Tuesday, February 18, 2020

ព័ត៌មាន

ចាប់ខ្លួនអ្នក​ចាត់​ការ​ទូ​ទៅ​ក្រុមហ៊ុនដី​សម្ប ទាន​ចម្ការ​កៅស៊ូពីបទបាញ់​អ្នក​ត​វ៉ា

មន្ត្រី​​នគរ​បាល​ និង​មន្ត្រី​សាលា​ដំបូង​ខេត្ត​បាន​និយាយ​​កាលពី​ម្សិ ល​​មិញ​ថា នគរបាល​ខេត្ត​ក្រចេះ​ បាន​ចាប់​ខ្លួនអ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​ហ៊៊ុន​ចម្ការ​កៅ​ស៊ូ TTY ហើយ​ឥឡូ​វ​នេះ​គាត់កំពុង​តែ​ប្រឈម​មុខ​នឹងការ​ចោទ​ប្រកាន់ចំពោះ​ការជាប់ពាក់​ព័ន្ធនៅ​ក្នុងករណី​បាញ់​ប្រហារ កាល​ពីថ្ងៃ​ទី​ ១៨​ខែ​មករា ​លើ​​អ្នក​ភូមិ​បួន​នាក់​ ពី​សំណាក់​សន្តិសុខ​ប្រដាប់​​អាវុធ​របស់​ក្រុម​ហ៊ុន​នេះ។  អាជ្ញាធរ​បាន​ចាប់ខ្លួន​សន្តិសុខ​ពីរនាក់​របស់​​ក្រុម​ហ៊ុន​ TTY កាលពី​ខែ​មុន​ ដោយ​ជាប់​សង្ស័ យ​ថា ពួក​គេ​បានប្រើ​អាវុធ​ AK-៤៧ បាញ់​ប្រហារ​លើ​អ្នក​តវ៉ា​ ដោយ​បង្កឲ្យ​ មនុស្ស​ បួន​នាក់​​ក្នុង​ចំណោម​អ្នក​ភូមិ​មួយ​ក្រុម​ ដែល​តវ៉ា​ប្រឆាំងនឹងកា​រចាប់​យក​ដី​ធ្លី​របស់​ពួក​គេ​ពី​សំណាក់​ក្រុម​ហ៊ុន​នេះរងរបួស ។ លោក​ អ៊ុំ ភី ស្នង​ការ​រង​នគរបាល​ខេត្ត​ក្រចេះ​បាន​មានប្រសាសន៍ថា នគរ​បាល​បាន​ចាប់​ខ្លួន​​លោក​ អ៊ុន ពិសិដ្ឋ អ្នកចាត់ការទូទៅ​ក្រុម​ហ៊ុន TTY កាលពី​សប្តាហ៍​មុន ក្រោយ​ពី​សាលាដំបូង​ខេត្ត​ក្រចេះ​ បានបង្គាប់​ឲ្យ​ចាប់​ខ្លួន​គាត់​។ លោក​បាន​ថ្លែង​ថា “​យើង​ចាប់​ខ្លួន​គាត់​នៅ​ក្នុង​ខេត្ត​ក្រចេះ ក្រោ​យពី​សាលា​ដំបូងចេញ​ដីកា​ចាប់​ខ្លួន​។ យើង​ចាប់​ខ្លួន​គាត់ ដោយ​សារ​គាត់​ បានបំពាន​ច្បា  ប់”។ លោក​ កេត​ សុជាតិ ជាចៅ​ក្រម​ស៊ើប​អង្កេតរបស់សាលាដំបូងខេត្ត​ក្រចេះ បាន​មាន​ប្រសា​សន៍​ថា លោក​ អ៊ុន ពិសិដ្ឋ​ ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ប្រព្រឹត្តអំ​ពើ​ហិង្សា  ​ដោយ​ចេតនា​ មាន​ស្ថានទម្ងន់ទោស​ និង​ពី​បទរក្សា  ទុកអាវុធខុស​ច្បា  ប់​ ហើយ​គាត់​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះ​អាសន្ន​នៅក្នុង​ពន្ធ​នាគារ​ខេត្ត​ក្រចេះ​។ ដោយ​បដិសេធ​មិន​បញ្ជាក់​ឲ្យ​​ បាន​លម្អិត​លោក​ចៅក្រម​ កេត​ សុជាតិ បាន​មាន​ប្រសា​សន៍​ថា “គាត់​ត្រូវបាន​ឃុំខ្លួនតាំង​ពីសប្តាហ៍​មុន​ ហើយ​សាលាដំបូង​កំពុង​តែបន្ត​ស៊ើប​អង្កេត​​សំណុំ​រឿង​​ នេះ”។ កាលពី​ថ្ងៃ​ទី៥ខែ​កុម្ភៈ ក្រុម​ហ៊ុន​ TTY បាន​​បង្ខំចិត្ត​ប្រគល់​ខ្លួន​សន្តិសុខ​ពីរ​នាក់​ ឈ្មោះ កែ សុវណ្ណា អាយុ​៤១​ឆ្នាំ និង​ឈ្មោះ ពិន​ គឹ​ម​ឡេង អាយុ​២៦​ឆ្នាំ ក្រោយ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ចេញ​បញ្ជា​ជាសាធារណៈ​ឲ្យ​នាយក​ ក្រុម​ហ៊ុននេះ​ គឺ​លោក ណា