Saturday, February 29, 2020

ព័ត៌មាន

ទិន​្ន​ផល​អំបិល​ប្រមូល​បាន​ក្នុង​ខែ​មក​រា​ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​ទឹក​ភ្លៀង​

កសិករ​បាន​ឲ្យ​ដឹងថា កាល​ពីម្សិល​មិញ​ថា ​ភ្លៀង​ធ្លាក់​ដ៏ច្រើន​កាលពី​ចុង​សប្តាហ៍​មុ​ន​ បាន​បំផ្លិច​បំផ្លាញ​​អំបិល​ទាំង​អស់​ ខណៈ​ដែល​ការ​ប្រមូល​ទិន្នផល​ជិត​ចូល​មក​ដល់​ ក្នុង​ខែ​នេះ​ នៅ​ខេត្ត​កែប​ ​និង​ខេត្ត​កំពត​។ ​​ លោក អ៊ុំ​ ជុន ​ប្រធាន​សហគម​ន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប​-កំពត​ បាន​លើក​ឡើងថា “អំបិល​ដែល​យើង​ត្រៀ​ម​ប្រមូល​ផល​ ក្នុង​សប្តាហ៍​នេះ​ ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​ហើយ ​ដោយ​សារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​”។ ​លោក​បាន​និយាយ​បន្ត​ទៀត​ថា ​កាលពីឆ្នាំ​មុន​កសិករ​បាន​​ប្រមូល​ទិន្ន​ផ​ល​អំបិល​បាន​ពី​២០​ភាគ​រយ ទៅ​៣០​ភាគ​រយ​ ក្នុងខែ​មករា​ឆ្នាំ​២០១២​។​ លោក ​ជុន បាន​លើក​ឡើង​បន្ថែម​ទៀ​ត​ថា “ ក្នុងខែ​មករា​ឆ្នាំនេ​ះ យើង​ប្រមូល​ផ​ល​បាន​សូន្យភាគ​រយ​”។ ​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​លោក​មិន​ទាន់​ច្បាស់​ទេថា​ តើភ្លៀង​បានបំផ្លិច​បំផ្លាញ​អំពិល​អស់​ប៉ុន្មា​ន​តោន​ពិត​ប្រាកដ​ទេ​។ ​យោង​តាមលោក​ ជុន បាន​ឲ្យ​ដឹងថា ​កាលពីឆ្នាំ​មុន​ កសិករ​ផ​លិត​អំបិល​បាន​ជាង​៨០.០០០​តោន​ នៅ​លើ​ផ្ទៃ​ដី​៤.៥០០​ហិកតា។ ​លោក​​និ​យា​យ​ថា ​ជា​ធម្មតា ប្រទេស​​​កម្ពុជា​ផលិត​អំ​​បិល​បាន​៩០.០០០​តោន​​ក្នុង​មួយឆ្នាំ​ នៅ​ខេត្ត​កែប​ និង​ខេត្ត​កំពត​។​ លោក​ ជុន បាន​លើក​ឡើង​បន្ត​ទៀត​ថា “ឆ្នាំ​នេះ ​យើង​គិតថា មិនអាច​មាន​អំបិ​ល​គ្រប់​​គ្រាន់​ទេ​។ កសិករ​អាច​នឹង​មិនទទួ​ល​បាន​ប្រាក់​​ចំណេញ​ទេ​”។ ​លោក​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ដី​ស្រែ​អំបិ លមួយ​ហិ​កតា ​អាច​ផលិត​អំបិល​បាន​២០​តោន​ក្នុង​មួ​យ​ឆ្នាំ ដោយ​ត្រូវ​ចំណាយ​​ថ្លៃដើម​អស់​២​០​០​រៀល​ ឬ​ប្រហែល​០,០៥​ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​។ លោក នីម ផុន ​អាយុ​៦០​ឆ្នាំ​ កសិករ​ផលិត​អំបិល​នៅ​ស្រុក​​ទឹក​ឈូរ ខេត្ត​កំពត​ ដែល​បាន​ផលិត​អំបិល​បាន​ជាង​៣០​០​តោន​ កាលពីឆ្នាំ​មុន​ បាន​លើក​ឡើងថា ​ដីទំហំ​២៥​ហិកតា​របស់​​លោក​​ទទួល​រង​នូវ​ការ​​បំផ្លិច​បំផ្លាញ​ដោយសារ​តែទឹក​ភ្លៀង​។ លោកបាន​និយាយថា “ខ្ញុំចំណាយ​ប្រា​ក់​អស់​២.៥០០​ដុល្លារ ​លើ​កម្លាំង​ពល​កម្ម​ និង​ប្រេង​​សាំង​ ប៉ុន្តែ​ អំបិល​ទាំងអស់​ត្រូវ​បា​ន​បំផ្លិចបំផ្លាញ​។ ​យើង​កំពុងតែ​រៀបចំ​ស្រែ​​របស់​​យើង​សាជាថ្មី​ ហើយ​យើង​នឹង​ចាប់​ផ្តើម​​ប្រមូល​​ផល​នៅក្នុង​ខែ​កុម្ភៈ​ ប្រសិន​បើ​មិន​មាន​ភ្លៀង​​ធ្លាក់​ទេ​នោះ​”។ ​កាល​ពី​ខែ​វិ​ច្ឆិកា​​​​​ឆ្នាំ​២០១០​ ​ទឹក​ទំនន់​ដ៏​ខ្លាំង​បាន​បំ​ផ្លិច​បំ​ផ្លាញ​​ស្រែ​អំបិល​អស់​ប្រមាណជិត​១.៥០០​ហិ​ក​តា​​។ ​បរិមាណ​ផលិត​ធ្លាក​់ចុះ​យ៉ាង​គ​ំហុក​...

