តើមចូលមកនៅលើដីស្រែចម្ការចាស់របស់ពួកគាត់ ហើយបានអំពាវនាវដល់រដ្ឋាភិបាលកាលពីថ្ងៃច័ន្ទឲ្យប្រគល់ដីនោះទៅប្រជាពលរដ្ឋដែលបានបាត់បង់ដីនោះវិញ។
មិត្រ ផល ជាក្រុមហ៊ុនស្ករសដ៏ធំរបស់ថៃ ដែលផ្គត់ផ្គង់ក្រុមហ៊ុន កូកាកូឡា បានទទួលសម្បទានដីមានទំហំ២០.០០០ហិកតា...
សាលាដំបូងខេត្តកំពង់ចាមចោទប្រកាន់ស្ត្រីម្នាក់ពីបទជួញដូរមនុស្ស
ក្រុមមន្ត្រីបានឲ្យដឹងថា កាលពីមិ្សលមិញសាលាដំបូងខេត្តកំពង់ចាមបានចោទប្រកាន់ស្ត្រីអាយុ៣៩ឆ្នាំម្នាក់ពីបទជួញដូរមនុស្ស បន្ទាប់ពីតាមចោទថាស្ត្រីរូបនេះបានបោកប្រាស់មនុស្សជាង១២នាក់ឲ្យទៅធ្វើការនៅប្រទេសម៉ាឡេស៊ីក្រោមការសន្យាក្លែងក្លាយ។
លោក មិន សុវិសាល នាយការិល័យនគរបាលប្រឆាំងការជួញដូរមនុស្សខេត្តបានមានប្រសាសន៍ថា អ្នកស្រី ហម ឡី...
កាលពីម្សិលមិញ លោកស្រី ម៉ម សូម៉ាលី សកម្មជនប្រឆាំងការជួញដូរមនុស្សដែលមានរឿងអាស្រូវបានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍ដើម្បីផ្សព្វផ្សាយអំពីអង្គការអាហ្វេសីុប ដែលលោកស្រីបានបង្កើតឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជាទាសករផ្លូវភេទ និងដើម្បីស្នើសុំជំនួយពីទស្សនកិច្ចជនកម្ពុជា។
លោកស្រី ម៉ម សូម៉ាលី បានលាលែងពីតំណែងជាប្រធានមូលនិធិម៉ម សូមា៉លី កាលពីឆ្នាំមុន បន្ទាប់ពីសេចក្តីរាយការណ៍ព័ត៌មានបានលាតត្រដាងថា លោកស្រីបានប្រឌិតរឿងអតីតកាលរបស់លោកស្រី ហើយបានបង្រៀនក្មេងស្រីៗឲ្យចេះភូតកុហកអំពីរឿងអតីតកាលផ្ទាល់ខ្លួនដើម្បីរៃអង្គាសប្រាក់។ លោកស្រីបានលាលែងពីអង្គការអាហ្វេសីុប កាលពីឆ្នាំ២០១៣ នេះបើតាមអង្គការនេះបានលើកឡើងកាលពីឆ្នាំមុន។
ជាផ្នែកនៃការខិតខំដើម្បីរៃអង្គាសប្រាក់ បន្ទាប់ពីរឿងអាស្រូវដែលធ្វើឲ្យមូលនិធិរបស់លោកស្រីបានបិទទ្វារ ហើយអង្គការអាហ្វេស៊ីប បានកាត់បន្ថយការងាររបស់ខ្លួនដោយសារការកាត់ផ្តាច់មូលនិធិនោះ លោកស្រី ម៉ម សូម៉ាលី បានបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍CTV8HD របស់បណ្ដាញទូរទស្សន៍ខ្សែកាប PPCTV កាលពីម្សិលមិញ។