ម៉ារ៉ាឌី ប្រគល់​ខ្លួន​សន្តិសុខ​ទាំង​ពីរ​នាក់នេះ បើមិន​ដូច្នោះ​ទេ ត្រូវ​​ប្រឈម​មុខ​នឹង​ការសាកសួរ​ពីតុលាការ​។ តាំង​ពី​លោក ហ៊ុន សែន បាន​ថ្លែង​មក​ ​​អាជ្ញាធរ​ខេត្ត​ក្រចេះ​ បាន​អះអាង​ថា ​អស់​រយៈ​ពេល​បី​សប្តាហ៍​​មកហើយពួក​គេ​មិន​អាច​រក​ឃើញ​ខ្មាន់​កាំ​ភ្លើង​ ​​បាញ់​អ្នក​ភូមិ​ ដែល​​មានតែដៃទទេនោះទេ។ លោក ណា ម៉ារ៉ាឌី បាន​មានប្រសាសន៍​ថាលោក​​ “​បារម្ភ​យ៉ាង​ខ្លាំង​” ចំពោះ​ការ​ចាប់​ខ្លួន​អ្នកចាត់ការទូទៅ របស់​លោក​​ ហើយ​បាន​អះ​អាងថា បុរស​ម្នាក់​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​។ លោក​បាន​ថ្លែង​ថា “ខ្ញុំ​បាន​បញ្ជូន​មេធាវី​របស់​ខ្ញុំ​ឲ្យ​​ដោះ​ស្រាយ​បញ្ហានេះ​ ដើម្បី​ ជួយ​លោក​ អ៊ុន ពិសិដ្ឋ”។  លោក​បាន​ថ្លែង​អំពី​ការ​ចាប់​ខ្លួន​នេះ​ថា “ខ្ញុំ​មិន​គាំ​ទ្រ​ទង្វើ​នេះ​េទ”។ នៅ​ពេល​សួរ​ថា តើ​លោក​​បារម្ភ​ខ្លាចតុលាការ​នឹង​បង្គាប់ឲ្យ​​ ចាប់​ខ្លួន​លោក​ ឬយ៉ាង​ណា​នោះ លោក​ ណា ម៉ារ៉ាឌី បានឆ្លើយថា “​ខ្ញុំ​មិន​គិត​ដូច្នេះ​ទេ​ ព្រោះយើង​មិន​បានអនុញ្ញាត​ឲ្យ​ សន្តិសុខ​ធ្វើ​ ការ ដូច្នេះ​ឡើយ​។ អ្នក​ចាត់ការ ​របស់ខ្ញុំ​មិន​ទាំង​ដឹង​ថា​ ហេតុអ្វី​បាន​ជា​សន្តិ​សុខ​ទាំង​នោះ ធ្វើ​ដូច្នោះ​ផង​”។ លោក​ ណា ម៉ារ៉ាឌី គ្រប​់​គ្រង​ការ​វិនិយោគ​ មួយ​ចំនួន​ របស់​ក្រុម​ហ៊ុន TTY ដោយ​រួម​មាន​សម្ប ទាន​ដី​ចម្ការ​កៅ​ស៊ូ​ទំហំ៩.៨០០​ហិកតា​នៅ​ស្រុក​ស្នួល​ ក្នុង​ខេត្ត​ក្រចេះ ជាដើម​ ដែល​​មាន​រឿ​ង​ចម្រូង​ចម្រាស​ជាមួយ​អ្នក​ភូមិ​ក្រីក្រ​ចំនួន​ពីរ​បី​រយនាក់​ ដែល​អះអាង​ថា ក្រុម​ហ៊ុន​ TTY កំពុង​តែចាប់​យក​ដី​ចម្ការ​របស់​ពួក​គាត់​។ កន្លង​មក ​លោក ណា ម៉ារ៉ាឌី បាន​បង្ហាញ​ពី​ខ្លួន​ឯង​ថា លោក​ជា​ទី​ប្រឹក្សា​របស់​លោក​ ហ៊ុន សែន។ ក្រុម​បុគ្គលិក​អង្គការ​សិទ្ធិមនុស្ស​​ បាន​ស្វាគម​ន៍​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ ចំពោះ​ការ​ចាប់​ខ្លួន​នេះ​។ លោក​ អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​របស់​អង្គការ​សិទ្ធិ​មនុស្ស​ លីកាដូ​ បាន​មានប្រសាសន៍ថា “​វា​ជាការល្អ​ ដែល​មាន​កា​រ​ចាប់​ខ្លួន​ជន​សង្ស័យ​ ក្រោយ​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគម​ន៍​ចំពោះករណី​នេះ"។ទោះជាយ៉ាង​ណា​ក៏​ដោយ ​លោក អំ សំអាត បាន​ថ្លែង​ថា ក្រៅ​ពី​មនុស្ស​បី​នាក់​ ដែ​ល​ត្រូវ​បាន​ចាប់​ខ្លួន​នេះ លោក​ជឿ​ជាក់​ថា “​នៅ​មាន​មនុស្ស​​ជា​ច្រើន​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​ប្រហារ​នោះ”។ លោក​ អ៊ូច​ ឡេង​ បុគ្គលិក​ផ្នែក​កម្ម​វិធី​ដីធ្លី​...