អាជ្ញាធរចាប់​ខ្លួន​អ្នក​ភូមិ​​ម្នាក់​ពាក់​ព័ន្ធនឹង​​ជម្លោះ​ដី​ធ្លី​ជាមួយ​អ្នក​ជំនួញ​ នៅក្នុង​ខេត្ត​បាត់​ដំបង

អ្នក​ភូមិ​ និង​មន្ត្រី​តុលាការ​ម្នាក់​បាន​ឲ្យ​ដឹង​​​ថា ​កាលពី​ម្សិល​មិញ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​​អ្នក​ភូមិ​ម្នាក់​​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​​ដ៏រ៉ាំរ៉ៃ​មួយ​ជា​មួយ​​​អ្នក​ជំនួញ​ក្នុង​ស្រុក​​ម្នាក់​​ពីបទ​រំលោភ​ចូល​​ដី​មាន​​វិវាទ នៅ​ក្នុង​ស្រុក​បាណន់​ខេត្ត​បាត់​ដំបង​​។ ការ​ចាប់​ខ្លួន​លោក ពេជ្រ​ សុម៉ាលី ​ធ្វើ​ឡើងប្រាំ​ថ្ងៃ​បន្ទាប់​ពី​គណៈ​កម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋា​ភិបាល ​បាន​ចុះ​ទៅពិនិត្យ​​មើល​ក្នុង​តំបន់​នោះ​ ដើម្បី​ស៊ើប​អង្កេត​ថា តើ​អ្ន​កភូមិ​ត្រូវ​បាន​អាជ្ញាធរ​​​ចាប់​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ពាក់​ព័ន្ធ​នឹង​ជម្លោះ​ដី​ធ្លី​​ក្នុង​ពេល​ថ្មីៗ​នេះ​មែន​ឬ​អត់​។ កាលពីឆ្នាំ​២០០៤ អ្នក​ភូមិ​១២នាក់​ នៅ​ភូមិជ្រោយស្នា​ ត្រូវ​បាន​​គេ​ចាប់​​ឃុំ​ខ្លួន​រយៈ​​​ពេល​ខុស​ៗគ្នា ចាប់​ពី​ប្រាំពីរខែ​រហូត​ដល់​មួយ​ឆ្នាំ​ បន្ទាប់​ពី​អ្នក​ជំនួញ​ក្នុង​ស្រុក​ម្នាក់​ឈ្មោះ​ អ៊ាង អឿន បាន​ចោទ​ពួកគាត់​​ថា បាន​រំលោភ​យក​ដី​ដោយ​ខុស​ច្បាប់​។ លោក នួន សាន ព្រះ​រាជអាជ្ញាអមសា​​​លា​​​​ដំបូង​ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍ថា លោក ពេជ្រ...

មន្ត្រី​ព្រៃ​ឈើ​អះ​​អា​ង​​ថា​មាន​កា​​រ​កាប់​ឈើ​ខុស​ច្បាប់​ដោ​យ​ក្រុ​ម​ហ៊ុន​​វៀត​ណាម​​ ​នៅ​ក្នុង​ខេត្ត​រតនគិរី​

ក្រុម​មន្ត្រី​​បា​ន​និ​យា​យ​កាល​ពី​ម្សិល​​មិញ​ថាអំឡុង​​កា​រ​ស៊ើ​ប​អង្កេត​រួ​ម​គ្នា​ជាមួ​យ​នគរបា​លនិង​​កង​រាជ​អា​​វុធ​ហត្ថ​​​កា​ល​ពី​សប្តា​ហ៍​មុន​ ​រដ្ឋ​បា​ល​ព្រៃ​ឈើ​​បា​ន​​រក​ឃើញ​​​ភ័ស្តុតា​ង​​​អំ​ពី​​កា​រ​កាប់​ឈើ​​ខុស​​ច្បាប់​ទ្រង់​ទ្រាយ​ធំ​​ដោ​យ​ម្ចាស់​ក្រុម​ហ៊ុន​​ដី​សម្បទាន​​​ចម្ការ​កៅ​ស៊ូ​ជា​ជន​​​ជាតិ​វៀត​ណាម​​ នៅ​ក្នុង​ស្រុក​​​អូរ​យ៉ា​ដាវ ​ខេត្ត​​រតនគិរី​។     លោក ផាន ភឿន នាយ​រង​ខណ្ឌ​រដ្ឋ​បាល​​ព្រៃ​ឈើ​​ខេត្ត បា​ន​​មា​ន​​ប្រ​សាសន៍​ថា ​​អំឡុង​ពេល​​​​ស៊ើប​អង្កេត​​​ដែល​បាន​​​ចាប់​​ផ្តើម​​កា​ល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ មន្ត្រី​រដ្ឋ​បាល​​ព្រៃ​ឈើ​បា​ន​​រក​ឃើញ​​​ឈើ​ជា​ង​​១.០០០កំ​ណាត់​​​នៅ​លើ​​ដី​​​របស់​​ក្រុម​ហ៊ុន​ចម្ការ​កៅ​ស៊ូ​ Day Dong Yoeun ​ដែល​បា​នទទួល​​​ដី​​សម្បទា​ន​​​សេដ្ឋ​កិច្ច​​​ទំហំ​៤.០០០​ហិកតា​កាល​ពី​​ឆ្នាំ​២០០៧។ ​​លោក​បា​ន​​មា​ន​ប្រ​សាសន៍​ថា“ យើង​បា​ន​​រក​ឃើញ​​ឈើ​​ចំ​នួន​១.០៩១កំ​ណាត់នៅ​ក្នុង​​ដី​សម្បទា​ន​​របស់ក្រុម​ហ៊ុន​នេះ ហើយ​យើង​​បា​ន​បញ្ជា​​ឲ្យ​ពួ​ក​គេ​​បង់​ពន្ធ​​លើ​ឈើ​ទាំង​នេះ ​សម្រាប់​ចំ​ណូល​​ជាតិ​”។​លោក​បា​ន​បន្ថែម​ថា ឈើ​នេះ​​​កាប់​នៅ​ក្នុង​ដី​ព្រៃ​ ដែល​​​​សុទ្ធ​តែ​ជា​​អំពើ​​​ខុស​​ច្បាប់​​ទាំង​អស់​។ លោក ផាន ភឿន បន្តទៀតថា “យើង​ដឹង​ថា​ កា​រ​កា​ប់​​ឈើ​នេះ ​ខុស​​ច្បាប់ ​ហើយ​បើទោះ​​ជា​​ក្រុម​ហ៊ុន​នេះ​មិន​បា​ន​គោ​រព​​កិច្ច​ព្រម​ព្រៀង​​របស់​ខ្លួន​​ជាមួ​យ​​ក្រសួ​ង​កសិកម្ម​​ក៏​ដោ​យ ក៏​​ខ្លួន​​បាន​យល់​ព្រម​​បង់​ពន្ធ​​លើ​​ឈើ​ដែល​កាប់​រួ​ច​ដែរ ហើយ​យើង​​បា​ន​ទទួល​​កា​រ​បង់​ពន្ធ​ដែល​​នឹង​​​ដាក់​ជា​​ចំ​ណូល​រដ្ឋ​​”។ លោក ផាន ភឿន បា​ន​​ថ្លែង​ថា ​រដ្ឋា​ភិបាល​សម្រេច​ចាត់​វិធាន​កា​រ​​​បន្ថែម​ទៀត ​​​ចំពោះ​​​​ក្រុម​ហ៊ុន​នេះក៏​អត់​នោះ​ ​អាស្រ័យ​លើ​​​សេចក្តី​​សម្រេច​​របស់​ក្រ​សួង​កសិ​កម្ម​​ ដែល​បា​ន​ស្នើ​​សុំ​​​របាយ​ការណ៍​​អំ​ពី​​លទ្ធផល​នៃ​ការ​សើុប​អង្កេត​​របស់​រដ្ឋ​បា​ល​ព្រៃ​ឈើ​។ “ របាយ​ការណ៍​​នេះ​​នឹ​ង​ត្រូវ​បញ្ជូន​​ទៅ​​ថ្នាក់​ជាតិ​នៅ​ពេល​ឆាប់​ៗ​នេះ​...។ ​យើ​ង​នឹង​​អនុវត្ត​​តា​ម​បទ​​បញ្ជា​​ពី​ថ្នាក់លើ​​ថា ​តើ​ត្រូវ​ដោះ​ស្រាយ​រឿង​នេះ​​ជា​មួយ​​តុលា​ការ​ឬ​យ៉ាង​ណា​​​”។ ​មន្ត្រី​មូល​ដ្ឋាន ​​​និង​​អ្នក​ភូមិ​​ជន​ជាតិ​ភាគ​​តិច​ ចារ៉ាយ ​ដែល​រស់​នៅ​ក្នុង​​ភូមិ​​ឡុំ​ ​ឃុំប៉ក់​​ញ៉ៃ ​បា​ន​​ចោទ​ក្រុ​ម​ហ៊ុន​...