លោក សែម បូរ៉ា ពិធីកររបស់ទូរទស្សន៍CTV8HD បានអំពាវនាវឲ្យទស្សនិជនចូលរួមក្នុងព្រឹត្តិការណ៍រៃអង្គាសប្រាក់របស់អង្គការអាហ្វេស៊ីបដែលនឹងធ្វើឡើងនៅក្នុងខេត្តកំពង់ចាមនៅថ្ងៃទី២៥ ខែឧសភា ដោយជួសមុខឲ្យប្រធានគ្រប់គ្រងទូទៅរបស់បណ្តាញទូរទស្សន៍ខ្សែកាប PPCTV ។
លោកស្រី ម៉ម សូម៉ាលី បានប្រាប់ពិធីកររូបនេះថា អង្គការប្រឆាំងការជួញដូរមនុស្សរបស់លោកស្រីនៅតែទាក់ទាញមូលនិធិពីក្រៅប្រទេសដដែល។
លោកស្រីបានមានប្រសាសន៍ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីឈ្មោះម្ចាស់ជំនួយថា "ប្រទេសក្រៅជាច្រើនកំពុងជួយ ដូចជាប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក ប្រទេសនៅតំបន់អឺរ៉ុប ដូចជាប្រទេសបារាំង និងអាល្លឺម៉ង់ជាដើម។ តារាសម្ដែងហូលីវូដ និងមន្ត្រីរដ្ឋាភិបាលក៏ជួយដែរ"។
លោកស្រី ម៉ម សូម៉ាលី ក៏បានឆ្លៀតឱកាសពេលបង្ហាញមុខតាមកញ្ចក់ទូរទស្សន៍នេះនិយាយអំពីបញ្ហារបស់ក្មេងស្រីៗ ដែលធ្លាក់ខ្លួនក្លាយជាពេស្យាចារផងដែរ។
លោកស្រីបានមានប្រសាសន៍ថា "តើពួកគេទាំងអស់នោះចង់ធ្វើដូច្នេះទេ? ខ្ញុំជឿជាក់ថា ពួកគេនឹងឆ្លើយថា ប្រសិនបើពួកគេមានជម្រើសពួកគេនឹងទៅធ្វើការងារផ្សេងវិញ"។
លោកស្រីបានគូសបញ្ជាក់ថា សង្គមដែលបន្សល់ពីសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ដល់ទសវត្សរ៍ឆ្នាំ១៩៨០ គឺជាកត្តាដែលធ្វើឲ្យមានពេស្យាចារនៅក្នុងប្រទេស។
លោកស្រីបានមានប្រសាសន៍ថា "សំណួរគឺនៅត្រង់ថា កត្តាអ្វីទៅដែលជំរុញឲ្យពួកគេធ្វើជាពេស្យាចារ? យើងត្រូវតែនិយាយអំពីសង្គម...យើងបានឃើញហើយថា សង្គមខ្មែរយើងទទួលរងការឈឺចាប់អស់រយៈពេល២០ឆ្នាំ ចាប់តាំងពីរបប លន់ ណល់ រហូតដល់របប ប៉ុល ពត ដែលសម្លាប់រង្គាល និងធ្វើឲ្យមានសង្គ្រាមស៊ីវិល"។
នៅពេលទាក់ទងតាមទូរស័ព្ទក្រោយពីកិច្ចសម្ភាសតាមទូរទស្សន៍រួច លោក បូរ៉ា បានលើកឡើងថា លោកគ្មានបំណងសួរដេញដោលលោកស្រី ម៉ម សូម៉ាលី ពាក់ព័ន្ធនឹងបញ្ហាភូតកុហកក្នុងពេលថ្មីៗនេះរបស់លោកស្រីឡើយ ហើយនៅតែគិតថា លោកស្រីនៅតែជាប្រធានអង្គការអាហ្វេស៊ីប។
លោក បូរ៉ា បាននិយាយថា "ខ្ញុំបានអញ្ជើញគាត់ក្នុងនាមគាត់ជាប្រធានអង្គការអាហ្វេស៊ីប...ហើយខ្ញុំមិនដឹងថា តើគាត់បានលាលែងពីតំណែង ឬក៏អត់នោះឡើយ ហើយខ្ញុំមិនបានសួរគាត់អំពីបញ្ហារបស់គាត់ទេ"។