MEDIA FEEDS

Popular

video

ការទទួលឱ្យនាវាទេសចរណ៍អាមេរិកចូលចតនៅកំពង់ផែខេត្តព្រះសីហនុទទួលបានការគាំទ្រផង និងរិះគន់ផង

នាវាទេសចរណ៍របស់សហរដ្ឋអាមេរិកឈ្មោះ វ៉េសស្ទើដាំ (Westerdam) បានចុះចតនៅកំពង់ផែក្រុងព្រះសីហនុ នៅព្រឹកនេះខណៈប្រទេសចំនួន៦ បានបដិសេធមិនឱ្យចូលចតនោះក្នុងទឹកដីរបស់គេនោះឡើយ ដោយបារម្ភខ្លាចអ្នកដំណើរនៅលើនាវានោះមានផ្ទុកអ្នកជំងឺផ្លូវដង្ហើមប្រទេសថ្មីឈ្មោះ កូរ៉ូណា។ នាវាសហរដ្ឋអាមេរិកនេះ មានផ្ទុកអ្នកដំណើរជាង២ពាន់នាក់ ដែលត្រូវបានប្រទេសចំនួន៦រួមមានប្រទេស ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន  តៃវ៉ាន់ និងហ្គាម (Guam) បានបដិសេធមិនឱ្យកប៉ាល់នេះចូលចត ដោយបារម្ភខ្លាចអ្នកទេសចរនៅលើកប៉ាល់មានផ្ទុកមេរោគកូរ៉ូណាថ្មី ឬ COVID-19។