កម្មករ​​​៥.០០០​​​នាក់មក​​​ពី​​​រោង​​​ចក្រ​​​ផ្សេងៗ​​​ ក្នុងរាជធានី​​​ភ្នំ​​​ពេញ​​​បន្ត​​​ធ្វើ​​​បាតុកម្ម​​​សុំ​​​ដំឡើង​​​ប្រាក់​​​ខែ 

កម្មករកាត់ដេរ​​​ប្រហែល​​​១.០០០​​​នាក់ ​បាន​​នាំគ្នា​​​តវ៉ា​​​នៅ​​​ក្នុងខណ្ឌ​​​ពោធិ៍សែន​ជ័យ​ដើម្បីទាម​​​ទារ​​​ឲ្យដំឡើង​​​ប្រាក់ឈ្នួល​​​របស់​​​ពួកគេក្នុងការ​​​តវ៉ា​​​លើក​​​ទី​​​៣​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ថ្ងៃនេះ ដែល​​​មាន​​​​​​ការ​ចូល​​​រួម​​​ពី​កម្ម​ករ​​ជាង​​​៥.០០០​​​នាក់​​​ មក​​​ពី​​​រោង​​​ចក្រ​​​ផ្សេងៗ​។

អង្គការសិទ្ធិមនុស្សបង្កើតប្រតិទិន​ថ្មី​សម្រាប់​រាប់​​ថ្ងៃ​ជាប់​ពន្ធ​នាគារ​របស់​លោក ម៉ម សូណង់ដូ

អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​កាល​ពី​ម្សិលមិញ​ បានបង្ហាញ​ប្រតិទិន​ថ្មី​មួយ ដែល​ខ្លួន​បានយក​មក​ប្រើ​សម្រាប់​រាប់​ថ្ងៃ​ជាប់​ពន្ធនាគារ​របស់​លោក​ ម៉ម សូណង់ដូ ម្ចាស់​វិទ្យុ​​សម្បុក​ឃ្មុំ​ ដើម្បី​ឲ្យ​ដឹង​ថា តើ​លោក​ជាប់​ពន្ធ​នា​គារ​បាន​ប៉ុន្មាន​ថ្ងៃ​ហើយ​។ ជាការ​ពិត​ បើ​រាប់​ចាប់​តាំង​ពី​ថ្ងៃ​ ​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ គឺ​មាន​រយៈ​ពេល​ប្រាំមួយ​ខែ ឬក៏​១៨០​ថ្ងៃ​មក​ហើយ​។ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​សង្ឃឹម​ថា យុទ្ធនាការ​នេះនឹង​ដាក់​សម្ពាធ​​លើ​រដ្ឋា​ភិបាល​ ដើម្បី​ឲ្យ​ដោះ​លែង​លោក​ ម៉ម សូណង់ដូដែល​ត្រូវ​តុលាការផ្ដន្ទាទោស​ កាល​ពី​ខែ​តុលា ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០​ឆ្នាំ​ ពីបទ​​ញុះញង់​ឲ្យ​បង្កើត​ចលនា​អបគមន៍​ក្នុង​ខេត្ត​ក្រចេះ​ ដែល​​មជ្ឈដ្ឋាន​ទូទៅ​ជឿថា ជា​ការ​ចោទ​ប្រកាន់​មិន​ត្រឹម​ត្រូវនោះ។ ប្រតិទិនទាំងពីរនេះ ជា​ប្រភេទបដា​ដ៏ធំ​មួយផ្ទាំង ​មាន​កម្ពស់​ និង​ទទឹង​ប្រហែល​១,៥ម៉ែត្រ​ ដោយនៅ​លើ​បដា​នោះ​ មាន​សរ​សេរ​អក្សរ​ធំៗ​ថា “ ដោះ​លែង​លោក​ ម៉ម សូណង់ដូ”ព្រម​ទាំង​មាន​រូប​ថត​របស់​លោកទៀតផង។ ថ្លែង​នៅ​ពេល​បើក​យុទ្ធនាការ​នេះ  លោក​​អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា អង្គការរបស់លោក​នឹង​យក​បដាទាំង​នេះ​ទៅដាក់​បង្ហាញ​នៅ​មុខ​ការិយាល័យ​ទាំង​ពីរ​​​របស់​ខ្លួន​ ដែល​ស្ថិតក្នុង​រាជ​ធានី​ភ្នំពេញ អមដោយប្រតិទិន ​សម្រាប់​រាប់​ថ្ងៃ​​​ ដែលលោក​ ម៉ម សូណង់ដូ បាន​ចំណាយ​​នៅ​ក្នុង​ពន្ធនាគារ​ ចាប់​តាំង​ពី​លោក​ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដាមកនោះ​។ លោក​បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជានឹង​ធ្វើ​បដា ដែល​មាន​ប្រតិទិន​តូច​ៗ​ជា​ច្រើន​ទៀត​ ដើម្បី​យក​ទៅ​ចែកជូន​បណ្តា​អង្គការ​ផ្សេង​ៗ​ និង​តាម​បណ្តា​សហ​គមន៍​ព្រម​ទាំងចែក​ឲ្យ​អ្នក​គាំ​ទ្រ​ ដែល​ក៏​ចង់​យក​​បដា​ទាំង​នេះ​ ទៅ​ដាក់​បង្ហាញ​ដែរ​នោះ។ លោក...

និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ចាប់​​​ផ្ដើម​​​​កម្មវិធី​​​ប្រគល់ប័ណ្ណ​​​កម្មសិទិ្ធ​​​ដី​​​ធ្លី​​​ដំណាក់​​​កាល​​​ទី​​​២​​​​​ ក្នុង​​​ខេត្ត​​​ចំនួន​​​១៩

កាល​​​ពី​​​ម្សិល​​​មិញ និស្សិតស្ម័គ្រ​ចិត្ត​​​ជាង​​​២.០០០​​​នាក់ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​វាស់​​​វែង​​​ដី​​​នៅ​​​​តាម​ខេត្ត​ចំនួន​១៩​​​ ​ដើម្បី​​ចាប់​​​ផ្ដើម​​​ដំណាក់​​​កាល​​​ទី២ នៃ​​​កម្មវិធី​​​ប្រគល់​​​ប័ណ្ណ​​​កម្ម​​​សិទិ្ធដី​ធ្លី នៅ​​​ទូ​​​ទាំង​​​ប្រទេស​​​របស់​​​លោក​​​​​​នាយក​​​​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន។ ក្នុង​ចំណោម​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​២.០១៦​នាក់​ មាន​និស្សិត​​​​ថ្មី និង​ចាស់​​​​ចំនួន​​​១.៣៦២​​​នាក់​​​កំពុង​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ដំ​​​ណាក់​​​កាល​​​ទី​​​២នៃ​​​កម្មវិធី​​​នេះ។ អំឡុង​​​ពេល​​​ប្រារព្ធ​​​ពិធី​​​​នៅ​​​កោះពេជ្រ​​​លោក ​​​អឹុ​ម ឈុនលឹម រដ្ឋមន្ត្រី​​​ក្រសួង​​​​រៀប​ចំ​ដែនដី​​​ និងនគ​​​រូបនីយកម្ម ​​​មាន​​​ប្រសាសន៍​​​​​​ថា “ខ្ញុំមាន​​​ជំនឿថា នៅ​​​ក្នុង​​​ដំណាក់​​​កាល​​​ទី​​​២​​​នេះ​​​យើង​​នឹង​​​ទទួល​​​បាន​​​លទ្ធផល​​​ជា​​​ច្រើន​​​ទៀត ពី​​​ព្រោះ​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​មួយ​​​ចំនួន មាន​​​បទ​​​ពិសោធរួច​​​ហើយ។ ​​​មន្ត្រី និង​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​របស់​​​យើង​​​ទាំង​​​អស់ បាន​​​ប្ដេជ្ញា​​​វាស់​​​វែង​​​ដី​​​​ឲ្យ​បាន​​​​១លាន​​​ហិកតា ដោយ​ត្រូវ​​បញ្ចប់​ការ​វាស់​វែង​​ដី​ឲ្យ​បាន​​​​​​​៥០​​​ភាគ​​​រយនៃ​​​​​​ទិស​​​ដៅ​​​​ មុនពេល​ធ្វើ​​​​យុទ្ធនា​​​ការ​ឃោសនា​​​​បោះ​​​ឆ្នោត​​​”​​​។ លោក អឹុ​ម​​​ ឈុនលឹម បាន​​​មាន​​​ប្រសាសន៍បន្ថែម​​​ថា នៅ​​​​​​សល់​​​​​​៥០​​​ភាគ​​​រយ​ទៀត​នឹង​​​ត្រូវ​​​បញ្ចប់​​ត្រឹម​​​ខែ​​​មីនាឆ្នាំ​​​២០១៤។​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​ទាំង​​​នេះ នឹង​​​វាស់​​​វែង​​​ដី​​​នៅ​គ្រប់​ខេត្ត​​​ទាំង​​​​​​អស់ លើក​​​លែង​​​តែខេត្ត​​​កណ្ដាល ខេត្ត​​​កែប​​​​​​ប៉ៃលិន ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ និង​​​ខេត្ត​​​ស្វាយរៀង​​​។ អំឡុង​​​ដំណាក់​​​កាល​​​​​​​​ទី១ នៃ​​​កម្មវិធី​​​នេះ ពី​​​ខែ​​​​​​កក្កដា ដល់​​​ខែ​​​ធ្នូ​​​ឆ្នាំ​​​មុន​​​​​​ ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​វាស់​​​វែង​​​ដី​​​​បាន​ចំនួន​​​៥៨០.០០០​​​ហិកតាឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ចំនួន​​​៣៥០.០០០​​​គ្រួសារ​​​​​​។ កាល​​​ពី​​​ដើម​​ខែ​​​នេះ លោក ហ៊ុន...