លោក សុខ ធី ប្រធានគ្រប់គ្រងទូទៅរបស់បណ្តាញទូរទស្សន៍ខ្សែកាប PPCTV មិនអាចទាក់ទងបានទេ។ លោក សៅ ឈឿត នាយកប្រតិបត្តិរបស់អង្គការអាហ្វេស៊ីបបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយ ដោយបង្វែរសំណួរទៅលោកស្រី ម៉ម សូម៉ាលី ៕ ស៊ុយឈាង
វិវាទដីធ្លីដ៏ជូរចត់រវាងគ្រួសារមួយ និងឧកញ៉ា ឃុន សៀ ជិតឈានដល់ទីបញ្ចប់ហើយ
នៅឯផ្ទះខ្ទមរបស់ខ្លួននៅកាច់ជ្រុងនៃចំណុចផ្លូវប្រសព្វដ៏មមាញឹកមួយក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញកាលពីម្សិលមិញ លោក លី ស្រា៊ងខេង វ័យ៥៨ឆ្នាំ បានយកដុំថ្មគប់ជើងរបស់ខ្លួន ហើយគ្រវីក្បាល នៅពេលគិតដល់ខុនដូមួយដែលគេសាងសង់នៅលើដីដែលគាត់បានតស៊ូការពារអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គាត់បាននិយាយសំដៅដល់អតីតអ្នកជិតខាងដែលបានទទួលយកសំណងកាលពីប៉ុន្មានឆ្នាំមុនហើយរើចេញថា...
តុលាការសាកសួរភ្ញៀវទេសចរបីនាក់ពីបទថតរូបអាសអាភាសនៅបរិវេណប្រាសាទអង្គរ
ក្រុមមន្ត្រីបាននិយាយថា ភ្ញៀវទេសចរបីនាក់ត្រូវបានសាលាដំបូងខេត្តសៀមរាបធ្វើការសាកសួរកាលពីម្សិលមិញបន្ទាប់ពីពួកគេត្រូវបានចាប់ខ្លួនពីបទថតរូបអាក្រាតកេរ្តិ៍ខ្មាសផ្នែកខាងក្រោយនៅប្រាសាទមួយក្នុងឧទ្យានបុរាណវត្ថុអង្គរកាលពីថ្ងៃអាទិត្យ។
លោក ឡុង កុសល អនុប្រធានអាជ្ញាធរអប្សរា ជាស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងប្រាសាទបានមានប្រសាសន៍ថា បុរសពីរនាក់មកពីប្រទេសអាហ្សង់ទីន និងអុីតាលីអាយុខ្ទង់៣០ឆ្នាំ ត្រូវបានសន្តិសុខចាប់ខ្លួនពេលកំពុងថតរូបអាក្រាតនៅម៉ោង២រសៀលនៅប្រាសាទតាព្រហ្ម...
លោកស្រី មូរ សុខហួរ នៅស្ងៀមអំឡុងការសាកសួរនៅតុលាការ
លោកស្រី មូរ សុខហួរ សមាជិកសភាគណបក្សប្រឆាំងបានបដិសេធមិនឆ្លើយសំណួរទាំងអស់អំឡុងការសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញកាលពីម្សិលមិញ ដោយបានប្រាប់ចៅក្រមត្រឹមតែថា លោកគ្មានសិទ្ធិកោះហៅលោកស្រីទេ ដោយសារលោកស្រីមានអភ័យឯកសិទ្ធិរួចផុតពីការផ្ដន្ទាទោស។
កាលពីឆ្នាំមុន លោកស្រី មូរ...