សាលា​រាជធានី​​ និង​​​ក្រសួង​មហាផ្ទៃ​​ខ្វែង​គំនិតគ្នា​​​​ជុំវិញកិច្ច​សហការ​

មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ កាលពី​ម្សិល​មិញ​លោកកែប ជុតិមា អភិបាល​រាជធានី​ភ្នំពេញ​ បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​ជំរុញ​ឲ្យ​កង​កម្លាំង​នគរបាល​ជាតិ​សហ​ការ​ឲ្យ​បាន​​ជិត​ស្និទ្ធ​ថែម​ទៀត​ជាមួយ​នគរ​បាល​​​​រាជធានី​ភ្នំពេញ​ នៅ​ពេល​​​​ធ្វើ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​រាជធានី​។ ទោះ​បី​​លោក កែប ជុតិមា មិន​បាន​បញ្ជាក់​ច្បាស់​លាស់​ជា​សាធារណៈ​​ពី​មូល​ហេតុ​ ដែល​លោក​ស្នើ​ឲ្យ​មាន​​កិច្ច​សហប្រតិបត្តិការ​​ជិត​ស្និទ្ធ​រវាង​មន្ត្រី​នគរបាល​ជាតិ​ក៏ដោយ​ ក៏​សំណើ​​​របស់​លោក ​ដែល​​លើក​ឡើង​​​ដំបូង​​​អំឡុង​កិច្ច​ប្រជុំ​សម្ងាត់​នៅ​សាលា​រាជ​ធានី​ភ្នំពេញ កាលពី​សប្តាហ៍មុន​នោះ​​ ​ធ្វើ​ឡើង​​​មួយ​ថ្ងៃ​បន្ទាប់​ពី​​មាន​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធអីុន​ធើណិត​​កាល​ពី​ថ្ងៃ​ទី​៥​ខែ​មករា​។ អំឡុង​ប្រតិបត្តិ​ការ​​នោះនគរបាល​ជាតិ​បាន​​ច្រឡំ​ឆ្មក់​ចូល​ភូមិគ្រឹះ​​​មួយ​​របស់​លោក អឹុម សិទ្ធី រដ្ឋមន្ត្រីក្រសួង​អប់រំ​។ លោកឧត្តម​សេនីយ៍ឯក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ ដែល​មាន​វត្តមាន​ក្នុង​កិច្ច​ប្រជុំ​ កាលពីម្សិលមិញ​នោះ​មាន​ប្រសាសន៍​ថា " អាជ្ញាធរ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ថា នគរបាល​ជាតិ និង​អាជ្ញាធរ​រដ្ឋា​ភិបាល​គួរតែ​ជម្រាប​​លោក​នៅ​​​​មុន​ពេល​ពួកគេ​ចាប់​ផ្តើម​ធ្វើការអ្វី​មួយ​​"។ លោកឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ...

រដ្ឋាភិបាល​បញ្ជា​ឲ្យ​ម្ចាស់​ហាង​ផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​​ប្រាំ​បី​ថ្ងៃ​អំឡុង​ពិធី​ថ្វាយ​ព្រះ​ភ្លើងព្រះ​បរម​សព

ម្ចាស់​ហាង​នៅ​ក្នុង​ខណ្ឌដូន​ពេញ ក្នុង​រាជ​ធានី​ភ្នំពេញ បាន​និយាយ​កាល​ពី​ម្សិលមិញថា ពួកគេ​នឹង​មិនធ្វើតាម​​​សារាចរ​ណែនាំ​របស់​រដ្ឋា​ភិបាល​ឲ្យ​ផ្អាក​ការ​រក​ស៊ី​របស់​ខ្លួន​រយៈ​ពេល​ប្រាំបី​ថ្ងៃ ដើម្បី​ចូល​រួម​កាន់​ព្រះ​រាជ​មរណ​​ទុក្ខ​ជា​លើក​ទី២​របស់​​សម្តេច​ឪ​ ព្រះ​នរោត្តម​ សីហនុ​​ ​នោះទេ។ កាលពី​ថ្ងៃ​អាទិត្យ​​​ម្ចាស់​ភោជនីយដ្ឋាន​ និង​ហាង​លក់​ទំនិញ​នានា​​នៅ​តាមមហា​វិថី​សុធារស​ ផ្លូវ​​​​​លេខ​១៣​ ផ្លូវ​​​លេខ១៧៨​ និងផ្លូវ​​លេខ​១៨៤ បាន​​ទទួល​សារាចរ​ណែនាំ​​ពី​រដ្ឋា​ភិបាល​ឲ្យបិទ​​​អាជីវកម្ម​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃទី​៣១ ខែមករា​ រហូត​ដល់​ថ្ងៃទី​៧ខែកុម្ភៈ​។ ​ ពិធី​ដង្ហែ​​ព្រះ​បរម​សព​សម្តេច​ឪ​​ នរោត្តម​សីហនុ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​ និង​​​ថ្វាយ​ព្រះ​ភ្លើង​នៅថ្ងៃទី​៤ ខែកុម្ភៈ។ លោក សំ រិទ្ធី ​ចៅ​សង្កាត់​រង​នៃ​​សង្កាត់​ជ័យ​​ជម្នះ​មាន​ប្រសាសន៍ថា ​មិន​មាន​ការដាក់​ទោស​ចំពោះ​ម្ចាស់​ហាង​ទាំង​នោះ​ទេ​​ ប្រសិន​បើ​ពួក​គេ​នៅ​តែ​​បន្ត​ការ​រក​ស៊ី​របស់​​ខ្លួន​នោះ​ ប៉ុន្តែ ពួក​គេ​ “ អាច​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​​មក​ជួប​មន្ត្រី​សង្កាត់​” ប្រសិន​បើ​ពួកគេ​មិន​គោរព​តាម​បទបញ្ជា​នេះ​។ លោក​មាន​ប្រសាសន៍បន្ត​ថា “យើង​ចង់​ការពារ​ និង​ធានា​សន្តិសុខ​ឲ្យ​បាន​តឹង​រឹង ​។ យើង​​ព្រួយ​បារម្ភ​ខ្លាច​​ភោជនីយដ្ឋានខ្លះ​លក់​​គ្រឿង​ស្រវឹុង​ ​និង​មាន​​មនុស្ស​ស្រវឹង​ស្រា​វាយ​តប់គ្នា​​បណ្តាល​ឲ្យ​មានស្ថាន​​ភាព​រញ៉េរញ៉ៃ​នៅ​ទី​​នោះ​”។​ លោក​បាន​បន្ថែម​ថា ផ្ទះ​សំណាក់​​ខ្លះ​អាច​អនុញ្ញាត​ឲ្យ​​បើក​ទទួល​ភ្ញៀវ​ស្នាក់​នៅ​បាន...

​​​អ្នកតវ៉ា​​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញនៅ​សហគមន៍​បឹង​កក់​ ធ្វើ​​​បាតុកម្ម​​​​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​មហា​​​ផ្ទៃ

ក្រុម​​​អ្នក​​​តវ៉ា​​​​ប្រឆាំង​នឹង​ការ​​​បណ្ដេញ​​​ចេញ​​​ចំនួន​​​៧០​​​នាក់ មក​​​ពី​​​សហគមន៍​​​បី​​​នៅក្នុង​​រាជធានី​​​ភ្នំ​​​ពេញ បាន​​​​​​តវ៉ា​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​មហា​​​ផ្ទៃ កាល​​​ពីម្សិល​​​មិញ​ ដើម្បី​​​ប្រឆាំងនឹង​​​ការ​​​ប្រើ​​​ខែល​​​ឆក់​​​របស់​​​នគរ​បាល​បង្ក្រាប​​​កុបកម្ម​​​ ដែល​​​បាន​​​ដាក់​​​ពង្រាយ ​​​កាល​​​ពី​​​ពេល​​​ថ្មី​​​ៗនេះ។ អ្នក​​​ស្រី ទេព វ៉ាន្នី​ អ្នកភូមិ​​បឹង​​​កក់ ដែល​​​បាន​​​ចូល​​​រួម​​​ជា​​​មួយ​​​​​​ក្រុម​​​អ្នក​​​​ភូមិ​ផ្សេង​ទៀត​​​​​​​មក​​​ពី​​ភូមិ​​​ថ្ម​​​គោល និង​​​សហគមន៍​​​បុរីកី​​​ឡា ​អំឡុង​​​ពេល​​​តវ៉ា​​​រយៈ​​​ពេល​​​ពីរ​​​ម៉ោង​​​នោះ​​​​​​បាន​​​និយាយ​​​ថា “ ក្នុងពេល​ថ្មីៗ​​​​​​នេះ​​​នគរ​​​បាល​​​ចាប់​​​ផ្ដើម​​​​​​ប្រើ​​​ខែល​​​ឆក់ ហើយ​ពួក​គេ​បាន​ប្រើ​វា​ ពេល​​​យើង​​​​​​តវ៉ា​​​កាល​​​ពី​​​ពេល​​​ថ្មីៗ​​​នេះ។ យើង​​​មិន​​​អាច​​​ទទួល​​​យក​​​សកម្ម​​​ភាពដ៏​​​​ព្រៃ​​​ផ្សៃ​​​បែប​​​នេះ​​​បាន​​​ទេ ពីព្រោះការ​​​ធ្វើ​​​បែប​​​នេះ គឺ​​​ជា​​​​​​ការ​​​ធ្វើ​​​ទារុណ​​​កម្ម​មក​លើ​​​យើង​​​ទាំង​​​អស់​​​គ្នា”។ ចាប់តាំង​​​​ពី​​​ខែ​​​ធ្នូ​​​មក មន្ត្រី​​​នគរ​​​បាល​​​បង្ក្រាប​​​​កុបកម្ម​​​រារាំង​​ការ​តវ៉ា​​​បី​​​កន្លែង​​​នៅ​​​ទូ​​​ទាំង​​​រាជ​ធានី​​​ភ្នំពេញ ដោយ​​​​មាន​​​ប្រើ​ខែល​ពណ៌ស ​និង​​​ពណ៌​​​ខៀវ ដែល​ចរន្ដឆក់​យ៉ាង​ខ្លាំង​ផលិតដោយ​​​​​ក្រុម​​​ហ៊ុន Sang Min International ​​​នៅ​​​កោះ​តៃវ៉ាន់។ ​​​អំឡុង​​​ពេល ​​​តវ៉ា​​​មួយ​​​ក្នុង​​​ចំណោម​​​ការ​​​តវជាច្រើន​នគរបាល​​​ម្នាក់ បាន​​​កាន់​​​ខែល​​​​​​ឆក់​​​ស្ត្រី​​​ម្នាក់  និង​​​បាន​​​ធ្វើ​​​ឲ្យ​​​គាត​​​់រង​​​របួស។ ទោះបី​​​ជា​​​មាន​​​ការ​​​បដិសេធ​​​កាល​​​ពី​​​ដំបូង​​​ថានគរបាលមិន​​​បាន​​​ប្រើ​​​ខែល​​​ឆក់​ក្រុម​​​អ្នក​​​តវ៉ា​​​ក៏​​​ដោយ ក៏​​​លោក​​​ឧត្ដម​​​សេនីយ៍​​​ឯក ​ខៀវ ​សុភ័គអ្នក​​​នាំ​​​ពាក្យ​​​ក្រ​​​សួង​​​មហា​​​ផ្ទៃ ​​​មាន​​​ប្រសាស​​​ន៍​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​ ក្រសួង​​​មហា​​​ផ្ទៃ​​​នឹង​​​​​​សើុប​​​អង្កេត​​​ តាមការ​​​​​​តវ៉ា​​​​​​របស់​​​ក្រុម​​​អ្នក​​​តវ៉ា​​​ទាំង​​​នេះ​។ លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ ខ្ញុំ​​​បាន​​​ដឹង​អំពី​​​​ការ​​​តវ៉ា​​​នេះ ហើយ​​​យើង​​​នឹង​​​សើុប​​​​អង្កេត​”។ លោក ខៀវ​​​ សុភ័គ ​​​​​​មាន​​​ប្រសាស​​​ន៍​បន្ថែម​​ថា “ក្រសួង​​​មហា​​​ផ្ទៃ មិន​​​ដែល​​​ប្រើ​​​ខែល​​​ឆក់​​​នោះ​​​ទេ។ ប៉ុន្តែ ខ្ញុំ​​​ទទួល​​​ស្គាល់​​​ថា ​នគរបាល​​​អាចប្រើ​​​ដំបង​​​ឆក់”។ ការ​​​តវ៉ា កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​ខាង​​​មុខ​​​ក្រសួង​​​​មហា​​​ផ្ទៃ​​​ គេ​​​មិន​​​បាន​​​ឃើញ​​​នគរ​​​បាល​​​មាន​​​ខែល​​​​ឆក់​​​ពណ៌ខៀវ ​​​និង​​​ពណ៌ស​​​នោះ​​​ទេ។ កាល​​​ពី​​​ម្សិល​​​មិញ ​​ក្រុម​​​អ្នក​​​តវ៉ា បាន​​​ទាម​​​ទារ​​​ឲ្យ​​​រដ្ឋាភិបាល​​​ដោះ​​​លែង​​​អ្នក​​​ស្រី យ៉ម ​បុប្ផា ​ជាសកម្ម​ជន​​​ប្រឆាំង​​​នឹង​​​ការ​​​បណ្ដេញ​​​ចេញ ដែល​​​ត្រូវ​​​បាន​​​តុលាការ​ផ្តន្ទាទោស​ កាល​​​ពី​​ខែ​​​ធ្នូឲ្យ​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ពី​​​បទ​​​​ពាក់​ព័ន្ធ​នឹងការ​​​​វាយ​​​តប់​គ្នា​​​​។ នៅ​​​ម៉ោង​​​ប្រ​ហែល​៩​​​ព្រឹក តំណាង​​​​​​ក្រុម​​​អ្នក​​​តវ៉ា​​​ចំនួន​​​ប្រាំពីរ​​​​​​រូប ទទួល​បាន​ការ​​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​ក្រសួង​​​មហាផ្ទៃ ដើម្បី​​​​ចរចា​​​ការ​ទាម​ទាររបស់​ពួក​គេ​រយៈ​​​ពេល​​​៣០​​​នាទី​​​។ អ្នកស្រី​ ប៉ាវ សុភា អាយុ​​​៣៦​​​ឆ្នាំ ជា​​​អ្នក​​​ភូមិ​​​បឹងកក់ ​បាន​​​និយាយ​​​ថា “ យើង​​​បាន​​​ជួប​​​​​​មន្ត្រី​រដ្ឋបាល ហើយ​​​ក្រុម​​​មន្ត្រី​​​ទាំង​​​នេះបានសន្យា​​​ថា ​​​នឹង​​​​​​បង្កើត​​​គណៈ​​​កម្មាធិការ​​​មួយ ដើម្បី​​​​​​សើុប​​​អង្កេត​​​​​​ការ​​​ទាម​​​ទារ​​​របស់​​​ពួក​​​យើង​”​។ លោក មែ៉ន ​​​​​​បុ៊ន​​​រិទ្ធិ ប្រធាន​​​នាយក​​​ដ្ឋាន​​​រដ្ឋ​​​បាល ក្រសួង​​​មហា​​​ផ្ទៃ បាន​​​មាន​​​ប្រសាសន៍​​​ថាក្រសួង​​​មហា​​​ផ្ទៃ កំពុង​​​ធ្វើ​​​ការងារ ដើម្បី​​​ស្វែង​​​រក​​​ដំណោះ​​​ស្រាយ​​​មួយ​​​ឲ្យ​​​ក្រុម​​​អ្នក​​​តវ៉ា​​​​​​ទាំង​​​នេះ។​​​លោក បាន​​​មាន​​​ប្រសាសន៍​​​ថា“ ខ្ញុំ​​​កំពុង​​​រៀប​​​ចំ​​​ឯកសារ​​​ផ្នែក​រដ្ឋបាល​​ សម្រាប់​​​ឲ្យ​​​​មន្ត្រី​​​ថ្នាក់​​​លើ​រក​​​ដំណោះ ស្រាយ​​​ជូន​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​នេះ​”។ លោក​នាយ​ក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ធ្លាប់បាន​សន្យា​កាត់ដី​ចំ​នួន​​១២,៤៤​ហិកតា ចេញពី​គម្រោង​​​​​​អភិវឌ្ឍន៍របស់​​ក្រុ​ម​ហ៊ុ​ន ស៊ូ​​​កា​គុ ​​របស​់​លោក ឡៅ ម៉េង​ឃិន ​សមា​​ជិក​ព្រឹទ្ធ​សភា​​​​​មក​ពី​គណ​បក្ស​ប្រជា​​ជ​ន​កម្ពុជា សម្រាប​់ទុក​ឲ្យ​ប្រ​ជា​ព​លរដ្ឋ ដែលទទួលផលប៉ះពាល់​តែ​មិនទាន់ បាន ចែកដាច់ ស្រេចនៅឡើយ​៕ប្រែសម្រួលដោយ ស៊ុំ សុខភុំ

បុរស​ពីរនាក់​ត្រូវ​​​ចាប់​ខ្លួន​​ពី​បទ​​ជួញ​​ដូរ​​ពស់​ថ្លាន់ និង​សត្វ​​ទន្សង​មួ​យ​ក្បាល ក្នុង​រាជធានីភ្នំពេញ

កាល​ពី​ថ្ងៃ​អាទិត្យ​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរសពីរនាក់​​ក្នុង​រាជ​ធានី​ភ្នំពេញ​​​ពី​បទ​​ជួ​ញដូរ​​​សត្វ​ល្មូន​ទម្ងន់​​​ជា​ង​៤០​គី​ឡូ​ក្រាម​ នៅ​ពេល​​ពួ​ក​គេ​​​កំពុង​​​​ដឹក​​ពស់ថ្លាន់​​​ចំ​នួ​ន​ប្រាំ​ក្បាល​​​ទៅ​​រក្សា​​ទុ​ក​ក្នុង​ផ្ទះ​​ជួ​ល​មួ​យ​​នៅ​ក្នុង​​ខណ្ឌ​​ទួ​ល​គោក​។ ​​លោក ប៊ុ​ន សុខសារ៉ា​វុធ នាយ​ប៉ុស្តិ៍​នគរបា​ល​​សង្កាត់​ទឹក​ល្អក់​១ ​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​ឈ្មោះ សុខ ឌីង ​អាយុ​​៤០​ឆ្នាំ​ និង​ឈ្មោះ  ​សុខ  ធី ​​អា​យុ​២២ឆ្នាំ ​​បា​ន​​រក្សាទុក​​​ពស់​ថ្លាន់​ចំ​នួន​បួ​ន​​ក្បាល​​​ និង​ទន្សង​មួ​យ​ក្បាល​។ ​ លោក​​​​បា​នមាន​ប្រសាសន៍​​បន្ត​ថា“ សត្វ​ទន្សង​នេះ​មា​ន​ទម្ងន់​​​​​ប្រហែល​ជា​ពីរ​គីឡូ​ក្រាម​ ​និង​ពស់​ថ្លា​ន់​ចំនួ​នបួ​ន​ក្បាល​​ទម្ងន់​​​ប្រហែល​​៤០​គី​ឡូក្រាម”។ ​លោក​​មាន​ប្រសាសន៍​បន្ថែមទៀត​​​ថានគរបាល​បា​ន​ចាប់​ខ្លួន​​បុរស​ទាំង​ពីរ​នាក់​នេះ​ បន្ទាប់​ពី​​​ទទួល​បា​ន​ព័ត៌​មា​ន​​ពី​អ្នក​ស្រុក​​ដែល​សង្ស័​យ​ថា ​មា​ន​កា​រ​ជួញ​​ដូ​រ​​សត្វ​ព្រៃ​កើត​ឡើង​​នៅ​ក្នុង​ផ្ទះជួល​​នោះ​។ លោក សុខសារ៉ា​វុធ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ជ​ន​សង្ស័យ​ទាំ​ង​​ពីរ​នាក់​នេះ បា​ន​​សារ​ភាព ប៉ុន្តែ​​ពួ​ក​គេ​បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បា​នជួ​ល​ឲ្យ​ដឹក​​សត្វ​ល្មូ​ន​នេះ​ ​ហើយ​ពួ​កគេ​មិន​មែ​ន​ជា​ម្ចាស់​​សត្វ​ល្មូ​នទាំង​​នេះ​ទេ​​”។ ​​លោក ហួត ​ចាន់​យូ​រ៉ាន់ អធិកា​រ​​នគរបា​ល​​ខណ្ឌ​ទួល​គោក ​បា​ន​មាន​ប្រ​សាសន៍​ថា...

MEDIA FEEDS

Popular

video

ស្ត្រីដែលជាប់ពន្ធនាគាររឿងថ្នាំញៀនតម្លៃ១ ម៉ឺនរៀល ត្រូវបានដោះលែង ក្រោយកូនរបស់ខ្លួនស្លាប់ក្នុងពន្ធនាគា

តុលាការក្រុងភ្នំពេញ បានសម្រេចដោះលែងស្ត្រីម្នាក់ដែលជាប់ពន្ធនាគារ ក្នុងសំណុំរឿងគ្រឿងញៀនតម្លៃត្រឹមតែ១ម៉ឺនរៀល។ ការសម្រេចផ្តល់សេរីភាពដល់ស្ត្រីរូបនេះ ក្រោយពេលកូនស្រីរបស់គាត់អាយុ៥ខែ ដែលជាប់ពន្ធនាគារជាមួយនោះ បានស្លាប់បាត់បង់ជីវិតកាលពីចុងខែមករា។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលនៅថ្ងៃនេះ ឱ្យដឹងថាគណៈកម្មាធិការនេះបាន ផ្តល់មេធាវីដោយឥតគិតថ្លៃជួយការពារក្តីឱ្យស្ត្រីរូបនោះ។ ក្រោយពីសវនាការលើសំណុំរឿងនេះ តុលាការបានប្រកាសសាលក្រមជាសាធារណៈនៅថ្ងៃទី២៥ ខែកុម្ភៈ ពីបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ សំណុំរឿងគ្រឿងញៀនដែលមានតម្លៃត្រឹមតែ១ម៉ឺនរៀលមួយនេះ តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសស្រ្តីរូបនោះ ដាក់ពន្ធនាគារ២ឆ្នាំ ដោយអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៨ខែ ១០ថ្ងៃ ហើយទោសនៅសល់ប៉ុន្មានត្រូវព្យួរ។